ប្រធាន​ក្រុមការងារ​ចុះមូលដ្ឋាន ប្រកាស​បញ្ចូលសមាជិកថ្មី​​គណបក្សប្រជាជនកម្ពុជាចំនួន ៦៩០០នាក់ ក្នុងស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ
សម្ដេច​តេជោ៖ការពង្រឹងខឿនការពារជាតិមិនសំដៅតែនៅសមរភូមិមុខទេ ត្រូវយកចិត្តទុកដាក់ទំនុកបម្រុងអ្នកសមរភូមិក្រោយជាគ្រួសារយុទ្ធជនជួរមុខ និងអតីតយុទ្ធជន
ឯកអគ្គរដ្ឋទូតហុងគ្រីចប់អាណត្តិមើលឃើញថាកម្ពុជាគឺជាដៃគូដ៏ជិតស្និទ្ធរបស់ហុងគ្រី
ឯកអគ្គរដ្ឋទូតបញ្ចប់អាណត្តិស្វីស៖ រដ្ឋាភិបាលស្វីសនឹងបន្តគាំទ្រដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា

នយោបាយ​ និង ការអភិវឌ្ឍន៍

មន្ត្រីជំនាញសុខាភិបាល ​ទទូច​ដល់យុវវ័យកុំជួបជុំគ្នាក្នុងថ្ងៃទិវានៃក្តីស្រលាញ់ ដើម្បីទប់ស្កាត់កូវីដ-១៩

2022/02/14 01:28:51 pm        740
ភ្នំពេញ៖ លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានអំពាវនាវយ៉ាងទទូចដល់យុវវ័យមួយចំនួន កុំឱ្យជួបជុំប្រមូលផ្ដុំគ្នាក្នុងថ្ងៃទិវានៃ​ក្តីស្រលាញ់ ព្រោះ​អាចបង្កឱ្យមាន​ ការឆ្លងជំងឺកូវីដ១៩ ​ពិសេសជំងឺអូមីក្រុង ដែលកំពុងធ្វើចរាចរណ៍​យ៉ាង​សកម្ម​នៅក្នុងប្រទេសកម្ពុជា។តាមរយៈសារសំឡេង កាលពីម្សិលមិញ លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន បានលើកឡើងថា ទោះថ្ងៃនៃក្តីស្រលាញ់ ​ពុំមែនជាប្រពៃណីទំនៀបទម្លាប់ខ្មែរក៏ដោយ ​ប៉ុន្តែប្រជាពលរដ្ឋ ជាពិសេស​យុវវ័យ ខ្មែរមួយចំនួន ​បានប្រើប្រាស់ថ្ងៃនេះ ​ជាថ្ងៃជួបជុំគ្នា ​ពិសាអាហារជាមួយគ្នា ដើម្បីបង្ហាញ​នូវក្តីស្រលាញ់ ​របស់ខ្លួនទៅកាន់បុគ្គលណាម្នាក់ ​ឬច្រើននាក់ ​ដែលខ្លួនស្រលាញ់។លោកជំទាវ បានបញ្ជាក់ថា ​នៅក្នុងបរិបទ ​នៃការរាតត្បាតជំងឺកូវីដ-១៩ ​ជាពិសេសអូមីក្រុងនេះ ពលរដ្ឋ និងយុវ័យ ​កុំភ្លេចខ្លួនឱ្យសោះ ​ព្រោះថា​ អូមីក្រុង កំពុងតែចរាចរណ៍យ៉ាង​សកម្មនៅ​ក្នុងសហគមន៍ ហើយដូច្នេះត្រូវរួមគ្នាទប់ស្កាត់ការចម្លងបន្ថែមទៀត ​ដោយអនុវត្តនូវវិធានការ ៣កុំ និង៣ការពារ ហើយគួរ ​នាំមនុស្សជាទីស្រលាញ់របស់ខ្លួនទៅចាក់វ៉ាក់សាំងកូវីដ-១៩​ ដូសទី៣ ឬដូសជំរុញឱ្យបានគ្រប់ៗគ្នា ដើម្បី ​ផ្តល់នូវក្តីស្រលាញ់ពិតៗជូនដល់​ពួកគេនាពេលនេះ​វិញទើប​ជាការចាំបាច់។លោកជំទាវ បានបញ្ជាក់ទៀតថា ការឆ្លងរាតត្បាត និងការបំប្លែងខ្លួននៃវីរុសកូវីដ-១៩ ​នៅតែជា កង្វល់ ​របស់បណ្តាប្រទេសនៅលើពិភពលោក ក្នុងនោះ ​ក៏មានប្រទេសកម្ពុជាផងដែរ។ ជាក់ស្ដែង គិតត្រឹម ថ្ងៃទី១៣ ខែកុម្ភៈនេះ មានមនុស្សជិត៤០០លាននាក់ហើយ ដែល​បាន​ឆ្លងវីរុសកូវីដ-១៩ និងមនុស្សជាង ៥លាននាក់ បានស្លាប់បាត់បង់ជីវិត​ដោយសារជំងឺកូរវីដ-១៩ ហើយ​កម្ពុជា ក៏មានអ្នកឆ្លងសរុបជាង១២ ម៉ឺន ៣ពាន់នាក់ ​និងស្លាប់​ចំនួន​ជាង​បី​ពាន់នាក់ដែរ។ ហើយចុងក្រោយនេះ ​ទោះបីជាកម្ពុជា ពុំមានអ្នកស្លាប់ ប៉ុន្តែបានរកឃើញអ្នកឆ្លងថ្មីរាប់រយនាក់​ទៀត ដែល​សុទ្ធតែជាប្រភេទអូមីក្រុងទាំងអស់៕

