ស្ពានមិត្តភាពកម្ពុជា-ចិន មេគង្គក្រចេះ នឹងបន្តបើកឱ្យឆ្លងកាត់រហូតដល់ថ្ងៃទី១ ខែតុលា ឆ្នាំ២០២៥ ដោយសារទឹកទន្លេបន្តហក់ឡើង និងដើម្បីជួយសម្រួលដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ
គម្រោងស្ពានឆ្លងកាត់ទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែកប្រា) និងផ្លូវតភ្ជាប់ សម្រេចបាន ៤៥% ហើយ ដែលលឿនជាងផែនការ ៤,១១%
សម្ដេចធិបតី អំពាវនាវដល់ជនរួមជាតិជឿទុកចិត្តលើរាជរដ្ឋាភិបាល​ដែលកំពុង​ធ្វើកិច្ច​ការងារ​យ៉ាង​សកម្ម​ស្វែង​រក​ដំណោះស្រាយបញ្ចប់បញ្ហាព្រំដែនកម្ពុជា-ថៃ ឱ្យបានឆាប់រហ័ស
សម្ដេចធិបតីផ្ដល់អនុសាសន៍៧ចំណុច ដល់ក្រសួង-ស្ថាប័នពាក់ព័ន្ធឱ្យយកចិត្តទុកដាក់ក្នុងឱកាសទិវាអក្ខរកម្មអន្តរជាតិ ៨ កញ្ញា ២០២៥

នយោបាយ​ និង ការអភិវឌ្ឍន៍

សម្ដេចតេជោ អគុណដល់បណ្ដាមេដឹកនាំប្រទេសអាស៊ាន ដែលបញ្ជូនអត្តពលិកមកចូលរួមប្រកួតនៅកម្ពុជា

2023/06/05 01:23:52 pm        70
ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានថ្លែងអំណរគុណដល់បណ្ដាមេដឹកនាំប្រទេសអាស៊ានទាំងអស់ដែលបានបញ្ជូនកីឡាករ កីឡាការិនីឱ្យមកចូលរួមប្រកួតក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ​ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះក្នុងឆ្នាំ២០២៣នេះ។ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានមានប្រសាសន៍បែបនេះ ក្នុងឱកាសអញ្ជើញជាអធិបតីភាពក្នុងពិធីប្រគល់សញ្ញាបត្រ ជូននិស្សិតបញ្ចប់ការសិក្សា ពីសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ចសរុបជិត ៦ពាន់នាក់ នាថ្ងៃ៥ ខែមិថុនា ឆ្នាំ២០២៣ ​នៅមជ្ឍមណ្ឌលកោះពេជ្រ រាជធានីភ្នំពេញ។សម្តេចតេជោ បាន​ស្ងើច​សរសើរ​ដល់ការបើកព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២ កាលពីថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៣ កន្លងទៅនេះដែលទស្សនីយភាពមិនចាញ់ពិធីបើកស៊ីហ្គេម។ សម្ដេចតេជោ បញ្ជាក់ថា កេរ្តិ៍ឈ្មោះនៃការរៀបចំព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣ នៅកម្ពុជានឹងបន្សល់ទុករាប់រយឆ្នាំដល់ កូនចៅជំនាន់ក្រោយ។ ព្រឹត្តិការណ៍ទាំងនេះក៏នឹងត្រូវ​ឆ្លាក់​នៅក្នុងវិមាន ឈ្នះ ឈ្នះផងដែរ។ ក្រោមពាក្យស្លោក «កីឡារស់ក្នុងសន្ដិភាព» សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានចាត់ការប្រកួតកីឡាស៊ីហ្គេម​ និងអាស៊ានប៉ារ៉ាហ្គេមនៅប្រទេសកម្ពុជា​នាពេលនេះ គឺជា​ឱកាសក្នុង​ការរឹតចំណងមិត្តភាព​ និងទំនាក់ទំនង​បន្ថែមទៀតរវាង​ប្រទេសក្នុងតំបន់អាស៊ាន ជាពិសេសរវាងក្រុមកីឡាករ ​កីឡាការិនីមកពីបណ្ដាប្រទេសនានា​ដែលបានជួបជុំ​គ្នា​តាមរយៈការប្រកួត៕អត្ថបទ៖ វ៉ន ដារ៉ា

