សម្ដេចធិបតី បញ្ជាក់ជាថ្មីជំហររបស់កម្ពុជាបន្តដោះស្រាយបញ្ហាព្រំដែនគោក និងសមុទ្រជាមួយថៃ ដោយសន្ដិវិធី និងច្បាប់អន្តរជាតិ និងបដិសេធជជែករឿងបើកច្រកព្រំដែនគោក
សម្ដេចធិបតី៖គិតត្រឹមខែមេសាឆ្នាំនេះយុវជនមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យចំនួន ២៧,១ម៉ឺននាក់ទទួលបានការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ
សម្ដេ​ចតេជោ ហ៊ុន សែន៖«២០ មិថុនា ១៩៧៧ ជីវិតរបស់ខ្ញុំ និងភរិយាពេលនោះជួបជាមួយគ្រោះថ្នាក់ និងលំបាកវេទនាខ្លាំងណាស់»
សម្តេចតេជោ ហ៊ុន សែន ថ្លែងថា អាវក្រោះ និងសម្ភារយោធាម៉ាក DSS សុទ្ធតែមានគុណភាពហើយអាវការពារនេះនាយករដ្ឋមន្រ្តីបានសាករួចហើយ

នយោបាយ​ និង ការអភិវឌ្ឍន៍

លោក Zelenskiy ទៅដល់បារាំង ដើម្បីជួបពិភាក្សាជាមួយលោក Macron

2023/05/15 11:15:52 am        61
បារាំង៖ ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskiy បានទៅដល់ប្រទេសបារាំងហើយ កាលពីថ្ងៃអាទិត្យ (ទី១៤ ឧសភា) សម្រាប់ជំនួបពិភាក្សាអាហារពេលល្ងាច នៅទីក្រុងប៉ារីស ជាមួយប្រធានាធិបតីបារាំងលោក Emmanuel Macron។ការិយាល័យប្រធានាធិបតីបារាំង បានឲ្យដឹងនៅមុននោះថា លោក Macron នឹងបញ្ជាក់សារជាថ្មីម្ដងទៀតអំពីការគាំទ្រផ្នែកយោធា និងមនុស្សធម៌របស់ប្រទេសបារាំង សម្រាប់ប្រទេសអ៊ុយក្រែននៅក្នុងកិច្ចប្រជុំនេះ។លោក Zelenskiy ត្រូវបានស្វាគមន៍ដោយនាយករដ្ឋមន្ត្រីបារាំង លោកស្រី Elisabeth Borne និងរដ្ឋមន្ត្រីការបរទេសបារាំង លោកស្រី Catherine Colonna នៅពេលដែលរូបលោកធ្វើដំណើរចាកចេញពីយន្តហោះ។មេដឹកនាំអ៊ុយក្រែនរូបនេះ កាលពីថ្ងៃសៅរ៍ (១៣ ឧសភា) បានជួបជាមួយនាយករដ្ឋមន្រ្តីអ៊ីតាលី លោកស្រី Giorgia Meloni និងសម្ដេចប៉ាប Francis ហើយបន្ទាប់មកជួបជាមួយអធិការបតីអាល្លឺម៉ង់ លោក Olaf Scholz នៅថ្ងៃអាទិត្យ។ លោកប្រធានាធិបតីរូបនេះ កំពុងស្វែងរកការគាំទ្រពីអ្នកគាំទ្រផ្នែកហិរញ្ញវត្ថុ និងយោធាសម្រាប់ប្រទេសអ៊ុយក្រែន នៅពេលដែលខំប្រឹងស៊ូទ្រាំនឹងការចំណាយនៃការរស់នៅ ដែលកំពុងកើនឡើងនៅឯប្រទេសរបស់លោក។លោក Zelenskiy ធានាបាននូវការគាំទ្រខ្លាំងផ្នែកយោធា នៅក្នុងដំណើរទស្សនកិច្ចរបស់លោកទៅកាន់ទីក្រុងប៊ែរឡាំង ដោយរដ្ឋាភិបាលអាល្លឺម៉ង់ បានប្រកាសផ្តល់ជំនួយយោធាចំនួន ២,៧ពាន់លានអឺរ៉ូ (៣ពាន់លានដុល្លារ) ដល់អ៊ុយក្រែន កាលពីថ្ងៃសៅរ៍ ដែលជាកញ្ចប់ជំនួយដ៏ធំបំផុតរបស់ខ្លួន ចាប់តាំងពីការវាយលុករបស់ប្រទេសរុស្ស៊ី កាលពីខែកុម្ភៈឆ្នាំមុន។អ៊ុយក្រែនត្រូវបានគេរំពឹងថា នឹងចាប់ផ្តើមប្រតិបត្តិការវាយបកដ៏ធំ ក្នុងប៉ុន្មានសប្តាហ៍ខាងមុខនេះ ដើម្បីព្យាយាមវាយដណ្តើមយកមកវិញនូវតំបន់ភាគខាងកើត និងខាងត្បូងរបស់ខ្លួនពីកងកម្លាំងរុស្ស៊ី៕

