ប្រធាន​ក្រុមការងារ​ចុះមូលដ្ឋាន ប្រកាស​បញ្ចូលសមាជិកថ្មី​​គណបក្សប្រជាជនកម្ពុជាចំនួន ៦៩០០នាក់ ក្នុងស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ
សម្ដេច​តេជោ៖ការពង្រឹងខឿនការពារជាតិមិនសំដៅតែនៅសមរភូមិមុខទេ ត្រូវយកចិត្តទុកដាក់ទំនុកបម្រុងអ្នកសមរភូមិក្រោយជាគ្រួសារយុទ្ធជនជួរមុខ និងអតីតយុទ្ធជន
ឯកអគ្គរដ្ឋទូតហុងគ្រីចប់អាណត្តិមើលឃើញថាកម្ពុជាគឺជាដៃគូដ៏ជិតស្និទ្ធរបស់ហុងគ្រី
ឯកអគ្គរដ្ឋទូតបញ្ចប់អាណត្តិស្វីស៖ រដ្ឋាភិបាលស្វីសនឹងបន្តគាំទ្រដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា

នយោបាយ​ និង ការអភិវឌ្ឍន៍

ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ថ្លែងក្នុងឱកាសទទួល​ពាន​រង្វាន់​សន្តិភាព​ស៊ុនហាក់ ឆ្នាំ២០២២

2022/02/12 01:20:01 pm        891
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២២នេះ បានអញ្ជើញទទួលពានរង្វាន់កិត្តិយសពិសេសនៃស្ថាបនិក( Founders’ Special Honorary Award )នៃពានរង្វាន់សន្តិភាពស៊ុនហាក់ ឆ្នាំ២០២២ នាទីក្រុងសេអ៊ូល សាធារណរដ្ឋកូរ៉េ។ ក្នុងឱកាសអញ្ជើញទទួលពានរង្វាន់សន្តិភាពស៊ុនហាក់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានថ្លែងថា «គ្មានសន្តិភាព គ្មានក្តីសង្ឃឹម , គ្មានសន្តិភាព គ្មានការអភិវឌ្ឍ , គ្មានសន្តិភាព គ្មានការគោពសិទ្ធមនុស្ស និងគ្មានលទ្ធិប្រជាធិបតេយ្យ»នោះដែរ។ -សម្តេចតេជោ បញ្ជាក់ថា សម្រាប់សម្តេច «សន្តិភាពមានតម្លៃជាងអ្វីៗទាំងអស់ , សន្តិភាពគឺជាអ្វីដ៏ស្រស់ស្អាតបំផុត, សន្តិភាពផ្តល់ក្តីសង្ឃឹមនិងស្នាមញញឹមដល់មនុស្សគ្រប់រូប»។ - សម្តេចតេជោ ហ៊ុន សែន ថ្លែងថា ពានរង្វាន់សន្តិភាពស៊ុនហាក់នេះ មិនមែនបានដោយសារ​តែ​សម្តេចម្នាក់​ឯងនោះទេ ហើយក៏មានមនុស្សជាច្រើនរូបផ្សេងទៀត ដែលសាកសម​នឹងទទួលបាន​នូវ​ពានរង្វាន់​សន្តិភាពនេះ ដោយពួកគេបានចូលរួមគាំទ្រយ៉ាង​សកម្មដល់ការខិតខំប្រឹងប្រឹង​របស់​សម្តេច​នៅក្នុងដំណើរការនៃការកសាង​សន្តិភាពនៅកម្ពុជា។ - សម្តេចតេជោ រំលឹកដឹងគុណដ៏ជ្រាលជ្រៅចំពោះអតីតព្រះមហាក្សត្រ សម្តេចព្រះនរោត្តម សីហនុ , សម្តេចព្រះវររាជមាតាជាតិខ្មែរ និងព្រះមហាក្សត្រកម្ពុជានាពេលបច្ចុប្បន្ន ដែលបានបំពេញ​ព្រះរាជតួនាទី ក្នុងការលើកកម្ពស់នូវស្មារតីសាមគ្គីភាពជាតិរវាង​ប្រជាជនកម្ពុជា​ក្នុង​ឋានៈជា​មហាគ្រួសារតែមួយ។ - សម្តេចតេជោ បញ្ជាក់ថា រដ្ឋាភិបាលរបស់សម្តេច បានយកសន្តិភាពជាអាទិភាពខ្ពស់ ដោយបានបញ្ជូនកងទ័ពកម្ពុជារាប់ពាន់នាក់ ទៅចូលរួមក្នុងប្រតិបត្តិការរក្សាសន្តិភាព និង​បោសសម្អាតមីន របស់អង្គការសហប្រជាជាតិនៅអាហ្វ្រិក និង​មជ្ឈិម​បូព៌ា​ ដោយសង្ឃឹមថា នឹងអាចចូលរួមចំណែកក្នុងការស្តារសន្តិភាពនៅក្នុងតំបន់ទាំងនោះ។ - សម្តេចតេជោ ថ្លែងថា​ បើទោះជាកម្ពុជាតូចក៏ដោយ ​ក៏កម្ពុជា​បានចូលរួមចំណែក ដល់​ដំណើរការនៃការស្វែងរកសន្តិភាព​នៅក្នុងតំបន់និងពិភពលោក ​ប្រកប​ដោយសុច្ឆន្ទៈ , ការ​ទទួល​ខុសត្រូវ ​និងភាពស្មោះត្រង់ផងដែរ។ -សម្តេចតេជោលើកឡើងថា សន្តិភាពនៅក្នុងតំបន់ និងពិភពលោកនៅតែមានភាពផុយស្រួយ និង​ស្ថិតក្រោមភាព​តានតឹង ដោយសារបញ្ហារួមផ្សំ ​ដូចជាការប្រកួតប្រជែងរវាងមហាអំណាច ការកើនឡើងនៃគំនិត​ជាតិនិយម​ អំពើភេរវកម្ម ភាពក្រីក្រ និងអសន្តិសុខស្បៀង ដែលបង្កឡើង​ដោយ​សារការប្រែប្រួល​អាកាសធាតុ​ និងជំងឺរាតត្បាតកូវីដ១៩​ ដែលបញ្ហាទាំងនេះ អាចនឹង​បំផ្លិច​បំផ្លាញ​វឌ្ឍនភាពរបស់មនុស្ស និងជាតិសាសន៍ទាំងមូល ​ប្រសិនបើមិនរួមគ្នាដោះស្រាយ។-សម្តេចតេជោ ជំរុញការបង្កើន និងធ្វើពិពិធកម្មកិច្ចសហការ និងភាពជាដៃគូ ដើម្បីកាត់​បន្ថយ​ផលប៉ះពាល់អវិជ្ជមាននានា ដែលបណ្តាលមកពីការ​គំរាមកំហែង​នៃ​បញ្ហានានា ព្រមទាំង​ពង្រឹងនូវប្រព័ន្ធអេកូឡូស៊ីសន្តិភាពឲ្យកាន់តែរឹងមាំ។

