៣ខែដើមឆ្នាំនេះ ក្មេងទំនើងជិត ១ពាន់នាក់ត្រូវសមត្ថកិច្ចឃាត់ខ្លួន
នគរបាលជំនាញព្រហ្មទណ្ឌរាជធានីភ្នំពេញ បង្រ្កាបជនសង្ស័យជនជាតិចិន ៣នាក់​ពាក់ព័ន្ធ​អំពើ​លួច​រថយន្ត និងផ្លាកលេខរថយន្តចំនួន ៦ករណី
កម្លាំងនគរបាលរាជធានី បើកការឆ្មក់ចុះបង្ក្រាប Online Scams នៅខណ្ឌសែនសុខ ឃាត់ខ្លួនជនបរទេស ៣៣នាក់
ឃាត់ខ្លួនជនសង្ស័យ០៩នាក់ រកឃើញសម្ភារបម្រើឲ្យបទល្មើស Online Scams និងអាវុធខ្លីមួយដើម នៅខណ្ឌច្បារអំពៅ

សន្តិសុខ និង សង្គម

លោកស្រី Harris៖ អាមេរិក នឹងមិនដាក់លក្ខខណ្ឌលើការគាំទ្រសម្រាប់អ៊ីស្រាអែល ដើម្បីការពារខ្លួនឡើយ

2023/11/03 12:22:17 pm        79
អនុប្រធានាធិបតីសហរដ្ឋអាមេរិក លោកស្រី Kamala Harris កាលពីថ្ងៃព្រហស្បតិ៍ បាននិយាយថា សហរដ្ឋអាមេរិក នឹងមិនស្វះស្វែងដាក់លក្ខខណ្ឌណាមួយលើការគាំទ្រដែលខ្លួនផ្តល់ទៅឲ្យប្រទេសអ៊ីស្រាអែលដើម្បីការពារខ្លួននោះទេ ចាប់តាំងពីការវាយប្រហារនៅថ្ងៃទី៧ខែតុលា ធ្វើឡើងដោយក្រុមសកម្មប្រយុទ្ធហាម៉ាស់។លោកស្រី Harris បានអធិប្បាយបែបនេះ នៅក្នុងសន្និសីទសារព័ត៌មាននៅក្នុងចក្រភពអង់គ្លេស បន្ទាប់ពីការបញ្ចប់កិច្ចប្រជុំកំពូលសុវត្ថិភាពបញ្ញាសម្បនិម្មិត (AI Safety)។ សង្គ្រាមចុងក្រោយ ក្នុងជម្លោះរយៈពេលច្រើនទសវត្សរ៍ បានចាប់ផ្តើមនៅពេលក្រុមសកម្មប្រយុទ្ធហាម៉ាស់ បានសម្រុកឆ្លងកាត់ព្រំដែនកាលពីថ្ងៃទី៧ ខែតុលា សម្លាប់មនុស្ស១.៤០០នាក់ ភាគច្រើនជាជនស៊ីវិល និងបានចាប់ជាចំណាប់ថ្នូរ ជាង២៤០នាក់ ដែលអ៊ីស្រាអែល និយាយថា ជាថ្ងៃដែលមានមនុស្សស្លាប់ច្រើនបំផុតក្នុងប្រវត្តិសាស្ត្ររយៈពេល៧៥ឆ្នាំមកនេះ។យោងតាមអាជ្ញាធរសុខាភិបាលតំបន់ហ្កាហ្សា បានឲ្យដឹងថា ការទម្លាក់គ្រាប់បែករបស់អ៊ីស្រាអែល លើតំបន់ហ៊ុមព័ទ្ធប៉ាឡេស្ទីនដ៍តូចមួយមានពលរដ្ឋ២,៣លាននាក់ បានសម្លាប់មនុស្សយ៉ាងហោចណាស់៩.០៦១នាក់។

