សម្ដេច​តេជោ៖ការពង្រឹងខឿនការពារជាតិមិនសំដៅតែនៅសមរភូមិមុខទេ ត្រូវយកចិត្តទុកដាក់ទំនុកបម្រុងអ្នកសមរភូមិក្រោយជាគ្រួសារយុទ្ធជនជួរមុខ និងអតីតយុទ្ធជន
ឯកអគ្គរដ្ឋទូតហុងគ្រីចប់អាណត្តិមើលឃើញថាកម្ពុជាគឺជាដៃគូដ៏ជិតស្និទ្ធរបស់ហុងគ្រី
ឯកអគ្គរដ្ឋទូតបញ្ចប់អាណត្តិស្វីស៖ រដ្ឋាភិបាលស្វីសនឹងបន្តគាំទ្រដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា
សម្តេចធិបតីផ្ញើសារច្បាស់លាស់ និងយ៉ាងម៉ឺងម៉ាត់​ដល់អាជ្ញាធរមូលដ្ឋានឱ្យ​បង្ក្រាប​ Online Scams ឱ្យទាល់តែអស់​ជាដាច់ខាត​ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់បំផុត

នយោបាយ​ និង ការអភិវឌ្ឍន៍

លោក កឹម សុខា៖ កឹម សុខា និង សម រង្ស៊ី លែងជាមនុស្សតែមួយហើយ

2021/11/28 07:10:58 am        2527
ភ្នំពេញ៖ លោក កឹម សុខា ប្រធានអតីតគណបក្សសង្គ្រោះជាតិ (CNRP) បានប្រកាសថា កឹម សុខា និង សម រង្ស៊ី លែងជាមនុស្សតែមួយ ហើយលោកបានប្រតិកម្មនឹងទណ្ឌិត សម រង្ស៊ី ដែលយកឈ្មោះលោកទៅភ្ជាប់នឹងសកម្មភាពផ្សេងៗ រួមទាំងនៅពីក្រោយនៃការធ្វើសមាជគណបក្សភ្លើងទៀន។យោងតាមបណ្ដាញសង្គមហ្វេសប៊ុក នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២១នេះ លោក កឹម សុខា បានឲ្យដឹងថា រហូតមកដល់ពេលនេះ លោក សម រង្ស៊ី និងសហការីនៅតែបន្តយកឈ្មោះ និង​រូបថតខ្លួន​ទៅប្រើប្រាស់ភ្ជាប់ជាមួយនឹងសកម្មភាពនានា ដែលពុំមានការអនុញ្ញាត ឬគាំទ្រពីលោក ។លោកបន្តថា លើសពីនេះទៅទៀត ជាក់ស្តែង លោក សម រង្ស៊ី និងសហការី​បាន​ដើរចេញ​ពី​គោលការណ៍ ​និងស្មារតីដើមនៃការរួបរួម ដោយទៅបង្កើតចលនានយោបាយផ្សេងៗ និង​មុខតំណែង​ខ្លួនឯង​ ជាពិសេសថ្មីៗនេះគឺការត្រលប់ទៅគាំទ្រដោយចំហរ ឬ នៅពីក្រោយការ​ដឹកនាំ​គណបក្សនយោបាយចាស់របស់ពួកគេ​ គឺគណបក្សភ្លើងទៀន ។លោកបន្ថែមថា “ទង្វើរបស់ពួកគេសបញ្ជាក់ឲ្យឃើញថា សម រង្ស៊ី និង កឹម សុខា មិនមែន​ជា​មនុស្សតែមួយទេ ​ព្រោះសកម្មភាពទាំងអស់នេះមិនមានការគាំទ្រ ឬជា​ជំហរ​របស់​ខ្ញុំឡើយ” ។លោក កឹម សុខា បានសង្កត់ធ្ងន់ថា “អាស្រ័យហេតុនេះ ខ្ញុំសូមអំពាវនាវឲ្យលោក សម រង្ស៊ី និង​ក្រុមខាងលើឈប់បំពានមកលើរូបខ្ញុំដោយការយកឈ្មោះ ​និងរូបថតខ្ញុំ ទៅប្រើប្រាស់​ភ្ជាប់​ជាមួយសកម្មភាព​មហិច្ឆតា​នយោបាយរបស់ខ្លួន ​ដែលធ្វើឲ្យសាធារណមតិជាតិ និង អន្តរជាតិ មានការ​ភ័ន្តច្រឡំ ។ ​ខ្ញុំសូមបញ្ជាក់ផងដែរថា​ ខ្ញុំមិនពាក់ព័ន្ធ និង មិនទទួលខុសត្រូវ​ចំពោះ​សកម្មភាព​របស់​លោក សម រង្ស៊ី និង ក្រុមនោះឡើយ” ៕

