សម្ដេចធិបតី បញ្ជាក់ជាថ្មីជំហររបស់កម្ពុជាបន្តដោះស្រាយបញ្ហាព្រំដែនគោក និងសមុទ្រជាមួយថៃ ដោយសន្ដិវិធី និងច្បាប់អន្តរជាតិ និងបដិសេធជជែករឿងបើកច្រកព្រំដែនគោក
សម្ដេចធិបតី៖គិតត្រឹមខែមេសាឆ្នាំនេះយុវជនមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យចំនួន ២៧,១ម៉ឺននាក់ទទួលបានការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ
សម្ដេ​ចតេជោ ហ៊ុន សែន៖«២០ មិថុនា ១៩៧៧ ជីវិតរបស់ខ្ញុំ និងភរិយាពេលនោះជួបជាមួយគ្រោះថ្នាក់ និងលំបាកវេទនាខ្លាំងណាស់»
សម្តេចតេជោ ហ៊ុន សែន ថ្លែងថា អាវក្រោះ និងសម្ភារយោធាម៉ាក DSS សុទ្ធតែមានគុណភាពហើយអាវការពារនេះនាយករដ្ឋមន្រ្តីបានសាករួចហើយ

នយោបាយ​ និង ការអភិវឌ្ឍន៍

ហ្ស៊កដានីថ្កោលទោសការវាយសម្រុកចូលស្ថានទូតរបស់ខ្លួន នៅទីក្រុងខាទូម

2023/05/16 10:45:12 am        272
ហ្ស៊កដានី៖ ក្រសួងការបរទេសហ្ស៊កដានី កាលពីថ្ងៃចន្ទ បានថ្កោលទោសចំពោះការវាយសម្រុកចូលស្ថានទូតរបស់ខ្លួន ក្នុងរដ្ឋធានីកាទូម (Khartoum) នៃប្រទេសស៊ូដង់។ក្រសួងបានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ប្រទេសហ្ស៊កដានី មិនទទួលយកនូវរាល់អំពើហិង្សា និងអំពើវិច្ឆេទកម្មគ្រប់ទម្រង់ទាំងអស់ ជាពិសេសទង្វើដែលបំពានលើទីតាំងរបស់ទូត។ក្រសួងបានសង្កត់ធ្ងន់លើសារៈសំខាន់នៃការប្រកាន់ខ្ជាប់នូវគោលការណ៍នៃច្បាប់អន្តរជាតិ និងការអនុលោមតាមកិច្ចព្រមព្រៀងអន្តរជាតិដែលពាក់ព័ន្ធ មានជាអាទិ៍ អនុសញ្ញាទីក្រុងវីយែនស្តីពីទំនាក់ទំនងការទូតជាដើម។យោងតាមទីភ្នាក់ងារព័ត៌មានក្នុងស្រុក Ammon បានឲ្យដឹងថា លោក Sinan Majali អ្នកនាំពាក្យរបស់ក្រសួងនេះ បាននិយាយថា បុគ្គលិករបស់ស្ថានទូតមានសុវត្ថិភាពជាធម្មតាទេ ខណៈដែលពួកគេបានជម្លៀសទៅកាន់កំពង់ផែ Port Sudan ដោយលោកបានបញ្ជាក់បន្ថែមថា ក្រសួងកំពុងតាមដានយ៉ាងយកចិត្តទុកដាក់ចំពោះការវាយប្រហារនេះ៕