កិច្ចព្រមព្រៀងភាពជាដៃគូរវាងសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ និងវិទ្យាស្ថានបារាំងនៅកម្ពុជា ផ្តោតលើសកម្មភាពវប្បធម៌

2022/02/12 12:07:12 pm        1109
ភ្នំពេញ៖ កិច្ចព្រមព្រៀងភាពជាដៃគូរវាងសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ និងវិទ្យាស្ថានបារាំង នៅកម្ពុជា ផ្តោតលើសកម្មភាពវប្បធម៌សិល្បៈ និងការអប់រំ រយៈពេលយូរអង្វែង។កិច្ចព្រមព្រៀងខាងលើនេះ ធ្វើឡើងរវាងសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ(URBA) តំណាងដោយសាកលវិទ្យាធិការឯកឧត្តម បណ្ឌិត ហេង សុផាឌី និងវិទ្យាស្ថានបារាំងនៅកម្ពុជា (IFC) តំណាងដោយនាយកវិទ្យាស្ថាន លោក គ្រីស្តូហ្វ៍ ហ្សីហ្គូដូត៍, ដោយមានការអញ្ជើញចូលរួមពីសំណាក់លោកជំទាវ បណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រី្តក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងឯកឧត្តម ហ្សាក់ ប៉ឺឡេត (Jacques Pellet) ឯកអគ្គរដ្ឋទូតថ្មី នៃសាធារណរដ្ឋបារាំងប្រចាំព្រះរាជាណាចក្រកម្ពុជា, នាល្ងាចថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២២ នៅសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ។កិច្ចព្រមព្រៀងនេះ កំណត់លក្ខខណ្ឌនៃកិច្ចសហប្រតិបតិ្តការដែលបានព្រមព្រៀងដោយហត្ថលេខី ដើម្បីអភិវឌ្ឍន៍សកម្មភាពរួមគ្នាក្នុងក្របខ័ណ្ឌនៃបេសកកម្មរៀងៗខ្លួន។ ក្នុងគោលបំណងជាពិសេសក្នុងការកសាងភាពជាដៃគូ ពង្រឹងទំនាក់ទំនងរវាងគ្រឹះស្ថានទាំងពីរ ដើម្បីគាំទ្រ និងលើកកម្ពស់គម្រោងអប់រំទាក់ទងនឹងវប្បធម៌ និង​អរិយធម៌​ តាមរយៈការរៀបចំ​ព្រឹតិ្តការណ៍រួមគ្នា និងការអញ្ជើញភ្ញៀវកិតិ្តយស ដើម្បីធ្វើ​បទអន្តរាគមន៍ ​ចែករំលែកចំណេះដឹង និងបទពិសោធន៍ទៅវិញទៅមករវាងស្ថាប័នទាំងពីរ។ លើសពីនេះ កិច្ចព្រមព្រៀងនេះ ក៏រួមចំណែកដល់ការជំរុញភាពជាដៃគូក្នុងវិស័យផ្សេងៗទៀត នៃឯកទេសជំនាញរៀងៗខ្លួន ដូចជាការបណ្តុះបណ្តាល កម្មសិក្សាសម្រាប់សិស្ស និសិ្សត ការផ្លាស់ប្តូរ​សិស្ស និសិ្សត ដំណើរទស្សនកិច្ចការចូល​បណ្ណាល័យ​ពហុឯកសារ​របស់​វិទ្យាស្ថានបារាំង។ កិច្ចព្រមព្រៀងនេះ មានសុពលភាពចាប់ពីពេលចុះហត្ថលេខាដោយភាគីទាំងពីរ រហូតដល់ថ្ងៃទី១ ខែវិចិ្ឆកា ឆ្នាំ២០២៦។ កិច្ចព្រមព្រៀងនេះ នឹងត្រូវបានបន្តថ្មីដោយស្វ័យប្រវតិ្តក្រោយថ្ងៃកំណត់ បើពុំមានភាគីណាមួយចង់សុំបញ្ចប់។ ភាគីហត្ថលេខីត្រូវខិតខំរួមគ្នា ជំរុញសកម្មភាពវប្បធម៌ ដើម្បីញ៉ាំងឲ្យសាធារណជនចូលរួម​សកម្មភាព​វប្បធម៌​កាន់តែទូលំទូលាយ​ ហើយភាគីទាំងពីរនឹងចូលរួមវិភាគទានចំណាយផ្សេងៗ ទៅតាមសមត្ថភាពរៀងៗខ្លួន ​និងទៅតាមប្រភេទប្រតិ្តបតិ្តការ ដោយមានកិច្ចព្រមព្រៀង​ហិរញ្ញវត្ថុ​បន្ថែម​ស្របតាមករណីជាក់ស្តែងនីមួយៗ។តាមរយៈនៃកិច្ចព្រមព្រៀងនេះ ដោយផ្តោតលើសកម្មភាពវប្បធម៌ សិល្បៈ និងការអប់រំ រយៈពេលយូរអង្វែង ដូចជា៖ ការតាំងពិព័រណ៍ ការប្រគុំតន្រី្ត ការរាំ/របាំ នៅវិទ្យាស្ថានបារាំង ការចូលរួមសកម្មភាពផ្សេងៗរបស់និសិ្សត និងការរៀបចំបង្កើតគម្រោងគរុកោសល្យ និងអប់រំ​នៅសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ។ ការរៀបចំតាំងពិព័រណ៍ នៅសាកលវិទ្យាល័យ និងវិទ្យាស្ថាន ឬនៅទីតាំងណាមួយដែលភាគីទាំង​ពីរបាន​ឯកភាព ការរៀបចំប្រកួតស្នាដៃ ស្ថាបត្យកម្ម តន្រី្ត របាំ។ ជំរុញការផ្លាស់ប្តូរវប្បធម៌រាល់​គ្រប់​ទម្រង់រូបភាព ​នៃសិល្បៈមើលឃើញ របាំ តន្រី្ត​ ការចូលរួមមតិពិភាក្សាអំពីគំនិត ស្តីពីវប្បធម៌ និងសិល្បៈ។ ជំរុញឲ្យមានការផ្លាស់ប្តូរបទពិសោធន៍គ្នាទៅវិញទៅមក ទាក់ទងនឹងប្រវតិ្តវិទ្យា បុរាណវិទ្យា និង​សារមន្ទីរវិទ្យា ការប្រើសាលបញ្ចាំងភាពយន្តវិទ្យាស្ថានបារាំងសម្រាប់ធ្វើការ​បញ្ចាំង​ភាពយន្ត និង​ការប្រគុំតន្រី្តដោយនិសិ្សតសាកលវិទ្យាល័យ គម្រោងរួមផ្សេងៗផ្នែកបណ្តុះបណ្តាលវិស័យភាពយន្ត និងការ​អញ្ជើញ​អ្នកនិពន្ធ សិល្បករ ស្ថាបត្យករ អ្នកជំនាញទេសភាពលំនៅស្ថាន អ្នកធ្វើបទបង្ហាញ និងការតាំងពិព័រណ៍រួមរវាងបណ្ណាល័យពហុឯកសារវិទ្យាស្ថានបារាំង និងបណ្ណាល័យ​សកល​វិទ្យាល័យ និងការទស្សនកិច្ចរបស់និសិ្សតសាកលវិទ្យាល័យ ​នៅពេលមានការតាំងពិព័រណ៍ និង​សកម្មភាពវប្បធម៌ផ្សេងៗរៀបចំដោយវិទ្យាស្ថានបារាំង​ និងការតាំងពិព័រណ៍ AJAP​ ជាលើកដំបូង នូវកម្រងស្នាដៃរបស់អ្នកជំនាញទេសភាពវ័យក្មេង ដែលនឹងប្រព្រឹត្តទៅនៅសាកលវិទ្យាល័យ ពីថ្ងៃទី២០ ខែមករា ឆ្នាំ២០២២ ដល់ថ្ងៃទី២៦ ខែកុម្ភះ ឆ្នាំ២០២២។ ការតាំងពិព័រណ៍មួយនេះ ​នឹងធ្វើឡើងក្នុងគោលបំណងលើកស្ទួយវិជ្ជាជីវៈអ្នកជំនាញ​ទេសភាព​នៅកម្ពុជា៕អត្ថបទ រដ្ឋា 

