ចាប់ខ្លួនជនសង្ស័យ៥នាក់ពាក់ពន្ធ័ករណីចាប់ ឃុំឃាំង និងបង្ខាំងមនុស្សដោយខុសច្បាប់
សមត្ថកិច្ចខេត្តមណ្ឌលគិរី និងខេត្តសៀមរាប ឃាត់ខ្លួនជនបរទេសចំនួន១៦២នាក់ ក្នុង​ប្រតិបត្តិការ​បង្រ្កាបបទល្មើសតាមប្រព័ន្ធបច្ចេកវិទ្យា
ជនបរទេស១៣នាក់ត្រូវបានឃាត់ខ្លួនក្នុងប្រតិបត្តិការបង្រ្កាបបទល្មើសតាមប្រព័ន្ធបច្ចេកវិទ្យានៅសៀមរាប
ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញសម្រេចឃុំខ្លួនជនត្រូវចោទ៨នាក់ជាបណ្តោះអាសន្នពាក់ព័ន្ធអំពើឆបោកតាមឆបោកតាមប្រព័ន្ធអនឡាញ

សន្តិសុខ និង សង្គម

គ្រឿងញៀន និងសារធាតុគីមីផ្សំជាង៧តោន នឹងដុតបំផ្លាញចោលនាថ្ងៃទី១៤ មិថុនា

2024/06/11 05:47:25 pm        147
ភ្នំពេញ ៖ គ្រឿងញៀនជាច្រើនប្រភេទ និងសារធាតុគីមីផ្សំ ដែលសមត្ថកិច្ចជំនាញគ្រប់ស្ថាប័ន អង្គភាពពាក់ព័ន្ធខិតខំប្រឹងប្រែងទប់ស្កាត់បង្ក្រាបសរុបប្រមាណជាង៧តោន នឹងត្រូវដុតបំផ្លាញចោលនាថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៤ ខាងមុខនេះ ៕ ដោយ ៖ តារាវុទ្ធី

ផ្តន្ទាទោសស្ត្រីជាប់ចោទម្នាក់ដាក់ពន្ធនាគារអស់មួយជីវិត ករណីដឹកជញ្ជូនឆ្លងដែនដោយខុសច្បាប់ នូវសារធាតុញៀនជាង ៤គីឡូក្រាម

2024/06/11 02:28:43 pm        251
ភ្នំពេញ៖ ក្រុមប្រឹក្សាជំនុំជម្រះ នៃសាលាដំបូងរាជធានីភ្នំពេញ សម្រេចផ្តន្ទាទោសលើជនជាប់ចោទ​ម្នាក់ឈ្មោះ LOPEZ VACA KAREN CECIA ភេទស្រី អាយុ ៣៧ឆ្នាំ ជនជាតិ បូលីវី ដាក់ពន្ធនាគារ អស់មួយជីវិត ពីបទដឹកជញ្ជូនឆ្លងដែនដោយខុសច្បាប់នូវសារធាតុញៀនជាង ៤គីឡូក្រាម បទល្មើសព្រហ្មទណ្ឌដែលមានចែង និងផ្តន្ទាទោសតាម មាត្រា ៤០ កថាខណ្ឌទី២ និងកថាខណ្ឌទី៧ នៃច្បាប់ ស្តីពី ការត្រួតពិនិត្យគ្រឿងញៀន។ ជុំវិញករណីនេះកន្លងទៅសមត្ថកិច្ចមន្ទីរប្រឆាំងគ្រឿងញៀន ប្រាប់ឲ្យដឹងថា បន្ទាប់ពីទទួលព័ត៌មាន​សម្ងាត់ពីទីភ្នាក់ងារអនុវត្តច្បាប់ប្រឆាំងគ្រឿងញៀន អាមេរិក (DEA) និងមន្ត្រីសហព័ន្ធប្រេស៊ីល កាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៣ កម្លាំងជំនាញមន្ទីរប្រឆាំងគ្រឿងញៀន សហការជាមួយកម្លាំង​អគ្គនាយកដ្ឋានអន្តោប្រវេសន៍ និងអគ្គនាយកដ្ឋានគយ និងរដ្ឋាករ ប្រចាំនៅអាកាសយានដ្ឋាន​អន្តរជាតិភ្នំពេញ ​បានធ្វើការត្រួតពិនិត្យវ៉ាល្លីសរបស់ជនសង្ស័យ ដែលធ្វើដំណើរមកពីទីក្រុង រីយ៉ូ ប្រទេសប្រេស៊ីល ឆ្លងកាត់ឌុយបៃ បន្តមកប្តូរជើងហោះហើរនៅម៉ាឡេស៊ី រួចធ្វើដំណើរមកអាកាស​យានដ្ឋានអន្តរជាតិភ្នំពេញ តាមជើងហោះហើរ MH762 ពីម៉ាឡេស៊ី ឃាត់ខ្លួន ជនសង្ស័យឈ្មោះ LOPEZ VACA KAREN CECIA ភេទស្រី ជនជាតិ បូលីវី ឆ្នាំកំណើត១៩៨៧។ក្រោយធ្វើតេស្តបឋមបង្ហាញលទ្ធផល បានបង្ហាញថា ជាល្បាយគ្រឿងញៀន ប្រភេទកូកាអ៊ីន (Cocaine) ចំនួន ២១បន្ទះធំ និង២២បន្ទះតូច (សរុប៤៣ បន្ទះ) ជាប់ជាមួយសាច់សម្លៀកបំពាក់ ដោយធ្វើការដេរភ្ជាប់ខោអាវ ដែលមានទម្ងន់សរុប ៤៣៥៦ក្រាម (គិតទាំងសំបកប្លាស្ទីក និងសាច់កំណាត់)។ក្រោយពីឃាត់បានជនសង្ស័យត្រូវបានជំនាញមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន កសាងសំណុំរឿង​បញ្ជូនទៅសាលាដំបូងរាជធានីភំ្នពេញ ដើម្បីចាត់ការតាមនីតិវិធី ៕

