ស្ពានមិត្តភាពកម្ពុជា-ចិន មេគង្គក្រចេះ នឹងបន្តបើកឱ្យឆ្លងកាត់រហូតដល់ថ្ងៃទី១ ខែតុលា ឆ្នាំ២០២៥ ដោយសារទឹកទន្លេបន្តហក់ឡើង និងដើម្បីជួយសម្រួលដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ
គម្រោងស្ពានឆ្លងកាត់ទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែកប្រា) និងផ្លូវតភ្ជាប់ សម្រេចបាន ៤៥% ហើយ ដែលលឿនជាងផែនការ ៤,១១%
សម្ដេចធិបតី អំពាវនាវដល់ជនរួមជាតិជឿទុកចិត្តលើរាជរដ្ឋាភិបាល​ដែលកំពុង​ធ្វើកិច្ច​ការងារ​យ៉ាង​សកម្ម​ស្វែង​រក​ដំណោះស្រាយបញ្ចប់បញ្ហាព្រំដែនកម្ពុជា-ថៃ ឱ្យបានឆាប់រហ័ស
សម្ដេចធិបតីផ្ដល់អនុសាសន៍៧ចំណុច ដល់ក្រសួង-ស្ថាប័នពាក់ព័ន្ធឱ្យយកចិត្តទុកដាក់ក្នុងឱកាសទិវាអក្ខរកម្មអន្តរជាតិ ៨ កញ្ញា ២០២៥

នយោបាយ​ និង ការអភិវឌ្ឍន៍

ចិន ស្វែងរកការសុន្ទនា ដោយនិយាយថា ការប៉ះទង្គិចជាមួយអាមេរិក នឹងក្លាយជាគ្រោះមហន្តរាយដែលគេមិនចង់ឃើញ

2023/06/05 10:02:07 am        103
ចិន៖ រដ្ឋមន្ត្រីក្រសួងការពារជាតិ លោក Li Shangfu បានប្រាប់កិច្ចប្រជុំកំពូលសន្តិសុខអាស៊ី កាលពីថ្ងៃអាទិត្យថា ជម្លោះជាមួយសហរដ្ឋអាមេរិក នឹងក្លាយជាគ្រោះមនហន្តរាយដែលគេមិនចង់ឃើញ ប៉ុន្តែ ថា ប្រទេសរបស់លោកនឹងតែងស្វែងរកការសន្ទនាជុំវិញការប្រឈមដាក់គ្នា។ ថ្លែងនៅឯកិច្ចសុន្ទនា Shangri-La នៅក្នុងប្រទេសសិង្ហបុរី  លោក Li បាននិយាយថា ពិភពលោកនេះធំល្មមឲ្យចិន និងអាមេរិក រីកចម្រើនជាមួយគ្នាបាន ដែលការអត្ថាធិប្បាយទាំងនេះ បានធ្វើឡើង បន្ទាប់ពីលោកបានបដិសេធមិនជួបសមភាគីអាមេរិករបស់លោកសម្រាប់ការពិភាក្សាដោយផ្ទាល់។ លោកបាននិយាយនៅក្នុងសុន្ទរកថាមួយដែលបានធ្វើឡើងក្នុងសុន្ទរកថាជាអន្តរជាតិដ៏សំខាន់លើកដំបូងរបស់លោកចាប់តាំងពីត្រូវបានតែងតាំងជារដ្ឋមន្ត្រីក្រសួងការពារជាតិរបស់ប្រទេសចិនកាលពីខែមីនា មកថា ប្រទេសចិន និងសហរដ្ឋអាមេរិក មានប្រព័ន្ធខុសគ្នា និងមានការខ្វែងគំនិតគ្នាជាច្រើន ។ លោក ថា ប៉ុន្តែបញ្ហានេះ នឹងមិនធ្វើឲ្យភាគីទាំង២នៅឆ្ងាយពីគ្នាក្នុងការស្វែងរកដំណោះស្រាយរួមនិងផលប្រយោជន៍រួមដើម្បីពង្រីកទំនាក់ទំនងទ្វេភាគីនិងកិច្ចសហប្រតិបត្តិការកាន់តែស៊ីជម្រៅនោះទេ។ នេះ ជារឿងមិនអាចប្រកែកបានថា ជម្លោះ និងការប្រឈមដាក់គ្នាមួយរវាងប្រទេសចិន និងសហរដ្ឋអាមេរិក នឹងក្លាយជាគ្រោះមហន្តរាយដែលគេមិនចង់បានសម្រាប់ពិភពលោកនេះ។ គួរឲ្យដឹងថា ទំនាក់ទំនងរវាងទីក្រុងវ៉ាស៊ីនតោន និង ប៉េកាំង  ត្រូវបានប៉ះទង្គិចខ្លាំង ជុំវិញបញ្ហាជាច្រើន រួមទាំងបញ្ហាកោះតៃវ៉ាន់ ជម្លោះដែនទឹកនៅក្នុងសមុទ្រចិនខាងត្បូង និងការរឹតត្បិតរបស់លោកប្រធានាធិបតី Joe Biden លើការនាំចេញបន្ទះអេឡិចត្រូនិក៕