កម្ពុជា​រក​ឃើញ​ករណី​ឆ្លង​​កូវីដចំនួន៣០០នាក់ ខណៈឆ្លងក្នុងសហគមន៍អូមីក្រុងហក់ឡើងខ្ពស់​

2022/02/12 11:50:39 am        991
ភ្នំពេញ៖ ​ក្រសួង​សុខាភិបាល​នៅ​ថ្ងៃ​នេះ បានប្រកាស​ថា លទ្ធផល​តេស្ត​ដោយ​ម៉ាស៊ីន PCR រក​ឃើញ​ថា មនុស្ស ៣០០នាក់​ទៀត ត្រូវ​បាន​​ឆ្លង​មេរោគ​កូវីដ-១៩ ​ជាប្រភេទអូមីក្រុងទាំងអស់​ ក្នុងនោះ ឆ្លងក្នុងសហគមន៍អូមីក្រុងហក់ឡើងខ្ពស់រហូតដល់២៩៥នាក់ ។ប៉ុន្ដែក្រសួង​ បាន​ឱ្យ​ដឹង​បន្ថែម​ថា ថ្ងៃនេះករណីស្លាប់គឺគ្មាននោះទេ ។បើ​តាម​ក្រសួង​សុខាភិបាល ចំនួន​មនុស្ស​​ស្លាប់​ដោយសារ​ជំងឺ​កូវីដ-១៩ បាន​កើន​ឡើង​រហូត​ដល់ ៣,០១៥នាក់​ ហើយ​​គិត​ត្រឹម​ថ្ងៃ​នេះ ខណៈ​ចំនួន​អ្នក​ឆ្លង​ជំងឺ​នេះ​សរុប​បាន​កើន​ឡើង​ដល់ ១២៣,០៤២នាក់​នៅ​ទូទាំង​ប្រទេស។ក្រសួង​សុខាភិបាល​បញ្ជាក់​ថា អ្នក​ជំងឺ​កូវីដ-១៩ ​សរុប​រហូត​ដល់ ១១៨,៦៦០នាក់​ហើយ ត្រូវ​បាន​ព្យាបាល​ជា​សះ​ស្បើយ​ឡើង​វិញ៕

អាជ្ញាធរភ្នំពេញនឹងចាត់វិធានការបិទអាជីវកម្មទេសចរណ៍ណា ដែលល្មើសបម្រាម និងវិធានសុខាភិបាល

