រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទចុះពិនិត្យវឌ្ឍនភាពការងារសាងសង់ស្ពានភ្នំក្រវាញ និង​ផ្លូវកៅ​ស៊ូ​ក្នុង​​ខេត្តពោធិ៍សាត់
BREAKING NEWS|កម្ពុជាចាត់ទុកផែនការថៃចង់ដណ្តើមប្រាសាទតាក្របី និងបិទប្រាសាទតាមាន់ធំគឺជាការប៉ុនប៉ងឈ្លានពានកម្ពុជាគិតទុកជាមុន និងមិនគោរពបទឈប់បាញ់
សម្ដេចតេជោ៖សង្គ្រាមព្រំដែនកម្ពុជា-ថៃបានផ្ទេរពីសង្គ្រាមប្រើប្រាស់អាវុធមកជាសង្រ្គាម ប្រើប្រាស់ជំពាមកៅស៊ូ ខណៈបើពិនិត្យឲ្យសុីជម្រៅវាជារឿងធំ ប្រសិនបើមិនទប់ស្កាត់
ឯកឧត្តម ចាន់ ដារ៉ុង ដឹកនាំគណៈកម្មការ​អន្តរ​ក្រសួង​ចុះ​ពិនិត្យ​វាយ​តម្លៃ​បញ្ចប់​សុពល​ភាព​ការងារ​ថែ​ទាំ​ផ្លូវ​ខួបចំនួន ៣កំណាត់ ក្នុងខេត្តពោធិ៍សាត់

នយោបាយ​ និង ការអភិវឌ្ឍន៍

ពលរដ្ឋកាន់តែមានភាពកក់ក្ដៅរស់នៅតាមបរិបទថ្មី ក្រោយការបញ្ចប់ព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ

2021/12/21 01:39:56 pm        563
ភ្នំពេញ៖ ពលរដ្ឋរស់នៅក្នុងរាជធានីភ្នំពេញ បានសម្ដែងនូវភាពរីករាយ និងបង្ហាញអារម្មណ៍កាន់តែកក់ក្ដៅ ក្នុងការរស់នៅតាមបែបគន្លងថ្មី ក្រោយការបញ្ចប់ព្រឹត្តិការសហគមន៍២០កុម្ភៈ ជាពិសេសគឺក្ដីរំពឹងនៃការងើបឡើងវិញកាន់តែប្រសើរនៃសេដ្ឋកិច្ចគ្រួសារ។មួយថ្ងៃក្រោយពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ប្រកាសបិទបញ្ចប់ព្រឹត្តិការណ៍ សហគមន៍២០កុម្ភៈ ប្រជាពលរដ្ឋរស់នៅរាជធានីភ្នំពេញ នៅថ្ងៃទី២១ ខែធ្នូនេះ បានសម្តែងការអបអរសាទរ និងអរគុណរាជរដ្ឋាភិបាល ជាពិសេសក្រសួងសុខាភិបាល ដែលដាក់​ចេញ​វិធានការជាច្រើន ដើម្បីបញ្ចប់ព្រឹត្តិការណ៍នេះ។ពួកគេបានអះអាងថា បើទោះជា​ព្រឹត្តិការណ៍​២០កុម្ភៈ ត្រូវបានបញ្ចប់ ក៏ពួកគេនឹងបន្តអនុវត្តវិធានការសុខាភិបាល ៣កុំ ៣ការពារ បួករួម​នឹងការចាក់វ៉ាក់សាំងកូវីដផងដែរ។តាមរយៈសារសំឡេងពិសេសរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា នៅថ្ងៃទី២០ ខែធ្នូនេះ ​បានប្រកាសបញ្ចប់ព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ ដែលជា​ព្រឹត្តិការណ៍​ឆ្លងការ​រីក​រាលដាល​ជំងឺកូវីដ-១៩ ហើយក៏ជា​សោកនាថកម្ម ​ដែលកម្ពុជា ​បានរងគ្រោះយ៉ាងធ្ងន់ធ្ងរ ដោយការ​រាតត្បាតនៃជំងឺកូវីដ-១៩។ ព្រឹត្តិការណ៍នេះ បានសម្លាប់ពលរដ្ឋខ្មែរជាងបីពាន់នាក់ ក្នុងរយៈពេល១០ខែកន្លងទៅ។​ ក្នុងការ​ប្រយុទ្ធ នឹងព្រឹត្តិការណ៍សហគមន៍២០កុម្ភនេះ​ រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញ​វិធានការ​ជា​បន្តបន្ទាប់​ រហូតទទួលជោគជ័យ​ នាពេលបច្ចុប្បន្ននេះ៕ អត្ថបទ៖ ទូច សោភ័ណ

