សម្ដេចធិបតី បញ្ជាក់ជាថ្មីជំហររបស់កម្ពុជាបន្តដោះស្រាយបញ្ហាព្រំដែនគោក និងសមុទ្រជាមួយថៃ ដោយសន្ដិវិធី និងច្បាប់អន្តរជាតិ និងបដិសេធជជែករឿងបើកច្រកព្រំដែនគោក
សម្ដេចធិបតី៖គិតត្រឹមខែមេសាឆ្នាំនេះយុវជនមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យចំនួន ២៧,១ម៉ឺននាក់ទទួលបានការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ
សម្ដេ​ចតេជោ ហ៊ុន សែន៖«២០ មិថុនា ១៩៧៧ ជីវិតរបស់ខ្ញុំ និងភរិយាពេលនោះជួបជាមួយគ្រោះថ្នាក់ និងលំបាកវេទនាខ្លាំងណាស់»
សម្តេចតេជោ ហ៊ុន សែន ថ្លែងថា អាវក្រោះ និងសម្ភារយោធាម៉ាក DSS សុទ្ធតែមានគុណភាពហើយអាវការពារនេះនាយករដ្ឋមន្រ្តីបានសាករួចហើយ

នយោបាយ​ និង ការអភិវឌ្ឍន៍

ការស្ទង់មតិរបស់ទូរទស្សន៍CGTN ៖ការកើនឡើងចំនួនប្រជាជនពិភពលោកជួយដល់ការងាររបស់ចិនលើអរិយធម៌អេកូឡូស៊ី

2023/05/18 11:54:26 am        90
ចិន៖ កាលពី៥ឆ្នាំមុន លោក Xi Jinping ប្រធានាធិបតីចិនបានប្រកាសពីគោលការណ៍ទូទៅនៃអរិយធម៌អេកូឡូស៊ីក្នុងយុគសម័យថ្មី ដោយសង្កត់ធ្ងន់លើការផ្តល់ផលិតផលអេកូប្រកបដោយគុណភាពបន្ថែមទៀត ដើម្បីបំពេញតាមការរំពឹងទុករបស់ប្រជាជនសម្រាប់បរិស្ថានអេកូដ៏ស្រស់ស្អាត។យោងតាមការស្ទង់មតិដែលធ្វើឡើងដោយទូរទស្សន៍រដ្ឋចិន CGTN សម្រាប់អ្នកប្រើប្រាស់អ៊ីនធឺណិតទូទាំងពិភពលោក ជាង ៩១,៦ %នៃអ្នកឆ្លើយតបបានគាំទ្រខ្លាំងចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសចិនក្នុងការគ្រប់គ្រងបរិស្ថាន និងការអភិរក្សនិងគាំទ្រជាទូទៅចំពោះការតស៊ូមតិផ្នែកបរិស្ថានរបស់ប្រទេសចិន។ប្រទេសចិន បានលាយបញ្ចូលគ្នាយ៉ាងច្បាស់រវាងមនុស្សជាតិនិងធម្មជាតិចូលទៅក្នុងតម្រូវការដ៏សំខាន់នៃសម័យទំនើបរបស់ចិននិងបានលើកកម្ពស់ការអភិវឌ្ឍន៍បៃតងដើម្បីកសាងប្រទេសចិនឲ្យកាន់តែស្រស់ស្អាត។ ក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ ប្រទេសចិនមានការរីកចម្រើនយ៉ាងខ្លាំងក្នុងការគ្រប់គ្រងអេឡូស៊ី និងការអភិវឌ្ឍន៍បៃតង។ ការប្រមូលផ្តុំសន្ទស្សន៍គុណភាពខ្យល់ PM2,5 នៅក្នុងទីក្រុងធំៗរបស់ប្រទេសចិនបានធ្លាក់ចុះ ៥៦ % ក្នុងរយៈពេលមួយទសវត្សរ៍កន្លងមកនេះ ហើយចំនួនថ្ងៃដែលមានការបំពុលខ្លាំងបានថយចុះ៨៧%។ ការបំភាយកាបូនឌីអុកស៊ីតក្នុងមួយឯកតានៃផលិតផលក្នុងស្រុកសរុបត្រូវបានកាត់បន្ថយចំនួន៣៤.៤ % ហើយសមាមាត្រនៃផ្នែកគុណភាពលើផ្ទៃទឹកដ៏ល្អឈានដល់ ៨៧.៩%៕