2022/02/11 02:06:31 pm        484
ភ្នំពេញ៖ មន្ត្រីជំនាញនៃរដ្ឋបាលសាលារាជធានីភ្នំពេញ បានចាប់ផ្តើមចុះត្រួតពិនិត្យតាមដានការអនុវត្តវិធានការទប់ស្កាត់ការរាតត្បាតកូវីដ-១៩ របស់​រាជរដ្ឋាភិបាល ក្រសួងសុខាភិបាល និងវិធានសុវត្ថិភាពទេសចរណ៍ ឬការអនុវត្តនីតិវិធីប្រតិបត្តិស្តង់ដារអប្បបរមា SOPលើអាជីវកម្មទេសចរណ៍ ក្នុងករណីពិនិត្យឃើញថា អាជីវកម្មខកខានអនុវត្ត ល្មើសបំរាមរាជរដ្ឋាភិបាល នឹងត្រូវតម្រូវឱ្យបិទជាបណ្តោះអាសន្ន។នៅក្នុងឱកាសចុះត្រួតពិនិត្យរៀបចំ និងការអនុវត្តនីតិវិធីប្រតិបត្តិស្តង់ដារអប្បបរមា SOP នៅភោជនីយដ្ឋាន ខេមា ឡា ប៉ុស្តិ៍ ព្រឹកថ្ងៃទី១១ ខែកុម្ភៈនេះ លោក ម៉ម វាសនា ប្រធានមន្ទីរទេសចរណ៍​រាជធានីភ្នំពេញ បានថ្លែងថា បន្ទាប់ពីរដ្ឋបាលសាលារាជធានីភ្នំពេញ បានចេញសេចក្តីណែនាំ ​ក្រើនរំលឹកអនុវត្តវិធានការសុខាភិបាល ដើម្បីទប់ស្កាត់កូវីដ១៩ ជាពិសេសមេរោគបំលែងខ្លួនអូមីក្រុងមក នៅពេលនេះក្រុមមន្ត្រីជំនាញនៃរដ្ឋបាលសាលារាជធានី​បានចុះត្រួតពិនិត្យតាមដានការអនុវត្ត វិធានសុខាភិបាល និងអនុវត្តវិធានប្រតិបត្តិស្តង់ដារអប្បបរមា SOP អោយបានខ្លាំងឡើងវិញលើមូលដ្ឋានអាជីវកម្មទេសចរណ៍នានា ហើយក្នុងករណីអាជីវកម្មណា​ខកខាន អនុវត្តមិនត្រូវអាជីវកម្មនោះ នឹងរងការផាកពិន័យ ។លោក ម៉ម វាសនា បញ្ជាក់ថា សម្រាប់ការចុះត្រួតពិនិត្យនេះយើងបានណែនាំតម្រូវអោយ​មូលដ្ឋាន​អាជីវកម្មទេសចរណ៍ត្រូវពង្រឹងវិធានការការត្រួតពិនិត្យសុខភាព វ៉ាស់កំដៅ ​ពាក់មាស់ Scan QR code និងរៀបចំរក្សាគន្លាតតុភ្ញៀវអង្គុយអោយបានត្រឹមត្រូវឡើងវិញ តាមគោលការណ៍ណែនាំ ទោះក្នុងពិធីជប់លៀងអ្វីក៏ដោយ។បើតាមអ្នកគ្រប់គ្រងទូទៅនៃភោជនីយដ្ឋានខេមាឡាប៉ុស្តិ៍ លោកស្រី សុខ ខន្តី បានថ្លែងថា ដើម្បីបាន​អាជីវកម្មទេសចរណ៍បានបើកដំណើរការប្រកបដោយសុវត្ថិភាព ភោជនីយដ្ឋាន​បានខិតខំអនុវត្តតាមគោលការណ៍នានារបស់រាជរដ្ឋាភិបាល ដើម្បីទប់ស្កាត់ការរាតត្បាត​មេរោគកូវីដ១៩ និងអូមីក្រុង ដូចជា ការកំណត់អត្តសញ្ញាណភ្ញៀវ ការស្នើភ្ញៀវ​ចុះឈ្មោះប្រើប្រាស់​ប្រព័ន្ធ QR Code “ទប់ស្កាត់កូវីដ-១៩” ការត្រួតពិនិត្យកំដៅ ​ការប្រើអាកុលសម្លាប់មេរោគ ការពាក់ម៉ាស់ និង ការរក្សាគន្លាត ជាដើម។សូមបញ្ជាក់ថា នៅក្នុងមានសារាចរណែនាំក្រសួងទេសចរណ៍​ស្ដីពីការពង្រឹង​ការអនុវត្តវិធានការនានា​របស់រាជរដ្ឋាភិបាល ក្រសួងសុខាភិបាល​ និងវិធានសុវត្ថិភាពទេសចរណ៍ ដើម្បីប្រយុទ្ធ ​និងទប់ស្កាត់ការឆ្លងរាលដាលនៃមេរោគកូវីដ-១៩ ប្រភេទអូមីក្រុង នៅថ្ងៃទី៩ ខែកុម្ភៈឆ្នាំ២០២២នេះ ​ក៏បានសរសេរថា ​គ្រប់មូលដ្ឋានអាជីវកម្ម ត្រូវអនុវត្តរាល់វិធានការជាធរ​មាននេះ ​ហើយក្នុងករណីអាជីវកម្មទេសចរណ៍ណាខកខានមិនបានអនុវត្ត​ ឬអនុវត្តមិនបានត្រឹមត្រូវ មន្ទីរទេសចរណ៍រាជធានី ខេត្ត ត្រូវស្នើសុំការសហការពីអាជ្ញាធរមូលដ្ឋានបញ្ឈប់​ប្រតិបត្តិការ​អាជីវកម្មនោះជាដាច់ខាត ​និងបន្តនីតិវិធីស្នើសុំការអនុវត្តវិធានការច្បាប់ជាធរមាន ពិសេស​ច្បាប់ស្តីពីវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩​ និងជំងឺកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត៕ អត្ថបទ ស៊ុម សុខជា

វិធានការសំខាន់ៗតាមមន្ទីរពេទ្យថ្នាក់ជាតិ ក្នុងការឆ្លើយតបបន្ទាន់នៃមេរោគកូវីដ-១៩បំប្លែងថ្មី