ចិន និងហុងគ្រី សន្យាពង្រីកកិច្ចសហប្រតិបត្តិការផ្តល់ផលប្រយោជន៍ទៅវិញទៅមក

2023/05/16 10:41:49 am        276
ចិន៖ ទីប្រឹក្សារដ្ឋនិងជារដ្ឋមន្ត្រីការបរទេសចិន លោក ឈីន កាង កាលពីថ្ងៃចន្ទ បានសន្យាពង្រីកកិច្ចសហប្រតិបត្តិការផ្តល់ផលប្រយោជន៍ទៅវិញទៅមករបស់ប្រទេសចិន និងការផ្លាស់ប្ដូរការប្រាស្រ័យទាក់ទងរវាងប្រជាជន និងប្រជាជនជាមួយហុងគ្រី និងបានហៅប្រទេសហុងគ្រីថាជាមិត្តល្អ និងដៃគូរល្អរបស់ប្រទេសចិន។  លោក ឈីន បានធ្វើអត្ថាធិប្បាយបែបនេះ ខណៈកំពុងជួបជាមួយប្រមុខការទូត និងពាណិជ្ជកម្មហុងគ្រីលោក Peter Szijjartoនៅក្នុងទីក្រុងប៉េកាំង។  លោកឈីន បានប្រាប់អ្នកការទូតហុងគ្រីថា ប្រទេសចិន នឹងបន្តគម្រោងមិត្តភាពភាពទ្វេភាគីជាមួយហុងគ្រី ចាប់ពីជំហរជាយុទ្ធសាស្ត្រ និង ការយោគយល់គ្នារយៈពេលវែង។  លោកនិយាយថា ប្រទេសចិនមានឆន្ទៈធ្វើការជាមួយហុងគ្រី ដើម្បីរក្សាទំនាក់ទំនងកម្រិតខ្ពស់ ពង្រឹងទំនុកចិត្តកាន់តែស៊ីជម្រៅទៅវិញទៅមកជាយុទ្ធសាស្ត្រ គាំទ្រយ៉ាងម៉ឺងម៉ាត់ចំពោះផលប្រយោជន៍ស្នូលទៅវិញទៅមក និងក្ដីកង្វល់ធំៗនិងដោះស្រាយបញ្ហាប្រឈមនិងហានិភ័យផ្សេងៗរួមគ្នា។  ហុងគ្រី គឺជាប្រទេសភ្ញៀវកិត្តិយសសម្រាប់ពិព័រណ៍ចិន-អឺរុបកណ្តាលនិងខាងកើត (CEEC) លើកទីបី នៅទីក្រុង Ningbo ខេត្ត Zhejiang ភាគខាងកើតប្រទេសចិន៕

កិច្ចប្រឹងប្រែងរបស់ UN ដើម្បីជួយសង្គ្រោះកិច្ចព្រមព្រៀងគ្រាប់ធញ្ញជាតិសមុទ្រខ្មៅ នឹងបន្តនៅប៉ុន្មានថ្ងៃខាងមុខនេះ

2023/05/16 10:37:48 am        288
អាមេរិក៖ ប្រធានជំនួយរបស់អង្គការសហប្រជាជាតិ ឬ UN បាននិយាយកាលពីថ្ងៃចន្ទថា កិច្ចប្រឹងប្រែងនឹងបន្តនៅប៉ុន្មានថ្ងៃខាងមុខនេះ ដើម្បីបន្តកិច្ចព្រមព្រៀងដែលអនុញ្ញាតឲ្យការនាំចេញគ្រាប់ធញ្ញជាតិរបស់ប្រទេសអ៊ុយក្រែនប្រកបដោយសុវត្ថិភាព នៅសមុទ្រខ្មៅ ជាកិច្ចព្រមព្រៀងដែលរុស្ស៊ីបានគំរាមថា នឹងចាកចេញនៅថ្ងៃទី១៨ ខែឧសភា ដោយសារមានការពិបាក ចំពោះការនាំចេញគ្រាប់ធញ្ញជាតិ និងជីរបស់ខ្លួន។អ្នកនាំពាក្យរបស់អង្គការសហប្រជាជាតិ បាននិយាយថា នាវាពីរគ្រឿងចុងក្រោយ នឹងត្រៀមចាកចេញពីកំពង់ផែរបស់ប្រទេសអ៊ុយក្រែន នៅថ្ងៃអង្គារនេះ ក្រោមកិច្ចព្រមព្រៀងសមុទ្រខ្មៅ។លោក Martin Griffiths បានប្រាប់កិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិស្តីពីប្រទេសអ៊ុយក្រែនថា៖ «ការបន្តគំនិតផ្តួចផ្តើមសមុទ្រខ្មៅ មានសារៈសំខាន់ខ្លាំងណាស់។ យើងនឹងបន្តអំពាវនាវគ្រប់ភាគីទាំងអស់ឲ្យបំពេញការទទួលខុសត្រូវរបស់ខ្លួន ខណៈដែលពិភពលោកកំពុងតាមមើលយើងយ៉ាងយកចិត្តទុកដាក់»។អង្គការសហប្រជាជាតិ និងប្រទេសទួរគី បានរៀបចំសម្របសម្រួលឲ្យមានកិច្ចព្រមព្រៀងសមុទ្រខ្មៅ កាលពីខែកក្កដាឆ្នាំមុន ដើម្បីជួយដោះស្រាយវិបត្តិស្បៀងអាហារសកល ដែលកាន់តែធ្ងន់ធ្ងរឡើងដោយសារការវាយលុករបស់ទីក្រុងម៉ូស្គូមកលើអ៊ុយក្រែន ដែលជាប្រទេសនាំចេញគ្រាប់ធញ្ញជាតិឈានមុខគេមួយរបស់ពិភពលោក។ ក្នុងពេលជាមួយគ្នានោះ អង្គការសហប្រជាជាតិបានយល់ព្រមជួយទីក្រុងម៉ូស្គូ ក្នុងការសម្រួលដល់ការដឹកជញ្ជូនកសិផលរបស់ខ្លួន។លោក Griffiths បានជួបប្រជុំគ្នានៅទីក្រុងអ៊ីស្តង់ប៊ុលប្រទេសទួរគី កាលពីសប្តាហ៍មុន ជាមួយមន្ត្រីជាន់ខ្ពស់មកពីប្រទេសរុស្ស៊ី អ៊ុយក្រែន និងទួរគី ប៉ុន្តែមិនមានការព្រមព្រៀងពីប្រទេសរុស្ស៊ី ក្នុងការបន្តកិច្ចព្រមព្រៀងសមុទ្រខ្មៅនោះឡើយ៕

