៣ខែដើមឆ្នាំនេះ ក្មេងទំនើងជិត ១ពាន់នាក់ត្រូវសមត្ថកិច្ចឃាត់ខ្លួន
នគរបាលជំនាញព្រហ្មទណ្ឌរាជធានីភ្នំពេញ បង្រ្កាបជនសង្ស័យជនជាតិចិន ៣នាក់​ពាក់ព័ន្ធ​អំពើ​លួច​រថយន្ត និងផ្លាកលេខរថយន្តចំនួន ៦ករណី
កម្លាំងនគរបាលរាជធានី បើកការឆ្មក់ចុះបង្ក្រាប Online Scams នៅខណ្ឌសែនសុខ ឃាត់ខ្លួនជនបរទេស ៣៣នាក់
ឃាត់ខ្លួនជនសង្ស័យ០៩នាក់ រកឃើញសម្ភារបម្រើឲ្យបទល្មើស Online Scams និងអាវុធខ្លីមួយដើម នៅខណ្ឌច្បារអំពៅ

សន្តិសុខ និង សង្គម

ក្រុមបាតុករគាំទ្រប៉ាឡេស្ទីន ព្យាយាមសម្រុកចូលមូលដ្ឋានទ័ពអាកាសអាមេរិកនៅក្នុងប្រទេសទួរគី

2023/11/06 09:57:15 am        231
នគរបាលទួរគី បានប្រើឧស្ម័នបង្ហូរទឹកភ្នែក និងកាណុងបាញ់ទឹក ដើម្បីបំបែកហ្វូងបាតុករ ខណៈមនុស្សរាប់រយនាក់នៅក្នុងការប្រមូលផ្ដុំតវ៉ាគាំទ្រប៉ាឡេស្ទីន កាលពីថ្ងៃអាទិត្យ (០៥ វិច្ឆិកា) បានព្យាយាមសម្រុកចូលមូលដ្ឋានទ័ពអាកាសនៅក្នុងប្រទេសទួរគី ដែលជាទីតាំងរបស់ទាហានអាមេរិក ប៉ុន្មានម៉ោងមុនពេលរដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken ទៅដល់ទីក្រុងអង់ការ៉ា សម្រាប់កិច្ចពិភាក្សាស្តីពីជម្លោះនៅតំបន់ហ្កាហ្សា។ប្រទេសទួរគី ដែលបានបង្កើនការរិះគន់របស់ខ្លួនលើអ៊ីស្រាអែល ខណៈវិបត្តិមនុស្សធម៌នៅតំបន់ហ្កាហ្សា កាន់តែអាក្រក់នោះ បានគាំទ្រដំណោះស្រាយរដ្ឋពីរ ក្នុងពេលធ្វើជាម្ចាស់ផ្ទះទទួលសមាជិកនៃក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន ហាម៉ាស។ ចាប់តាំងពីសង្គ្រាមអ៊ីស្រាអែល និងក្រុមហាម៉ាស បានចាប់ផ្តើមមក ការតវ៉ាជាច្រើនបានផ្ទុះឡើងនៅទូទាំងប្រទេសមួយនេះ។កាលពីដើមសប្តាហ៍នេះ មូលនិធិសម្រាលបន្ទុកមនុស្សធម៌ IHH ដែលជាទីភ្នាក់ងារផ្តល់ជំនួយអ៊ីស្លាម ទួរគី បានរៀបចំក្បួនធ្វើដំណើរទៅកាន់មូលដ្ឋានទ័ពអាកាស Incirlik ក្នុងខេត្តអាដាណា (Adana) ភាគខាងត្បូងប្រទេសទួរគី ដើម្បីប្រឆាំងនឹងការវាយប្រហាររបស់អ៊ីស្រាអែលលើតំបន់ហ្កាហ្សា និងការគាំទ្ររបស់សហរដ្ឋអាមេរិក សម្រាប់អ៊ីស្រាអែល។ការប្រមូលផ្តុំគ្នានេះ ធ្វើឡើងប៉ុន្មានម៉ោងមុនពេលលោក Blinken ត្រូវបានគេរំពឹងថា នឹងទៅដល់ទីក្រុងអង់ការ៉ា សម្រាប់កិច្ចពិភាក្សាស្តីពីតំបន់ហ្កាហ្សា ជាមួយសមភាគីទួរគី លោក Hakan Fidan នៅថ្ងៃចន្ទនេះ ហើយបន្ទាប់ពីការរិះគន់ម្តងហើយម្តងទៀតដោយទីក្រុងអង់ការ៉ា ចំពោះលោកខាងលិចជុំវិញការគាំទ្រអ៊ីស្រាអែល៕

នគរបាលមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បានចុះឡោមព័ទ្ធទីតាំងក្លឹបកម្សាន្តមួយកន្លែង ឃាត់ខ្លួនមនុស្សជាង១០០នាក់

2023/11/04 08:35:31 am        680
ភ្នំពេញ៖ មនុស្សប្រុសស្រីប្រមាណជាង១០០នាក់ មានទាំងជនបរទេស ត្រូវបានកម្លាំងមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ធ្វើការឃាត់ខ្លួន និងបញ្ជូនទៅធ្វើការសាកសួរ ដោយសង្ស័យជាប់ពាក់ព័ន្ធការប្រើប្រាស់ HAPPY BALLON ( ប៉ោងប៉ោងរីករាយ ) ។ប្រតិបត្តិការនេះបានធ្វើឡើងកាលពីវេលាម៉ោង២និង១០នាទីអធ្រាត្រ ឈាចូលថ្ងៃ៤ ខែវិច្ឆិកា ឆ្នាំ២០២៣ ស្ថិតនៅក្លឹប១កន្លែង ដែលមានស្លាកយីហោ NUMBER9 BASSAC LIVE DJS - DANCE FLOOR ស្ថិតនៅផ្លូវលេខ៣០៨ មូលដ្ឋានសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។តាមប្រភពព័ត៌មាន បានឲ្យដឹងថា ដោយឃើញមានវត្តមានរបស់នគរបាល មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ សហកាជាមួយសមត្ថកិច្ចមូលដ្ឋានសង្កាត់ទន្លេបាសាក់ ចុះធ្វើការឡោមព័ទ្ធទីតាំងក្លឹបកម្សាន្តខាងលើ ព្រមទាំងបានធ្វើការឃាត់ខ្លួនមនុស្សប្រុសស្រីជាច្រើននាក់ ក្នុងនោះមានជនបរទេសផងដែរ។តាមរបាយការណ៍បឋមបានអោយដឹងថាមនុស្សដែលត្រូវបានសមត្ថកិច្ចឃាត់ខ្លួន មានរហូតដល់ទៅ១០៣នាក់ ទាំងខ្មែរ និងជនបរទេសប្រុសស្រីជាច្រើននាក់ ដោយសមត្ថកិច្ចបានដកហូតគ្រឿងសម្ភារៈដូចជា៖ ប៉ោងប៉ោងរីករាយទំហំធំចំនួន០៤ និងតូចៗផ្សេងជាច្រើន និងបំពង់ខ្យល់សម្រាប់បញ្ចូលទៅក្នុង HAPPY BALLONS ចំនួន១២បំពង់ រួមទាំងបំពង់ឧស្ម័នសប្បាយចំនួន០៤បំពង់ធំផងដែរ។ក្រោយឃាត់ខ្លួន សមត្ថកិច្ចបានបញ្ជូនមនុស្សទាំង១០៣នាក់ ឡើងទៅលើរថយន្តចំនួន២គ្រឿង ព្រមទាំងបញ្ជូនទៅកាន់ មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ដើម្បីធ្វើការសាកសួរ និងចាត់វិធានការតាមនីតិវិធីច្បាប់ផងដែរ៕ អត្ថបទ៖ កុម្ភៈ

