ការដោះដូរពាណិជ្ជកម្មជាមួយ RCEP មានទឹកប្រាក់សរុបជាង ១១ពាន់លានដុល្លារ កើនជាង ១៨%
គណៈកម្មាធិការវិនិយោគ ពិនិត្យសំណើសុំចុះបញ្ជីចំនួនគម្រោងវិនិយោគចំនួន ៨ មានទុន ៤៩០លានដុល្លារ
ក្នុងត្រីមាសទី១ ឆ្នាំ២០២៦ កម្ពុជានាំចេញមុខទំនិញ​ស្ទើរ​គ្រប់​ប្រភេទ​មាន​កំណើន​កើន​ឡើង​ល្អ​ប្រសើរ
ត្រីមាសទី១ឆ្នាំនេះ CDC ចុះបញ្ជីគម្រោងវិនិយោគចំនួន ១៤៦ មានទុនប្រមាណ ២,៥ ប៊ីលានដុល្លារ

សេដ្ឋកិច្ច និង កសិកម្ម

ឯកឧត្តម ជា ចាន់តូ ដឹកនាំគណៈប្រតិភូកម្ពុជាសន្និសីទអន្តរជាតិលើកទី៣នៅប្រទេសឥណ្ឌា

2022/11/17 01:33:12 pm        344
ភ្នំពេញ៖ សន្និសីទអន្តរជាតិលើកទី៣ ស្តីពី ការប្រឆាំងការផ្តល់ហិរញ្ញប្បទានភេរវកម្មដែល​ប្រារព្ធ​ធ្វើ​នៅរដ្ឋ​ធានីញូវដេលី ​នៃសាធារណរដ្ឋឥណ្ឌាមានគណៈប្រតិភូមកពីបណ្តាប្រទេស និង​អង្គការ​អន្តរជាតិ​នានាជាង ១០០ ប្រទេសចូលរួមក្នុងនោះក៏វត្តមានរបស់ប្រតិភូប្រទេស​កម្ពុជា​ផងដែរ។នៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២២ ​ឯកឧត្តម ជា ចាន់តូ ទេសាភិបាល​ ធនាគារជាតិនៃកម្ពុជា និង​ជាអនុប្រធានប្រចំាការ​គណៈកម្មាធិការសម្របសម្រួលថ្នាក់ជាតិ​ប្រឆាំង​ការ​សម្អាតប្រាក់ និង​ហិរញ្ញប្បទានភេរវកម្ម​ និងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ ហៅ​កាត់ថា៖ (គ.ស.ហ.) ​តំណាងដ៏ខ្ពង់ខ្ពស់របស់ សម្តេចក្រឡាហោម ស ខេង ​ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួង​មហាផ្ទៃ និងជាប្រធាន គ.ស.ហ. បានដឹកនាំ​គណៈ​ប្រតិភូអញ្ជើញ​ទៅចូលរួមសន្និសីទអន្តរជាតិ​លើក​ទី៣ ស្តីពី ការប្រឆាំងការផ្តល់ហិរញ្ញប្បទានភេរវកម្ម “No Money for Terro” ។មន្ត្រីជាន់ខ្ពស់ក្នុងគណៈប្រតិភូប្រទេសកម្ពុជាដែលត្រូវទៅចូលរួមសន្និសីទអន្តរជាតិលើកទី៣​ ស្តីពី ការប្រឆាំងការ​ផ្តល់ហិរញ្ញប្បទានភេរវកម្ម “No Money for Terro” នេះបានឲ្យដឹងថា សន្និសីទ្ធនេះនឹង​ចាប់​ដំណើរ​រ​យៈពេល២ថ្ងៃគឺនៅថ្ងៃទី១៨ ​និងថ្ងៃទី១៩ ខែវិច្ឆិកា​ ឆ្នាំ២០២២ ​នៅក្នុងរដ្ឋធានីញូវដេលី នៃសាធារណរដ្ឋឥណ្ឌា។មន្រ្តីរូបនេះ បានឲ្យដឹងទៀតថា តាមការគ្រោងទុកសន្និសីទអន្តរជាតិលើកទី៣ ​ស្តីពី ការប្រឆាំង​ការ​ផ្តល់ហិរញ្ញប្បទានភេរវកម្ម “No Money for Terro”នេះ ​នឹងមានគណៈប្រតិភូមកពីបណ្តាប្រទេស និង​អង្គការអន្តរជាតិនានាសរុប​ចំនួនប្រមាណជាង ​១០០ ប្រទេស៕អត្ថបទ៖ ធនាគារ​ជាតិ

