[TOP STORY] សម្ដេចធិបតី ចេញបទបញ្ជាឲ្យស្រាវជ្រាវបណ្ដាញលួចនាំប្រេងខុសច្បាប់ពីថៃ ចូលម​កកម្ពុជា បើមានមន្ដ្រីពាក់ព័ន្ធត្រូវបញ្ចប់តួនាទី និងបណ្ដេញចេញពីក្របខណ្ឌ
លោកជំទាវ ហ៊ុន ម៉ាណា អញ្ជើញជាអធិបតីក្នុងពិធីសូត្រមន្តចម្រើនព្រះបរិត្ត ប្រសិទ្ធិពរជ័យ សិរីមង្គលសាទរឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ក្រុមហ៊ុន អ័រគីដេ ឌីវែឡុបម៉ិន
វឌ្ឍនភាពថ្មីគម្រោងគ្រប់គ្រងធនធានទឹកចម្រុះហ្វូណនតេជោ៖ពិធីបើកការដ្ឋានសាងសង់កំណាត់ទី២ នឹងប្រារព្ធឡើងនៅថ្ងៃទី១១ ខែមេសាខាងមុខនេះក្រោមអធិបតីភាពសម្ដេចធិបតីនាយករដ្ឋមន្រ្ដី
ផ្ទះទេវតា១ខ្នងដោយមានភ្ជាប់អណ្ដូងទឹកស្អាត និងប្រព័ន្ធភ្លើងសូឡា ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត,សម្ដេធិបតី និងលោកជំទាវបណ្ឌិត ត្រូវបានលោកជំទាវ ហ៊ុន ម៉ាណា ប្រគល់ជូនលោកយាយទុគតជននៅខេត្តកំពង់ធំ

ព័ត៌មានជាតិ

រដ្ឋសភាកម្ពុជា សហការជាមួយអ្នកជំនាញវេជ្ជសាស្ត្រឥណ្ឌា ជំរុញការទប់ស្កាត់ជំងឺមិនឆ្លងឱ្យកាន់តែមានប្រសិទ្ធភាព