អាជ្ញាធររៀបចំការបោះឆ្នោត៖ គណបក្សរបស់ប្រធានាធិបតីម៉ិកស៊ិក នឹងឈ្នះ នៅរដ្ឋ Mexico

2023/06/05 12:50:50 pm        95
ម៉ិកស៊ិក៖ គណបក្សរបស់ប្រធានាធិបតីម៉ិកស៊ិកលោក Andres Manuel Lopez Obrador ត្រូវបានប៉ាន់ស្មានថា នឹងដណ្តើមបានមូលដ្ឋានសំខាន់ៗចុងក្រោយលើអ្នកគ្រប់គ្រងវ័យចំណាស់របស់ប្រទេសនេះ បន្ទាប់ពីការបោះឆ្នោតតាមរដ្ឋ នៅថ្ងៃអាទិត្យ (ទី៤ ខែមិថុនា) ខណៈដែលប្រធានាធិបតី កំពុងស្វះស្វែងឲ្យមានការបើកផ្លូវឲ្យអ្នកស្នងតំណែងរូបលោក នាឆ្នាំក្រោយ។ដោយការិយាល័យបោះឆ្នោតបានបិទ នៅក្នុងរដ្ឋ Mexico គណបក្សចលនាសង្គ្រោះជាតិឆ្វេងនិយម (MORENA) របស់ Lopez Obrador ត្រូវបានគេរំពឹងថា នឹងបន្ថែមចំនួនអភិបាលរដ្ឋទៅក្នុងតំណែងរដ្ឋាភិបាលតំបន់ចំនួន២១ ដែលខ្លួនគ្រប់គ្រងរួចហើយ ដោយមានចំនួនពីរភាគបីនៃចំនួនសរុប។វិទ្យាស្ថានបោះឆ្នោត បានឲ្យដឹងបន្ទាប់ពីការបោះឆ្នោតកាលពីថ្ងៃអាទិត្យថា ការប៉ាន់ស្មានបឋម នៅថ្ងៃអាទិត្យនោះ បានបង្ហាញថា បេក្ខជនលោកស្រី Delfina Gomez របស់គណបក្ស MORENA កំពុងស្ថិតនៅលើផ្លូវនៃជ័យជម្នះដែលនឹងទទួលបានសំឡេងគាំទ្រចំនួនពី ៥២,១ ទៅ ៥៤,២ភាគរយ ខណៈពេលដែលគូប្រជែងគណបក្សប្រឆាំងលោកស្រី Alejandra del Moral ត្រូវបានរំពឹងថា នឹងបានទទួលសំឡេងឆ្នោតចន្លោះពី ៤៣ ទៅ ៤៥,២ភាគរយ។ទាំងលោកស្រី Gomez ដែលដឹកនាំសម្ព័ន្ធការបោះឆ្នោត Juntos Hacemos Historia របស់គណបក្ស MORENA និងគណបក្សបដិវត្តន៍ស្ថាប័នកណ្តាលនិយមដែលកំពុងកាន់អំណាច (PRI) ដែលជាផ្នែកមួយនៃសម្ព័ន្ធការបោះឆ្នោត Va por el Estado de Mexico លោកស្រី Alejandra del Moral បានឡើងលើវេទិកា ដើម្បីនិយាយសសើរខ្លួនឯងថា ជាអ្នកឈ្នះ ទោះបីជាមិនមានលទ្ធផលចុងក្រោយពីវិទ្យាស្ថានជាតិរៀបចំការបោះឆ្នោតក៏ដោយ ខណៈការរាប់សន្លឹកឆ្នោត កំពុងបន្តដំណើរការ។តំបន់ដែលមានប្រជាជនច្រើនជាងគេបំផុតរបស់ប្រទេសម៉ិកស៊ិក រដ្ឋ Mexico ហ៊ុព័ទ្ធទៅដោយទីក្រុងធំៗជាច្រើន ហើយជាតំបន់សេដ្ឋកិច្ច និងកំពែងការពារនៃការបោះឆ្នោតរបស់គណបក្ស PRI ដែលបានគ្រប់គ្រងនៅទីនោះ តាំងពីឆ្នាំ១៩២៩ មក។ការបោះឆ្នោតនេះកើតឡើងមួយឆ្នាំ មុនការបោះឆ្នោតជ្រើសរើសប្រធានាធិបតីបន្ទាប់របស់ប្រទេសម៉ិកស៊ិក ហើយការស្ទង់មតិបង្ហាញថា MORENA គឺជាគណប្ស ដែលពិបាកនឹងយកឈ្នះដោយគណបក្សផ្សេងទៀត៕