អាជ្ញាធរបន្ទាយមានជ័យ ដាំដើមឈើនៅតំបន់៣ ជាង៣ម៉ឺនដើម និងបិទបញ្ចប់ការដាំ

2022/02/14 01:20:22 pm        557
បន្ទាយមានជ័យ៖ អាជ្ញាធរខេត្តបន្ទាយមានជ័យ បានបិទបញ្ចប់ការដាំដើមឈើ នៅក្នុងដីព្រៃលិចទឹកតំបន់៣ ដែលបានរងការកាប់ទន្ទ្រានហើយ ដោយកូនឈើត្រូវបានដាំនោះមានចំនួន៤ប្រភេទ ស្មើនឹងជាង ៣ ៣០០០ដើម ។ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ នៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២២នេះ មានប្រសាសន៍ថា ព្រៃលិចទឹកតំបន់៣ នៅក្នុងខេត្តបន្ទាយមានជ័យ បានរងការកាប់ទន្ទ្រាន មាននៅឃុំប្រាសាទ ឃុំភ្នំលៀប ស្រុកព្រះនេត្រព្រះ និងឃុំសំបួរ ស្រុកមង្គលបូរី ដោយពលរដ្ឋចំនួន ៦៥១គ្រួសារ បានស្ម័គ្រចិត្តប្រគល់ដីជូនរដ្ឋវិញ ស្មើនឹង ៤ ២៦២.៦៧ហិកតា ។ឯកឧត្តម បន្តថា សម្រាប់ដីតំបន់៣ ដែលត្រូវកាប់ឆ្ការដោយខុសច្បាប់នោះ ត្រូវបានអាជ្ញាធរ​ធ្វើការ​ដាំដើម​ឈើ​ឡើងវិញចំនួន ៨លើក ស្មើនឹង៣៣ ៣៨០ដើម ​ក្នុងនោះមាន​ គុម្ពឫស្សី​ ដើមរាំង​ទឹក គ្រាប់ត្នោត ​និងរំដេញ ។ឯកឧត្តម អ៊ុំ រាត្រី បានបន្តថា អាជ្ញាធរខេត្ត​ក៏បានលើកស្លាកប៉ាណូបានចំនួន ៦ផ្ទាំង​(គ្រប់តាមផែនការ៦/៦) ​បានចាក់បង្គោល​សសរ​បាន​ចំនួន ២៦បង្គោល, ចុះតម្រង់បង្គោល​២២បង្គោល និង​បានបោះបង្គោល ៤៨បង្គោល (គ្រប់តាមផែនការ ៤៨/៤៨) ។អភិបាលខេត្តបន្ទាយមានជ័យ​ បានបញ្ជាក់ថា ​អាជ្ញាធរនឹងបន្តចុះពិនិត្យ និងស្រាវជ្រាវទីតាំងជាក់​ស្តែង​ក្នុងភូមិសាស្ត្រស្រុកទាំង២ ដែលមានការរុករានទន្ទ្រានកាន់កាប់ អាស្រ័យផល​ដើម្បីកំណត់​និយាមកាលើប្លង់ទីតាំងដី ​រួចកំណត់អត្តសញ្ញាណដី អត្តសញ្ញាណមនុស្ស ដែលពាក់ព័ន្ធដើម្បី​ចាត់​វិធាន​ការផ្លូវច្បាប់​ និង​សហការជាមួយក្រុមការងារថ្នាក់ជាតិ​ បោះបង្គោលរង៤៥ដើម (រវាង​បង្គោលមេ) ​ចន្លោះ៥០០ម៉ែត្រមួយដើម ​តាមគ្រប់ច្រកចេញចូលទៅកាន់តំបន់៣ និងជំរុញការ​ចុះ​បញ្ជី​ដីនៅតំបន់ព្រៃលិចទឹកតំបន់៣ជាដីរដ្ឋ ។គួរបញ្ជាក់ថា ពាក់ព័ន្ធការកាប់ទន្ទ្រាន និងកាន់កាប់ដីព្រៃលិចទឹកក្នុងតំបន់៣​ ដោយខុសច្បាប់ ស្ថិត​ក្នុង​ភូមិសាស្ត្រខេត្តបន្ទាយមានជ័យ​ តុលាការដំបូងខេត្ត ​បានអញ្ជើញ​អភិបាលស្រុក​ព្រះនេត្រព្រះ បំភ្លឺ​ក្នុងករណី ​រួមទាំង​មានការ​ឃាត់ខ្លួនមេឃុំផងដែរ ៕

ខេត្តឧត្ដរមានជ័យ ផ្ដល់រង្វាន់ម៉ូតូដល់សិស្សប្រឡងបាក់ឌុបជាប់និទ្ទេសអេ (A)

2022/02/14 06:07:17 am        875
ឧត្តរមានជ័យ៖ សិស្សដែលប្រឡងសញ្ញាបត្រមធ្យមសិក្សា ទុតិយភូមិ ឆ្នាំ២០២០-២០២១កន្លងមកនេះ លទ្ធផលទទួលបាននិទ្ទេសអេA ត្រូវបានឯកឧត្តម ប៉ែន កុសល្យ អភិបាលខេត្តឧត្តរមានជ័យ ផ្ដល់រង្វាន់ម៉ូតូជូនម្នាក់មួយគ្រឿង នៅតាមលំនៅដ្ឋានផ្ទាល់ខ្លួនរបស់សិស្សនៅថ្ងៃម្សិលមិញនេះ ។ក្នុងឱកាសសំណេះសំណាលនាពេលនោះដែរឯកឧត្ដម ប៉ែន កុសល្យ ក៏បានធ្វើការវាយតម្លៃខ្ពស់​ចំពោះ​ក្មួយ​ៗជាសិស្សានុសិស្ស ក៏ដូចលោកគ្រូអ្នកគ្រូ និងមាតាបិតាអាណាព្យាបាល សិស្ស ទាំងអស់ ដែលបានចូលរួមចំណែកក្នុងការបណ្តុះបណ្តាលធនធានមនុស្សបានល្អ នៅក្នុងខេខេត្តឧត្តរមានជ័យ ជាពិសេសដើម្បីអនាគតខ្លួនឯងផងក្រុមគ្រួសារផង និង​ប្រទេសជាតិយើងផង ឲ្យស្របតាមពាក្យស្លោកថា យុវជនជា​សសរ​ទ្រូង​នៃ​ប្រទេសជាតិ ។ឯកឧត្តម អភិបាលខេត្ត ក៏​បាន​ផ្តាំផ្ញើផងដែរ​ដល់ក្មួយៗ​ជាសិស្សានុសិស្សដែលទទួល​បានរង្វាន់ នា​ពេលនេះ សូមក្មួយៗត្រូវយកចិត្តទុកដាក់រៀនសូត្របន្តទៀតឲ្យបានប្រសើរ ដើម្បី​អនាគត​របស់​ខ្លួនមានភាព​ភ្លឺស្វាង ។ម្យ៉ាងវិញទៀតត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ ពេលបើកម៉ូតូត្រូវពាក់មួកសុវត្ថិភាពឲ្យបាន​ខ្ជាប់ខ្ជួន និង​ត្រូវ​គោរព​គំនូស​សញ្ញា​ចរាចរណ៍​ និង​ផ្លាក​សញ្ញាចរាចរណ៍​តាម​ដង​ផ្លូវ​ដើម្បី​គេចផុតពីគ្រោះថ្នាក់​ចរាចរណ៍ ដែលកើតជាយថាហេតុទាំងឡាយ និងត្រូវជៀសឱ្យឆ្ងាយពីគ្រឿងញៀនអាចនាំឲ្យខូច​អនាគត​ក្នុង​ការសិក្សារបស់ក្មួយៗផងដែរ។សូមបញ្ជាក់ថា រង្វាន់​ម៉ូតូ​ដែល​ចែក​ផ្តល់​ជូន​សិស្សានុសិស្សដែល​ប្រឡង​បាក់ឌុបជាប់និទ្ទេសAនៅពេលនេះ​មាន​ ឈ្មោះ ជា ស្រីខូច ​ភេទស្រី ​រៀននៅវិទ្យាល័យតេជោ​ សំរោង​នៅក្រុងសំរោង ​និងឈ្មោះ វើយ ចន្នី ប្រុស រៀននៅវិទ្យាល័យហ៊ុនសែនពង្រ នៅ​ស្រុកចុងកាល់៕អត្ថបទ៖ ឃិនសារិទ្ធ