ក្រុមអ្នកបើករថយន្តដឹកទំនិញប៉ូឡូញ គ្រោងបិទច្រកព្រំដែនអ៊ុយក្រែន ក្នុងការតវ៉ា

2023/11/03 01:03:09 pm        154
អ្នករៀបចំការតវ៉ា បានប្រាប់សារព័ត៌មានរ៉យទ័រថា ក្រុមបើកបររថយន្តដឹកជញ្ជូនជនជាតិប៉ូឡូញ នឹងបិទច្រកព្រំដែនជាច្រើនជាមួយអ៊ុយក្រែន ចាប់ផ្តើមនៅសប្តាហ៍ក្រោយ ក្នុងការតវ៉ាចំពោះអ្វីដែលពួកគេនិយាយថា ជារឹតបន្តឹងដឹកអ្នកបើករថយន្តដឹកទំនិញអ៊ុយក្រែនចូលទៅក្នុងប្រទេសប៉ូឡូញដោយគិតថ្លៃ ដែលកំពុងធ្វើឲ្យប៉ះពាល់ដល់អាជីវកម្មរបស់ពួកគេ។ ការតវ៉ាដែលគ្រោងនឹងចាប់ផ្តើម នៅថ្ងៃទី៦ ខែវិច្ឆិកា កើតឡើង ចំពេលមានការធ្លាក់ចុះនៃសេដ្ឋកិច្ច នៅអឺរ៉ុប និងការបន្ធូរបន្ថយបទប្បញ្ញត្តិសម្រាប់ក្រុមហ៊ុនដឹកជញ្ជូនអ៊ុយក្រែន នៅឆ្នាំ២០២២ ដោយសហភាពអឺរ៉ុប ដើម្បីសម្រួលការដឹកជញ្ជូនទំនិញទៅកាន់ និងក្រៅប្រទេសដែលត្រូវបានឈ្លានពានដោយរុស្ស៊ី។ក្រុមអ្នកតវ៉ា គ្រោងនឹងបញ្ឈប់រថយន្តដឹកទំនិញដែលធ្វើដំណើរនៅច្រកព្រំដែនចំនួនបី ដោយអនុញ្ញាតឲ្យ ឆ្លងកាត់រថយន្តដឹកទំនិញមួយគ្រឿង ក្នុងមួយម៉ោង ប៉ុន្តែលើកលែងការដឹកជញ្ជូនសម្ភារៈសម្រាប់កងទ័ពអ៊ុយក្រែន និងរថយន្តដឹកជញ្ជូនសត្វ នេះបើយោងតាមសេចក្តីជូនដំណឹងអំពីការតវ៉ា ដែលឃើញដោយ សារព័ត៌មានរ៉យទ័រ។សេចក្តីជូនដំណឹងនោះ បានឲ្យដឹងថា ការទាមទាររបស់ក្រុមអ្នកតវ៉ា រួមមានការដាក់កម្រិតឡើងវិញលើចំនួនរថយន្តដឹកទំនិញ ដែលបានចុះបញ្ជីអ៊ុយក្រែនចូលប្រទេសប៉ូឡូញ និងការហាមឃាត់លើក្រុមហ៊ុនដឹកជញ្ជូន ដែលមានដើមទុនពីខាងក្រៅសហភាពអឺរ៉ុប ក្នុងចំណោមអ្នកផ្សេងទៀត។

ប្រមុខរបបសឹក៖ យោធាមីយ៉ាន់ម៉ា នឹងវាយបកវិញចំពោះការវាយលុករបស់ក្រុមប្រដាប់អាវុធជនជាតិភាគតិច

2023/11/03 12:59:57 pm        110
យោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានរាយការណ៍នៅថ្ងៃសុក្រ (០៣ វិច្ឆិកា) នេះថា មេដឹកនាំរបបសឹកមីយ៉ាន់ម៉ា បាននិយាយថា យោធានឹងវាយបកទៅលើក្រុមប្រដាប់អាវុធជនជាតិភាគតិច ដែលធ្វើការវាយលុកនៅភាគខាងជើងនៃប្រទេស ដោយដណ្តើមយកទីក្រុងនានា និងបិទផ្លូវពាណិជ្ជកម្មទៅកាន់ប្រទេសចិន។ ការប្រយុទ្ធគ្នាបានអូសបន្លាយរយៈពេលមួយសប្តាហ៍នៅទូទាំងតំបន់ដ៏ធំទូលាយនៃរដ្ឋ សាន (Shan) នៅក្នុងអ្វីដែលក្រុមអ្នកវិភាគនិយាយថា ជាការប្រកួតប្រជែងយោធាដ៏ធំបំផុតចំពោះរបបសឹកមួយនេះ ចាប់តាំងពីខ្លួនបានដណ្តើមអំណាចក្នុងឆ្នាំ២០២១ មក។កងទ័ពសម្ព័ន្ធភាពប្រជាធិបតេយ្យជាតិមីយ៉ាន់ម៉ា (MNDAA) កងទ័ពរំដោះជាតិតាអាំង (TNLA) និងកងទ័ពអារ៉ាកាន (AA) បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ពួកគេបានដណ្តើមបានទីតាំងជាច្រើនមកវិញ និងទីប្រជុំជនចំនួនបួនតំបន់ ហើយបានបិទផ្លូវពាណិជ្ជកម្មសំខាន់ៗទៅកាន់ប្រទេសចិន។ប្រមុខរបបសឹក លោក Min Aung Hlaing បាននិយាយនៅក្នុងសុន្ទរកថាទៅកាន់សមាជិកក្រុមប្រឹក្សារដ្ឋបាលរដ្ឋថា «រដ្ឋាភិបាល នឹងចាប់ផ្តើមការវាយប្រហារតបត» ប្រឆាំងនឹងក្រុមប្រដាប់អាវុធទាំងនេះ។ លោកក៏បានចោទប្រកាន់កងទ័ពឯករាជ្យកាជីន (KIA) ដែលជាក្រុមប្រដាប់អាវុធជនជាតិភាគតិច នៅក្នុងរដ្ឋកាជីន (Kachin) ដែលនៅជិតខាងនោះថា បានវាយប្រហារ «មធ្យោបាយដឹកជញ្ជូន» និងមូលដ្ឋានយោធា ហើយបានព្រមានថា យោធានឹងសងសឹកបកទៅវិញផងដែរ៕