សម្ដេចតេជោ ហ៊ុនសែន ជំរុញពង្រាយមន្ត្រីបច្ចេកទេសកសិកម្មផ្សារភ្ជាប់នឹងកសិករ

2023/05/15 11:15:46 am        464
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានជំរុញក្រសួងឱ្យដាក់ពង្រាយមន្ត្រី​បច្ចេកទេស​ជួយដល់កសិករក្នុងការធ្វើកសិកម្មតាមបច្ចេកទេសដែលទទួលបានផលច្រើន។ថ្លែងក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតជ័យលាភី មកពីគ្រឹះស្ថានឧត្តមសិក្សាកសិកម្មទាំង៣ កន្លែង គឺសាកលវិទ្យាល័យភូមិន្ទកសិកម្ម វិទ្យាស្ថានជាតិកសិកម្មព្រែកលៀប និងវិទ្យាស្ថានជាតិកសិកម្មកំពង់ចាមសរុបជាង៣ពាន់នាក់ នៅកោះពេជ្រនាព្រឹកថ្ងៃទី១៥ឧសភានេះ។ ជាមួយនឹងការរំលឹកពីគោលនយោបាយកំណែ​ទម្រង់អភិវឌ្ឍន៍វិស័យកសិកម្មដូចដែលសម្តេច ធ្លាប់បានមានប្រសាសន៍ជាញឹកញាប់​ក្នុងពេលបិទសន្និបាត​បូកសរុបការងាររបស់ក្រសួងកសិកម្មនោះ សម្តេចតែងតែរំលឹក​ឱ្យមន្ត្រី​កសិកម្ម​បន្តជំរុញអនុវត្តផ្ទេរការអភិវឌ្ឍពីការអភិវឌ្ឍបើកទូលាយទៅការអភិវឌ្ឍតាមបែបស៊ីជម្រៅ មានន័យថា ការអភិវឌ្ឍវិស័យកសិកម្មដែលប្រើផ្ទៃដីនៅដដែល ឱ្យទទួលបានផលច្រើនពោល​គឺការធ្វើស្រែឱ្យបាន២ដង ឬ៣ដងក្នុង១ឆ្នាំ ។សម្ដេចក៏បានជំរុញក្រសួងកសិកម្មត្រូវបន្តយកចិត្តទុកដាក់ក្នុងការដាក់ពង្រាយមន្ត្រី​បច្ចេកទេស​កសិកម្ម​ជួយដល់កសិករដើម្បីធ្វើកសិកម្មតាមបច្ចេកទេសដែលទទួលបានផលច្រើន។សម្ដេចតេជោ ក៏បានណែនាំដល់ មន្ត្រីក៏ដូចជាកសិករត្រូវធ្វើការកែប្រែដូចជាកន្លែងដែលខ្វះទឹក​ទៅជាការដាំដុះដំណាំផ្សេងវិញដូចជាអំពៅ ព្រោះដំណាំនេះមានរោងចក្រផលិតស្ករស ឬអាចដាំអ្វីផ្សេងដែលផ្ដល់ផលប្រយោជន៍ខាងសេដ្ឋកិច្ចខ្ពស់ហើយមិនព្រួយការខ្វះទឹក៕

ការតវ៉ាប្រឆាំងកំណែទម្រង់ប្រព័ន្ធតុលាការ ផ្ទុះឡើងក្រោមស្រមោលនៃជម្លោះរវាងអ៊ីស្រាអែល និងតំបន់ហ្គាហ្សា