ជនបរទេសថា ការជួយសង្គ្រោះមនុស្សលើនាវា MS Westerdam ក្លាយជាការចងចាំក្នុងចិត្តជានិច្ច

2022/02/14 12:26:01 pm        672
ភ្នំពេញ៖ ព្រឹត្តិការណ៍ដ៏សំខាន់ក្នុងជួយសង្រ្គោះរបស់រាជរដ្ឋាភិបាលកម្ពុជា ចំពោះការអនុញ្ញាតឲ្យនាវា MS Westerdam ចូលចត ក្រោយប្រទេសជាច្រើនបដិសេធ គិតត្រឹមថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២២ មានរយៈពេល២ឆ្នាំកន្លងផុតក៏ពិតមែន ក៏មានជនបរទេស បានលើកឡើងថា ការជួយសង្គ្រោះមនុស្សលើនាវានេះ ជាទ្វើមនុស្សធម៌ និងក្លាយជាការចងចាំក្នុងចិត្តរបស់អ្នកទេសចរណ៍ជានិច្ច។ស្របពេលថ្ងៃនេះ ជាខួបពីរឆ្នាំនៃព្រឹត្តិការណ៍នាវាខ្នាតយក្សMS Westerdam ត្រូវបានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា អនុញ្ញាតឲ្យនាវាទេសចរណ៍ខ្នាតយក្សរបស់អាមេរិក ចូលសំចតនៅកំពង់ផែសមុទ្រប្រទេសកម្ពុជា បន្ទាប់ពីនាវានេះ មានអ្នកទេសចរណ៍ជាងពីរពាន់នាក់ ដែលមកពីចម្រុះជាតិសាសន៍ត្រូវបានបណ្តាប្រទេសនៅក្នុងតំបន់ ក៏ដូចជាពិភពលោក បានបដិសេធ​មិនឲ្យចូលសំចត ​ដោយសារតែមានភាពភ័យខ្លាចមេរោគកូវីដ១៩នោះ មានជនបរទេសដែលមកកម្សាន្តនៅកម្ពុជា ​បានលើកឡើងចំពោះទង្វើដែល​គិតគូរ និង​ខ្វល់ខ្វាយ​ចំពោះ​អ្នកទេសចរណ៍លើនាវាខ្នាតយក្ស គឺជា​គំរូ​ឆ្លុះបញ្ចាំង​អំពីការជួយគ្នាទៅវិញទៅ​មក​របស់កម្ពុជា​ ចំ​ពោះជាតិសាសន៍ដ៏ទៃទោះក្នុងស្ថានភាពរាតត្បាតជាសកលនៃជំងឺកូវីដ១៩។ពួកគេ បានលើកឡើងថា ប្រសិនមិនមានការជួយជ្រោមជ្រែងពីរាជរដ្ឋាភិបាលកម្ពុជាទេ គឺ​អ្នកទេសចរណ៍ទាំងនោះមិនអាចមានលទ្ធភាពត្រឡប់ទៅកាន់ស្រុកកំណើតរបស់ខ្លួនឡើយ។ ពួកគេ បន្តថា ការ​សម្រេចចិត្តដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាល​ចំពោះនាវាខ្នាត​យក្សនេះ​នឹង​ក្លាយ​ជាការចងចាំចំពោះអ្នកទេសចរណ៍ជានិច្ច។គួរបញ្ជាក់ថា​ តាមរយៈកាយវិការរបស់រាជរដ្ឋាភិបាលកម្ពុជា បាន​បង្ហាញ​ពី​សមានចិត្តដ៏ជ្រាលជ្រៅ​បំផុត​លើផ្នែកការ​ងារមនុស្សធម៌របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា​ ជាពិសេស​ សម្តេចតេជោ ហ៊ុន សែន​ ដែលកាយវិការនេះ​បានបង្ហាញផងដែរថា ទោះបី​ក្នុង​កាលៈទេសៈណាក៏ដោយរាជរដ្ឋាភិបាល​កម្ពុជា ដែលដឹកនាំ​ដោយសម្តេចតេជោ មាន​ស្មារតីខ្ពស់​បំផុត​ក្នុងការចូលរួមដោះស្រាយ​បញ្ហា​របស់​ពិភពលោក និងគ្មានការរើសអើងពូជសាសន៍ ​និងជាតិសាសន៍ដទៃនោះឡើយ។ ក្នុងនោះ ការអនុញ្ញាតឲ្យនាវាទេសចរណ៍ខ្នាតយក្សនេះ​ចូលចតនៅកម្ពុជា ក៏មានអតីត​ប្រធានាធិបតីអាមេរិក​ លោក ដូណាល់ ត្រាំ, ប្រធានអង្គការសុខភាពពិភពលោក លោក អាដាណម ហ្គែប្រេយេសឹស, អគ្គលេខាធិការនៃអង្គការទេសចរណ៍ពិភពលោក​ (UNWTO) លោក ហ៊្សូរ៉ាប់ ប៉ូឡូលីកាស់វីលី, និងអង្គទូតនានា​ប្រចាំនៅកម្ពុជា​សុទ្ធតែបានថ្លែងអំណរគុណដល់សម្តេចតេជោ ហ៊ុន សែន ​និងប្រកាសចងចាំ​ចំពោះកាយវិការ ប្រកបដោយមនុស្សធម៌មួយ​នេះ​យ៉ាង​ជ្រាលជ្រៅ​ផងដែរ៕ អត្ថបទ៖ សេក ឧត្តម

