៣ខែដើមឆ្នាំនេះ ក្មេងទំនើងជិត ១ពាន់នាក់ត្រូវសមត្ថកិច្ចឃាត់ខ្លួន
នគរបាលជំនាញព្រហ្មទណ្ឌរាជធានីភ្នំពេញ បង្រ្កាបជនសង្ស័យជនជាតិចិន ៣នាក់​ពាក់ព័ន្ធ​អំពើ​លួច​រថយន្ត និងផ្លាកលេខរថយន្តចំនួន ៦ករណី
កម្លាំងនគរបាលរាជធានី បើកការឆ្មក់ចុះបង្ក្រាប Online Scams នៅខណ្ឌសែនសុខ ឃាត់ខ្លួនជនបរទេស ៣៣នាក់
ឃាត់ខ្លួនជនសង្ស័យ០៩នាក់ រកឃើញសម្ភារបម្រើឲ្យបទល្មើស Online Scams និងអាវុធខ្លីមួយដើម នៅខណ្ឌច្បារអំពៅ

សន្តិសុខ និង សង្គម

UN៖ ការវាយប្រហាររបស់អ៊ីស្រាអែល លើជំរំជនភៀសខ្លួនតំបន់ហ្កាហ្សា អាចជាឧក្រិដ្ឋកម្មសង្គ្រាម

2023/11/02 02:18:34 pm        117
ការិយាល័យសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ បាននិយាយកាលពីថ្ងៃពុធ (១ វិច្ឆិកា) ថា ការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល ទៅលើជំរំជនភៀសខ្លួនដ៏ធំបំផុតរបស់តំបន់ហ្កាហ្សា ស្រ្ទីប «អាចស្មើនឹងឧក្រិដ្ឋកម្មសង្គ្រាម»។ ការវាយប្រហាររបស់អ៊ីស្រាអែល បានកំណត់គោលដៅលើជំរំជនភៀសខ្លួន ចាបាលីយ៉ា (Jabalia) ចំនួនពីរដងក្នុងរយៈពេលពីរថ្ងៃ ដោយបានបណ្ដាលឲ្យមនុស្សស្លាប់ និងរបួសរាប់សិបនាក់ នេះបើយោងតាមក្រសួងសុខាភិបាលនៅក្នុងទឹកដីប៉ាឡេស្ទីន គ្រប់គ្រងដោយក្រុមហាម៉ាស។ការិយាល័យសិទ្ធិមនុស្ស របស់UN បានសរសេរនៅលើបណ្ដាញសង្គម X ថា «ដោយសារចំនួនជនស៊ីវិលស្លាប់ និងរបួសច្រើន ព្រមទាំងទំហំដ៏ធំនៃការបំផ្លិចបំផ្លាញ បន្ទាប់ពីការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល លើជំរំជនភៀសខ្លួន ចាបាលីយ៉ា យើងមានការព្រួយបារម្ភយ៉ាងខ្លាំងថា ប្រតិបត្តិការទាំងនេះគឺជាការវាយប្រហារមិនសមាមាត្រ ដែលអាចឈានដល់ឧក្រិដ្ឋកម្មសង្គ្រាម»។សូមបញ្ជាក់ថា គោលការណ៍សមាមាត្រ ដែលអង្គការសហប្រជាជាតិសំដៅទៅលើនោះ ដើរតួនាទីសំខាន់ក្នុងច្បាប់សង្គ្រាម ដែលកំណត់ដោយអនុសញ្ញាទីក្រុងហ្សឺណែវ។ ឧក្រិដ្ឋកម្មនៃសង្រ្គាមមួយត្រូវបានប្រព្រឹត្តឡើង នៅពេលដែលការវាយប្រហារត្រូវបានធ្វើឡើងដោយចេតនាប្រឆាំងនឹងជនស៊ីវិល ឬប្រសិនបើទំហំនៃការខូចខាតដល់ជនស៊ីវិល គឺហួសប្រមាណបើប្រៀបធៀបទៅនឹងអត្ថប្រយោជន៍យោធា៕