វិស័យសេវាកម្មនៅឆ្នាំ២០២៣ រំពឹងនឹងហក់ឡើងខ្ពស់លើសការរំពឹងទុក

2022/11/17 01:22:42 pm        533
​ភ្នំពេញ៖ វិស័យសេវាកម្មកម្ពុជា រំពឹងថានឹងហក់ឡើងខ្ពស់លើសការរំពឹងទុករបស់រាជរដ្ឋាភិបាល នៅឆ្នាំ២០២៣​ ដោយគាំទ្រដល់សេវាដឹកជញ្ជូន ​ការងើបឡើងវិញនៃវិស័យសេវាកម្មទេសចរ សណ្ឋាគារ និងភោជនីយដ្ឋាន។ឯកឧត្តមបណ្ឌិត គី សេរីវឌ្ឍន៍ អ្នកជំនាញសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជា ថ្លែងលើកឡើងក្នុង​កិច្ច​សម្ភាសន៍ជាមួយភ្នាក់ងារអ្នកយកព័ត៌មាន BTV ស្តីពីវិស័យសេវាកម្ម ឆ្នាំ ២០២៣ នៃព្រះរាជា​ណា​ចក្រកម្ពុជាថា វិស័យសេវាកម្ម ​ដែលរំពឹងជួយជ្រោមជ្រែង ដល់ការងើបឡើង​វិញនៅឆ្នាំ ២០២៣ មានអនុវិស័យឡូជីស្ទិក បានកំពុងរីកលូតលាស់ដូចជា ការសាងសង់កំពង់ផែទឹកជ្រៅបាន​ជិត​រួចរាល់, ការបង្កើតនូវប្រព័ន្ធឡូជីស្ទិកនៃក្រវ៉ាត់ក្រុងទី៣ ជាការតភ្ជាប់ពីតំបន់នានាចូលមករាជធានី​ភ្នំពេញ, គម្រោងបង្កើតផ្លូវល្បឿនលឿន​បន្ថែមរបស់រាជរដ្ឋាភិបាល ដែលធ្វើឲ្យសេវាកម្មលើផ្នែកនេះ​នឹងរីកចម្រើន។ ចំណែកសេវាកម្មទេសចរ បន្ទាប់ពីកម្ពុជាបានបើកដំណើការជាងមួយឆ្នាំមកនេះ ភ្ញៀវទេសចរ​បរទេស​ចូលមកកម្ពុជានៅមានកម្រិតក៏ពិតមែន ​តែភ្ញៀវទេសចរក្នុងស្រុកបានកើនឡើងវិញ ស្របពេលអាជីវកម្ម ​សេវាកម្មជាច្រើនក៏បានដំណើរជាប្រក្រតីផងដែរ។ លោកជំទាវ ឆាយ ស៊ីវលីន ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា លើកឡើងកាល​ពី​ពេលថ្មីៗនេះថា ​ស្របពេលជំងឺកូវីដ ១៩ ​មានស្ថានភាពល្អប្រសើរ និងស្របពេលកម្ពុជាបើកឲ្យ​ប្រើប្រាស់​ផ្លូវល្បឿនលឿនពីភ្នំពេញ-ព្រះសីហុន មិនត្រឹមតែមានការចាប់អារម្មណ៍ភ្ញៀវទេសចរក្នុង​ស្រុក​ប៉ុណ្ណោះទេ ​ចំពោះភ្ញៀវទេសចរបរទេស ក៏បានចាប់អារម្ភណ៍​យ៉ាងខ្លាំងផងដែរ លើការកក់​សំបុត្រ​បន្តទៅទស្សនាកម្សាន្តនៅខេត្តព្រះសីហុន ​និងតំបន់ផ្សេងៗនៅព្រះរាជាណាចក្រកម្ពុជា។សូមបញ្ជាក់ថា៖ វិស័យសេវាកម្ម ត្រូវបានរាជរដ្ឋាភិបាល ព្យាករថា ​នឹងបន្តកើនឡើងក្នុងអត្រា ៦,៦% ក្នុងឆ្នាំ២០២៣ ពីកំណើន ៤,៣% ក្នុងឆ្នាំ ២០២២ ដោយសារការបន្តងើបឡើងនូវសកម្មភាពសេដ្ឋកិច្ច​ក្នុង​ស្រុកសណ្ឋាគារ ​និងភោជនីយដ្ឋាន ​និងវិស័យគាំទ្រទេសចរណ៍ផ្សេងៗទៀត៕ អត្ថបទ៖ សុន រ៉ាឌី