អាមេរិកព្រមានអ៊ីស្រាអែល ទល់នឹងការបង្កើនកងកម្លាំងកម្ទេចក្រុមហាម៉ាស នៅហ្កាហ្សា

2023/11/03 12:18:29 pm        108
លោកប្រធានាធិបតីសហរដ្ឋអាមេរិក Joe Biden និងក្រុមទីប្រឹក្សាជាន់ខ្ពស់របស់លោកកំពុងព្រមានអ៊ីស្រាអែលទល់នឹងការបង្កើនកងកម្លាំង ដែលចេះតែកើនឡើងថា នឹងកាន់តែពិបាកសម្រាប់ប្រទេសនេះក្នុងការបន្តគោលដៅយោធារបស់ខ្លួននៅតំបន់ហ្កាហ្សា ស្របពេល ការតវ៉ាជាសកលកាន់តែពុះកញ្ជ្រោលឡើងអំពីទំហំនៃទុក្ខវេទនាមនុស្សធម៌នៅទីនោះ។ លោក Biden រដ្ឋមន្ត្រីការពារជាតិលោក ឡយ អូស្ទីន(Lloyd Austin)និងរដ្ឋមន្ត្រីការបរទេស Antony Blinken ដែលបានចាកចេញកាលពីថ្ងៃព្រហស្បតិ៍ទៅកាន់ប្រទេសអ៊ីស្រាអែល អមដោយសារស្តីពីការការពារជីវិតជនស៊ីវិល សុទ្ធតែបានសង្កត់ធ្ងន់លើករណីនេះយ៉ាងច្បាស់នៅក្នុងការសន្ទនាឯកជននាពេលថ្មីៗនេះជាមួយអ៊ីស្រាអែល ដោយប្រាប់ពួកគេថាការលុបបំបាត់ការគាំទ្រនឹងមានផលវិបាកជាយុទ្ធសាស្ត្រធ្ងន់ធ្ងរ។សម្រាប់ប្រតិបត្តិការកងកម្លាំងការពារអ៊ីស្រាអែលប្រឆាំងនឹងក្រុមហាម៉ាស។ នៅពីក្រោយឆាកសង្គ្រាម ក្រុមមន្ត្រីអាមេរិកក៏ជឿដែរថា មានពេលវេលាកំណត់សម្រាប់អ៊ីស្រាអែល ក្នុងការព្យាយាមសម្រេចគោលបំណងដែលបានបញ្ជាក់របស់ខ្លួនក្នុងកម្ទេចចោលក្រុមហាម៉ាសនៅក្នុងប្រតិបត្តិការបច្ចុប្បន្នរបស់ខ្លួន មុនពេលមានចលាចលជុំវិញការរងទុក្ខវេទនាមនុស្សធម៌ និងជនស៊ីវិល ហើយការអំពាវនាវឱ្យមានបទឈប់បាញ់ជាក់លាក់មួយ។ ពុំមានសញ្ញាណាមួយបង្ហាញថាអ៊ីស្រាអែលបន្ធូរដៃក្នុងការវាយលុកនោះទេ។ យោធាអ៊ីស្រាអែលបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ខ្លួនកំពុងស្ថិតនៅជុំវិញទីក្រុងហ្កាហ្សា ហើយបានបង្កើនប្រតិបត្តិការរបស់ខ្លួននៅទីនោះ។ ទូរទស្សន៍ CNN បានឃើញផ្ទៃមេឃនភាគខាងជើងហ្កាហ្សា ត្រូវបានបំភ្លឺដោយអណ្តាតភ្លើង និងការផ្ទុះ ខណៈ ការទម្លាក់គ្រាប់បែកបានកាន់តែសន្ធាប់ឡើងកាលពីយប់ថ្ងៃព្រហស្បតិ៍៕

ការវាយប្រហារតាមអាកាស បានបំផ្ទុះជម្រករបស់UN ខណៈដែលអ៊ីស្រាអែលប្រកាសពីការឡោមព័ទ្ធទីក្រុងហ្កហ្សាទាំងស្រុង