កងកម្លាំងអែលសាល់វ៉ាឌ័រឡោមព័ទ្ធទីក្រុងនៅភាគខាងជើង បន្ទាប់ពីនគរបាលបានស្លាប់

2023/05/18 11:29:41 am        321
អែលសាល់វ៉ាឌ័រ៖ ប្រធានាធិបតីអែលសាល់វ៉ាឌ័រ លោក Nayib Bukele បានថ្លែងកាលពីថ្ងៃពុធថា ទាហានយ៉ាងហោចណាស់ ៥.០០០នាក់ និងនគរបាលចំនួន ៥០០នាក់ ត្រូវបានដាក់ពង្រាយដើម្បីឡោមព័ទ្ធទីក្រុងមួយនៅភាគពាយព្យប្រទេស ក្នុងការខ្នះខ្នែង ដើម្បីចាប់ខ្លួនអ្នកនៅពីក្រោយក្រុមអន្ធពាលជាប់សង្ស័យពីបទសម្លាប់មន្រ្តីនគរបាល។អាជ្ញាធរសន្តិសុខ បានឲ្យដឹងថា មន្ត្រីរូបនេះត្រូវបានសម្លាប់ ក្នុងខណៈពេលកំពុងល្បាតក្នុងទីក្រុង Nueva Concepcion ចម្ងាយប្រហែល ៤២ម៉ាយល៍ (៦៧គីឡូម៉ែត្រ) ភាគពាយព្យនៃរដ្ឋធានី កាលពីថ្ងៃអង្គារ នៅក្នុងការវាយប្រហារដោយសមាជិកក្រុមអន្ធពាល។លោក Bukele បានសរសេរនៅលើបណ្ដាញសង្គម Twitter ថា៖ «តាំងពីព្រឹកព្រលឹមមក យើងបានកំណត់បរិវេណសន្តិសុខជុំវិញទីក្រុង Nueva Concepcion»។ លោកប្រធានាធិបតី បានបន្ថែមថា ការធ្វើបែបនេះនឹងអាចឲ្យស្វែងរកអ្នកដែលទទួលខុសត្រូវចំពោះឃាតកម្មនេះ ហើយរចនាសម្ព័ន្ធទាំងមូលនៃសមាជិកក្រុមអន្ធពាលនេះ និងអ្នករួមដៃនៅតែលាក់ខ្លួននៅទីនោះ។ប្រទេសអែលសាល់វ៉ាឌ័រ បានព្យួរសិទ្ធិតាមរដ្ឋធម្មនុញ្ញ នៅក្នុងអ្វីដែលហៅថាស្ថានភាពលើកលែង ដែលអនុញ្ញាតឲ្យនគរបាលចាប់ខ្លួន និងដាក់ពន្ធនាគារយ៉ាងឆាប់រហ័ស ចំពោះសមាជិកក្រុមអន្ធពាល ខណៈពេលដែលព្យួរសិទ្ធិរបស់ពួកគេ ក្នុងការមានមេធាវី និងការយល់ព្រមពីតុលាការ សម្រាប់ការឃុំខ្លួនបឋម។ជនសង្ស័យជាង ៦៨.០០០នាក់ ត្រូវបានចាប់ខ្លួនចាប់តាំងពីឆ្នាំមុន ហើយរាប់ពាន់នាក់ត្រូវបានបញ្ជូនទៅឃុំក្នុងពន្ធនាគារធំថ្មី។ ក្រុមសិទ្ធិមនុស្សលើកឡើងថា មនុស្សស្លូតត្រង់មួយចំនួនត្រូវបានចាប់ខ្លួន ដោយហេតុផលនយោបាយ ក្នុងនោះរួមទាំងមនុស្សរាប់សិបនាក់ បានស្លាប់នៅក្នុងមន្ទីរឃុំឃាំង៕

សហភាពអឺរ៉ុប បន្តដំណើរការវេទិកាក្រោយ Brexit សម្រាប់និយ័តករហិរញ្ញវត្ថុរបស់សហភាពអឺរ៉ុប និងចក្រភពអង់គ្លេស