2026/04/04 09:38:10 am
វិមានរដ្ឋសភា៖ លោកជំទាវ ឡោក ខេង ប្រធានគណៈកម្មការសុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារ បណ្តុះបណ្តាលវិជ្ជាជីវៈ និងកិច្ចការនារី នៃរដ្ឋសភា (គណៈកម្មការទី៨) កាលពី ថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៦បានដឹកនាំសមាជិក សមាជិកា បើកកិច្ចពិភាក្សាការងារជាមួយសមាគមគ្រូពេទ្យឯកទេសជំងឺទឹកនោមផ្អែមនៃប្រទេសឥណ្ឌា ដែលដឹកនាំដោយលោកវេជ្ជបណ្ឌិត Gupta។កិច្ចពិភាក្សានេះ បានផ្ដោតសំខាន់លើកិច្ចសហប្រតិបត្តិការជាយុទ្ធសាស្ត្រ ដើម្បីស្វែងរកដំណោះស្រាយប្រកបដោយនវានុវត្តន៍ ក្នុងការពង្រឹងការទប់ស្កាត់ជំងឺមិនឆ្លង (NCDs) ជាពិសេសជំងឺទឹកនោមផ្អែមនៅកម្ពុជា។ក្នុងឱកាសនោះ លោកជំទាវ ឡោក ខេង បានបង្ហាញក្ដីបារម្ភយ៉ាងខ្លាំងថា ទោះបីជាកម្ពុជាបានខិតខំផ្សព្វផ្សាយ និងណែនាំអំពីការផ្លាស់ប្តូររបបអាហារ និងរបៀបរស់នៅយ៉ាងសកម្មក៏ដោយ ក៏អត្រានៃជំងឺមិនឆ្លងនៅតែបន្តកើនឡើងគួរឱ្យកត់សម្គាល់។ កត្តាចម្បងដែលរុញច្រានឱ្យស្ថានភាពនេះកាន់តែធ្ងន់ធ្ងរ គឺដោយសារការនិយមបរិភោគអាហារកែច្នៃ និងភេសជ្ជៈដែលមានកម្រិតជាតិផ្អែមហួសកម្រិត។យោងតាមរបាយការណ៍រួមរវាងក្រសួងសុខាភិបាល និងអង្គការសុខភាពពិភពលោក (WHO) ប្រចាំកម្ពុជា ស្ថានភាពជំងឺមិនឆ្លង (NCDs) កំពុងស្ថិតក្នុងកម្រិតអាសន្ន៖មូលហេតុចម្បងនៃមរណភាព៖ ជំងឺបេះដូង សរសៃឈាម មហារីក ផ្លូវដង្ហើមរ៉ាំរ៉ៃ និងទឹកនោមផ្អែម ជាឃាតករលាក់មុខដែលបង្កឱ្យមានមរណភាពប្រមាណ ៦៤% ទៅ ៦៧% នៃមរណភាពសរុបនៅកម្ពុជា។ ជារៀងរាល់ឆ្នាំ មានប្រជាពលរដ្ឋប្រមាណ ៦០,០០០ នាក់ (ឬប្រហែល ១៦៤ នាក់ក្នុងមួយថ្ងៃ) បានបាត់បង់ជីវិតដោយសារជំងឺទាំងនេះ ក្នុងនោះប្រមាណ ២០% នៃប្រជាជនកម្ពុជា ប្រឈមនឹងហានិភ័យស្លាប់មុនអាយុ ៧០ ឆ្នាំ ដោយសារជំងឺមិនឆ្លង។ផ្អែកតាមការអង្កេត STEPS Survey កត្តាហានិភ័យសំខាន់ៗរួមមាន៖ ការប្រើប្រាស់គ្រឿងស្រវឹង និងបារីនៅតែមានកម្រិតខ្ពស់, ការបរិភោគប្រៃលើសកម្រិត (មធ្យមភាគ ១០ក្រាម/ថ្ងៃ ដែលលើសពីការណែនាំរបស់ WHO ទ្វេដង) និងកង្វះសកម្មភាពរាងកាយ ឬការហាត់ប្រាណ។ដើម្បីឆ្លើយតបនឹងបញ្ហាប្រឈមនេះ គណៈកម្មការទី៨ នៃរដ្ឋសភា បានចុះយុទ្ធនាការយ៉ាងសកម្មនៅតាមបណ្តាខេត្ត រោងចក្រ សាលារៀន និងមណ្ឌលសុខភាព ក្រោមសារអប់រំដ៏មានឥទ្ធិពលគឺ៖ «អំបិលតិច ស្ករតិច និងខ្លាញ់តិច»។ កិច្ចខិតខំប្រឹងប្រែងនេះ គឺស្របតាមយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ដែលផ្តល់អាទិភាពខ្ពស់លើការពង្រឹងវិស័យសុខាភិបាល និងការបង្ការជំងឺមិនឆ្លងឱ្យបានជាអតិបរមា។លោកជំទាវប្រធានគណៈកម្មការ ក៏បានស្នើឱ្យលោកវេជ្ជបណ្ឌិត Gupta ចែករំលែកនូវបទពិសោធន៍ជោគជ័យ និងផ្តល់មតិយោបល់បច្ចេកទេសលើការទប់ស្កាត់ជំងឺ។ បន្ថែមពីនេះ លោកជំទាវបានសំណូមពរឱ្យភាគីឥណ្ឌា ជួយបណ្តុះបណ្តាលជំនាញឯកទេស និងការប្រើប្រាស់ឧបករណ៍បរិក្ខារពេទ្យទំនើបៗដល់គ្រូពេទ្យកម្ពុជា ដើម្បីពង្រឹងសមត្ថភាពព្យាបាលឱ្យកាន់តែប្រសើរ។ជាការឆ្លើយតប លោកវេជ្ជបណ្ឌិត Gupta បានកោតសរសើរចំពោះភាពម្ចាស់ការ និងគំនិតផ្តួចផ្តើមដ៏ខ្ពង់ខ្ពស់របស់រដ្ឋសភាកម្ពុជា។ លោកបានគូសបញ្ជាក់ថា ជំងឺមិនឆ្លងមិនត្រឹមតែជាបញ្ហាសុខភាពបុគ្គលប៉ុណ្ណោះទេ ប៉ុន្តែវាគឺជាបន្ទុកសកលដែលបំផ្លាញធនធានមនុស្សយ៉ាងធ្ងន់ធ្ងរ។ លោកបានសង្កត់ធ្ងន់ថា៖ «យើងត្រូវផ្លាស់ប្តូរជាលក្ខណៈប្រព័ន្ធ តាំងពីការបង្កើតលំហសាធារណៈសម្រាប់ហាត់ប្រាណ រហូតដល់ការអប់រំឱ្យមានការយល់ដឹងស៊ីជម្រៅពីរបបអាហារ»។លោកវេជ្ជបណ្ឌិត ក៏បានបង្ហាញក្ដីរីករាយក្នុងការសហការបណ្តុះបណ្តាលគ្រូពេទ្យឯកទេសនៅកម្ពុជា ដោយក្នុងដំណើរទស្សនកិច្ចនេះ លោកក៏មានកម្មវិធីចែករំលែកបទពិសោធន៍បច្ចេកទេស ជាមួយគ្រូពេទ្យកម្ពុជាតាមមន្ទីរពេទ្យធំៗផងដែរ ដើម្បីរួមចំណែកលើកកម្ពស់សុខុមាលភាពប្រជាជនកម្ពុជាឱ្យកាន់តែល្អប្រសើរឡើង៕
ក្រសួងសុខាភិបាល រៀបចំពិធីសូត្រមន្តប្រោះព្រំ ប្រសិទ្ធពរជ័យ សិរីមង្គល ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី
2026/04/04 09:31:48 am
ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម្ពោធពិព័រណ៍ទេពកោសល្យ និងស្នាដៃនិស្សិត លើកទី៩
2026/04/04 09:25:32 am
ថ្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយចាប់ពី ថ្ងៃទី៤ ខែមេសានេះតទៅបន្តហក់ឡើង ខណៈរដ្ឋបន្តបន្ថយអត្រាពន្ធដល់សូន្យ
2026/04/04 09:19:44 am
ឯកឧត្តម ហ៊ុន ម៉ានី៖ សហគ្រិន និងវិស័យឯកជន គឺជាកាតាលីករជំរុញដ៏សំខាន់ និងជាដៃគូមិនអាចខ្វះបានរបស់រាជរដ្ឋាភិបាល
2026/04/04 09:12:48 am

