អាជ្ញាធររាជធានីភ្នំពេញបន្តត្រួតពិនិត្យតាមទីតាំងប្រមូលផ្ដុំក្នុងគោលដៅប្រតិបត្តិការបោសសម្អាតទីតាំងសង្ស័យប្រព្រឹត្តបទល្មើស
សមត្ថកិច្ចរាជធានីភ្នំពេញ បន្តត្រួតពិនិត្យទីតាំងស្នាក់នៅប្រមូលផ្ដុំ ដើម្បីស្វែងរក និង​បោស​សម្អាត​​បទ​ល្មើស Online Scams
រយៈពេលជាង ៥ខែ អគ្គនាយកដ្ឋានអន្តោប្រវេសន៍បណ្ដេញជនបរទេសជាង ៤ម៉ឺននាក់​ចេញ​កម្ពុជា​ពាក់​ព័ន្ធ​ករណី Online Scams និងបទល្មើសផ្សេងៗទៀត
រយៈពេល១០ថ្ងៃ ជនបរទេស ២,២៧៨នាក់ មាន២៨សញ្ជាតិខុសច្បាប់ ត្រូវ​បាន​បណ្ដេញ​ចេញ​ពី​កម្ពុជា

សន្តិសុខ និង សង្គម

ក្រុមឧក្រិដ្ឋជនដែលរំដោះអ្នកទោសនៅខេត្តសៀមរាប សមត្ថកិច្ចបង្ក្រាបបាន៦នាក់ហើយ

2023/08/18 03:12:10 pm        14899
ភ្នំពេញ៖ ក្រុមឧក្រិដ្ឋជនប្រដាប់អាវុធ ដែលរំដោះអ្នកទោសនៅខេត្តសៀមរាបកាលពីម្សិលមិញ ត្រូវសមត្ថកិច្ចបង្ក្រាបបានចំនួន៦នាក់ហើយ នៅក្នុងរាជធានីភ្នំពេញ។ ឯកឧត្តមនាយឧត្តមសេនីយ៍សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានឱ្យដឹងនៅ​ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៣ថា ក្រោយមានករណីរំដោះអ្នកទោសនៅខេត្តសៀមរាប មកដល់ពេលនេះ សមត្ថកិច្ចចាប់ខ្លួនបានក្រុមឧក្រិដ្ឋជនមួយចំនួនហើយ ប៉ុន្តែមេក្លោងដែលជាអ្នកទោសនោះ មិនទាន់ត្រូវបានចាប់ខ្លួនបាននៅឡើយទេ។ប្រភពព័ត៌មាន បានឱ្យដឹងថា ក្រុមឧក្រិដ្ឋជនដែលនគរបាលចាប់ខ្លួនបានទាំងនោះ មានចំនួន ៦នាក់ដែលនគរបាលចាប់ខ្លួនបាននៅគោលដៅចំនួន២ផ្សេងគ្នា ដោយនៅយប់ថ្ងៃទី១៧ សីហា នគរបាលចាប់ខ្លួនបាន៤នាក់ នៅខណ្ឌបឹងកេងកង និងមួយគោលដៅទៀតគឺចាប់ខ្លួនចំនួន២នាក់ នាព្រឹកថ្ងៃទី១៨ ខែសីហា នៅសណ្ឋាគារមួយក្បែរតំបន់កោះពេជ្រ។សូមជម្រាបថា ករណីរំដោះអ្នកទោសនេះបានកើតឡើងនៅម៉ោង៩ព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៣ ដោយឧក្រិដ្ឋមួយក្រុមបើកបររថយន្ត Lexus ​ទៅរំដោះអ្នកទោសគ្រឿងញៀន​ជាជនជាតិចិនម្នាក់ ឈ្មោះ Chen Hsin Han នៅគ្លីនិកព្យាបាលធ្មេញមួយកន្លែង ​ស្ថិតនៅភូមិតាភុល សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប រួចបានយករថយន្តនោះទៅផ្លុងចោលនៅជិតបុរីអាខេត ក្នុងសង្កាត់ស្វាយដង្គំ ហើយគេចខ្លួន ​ដោយបន្សល់អាវុធខ្លីជាច្រើនដើម និងសម្ភារៈមួយចំនួន​ក្នុងរថយន្ត។ ចំពោះអ្នកទោសគ្រឿងញៀន​ជាជនជាតិចិន ឈ្មោះ Chen Hsin Han គឺជា​មេក្លោងជួញដូរ​គ្រឿងញៀន ដែលត្រូវតុលាការខេត្តសៀមរាប ​កាត់ទោសឱ្យជាប់​ពន្ធនាគារ​រយៈពេល៥២ឆ្នាំ ​កាលពីឆ្នាំ២០០៩៕