វិស័យឯកជនស្នើពង្រីកការបណ្តុះបណ្តាលអ្នកជំនាញទេសចរណ៍ប្រចាំខេត្តឱ្យបានច្រើន

2021/12/21 12:40:09 pm        394
ភ្នំពេញ៖ នៅល្ងាចថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២១ ក្រសួងទេសចរណ៍ បានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២១ របស់គណៈកម្មការគ្រប់គ្រងគម្រោង ហូកា លើការងារបណ្តុះបណ្តាលជំនាញទេសចរណ៍។នៅក្នុងកិច្ចប្រជុំនោះ ភាគីវិស័យឯកជនបានស្នើបណ្តាគណៈកម្មការគម្រោងហូការ ពង្រីកការ​បណ្តុះ​បណ្តាលអ្នកជំនាញទេសចរណ៍ប្រចាំខេត្តរបស់ខ្លួនអោយបានច្រើន ​ដើម្បីធានានិរន្តភាព ការ​ផ្តល់​សេវា​ប្រកបដោយគុណភាព និងការផ្តល់សេវាទេសចរណ៍មានតំលៃសមរម្យ។បើតាមលោក ធួន ស៊ីណាន ប្រធានសមាគមន៍ទេសចរណ៍អាស៊ីប៉ាស៊ីហ្វិក ​បានថ្លែងថា កន្លងមក​ក្រុមហ៊ុន​ការីទេសចរណ៍​មានតម្រូវការច្រើននៃអ្នកជំនាញ​ទេសចរណ៍ផ្នែកមគ្គុទេសក៏ទេសចរណ៍ ជំនាញចុងភៅនិងជំនាញនានាទៀតជាប្រចាំនៅតាមខេត្តគោលដៅទេសចរណ៍ ប៉ុន្តែក្រុមហ៊ុន​មិន​អាចរកបាន ហើយទាមទារអោយក្រុមហ៊ុនការីទេសចរណ៍នានានាំ​អ្នកជំនាញ​ទេសចរណ៍​ពី​ក្រុមហ៊ុន​ទៅជាមួយ នៅពេលនាំភ្ញៀវទេសចរជាតិ​អន្តរជាតិ​ជាកញ្ចប់ទៅ​ទស្សនាកម្សាន្តនៅ​តាមខេត្ត​គោលដៅ​ទេសចរណ៍ ​ជាហេតុធ្វើអោយការរៀបចំកញ្ចប់ទេសចរណ៍ហាក់មានតម្លៃថ្លៃបន្តិច។ឯកឧត្តម ប៉ាក់ សុខុម រដ្ឋលេខាធិការក្រសួងទេសចរណ៍ បានថ្លែងថា កន្លងមកក្រសួងទេសចរណ៍​បាន​ផ្តល់ការបណ្តុះបណ្តាលជំនាញទេសចរណ៍ជាច្រើន​ ព្រមជាមួយគ្នានេះ ​ឯកឧត្តម ក៏បានស្នើ​មន្ទីរ​ទេសចរណ៍​ខេត្តទាំងអស់​ដែលមានធនធានគ្រូបង្គោលក្នុងមន្ទីរទេសចរណ៍របស់ខ្លួន និង​គ្រូបង្គោល​ដែលមកពីវិស័យឯកជនដែលទើបណ្តុះបណ្តាលបាននេះ ត្រូវធ្វើការបណ្តុះបណ្តាល​ជំនាញ​ទេសចរណ៍នោះទៅដល់បុគ្គលិក ​និងយុវជននានាទៀត ដើម្បីធានាដល់និរន្តរភាពបង្កើត​មូល​ធនមនុស្សគ្រប់គ្រាន់​នៅក្នុងខេត្តរបស់ខ្លួន ​និងការជម្រុញផ្តល់សេវាទេសចរណ៍តាមមូលដ្ឋាន​អោយមានតម្លៃសមរម្យ។លោក ជួប រតនា ប្រធាននាយកដ្ឋានផែនការទេសចរណ៍ក្រសួងទេសចរណ៍ ថ្លែងថា នៅ​ក្នុង​ដំណាក់​កាលទី២ ការអនុវត្តគម្រោងអភិវឌ្ឍន៍ជំនាញ ឆ្នាំ២០២០ ឆ្នាំ២០២៤ក្រោមជំនួយ​ឧបត្ថម្ភ​គាំទ្រ​ពីរដ្ឋាភិបាលស្វីល តាមរយៈទីភ្នាក់ងារការងារស្វីសសម្រាប់ការអភិវឌ្ឍ និង​កិច្ច​សហប្រតិបត្តិការ និងអង្គការស្វីសខាន់ថាក់ នៅក្នុងឆ្នាំ២០២១នេះយើង​បណ្តុះបណ្តាល​គ្រូ​បង្គោល​ហូការ និង​បុគ្គលិក​ជំនាញ​ទេសចរណ៍សម្រាប់​បណ្តុះបណ្តាលបន្តក្នុងមូលដ្ឋាន​អាជីវកម្ម​បាន​ចំនួនជាង​ ៦០០នាក់ នៅតាមខេត្តគោលដៅរួមមាន៖ ខេត្តក្រចេះ ព្រះវិហារ រតនគិរី និង​ខេត្តមណ្ឌលគិរី ខណៈក្នុងដំណាក់កាលទី១ គណៈកម្មការគ្រប់គ្រង​គម្រោងហូការ​បាន​បណ្តុះបណ្តាល​បុគ្គលិក និងយុវជនជាច្រើន និងបានវាយតំលៃ​ទទួលស្គាល់អ្នកជំនាញជំនាញ​ទេសចរណ៍​បានប្រមាណជិត ១២០០នាក់៕ អត្ថបទ ស៊ុម សុខជា

រដ្ឋបាលរាជធានីភ្នំពេញ គ្រោង​នឹង​សាងសង់​ស្ពានអាកាសថ្មីមួយកន្លែងទៀត​នៅ​ចំណុច​ភ្លើង​ស្តុបផ្សារ​ស៊ិនជូរីផ្លាហ្សា

2021/12/21 12:23:10 pm        4233
ភ្នំពេញ៖ ដោយសារការកកស្ទះចរាចរណ៍រាល់ថ្ងៃនៅតំបន់ភ្លើងស្តុបផ្លូវលេខ២០០៤ កែងនៅផ្លូវសហព័ន្ធរុស្ស៊ី នៅក្នុងសង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាល់ថ្ងៃនោះ រដ្ឋបាលរាជធានីភ្នំពេញ គ្រោងនឹងសាងសង់ស្ពានអាកាសថ្មីមួយកន្លែងទៀត នៅចំណុចភ្លើងស្តុបផ្សារស៊ិនជូរីផ្លាហ្សានេះ ដើម្បីសម្រួលចរាចរណ៍ដល់បងប្អូនប្រជាពលរដ្ឋ ឆ្លងកាត់ផ្លូវលេខ២០០៤ ក៏ដូចជាផ្លូវសហព័ន្ធរុស្ស៊ី និងផ្លូវលេខ២០១១។នេះបើតាមការបញ្ជាក់របស់ ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ក្នុងកិច្ចប្រជុំតាមរយៈការបញ្ជូនរូបភាព និងសម្លេង ( Video Conference ) ជាមួយនឹងកងកម្លាំង​ទាំង​ពីរប្រភេទ មន្ទីរពាក់ព័ន្ធ និងអាជ្ញាធរខណ្ឌទាំង១៤ កាលពីល្ងាចថ្ងៃទី ២០ ធ្នូ ឆ្នាំ២០២១នេះ នៅ​សាលារាជធានីភ្នំពេញ ។ឯកឧត្តម ឃួង ស្រេង បានមានប្រសាសន៍ថា ការស្ថាបនាស្ពានអាកាស និងផ្លូវក្រោមដី​នៅ​រង្វង់មូល​ចមចៅ បានស្ថាបបានច្រើនភាគរយហើយ និងបាន​ដាក់​ឲ្យដំណើរការ ផ្លូវមួយចំនួន​នៃ​ស្ពានអាកាស​ និងផ្លូវក្រោមដីនេះហើយដែរ ។ ស្ពានអាកាស និងផ្លូវក្រោមដីនៃរង្វង់មូលចោមចៅនេះ ក្រោយពីមានការដាក់ឲ្យដំណើរការ ផ្លូវមួយ​ចំនួននៃស្ពាននេះ​ លំហូរសារាចរនៅតាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី ,ផ្លូវលេខ២០០៤​ក៏ដូចជា​ផ្លូវលេខ​២០១១ ​មានការកកស្ទះចរាចរណ៍​យ៉ាងខ្លាំង ដែលតម្រូវឲ្យរដ្ឋបាលរាជធានីភ្នំពេញ​ធ្វើការ​សិក្សា ដើម្បីសាងសង់ស្ពានអាកាសថ្មីមួយទៀត ​នៅចំណុចខាងលើនេះ ដើម្បីសម្រួល​ដល់​ការ​ធ្វើ​ដំណើរ​របស់បងប្អូនប្រជាពលរដ្ឋ។ស្ពានអាកាសថ្មីមួយនេះគ្រោង​ នឹងបើកការដ្ឋានស្ថាបនា ក្រោយពីបើកសម្ពោធដាក់​ឲ្យប្រើប្រាស់​ជា​ផ្លូវការនូវស្ពានអាកាស និងផ្លូវក្រោមដីនៃរង្វង់មូលចោមចៅ ។ នៅពេលការ​ដោះស្រាយ​ចរាចរណ៍​នៅ​រង្វង់មូលចោមចៅបានល្អប្រសើរហើយ​ វាបែរមកកកស្ទះចរាចរណ៍ នៅ​ចំណុច​ស្តុបផ្សារស៊ិនជូរីផ្លាហ្សា ​(ផ្លូវ២០០៤ កែងផ្លូវសហពន្ធរូស៊ី) នេះតែម្ដង ដែល​តម្រូវ​ឲ្យរដ្ឋបាល​រាជធានី​ភ្នំពេញ ​ត្រូវតែធ្វើការសិក្សា ដើម្បីសាងសង់ស្ពានអាកាសថ្មីមួយទៀតនេះ៕អត្ថបទ៖ ប្រាក់ វ៉ាន់ដា

