សម្ដេច​ធិបតីណែនាំអាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ ត្រួតពិនិត្យ និងគ្រប់គ្រងឱ្យបានចំពោះទំនិញគេចពន្ធ និងខូចគុណភាព ហើយត្រូវសហការគ្នាចាត់វិធានការឱ្យបានច្បាស់លាស់
សម្ដេច​ធិបតីក្រើនរំឭកអាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ត្រូវបន្តបង្ក្រាប Online Scams មិនត្រូវបន្ធូរដៃឡើយ
សម្ដេចតេជោ ហ៊ុន សែន អញ្ជើញជួបពិភាក្សាទ្វេភាគីជាមួយ ឯកឧត្តម លី ឈាង នាយករដ្ឋមន្ត្រីចិន
សម្ដេចតេជោ ហ៊ុន សែន អញ្ជើញចូលក្រាបថ្វាយបង្គុំគាល់ព្រះករុណាព្រះមហាក្សត្រ និងសម្តេចព្រះមហាក្សត្រី

នយោបាយ​ និង ការអភិវឌ្ឍន៍

ឧក្រិដ្ឋជនជួញដូរមនុស្ស ៦០នាក់ត្រូវចាប់ខ្លួន ​ខណៈជនរងគ្រោះជាង ៦០០នាក់​បាន​ជួយ​សង្រ្គោះ

2022/08/22 12:45:57 pm        604
ភ្នំពេញ៖ អាជ្ញាធរកម្ពុជាបានធ្វើការចាប់ខ្លួនជនសង្ស័យ ដែលជាឧក្រិដ្ឋជនជួញដូរមនុស្សបានចំនួន ៦០នាក់ ខណៈសង្រ្គោះជនរងគ្រោះដែលមកពី១១ជាតិសាសន៍បានជាង ៦០០នាក់ ដោយ​ករណីទាំងនេះ បានរកឃើញនៅខេត្តព្រះសីហនុ ខេត្តកណ្តាល កោះកុង ​បន្ទាយមានជ័យ ស្វាយរៀង ​និងរាជធានីភ្នំពេញ។ថ្លែងប្រាប់ទូរទស្សន៍BTV ក្រោយមានកិច្ចជំនួបពិភាក្សាជាមួយតំណាងអង្គការ​សហប្រជាជាតិ​ទាក់​ទង​នឹងអំពើជួញដូរមនុស្ស​ នាព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០២២នេះ ​នៅ​ទីស្តីការក្រសួង​មហាផ្ទៃ លោកជំទាវ ជូ ប៊ុនអេង បានបញ្ជាក់ថា ​ក្នុងរយៈពេល៧ខែ ឆ្នាំ២០២២នេះ អាជ្ញាធរ​កម្ពុជា​បាន​បង្រ្កាបអំពើ​ជួញដូរ​មនុស្ស​បានចំនួន ៤៧ករណី ហើយបានចាប់​ខ្លួនជនជាតិ​ចិន ,ម៉ាឡេស៊ី វៀតណាម និង​ជនជាតិខ្មែរ​បានចំនួន៦០នាក់ ​បញ្ជូន​ទៅ​កាន់តុលាការ​ដោយសង្ស័យ​ជាប់ពាក់ព័ន្ធ​នឹងអំពើជួញដូរមនុស្សខុសច្បាប់ ដែលជនសង្ស័យទាំងនេះ បាន​បោកបញ្ឆោត​ជន​រងគ្រោះពី​ប្រទេសផ្សេងៗ​ចូល​មកកម្ពុជា​ដោយសន្យា​ឲ្យធ្វើការទទួលបានប្រាក់​កម្រៃ​​ជាច្រើននោះ។នៅក្នុងកិច្ចសម្ភាសន៍នេះ លោកជំទាវ ជូ ប៊ុនអេង ក៏បានបញ្ជាក់បន្ថែមទៀតថា បទល្មើសជួញដូរ​មនុស្ស​ដែលបានកើតឡើងលើទឹកដីកម្ពុជានេះ ​ គឺពុំមែនកម្ពុជាជាអ្នកធ្វើខ្លួនឯងនោះទេ ពោលគឺជន​បោក​បញ្ឆោតជាជនបរទេស មេខ្យល់នាំចូលក៏ជាជនបរទេស ហើយបាននាំ​ជនបរទេស​មករងគ្រោះ​នៅប្រទេសខ្មែរយើងទៅវិញ​ រហូតត្រូវបានគេរិះគន់ ហើយបានឈានដល់ការដាក់កម្ពុជា​ចូលទៅ​ក្នុងបញ្ជីខ្មៅ ​ដែលជាប្រទេសជាប់ពាក់ព័ន្ធ នឹងអំពើជួញដូរមនុស្សជាដើមនោះ។ទោះជាយ៉ាងណាក៏ដោយលោកជំទាវ ជូ ប៊ុនអេង ​បានលើកឡើងផងដែរថា កម្ពុជានៅ​តែមាន​ការប្តេជ្ញាចិត្តជានិច្ចចំពោះកិច្ចខិតខំប្រឹងប្រែង ​ក្នុងបង្រ្កាប់អំពើជួញដូរមនុស្សនេះ នឹងធ្វើការសំអាត​ចំពោះ​បញ្ហានេះ​ឲ្យ​អស់នាពេលឆាប់ៗ​នេះផងដែរ៕ អត្ថបទ៖ បាន ចក់