2023/05/18 11:08:42 am        59
អឺរ៉ុប៖ ស្ថាប័នប្រតិបត្តិរបស់សហភាពអឺរ៉ុប ឬEU បានឲ្យដឹង កាលពីថ្ងៃពុធថា ខ្លួនបានអនុម័តជាផ្លូវការនូវសេចក្តីព្រាងអនុស្សរណៈនៃការយោគយល់គ្នា ឬ MoU ដើម្បីអាចឲ្យនិយ័តករហិរញ្ញវត្ថុពីចក្រភពអង់គ្លេស និងប្លុកសហការគ្នាកាន់តែជិតស្និត ទោះបីជាមានការបញ្ឈប់ភ្លាមៗនៃការចូលទៅកាន់ទីផ្សារក៏ដោយ។ការចាកចេញរបស់អង់គ្លេសពីសហភាពអឺរុប (Brexit) បាននាំឲ្យវិស័យហិរញ្ញវត្ថុរបស់ខ្លួនមិនអាចចូលទៅក្នុងប្លុកបានដោយទូលំទូលាយទេ ដោយបង្កើនឲ្យមានការព្រួយបារម្ភខ្លាំងឡើងអំពីតួនាទីរបស់ទីក្រុងឡុងដ៍ ក្នុងនាមជាមជ្ឈមណ្ឌលហិរញ្ញវត្ថុពិភពលោក។គណៈកម្មការអឺរ៉ុប បានឲ្យដឹងកាលពីថ្ងៃពុធថា ខ្លួនបានអនុម័តលើសេចក្តីព្រាងអនុស្សរណៈនៃការយោគយល់គ្នា ឬ MoU នេះហើយ ទោះបីជាពង្រាងនេះ នៅតែត្រូវការការអនុម័តផ្នែកនយោបាយចុងក្រោយពីបណ្តាប្រទេសសហភាពអឺរ៉ុបក៏ដោយ។លោកស្រី Mairead McGuinness ស្នងការសេវាកម្មហិរញ្ញវត្ថុរបស់សហភាពអឺរ៉ុប បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖ «ខ្ញុំមានទំនុកចិត្តថា ទំនាក់ទំនងរបស់យើង និងការចូលរួមនាពេលអនាគត នៅក្នុងសេវាកម្មហិរញ្ញវត្ថុ នឹងត្រូវបានបង្កើតឡើងនៅលើការប្តេជ្ញាចិត្តរួមគ្នា ក្នុងការរក្សាស្ថិរភាពហិរញ្ញវត្ថុ សមាហរណកម្មទីផ្សារ និងការការពារអ្នកប្រើប្រាស់ និងអ្នកវិនិយោគ»។អនុស្សរណៈនៃការយោគយល់គ្នា ឬ MoU នឹងបង្កើតវេទិកានិយតកម្មហិរញ្ញវត្ថុរួមសហភាពអឺរ៉ុប-ចក្រភពអង់គ្លេស (EU-UK) ដែលស្រដៀងទៅនឹងកិច្ចព្រមព្រៀងមានស្រាប់របស់សហភាពអឺរ៉ុប ឬ EU ជាមួយសហរដ្ឋអាមេរិក៕

អ្នកជំនាញUN និយាយថា រុស្ស៊ី និងចិនបញ្ជូនជំនួយដ៍គ្រោះថ្នាក់ទៅឲ្យយោធាមីយ៉ាន់ម៉ា

2023/05/18 11:04:14 am        88
រុស្ស៊ី៖ អ្នកជំនាញអង្គការសហប្រជាជាតិបាននិយាយកាលពីថ្ងៃពុធនៅក្នុងរបាយការណ៍ថ្មីដែលបានបន្ទោស   រុស្ស៊ីនិងចិន សម្រាប់ការផ្តល់ជំនួយដល់យុទ្ធនាការដ៏គ្រោះថ្នាក់របស់យោធាដើម្បីបំបាក់ក្រុមប្រឆាំងរបស់ខ្លួន ថាយោធារបស់សហភាពមីយ៉ាន់ម៉ា បាននាំចូលអាវុធមានតម្លៃយ៉ាងហោចណាស់១ពាន់លានដុល្លារ និងសម្ភារៈផ្សេងទៀតចាប់តាំងពីខ្លួនបានធ្វើរដ្ឋប្រហារក្នុងខែកុម្ភះ ឆ្នាំ២០២១។ចាប់តាំងពីយោធា ដណ្តើមអំណាច នឹងចាប់ដាក់ពន្ធនាគារនូវមេដឹកនាំលទ្ធិប្រជាធិបតេយ្យ ក្រុមអ្នកប្រឆាំងរបបយោធាមួយចំនួនបានចាប់កាន់អាវុធនៅតាមទីកន្លែងជាច្រើនដែលកំពុងចូលរួមជាមួយក្រុមប៉ះបោជនជាតិភាគតិច ហើយយោធាបានឆ្លើយតបវិញដោយការវាយប្រហារតាមអាកាស និងអាវុធធុនធ្ងន់ រួមទាំងនៅក្នុងតំបន់ជនស៊ីវិលរស់នៅ។ របាយការណ៍ដែលរៀបចំដោយលោក Tom Andrews អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិស្តីពីស្ថានភាពសិទ្ធមនុស្សនៅមីយ៉ាន់ម៉ា បាននិយាយថា ឧទ្ធម្ភាគចក្រ Mi-35 យន្តហោះប្រយុទ្ធMIG-29 និងយន្តហោះធុនស្រាល Yak-130 ផលិតនៅរុស្ស៊ី និងយន្តហោះK-8 របស់ចិន ត្រូវបានប្រើប្រាស់ជាញឹកញាប់ដើម្បីវាយប្រហារតាមអាកាស ដែលបានបាញ់ទៅលើសាលារៀន មណ្ឌលវេជ្ជសាស្ត្រ លំនៅឋាន និងទីតាំងជនស៊ីវិលផ្សេងទៀត។របាយការណ៍បាននិយាយថា ក្នុងការវាយប្រហារតែមួយលើកទៅលើការជួបជុំ ដែលត្រូវបានរៀបចំដោយអ្នកប្រឆាំងរបបយោធាក្នុងតំបន់ Sagaing កាលពីថ្ងៃទី១១ ខែមេសា គ្រាប់បែក២គ្រាប់បានទម្លាក់ចេញពីយន្តហោះ Yak-130 បណ្តាលឲ្យមនសុ្សយ៉ាងហោចណាស់១៦០នាក់ស្លាប់ ដែលតាមសេចក្តីរាយការណ៍ រួមមានទាំងកុមារ៤០នាក់។យោធាមីយ៉ាន់ម៉ា បាននិយាយថា ខ្លួនកំពុងដាក់គោលដៅលើក្រុមប៉ះបោរ ហើយបន្ទាប់ពីការវាយប្រហារនៅតំបន់ Sagaing ពួកគេនិយាយថាជនស៊ីវិលដែលបានស្លាប់ប្រហែលជាអ្នកគាំទ្រក្រុមប្រឆំាង ដែលខ្លួនចាត់ទុកថាជា«ក្រុមភេរវជន»៕