រុស្ស៊ី និយាយថា ខ្លួនបានរារាំងការវាយរុលទៅមុខដ៏ធំរបស់អ៊ុយក្រែន ដោយសម្លាប់ទាហានគាំទ្រក្រុង Kyiv រាប់រយនាក់

2023/06/05 09:04:56 am        112
រុស្ស៊ី៖ ប្រទេសរុស្ស៊ីបាននិយាយ នៅថ្ងៃចន្ទនេះថា កងកម្លាំងរបស់ខ្លួន បានទប់ស្កាត់ការវាយរុលទៅមុខដ៏ធំរបស់អ៊ុយក្រែន នៅ៥គោលដៅនៅតាមសមរភូមិជួរមុខក្នុងតំបន់ Donetsk ភាគខាងត្បូងរបស់អ៊ុយក្រែន និងបានសម្លាប់ទាហានគាំទ្រទីក្រុង Kyiv រាប់រយនាក់។គេមិនច្បាស់ទេ ថាតើ ការវាយប្រហារដែលបានត្រូវបានរាយការណ៍ខាងលើនោះ តំណាងឲ្យការចាប់ផ្ដើមនៃការវាយបករបស់អ៊ុយក្រែន ឬអត់ ដែលកន្លងមកទីក្រុង Kyiv ធ្លាប់បានសន្យាជាច្រើនខែមកនេះ ថានឹងដណ្ដើមយកដែនដីមកវិញពីកងកម្លាំងរុស្ស៊ី បន្ទាប់ពីការវាយលុកកាលពីថ្ងៃទី២៤ខែកុម្ភៈឆ្នាំ២០២២។ សារព័ត៌មានReuters មិនអាចផ្ទៀងផ្ទាត់បានភ្លាមៗទេ ពីសេចក្ដីថ្លែងការណ៍របស់រុស្ស៊ី និងក្រសួងការពារជាតិរបស់អ៊ុយក្រែនហើយយោធាពុំបានឆ្លើយតបភ្លាមៗដែរចំពោះសំណើជាលាយលក្ខណ៍អក្សរសម្រាប់សុំការធ្វើសេចក្ដីអត្ថាធិប្បាយ។ ទីក្រុង Kyiv  កាលពីថ្ងៃអាទិត្យ បានជំរុញឲ្យមានភាពស្ងៀមស្ងាត់ មុនការវាយបករបស់ខ្លួន ដែលបានរង់ចាំជាយូរមកហើយ។ ក្រសួងកការពារជាតិរុស្ស៊ី ក៏បានបញ្ចេញរូបភាពវីដេអូផងដែរជាអ្វីដែលខ្លួននិយាយថា បានបង្ហាញរថពាសដែកអ៊ុយក្រែនមួយចំនួន នៅក្នុងការបាញ់កម្ទេចចោលនៅលើវាលស្រែ បន្ទាប់ពីរងការវាយប្រហារ។ ក្រសួងនេះ បាននិយាយថា កងកម្លាំងរុស្ស៊ី បានសម្លាប់ទាហានអ៊ុយក្រែន២៥០ នាក់ ព្រមទាំងកម្ទេចរថក្រោះ១៦គ្រឿង យានប្រយុទ្ធទ័ពថ្មើរជើង និងរថពាសដែកប្រយុទ្ធ២១គ្រឿង ៕

សម្តេចតេជោ ហ៊ុន សែន អញ្ជើញប្រគល់សញ្ញាបត្រជូននិស្សិត សាកលវិទ្យាល័យ ភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្ត្រសេដ្ឋកិច្ច ជិត៦ពាន់នាក់

2023/06/05 07:29:49 am        115
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានអញ្ជើញជាអធិបតីភាពក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតបញ្ចប់ការ សិក្សា ពីសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ចសរុបជិត ៦ពាន់នាក់ នៅព្រឹកថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៣នេះ។យោងតាមរបាយការណ៍របស់ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួង អប់ រំ យុវជន និងកីឡា បានឱ្យដឹងថា និស្សិតជ័យលាភីដែលនឹងត្រូវទទួលសញ្ញាបត្រនេះមានចំនួនសរុប ៥,៦១០នាក់ (នារី ២.៩៥២នាក់ ត្រូវជា ៥២.៦ភាគរយ)។ ក្នុងនោះ និស្សិតថ្នាក់បរិញ្ញាបត្រ ៥,៤២៣នាក់ (នារី ២,៨៨០នាក់) និងនិស្សិត ថ្នាក់ បរិញ្ញា បត្រជាន់ខ្ពស់ ១៨៧នាក់ (នារី ៧២នាក់)។ យោងតាមលទ្ធផលស្ទង់មតិរបស់សាកលវិទ្យាល័យ ឯកឧត្តមរដ្ឋមន្ត្រីបានឱ្យដឹងថា ក្នុងចំណោម និស្សិត ជ័យលាភី ដែលទទួលសញ្ញាបត្រនេះ មាននិស្សិតប្រមាណ ៩៦.០៦ភាគរយ មានការងារធ្វើ។ ក្នុងនោះនិស្សិតថ្នាក់បរិញ្ញាបត្រមាន ៩៦ភាគរយ និង និស្សិត ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់មាន ៩៧.៨៦ភាគរយ៕

ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ក្នុងឱកាសអញ្ជើញប្រគល់សញ្ញាបត្រជូននិស្សិត សាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្តជិត៦ពាន់នាក់

2023/06/05 07:21:06 am        193
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានអញ្ជើញជាអធិបតីភាពក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតបញ្ចប់ការ សិក្សា ពីសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ចសរុបជិត ៦ពាន់នាក់ នៅព្រឹកថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៣នេះ។ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ​ ដែលមានខ្លឹមសារដូចខាងក្រោម៖សម្តេចតេជោ ហ៊ុន សែន បានរម្លឹកថា បើគិតចាប់ពីឆ្នាំ ១៩៧៦ សម្ដេចតេជោ ហ៊ុន សែន បានអញ្ជើញជាអធិបតីប្រគល់សញ្ញាបត្រជូននិស្សិត សាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្ត្រសេដ្ឋកិច្ចចំនួន២២លើក ដែលជាចំនួនច្រើនជាងគេបើធៀបនឹងបណ្ដាសាកលវិទ្យាល័យដទៃទៀត។សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា កត្តាសន្ដិភាពនេះហើយ ទើបធ្វើឱ្យប្រទេសកម្ពុជាមានការអភិវឌ្ឍលើគ្រប់វិស័យ ក្នុងនោះមានទាំងផ្នែករឹង និងផ្នែកទន់។ ផ្នែករឹងមានដូចជា៖ ហេដ្ឋារចនាសម្ព័ន្ធនានា ដែលបម្រើដល់ការអភិវឌ្ឍ និងការវិនិយោគនានា។ ផ្នែកទន់ គឺជាការរៀបចំលិខិតបទដ្ឋានគតិយុត្តនានា ដើម្បីធ្វើឱ្យការងារគ្រប់គ្រងប្រទេសកម្ពុជាអាចដំណើការទៅបានល្អ និងជោគជ័យតាមគោលនយោបាយដែលបានដាក់ចេញទៅ។សម្តេចតេជោ ហ៊ុន សែន បន្តបញ្ជាក់ថា ការសម្រេចចិត្តរបស់សម្ដេច គឺត្រឹមត្រូវ ទី១គឺបានបើកឱកាសឱ្យវិស័យឯកជនអាចចូលរួមវិនិយោគលើវិស័យអប់រំនៅកម្ពុជា ក្នុងនោះ បានចូលរួមទាំងនៅកម្រិតមតេយ្យសិក្សារហូតដល់កម្រិតឧត្ដមសិក្សារាប់សិបគ្រឹះស្ថានសិក្សាអប់រំ។ ទី២ គ្រឹះស្ថានសិក្សារបស់រដ្ឋបើកឱកាសឱ្យនិស្សិតចូលរៀនបង់ថ្លៃ ដែលអាចទាញយកថវិកាទាំងនេះមកកសាងហេដ្ឋារចនាសម្ព័ន្ធរបស់សាលារៀន និងឧបត្ថម្ភដល់គ្រូបង្រៀន និងសាស្រ្ដាចារ្យ។សម្តេចតេជោ ហ៊ុន សែន បង្ហាញមោទនភាពដែលបានឃើញស្រ្ដីរបស់កម្ពុជា នាពេលបច្ចុប្បន្ននេះ បានដើរតួនាទីសំខាន់ក្នុងសេដ្ឋកិច្ចសង្គម និងគ្រួសារ ក្នុងនោះក៏មានស្រ្ដីមួយចំនួនកំពុងក្លាយជាអ្នកដឹកនាំអាជីវកម្ម និងបង្កើតមុខរបរដោយខ្លួនឯងផងដែរ។សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា ទាំងការបណ្ដុះបណ្ដាលក្នុងប្រព័ន្ធ និងក្រៅប្រព័ន្ធស្រ្ដី ពិតជាមានតួនាទីសំខាន់ណាស់ក្នុងចូលរួម ដូច្នេះពាក់គីពាក់ព័ន្ធត្រូវបន្តជំរុញបន្ថែមទៀតលើការបណ្ដុះបណ្ដាលដល់ស្រ្ដី ខណៈនាពេលខាមុខរាជរដ្ឋាភិបាលនឹងរៀបចំការបណ្ដុះបណ្ដាលដល់យុវជន សិស្ស-និស្សិតជាង ១,៥ លាននាក់លើជំនាញវិជ្ជាជីវៈ និងជំនាញដូនតា។សម្តេចតេជោ ហ៊ុន សែន កោតសរសើរដល់សាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្ត្រសេដ្ឋកិច្ច ដែលបានទាក់ទាញនិស្សិត បរទេសជាច្រើនមកចូលសិក្សា ក្នុងនោះមាននិស្សិតបារាំងជាង ១០០ នាក់ ដែលនេះបានបង្ហាញពីកត្តាគុណភាពអប់រំកម្ពុជា។សម្តេចតេជោ បានបញ្ជាក់ថា កម្ពុជាកំពុងធ្វើដំណើរឆ្ពោះទៅដើរចេញពីប្រទេសដែលមានការអភិវឌ្ឍតិចតួច និងកំពុងដើរឆ្ពោះទៅរកប្រទេសដែលមានការអភិវឌ្ឍ។សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា ទោះបីជាស្ថានភាពពិភពលោក និងតំបន់កំពុងមានភាពមិនច្បាស់លាស់។ អង្គការណាតូ ធ្លាប់តែនៅទិសខាងលិច ឥឡូវណាតូកំពុងបែរឆ្ពោះមកកាន់តំបន់អាស៊ី។ ប៉ុន្ដែសម្ដេចតេជោ នៅតែជឿជាក់ថា ប្រទេសកម្ពុជា នឹងដើរចេញពីប្រទេសអភិវឌ្ឍន៍តិចតួចទៅជាប្រទេសអភិវឌ្ឍន៍នៅឆ្នាំ២០២៧។សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា គ្រប់ខណ្ឌគោលនយោបាយរបស់រាជរដ្ឋាភិបាលត្រឹមត្រូវហើយក្នុងការបើកឱកាសដល់សិស្សនិស្សិតក្នុងការសិក្សា ប៉ុន្ដែបើគ្មានការចូលរួមពីនិស្សិត ក្រុមគ្រួសារនិស្សិត និងភាគីពាក់ព័ន្ធទេនោះ វិស័យអប់រំ ការសិក្សារបស់និស្សិតក៏មិនអាចរីកច្រើនបានដែរ។សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ទោះបីបញ្ចប់ការសិក្សានៅថ្នាក់បរិញ្ញាបត្រក៏ដោយក៏ត្រូវបន្តរៀនសូត្របន្ថែមជាពិសេសដើរឱ្យទាន់សភាពការពិភពលោក។ ក្រៅពីនេះគ្រប់តួអង្គរផ្សេងទៀតក៏ត្រូវបន្តរៀនសូត្របន្ថែមផងដែរ ដើម្បីដើរឱ្យទាន់សភាពការពិភពលោក។សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា ដំណាក់កាលបច្ចុប្បន្ននេះគឺជាដំណាក់កាលសេដ្ឋកិច្ចឌីជីថល ដូច្នេះគ្រប់ភាគីពាក់ព័ន្ធត្រូវខិតខំអភិវឌ្ឍន៍ខ្លួន និងស្ថាប័នរបស់ខ្លួនបន្ថែម ឱ្យទាន់សភាពការណ៍នេះដោយទាញយកបទពិសោធន៍ និងស្វែងយល់មេរៀនពីអតីតកាល។ សម្ដេចតេជោថ្លែងថា៖«យើងមិនអាចផ្លាស់ប្ដូរអតីតកាលបានទេ ប៉ុន្ដែអតីតកាលប្រាប់យើងពីចំណុចដែលជាកំហុសដែលត្រូវជៀសវាង និងចំណុចដែលត្រូវធ្វើបន្តទៀត»។សម្តេចតេជោ ហ៊ុន សែន បានស្ងើចសរសើរដល់ការបើកព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២ កាលពីថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៣ កន្លងទៅនេះថា មានទស្សនីយភាពមិនចាញ់ពិធីបើកស៊ីហ្គេម។សម្ដេចតេជោ បញ្ជាក់ថា កេរ្តិ៍ឈ្មោះនៃការរៀបចំព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣ នៅកម្ពុជានឹងបន្សល់ទុករាប់រយឆ្នាំ ដល់កូនចៅជំនាន់ក្រោយ។ ព្រឹត្តិការណ៍ទាំងនេះក៏នឹងត្រូវឆ្លាក់ទុកនៅក្នុងវិមាន ឈ្នះ ឈ្នះផងដែរ។សម្តេចតេជោ ហ៊ុន សែន លើកទឹកចិត្តដល់កីឡាករ-កីឡាការិនី ទោះបីប្រកួតឈ្នះ ឬចាញ់ ក៏នៅតែជាកីឡាមិនត្រូវបាក់ទឹកចិត្តនោះទេ។ប៉ុន្ដែអ្វីដែលសំខាន់ក្នុងនាមជាម្ចាស់ផ្ទះតំណាងឱ្យប្រជាជន ១៧ លាននាក់ គឺត្រូវធ្វើឱ្យបានល្អសមជាម្ចាស់ផ្ទះ ពីព្រោះអ្វីដែលសំខាន់នៃការរៀបចំព្រឹត្តិការណ៍កីឡានេះ គឺបង្កើតទំនាក់ទំនងមិត្តភាពជាមួយគ្នា។សម្តេចតេជោ បានអរគុណដល់ថ្នាក់ដឹកនាំតាមបណ្ដាប្រទេសអាស៊ានដែលបានបញ្ជូនកីឡាករ កីឡាការិនី មកចូលរួមប្រកួតក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេមនៅកម្ពុជា។សម្តេចតេជោ ហ៊ុន សែន សង្ឃឹមថា នៅក្នុងក្របខណ្ឌអាស៊ាននាពេលអនាគត ប្រទេសអាស៊ាននឹងអាចសហការគ្នាក្នុងការដេញថ្លៃយកការប្រកួតកីព្រឹត្តិការណ៍កីឡាអូឡាំពិក និងពិភពលោក។សម្ដេចតេជោ ក៏ធ្លាប់បានលើកឡើងជាគំនិតជាមួយមេដឹកនាំអាស៊ាន ក្នុងការរៀបចំឱ្យមានក្រុមបាល់ទាត់អាស៊ាន ដែលមានកីឡាកររួមគ្នាមកពីបណ្ដាប្រទេសនានាក្នុងតំបន់អាស៊ាន ដើម្បីចូលរួមក្នុងការប្រកួតកម្រិតពិភពលោកផងដែរ។សម្ដេចតេជោ ហ៊ុន សែន ស្នើដល់អ្នកលេងបណ្ដាញសង្គមទាំងឡាញបញ្ឈប់ការចែករំលែកបន្តនូវបទចម្រៀង «មរណភាពព្រះស្វាមី ជ័យវរ្ម័នទី៧» ខណៈអ្នកនាង មាស សុខសោភា បានលុបបទចម្រៀងនេះចេញពីហ្វេសប៊ុក និងយូធូប និងបានសូមទោសពីកំហុសរបស់ខ្លួនទៅហើយ។សម្តេចតេជោ ហ៊ុន សែន៖«សូមកុំឱ្យរឿងបទចម្រៀងមួយបទដែលត្រូវបានដកចេញទៅហើយ ក្លាយទៅជារឿងយកមកជជែកគ្នាក្នុងបណ្ដាញសង្គមអី»។