មនុស្ស ៥០ នាក់ស្លាប់ក្នុងការវាយឆ្មក់ដោយខ្មាន់កាំភ្លើងលើភូមិភាគពាយព្យ នៅប្រទេសនីហ៊្សេរីយ៉ា

2024/06/11 01:32:24 pm        146
អ្នកស្រុកបាននិយាយកាលពីថ្ងៃចន្ទ (១០ មិថុនា) ថា យ៉ាងហោចណាស់មនុស្ស ៥០ នាក់ត្រូវបានសម្លាប់ និងមនុស្សក្នុងចំនួនមិនជាក់លាក់ត្រូវបានចាប់ជំរិត រួមទាំងស្ត្រី និងកុមារ នៅពេលដែលខ្មាន់កាំភ្លើងបានវាយប្រហារភូមិ យ៉ាហ្កូជេ (Yargoje) នៅភាគពាយព្យនៃប្រទេសនីហ៊្សេរីយ៉ា កាលពីចុងសប្តាហ៍។មួយឆ្នាំបន្ទាប់ពីលោកប្រធានាធិបតី បូឡា ទីនូប៊ូ (Bola Tinubu) ឡើងកាន់អំណាចដោយសន្យាថានឹងបញ្ចប់អសន្តិសុខដែលរីករាលដាល ការវាយប្រហារនៅភាគពាយព្យដោយក្រុមប្រដាប់អាវុធ ដែលជារឿយៗហៅថាជាក្រុមចោរ បានក្លាយជាហេតុការណ៍ញឹកញាប់ជាទម្លាប់ ដោយអាជ្ញាធរហាក់ដូចជាគ្មានអំណាចក្នុងការបញ្ឈប់ពួកគេ។យោងតាមអ្នកស្រុកម្នាក់បាននិយាយថា ខ្មាន់កាំភ្លើងរាប់សិបនាក់ ដែលជិះម៉ូតូបានសម្រុកចូលភូមិ យ៉ាហ្កូជេ ក្នុងតំបន់រដ្ឋាភិបាល ខាន់ការ៉ា (Kankara) នៃរដ្ឋ ខាត់ស៊ីណា (Katsina) កាលពីល្ងាចថ្ងៃអាទិត្យ។ អ្នកស្រុកផ្សេងទៀតបាននិយាយថា ពួកគេបានគេចផុតពីការវាយប្រហារនោះ ដែលបានបន្តរហូតដល់ព្រឹកព្រលឹមថ្ងៃចន្ទ។ ការវាយប្រហារនៅតំបន់ជនបទ និងការចាប់ជំរិតទារប្រាក់លោះកើតមានញឹកញាប់នៅភាគខាងជើងប្រទេសនីហ៊្សេរីយ៉ា ដែលជាតំបន់រងទុក្ខវេទនាដោយការបះបោរអ៊ីស្លាមនិយមរយៈពេល ១៥ ឆ្នាំនៅភាគឦសាន និងការប៉ះទង្គិចគ្នាញឹកញាប់រវាងកសិករ និងអ្នកចិញ្ចឹមសត្វ៕