បុណ្យខ្លែងបន្ទាយស្រី ព្រឹត្តិការណ៍ប្រពៃណីប្រចាំរដូវកាលពង្រីកសក្តានុពលទេសចរណ៍

2021/12/20 04:51:15 pm        591
សៀមរាប៖ រដ្ឋបាលស្រុកបន្ទាយស្រី នៅក្នុងព្រឹត្តិការណ៍បុណ្យខ្លែងលើកដំបូងរបស់ខ្លួន បានបង្ហាញគោលដៅសម្រាប់អនាគតថា បុណ្យខ្លែង នឹងស្ថិតនៅជាកម្មវត្ថុនៃព្រឹត្តិការណ៍ប្រពៃណីប្រចាំរដូវកាល និងចាប់យកនូវព្រឹត្តិការណ៍ប្រពៃណី សាសនា បុណ្យជាតិសំខាន់ៗ រួមទាំងការបង្កើតថ្មីបន្ថែមទៀត ទុកជាផលិតផលដើម្បីពង្រីកសក្តានុពលទេសចរណ៍ក្រៅពីប្រាសាទ។បុណ្យខ្លែងបន្ទាយស្រី គឺជាព្រឹត្តិការណ៍មួយ ក្នុងព្រឹត្តិការណ៍ដំបូងៗ ដែលរដ្ឋបាលស្រុកបន្ទាយស្រី​បាន​បង្កើតឡើង ដើម្បីរួមចំណែកផ្តើមស្តារវិស័យទេសចរណ៍ឡើងវិញ បន្ទាប់ពីរងគ្រោះដោយ​វិបត្តិកូវីដ-១៩ អស់រយៈពេលជិត២ឆ្នាំ។ នេះជាការលើកឡើងរបស់លោក ឃឹម ហ្វីណង់ អភិបាល​ស្រុកបន្ទាយស្រី កាលពីម្សិលមិញ ក្នុងពេលបើកដំណើរការព្រឹត្តិការណ៍​បុណ្យខ្លែងបន្ទាយស្រី។លោក បានបញ្ជាក់ថា ព្រឹត្តិការណ៍នេះ ដែលត្រូវបានធ្វើឡើងនៅភូមិបុរាណ ស-សី ល្បីខាង​ផលិត​កុលាលភាជន៍​នាសម័យអង្គរ ក្នុងឃុំត្បែងនោះ គឺជាការខិតខំជំរុញឲ្យមានបន្ថែមទៀត​នូវ​សក្តានុពល​ទេសចរណ៍ក្រៅពីប្រាសាទ។ បុណ្យខ្លែងបន្ទាយស្រី ​បានទាក់ទាញភ្ញៀវក្នុងស្រុក និងមានភ្ញៀវបរទេស ជាង២០០០នាក់។ការរក្សាប្រពៃណីបង្ហោះខ្លែង នារដូវលំហើយ ក្រោយច្រូតកាត់ តាមរយៈនៃការរៀបចំ​ព្រឹត្តិការណ៍​ជាប្រចាំឆ្នាំនេះ ​គឺជាគោលដៅរបស់រដ្ឋបាលស្រុក។ ​ការជ្រើសរើសយកភូមិ សសី នៃឃុំត្រែង រៀបចំ​បង្កើត​ព្រឹត្តិការណ៍នេះ គឺដោយសារតែភូមិបុរាណមួយនេះ មានភាពអំណោយផលទាំង​ពេល​វេលា អំណោយផលទាំងទីតាំង និងនៅជាប់ជាមួយសម្រស់ធម្មជាតិ នៃជើងភ្នំគូលែនផងដែរ ដែល​ទាំងនេះ វាមិនទាមទារឲ្យមានភាពស្មុគស្មាញក្នុងការរៀបចំ និងមិនមានហានិភ័យ​ខ្ពស់​ទៅ​ដល់ការព្រួយបារម្ភអំពីកូវីដ-១៩។ព្រឹត្តិការណ៍បុណ្យខ្លែងបន្ទាយស្រីឆ្នាំដំបូងនេះ​ មានការបង្ហោះខ្លែងឯកចំនួនជាង២០ខ្លែង ក្រោម​ការ​ចូលរួមដោយសមាគមអភិរក្ស និងអភិវឌ្ឍខ្លែងខ្មែរ។ ​ក្រៅពីការបង្ហោះខ្លែងឯក ក៏បានផ្ដល់ឱកាសជូន ប្រជាពលរដ្ឋ ​ដែលចេះធ្វើខ្លែងខ្លួនឯង​ អាចចូលរួមបង្ហោះកម្សាន្តបាន ​ហើយកម្មវិធីនេះ ក៏មាន​ស្តង់​ដាក់លក់ខ្លែងតូចៗ សម្រាប់កុមារ និងយុវវ័យ ជាវយកទៅបង្ហោះលេងជាលក្ខណៈគ្រួសារផងដែរ៕ អត្ថបទ៖ ងឹន គឹមឡេង 