សម្ដេចតេជោ៖ រាជរដ្ឋាភិបាលខិតខំកសាងហេដ្ឋារចនាសម្ព័ន្ធទាំងផ្នែករឹងនិងទន់ ដើម្បីទាក់ទាញវិនិយោគ

2023/06/04 12:37:35 pm        158
កំពង់ស្ពឺ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលបាន និងកំពុងខិតខំកសាងហេដ្ឋារចនាសម្ព័ន្ធទាំងផ្នែករឹងនិងផ្នែកទន់ គឺដើម្បីទាក់ទាញទុនវិនិយោគមកកម្ពុជាបង្កើតការងារ។សម្តេចតេជោ នាយករដ្ឋមន្ត្រី បានមានប្រសាសន៍បែបនេះ ខណៈអញ្ជើញចុះជួបសំណេះសំណាលជាមួយកម្មករ និយោជិតសរុបជាង ១ម៉ឺន ៦ពាន់នាក់ទៀត មកពីរោងចក្រ សហគ្រាសនានា នៅក្នុងស្រុកគងពិសី ខេត្តកំពង់ស្ពឺ នាព្រឹកថ្ងៃអាទិត្យទី៤ ខែមិថុនានេះ។សម្តេច បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលបានប្រឹងប្រែងក្នុងការកសាងហេដ្ឋា​រចនាសម្ព័ន្ធ​នានាទាំងផ្នែកទន់និងរឹងជាច្រើន ដើម្បីទាក់ទាញវិនិយោគពីខាងក្រៅ ដើម្បីបង្កើតការងារជាច្រើនដល់ប្រជាពលរដ្ឋ។គួរបញ្ជាក់ថា ទាក់ទិននឹងការអភិវឌ្ឍនូវគ្រប់ហេដ្ឋារចនាសម្ព័ន្ធទាំងផ្នែករឹងនិងផ្នែកទន់និយាយ ជារួមនិងដោយឡែកវិស័យឧស្សាហកម្ម បើតាមរដ្ឋមន្ត្រីក្រសួងការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈឱ្យដឹងថា៖ មកដល់ត្រឹមឆ្នាំ២០២៣នេះ រោងចក្រ សហគ្រាស មានជាង ១ម៉ឺន៧ពាន់ ដែលប្រើប្រាស់កម្លាំងពលកម្មសរុបចំនួនប្រមាណ ១លាន៥សែននាក់ ហើយនៅឆ្នាំ២០២៣ នេះ ផ្នែករោងចក្រកាត់ដេរ បានកើនចំនួន ១,៣២៦ និងមានកម្មករនិយោជិតចំនួនប្រមាណ ៨៤ម៉ឺននាក់ (ស្រី ៦៦ម៉ឺននាក់) ​ការនាំចេញមាន ​រហូតដល់ប្រមាណ ​១៣ពាន់លានដុល្លារអាម៉េរិក ទិន្នន័យ​ឆ្នាំ២០២២ ក្នុងនោះ រាជធានីភ្នំពេញមានចំនួន ៧២៧រោងចក្រ មានកម្មករ និយោជិតប្រមាណ ៣៤ម៉ឺននាក់ (ស្រី ២៦ម៉ឺននាក់)៕