2022/02/11 01:58:12 pm        672
ភ្នំពេញ៖ ក្នុងវិបត្តិកូវីដ-១៩ រយៈពេលជាង០២ឆ្នាំមកនេះ បណ្តាមន្ទីរពេទ្យថ្នាក់ជាតិទាំងអស់ បានផ្តល់ សេវាសុខភាពសាធារណៈជូនប្រជាពលរដ្ឋ ដោយអនុវត្តវិធានការសំខាន់ៗ ដើម្បីឆ្លើយតបបន្ទាន់ នៃមេរោគកូវីដ-១៩ បំប្លែងថ្មីនិងបន្តបន្ទាប់។បើតាមលោកសាស្រ្តាចារ្យ វេជ្ជបណ្ឌិត ញឹប អង្គាបុស្ស នាយកមន្ទីរពេទ្យកុមារជាតិ ប្រាប់BTVNEWS នាព្រឹកថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២២នេះថា ស្ថានភាពជំងឺកូវីដ-១៩ បន្តរីករាលដាល និងបំប្លែងថ្មី ប្រភេទអូមីក្រុង មិនថាតែនៅប្រទេសកម្ពុជា ក៏ដូចជាពិភពលោកទាំងមូល។ ថ្វីត្បិតថាមេរោគកូវីដ-១៩ ប្រភេទអូមីក្រុងនេះ ស្រាលជាងប្រភេទដែលតា ពីមុនមក ក៏ប៉ុន្តែវានៅតែជាទម្ងន់ និងផល​លំបាក​ចំពោះសុខភាពប្រជាជនកម្ពុជា។ ទាក់ទងនឹងការងារខាងលើនេះ មន្ទីរពេទ្យមានវិធានការ និងបង្កើនការប្រុងប្រយ័ត្នខ្ពស់ ចំពោះ​អ្នកជំងឺ និងលោកគ្រូពេទ្យ អ្នកគ្រូពេទ្យ ​នៅពេល​មក​ទទួល​សេវាពិនិត្យ ​សម្រាកព្យាបាល និង​ការ​ផ្តល់សេវា ​ដោយអនុវត្តនូវវិធានការណ៍សំខាន់ៗ ​បង្ការការ​ឆ្លង​ជាយ​ថា​ហេតុនូវជំងឺកូវីដ-១៩ និងដើម្បីកាត់ផ្តាច់ការចម្លងចូលក្នុងសហគមន៍។លោកសាស្រ្តាចារ្យវេជ្ជបណ្ឌិត ញឹប អង្គាបុស្ស បានបញ្ជាក់ទៀតថា ស្របពេលដែលជំងឺកូវីដ-១៩ បន្តរីករាលដាល ស្នើឲ្យក្រុមដែលងាយរងគ្រោះ ដូចជាស្រី្តមានផ្ទៃពោះ ស្រី្តកំពុងតែបំបៅកូន​ដោយទឹកដោះ ជនចាស់ជរា ​ដែលមានជំងឺប្រចាំកាយ ​កុមារតូចមានអាយុចាប់ពី៥ឆ្នាំឡើង ចាំបាច់ ត្រូវតែមកទទួលការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩។ ប្រសិនបើពួកគាត់មិនបានចាក់វ៉ាក់សាំងនោះទេ​ នៅពេលជំងឺឆ្លងចូលមក អត្រាឈឺ ​និងស្លាប់ គឺខ្ពស់ជាង​ ក្រុមអ្នកដែលបានចាក់វ៉ាក់សាំងគ្រប់ដូស ​និងមានសុខភាពមាំមួន នេះជាបទពិសោធន៍​ដែលមនី្ទរពេទ្យបានជួបប្រទះក្នុងរយៈពេលកន្លងមកនេះ ​ជាពិសេសការឆ្លងជំងឺកូវីដ-១៩ នាឆ្នាំ២០២១មកនេះ។ ដូច្នេះសូមអញ្ជើញបងប្អូនប្រជាពលរដ្ឋ មកចាក់វ៉ាក់សាំងឲ្យបានគ្រប់ៗគ្នា ​យ៉ាងតិចបំផុត២ដូស និង​ដូសជំរុញលើកទី៣ ​ប្រសិនបើអ្នកបាន​ចាក់វ៉ាក់សាំងដូសទី៣​ រួចហើយ សូមអញ្ជើញ​មកចាក់វ៉ាក់សាំងដូសទី៤ ​ដើម្បី​ជួយ​ការពារសុខ​ភាព​បងប្អូន​ប្រជាពលរដ្ឋ ឲ្យចាកផុត​ពី​ជំងឺកាចសាហាវមួយនេះ៕ អត្ថបទ រដ្ឋា

អាជ្ញាធរចុះដាក់ស្លាកសម្គាល់ផ្ទះអ្នកឆ្លងកូវីដ និងបន្តតាមដានបញ្ហាសុខភាពជាប់ជាប្រចាំ

2022/02/11 01:46:34 pm        864
ភ្នំពេញ៖ អាជ្ញាធរមូលដ្ឋានក្នុងរាជធានីភ្នំពេញ ដើម្បីបង្កើនការយកចិត្តទុកដាក់ទប់ស្កាត់ការឆ្លងរាលដាលកូវីដ១៩ ពិសេសប្រភេទបំប្លែងថ្មីអូមីក្រុង បានចុះដាក់ស្លាកសម្គាល់នៅតាមផ្ទះរបស់ពលរដ្ឋណាដែលមានវិជ្ជមានកូវីដ និងបន្តទំនាក់ទំនងតាមដានសុខភាពរបស់ពួកគាត់ជាប់ជាប្រចាំ។ក្នុងកាលទេសៈបច្ចុប្បន្នដែលករណីវិជ្ជមានកូវីដ-១៩ ជាពិសេសវីរុសបំប្លែងថ្មី អូមីក្រុង មានការឡើង​ជា​បន្តបន្ទាប់ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ​ អាជ្ញាធរមូលដ្ឋានតាមភូមិ សង្កាត់ ខណ្ឌ កំពុង​មមាញឹកចាត់ចែង​ការងារនេះ​យ៉ាងយកចិត្តទុកដាក់។ ជាក់ស្ដែងសម្រាប់សង្កាត់ ដង្កោ ខណ្ឌដង្កោ ក៏មានករណីឆ្លងចំនួន២០ករណីផងដែរ គិតត្រឹមចុងខែ មករា មកទល់ពេលនេះ។ នេះជាការលើកឡើងរបស់លោកស្រី សឿង សេរី ជាចៅសង្កាត់ ខណៈដែលលោកស្រី នាំយកអំណោយ​មួយចំនួន​ជូនគ្រួសារដែលបានឆ្លង។លោកស្រីបន្តថា បច្ចុប្បន្ននេះអាជ្ញាធរគឺបន្តចុះដាក់ស្លាកសម្គាល់តាមទីផ្ទះដែលបានរាយការណ៍ថា វិជ្ជមានកូវីដ-១៩ និងអប់រំណែនាំមិនឱ្យចេញមកក្រៅ និងមិនអនុញ្ញាត​ឱ្យអ្នកជិតខាង ចូលទៅ​ពាក់ព័ន្ធ​កំឡុងពេលព្យាបាលនេះ។ ​លោកស្រីចៅសង្កាត់បន្តថា កំឡុងពេលព្យាបាលក៏អាជ្ញាធរ​សង្កាត់ ខណ្ឌ បន្តទំនាក់ទំនងជាមួយអ្នកជំងឺជាប្រចាំ​ ដើម្បីតាមដានស្ថានភាពសុខភាព និង​ផ្ដល់ប្រឹក្សានានាលើបញ្ហានេះ ។ពាក់ព័ន្ធនឹងការទប់ស្កាត់កូវីដ-១៩ ជាពិសេសកំឡុងពេលមានការកើនឡើងវីរុសបំប្លែងថ្មី អូមីក្រុង​នេះ រដ្ឋបាលរាជធានីភ្នំពេញបានចេញ សេចក្ដីណែនាំបន្ថែម ស្ដីពី ការពង្រឹងប្រសិទ្ធភាព​នៃការ​គ្រប់គ្រង ថែទាំ និងព្យាបាលអ្នកជំងឺកូវីដ-១៩ ​នៅតាមផ្ទះក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ។ សេចក្ដីណែនាំនោះ ​បានបញ្ជាក់ពីការផាកពិន័យ ​តាមមាត្រា២ នៃប្រកាសអន្តរក្រសួង ចុះថ្ងៃទី ១៩ ខែមីនា ឆ្នាំ២០២១របស់ក្រសួងសេដ្ឋកិច្ច និងក្រសួងសុខាភិបាល ស្ដីពីការពិន័យជាប្រាក់​ចំពោះ​បុគ្គល ឬនីតិបុគ្គលដែលប្រព្រឹត្តិអំពើល្មើស​នឹងវិធានការសុខាភិបាល ដើម្បីទប់ស្កាត់​ការឆ្លង​រាលដាល​នៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវនិងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត។ លើសពីនេះគឺការដាក់ពន្ធនាគារ​ ស្របតាមមាត្រា ១០មាត្រា ១១ នៃច្បាប់ស្ដីពីវិធានការទប់ស្កាត់​ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវនិងប្រកបដោយ​គ្រោះថ្នាក់ធ្ងន់ធ្ងរ​ផ្សេងទៀត៕ អត្ថបទ៖ គឹមហុក