លោកជំទាវ​ ម៉ែន សំអន ជំរុញលើកទឹកចិត្តដល់កុមារកំព្រាត្រូវខិតខំរៀនសូត្រក្លាយជាយុវជនបន្តវេន

2022/08/22 12:22:50 pm        566
ភ្នំពេញ៖ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនង​ជា​មួយរដ្ឋសភា-ព្រឹទ្ធសភា​ និងអធិការកិច្ច ​និងជាប្រធានសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និង​អភិវឌ្ឍន៍នៅថ្ងៃទី២២ខែសីហានេះ ​បានអញ្ជើញជួបសំណេះសំណាល និង​ចែក​អំណោយជូន​កុមារ​កំព្រា និងប្រជាពលរដ្ឋចំនួន​ ៣០០នាក់ ​ស្ថិតនៅខណ្ឌមានជ័យ រាជធានីភ្នំពេញ។ថ្លែងក្នុងឱកាសខាងលើលោកជំទាវកិត្តិសង្គហបណ្ឌិត ​បានពាំនាំនូវសេចក្តីនឹករលឹក និងការសាក​សួរ​សុខទុក្ខពីសម្តេចតេជោនាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន ប្រធាន​កាក​បាទ​ក្រហមកម្ពុជា ​ជូនដល់អង្គពិធីទាំងមូលនូវក្តីនឹករលឹក​របស់សម្តេចទាំងពីរ និងការគិតគូរ​អំពី​សុខទុក្ខប្រជាពលរដ្ឋនៅទូទាំងប្រទេស។លោកជំទាវ បន្តទៀតថា ក្រោមការដឹកនាំប្រកបដោយកិត្តិបណ្ឌិតរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ​បានធ្វើឱ្យប្រទេសជាតិមានសុខ​សន្តិភាពពេញបរិបូណ៍ មានការអភិវឌ្ឍ​សង្គមសេដ្ឋកិច្ច យ៉ាងលឿន ​និងផ្តល់ឱកាស​ និងសិទ្ធិសេរីភាពដល់ប្រជាពលរដ្ឋ ក្នុងការប្រកបមុខ​របរនានា ​មានជីវភាពរស់នៅកាន់​តែប្រសើរជាលំដាប់ ដែលបានអនុញ្ញាតឲ្យយើងទាំងអស់គ្នា​បាន​ជួបជុំសំណេះ សំណាលគ្នានាពេលនេះ ។ ក្រៅពីនេះ លោកជំទាវជំរុញលើកទីកចិត្តដល់ កុមារកំព្រាទាំងអស់ កុំបាក់ទឹកចិត្ត កុំគិតថាយើង​ឯការ សូមក្មួយៗគិតថា ​នៅមានការថែទាំពីសំណាក់ ​លោកគ្រូ អ្នកគ្រូ ជាពិសេស ការយកចិត្ត​ទុក្ខដាក់​ពីសំណាក់ ​សម្តេចតេជោនាយករដ្ឋមន្ត្រី ​និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ​ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាក​បាទក្រហមកម្ពុជា ​ដោយមិនបានទុក្ខឲ្យនរណាម្នាក់ស្លាប់ដោយអត់អាហារនោះទេ ។ ហើយត្រូវខិតខំរៀនសូត្រ​ ស្តាប់តាមការណែនាំរបស់លោកគ្រូ អ្នកគ្រូ បង្កើនចំណេះដឹង បង្កើន​ជំនាញ​ការងារ ដើម្បើចិញ្ចឹមជីវិត ​និងអភិវឌ្ឍន៍សមត្ថភាពរបស់ខ្លួនឲ្យក្លាយក្លាយ​ជាទំពាំងស្នងឬស្សី និងក្លាយជាយុវជនគំរូ ​ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍន៍ប្រទេសជាតិ ឲ្យកាន់​តែមានភាពរីកចម្រើនបន្ថែមទៀត។ក្នុងពិធីជួបសំណេះសំណាងនេះ​ ជំទាវកិត្តិសង្គហបណ្ឌិត បានផ្តល់អំណោយមួយចំនួនជូនកុមារ​កំព្រា​ទាំងនោះ ​មានគ្រឿងឧបភោគបរិភោគ ​និងថវិកាមួយចំនួទៀតជាដើម៕ អត្ថបទ៖ ទូច សោភ័ណ