ត្រពាំងបុរាណមួយកន្លែងក្រុងសៀមរាប ត្រូវជនខិលខូច លួចបោះបង្គោលរំលោភយកដី

2021/12/20 02:26:30 pm        658
សៀមរាប៖ អាជ្ញាធរសង្កាត់ជ្រាវ និងអាជ្ញាធរក្រុងសៀមរាប បានសហការជាមួយអាជ្ញាធរជាតិ​អប្សរា​ធ្វើការ​ដក​បង្គោល​របងថ្មចំនួន ១៦០ដើម ខណៈជនខិលខូចលួចបោះបង្គោល​រំលោភយកដី​ត្រពាំង​បុរាណមួយក​ ន្លែងស្ថិតនៅភូមិបុស្សក្រឡាញ់ ​សង្កាត់ជ្រាវក្រុងសៀមរាប ។ការដកបង្គោលចេញវិញនេះ ធ្វើឡើងកាលពីថ្ងៃទី ២០ខែធ្នូឆ្នាំ២០២១នេះ ក្រោយពេលជន​មិនស្គាល់​មុខ បានលួច​ធ្វើសកម្មភាព​ហ៊ុមព័ទ្ធ​របងយកដីក្នុងត្រពាំងបុរាណនោះ ​រយៈពេល៣ថ្ងៃមកហើយ។លោក ក្អោប រ៉ន ចៅសង្កាត់ជ្រាវ ក្រុងសៀមរាប សៀមរាប លោកបានឱ្យដឹងថា​ បង្គោលរបងថ្ម​ដែល​លួចបោះរំលោភដីកណ្ដាលក្នុងត្រពាំងបុរាណនោះ ​មានទំហំជាង២០០ម៉ែត្រការ៉េ ដែលស្មើ​នឹង​ប្រមាណ​បណ្ដោយ​ជាង ៤០ម៉ែត្រ គុណនឹងទទឹង៥០ម៉ែត្រ។ត្រពាំងបុរាណនេះ មានឈ្មោះថា ត្រពាំងហែរផ្កា ​ដែលអាជ្ញាធរសង្កាត់ និងក្រុងសៀមរាប បាន​ការ​អនុញ្ញាត​ពីអាជ្ញាធរជាតិអប្សរា ​ឱ្យស្ដារត្រពាំងនោះឡើងវិញ ដើម្បីរក្សាទឹកទុកឱ្យប្រជាពលរដ្ឋប្រើ​ប្រាស់ និងធ្វើជាតំបន់ទេសចរនាពេលអនាគត​ ប៉ុន្ដែរយៈពេល៣ថ្ងៃកន្លងមកនេះ ដីក្នុងត្រពាំង​ហែរផ្កានោះ ត្រូវបាន​ជនខិលខូចលួចបោះបង្គោលថ្ម ប៉ុនប៉ងរំលោយកដីយកទៅ​ធ្វើ​កម្មសិទ្ធិ​ឯកជន។លោកបន្ដថា បង្គោលថ្ម ដែលលួចបោះក្នុងដីត្រពាំងបុរាណនោះមានចំនួន១៦០បង្គោល។លោកថា លោក​បានឱ្យកងកម្លំាង​ប៉ូលិស​ប៉ុស្ដិ៍ទៅកធ្វើការហាមឃាត់ដែរ ប៉ុន្ដែជនខិលខូចនៅ​តែ​លួចធ្វើបន្ដ ​ជាពិសេសលួចធ្វើពេលយប់ ​ហើយការលួចធ្វើនេះមានរយៈពេល៣ថ្ងៃមកហើយ។លោក បានបន្ដថា ជនខិលខូចនេះ អាជ្ញាធរកំពុងស្រាវជ្រាវរកមុខសញ្ញា​ដើម្បីឱ្យចូលខ្លួន​មក​ធ្វើកិច្ច​សន្យា​បញ្ជប់បោះបង្គោលរំលោកយកដីត្រពាំងបុរាណនោះបន្ដទៀត។បើតាមលោកចៅសង្កាត់ជ្រាវ ក្អោប រ៉ន លោកបានឱ្យដឹងថា ​ត្រពាំងបុរាណឈ្មោះ ត្រពាំងហែផ្កានេះ មានបណ្ដោយ៣០០ម៉ែត្រ និងទទឹង២០០ម៉ែត្រ បច្ចុប្បន្នអាជ្ញាធរសង្កាត់​សហការ​ជាមួយ​អាជ្ញាធរក្រុង ​និងអាជ្ញាធរជាតិអប្សរា ​ធ្វើការអភិវឌ្ឍ ​និងអភិរក្ស ដោយស្ដារយកអាចម៍ដី ដើម្បី​រក្សា​ទឹក​ទុកឱ្យសហគមន៍ប្រើប្រាស់។ ជាមួយគ្នានោះ ត្រពាំងបុរាណនេះ ក្រៅពីជនខិលខូចដែលមិនស្គាល់ឈ្មោះលួចបោះបង្គោលថ្មប៉ង​យកដីក្នុងត្រពាំងបុរាណនោះ ក៏​នៅមានប្រជាពលរដ្ឋ៨គ្រួសារធ្វើផ្ទះនៅក្នុងត្រពាំងបុរាណ​នោះផងដែរ​ ប៉ុន្ដែអាជ្ញាធរបានចាត់វិធាន​ និងឱ្យយរុះរើនៅពេលក្រោយ៕ អត្ថបទ ៖ ឈិត សាវី

មន្ត្រីជាន់ខ្ពស់ក្រសួងព័ត៌មាន អំពាវនាវអោយស្ថាប័នព័ត៌មានលុបបំបាត់ព័ត៌មានក្លែងក្លាយ

