ភ្នំពេញ៖ ទឹកប្រាក់ជាងម្ភៃលានដុល្លារត្រូវធនាគារអភិវឌ្ឍន៍អាស៊ី ហៅកាត់ ADB ប្រកាសផ្ដល់ជាជំនួយដល់ កម្ពុជា។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់ ADB ចេញផ្សាយនៅថ្ងៃទី២៤ ខែឧសភា។
ជំនួយទាំងនេះ មាន៧,៦៤លានដុល្លារជាឥណទានសម្បទាន សម្រាប់គាំទ្រដល់ការសាងសង់ឧទ្យាន ថាមពលពន្លឺព្រះអាទិត្យកម្លាំង១០០មេហ្គាវ៉ាត់នៅកម្ពុជា។ ក្រៅពីនេះ ADB ក៏នឹងផ្ដល់ជូនឥណទាន សម្បទានបន្ថែមចំនួន១១លានដុល្លារ និង៣លានដុល្លារទៀត ជាហិរញ្ញប្បទានឥតសំណង។ ថវិកា ទាំងនេះ ADB ទទួលបានពីមូលនិធិអាកាសធាតុយុទ្ធសាស្ត្រ តាមរយៈកម្មវិធីពង្រីកថាមពលកកើត ឡើងវិញ។
ADB ក៏គ្រោងនឹងផ្ដល់ហិរញ្ញប្បទានឥតសំណងចំនួន៥០ម៉ឺនដុល្លារបន្ថែម សម្រាប់គម្រោងជំនួយបច្ចេ កទេស ដែលថវិកា៥០ម៉ឺនដុល្លារនេះបានមកពីមូលនិធិ e-Asia និងភាពជាដៃគូចំណេះដឹង នៃសាធារ ណរដ្ឋកូរ៉េដើម្បីគាំទ្រដល់ការអភិវឌ្ឍសមត្ថភាពរបស់អគ្គិសនីកម្ពុជា(EDC) និងអាជ្ញាធរអគ្គិសនីកម្ពុជា (EAC)ផងដែរ។
ប្រភពដដែលបញ្ជាក់បន្ថែមថា កម្មវិធីជួយរៀបចំគម្រោងឧទ្យានជាតិថាមពលពន្លឺព្រះអាទិត្យនេះ ទទួលបានពីហិរញ្ញប្បទានឥតសំណងរបស់រដ្ឋាភិបាលកាណាដា និងសិង្ហបុរី។
លោក Pradeep Tharakan ប្រធានក្រុមអ្នកឯកទេសខាងផ្នែកការប្រែប្រួលអាកាសធាតុរបស់ ADB បានឱ្យដឹងថា ការមានប្រភពថាមពលដែលគួរឱ្យជឿជាក់បាន មាននិរន្តរភាព និងតម្លៃសមរម្យ មាន សារៈសំខាន់ខ្លាំងណាស់សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចរបស់ប្រទេសដែលកំពុងមានការរីកចម្រើនយ៉ាងឆាប់រហ័សដូចជាកម្ពុជា។ លោកបន្ថែមថា ជំនួយទាំងនេះ នឹងជួយឱ្យកម្ពុជាសម្រេចបាននូវគោលដៅ កាត់បន្ថយឧស្ម័នផ្ទះកញ្ចក់នៅក្នុងប្រទេសកម្ពុជា ដែលបានចុះកិច្ចព្រមព្រៀងស្ដីពីអាកាសធាតុនៅទី ក្រុងប៉ារីសផងដែរ៕