ប្រធានមហាសន្និបាតអង្គការសហប្រជាជាតិ កោតសរសើរកម្ពុជា​ចំពោះការអភិវឌ្ឍ​យ៉ាង​ឆាប់រហ័ស

2022/08/22 12:01:51 pm        669
ភ្នំពេញ៖ ក្នុងជំនួបជាមួយសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ,លោក អាប់ឌូឡា សាហ៊ីដ ប្រធានរដ្ឋសភាកម្ពុជា ប្រធានមហាសន្និបាតអង្គការសហប្រជាជាតិលើកទី៧៦ បានកោតសរសើរកម្ពុជាចំពោះការអភិវឌ្ឍខ្លួនយ៉ាងឆាប់រហ័ស។ក្នុងពេលបំពេញទស្សនកិច្ច និងអញ្ជើញជួបជាមួយថ្នាក់ដឹកនាំសំខាន់ៗរបស់កម្ពុជា នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២២ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រ​កម្ពជា បានអញ្ជើញស្វាគមន៍ និងជួបពិភាក្សាការងារជាមួយ លោក អាប់ឌូឡា សាហ៊ីដ (Abdulla SHAHID) ប្រធានមហាសន្និបាតអង្គការសហប្រជាជាតិលើកទី៧៦ និងជារដ្ឋមន្ត្រីការបរទេស​នៃសាធារណរដ្ឋម៉ាល់ឌីវ នៅវិមានរដ្ឋសភា។នាឱកាសនោះ លោក អាប់ឌូឡា សាហ៊ីដ បានសម្តែងសេចក្តីសោមនស្សរីករាយដែល​បាន​ទទួល​ការស្វាគមន៍នៃដំណើរទស្សនកិច្ចរបស់ឯកឧត្តម មកកាន់កម្ពុជា ​ក្នុងតួនាទីជាប្រធាន​មហា​សន្និបាត​អង្គការសហប្រជាជាតិលើកទី៧៦ ។ លោក មានប្រសាសន៍ថា បន្ទាប់ពីបានមកដល់កម្ពុជា និងបានជួបថ្នាក់ដឹកនាំសំខាន់ៗ បង្ហាញថា អតីតកាលកម្ពុជា ពោរពេញដោយការលំបាក ទំរាំអាចរំដោះប្រទេស និងមានការអភិវឌ្ឍ​ដល់​សព្វថ្ងៃ។ លោកបានកោតសរសើរកម្ពុជាអំពីការអភិវឌ្ឍយ៉ាងឆាប់ ប្រែក្លាយពីប្រទេសអភិវឌ្ឍដែលទទួលរង​សង្គ្រាមរាំរ៉ៃ ​រហូតធ្វើឱ្យប្រទេសពីមានការអភិវឌ្ឍក្នុងកម្រិតតិចតួចទៅ​ជាប្រទេស​អភិវឌ្ឍ​ក្នុងកម្រិតមធ្យម។ក្នុងជំនួបនោះ លោក អាប់ឌូឡា សាហ៊ី បានបញ្ជាក់ថា ក្នុងដំណើរទស្សនកិច្ចនៅកម្ពុជា ក្នុងតួនាទី​ជាប្រធាន​មហាសន្និបាតអង្គការ​សហប្រជាជាតិនាពេលនេះ ក្នុងគោលបំណងដើម្បីឯកភាព​កិច្ច​ព្រមព្រៀងនានា ដែលទាមទារឱ្យមានកិច្ចសហការពីរដ្ឋសភាកម្ពុជាតាមរយៈអន្តរសភា ពិភពលោក (IPU)។ លោក បន្តថា ដំណើរទស្សនកិច្ចនេះក៏មានបំណងឆ្ពោះទៅរកគោលដៅសហសវត្សន៍ SDG ដែល​ចាំបាច់ត្រូវមានកិច្ចសហប្រតិបត្តិការជាមួយរដ្ឋសភា។ ក្រៅពីនេះ លោកប្រធានមហាសន្និបាតអង្គការសហប្រជាជាតិលើកទី៧៦ បាន​ស្ញប់ស្ញែង​ពី​តួនាទី​របស់កម្ពុជា​ ក្នុងការបញ្ជូនកងរក្សាសន្តិភាពទៅជួយសកម្មភាពដោះមីន​តាមរយៈឆ័ត្រអង្គការ​សហប្រជាជាតិ ​ដែលនេះបង្ហាញអំពីគំរូភាព​ដល់បណ្តាប្រទេសដ៏ទៃផ្សេងទៀត។ ជាការ​ឆ្លើយតប សម្តេចប្រធានរដ្ឋសភា ​ បានថ្លែងអំណរគុណអង្គការសហប្រជាតិ ដែលតែង​គាំទ្រ​កម្ពុជា ចាប់តាំងពីការបង្កើតរដ្ឋាភិបាលក្នុងអាណត្តិទី២ ។ សម្តេច បានបញ្ជាក់ថា រដ្ឋសភាកម្ពុជា ​បានប្រកាន់ខ្ជាប់គោលការណ៍ពហុភាគីនិយម ដោយផ្អែក​លើច្បាប់ដែលមានអង្គការសហប្រជាជាតិជាស្នូល ក្នុងការពង្រឹងសាមគ្គីភាពអន្តរជាតិ៕ អត្ថបទ សេក ឧត្តម  