2023/05/15 11:07:45 am        53
អ៊ីស្រាអែល៖ ពលរដ្ឋអ៊ីស្រាអែលរាប់ពាន់នាក់បានចេញតវ៉ាទូទាំងប្រទេសកាលពីថ្ងៃសៅរ៍ ប្រឆាំងផែនការដ៏ចម្រូងចម្រាសបំផុតរបស់លោកនាយករដ្ឋមន្ត្រី Benjamin Netanyahu ក្នុងការគ្រប់គ្រងយ៉ាងណែនលើតុលាការកំពូល។ ការតវ៉ាជាបន្តបន្ទាប់ដែលពេលនេះបានឈានចូលថ្ងៃសប្ដាហ៍ទី១៩ជាប់គ្នា បានកើតឡើងក្នុងទ្រង់ទ្រាយតូចជាងមុន កាលពីថ្ងៃសៅរ៍ ដោយសារតែការបាញ់ឆ្លងព្រំដែនរវាងអ៊ីស្រាអែល និងក្រុមសកម្មប្រយុទ្ធក្នុងតំបន់ការហ្គាហ្សា។ យោងតាមក្រុមមន្ត្រីប៉ាឡេស្ទីន ការតវ៉ាទ្រង់ទ្រាយធំនៅទីក្រុង Tel Aviv បានចាប់ផ្ដើមនៅម៉ោង១៩ ម៉ោងក្នុងស្រុក ប៉ុន្មានម៉ោងប៉ុណ្ណោះ មុនពេលអ៊ីស្រាអែល និងក្រុមសកម្មប្រយុទ្ធអ៊ីស្លាមជីហាត ក្នុងតំបន់ហ្គាហ្សា (Gaza) បានព្រមព្រៀងលើបទឈប់បាញ់មួយ ដែលបានចូលជាធរមាននៅម៉ោង២២ ម៉ោងក្នុងស្រុក កាលពីថ្ងៃសៅរ៍ចុងសប្ដាហ៍កន្លងទៅ។ បើទោះបីជាបទឈប់បាញ់កំពុងត្រូវបានសម្រេចជាចុងក្រោយក្ដី តែភាគីទាំង២នៅតែបន្តបាញ់ប្រហារ ដែលគេបានលឺសំឡេងស៊ីរ៉ែនវាយឆ្មក់តាមអាកាស នៅតំបន់ជាក្រុង Tel Aviv ហើយយោធារបស់អ៊ីស្រាអែលប្រកាសថាខ្លួនបានវាយប្រហារចំលើប៉ុស្តិ៍បញ្ជាការដ្ឋានប្រតិបត្តិការរបស់ក្រុមអ៊ីស្លាមជីហាត ចំនួន៦កន្លែង។ កំណែទម្រង់តាមផែនការ ដែលនឹងផ្ដល់អំណាចឲ្យរដ្ឋាភិបាលគ្រប់គ្រងលើក្រុមចៅក្រមរហូតដល់តុលាការកំពូល និងអនុញ្ញាតឲ្យសភាមានសិទ្ធិទាត់ចោលសេចក្ដីសម្រេចសជាច្រើន ត្រូវបានផ្អាក ក្រោយក្រុមប្រឆាំងបានរៀបចំការតវ៉ាទ្រង់ទ្រាយធំបំផុត ជាច្រើននៅតាមដងផ្លូវនានាមិនធ្លាប់មាននៅទូទាំងប្រទេសអ៊ីស្រាអែល៕

ចិននិងអូស្ត្រាលី ព្រមព្រៀងចាប់ផ្តើមជាថ្មីយន្តការកិច្ចសន្ទនាពាណិជ្ជកម្ម និងសេដ្ឋកិច្ចកម្រិតខ្ពស់

2023/05/15 11:02:20 am        49
ចិន៖ ប្រទេសចិន និងអូស្ត្រាលី បានព្រមព្រៀងបន្តយន្តការកិច្ចសន្ទនាពាណិជ្ជកម្ម និងសេដ្ឋកិច្ចកម្រិតខ្ពស់ រួមទាំងគណៈកម្មាធិការរួមកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី។ យោងតាមសេចក្តីថ្លែងការណ៍ក្នុងសន្និសីទសារព័ត៌មាន ធ្វើឡើងដោយក្រសួងពាណិជ្ជកម្មចិន កាលពីថ្ងៃសៅរ៍បានឲ្យដឹងថា ការបន្តនេះ ត្រូវបានព្រមព្រៀងអំឡុងពេលកិច្ចប្រជុំគណៈកម្មការសេដ្ឋកិច្ចថ្នាក់រដ្ឋមន្ត្រីរួមអូស្ត្រាលី-ចិនលើកទី១៦ ធ្វើជាសហប្រធានដោយលោក Wang Wentao រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មចិន និងរដ្ឋមន្ត្រីពាណិជ្ជកម្មអូស្រា្តលី លោក Don Farrell ដែលមកធ្វើទស្សនកិច្ច ក្នុងទីក្រុងប៉េកាំងកាលពីថ្ងៃសុក្រ។លោក Wang បានអំពាវនាវដល់ប្រទេសអូស្រា្តលី បង្កើតកិច្ចប្រឹងប្រែងរួមដើម្បីពង្រីកផលប្រយោជន៍រួម និងបានជំរុញឲ្យប្រទេសទាំងពីរដោះស្រាយការព្រួយបារម្ភរវាងគ្នាលើមូលដ្ឋានសមភាព និងផលប្រយោជន៍ទៅវិញទៅមក។ លោក Wang បានកត់សំគាល់ថា ប្រទេសចិននឹងពន្លឿនការបង្កើតគំរូអភិវឌ្ឍន៍ថ្មីរបស់ខ្លួន និងជំរុញការបើកចំហកម្រិតខ្ពស់ ដែលនឹងនាំយកឱកាសថ្មីដល់ប្រទេសជាច្រើននៅជុំវិញពិភពលោក រួមទាំងប្រទេសអូស្ត្រាលី។ លោក លោក Farrell និយាយថា ភាគីទាំងពីរបានបង្កើតភាពរីកចម្រើនដ៍រឹងមាំនៅពេលថ្មីៗនេះ ក្នុងការឈានទៅមុខនូវទំនាក់ទំនងពាណិជ្ជកម្មនិងសេដ្ឋកិច្ច និងដោះស្រាយសមស្របចំពោះការព្រួយបារម្ភផ្នែកពាណិជ្ជកម្ម និងសេដ្ឋកិច្ចសំខាន់ៗរវាងគ្នា។