ចិន បិទគណនីបណ្ដាញព័ត៌មានសង្គមក្លែងក្លាយប្រមាណ១សែនគណនី និងបង្កើនការសម្អាតខ្លឹមសារមិនល្អ

2023/05/18 11:00:38 am        121
 ចិន៖ និយតករផ្នែកប្រឆាំងចារកម្មតាមប្រព័ន្ធបច្ចេកវិទ្យារបស់ខ្លួន បាននិយាយថា ប្រទេសចិន បានបង្កើនកិច្ចខិតខំប្រឹងប្រែងបោសសម្អាតព័ត៌មានក្លែងក្លាយ និងពាក្យចរាមអារ៉ាមនៅលើអ៊ីនធឺណិត ដោយបានបិទគណនីតាមអនឡាញជាង១សែនគណនី កាលពីមួយខែកន្លងទៅនេះ ដែលបានផ្សព្វផ្សាយព័ត៌មានមិនពិតពីដំណាក់ក្រុមអ្នកអានព័ត៌មាន និងទីភ្នាក់ងារសារព័ត៌មាននានា។  រដ្ឋបាលប្រឆាំងចារកម្មតាមប្រព័ន្ធបច្ចេកវិទ្យាចិន(CAC) បានបង្កើតយុទ្ធនាការពិសេសមួយដើម្បីសម្អាតព័ត៌មានតាមអនឡាញ ដោយផ្ដោតលើគណនីបណ្ដាញសង្គមដែលបានផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ និងបំភ្លៃព័ត៌មានពីប្រព័ន្ធផ្សព្វផ្សាយគ្រប់គ្រងដោយរដ្ឋ ជារបៀបលេងសើច។  និយតកររូបនេះ បាននិយាយថា ខ្លួនបានបិទចោលគណនីរបស់អង្គភាពព័ត៌មាននិងអ្នកអានព័ត៌មាន ក្លែងក្លាយចំនួន ១សែន៧ពាន់ករណី និងព័ត៌មានក្លែងក្លាយចំនួន ៨៣៥.០០០ករណី ចាប់តាំងពីថ្ងៃទី៦ខែមេសាមក។  ការសម្អាតនេះ បានធ្វើឡើងខណៈប្រទេសចិន និងបណ្ដាប្រទេសទូទាំងពិភពលោកប្រឹងប្រែងលុបបំបាត់ព័ត៌មានក្លែងក្លាយតាមអនឡាញ ដោយមានការអនុវត្តន៍ច្បាប់ជាច្រើនក្នុងការដាក់ទោសលើពិរុទ្ធជន។យោងតាមសារព័ត៌មាន Reuters ការផ្សព្វផ្សាយព័ត៌មាននៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់ចិនត្រូវបានគ្រប់គ្រងយ៉ាងតឹងរ៉ឹងរួចទៅហើយ លើវេទិកាជាច្រើន ដូចជា Weibo ដែលស្រដៀងនឹង Twitter   បង្កើតឡើងដោយប្រព័ន្ធផ្សព្វផ្សាយរដ្ឋ ខណៈការត្រួតពិនិត្យលើបញ្ហា ឬឧបទ្ទវហេតុនានា ត្រូវបានចាត់ទុកថាជារឿងរសើបដោយទីក្រុងប៉េកាំង បើទោះបីជាវារីករាលដាលក៏ដោយ៕

លោក Biden និងលោក McCarthy បន្តជំរុញឲ្យមានការចុះកិច្ចព្រមព្រៀងស្ដីពីការកម្រិតអតិបរិមាបំណុលរបស់អាមេរិក