តម្លៃលក់រាយប្រេងឥន្ធនៈ(ថ្ងៃទី២១-៣១ ខែសីហា) ប្រេងសាំងធម្មតា ៤.៧០០រៀល/លីត្រ និងប្រេងម៉ាស៊ូត ៥.១០០រៀល/លីត្រ

2022/08/22 11:44:40 am        1071
ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្ម បានប្រកាសពីតម្លៃលក់រាយប្រេងឥន្ធនៈ តាមស្ថានីយនានា ទូទាំងប្រទេសចាប់ពីថ្ងៃទី ២១-៣១ ខែសីហា ឆ្នាំ២០២២ ដោយប្រេងសាំងធម្មតាត្រូវលក់តម្លៃ ៤.៧០០រៀល/លីត្រ(ឡើង ៥០រៀល) និងប្រេងម៉ាស៊ូតត្រូវលក់តម្លៃ ៥.១០០រៀល/លីត្រ(ឡើង ១០០រៀល)៕

សម្តេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយប្រធានមហាសន្និបាត UN លើកទី៧៦

2022/08/22 11:16:23 am        464
ភ្នំពេញ៖ ក្នុងឱកាសមកបំពេញទស្សនកិច្ចនៅកម្ពុជា ឯកឧត្តម អាប់ឌូឡា សាហ៊ីដ (Abdulla SHAHID) ប្រធានមហាសន្និបាតអង្គការសហប្រជាជាតិ លើកទី៧៦ និងជារដ្ឋមន្ត្រីការបរទេស នៃសាធារណរដ្ឋម៉ាល់ឌីវ ត្រូវបានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី អនុញ្ញាតឱ្យចូលជួបសំដែងការគួរ និងពិភាក្សាការងារ នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី២២ សីហានេះ។ក្នុងអំឡុងពេលទស្សនកិច្ចនេះ ឯកឧត្តម អាប់ឌូឡា សាហ៊ីដ ក៏នឹងអញ្ជើញជួបសម្ដែងការគួរសម ចំពោះសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ព្រមទាំងថ្នាក់ដឹកនាំដទៃទៀតដូចជា៖ ឯកឧត្តម អ៊ុច បូររិទ្ធ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជារដ្ឋលេខាធិការប្រចាំការ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិជាដើម។ដំណើរទស្សនកិច្ចរបស់ឯកឧត្តម អាប់ឌូឡា សាហ៊ីដ បានសង្កត់ធ្ងន់អំពីតួនាទីប្រកបដោយការស្ថាបនារបស់កម្ពុជានៅក្នុងអង្គការសហប្រជាជាតិ ជាពិសេសក្នុងឋានៈកម្ពុជាជាប្រធានអាស៊ាន ក៏ដូចជាតួនាទីរបស់ អាស៊ាន និងអង្គការសហប្រជាជាតិក្នុងការពង្រឹងពហុភាគីនិយម ដើម្បីឆ្លើយតបទៅនឹងបញ្ហាសកលនានា រួមមាន ការប្រែប្រួលអាកាសធាតុ ការស្ដារឡើងវិញក្រោយជំងឺរាតត្បាត និងការអភិវឌ្ឍប្រកបដោយចីរភាព ។ការធ្វើឱ្យតួនាទីរបស់អង្គការសហប្រជាជាតិកាន់តែរស់រវើក និងការពង្រឹងតួនាទីភាពជាដៃគូរវាងអាស៊ាន អង្គការសហប្រជាជាតិ ក៏ស្ថិតក្នុងចំណោមប្រធានបទសម្រាប់កិច្ចពិភាក្សាផងដែរ ។សូមបញ្ជាក់ថា ឯកឧត្តម អាប់ឌូឡា សាហ៊ីដ បានមកបំពេញទស្សនកិច្ចការងារនៅកម្ពុជា នៅថ្ងៃទី ២១-២២ ខែសីហា ឆ្នាំ២០២២៕

អាជ្ញាធរខេត្តបន្ទាយមានជ័យ ផ្ទៀងផ្ទាត់ ឆ្វៀលដីចែកជូនពលរដ្ឋ នៅតំបន់ការពារធម្មជាតិនៅស្រុកចំនួន២