យន្តហោះចម្បាំងចិន បាញ់ពន្លឺភ្លើងទៅក្បែរឧទ្ធម្ភាគចក្រប្រមាញ់នាវាមុជទឹក នៅសមុទ្រចិនខាងត្បូង

2023/11/03 12:49:27 pm        152
កងទ័ពជើងទឹកប្រទេសកាណាដា និយាយថា យន្តហោះចម្បាំងចិនបានបាញ់ពន្លឺភ្លើងនៅពីមុខឧទ្ធម្ភាគចក្រយោធាប្រទេសកាណាដា នៅលើដែនទឹកអន្តរជាតិនៅសមុទ្រចិនខាងត្បូង កាលពីថ្ងៃអាទិត្យសប្តាហ៍មុន ជាប្រតិបត្តិការដែលមន្ត្រីយោធាកាណាដា និយាយថាជាការធ្វេសប្រហែស ហើយអាចបណ្តាលឱ្យមានការធ្លាក់យន្តហោះ។ ឧត្តមសេនីយ៍ Rob Millen មន្ត្រីទ័ពអាកាសនៅលើនាវាចម្បាំង Royal Navy HMCS Ottawa បាននិយាយថា «ហានិភ័យចំពោះឧទ្ធម្ភាគចក្រក្នុងករណីនេះ គឺពន្លឺភ្លើងខិតទៅរក ស្លាប ឬម៉ាស៊ីន ដូច្នេះវាត្រូវបានគេចាត់ថាជាគ្មានសុវត្ថិភាព និងគ្មានស្តង់ដារ និងគ្មានវិជ្ជាជីវៈ។ លោក Millen បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយ CNN នៅក្នុងបទសម្ភាសន៍ នៅលើនាវាចម្បាំងថា ឧបទ្ទវហេតុនេះ គឺជាលើកទី ២ ក្នុងចំណោមការជួបប្រទះឧទ្ធម្ភាគចក្ររបស់ទីក្រុងអូតាវ៉ា ជាមួយយន្តហោះចម្បាំង J-11 របស់កងទ័ពរំដោះប្រជាជនចិន នៅលើដែនទឹកអន្តរជាតិ កាលពីថ្ងៃទី ២៩ ខែតុលា ដែលបានឃើញយន្តហោះចម្បាំងខិតចូលទៅជិតចម្ងាយ ១០០ ហ្វីតពីឧទ្ធម្ភាគចក្រ។ លោកបាននិយាយថា ប្រទេសកាណាដា និងប្រទេសផ្សេងទៀត បានឃើញយន្តហោះរបស់ចិនចូលទៅកៀកយន្តហោះជាច្រើនលើក ប៉ុន្តែវាកម្របានឃើញសកម្មភាពបែបនេះធ្វើមកលើឧទ្ធម្ភាគចក្រណាស់។ឧប្បត្តិហេតុលើកដំបូង គឺនៅលើដែនទឹកអន្តរជាតិនៅក្នុងចម្ងាយ ៣៤ ម៉ាយស៍ពីប្រជុំកោះប៉ារ៉ាសែល( Paracel) នៅភាគខាងជើងសមុទ្រចិនខាងត្បូង។ លើកទីពីរ ក៏នៅលើដែនទឹកអន្តរជាតិចម្ងាយ២៣ ម៉ាយស៍ពីប្រជុំកោះ ប៉ារ៉ាសែល ។ លោក Millen បាននិយាយថា លោកកំពុងបើកឧទ្ធម្ភាគចក្រកាណាដានៅពេលព្រឹក នៅពេលនោះយន្តហោះ J-11 របស់ចិនបានស្ទាក់ឧទ្ធម្ភាគចក្រនៅចម្ងាយជិត ខណៈវាហោះត្រង់និងមានកម្ពស់ ៣.000 ហ្វីតពីលើទឹក ត្រឡប់ទៅទីក្រុងអូតាវ៉ាវិញ ជាសញ្ញាមួយបង្ហាញថាខ្លួនពុំមានចេតនាបង្កអរិភាពណាមួយនោះទេ។-

ក្រុមហាម៉ាស មានបំណងធ្វើការវាយប្រហារដូចកាលថ្ងៃទី៧តុលា ជាច្រើនដងទៀត ដើម្បីបំផ្លាញអ៊ីស្រាអែល