2023/05/18 09:58:55 am        335
អាមេរិក៖ លោកប្រធានាធិបតី Joe Biden និងសមាជិកសភាជាន់ខ្ពស់មកពីគណបក្សសាធារណរដ្ឋលោក Kevin McCarthy កាលពីថ្ងៃពុធ បានគូសបញ្ជាក់នូវការប្តេជ្ញាចិត្តរបស់ខ្លួន ក្នុងការឈានដល់កិច្ចព្រមព្រៀងឆាប់ៗនេះ ដើម្បីដំឡើងការកម្រិតអតិបរិមាបំណុលលើចំនួន ៣១,៤សែនកោដិដុល្លាររបស់រដ្ឋាភិបាលសហព័ន្ធ និងដើម្បីបញ្ចៀសការខកខានសងបំណុល ដែលបង្កមហន្តរាយផ្នែកសេដ្ឋកិច្ច។បន្ទាប់ពីមានភាពជាប់គាំងអស់រយៈពេលជាច្រើនខែ ប្រធានាធិបតីមកគណបក្សប្រជាធិបតេយ្យ និងប្រធានសភាតំណាងរាស្រ្ត កាលពីថ្ងៃអង្គារ បានយល់ព្រមជួបចរចាគ្នា ដោយផ្ទាល់ស្ដីពីកិច្ចព្រមព្រៀងមួយ។ កិច្ចព្រមព្រៀងនេះ ចាំបាច់ត្រូវតែសម្រេចឲ្យបាន និងអនុម័តដោយសភាទាំងពីរ មុនពេលរដ្ឋាភិបាលសហព័ន្ធ លែងមានសាច់ប្រាក់ ដើម្បីទូទាត់បំណុលរបស់ខ្លួនឲ្យបានឆាប់នៅថ្ងៃទី១ ខែមិថុនា។លោក Biden បានប្រាប់អ្នកយកព័ត៌មាន នៅសេតវិមានថា៖ «យើងនឹងមកជាមួយគ្នា ព្រោះគ្មានជម្រើសផ្សេងទេ»។ លោកប្រធានាធិបតី បានបន្ថែមថា លោកនឹងកាត់បន្ថយការធ្វើដំណើរទៅកាន់អាស៊ី ហើយត្រឡប់មកកាន់ទីក្រុងវ៉ាស៊ីនតោនវិញ នៅថ្ងៃអាទិត្យ ប៉ុន្តែការពិភាក្សាកម្រិតបុគ្គលិក នឹងបន្តនៅវ៉ាស៊ីនតោន។គណបក្សសាធារណរដ្ឋ ដែលគ្រប់គ្រងសភាដោយសំឡេងភាគច្រើន ២២២ ទល់នឹង២១៣ អស់រយៈពេលជាច្រើនខែមកហើយ បានទទូចឲ្យគណបក្សប្រជាធិបតេយ្យយល់ព្រមកាត់បន្ថយការចំណាយជាថ្នូរនឹងការធានាបានកិច្ចព្រមព្រៀងមួយ ដើម្បីបង្កើនកម្រិតបំណុល ដែលកំហិតដោយសភា។ ការកំណត់នេះ ត្រូវតែលើកឡើងជាប្រចាំ ព្រោះរដ្ឋាភិបាលចំណាយច្រើនជាងការប្រមូលពន្ធបាន៕

សម្តេចតេជោ៖ ការមិនយកលុយពីព្រឹត្តិការណ៍ស៊ីហ្គេម គឺចង់បង្កើនភាពជិតស្និតដល់ពលរដ្ឋក្នុងតំបន់អាស៊ាន

2023/05/18 09:56:59 am        331
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានថ្លែងថា ការដែលកម្ពុជាមិនយក លុយទាំង​អស់​ពីព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ ពីប្រតិភូបរទេសនោះ គឺចង់បង្កើន​ភាពស្និតស្នាល និងភាពជិតស្និតបន្ថែមទៀតរវាងប្រជាជន និងប្រជាជនក្នុងតំបន់អាស៊ាន ខណៈព្រឹត្តិការណ៍នេះ ក៏ដើម្បីឲ្យមនុស្សមានការចង់ចាំរាប់រយឆ្នាំទៅមុខទៀតផងដែរ។ ជាងនេះទៅទៀត សម្តេច បានលើកឡើងផងដែរថា «លុយនឹងចាយអស់ តែកិត្តិយសមិនអាចចាយអស់នោះឡើយ។ថ្លែងនៅក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតពេទ្យបញ្ចប់ការសិក្សាពីសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល ជាង១ពាន់នាក់ នៅសណ្ឋាគារសុខាភ្នំពេញ នាថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានលើកឡើងថា សម្តេច​ពិតជាបានសម្រេចចិត្តត្រូវ ខណៈដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍ស៊ីហ្គេម ដោយចាប់ផ្តើម​ពីគំនិតផ្តួចផ្តើមនៃ សមាហរណកម្មអាស៊ាន តាមរយៈនៃការមិនបង់ថ្លៃផ្សេង​របស់ប្រតិភូកីឡា​ដែលបានចូលរួមប្រកួតនេះ។ជាមួយគ្នានោះដែរ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ក៏បានលើកឡើងផងដែរថា ការ​សម្រេចចិត្តរបស់សម្តេចក្នុងការមិនបង់ថ្លៃផ្សេងៗពីកីឡាបរទេសនេះ គឺត្រូវបានបងប្អូន​ប្រជាពលរដ្ឋ​ខ្មែរទូទាំងប្រទេសសម្តែងការត្រេកអរ និងសម្តែងការគាំទ្រចំពោះអ្វីដែលរាជរដ្ឋាភិបាលបានធ្វើឡើង ខណៈមានការគាំទ្រពីប្រជាពលរដ្ឋជាង ១៧លាននាក់នោះ ក៏មានជនមួយក្តៅតូចធ្វើការរិះគន់ និងតិះដៀលផងដែរ ដោយការរិះគន់ពីពួកអគតិទាំងនោះវាមិនមានអ្វីចម្លែកនោះទេ។សម្តេចតេជោ ហ៊ុន សែន ក៏បានសម្តែងនូវមោទកភាព ចំពោះព្រឹត្តិការណ៍ស៊ីហ្គេម បានកន្លងផុត​ទៅជាមួយនឹងភាពជោគជ័យ ប្រកបដោយភាពរលូនក្នុងប្រវត្តិសាស្រ្តកម្ពុជា ខណៈការជោគជ័យ​ទាំងនេះគឺសម្រាប់បងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់គ្នាផងដែរ៕