ពលរដ្ឋបន្តមកតេស្តPCR រកកូវីដ១៩ មានកំណើនកើនឡើង ខណៈព្រួយបារម្ភពីការឆ្លងអូមីក្រុង

2022/02/14 12:14:33 pm        450
ភ្នំពេញ៖ បច្ចុប្បន្នចំនួនប្រជាពលរដ្ឋដែលមានបញ្ហាសុខភាព ទៅធ្វើតេស្ត PCR នៅរាជធានីភ្នំពេញកំពុងមានការកើនឡើង។ ជាក់ស្ដែងសម្រាប់មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត គឺមានចំនួនប្រជាពលរដ្ឋទៅធ្វើតេស្តរហូតដល់ក្នុងរង្វង់ ៣០០នាក់ក្នុងមួយថ្ងៃ។ ការកើនឡើងនេះ គឺចាប់ផ្ដើមតាំងពីខែដើមខែកុម្ភៈមកម្ល៉េះ។សម្រាប់មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត គឺមានប្រជាពលរដ្ឋទៅធ្វើតេស្តរហូតដល់ប្រមាណ ៣០០នាក់ក្នុងមួយថ្ងៃចាប់តាំងពីដើមខែកុម្ភៈមក ដោយកន្លងទៅចំនួនប្រជាពលរដ្ឋទៅធ្វើតេស្ត​ច្រើន​បំផុតត្រឹម ៥០នាក់ ក្នុងមួយថ្ងៃប៉ុណ្ណោះ។ ចំនួននេះអាចលើសពី ៣០០នាក់ទៅទៀត បើសិន​ជា​មន្ទីរពេទ្យពុំមានកំណត់ចំនួនមនុស្ស។ នេះជាការលើកឡើងរប់សវេជ្ជបណ្ឌិត ឆន សុធារី អនុប្រធាន​មណ្ឌលកូវីដ-១៩ នៃមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។ សម្រាប់ភូមិសាស្រ្តរាជធានីភ្នំពេញ គឺអនុញ្ញាត​ឱ្យប្រជាពលរដ្ឋអាចទៅធ្វើតេស្ត PCR ដោយ​មិនគិត​ថ្លៃនៅទីតាំងចំនួន ៣ គឺនៅទីតាំង កោះពេជ្រ វិហារយេស៊ូគ្រឹះស្ទឹងមានជ័យ និង​ក្នុងមនី្ទរពេទ្យ​មិត្តភាព​ខ្មែរ-សូវៀត។ ចំណែកឯកទីតាំងព្យាបាលជំងឺកូវីដ-១៩ គឺមានចំនួន ២ទីតាំង គឺមនី្ទរពេទ្យ​មិត្តភាពខ្មែរ-សូវៀត និងមណ្ឌលព្យាបាលជំងឺកូវីដ-១៩ ស្តាតអូឡាំពិក។ នេះបើផ្អែកលើការបញ្ជាក់របស់លោក ​វេជ្ជបណ្ឌិត ងី មានហេង ជាមួយក្រុមការងារ BTV កាលពីសប្ដាហ៍មុន។ក្នុងពេលបច្ចុប្បន្ននេះ ការឆ្លងកូវីដ-១៩ ជាពិសេសវីរុសបំប្លែងថ្មី អូមីក្រុង នៅកម្ពុជា ក៏កើនឡើងជា​បន្តបន្ទាប់ផងដែរ។ ជាក់ស្ដែងសម្រាប់ថ្ងៃទី ១១ កុម្ភៈ ក្រសួងសុខាភិបាល ប្រកាស​ករណីវិជ្ជមាន ៣០០ករណី និងថ្ងៃទី ១២ ​កុម្ភៈមានការរកចំនួន ៤០១ករណី ជាប្រភេទអូមីក្រុងទាំងអស់។ជាវិធានការបន្ទាន់រាជធានីភ្នំពេញ​ ក៏បានចេញសេចក្ដីណែនាំជាបន្តបន្ទាប់ ដោយបញ្ជាក់ពីការផាក​ពិន័យ តាមមាត្រា២ នៃប្រកាសអន្តរក្រសួង ចុះថ្ងៃទី ១៩ ខែមីនា ឆ្នាំ២០២១របស់ក្រសួងសេដ្ឋកិច្ច និង​ក្រសួងសុខាភិបាល ​ស្ដីពីការពិន័យជាប្រាក់ចំពោះបុគ្គល ឬនីតិបុគ្គលដែលប្រព្រឹត្តិអំពើ​ល្មើស​នឹងវិធានការសុខាភិបាល ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ​និងប្រកប​ដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត។ លើសពីនេះ គឺការដាក់ពន្ធនាគារ ស្របតាមមាត្រា ១០មាត្រា ១១ នៃច្បាប់ស្ដីពីវិធាន​ការទប់ស្កាត់​ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់​ធ្ងន់ធ្ងរ​ផ្សេង​ទៀត។ រដ្ឋបាលរាជធានីភ្នំពេញ​ ក៏បានចេញសេចក្ដីណែនាំបន្ថែម ដោយ​មាន​ចំណុច​មួយបញ្ជាក់​ការ​កំណត់​ចំនួនមនុស្សនៅតាមទីតាំងប្រមូលផ្ដុំ ដូចជាពិធីមង្គលការ ​ភោជនីយដ្ឋាន​ ពិធីបុណ្យទាន ដោយត្រូវ​កំណត់ចំនួនមនុស្សមិនឱ្យលើស ៧នាក់ក្នុង ១ តុនោះទ្បើយ៕ អត្ថបទ៖ គឹមហុក