កម្លាំងប្រទេសលីប៊ី ដាក់ពង្រាយនៅទីក្រុងភាគខាងលិច បន្ទាប់ពីការប្រយុទ្ធគ្នាខ្លាំង

2023/05/15 10:55:22 am        57
លីប៊ី៖ យោងតាមប្រព័ន្ធផ្សព្វផ្សាយបានឲ្យដឹងថា កងកម្លាំងសន្តិសុខប្រទេសលីប៊ី បាននិយាយកាលពីថ្ងៃអាទិត្យថា ពួកគេបានដាក់ពង្រាយកងកម្លាំងនៅក្នុងតំបន់ Zawiya បន្ទាប់ពីការប្រយុទ្ធគ្នារវាងក្រុមប្រដាប់អាវុធក្នុងទីក្រុងភាគខាងលិច ដែលបានបណ្តាលឲ្យមនុស្ស៣នាក់ស្លាប់ រួមមានជនស៊ីវិល២នាក់។ឧត្តមសេនីយលោក Akram Douwa និយាយថា យើងបានដាក់ពង្រាយតាមការណែនាំរបស់អាជ្ញាធរយោធាជាន់ខ្ពស់ នៅក្នុងតំបន់ប្រយុទ្ធគ្នា និងបានទទួលជោគជ័យដោយសារកិច្ចប្រឹងប្រែងសម្របសម្រួល ដោយមេដឹកនាំកុលសម្ព័ន្ធ និងមេដឹកនាំទីក្រុងដើម្បីបញ្ឈប់ការប្រយុទ្ធគ្នា។ក្រុមគូប្រជែង ក្នុងតំបន់ Zawiya នៅភាគខាងលិចរដ្ឋធានីទ្រីប៉ូលី កំពុងប្រយុទ្ធគ្នាជាញឹកញាប់រយៈពេលជាច្រើនសប្តាហ៍មកនេះ។គ្រូពេទ្យយោធាក្នុងតំបន់ បានរាយការណ៍ថាជនស៊ីវិល២នាក់និងសមាជិកជីវពលម្នាក់បានស្លាប់ ក្នុងការប៉ះទង្គិចកាលពីពេលយប់ឈានចូលថ្ងៃសុក្រ ហើយជនស៊ីវិល២នាក់ផ្សេងទៀតបានរងរបួស៕