ក្រុមហ៊ុនចុះបញ្ជីតាមថ្នាលជាតិ មានទុនវិនិយោគសរុប ៥.៥១ ទ្រីលានដុល្លារ

2022/11/17 01:05:46 pm        483
ភ្នំពេញ៖ កម្ពុជាទទួលបានក្រុមហ៊ុននិងសហគ្រាសដែលបានចុះបញ្ជីតាមប្រព័ន្ធចុះបញ្ជីអាជីវកម្ម តាមថ្នាលបច្ចេកវិទ្យាព័ត៌មាន ដែលអនុម័តរួច មានចំនួនជិត ២០ ពាន់ក្រុមហ៊ុន​ គិតជាដើមទុនសរុប មានចំនួន ៥.៥១ ទ្រីលានដុល្លារអាមេរិក គិតត្រឹមពាក់កណ្តាល ខែ វិច្ឆិកា ឆ្នាំ២០២២ នេះ ។ប្រព័ន្ធចុះបញ្ជីអាជីវកម្មតាមថ្នាលបច្ចេកវិទ្យាព័ត៌មាន​ របស់រាជរដ្ឋាភិបាល បានបង្ហាញទូរលេខ​នៃ​ប្រព័ន្ធចុះបញ្ជីអាជីវកម្មតាមថ្នាលបច្ចេកវិទ្យាព័ត៌មាន ​គិតត្រឹមថ្ងៃទី ១៥ ខែ វិច្ឆិកា ឆ្នាំ២០២២ នេះ ក្រុមហ៊ុនដែលបានចុះបញ្ជីប្រព័ន្ធចុះបញ្ជីអាជីវកម្ម ​តាមថ្នាលបច្ចេកវិទ្យាព័ត៌មាន របស់​រាជររដ្ឋាភិបាល ​ទទួលបានអនុម័តរួចជាផ្លូវការ ​មានចំនួនជិត ២០ ពាន់ក្រុមហ៊ុន ដោយមានដើម​ទុន​ក្នុងរង្វង់ប្រមាណ ជាង ៥.៥១ ទ្រីលានដុល្លារអាមេរិក និងនាមករណ៍បម្រុងទុកប្រមាណជាង ១២ ពាន់ក្រុមហ៊ុន​ សហគ្រាសផ្សេងទៀត ដែលនឹងធ្វើការអនុម័តជាបន្តបន្ទាប់។សកម្មភាពអាជីវកម្មធំៗចំនួន ៥ ប្រភេទ ​ទទួលបានការចុះបញ្ជី និងមានដើមទុនច្រើនជាង​គេរួម​មាន៖ ការវិនិយោគលើការសាងសង់អគារ​ សកម្មភាពអចលនទ្រព្យ ដោយប្រើប្រាស់អចលនទ្រព្យ​ផ្ទាល់ខ្លួន ​សកម្មភាពពិគ្រោះយោបល់ផ្នែកគ្រប់គ្រង ​កម្មន្តសាល​សំលៀកបំពាក់ (លើកលែង​សំលៀកបំពាក់​ធ្វើពី​រោមសត្វ) ​អន្តរការីរូបិយវត្ថុ ​និងការចុះបញ្ជីរបស់ក្រុមហ៊ុនផ្សេងៗទៀត។ សូមរំលឹកថា ការបើកប្រព័ន្ធចុះបញ្ជីអាជីវកម្មតាមថ្នាលបច្ចេកវិទ្យាព័ត៌មាន​របស់រាជរដ្ឋាភិបាល ក្នុង​ជំហានទី១ បានដាក់ឲ្យប្រើប្រាស់ ​កាលពីថ្ងៃទី ១៥ ខែ មិថុនា ឆ្នាំ ២០២០ រួមមាន​ក្រសួងពាណិជ្ជកម្ម, អគ្គនាយកដ្ឋានពន្ធដារ, ក្រសួងការងារ ​និងបណ្តុះបណ្តាលវិជ្ជាជីវៈ, ក្រសួងមហាផ្ទៃ, និងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ។ ចំណែកជំហានទី២ បានអនុវត្តនៅថ្ងៃទី ១៥ ខែកញ្ញា ឆ្នាំ២០២១ ប្រព័ន្ធនេះបានពង្រីកវិសាលភាព​ដល់ការ​ស្នើសុំអាជ្ញាបណ្ណ ​ឬលិខិតអនុញ្ញាតផ្សេងៗតាមអនឡាញ​ ទៅតាមសកម្មភាពអាជីវកម្ម ពី​ក្រសួង-ស្ថាប័នជំនាញរួមមាន៖ ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា​ និងនវានុវត្តន៍, ក្រសួងទេសចរណ៍, ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ​និង​និយ័តករ​អាជីវកម្មអចលនវត្ថុ និង​បញ្ចាំ​នៃអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ៕អត្ថបទ៖ សុន រ៉ាឌី

កសិករក្នុងខេត្តក្រចេះបំបៅដើមត្រប់ជាមួយដើមប៉េងប៉ោះ ទទួលបានទិន្នផលល្អ

2022/11/16 04:52:43 pm        664
ក្រចេះ៖ ក្រចេះកសិករ ក្នុងខេត្តក្រចេះ បានអនុវត្តវិធីសាស្ត្របំបៅដើមត្រប់ជាមួយដើមប៉េងប៉ោះ ទទួលបានជោគជ័យ និងទទួលបានទិន្នផលល្អ។ ស្ត្រីជាកសិករម្នាក់ឈ្មោះ សាន្ត ទេវី នៅភូមិកំបោរ ឃុំគោលាប់ ស្រុកចិត្របុរី ​ខេត្តក្រចេះ បានចាប់​យករបរដាំបន្លែធម្មជាតិ និងបន្លែហូបផ្លែ អស់រយៈពេលជិត១០ឆ្នាំមកហើយ ​ក្រៅពីធ្វើស្រែ ដោយ​អនុវត្តតាមរបៀបធម្មតា គឺពុំមានបច្ចេកទេស ​ធ្វើឱ្យការដាំដុះប្រឈម នឹងជំងឺជាច្រើន និងពុំទទួលបានផលល្អ។នៅក្នុងឆ្នាំ២០១៦​ ក្រោយទទួលបានការបណ្ដុះបណ្ដាលជំនាញបច្ចេកទេស​ ពីគម្រោង ឆេន និងកម្មវិធី អាស្ពាយ ធ្វើឲ្យគាត់មានចំណេះដឹងថ្មីក្នុងការដាំដុះដំណាំបែបថ្មី ប្តូរពីការដាំ​ដុះបន្លែហូបផ្លែ តាមបែបទម្លាប់ចាស់បុរាណ ​មកជាបច្ចេកទេសបំបៅដើមត្រប់​ ជាមួយដើមប៉េងប៉ោះ រហូត​ទទួលបានជោគជ័យ ​ដែលធន់ទៅនឹងអាកាសធាតុ ​ជំងឺ​ហ៊្វុយសារ៉ាយូម (ស្រពោន) និងទទួល​បានទិន្នផលច្រើន ។ បច្ចេកទេសយុទ្ធសាស្ត្រដាំដុះដំណាំប៉េងប៉ោះបែបថ្មីនេះ​ ធ្វើឲ្យទិន្នផលទទួលបានច្រើនជាងមុន ជា​ពិសេសកាត់បន្ថយការស្រោចស្រពទឹក​ ហើយអាចរកប្រាក់ចំណូល ​ចន្លោះពី១លាន ៦សែនរៀល ទៅ២លានរៀល ក្នុង១ខែ ។ឆ្លើយតបទៅនឹងទំនុកចិត្តរបស់កសិករអ្នកដាំដុះ និងអ្នកទទួលទិញលក់បន្ត ​ជាពិសេសអ្នកទទួល ទាន​ មន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ​មានមន្ទីរពិសោធន៍បឋម ១ន្លែង ​ដើម្បីពិសោធន៍ ស្រាវជ្រាវ​រកសារធាតុគីមី​ ដែលអាចផ្តល់សញ្ញាឲ្យដឹងពីកម្រិតសារធតុគីមី ដែលប្រើប្រាស់​មកលើបន្លែ ទៅតាមកម្រិត ​និងអនុលោម ​អាចឲ្យប្រជាពលរដ្ឋ ​យកទៅបរិភោគ និងប្រើប្រាស់​បានប្រកបដោយសុវត្ថិភាព ៕អត្ថបទ៖ សេង ម័រ 