2022/08/22 10:27:43 am        475
បន្ទាយមានជ័យ៖ អាជ្ញាធរខេត្តបន្ទាយមានជ័យ កំពុងពិនិត្យ ផ្ទៀងផ្ទាត់ និងវាយតម្លៃ ដើម្បីឆ្វៀលសម្របសម្រួលព្រំដី នៅតំបន់ការពារធម្មជាតិនៅក្នុងស្រុកថ្មពួក និងស្រុកភ្នំស្រុក ដើម្បីចែកជូនពលរដ្ឋ ដែលបានអាស្រ័យផលជាយូរមកហើយ ។ក្នុងពិធីសំណេះសំណាល ជាមួយពលរដ្ឋ នៅឃុំបន្ទាយឆ្មារ ស្រុកថ្មពួក កាលពីថ្ងៃទី២១ ខែសីហា ឆ្នាំ២០២២ ឯកឧត្ដម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ មានប្រសាសន៍ថា ដោយមានការគិតគូរដល់ប្រជាពលរដ្ឋ ពីសំណាក់រាជរដ្ឋាភិបាលកម្ពុជា គឺជាគោលការណ៍កាត់ឆ្វៀល និងកំណត់ព្រំដីការពារធម្មជាតិ ជូនប្រជាពលរដ្ឋ ដែលប្រើប្រាស់អាស្រ័យផលយូរឆ្នាំឡើងវិញ។ឯកឧត្តមបន្ថែមថា ពាក់ព័ន្ធនឹងបញ្ហានេះ ទើបរដ្ឋបាលខេត្តបានបើកកិច្ចប្រជុំបង្កើត ជាមួយក្រុមការងារគណៈកម្មការ ដើម្បីពិនិត្យផ្ទៀងផ្ទាត់ និងវាយតម្លៃឡើងវិញអំពីសំណើសុំកែសម្រួលព្រំតំបន់ការពារធម្មជាតិជូនប្រពលរដ្ឋ ដែលបានប្រើប្រាស់អាស្រ័យផលយូរឆ្នាំ ចំនួន២ក្រុម ស្ថិតនៅក្នុងភូមិសាស្ត្រឃុំបន្ទាយឆ្មារ ស្រុកថ្មពួក និងនៅស្រុកភ្នំស្រុក ដែលបាននឹងកំពុងធ្វើសកម្មភាពការងារយ៉ាងសស្រាក់សស្រាំ ដើម្បីបានរួចរាល់ឆាប់រហ័ស ។ឯកឧត្តម អ៊ុំ រាត្រី បានសំណូមពរដល់ប្រជាពលរដ្ឋ សូមចូលរួមសហការជាមួយក្រុមការងារចម្រុះរបស់ខេត្ត ដើម្បីឲ្យកិច្ចការងារមួយនេះទទួលបានជោគជ័យ ដើម្បីផលប្រយោជន៍បងប្អូន និងសហគមន៍ ។ ជាមួយនេះ អភិបាលខេត្តបន្ទាយមានជ័យ ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ បន្តចូលរួមថែទាំ និងការពារតំបន់ព្រៃធម្មជាតិឲ្យបានល្អ ដើម្បីក្លាយជាព្រៃឈើបៃតងស្អាត ហើយជៀសវាំងការកាប់បំផ្លាញតទៅទៀតផងដែរ ៕ អត្ថបទ៖ បាន សុខរិទ្ធិ

ក្រសួងការពារជាតិ សាងសង់​ចេតិយ​តម្កល់​អដ្ឋិធាតុ​អតីត​យុទ្ធជន​៤៩រូប​ ដែល​បាន​ពលី​ជីវិត​នៅ​ប្រទេស​វៀត​ណាម​ក្នុង​សម័យ ប៉ុល ពត