កងទ័ពប្រទេសទួរគី មកដល់ប្រទេសកូសូវ៉ូបន្ទាប់ពីការស្នើសុំរបស់NATO

2023/06/05 11:58:51 am        159
ទួរគី៖ ក្រសួងការពារជាតិប្រទេសទួរគី បាននិយាយថា ការដាក់ពង្រាយក្រុមកម្មង់ដូ ទៅកាន់ប្រទេសកូសូវ៉ូ បានបញ្ចប់កាលពីល្ងាចថ្ងៃអាទិត្យទី៤ ខែមិថុនា បន្ទាប់ពីមានសំណើពីសម្ព័ន្ធយោធាណាតូ។ក្រសួងបានប្រកាសថាក្បួនក្រុមកម្មង់ដូដំបូងនៃទីបញ្ជាការ កងពលទាហានជើងគោកនៃកងពលតូចថ្មើរជើងយន្តកម្មទី៦៥ បានបញ្ចប់ការផ្ទេររបស់ខ្លួនទៅកាន់ប្រទេសកូសូវ៉ូ។ យើងបន់ស្រន់ឲ្យបេសកកកម្មទទួលបានជោគជ័យចំពោះទាហានជាវីរបុរសរបស់យើងក្នុងប្រទេសកូសូវ៉ូ សម្រាប់ការរក្សាសន្តិភាព និងភាពស្ងប់ស្ងាត់។ កងទ័ពនេះនឹងចូលរួមក្នុងកងកម្លាំងរក្សាសន្តិភាពកងកម្លាំងកូសូវ៉ូរបស់សម្ព័ន្ធយោធាណាតូ បន្ទាប់ពីភាពចលាចលនៅភាគខាងជើងប្រទេស។វិបត្តិនយោបាយ ដែលបានធ្លាក់ចូលក្នុងអំពើហិង្សានៅភាគខាងជើងប្រទេសកូសូវ៉ូ បានកើនឡើងខ្ពស់ចាប់តាំងពីអភិបាលក្រុងជនជាតិភាគតិចអាល់បានី ចូលកាន់តំណែងនៅក្នុងតំបន់ដែលមានពលរដ្ឋស៊ែរប៊ីរស់នៅច្រើននៅតំបន់នេះ ដែលបាននាំឲ្យសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់ខ្លួនស្តីបន្ទោសលើទីក្រុង Pristina របស់កូសូវ៉ូ។ប្រជាជនស៊ែរប៊ីភាគច្រើន បានធ្វើពហិការការបោះឆ្នោតកាលពីខែមេសា ដែលអនុញ្ញាតឲ្យជនជាតិភាគតិចអាល់បានី បានជាប់ឆ្នោត។ ក្នុងអំពើហិង្សាកាលពីថ្ងៃចន្ទ កងរក្សាសន្តិភាព៣០នាក់ និងពលរដ្ឋស៊ែរប៊ី៥២នាក់ ដែលបានតវ៉ាប្រឆាំងការតែងតាំងអភិបាលក្រុង បានរងរបួស។អំពើហិង្សាបានជំរុញឲ្យអង្គការNATO ប្រកាសថាខ្លួននឹងបញ្ជូនកងទ័ពបន្ថែមទៀតជាង៧០០នាក់ដែលមានស្រាប់ ទៅកាន់ប្រទេសតំបន់បាល់កង់មួយនេះដើម្បីពង្រឹងបេសកកម្មមានកងកម្លាំង៤ពាន់នាក់៕

អារ៉ាប៊ីសាអ៊ូឌីត សន្យាកាត់បន្ថយការផលិតប្រេងហើយក្រុមOPECបូក បន្ថែមពេលកិច្ចព្រមព្រៀងដល់ឆ្នាំ២០២៤

2023/06/05 11:47:49 am        120
អារ៉ាប៊ីសាអ៊ូឌីត៖ ប្រទេសអារ៉ាប៊ីសាអ៊ូឌីត នឹងកាត់ការផលិតប្រេងដ៏ច្រើន នៅក្នុងខែកក្កដា ជាផ្នែកនៃកិច្ចព្រមព្រៀងអង្គការOPECបូកដែលកំណត់ទិន្នផលកាន់តែទូលំទូលាយ ខណៈក្រុមនេះប្រឈមមុខការធ្លាក់ចុះតម្លៃប្រេង និងការផ្គត់ផ្គង់អាចលើសតម្រូវការ។ រដ្ឋមន្ត្រីថាមពលអារ៉ាប៊ីសាអ៊ូឌីត ព្រះអង្គម្ចាស់ Abdulaziz មានបន្ទូល ថា ការកាត់បន្ថយការផលិត១លានបារ៉ែលក្នុងមួយថ្ងៃ ដោយទីក្រុងរីយ៉ាត អាចបន្ថែមពេលហួសពីខែកក្កដា ប្រសិនបើចាំបាច់។ ក្រុមប្រទេសOPECបូក ជាក្រុមអង្គការនៃបណ្តាប្រទេសនាំចេញប្រេងនាំចេញ និងសម្ព័ន្ធមិត្ត ដឹកនាំដោយប្រទេសរុស្ស៊ី បានឈានដល់កិច្ចព្រមព្រៀងមួយលើគោលការទិន្នផល បន្ទាប់ពីរយៈពេល៧ម៉ោងនៃកិច្ចពិភាក្សា និងបានសម្រេចកាត់បន្ថយគោលដៅផលិតទាំងអស់ពីឆ្នាំ២០២៤ ដោយចំនួនសរុបបន្ថែមចំនួន១,៤ លានបារ៉ែលក្នុងមួយថ្ងៃ។ ចាប់តាំងពីការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន បានចាប់ផ្តើមកាលពីខែកុម្ភៈ ឆ្នាំកន្លងទៅនេះ ប្រទេសលោកខាងលិច បានចោទប្រកាន់អង្គការOPEC ពីការរៀបចំតម្លៃប្រេង និងធ្វើឲ្យអន្តរាយដល់សេដ្ឋកិច្ចសកលតាមរយៈតម្លៃថាមពលហក់ឡើងខ្ពស់។ ប្រទេសលោកខាងលិច ក៏បានចោទប្រកាន់អង្គការOPEC ពីការនៅខាងភាគីរុស្ស៊ី។ ជាការឆ្លើយតប ក្រុមប្រទេសក្នុងអង្គការOPEC បាននិយាយថាការបង្កើនការបោះពុម្ពលុយរបស់ប្រទេសលោកខាងលិច កាលពី១ទសវត្សរ៍មុន បានជំរុញឲ្យមានអតិផរណា និងបានបង្ខំឲ្យប្រទេសផលិតប្រេងមានចំណាត់ការដើម្បីរក្សាតម្លៃនៃការនាំចេញដ៏សំខាន់របស់ពួកគេ។ ក្រុមអ្នកវិភាគនិយាយថា ការសម្រេចចិត្តរបស់អង្គការOPECបូក កាលពីថ្ងៃអាទិត្យ បានបញ្ជូនសញ្ញាដ៏ច្បាស់លាស់ដល់ក្រុមនេះ ដែលមានឆន្ទះគាំទ្រម្លៃ និងបំណងរារាំងក្រុមអ្នកវិនិយោគ។ ក្នុងការបន្ថែមលើការពង្រីកការកាត់បន្ថយចំនួន៣,៦៦លានបារ៉ែលក្នុងមួយថ្ងៃរបស់អង្គារOPECបូក ដែលមានស្រាប់ ក្រុមនេះក៏បានព្រមព្រៀងកាលពីថ្ងៃអាទិត្យដើម្បីកាត់បន្ថយគោលដៅផលិតទាំងអស់ចាប់ពីខែមករាឆ្នាំ២០២៤ ចំនួន១,៤លានបារ៉ែលបន្ថែមទៀតទល់នឹងគោលដៅបច្ចុប្បន្នចំពោះចំនួនសរុប៤០,៤៥លានបារ៉ែលក្នយុងមួយថ្ងៃ៕