កសិករក្នុងខេត្តបាត់ដំបង នៅតែប្រមូលផលស្រូវបានច្រើន បើទោះរងផលប៉ះពាល់ដោយទឹកជំនន់

2022/11/16 04:38:29 pm        845
បាត់ដំបង៖ ការប្រមូលផលស្រូវវស្សាលើកទី២ក្នុងខេត្តបាត់ដំបងនៅឆ្នាំនេះ ទទួលបាន​ទិន្នផលខ្ពស់គួរសម ប៉ុន្តែកំពុងប្រឈមបញ្ហាតម្លៃចុះថោកជាបន្តបន្ទាប់ ខណៈជី ថ្នាំកសិកម្ម មានតម្លៃខ្ពស់។ ឆ្លើយតបនឹងកង្វល់របស់ប្រជាកសិករ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអះអាងពីការចាត់បញ្ជូនមន្រ្តី និងក្រុមការងារ នៃអគ្គនាយកដ្ឋានកសិកម្ម ដើម្បីចុះពិនិត្យ​ជាក់ស្ដែង និងរកដំណោះស្រាយសមស្របនៅនឹងកន្លែងជូនប្រជាកសិករ។កសិករក្នុងភូមិអង្រ្គង ឃុំជ្រៃ ស្រុកមោងឫស្សី ខេត្តបាត់ដំបង ​បានថ្លែងឱ្យដឹងថា ការបង្កបង្កើន ផលស្រូវឆ្នាំនេះ ​មានលក្ខណៈងាយស្រួលជាងបណ្ដាឆ្នាំមុនៗ ដោយសារកត្តាអាកាសធាតុ​អំណោយ​ផលមានភ្លៀងធ្លាក់ច្រើន ​មានទឹកធ្វើស្រែគ្រប់គ្រាន់ ប៉ុន្តែព្រួយបារម្ភយ៉ាងខ្លាំង​ចំពោះបញ្ហា​តម្លៃស្រូវធ្លាក់ចុះជាបន្តបន្ទាប់។ឆ្លើយតបការព្រួយបារម្ភរបស់ប្រជាកសិករ​ ក្រសួងកសិកម្ម កាលពីរាត្រីថ្ងៃទី១៥ ខែវិច្ឆិកា នេះ បាន ចេញសេចក្ដីប្រកាសព័ត៌មាន ​អំពាវនាវដល់ប្រជាកសិករ ដែលជួបបញ្ហាជាក់ស្ដែងទាក់ទង​ទៅ​ផ្ទាល់ក្រុមការងាររបស់ក្រសួង តាមរយៈលេខទូរសព្ទ ០៩៥ ៩៥ ១១១១ ​សម្រាប់ខេត្តបាត់ដំបង ដើម្បីឱ្យក្រុមការងារក្រសួង ​អាចទទួលបានព័ត៌មានពេញលេញ និងធ្វើការសម្របសម្រួល​ជាមួយ​រោងម៉ាស៊ីនកិនស្រូវក្នុងតំបន់។សូមបញ្ជាក់ថា តម្លៃស្រូវសើម ក្នុងស្រុកមោងឫស្សី ​បច្ចុប្បន្នប្រភេទស្រូវសែនក្រអូប ​ដែលពីមុន មានតម្លៃចន្លោះពី១២០០រៀលទៅ១៣០០រៀល ​បានធ្លាក់ចុះមកនៅត្រឹមចន្លោះ១០០០រៀល ទៅ ១១០០រៀល​ ចំណែកស្រូវប្រភេទស្រងែ ​ពីមុន ​តម្លៃចន្លោះពីជាង ១០០០រៀល បានធ្លាក់​ចុះមកនៅត្រឹម ជាង៨០០រៀល​ ទៅដល់ក្រោម ១០០០រៀល ក្នុងមួយគីឡូក្រាម ៕អត្ថបទ៖ នឿត សុភក្ត្រ 