សភាអាមេរិក បរាជ័យក្នុងការបណ្តេញសមាជិកបក្សសាធារណរដ្ឋ លោក George Santos ចេញពីតំណែង

2023/11/02 02:13:19 pm        124
ការបោះឆ្នោតបណ្ដេញសមាជិកសភាមកពីបក្សសាធារណៈរដ្ឋ លោក ចច សានតូស (George Santos) ចេញពីសភាតំណាងរាស្រ្តអាមេរិក បានបរាជ័យកាលពីថ្ងៃពុធ (១ វិច្ឆិកា) នៅពេលដែលសមាជិកសភាតិចជាង ពីរភាគបី បានគាំទ្រសេចក្ដីសម្រេចនេះ។សមាជិកសភាមកពីរដ្ឋញ៉ូវ យ៉ក វ័យ ៣៥ឆ្នាំរូបនេះ បានផ្ដល់ចម្លើយពីភាពគ្មានទោសក្នុងការចោទប្រកាន់របស់ខ្លួន ពីឧក្រិដ្ឋកម្មេជាច្រើនករណី រួមទាំងការសម្អាតប្រាក់ដើម្បីទូទាត់ការចំណាយផ្ទាល់ខ្លួន ការទទួលបានអត្ថប្រយោជន៍ពីភាពគ្មានការងារធ្វើដោយខុសច្បាប់ និងទូទាត់ប្រាក់ពីប័ណ្ណឥណទានរបស់ម្ចាស់ជំនួយ ដោយគ្មានការយល់ព្រមពីពួកគេផងដែរ។សមាជិកសភានៃបក្សសាធារណៈរដ្ឋមកពីរដ្ឋញ៉ូវ យ៉ក ផ្សេងទៀត បាននិយាយកាលពីខែមុនថា ពួកគេនឹងដាក់ចេញនូវសេចក្ដីសម្រេចមួយដើម្បីបណ្តេញលោក សាន់តូស ចេញពីតំណែង ប៉ុន្តែចំណាត់ការនេះត្រូវបានពន្យារពេលជាច្រើនសប្តាហ៍ នៅពេលដែលសភាអាមេរិក ពុំមានអ្នកដឹកនាំបន្ទាប់ពីការបណ្តេញអតីតប្រធានសភា លោក Kevin McCarthy ចេញពីតំណែង។ការបណ្តេញសមាជិកសភា តម្រូវឱ្យមានការបោះឆ្នោតដោយសំឡេងពីរភាគបីនៃសភា។ មានតែមនុស្ស ៥នាក់ប៉ុណ្ណោះ ដែលត្រូវបានបណ្តេញចេញពីសភាក្នុងប្រវត្តិសាស្ត្ររបស់ប្រទេសនេះ ដោយមនុស្ស ៣នាក់ ត្រូវបានបោះឆ្នោតបណ្ដេញចេញដោយសារការប្រយុទ្ធប្រឆាំងនឹងរដ្ឋាភិបាលសហរដ្ឋអាមេរិក នៅក្នុងសង្គ្រាមស៊ីវិល របស់ប្រទេសមួយនេះ៕-

ការតវ៉ាបានផ្ទុះឡើងនៅភាគនិរតីនៃប្រទេសឥណ្ឌា ជុំវិញបញ្ហាការងារ

2023/11/02 01:32:29 pm        73
ឧបទ្ទវហេតុនៃការតវ៉ា និងអំពើហឹង្សាជាបន្តបន្ទាប់ ដោយប្រជាជននៃសហគមន៍ ម៉ារ៉ាថា (Maratha) ត្រូវបានរាយការណ៍ពីរដ្ឋ ម៉ាហារ៉ាស្រ្តា (Maharashtra) ភាគនិរតីនៃប្រទេសឥណ្ឌា ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ។តម្រូវការចម្បងរបស់បាតុករ គឺទទួលបានឳកាសការងារក្នុងគ្រឹះស្ថានឧត្តមសិក្សា និងការងាររដ្ឋាភិបាល។ ឧប្បត្តិហេតុនៃការតវ៉ា និងអំពើហឹង្សា ត្រូវបានរាយការណ៍ពីស្រុកចំនួន ៨ នៅទូទាំងរដ្ឋរបស់ឥណ្ឌាមួយនេះ។ក្នុងរយៈពេលពីរថ្ងៃកន្លងមកនេះ មនុស្សរាប់រយនាក់ ត្រូវបាននគរបាលក្នុងតំបន់ឃាត់ខ្លួនពីបទប្រើប្រាស់ហិង្សា និងបំផ្លាញទ្រព្យសម្បត្តិរបស់រដ្ឋាភិបាល។ ជាមួយគ្នានោះដែរ គេហដ្ឋាន និងការិយាល័យរបស់សមាជិកសភាថ្នាក់រដ្ឋចំនួនពីររូប ត្រូវបានដុតបំផ្លាញនៅក្នុងស្រក ប៊ីដ (Beed) កាលពីថ្ងៃចន្ទ។របាយការណ៍ប្រព័ន្ធផ្សព្វផ្សាយបាននិយាយថា បន្ទាប់ពីមានការតវ៉ា និងឧបទ្ទវហេតុនៃអំពើហិង្សាដោយសហគមន៍ ម៉ារ៉ាថា កងកម្លាំងសន្តិសុខជាច្រើនត្រូវបានបញ្ជូនទៅការពាររដ្ឋមន្ត្រី និងជុំវិញអចលនទ្រព្យដែលគ្រប់គ្រងដោយមន្រ្តីថ្នាក់ខ្ពស់ទាំងនោះនៅទូទាំងរដ្ឋ ម៉ាហារ៉ាស្រ្តា របស់ប្រទេសឥណ្ឌា មួយនេះផងដែរ៕