2023/11/03 12:13:58 pm        124
អ្នកនាំពាក្យម្នាក់ បាននិយាយថា យោធាអ៊ីស្រាអែល បានឡោមព័ទ្ធទីក្រុងហ្កាហ្សាទាំងស្រុង ខណៈដែលទីភ្នាក់ងារសង្គ្រោះដ៏សំខាន់របស់អង្គការសហប្រជាជាតិ នៅក្នុងតំបន់ដាច់ស្រយាល បានចោទប្រកាន់យន្តហោះចម្បាំងអ៊ីស្រាអែលថា បានទម្លាក់គ្រាប់បែកយ៉ាងសាហាវទៅលើសាលារៀន ដែលគ្រប់គ្រងដោយUN ដែលផ្តល់ជម្រកដល់ជនស៊ីវិល។រយៈពេលជិតមួយសប្តាហ៍ បន្ទាប់ពីអ៊ីស្រាអែល បានចាប់ផ្តើមចល័តរថក្រោះ គ្រឿងចក្រឈូសឆាយ ទាហានថ្មើរជើង និងអង្គភាពវិស្វករប្រយុទ្ធទៅកាន់តំបន់ហ្គាហ្សា អ្នកនាំពាក្យកងកម្លាំងការពារអ៊ីស្រាអែល(IDF) លោក Daniel Hagari បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ទីក្រុងហ្កាហ្សា ត្រូវបានឡោមព័ទ្ធទាំងស្រុង។ លោកបាននិយាយថា អង្គភាពវិស្វកម្មរបស់ IDF កំពុងធ្វើការ ដើម្បីកំណត់ទីតាំង និងបំផ្លាញ ហេដ្ឋារចនាសម្ព័ន្ធក្រោមដី គ្រឿងផ្ទុះ និងការគំរាមកំហែងផ្សេងៗទៀត ដើម្បីឲ្យកងទ័ពអាចផ្លាស់ទីបានដោយសេរី។លោក បាននិយាយថា ទីភ្នាក់ងារជំនួយ និងការងាររបស់អង្គការសហប្រជាជាតិ បានគូសបញ្ជាក់ពីចំនួនជនស៊ីវិលនៃជម្លោះដែលកំពុងបន្ត បន្ទាប់ពីប្រធានទីភ្នាក់ងារ លោក Philippe Lazzarini បានប្រកាសថា យន្តហោះចម្បាំងរបស់អ៊ីស្រាអែល បានវាយប្រហារសាលារៀនជាច្រើនដែលគ្រប់គ្រងដោយUN ដែលកំពុងផ្តល់ជម្រកដល់ជនស៊ីវិល។ មនុស្សជាង ២០នាក់ ត្រូវបានគេរាយការណ៍ថា បានស្លាប់ក្នុងការវាយប្រហារនោះ។លោកបាននិយាយថា៖«ក្នុងរយៈពេលប៉ុន្មានម៉ោងចុងក្រោយនេះ ខ្ញុំបានទទួលរបាយការណ៍ថា សាលារៀនរបស់យើងចំនួនបីដែលផ្តល់ជម្រកដល់មនុស្សប្រហែល ២០.000នាក់ ត្រូវរងការវាយប្រហារ។ ការវាយប្រហានេះ ត្រូវបានគេរាយការណ៍ថា បានបណ្តាលឲ្យមនុស្សជាង២០នាក់ស្លាប់ នៅក្នុងទីក្រុង Jabalya ហើយក៏មានមនុស្សម្នាក់ទៀត នៅឯជំរំឆ្នេរផងដែរ»។ សេចក្តីថ្លែងការណ៍របស់ UNRWA ក្រោយមកបាននិយាយថា ជម្រកដែលប្តូរទៅសាលារៀនទី៤ ត្រូវបានវាយប្រហារ។ សារព័ត៌មាន CNN បានស្នើសុំឲ្យកងកម្លាំងការពារអ៊ីស្រាអែល (IDF) ធ្វើអត្ថាធិប្បាយ។

អ៊ីស្រាអែលនិយាយថា កងកម្លាំងរបស់ខ្លួនបានឡោមព័ទ្ធទីក្រុងហ្កាហ្សាហើយ

2023/11/03 11:08:20 am        140
យោធាអ៊ីស្រាអែលបាននិយាយថា កងកម្លាំងរបស់ខ្លួន កាលពីថ្ងៃព្រហស្បតិ៍បានឡោមព័ទ្ធទីក្រុងហ្កាហ្សា ជាទីក្រុងសំខាន់របស់ហ្កាហ្សាស្ទ្រីប (Gaza Strip)ក្នុងការវាយលុករបស់ពួកគេលើក្រុមហាម៉ាស ប៉ុន្តែក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីនបានទប់ទល់នឹងវាយប្រហារដ៏សន្ធាប់របស់ពួកគេ វាយប្រហារពីផ្លូវរូងក្រោមដី។ ទីក្រុងនៅភាគខាងជើងតំបន់ហ្កាហ្សាស្រ្ទីប បានក្លាយជាគោលដៅចម្បងបំផុតនៃការវាយប្រហារសម្រាប់អ៊ីស្រាអែល ដែលបានប្តេជ្ញាថានឹងបំផ្លាញរចនាសម្ព័ន្ធបញ្ជាការដ្ឋានរបស់ក្រុមអ៊ីស្លាមមួយនេះ ហើយបានប្រាប់ជនស៊ីវិលឱ្យភៀសខ្លួនទៅកាន់ភាគខាងត្បូង។ លោកនាយករដ្ឋមន្ត្រី បេន ចាមីន ណេតាន យ៉ាហ៊ូ (Benjamin Netanyahu) បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា យើងឈានដល់កម្រិតកំពូលនៃសមរភូមិ។ យើងបានទទួលជោគជ័យគួរឱ្យចាប់អារម្មណ៍ ហើយបានឆ្លងផុតហួស ជាយក្រុង ហ្កាហ្សា ហើយ ។ យើងកំពុងឈានទៅមុខ ។ លោកពុំបានផ្តល់ព័ត៌មានលម្អិតបន្ថែមទេ។ ស្របពេលមានការផ្ទុះយ៉ាងខ្លាំងនៅក្នុងតំបន់ហ្កាហ្សា អ្នកនាំពាក្យយោធាអ៊ីស្រាអែល លោកឧត្តមនាវីទោដានីញែល ហាហ្គារី (Daniel Hagari) បានប្រាប់អ្នកយកព័ត៌មានថា កងទ័ពប្រទេសរបស់លោកបានបញ្ចប់ការឡោមព័ទ្ធទីក្រុង ហ្កាហ្សា ហើយ ដែលជាចំណុចស្នូលនៃអង្គការភេរវកម្មហាម៉ាស ។ចំណែក លោក អាប៊ូ អ៊ូបៃដា(Abu Ubaida) អ្នកនាំពាក្យក្រុមប្រដាប់អាវុធហាម៉ាសបាននិយាយក្នុងសុន្ទរកថាតាមទូរទស្សន៍មួយកាលពីថ្ងៃព្រហស្បតិ៍ថា ចំនួនអ្នកស្លាប់របស់ទាហានអ៊ីស្រាអែលនៅហ្កាហ្សាមានចំនួនច្រើនជាងដែលយោធាបានប្រកាស។ លោកបាននិយាយថា ទាហានរបស់អ្នកនឹងត្រលប់មកវិញដោយថង់រុំសាកសពពណ៌ខ្មៅ ។អ៊ីស្រាអែលបាននិយាយថា ខ្លួនបានបាត់បង់ទាហាន១៨នាក់ និងបានសម្លាប់ពួកសកម្មប្រយុទ្ធរាប់សិបនាក់ ចាប់តាំងពីប្រតិបត្តិការថ្មើរជើងបានពង្រីកកាលពីថ្ងៃសុក្រមក៕