លោកស្រី Jacinda Ardern ទទួលបានងារកិត្តិយសជាន់ខ្ពស់ប្រទេសនូវ៉ែលហ្សេឡង់ សម្រាប់ភាពជាអ្នកដឹកនាំអំឡុងជំងឺCovid

2023/06/05 10:59:01 am        128
នូវ៉ែលហ្សេឡង់៖ អតីតនាយករដ្ឋមន្ត្រីលោកស្រី Jacinda Ardern បានទទួលបានងារកិត្តិយសជាន់ខ្ពស់មួយរបស់ប្រទេសនូវ៉ែលហ្សេឡង់ ដែលទទួស្គាល់កិច្ចប្រឹងប្រែងរបស់លោកស្រី សម្រាប់ការដឹកនាំប្រទេស ឆ្លងកាត់វិបត្តិជំងឺCovid-19 ការវាយប្រហារភេរវកម្មលើព្រះវិហារចំនួន២នៅទីក្រុង Christchurch (ក្រៃឈើច) និងបន្ទុះភ្នំភ្លើង White Island ។លោកស្រី Ardern ត្រូវបានផ្តល់ងារ «Dame Grand Companion» ជាងារកិត្តិយសខ្ពស់បំផុតទី២ក្នុងប្រទេសនូវ៉ែលហ្សេឡង់ នៅថ្ងៃឈប់សម្រាកចម្រើនព្រះជន្មមហាក្សត្រឆាលស៍ ដែលត្រូវបានប្រទេសនេះប្រារព្ធឡើងនៅថ្ងៃទី៥ ខែមិថុនានេះ ហើយលោកស្រីត្រូវបានផ្តល់ងារក្នុងបញ្ជីកិត្តិយសសម្រាប់ឆ្នាំនេះ។ អ្នកទទួលងារនេះ ជាធម្មតាត្រូវបានជ្រើសរើសក្នុងប្រទេសនូវ៉ែលហ្សេឡង់ ដោយនាយករដ្ឋមន្ត្រី ហើយបន្ទាប់មកត្រូវបានអនុម័តដោយព្រះមហាក្សត្រអង់គ្លេស ទ្រង់ព្រះប្រមុខរដ្ឋ។នាយករដ្ឋមន្ត្រីលោក Chris Hipkins បាននិយាយថា លោកស្រី Ardern ត្រូវបានទទួលស្គាល់សម្រាប់ការបម្រើការងាររបស់លោកស្រីអំឡុងភាពប្រឈមខ្លាំងបំផុតមួយចំនួនដែលប្រទេសនូវ៉ែលហ្សេឡង់បានជួបប្រទះ នៅក្នុងសម័យកាលទំនើប។ លោក Hipkins និយាយថា ការឆ្លើយតបរបស់ប្រទេសនូវ៉ែលហ្សេឡង់ដែលនាំមុខ ចំពោះការវាយប្រហារភេរវកម្មឆ្នំ២០១៩ និងចំពោះការឆ្លងរាលដាលជំងឺCovid-19 បានបង្ហាញពីអំឡុងពេលនៃភាពប្រឈមដ៏តានតឹងចំពោះប្រទេសនូវ៉ែលហ្សេឡង់៕

មនុស្សជាច្រើននាក់ ត្រូវបានចាប់ខ្លួន នៅក្រុងហុងកុង ខណៈក្រុងប៉េកាំងបង្ក្រាបលើការប្រារព្ធខួបនៃការសម្លាប់រង្គាលនៅ ទីលានចតុរង្គTiananmen