កូនត្រី៥ម៉ឺនក្បាលត្រូវបានលែងចូលក្នុងទឹកទន្លេធម្មជាតិក្នុងខេត្តស្ទឹងត្រែង

2021/11/27 12:56:35 pm        501
ស្ទឹងត្រែង ៖ មន្ត្រីជាន់ខ្ពស់រដ្ឋបាលជលផល និងខណ្ឌរដ្ឋបាលជលផលខេត្តស្ទឹងត្រែង បានធ្វើពិធីលែងកូនត្រីប្រមាណ៥ម៉ឺនក្បាល ចូលទៅក្នុងទឹកធម្មជាតិ ខាងលើផ្ទៃអាងទំនប់វារីអគ្គិសនីសេសានក្រោម២ នៅព្រឹកថ្ងៃទី២៧ ខែវិច្ឆិកាឆ្នាំ ២០២១។លោក ឆេង ផែន អនុប្រធានរដ្ឋបាលជលផល បានឲ្យដឹងថា ត្រីចំនួន៦ប្រភេទ រួមទាំងត្រីមេពូជ ផងនោះ ត្រូវបានលែងចូលក្នុងទឹកទន្លេធម្មជាតិ នៃផ្ទៃអាងទំនប់វារីអគ្គិស នីសេសានក្រោម២ ដើម្បីឲ្យមាន តុល្យភាពគ្នា រវាងផ្នែកខាងលើ នៃទន្លេសេសានទំនប់វារីអគ្គិសនីសាសេសានក្រោម២ និងខាងក្រោមទន្លេ សេសាន (វារីអគ្គិសនី)។ក្នុងពិធីលែងកូនត្រីលោក ស្រី សំវិចិត្រ នាយខណ្ឌជលខេត្តស្ទឹងត្រែង បានឲ្យដឹងថា ពិធីលែងកូន ត្រីនៅខេត្តស្ទឹងត្រែង តែងតែធ្វើឡើងជារៀងរាល់ឆ្នាំដើម្បីពង្រីកធនធានជលផល ឲ្យកាន់តែមាន​កំណើន ដើម្បីឆ្លើយតបទៅនឹងតម្រូវការ របស់ប្រជាពលរដ្ឋទទួលប្រចាំថ្ងៃ។លោកនាយខណ្ឌ បានបន្តថា នៅចំពោះមុខ ពេលដែលមជ្ឈមណ្ឌលស្រាវជ្រាវវារីសាស្រ្ត ក្នុងខេត្ត ស្ទឹងត្រែង ​បើកសម្ពោធឲ្យប្រើប្រាស់ជាផ្លូវការនោះ នឹងមានកន្លែងបង្កាត់ពូជត្រីដ៏ធំនៅភាគឦសាន​ប្រទេស ហើយនឹងមានពូជត្រីជាច្រើនប្រភេទដើម្បីបង្កាត់ពូជ អាចជួយចែកចាយដល់​កសិករ​ក្នុង​ខេត្តនេះ យកទៅចិញ្ចឹម និងទទួលបានទាំងចំណេះដឹង ​និងបានយល់ពីការបៀបចិញ្ចឹមត្រី ពីមន្ត្រីជំនាញជលផលផងដែរ៕អត្ថបទ៖ មាស ផល្លា

ការដាក់ឱ្យដំណើរការ និងប្រើប្រាស់ជាផ្លូវការ «ការិយាល័យអេឡិចត្រូនិករបស់ឯកឧត្តម ហ៊ុន ម៉ានី»

2021/11/27 05:37:17 am        676
ភ្នំពេញ ៖ ការិយាល័យអេឡិចត្រូនិករបស់ឯឧត្តម ហ៊ុន ម៉ានី ដែលមានការរចនា និងដំឡើងជាមួយមុខងារយ៉ាងច្រើនសម្បូរបែបក្នុងគេហទំព័រ hunmany.kh ត្រូវបានប្រកាសដាក់ឱ្យដំណើរការ និងប្រើប្រាស់ជាផ្លូវការ នាព្រឹកថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២១នេះ។ការិយាល័យអេឡិចត្រូនិកនេះ គឺជាគេហទំព័រផ្លូវការរបស់ឯកឧត្តម ហ៊ុន ម៉ានី ដែលត្រូវបានរៀបចំដំឡើង​ក្នុងគោលបំណង ដើម្បីផ្តល់ភាពងាយស្រួលបន្ថែម​​ដល់​សាធារណជនក្នុងការ ​ស្វែងរកព័ត៌មាន​ និងផ្សារភ្ជាប់ទំនាក់ទំនង​មកកាន់ឯកឧត្តម​ ហ៊ុន ម៉ានី លើគ្រប់ក្របខ័ណ្ឌការងារ​បានឆាប់រហ័សតាមរយៈប្រព័ន្ធអេឡិចត្រូនិក។ការិយាល័យអេឡិចត្រូនិករបស់ឯកឧត្តម ហ៊ុន ម៉ានី មានគោលដៅ និងមុខងារចម្បង បួន សំខាន់ៗ ក្នុងនោះរួមមាន៖ (១) ជាប្រភពនៃព័ត៌មានផ្លូវការនានាអំពីឯកឧត្តម ហ៊ុន ម៉ានី ក្នុងទម្រង់ចំរុះ រួមមាន ជាអត្ថបទព័ត៌មាន វីដេអូឃ្លីប ឬឯកសារផ្សព្វផ្សាយ ដែលសាធារណជន​អាច​ធ្វើការ​ចូលមើល និងទាញយក (២) ផ្តល់នូវវេទិកាសម្រាប់បង្កើនប្រសិទ្ធភាពនៃការងារ​ទំនាក់ទំនង​សាធារណៈ​ដោយ​ការ​បញ្ជ្រាបទស្សនាទាន សារខ្លី ឬសម្រង់ប្រសាសន៍សំខាន់ៗរបស់ ឯកឧត្តម ហ៊ុន ម៉ានី ទៅកាន់មហាជនទាំងក្នុង និងក្រៅប្រទេសបន្ថែមលើមធ្យោបាយផ្សព្វផ្សាយ ដែលមានស្រាប់តាមបណ្តាញសង្គមនានា (៣)ជាយន្តការបង្ហាញពីបេសកកម្ម និងការបំពេញការងាររបស់ ឯកឧត្តម ហ៊ុន ម៉ានី ក្នុងគ្រប់ក្របខណ្ឌការងាររួមមាន ៖ ការងារនយោបាយ ការងារក្នុង​អង្គនីតិបញ្ញត្តិ ការងារមូលដ្ឋាន ការងារសង្គម និងការងារយុវជន ។ល។ និង (៤) ឆ្លុះបញ្ចាំងពីភាព ជាអ្នកដឹកនាំជំនាន់ថ្មីដែលចាំបាច់ក្នុងការសម្របខ្លួនតាមការវិវត្តន៍សង្គម ជាពិសេសក្នុងបរិបទ បដិវត្តន៍ឧស្សាហកម្មទី៤ ដោយការទាញប្រយោជន៍ពីការប្រើប្រាស់បច្ចេកវិទ្យា ដើម្បីពង្រីក​វិសាលភាព​ និងប្រសិទ្ធភាព ក្នុងការផ្សាភ្ជាប់ទំនាក់ទំនងជាមួយសាធារណជន ។ក្នុងនោះផងដែរ ជាមួយនឹងពហុមុខងារដូចមានរៀបរាប់ខាងលើ ការិយាល័យអេឡិចត្រូនិកនេះ នឹង អនុញ្ញាត​ឱ្យ​សាធារណជនទទួលបានព័ត៌មានរបស់ឯកឧត្តម ហ៊ុន ម៉ានី លើគ្រប់ក្របខណ្ឌការងារ រួមមាន ៖ (១) ប្រធានគណៈកម្មការអប់រំយុវជនកីឡា កិច្ចការសាសនា វប្បធម៌ និងទេសចរណ៍ នៃរដ្ឋសភា (២) ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (៣)អគ្គលេខាធិការគណៈចលនាមហាជន នៃគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា (៤)ប្រធានក្រុមប្រឹក្សាភិបាលមូលនិធិម៉ានី (៥) អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ស្ពឺ (៦)ប្រធានក្រុមប្រឹក្សាភិបាលមជ្ឈមណ្ឌលកម្ពុជា៤.០។សូមជម្រាបជូនដែរថា សម្រាប់គេហទំព័រ hunmany.kh ដែលប្រើប្រាស់ជាការិយាល័យ អេឡិចត្រូនិកនេះ គឺបានទទួលសិទ្ធក្នុងការប្រើប្រាស់ Domain.kh តែមួយគត់​នៅ​កម្ពុជា​ក្នុង​ពេល​បច្ចុប្បន្ន ហើយនិងបានដាក់បង្ហោះបានសម្រេចជាស្ថាពរ៕អត្ថបទ ៖ រដ្ឋា