ព័ត៌មានអន្តរជាតិ

គំនិតផ្តួចផ្តើមរបស់វិចិត្រករ បានគាំទ្រក្មេងៗជម្លៀសខ្លួននៅលីបង់ឲ្យគូរគំនូរតាមអារម្មណ៍របស់ខ្លួន

2026/04/03 08:42:21 pm
អ៊ីរ៉ង់អះអាងពីការបាញ់ទម្លាក់យន្តហោះចម្បាំង F-35 ទី២ របស់អាមេរិក ក្នុងរយៈពេល ២សប្តាហ៍
2026/04/03 08:35:58 pm
សហភាពអាហ្វ្រិក គាំទ្រការជំរុញសន្តិភាពចិន-ប៉ាគីស្ថាន ជុំវិញបញ្ហាមជ្ឈិមបូព៌ា និងជំរុញឲ្យបន្ថយភាពតានតឹង
2026/04/03 08:29:44 pm
មេបញ្ជាការយោធាប៊ូគីណា ហ្វាសូ និយាយថា បំភ្លេចចោលទៅលទ្ធិប្រជាធិបតេយ្យ
2026/04/03 08:16:54 pm
WTO ព្រមានអំពី «ការវាយប្រហារជាច្រើនដងលើទីតាំងសេវាសុខភាព» នៅអ៊ីរ៉ង់
2026/04/03 08:07:39 pm
មនុស្សម្នាក់ស្លាប់នៅជិតទីក្រុងគីវ ខណៈរុស្ស៊ីប្តូរមកវាយប្រហារទ្រង់ទ្រាយធំនៅពេលថ្ងៃ
2026/04/03 08:06:31 pm
របាយការណ៍៖ អាមេរិកបណ្តេញបេសកជនរងរបស់អ៊ីរ៉ង់ ប្រចាំនៅ UN ដោយសារក្តីបារម្ភពីសន្តិសុខជាតិ
2026/04/03 08:06:05 pm