2023/06/05 10:55:31 am        104
ហុងកុង៖ នគរបាលហុងកុងបាននិយាយថា ពួកគេបានឃុំខ្លួនមនុស្ស ២៣នាក់ កាលពីថ្ងៃអាទិត្យ ពីបទ «រំលោភលើច្បាប់សន្តិភាពសាធារណៈ» ក្នុងនោះរួមទាំងស្ត្រីវ័យ ៥៣ឆ្នាំម្នាក់ផងដែរ ពីបទ«រារាំងមន្រ្តីនគរបាល» ខណៈដែលអាជ្ញាធរបានពង្រឹងសន្តិសុខកាន់តែតឹងរ៉ឹង សម្រាប់ការប្រារព្ធខួបលើកទី៣៤ នៃការបង្ក្រាបនៅទីលានចតុរង្គ Tiananmen ឆ្នាំ១៩៨៩។ការរឹតបន្តឹងនៅក្នុងទីក្រុងហុងកុង បានអាក់ខានដល់អ្វីដែលជាព្រឹត្តិការណ៍អុជទៀនគោរពវិញ្ញាណក្ខន្ធដ៏ធំបំផុតប្រារព្ធខួបនៃការបង្រ្កាបដ៏បង្ហូរឈាម ពីសំណាក់កងទ័ពចិនលើបាតុករគាំទ្រលទ្ធិប្រជាធិបតេយ្យ ដោយទុកឲ្យទីក្រុងផ្សេងៗ ដូចជាតៃប៉ិ ឡុងដ្រ៍ ញូវយ៉ក និងប៊ែរឡាំង បន្តធ្វើព្រឹត្តិការណ៍នៃការចងចាំនេះ នៅថ្ងៃទី៤ ខែមិថុនា។អ្នកយកព័ត៌មានរបស់សារព័ត៌មាន Reuters បានឃើញមនុស្សរាប់សិបនាក់ ត្រូវបាននាំខ្លួនយកទៅ ក្នុងនោះមានរួមទាំងសកម្មជនលោកស្រី Alexandra Wong វ័យ ៦៧ឆ្នាំ ដែលកាន់បាច់ផ្កា បុរសម្នាក់កាន់ច្បាប់ថតចម្លងរឿងប្រលោមលោក «35th of May» ដែលស្តីពីឈុតឆាកសម្តែងនៃការបង្ក្រាប នៅទីលាន Tiananmen និងបុរសវ័យចំណាស់ម្នាក់ឈរកាន់ទៀនតែម្នាក់ឯង នៅជ្រុងផ្លូវ។លោក Chris To វ័យ ៥១ឆ្នាំ ដែលបានទៅលេងសួន ដោយពាក់អាវយឺតពណ៌ខ្មៅ និងត្រូវបាននគរបាលស្វែងរក បាននិយាយថា៖ «របបចង់ឲ្យយើងបំភ្លេច ប៉ុន្តែយើងមិនអាចបំភ្លេចបានទេ។ ចិន ចង់លុបបំបាត់ប្រវត្តិសាស្ត្រទាំងអស់។ យើងត្រូវប្រើរាងកាយ និងពាក្យសម្ដីរបស់យើង ដើម្បីប្រាប់ទៅអ្នកដទៃអំពីអ្វីដែលបានកើតឡើង»។នគរបាល នៅថ្ងៃចន្ទនេះ បាននិយាយថា ក្រុមមន្រ្តីបានចាប់ខ្លួនបុរស ១១នាក់ និងស្ត្រី ១២នាក់ មានអាយុចន្លោះពី ២០ទៅ ៧៤ឆ្នាំ ដែលត្រូវបានសង្ស័យថា «រំលោភលើច្បាប់សន្តិភាពសាធារណៈនៅឯកន្លែងកើតហេតុ»។មន្ត្រីជាន់ខ្ពស់បានព្រមានប្រជាជនឲ្យគោរពច្បាប់ ប៉ុន្តែបានបដិសេធមិនបញ្ជាក់ថា តើសកម្មភាពនៃការប្រារព្ធពិធីរំលឹកបែបនេះ គឺផ្ទុយនឹងច្បាប់សន្តិសុខជាតិ ដែលប្រទេសចិបានដាក់ឲ្យអនុវត្តន៍សម្រាប់ទីក្រុងហុងកុង ក្នុងឆ្នាំ២០២០ បន្ទាប់ពីជួនកាលមានការតវ៉ាដោយហិង្សារបស់អ្នកគាំទ្រលទ្ធិប្រជាធិបតេយ្យ។នៅទីក្រុងប៉េកាំង ទីលាន Tiananmen មានភ្ញៀវទេសចរណ៍ជាច្រើនបានទៅថតរូប ក្រោមក្រសែភ្នែកឃ្លាំមើលរបស់នគរបាល និងបុគ្គលិកផ្សេងទៀត ប៉ុន្តែមិនមានសញ្ញាជាក់ស្ដែងពីការបង្កើនសន្តិសុខនោះទេ៕

សម្តេចតេជោ ហ៊ុន សែន៖ បញ្ហាភូមិសាស្ត្រនយោបាយក្លាយទៅជាប្រធានបទដ៏ក្តៅគគុក​នាបច្ចុប្បន្ន