ទឹកជំនន់បណ្តាលឱ្យមានការខូចខាតយ៉ាងធ្ងន់ធ្ងរនៅផ្នែកខ្លះនៃប្រទេសអូទ្រីស

2024/06/10 01:45:56 pm        60
ភ្លៀងធ្លាក់ខ្លាំងនៅតំបន់ជាច្រើននៃប្រទេសអូទ្រីស កាលពីថ្ងៃសៅរ៍ (០៨ មិថុនា) បានបណ្តាលឱ្យមានទឹកជំនន់ និងការខូចខាតយ៉ាងធ្ងន់ធ្ងរនៅទូទាំងប្រទេស ជាពិសេសនៅរដ្ឋ ស្ទីរៀ (Styria) ដែលជារដ្ឋធំទីពីររបស់អូទ្រីស។ វីដេអូសាក្សីផ្ទាល់ភ្នែកបានបង្ហាញពីផ្លូវ និងអគារនានាបានលិចនៅក្នុងទឹកជំនន់នៅក្នុងទីក្រុង ដចហ្វៃស្ធឺត (Deutschfeistritz) ក្នុងរដ្ឋនេះ។នៅកណ្តាលប្រទេសអូទ្រីស ការជូនដំណឹងស្តីពីការការពារស៊ីវិលសម្រាប់ក្រុង ដចហ្វៃស្ធឺត ដែលរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរត្រូវបានដកចេញកាលពីថ្ងៃអាទិត្យ (០៩ មិថុនា) ខណៈតំណាងនាយកដ្ឋានពន្លត់អគ្គិភ័យបានបញ្ជាក់ថា ពួកគេមិនបានទទួលរបាយការណ៍ពីអ្នកស្លាប់ និងរបួសនោះទេ។ សហគមន៍នេះមានប្រជាជនប្រហែល ៤០០០ នាក់ ដែលស្ថិតនៅភាគខាងជើងនៃទីក្រុង ហ្រ្គាស (Graz) បានរងការវាយប្រហារដោយទឹកជំនន់ដ៏គំហុកកាលពីយប់ថ្ងៃសៅរ៍ ដែលបានបោកបក់រថយន្ត និងលំនៅឋានជាច្រើនខ្នង។ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថា នៅក្នុងទីក្រុង ដចហ្វៃស្ធឺត និងទីក្រុង ហាដប៊ែក-ហ្វឺស្ទីនហ្វែដ (Hartberg-Fuerstenfeld) នៃរដ្ឋ ស្ទីរៀ ប្រជាជនលំបាកក្នុងការទៅបោះឆ្នោតសហភាពអឺរ៉ុប កាលពីថ្ងៃអាទិត្យ ដោយសារតែពួកគេមិនអាចចូលទៅដល់ដោយសារទឹកជំនន់ ឬផ្លូវត្រូវបានបំផ្លាញ។អាកាសធាតុបង្ហាញសញ្ញានៃការប្រសើរឡើងកាលពីថ្ងៃអាទិត្យ បុន្តែទោះយ៉ាងណាក៏ដោយ លទ្ធភាពនៃព្យុះផ្គររន្ទះនៅថ្ងៃបន្ទាប់ទៀត មិនអាចត្រូវបានគេច្រានចោលឡើយ។ វិទ្យាស្ថានឧតុនិយមអូទ្រីស កំពុងព្យាករថានឹងមានភ្លៀងធ្លាក់បន្ថែមទៀតសម្រាប់ថ្ងៃចន្ទ (១០ មិថុនា) នេះ និងថ្ងៃអង្គារ (១១ មិថុនា) ស្អែកនេះ៕