រុស្ស៊ីថ្កោលទោសលោកម៉ាក្រុង ជុំវិញការអត្ថាធិប្បាយពាក់ព័ន្ធនឹងចិន

2023/05/16 10:30:10 am        269
រុស្ស៊ី៖ ក្រុមមន្ត្រីរុស្ស៊ីកាលពីថ្ងៃចន្ទ បានថ្កោលទោសការអត្ថាធិប្បាយរបស់ប្រធានាធិបតីបារាំងលោក អេម៉ានុយអែល ម៉ាក្រុង (Emmanuel Macron) ដែលថាទីក្រុងម៉ូស្គូកំពុងក្លាយជាអ្នកដើរតាមប្រទេសចិន ដោយលើកឡើងថា បណ្តាប្រទេសលោកខាងលិចត្រូវតែស៊ាំនឹងពិភពលោក ដែលគាំទ្រដោយទំនាក់ទំនងយ៉ាងស្អិតល្មួតរបស់វិមានក្រឹមឡាំងជាមួយទីក្រុងប៉េកាំង។ការរិះគន់របស់រុស្ស៊ីបានផ្តោតលើបទសម្ភាសន៍មួយរបស់លោកម៉ាក្រុង ជាមួយកាសែតចេញប្រចាំថ្ងៃ «l'Opinion» នៅក្រុងប៉ារីស ដែលលោកបានបរិហារភាពឯកោរបស់វិមានក្រឹមឡាំងថា កើតឡើងដោយសារការលុកលុយរបស់របស់ខ្លួនទៅលើប្រទេសអ៊ុយក្រែន កាលពីជាង១៤ខែមុន។លោកម៉ាក្រុង ត្រូវបានគេដកស្រង់សម្តីថា៖ «(រុស្ស៊ី) តាមជាក់ស្ដែង បានចាប់ផ្តើមទម្រង់នៃឥរិយាបថរណបជាមួយរបស់ប្រទេសចិន ហើយបានបាត់បង់សិទ្ធិចូលទៅកាន់តំបន់បាល់ទិក ដែលមានសារៈសំខាន់ចំពោះខ្លួន ដោយសារខ្លួនបានជំរុញឲ្យមានការសម្រេចចិត្តពីប្រទេសស៊ុយអែត និងហ្វាំងឡង់ ដើម្បីចូលរួមជាមួយសម្ព័ន្ធយោធាណាតូ។ នេះជារឿងមិននឹកស្មានដល់នោះឡើយ កាលពីពីរឆ្នាំមុន»។សង្គ្រាមពាក្យសម្ដីនេះ ហាក់ដូចជាផ្តោតទៅលើកិច្ចពិភាក្សានៅទីក្រុងម៉ូស្គូ ក្នុងខែមីនា រវាងមេដឹកនាំវិមានក្រឹមឡាំង លោក វ្ល៉ាឌីមៀរ ពូទីន (Vladimir Putin) និងប្រធានាធិបតីចិន លោក ស៊ី ជីងភីង (Xi Jinping) ដែលថ្នាក់ដឹកនាំទាំងពីរនេះ បាននិយាយថា ពួកគេកំពុងពង្រឹងភាពជាដៃគូយុទ្ធសាស្ត្ររបស់ខ្លួនឲ្យកាន់តែស៊ីជម្រៅតាមរយៈការចូលទៅក្នុង «យុគសម័យថ្មី» នៃទំនាក់ទំនង។អ្នកនាំពាក្យវិមានក្រឹមឡាំង លោកឌីមីទ្រី ប៉េស្កូវ (Dmitry Peskov) បាននិយាយថា ទំនាក់ទំនងរបស់រុស្ស៊ីជាមួយចិន គឺជាដៃគូយុទ្ធសាស្ត្រ ហើយមិនមានអ្វីពាក់ព័ន្ធនឹងការពឹងផ្អែកនោះឡើយ៕