ស្ថាប័ន២រៀបចំការប្រកួតស្នាដៃសិល្បៈ ដើម្បីចូលរួមការយល់ដឹងអំពីបេតិកភណ្ឌវប្បធម៌អរូបីទាំង៥

2021/11/27 12:14:46 pm        438
ភ្នំពេញ ៖ សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សហការជាមួយ អង្គការយូណេស្កូ (UNESCO) បានរៀបចំការប្រកួតប្រជែងស្នាដៃសិល្បៈ ដើម្បីចូលរួមការយល់ដឹងអំពី បេតិកភណ្ឌវប្បធម៌អរូបីទាំង៥ ដែលបានចុះក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបី នៃមនុស្សជាតិរបស់អង្គការយូណេស្កូ។ឯកឧត្តមបណ្ឌិត ហេង សុផាឌី សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ប្រាប់BTV ព័ត៌​មាន​ នាព្រឹក​នេះថា ការប្រកួតប្រជែងស្នាដៃសិល្បៈ ដើម្បីលើកទឹកចិត្តឲ្យ​ពលរដ្ឋ​កម្ពុជា បង្ហាញ​ទេពកោសល្យ ​និងការ​បក​ស្រាយ​អំពី​បេតិកភណ្ឌវប្បធម៌អរូបីកម្ពុជា ហើយ​ក៏​ដើម្បី​រំលឹកអំពី​អនុស្សាវរីយ៍​ឲ្យប្រជាជនទូទៅ ​បានយល់កាន់​តែ​ច្បាស់​នូវ​បេតិកភណ្ឌ​អរូបី​របស់​កម្ពុជា ជាពិសេសចង់​ឲ្យ​មាន​ការចូលរួមបានកាន់តែច្រើនពីការលើកតម្លៃមរតក​វប្បធម៌ជាតិ​ទាំង​អស់​នេះ ជាពិសេសដល់​ស្រទាប់​យុវជន ​ដែលជាអ្នកបន្តវេនក្នុងកិច្ចការទាំងអស់នេះ។ ព្រោះថាការការពារ ការថែរក្សា​បេតិក​ភណ្ឌវប្បធម៌ គឺជាតួនាទីរបស់យើងទាំងអស់គ្នា ក្នុងការថែរក្សា អភិរក្សសម្បតិ្តបេតិកភណ្ឌវប្បធម៌អរូបី ឲ្យរស់រាន​មាន​ជីវិត​បន្ត​ទៀត ដើម្បីជាការលើកមុខមាត់​របស់​ប្រទេសជាតិ ដើម្បីជាការលើកស្ទួយអត្តសញ្ញាណជាតិ​ទំនៀមទម្លាប់​ប្រពៃណី ​ជីវភាព​រស់នៅ​របស់​ប្រជាជន ដូចនេះទើបយើងរៀបចំកម្មវិធីនេះឡើង។ជាចុងក្រោយឯកឧត្តមបណ្ឌិត សាកលវិទ្យាធិការ បានបញ្ជាក់ថា ទៅថ្ងៃអនាគត នឹងរៀបចំការ​ប្រកួត​ប្រជែង​ស្នា​ដៃ​សិល្បៈផ្តោតសំខាន់ទៅលើបេតិភណ្ឌវប្បធម៌រូបី​ ដែល​យើងបានដាក់​បញ្ចូល​ទៅ​ក្នុង​បញ្ជីបេតិកភណ្ឌវប្បធម៌ពិភព​លោក​រប​ស់អង្គការយូណេស្កូ ​មានដូចជាប្រាសាទអង្គរវត្ត ប្រាសាទ​ព្រះវិហារ ​និងប្រាសាទសំបូរព្រៃគុក​ នឹងរៀបចំបន្តទៀត នេះ​ជា​ការ​ចូលរួមចំណែកមួយ​របស់សាកល​វិទ្យា​ល័យ​ភូមិន្ទវិចិត្រសិល្បៈ​ ក្នុងការបណ្តុះ​បណ្តាល​ធនធានមនុស្សនៅ​លើវិ​ស័យ​សិល្បៈ​វប្បធម៌។សូមបញ្ជាក់ផងដែរថា កាលបរិច្ឆេទ ចុះឈ្មោះចូលរួមប្រកួតប្រជែងតាមរយៈGroup Telegram មហាវិទ្យាល័យ​សិល្បៈ​សូនរូប​ ចាប់ពីថ្ងៃទី១ ខែធ្នូ​ ឆ្នាំ២០២១ តទៅ, ​ស្នាដៃត្រូវប្រគល់មក​មហាវិទ្យាល័យ​នៅថ្ងៃទី៧ ​ខែមីនា ឆ្នាំ២០២២ និង​ប្រកាស​ជ័យលាភី នៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២២៕អត្ថបទ រដ្ឋា

កាយរឹទ្ធជាតិជំរុញការអប់រំយុវជន តាមរយៈសិក្ខាសាលាស្តីពី «កាយរឹទ្ធិ និងសុវត្ថិភាពចំណីអាហារ»