រដ្ឋមន្ត្រីការពារជាតិ និងហិរញ្ញវត្ថុរបស់អ៊ីស្រាអែល ប៉ះទង្គិចគ្នាជុំវិញប្រាក់ពន្ធប៉ាឡេស្ទីន

2023/11/02 01:15:42 pm        189
រដ្ឋមន្ត្រីការពារជាតិ និងហិរញ្ញវត្ថុរបស់អ៊ីស្រាអែល បានប៉ះទង្គិចគ្នាកាលពីថ្ងៃពុធ (១ វិច្ឆិកា) ជុំវិញបញ្ហាថាតើប្រាក់ចំណូលពន្ធមួយចំនួនរបស់តំបន់វេស ប៊ែង (West Bank) គួរតែត្រូវបានផ្ទេរទៅឱ្យអាជ្ញាធរប៉ាឡេស្ទីន ឬយ៉ាងណា ដោយគូសបញ្ជាក់ភាពតានតឹងដែលកំពុងតែកើនឡើងដល់រដ្ឋាភិបាល ខណៈកងកម្លាំងអ៊ីស្រាអែល កំពុងបន្តសង្គ្រាមនៅតំបន់ហ្កាហ្សា។រដ្ឋមន្ត្រីក្រសួងការពារជាតិ លោក Yoav Gallant បានអំពាវនាវឱ្យប្រគល់ចំណូលពន្ធ ដែលប្រមូលបានដោយអ៊ីស្រាអែល តំណាងឲ្យប៉ាឡេស្ទីន នៅក្នុងផ្នែកខ្លះនៃតំបន់ វេស ប៊ែង ដែលនៅក្រោមការគ្រប់គ្រងផ្ទាល់របស់អ៊ីស្រាអែល នោះត្រូវបញ្ជូនទៅប៉ាឡេស្ទីន វិញដោយគ្មានការពន្យារពេល។ ប៉ុន្តែ រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ លោក Bezalel Smotrich ដែលជាអ្នកនយោបាយប្រកាន់ជំហរតឹងក្នុងគណបក្សជាតិសាសនានិយម និងមានការគាំទ្រយ៉ាងខ្លាំងក្នុងចំណោមអ្នកតាំងលំនៅជនជាតិជ្វីហ្វ នៅតំបន់វេស ប៊ែង បានឆ្លើយតបទៅវិញថា លោក Gallant កំពុងធ្វើ «កំហុសដ៏ធ្ងន់ធ្ងរ» ក្នុងការទាមទារឱ្យមានការប្រគល់មូលនិធិដល់ប៉ាឡេស្ទីន។រដ្ឋមន្ត្រីទាំងពីររូបនេះ ធ្លាប់មានជម្លោះរួចមកហើយកាលពីដើមឆ្នាំនេះ នៅពេលដែលនាយករដ្ឋមន្រ្តីអ៊ីស្រាអែល លោក Benjamin Netanyahu បានបណ្តេញលោក Gallant ចេញពីតំណែង ជុំវិញការប្រឆាំងរបស់លោកចំពោះផែនការប្រកួតប្រជែងដ៏ជូរចត់របស់រដ្ឋាភិបាលក្នុងការផ្លាស់ប្តូរប្រព័ន្ធតុលាការ មុនពេលលុបចោលការសម្រេចនោះវិញនៅចំពោះមុខការប្រឆាំងដ៏ធំពីសាធារណៈជន៕