ការបញ្ជាទិញមីស៊ីល Tomahawk របស់ជប៉ុន ត្រូវបានពន្យារ ដោយសារអាមេរិកប្រើប្រាស់ នៅអ៊ីរ៉ង់

2026/04/03 07:33:37 pm
វិមានក្រឹមឡាំងនិយាយថា អ៊ុយក្រែនត្រូវតែដកទាហានរបស់ខ្លួនចេញពីតំបន់ Donbas
2026/04/03 07:09:00 pm
បង់ក្លាដែសកាត់បន្ថយម៉ោងធ្វើការ ផ្សារទំនើប បិទភ្លើងកម្មវិធីអាពាហ៍ពិពាហ៍ ដើម្បីសន្សំសំចៃថាមពល
2026/04/03 07:08:25 pm
រោងចក្របន្សុតទឹក និងរោងចក្រចម្រាញ់ប្រេងគូវ៉ែត រងការវាយប្រហារដោយមីស៊ីល និងយានដ្រូន
2026/04/03 07:07:04 pm
នាវាកុងតឺន័រកម្មសិទ្ធិរបស់បារាំង ឆ្លងកាត់ច្រកសមុទ្រ Hormuz ជាលើកដំបូង តាំងពីមានសង្គ្រាមអ៊ីរ៉ង់
2026/04/03 07:06:15 pm
ចិននិយាយថា កិច្ចប្រជុំសន្តិភាពអាហ្វហ្គានីស្ថាន-ប៉ាគីស្ថាន ដំណើរការប្រកបដោយវឌ្ឍនភាព
2026/04/03 07:05:47 pm
សំណុំធូលីយ៉ាងក្រាស់ឃ្មឹកពីអាហ្វ្រិក គ្របដណ្តប់រដ្ឋធានី Nicosia របស់ប្រទេសស៊ីប
2026/04/03 07:05:02 pm

ព័ត៌មានកីឡា

ក្រុមហ៊ុនផលិតសម្ភារក្មេងលេងល្បីឈ្មោះរបស់ដាណឺម៉ាក LEGO សហការ ផ្សព្វផ្សាយ ជាមួយតារាបាល់ទាត់កំពូល ៤ នាក់

2026/04/03 05:19:03 pm
ប្រធានសហព័ន្ធបាល់ទាត់អ៊ីតាលីលាលែងពីតំណែងក្រោយក្រុមជម្រើសជាតិមិនអាចបង្ហាញខ្លួននៅ World Cup
2026/04/03 05:04:03 pm
Alexander Isak ត្រលប់មកហ្វឹកហាត់វិញក្រោយអវត្តមានជិត ៤ ខែដោយសាររបួសកជើង
2026/04/03 04:59:49 pm
ភ្នំពេញក្រោន ត្រូវការឈ្នះព្រះខ័នរាជ ដើម្បីរក្សាក្ដីសង្ឃឹមដ៏ស្ដួចស្ដើង ពិសេសរក្សាកៅអីលេខ២
2026/04/03 04:45:48 pm
មន្ដ្រីជាន់ខ្ពស់ក្រសួងអប់រំ ជំរុញគ្រូបង្វឹក និងអត្តពលិក ស្វែងយល់ពីវិទ្យាសាស្ដ្រកីឡា
2026/04/03 02:31:09 pm
NOCC ទទួលបានការកោតសរសើរពីអន្ដរជាតិ ក្នុងការផ្សព្វផ្សាយ និង​អប់រំ​គុណ​តម្លៃ​អូឡាំពិក​នៅ​កម្ពុជា
2026/04/03 02:11:09 pm
អវត្តមានពី World Cup បីព្រឹត្តិការណ៍ជាប់គ្នាស្មើនឹង ១២ឆ្នាំ អ្នក​គាំទ្រ​អ៊ីតាលី​បង្ហាញ​អារម្មណ៍​ឈឺ​ចាប់
2026/04/02 02:59:14 pm