2023/06/05 10:42:48 am        244
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានមានប្រសាសន៍ថា បញ្ហាភូមិសាស្ត្រនយោបាយបានក្លាយទៅជាប្រធានបទដ៏ក្តៅគគុកនាបច្ចុប្បន្ននេះ។សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានថ្លែងថា ការប្រកួតប្រជែង​ភូមិសាស្ត្រ​នយោបាយ ជាពិសេសនាវាដើរដោយថាមពលនុយក្លេអ៊ែរ ​គឺជាក្តីបារម្ភមួយសម្រាប់ពិភពលោក និងជាកង្វល់ដែលប្រឈមមកលើតំបន់អាស៊ីអាគ្នេយ៍ផងដែរ។សម្ដេចតេជោ បានបន្តថា វិបត្តិ​សង្គ្រាម​ត្រជាក់បានដើរផុត និងឈានដល់សង្គ្រាមអាវុធ ប៉ុន្តែ​សម្តេច​សង្ឃឹមថា ពិភពលោកនឹងស្រុះស្រួលគ្នារកដំណោះស្រាយណាមួយ​ដើម្បី​បញ្ចៀសការ​ប៉ះទង្គិចគ្នា​ដោយអាវុធ។សម្តេចតេជោ បន្ដថា ណាតូធ្លាប់តែនៅទិសលិច តែឥឡូវណាតូកំពុងតែហាក់ដូចកំពុងឆ្ពោះមកកាន់​អាស៊ីប៉ាស៊ីហ្វិក​របស់យើង ​ក្រោមរូបភាពនេះ ​ក្រោមរូបភាពនោះ ​ដែលជាកង្វល់ ប៉ុន្តែទោះយ៉ាងណា​ក៏ដោយ ​បើទោះបីមានបញ្ហាប្រឈម​ ពាក់ព័ន្ធនឹងបញ្ហាការប្រែប្រួលអាកាសធាតុ ​ជំងឺរាតត្បាត និង​ភាពមិនច្បាស់លាស់ខាងភូមិសាស្ត្រនយោបាយ ។ ​សម្ដេចនៅតែមានជំនឿ នៅក្នុងចិត្តហើយ​ជាជំនឿ​ដ៏ជាក់លាក់ទៀតផងនៅត្រង់ថា កម្ពុជានឹងចាកចេញពីប្រទេសអភិវឌ្ឍន៍​តិចតួច​នៅក្នុង​ឆ្នាំ២០២៧ យ៉ាងយូរហើយនឹងដើរដល់គោលដៅបង្កើនប្រាក់ចំណូល​ជាប្រទេសដែល​មានប្រាក់​ចំណូលមធ្យមកំរិតខ្ពស់នៅឆ្នាំ២០៣០ ​ដូចអ្វីដែលយើងបានដាក់ចេញ​ជាគោលដៅការអភិវឌ្ឍ​ប្រកប​ដោយចីរភាព​ដែលគ្រប់តួអង្គពាក់ព័ន្ធទាំងអស់ត្រូវខិតខំធ្វើជាពិសេសក៏មាន​ចំណែកការរក្សា​ឱ្យបាន​នូវសន្តិភាព ស្ថិរភាពនយោបាយ ព្រោះថា បើគ្មានសន្តិភាព និងស្ថេរភាពនយោបាយកប់​និយាយ​ពីការអភិវឌ្ឍ។យ៉ាងណាមិញដូចជានៅ អ៊ុយក្រែន ​គឺអភិវឌ្ឍន៍បានទេ?រាប់ទាំងបញ្ហានៅ​មីយ៉ាន់ម៉ាផងដែរ៕