អគ្គិភ័យឆេះសណ្ឋាគារនៅនូវ៉ែលហ្សេឡង់ បណ្តាលឲ្យមានុស្ស៦នាក់ស្លាប់ និងច្រើននាក់ទៀតបាត់ខ្លួន

2023/05/16 09:36:15 am        55
នូវ៉ែលហ្សេឡង់៖ នាយករដ្ឋមន្ត្រីប្រទេសនូវ៉ែលហ្សេឡង់ បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកថា មនុស្សយ៉ាងហោចណាស់៦នាក់ស្លាប់ និងច្រើននាក់ផ្សេងទៀតនៅបាត់ខ្លួននៅឡើយ បន្ទាប់ពីមានអគ្គិភ័យឆាបឆេះសណ្ឋាគារមួយកន្លែង។ អង្គភាពសេវាសង្គ្រោះបន្ទាន់ ត្រូវបានគេទូរស័ព្ទហៅមកកាន់សណ្ឋាគារកម្ពស់៤ជាន់ នៅក្នុងទីក្រុង Wellington ក្រោយពាក់កណ្តាលអាធ្រាត្រយប់ថ្ងៃចន្ទ។ មនុស្សរាប់សិបនាក់ត្រូវបានជួយសង្គ្រោះចេញពីអគារ ប៉ុន្តែនគរបាលនិយាយថាមនុស្សមួយចំនួននៅបាត់ខ្លួននៅឡើយ។ លោក Chris Hipkins បានព្រមានថាចំនួនអ្នកស្លាប់ទំនងជានឹងកើនឡើង។ នៅពេលមកដល់កន្លែងកើតហេតុ ក្រុមអ្នកពន្លត់អគ្គិភ័យ បានឃើញនៅអគារជាន់ខាងលើមានអណ្តាតភ្លើងឆាបឆេះ ហើយយ៉ាងហោចណាស់រថយន្តពន្លត់អគ្គិភ័យ២០គ្រឿងបានចូលរួមជួយពន្លត់អគ្គិភ័យនេះ។ មេបញ្ជាការតំបន់ ផ្នែកអគ្គិភ័យនិងសង្គ្រោះបន្ទាន់ លោក Nick Pyatt បានរៀបរាប់ពីអគ្គិភ័យ ថាជាសុបិនអាក្រក់បំផុតនៅទីក្រុង Wellington ។សារព័ត៌មានThe New Zealand Herald បានរាយការណ៍ថា នគរបាលបានព្រមានថា ពួកគេពុំអាចបញ្ជាក់ច្បាស់បន្ថែមទៀតលើចំនួនអ្នកស្លាប់បាននោះទេរហូតដល់ពួកគេអាចចូលទៅដល់ក្នុងអគារ។ លោក Pyatt និយាយថា អគារនេះ មានផ្ទុកសារធាតុធន់នឹងចំហេះ និងបានជំរុញឲ្យប្រជាជនពាក់ម៉ាស់ និងបិទបង្អួចដើម្បីជៀសវាងការស្រូបផ្សែង។

ក្រសួងរតនាគារអាមេរិក កំណត់កាលបរិច្ឆេទការខកខានសងបំណុលនៅថ្ងៃទី១ខែមិថុនាបើពុំមានការដំឡើងកម្រិតបំណុល