សម្តេចតេជោ៖ មានតែគណបក្សប្រជាជនកម្ពុជាប៉ុណ្ណោះ ដែលអាចស្វែងរក និងការពារសន្ដិភាព

2023/06/04 12:10:58 pm        175
កំពង់ស្ពឺ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានបញ្ជាក់ថា អ្នកដែលមានសមត្ថភាព និងការពារសន្ដិភាពបាន គឺមានតែគណបក្សប្រជាជនកម្ពុជាមួយគត់ គឺឱ្យតែអ្នកដឹកនាំចេញពីគណបក្សប្រជាជនគឺមានលទ្ធភាពការពារសន្ដិភាពឱ្យប្រទេសកម្ពុជាបានទាំងអស់។ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដី បានមានប្រសាសន៍បញ្ជាក់បែបនេះ ក្នុងឱកាស អញ្ជើញបន្តចុះជួបសំណេះសំណាលជាមួយកម្មករកម្មការិនីសរុបជាង ១ ម៉ឺន៦ពាន់នាក់​នៅរោងចក្រ សហគ្រាសនានា នៅក្នុងស្រុកគងពិសី ខេត្តកំពង់ស្ពឺ ​នៅព្រឹកថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៣នេះ។សម្តេចតេជោ ហ៊ុន សែន ប្រាប់ទៅក្រុមល្ងង់នៅក្រៅប្រទេសមួយចំនួន ជាពិសេសក្រុម​ប្រព័ន្ធ​ផ្សព្វផ្សាយ​គាំទ្របរទេសថា កុំល្ងង់ពេកគណបក្សប្រជាជនមិនមែនគិតត្រឹមតែរឿង​បោះឆ្នោត​មួយប៉ុណ្ណោះទេ ប៉ុន្ដែគឺបានគិតអំពីការរក្សាសុខសន្ដិភាព និងស្ថិរភាពនយោបាយនៅក្នុង​ប្រទេសកម្ពុជា​ទាំងមូល។សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ឱ្យតែនាយករដ្ឋមន្រ្ដីដែលដឹកនាំដោយ​គណបក្ស​ប្រជាជនកម្ពុជា នាយករដ្ឋមន្រ្ដីត្រូវបន្តធ្វើវេទិកាជួបជាមួយកម្មករកម្មការិនីបែបនេះ ដើម្បីបង្កើត​ជាវេទិកាក្នុងការដោះស្រាយបញ្ហានានាជូនដល់កម្មករនិយោជិតទាំងអស់៕អត្ថបទ៖ វ៉ន ដារ៉ា

សម្តេចតេជោ បន្តអំពាវនាវដល់កម្មករនិយោជិតរួមគ្នារក្សាសន្តិភាព ដើម្បីឱកាសការងារនិងការអភិវឌ្ឍ

2023/06/04 12:06:39 pm        214
កំពង់ស្ពឺ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃកម្ពុជា បន្តអំពាវនាវដល់កម្មករ កម្មការិនី និយោជិតទាំងអស់ ខិតខំរួបរួមគ្នារក្សាសន្ដិភាពរបស់ប្រទេសកម្ពុជា ​ដើម្បីបង្កើតឱកាសការងារ និងការអភិវឌ្ឍទៅមុខទៀត ខណៈប្រទេសកម្ពុជាមានប្រវត្តបែកបាក់ និងមានការលំបាកខ្លាំងណាស់ទម្រាំមានការអភិវឌ្ឍដូចសព្វថ្ងៃនេះ​ គឺត្រូវបានខិតខំ និងលះបង់សាច់ស្រស់ ឈាមស្រស់ជាច្រើន។សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដី បានមានប្រសាសន៍បញ្ជាក់បែបនេះ ក្នុងឱកាស អញ្ជើញបន្តចុះជួបសំណេះសំណាលជាមួយកម្មករកម្មការិនីសរុបជាង ១ ម៉ឺន ៦ពាន់នាក់នៅរោងចក្រ សហគ្រាសនានា​ នៅក្នុងស្រុកគងពិសី ខេត្តកំពង់ស្ពឺ នៅព្រឹកថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៣នេះ។ សម្តេចតេជោ បានបញ្ជាក់ថា ការរក្សាបាននូវសុខសន្តិភាពរបស់ប្រទេសកម្ពុជា គឺជាការរក្សា​បាននូវអ្វីៗគ្រប់បែបយ៉ាងដែលកំពុងកើតមាននាពេលបច្ចុប្បន្ននេះ​ ពីព្រោះបើគ្មានសន្ដិភាព គឺគ្មានរោងចក្រ គ្មានឱកាសការងារ និងការអភិវឌ្ឍអ្វីឡើយ។សម្តេចតេជោ ក៏បានផ្ដាំផ្ញើសួរសុខទុក្ខតាមរយៈកម្មករនិយោជិតទាំងអស់ ទៅដល់ឪពុកម្ដាយ អ្នកអាណាព្យាបាលកម្មករនិយោជិតទាំងអស់ដែលតែងតែគាំទ្រដល់គណបក្សប្រជាជនកម្ពុជា ខណៈដែលឪពុកម្ដាយ ​និងអ្នកអាណាព្យាបាលមួយចំនួនរបស់កម្មករនិយោជិតនេះហើយ ក៏ជាអ្នកដែលជួយស្វែងរកសន្ដិភាពសម្រាប់ប្រទេសកម្ពុជាផងដែរ៕អត្ថបទ៖ វ៉ន ដារ៉ា