2021/11/27 12:06:31 pm        444
ភ្នំពេញ ៖ ក្នុងបរិបទកូវីដ១៩ ជំរំកាយរឹទ្ធថ្នាក់ជាតិលើកទី៤ បានជំរុញការអប់រំយុវជន តាមរយៈសិក្ខាសាលាស្តីពី «កាយរឹទ្ធិ និង​សុវត្ថិភាពចំណីអាហារ» រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២១។ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២១ នាយកដ្ឋានសហប្រតិបត្តិការកាយរឹទ្ធិ នៃក្រសួងអប់រំ យុវជន និងកីឡា បាន​ប្រារព្ធ​កម្ម​វិធីបើកសិក្ខាសាលាស្ដីពី “កាយរឹទ្ធិ និងសុវត្ថិភាពចំណីអាហារ” តាមប្រព័ន្ធអនឡាញ ដែល​មាន​សមាសភាព​ចូល​រួម យុវជនកាយរឹទ្ធិកំពុងសិក្សាថ្នាក់ទី១០ និងទី១១ ​ទាំង២៥ រាជធានី ខេត្ត និង​មជ្ឈមណ្ឌល​ជាតិ​យុវជនកម្ពុជាចំនួន ៤០០ នាក់ ក្នុង​គោលបំណង​ចែករំលែក​បទ​ពិសោធន៍ ​ចំណេះដឹងទាក់ទង​ទៅនឹងសុខភាពចំណីអាហារ ​បរិស្ថាន វប្បធម៌ សហគមន៍ ការច្នៃ​បង្កើតថ្មី និងផ្នត់គំនិតថ្មីៗដល់យុវជន។ កម្មវិធីនេះ ប្រព្រឹត្តទៅក្រោមវត្តមានរបស់ ឯកឧត្ដម បណ្ឌិត ស៊ាន បូរ៉ាត រដ្ឋលេខាក្រសួងអប់រំ យុវជន និងកីឡា និង​ជា​អនុប្រធានកាយរឹទ្ធិជាតិកម្ពុជា ​តំណាង ឯកឧត្ដម បណ្ឌិតសភាចារ្យ ហង់ ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា ​និងជាប្រធានកាយរឹទ្ធិជាតិកម្ពុជា។ សិក្ខាសាលាប្រព្រឹត្តិ​ចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២១ ​តាមប្រព័ន្ធអនឡាញ ។សិក្ខាសាលា ស្តីពីកាយរឹទ្ធិ និងសុវត្ថិភាពចំណីអាហារ រៀបចំឡើងក្នុងគោលបំណង៖-ចែករំលែក​បទពិសោធន៍ ចំណេះដឹងទាក់ទងនឹងការអប់រំឌីជីថល សុខភាពចំណីអាហារ និងបរិស្ថាន។-បំផុសគំនិត ឱ្យក្រុមគ្រួសារ អាណាព្យាបាលរបស់កាយរឹទ្ធិ​បានចូលរួមធ្វើសកម្មភាព​ជាមួយ​កាយរឹទ្ធិក្នុងសហគមន៍។-លើកកម្ពស់ការយល់ដឹងអំពីវប្បធម៌សន្តិភាពនៅក្នុងសហគមន៍។-ចែករំលែកបទពិសោធន៍បញ្ហាសង្គមបច្ចុប្បន្នដែលជះឥទ្ធិពលអវិជ្ជមានដល់យុវជន។សូមបញ្ជាក់ថា ក្រោមការដឹកនាំដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេរនាបតីតេជោ ហ៊ុន សែន នាយក​រដ្ឋ​មន្រ្តី​នៃព្រះរាជាណាចក្រកម្ពុជា ​និងជាគរុគណកាយរឹទ្ធិជាតិកម្ពុជា ទើបកម្ពុជា​មាន​សុខសន្តិភាព សេរីភាពប្រជាធិបត្តេយ្យ ប្រជាជន មហាជនទូទៅជាពិសេសយុវជន បានចូលរួម​ក្នុងការ​កសាងសមត្ថភាពរបស់ខ្លួនដើម្បី ឆ្លើយតបទៅនឹង​សង្គម​ឌីជី​ថល និងសម្របខ្លួន​ក្នុង​រស់​នៅជាមួយបរិបទជំងឺកូវិដ-១៩ ​ដូច្នេះ​តាមរយៈសិក្ខាសាលានេះ ​នឹងក្លាយជាថ្នាលសិក្សា ​សាលា​រៀ​ន​ចល័ត តាមបែបអនឡាញ ​និងជាធាតុចូលយ៉ាងសំខាន់​ សម្រាប់យុវជន ដើម្បីបណ្តុះបណ្តាលរួមគ្នា និង​អភិវឌ្ឍ​សមត្ថភាព ​តាមរយៈកម្មវិធីអប់រំដោយអនុវត្តជាក់ស្តែង​ និងវិធីកាយរិទ្ធ ​ដែលជាវិធីសាស្ត្រ​អប់រំ​និង​បណ្តុះ​បណ្តាល​យុវ​ជន​អោយក្លាយជា​ធនធាន​ដ៏មានតម្លៃនៅក្នុង​សង្គម​យ៉ាង​មាន​ប្រសិទ្ធ​ភាព៕អត្ថបទ ៖ រក្សា