ចំនួនអ្នកស្លាប់ជនជាតិប៉ាឡេស្ទីន នៅតំបន់សង្រ្គាមហ្កាហ្សា ឡើងលើសពី ៣៧.០០០ នាក់

2024/06/10 11:57:27 am        142
ក្រសួងសុខាភិបាលដែលគ្រប់គ្រងដោយក្រុមហាម៉ាស នៅក្នុងតំបនហ៊ុមព័ទ្ធ បាននិយាយកាលពីថ្ងៃអាទិត្យ (០៩ មិថុនា) ថា ប្រជាជនប៉ាឡេស្ទីនសរុបចំនួន ៣៧.០៨៤ នាក់ត្រូវបានសម្លាប់ និងមនុស្ស ៨៤.៤៩៤ នាក់ផ្សេងទៀតបានរងរបួស នៅក្នុងការវាយលុកដែលកំពុងបន្តរបស់អ៊ីស្រាអែល លើតំបន់ហ្កាហ្សាស្ទ្រីប ចាប់តាំងពីខែតុលា ឆ្នាំមុនមក។យោងតាមទីភ្នាក់ងារព័ត៌មានផ្លូវការរបស់ប៉ាឡេស្ទីន WAFA បានឱ្យដឹងថា កងទ័ពអ៊ីស្រាអែល បានបើកការវាយប្រហារជាច្រើនលើកលើជំរំជនភៀសខ្លួន នូសៃរ៉ាត់ (Nuseirat) ជំរំ ម៉ាហ្កាហ្ស៊ី (Maghazi) និងជំរំ ប៊ូរ៉េច (Bureij) រួមនិងតំបន់ ដឺ អាល់បាឡា (Deir al-Balah) នៅកណ្តាលហ្កាហ្សា និងតំបន់ ដារ៉ាច (Daraj) នៅភាគខាងជើងក្រុងហ្កាហ្សា នៅថ្ងៃដដែលនោះ ដោយបានសម្លាប់មនុស្សជាច្រើននាក់ និងបង្ករបួសរាប់សិបនាក់។ក្នុងអំឡុងពេលប្រតិបត្តិការរបស់ខ្លួនដើម្បីរំដោះចំណាប់ខ្មាំងបួននាក់ នៅក្នុងជំរំ នូសៃរ៉ាត់ មួយថ្ងៃមុននោះ កងទ័ពអ៊ីស្រាអែល បានសម្លាប់ចំណាប់ខ្មាំងបីនាក់ផ្សេងទៀត រួមទាំងពលរដ្ឋអាមេរិកម្នាក់ ដែលត្រូវបានឃុំខ្លួននៅទីនោះ។អ៊ីស្រាអែលបានអះអាងថា ការវាយឆ្មក់កាលពីថ្ងៃសៅរ៍ របស់ខ្លួនលើជំរំ នូសៃរ៉ាត់ បានសម្លាប់ជនជាតិប៉ាឡេស្ទីនមិនតិចជាង ១០០ នាក់ទេ ប៉ុន្តែក្រសួងសុខាភិបាលរបស់ហ្កាហ្សា បាននិយាយកាលពីថ្ងៃអាទិត្យថា ជនជាតិប៉ាឡេស្ទីន ២៧៤ នាក់ត្រូវបានសម្លាប់ និង ៦៩៨ នាក់ផ្សេងទៀតបានរងរបួសនៅក្នុងប្រតិបត្តិការនោះ៕

ស្ថានភាពចំហេះព្រៃនៅតំបន់ដីសើមត្រូពិចប្រេស៊ីល អាក្រក់បំផុតចាប់តាំងពីឆ្នាំ២០២០

2024/06/10 11:52:13 am        84
វីដេអូ និងរូបភាពយានដ្រូនបានបង្ហាញថា ចំហេះព្រៃដ៏ខ្លាំងក្លាបានបន្តបំផ្លិចបំផ្លាញតំបន់ ប៉ានតាណាល់ (Pantanal) ដែលជាតំបន់ដីសើមត្រូពិចដ៏ធំបំផុតរបស់ពិភពលោកនៅកណ្តាលភាគខាងលិចប្រទេសប្រេស៊ីល កាលពីថ្ងៃអាទិត្យ (០៩ មិថុនា) ខណៈដែលភ្លើងបានឆេះរុលទៅមុខជាបណ្តើរៗឆ្ពោះទៅព្រំដែនប្រទេសបូលីវី។ចំហេះព្រៃ ដែលជាលទ្ធផលនៃភ្លៀងធ្លាក់តិចចាប់តាំងពីចុងឆ្នាំមុន ដែលបានរំខានដល់ការជន់លិចតាមរដូវ និងធ្វើឱ្យតំបន់នេះងាយរងគ្រោះដោយសារចំហេះ បានចាប់ផ្តើមកាលពីដើមខែមិថុនា ហើយបានហក់ឡើងជិតដប់ដងរហូតមកដល់ពេលនេះ ដល់កម្រិតខ្ពស់បំផុតចាប់តាំងពីឆ្នាំ២០២០ មក។ទិន្នន័យផ្កាយរណបពីវិទ្យាស្ថានជាតិសម្រាប់ការស្រាវជ្រាវអវកាស (INPE) របស់ប្រទេសប្រេស៊ីល បានបង្ហាញពីការកើនឡើង ៩៨០ ភាគរយនៃចំនួនចំហេះនៅក្នុងតំបន់ ប៉ានតាណាល់ រហូតដល់ថ្ងៃទី០៥ ខែមិថុនា បើធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុន។ តួរលេខនេះបានបង្កើនការប្រកាសអាសន្ន នៅពេលដែលតំបន់នេះឈានចូលដល់រដូវគ្រោះថ្នាក់បំផុតសម្រាប់ចំហេះព្រៃ ដែលជាធម្មតាចាប់ផ្តើមនៅខែកក្កដា និងឡើងខ្ពស់ខ្លាំងនៅខែសីហា និងខែកញ្ញា។មូលនិធិសត្វព្រៃពិភពលោកប្រេស៊ីល បានសម្តែងការព្រួយបារម្ភថាចំហេះដែលកំពុងបន្ត អាចឆ្លុះបញ្ចាំងពីគ្រោះមហន្តរាយដូចគ្នានេះកាលឆ្នាំ២០២០ នៅពេលដែលចំនួន ១៦ ភាគរយនៃតំបន់នេះទាំងមូលត្រូវបានដុតខ្ទេចខ្ទី។ តំបន់ដីសើម ប៉ានតាណាល់ មានទំហំប្រហែល ១០ ដងនៃតំបន់ដីសើម អេវើគ្លេដស៍ (Everglades) រដ្ឋហ្វ្លរីដា (Florida) សហរដ្ឋអាមេរិក ហើយជាជម្រករបស់សត្វកម្រជាច្រើនប្រភេទ៕