OPEC បានពិភាក្សាលើការកាត់បន្ថយការផលិតប្រេងក្នុងចុងសប្តាហ៍នេះ

2023/06/04 11:51:42 am        89
អូទ្រីស៖ អង្គការក្រុមប្រទេសផលិតប្រេងនាំចេញ(OPEC) និងក្រុមសម្ព័ន្ធមិត្តឬ OPEC+ បានជួបជុំគ្នានៅក្នុងទីក្រុងវីយែន ប្រទេសអូទ្រីស កាលពីថ្ងៃសៅរ៍ ដើម្បីជជែកគ្នាពីការកាត់បន្ថយការផលិតប្រេងឲ្យបានចំនួនច្រើនរហូតដល់ ១លានបារ៉ែលក្នុង១ថ្ងៃ ។  ក្រុមរដ្ឋមន្រ្តី បានជួបជុំគ្នា ស្របពេលដែលតម្លៃប្រេងបានធ្លាក់ចុះរហូតដល់ ៧០ដុល្លារក្នុង១បារែល ហើយក្រុមអ្នកវិភាគទីផ្សារប្រេង និយាយពីការផ្គត់ផ្គង់លើសតម្រូវការថ្មី ។  គួរឲ្យដឹកថា ក្រុមសម្ព័ន្ធមិត្ត OPEC+ បូមប្រេងប្រហែល ៤០ភាគរយនៃប្រេងឆៅពិភពលោក ដែលនេះមានន័យថា ការសម្រេចចិត្តលើគោលនយោបាយរបស់ពួកគេ អាចជាផលប៉ះពាល់ខ្លាំងលើតម្លៃប្រេង  ប្រភពព័ត៌មានចំនួន ៣ពី OPEC+ បានឲ្យដឹងថា ការកាត់បន្ថយការផលិតប្រេង នឹងត្រូវលើកយកមពិភាក្សាម្តងទៀតនៅក្នុងចំណោមជម្រើសផ្សេង សម្រាប់ជំនួបនៅថ្ងៃអាទិត្យ ។  ទោះបីជាយ៉ាងណាក៏ដោយ រដ្ឋមន្រ្តីប្រេងអ៊ីរ៉ាក់ និយាយកាលពីថ្ងៃសៅរ៍ថា វាដូចជាលឿនពេកហើយ ក្នុងការជជែកគ្នាពីការកាត់បន្ថយប្រេង ១លានបារ៉ែលក្នុង១ថ្ងៃ មុនជំនួបនៅថ្ងៃអាទិត្យនោះ ៕

រដ្ឋមន្រ្តីការពារជាតិអាមេរិកថ្កោលទោសចិនថាខ្វះឆន្ទៈចូលរួមកិច្ចពិភាក្សាយោធា

2023/06/04 10:54:21 am        127
 អាមេរិក៖ កាលពីថ្ងៃសៅរ៍ម្សិលមិញ រដ្ឋមន្រ្តីការពារជាតិសហរដ្ឋអាមេរិក លោក Lloyd Austin និយាយថា លោកមានក្តីកង្វល់ជាខ្លាំងដោយសារតែការខ្វះឆន្ទៈរបស់ចិន ក្នុងការចូលរួមការគ្រប់គ្រងវិបត្តិយោធា ហើយលោកបានព្រមានថា កិច្ចពិភាក្សានេះមានសារៈសំខាន់ណាស់ដើម្បីចៀសវាងជម្លោះ ។  ថ្លែងនៅកិច្ចប្រជុំកំពូលសន្តិសុខអាស៊ី លោក Austinនិយាយថាច្រកប្រាស្រ័យទាក់ទំនងទំននៅបើកចំហរវាងក្រុមមេដឹកនាំយោធា និងការពារជាតិសហរដ្ឋអាមេរិក និងចិន គឺចាំបាច់ដើម្បីពង្រឹងផ្លូវការពារប្រឆាំងនឹងជម្លោះ ហើយនិងពង្រឹងស្ថិរភាពនៅក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក ។  មន្ទីរបច្ចកោណ បាននិយាយថា នៅក្នុងសប្តាហ៍នេះ រដ្ឋមន្រ្តីការពារជាតិចិនលោក Li Shangfu បានបដិសេធន៍មិនទទួលយកការអញ្ជើញសម្រាប់ជំនួបជាមួយលោក Austinនៅកិច្ចប្រជុំកំពូលសន្តិសុខ ។ កាលពីថ្ងៃសុក្រកន្លងទៅ ប្រមុខការពារជាតិទាំង ២បានចាប់ដៃគ្នានៅក្រៅកិច្ចប្រជុំ ប៉ុន្តែពួកគេពុំបានផ្លាស់ប្តូរទស្សនៈអ្វីនោះឡើយ ។ លោក Li នឹងផ្តល់សុន្ទរកថាផ្ទាល់ខ្លួនរបស់លោកនៅថ្ងៃអាទិត្យនេះ ។  គួរឲ្យដឹងថា ទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងចិន បានឈានដល់ចំណុចទាបបំផុតក្នុងរយៈពេលជាច្រើនទសវត្សរ៍កន្លងមកនេះ ស្របពេលដែលពួកគេនៅតែមានការបែងចែកខ្លាំងលើអ្វីៗគ្រប់បែបយ៉ាង ចាប់ពីអធិបតេយ្យភាពរបស់កោះតៃវ៉ាន់ និងជម្លោះដែនដីនៅសមុទ្រចិនខាងត្បូង ៕

Biden ចុះហត្ថលេខាលើសេចក្តីស្នើច្បាប់ផ្អាកការកំណត់កម្រិតបំណុលលើចំនួន៣១,៤សែនកោដិ៍ដុល្លាររបស់អាមេរិក