ប្រជាជនហៃទី ទាមទារឱ្យមានអន្តរាគមន៍កងទ័ព ដោយសារការភ័យខ្លាចពីអំពើហិង្សាក្រុមជនអន្ធពាល

2023/08/18 01:52:13 pm        450
អ្នកស្រុកក្នុងតំបន់ Carrefour Feuilles ក្នុងទីក្រុង Port-Au-Prince ប្រទេសហៃទី បានប្រមូលផ្តុំគ្នាកាលពីថ្ងៃពុធ (១៦ សីហា) នៅខាងក្រៅអគារកងទ័ពហៃទី ដើម្បីទាមទារឱ្យមានការអន្តរាគមន៍ពីកងកម្លាំងប្រដាប់អាវុធ ប្រឆាំងនឹងក្រុមជនអន្ធពាល។ប្រជាជនបានរៀបរាប់ពីក្រុមជនអន្ធពាល ដែលកំពុងគម្រាមកំហែងពួកគេ ព្រមទាំងបង្ខំពួកគេឲ្យចេញពីផ្ទះសម្បែង និងដេកតាមដងផ្លូវដោយគ្មានរបស់របរប្រើប្រាស់។ នៅសាលារៀនក្នុងស្រុកមួយ ក្រុមគ្រួសារដែលផ្លាស់ទីលំនៅជាច្រើន បានតាំងទីជំរកមួយនៅខាងក្នុងថ្នាក់រៀន និងទីធ្លាខាងក្រៅសាលារៀននោះ។អំពើហឹង្សាក្រុមជនអន្ធពាល បានកើនឡើងនៅក្នុងប្រទេសហៃទី ចាប់តាំងពីការធ្វើឃាតលោកប្រធានាធិបតី Jovenel Moise ក្នុងឆ្នាំ២០២១មក និងបានធ្វើឱ្យទឹកដីភាគច្រើននៃប្រទេសនេះ ស្ថិតក្រោមការគ្រប់គ្រងរបស់ក្រុមអាជ្ញាធររដ្ឋាភិបាល ហើយការផ្ទុះឡើងនៃជម្លោះបង្ហូរឈាមរវាងក្រុមជនអន្ធពាល ដែលជាគូប្រជែង បានធ្វើឱ្យមនុស្សរាប់រយនាក់ស្លាប់ ប្រមទាំងមនុស្សរាប់ពាន់នាក់ត្រូវបានបង្ខំឲ្យផ្លាស់ទីលំនៅផងដែរ៕

អាមេរិកថ្កោលទោសកូរ៉េខាងជើង ចំពោះការប្រើការគាបសង្កត់ ដើម្បីផលិតអាវុធនុយក្លេអ៊ែរ

2023/08/18 01:15:44 pm        261
សហរដ្ឋអាមេរិក បានថ្កោលទោសមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន នៅក្នុងអង្គការសហប្រជាជាតិកាលពីថ្ងៃព្រហស្បតិ៍ (១៧ សីហា) សម្រាប់ការប្រើ «ការគាបសង្កត់ និងភាពឃោរឃៅ» ព្រមទាំងការគ្រប់គ្រងផ្តាច់ការ ដើម្បីអភិវឌ្ឍអាវុធនុយក្លេអ៊ែរ និងមីស៊ីលបាលិស្ទិកដោយខុសច្បាប់។កូរ៉េខាងជើង បានច្រានចោលការចោទប្រកាន់ជាច្រើនដង អំពីការរំលោភបំពាន និងបានទម្លាក់កំហុសលើទណ្ឌកម្មនានា ចំពោះស្ថានភាពមនុស្សធម៌ដ៏ធ្ងន់ធ្ងរក្នុងប្រទេស។ ប្រទេសនេះស្ថិតនៅក្រោមការដាក់ទណ្ឌកម្មរបស់អង្គការសហប្រជាជាតិលើកម្មវិធីមីស៊ីលបាលិស្ទិក និងកម្មវិធីនុយក្លេអ៊ែរ ប៉ុន្តែមានការលើកលែងជំនួយ ចាប់តាំងពីឆ្នាំ២០០៦មក។លោក គីម កាលពីថ្ងៃចន្ទ បានអំពាវនាវឱ្យមានការបង្កើនការផលិតមីស៊ីល ដើម្បីត្រៀមសម្រាប់ធ្វើសង្គ្រាម ខណៈដែលសមាជិកសភាកូរ៉េខាងត្បូង បានព្រមានកាលពីថ្ងៃព្រហស្បតិ៍ថា ទីក្រុងព្យុងយ៉ាងអាចនឹងបាញ់មីស៊ីលបាលិស្ទិកអន្តរទ្វីប ដើម្បីប្រឆាំងនឹងកិច្ចប្រជុំកំពូលរបស់សហរដ្ឋអាមេរិក ជប៉ុន និងកូរ៉េខាងត្បូង។ប្រទេសចិនបាននិយាយថា ខ្លួនប្រឆាំងនឹងកិច្ចប្រជុំសាធារណៈនៃក្រុមប្រឹក្សាដែលមានសមាជិក១៥ប្រទេស ស្តីពីការរំលោភបំពាននៅក្នុងប្រទេសកូរ៉េខាងជើងនេះ ប៉ុន្តែខ្លួនមិនបានព្យាយាមរារាំងកិច្ចប្រជុំនោះទេកាលពីថ្ងៃព្រហស្បតិ៍។ ប្រទេសចិនបានបរាជ័យបួនដងក្នុងចន្លោះឆ្នាំ២០១៤ និង២០១៧ ក្នុងការបញ្ឈប់ការប្រជុំជាសាធារណៈលើបញ្ហានេះផងដែរ៕