2023/11/03 12:46:35 pm        136
សមាជិកជាន់ខ្ពស់នៃក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន ហាម៉ាស បានសាទរចំពោះការសម្លាប់ជនស៊ីវិលជាប្រព័ន្ធក្នុងប្រទេសអ៊ីស្រាអែល កាលពីថ្ងៃទី៧ ខែតុលា ដោយបានប្តេជ្ញានៅក្នុងបទសម្ភាសន៍មួយថា ប្រសិនបើត្រូវបានផ្តល់ឱកាសម្ដងទៀត ក្រុមភេរវករប៉ាឡេស្ទីនមួយនេះ នឹងធ្វើការវាយប្រហារស្រដៀងគ្នានេះម្តងទៀតជាច្រើនដងនៅពេលអនាគត រហូតដល់អ៊ីស្រាអែល ត្រូវបានកម្ទេចចោល។ការលើកឡើងរបស់លោក Ghazi Hamad ដែលជាសមាជិកការិយាល័យនយោបាយរបស់ក្រុមហាម៉ាស នេះត្រូវបានចែករំលែកយ៉ាងរហ័សតាមអ៊ីនធឺណិតដោយក្រុមមន្ត្រីអ៊ីស្រាអែល និងលោកខាងលិច ជាការបញ្ជាក់អំពីការតាំងចិត្តរបស់រដ្ឋជ្វីហ្វមួយនេះ ក្នុងការបំផ្លាញសមត្ថភាពយោធារបស់ក្រុមភេរវករ នៅក្នុងសង្គ្រាមដែលកំពុងបន្តរបស់ខ្លួននៅហ្កាហ្សា និងជាភស្តុតាងបញ្ជាក់ថា មិនមានបទឈប់បាញ់ណាមួយអាចឈានដល់នោះទេ រហូតដល់ការគំរាមកំហែងនៃការវាយប្រហារសម្លាប់បន្ថែម ត្រូវបានដកចេញ។នៅក្នុងបទសម្ភាសន៍នោះ លោក Hamad បាននិយាយថា វត្តមានរបស់អ៊ីស្រាអែល គឺ «មិនសមហេតុផលនោះទេ» ហើយថារដ្ឋជ្វីហ្វមួយនេះត្រូវតែកម្ទេចចោលចេញពី «ទឹកដីប៉ាឡេស្ទីន» ទាំងអស់ ជាពាក្យដែលក្រុមនេះប្រើសំដៅលើតំបន់វេស ប៊ែង តំបន់ហ្កាហ្សា និងអ៊ីស្រាអែលទាំងមូល ដោយមិនរាប់ចូលតំបន់ភ្នំ Golan Heights នោះទេ។កាលពីថ្ងៃទី៧ ខែតុលា ខ្មាន់កាំភ្លើងប្រហែល ៣.០០០នាក់ ដែលដឹកនាំដោយក្រុមហាម៉ាស បានសម្រុកឆ្លងកាត់ព្រំដែនចូលទៅក្នុងទឹកដីអ៊ីស្រាអែល ពីតំបន់ហ្កាហ្សា ស្ទ្រីប តាមផ្លូវគោក ផ្លូវអាកាស និងសមុទ្រ ដោយបានសម្លាប់មនុស្សប្រហែល ១.៤០០នាក់។ អ៊ីស្រាអែល បានឆ្លើយតបទៅវិញជាមួយនឹងការវាយលុកយោធាទ្រង់ទ្រាយធំនៅតំបន់ហ្កាហ្សា ក្នុងគោលបំណងបំផ្លាញហេដ្ឋារចនាសម្ព័ន្ធរបស់ក្រុមហាម៉ាស ហើយបានប្តេជ្ញាកម្ចាត់ក្រុមភេរវករនេះទាំងមូល ដែលគ្រប់គ្រងតំបន់ហ៊ុមព័ទ្ធហ្កាហ្សា ចាប់តាំងពីបានចូលកាន់អំណាចក្នុងរដ្ឋប្រហារដ៏បង្ហូរឈាមកាលពីឆ្នាំ២០០៧ មក៕