ការចាប់ខ្លួនអ្នកយកព័ត៌មានទួរគីដ៏លេចធ្លោបីនាក់ បានបង្កឲ្យមានការព្រួយបារម្ភអំពីសេរីភាពក្នុងការបញ្ចេញមតិយោបល់

2023/11/03 11:04:07 am        251
ក្រុមអ្នកតស៊ូមតិក្នុងសេរីភាពនៃការបញ្ចេញមតិ បានសម្តែងការព្រួយបារម្ភរបស់ពួកគេ កាលពីថ្ងៃព្រហស្បតិ៍ ជុំវិញការពង្រីកការបង្រ្កាបរបស់រដ្ឋលើសេរីភាពសារព័ត៌មាននៅក្នុងប្រទេសទួរគី បន្ទាប់ពីការចាប់ខ្លួនអ្នកកាសែត ដែលមានកេរ្តិ៍ឈ្មោះល្បីបីនាក់ ពីបទចោទប្រកាន់ថា «ផ្សព្វផ្សាយព័ត៌មានមិនពិត»។ប្រព័ន្ធផ្សព្វផ្សាយទួរគី បានរាយការណ៍ថា លោក Tolga Sardan និង Dicer Gokce ត្រូវបានឃុំខ្លួនដាច់ដោយឡែកពីគ្នា និងចោទប្រកាន់ កាលពីថ្ងៃពុធ។ ពួកគេ ត្រូវបានឃុំខ្លួនក្រោមអ្វីដែលហៅថា «ច្បាប់ព័ត៌មានមិនពិត» ដែលត្រូវបានអនុម័ត កាលពីឆ្នាំមុន ដែលនៅក្រោមច្បាប់នេះ អ្នកសារព័ត៌មាននិងអ្នកប្រើប្រព័ន្ធផ្សព្វផ្សាយសង្គម ប្រឈមនឹងការជាប់ពន្ធនាគាររហូតដល់បីឆ្នាំ ប្រសិនបើត្រូវបានកាត់ទោស។តុលាការមួយ បានចាប់ឃុំខ្លួនលោក Sardan មានវ័យ៥៥ឆ្នាំ បន្ទាប់ពីការិយាល័យអគ្គរដ្ឋអាជ្ញាក្រុងអ៊ីស្តង់ប៊ុល បានបើកការស៊ើបអង្កេតលើការរាយការណ៍របស់គាត់លើប្រព័ន្ធតុលាការ និងទីភ្នាក់ងារស៊ើបការណ៍សម្ងាត់ជាតិទួរគី (MIT) នេះបើយោងតាមសារព័ត៌មាន T24 ជាកន្លែងដែលលោកធ្វើការនោះ។មជ្ឈមណ្ឌលសម្រាប់ការប្រយុទ្ធប្រឆាំងនឹងព័ត៌មានមិនពិតរបស់រដ្ឋាភិបាលដែលគ្រប់គ្រងដោយនាយកប្រតិបត្តិផ្នែកទំនាក់ទំនងរបស់ការិយាល័យប្រធានាធិបតី បាននិយាយថា អត្ថបទមួយរបស់លោក Sardan មានព័ត៌មានមិនពិត ហើយផ្អែកលើរបាយការណ៍របស់MITដែលមិនមានទេ។