មនុស្សវ័យចាស់សម្រុកទៅចាក់វ៉ាក់សាំងដូសទី៤ ខណៈអូមីក្រុងកំពុងរីករាលដាលក្នុងសហគមន៍

2022/02/14 11:39:12 am        277
ភ្នំពេញ៖ ខណៈមេរោគបំប្លែងអូមីក្រុង កំពុងរីករាលដាលក្នុងសហគមន៍ ពលរដ្ឋរស់នៅក្នុងរាជធានីភ្នំពេញ ដែលមានអាយុពី៦០ឆ្នាំឡើងទៅ នៅថ្ងៃនេះ សម្រុកទៅចាក់វ៉ាក់សាំងដូសទី៤ ដើម្បីទប់ទល់នឹងការវាយ លុកពីជំងឺកូវីដ-១៩។ពលរដ្ឋអាយុពី៦០ឆ្នាំឡើងមកទទួលការចាក់វ៉ាក់សាំងកូវីដ នៅមន្ទីរពេទ្យបង្អែកច្បារអំពៅ រាជធានីភ្នំពេញ នៅថ្ងៃទី១៤ ខែកុម្ភៈនេះ បានប្រាប់BTVឱ្យដឹងថា បន្ទាប់ពីចាក់វ៉ាក់សាំងដូសទី៤រួច គឺបានរួមចំណែកកាត់បន្ថយការភ័យខ្លាចឆ្លងជំងឺកូវីដ-១៩ ជាពិសេសមេរោគបំប្លែងថ្មី អូមីក្រុង ដែលកំពុងរីករាលដាលក្នុងសហគមន៍។ បើទោះបីភាគច្រើនពួកគាត់នៅផ្ទះក្តី តែការចាក់វ៉ាក់សាំងកូវីដ-១៩ មានសារសំខាន់ណាស់ ដោយពួគេ បានបញ្ជាក់ថា ជំងឺកូវីដ-១៩ ប្រៀបដូចជាស្រមោលអន្ទោលតាមប្រាណ មានតែវ៉ាក់ សាំង និងវិធានការសុខាភិបាល ៣កុំ ៣ការពារ ទើបអាចទប់ទល់បាន។បច្ចុប្បន្នយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ ប្រភេទPfizer ដូសទី៤ ជូនក្រុមអាទិភាព និងពលរដ្ឋ អាយុ១៨ឆ្នាំឡើង គឺអនុវត្តនៅតែរាជធានីភ្នំពេញប៉ុណ្ណោះ ព្រោះវ៉ាក់សាំងនេះ ត្រូវផ្ទុកក្នុង​សីតុណ្ហភាពត្រជាក់ដក៨០អង្សាសេ។ សម្រាប់បណ្តារាជធានី-ខេត្តផ្សេងទៀត ​នឹងចាប់ផ្តើមអនុវត្តនៅពេលខាងមុខ បន្ទាប់ពីកម្ពុជា​ទទួល​បាន​ប្រព័ន្ធ​ត្រជាក់​ពីអង្គការUnicef ជាផ្គត់ផ្គង់។រាជរដ្ឋាភិបាលកម្ពុជា បានចាត់ទុកការចាក់វ៉ាក់សាំងកូវីដ-១៩ ​គឺជាមធ្យោបាយមួយ ក្នុងចំណោម វិធានការ​សុខាភិបាលចាំបាច់ដទៃទៀត ​ដែលនឹងបង្ការការរាតត្បាត ​ការចម្លងជំងឺកូវីដ-១៩ និង​កាត់បន្ថយ ​ផលប៉ះពាល់នៃជំងឺកូវីដ-១៩ ​ទៅលើវិស័យសេដ្ឋកិច្ច និងសង្គម។ បច្ចុប្បន្នកម្ពុជា រកវ៉ាក់សាំងកូវីដ-១៩ បានជាង៤៣លានដូស រាប់​បញ្ចូល​ទាំង​ការ​បញ្ជាទិញពី​ប្រទេសចិន​ ជំនួយតាមយន្តការកូវ៉ាក់ ​និងបណ្តាប្រទេសផ្សេងៗមួយចំនួនទៀត៕អត្ថបទ៖ ទូច សោភ័ណ

ពលរដ្ឋ​មាន​មោទនភាព​សម្តេចតេជោ ទទួលពានសន្តិភាពស៊ុនហាក់ ជានិមិត្តរូប​សន្តិភាព​សម្រាប់​ពិភពលោក

2022/02/14 11:19:46 am        318
ភ្នំពេញ៖ ប្រជាពលរដ្ឋ បានបង្ហាញពីទឹកចិត្តរំភើបសប្បាយរីករាយ និងមានមោទនភាពចំពោះសម្តេចតេជោ ដែលទទួលបានពានរង្វាន់សន្តិភាពស៊ុនហាក់ ឆ្នាំ២០២២ ដែលជាពានអន្តរជាតិ សម្រាប់បុគ្គលបានលះបង់ ដើម្បីបុព្វហេតុសន្តិភាព និងបំផុសគំនិតមនុស្សជាតិស្វែងរកសន្តិភាពពិភពលោក។ពលរដ្ឋបានថ្លែងប្រាប់ BTV ថា នៅថ្ងៃទី១៤ ខែកុម្ភៈ យើងទាំងអស់គ្នាពិតជាមានការគាំទ្រ និង​មាន​ការគោ​រព​ស្រឡាញ់​សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជាខ្លាំងណាស់ ខណៈ​សម្តេចតេជោ ត្រូវបានមេដឹកនាំ អតីតមេដឹកនាំប្រទេស ក៏ដូចបណ្តាប្រជាជនបណ្តា​ប្រទេស​លើពិភពលោក ​បាន​ផ្តល់កិត្តិយសយកសម្តេច ធ្វើជា​និមិត្តរូប​នៃសន្តិភាពសម្រាប់​ពិភព​លោក​ទាំងមូល ហើយ​ស័ក្ដិសម​ទទួលពានរង្វាន់សន្តិភាពស៊ុនហាក់ឆ្នាំ២០២២នេះ។សូមបញ្ជាក់ថា នៅក្នុងដំណើរចូលរួមបំពេញទស្សនកិច្ចផ្លូវការរបស់សម្តេចតេជោ ​ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ទៅកាន់នៅទីក្រុងសេអ៊ូល ​សាធារណៈកូរ៉េចាប់​ពីថ្ងៃទី១​០ដល់ថ្ងៃទី១៣ ខែកុម្ភៈឆ្នាំ២០២២ ដើម្បីធ្វើ​ជា​សហប្រធាននៃកិច្ចប្រជុំកំពូល​ពិភពលោក​ឆ្នាំ២០២២​ ដែល​ផ្តោត​ពី​សន្តិភាពនៅឧបទ្វីបកូរ៉េ ​ជាមួយឯកឧត្តម ​បាន គីមូន ​អតីតអគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ នោះ គឺ​មាន​មេដឹកនាំ ​អតីតមេដឹកនាំប្រទេស ​និងអ្នកជំនាញ​មកពីបណ្តាប្រទេស ចំនួន​ប្រមាណ១០០ប្រទេស អញ្ជើញចូលរួមផងដែរ៕ អត្ថបទ៖ ស៊ុម សុខជា

អតីតសកម្មជនគណបក្សដទៃ សម្រេចចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជន ក្នុងស្រុកឱរ៉ាល់