អ៊ីស្រាអែល កាត់ផ្ដាច់មូលនិធិរបស់តំបន់ហ្កាហ្សា ពីការផ្ទេរប្រាក់ពន្ធប៉ាឡេស្ទីន

2023/11/03 12:40:09 pm        112
អ៊ីស្រាអែល បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ (២ វិច្ឆិកា) ថា ខ្លួននឹងបន្តការផ្ទេរចំណូលពន្ធទៅឱ្យក្រុមអាជ្ញាធរប៉ាឡេស្ទីន (PA) នៅតំបន់វេស ប៊ែង ដែលខ្លួនកាន់កាប់ ប៉ុន្តែនឹងមិនប្រគល់មូលនិធិសម្រាប់តំបន់ហ្កាហ្សា ដែលគ្រប់គ្រងដោយក្រុមហាម៉ាសឡើយ ជាទីដែលអាជ្ញាធរប៉ាឡេស្ទីន PA ជួយគ្របដណ្តប់លើប្រាក់ឈ្នួលក្នុងវិស័យសាធារណៈ និងបង់ថ្លៃអគ្គិសនី។បន្ទាប់ពីការជជែកដេញដោលគ្នាអំពីថា តើត្រូវផ្ទេរប្រាក់ទាំងនោះនៅពេលដែលអ៊ីស្រាអែល កំពុងប្រយុទ្ធជាមួយពួកសកម្មប្រយុទ្ធហាម៉ាស នៅតំបន់ហ្កាហ្សា ឬយ៉ាងណា គណៈរដ្ឋមន្ត្រីអ៊ីស្រាអែល បាននិយាយថា ខ្លួនក៏នឹងមិនផ្ដល់ថវិកាក្នុងទូទាត់ប្រាក់ឧបត្ថម្ភដែលក្រុមអាជ្ញាធរ PA បង់ទៅឱ្យពួកសកម្មប្រយុទ្ធប៉ាឡេស្ទីន និងក្រុមគ្រួសាររបស់ពួកគេដែរ។ក្រុមអាជ្ញាធរប៉ាឡេស្ទីន (PA) ដែលគាំទ្រដោយលោកខាងលិច បានកំណត់គោលការណ៍ស្វ័យគ្រប់គ្រងនៅតំបន់វេស ប៊ែង ប៉ុន្តែមិនគ្រប់គ្រងតំបន់ហ្កាហ្សា នោះទេ ជាទីដែលគូប្រជែងអ៊ីស្លាមនិយមហាម៉ាស ដណ្តើមបានការគ្រប់គ្រងក្នុងសង្គ្រាមស៊ីវិលរយៈពេលខ្លីក្នុងឆ្នាំ២០០៧។ ដោយស្ថិតនៅក្រោមកិច្ចព្រមព្រៀងសន្តិភាពបណ្តោះអាសន្ន អ៊ីស្រាអែលប្រមូលពន្ធជំនួសឲ្យប៉ាឡេស្ទីន ហើយជាធម្មតាផ្ទេរចំណូលពន្ធទាំងនោះទៅកាន់អាជ្ញាធរ PA ជាប្រចាំខែ តាមការយល់ព្រមពីរដ្ឋមន្ត្រីហិរញ្ញវត្ថុ ហើយការផ្ទេរប្រាក់ចុងក្រោយ ត្រូវបញ្ចេញកាលពីចុងខែតុលា៕

រុស្ស៊ីត្រូវបានគេមើលឃើញថា កំពុងត្រៀមការវាយលុកតាមដីគោកដ៏ខ្លាំងក្លាមួយផ្សេងទៀត នៅអ៊ុយក្រែនភាគខាងកើត

2023/11/03 12:36:50 pm        174
កងកម្លាំងរុស្ស៊ី ត្រូវបានគេនិយាយថា កំពុងត្រៀមការវាយលុកតាមដីគោកដ៏ខ្លាំងក្លាមួយផ្សេងទៀត ដើម្បីដណ្តើមយកតំបន់ Avdiivka ជាបន្ទាយរបស់អ៊ុយក្រែន នៅតំបន់ Donetsk ភាគខាងកើត។វិទ្យាស្ថាន Think Tank របស់សហរដ្ឋអាមេរិក ជាវិទ្យាស្ថានសិក្សាពីសង្គ្រាម បាននិយាយថាកងកម្លាំង រុស្ស៊ីទំនងជាកំពុងត្រៀមសម្រាប់រលកមួយផ្សេងទៀតនៃការវាយលុកតាមដីគោកដឹកនាំដោយទាហានជើងគោកវាយលុកខ្ពស់ លើទីតាំងជាច្រើនរបស់អ៊ុយក្រែន នៅក្នុងតំបន់ Avdiivka ។ វិទ្យាស្ថាននិយាយថា អង្គភាពវាយលុកបានបង្កើតការជ្រើសរើសទ្រង់ទ្រាយធំនៃអ្នកជាប់ទោស។ អ្នកនាំពាក្យ បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយក្នុងតំបន់កាលពីថ្ងៃព្រសហ្បតិ៍ថា យោធារុស្ស៊ី ត្រូវបានគេជឿថា កំពុងបង្កើនកម្លាំងកងទ័ពរបស់ខ្លួន មុនពេលបើកប្រតិបត្តិការថ្មី នៅក្នុងតំបន់នោះ។ ក្រសួងការពារជាតិរុស្ស៊ី បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា កងកម្លាំងរបស់ខ្លួន បានបាញ់ទម្លាក់ យានដ្រូនអ៊ុយក្រែន៩គ្រឿង នៅជិតរោងចក្រថាមពលនុយក្លេអ៊ែរ Zaporizhzhia នៅអ៊ុយក្រែនភាគខាងត្បូង។ រុស្ស៊ី ដណ្តើមបានការគ្រប់គ្រងនៅរោងចក្រនោះ។ អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ី លោកស្រី Maria Zakharova បាននិយាយថា យានដ្រូន២គ្រឿង បានវាយប្រហារសណ្ឋាគារមួយកន្លែង នៅជិតទីក្រុង Zaporizhzhia ។ លោកស្រី បានថ្កោលទោសអ៊ុយក្រែនសម្រាប់ការបង្ករឿងមិនទទួលខុសត្រូវ។