មនុស្សរាប់រយនាក់ចូលរួមដង្ហែក្បួនគាំទ្រប៉ាឡេស្ទីនក្នុងរដ្ឋធានី អាក្រា (Accra)ប្រទេសហ្គាណា

2023/11/03 11:01:03 am        116
ក្រុមបាតុករពលរដ្ឋហ្គាណារាប់រយនាក់បានដើរតាមដងផ្លូវនៃរដ្ឋធានី អាក្រា (Accra) កាលពីថ្ងៃព្រហស្បតិ៍ ទី ២ ខែវិច្ឆិកា ដើម្បីទាមទារឲ្យមានបទឈប់បាញ់ នៅក្នុងតំបន់ ហ្កាហ្សា ខណៈជម្លោះរវាងអ៊ីស្រាអែល និងក្រុមសកម្មប្រយុទ្ធ ហាម៉ាសនៅតែបន្ត និងរីកកាន់តែធំ។ ក្រុមអ្នកតវ៉ាបានប្រមូលផ្តុំគ្នានៅផ្លូវដ៏សំខាន់មួយដែលត្រូវបានដាក់ឈ្មោះ ថា ក្វេមគ្រូម៉ា (Kwame Nkrumah) ដែលជាឈ្មោះ ប្រធានាធិបតីទីមួយរបស់ប្រទេសនេះ និងជាមេដឹកនាំឯករាជ្យ ដោយបិទផ្លូវចរាចរណ៍ដ៏សំខាន់នេះ ។ក្រុមបាតុករ រួមទាំងកូនស្រីរបស់លោកគ្រូម៉ា (Nkrumah) ឈ្មោះ សាមីយ៉ា គ្រូម៉ា (Samia Nkrumah) បានកាន់បដាដែលមានរូបភាពជនជាតិប៉ាឡេស្ទីន រងរបួស និងឃ្លា ដូចជា និយាយថាទេចំពោះឧក្រិដ្ឋកម្មសង្រ្គាម ។ ការតវ៉ាជាអន្តរជាតិបាននិងកំពុងកើនឡើងក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ ដោយមានបាតុកម្មទ្រង់ទ្រាយធំនៅក្នុងទីក្រុងមួយចំនួន ដូចជាទីក្រុងឡុងដ្រ និងញូវយ៉ក ជាដើម បានអំពាវនាវឲ្យមានបទឈប់បាញ់ដើម្បីមនុស្សធម៌ អនុញ្ញាតឲ្យមានជំនួយចូលទៅក្នុងតំបន់ ហ្កាហ្សា៕

សេចក្តីថ្លែងការណ៍ផ្លូវការ៖ ហ្ស៊កដានី នឹងប្រាប់លោកប្ល៊ីនខិនថា អ៊ីស្រាអែលត្រូវតែបញ្ឈប់សង្គ្រាម នៅតំបន់ហ្កាហ្សាជាបន្ទាន់

2023/11/03 10:52:03 am        178
រដ្ឋមន្ត្រីការបរទេសហ្ស៊កដានី លោក Ayman Safadi នឹងប្រាប់រដ្ឋមន្ត្រីការបរទេសអាមេរិក លោកអង់តូនី ប្ល៊ីនខិន ( Antony Blinken) នៅទីក្រុងអាម៉ាន ( Amman) នៅថ្ងៃសៅរ៍ថា អ៊ីស្រាអែល ត្រូវតែបញ្ចប់សង្រ្គាមរបស់ខ្លួនលើតំបន់ហ្កហ្សា ជាកន្លែងដែលលោក បាននិយាយថា ខ្លួនកំពុងប្រព្រឹត្តឧក្រិដ្ឋកម្មសង្គ្រាមដោយការទម្លាក់គ្រាប់បែកលើជនស៊ីវិល និងដាក់ការឡោមព័ទ្ធនៅទីនោះ។នៅក្នុងសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេស លោក Safadi បានព្រមានថា ការមិនត្រៀមខ្លួនរបស់អ៊ីស្រាអែលក្នុងការបញ្ចប់សង្រ្គាម កំពុងជំរុញតំបន់នេះឆ្ពោះទៅរកសង្រ្គាមក្នុងតំបន់យ៉ាងឆាប់រហ័ស ដែលគំរាមកំហែងដល់សន្តិភាពពិភពលោក។លោក Safadi បាននិយាយថា៖«Safadi នឹងបញ្ជាក់(ចំពោះលោក ប៊្លីនខិន) នូវតម្រូវការ ដើម្បីចាត់វិធានការជាបន្ទាន់ ក្នុងការបញ្ឈប់សង្គ្រាមអ៊ីស្រាអែលនៅតំបន់ហ្កាហ្សា ... ហើយថា អ៊ីស្រាអែលត្រូវគោរពតាមច្បាប់អន្តរជាតិ និងបញ្ឈប់ការបំពានរបស់ខ្លួន។ថ្លែងទៅកាន់អ្នកសារព័ត៌មានមួយសន្ទុះ មុននឹងចេញដំណើរជាលើកទីពីរទៅកាន់មជ្ឈិមបូព៌ា ក្នុងរយៈពេលមិនដល់មួយខែផងនោះ លោក ប្ល៊ីនខិន បាននិយាយថា ការពិភាក្សាអំពីអនាគតនៃតំបន់ហ្កាហ្សា នៅពេលណា និងប្រសិនបើក្រុមហាម៉ាស ត្រូវបរាជ័យ ហើយវិធីដើម្បីធានាថា ជម្លោះមិនរីករាលដាល នឹងក្លាយជាផ្នែកនៃការផ្តោតដ៏សំខាន់ ក្នុងអំឡុងពេលធ្វើដំណើររបស់លោកផងដែរ។