សម្តេចតេជោ៖ ត្រកូលហ៊ុន ជាត្រកូលការពាររបបរាជានិយម ការពាររាជបល្ល័ង្ក

2023/05/15 10:14:34 am        336
ភ្នំពេញ៖ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតជ័យលាភី មកពីគ្រឹះស្ថានឧត្តមសិក្សាកសិកម្មទាំង៣កន្លែង គឺសាកលវិទ្យាល័យភូមិន្ទកសិកម្មចំការដូង. វិទ្យាស្ថានជាតិកសិកម្មព្រែកលៀប និងវិទ្យាស្ថានជាតិកសិកម្មកំពង់ចាម សរុបជាង៣ពាន់នាក់ នៅកោះពេជ្រ នាព្រឹកថ្ងៃទី១៥ ឧសភានេះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានផ្ញើសារនយោបាយទៅកាន់ក្រុមជ្រុលនិយម ដែលតែងតែវាយប្រហារមកលើសម្តេច ក្រុមគ្រួសារសម្តេចរួមទាំងការប្រមាថមកលើព្រះមហាក្សត្រផងដែរនោះ សម្តេចបានមានប្រសាសន៍ថា ត្រកូលហ៊ុនគឺជាត្រកូលការពាររបបរាជានិយមការពាររាជបល្ល័ង្ក មិនមែនជាត្រកូលក្បត់នោះទេ។ជាមួយនឹងការរំលឹកពីភាពស្រដៀងគ្នានៃទំនាក់ទំនងរវាងគ្រួសាររបស់សម្តេចដូចជា​ឪពុករបស់​សម្តេច​ក៏ដូចជាតួអង្គសម្តេចផ្ទាល់ទៅនឹងព្រះបិតា និងព្រះមហាក្សត្រ​បច្ចុប្បន្នសម្តេច បានមាន​ប្រសាសន៍ថា សម្តេចមិនប្រៀបធៀបរវាងគ្រួសារសម្តេចជាមួយនឹងស្តេចទេ ប៉ុន្តែសម្តេច បានមានប្រសាសន៍ថា បើគេនិយាយពីត្រកូលសម្តេច ក៏លើកឡើងពីត្រកូល​របស់សម្តេច​ដែរ ហើយត្រកូលរបស់សម្តេចគឺជាត្រកូលដែលការពាររបបរាជានិយម ការពាររាជបល្ល័ង្ក មិនមែនត្រកូលក្បត់ស្តេចទេ។សូមបញ្ជាក់ថា ការដែលសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាបានយក ឱកាសលើកឡើង​បែបនេះ​ដោយសារជាដរាបរៀងមក ជនក្បត់ជាតិ សម រង្ស៊ី តែងតែវាយប្រហារ​មកលើការដឹកនាំ​របស់សម្តេច ក្រុមគ្រួសាររបស់សម្តេចជាពិសេសតែងតែធ្វើការប្រមាថ​យ៉ាង​ធ្ងន់ធ្ងរ​ដល់អង្គព្រះមហាក្សត្រផងដែរ៕

អាហ្សង់ទីនគ្រោងដំឡើងអត្រាការប្រាក់ថ្មី ហើយបន្ថែមអន្តរាគមន៍លើអត្រាប្តូរប្រាក់បរទេសឬ FX កាន់តែច្រើន ខណៈអតិផរណាកើនឡើង

2023/05/15 09:13:19 am        47
អាហ្សង់ទីន៖ រដ្ឋាភិបាលអាហ្សង់ទីន កាលពីថ្ងៃអាទិត្យ បានប្រកាសនូវវិធានការជាកញ្ចប់ ដើម្បីទប់ទល់នឹងអតិផរណាកើនឡើង និងគាំទ្រដល់រូបិយប័ណ្ណប៉េសូដែលកំពុងធ្លាក់ចុះ រួមទាំងការកែប្រែអត្រាការប្រាក់ អន្តរាគមន៍បន្ថែមទៀតក្នុងទីផ្សារប្តូរប្រាក់ និងការពន្លឿនកិច្ចព្រមព្រៀងជាមួយម្ចាស់បំណុល។ក្រសួងសេដ្ឋកិច្ចបានឲ្យដឹងក្នុងសេចក្តីថ្លែងការណ៍មួយថា វិធានការនេះរួមមានទាំងការដំឡើងអត្រាការប្រាក់ដោយធនាគារកណ្តាល។ ក្រសួងមិនបានបញ្ជាក់លម្អិតនោះទេ ប៉ុន្តែប្រភពផ្លូវការមួយ បានប្រាប់បណ្ដាញសារព័ត៌មាន Reuters ថា ការដំឡើងនេះមានអត្រាមូលដ្ឋាន៦០០% ដែលនាំឱ្យអត្រាកើនឡើងដល់ ៩៧%។ ប្រភពបានបន្ថែមថា ការដំឡើងអត្រាការប្រាក់នឹងចូលជាធរមាននៅថ្ងៃចន្ទនេះ។ប្រទេសអាមេរិកខាងត្បូងមួយនេះ កំពុងប្រឹងប្រែងតស៊ូ ដើម្បីទាញទម្លាក់អតិផរណា ដែលឡើងដល់ ១០៩% លើមូលដ្ឋានគ្រឹះប្រចាំឆ្នាំ ក្នុងខែមេសា។ នេះក៏ប្រឈមមុខនឹងការធ្លាក់ចុះទំនុកចិត្តចំពោះប្រាក់ប៉េសូ និងការថយចុះម្ដងបន្តិចៗនៃទុនបម្រុងរូបិយប័ណ្ណបរទេស ដែលកំពុងគំរាមកំហែងដល់ហិរញ្ញវត្ថុរបស់រដ្ឋាភិបាល។ក្រសួងបាននិយាយថា ធនាគារកណ្តាលក៏នឹងបង្កើនកិច្ចអន្តរាគមន៍របស់ខ្លួននៅក្នុងទីផ្សារប្តូរប្រាក់បរទេស និងពង្រឹងការប្ដេជ្ញាចិត្តលើផែនការបញ្ចុះតម្លៃរូបិយប័ណ្ណរបស់ខ្លួន។ក្រសួងបានបញ្ជាក់ថា កិច្ចព្រមព្រៀងជាមួយមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ដើម្បីផ្តល់មូលនិធិដល់ប្រទេសដែលខ្វះសាច់ប្រាក់ នឹងត្រូវពន្លឿនផងដែរ ដោយបន្ថែមថា វិធានការផ្សេងៗបន្ថែមទៀត នឹងត្រូវប្រកាសនៅប៉ុន្មានថ្ងៃខាងមុខនេះ៕