១០ខែឆ្នាំ២០២២ខេត្តកំពត ស្រូបទាញភ្ញៀវទេសចរប្រមាណជាង ១លាន៥សែននាក់

2022/11/16 03:59:08 pm        641
កំពត៖ មន្ត្រីជំនាញបានប្រាប់ឲ្យដឹងថា នៅក្នុងរយៈពេល១០ខែ ឆ្នាំ២០២២នេះ បន្ទាប់ពីបើកប្រទេសឡើងវិញ ចំនួនភ្ញៀវទេសចរ ដែលបានទៅសម្រាកកម្សាន្តនៅខេត្តកំពត សរុបប្រមាណជាង ១លាន ៥សែននាក់។ មន្ត្រីនិងអ្នកជំនាញ បានធ្វើការព្យាករណ៍ថា សម្ទុះ​ភ្ញៀវទេសចរ ​នឹងបន្តកើនឡើងច្រើន អាច​ប្រហាក់ប្រហែល ឬលើសពេលមិនទាន់មានជំងឺកូវីដ១៩ផ្ទុះឡើង ។ ប្រធានមន្ទីរទេសចរណ៍ខេត្តកំពតលោក សយ ស៊ីណុល បានឲ្យដឹងថា ក្រោយពេលបើកប្រទេស ឡើងវិញ ​ចំនួនភ្ញៀវទេសចរ ចាប់ផ្តើមកើនឡើងជាបន្តបន្ទាប់​ពីមួយសប្តាហ៍ទៅមួយសប្តាហ៍។ ហើយនៅក្នុងរយៈពេល ១០ខែក្នុងឆ្នាំ២០២២នេះ ខេត្តកំពត បានស្រូបទាញភ្ញៀវទេសចរជាតិ និង​អន្តរជាតិ ចំនួនជាង១.៥លាននាក់ ​មានការកើនឡើង ១០៧.១៧% ធៀបនឹងរយៈពេលដូចគ្នា​នៅ​ឆ្នាំ២០២១ ដែលភ្ញៀវទេសចរមានចំនួនតែជាង៧៤ម៉ឺននាក់។លោកប្រធានមន្ទីរបានធ្វើការព្យាករណ៍ថា ចំនួនភ្ញៀងនឹងបន្តកើនឡើង ដោយសារកិច្ចខិតខំ របស់ ប្រមុខរាជរដ្ឋាភិបាល ក៏ដូចជាក្រសួងទេសចរណ៍ ក្នុងការផ្សព្វផ្សាយសក្តានុពល​វិស័យទេសចរណ៍ ការអភិវឌ្ឍ សន្តិភាព ស្ថិរភាព ​និងភាព​សុខដុមរម្យនា​របស់ពលរដ្ឋកម្ពុជា ​ទៅកាន់ឆាកអន្តរជាតិ តាមរយៈការធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលអាស៊ាន ជាដើម។អ្នកគ្រប់គ្រង់ទូទៅ នៃ ម៉ូលី រីស៊ត ស្ថិតនៅក្នុងក្រុងកំពត លោក គឹម សាន បានប្រាប់ឲ្យដឹងថា ចាប់ តាំងពីបើក​សេដ្ឋកិច្ច​ប្រទេសឡើងវិញ ​ចំនួនភ្ញៀវបានកើនឡើងច្រើន វិលត្រឡប់មករកភាព​ប្រក្រតី​ឡើងវិញហើយ ។ លោកព្យាករថា ចំនួនភ្ញៀវទេសចរ​ នឹងបន្តកើនឡើងទ្វេរដង ​នៅឆ្នាំ២០២៣ ​ព្រោះស្ថានភាព កូវីដ-១៩ក៏ល្អប្រសើរ​សមិទ្ធផល​ទេសចរណ៍ក្នុងខេត្ត ​ក៏ចាប់ផ្តើមបើកដំណើរការ ​ការផ្សព្វផ្សាយ ក៏បានទូលំទូលាយ។ បើតាមរបាយការណ៍របស់មន្ទីរទេសចរណ៍ខេត្តកំពត ​ចំនួនភ្ញៀវទេសចរឆ្នាំនេះ​ អាចប្រហាក់​ប្រហែល ឬច្រើនជាងពេលមិនទាន់មានការផ្ទុះជំងឺកូវីដ-១៩ ព្រោះនៅឆ្នាំ២០១៨ ចំនួនភ្ញៀវទេសចរ មាន ជាង១លាន៦សែន ២ម៉ឺននាក់ ហើយនៅឆ្នាំ២០១៩ មានចំនួនជាង ១លាន ៦សែន ៦ម៉ឺននាក់ ៕អត្ថបទ៖ អន សារឹម

រដ្ឋមន្ត្រីទេសចរណ៍៖ កំណើនទេសចរជាតិអន្តរជាតិ បានចូលរួមបង្កើតការងារផ្ទាល់ជាង៣ម៉ឺននាក់