ម៉ុនតាណា នឹងក្លាយជារដ្ឋដំបូងរបស់សហរដ្ឋអាមេរិកក្នុងការហាមប្រាមប្រជាពលរដ្ឋមិនឲ្យប្រើបណ្ដាញសង្គម TikTok

2023/05/18 09:44:22 am        290
អាមេរិក៖ លោក Greg Gianforte អភិបាលរដ្ឋ ម៉ុនតាណា (Montana) កាលពីថ្ងៃអាទិត្យទី១៧ឧសភា បានចុះហត្ថលេខាលើច្បាប់ដើម្បីហាមប្រាមក្រុមហ៊ុនបណ្ដាញសង្គម TikTok របស់ចិន មិនឲ្យធ្វើប្រតិបត្តិការនៅក្នុងរដ្ឋនេះ ដែលធ្វើឲ្យក្លាយជារដ្ឋដំបូងរបស់សហរដ្ឋអាមេរិក ក្នុងការហាមប្រាមប្រជាពលរដ្ឋមិនឲ្យប្រើ app វីដេអូកម្សាន្តខ្លីៗដ៏ពេញនិយមមួយនេះ ។ រដ្ឋ ម៉ុនតាណា( Montana) នឹងធ្វើឲ្យបណ្ដាញសង្គមនេះ ខុសច្បាប់សម្រាប់ក្រុមហ៊ុនGoogle និងapp stores របស់ក្រុមហ៊ុនទូរស័ព្ទដៃ Apple ក្នុងការអនុញ្ញាតឲ្យបណ្ដាញសង្គមTikTok ស្ថិតក្នុងដែនអាជីវកម្មរបស់ខ្លួន។ បម្រាមនេះ នឹងចូលធរមាននៅថ្ងៃទី១ខែមករាដើមឆ្នាំ២០២៤។  បណ្ដាញសង្គមផ្ដល់សេវាកម្សាន្ត TikTok ដែលមានអ្នកប្រើប្រាស់ជាជនជាតិអាមេរិក ជាង១៥០លាននាក់ កំពុងប្រឈមនឹងការអំពាវនាវកាន់តែច្រើនឡើង ពីក្រុមតំណាងរាស្ត្រសហរដ្ឋអាមេរិក និងក្រុមមន្ត្រីប្រចាំរដ្ឋ ឲ្យមានការហាមប្រាមមិនឲ្យប្រើ app នៅទូទាំងសហរដ្ឋអាមេរិក ដោយសារមានក្ដីបារម្ភពីឥទ្ធិពលខ្លាំងរបស់រដ្ឋាភិបាលចិនលើបណ្ដាញសង្គមមួយនេះ។    កាលពីខែមីនា គណកម្មការមួយរបស់សភាអាមេរិក បានដាក់សម្ពាធឲ្យអគ្គនាយកក្រុមហ៊ុន TikTok លោកឈូ ស្ហូហ្ស៊ឹ (Chew Shou Zi) ថាតើរដ្ឋាភិបាលចិនអាចចូលមើលទិន្នន័យរបស់អ្នកប្រើប្រាស់ ឬ ជះឥទ្ធិពលនូវអ្វីដែលពលរដ្ឋអាមេរិកមើលឃើញនៅលើ app ដែរឬទេ៕

រុស្ស៊ី និយាយថាអ្នកវិទ្យាសាស្ត្រមីស៊ីលល្បឿនលឿនជាងសំឡេង ប្រឈមការចោទប្រកាន់ក្បត់ជាតិធ្ងន់ធ្ងរ