ម្ចាស់ពិធីមង្គលការអនុវត្តតាមការណែនាំរបស់រដ្ឋបាលរាជធានី កំណត់ចំនួនមនុស្សមួយតុត្រឹម ៧នាក់

2022/02/11 12:38:12 pm        856
​ភ្នំពេញ ៖ដើម្បីចូលរួមទប់ស្កាត់ការចម្លងរាលដាលជំងឺកូវីដ-១៩ បំប្លែងថ្មី អូមីក្រុង កាន់តែខ្លាំងឡើងចូលក្នុង សហគមន៍នោះ ម្ចាស់ពិធីមង្គលការ បានអនុវត្តតាមការណែនាំរបស់រដ្ឋបាលរាជធានីភ្នំពេញ កំណត់អ្នកចូលរួម គឺមួយតុអង្គុយតែមនុស្ស៧នាក់ និងវិធានការផ្សេងៗ មួយចំនួនទៀត។មួយថ្ងៃបន្ទាប់ពីរដ្ឋបាលរាជធានីភ្នំពេញ ចេញសេចក្តីក្រើនរំលឹក ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាល​មេរោគបំប្លែងថ្មី អូមីក្រុង នៅក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ ដោយក្នុងនោះត្រូវកំណត់អ្នកចូលរួមក្នុង ពិធីមង្គលការ និងកម្មវិធីជួបជុំផ្សេងៗទៀត ត្រូវកំណត់ចំនួនមនុស្សត្រឹម ៧នាក់ចុះក្រោមនោះ ម្ចាស់ពិធី មង្គលការ និងកម្មពិធីជួបជុំផ្សេងៗ ប្រកាន់ភ្ជាប់ការណែនាំរបស់រដ្ឋបាលរាជធានីភ្នំពេញ។លោក តូច ពុទ្ធានី ម្ចាស់ពិធីមង្គលការ នៅថ្ងៃទី១១ ខែកុម្ភៈនេះ បានប្រាប់BTVឱ្យដឹងថា នៅក្នុង ពិធីមង្គលការប្អូនប្រុសលោក គឺបានប្រកាន់ភ្ជាប់តាមការណែនាំរបស់រដ្ឋបាលរាជរដ្ឋរាជធានីភ្នំពេញ ដោយ មានម៉ាស៊ីនវ៉ាស់កំដៅ ទឹកអាល់កុល និងការកំណត់​ចំនួនភ្ញៀវចូលរួមមួយតុត្រឹម ៧នាក់​ជាដើម។លោក បានបន្តថា ក្នុងបរិបទជំងឺកូវីដ-១៩ គឺត្រូវប្រុងប្រយ័ត្នទាំងអស់គ្នា ដើម្បីការពារកុំឱ្យឆ្លងជំងឺ កូវីដ-១៩ ជាពិសេសមេរោគបំប្លែងថ្មី អូមីក្រុង។លោក ជា សុខៃ ចៅសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ បានឱ្យដឹងដែរថា បន្ទាប់ពីទទួលបានសេចក្តីក្រើនរំលឹករបស់រដ្ឋបាលរាជធានីភ្នំពេញ ​អាជ្ញាធរ បានផ្សព្វផ្សាយ​នៅ​តាមភូមិ និងសង្កាត់ ជំរុញពលរដ្ឋយល់ដឹងបន្ថែមពីវិធានការទប់ស្កាត់ជំងឺកូវីដ-១៩។ ​ក្រៅពីនេះ លោក បានព្រមានថា ប្រសិនពលរដ្ឋមិនគោរពតាមការណែនាំនោះទេ អាជ្ញាធរ នឹង​ចាត់វិធាន​ការតាមផ្លូវច្បាប់។យោងតាមសេចក្តីណែនាំរបស់រដ្ឋបាលរាជធានីភ្នំពេញ ស្តីពីការក្រើនរំលឹកដល់ប្រជាពលរដ្ឋ ​បាន លើក​ឡើងថា ចាប់ពីពេលនេះតទៅចំពោះទីតាំងដែលប្រមូលផ្តុំមនុស្សច្រើនដូចជា កន្លែង​រៀបចំពិធីមង្គល​ការ​ ភោជនីយដ្ឋាន ពិធីបុណ្យទាន ​កន្លែងកម្សាន្ត ​និងការជួបជុំ​ ប្រមូលផ្តុំផ្សេងៗ ដែលមាន​មនុស្សច្រើន ត្រូវឲ្យរៀបចំកៅអី អង្គុយមានគម្លាតសុវត្ថិភាព ដោយមិនឲ្យលើសពី៧នាក់ ក្នុងមួយតុ ​និងត្រូវប្រកាន់ខ្ជាប់នូវវិធានការសុខាភិបាល។ ក្រៅពីនេះ ក៏ត្រូវពិនិត្យប័ណ្ណចាក់វ៉ាក់សាំងបើបុគ្គលណាមួយមិនបានចាក់វ៉ាក់សាំង ឬហួស​រយៈពេល​៤ខែហើយ ​មិនបានទៅចាក់វ៉ាក់សាំងដូសទី៣ ឬដូសជំរុញដោយគ្មានមូលហេតុត្រឹមត្រូវ បុគ្គលនោះ ​មិនអនុញ្ញាតឲ្យចូលទីតាំង ​ឬកន្លែងប្រារព្ធពិធីនោះឡើយ៕អត្ថបទ៖ ទូច សោភ័ណ