2022/08/20 12:12:52 pm        1054
ត្បូងឃុំ៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ និង​ជា​ប្រធាន​គណៈ​កម្មការ​អន្តរ​ក្រសួង សម្រាប់​ការ​រៀបចំ​មាតុភូមិ​និវត្តន៍​អដ្ឋិធាតុ​យុទ្ធ​ជន​ចំនួន​៤៩រូ​ប នៅ​ថ្ងៃ​ទី​២០ ខែសីហា ឆ្នាំ​២០២នេះ បាន​អញ្ជើញ​ជាអធិបតី​ភាព​ក្នុង​ពិធី​បញ្ចុះ​បឋម​សិលា​សាង​សង់​ចេតិយ​តម្កល់​អដ្ឋិធាតុ និង​ជា​ស្តូប​រំលឹក​គុណ​យុទ្ធជន​កង​កម្លាំង​ប្រដាប់​អាវុធ​សាមគ្គី​សង្គ្រោះ​ជាតិ​កម្ពុជា ​ នៅ​តំបន់​ប្រវត្តិសាស្រ្ត​យោធា​តេជោ​កោះថ្ម ​ X-16​ ស្ថិត​ក្នុង​ឃុំ​ទន្លូង​ ស្រុក​មេមត់​ ខេត្ត​ត្បូង​ឃ្មុំ។​ ពិធី​នេះ​ក៏មានការចូលរួម​ពី​ក្រុម​ការងារ​អន្តរ​ក្រសួង​ និង​អាជ្ញាធរ​ពាក់​ព័ន្ធ​ផងដែរ​។សម្តេច​ពិជ័យសេនា ទៀ បាញ់ បាន​ថ្លែងថា យោង​តាម​អនុសាសន៍​ និង​គំនិត​ផ្តួច​ផ្តើម​របស់​សម្តេច​តេជោ ​ហ៊ុន សែន នាយករដ្ឋ​មន្រ្តី​ ក្នុង​ការ​រៀប​ចំ​ធ្វើ​មាតុភូមិ​និវត្តន៍​នូវ​អដ្ឋិធាតុ​របស់​អតីត​យុទ្ធ​ជន​កម្ពុជា ​ ក្រុម​ការងារ​អន្តរ​ក្រសួង​បាន​ចាប់​ផ្តើម​នូវ​ផែន​ការ​នៃ​ការ​សាង​សង់​ចេតិយ​តម្កល់​អដ្ឋិធាតុ​ ជា​មុន​សិន ​ ដោយ​ប្រើប្រាស់​រយៈ​ពេល​សាង​សង់​យូរ​យ៉ាង​ហោច​៧​ខែ ​ដែល​ទទួល​ខុស​ត្រូវ​សាង​សង់​ដោយ ​នាយឧត្តម​សេនីយ៍​ សៅ សុខា​ អគ្គ​មេ​បញ្ជាការ​រង​នៃ​កង​យោធពល​ខេមរភូមិន្ទ​ មេបញ្ជាការ​កង​រាជ​អាវុធ​ហត្ថ​លើ​ផ្ទៃ​ប្រទេស និង​ជា​ប្រធាន​ក្រុម​ការងារ​បច្ចេក​ទេស​ ។សម្តេ​ច​ពិជ័យសេនា ទៀ បាញ់ ថ្លែងថា ការសាងសង់​ចេតិយត​ម្កល់​អដ្ឋិធាតុ​នេះ ​ គឺជាការ​ឆ្លើយ​តប​ចំពោះ​គុណូបការៈ​ ពលី រប​ស់​យុទ្ធជន​ចំនួន​៤៩​រូប​ ដែល​រួម​ចំណែក​ក្នុង​ដំណើរ​ឆ្ពោះ​ទៅ​រក​ការ​ផ្តួល​រំលំ​របប​ប្រល័យ​ពូជសាសន៍​ ប៉ុល ពត​។សម្តេចពិជ័យសេនា ទៀ បាញ់ ថ្លែងទៀតថា ការកំណត់​ទីតាំង​សាង​សង់​នៅ​តំបន់​ប្រវត្តិ​សាស្រ្ត​យោធា​តេជោ​កោះថ្ម​ ដោយសារទីតាំង ប្រវត្តិសាស្ត្រនេះ គឺជា​កន្លែង​បញ្ចុះ​សពយុទ្ធជន កម្មាភិបាល​ពលី ​អតីត​អង្គភាព១២៥ ចំនួន ៤៩នាក់ ដែល​បាន​បូជា​ជីវិត​ក្នុង​បុព្វ​ហេតុ​រំដោះ​ប្រទេស​ជាតិ​ និង​អាយុ​ជីវិតប្រជាជន​កម្ពុជា​ពីរបបប្រល័យ​ពូជសាសន៍ ប៉ុល ពត ហើយ​អង្គភាព​១២៥ ​គឺ​ជាឈ្មោះ អង្គភាព​ដំបូងនៃកងកម្លាំង​សាមគ្គី​សង្គ្រោះជាតិ​កម្ពុជា​ ដែល​បាន​បង្កើត​ឡើង​នៅ​ថ្ងៃ​ទី​១២ ខែឧសភា ឆ្នាំ១៩៧៨ ជាចំណុច​ចាប់​ផ្តើម​ដំបូង​គេបង្អស់​ នៃចលនា​តស៊ូ​របស់​កម្ពុជា ចេញ​ពី​ប្រទេស​វៀតណាម ក្រោម​ការដឹកនាំ​ដោយផ្ទាល់ពីសមមិត្ត​ ហ៊ុន សែន មុននឹង​ឈាន​ដល់​ការ​បង្កើត​រណសិរ្ស សាមគ្គីសង្គ្រោះជាតិកម្ពុជា នៅថ្ងៃទី២ ខែធ្នូ ឆ្នាំ១៩៧៨។សម្តេច​ពិជ័យសេនា ទៀ បាញ់ បញ្ជាក់ថា បន្ទាប់​ពី​ការ​សាងសង់​បាន​បញ្ចប់​នាខែឧសភា ឆ្នាំ​២០២៣ ក្រុមការងារអន្តរក្រសួងនឹងរៀបចំពិធីតម្កល់អដ្ឋិធាតុយុទ្ធជនទាំង ៤៩រូប អំឡុង​បំណាច់​ឆ្នាំ​២០២៣ ក្នុង​ឱកាស​ខួប​លើក​ទី​៤៥ ទិវា​ចង​ចាំ​នៃ​ដំណើរ​ឆ្ពោះ​ទៅ​រក​ការ​ផ្តួល​រំលំ​របប​ប្រល័យ​ពូជ​សាសន៍ ប៉ុល ពត។សូមបញ្ជាក់ថា អដ្ឋិធាតុរបស់​យុទ្ធជនកម្ពុជា​ចំនួន ៤៩រូប បាន​តម្កល់ទុកនៅលើទឹកដី​ខេត្ត​ដុងណាយ​ ប្រទេសវៀតណាម រាប់សិបឆ្នាំមកហើយ ហើយច្រើន​ឆ្នាំ​មក​នេះ​រក​សាច់ញាតិ និង ក្រុម​គ្រួសារ​របស់​ពួក​គេមិ​នឃើ​ញ ដូច្នេះ​ដើម្បី​តប​ស្នង​សងគុណចំពោះបងប្អូន​ពលី​ សម្តេចតេជោ ហ៊ុន សែន សម្រេចស្នើ​ឱ្យ​ធ្វើមាតុភូមិនិវត្ត​មក​កម្ពុជា​វិញ​នូវ​អដ្ឋិធាតុរបស់ពួកគេ ដោយតម្កល់នៅ ក្នុង​តំបន់ X-16៕