គណៈមេធាវិនៃព្រះរាជាណាចក្រកម្ពុជារៀបចំប្រឡងជ្រើសរើសមេធាវីជំនាន់ទី១៨

2021/11/27 11:42:53 am        478
ភ្នំពេញ ៖ ដូចទៅនឹងការគ្រោងទុកការប្រឡងជ្រើសរើសមេធាវីជំនាន់ទី១៨​ បាន​រៀបចំឡើងនៅថ្ងៃទី ២៧​ ខែ​​វិច្ឆិកា​ឆ្នាំ២០២១នេះ​។​ ដើម្បី​ឲ្យ​ការប្រឡងប្រព្រឹត្តិដោយសុក្រឹត្យ​យុត្តិធម៌​គណៈមេធាវី​នៃ​ព្រះរាជា​ណា​ចក្រកម្ពុជា បាន​រៀបចំយ៉ាង​យកចិត្ត​ទុកដាក់​ក្រោម​ការពិនិត្យ​តាម​ដាន​ពីសំណាក់​ប្រធានគណៈមេធាវី​ សមាជិកក្រុមគណៈមេធាវី​ តំណាងសមាជិកក្រុមប្រឹក្សាអ្នកច្បាប់​នៃ​គណៈរដ្ឋមន្ត្រី​ តំណាង​ក្រសួង​យុត្តិធម៌​ ​​និងតំណាងមកពីរាជ្យបណ្ឌិតសភានៃវិជ្ជាជីវៈតុលាការជាដើម។ឯកឧត្តម​ លី​​​ ចន្ទ័តុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ​បានបញ្ជាក់ប្រាប់អ្នក​សារព័ត៌មាន BTV ឲ្យដឹងថា​​ ការប្រឡង​ជ្រើស​រើស​មេធាវី​​នៅជំនាន់ទី១៨​នេះមានបេក្ខជន​ចំនួន៤០៥រូប បានដាក់ពាក្យ​ប៉ុន្តែ​២រូបបានដកពាក្យចេញ​ ដូច្នេះ​នៅសល់​បេក្ខជន​ចំនួន​​៤០៣​រូប ដែល​ត្រូវចូលរួមប្រកួតប្រជែងនៅថ្ងៃនេះ​ រីឯបេក្ខជនដែលនឹងត្រូវជ្រើសរើសមានចំនួន៦០រូប​តែប៉ុណ្ណោះ​​ ។​​ឯកឧត្តម បាន​បន្តថា​​ ​នៅ​ក្នុង​រយៈពេល១ថ្ងៃនេះ​គឺជាការប្រឡង​លើ​វិញ្ញាសារ​សរសេរ​​ដែល​ពេលព្រឹក​គឺលើមុខវិជ្ជាក្រមរដ្ឋប្បវេណី​ និង​ក្រមនីតិវិធីរដ្ឋប្បវេណី​​ ដោយ​ឡែក​សម្រាប់​ពេលរសៀល​នឹងបន្ត​លើវិញ្ញា​សារសរសេរដដែល​ដោយផ្តោតលើមុខវិជ្ជាក្រមព្រហ្មទណ្ឌ​ និងនីតិវិធីព្រហ្មទណ្ឌ។​ បន្ទាប់​ពី​បេក្ខ​ជន​​​ប្រឡង​លើវិញ្ញាសារសរសេរហើយ​ គឺ​គណៈមេធាវីជ្រើសរើស​ត្រឹមតែ​១២០នាក់​ប៉ុណ្ណោះ​ដើម្បីឈានដល់​ការ​សំភាសន៍​ផ្ទាល់​មាត់​​​​​​ដែល​​ត្រូវ​ចម្រាញ់​​យក​ត្រឹមតែ​៦០នាក់ចុងក្រោយ។នៅក្នុងដំណើរការនៃការប្រឡង​ត្រូវបានរៀបចំទៅ​តាមគោលការណ៍ស្តង់ដារ​របស់ក្រសួងសុខាភិបាលយ៉ាងត្រឹម​ត្រូវ​ដែល​តម្រូវ​អោយ​បេក្ខជន​ធ្វើ​តេស​រហ័ស​​នៅមុនមួយ​ថ្ងៃ​នៃ​ពេលប្រឡង​​ ប្រសិន​បើបេក្ខជនណាមិនទាន់បានតេសរហ័សនោះទេ​ គឺទាមទារធ្វើតេស​នៅថ្ងៃ​ប្រឡង​ផ្ទាល់​​តែ​ម្តង​។មុននឹងចូលដល់បន្ទប់ប្រឡងគឺគណៈកម្មការរៀបចំបានត្រួតពិនិត្យ​យ៉ាង​តឹងរឹង​​ សូម្បីតែប៊ិច​បន្ទាត់​ក៏មិនអនុញ្ញាត​អោយ​បេក្ខ​ជន​យក​ចូល​បន្ទប់ប្រឡងដោយខ្លួនឯងនោះដែរ​គឺខាង​គណៈកម្មការរៀបចំ​រួចជាស្រេច​នៅតាមតុនីមួយៗ​។សូមបញ្ជាក់ថា​ ដើម្បីដាក់ពាក្យប្រឡងមេធាវីបានបេក្ខជនត្រូវមានសញ្ញាបត្របរិញ្ញាបត្រច្បាប់​​​ជាដាច់ខាត ​​​​​ត្រូវ​ជាបុគ្គល​ដែលមិន​ធ្លាប់​ជាប់​ទោស​មជ្ឈិម​និងឧក្រិដ្ឋ​ ដោយ​មិន​គិត​​ពី​អាយុច្រើននោះឡើយ​ ។​​លទ្ធផល​នៃការប្រឡងលើវិញ្ញាសារសរសេរគ្រោង នឹងប្រកាសនៅថ្ងៃទី ០១​ខែធ្នូឆ្នាំ២០២១យ៉ាងយូរបំផុត៕អត្ថបទ៖​កញ្ញា​  

ទេសរដ្ឋមន្រ្តី គន់ គីម៖ សមាគមអតីតយុទ្ធជនកម្ពុជា គឺជាស្ពានប្រកបដោយចិត្តសប្បុរសរបស់សម្តេចតេជោ