ប្រទេសជាច្រើនអំពាវនាវឱ្យបញ្ចប់ការបង្ហូរឈាមនៅហ្កាហ្សា ក្រោយការវាយប្រហាររបស់អ៊ីស្រាអែល សម្លាប់ប្រជាជនប៉ាឡេស្ទីន២៧៤នាក់

2024/06/10 09:09:33 am        185
ប្រទេស និងអង្គការអន្តរជាតិជាច្រើន បានថ្កោលទោស ការវាយប្រហាររបស់អ៊ីស្រាអែល ដែលបានកាប់សម្លាប់ជនជាតិប៉ាឡេស្ទីនយ៉ាងហោចណាស់ ២៧៤ នាក់ អំឡុងប្រតិបត្តិការរំដោះចំណាប់ខ្មាំង អ៊ីស្រាអែល ៤ នាក់នៅក្នុងជំរំជនភៀសខ្លួន នូសេរ៉ាត់ (Nuseirat)នៅកណ្តាលដែនដីហ្កាហ្សា។ ក្រុមអាជ្ញាធរនៅតំបន់ហ្កាហ្សាស្ទ្រីបកាលពីថ្ងៃអាទិត្យបាននិយាយថាមនុស្សយ៉ាងហោចណាស់ ៦៩៨ នាក់ផ្សេងទៀតបានរងរបួសនៅក្នុង ការវាយប្រហារដ៏ព្រៃផ្សៃមិនធ្លាប់មាន ដែលខ្លះស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ ខណៈមន្ទីរពេទ្យតស៊ូទប់ទល់លំហូរអ្នករបួស ឬសាកសព។ដោយរាយការណ៍ពីខាងក្នុងមន្ទីរពេទ្យ អាល់ អាកសា ម៉ាធ័រស៍ (Al-Aqsa Martyrs) នៅកណ្តាលទីក្រុង ឌៀ អេល បាឡា(Deir el-Balah)ក្នុងដែនដីហ្កាហ្សា លោក ហ៊ីន ខូដារី (Hind Khoudary )អ្នកសារព័ត៌មានរបស់ទូរទស្សន៍ Al Jazeera កាលពីថ្ងៃអាទិត្យបាននិយាយថា ក្រុមអ្នកការពារស៊ីវិលនៅតែស្វែងរកពលរដ្ឋប៉ាឡេស្ទីនដែលបានស្លាប់ ឬរបួស ក្រោមគំនរបាក់បែក បន្ទាប់ពីការវាយប្រហារ លើជំរំ នូសេរ៉ាត់ ស្របពេលការវាយប្រហារតាមអាកាសកាន់តែច្រើន ដាក់គោលដៅទូទាំងតំបន់ឡោមព័ទ្ធដោយអ៊ីស្រាអែលមួយនេះ ។ ក្រសួងសុខាភិបាលហ្កាហ្សា បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ចាប់តាំងពីថ្ងៃទី៧ខែតុលា ការវាយលុកឥតឈប់ដោយយោធារបស់អ៊ីស្រាអែលបានសម្លាប់ប្រជាជនប៉ាឡេស្ទីនយ៉ាងហោចណាស់ ៣៧.០៨៤ នាក់ និង ៨៤.៤៩៤ នាក់ផ្សេងទៀតរបួស៕