ប្រជាជនអ៊ីរ៉ាក់ជួបជុំគ្នាអបអរក្រុមជម្រើសរើសជាតិឈ្នះកៅអី World Cup លើកដំបូង​ក្នុងរយៈពេល ៤០ ឆ្នាំ

2026/04/02 02:48:25 pm
នៅសល់ ៧ ប្រកួត Roberto de Zerbi ត្រូវសង្គ្រោះ Spurs គេចពីការកាត់ចេញ
2026/04/02 02:31:15 pm
បទចម្រៀង ១៣ឆ្នាំមុន “Take me to America” ល្បីឡើង​វិញ​ក្រោយ​បូស្នៀឈ្នះ​អ៊ីតាលី​ឡើង​លេង​ World Cup
2026/04/02 12:29:13 pm
MPL Cambodia រដូវកាលទី១០ ត្រលប់មកវិញកាន់តែអស្ចារ្យ កើនទាំងក្រុម កើនទាំង​ប្រាក់រង្វាន់
2026/04/02 12:01:00 pm
FFC នឹងជំរុញការងារចម្បង៣ ដើម្បីបង្កើនការអភិវឌ្ឍបាល់ទាត់ និងជម្រើស​ជាតិ​កម្ពុជា​ខ្លាំង​គ្រប់​កម្រិត
2026/04/02 10:17:03 am
គ្រាប់បាល់ចុងម៉ោងរបស់ Gyokeres ជួយស៊ុយអែតឈ្នះប៉ូឡូញ ៣-២ ឡើងលេង World Cup
2026/04/01 03:30:23 pm
ហ្កាណាបញ្ចប់តំណែងអ្នកចាត់ការក្រុមជម្រើសជាតិលោក Otto Addo ខណៈនៅសល់មិនដល់ ៣ ខែដល់ World Cup
2026/04/01 02:56:57 pm

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋសភាកម្ពុជា សហការជាមួយអ្នកជំនាញវេជ្ជសាស្ត្រឥណ្ឌា ជំរុញការទប់ស្កាត់ជំងឺមិនឆ្លងឱ្យកាន់តែមានប្រសិទ្ធភាព

2026/04/04 09:38:10 am
​ក្រសួងសុខាភិបាល រៀបចំពិធីសូត្រមន្តប្រោះព្រំ ប្រសិទ្ធពរជ័យ សិរីមង្គល ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី
2026/04/04 09:31:48 am
​ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម្ពោធពិព័រណ៍ទេពកោសល្យ និងស្នាដៃនិស្សិត លើកទី៩
2026/04/04 09:25:32 am
​ថ្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយចាប់ពី ថ្ងៃទី៤ ខែមេសានេះតទៅបន្តហក់ឡើង ខណៈរដ្ឋបន្តបន្ថយអត្រាពន្ធដល់សូន្យ
2026/04/04 09:19:44 am
​ឯកឧត្តម ហ៊ុន ម៉ានី៖ សហគ្រិន និងវិស័យឯកជន គឺជាកាតាលីករជំរុញដ៏សំខាន់ និងជាដៃគូមិនអាចខ្វះបានរបស់រាជរដ្ឋាភិបាល
2026/04/04 09:12:48 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/04/03 03:03:33 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/03/11 06:09:44 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/04/03 09:57:19 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/04/01 10:46:01 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/04/01 02:13:31 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am