2021/11/26 04:18:27 pm        453
កំពង់ធំ៖ ឯកឧត្តមទេសរដ្ឋមន្រ្តី គន់ គីម លើកឡើងថា សម្ព័ន្ធមេត្រីភាពសមាគមអតីតយុទ្ធជន មានការចូលរួមពីគ្រប់ស្ថាប័ន មន្ទីរអង្គភាព កងម្លាំងទាំងបីប្រភេទ រួមជាមួយសប្បុរសជនផង បាននឹងកំពុងដើរលើផ្លូវរួមតែមួយ ក្នុងសកម្មភាពជួយទ្រទ្រង់ជីវភាព សុខមាលភាព សកម្មភាពភាពរស់នៅរបស់អតីតយុទ្ធគ្រប់រូប។ថ្លែងក្នុងពិធីប្រកាស ឯកឧត្តម ងួន រតនៈ ជាប្រធានកិត្តិយស សមាគមអតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ធំ, នៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២១ ឯកឧត្តមទេសរដ្ឋមន្រ្តី គន់ គីម អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា បន្តថា សមាគន៍អតីតយុទ្ធជនកម្ពុជា​គ្រប់​រាជធានី​ខេត្ត គឺជាស្ពានប្រកបដោយចិត្តសប្បុរសរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា។ កន្លងមកសមាគមអតីតយុទ្ធជនកម្ពុជា បាននិងកំពុងអនុវត្តន៍បេសកម្មពិសេសធ្វើផ្ទះ​ជូន​អតីតយុទ្ធ​ដែល​មានជីវភាពខ្វះខាត ​មានដីតែគ្មានលទ្ធភាពធ្វើផ្ទះ​ និងផ្តល់ដីសិប្បទានសង្គមកិច្ច ទាំងដីលំនៅដ្ឋាន និងដីកសិកម្ម។ ទន្ទឹមនេះ សកម្មភាពចុះសួរសុខទុក្ខ គ្រប់អ្នកពាក់ព័ន្ធទាំងអស់តែងតែចុះសួរសុខទុក្ខផ្តល់ជាសម្ភារៈ ស្បៀងអាហារផ្សេងៗ។ ឯកឧត្តមបន្តថា កិច្ចការងារចំបងដែលត្រូវអនុវត្តន៍បន្ទាន់ លើដីសិប្បទានសង្គមកិច្ចរបស់អតីតយុទ្ធ គឺ​ការផ្តល់បណ្តាញភ្លើងប្រើប្រាស់ ប្រព័ន្ធទឹកប្រើប្រាស់ ​ផ្លូវធ្វើដំណើរផងដែរ។ឯកឧត្តម អំពាវនាវអ្នកពាក់ព័ន្ធទាំងអស់​ ត្រូវដឹងគ្រប់គ្នាថា​ សន្តិភាពនាពេលបច្ចុប្បន្ននេះ គឺ​បានផ្សារភ្ជាប់ជាមួយអតីតយុទ្ធជនគ្រប់រូប​ ដូច្នេះចាំបាច់ត្រូវដឹង និងជួយគាំទ្រតបស្នងពួកគាត់វិញ៕

មន្ទីរពេទ្យគន្ធបុប្ផាត្រូវការឈាមបន្ទាន់ ដើម្បីសង្រ្គោះកុមារកម្ពុជា ​ហើយ​អំពាវ​នាវ​ដល់​សប្បុរស​ជួយ​បរិច្ចាគ

2021/11/26 02:37:09 pm        791
ភ្នំពេញ ៖ មន្ទីរពេទ្យគន្ធបុប្ផា ដែលជាមន្ទីរពេទ្យព្យាបាលដ៏ល្បីជូនដល់កុមារកម្ពុជា ដោយមិនយកថវិកា បានកំពុងត្រូវការឈាមជាបន្ទាន់ ដើម្បីស្រោចស្រង់អាយុជីវិតកុមារជាប្រចាំថ្ងៃ ខណៈឈាមដែលបំរុងទុកមិនគ្រប់តាមតម្រូវការនោះឡើយ ដូច្នេះមន្ទីរពេទ្យ សូមអំពាវនាវដល់បងប្អូន ​សប្បុរសជនខ្មែរទាំងអស់ឲ្យជួយបរិច្ចាគ។បើតាមការបញ្ជាក់ពីក្រុមគ្រួពេទ្យជំនាញខាងផ្តល់យោបល់ឈាម បានប្រាប់ទូរទស្សន៍ BTVនាព្រឹកថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២១នេះថា នាពេលបច្ចុប្បន្នមន្ទីរពេទ្យគន្ធបុប្ផា បាន​កំពុងខ្វះខាត​ឈាម ដែលបំរុងទុកហើយ ដោយសារតែកុមារកម្ពុជា ដែលឈឺ​ហើយ​ត្រូវការ​ឈាម​ជាប្រចាំ​ថ្ងៃមានច្រើន ​ស្របពេល ​បញ្ហាមេរោគកូវីដ១៩ផង ​បានធ្វើឲ្យប្រជាជន និងឱពុកម្តាយរបស់​កុមារ​មិនសូវហ៊ាន​បរិច្ចាគ និងពុកម្តាយ ខ្លះគ្មាន​កម្លាំងកំហែង​គ្រប់គ្រាន់​សម្រាប់បរិច្ចាគ​ឈាម​របស់​ពួកគេជាដើមនោះ។ ក្រុមគ្រូពេទ្យដែលកំពុងបំរើការនៅមន្ទីរពេទ្យគន្ធបុប្ផា នៅក្បែរវត្តភ្នំនោះ បានបញ្ជាក់ថា« កុមារ​ជាច្រើន​បានកំពុងចូលសម្រាកព្យាលបាលនៅមន្ទីរពេទ្យនេះ ហើយកុមារខ្លះត្រូវការ​ឈាម​សង្រ្គោះ​បន្ទាន់ កុមារខ្លះទៀតត្រូវការឈាមមធ្យម។ប៉ុន្តែដោយសារឈាមស្តុកទុករបស់មន្ទីរពេទ្យខើច​ទើប​ការសង្រ្គោះ ​ជួបការលំបាក ដូច្នេះ​ក្រុមគ្រូពេទ្យត្រូវការជំនួយឈាមបន្ថែមជាបន្ទាន់»។បើតាមលិខិតអំពាវនាវរបស់មន្ទីរពេទ្យ បានបញ្ជាក់ថា ប្រសិនបើបងប្អូនសប្បុរសជនត្រូវការបរិច្ចាគ មន្ទីរពេទ្យបានបើកទទួលការចូលបរិច្ចាគឈាម ចាប់ពីម៉ោង ៨ដល់ ១១ព្រឹក និងពីម៉ោង២ ដល់ ៤ល្ងាច ​ហើយបងប្អូនសប្បុរសជន ​អាចទៅបរិច្ចាគឈាមនៅមន្ទីរពេទ្យគន្ធបុប្ផាក្នុងរាជធានីភ្នំ ដែលនៅជិតវត្តភ្នំដូនពេញ និងក្បែព្រះបរមរាជវាំង។ក្រៅពីនេះ ​ពលរដ្ឋក៏អាចបរិច្ចាគនៅមន្ទីរពេទ្យគន្ធបុប្ផាជ័យវ័រ្មនទី៧ ​នៅខេត្តសៀមរាបផងដែរ។សម្រាប់ព័ត៌មានបន្ថែម អាចទំនាក់ទំនងតាមលេខទូរស័ព្ទ ០១៧ ៨៧ ៨៧៤៥៕ អត្ថបទ ៖ បាន ចក់