ព្យុះ Ciaran បានវាយបោកបក់មកលើឆ្នេរភាគខាងត្បូងចក្រភពអង់គ្លេស

2023/11/02 01:08:20 pm        100
រលកខ្ពស់ៗ បានវាយខ្ទប់មកលើជញ្ជាំងផ្លូវតាមបណ្តោយឆ្នេរសមុទ្រ កាលពីថ្ងៃពុធ ខណៈព្យុះ Ciaran បានវាយបោកបក់មកលើទីក្រុង Penzance ក្នុងតំបន់លំហែរកាយ នៅឆ្នេរភាគខាងត្បូងប្រទេសអង់គ្លេស។អង្គភាពសេវាអាកាសធាតុជាតិចក្រភពអង់គ្លេសបាននិយាយថា ព្យុះ Ciaran នឹងឆ្លងកាត់ ទៅភាគខាងត្បូង ចូលពាក់កណ្តាលចក្រភពអង់គ្លេសនៅល្ងាចថ្ងៃពុធនិងថ្ងៃព្រហស្បតិ៍នេះ។ការិយាល័យឧត្តុនិយម បាននិយាយថាខ្យល់បក់ខ្លាំង អាចវាយបក់នៅតាមតំបន់ឆ្នេរភាគខាងត្បូងរបស់ប្រទេសអង់គ្លេស ជាកន្លែងដែលមានសន្ទុះខ្យល់ពី៧០ ទៅ៨០ ម៉ាយស៍ក្នុងមួយម៉ោង ដែលអាចកើតមាននៅទីតាំងដែលបានបង្ហាញមួយចំនួននឹងត្រូវរងការវាយបោកបក់ដោយព្យុះ មានល្បឿនលើសពី ៨៥ ម៉ាយស៍ក្នុងមួយម៉ោង។

ទាហានអ៊ីស្រាអែល បង្ហាញសព្វាវុធ ដែលត្រូវបានប្រើប្រាស់ដោយក្រុមហាម៉ាស់ ក្នុងការវាយប្រហារកាលពីថ្ងៃទី៧ ខែតុលា

2023/11/02 11:43:20 am        313
កាលពីថ្ងៃពុធ ទាហានអ៊ីស្រាអែល បានបង្ហាញទីតាំងលាក់អាវុធដ៏ធំ និងគ្រឿងផ្គត់ផ្គង់ យកមកពីក្រុមសកម្មជនហាម៉ាស់ បន្ទាប់ពីការវាយប្រហារកាលពីថ្ងៃទី៧ ខែតុលា។ សព្វាវុធដែលរឹបអូសបានរួមមាន អាវុធប្រភេទបេRPG របស់ក្រុមហាម៉ាស់ គ្រាប់បែកបំផ្លាញសិរីរាង្គ គ្រាប់រ៉ុក្កែត និងសព្វាវុធផ្សេងៗទៀត។រថក្រោះរបស់អ៊ីស្រាអែល កំពុងមានសកម្មភាពនៅក្នុងតំបន់ហ្កាហ្សា ក្នុងរយៈពេលយ៉ាងហោចណាស់៤ថ្ងៃមកនេះ បន្ទាប់ពីជាច្រើនសប្តាហ៍នៃការទម្លាក់គ្រាប់បែកតាមអាកាស ក្នុងការសងសិកសម្រាប់ការវាយប្រហារធ្វើឡើងដោយក្រុមសកម្មប្រយុទ្ធហាម៉ាស់ប៉ាឡេស្ទីនលើជនស៊ីវិលភាគច្រើន កាលពីថ្ងៃទី ៧ ខែតុលា និងបានចាប់មនុស្សជាចំណាប់ថ្នូរជាង២០០នាក់។ ក្រុមសកម្មប្រយុទ្ធ បានឆ្លើយតបវិញ ដោយមីស៊ីលប្រឆាំងរថក្រោះ និងការបាញ់កាំភ្លើងយន្ត។ ក្រុមសកម្មប្រយុទ្ធជាច្រើននាក់ត្រូវបានសម្លាប់ ប៉ុន្តែពុំបានបញ្ជាក់ច្បាស់ពីចំនួននោះទេ។