2021/12/20 01:23:42 pm        417
ភ្នំពេញ៖ ឯកឧត្តម សូនី រង្សពិសិដ្ឋ រដ្ឋលេខាធិការក្រសួងព័ត៌មាន បានលើកឡើងថា ប្រព័ន្ធសារព័ត៌មានទាំងអស់ ត្រូវប្រកាន់ខ្ជាប់ក្រមសីលធ៌ម និងវិជ្ជាជីវៈ ប្តេជ្ញារួមគ្នាដើម្បីលុបបំបាត់ព័ត៌មានក្លែងក្លាយ។នេះគឺជាការបញ្ជាក់របស់ឯកឧត្តម សូនី វង្សពិសិដ្ឋ នៅក្នុងឱកាសដែលឯកឧត្តម បាន​អញ្ជើញ​ជា​អធិបតី​នៅក្នុងពិធីខួបគម្រប់មួយឆ្នាំក្នុងការបង្កើតក្រុមហ៊ុន​Mengo Cultural Media និង​ការដាក់​ដំណើរការApp សារព័ត៌មានស្វាយ ។ឯកឧត្តមរដ្ឋលេខាធិការ បានបន្តទៀតថា ជំងឺកូវីដ១៩ បាននាំមកនូវបញ្ហាប្រឈម និង​កាលានុវត្តភាព ​ជាច្រើនដល់ប្រពន្ធ័ផ្សព្វផ្សាយសារព័ត៌មាន ​និងអ្នកសារព័ត៌មាន។ ស្ថានភាពជំងឺកូវីដ១៩ នៅក្នុងប្រទេសកម្ពុជា ជាទូទៅត្រូវបានគ្រប់គ្រងយ៉ាងល្អប្រសើរ និង​យុទ្ធនា​ការ​ចាក់វ៉ាក់សាំងទូទាំងប្រទេស ប្រព្រឹត្តិទៅរលូន និងជោគជ័យគួរជាទីមោទនៈ ក្រោមការ​ដឹកនាំ​ប្រកបដោយគតិបណ្ឌិត​របស់សម្តេចតេជោហ៊ុនសែន នាយករដ្ឋមន្ត្រី ដែលក្នុងនោះប្រព័ន្ធ​សារព័ត៌មាន​ក៏​បានចូលរួមចំនែកដើរតួនាទីយ៉ាងសំខាន់ផងដែរ។ឯកឧត្តម សូនី វង្សពិសិដ្ឋបានបន្ថែមទៀតថា ក្នុងអំឡុងផ្ទុះឡើងនូវជំងឺកូវីដ១៩ អ្នកសារព័ត៌មាន​បាន​ចូលរួមអនុវត្តន៍ការងារ​របស់ខ្លួន​ប្រកប​ដោយ​វិជ្ជាជីវៈ ​ដោយ​ហ៊ាន​ប្រឈម​នឹង​ហានិភ័យ ប្រថុយ​គ្រោះថ្នាក់ដល់សុខភាពផ្ទាល់ខ្លួនដែល​អាចបណ្តាលពីការឆ្លងជំងឺកូវីដ១៩ ដើម្បី​ប្រមូល​ព័ត៌មាន​និងចូលរួមផ្សព្វផ្សាយព័ត៌មានស្តីពីស្ថានភាព ​ការបង្ការ និងការងារប្រយុទ្ធប្រឆាំង​ជំងឺ​កាចសាហាវនេះ។ទន្ទឹមជាមួយគ្នានេះដែរ នៅក្នុងបរិបទកូវីដ១៩ ព័ត៌មានក្លែងក្លាយពាក់ពន្ធ័នឹងជំងឺកូវីដ១៩ និងប្រធាន​បទ​ផ្សេងៗ ត្រូវបានបង្កើតឡើង និងផ្សព្វផ្សាយដែលបង្ករផលប៉ៈពាល់ជាអវិជ្ជមានដល់សង្គម ហើយ​ក្រសួងព័ត៌មាន​បានអនុវត្តការងារជាច្រើនដើម្បីប្រឆាំ ​និងលុបបំបាត់ព័ត៌មានក្លែងក្លាយទាំងនោះ។ ត្រង់​ចំណុច​នេះហើយ ​ទើបឯកឧត្តម រដ្ឋលេខាធិការបានលើកទឹកចិត្តដល់ ប្រពន្ធ័សារព័ត៌មាន​ទាំងអស់​ត្រូវប្រកាន់ខ្ជាប់សីលធ៌ម​ និងវិជ្ជាជីវៈ ប្តេជ្ញារួមគ្នាដើម្បីលុបបំបាត់ព័ត៌មានក្លែងក្លាយ តាមរយៈបន្តចូលរួមផ្សាយព័ត៌មានពិត ដើម្បីពង្រឹងទំនុកចិត្តសាធារណៈជនតាម​ចំពោះប្រពន្ធ័​សារព័ត៌មានក្នុងស្រុក។ឯកឧត្តម សូនី រង្សពិសិដ្ឋ បានវាយតម្លៃខ្ពស់ចំពោះ ក្រុមហ៊ុនMengo Cultur Media ដែលបានចូលរួម​ចំណែ​ក្នុងវិ​ស័យសារព័ត៌មាន​នៅកម្ពុជា ដោយបាន​អភិវឌ្ឍន៍យ៉ាងលឿន​តាមរយៈការពង្រឹង​សកម្មភាព​របស់ខ្លួន​ និងបានទទួលអាជ្ញាបណ្ណ័នានា ជាបន្តបន្ទាប់ពីក្រសួងព័ត៌មាន៕អត្ថបទ៖ សូដាវណ្ណ

សម្តេចតេជោ ហ៊ុន សែន សម្រេចបិទព្រឹត្តិការណ៍២០កុម្ភៈ ខណៈព្រឹត្តិការណ៍នេះបានសម្លាប់ពលរដ្ឋខ្មែរជាងបីពាន់នាក់

2021/12/20 01:09:09 pm        262
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២១នេះ បានសម្រេចប្រកាសបិទបញ្ចប់ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ ដែលជាព្រឹត្តិការណ៍ឆ្លងការរីករាលដាលជំងឺកូវីដ-១៩ ហើយក៏ជាសោកនាថកម្ម ដែលកម្ពុជាបានរងគ្រោះយ៉ាងធ្ងន់ធ្ងរដោយការរាតត្បាត នៃជំងឺកូវីដ-១៩នេះ ដោយបានសម្លាប់ពលរដ្ឋខ្មែរជាងបីពាន់នាក់ក្នុងរយៈ១០មកនេះ។តាមរយៈសំឡេងពិសេសនៅព្រឹកនេះ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា ថ្ងៃទី២០ ខែធ្នូនេះ គឺជាលើកដំបូងក្នុងរយៈ ១០ខែកន្លងមកនេះ ដែលកម្ពុជាគ្មានករណីស្លាប់​ដោយ​សារជំងឺកូវីដ-១៩ ​ហើយអត្រាឆ្លងប្រចាំថ្ងៃក៏ធ្លាក់មកត្រឹមចំនួន ៧នាក់ផងដែរ ដោយកត្តាធ្លាក់ចុះ និងគ្មាន​អ្នកស្លាប់ដោយ ​សារកូវីដ១៩នេះ​ គឺកើតចេញពីការរួមចំណែកពីគ្រប់ផ្នែកពាក់ព័ន្ធ និងប្រជាពលរដ្ឋយើងទាំងអស់គ្នា។យ៉ាងណាក៏ដោយសម្តេចតេជោ ហ៊ុន សែន បានអំពាវនាវដល់បងប្អូន​ប្រជាពលរដ្ឋ​ទាំង​អស់រួមគ្នា​ការពារ និងទប់ស្កាត់ការរីករាលដាលនូវមេរោគកូវីដ១៩នេះបន្តទៀត ​បើទោះបីជារាជរដ្ឋាភិបាល សម្រេចបិទបញ្ចប់ព្រឹត្តិការណ៍ ២០កុម្ភៈក្តី តែគ្រប់គ្នានៅតែបន្តធ្វើការប្រយុទ្ធប្រឆាំង​នៅ​មេរោគ​ដ៏កាចសាហាវ​មួយនេះដដែល ​ដោយត្រូវអនុវត្តន៍៣កុំ និង៣ការពារឲ្យបានខ្ជាប់ខ្ជួនជាដើមនោះ។តាមរយៈសារសំឡេងនេះដែរ​ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីបានសម្តែងដោយ​មោទនភាព ​និងថ្លែងអំណរគុណដល់រដ្ឋាភិបាល ​និងប្រជាជន​ នៃសាធារណរដ្ឋប្រជាមានិតចិន ដែល​ជាបង្អែក​យុទ្ធសាស្ត្រ​ដ៏មុតមាំ ​សម្រាប់ការ​ផ្គត់ផ្គង់​វ៉ាក់សាំង​ប្រឆាំង​មេរោគកូវីដ-១៩ និង​បរិក្ខាពេទ្យ ​សម្រាប់បម្រើឱ្យការជួយសង្គ្រោះ ​ការការពារ ​និងការព្យាបាលជំងឺកូវីដ-១៩។ជាមួយគ្នានេះដែរ ​សម្តេចនាយករដ្ឋមន្រ្តី ​ក៏បានបានសម្តែងការសោកស្តាយ និងចូលរួមរំលែក​មរណទុក្ខ ​ដល់ក្រុមគ្រួសារជនរងគ្រោះ ​ដែលមានសមាជិកគ្រួសារស្លាប់បាត់បង់ជីវិត ដោយ​សារជំងឺកូវីដ-១៩ ខណៈការស្លាប់នេះគឺភាគច្រើនពួកគាត់ ​មិនបាន​ចាក់វ៉ាក់សាំង,ជាមនុស្សចាស់ និងមាន​ជំងឺ​ធ្ងន់ធ្ងរ​រ៉ាំរ៉ៃ​ប្រចាំកាយជាដើមនោះ៕អត្ថបទ៖ បាន ចក់