ប្រធានាធិបតីទួរគីនិយាយថា លទ្ធផលបោះឆ្នោតធ្វើឲ្យលោកនាំមុខឆ្ងាយពីគូប្រជែងលោក Kilicdaroglu

2023/05/15 08:56:33 am        67
ទួរគី៖ ប្រធានាធិបតីទួរគី លោក Recep Tayyip Erdogan និយាយថា លទ្ធផលបច្ចុប្បន្ន បានបង្ហាញលោកថាឈានឆ្ពោះឆ្ងាយពីបេក្ខជនលោក Kemal Kilicdaroglu ក្នុងការបោះឆ្នោតប្រធានាធិបតីកាលពីថ្ងៃអាទិត្យ ប៉ុន្តែបានបញ្ឈប់ភ្លាមៗពីការប្រកាសជ័យជំនះដាច់ឆ្ងាយ។ នៅក្នុងសុន្ទរកថាដ៏មុតមាំទៅកាន់ហ្វូងមនុស្សដែលកំពុងរីករាយ នៅខាងក្រៅទីស្នាក់ការគណបក្សAK របស់លោក ក្នុងទីក្រុងអង់ការ៉ា លោក Erdogan និយាយថា លោកនឹងគោរពការសម្រេចចិត្តរបស់ប្រជាជន ប្រសិនបើការបោះឆ្នោតប្រធានាធិបតីត្រូវឈានទៅរកការបោះឆ្នោតជុំទី២។រហូតមកដល់ពេលនេះលោក Erdogan បានបង្ហាញពីចំណុចល្អប្រសើរជាងការរំពឹងទុកក្នុងការប្រកួតប្រជែងដើម្បីបន្ថែមពេលវេលាក្នុងការគ្រប់គ្រងរយៈពេល២០ឆ្នាំរបស់លោក។ យោងតាមទីភ្នាក់ងារសារព័ត៌មានរដ្ឋ Anadolu បានឲ្យដឹងថា តាមរយៈការរាប់សន្លឹកឆ្នោតបានជាង៩៦ភាគរយ លោក Erdogan មានសំឡេងគាំទ្រនាំមុខសន្លឹកឆ្នោត៤៩,៤៤ ភាគរយ ចំណែកលោក Kilicdaroglu ទទួលបាន ៤៤,៨៦ ភាគរយ។ ពួកគេបានព្រមានពីការសន្និដ្ឋានលឿនពេកនៅក្នុងប្រទេសបែងចែកច្រើនដែលកំពុងស្ថិតក្នុងភាពជាប់គាំងខាងនយោបាយ។ ការបោះឆ្នោតត្រូវបានគេមើលឃើញថាជាការសម្រេចលើវិធីសាស្ត្រប្រើអំណាចផ្តាច់ការកាន់ខ្លាំងឡើងរបស់លោក Erdogan ។ វាត្រូវបានកំណត់ដើម្បីផ្តល់ឲ្យសម្ព័ន្ធភាពកាន់អំណាចរបស់លោកភាគច្រើន នៅក្នុងសភាដែលនឹងផ្តល់ឲ្យលោកនូវផ្លូវដ៏សំខាន់ឈានទៅរកការបោះឆ្នោតជុំទី២ នៅថ្ងៃទី២៨ ខែឧសភា៕

ចំនួនជនអន្តោប្រវេសន៍ឆ្លងព្រំដែន អាមេរិកនិងម៉ិកស៊ិក ធ្លាក់ចុះ៥០% បន្ទាប់ពីវិធានការរឹតត្បិការឆ្លងវីរុសCOVID-19 មាត្រា៤២ផុតកំណត់