តំបន់សួនសត្វភ្នំតាម៉ៅ​ត្រូវបានការពារដោយព្រះក្រឹត្យ

2022/08/20 09:02:24 am        851
ភ្នំពេញ៖ ព្រះករុណា ព្រះមហាក្សត្រ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ត្រាស់បង្គាប់បង្កើតសួនសត្វ ព្រៃការពារ និងសួនភូតគាម “ភ្នំតាម៉ៅ” ក្នុងគោលដៅធានានិរន្តរភាព នៃការថែរក្សា អភិរក្សព្រៃឈើ និងសត្វព្រៃ ការសង្គ្រោះ ព្យាបាល ស្តារលទ្ធភាពសត្វព្រៃ អប់រំ ផ្សព្វផ្សាយ ការសិក្សាស្រាវជ្រាវ និងសេវាទេសចរណ៍។

កម្ពុជា ចូលរួមកិច្ចសន្ទនាគោលនយោបាយយុទ្ធសាស្រ្តអាស៊ានស្តីពីការគ្រប់គ្រងគ្រោះមហន្តរាយ

2022/08/19 10:42:53 am        252
ភ្នំពេញ៖ នាព្រឹកថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២២ លោក គីម វីរៈ ទីប្រឹក្សា និងជានាយកកម្មវិធីជាតិ និងលោក ម៉ា នរិទ្ធ អគ្គលេខាធិការរង គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានអញ្ជើញចូលរួមកិច្ចសន្ទនាគោលនយោបាយយុទ្ធសាស្រ្តអាស៊ាន ស្តីពីការគ្រប់គ្រងគ្រោះមហន្តរាយ ក្រោមអធិបតីភាព លោកស្រី Josephie Teo រដ្ឋមន្រ្តីក្រសួងទំនាក់ទនង និងព័ត៌មាន និងជាអនុរដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ដែលកិច្ចសន្ទនានេះធ្វេីឡេីងនៅប្រទេសសិង្ហបុរី។កិច្ចសន្ទនាគោលនយោបាយយុទ្ធសាស្រ្តអាស៊ានឆ្នាំ២០២២ គឺជាកិច្ចសន្ទនាលើកទី៧ក្រោមមូលបទ« អនាគតនៃភាពធន់នឹងគ្រោះមហន្តរាយនាពេលនេះ តើយើងបានត្រៀមខ្លួនហើយឫនៅ»។ កិច្ចសន្ទនានេះ បានយកចិត្តទុកដាក់ទៅលើបច្ចុប្បន្នភាពនៃបញ្ហាពិភពលោក និងបានទាក់ទាញចំណាប់អារម្មណ៍ពីអង្គការក្នុងតំបន់ និងអន្តរជាតិ ជាពិសេសផ្នែកជំនួយមនុស្សធម៌ និងការឆ្លើយតបចំពោះគ្រោះមហន្តរាយ៕

សម្តេចប្រធានព្រឹទ្ធសភា អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតសាធារណរដ្ឋអាមេនីចូលជួបសម្តែងការគួរសម