ឃាត់ខ្លួនជនល្មើសជនជាតិវៀតណាម ៨នាក់គ្រឿងញៀនជាង១០គីឡូក្រាម និងសារធាតុគីមីផ្សំជាង ៣០គីឡូក្រាម

2024/06/09 04:35:52 pm        223
ភ្នំពេញ៖ ជំនាញមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ក្រោមការបញ្ជាដឹកនាំផ្ទាល់ របស់ឧត្ដមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន កាលពីថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៤ កម្លាំងជំនាញនៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន (ក១០) សហការជាមួយស្នងការដ្ឋានរាជធានីភ្នំពេញ ដោយមានការសម្របសម្រួលដោយលោក គឹម ហុងសាន ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានី បានចុះស្រាវជ្រាវស៊ើបអង្កេតបង្ក្រាបករណីរក្សាទុក ដឹកជញ្ជូន និងជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ៤គោលដៅ ។សមត្ថកិច្ចប្រាប់ឲ្យដឹងថា គោលដៅទី១ នៅចំណុចតាមបណ្តោយផ្លូវលេខ៤៣២ ក្បែរផ្សារទួលទំពូង សង្កាត់ទួលទំពូង២ ខណ្ឌចំការមន រាជធានីភ្នំពេញ, គោលដៅទី២ ​នៅចំណុចតាមបណ្តោយផ្លូវលេខ១៨២ ក្បែរស្តុបផ្សារដេប៉ូ សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ, គោលដៅទី៣ នៅលេខបន្ទប់ B១៥ ជាន់ទី១៥ ក្នុងលំនៅដ្ឋានបុរីកីទ្បាអិល ផ្លូវលេខ២១៣ សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ និងគោលដៅទី៤ នៅចំណុចមុខបន្ទប់លេងB១៥ ជាន់ទី១៥ ក្នុងលំនៅដ្ឋានបុរីកីទ្បាអិល ផ្លូវលេខ២១៣ សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ។សមត្ថកិច្ចចាប់ខ្លួនជនសង្ស័យ ០៨នាក់ (ស្រី២នាក់) ជាជនជាតិវៀតណាម ទី១៖ ឈ្មោះ ជឿង ថាន់មី (TRUONG THANH MY) ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិវៀតណាម ទី២៖ ឈ្មោះ ង្វៀង ឌិនថឹង (NGUYEN DING THUAN) ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិវៀតណាម ទី៣៖ ឈ្មោះ ហ្វាន ទៀងថាន់ (PHAN TIEN THANH) ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិវៀតណាមទី៤៖ ឈ្មោះ ប៊ូយ ញឹកហ័ង (BUI NHAT HOANG) ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិវៀតណាម ទី៥៖ ឈ្មោះ ង្វៀង វឹងហាយ (NGUYEN VOENG HAY) ភេទប្រុស អាយុ១៤ឆ្នាំ ជនជាតិវៀតណាម ទី៦៖ ឈ្មោះ ង្វៀង វឹងវ៉ាង (NGUYEN VOENG VANG) ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិវៀតណាមទី៧៖ ឈ្មោះ ដូ ធីមីហាន់ (DO THI MY HANH) ភេទស្រី អាយុ២៨ឆ្នាំ ជនជាតិវៀតណាមទី៨៖ ឈ្មោះ ហូ ធីញ៉ឺវិន (HO THI NHU QUYNH) ភេទស្រី អាយុ២៦ឆ្នាំ ជនជាតិវៀតណាម។វត្ថុតាងចាប់យគ្រឿងញៀន ប្រភេទ មេតំហ្វេតាមីន (MDMA) ទម្ងន់ ៨៩៩,៣៩ក្រាម, គ្រឿងញៀន ប្រភេទ មេតំហ្វេតាមីន (ICE) ទម្ងន់ ១៤,១២ក្រាម, គ្រឿងញៀន ប្រភេទ កេតាមីន (KETAMINE) ទម្ងន់ជាង ៩៩០៤ក្រាម, សារធាតុគីមីផ្សំ ទម្ងន់សរុប ៣០៧៤៩ក្រាម ៣០គីឡូ៧៤៩ក្រាម ។ គ្រឿងញៀនសរុបទម្ងន់ ១០៨១៧,៥១ក្រាម (១០គីឡូ ៨១៧,៥១ក្រាម)។ជនល្មើស និងវត្ថុតាទាំងអស់ ត្រូវបានជំនាញមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀនធ្វើការសួរនាំ និងកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី ៕