ពលរដ្ឋគោរពតាមការណែនាំរបស់ក្រសួងជំនាញការពារសុខភាព ពេលអាកាសធាតុចុះត្រជាក់

2021/11/26 12:51:03 pm        487
ភ្នំពេញ ៖ ខណៈអាកាសធាតុចុះត្រជាក់ជាបណ្តើរៗ ចាប់ពីពេលនេះ តទៅ ប្រជាពលរដ្ឋបានគោរពតាមការណែនាំរបស់ក្រសួងជំនាញ ដើម្បីការពារសុខភាព ពេលអាកាសធាតុចុះត្រជាក់ ជាពិសេសជំងឺកូវីដ-១៩។ពលរដ្ឋរស់នៅក្នុងរាជធានីភ្នំពេញ នៅថ្ងៃទី២៦ខែវិច្ឆិកានេះ បានប្រាប់BTVឲ្យដឹងថា ដើម្បី​ការ​ពារខ្លួន​កុំ​ឲ្យ​ឈឺ​ក្នុង​ពេល​អាកាស​ធាតុចុះត្រជាក់ គឺត្រូវទទួលទានអាហារ​ដែល​មាន​សាធាតុចិញ្ចឹម​គ្រប់គ្រាន់ ​ហាត់ប្រាណ​ ទៅ​ទិញ​សំលៀកបំពាក់​ក្រាស់ និងគោរពតាមការណែរបស់ក្រសួងជំនាញ ជាពិសេសវិធានការទប់ស្កាត់ជំងឺកូវីដ-១៩ ។អ្នកលក់សំលៀកបំពាក់នៅម្តុំផ្សារបឹងកេងកង បានឲ្យដឹងដែរថា ការលក់អាវរងារនៅពេលនេះ​មិនសូវ​ដាច់​ដូច​ឆ្នាំ​មុន ពោលដោយសារឆ្នាំមុន នៅអំឡុងខែតុលាអាកាសធាតុចាប់ផ្តើមចុះត្រជាក់ មានអ្នកមកទិញច្រើន ប៉ុន្តែពួក​គាត់​រំពឹង​ទុក​ថា ចាប់ពីខែធ្នូតទៅនឹងមានអតិថិជនមកច្រើន ប្រសិនបើអាកាសធាតុចុះត្រជាក់ ដូចការព្យាករណ៍របស់​ក្រសួង​ធន​ធាន​ទឹក និងឧតុនិយម។កន្លងទៅថ្មីៗនេះ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្ដីប្រកាសព័ត៌មាន ដោយ​បានបញ្ជាក់ថា កម្ពុជា​នឹងចាប់ផ្ដើមចុះត្រជាក់ ​ចាប់ពីសប្តាហ៍ទី១ ខែធ្នូ ​ដល់សប្តាហ៍ទី៣ ខែធ្នូ និងពីសប្តាហ៍ទី៤ ​នៃខែធ្នូ ដល់ខែកុម្ភៈ​ ឆ្នាំ២០២២។ ​នៅក្នុងអំឡុងពេលនោះ អាកាសធាតុ​នឹង​ចុះត្រជាក់ ពីសីតុណ្ហភាពអប្បបរមាចន្លោះពី១៥ ទៅ២១អង្សាសេ ទៅតាម​តំបន់ផ្សេងៗ​ក្នុង​ប្រទេស​កម្ពុជា។ជាមួយគ្នានេះ ក្រសួងសុខាភិបាលបានចេញសេចក្តីជូនដណឹងស្តីពីការការពារការចម្លងវីរុសកូវីដ-១៩ និងការប្រុង​ប្រយ័ត្នការពារ​សុខភាពពេលអាកាសធាតុចុះត្រជាក់ ដោយក្រសួង​បានណែនាំ​ដូចជា៖ ត្រូវ​ស្លៀកពាក់​អាវក្រាស់ៗ រុំកនឹង​កន្សែង ពាក់មួកនិងស្រោមដៃរងារ ដើម្បី​ការពារ​កុំឲ្យធាតុត្រជាក់ប៉ះខ្លួនប្រាណ​ដោយចំហរ ​ធ្វើយ៉ាងណាឲ្យមាន​ការ​រក្សា​កំដៅ​ក្នុងខ្លួនជាធម្មតា។ចូលស្វែងរកការព្យាបាលវេជ្ជសាស្រ្ត​ នៅគ្រឹះស្ថានសុខាភិបាល ​ប្រសិនបើលោកអ្នកមានរោគសញ្ញា ពិបាកដកដង្ហើម ​គ្រុនក្តៅ ក្អក ឈឺក ​និងឈឹសាច់ដុំ ​ឫសង្ស័យថា​ជាជំងឺកូវីដ-១៩ ជាដើម៕អត្ថបទ៖ទូច សោភ័ណ

សម្តេចតេជោ៖ ២៥ឆ្នាំកន្លងទៅអាស៊ី-អឺរ៉ុបបានបោះជំហានឆ្ពោះទៅរកអនាគតមួយដែលភ្លឺថ្លាជាងមុន