ឯកអគ្គរដ្ឋទូតឡាវថ្មីប្រចាំនៅកម្ពុជា បានមើលឃើញពីភាពរីកចំរើនរបស់កម្ពុជា បើទោះបីជាជួបវិបត្តិកូវីដក្តី

2021/12/20 12:49:45 pm        517
ភ្នំពេញ៖ លោក អាំផៃ ឃីនដាវង្ស បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះការរីកចម្រើនយ៉ាងឆាប់រហ័សរបស់ប្រទេសកម្ពុជា បើទោះបីជារយៈពេលចុងក្រោយនេះ កម្ពុជាជួបវិបត្តិនៃជំងឺកូវីដ-១៩ក្តី មិនតែប៉ុណ្ណោះប្រទេសកម្ពុជា ក៏បានផ្តល់ជំនួយជាវេជ្ជសាស្ត្រសម្រាប់ទប់ស្កាត់មេរោគកូវីដ១៩ ដល់ប្រទេសឡាវផងដែរ។ថ្លែងនៅក្នុងកិច្ចជំនួបជាមួយសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភានៃព្រះរាជា ណាចក្រកម្ពុជា នាព្រឹកថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២១នេះ លោកឯកអគ្គរដ្ឋទូត បានគូសបញ្ជាក់ថា ទំនាក់ទំនង​ទ្វេភាគីនៃប្រទេសទាំងពីរ (កម្ពុជា-ឡាវ បានបង្ហាញឱ្យនូវទំនាក់ទំនង និង​កិច្ច​សហប្រតិបត្តិការ​យ៉ាង​ជិតស្និទ្ធ​ តាមរយៈកិច្ចប្រជុំរបស់ថ្នាក់ដឹកនាំតាមប្រព័ន្ធវីដេអូ។ ជា​ពិសេស​ការ​ផ្លាស់ប្តូរ​ដំណើរទស្សនកិច្ចរបស់ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ​ ដែលក្នុងនោះ​ឯកឧត្តមបណ្ឌិតផនខាំ វីផាវ៉ាន់ ​នាយករដ្ឋមន្រ្តី ​នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ បានដឹកនាំ​គណៈប្រតិភូមក​ធ្វើ​ទស្សនកិច្ច​ជាផ្លូវ​ការនៅ​ព្រះរាជាណាចក្រកម្ពុជា​ដោយទទួលបានលទ្ធផល​ដ៏​ត្រចះត្រចង់​ជាដើមនោះ។លោកទូតបានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការរីកចម្រើនយ៉ាងឆាប់រហ័ស​របស់ប្រទេសកម្ពុជាបើទោះបីជារយៈពេលចុងក្រោយនេះប្រទេសកម្ពុជា ជួបវិបត្តិនៃជំងឺកូវីដ-១៩ក៏ដោយ។ ក្នុងនោះផងដែរ ប្រទេសកម្ពុជាក៏ជាប្រទេសដែលសម្បូរបែបដោយសម្បត្តិវប្បធម៌ និង​បេតិកភណ្ឌ ជាពិសេសប្រាសាទអង្គរវត្ត និងប្រាសាទព្រះវិហារជាដើម។ថ្លែងនៅក្នុងកិច្ចជំនួបនោះដែរ សម្តេចវិបុលសេនាភក្តី សាយ ឈុំ បានលើកឡើងថា សម្តេចបាន​សម្តែង​នូវសេចក្តីរីករាយដែលបានឃើញថា ទំនាក់ទំនងមិត្តភាព សាមគ្គីភាព និងកិច្ច​សហប្រតិបត្តិការ​ដ៏ល្អរវាងប្រជាជន​ និងប្រទេសទាំងពីរ ​មានការរីកចម្រើនគ្រប់ស្ថានភាព និង​គ្រប់​កាលៈទេសៈ។ មុនពេលមានវិបត្តិជំងឺកូវីដ-១៩នេះ ថ្នាក់ដឹកនាំកំពូល ថ្នាក់ដឹកនាំជាន់ខ្ពស់ ថ្នាក់ដឹកនាំតាម​ក្រសួង​មន្ទីរ និងប្រជាជននៃប្រទេសទាំងពីរ ​តែងតែបានផ្លាស់ប្តូរដំណើរទស្សនកិច្ចគ្នាទៅវិញទៅមកជាបន្ត បន្ទាប់ ​ហើយប្រទេសទាំងពីរបានគាំទ្រគ្នាទៅវិញ​ទៅមកលើបញ្ហាជាច្រើន ក្នុងក្របខ័ណ្ឌកិច្ច​សហប្រតិបតិ្តការតំបន់ ​និងអន្តរជាតិផងដែរ៕អត្ថបទ៖ បាន ចក់