ក្រុមវេជ្ជបណ្ឌិតកូរ៉េខាងត្បូងគ្រោងធ្វើកូដកម្មនៅថ្ងៃទី ១៨ ខែមិថុនា ដើម្បីតវ៉ាប្រឆាំងកំណែទម្រង់

2024/06/09 04:26:04 pm        231
ក្រុមគ្រូពេទ្យសំខាន់ៗរបស់ប្រទេសកូរ៉េខាងត្បូងបាននិយាយនៅថ្ងៃអាទិត្យ ទី ៩ ខែមិថុនា ថាខ្លួននឹងធ្វើកូដកម្មនៅថ្ងៃទី ១៨ ខែមិថុនា ប្រឆាំងនឹងផែនការកំណែទម្រង់ការថែទាំសុខភាពរបស់រដ្ឋាភិបាលជាការផ្គើនការព្រមានរបស់នាយករដ្ឋមន្ត្រី ដែលថាសកម្មភាពបែបនេះ នឹងធ្វើឱ្យប៉ះពាល់ដល់ភាពជឿជាក់នៃសហគមន៍វេជ្ជសាស្ត្រ។ សមាគមវេជ្ជសាស្ត្រកូរ៉េ ដែលខ្លួននិយាយថាតំណាងឱ្យវេជ្ជបណ្ឌិតប្រមាណ១៤០.០០០នាក់ របស់ប្រទេសនេះ បាននិយាយថា ៧៤ ភាគរយនៃសមាជិក ដែលបានចូលរួមក្នុងការបោះឆ្នោត បានអនុម័ត សកម្មភាពរួម។ ប្រធានសមាគមលោក លីម យ៉ុន តេក (Lim Hyun-taek) បាននិយាយថា ផែនការរបស់រដ្ឋាភិបាលនឹងបំផ្លាញប្រព័ន្ធវេជ្ជសាស្ត្ររបស់ប្រទេស ហើយពុំបានធ្វើអ្វីដើម្បីផ្លាស់ប្តូរបញ្ហារ៉ាំរ៉ៃរបស់វេជ្ជបណ្ឌិត ដែលធ្វើការក្នុងវិន័យសំខាន់ៗ និងសំណងមិនគ្រប់គ្រាន់។លោក Lim បានប្រាប់កិច្ចប្រជុំមួយដែលមានការចូលរួមដោយតំណាងក្រុមវេជ្ជសាស្ត្រជាច្រើនថា ដោយមានការគាំទ្រពីតំណាងទូទាំងប្រទេស សមាគមវេជ្ជសាស្ត្រកូរ៉េ (KMA) នឹងឈរនៅជួរមុខនៃការតតាំងដើម្បីសង្គ្រោះប្រព័ន្ធវេជ្ជសាស្ត្រ។ លោក Lim បាននិយាយថាសមាជិក នឹងឈប់ធ្វើការនៅថ្ងៃទី១៨ខែមិថុនា ហើយមានផែនការសម្រាប់បាតុកម្មដ៏ធំ។ វេជ្ជបណ្ឌិតកូរ៉េខាងត្បូងជំទាស់នឹងផែនការបង្កើនចំនួននិស្សិតពេទ្យថ្មីចូលរៀនសាលាពេទ្យចំនួន ២.០០០នាក់បន្ថែមទៀត ដែលជាចំណុចស្នូលនៃកំណែទម្រង់ការថែទាំសុខភាពរបស់រដ្ឋាភិបាល៕

សាកសពជនអន្តោប្រវេសន៍ត្រូវបាននាំមកទៅដល់ទីក្រុងឡាំផេឌូសា របស់អ៊ីតាលី ខណៈអ្នកស្លាប់កើនឡើង