2022/02/14 10:42:47 am        189
កំពង់ស្ពឺ៖ អតីតសកម្មជនគណបក្សនយោបាយនានាជាង១០០នាក់ នៅឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ បានសម្រេចចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា បន្ទាប់ពីពួកគេទាំងនោះ អស់ជំនឿចំពោះមេដឹកនាំគណបក្សរបស់ខ្លួនពូកែតែនិយាយ និងសន្យាតែមិនពូកែធ្វើ ខណៈបក្សប្រជាជនកម្ពុជា បានសន្យាហើយធ្វើ និងអភិវឌ្ឍន៍ពិតនៅក្នុងភូមិ ឃុំរបស់ពួកគេជាបន្តបន្ទាប់។នៅក្នុងពិធីប្រកាស​បញ្ចូល​សមាជិកថ្មី របស់គណបក្សប្រជាជនកម្ពុជាចំនួន១១៨នាក់ នាថ្ងៃទី១៣ ខែកុម្ភៈ ម្សិលមិញនេះ ឯកឧត្តម យឿន យឿត អនុប្រធានក្រុមការងារចុះជួយស្រុកឱរ៉ាល់ និងជាប្រធានក្រុមការងារចុះជួយឃុំតាសាល បានថ្លែថា បងប្អូនដែលជាអតីត​សកម្មជន​របស់​គណបក្សសង្រ្គោះជាតិ គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ (LDP) គណបក្សហ៊្វុនស៊ិនប៉ិច និង​គណបក្សមួយចំនួនទៀត ​បានសម្រេចចូលជាសមាជិកគណបក្សប្រជាជនកម្ពុជា បន្ទាប់ពីពួកគេ​មើលឃើញ​ពីភាពដឹកនាំពិតប្រាកដរបស់គណបក្សប្រជាជន។ឯកឧត្តម បានបន្តទៀតថា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ នៅក្នុងស្រុកឱរ៉ាល់ខេត្តកំពង់ស្ពឺ មានមន្រ្តី និងសកម្មជនគណបក្សដទៃទៀត បានសម្រេចចូលរួមជីវភាពនយោបាយជាមួយ គណបក្ស​ប្រជាជនកម្ពុជា​ជាបន្តបន្ទាប់ ​ជាក់ស្តែងដូចថ្ងៃនេះជាដើម ពួកគេបានមកដោយស្រេច​តែចិត្ត​ដោយ​គ្មាន​ការ​បង្ខិតបង្ខំ​នោះឡើយ ​ដោយសារតែពួកគាត់បានឃើញការសន្យាពិត និយាយពិត និងធ្វើពិត ជាពិសេសថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ បានរស់នៅជាមួយប្រជាជនជានិច្ច ខណៈប្រទេសជាតិមានទុក្ខលំបាកដូចករណីជួបប្រទះ និងបញ្ហាកូវីដ១៩ ជាដើមនោះ។ឯកឧត្តម យឿន យឿត បានលើកឡើងថា ​តាមរយៈ​សមិទ្ធផល​ដែល​គណបក្សបន្សល់​ទុក​រយៈពេល ៤៣ ឆ្នាំកន្លងមកនេះ ​គឺផ្ដើមពីជ័យជម្នះ៧មករា ដែលគណបក្សប្រជាជនកម្ពុជា​ បាន​សម្រេចនូវ​ការផ្លាស់ប្តូរសង្គមយ៉ាងធំធេង ​ដោយពុំអាចនឹកស្មានដល់។ ឯកឧត្តម បានបន្តថា កម្ពុជាបានប្រែក្លាយពីវាលពិឃាតនៃរបបប្រល័យពូជសាសន៍ ពី​សមរភូមិ​នៃសង្គ្រាមដ៏​រ៉ាំរ៉ៃ​ ពីការ​បែកបាក់ជាតិ​ និងការបែងចែកទឹកដី ​ពីគំនរផេះផង់ ទៅជាទឹកដីដែល​មាន​សន្តិភាព ឯកភាព ស្ថិរភាព សេរីភាព ប្រជាធិបតេយ្យ នីតិរដ្ឋ និងអភិវឌ្ឍន៍លើគ្រប់វិស័យ ដែលធ្វើ​ឱ្យប្រជាជនគ្រប់រូបបានរស់នៅយ៉ាង​សុខដុមរមនា​ ក្រោម​ដំបូល​នៃ​រដ្ឋធម្មនុញ្ញតែ​មួយ និ​ង​ម្លប់​ដ៏​ត្រជាក់​នៃអង្គព្រះមហាក្សត្រ។ឯកឧត្តម បានបញ្ជាក់ថា ការ​បញ្ចូល​សមាជិកថ្មីនេះ ​ដើម្បី​ព​ង្រឹង និងបង្កើន​ការ​ត្រៀម​លក្ខណៈ​សម្រាប់​ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ​នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ ខាងមុខ៕អត្ថបទ៖ បាន ចក់

សម្ដេចតេជោ និងសហប្រធាននៃកិច្ចប្រជុំកំពូលសន្តិភាពពិភពលោកឆ្នាំ២០២២ អញ្ជើញចុះហត្ថលេខាលើសេចក្តីប្រកាសនៃមហាសន្និបាត