ចំហេះព្រៃនៅរដ្ឋហាវ៉ៃ លាតត្រដាងចំណុចអសមត្ថភាពរបស់រដ្ឋាភិបាលអាមេរិក និងភាពព្រងើយកន្តើយរបស់ក្រុមអ្នកនយោបាយ

2023/08/18 12:59:32 pm        264
ការអត្ថាធិប្បាយរបស់ប្រព័ន្ធផ្សព្វផ្សាយចិន (CMG) បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ចំហេះព្រៃនៅរដ្ឋហាវ៉ៃ ដែលជាចំហេះដ៏មហន្តរាយបំផុតនៅក្នុងសហរដ្ឋអាមេរិក ក្នុងរយៈពេលជាងមួយសតវត្សនេះ បានលាតត្រដាងចំណុចអសមត្ថភាពរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក និងភាពព្រងើយកន្តើយរបស់ក្រុមអ្នកនយោបាយ។ចំនួនអ្នកស្លាប់កើនឡើងលើសពី១០០នាក់ មនុស្សបាត់ខ្លួនជាង១.០០០នាក់ និងលំនៅឋានរាប់ពាន់ខ្នងត្រូវបានបំផ្លាញ។ គិតត្រឹមថ្ងៃព្រហស្បតិ៍ ម៉ោងក្នុងស្រុក ចំហេះព្រៃនៅលើកោះ ម៉ូអ៊ី នៅតែមិនអាចគ្រប់គ្រងបាន។ នេះជាចំហេះដ៏មហន្តរាយបំផុតរបស់អាមេរិកក្នុងរយៈពេលជាង១០០ឆ្នាំមកនេះ។មានហេតុផលធម្មជាតិជាច្រើននៅពីក្រោយសោកនាដកម្មនេះ រួមមានព្យុះ គ្រោះរាំងស្ងួត និងរុក្ខជាតិក្រៀមស្វិតដែលងាយឆាបឆេះ។ ប៉ុន្តែនៅពេលដែលព័ត៌មានលម្អិតកាន់តែច្រើនត្រូវបានលាតត្រដាង មនុស្សចាប់ផ្តើមដឹងថា បញ្ហានេះដូចទៅនឹងឧបទ្ទវហេតុមុនៗជាច្រើននៅសហរដ្ឋអាមេរិកដែរ សោកនាដកម្មកោះម៉ូអ៊ី នេះ គឺជាគ្រោះមហន្តរាយធម្មជាតិ ប៉ុន្តែក៏ជាឧបទ្ទវហេតុដែលបង្កើតឡើងដោយមនុស្សផងដែរ។ ចំហេះព្រៃនៅកោះម៉ូអ៊ី ពេលនេះកំពុងឆាបឆេះយ៉ាងសន្ធោសន្ធៅ ដុតបំផ្លាញផ្ទះសម្បែងរបស់ប្រជាជនអាមេរិក និងបង្ហាញពីភាពអសកម្មរបស់អ្នកនយោបាយអាមេរិក ព្រមទាំងគុណវិបត្តិនៃប្រព័ន្ធសង្គមរបស់ប្រទេសនេះផងដែរ។នៅចំពោះមុខនៃការយំសោកសង្រេងរបស់ប្រជាពលរដ្ឋនៅតំបន់ចំហេះ និងការរិះគន់ខ្លាំងៗពីប្រព័ន្ធផ្សព្វផ្សាយ តើអ្នកនយោបាយអាមេរិកដែលបញ្ចប់វិស្សមកាលរបស់ពួកគេ អាចដឹងថាពួកគេគួរតែផ្តោតលើការជួយសង្គ្រោះប្រជាជនរបស់ពួកគេពីទុក្ខវេទនា និងកិច្ចការផ្ទៃក្នុងរបស់ប្រទេស ជំនួសឱ្យការដុតភ្លើងនៅលើឆាកអន្តរជាតិ ឬយ៉ាងណា៕