2024/06/09 04:18:30 pm        232
សាកសពមួយផ្សេងទៀតត្រូវគេរកឃើញនៅក្បែរច្រាំងសមុទ្រលីប៊ី នៅចុងសប្ដាហ៍នេះ មួយថ្ងៃបន្ទាប់ពីនាវាសង្រ្គោះរបស់ក្រុមគ្រូពេទ្យគ្មានព្រំដែន (MSF) ស្រង់បានសាកសពជនអន្តោប្រវេសន៍១១នាក់ ក្នុងទីតាំងតែមួយ នៃសមុទ្រម៉េឌីទែរ៉ាណេ និងបាននិយាយថាខ្លួនបានសង្គ្រោះមនុស្សជាង១៦០នាក់ពីទូកផ្សេងៗ។ សាកសពជនអន្តោប្រវេសន៍ ១១ នាក់ ត្រូវបាននាំ ដោយអង្គភាពល្បាតឆ្នេរអ៊ីតាលី ទៅកាន់កោះឡាំផេឌូសា (Lampedusa) កាលពីរសៀលថ្ងៃសៅរ៍។អង្គការសហប្រជាជាតិ បានចុះឈ្មោះ ចំនួនជនអន្តោប្រវេសន៍ស្លាប់ និងបាត់ខ្លួននៅកណ្ដាលសមុទ្រម៉េឌីទែរ៉ាណេ ជាង២០.០០០នាក់ ចាប់តាំងពីឆ្នាំ២០១៤ ដែលក្លាយជាការធ្វើដំណើរតាមសមុទ្រដ៏គ្រោះថ្នាក់បំផុតក្នុងពិភពលោក។ អ៊ីតាលី បានជំរុញដល់ប្រទេសទុយនីស៊ី និងលីប៊ី ឲ្យបញ្ឈប់ការបើកដៃឲ្យជនអន្តោប្រវេសន៍ប្រថុយជីវិតធ្វើដំណើរតាមសមុទ្រ ។ ប្រទេសនេះក៏ព្យាយាមដាក់កម្រិតលើកិច្ចសហប្រតិបត្តិការជួយសង្គ្រោះដោយនាវាផងដែរ ដោយនិយាយថា ប្រទេសទាំងនោះ ជំរុញមនុស្សឆ្លងសមុទ្រទៅកាន់ទឹកដីអឺរ៉ុប ដែលពេលខ្លះក្រុមសប្បុរសធម៌បានច្រានចោល៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

[BREAKING NEWS] លោក Zelenskiy បានទៅដល់ទីក្រុងវ៉ាស៊ីនតោន ដើម្បីពិភាក្សាជាមួយលោក Trump ស្តីពីការបញ្ចប់សង្គ្រាមអ៊ុយក្រែន
08/18/2025 01:08 PM
ឧត្តមនាវីឯក ទៀ សុខា ដឹកនាំប្រតិភូទៅចូលរួមកិច្ចប្រជុំមេបញ្ជាការកងទ័ពជើងទឹកអាស៊ានលើកទី១៩ នៅប្រទេសម៉ាឡេស៊ី
08/18/2025 12:08 PM
ក្រុមហ៊ុនអាកាសចរណ៍ Qantas ត្រូវបានផាកពិន័យ៥៨លានដុល្លារជុំវិញការបណ្តេញបុគ្គលិក១.៨០០ នាក់អំឡុងជំងឺរាតត្បាត
08/18/2025 12:08 PM
ក្រុមតាលីបង់នៅអាហ្វហ្គានីស្ថាន ព្យាយាមបញ្ចប់ភាពឯកោជាអន្តរជាតិ
08/18/2025 12:08 PM
ពលរដ្ឋហ្កាហ្សានិយាយថា«តើយើងនឹងទៅណា?» ខណៈអ៊ីស្រាអែលរៀបចំផែនការជម្លៀសឲ្យទៅភាគខាងត្បូង
08/18/2025 12:08 PM
យោធាអ៊ីស្រាអែល ទម្លាក់គ្រាប់បែកលើរោងចក្រថាមពលនៅជិតរដ្ឋធានីសាណារបស់យេម៉ែន
08/18/2025 12:08 PM
អ្នកបម្រើការលើយន្តហោះក្រុមហ៊ុន Air Canada បន្តធ្វើកូដកម្ម ទោះបីជាមានបញ្ជាពីរដ្ឋាភិបាលក៏ដោយ
08/18/2025 12:08 PM
ភ្នាក់ងារសង្គ្រោះបន្ទាន់៖ មនុស្សជាង ៤០នាក់ បានបាត់ខ្លួនក្នុងឧបទ្ទវហេតុលិចទូកនៅនីហ្សេរីយ៉ា
08/18/2025 12:08 PM
លោក Zelenskiy និយាយថា សមរភូមិជួរមុខបច្ចុប្បន្ន គួរតែជាចំណុចចាប់ផ្តើមសម្រាប់ការចរចាសន្តិភាព
08/18/2025 12:08 PM
សេចក្ដីលម្អិតមួយចំនួនលេចឡើងពីក្នុងសំណើរបស់លោក Putin ដើម្បីបញ្ចប់សង្រ្គាមនៅអ៊ុយក្រែន
08/18/2025 11:08 AM