ប្រេស៊ីលនឹងដាក់ពង្រាយយោធានៅតាមអាកាសយានដ្ឋាន កំពង់ផែ និងព្រំដែនអន្តរជាតិសំខាន់ៗ ក្នុងការបង្ក្រាបឧក្រិដ្ឋកម្ម

2023/11/02 11:29:36 am        83
ប្រធានាធិបតីប្រេស៊ីល លោក Luiz Inácio Lula da Silva បាននិយាយកាលពីថ្ងៃពុធថា លោកកំពុងបញ្ជូនកងកម្លាំងប្រដាប់អាវុធ ដើម្បីបង្កើនសន្តិសុខ នៅតាមអាកាសយានដ្ឋាន កំពង់ផែ និងព្រំដែនអន្តរជាតិសំខាន់ៗមួយចំនួនរបស់ប្រទេសនេះ ដែលជាផ្នែកនៃកិច្ចខិតខំប្រឹងប្រែងជាថ្មី ដើម្បីបង្ក្រាបឧក្រិដ្ឋកម្មដែលមានការរៀបចំ នៅក្នុងប្រទេសដ៏ធំបំផុតរបស់អាមេរិកឡាទីន។ការសម្រេចចិត្តនេះ កើតឡើងប៉ុន្មានថ្ងៃបន្ទាប់ពីសមាជិកនៃក្រុមឧក្រិដ្ឋជន បានដុតរថយន្តក្រុងរាប់សិបគ្រឿងក្នុងទីក្រុង Rio de Janeiro ដែលជាក់ស្តែងជាការសងសឹកចំពោះនគរបាលដែលបានសម្លាប់ក្មួយប្រុសរបស់មេដឹកនាំរបស់ពួកគេ។លោក Lula បាននិយាយក្នុងសន្និសីទកាសែតក្នុងទីក្រុងប្រេស៊ីលយ៉ា ( Brasilia) បន្ទាប់ពីបានចុះហត្ថលេខាលើក្រឹត្យនេះថា៖ «យើងបានឈានដល់ស្ថានភាពធ្ងន់ធ្ងរហើយ ដូច្នេះយើង បានសម្រេចចិត្តឲ្យរដ្ឋាភិបាលសហព័ន្ធចូលរួមយ៉ាងសកម្មជាមួយនឹងលទ្ធភាពទាំងអស់ក្នុងការជួយរដ្ឋាភិបាលរដ្ឋ និងប្រេស៊ីល ខ្លួនឯង ដើម្បីកម្ចាត់ឧក្រិដ្ឋកម្មដែលមានការរៀបចំនេះ»។ប្រទេសប្រេស៊ីល នឹងប្រមូលផ្តុំសមាជិកចំនួន ៣.៦០០នាក់នៃកងទ័ព កងទ័ពជើងទឹក និងទ័ពអាកាស ដើម្បីបង្កើនការល្បាត និងត្រួតពិនិត្យអាកាសយានដ្ឋានអន្តរជាតិក្នុងទីក្រុង Rio de Janeiro និង Sao Paulo ក៏ដូចជាកំពង់ផែសមុទ្រចំនួនពីរនៅ Rio និងកំពង់ផែ Santos របស់ Sao Paulo ដែលជាកំពង់ផែដ៏មមាញឹកបំផុតនៅអាមេរិកឡាទីន និងជាមជ្ឈមណ្ឌលនាំចេញកូកាអ៊ីន។

ទីភ្នាក់ងារជនភៀសខ្លួនអង្គការសហប្រជាជាតិ ព្រមានប៉ាគីស្ថាន អំពីការនិរទេសដោយបង្ខំពលរដ្ឋអាហ្វហ្គានីស្ថានដែលគ្មានឯកសារ