សម្តេចតេជោ៖ បច្ចេកវិទ្យាលើពិភពលោកដើរលឿនណាស់ ដូច្នេះតម្រូវឱ្យយើងរៀនសូត្រជាប្រចាំ

2023/06/05 10:26:36 am        226
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានមានប្រសាសន៍ថា សព្វថ្ងៃនេះ សភាពការណ៍ពិភពលោកដើរលឿនណាស់ ជាពិសេសផ្នែកបច្ចេកវិទ្យា ដែលតម្រូវឱ្យយើងត្រូវរៀន​សូត្រជាប្រចាំ។សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានមានប្រសាសន៍ផ្តាំផ្ញើបែបនេះ ក្នុងឱកាស​អញ្ជើញ​ជាអធិបតីដ៏ខ្ពង់ខ្ពស់នៅក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិត​បញ្ចប់ការសិក្សាពីសាកល​វិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ចសរុបជិត ៦ពាន់នាក់នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ នាព្រឹកថ្ងៃ៥មិថុនានេះ។ជាមួយនឹងការសាទរដល់ជ័យលាភីដែលត្រូវទទួលសញ្ញាបត្រនៅថ្ងៃនេះ សម្តេចតេជោ នៅតែដាស់តឿនឱ្យជ័យលាភីត្រូវបន្តការខិតខំសិក្សារៀនសូត្រតទៅទៀត ព្រោះថា សព្វថ្ងៃសភាពការណ៍របស់ពិភពលោក ជាពិសេសផ្នែកបច្ចេកវិទ្យាផ្សេងៗគឺបានដើរលឿនខ្លាំង​ដែលតម្រូវឱ្យយើងគ្រប់គ្នាគ្រប់តួអង្គត្រូវរៀនសូត្រជាប្រចាំ។សូមបញ្ជាក់ថា និស្សិតជ័យលាភីដែលទទួលសញ្ញាបត្រនៅថ្ងៃនេះ យោងតាមរបាយការណ៍របស់ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡាឱ្យដឹងថា និស្សិតជ័យលាភីដែលទទួលសញ្ញាបត្រនៅថ្ងៃនេះ មានចំនួន ៥,៦១០នាក់ (នារី ២.៩៥២នាក់ ត្រូវជា ៥២.៦ភាគរយ)ក្នុងនោះនិស្សិតថ្នាក់បរិញ្ញាបត្រ ៥,៤២៣នាក់ (នារី ២,៨៨០នាក់) និងនិស្សិតថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ១៨៧នាក់ (នារី ៧២នាក់)។ យោងតាមលទ្ធផលស្ទង់មតិរបស់សាកលវិទ្យាល័យ ក្នុងចំណោម និស្សិតជ័យលាភី ដែលទទួល​សញ្ញាបត្រនេះ មាននិស្សិតប្រមាណ ៩៦.០៦ភាគរយ មានការងារធ្វើក្នុងនោះនិស្សិតថ្នាក់​បរិញ្ញាបត្រមាន ៩៦ភាគរយ និង និស្សិត ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់មាន ៩៧.៨៦ភាគរយ៕

យន្តហោះធុនតូចមួយគ្រឿង ត្រូវបានដេញតាមដោយយន្តហោះចម្បាំង ក្នុងតំបន់ក្រុងវ៉ាស៊ីនតោន មុនពេលធ្លាក់ នៅរដ្ឋ Virginia

2023/06/05 10:06:27 am        117
អាមេរិក៖ ក្រុមមន្ត្រីបានឲ្យដឹងថា សហរដ្ឋអាមេរិកបានបញ្ចេញយន្តហោះចម្បាំង F-16 ដេញតាមយ៉ាងលឿន ចំពោះយន្តហោះធុនស្រាលមួយ ដោយសារមិនមានឆ្លើយតបរបស់អាកាសយានិក ដែលបានបញ្ជាយន្តហោះបំពានដែនអាកាស ក្នុងតំបន់វ៉ាស៊ីនតោនឌីសី (Washington DC) ហើយក្រោយមកយន្តហោះនោះបានធ្លាក់នៅឯតំបន់ភ្នំ ក្នុងរដ្ឋ Virginia។ក្រុមមន្ត្រីបាននិយាយថា យន្តហោះចម្បាំង បានធ្វើឲ្យមានសំឡេងលាន់ឮឡើងនៅពីលើរដ្ឋធានីរបស់សហរដ្ឋអាមេរិក ពេលដេញតាមយន្តហោះ Cessna Citation ដែលបើកខុសផ្លូវ បណ្តាលឲ្យមានការជ្រួលច្រាល់ក្នុងចិត្ត ក្នុងចំណោមប្រជាជន នៅក្នុងតំបន់វ៉ាស៊ីនតោន។ប្រភពដែលដឹងអំពីបញ្ហានេះ បានប្រាប់ថា មនុស្សបួននាក់ បានជិះលើយន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍ Cessna នោះ ដោយយន្តហោះ Cessna Citation នេះ អាចផ្ទុកអ្នកដំណើរពី៧ទៅ ១២នាក់។ យោងតាមគេហទំព័រតាមដានការហោះហើរ Flight Aware ក្រុមហ៊ុនអាកាសចរណ៍ Cessna ត្រូវបានចុះបញ្ជីនៅក្រុមហ៊ុន Encore Motors នៃទីក្រុង Melbourne រដ្ឋ Florida ។លោក John Rumpel ដែលជាម្ចាស់ក្រុមហ៊ុន Encore បានប្រាប់សារព័ត៌មានWashington Post ថា កូនស្រីរបស់គាត់ ចៅម្នាក់ និងស្រ្តីអ្នកបម្រើម្នាក់ បានជិះយន្តហោះនោះ។ទីបញ្ជាការការពារដែនអាកាសអាមេរិកខាងជើង (NORAD) បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា យោធាសហរដ្ឋអាមេរិក បានព្យាយាមទាក់ទងជាមួយអ្នកបើកយន្តហោះដែលមិនមានការឆ្លើយតប រហូតដល់យន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍ Cessna ក្រោយមក បានធ្លាក់នៅជិតឧទ្យានជាតិ George Washington ក្នុងរដ្ឋ Virginia។យោងប្រភពមួយទៀតដែលដឹងពីបញ្ហានេះបាននិយាយថា យន្តហោះរបស់ Cessna Citation ហាក់ដូចជាកំពុងហោះហើរដោយប្រព័ន្ធបញ្ជាស្វ័យប្រវត្តិ ខណៈដែលមន្ត្រីអាមេរិកម្នាក់ បាននិយាយថា យន្តហោះចម្បាំងមិនមែនជាដើមហេតុ ដែលបណ្តាលឲ្យមានការធ្លាក់នោះទេ៕