អតីតអគ្គលេខាធិការUNគាំទ្រសម្តេចតេជោជាប្រធានអាស៊ាន ជាពិសេសការយកចិត្តទុកដាក់ជួយមីយ៉ាន់ម៉ា

2022/02/11 12:19:28 pm        720
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២២នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តមបាន គីមូន (Ban Ki-moon) អតីតអគ្គលេខាធិការអង្គការសហប្រជាជាតិ និងជាសហប្រធាននៃកិច្ចប្រជុំកំពូលសន្តិភាពពិភពលោកឆ្នាំ២០២២។ នៅក្នុងកិច្ចពិភាក្សាលក្ខណៈទ្វេភាគីនេះ សម្ដេចតេជោ បានសម្តែងនូវក្តីរីករាយដែលបានជួប ឯកឧត្តម បាន គីមូន សារជាថ្មីម្ដងទៀត ក្រោយពីឯកឧត្តមបានចប់តួនាទីជាអគ្គលេខាធិកាអង្គការ​សហប្រជាជាតិ។ក្នុងជំនួបនេះ ឯកឧត្តម Ban Ki-moon បានមានប្រសាសន៍ថា ឯកឧត្តមសង្ឃឹមថា សម្ដេចនឹងមាន​ជំនួប​ល្អប្រសើរជាមួយ នឹងឯកឧត្តមប្រធានាធិបតី Moon Jae-In នៅថ្ងៃរសៀលនេះ ​ជាពិសេស ឯកឧត្តម សង្ឃឹមថា ទំនាក់ទំនងទ្វេភាគីរវាងកម្ពុជា និងកូរ៉េ ​នឹងមានភាពល្អប្រសើរ ​និងរីកចម្រើន និងទំនាក់ទំនង​កាន់តែល្អប្រសើរបន្ថែមទៀតរវាងកូរ៉េ ​និងអាស៊ាន។សម្តេចតេជោ នាយករដ្ឋមន្ត្រី ក៏បានអរគុណចំពោះការលើកឡើងរបស់ឯកឧត្តម ​បាន គីមូន និងពិតជារីករាយ​ដែលបានធ្វើជាសហប្រធាន ជាមួយ ឯកឧត្តម នៅក្នុងកិច្ចប្រជុំកំពូល​សន្តិភាព​ពិភពលោកឆ្នាំ២០២២ នេះ។ សម្ដេចតេជោ បានមានប្រសាសន៍ថា អង្គការ UPF ពិតជាបាន​ធ្វើការ​ងារ​នេះដ៏ល្អ​ និងសំខាន់ ​ដែលជាយន្តការមួយសម្រាប់ការស្វែងរកសន្តិភាពនៅឧបទ្វីបកូរ៉េ។ សម្ដេចតេជោ ក៏បានមានប្រសាសន៍ទៀតថា​ អង្គការ UPF បានយកចិត្តទុកដាក់ ក្នុងការប្រមូល​យក​ថ្នាក់ដឹកនាំពិភពលោក បច្ចុប្បន្ននិងអតីតមេដឹកនាំ​ មកជួបជុំនាពេលនេះគឺជារឿងដែលប្រសើរបំផុត ។ សម្ដេចតេជោ បានមានប្រសាសន៍ទៀតថា ​យើងគួរតែបន្តធ្វើការរួមគ្នាដើម្បីគាំទ្រ ក្នុងការពង្រឹង​សកម្មភាព​របស់អង្គការ UPF នេះ​ ដែលបានដើរតួនាទីយ៉ាងសំខាន់ក្នុងការស្វែងរកសន្តិភាពនេះ។ នៅក្នុងជំនួបនេះផងដែរ ឯកឧត្តម បាន គីមូន ​ក៏មានការផ្លាស់ប្ដូរមតិយោបល់ ក៏ដូចជា​ការ​រួមចំណែក​ក្នុង​ការស្វែងរកដំណោះស្រាយក្នុងប្រទេសមីយ៉ាន់ម៉ាផងដែរ ។ឯកឧត្តម បានមានប្រសាសន៍ថា​ ឯកឧត្តមពិតជាមានការគាំទ្រ ​នូវតួនាទីដ៏សំខាន់សម្រាប់អាស៊ាន ជាពិសេស​ការឯកភាពរបស់អាស៊ាន ហើយឯកឧត្តម ក៏បានគាំទ្រចំពោះសម្តេចតេជោ​ជាប្រធាន​អាស៊ាន​ក្នុងឆ្នាំ២០២២ នេះ ។ ឯកឧត្តម បានមានប្រសាសន៍ថា ដំណើរទស្សនកិច្ចរបស់សម្ដេចតេ​ជោ​ទៅកាន់ប្រទេសមីយ៉ាម៉ា​ កន្លងទៅនេះ​ គឺជារឿងដ៏សំខាន់​ ក្នុងការស្វែងរកដំណោះស្រាយ ​បញ្ចប់ជម្លោះនៅ​ប្រទេសមីយ៉ាន់ម៉ា ជាពិសេស ឯកឧត្តមគាំទ្រ ចំពោះការបង្កើតឲ្យមានប្រេសិតពិសេស​របស់ប្រធាន​អាស៊ាន​ក្នុង​ការរក​ដំណោះស្រាយនៅមីយ៉ាន់ម៉ានេះ៕

កម្ពុជា​រក​ឃើញ​ករណី​ឆ្លង​​កូវីដ​ចំនួន២៧៤នាក់ ​ជា​ប្រភេទអូមីក្រុងទាំងអស់

2022/02/11 12:09:49 pm        356
ភ្នំពេញ៖ ​ក្រសួង​សុខាភិបាល​នៅ​ថ្ងៃ​នេះ បានប្រកាស​ថា លទ្ធផល​តេស្ត​ដោយ​ម៉ាស៊ីន PCR រក​ឃើញ​ថា មនុស្ស ២៧៤នាក់​ទៀត ត្រូវ​បាន​​ឆ្លង​មេរោគ​កូវីដ-១៩ ​ជាប្រភេទអូមីក្រុងទាំងអស់​ ក្នុងនោះ ឆ្លងក្នុងសហគមន៍អូមីក្រុងហក់ឡើងខ្ពស់រហូតដល់២៦៦នាក់ ។ប៉ុន្ដែក្រសួង​ បាន​ឱ្យ​ដឹង​បន្ថែម​ថា ថ្ងៃនេះករណីស្លាប់គឺគ្មាននោះទេ ។បើ​តាម​ក្រសួង​សុខាភិបាល ចំនួន​មនុស្ស​​ស្លាប់​ដោយសារ​ជំងឺ​កូវីដ-១៩ បាន​កើន​ឡើង​រហូត​ដល់ ៣,០១៥នាក់​ ហើយ​​គិត​ត្រឹម​ថ្ងៃ​នេះ ខណៈ​ចំនួន​អ្នក​ឆ្លង​ជំងឺ​នេះ​សរុប​បាន​កើន​ឡើង​ដល់ ១២២,៧៤២នាក់​នៅ​ទូទាំង​ប្រទេស។ក្រសួង​សុខាភិបាល​បញ្ជាក់​ថា អ្នក​ជំងឺ​កូវីដ-១៩ ​សរុប​រហូត​ដល់ ១១៨,៥២៥នាក់​ហើយ ត្រូវ​បាន​ព្យាបាល​ជា​សះ​ស្បើយ​ឡើង​វិញ៕