2023/05/15 08:50:49 am        46
អាមេរិក៖ រដ្ឋមន្ត្រីក្រសួងសន្តិសុខមាតុភូមិ លោក Alejandro Mayorkas បាននិយាយកាលពីថ្ងៃអាទិត្យថា ចំនួនជនអន្តោប្រវេសន៍នៅតាមព្រំដែនសហរដ្ឋអាមេរិកភាគខាងត្បូង បានធ្លាក់ចុះប្រហែលពាក់កណ្ដាល ចាប់តាំងពីវិធានការរឹតត្បឹតការចម្លងវីរុស Covid-19 ត្រូវបានដកចេញកាលពីថ្ងៃព្រហស្បតិ៍ទី១២ឧសភា សប្ដាហ៍មុន។លោក Mayorkas បាននិយាយក្នុងកម្មវិធី របស់ទូរទស្សន៍CNN ថា ជាង២ថ្ងៃកន្លងទៅនេះ អង្គភាពល្បាតព្រំដែនសហរដ្ឋអាមេរិក បានមើលឃើញការធ្លាក់ចុះប្រមាណ៥០% នៃចំនួនអ្នករង់ចាំឆ្លងព្រំដែន បានថយចុះផ្ទុយពីអ្វីដែលយើងបានមើលឃើញកាលពីដើមសប្ដាហ៍នេះ មុនវិធានការទប់ស្កាត់ការឆ្លងវីរុស COVID-19 មាត្រា៤២ បានបញ្ចប់លើការធ្វើអន្តោប្រវេសន៍ កាលពីថ្ងៃព្រហស្បតិ៍។  ប៉ុន្តែលោកបានព្រមានថា វាឆាប់រហ័សពេក ពុំអាចប្រាប់បានថាតើការកើនឡើងចំនួនជនអន្តោប្រវេសន៍នេះ ឈានដល់កម្រិតខ្ពស់បំផុតឬ យ៉ាងណា។ គួររម្លឹកថាការរឹត្បិតការឆ្លងវីរុស Covid-19 ដែលត្រូវគេស្គាល់ថាមាត្រា២៤ ត្រូវបានអនុវត្តន៍ដោយរដ្ឋបាលរបស់លោក Trump កាលពីឆ្នាំ២០២០ និងបានបន្តដល់រដ្ឋបាលលោក Biden រហូតដល់ថ្ងៃផុតកំណត់ កាលពីយប់ថ្ងៃព្រហស្បតិ៍ សប្ដាហ៍មុន ។ការរឹតត្បិតនេះ បានអនុញ្ញាតឲ្យរដ្ឋបាលទាំង២ ពន្លឿនការបញ្ជូនជនអន្តោប្រវេសន៍ត្រឡប់ទៅប្រទេសកំណើតពួកគេវិញ ដោយពុំបានផ្ដល់សិទ្ធិសុំជ្រកកោន នៅក្នុងសហរដ្ឋអាមេរិកឡើយ៕

គណបក្សប្រឆាំងពីររបស់ប្រទេសថៃ នាំមុខប្រកៀកប្រកិតគ្នាក្នុងការបោះឆ្នោតសកល ខណៈការរាប់សន្លឹកឆ្នោតនៅតែបន្ត

2023/05/15 08:20:51 am        467
ថៃ៖ គណបក្សប្រឆាំងថៃចំនួន២ កំពុងប្រជែងគ្នាយ៉ាងប្រកៀកប្រកិតក្នុងការប្រកាសជ័យជម្នះ កាលពីយប់ថ្ងៃអាទិត្យទី១៤ឧសភា ខណៈចំនួនសន្លឹកឆ្នោតដែលត្រូវបានរាប់ បានធ្វើឲ្យគណបក្សទាំងពីរ មានសំឡេងប្រកៀកប្រកិតគ្នាក្នុងការប្រជែងដឹកនាំរដ្ឋាភិបាលថ្មី។ ការបោះឆ្នោតកាលពីថ្ងៃអាទិត្យនាំឲ្យគបក្សបោះជំហានទៅមុខឬ Move Forward និងគណបក្ស ភើថៃ (Pheu Thai)របស់គ្រួសារមហាសេដ្ឋី Shinawatra នាំមុខលើគណបក្សកាន់អំណាចដែលត្រូវបានគាំទ្រដោយ អ្នកបន្តវេនពីក្រុមអ្នកមានទ្រព្យសម្បត្តិ ក្រុមអភិរក្សនិយម និងក្រុមឧត្ដមសេនីយ៍ដ៏មានឥទ្ធិពលលើស្ថាប័នសំខាន់ក្នុងភាពចលាចលរយៈពេល២ទសវត្សន៍កន្លងទៅនៅក្នុងប្រទេសមានសេដ្ឋកិច្ចធំបំផុតទី២នៅអាស៊ី-អាគ្នេយ៍មួយនេះ។ ថ្លែងបន្ទាប់ពីការរាប់សន្លឹកឆ្នោតបាន៥០% លោកស្រី Paetongtarn Shinawatra ជាបេក្ខជននាយករដ្ឋមន្ត្រីសម្រាប់គណបក្ស Pheu Thai  បាននិយាយថា  លោកស្រីសប្បាយចិត្តជំនួសគណបក្សបោះជំហានទៅមុខ។លោកស្រី បានប្រាប់ក្រុមអ្នកសារព័ត៌មានថា សំឡេងរបស់ប្រជាជនគឺសំខាន់បំផុត ។គណបក្សបោះជំហានទៅមុខ បានមើលឃើញការកើនខ្លាំងក្នុងការស្ទង់មតិ និងកំពុងវិនិយោគលើយុវជន រួមទាំងចំនួនអ្នកបោះឆ្នោតលើកដំបូងចំនួន៣,៣លាននាក់ ដែលបានចេញទៅបោះឆ្នោតក្នុងកម្លាំងជំរុញរបៀបវារៈរំដោះជាតិរបស់ខ្លួន រួមទាំងរំលាយភាពជាប់គាំង ធ្វើឲ្យតួនាទីនយោបាយរបស់យោធាចុះខ្សោយ និងការធ្វើវិសោធនកម្មច្បាប់ដ៏តឹងរ៉ឹងលើការប្រមាថព្រះមហាក្សត្រ ដែលក្រុមអ្នករិះគន់និយាយថា ត្រូវបានប្រើដើម្បីដាក់សម្ពាធលើក្រុមប្រឆាំង។មេដឹកនាំគណបក្សបោះជំហានទៅមុខ លោក ភីថា លឹមចារឺនរ៉ាត់ (Pita Limjaroenrat ) នៅក្នុងសន្និសីទសារព័ត៌មាន បានច្រានចោលការចងសម្ព័ន្ធភាពជាមួយបណ្ដាគណបក្សគាំទ្រដោយយោធា ដែលលោកបានព្យាករណ៍ថា មិនអាចបន្តកាន់តំណែងទៀតបានឡើយ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