មេដឹកនាំក្រុមហេសបូឡា នឹងនិយាយអំពីការជាប់ពាក់ព័ន្ធក្នុងសង្គ្រាមអ៊ីស្រាអែល-ហាម៉ាស

2023/11/03 10:48:35 am        129
លោក Hassan Nasrallah មេដឹកនាំក្រុមហេសបូឡា បានត្រៀមខ្លួនរួចជាស្រេច ដើម្បីនិយាយអំពីសង្គ្រាមអ៊ីស្រាអែល និងក្រុមហាម៉ាស នៅក្នុងសុន្ទរកថាសាធារណៈលើកដំបូងរបស់ខ្លួន នៅថ្ងៃសុក្រនេះ។ក្រុមហេសបូឡា ដែលគាំទ្រដោយប្រទេសអ៊ីរ៉ង់ បាននិងកំពុងជួញដូរអាវុធជាមួយកងកម្លាំងអ៊ីស្រាអែលនៅតាមព្រំដែនជាមួយប្រទេសលីបង់ ក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ ប៉ុន្តែបានរារាំងពីការប្រកាសសង្គ្រាមទ្រង់ទ្រាយធំលើអ៊ីស្រាអែល។ក្រុមមន្ត្រី បានបង្ហាញពីការត្រៀមខ្លួនប្រយុទ្ធរបស់ក្រុមនេះ ទោះបីជាលោក Nasrallah បាននៅស្ងៀមក៏ដោយ។លោក Nasrallah អាចផ្តល់ការចង្អុលបង្ហាញច្បាស់បំផុតនៅឡើយទេអំពីសកម្មភាពដែលក្រុម Hezbollah នឹងធ្វើ នៅពេលដែលអ៊ីស្រាអែលដាក់សម្ពាធលើការវាយលុករបស់ខ្លួន នៅតំបន់ហ្កាហ្សាស្រ្ទីប។ទោះបីជាមានទំនាក់ទំនងជាមួយក្រុមហាម៉ាសក៏ដោយ សំណួរនៅតែលើកឡើងអំពីថាតើក្រុមនេះ ចង់បញ្ចូលខ្លួនចូលទៅក្នុងសង្រ្គាមពេញលេញដែរឬយ៉ាងណា ជាវិធានការមួយដែលអាចផ្លាស់ប្តូរការគិតសម្រាប់សហរដ្ឋអាមេរិក និងទាញវាចូលទៅក្នុងជម្លោះនេះដោយផ្ទាល់តែម្តង។

កុបកម្មប្រឆាំងជនជាតិជ្វីហ្វនៅរុស្ស៊ី ធ្វើឱ្យជនជាតិជ្វីហ្វក្នុងស្រុកមួយចំនួនមានអារម្មណ៍មិនស្ងប់