2022/08/19 10:28:48 am        150
ភ្នំពេញ៖ នាព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២២នេះសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា បានអនុញ្ញាតឱ្យឯកឧត្តម Vahram Kazhoyan ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋអាមេនី ជួបសម្តែងការគួរសម នៅវិមានព្រឹទ្ធសភា។ សម្តេចប្រធានព្រឹទ្ធសភាបានសម្តែងការស្វាគមន៍ និងអបអរសាទរចំពោះឯកឧត្តម Vahram Kazhoyan ដែលត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋអាមេនីប្រចាំព្រះរាជាណាចក្រកម្ពុជា។សម្តេចប្រធានព្រឹទ្ធសភាមានជំនឿជឿជាក់ថា ក្នុងអាណត្តិបេសកកម្មការទូតរបស់ឯកឧត្តម ឯកឧត្តមនឹងខិតខំលើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើន ដើម្បីជាគុណប្រយោជន៍សម្រាប់ប្រជាជន និងប្រទេសទាំងពីរ ទាំងពេលបច្ចុប្បន្ន និងក្នុងពេលអនាគត។សម្តេចប្រធានព្រឹទ្ធសភាបានបញ្ជាក់ថា ព្រឹទ្ធសភាកម្ពុជាត្រៀមខ្លួនជានិច្ច ដើម្បីធ្វើសហប្រតិបត្តិការដ៏ជិតស្និទ្ធជាមួយឯកឧត្តមឯកអគ្គរដ្ឋទូត និងស្ថានទូតអាមេនី ដើម្បីរួមចំណែកបន្តពង្រឹងពង្រីកចំណងមិត្តភាព និង កិច្ចសហប្រតិបត្តិការសម្រាប់ផលប្រយោជន៍ទៅវិញទៅមករបស់ប្រជាជន និងប្រទេសទាំងពីរ។ក្នុងឱកាសនោះ ឯកឧត្តម Vahram Kazhoyan បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អរវាងប្រទេសទាំងពីរ។ ឯកឧត្តមបានគូសបញ្ជាក់ថា តាមរយៈបេសកកម្មការទូតរបស់ឯកឧត្តម ឯកឧត្តមនឹងខិតខំពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងសភា រដ្ឋាភិបាល និងប្រជាជននៃប្រទេសទាំងពីរ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

អតីតស្រ្តីទី ១កូរ៉េខាងត្បូង ត្រូវបានតុលាការកាត់ទោសឲ្យជាប់ពន្ធនាគាររយៈពេល ៧ឆ្នាំ ពីបទស៊ីសំណូក
06/26/2026 07:06 PM
ប្រធាន IAEA៖ កិច្ចព្រមព្រៀង រវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ផ្តល់សិទ្ធិចូលទៅ​កាន់​ទីតាំងនុយក្លេអ៊ែរអ៊ីរ៉ង់
06/26/2026 07:06 PM
ចិនអំពាវនាវឱ្យមានស្ថិរភាព នៅ​សមុទ្រលឿង ក្រោយ​កូរ៉េខាងត្បូងលើក​ពី​​ក្ដី​បារម្ភ អំពីការនេសាទខុសច្បាប់
06/26/2026 07:06 PM
អ៊ីរ៉ង់រងការស្តីបន្ទោសសម្រាប់ការវាយប្រហារនាវា ស្របពេលការអមដំណើរបានឈប់នៅច្រកសមុទ្រ Hormuz
06/26/2026 07:06 PM
ទាហានអ៊ុយក្រែន ប្រើយានដ្រូនវាយប្រហារគោលដៅនៅក្រោយខ្សែបន្ទាត់របស់រុស្ស៊ី ស្ថិតក្នុងតំបន់ Donetsk
06/26/2026 07:06 PM
លោក Macron ៖ បារាំងកំពុងជួបរលកកម្តៅពុំធ្លាប់ដែលមានកាលពីមុន
06/26/2026 07:06 PM
ជនបន្លំយកលុយពីភ្ញៀវបរទេស២ពាន់ដុល្លារ នៅផ្សារច្បារអំពៅ ត្រូវបានសមត្ថកិច្ចរាជធានីស្រាវជ្រាវឃាត់ខ្លួន និងយកថវិការជូនជនរងគ្រោះវិញ
06/26/2026 07:06 PM
ក្រុមអ្នកវិទ្យាសាស្រ្ត៖ បម្រែបម្រួលអាកាសធាតុជាមូលហេតុបណ្តាលឲ្យមានរលកកម្តៅធ្ងន់ធ្ងរនៅអឺរ៉ុប
06/26/2026 06:06 PM
ប្រធានាធិបតីលីបង់ស្វាគមន៍ចំពោះកិច្ចប្រឹងប្រែងរបស់បារាំង និងអ៊ីតាលី ក្នុងការបង្កើតសម្ព័ន្ធភាព ដើម្បីបន្តវេនពី UNIFIL
06/26/2026 06:06 PM
អង្គការសមុទ្រអន្តរជាតិផ្អាកការជម្លៀសនាវិកចេញពីច្រកសមុទ្រហ័រមូស បន្ទាប់ពីមានការវាយប្រហារលើនាវាដឹកទំនិញ
06/26/2026 06:06 PM