សម្តេចតេជោ៖ អាស៊ានគួរមានក្រុមបាល់ទាត់មួយក្រុមដោយយកកីឡាករជើងខ្លាំង ពីប្រទេសនីមួយៗដាក់បញ្ចូលគ្នា

2023/06/05 10:04:41 am        263
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងថា សម្តេចកំពុងមានការ​ស្រមើស្រមៃ​ថា នឹងមានថ្ងៃណាមួយអាស៊ាននឹងធ្វើការដេញថ្លៃធ្វើជាម្ចាស់​ផ្ទះកីឡាបាល់ទាត់​ពិភពលោក( World Cup)ជាក់ជាមិនខាន ហើយសម្តេចក៏ចង់ឲ្យមានក្រុមបាល់ទាត់​មួយក្រុម​ដោយកីឡាករខ្លាំងៗ​ពីប្រទេសនីមួយៗនៅក្នុង តំបន់អាស៊ានដាក់បញ្ចូលគ្នា​ ដើម្បីចូលរួមប្រកួត​លំដាប់​ពិភពលោកផងដែរ។សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចមិនរំពឹងថាកីឡាករនៅបណ្តាប្រទេសនីមួយៗ នៅ ក្នុងតំបន់អាស៊ាននេះអាចយកឈ្នះកីឡាករគេនោះទេ ដូច្នេះគប្បីឲ្យមានការរួមបញ្ចូល​គ្នា​ជាក្រុមមួយពិត ល្អ ខណៈសព្វថ្ងៃនេះអាស៊ានមានប្រទេសចំនួន១១​ហើយបូករួមទាំង​ប្រទេសទីម័រខាងកើតនោះ។ការថ្លែងរបស់សម្តេចបែបនេះ គឺបានធ្វើឡើង ក្នុងឱកាសអញ្ជើញជាអធិបតីភាពក្នុងពិធីប្រគល់​សញ្ញាបត្រ​ជូននិស្សិតបញ្ចប់ការសិក្សា ​ពីសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្រ្ត​សេដ្ឋកិច្ចសរុបជិត៦ពាន់នាក់​ នាព្រឹកថ្ងៃទី៥ ខែមិថុនា​ ឆ្នាំ២០២៣នេះ នៅមជ្ឈមណ្ឌលមហាសន្និបាទកោះពេជ្យ៕អត្ថបទ៖ បាន ចក់

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

កងនាវាដឹកជំនួយហ្កាហ្សាផ្គើនអ៊ីស្រាអែល ខណៈអ៊ីតាលីជំរុញឲ្យមានការសម្របសម្រួល
09/29/2025 09:09 PM
កងកម្លាំងអ៊ីស្រាអែលទម្លាក់ខិត្តប័ណ្ណលើទីក្រុងហ្កាហ្សាជំរុញឲ្យពលរដ្ឋចាកចេញទៅភាគខាងត្បូង
09/29/2025 08:09 PM
ហុងគ្រីបានបិទគេហទំព័រព័ត៌មានអ៊ុយក្រែនចំនួន ១២ ជាវិធានការសងសឹក
09/29/2025 08:09 PM
នាយករដ្ឋមន្ត្រីស៊ុយអែត៖ រុស្ស៊ីទំនងជានៅពីក្រោយយានដ្រូនបង្ហោះនៅអាកាសយានដ្ឋាន
09/29/2025 08:09 PM
កម្ពុជា ចូលរួមកិច្ចប្រជុំ ចំនួន ៤ ក្នុង កិច្ចប្រជុំរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ានលើកទី ៥៧ នៅម៉ាឡេស៊ី
09/29/2025 07:09 PM
សំណុំផ្សែងត្រូវបានមើលឃើញពីតំបន់ភាគខាងត្បូងអ៊ីស្រាអែលផុសពីលើតំបន់ហ្កាហ្សា
09/29/2025 07:09 PM
ចិនចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយហ្សំប៊ី និងតង់សានី ដើម្បីកែលម្អផ្លូវរថភ្លើងតម្លៃ ១,៤ពាន់លានដុល្លារ
09/29/2025 07:09 PM
មនុស្សត្រូវបានសង្រ្គោះ ក្រោយពេលភ្លៀងធ្លាក់ខ្លាំងជន់លិចតំបន់ភាគឦសានអេស្ប៉ាញ
09/29/2025 07:09 PM
លោក Zelenskyy ព្រមានថា រុស្ស៊ីប្រើ «កងនាវាស្រមោល» នៅបាល់ទិក ដើម្បីបាញ់បង្ហោះយានដ្រូន
09/29/2025 07:09 PM
បេសកជនអាមេរិក៖ អ៊ុយក្រែនអាចត្រូវបានអនុញ្ញាតឲ្យវាយចូលជ្រៅទៅក្នុងដែនដីរុស្ស៊ី
09/29/2025 07:09 PM