2023/05/16 09:23:59 am        334
អាមេរិក៖ ក្រសួងរតនាគារសហរដ្ឋអាមេរិកបាននិយាយកាលពីថ្ងៃចន្ទថា ខ្លួននៅតែរំពឹងថានឹងអាចទូទាត់ការចំណាយរបស់រដ្ឋាភិបាលអាមេរិកត្រឹមថ្ងៃទី១ខែមិថុនាបើពុំមានការបង្កើនកម្រិតបំណុលដោយរក្សាសម្ពាធលើសមាជិកសភារបស់គណបក្សសាធារណនិងសេតវិមានដើម្បីសម្រេចបានកិច្ចព្រមព្រៀងមួយ។នៅក្នុងលិខិតលើកទី២របស់ខ្លួនផ្ញើទៅកាន់សភាក្នុងរយៈពេល២សប្ដាហ៍ រដ្ឋមន្ត្រីក្រសួងរតនាគារលោកស្រី Janet Yellen បានបញ្ជាក់ថា ទីភ្នាក់ងារនេះទំនងជានឹងមិនអាចបំពេញកាតព្វកិច្ចចំណាយរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិកទាំងអស់បានទេ នៅដើមខែមិថុនា ដែលនាំឲ្យមានការខកខានការសងបំណុលលើកដំបូងមិនធ្លាប់មានរបស់សហរដ្ឋអាមេរិក ។លោកស្រីនិយាយថាការកម្រិតអតិបរមាបំណុល អាចក្លាយជាពេលកំណត់នៅថ្ងៃទី១ខែមិថនា។ការបរិច្ឆេទថ្មីនេះ ឆ្លុះបញ្ចាំងពីទិន្នន័យបន្ថែមទៀតលើប្រាក់ចំណូល និងការចំណាយដែលត្រូវបានទទួល ចាប់តាំងពីពេលជូនដំណឹងដល់សភារបស់លោកស្រី Yellen កាលពីថ្ងៃទី១ខែឧសភាថា ក្រសួងរតនាគារទំនងជានឹងអស់សាច់ប្រាក់ក្នុងការទូទាត់ការចំណាយរបស់រដ្ឋាភិបាល នៅដើមខែមិថុនា ហើយឆាប់បំផុតនៅថ្ងៃទី១ខែមិថុនា។លោកស្រី Yellen បាននិយាយថាកាលបរិច្ឆេទពិតប្រាកដដែលរតនាគារដកវិធានការវិសាមញ្ញ អាចត្រូវការរយៈពេលច្រើនថ្ងៃឬសប្តាហ៍ យូរជាងការប៉ាន់ប្រមាណទាំងនេះ។លោកស្រី បាននិយាយថានឹងផ្តល់ព័ត៌មានវិត្តន៍ថ្មីៗបន្ថែមដល់សភានៅសប្តាហ៍ក្រោយ នៅពេលមានព័ត៌មានបន្ថែមទៀត។ ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden កាលពីថ្ងៃចន្ទបាននិយាយថា លោកនឹងជួបជាមួយប្រធានសភាអាមេរិកមកពីគណបក្សសាធារណរដ្ឋលោក Kevin McCarthy សម្រាប់កិច្ចពិភាក្សាអំពីបញ្ហាបំណុលនៅថ្ងៃអង្គារនេះ មុនពេលធ្វើដំណើរទៅកាន់ប្រទេសជប៉ុននៅថ្ងៃពុធសម្រាប់កិច្ចប្រជុំកំពូលមេដឹកនាំប្រទេស G7 ជាការធ្វើដំណើរដែលនឹងចំណាយពេលប្រហែលមួយសប្តាហ៍។ចំណែកលោក McCarthy បាននិយាយថាមិនមានការរីកចម្រើនក្នុងការចរចារយៈពេលយូរនៅកម្រិតបុគ្គលិកពេញមួយចុងសប្តាហ៍នេះទេ៕

លោក Biden មានសុទិដ្ឋិនិយមលើការពិភាក្សាអំពីបំណុលជាមួយគណបក្ស Republican ខណៈការខកខានសងបំណុលជិតចូលមកដល់