សម្តេចតេជោ ថ្លែងប្រាប់ពិភពលោកថា សង្គ្រាមមិនអាចបញ្ចប់សង្គ្រាម និងនាំ​មកនូវ​សន្តិភាព​នោះទេ

2022/02/11 12:00:22 pm        170
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានថ្លែងទៅកាន់ពិភពលោកថា សង្គ្រាមមិនអាចបញ្ចប់សង្គ្រាម និងនាំមកនូវសន្តិភាពនោះទេ ។សម្ដេចតេជោ ហ៊ុន សែន ពេលអញ្ជើញថ្លែងសន្ទររកថា បើកកិច្ចប្រជុំកំពូលសន្តិភាពពិភពលោកឆ្នាំ ២០២២ ក្រោមមូលបទ "ឆ្ពោះទៅកាន់សន្តិភាពនៅឧបទ្វីបកូរ៉េ" ដែលមានការចូលរួមពីសំណាក់​មេ​ដឹកនាំ និង​អតីត​អ្នកដឹកនាំ ​ដែលជាវាគ្មិន​ មកពីជាង១០០ប្រទេស នៅលើពិភពលោកនោះ បាន​ចែក​រំលែកបទ ​ពិសោធន៍របស់សម្តេច ​ដែលបានឆ្លងកាត់ជាងពាក់កណ្ដាលជីវិតមកហើយ គឺការ​ចរចារ​ស្វែង​រកការបញ្ចប់ សង្គ្រាមស៊ីវិល ​តាមរយៈនយោបាយឈ្នះ-ឈ្នះ ​ដោយសម្ដេចបានបញ្ជាក់ថា សន្តិភាព ​គឺមិនអាចយក សង្គ្រាម ដើម្បីបញ្ចប់សង្គ្រាមបានទេ។សម្ដេចតេជោប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា ​បានបង្ហាញមោទកភាព ​និងសេចក្តីរីករាយ ដែល សម្តេច​មានកិត្តិយសធ្វើជាសហប្រធានកិច្ចប្រជុំកំពូលសន្តិភាពពិភពលោកឆ្នាំ២០២២ ស្ដីពី សន្តិភាព​នៅឧបទ្វីបកូរ៉េ ​និងអរគុណដោយស្មោះចំពោះសហព័ន្ធសន្តិភាពសកល សម្រាប់ការ​ផ្ដល់​បដិសណ្ឋារ​កិច្ចដ៏កក់​ ក្តៅចំពោះ​សម្ដេច និងគណៈប្រតិភូ។ កិច្ចប្រជុំកំពូលពិភពលោកនេះ ​ពិតជាតំណាងឲ្យកិច្ចខិតខំប្រឹងប្រែង រួមគ្នា ក្នុងការស្វែងរក​បុព្វហេតុ​ដ៏មានតម្លៃ ​ដែលនោះ ​គឺជាបុព្វហេតុ ​នៃ​សន្តិភាព៕អត្ថបទ៖ មុត សុទ្ធ

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

អេស្ប៉ាញរកឃើញមនុស្សស្លាប់ខ្ពស់បំផុតពាក់ព័ន្ធនឹងកម្តៅក្នុងខែឧសភា ចាប់តាំងពីឆ្នាំ ២០១៥
06/03/2026 09:06 PM
អគ្គិភ័យ និងការខូចខាត បានកើតមាននៅអាកាសយានដ្ឋានគូវែត ក្រោយការវាយប្រហាររបស់អ៊ីរ៉ង់
06/03/2026 08:06 PM
ឥណ្ឌាអនុម័តមូលនិធិជាង ១ពាន់លានដុល្លារ ដើម្បីជួយក្រុមហ៊ុនអាកាសចរណ៍ ស្របពេលប្រេងយន្តហោះឡើងថ្លៃ
06/03/2026 08:06 PM
ក្រុមអ្នកតាំងលំនៅនិគមន៍អ៊ីស្រាអែលវាយប្រហាររថយន្តដឹកគ្រួសារប៉ាឡេស្ទីននៅតំបន់វ៉េសប៊ែង
06/03/2026 08:06 PM
ឈីលីកម្ទេចបណ្តាញលាងលុយកខ្វក់ដែលមានការជាប់ពាក់ព័ន្ធនឹងក្រុមឧក្រិដ្ឋជន Tren de Aragua
06/03/2026 08:06 PM
អរិភាពនៅតំបន់ឈូងសមុទ្រឡើងកម្តៅជាថ្មី ខណៈកិច្ចប្រជុំសន្តិភាពអាមេរិក-អ៊ីរ៉ង់ជាប់គាំង
06/03/2026 08:06 PM
កូដកម្មជុំវិញកំណែទម្រង់ការងារ ធ្វើឲ្យប៉ះពាល់ដល់រថភ្លើង ជើងហោះហើរ និងសាលារៀននៅព័រទុយហ្គាល់
06/03/2026 08:06 PM
ចិនច្រានចោលអំណះអំណាងការងារដោយបង្ខំ ជាការឆ្លើយតបនឹងសំណើពន្ធអាមេរិក
06/03/2026 08:06 PM
វិមានក្រឹមឡាំង៖ រុស្ស៊ីនឹងបន្តវាយប្រហារអ៊ុយក្រែនជាប្រព័ន្ធ ក្រោយការវាយប្រហារដ្រូននៅទីក្រុង St Petersburg
06/03/2026 08:06 PM
អ្នកវិទ្យាសាស្រ្តព្រមានថា បាតុភូតអែល នីញ៉ូ អាចនឹងវាយប្រហារតំបន់ភាគខាងត្បូងប្រេស៊ីលក្នុងឆ្នាំនេះ
06/03/2026 08:06 PM