2022/11/16 02:27:07 pm        458
ភ្នំពេញ៖ ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ​មានប្រសាសន៍ថា កំណើន​ភ្ញៀវទេសចរជាតិ​អន្តរជាតិបច្ចុប្បន្ន បានជំរុញអាជីវកម្មទេសចរណ៍ជាង ២៧០០ទីតាំង​បានបើក​ដំណើរ​ការឡើងវិញ​ និងបានបង្កើតការងារឡើង​បានប្រមាណជាង ៣ម៉ឺននាក់។ថ្លែងក្នុងពិធីបើកពិព័រណ៍ស្តីពីវិស័យផ្គត់ផ្គង់ម្ហូបអាហារ សណ្ឋាគារ និងសំណង់ខ្នាតអន្តរជាតិ” នៅមជ្ឈមណ្ឌលសន្និបាតកោះពេជ្រ នៅព្រឹកថ្ងៃទី១៦ខែវិច្ឆិកានេះ ​ឯកឧត្តមរដ្ឋមន្ត្រី ថោង ខុន លើកឡើងថា​ ក្នុងអំឡុងពេលដែល ​កម្ពុជាកំពុងជួបវិបត្តិការររាតត្បាតមេរោគកូវីដ១៩ នៅក្នុង​ឆ្នាំ២០២០ មានអាជីវកម្មទេសចរណ៍​ដែលទទួលរងផលប៉ះពាល់ និងបានបិទ-ផ្អាកសរុបប្រមាណ ៣ ៩១៥​ ទីតាំង ​ស្មើនឹងប្រមាណ ៤១% នៃចំនួនអាជីវកម្មសរុប ​និងប៉ះពាល់បុគ្គលិកប្រមាណ ៥៣ ៥៣៤ នាក់ ​ស្មើនឹងប្រមាណ ៤៥% នៃចំនួនបុគ្គលិកសរុប។ រហូតមកដល់​ខែវិច្ឆិកា ឆ្នាំ២០២២នេះ មាន​អាជីវកម្មទេសចរណ៍ប្រមាណ ២,៧០៨ទីតាំង បានបើកឡើងវិញ ​និងបុគ្គលិកធ្លាប់រងប៉ះពាល់ ទទួល​បានការងារវិញប្រមាណ ៣១,១០៥នាក់ ​និងបង្កើតការងារដោយ​ប្រយោលក្នុងវិស័យ​ទេសចរណ៍​រាប់ម៉ឺនកន្លែងទៀត។ឯកឧត្តម ថោង ខុន ក៏បានរំលឹកឡើងវិញដែរថា អាជីវកម្មទេសចរណ៍ក្រោមការគិតគូយ៉ាងយក​ចិត្តទុក​ដាក់​ពីប្រមុខ្ថថ្នាក់ដឹកនាំរាជរដ្ឋាភិបាល​ គិតត្រឹមថ្ងៃទី២១ ​ខែតុលា ឆ្នាំ២០២២ បានបើក​ប្រាក់​ឧបត្ថម្ភ ៤០ដុល្លារ ​ពីរាជរដ្ឋាភិបាលមាន​ចំនួន ២៣,០១០ នាក់ ស្មើនឹង ជាង ៩លានដុល្លាអាម៉េរិក និង​បានអនុវត្តគម្រោងសហហិរញ្ញប្បទានស្តារ ​និងជំរុញកំណើនក្នុងវិស័យទេសចរណ៍កម្ពុជា ដែល​រាជរដ្ឋាភិបាលទំហំទឹកប្រាក់សហហិរញ្ញប្បទាន ១៥០លានដុល្លារអាមេរិក ​ដែលមកដល់ថ្ងៃទី១៧ ខែតុលា ​ឆ្នាំ២០២២ ​គ្រឹះស្ថានហិរញ្ញវត្ថុបានអនុម័តកម្ចីជូនអាជីវកម្មទេសចរណ៍ចំនួន​ ២០៧ទីតាំង មាន​ទំហំទឹកប្រាក់ចំនួន ២៧,២៤លានដុល្លារអាមេរិក ស្មើនឹង១៨,១៦%​ នៃទំហំឥណទានសរុប។ឯកឧត្តម ថោង ខុន ថ្លែងដែរថា ​មាន​កត្តាជោគជ័យ ​ដែលបាន​រុញច្រាន​វិស័យ​ទេសចរណ៍កម្ពុជា​ឱ្យ​ឆ្លងផុត​ដំណាក់​កាលដ៏លំបាក់នេះ ​ជោគជ័យយុទ្ធសាស្ត្រផ្ការីក ចាក់ស្រោចវ៉ាក់សាំង​ដើម្បីបង្កើត​ភាព​ស៊ាំ​ក្នុងសហគមន៍ ​បន្ថែមពីលើគោលនយោបាយគាំទ្រសេដ្ឋកិច្ច និងសង្គមសម្រាប់វិស័យទេស​ចរណ៍​បានចំនួន១០ជុំ ​ដែលបានគាំទ្រលើបញ្ហាពន្ធដារ​ ការបង់ប្រាក់សោធននិវត្ត និងជំនួយប្រាក់​ឧបត្ថម្ភដោយផ្ទាល់ដល់បុគ្គលិកដែលរងផលប៉ះពាល់ពីអាជីវកម្មដែលបានផ្អាកសកម្មភាពជាដើម៕ អត្ថបទ៖ ស៊ុមសុខជា