2023/06/04 10:51:37 am        131
 អាមេរិក៖ ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden បានចុះហត្ថលេខាលើសេចក្តីស្នើច្បាប់កាលពីថ្ងៃសៅរ៍ម្សិលមិញ ដើម្បីផ្អាកការកំណត់កម្រិតបំណុល លើចំនួន៣១,៤សែនកោដិ៍ដុល្លាររបស់អាមេរិក ។  កាលពីថ្ងៃសុក្រ លោក Biden បាននិយាយនៅក្នុងសុន្ទរកថា ថាលោកនឹងចុះហត្ថលេខាលើសេចក្តីស្នើច្បាប់ គឺជាសុន្ទរកថាពេលសំខាន់ជាលើកដំបូងពុំធ្លាប់ដែលមានរបស់លោកចេញពីការិយាល័យធ្វើការ Oval Office របស់លោក ។  សេតវិមាន និយាយថា លោក Biden ថ្លែងនៅទីនោះ ដោយសារតែភាពធ្ងន់ធ្ងរនៃស្ថានភាពដែលការកំណត់កម្រិតបំណុលពុំត្រូវបានដំឡើង ។  លោកបានថ្លែងថា ភាគហ៊ុនមិនអាចខ្ពស់ជាងនេះបានទេ បើសិនជាពួកយើងពុំបានឈានដល់កិច្ចព្រមព្រៀងលើថវិកា ។ មានសំឡេងខ្លាំងគំរាមដណ្តើមយកអាមេរិកជាលើកដំបូងក្នុងប្រវត្តិសាស្រ្តរយៈពេល ២៤៧ឆ្នាំរបស់ពួកគេ ហើយនិងការខកខានមិនសងបំណុលជាតិរបស់ពួកយើង ។ ពុំមានអ្វីទេ ពុំមានអ្វីដែលគ្មានការទទួលខុសត្រូវជាងនេះនោះទេ ។  ការចុះហត្ថលេខាលើសេចក្តីស្នើច្បាប់របស់លោក Joe Bidenនឹងបញ្ចប់ភាពពុំច្បាស់លាស់រយៈពេលជាច្រើនខែ ហើយនិងបញ្ចៀសអ្វីដែលអាចជាការខកខានសងបំណុលជាលើកដំបូងពុំធ្លាប់ដែលមានរបស់អាមេរិក ឆាប់បំផុតនៅសប្តាហ៍ក្រោយនេះ ។  សូមបញ្ជាក់ថា ក្រុមសាធារណរដ្ឋ បដិសេធន៍ពុំព្រមបង្កើនការកំណត់កម្រិតបំណុលអស់រយៈពេលជាច្រើនខែមកហើយ ហើយនិងស្នើសុំឲ្យក្រុមប្រជាធិបតេយយ កាត់បន្ថយការចំណាយនៅក្នុងកញ្ចប់ថវិកាឆ្នាំ ២០២៤ ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

កងនាវាដឹកជំនួយហ្កាហ្សាផ្គើនអ៊ីស្រាអែល ខណៈអ៊ីតាលីជំរុញឲ្យមានការសម្របសម្រួល
09/29/2025 09:09 PM
កងកម្លាំងអ៊ីស្រាអែលទម្លាក់ខិត្តប័ណ្ណលើទីក្រុងហ្កាហ្សាជំរុញឲ្យពលរដ្ឋចាកចេញទៅភាគខាងត្បូង
09/29/2025 08:09 PM
ហុងគ្រីបានបិទគេហទំព័រព័ត៌មានអ៊ុយក្រែនចំនួន ១២ ជាវិធានការសងសឹក
09/29/2025 08:09 PM
នាយករដ្ឋមន្ត្រីស៊ុយអែត៖ រុស្ស៊ីទំនងជានៅពីក្រោយយានដ្រូនបង្ហោះនៅអាកាសយានដ្ឋាន
09/29/2025 08:09 PM
កម្ពុជា ចូលរួមកិច្ចប្រជុំ ចំនួន ៤ ក្នុង កិច្ចប្រជុំរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ានលើកទី ៥៧ នៅម៉ាឡេស៊ី
09/29/2025 07:09 PM
សំណុំផ្សែងត្រូវបានមើលឃើញពីតំបន់ភាគខាងត្បូងអ៊ីស្រាអែលផុសពីលើតំបន់ហ្កាហ្សា
09/29/2025 07:09 PM
ចិនចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយហ្សំប៊ី និងតង់សានី ដើម្បីកែលម្អផ្លូវរថភ្លើងតម្លៃ ១,៤ពាន់លានដុល្លារ
09/29/2025 07:09 PM
មនុស្សត្រូវបានសង្រ្គោះ ក្រោយពេលភ្លៀងធ្លាក់ខ្លាំងជន់លិចតំបន់ភាគឦសានអេស្ប៉ាញ
09/29/2025 07:09 PM
លោក Zelenskyy ព្រមានថា រុស្ស៊ីប្រើ «កងនាវាស្រមោល» នៅបាល់ទិក ដើម្បីបាញ់បង្ហោះយានដ្រូន
09/29/2025 07:09 PM
បេសកជនអាមេរិក៖ អ៊ុយក្រែនអាចត្រូវបានអនុញ្ញាតឲ្យវាយចូលជ្រៅទៅក្នុងដែនដីរុស្ស៊ី
09/29/2025 07:09 PM