2023/05/15 12:42:33 pm        435
អាមេរិក៖ ប្រធានាធិបតីអាមេរិកលោក Joe Biden បានថ្លែង កាលពីថ្ងៃអាទិត្យ (ទី១៤ ឧសភា) ថា លោកនៅតែមាន «សុទិដ្ឋិនិយម» អំពីការស្វែងរកកិច្ចព្រមព្រៀងជាមួយគូប្រជែងខាងគណបក្ស Republican ដើម្បីបង្កើនការកម្រិតបំណុលរបស់សហរដ្ឋអាមេរិក និងបញ្ចៀសការខកខានសងបំណុល ដែលរដ្ឋបាលរបស់លោកបានព្រមានថា នឹងបង្កឱ្យមានផលវិបាកដ៏មហន្តរាយ។សមាជិកសភាមកពីគណបក្ស Republican កំពុងទាមទារឱ្យមានការកាត់បន្ថយថវិកាជាថ្នូរនឹងការដកការរឹតត្បិតលើការខ្ចីប្រាក់របស់សហរដ្ឋអាមេរិក ខណៈដែលសេតវិមានបានទទូចអស់រយៈពេលជាច្រើនខែមកហើយថាសមត្ថភាពដោះស្រាយបំណុលរបស់ប្រទេស មិនគួរយកឡើងសម្រាប់ការចរចាទេ។ទន្ទឹមនឹងនោះ សំឡេងប្រកាសអាសន្ន កំពុងរោទ៍ឡើង ជុំវិញលទ្ធភាពនៃការខាកខានសងបំណុលជាលើកដំបូងរបស់សហរដ្ឋអាមេរិក ជាមួយនឹងភាពមិនច្បាស់លាស់អំពីកាលបរិច្ឆេទពិតប្រាកដ ដែលរដ្ឋាភិបាលនឹងលែងមានលទ្ធភាពសងបំណុលរបស់ខ្លួន។ភាគីទាំង២ នៅតែស្ថិតក្នុងផ្លូវទ័លច្រក បើទោះជាមានការព្រមានជាច្រើនសប្តាហ៍ពីមន្ត្រីរដ្ឋាភិបាល និងធនាគារិកដែលថា ការខកខានសងបំណុលអាចនាំមកនូវផលវិបាកដ៏ធ្ងន់ធ្ងរ ដោយក្នុងនោះរួមទាំងវិបត្តិសេដ្ឋកិច្ច ដែលអាចកើតមាន និងទំនងជាមានការរាលដាលផ្នែកហិរញ្ញវត្ថុសកលទៀតផង។តែយ៉ាងណាក៏ដោយ ក៏លោក Biden បាននិយាយកាលពីថ្ងៃអាទិត្យថា លោកគិតថាលោកនឹងអាចឈានដល់កិច្ចព្រមព្រៀងមួយនៅទីបំផុត ដោយលោកបានប្រាប់អ្នកសារព័ត៌មាន ក្នុងរដ្ឋ Delaware ថា៖ «ខ្ញុំនៅតែមានសុទិដ្ឋិនិយម ពីព្រោះខ្ញុំជាអ្នកសុទិដ្ឋិនិយមពីកំណើត តែខ្ញុំពិតជាគិតថា មានចេតនាមួយរបស់ពួកគេ ក៏ដូចជារបស់ពួកយើង ក្នុងការឈានដល់កិច្ចព្រមព្រៀង។ ខ្ញុំគិតថា យើងនឹងអាចធ្វើបាន»។កិច្ចពិភាក្សាជុំថ្មីដែលត្រូវបានរំពឹងទុកយ៉ាងខ្លាំងស្ដីពីការកម្រិតអតិបរិមាបំណុល រវាងលោក Biden និងមេដឹកនាំគណបក្ស Republican រួមទាំងប្រធានសភាលោក Kevin McCarthy ត្រូវបានពន្យារពេលពីថ្ងៃសុក្រ រហូតដល់សប្តាហ៍នេះ៕

សម្ដេចតេជោ ប្រកាសផ្ដល់សំបុត្រចូលទស្សនាអង្គរវត្តឥតគិតថ្លៃ ដល់ក្រុមកីឡាករមកចូលរួមស៊ីហ្គេម

2023/05/15 11:30:45 am        551
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាសផ្ដល់សំបុត្រចូលទស្សនា​ប្រាសាទអង្គរវត្តដល់កីឡាករ កីឡាការិនី និងប្រតិភូកីឡាតាមបណ្ដាប្រទេសនានា ដែលបានមកចូលរួមប្រកួតក្នុងព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ នៅក្នុងប្រទេសកម្ពុជាដោយឥតគិតថ្លៃ។សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃកម្ពុជា មានប្រសាសន៍បែបនេះ ក្នុងឱកាសអញ្ជើញ​ជាអធិបតីភាព​ដ៏ខ្ពង់ខ្ពស់នៅក្នុងពិធីប្រគល់សញ្ញាបត្រជូនដល់និស្សិតជ័យលាភី នៃសាកល​វិទ្យាល័យ​ភូមិន្ទកសិកម្ម, វិទ្យាស្ថានជាតិកសិកម្មព្រែកលៀប និងវិទ្យាស្ថានជាតិកសិកម្មកំពង់ចាម នាថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៣នេះ ពិធីនេះធ្វើឡើងនៅមជ្ឈមណ្ឌលកោះពេជ្រ។ខណៈសល់រយៈពេល ២ថ្ងៃទៀតនឹងដល់ថ្ងៃបិទព្រឹត្តិការណ៍ស៊ីហ្គេម សម្ដេចតេជោ បញ្ជាក់ថា ការសម្រេចចិត្តរបស់សម្ដេចចំពោះការមិនយកថ្លៃសំបុត្រ​ និងអនុញ្ញាតឱ្យប្រព័ន្ធផ្សព្វផ្សាយជាតិ និង​អន្តរជាតិផ្សព្វផ្សាយដោយមិនគិតថ្លៃ រួមជាមួយនឹងការផ្ដល់ការឧបត្ថម្ភដល់ប្រតិភូកីឡា និង​កីឡាករមកពីប ណ្ដាប្រទេសនានាដោយមិនគិតថ្លៃ គឺជាការសម្រេចចិត្តដ៏ត្រឹមត្រូវ និងមានទស្សនវែងឆ្ងាយ​ទៅថ្ងៃខាងមុខ។សម្ដេចតេជោ ហ៊ុន សែន ប្រកាសអរគុណដល់ថ្នាក់ដឹកនាំតាមបណ្ដាប្រទេសនានាទាំងអស់ ដែល​បានបញ្ចូនកីឡាករ កីឡាការិនី ប្រតិភូកីឡាមកចូលរួមគាំទ្រព្រឹត្តិការណ៍ស៊ីហ្គេមនៅកម្ពុជា​ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។ ជាមួយគ្នានេះសម្ដេច ក៏បានអរគុណដល់ប្រធានាធិបតីចិន និងប្រជាជនចិនដែលបាន​ឧបត្ថម្ភគាំទ្រ​ដល់កម្ពុជា ជាពិសេសបានផ្ដល់ពហុកីឡដ្ឋានជាតិមរតកតេជោដល់កម្ពុជា៕ អត្ថបទ៖ វ៉ន ដារ៉ា