ប្លុកអាហ្វ្រិកខាងលិច និយាយថា យើងនឹងចូលទៅក្នុងប្រទេសនីហ្សេ ប្រសិនបញ្ហាដ៏ទៃទាំងអស់បរាជ័យ

2023/08/18 12:44:43 pm        240
មន្ត្រីជាន់ខ្ពស់ម្នាក់ បានប្រាប់បណ្តាមេបញ្ជាការយោធា ដែលកំពុងជួបប្រជុំគ្នានៅប្រទេសហ្គាណា កាលពីថ្ងៃព្រហស្បតិ៍ ដើម្បីពិភាក្សាលម្អិតអំពីកងកម្លាំងត្រៀមថាប្លុកអាហ្វ្រិកខាងលិច ECOWAS ថា បានត្រៀមជាស្រេចចំពោះអន្តរាគមន៍ដោយយោធា នៅក្នុងប្រទេសនីហ្សេ ប្រសិនបើកិច្ចប្រឹងប្រែងផ្នែកការទូតដើម្បីកែប្រែរដ្ឋប្រហារនៅទីនោះបរាជ័យ។ មន្ត្រីយោធា ប្រទេសនីហ្សេ បានបណ្តេញប្រធានាធិបតីលោក Mohamed Bazoum ចេញពីតំណែង កាលពីថ្ងៃទី២៦ ខែកក្កដា និងបានបំពានការអំពាវនាវពីសំណាក់អង្គការសហប្រជាជាតិ សហគមន៍សេដ្ឋកិច្ចនៃរដ្ឋអាហ្វ្រិកខាងលិច(ECOWAS) និងប្រទេសមហាអំណាចលោកខាងលិច ដើម្បីឲ្យលោក Bazoum ចូលកាន់តំណែងវិញ ដែលជំរុញឲ្យប្រមុខរដ្ឋអាហ្វ្រិកខាងលិច ចេញបញ្ជាដល់កងកម្លាំងត្រៀមឲ្យប្រមូលផ្តុំគ្នា។ ស្នងការសហគមន៍សេដ្ឋកិច្ចនៃរដ្ឋអាហ្វ្រិកខាងលិច(ECOWAS) ទទួលបន្ទុកកិច្ចការនយោបាយ សន្តិភាព និងសន្តិសុខ លោក Abdel-Fatau Musah បាននិយាយថា សូមកុំឲ្យនណាម្នាក់មានមន្ទិលសង្ស័យថា ប្រសិនបើបញ្ហាផ្សេងៗទៀតបរាជ័យកងកម្លាំងដ៏ក្លាហានរបស់អាហ្វ្រិកខាងលិចបានត្រៀមខ្លួនឆ្លើយតបចំពោះការអំពាវនាវនៃការតព្វកិច្ចនេះ។ លោកបាននិយាយទៅកាន់ ប្រមុខការពារជាតិមកពីបណ្តាប្រទេសជាសមាជិក ដែលបានមកជួបប្រជុំគ្នាថា ដោយគ្រប់មធ្យោបាយទាំងអស់អាចធ្វើទៅបាន នោះសណ្តាប់ធ្នាប់រដ្ឋធម្មនុញ្ញ នឹងត្រូវបានស្តារឡើងវិញនៅក្នុងប្រទេសនេះ។ ប្រទេសនីហ្សេមានសារៈសំខាន់ជាយុទ្ធសាស្ត្រហួសពីអាហ្វ្រិកខាងលិច ដោយសារតែតួនាទីរបស់ប្រទេសនេះ ជាមជ្ឈមណ្ឌលសម្រាប់កងទ័ពបរទេស ដែលចូលរួមក្នុងការប្រយុទ្ធប្រឆាំងក្រុមប៉ះបោអ៊ីស្លាមនិយម នៅក្នុងតំបន់ Sahel និងការបម្រុងទុកប្រេងនិងសារធាតុអ៊ុយរ៉ានីញ៉ូម។ បណ្តាប្រទេសលោកខាងលិច ព្រួយបារម្ភថារបបយោធា អាចធ្វើទៅតាមការដឹកនាំរបស់ប្រទេសជិតខាងម៉ាលី ជាប្រទេសដែលរដ្ឋាភិបាលយោធា បានបណ្តេញចេញកងទ័ពបារាំង និងជំនួសដោយបាននាំមកក្រុមទាហានស៊ីឈ្នួលមកពីក្រុមហ៊ុន Wagner របស់រុស្ស៊ី ដែលបានស្វាគមន៍ការធ្វើរដ្ឋប្រហារនៅក្នុងប្រទេសនីហ្សេ។