2023/05/18 09:34:47 am        457
រុស្ស៊ី៖ អ្នកស្រាវជ្រាវរុស្ស៊ី ដែលធ្វើការលើបច្ចេកវិទ្យាមីស៊ីលល្បឿនលឿនជាងសំឡេង ប្រឈមការចោទប្រកាន់ធ្ងន់ធ្ងរក្នុងការស៊ើបអង្កេតអំពើក្បត់ជាតិដែលបានបង្កឲ្យមានការភ្ញាក់ផ្អើលខ្លាំងនៅទូទាំងសហគមន៍វិទ្យាសាស្ត្ររុស្ស៊ី។ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បាននិយាយថាលោក បានដឹងពីលិខិតបើកចំហមួយច្បាប់ពីក្រុមអ្នកវិទ្យាសាស្ត្រស៊ែរប៊ីក្នុងការការពារមនុស្ស ប៉ុន្តែករណីនោះជាបញ្ហាមួយសម្រាប់អង្គភាពសេវាសន្តិសុខ។នៅក្នុងលិខិត ដែលបានចេញផ្សាយជាសាធារណៈកាលពីថ្ងៃចន្ទ សហសេវិករបស់លោក Anatoly Maslov គឺលោក Alexander Shiplyuk និងលោក Valery Zvegintsev បានតវ៉ាចំពោះភាពគ្មានទោសរបស់ពួកគេ និងបាននិយាយថាការកាត់ទោស បានគំរាមកំហែងដល់ផលប៉ះពាល់ធ្ងន់ធ្ងរលើវិស័យវិទ្យារបស់រុស្ស៊ី។ ពួកគេនិយាយថា យើងដឹងថាពួកគេម្នាក់ៗជាអ្នកស្នេហាជាតិ និងជាមនុស្សមានហេតុផល ជាអ្នកដែលពុំអាចធ្វើនូវអ្វីចំពោះការស៊ើបអង្កេតដែលអាជ្ញាធរសង្ស័យមកលើពួកគេនោះទេ។ប្រធានាធិបតីលោក Vladimir Putin បានអះអាងថារុស្ស៊ីគឺជាអ្នកដឹកនាំពិភពលោកលើមីស៊ីលល្បឿនលឿនជាងសំឡេង មានសមត្ថភាពហោះក្នុងល្បឿនរហូតដល់១២.២៥០គីឡូម៉ែត្រក្នុងមួយម៉ោងដើម្បីគេចពីប្រព័ន្ធការពារដែនអាកាសរបស់សត្រូវ។ កាលពីថ្ងៃអង្គារ អ៊ុយក្រែននិយាយថា ខ្លួនបានបំផ្លាញអាវុធ៦គ្រឿងក្នុងចំណោមអាវុធជាច្រើនក្នុងពេលតែមួយយប់ ទោះបីជារុស្ស៊ីបដិសេធការបាញ់ទម្លាក់នេះក៏ដោយ។ខណៈបទពិសោធរបស់រុស្ស៊ីក្នុងពេលសង្គ្រាមមើលឃើញការកើនឡើងករណីក្បត់ជាតិ ការចាប់ខ្លួនសម្រាប់អំពើក្បត់ជាតិនៃអ្នកស្រាវជ្រាវរុស្ស៊ី៣រូបដែលធ្វើការលើបច្ចេកវិទ្យាមីស៊ីលល្បឿនលឿនជាងសំឡេង នៅមហាវិទ្យាល័យដូចគ្នា ក្នុងប្រទេសស៊ែរប៊ីគឺកើតឡើងដោយកម្រ បណ្តាលឲ្យមានការប្រឆាំងជាសាធារណៈពីសហគមន៍វិទ្យាសាស្ត្ររុស្ស៊ី៕