2022/02/13 02:24:17 pm        630
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៣ ខែកុម្ភៈ នេះ បន្ទាប់ពីពិធីបើកសន្និបាតនៃក្រុមប្រឹក្សា កិច្ចប្រជុំកំពូលពិភពលោកដើម្បីសន្តិភាពនៃសម័យកិច្ចប្រជុំពិភពលោកឆ្នាំ២០២២ ស្ដីអំពីសន្តិភាព នៅឧបទ្វីបកូរ៉េរួចហើយនោះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា រួមជាមួយនឹងសហប្រធាននៃកិច្ចប្រជុំកំពូលសន្តិភាពពិភពលោក និងបណ្ដាមេដឹកនាំជាច្រើនទៀត បានចុះហត្ថលេខាលើសេចក្តីប្រកាសស្ដីពីលទ្ធផល នៃមហាសន្និបាតសកល នៃក្រុមប្រឹក្សាកិច្ចប្រជុំកំពូលពិភពលោក ដើម្បីសន្តិភាព (ISCP) និងមហាសន្និបាត នៃក្តីសង្ឃឹមមួយលាននាក់ នៃសន្តិភាពនៅ ឧបទ្វីបកូរ៉េ។ក្នុងនោះ ប្រមុខរដ្ឋ ប្រមុខ​រដ្ឋាភិបាលពេល​បច្ចុប្បន្ន និងអតីតប្រមុខរដ្ឋ រដ្ឋាភិបាលសមាជិកសភា អ្នកតំណាងជាន់ខ្ពស់ មេដឹកនាំសាសនា អ្នកសិក្សា អ្នកដឹកនាំធុរកិច្ច​ និងសារព័ត៌មាន ស្ត្រីទីមួយ ថ្នាក់ដឹកនាំស្ត្រី និងសិល្បករ ដែលបានចូលរួមក្នុងកិច្ចប្រជុំកំពូលពិភពលោកឆ្នាំ ២០២២នេះ បានសម្រេចធ្វើការរួមគ្នាដើម្បី៖ ១/ជំរុញប្រទេសកូរ៉េទាំង២ និងសហគមន៍អន្តរជាតិឲ្យស្វែងរកយន្តការ ការទូតទ្វេភាគី និងពហុភាគី ដើម្បីជៀសវាងជម្លោះយោធា ពង្រឹង ស្ថិរភាព និងភាពអាចព្យាករណ៍បាន ព្រមទាំងបង្កើន​ការ​យល់​គ្នា​ទៅវិញទៅមក និងការទុកចិត្តគ្នាទៅវិញទៅមក ដើម្បីកសាងឲ្យបានសម្រេចនូវសន្តិភាព​នៅឧបទ្វីបកូរ៉េ ដោយគ្មាននុយក្លេអ៊ែ ​និងសន្តិភាពពេញលេញ។២/អំពាវនាវឲ្យភាគីពាក់ព័ន្ធបន្តជជែកពិភាក្សាគ្នា ក្នុងន័យស្ថាបនាដោយគោរពគ្នាទៅវិញទៅមក និងទទួលស្គាល់ផលប្រយោជន៍ផ្នែកសន្តិសុខ ​និងកង្វល់របស់គ្នាទៅវិញទៅមក ដោយផ្អែកលើ​បេតិកភណ្ឌវប្បធម៌​រួមរបស់កូរ៉េទាំងពីរ។៣/លើកកម្ពស់វិធានការកសាងទំនុកចិត្ត កម្មវិធីកសាងទំនុកចិត្តនិងការការពារការទូតដែលពាក់ព័ន្ធ​នឹង​ភាគីពាក់ព័ន្ធសំខាន់ៗ ដែលកំពុងធ្វើការលើបញ្ហាឧបទ្វីបកូរ៉េ។៤/អំពាវនាវឲ្យភាគីពាក់ព័ន្ធទាំងអស់បញ្ចប់ជាផ្លូវការនូវផ្នត់គំនិតសង្គ្រាម និងការធ្វើការរួមគ្នា​ ដើម្បីគាំទ្រ​ការអំពាវនាវរបស់ប្រធានាធិបតី មូន ចេអ៊ីន​ ដើម្បីបញ្ចប់សង្រ្គាមកូរ៉េ សំដៅបើកទំព័រថ្មី​សម្រាប់វប្បធម៌សន្តិភាព និងគ្មានអំពើហិង្សា។៥/លើកសំណើ និងវេទិកាសម្រាប់ការ​សន្ទនា​ និងការពិគ្រោះយោបល់បែបស្ថាបនា ដោយផ្អែក​លើ​ស្មារតីនៃមិត្តភាព ​និងភាតរភាព​ ដែលបម្រើឲ្យផលប្រយោជន៍របស់ប្រជាជនកូរ៉េ និង​កសាងមាគ៌ា​ឆ្ពោះទៅរកសន្ធិសញ្ញាសន្តិភាពនៅឧបទ្វីបកូរ៉េ។៦/រិះរកមធ្យោបាយដើម្បីប្រែក្លាយតំបន់គ្មានយោធា(DMZ)ទៅជាឧទ្យានសន្តិភាព តាមរយៈការដាក់​ពង្រាយអ្នកយាមដែលមិនមែនជាកងទ័ព​ និងការអភិវឌ្ឍរបៀងវប្បធម៌ ​និងគម្រោងទេសចរណ៍រួមគ្នា ដើម្បីលើកកម្ពស់វិបុលភាពរួមនៅកូរ៉េទាំងពីរ។៧/លើកទឹកចិត្តភាគីពាក់ព័ន្ធឲ្យបង្កើតគម្រោងសហប្រតិបត្តិការក្នុងវិស័យទេសចរណ៍​ កីឡាវប្បធម៌ និងការអប់រំ នៅកូរ៉េខាងជើង ​និងបណ្ដាលប្រទេសផ្សេងទៀត។៨/បង្កើតកិច្ចសហប្រតិបត្តិការពហុវិស័យ ​ដើម្បីជំរុញកិច្ចសហប្រតិបត្តិការសន្តិសុខស្បៀង និង​សុខភាពសាធារណៈ ជាពិសេសរវាងឧបទ្វីបកូរ៉េ ​និងតំបន់ទន្លេមេគង្គ និងបណ្ដាលប្រទេសផ្សេង​ទៀត​តាមរយៈគម្រោងឧទ្យានសន្តិភាពមេគង្គ។៩/ធ្វើកិច្ចការឆ្ពោះទៅរកភាពប្រក្រតី នៃទំនាក់ទំនងរវាងកូរ៉េទាំងពីរ ដើម្បីអនុញ្ញាតឲ្យប្រជាជនទទួល​បាន​ផលប្រយោជន៍ជាអតិបរមា ​ពីសក្តានុពលមិនអាចកាត់ថ្លៃបានដែលរដ្ឋទាំងពីរត្រូវផ្ដល់ជូន ជាពិសេសក្នុងវិស័យនយោបាយ សេដ្ឋកិច្ច វប្បធម៌មនុស្សធម៌ ​ការថែទាំសុខភាព អប់រំ​សង្គម(យុវជន និងកីឡា) និងវិស័យហេដ្ឋារចនាសម្ព័ន្ធ។១០/ពង្រឹងកិច្ចសន្ទនា និងកិច្ចសហប្រតិបត្តិការពហុភាគី ​លើការតភ្ជាប់វប្បធម៌ និងឧស្សាហកម្ម​ឌីជីថល និងនាវានុវត្តន៍ ដើម្បីប្រើប្រាស់តួនាទីសំខាន់របស់សហគមន៍អន្តរជាតិ​ក្នុងការលើក​កម្ពស់​សន្តិភាពស្ថេរភាព ​និងវិបុលភាពនៅឧបទ្វីបកូរ៉េ។១១/លើកទឹកចិត្តឲ្យសហគមន៍អន្តរជាតិគាំទ្រគោលការណ៍មិនអត់អោនដាច់ខាតចំពោះសង្គ្រាមការធានាសន្តិសុខទៅវិញទៅមកនិងវិបុលភាពរួម និងធ្វើឲ្យកិច្ចខិតខំប្រឹងប្រែងបន្តឆ្ពោះទៅរកដំណោះ​ស្រាយសន្តិភាព​ និងវប្បធម៌ថ្មី ​នៃការផ្សះផ្សានៅឧបទ្វីបកូរ៉េ៕

ស្ពានបេតុងឆ្លងស្ទឹងសែនប្រវែង១៨០ម៉ែត្រ តភ្ជាប់ស្រុកសន្ទុក និងស្រុកកំពង់ស្វាយ នឹងសាងសង់រួចស្ថាពរនៅចុងឆ្នាំ២០២៣