ក្រសួងទេសចរណ៍អំពាវនាវអាជីវកម្មបន្ទប់ស្នាក់ កុំដំឡើងថ្លៃសេវាថ្ងៃប្រឡងបាក់ឌុប

2021/12/20 12:32:18 pm        590
ភ្នំពេញ៖ ក្រសួងទេសចរណ៍ បានធ្វើការអំពាវនាវទៅបណ្តាម្ចាស់អាជីវកម្មទេសចរណ៍មានដូចជា សណ្ឋាគារ ផ្ទះសំណាក់ បន្ទប់ផ្ទះស្នាក់ និងបណ្តាអាហារដ្ឋាន ភោជនីយដ្ឋាននានា សូមកុំធ្វើការដំឡើងថ្លៃសេវា ហើយបើអាចសូមធ្វើការបញ្ចុះតម្លៃសេវា ដើម្បីជួយដល់បណ្តាសិស្សានុសិស្ស និងលោកគ្រូអ្នកគ្រូ ដែលនឹងអញ្ជើញទៅទទួលសេវាកម្ម នៅក្នុងឱកាសថ្ងៃប្រឡងសញ្ញាបត្រមធ្យមសិក្សាទុកតិយភូមិ នាថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២១។បើតាមឯកឧត្តម តុប សុភ័ក រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងទេសចរណ៍ បានថ្លែងប្រាប់​នៅថ្ងៃទី២០ខែធ្នូនេះថា នៅថ្ងៃប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនាថ្ងៃទី២៧ ខែធ្នូ ខាងមុខនេះ នៅទូទាំងប្រទេស នឹងមានលោកគ្រូអ្នកគ្រូ សិស្សានុសិស្សជាច្រើន ផ្លាស់ទីស្វែងរក​សេវា​បន្ទប់ស្នាក់ នៅតាមបណ្តាសណ្ឋាគារ ផ្ទះសំណាក់ ផ្ទះស្នាក់ និងស្វែងរកសេវា​ម្ហូបអាហារ​នានា​ដែលនៅជិតមណ្ឌលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ។ឯកឧត្តម តុប សុភ័ក ក្នុងនាមក្រសួងទេសចរណ៍បានស្នើសូមម្ចាស់អាជីវកម្មទេសចរណ៍នានានោះ ធ្វើបន្តរក្សាប្រពៃណីល្អការចេះជួយគ្នា ​កុំឡើងថ្លៃសេវារបស់ខ្លួន ហើយបើអាចសូមធ្វើការបញ្ចុះតម្លៃ​សេវារបស់ខ្លួន ​ដើម្បីជម្រុញលើកកម្ពស់ ​ការប្រឡងកម្រិតថ្នាក់ជាតិ មានដំណើរការល្អប្រសើរ ខណៈការ​ប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នៅក្នុងឆ្នាំកន្លងមក មានអាជីកម្មសណ្ឋាគារ ផ្ទះសំណាកនិងភោជនីយដ្ឋានមួយចំនួនធំបានសហការល្អ មិនឆ្លៀតឱកាស តំឡើងតំលៃសេវា ហើយបានបញ្ចុះតម្លៃសម្រាប់ជូនសិស្សប្រឡង និងលោកគ្រូអ្នកគ្រូនានាផងដែរ។នៅក្នុងសន្និសិទសារព័ត៌មានស្តីការការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នៅថ្ងៃទី ២០ខែធ្នូនេះដែរ ​ឯកឧត្តម បណ្ឌិតសភាចារ្យ ហង់ ជួនណារុន​ រដ្ឋមន្ត្រីក្រសួងអប់រំយុវជន និងកីឡា​ក៏បានថ្លែងអំពាវនាវទៅដល់បណ្តាសប្បុរសជន ​និងម្ចាស់អាជីកម្មបន្ទប់ស្នាក់ និងកន្លែងលក់ម្ហូប​អាហារ​ជាដើម ​សូមបង្កលក្ខណៈងាយស្រួល និងបង្កស្មារតីជួយគ្នាទៅវិញទៅមកដល់បណ្តា​សិស្សានុសិស្សនិង​ លោកគ្រូអ្នកគ្រូយើង ​ដែលចូលរួមប្រឡង ខណៈដែលពួកយើងទាំងអស់គ្នា​កំពុង​ជួបបញ្ហាវិបត្តិកូវីដ១៩នេះ។សូមបញ្ជាក់ តាមសារាចរស្តីពីការរៀបចំគ្រប់គ្រងចរន្តភ្ញៀវទេសចរ និងការពង្រឹងគុណភាព​ផលិតផល​ទេសចរណ៍នៅមុនថ្ងៃឆ្លងឆ្នាំសកល២០២១ ក្រសួងទេសចរណ៍បានណែនាំ​បណ្តា​មូលដ្ឋាន​អាជីវកម្មទេសចរណ៍ត្រូវរក្សាតម្លៃផលិតផលនិងសេវាអោយបានសមរម្យ ហើយរាល់តម្លៃ ស្នាក់នៅ ម្ហូបអាហារ ​និងសេវាផ្សេងៗទៀត ត្រូវសរសេរអោយបានច្បាស់នៅក្នុង​តារាងដើម្បី​ជម្រាប​ជូនភ្ញៀវដឹងជាមុន ចៀសវាងការកំណត់តម្លៃខ្ពស់ហួសហេតុ។ សម្រាប់បញ្ហានេះ បើតាម អ្នកនាំពាក្យក្រសួងទេសចរណ៍ ក៏បានថ្លែងដែរថា គ្រប់ភ្ញៀវអាចប្តឹង​ម្ចាស់​អាជីវកម្មទេសចរណ៍បាន ករណី អាជីវកម្មនោះ ដំឡើងថ្លៃសេវា ខុសពីអ្វីដែលបានកំណត់ក្នុង​តារាង​តម្លៃ និងខុសពីអ្វីដែលភាគីបានព្រមព្រៀងគ្នាជាមុន៕អត្ថបទ ស៊ុម សុខជា