ពន្ធដារប្រមូលចំណូលពន្ធបានជិត ៣ ពាន់លានដុល្លារ ក្នុងរយៈពេល ១០ខែ

2022/11/16 01:20:58 pm        446
ភ្នំពេញ៖ អគ្គនាយកដ្ឋានពន្ធដារ ប្រមូលចំណូលគ្រប់ប្រភេទតាមប្រព័ន្ធគ្រប់គ្រង បានចំនួនជាង ១១ ពាន់ប៊ីលានរៀល ត្រូវប្រមាណជិត ៣ ពាន់លានដុល្លារអាមេរិក ក្នុងរយៈពេល ១០ខែ កើនជិត ២៧ ភាគរយ បើធៀបរយៈពេលដូចគ្នាឆ្នាំ ២០២១។ឯកឧត្តម គង់ វិបុល រដ្ឋមន្ត្រី ប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រតិភូរាជរដ្ឋាភិបាលទទួល​បន្ទុក​ជា​អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ លើកឡើងនៅក្នុងសិក្ខាសាលាបូកសរុបលទ្ធផល​ប្រមូល​ចំណូល​ពន្ធប្រចាំខែ តុលា និងសម្រាប់រយៈពេល ១០ ខែ ឆ្នាំ ២០២២ នៅថ្ងៃទី ១៥ ខែ វិច្ឆិកា ឆ្នាំ ២០២២។ក្នុងរយៈពេល ១០ ខែ ឆ្នាំ ២០២២ ចំណូលពន្ធ-អាករ ដែលអគ្គនាយកដ្ឋានពន្ធដារប្រមូលបាន​ជាក់ស្តែង​តាមប្រព័ន្ធគ្រប់គ្រងទិន្នន័យចំណូលអនឡាញ ​មានចំនួនជាង ១១ ៩៣១ ​ប៊ីលានរៀល ត្រូវប្រមាណជាង​ ២ ៩៤៥ លាន ដុល្លារ ស្មើជាង ១០៤ ភាគរយ នៃផែនការច្បាប់ស្តីពីហិរញ្ញវត្ថុ​ប្រចាំឆ្នាំ​២០២២ បើធៀបនឹងចំណូលពន្ធអាករក្នុងរយៈពេលដូចគ្នា​ ឆ្នាំ២០២១ ឃើញថា បាន​កើនឡើងជាង ២ ៥៣០ ប៊ីលានរៀល ត្រូវជាង ៦២៤ លានដុល្លារ ​ស្មើជិត ២៧ ភាគរយ ក្នុងនោះ​ចំពោះការប្រមូលចំណូលពន្ធពីប្រតិបត្តិការពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក (E-Commerce) ក្នុងរយៈពេល ១០ ខែ ឆ្នាំ២០២២ នេះ ​អគ្គនាយកដ្ឋានពន្ធដារប្រមូលបានជាង ១២៩ ប៊ីលានរៀល ត្រូវប្រមាណជាង ៣២ លានដុល្លារ។គួរបញ្ជាក់ផងដែរថា តាមរយៈសេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ ២០២៣ រាជរដ្ឋាភិបាល​បានអនុម័ត តម្រូវឱ្យអគ្គនាយកដ្ឋានពន្ធដារ​ ប្រមូលចំណូលពន្ធផ្ទៃក្នុង ក្នុងចំនួន​ប្រមាណ​ជាង ១៤ ពាន់ប៊ីលានរៀល ត្រូវជាង ៣ ៥៧១ លានដុល្លារ កើនឡើងជាង ​២៦ ភាគរយ ធៀបនឹងផែនការច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ ២០២២ ដែលកំណត់ឱ្យពន្ធដារប្រមូល​ចំណូលក្នុងរង្វង់ជាង ១១ ពាន់ប៊ីលានរៀល ត្រូវជាង២ ៨១៩ លានដុល្លារ។ជុំវិញការប្រមូលចំណូលនៅឆ្នាំ ២០២៣ ខាងមុខនេះ ​ឯកឧត្តម គង់ វិបុល បញ្ជាក់ពីការប្តេជ្ញាចិត្តថា នឹងព្យាយាមឱ្យអស់ពីលទ្ធភាព ​ដើម្បីបំពេញបេសកកម្មប្រមូលចំណូលពន្ធ ​អនុវត្តភារឲ្យបានល្អ ដើម្បី​បន្តគាំទ្រ ចំពោះការអនុវត្តគោលនយោបាយនានារបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់​សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា៕អត្ថបទ៖ សុន រ៉ាឌី

ក្រសួងកសិកម្មកំពុងដោះស្រាយបញ្ហាតម្លៃស្រូវធ្លាក់ថ្លៃនៅខេត្តបាត់ដំបង និងបន្ទាយមានជ័យ

2022/11/16 01:07:22 pm        535
បាត់ដំបង៖ ក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ បានចាត់​បញ្ចូន​ក្រុមការងារចំនួនគោលដៅចុះ​មូលដ្ឋាន​ខេត្តបាត់ដំបង ​និងខេត្តបន្ទាយមានជ័យ ដើម្បីចុះទៅពិនិត្យជាក់ស្ដែង និងរក​ដំណោះ​ស្រាយ​សមស្រប​នៅ​នឹងកន្លែងជូនប្រជាកសិករ ក្នុងឱកាសប្រមូលផលស្រូវ។សេចក្តីប្រកាសព័ត៌មានដែលបណ្តាញព័ត៌មាន ​ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២២នេះ ​បានបញ្ជាក់ថា បន្ទាប់​បានដឹងពីការធ្លាក់ចុះនៃថ្លៃស្រូវនៅខេត្តបាត់ដំបង​ និងខេត្តបន្ទាយមានជ័យ ​នាពេលថ្មីៗនេះ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ ​និងនេសាទ បានសម្រេចចាត់បញ្ចូន​អនុរដ្ឋលេខាធិការ ចំនួន២រូបគឺឯកឧត្តម ឃី កុសល និង ឯកឧត្តម ឈុំ ឆុនលី ព្រមទាំងក្រុមការងារ​នៃអគ្គនាយកដ្ឋានកសិកម្ម ​ដើម្បីពិនិត្យជាក់ស្តែងក្នុងមូលដ្ឋានខេត្តទាំងពីរតែម្តង។ក្រសួង បញ្ជាក់ថា ពេញមួយខែវិច្ឆិកា រហូតដល់ពាក់កណ្ដាលខែធ្នូ គឺជាពេលវេលាប្រមូលផលស្រូវ​រដូវ​វស្សា​ជាពិសេសប្រភេទពូជស្រូវផ្ការំដួល ​ដែលជាហេតុធ្វើឱ្យរោងម៉ាស៊ីនកិនស្រូវកំពុងកកស្ទះ និង​ជះឥទ្ធិពលដល់ថ្លៃស្រូវដូចកាលពីឆ្នាំកន្លងទៅដែរ។ នៅក្នុងខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យ រោងម៉ាស៊ីន​កិនស្រូវជាច្រើនកំពុងមមាញឹក​ក្នុងការ​ប្រមូលទិញ សម្ងួត និងកិនស្រូវប្រភេទផ្ការំដួលនេះ ទៅតាមសមត្ថភាព ​និងលទ្ធភាពរៀងៗខ្លួន។បើទោះបីជាដំណាំស្រូវត្រូវរងផលប៉ះពាល់ដោយសារទឹកជំនន់ក៏ដោយ ឆ្នាំនេះក៏ការប្រមូលផល​នៅតែមានច្រើន ​និងសម្រុកធ្វើឡើងព្រមៗគ្នាចាប់ពីដើមខែវិច្ឆិកា​មក។ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សូមអំពាវនាវដល់បងប្អូនប្រជាកសិករដែលជួប​បញ្ហា​ជាក់ស្តែង ឱ្យទាក់ទងផ្ទាល់មកក្រុមការងាររបស់ក្រសួងតាមរយៈទូរស័ព្ទលេខ ០៩៥ ៩៥១ ១១១ (សម្រាប់ខេត្តបាត់ដំបង) និងលេខ ០១២ ៨៣៨ ៩៣៧ (សម្រាប់ខេត្តបន្ទាយមានជ័យ) ដើម្បីឱ្យ​ក្រុម​ការងារក្រសួងអាចទទួលបានព័ត៌មានពេញលេញ និងធ្វើការសម្របសម្រួលជាមួយរោងម៉ាស៊ីនកិន​ស្រូវនៅក្នុងតំបន់។កម្ពុជាបាននាំចេញអង្ករមានបរិមាណសរុប ៥០ម៉ឺនតោន​ ក្នុងរយៈពេល១០ខែ​ ឆ្នាំ២០២២នេះ កើន​ឡើង ១០,៦​ ភាគរយ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន៕អត្ថបទ៖ វណ្ណៈ