2023/11/02 11:21:11 am        90
នគរបាល បានចាប់ផ្តើមរុះរើផ្ទះសង់ពីដីល្បប់ នៅក្នុងជំរំពលរដ្ឋអាហ្វហ្គានីស្ថានមួយកន្លែង នៅជាយក្រុងអ៊ីស្លាម៉ាបាដ កាលពីល្ងាចថ្ងៃពុធ ទី១ ខែ វិច្ឆិកា មុនពេលវេលាផុតកំណត់នៅពេលពាក់កណ្តាលអាធ្រាត សម្រាប់ជនភៀសខ្លួនគ្មានឯកសារ ឲ្យចាកចេញ បើមិនដូច្នេះទេត្រូវប្រឈមមុខការបណ្តេញចេញ។ទីភ្នាក់ងារជនភៀសខ្លួនអង្គការសហប្រជាជាតិ (UNHCR) កំពុងព្រមានថា ការបណ្តេញចេញតាមផែនការរបស់ប្រទេសប៉ាគីស្ថាន នូវជនជាតិបរទេសគ្មានឯកសារជាងមួយលាននាក់ ប្រឈមហានិភ័យ បង្កឲ្យមានមហន្តរាយសិទ្ធមនុស្ស។ កាលពីខែមុន ប្រទេសប៉ាគីស្ថាន បានកំណត់ថ្ងៃទី១ ខែវិច្ឆិកា ចាប់ផ្តើមកាលបរិច្ឆេទ សម្រាប់ការបណ្តេញចេញជនអន្តោប្រវេសន៍គ្មានឯកសារទាំងអស់ រួមមានទាំងពលរដ្ឋអាហ្វហ្គានីស្ថានរាប់ម៉ឺននាក់។ប្រទេសប៉ាគីស្ថាន បានលើកឡើងពីហេតុផលសន្តិសុខ ដោយមិនអើពើចំពោះការអំពាវនាវឲ្យពិចារណាឡើងវិញ ពីសំណាក់អង្គការសហប្រជាជាតិ ក្រុមសិទ្ធមនុស្ស និងស្ថានទូតប្រទេសលោកខាងលិច។ជនភៀសខ្លួននៅជំរំពលរដ្ឋអាហ្វហ្គានីស្ថានដែលត្រូវបានរុះរើ ត្រូវបានគេផ្តល់ពេល២សប្តាហ៍ដើម្បីសម្អាត បានត្អូញត្អែរថា ពួកគេពុំបានផ្តល់ឲ្យពេលវេលាគ្រប់គ្រាន់ឡើយ។ មួយចំនួនក្នុងចំណោមអ្នកទាំងនេះត្រូវបានបញ្ជាឲ្យចាកចេញ បានចំណាយពេលច្រើនទសវត្សរ៍ នៅក្នុងប្រទេសប៉ាគីស្ថាន។ ក្រសួងមហាផ្ទៃ បាននិយាយថាមនុស្ស១៤០.៣២២ នាក់ បានស្ម័គ្រចិត្តចាកចេញរួចហើយជាច្រើនថ្ងៃមកនេះ ដែលរថយន្តជាច្រើនគ្រឿង បានដាក់ឥវ៉ាន់គរខ្ពស់ និងដាក់ប្រជ្រៀតមនុស្ស ដែលបានធ្វើឲ្យស្ទះចរាចរណ៍ផ្លូវធំៗ ចេញក្រៅប្រទេសនេះ។

អ៊ីរ៉ង់ព្រមានអំពី«ផលវិបាកដ៏ធ្ងន់ធ្ងរ» ប្រសិនបើការវាយប្រហារនៅតំបន់ហ្កាហ្សា នៅតែបន្ត