ក្រុមជំនួយប្រទេសហៃទីផ្អាកប្រតិបត្តិការ ខណៈដែលមនុស្សរាប់ពាន់នាក់ភៀសខ្លួនពីសង្គ្រាមក្រុមជនអន្ធពាល

2023/08/18 12:39:19 pm        98
ក្រុមជំនួយរបស់ប្រទេសហៃទីដែលគាំទ្រដោយគណៈកម្មាធិការសង្គ្រោះអន្តរជាតិ(IRC)កំពុងបិទប្រតិបត្តិការជាបណ្តោះអាសន្ន ក្នុងនោះមានគ្លីនិកសុខភាពចល័តមួយចំនួន បន្ទាប់ពីមានអំពើហិង្សាដ៏ខ្លាំងជាច្រើនថ្ងៃ នៅក្នុងផ្នែកខ្លះនៃរដ្ឋធានីព័រអូប្រាំង ( Port-au-Prince)របស់ប្រទេសសមុទ្រការ៉ាអ៊ីបមួយនេះ។ក្រុមជំនួយនោះ បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ក្នុងរយៈពេលប៉ុន្មានថ្ងៃ អំពើហិង្សា បានកើនឡើងយ៉ាងខ្លាំង នៅក្នុងទីក្រុងព័រអូព្រីន ជាពិសេសប៉ះពាល់ដល់សង្កាត់ដែល IRC សហការជាមួយអង្គការក្នុងស្រុក ដើម្បីផ្តល់សេវាសំខាន់ៗ។IRC បានចាប់ផ្តើមផែនការឆ្លើយតបប្រទេសហៃទីរបស់ខ្លួន កាលពីខែធ្នូឆ្នាំមុន ហើយធ្វើការជាមួយក្រុមក្នុងស្រុកមួយចំនួន នៅជុំវិញរដ្ឋធានីដែលអំពើហិង្សាជាច្រើន បានកើតឡើង។លោកស្រី Ann Lee សហស្ថាបនិកនៃក្រុមឆ្លើយតបវិបត្តិដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក CORE ដែលនៅតែប្រតិបត្តិការនៅក្នុងប្រទេសហៃទី បាននិយាយថា ក្រុមជំនួយជាច្រើន បានចាកចេញដោយសារការចំណាយកើនឡើង ជំនួយហិរញ្ញវត្ថុធ្លាក់ចុះ ហើយបុគ្គលិកដំណើរការ ក្រោមលក្ខខណ្ឌគំរាមកំហែងដល់អាយុជីវិត កាន់តែខ្លាំងឡើង។លោកស្រី បាននិយាយថា៖«យើងមានបុគ្គលិកម្នាក់ ដែលបានបាត់បង់កូនស្រីរបស់ខ្លួន ដោយសារនាងប្រកាច់ ហើយមិនអាចទៅដល់មន្ទីរពេទ្យបាន»។ «យើងមានបុគ្គលិកម្នាក់ដែលបងប្រុសគាត់ ត្រូវបានគេកាត់ក្បាល។

រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់៖ទំនាក់ទំនងជាមួយអារ៉ាប៊ីសាអ៊ូឌីត«ដំណើរការក្នុងទិសដៅត្រឹមត្រូវ»