2022/02/13 02:07:31 pm        1081
កំពង់ធំ៖ នៅព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២២ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច អញ្ជើញបើកការដ្ឋានសាងសង់ស្ពានសម្តេចជោតេ ស្ថិតនៅភូមិកាល់មេឃ ឃុំត្បូងក្រពើ ស្រុកសន្ទុក។ ក្នុងឱកាសនេះដែរ លោកជំទាវកិត្តិសង្គហបណ្ឌិត លើកឡើងថា ស្ពាននេះគឺជាការឆ្លើយតបតាម​សំណូមពររបស់ប្រជាពលរដ្ឋ ដែលបានស្នើសុំសម្តេចតេជោ នាយករដ្ឋមន្ត្រី ក្នុងអំឡុងពេលដែល សម្តេចបានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវ មជ្ឈមណ្ឌល សាសនា វប្បធម៌ ទេសចរណ៍ សំពៅត្រៃលោក សំពៅត្រៃលក្ខណ៍កាលពីឆ្នាំ២០១៣។ដើម្បីឆ្លើយតបសំណូមពររបស់ប្រជាពលរដ្ឋ សម្តេចតេជោ បានប្រគល់ជូន លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនង​ជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច និងលោកជំទាវឧកញ៉ា អ៊ឹង ស៊ីស៊្រុន ព្រមទាំង ឯកឧត្តម លោកជំទាវ ឧកញ៉ា លោក លោកស្រី សប្បុរសជននានា ដើម្បីជាជំហរក្នុងការ សាងសង់​ស្ពាននេះឡើងជូនប្រជាពលរដ្ឋបានប្រើប្រាស់តាមតម្រូវការ។ លោកជំទាវ បន្តថា ស្ពាននេះមានប្រវែង ១៨០ម៉ែត្រ ទទឹង ៨,៨ម៉ែត្រ កំពស់កណ្ដាលស្ពានដល់​ធ្នឹម​បណ្តោយ ១២២ម៉ែត្រ សសរស្ពានមានចំនួន ៣០ដើម ​សសរបង្កាន់ដៃស្ពាន ​ចំនួន ១៣២ដើម និង​កំពស់បង្កាន់ដៃស្ពាន១.៣ម៉ែត្រ (បូកទាំងឃឿន) ហើយគ្រោងនឹងសាងសង់រួចរាល់​ជាស្ថាពរ​ចំណាយ​ពេល ២៤ខែ គឺត្រឹមចុងឆ្នាំ២០២៣ខាងមុខនេះ។ សារៈសំខាន់នៃការតភ្ជាប់រវាងស្រុកទាំងពីរ បានជួយសម្រួលដល់ការធ្វើដំណើរក្នុងជីវភាពប្រចាំថ្ងៃ​របស់ប្រជាពលរដ្ឋ សិស្សានុសិស្ស សម្រួលដល់ការដឹកកសិផលរបស់បងប្អូនប្រជាកសិករ ការ​ដោះដូរ​ទំនិញ ទៅកាន់ទីផ្សារ ដែលចំណេញពេលវេលា​ ចំណេញថវិកា ក្នុងការធ្វើដំណើរមក​កាន់ទីរួមខេត្ត ក៏ដូចជា ជំរុញឲ្យទេសចរណ៍ចូលមកកាន់មជ្ឈមណ្ឌល ​សាសនា វប្បធម៌ ទេសចរណ៍​សំពៅត្រៃលោកត្រៃលក្ខណ៍ផងដែរ ។លោកជំទាវក៏បានគោរពអបអរសាទរយ៉ាងស្មោះអស់ពីដួងចិត្ត ក្នុងឱកាសដែលសម្តេចតេជោ ហ៊ុន សែន ​នាយករដ្ឋមន្ត្រីកម្ពុជា ទទួលបានពានរង្វាន់ ​«សន្តិភាពស៊ុនហាក់ - SUNHAK PEACE PRIZE 2022) ពីមូលនិធិសន្តិភាពស៊ុនហាក់ ​របស់ប្រទេសកូរ៉េខាងត្បូង ​កាលពីព្រឹកថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២២ ​នៅទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង។លោកជំទាវ ក៏បានផ្តាំផ្ញើរដល់ក្រុមជាង ត្រូវបំពេញការងារឲ្យបានហ្មត់ចត់ ត្រូវគោរពតាម​បទដ្ឋាន​នៃសំណង់​ ក្នុងការសាងសង់ស្ពាន ​សាងសង់ឲ្យមានភាពរឹងមាំ ​ជាប់ល្អ ​និងធ្វើការដោយប្រុងប្រយ័ត្ន ជៀសវាង​គ្រោះថ្នាក់ដែលកើតមានជាយថាហេតុ ។លោកជំទាវ ក៏បានអំពាវនាវឲ្យបងប្អូនទាំងអស់គ្នាត្រូវបង្កើនការប្រុងប្រយ័ត្នខ្ពស់ ការរៀនរស់នៅ ធ្វើការ​ជាមួយកូវីដ ១៩ តាមគន្លងថ្មី ​ដោយរក្សារគម្លាត និងគោរពតាមវិធានការរបស់ក្រសួង​សុខាភិបាល​ គឺ ៣ការពារ ៣កុំ ខណៈដែល វីរ៉ុសប្រភេទ អូមីក្រុង បាននឹងកំពុងបន្តកើនឡើង​ជាលំដាប់៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

អេស្ប៉ាញរកឃើញមនុស្សស្លាប់ខ្ពស់បំផុតពាក់ព័ន្ធនឹងកម្តៅក្នុងខែឧសភា ចាប់តាំងពីឆ្នាំ ២០១៥
06/03/2026 09:06 PM
អគ្គិភ័យ និងការខូចខាត បានកើតមាននៅអាកាសយានដ្ឋានគូវែត ក្រោយការវាយប្រហាររបស់អ៊ីរ៉ង់
06/03/2026 08:06 PM
ឥណ្ឌាអនុម័តមូលនិធិជាង ១ពាន់លានដុល្លារ ដើម្បីជួយក្រុមហ៊ុនអាកាសចរណ៍ ស្របពេលប្រេងយន្តហោះឡើងថ្លៃ
06/03/2026 08:06 PM
ក្រុមអ្នកតាំងលំនៅនិគមន៍អ៊ីស្រាអែលវាយប្រហាររថយន្តដឹកគ្រួសារប៉ាឡេស្ទីននៅតំបន់វ៉េសប៊ែង
06/03/2026 08:06 PM
ឈីលីកម្ទេចបណ្តាញលាងលុយកខ្វក់ដែលមានការជាប់ពាក់ព័ន្ធនឹងក្រុមឧក្រិដ្ឋជន Tren de Aragua
06/03/2026 08:06 PM
អរិភាពនៅតំបន់ឈូងសមុទ្រឡើងកម្តៅជាថ្មី ខណៈកិច្ចប្រជុំសន្តិភាពអាមេរិក-អ៊ីរ៉ង់ជាប់គាំង
06/03/2026 08:06 PM
កូដកម្មជុំវិញកំណែទម្រង់ការងារ ធ្វើឲ្យប៉ះពាល់ដល់រថភ្លើង ជើងហោះហើរ និងសាលារៀននៅព័រទុយហ្គាល់
06/03/2026 08:06 PM
ចិនច្រានចោលអំណះអំណាងការងារដោយបង្ខំ ជាការឆ្លើយតបនឹងសំណើពន្ធអាមេរិក
06/03/2026 08:06 PM
វិមានក្រឹមឡាំង៖ រុស្ស៊ីនឹងបន្តវាយប្រហារអ៊ុយក្រែនជាប្រព័ន្ធ ក្រោយការវាយប្រហារដ្រូននៅទីក្រុង St Petersburg
06/03/2026 08:06 PM
អ្នកវិទ្យាសាស្រ្តព្រមានថា បាតុភូតអែល នីញ៉ូ អាចនឹងវាយប្រហារតំបន់ភាគខាងត្បូងប្រេស៊ីលក្នុងឆ្នាំនេះ
06/03/2026 08:06 PM