2023/11/02 11:17:27 am        159
រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់លោក ហ៊ូសេន អាមីរ៉ាប់ឌូឡាហៀន (Hossein Amirabdollahian) បានព្រមានកាលពីថ្ងៃពុធអំពី «ផលវិបាកដ៏ធ្ងន់ធ្ងរ» ប្រសិនបើការវាយប្រហារនៅតែបន្តលើតំបន់ហ្កាហ្សាស្ទ្រីប ដែលជាការព្រមានចុងក្រោយបង្អស់ពីប្រទេសនេះ ដែលគាំទ្រក្រុមហាម៉ាសនៅតំបន់ហ្កាហ្សា និងកងជីវពល នៅកន្លែងផ្សេងទៀត ក្នុងតំបន់នេះ។លោក បាននិយាយនៅក្នុងទីក្រុងអង់ការ៉ាថា៖«ប្រសិនបើបទឈប់បាញ់ភ្លាមៗ មិនបានកើតឡើងនៅហ្កា ហ្សាស្ទ្រីប ហើយការវាយប្រហារយ៉ាងឆាប់រហ័សដោយសហរដ្ឋអាមេរិក និងរបបអ៊ីស្រាអែលនិយម នៅតែបន្ត នោះផលវិបាក នឹងកាន់តែធ្ងន់ធ្ងរឡើង» ។សហរដ្ឋអាមេរិក និងអ៊ីស្រាអែល បានវាយប្រហារទៅលើក្រុមជីវពលដែលគាំទ្រដោយអ៊ីរ៉ង់ នៅក្នុងតំបន់ធំទូលាយនេឡះ ដើម្បីឆ្លើយតបទៅនឹងអ្វីដែលពួកគេ បាននិយាយថា ជាការវាយប្រហារដែលមិនបង្កហេតុក្នុងរយៈពេលប៉ុន្មានសប្តាហ៍កន្លងមកនេះ ដែលបានជំរុញឲ្យមានការភ័យខ្លាចថា ជម្លោះតំបន់ហ្កាហ្សា អាចបង្កឲ្យក្លាយជាសង្រ្គាមកាន់តែទូលំទូលាយឡើង។ថ្លែងក្នុងសន្និសីទសារព័ត៌មានជាមួយសមភាគីទួរគី លោក អាមីរ៉ាប់ឌូឡាហៀន មិនបានផ្តល់ព័ត៌មានលម្អិតអំពីផែនការរបស់អ៊ីរ៉ង់ទេ។ប្រទេសនេះ និយាយថា ខ្លួនគាំទ្រក្រុមហាម៉ាស ប៉ុន្តែមិនបានដើរតួនាទីណាមួយក្នុងការវាយប្រហាររបស់ក្រុមសកម្មប្រយុទ្ធលើអ៊ីស្រាអែលកាលពីខែមុន។ ទាំងខ្លួន និងទួរគី បានថ្កោលទោសការទម្លាក់គ្រាប់បែកជាបន្តបន្ទាប់របស់អ៊ីស្រាអែល ទៅលើតំបន់ហ្កាហ្សា។

លោកនាយករដ្ឋមន្ត្រី អ៊ីស្រាអែល Netanyahu ប្រឈមសម្ពាធខ្លាំង ចំពោះមហន្តរាយរបស់ក្រុមហាម៉ាស

2023/11/02 11:14:09 am        114
លោកនាយករដ្ឋមន្ត្រី អ៊ីស្រាអែល បេន ចាមីនណេតានយ៉ាហ៊ូ (Benjamin Netanyahu)បានសាងកេរ្តិ៍ឈ្មោះរបស់លោកក្នុងនាមជាអ្នកការពារសន្តិសុខដោយពឹងផ្អែកលើតួនាទីរបស់លោកនៅក្នុងអង្គភាពកងកម្លាំងសម្រាំង ដែលបានជួយរំដោះចំណាប់ខ្មាំងដ៏ក្លាហានបំផុតមួយចំនួនរបស់អ៊ីស្រាអែល។កេរដំណែលរបស់លោកជាមេដឹកនាំដែលកាន់អំណាចយូរជាងគេបំផុតរបស់ប្រទេសនេះ ឥឡូវនេះនឹងត្រូវបានបង្ហាញពីការបរាជ័យផ្នែកសន្តិសុខដ៏អាក្រក់បំផុតមួយដែលលោកបានដឹង និងដោយជោគវាសនានៃចំណាប់ខ្មាំងជាង ២០០ នាក់ដែលត្រូវបានចាប់ខ្លួនដោយខ្មាន់កាំភ្លើងក្រុមហាម៉ាសប៉ាឡេស្ទីនពីតំបន់ហ្កាហ្សា ដែលអ៊ីស្រាអែលបាននិយាយថាបានសម្លាប់មនុស្សជាង១.៤០០នាក់ នៅថ្ងៃដ៏សាហាវបំផុតក្នុងប្រវត្តិសាស្ត្រ រយៈពេល៧៥ ឆ្នាំ មកនេះ។ ទំហំនៃការសម្លាប់រង្គាល របួស និងរូបភាពនៃអំពើហិង្សាដែលកើតចេញពីសហគមន៍អ៊ីស្រាអែលភាគខាងត្បូងជុំវិញតំបន់ហ្កាហ្សា បានធ្វើឱ្យប្រទេសនេះរង្គោះរង្គើ។ក្នុងអាណត្តិទី៦របស់លោកជានាយករដ្ឋមន្ត្រី លោក Netanyahu វ័យ៧៤ឆ្នាំ ជាប្រធានក្រុមចម្រុះស្តាំនិយមជ្រុលបំផុតមួយរបស់អ៊ីស្រាអែល ហើយបានស្ថិតនៅក្រោមសម្ពាធកាន់តែខ្លាំងឡើង ខណៈភាពតក់ស្លុតដំបូងបានធ្វើឲ្យផ្ទុះកំហឹង ចំពោះការបរាជ័យ ដែលនាំឱ្យមានការវាយប្រហារកើតឡើង។ លោកបានបដិសេធមិនទទួលខុសត្រូវ ដោយគ្រាន់តែនិយាយថា គ្រប់គ្នានឹងត្រូវឆ្លើយសំណួរពិបាកៗ នៅពេលសង្រ្គាមជាមួយក្រុមហាម៉ាសបញ្ចប់ ហើយនៅក្នុងសន្និសីទសារព័ត៌មានដ៏កម្រមួយរបស់លោក លោកបានច្រានចោលសំណួរដែលសួរថាតើរូបលោកនឹងលាលែងពីតំណែងដែរឬទេ។ ការស្ទង់មតិរបស់កាសែត ម៉ារីវ (Maariv) កាលពីថ្ងៃទី ១៨-១៩ ខែតុលា បានបង្ហាញថា អតីតរដ្ឋមន្ត្រីក្រសួងការពារជាតិ លោក បេនី ហ្គានស៍ (Benny Gantz) ប្រធានគណបក្សប្រឆាំងកណ្តាលនិយមនៅក្នុងរដ្ឋាភិបាលរួបរួមដែលបានបង្កើតថ្មី ក្រុមអ្នកឆ្លើយតបបានបង្ហាញការពេញចិត្ត ចំនួន៤៨% ឲ្យលោកលោកធ្វើជានាយករដ្ឋមន្ត្រី បើធៀបនឹង ២៨% សម្រាប់លោក Netanyahu ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