2023/11/03 10:44:18 am        131
ជនជាតិជ្វីហ្វមួយចំនួន ដែលទៅកាន់ទីបញ្ចុះសពរបស់ជនជាតិជ្វីហ្វដ៏ធំទូលាយមួយនៃទីក្រុង Derbent ក្នុងតំបន់ដាហ្គេស្ថាន (Dagestan) ដែលមានជនជាតិមូស្លីមរស់នៅភាគច្រើន របស់ប្រទេសរុស្ស៊ី បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ (២ វិច្ឆិកា) ថា កុបកម្មប្រឆាំងជនជាតិជ្វីហ្វ កាលពីរយៈពេលបួនថ្ងៃមុន បានធ្វើឱ្យពួកគេមានអារម្មណ៍មិនស្ងប់ទាល់តែសោះ។កុប្បកម្ម ដែលបានកើតឡើងនៅអាកាសយានដ្ឋាននៃរដ្ឋធានីក្នុងតំបន់ Makhachkala ចម្ងាយ ១០៧គីឡូម៉ែត្រ ពីទីក្រុង Derbent បានមើលឃើញអ្នកស្រុកដាហ្គេស្ថាន រាប់រយនាក់ ដែលភាគច្រើនជាបុរសវ័យក្មេង បានសម្រុកចូលតាមអគារស្ថានីយ និងនៅតាមផ្លូវដើរនានានៃអាកាសយានដ្ឋាន ដើម្បីរារាំងជនជាតិអ៊ីស្រាអែល និងជនជាតិជ្វីហ្វ ដែលទើបតែមកដល់ក្នុងប្រទេសរុស្ស៊ី នៅលើជើងហោះហើរពីទីក្រុង Tel Aviv របស់អ៊ីស្រាអែល។នគរបាលបានធ្វើការចាប់ខ្លួនមនុស្សជាង ៨០នាក់ ហើយប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀ ពូទីន ដែលបានចោទប្រកាន់លោកខាងលិច និងអ៊ុយក្រែន ថាបានបង្កបញ្ហានេះកើតឡើងនោះ បានកោះប្រជុំបន្ទាន់ជាមួយបណ្ដាប្រមុខសន្តិសុខដើម្បីពិភាក្សាពីអ្វីដែលអាចធ្វើបាន ដើម្បីការពារមិនឲ្យហេតុការណ៍បែបនោះកើតឡើងម្តងទៀត។សហគមន៍ជ្វីហ្វ ដែលស្ថិតនៅភាគកណ្តាលនៃទីក្រុង Derbent មួយនេះ ធ្លាប់មានប្រជាជនចំនួន ១៣.០០០នាក់ក្នុងឆ្នាំ១៩៨៩ រយៈពេលពីរឆ្នាំមុនការដួលរលំនៃសហភាពសូវៀត ប៉ុន្តែចាប់តាំងពីការដួលរលំនោះមក ចំនួនមនុស្សបានធ្លាក់ចុះមកត្រឹមរាប់រយនាក់ប៉ុណ្ណោះ។ មនុស្សជាច្រើនបានឆ្លៀតយកប្រយោជន៍ពីព្រំដែនដែលទើបបើកថ្មីដើម្បីធ្វើអន្តោប្រវេសន៍ទៅកាន់អ៊ីស្រាអែល រួមទាំងផ្លាស់ទៅទីក្រុងមូស្គូ ឬទីក្រុងផ្សេងទៀតក្នុងប្រទេសរុស្ស៊ី ផងដែរ៕

ការស្អប់ខ្ពើមជនជាតិជ្វីហ្វ បានរីករាលដាលកាន់តែខ្លាំងទូទាំងពិភពលោក ស្របពេលសង្រ្គាមនៅតំបន់ហ្កាហ្សា