2023/08/18 11:53:03 am        81
អ៊ីរ៉ង់៖ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Hossein Amir-Abdollahian បាននិយាយនៅទីនេះ កាលពីថ្ងៃព្រហស្បតិ៍ថា ទំនាក់ទំនងរវាងប្រទេសរបស់លោក និងអារ៉ាប៊ីសាអ៊ូឌីត កំពុងដំណើរការក្នុងទិសដៅត្រឹមត្រូវ ហើយភាគីទាំងពីរ នឹងជំរុញកិច្ចសហប្រតិបត្តិការលើវិស័យផ្សេងៗ។លោក Amir-Abdollahian បានធ្វើអត្ថាធិប្បាយនៅក្នុងសន្និសីទសារព័ត៌មានរួមគ្នាជាមួយរដ្ឋមន្ត្រីការបរទេសអារ៉ាប៊ីសាអ៊ូឌីត Faisal bin Farhan Al Saud បន្ទាប់ពីកិច្ចប្រជុំរបស់ពួកគេ នៅក្នុងរដ្ឋធានីរីយ៉ាដ (Riyadh)ប្រទេសអារ៉ាប៊ីសាអ៊ូឌីត។ប្រមុខការទូតអ៊ីរ៉ង់ ដែលកំពុងបំពេញទស្សនកិច្ចផ្លូវការលើកដំបូងទៅកាន់អារ៉ាប៊ីសាអ៊ូឌីត ចាប់តាំងពីប្រទេសទាំងពីរ បានយល់ព្រមស្តារទំនាក់ទំនងការទូតឡើងវិញ នៅក្នុងកិច្ចព្រមព្រៀងដែលសម្របសម្រួលដោយប្រទេសចិន កាលពីខែមីនា បាននិយាយថា ជំនួបរបស់លោកជាមួយរដ្ឋមន្ត្រីអារ៉ាប៊ីសាអ៊ូឌីតគឺ «ទទួលបានផ្លែផ្កា»។លោកបាននិយាយថា ប្រទេសឹអ៊ីរ៉ង់ប្តេជ្ញាអនុវត្តកិច្ចព្រមព្រៀងដែលសម្រេចបានរវាងប្រទេសទាំងពីរក្នុងវិស័យសន្តិសុខ និងសេដ្ឋកិច្ច ហើយនឹងបង្កើតគណៈកម្មការបច្ចេកទេស និងប្រតិបត្តិ ដើម្បីជំរុញការអនុវត្តរបស់ពួកគេ។លោក Amir-Abdollahian បានបញ្ជាក់ថា ប្រធានាធិបតីអ៊ីរ៉ង់ នឹងទៅបំពេញទស្សនកិច្ច នៅអារ៉ាប៊ីសាអ៊ូឌីត ក្នុងពេលឆាប់ៗនេះ៕

ទីភ្នាក់ងារចារកម្មកូរ៉េខាងត្បូង៖ ប្រទេសកូរ៉េខាងជើងកំពុងរៀបចំសម្រាប់ការសាកល្បងសព្វាវុធជុំថ្មី

2023/08/18 11:45:13 am        89
កូរ៉េខាងត្បូង៖ ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់របស់ប្រទេសកូរ៉េខាងត្បូង បានប្រាប់សមាជិកសភា កាលពីថ្ងៃព្រហស្បតិ៍ថា ប្រទេសកូរ៉េខាងជើងកំពុងរៀបចំសម្រាប់ការបង្ហាញសញ្វអាវុធបង្កហេតុជុំថ្មីមួយ ដូចជាការធ្វើតេស្តមីស៊ីលរយៈចម្ងាយឆ្ងាយ និងការបាញ់បង្ហោះផ្កាយរណបចារកម្ម ខណៈដែលប្រទេសនេះ បង្កើនសកម្មភាពខុសច្បាប់ ដើម្បីគាំទ្រដល់សេដ្ឋកិច្ចដ៏ផុយស្រួយរបស់ខ្លួន។ភាពលំបាកខាងសេដ្ឋកិច្ចរ៉ាំរ៉ៃរបស់កូរ៉េខាងជើង និងកង្វះស្បៀងអាហារ បានកាន់តែអាក្រក់ទៅៗ ដោយសារតែជំងឺរាតត្បាត COVID-19 និងការដាក់ទណ្ឌកម្មរបស់UN។ ប៉ុន្តែប្រទេសនេះ នៅតែបានធ្វើការសាកល្បងមីស៊ីលជាច្រើនគ្រាប់ ចាប់តាំងពីឆ្នាំមុន ចំពេលមានការសង្ស័យថា កម្មវិធីអាវុធរបស់ខ្លួន ត្រូវបានផ្តល់មូលនិធិដោយសកម្មភាពអ៊ីនធឺណិតខុសច្បាប់ និងការលាក់បាំងការនាំចេញសម្ភារៈហាមឃាត់។សេវាស៊ើបការណ៍សម្ងាត់ជាតិនោះ បានប្រាប់ក្រុមសមាជិកសភានៅក្នុងសន្និសីទបិទទ្វារថា សេដ្ឋកិច្ចរបស់ប្រទេសកូរ៉េខាងជើង បានធ្លាក់ចុះជារៀងរាល់ឆ្នាំក្នុងឆ្នាំ ២០២០-២០២២ ហើយផលិតផលក្នុងស្រុកសរុបរបស់ខ្លួនកាលពីឆ្នាំមុន គឺតិចជាង ១២ ភាគរយ ក្នុងឆ្នាំ ២០១៦ នេះបើយោងតាម លោក យ៉ូ សាងប៊ុម( Yoo Sang-bum) ដែលជាសមាជិកសភាម្នាក់ ដែលបានបានចូលរួមសន្និសីទនោះ។ក្រុមអ្នកជំនាញខាងក្រៅ ជឿថា កង្វះខាតស្បៀងអាហារ និងបញ្ហាសេដ្ឋកិច្ចនាពេលបច្ចុប្បន្នរបស់ប្រទេសកូរ៉េខាងជើង គឺអាក្រក់បំផុត ចាប់តាំងពីមេដឹកនាំគីម ជុងអ៊ុន ឡើងកាន់អំណាចនៅចុងឆ្នាំ ២០១១។ ប៉ុន្តែពួកគេនិយាយថា មិនមានសញ្ញាណាមួយនៃគ្រោះទុរភិក្ស ឬចលាចលសាធារណៈដ៏ធំដែលអាចគំរាមកំហែងដល់ការក្តោបក្តាប់អំណាចរបស់លោក គីម លើប្រជាជន ២៦លាននាក់របស់លោកនោះទេ។