គណបក្សនានារបស់ថៃជួបចរចាដើម្បីបង្កើតរដ្ឋាភិបាលចម្រុះ

2023/05/18 09:29:17 am        390
ថៃ៖ ក្រុមគណបក្សប្រឆាំងរបស់ប្រទេសថៃបានជួបចរចាដើម្បីបង្កើតរដ្ឋាភិបាលចម្រុះកាលពីថ្ងៃពុធ ទី១៧ឧសភា បន្ទាប់ពីផ្ដួលគូប្រជែងរដ្ឋាភិបាល ក្នុងការបោះឆ្នោត ប៉ុន្តែក្រុមសមាជិកព្រឹទ្ធសភាត្រូវបានតែងតាំងដោយរបបយោធា បានព្រមានថាពួកគេនឹងព្យាយាមបញ្ឈប់មេដឹកនាំគណបក្សដែលទទួលបានជ័យជម្នះមួយនេះ មិនឲ្យក្លាយជានាយករដ្ឋមន្ត្រី។ គណបក្សបោះជំហានទៅមុខឬ Move Forward Party (MFP) បានឈ្នះការបោះឆ្នោតកាលពីថ្ងៃអាទិត្យ ជាគណបក្សធំបំផុត បន្ទាប់ពីក្រុមអ្នកបោះឆ្នោតបានច្រានចោលយ៉ាងម៉ឺងម៉ាត់ចំពោះរបបដឹកនាំគាំទ្រដោយយោធាជិតមួយទសវត្សរ៍មកនេះ។  មេដឹកនាំគណបក្សបោះជំហានទៅមុខ MFP លោក ភីថា លីមចារ៉ឺនរ៉ាត់ (Pita Limjaroenrat) បានជួបក្រុមមន្ត្រីជាន់ខ្ពស់មកពីគណបក្សប្រឆាំងចំនួន៥ នៅភោជនីយដ្ឋានមួយក្នុងទីក្រុងបាងកក ដោយបានបង្ហោះរូបភាពមុនពេលចូលទៅក្នុងបន្ទប់ប្រជុំបិទទ្វារ ។លោក ភីថា វ័យ៤២ ឆ្នាំ កំពុងព្យាយាមកសាងសម្ព័ន្ធភាពជាមួយគណបក្សភើថៃ(Pheu Thai ) ជាគណបក្សដែលលេចធ្លោក្នុងនយោបាយរបស់ថៃជិត២ទសវត្សរ៍មកនេះ និងក្រុមគណបក្សតូចៗចំនួន៤ទៀត។  គណបក្ស MFP ទទួលបានសំឡេងគាំទ្រចំនួន១៥២អាសនៈ ខណៈដែលគណបក្ស ទទួលបានសំឡេងគាំទ្រច្រើនទី២ ភើថៃ មាន១៤១អាសនៈ។ការរួមបញ្ចូលអាសនៈជាមួយគណបក្សផ្សេងៗ នឹងធ្វើឲ្យគណបក្សទាំងនោះ ទទួលបានសំឡេងជាង៣០០ អាសនៈ ក្នុងចំណោមចំនួនអាសនៈនៅសភាជាន់ទាបសរុបចំនួន៥០០អាសនៈ។ ប៉ុន្តែដើម្បីទទួលបានតំណែងជានាយករដ្ឋមន្ត្រី ក្រុមចម្រុះមួយនេះ ត្រូវការសំឡេងភាគច្រើននៅក្នុងសភាទាំង២ ដែលក្នុងនោះសមាជិកព្រឹទ្ធសភា

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ស្រ្តីជាម្តាយរស់នៅក្នុងទីក្រុង Dubai ស្វាគមន៍បំរាមព័ត៌មានសង្គមសម្រាប់ក្មេងក្រោមអាយុ ១៥ឆ្នាំ របស់អារ៉ាប់រួម
06/19/2026 07:06 PM
EU បញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះអ៊ុយក្រែន និងជំរុញរុស្ស៊ីឲ្យ​ឈាន​ដល់​ឈប់បាញ់
06/19/2026 07:06 PM
បង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
06/19/2026 06:06 PM
រដ្ឋមន្ត្រីសន្តិសុខជាតិអ៊ីស្រាអែល៖ លីបង់ទាំងមូល​ត្រូវតែឆេះសន្ធោសន្ធៅ​ ក្រោយ​ទាហានត្រូវបានសម្លាប់
06/19/2026 06:06 PM
ទឹកជំនន់ដ៏គំហក់បានបំផ្លិចបំផ្លាញផ្ទះសម្បែងប្រជាពលរដ្ឋជាច្រើនខ្នងនៅភាគខាងជើងអេស្ប៉ាញ
06/19/2026 06:06 PM
វិចិត្រករឥណ្ឌាឧទ្ទិសចម្លាក់ដីខ្សាច់ដល់កិច្ចព្រមព្រៀងសន្តិភាពរវាងអាមេរិកនិងអ៊ីរ៉ង់
06/19/2026 06:06 PM
រដ្ឋមន្រ្តីអង់គ្លេសជំរុញឲ្យអ៊ីស្រាអែលដកទ័ពចេញពីតំបន់ភាគខាងត្បូងលីបង់ដើម្បីឲ្យពលរដ្ឋវិលត្រឡប់ទៅផ្ទះវិញ
06/19/2026 06:06 PM
សម្ដេចធិបតី បញ្ជាក់ជាថ្មីជំហររបស់កម្ពុជាបន្តដោះស្រាយបញ្ហាព្រំដែនគោក និងសមុទ្រជាមួយថៃ ដោយសន្ដិវិធី និងច្បាប់អន្តរជាតិ និងបដិសេធជជែករឿងបើកច្រកព្រំដែនគោក
06/19/2026 06:06 PM
អនុប្រធានាធិបតីអាមេរិកនិយាយថា ទីក្រុងវ៉ាស៊ីនតោនចង់ឲ្យលីបង់រក្សាសន្តិសុខនៅតំបន់ភាគាងត្បូងប្រទេស
06/19/2026 06:06 PM
រលកកម្តៅវាយប្រហារតំបន់ជាច្រើនរបស់ប្រទេសបារាំង រួមទាំងទីក្រុងប៉ារីសផងដែរ
06/19/2026 06:06 PM