សម្ដេចតេជោ អរគុណដល់គ្រប់ភាគីពាក់ព័ន្ធរៀបចំព្រឹត្តិការណ៍ស៊ីហ្គេមដំណើការដោយជោគជ័យ

2023/05/15 11:21:31 am        510
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាសអរគុណដល់គ្រប់​ភាគី​ពាក់ព័ន្ធ​ជាពិសេសក្រុមកីឡាករ កីឡាការិនី ដែលបានខិតខំប្រកួតដណ្ដើមយកមេដាយ​ជាច្រើន​ជូនជាតិមាតុភូមិ និងប្រជាពលរដ្ឋជាអ្នកគាំទ្រដែលរក្សាបាននូវសណ្ដាប់ធ្នាប់ និងអនាម័យល្អ រួមនឹងយុវជនស្ម័គ្រចិត្តដែលអនុវត្តភារកិច្ចប្រកបដោយការទទួលខុសត្រូវខ្ពស់ និងស្មាមញញឹម ធ្វើឱ្យដំណើការព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះទទួលបានជោគជ័យ​ជាទីមោទនៈ។សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍បែបនេះ ក្នុងឱកាសអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់​នៅក្នុងពិធីប្រគល់សញ្ញាបត្រជូនដល់និស្សិតជ័យលាភី នៃសាកលវិទ្យាល័យភូមិន្ទកសិកម្ម, វិទ្យាស្ថានជាតិកសិកម្មព្រែកលៀប និងវិទ្យាស្ថានជាតិកសិកម្មកំពង់ចាម នាថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៣នេះ ធ្វើឡើងនៅមជ្ឈមណ្ឌលកោះពេជ្រ។សម្ដេចតេជោបានបង្ហាញ មានមោទនភាពចំពោះការដឹកនាំរបស់សម្ដេចពិជ័យសេនា ទៀ បាញ់ ប្រធាន CAMSOC ដែលបានដឹកនាំព្រឹត្តិការណ៍ស៊ីហ្គេមនាពេលនេះប្រកបដោយជោគជ័យ។ សម្ដេចក៏បានកោតសរសើរ ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្រ្ដីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលបានគិតគូរ ចាត់ចែងយ៉ាងល្អ ក្នុងការរៀបចំថវិកាសម្រាប់ព្រឹត្តិការណ៍​ស៊ីហ្គេមនេះផងដែរ។ សម្ដេចតេជោ បញ្ជាក់ថា ស៊ីហ្គេម គឺជាកាតព្វកិច្ចដែលជៀសវាងមិនបាន ដូច្នេះប្រទេសទាំងអស់​ដែល​ជាសមាជិកអាស៊ាន គឺត្រូវតែចូលរួមដោយខកខានមិនបាន។ សម្ដេចបន្ថែមថា ក្រោយ​បញ្ចប់ស៊ី​ហ្គេមមរតកនៃសមិទ្ធផលស៊ីហ្គេម ដូចជាពហុកីឡដ្ឋានជាតិមរតកតេជោជាដើម នឹងនៅសល់រហូតបន្តដល់កូនដល់ចៅ៕អត្ថបទ៖ វ៉ន ដារ៉ា

មន្ត្រីស៊ូដង់ពិភាក្សាអំពីជំនួយ និងការគ្រប់គ្រងវិបត្តិជាមួយទីភ្នាក់ងារអង្គការសហប្រជាជាតិ