2023/11/02 02:26:55 pm        114
ប្រទេសជាច្រើនជុំវិញពិភពលោក បានចាប់ផ្តើមមើលឃើញកំណើននៃការស្អប់ខ្ពើមចំពោះជនជាតិជ្វីហ្វ ដោយបានផ្ទុះឡើងកាន់តែខ្លាំង ស្របពេលជម្លោះជុំថ្មីនៃសង្រ្គាមរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស ដែលបានសម្លាប់មនុស្សរាប់ពាន់នាក់។ រូបតំណាងក្នុងទង់ជាតិអ៊ីស្រាអែល គឺរូបផ្កាយខៀវ ដែលត្រូវបានប្រើថ្នាំបាញ់ជាប់ជញ្ជាំងរាប់សិបផ្ទាំង បានគ្របដណ្តប់លើអគារលំនៅឋានក្នុងទីក្រុងប៉ារីស ក្នុងសប្តាហ៍នេះ ក្នុងឧប្បត្តិហេតុមួយ ដែលទីក្រុង និងរដ្ឋាភិបាលបារាំង ចាត់ទុកថាបង្កឡើងដោយអ្នកប្រឆាំងនឹងជនជាតិជ្វីហ្វ។អគារនានា ដែលមានស្លាកសញ្ញាគំនូរបែបនេះ គ្រាន់តែជាឧទាហរណ៍មួយក្នុងចំនោមឧទាហរណ៍ថ្មីៗនៃឧប្បត្តិហេតុប្រឆាំងជនជាតិជ្វីហ្វ ដែលបានកើនឡើងទូទាំងពិភពលោក ចាប់តាំងពីការវាយប្រហារដោយខ្មាន់កាំភ្លើងក្រុមហាម៉ាស លើភាគខាងត្បូងអ៊ីស្រាអែល កាលពីថ្ងៃទី៧ ខែតុលា ព្រមទាំងសង្រ្គាមជាបន្តបន្ទាប់ លើក្រុមអ៊ីស្លាមនិយមមួយនេះ ដែលបានចាប់ផ្តើមដោយអ៊ីស្រាអែល នៅតំបន់ហ្កាហ្សា ស្ទ្រីប មក។នៅសហរដ្ឋអាមេរិក ក្រុមមន្ត្រីសេតវិមាន បានសម្តែងការព្រួយបារម្មណ៍ក្នុងសប្តាហ៍នេះចំពោះរបាយការណ៍ជាច្រើនស្តីពីឧប្បត្តិហេតុប្រឆាំងជនជាតិជ្វីហ្វ។ ក្រុមមន្ត្រីរដ្ឋបាលលោកប្រធានាធិបតី ចូ បៃដិន ក៏បានជួបជាមួយបណ្ដាមេដឹកនាំជនជាតិជ្វីហ្វ សញ្ជាតិអាមេរិក ដើម្បីពិភាក្សាអំពីវិធីទប់ស្កាត់ការកើនឡើងនៃការប្រឆាំងជនជាតិជ្វីហ្វ ជាពិសេសនៅតាមបណ្ដាសកលវិទ្យាល័យអាមេរិក។នៅក្នុងបណ្ដាប្រទេសជាច្រើន មានដូចជាសហរដ្ឋអាមេរិក អង់គ្លេស បារាំង អាល្លឺម៉ង់ និងអាហ្វ្រិកខាងត្បូង បានបង្ហាញកំណើនបញ្ហាទាំងនោះយ៉ាងច្បាស់ ដោយចំនួនឧបទ្ទវហេតុប្រឆាំងជនជាតិជ្វីហ្វ បានកើនឡើងរាប់រយភាគរយចាប់តាំងពីថ្ងៃទី៧ ខែតុលា មកបើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

សម្ដេចតេជោ ប្រកាសទទួលរ៉ាប់រងក្នុង ជួយព្យាបាលទាំងស្រុងអ្នកគ្រូបង្រៀនម្នាក់ដែលមានជំងឺតម្រង់នោមដំណាក់កាលចុងក្រោយ
05/17/2026 10:05 PM
AOT ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពព្រំដែននៅតំបន់ភូមិជោគជ័យ ឃុំអូរបីជាន់
05/17/2026 03:05 PM
លោក Zelenskiy ៖ រុស្ស៊ីពិចារណាផែនការវាយប្រហារប្រទេសសមាជិកអង្គការណាតូ ចេញពីបេឡារុស
05/17/2026 02:05 PM
សហគមន៍អេកូទេសចរណ៍កោះផ្តៅ ក្នុងខេត្តក្រចេះ ជាតំបន់គួរទៅកម្សាន្ត
05/17/2026 01:05 PM
រដ្ឋបាលខេត្តកែបទទួលស្វាគមន៍ដំណើរទស្សនកិច្ចរបស់ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា
05/17/2026 01:05 PM
ប្រធានក្រុមការងារចុះមូលដ្ឋានខេត្តកំពង់ធំ សម្ពោធដាក់ឱ្យប្រើប្រាស់អគារទីស្នាក់ការបក្សស្រុកស្ទោង
05/17/2026 01:05 PM
ពលរដ្ឋមានជីវភាពខ្វះខាតចំនួន ៣០០គ្រួសារ ទទួលបានអំណោយពីយុវជនគណបក្សខេត្តបាត់ដំបង
05/17/2026 01:05 PM
មន្ត្រីជំនាញចុះពិនិត្យវឌ្ឍនភាពការអនុវត្តគម្រោង និងតម្រង់ទិសជំរុញផលិតកម្មដំណាំស្រូវខេត្តត្បូងឃ្មុំ
05/17/2026 12:05 PM
កម្ពុជាចូលរួមមហាសន្និបាតសុខភាពពិភពលោក លើកទី៧៩ (WHA79) នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស
05/17/2026 12:05 PM
ព្រឹត្តិការណ៍​ដង្ហែគោមឈូកព្រះពុទ្ធសាសនា «Lantern Parade/ Lotus Lantern Festival 2026»​ កណ្តាលទីក្រុងសេអ៊ូល​ សាធារណរដ្ឋ​កូរ៉េ​
05/17/2026 12:05 PM