អគ្គនាយកដ្ឋានពន្ធដារ ក្រើនរំលឹកដល់ម្ចាស់យានយន្ដទាំងអស់ រួសរាន់បង់ពន្ធឱ្យទាន់ពេលវេលាត្រឹមថ្ងៃទី៣០ ខែវិច្ឆិកា

2022/11/16 11:57:47 am        651
ភ្នំពេញ៖ អគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានប្រកាសក្រើនរំលឹកដល់ម្ចាស់យានយន្ដទាំងអស់ ដែលមិនទាន់បានបំពេញកាតព្វកិច្ចបង់ពន្ធ មេត្ដារួសរាន់មកដាក់លិខិតប្រកាសបង់ពន្ធឱ្យទាន់ពេលវេលាត្រឹមថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២ ខាងមុខ នឹងត្រូវបិទបញ្ចប់ជាស្ថាពរ។

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

លោក Zelenskyy និយាយថា ការចរចាលើបញ្ហាអ៊ុយក្រែនមិនអាចរង់ចាំរហូតដល់សង្គ្រាមអ៊ីរ៉ង់ចប់បានទេ
04/23/2026 09:04 AM
សម្ដេចធិបតី អញ្ជើញដឹកនាំកិច្ចប្រជុំគណៈរដ្ឋមន្ត្រីដើម្បីពិនិត្យ និងសម្រេចលើរបៀបវារៈសំខាន់ៗចំនួន៥
04/23/2026 09:04 AM
មានសញ្ញាចម្រុះ ស្តីពីការបន្ថែមពេលបទឈប់បាញ់រវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់
04/23/2026 09:04 AM
ប្រធានាធិបតីទួរគី៖ ប្រទេសលោកកំពុងប្រឹងប្រែងដើម្បីធ្វើឲ្យរស់ឡើងវិញកិច្ចចរចារុស្ស៊ី និងអ៊ុយក្រែន
04/23/2026 09:04 AM
ក្រសួងមុខងារសាធារណៈ និងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ជួបពិភាក្សាពិនិត្យសេចក្តីព្រាងអនុក្រឹត្យស្តីពី «ការរៀបចំនិងការប្រព្រឹត្តទៅរបស់ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍»
04/23/2026 09:04 AM
ព្រះខ័នរាជស្វាយរៀងនឹងត្រូវជួប Al Kuwait SC របស់គូវ៉ែត ក្នុង​វគ្គផ្ដាច់ព្រ័ត្រ AFC Challenge League
04/23/2026 08:04 AM
ប្រាសាទទន្លេស្ងួត៖ ពីមន្ទីរពេទ្យបុរាណ មកជាមរតកវប្បធម៌ដ៏មានជីវិត
04/23/2026 08:04 AM
សហភាពអឺរ៉ុប បញ្ចេញប្រាក់កម្ចីដល់អ៊ុយក្រែនចំនួន៩០ពាន់លានអឺរ៉ូ ក្រោយពីជម្លោះជាមួយហុងគ្រី
04/23/2026 08:04 AM
ប្រទេសនូវែលហ្សេឡង់ (New Zealand)និង អាជ្ញាធរជាតិអប្សរា ពិនិត្យវឌ្ឍនភាពរបស់គម្រោង AWR
04/23/2026 08:04 AM
អ្នកគំាទ្របង្ហាញការគាំទ្រ និងផ្ដល់កម្លាំងចិត្តយ៉ាងខ្លាំងដល់ព្រះខ័នរាជស្វាយរៀង
04/23/2026 08:04 AM