2021/11/26 12:34:55 pm        471
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា ២៥ឆ្នាំកន្លងទៅនេះ ភាពជាដៃគូអាស៊ី-អឺរ៉ុប បានបោះជំហានទៅមុខ ឆ្ពោះទៅរកអនាគតមួយ ដែលភ្លឺថ្លាជាងមុន។ វឌ្ឍនភាព និងសមិទ្ធផលជាច្រើនត្រូវបានASEMបង្កើតឡើង។ក្នុងពិធីបិទកិច្ចប្រជុំពេញអង្គ នៃកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបលើកទី១៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ កាលពីម្សិលមិញ សម្តេចតេជោ ហ៊ុន សែន ​ដែលជាប្រធានកិច្ចប្រជុំ បានសម្ដែងការពេញចិត្ត​ចំពោះ​វឌ្ឍនភាព និងសមិទ្ធផលជាច្រើនរបស់ ASEM ដែលទទួលបានកន្លងមក ពិសេសគឺការប្តេជ្ញាចិត្ត​លើក​កម្ពស់ បន្ថែមទៀតនូវតួនាទីរបស់ ASEM ក្នុងការជំរុញពហុភាគីនិយម និងអភិបាលកិច្ចសកល ដែលគេកាន់តែ​ត្រូវការ​ ដើម្បីដោះស្រាយបញ្ហាប្រឈមរួម ​ដែលជាគ្រឹះនៃសន្តិភាព ស្ថិរភាព និងវិបុលសុខសកល។សម្ដេចតេជោ បានបញ្ជាក់ថា ពិតណាស់ការគោរពគ្នាទៅវិញទៅមក ​ការយោគយល់គ្នាទៅវិញទៅ មក និងការជឿទុកចិត្តគ្នា ​គឺជាគោលការណ៍នាំផ្លូវសម្រាប់ពហុភាគីនិយម។សម្តេចតេជោ បានបញ្ជាក់ថា កិច្ចប្រជុំបានលើកឡើងអំពីបញ្ហាប្រឈម ​ដែលមិនធ្លាប់កើតមានពី មុនមក​ ដោយបណ្តាលមកពីជំងឺកូវីដ-១៩ ​ដែលប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាពសាធារណៈ និង​វិបត្តិសេដ្ឋ កិច្ច-សង្គម។​ ដើម្បីដោះស្រាយបញ្ហាប្រឈមទាំងអស់នេះ ​កិច្ចប្រជុំបានឯកភាពគ្នាថា សាមគ្គីភាព កិច្ចសហប្រតិបត្តិការអន្តរជាតិ និងការជំរុញវ៉ាក់សាំងពហុភាគីនិយម គឺជា​កូន​សោរគន្លឹះ។ ដូច្នេះ ការការពារសុខភាព និងសន្តិសុខរបស់ប្រជាជន ក៏ដូចជាការលើក​កម្ពស់​សាមគ្គី​ភាពរវាងរដ្ឋ និងរដ្ឋគួរតែជាអាទិភាព។ ការស្តារសេដ្ឋកិច្ចក្រោយកូវីដ-១៩ គឺជាអាទិភាពរួម។ ក្នុងន័យនេះ កិច្ចប្រជុំបានសម្តែងនូវការគាំទ្រចំពោះ ការពង្រឹងប្រព័ន្ធពាណិជ្ជកម្មផ្អែកលើវិធានច្បាប់ និងប្តេជ្ញាការពារខ្សែច្រវ៉ាក់ផ្គត់ផ្គង់ដោយរលូន និងគ្មានការ រាំងស្ទះ ក៏ដូចជាជំរុញនូវឌីជីថលូបនីយកម្ម និងពិនិត្យមើលលទ្ធភាព ​នៃការបើកឡើងវិញនូវវិស័យ ទេសចរណ៍​ប្រកប​ដោយសុវត្ថិភាព ​និងទំនួលខុសត្រូវ។សម្ដេចតេជោ បានបញ្ជាក់ទៀតថា ក្នុងកិច្ចប្រជុំ ភាគច្រើន ​ក៏បានប្តេជ្ញាចិត្តចំពោះការអភិវឌ្ឍបៃតង និង​កម្រិតកាបូនទាប ដើម្បីរក្សាកម្រិតការកើនឡើងកម្ដៅផែនដី ស្របតាមកិច្ចព្រមព្រៀង​ទីក្រុងប៉ារីស ស្តីពី ១៥ អាកាសធាតុ។ ក្នុងន័យនេះ ​ការផ្ដល់ជំនួយបច្ចេកទេស និង​ហិរញ្ញវត្ថុ​ដល់ប្រទេសកំពុងអភិវឌ្ឍ ត្រូវតែជាអាទិភាពមួយ៕អត្ថបទ៖ មុត សុទ្ធ

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

អ៊ីស្រាអែលបង្កើនការវាយប្រហារលើតំបន់ភាគខាងត្បូងលីបង់ បណ្តាលឲ្យមនុស្សយ៉ាងហោច ១៦នាក់ស្លាប់
05/28/2026 09:05 PM
រុស្ស៊ីចុះហត្ថលេខាលើកិច្ចព្រមព្រៀងតម្លៃ ១៦,៥ពាន់លានដុល្លារ ដើម្បីសាងសង់រោងចក្រថាមពលនុយក្លេអ៊ែរដំបូងនៅកាហ្សាក់ស្ថាន
05/28/2026 09:05 PM
រុស្ស៊ី៖ អឺរ៉ុបគួរបង្ហាញភ័ស្តុតាងពីអំណះអំណាងថាទីក្រុងមូស្គូរំខានសញ្ញា GPS
05/28/2026 08:05 PM
មន្ត្រីរុស្ស៊ី៖ គំនិតផ្តួចផ្តើមសន្តិភាពអ៊ុយក្រែន ជាមួយសហរដ្ឋអាមេរិក កំពុង «ជាប់គាំង»
05/28/2026 08:05 PM
ក្រុមហ៊ុន Temu របស់ចិនរងការផាកពិន័យ ២៣២លានដុល្លារ សម្រាប់ការបំពានច្បាប់លក់របស់ EU
05/28/2026 08:05 PM
ទីភ្នាក់ងារអាកាសធាតុអេស្ប៉ាញ ព្យាករសីតុណ្ហភាពខ្ពស់ខ្លាំងអំឡុងរដូវក្តៅ និងហានិភ័យភ្លើងឆេះព្រៃ
05/28/2026 08:05 PM
កូរ៉េខាងត្បូងធ្វើសមយុទ្ធបាញ់គ្រាប់ពិត ដើម្បីបញ្ជាក់ការជំរុញការការពារពឹងផ្អែកលើខ្លួនឯង
05/28/2026 08:05 PM
លោក Zelenskiy ៖ អ៊ុយក្រែនរៀបចំជំហានដឹរឹងមាំសម្រាប់យន្តហោះចម្បាំង Gripen
05/28/2026 08:05 PM
នាយករដ្ឋមន្រ្តីជប៉ុនលោកស្រី Takaichi ជួបពិភាក្សាការងារជាមួយប្រធានាធិបតីហ្វីលីពីននៅទីក្រុងតូក្យូ
05/28/2026 08:05 PM
កម្មករធ្វើផ្លូវនៅភាគនិរតីប្រទេសបារាំង ពិបាកស៊ូទ្រាំនឹងអាកាសធាតុក្តៅខ្លាំងអំឡុងខែឧសភា
05/28/2026 08:05 PM