គិតត្រឹមត្រីមាសទី១ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុបានបញ្ចេញឥណទានមានទឹកប្រាក់ ៥,៤ ពាន់លានដុល្លារ
06/19/2026 09:06 PM
មន្ត្រីអាមេរិក៖ អ៊ីស្រាអែល និងហេសបូឡា ព្រម​ព្រៀង​មាន​​បទ​ឈប់បាញ់ចាប់ពីថ្ងៃទី១៩ ខែមិថុនា
06/19/2026 08:06 PM
លោក Trump បញ្ជាក់​ថា សង្គ្រាមធ្វើឲ្យ​អ៊ីរ៉ង់ខ្សោយ និង​បដិសេធ​ការ​រិះគន់​របស់​ក្រុម​ប្រជាធិបតេយ្យ​
06/19/2026 08:06 PM
មនុស្ស ១៨នាក់ ត្រូវបានសម្លាប់ក្នុងការវាយប្រហាររបស់អ៊ីស្រាអែលនៅតំបន់ភាគខាងត្បូងលីបង់
06/19/2026 08:06 PM
ទីក្រុងតំបន់ភ្នំហេមពាន្តរបស់ឥណ្ឌា ប្រែក្លាយជាគំនរសំរាម ដោយសារភ្ញៀវទេសចរច្រើន
06/19/2026 08:06 PM
ទីភ្នាក់ងារទេសចរណ៍ចិនចាប់​ផ្ដើម​ដំណើរកម្សាន្តជាក្រុមទៅ​ជប៉ុនឡើងវិញ តែ​ខ្លះបញ្ឈប់ការលក់ក្រោយ​មក​
06/19/2026 08:06 PM
លីបង់ថ្កោលទោសការវាយប្រហារចុងក្រោយរបស់អ៊ីស្រាអែល និងជំរុញឲ្យ​មាន «បទឈប់បាញ់គ្រប់ជ្រុងជ្រោយ​»
06/19/2026 08:06 PM
ការបំផ្ទុះគ្រាប់បែក ២ផ្សេងគ្នា បណ្តាលឲ្យ​នគរបាល​រងរបួស ក្នុងខេត្ត Yala និង​ Pattani របស់​​ថៃ
06/19/2026 08:06 PM
ទីភ្នាក់ងារតាមដាន៖ ការឆ្លងកាត់របស់​នាវា នៅ​ចក្រសមុទ្រ​ Hormuz កើនឡើង ក្រោយ​មាន​កិច្ចព្រមព្រៀង
06/19/2026 07:06 PM
ពលរដ្ឋអ៊ីស្រាអែលរស់នៅតំបន់ព្រំដែន ព្រួយបារម្ភពីកិច្ចព្រមព្រៀងសន្តិភាពរវាងអាមេរិក និងអ៊ីរ៉ង់
06/19/2026 07:06 PM