សម្ដេចតេជោ ប្រកាសទទួលរ៉ាប់រងក្នុង ជួយព្យាបាលទាំងស្រុងអ្នកគ្រូបង្រៀនម្នាក់ដែលមានជំងឺតម្រង់នោមដំណាក់កាលចុងក្រោយ
05/17/2026 10:05 PM
AOT ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពព្រំដែននៅតំបន់ភូមិជោគជ័យ ឃុំអូរបីជាន់
05/17/2026 03:05 PM
លោក Zelenskiy ៖ រុស្ស៊ីពិចារណាផែនការវាយប្រហារប្រទេសសមាជិកអង្គការណាតូ ចេញពីបេឡារុស
05/17/2026 02:05 PM
សហគមន៍អេកូទេសចរណ៍កោះផ្តៅ ក្នុងខេត្តក្រចេះ ជាតំបន់គួរទៅកម្សាន្ត
05/17/2026 01:05 PM
រដ្ឋបាលខេត្តកែបទទួលស្វាគមន៍ដំណើរទស្សនកិច្ចរបស់ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា
05/17/2026 01:05 PM
ប្រធានក្រុមការងារចុះមូលដ្ឋានខេត្តកំពង់ធំ សម្ពោធដាក់ឱ្យប្រើប្រាស់អគារទីស្នាក់ការបក្សស្រុកស្ទោង
05/17/2026 01:05 PM
ពលរដ្ឋមានជីវភាពខ្វះខាតចំនួន ៣០០គ្រួសារ ទទួលបានអំណោយពីយុវជនគណបក្សខេត្តបាត់ដំបង
05/17/2026 01:05 PM
មន្ត្រីជំនាញចុះពិនិត្យវឌ្ឍនភាពការអនុវត្តគម្រោង និងតម្រង់ទិសជំរុញផលិតកម្មដំណាំស្រូវខេត្តត្បូងឃ្មុំ
05/17/2026 12:05 PM
កម្ពុជាចូលរួមមហាសន្និបាតសុខភាពពិភពលោក លើកទី៧៩ (WHA79) នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស
05/17/2026 12:05 PM
ព្រឹត្តិការណ៍​ដង្ហែគោមឈូកព្រះពុទ្ធសាសនា «Lantern Parade/ Lotus Lantern Festival 2026»​ កណ្តាលទីក្រុងសេអ៊ូល​ សាធារណរដ្ឋ​កូរ៉េ​
05/17/2026 12:05 PM