2023/05/15 11:20:54 am        69
ស៊ូដង់៖ក្រុមមន្ត្រីប្រទេសស៊ូដង់ បានជួបជាមួយគណៈប្រតិភូរបស់ទីភ្នាក់ងារអង្គការសហប្រជាជាតិ ដើម្បីពិភាក្សាអំពីការគ្រប់គ្រងវិបត្តិ និងការផ្តល់ជំនួយ បន្ទាប់ពីរយៈពេល១ខែ នៃការប្រយុទ្ធគ្នា បណ្តាលឲ្យស្ថានភាពមនុស្សធម៌ធ្លាក់ចុះធ្ងន់ធ្ងរ។រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុស៊ូដង់ លោក Jibril Ibrahim បាននិយាយថា លោកបានពិភាក្សានៅក្នុងកិច្ចប្រជុំមួយជាមួយអ្នកតំណាងពិសេសក្នុងប្រទេសស៊ូដង់លោក Volker Perthes នូវបញ្ហាជាច្រើនរួមទាំងកង្វះខាតទឹកប្រើប្រាស់។លោក Ibrahim និយាយថា យើងបានពិភាក្សាជាមួយពួកគេអំពីរដូវធ្វើកសិកម្ម និងភាពចាំបាច់នៃការគាំទ្រទាំងស្រុងនៅរដូវធ្វើកសិកម្ម ដើម្បីកុំឲ្យយើងប្រឈមមុខកង្វះស្បៀងអាហារនៅក្នុងឆ្នាំខាងមុខ។កិច្ចប្រជុំ បានធ្វើឡើងនៅក្នុងទីក្រុងកំពង់ផែ Port Sudan ជាទីដែលពលរដ្ឋស៊ូដង់ភាគច្រើនរស់នៅនាពេលថ្មីៗនេះ បន្ទាប់ពីការជម្លៀសខ្លួនចេញពីរដ្ឋធានីដែលរួបរិតដោយសង្គ្រាម។ មនុស្សប្រមាណ ២សែននាក់ បានភៀសខ្លួនចូលទៅកាន់ប្រទេសជិតខាង ហើយមនុស្សជាង៧សែននាក់ទៀត បានភៀសខ្លួននៅក្នុងប្រទេសស៊ូដង់ ដែលកំពុងបង្កឲ្យមានវិបត្តិមនុស្សធម៌៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

គិតត្រឹមត្រីមាសទី១ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុបានបញ្ចេញឥណទានមានទឹកប្រាក់ ៥,៤ ពាន់លានដុល្លារ
06/19/2026 09:06 PM
មន្ត្រីអាមេរិក៖ អ៊ីស្រាអែល និងហេសបូឡា ព្រម​ព្រៀង​មាន​​បទ​ឈប់បាញ់ចាប់ពីថ្ងៃទី១៩ ខែមិថុនា
06/19/2026 08:06 PM
លោក Trump បញ្ជាក់​ថា សង្គ្រាមធ្វើឲ្យ​អ៊ីរ៉ង់ខ្សោយ និង​បដិសេធ​ការ​រិះគន់​របស់​ក្រុម​ប្រជាធិបតេយ្យ​
06/19/2026 08:06 PM
មនុស្ស ១៨នាក់ ត្រូវបានសម្លាប់ក្នុងការវាយប្រហាររបស់អ៊ីស្រាអែលនៅតំបន់ភាគខាងត្បូងលីបង់
06/19/2026 08:06 PM
ទីក្រុងតំបន់ភ្នំហេមពាន្តរបស់ឥណ្ឌា ប្រែក្លាយជាគំនរសំរាម ដោយសារភ្ញៀវទេសចរច្រើន
06/19/2026 08:06 PM
ទីភ្នាក់ងារទេសចរណ៍ចិនចាប់​ផ្ដើម​ដំណើរកម្សាន្តជាក្រុមទៅ​ជប៉ុនឡើងវិញ តែ​ខ្លះបញ្ឈប់ការលក់ក្រោយ​មក​
06/19/2026 08:06 PM
លីបង់ថ្កោលទោសការវាយប្រហារចុងក្រោយរបស់អ៊ីស្រាអែល និងជំរុញឲ្យ​មាន «បទឈប់បាញ់គ្រប់ជ្រុងជ្រោយ​»
06/19/2026 08:06 PM
ការបំផ្ទុះគ្រាប់បែក ២ផ្សេងគ្នា បណ្តាលឲ្យ​នគរបាល​រងរបួស ក្នុងខេត្ត Yala និង​ Pattani របស់​​ថៃ
06/19/2026 08:06 PM
ទីភ្នាក់ងារតាមដាន៖ ការឆ្លងកាត់របស់​នាវា នៅ​ចក្រសមុទ្រ​ Hormuz កើនឡើង ក្រោយ​មាន​កិច្ចព្រមព្រៀង
06/19/2026 07:06 PM
ពលរដ្ឋអ៊ីស្រាអែលរស់នៅតំបន់ព្រំដែន ព្រួយបារម្ភពីកិច្ចព្រមព្រៀងសន្តិភាពរវាងអាមេរិក និងអ៊ីរ៉ង់
06/19/2026 07:06 PM