UN គ្រោងនឹងកាត់បន្ថយចំនួនជនភៀសខ្លួនដែលទទួលប្រាក់ជំនួយនៅលីបង់ចំនួនជិតមួយភាគបី

2023/11/03 12:28:21 pm        98
អ្នកនាំពាក្យទីភ្នាក់ងារជនភៀសខ្លួនរបស់អង្គការសហប្រជាជាតិ បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ដោយប្រឈមមុខនឹងវិបត្តិថវិកាកើនឡើង អង្គការសហប្រជាជាតិ នឹងកាត់បន្ថយចំនួនគ្រួសារជនភៀសខ្លួនដែលទទួលបានជំនួយជាសាច់ប្រាក់ នៅក្នុងប្រទេសលីបង់ជិតមួយភាគបី នៅឆ្នាំក្រោយ។អ្នកនាំពាក្យ UNHCR អ្នកស្រី Lisa Abou Khaled បាននិយាយថា ដោយសារតែការកាត់បន្ថយការផ្តល់មូលនិធិដ៏ច្រើននេះ អង្គការ UNHCR និងកម្មវិធីស្បៀងអាហារពិភពលោក នឹងផ្តល់ជំនួយជាសាច់ប្រាក់ប្រចាំខែដល់ជនភៀសខ្លួន ៨៨.000គ្រួសារ នៅឆ្នាំ២០២៤ តិចជាងឆ្នាំ២០២៣។អ្នកស្រីបានបន្តថា ជនភៀសខ្លួនប្រហែល ១៩០.000គ្រួសារ នឹងបន្តទទួលបានជំនួយ ដែលត្រូវបានកំណត់ក្នុងកម្រិតអតិបរមាមួយខែចំនួន ១២៥ ដុល្លារ ក្នុងមួយគ្រួសារ។អ្នកស្រី Abou Khaled បាននិយាយថា កាលពីមុន គ្រួសារមួយចំនួន បានទទួលជំនួយបន្ថែមក្នុងរដូវរងាសម្រាប់ការចំណាយលើប្រេងឥន្ធនៈ ប៉ុន្តែនៅឆ្នាំនេះ កម្មវិធីនោះក៏នឹងត្រូវបញ្ឈប់ផងដែរ។ ជំនួយនោះ «មានសារៈសំខាន់សម្រាប់គ្រួសារដែលងាយរងគ្រោះ ដើម្បីចៀសផុតរដូវរងា»។

អ្នកជម្លៀសចេញពីតំបន់ហ្កាហ្សាចូលទៅអេហ្ស៊ីប បារម្ភពីមនុស្សជាច្រើនដែលមិនអាចចាកចេញបាន