ប៉ាគីស្ថាន៖ មនុស្សជាង១០០នាក់ ត្រូវបានចាប់ខ្លួនបន្ទាប់ពីព្រះវិហារច្រើនកន្លែងត្រូវបានដុតបំផ្លាញ

2023/08/18 11:42:14 am        71
ប៉ាគីស្ថាន៖ មនុស្សជាង១០០នាក់ ត្រូវបានចាប់ខ្លួននៅក្នុងទីក្រុងមួយនៅប្រទេសប៉ាគីស្ថានភាគខាងកើត បន្ទាប់ពីពលរដ្ឋមូស្លីមរាប់ពាន់នាក់បានដុតព្រះវិហារ និងបំផ្លាញលំនៅឋានជាច្រើនខ្នង។ អំពើហិង្សានៅក្នុងទីក្រុង JaranwaLa ត្រូវបានបង្កឡើងដោយការអះអាងថា បុរសកាន់រសាសនាគ្រឹស្ត២នាក់ បានហែកគម្ពីរកូរ៉ានថតចម្លងជាច្រើនទំព័រ។វិហារសាសនាកាតូលិកជាប្រវត្តិសាស្ត្រ នៅតែមានភ្លើងឆេះតិចៗ កាលពីថ្ងៃព្រហស្បតិ៍ មួយថ្ងៃបន្ទាប់ពីកុប្បកម្ម។ នៅទីកន្លែងរងការបំផ្លាញ ត្រូវបានហ៊ុមព័ទ្ធដោយខ្សែលួសបន្លា ខណៈស្ថានភាពនៅតែតានតឹង នៅក្នុងទីក្រុងនេះ។ ការប្រមូលផ្តុំគ្នាជាសាធារណៈ ក៏ត្រូវបានរឹតត្បិតរយៈពេល៧ថ្ងៃនៅក្នុងសង្កាត់ Faisalabad ដែលរួមមានទាំងទីក្រុង Jaranwala ។ បុរស២នាក់ត្រូវបានចោទប្រកាន់ពីការបំផ្លាញគម្ពីកូរ៉ាន ជាសៀវភៅដ៏ពិសិដ្ឋរបស់សាសនាអ៊ីស្លាម ដោយត្រូវបានចោទប្រកាន់ពីឥរិយាបថមើលងាយគម្ពីសក្តិសិទ្ធ ដែលអាចដាក់ទណ្ឌកម្មដល់ការប្រហាជីវិតនៅក្នុងប្រទេសប៉ាគីស្ថាន។ទោះបីជាប្រទេសប៉ាគីស្ថាន នៅពុំទាន់បានកាត់ទោសនណាម្នាក់ដល់ការប្រហារជីវិតពីបទប្រមាថមើលងាយគម្ពីរសក្តិសិទ្ធនៅឡើយ ដែលការចោទប្រកាន់ធ្ងន់ធ្ងរអាចបណ្តាលឲ្យមានកុប្បកម្មរាលដាល ដោយពេលខ្លះឈានទៅរកការព្យួរក និងសម្លាប់។ មន្ត្រីក្នុងតំបន់ម្នាក់ បានប្រាប់សារព័ត៌មាន BBC Urdu ថាអាជ្ញាធរបានទទួលការអំពាវនាវអំពីការតវ៉ា និងការបង្កអគ្គិភ័យកាលពីព្រឹកថ្ងៃពុធ បន្ទាប់ពីការរាយការណ៍អំពីការបំផ្លាញគម្ពីរកូរ៉ានដ៏សក្តិសិទ្ធិដែលផ្សព្វផ្សាយនៅក្នុងទីក្រុង និងនៅលើបណ្តាញផ្សព្វផ្សាយសង្គម។