បេក្ខជនប្រព្រឹត្តខុសឆ្គងក្នុងការប្រឡងបាក់ឌុបនឹងត្រូវធ្លាក់ដោយស្វ័យប្រវត្តិ

2021/12/20 12:01:29 pm        483
ភ្នំពេញ៖ គោលការណ៍ច្បាប់ តម្លាភាព យុត្តិធម៌ និងលទ្ធផលទទួលយកបាន នៅតែបន្តអនុវត្តសម្រាប់ការប្រឡង បាក់ឌុប សម័យប្រឡង ២៧ ធ្នូឆ្នាំ ២០២១ខាងមុខ។ ការប្រឡងនេះ គឺដាក់ចេញគោលការណ៍ច្បាប់ច្បាស់លាស់ ដោយកំណត់ថារាល់បេក្ខជនដែលប្រព្រឹត្តិខុសពេលប្រឡង គឺនឹងធ្លាក់ដោយស្វ័យប្រវត្តិ។ នេះជាការលើកឡើងរបស់ ឯកឧត្តម ហង់ ជួនណារ៉ុន រដ្ឋមន្រ្តីក្រសួង អប់រំ ក្នុងឱកាសសន្និសីទសារព័ត៌មាននាព្រឹកថ្ងៃទី ២០ ខែធ្នូ ឆ្នាំ ២០២១នេះ។ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ហៅកាត់ថាការប្រឡងបាក់ឌុប នឹងធ្វើឡើងរយៈពេលពីរថ្ងៃ គឺថ្ងៃទី ២៧ -២៨ ខែធ្នូឆ្នាំ ២០២១។ ការប្រឡងឆ្នាំនេះ មានបេក្ខជនសរុបចំនួន ១១៤ ១៨៣ នាក់នឹងមានមណ្ឌលប្រឡងចំនួន ២០៤មណ្ឌល និងមាន ៤៦១៦ បន្ទប់ទូទាំងប្រទេស។ នេះជាការលើកឡើងរបស់ ឯកឧត្តម រដ្ឋមន្រ្តីក្រសួងអប់រំ នាឱកាសសន្និសីទសារព័ត៌មានពាក់ព័ន្ធនឹងការប្រឡងនាព្រឹកនេះ។ឯកឧត្តមរដ្ឋមន្រ្តីបន្តថា ស្តង់ដារវិញ្ញាសារសម្រាប់ការប្រឡងឆ្នាំនេះ គឺនៅតែរក្សាដដែល ដូចការ​ប្រឡង​ដែលពុំទាន់មានជំងឺកូវីដ-១៩។ វិញ្ញាសារពុំមានភាពបន្ធូរបន្ថយនោះទេ។ ឯកឧត្តមលើកឡើងដែរថា គោលការណ៍ដែលធ្លាប់អនុវត្តកន្លងមក គឺនៅតែរក្សាដូចដើមផងដែរ ដោយកំណត់ថា ​បេក្ខជនដែលប្រព្រឹត្តិខុសឆ្គងពេលប្រឡង ​គឺនឹងធ្លាក់ដោយស្វ័យប្រវត្តិ។ក្រៅពីការដាក់ពីន័យចំពោះបេក្ខជនប្រព្រឹត្តិល្មើស ក្រសួងអប់រំ ក៏មានការដាក់ពិន័យទៅលើ​មន្រ្តី​ដែល​បានប្រព្រឹត្តិខុសឆ្គងជុំវិញដំណើរការប្រឡងថ្នាក់ទី ១២ នេះផងដែរ។ កម្រិតទោសគឺអាស្រ័យទៅតាម ទំហំនៃកំហុសឆ្គង ដោយអាចឈានទៅដល់ ការបញ្ចប់តួនាទី ជាមន្រ្តីរាជការ។ការប្រឡងក្នុងបរិបទកូវីដ-១៩នេះ គឺតម្រូវឱ្យ បេក្ខជនប្រឡងទាំងអស់ត្រូវពាក់ម៉ាសការពារ​ជា​ចាំបាច់ និងតម្រូវឱ្យបេក្ខជនប្រឡងត្រូវតែ មកទទួលការវាស់កម្ដៅ និងទទួលស្ទីកឃ័រកម្ដៅធម្មតា នៅមណ្ឌលប្រឡង នៅថ្ងៃទី ២៦ ខែធ្នូ មុនការប្រឡងមួយថ្ងៃ។ ករណីបេក្ខជន មានបញ្ហាវាស់កម្ដៅ គឺតម្រូវឱ្យប្រឡងនៅបន្ទប់ដាច់ដោយឡែក ដែលមណ្ឌលនីមួយៗបានរៀបចំ។ បន្ទាប់ពីបញ្ចប់ដំណើរការសំណេរ ក្រសួងនឹងចាប់ផ្ដើមដំណើរការកំណែ ដំណើរការស្រង់ បូកពិន្ទុ​ដោយកំព្យូទ័រ និងឈានដល់ការប្រកាសលទ្ធផល នៅថ្ងៃទី ១៨ ខែមករា ឆ្នាំ ២០២២ ពេលរសៀល សម្រាប់រាជធានីភ្នំពេញ និងខេត្តកណ្ដាល។ ខេត្តដទៃទៀត នឹងប្រកាសលទ្ធផល ថ្ងៃទី ១៩ ខែមករា។ ពិន្ទុជាប់ដែលក្រសួងកំណត់សម្រាប់ការប្រឡង គឺ ២៣៧ ពិន្ទុ នៃពិន្ទុសរុប ៥០០៕អត្ថបទ៖ គឹមហុក  

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ស្របពេលកើតគ្រោះទុរ្ភិក្ស ក្មេងស្រីស្បែកដណ្តប់ឆ្អឹងប៉ាឡេស្ទីនពិបាកស៊ូ ដើម្បីអាចរស់រានបាន
08/25/2025 08:08 PM
រដ្ឋមន្រ្តីការបរទេសអាជ្ញាធរប៉ាឡេស្ទីនអះអាងថា ចំនួនមនុស្សស្លាប់នៅតំបន់ហ្កាហ្សា កើនឡើងដល់ ៦២.០០០នាក់
08/25/2025 08:08 PM
ក្រុមអ្នកសារព័ត៌មានគ្មានព្រំដែនអំពាវនាវឲ្យមានការឆ្លើយតបខ្លំាងក្លាចំពោះការវាយប្រហាររបស់អ៊ីស្រាអែលសម្លាប់អ្នកកាសែត
08/25/2025 08:08 PM
ជនអន្តោប្រវេសន៍ទៅដល់ចក្រភពអង់គ្លេសតាមទូកតូចៗ ឡើងដល់កម្រិតខ្ពស់បំផុតថ្មី
08/25/2025 08:08 PM
លោក Putin និងលោក Pezeshkian ពិភាក្សាអំពីទំនាក់ទំនងទ្វេភាគី និងបញ្ហាក្នុងតំបន់ អំឡុងពេលសន្ទនាតាមទូរសព្ទ
08/25/2025 08:08 PM
លោក Yunus ព្រមានថា បង់ក្លាដែសអស់ធនធានសម្រាប់ជនភៀសខ្លួនរ៉ូហ៊ីងយ៉ាទៀតហើយ
08/25/2025 07:08 PM
នគរបាលឥណ្ឌូនេស៊ីប៉ះទង្គិចជាមួយបាតុករតវ៉ាប្រឆាំងនឹងប្រាក់ខែរបស់សមាជិកសភាតំណាងរាស្ត្រ
08/25/2025 07:08 PM
ហ្វាំងឡង់លើកឡើងថា អ៊ីស្រាអែលបំពានច្បាប់អន្តរជាតិ នៅតំបន់ហ្កាហ្សា
08/25/2025 07:08 PM
អ្នកនាំពាក្យក្រសួងការពារជាតិ៖រសៀលនេះ កងកម្លាំងយោធាថៃបានព្យាយាមរាយបន្លាលួសនៅភូមិជោគជ័យ ប៉ុន្តែត្រូវបានពលរដ្ឋ និងសមត្ថកិច្ចទីនោះទប់ស្កាត់យ៉ាងខ្លាំងទើបយកបន្លាលួសនោះត្រឡប់ទៅវិញ
08/25/2025 07:08 PM
ឧទ្ធម្ភាគចក្រធ្លាក់នៅកូនកោះ Isle of Wight របស់ចក្រភពអង់គ្លេស ខណៈមានមនុស្សម្នាក់រងរបួស
08/25/2025 07:08 PM