2023/11/03 12:25:27 pm        84
មនុស្សជាច្រើនកំពុងសង្ឃឹមថានឹងមានឱកាសចាកចេញពីតំបន់ហ្កាហ្សា តាមច្រកព្រំដែនរ៉ាហ្វា (Rafah) ចូលទៅអេហ្ស៊ីប កាលពីថ្ងៃព្រហស្បតិ៍ ដែលឈ្មោះរបស់ពួកគេមួយចំនួននៅលើបញ្ជីឈ្មោះ ដែលត្រូវបានពិនិត្យដោយអ៊ីស្រាអែល ជាបន្តបន្ទាប់ក្នុងការចាកចេញខណៈអ្នកផ្សេងទៀត បានទុកលិខិតឆ្លងដែនបរទេសរបស់ពួកគេនៅក្នុងរថយន្ត។ ច្រកឆ្លងកាត់នេះត្រូវបានបើកសម្រាប់ការជម្លៀសមានកំណត់សម្រាប់ថ្ងៃទី ២ ក្រោមកិច្ចព្រមព្រៀងដែលសម្របសម្រួលដោយប្រទេសកាតារវាងអ៊ីស្រាអែល អេហ្ស៊ីប ហាម៉ាស និងសហរដ្ឋអាមេរិក ក្នុងគោលបំណងអនុញ្ញាតឱ្យអ្នកកាន់លិខិតឆ្លងដែនបរទេសមួយចំនួន និងអ្នកនៅក្នុងបន្ទុករបស់ពួកគេ និង ពលរដ្ឋហ្កាហ្សា ដែលរងរបួសមួយចំនួន បានចាកចេញពីតំបន់ឡោមព័ទ្ធនេះ។ អ្នកស្រី ស៊ូសាន បេសេសូ (Suzan Beseiso )ជាពលរដ្ឋអាមេរិកមានសាច់ញាតិនៅតំបន់ហ្កាហ្សា ជាកន្លែងដែលអ្នកស្រីបានចំណាយពេលជាច្រើនខែថា អ្នកស្រី មិនរំភើបទេក្នុងការចាកចេញពីតំបន់ហ្កាហ្សា ព្រោះយើងមានមនុស្សជាច្រើនដែលយើងស្រឡាញ់ និងខ្វល់ខ្វាយ ។ មាន១៥ប្រទេសនៅក្នុងបញ្ជី។ អ្នកដែលមានឈ្មោះច្រើនជាងគេគឺសហរដ្ឋអាមេរិក ដែលមាន ៤០០ នាក់ បែលហ្ស៊ិកមាន៥០ នាក់ ក្រិក ២៤ នាក់ ក្រូអាត២៣នាក់ ហូឡង់ ២០នាក់ និងស្រីលង្កា ១៧នាក់ ។ សហរដ្ឋអាមេរិកបាននិយាយកាលពីល្ងាចថ្ងៃព្រហស្បតិ៍ថា មនុស្សចំនួន៧៩គឺជាជនជាតិរបស់ខ្លួន បានចាកចេញរួចហើយ ។ក្រសួងការបរទេសអេហ្ស៊ីបបាននិយាយថា មនុស្សជិត ៧ ពាន់នាក់ដែលមានសញ្ជាតិនៃប្រទេសជាង ៦០ ត្រូវបានគេរំពឹងថានឹងចាកចេញជាបន្តបន្ទាប់។ ប្រភពការទូតបាននិយាយថាដំណើរការនេះអាចចំណាយពេលដល់ទៅពីរសប្តាហ៍៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

សម្ដេចតេជោ ប្រកាសទទួលរ៉ាប់រងក្នុង ជួយព្យាបាលទាំងស្រុងអ្នកគ្រូបង្រៀនម្នាក់ដែលមានជំងឺតម្រង់នោមដំណាក់កាលចុងក្រោយ
05/17/2026 10:05 PM
AOT ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពព្រំដែននៅតំបន់ភូមិជោគជ័យ ឃុំអូរបីជាន់
05/17/2026 03:05 PM
លោក Zelenskiy ៖ រុស្ស៊ីពិចារណាផែនការវាយប្រហារប្រទេសសមាជិកអង្គការណាតូ ចេញពីបេឡារុស
05/17/2026 02:05 PM
សហគមន៍អេកូទេសចរណ៍កោះផ្តៅ ក្នុងខេត្តក្រចេះ ជាតំបន់គួរទៅកម្សាន្ត
05/17/2026 01:05 PM
រដ្ឋបាលខេត្តកែបទទួលស្វាគមន៍ដំណើរទស្សនកិច្ចរបស់ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា
05/17/2026 01:05 PM
ប្រធានក្រុមការងារចុះមូលដ្ឋានខេត្តកំពង់ធំ សម្ពោធដាក់ឱ្យប្រើប្រាស់អគារទីស្នាក់ការបក្សស្រុកស្ទោង
05/17/2026 01:05 PM
ពលរដ្ឋមានជីវភាពខ្វះខាតចំនួន ៣០០គ្រួសារ ទទួលបានអំណោយពីយុវជនគណបក្សខេត្តបាត់ដំបង
05/17/2026 01:05 PM
មន្ត្រីជំនាញចុះពិនិត្យវឌ្ឍនភាពការអនុវត្តគម្រោង និងតម្រង់ទិសជំរុញផលិតកម្មដំណាំស្រូវខេត្តត្បូងឃ្មុំ
05/17/2026 12:05 PM
កម្ពុជាចូលរួមមហាសន្និបាតសុខភាពពិភពលោក លើកទី៧៩ (WHA79) នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស
05/17/2026 12:05 PM
ព្រឹត្តិការណ៍​ដង្ហែគោមឈូកព្រះពុទ្ធសាសនា «Lantern Parade/ Lotus Lantern Festival 2026»​ កណ្តាលទីក្រុងសេអ៊ូល​ សាធារណរដ្ឋ​កូរ៉េ​
05/17/2026 12:05 PM