សមត្ថកិច្ចបង្ក្រាបក្រុមឧក្រិដ្ឋជនដែលរំដោះអ្នកទោសគ្រឿងញៀន នៅខេត្តសៀមរាប បានចំនួន៦នាក់

2023/08/18 11:26:28 am        213
ភ្នំពេញ៖ ខណៈក្រុមឧក្រិដ្ឋជនដែលរំដោះអ្នកទោសគ្រឿងញៀន នៅខេត្តសៀមរាប ត្រូវបានកម្លាំងសមត្ថកិច្ចបង្ក្រាបបានចំនួន៦នាក់ហើយ។ ប៉ុន្តែមេក្លោងដែលជាអ្នកទោសនោះ មិនត្រូវចាប់ខ្លួនបាននោះទេ។ នេះបើតាមឯកឧត្តមនាយឧត្តមសេនីយ៍សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានបញ្ជាក់នៅមុននេះ។ 

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ប្រធានក្រុមការងារចុះមូលដ្ឋានឃុំទួលសាលា ប្រាប់ក្រុមការងារបន្តចុះឱ្យដល់ខ្នងផ្ទះដើម្បីស្តាប់ពីតម្រូវការពលរដ្ឋ និងដោះស្រាយ
06/14/2026 09:06 AM
អាជ្ញាធររាជធានីភ្នំពេញបន្តត្រួតពិនិត្យតាមទីតាំងប្រមូលផ្ដុំក្នុងគោលដៅប្រតិបត្តិការបោសសម្អាតទីតាំងសង្ស័យប្រព្រឹត្តបទល្មើស
06/14/2026 09:06 AM
កាកបាទក្រហមកម្ពុជា ទទួលថវិកាពីសមាគមឧកញ៉ាកម្ពុជាចំនួន ១,០០៩,៩៩៩ ដុល្លារ អាមេរិក ក្នុងទិវា ៨ឧសភា ២០២៦
06/13/2026 05:06 PM
យន្តហោះចម្បាំងស៊ុយអែត ស្ទាក់យន្តហោះប្រយុទ្ធ​របស់​រុស្ស៊ី នៅជិតព្រំដែន
06/13/2026 05:06 PM
លីបង់រាយការណ៍ពីការវាយប្រហាររបស់អ៊ីស្រាអែលនៅភាគខាងត្បូង ក្រោយ​មាន​ការព្រមានជម្លៀស
06/13/2026 05:06 PM
ប៉ាគីស្ថាន និងអេហ្ស៊ីបស្វាគមន៍វឌ្ឍនភាព រវាងអាមេរិក និងអ៊ីរ៉ង់ ដោយសង្ឃឹមមាន​កិច្ចព្រមព្រៀងសន្តិភាពដំបូង
06/13/2026 05:06 PM
ចំនួនអ្នកស្លាប់ដោយសារ​​រញ្ជួយដី នៅហ្វីលីពីន កើនឡើងដល់ ៦១នាក់ ខណៈប្រតិបត្តិការ​ជួយ​សង្គ្រោះកំពុង​បន្ត​
06/13/2026 05:06 PM
នាយករដ្ឋមន្ត្រីឥណ្ឌា លោក Modi ចាប់ផ្តើមដំណើរទស្សនកិច្ចផ្លូវការទៅកាន់បារាំង និងស្លូវ៉ាគី
06/13/2026 05:06 PM
[UPDATE] គ្រោះថ្នាក់ធ្លាក់យន្តហោះរបស់កងទ័ពអាកាសឥណ្ឌា មាន​អ្នកស្លាប់ ៥នាក់​
06/13/2026 05:06 PM
យន្តហោះដឹកជញ្ជូនយោធាធ្លាក់ នៅឥណ្ឌា ខណៈចំនួនអ្នកស្លាប់ និងរបួស មិន​ទាន់​ដឹង​នៅ​ឡើយទេ
06/13/2026 04:06 PM