សម្ដេចតេជោលើកទឹកចិត្តឱ្យកម្ពុជា និងស៊ីបរកឱកាស និងយន្តការថ្មីៗជំរុញការវិនិយោគ និងពាណិជ្ជកម្មទ្វេភាគីឱ្យកាន់តែរីកចម្រើន
សម្ដេចតេជោ ជំរុញ កម្ពុជា និង ហ្សកហ្ស៊ី រកចំណុចមិនទាន់រួមគ្នា បង្កើតកិច្ចសហប្រតិបត្តិការកាន់តែស៊ីជម្រៅ
សម្ដេចធិបតី៖ ការវិនិយោគលើវិស័យសុខាភិបាល គឺជាការវិនិយោគលើអាយុជីវិត, លើកម្លាំងពលកម្ម, លើធនធានមនុស្ស, និងលើការអភិវឌ្ឍប្រកបដោយសមធម៌ និងចីរភាព
ឯកអគ្គរដ្ឋទូតតែងតាំងថ្មីអាល្លឺម៉ង់កម្ពុជាប្ដេជ្ញាខិតខំលើកកម្ពស់ទំនាក់ទំនងរវាងកម្ពុជា និងអាល្លឺម៉ង់ឲ្យកាន់តែរឹងមាំបន្ថែមទៀត

នយោបាយ​ និង ការអភិវឌ្ឍន៍

សម្ដេ​ចតេជោ ហ៊ុន សែន៖«២០ មិថុនា ១៩៧៧ ជីវិតរបស់ខ្ញុំ និងភរិយាពេលនោះជួបជាមួយគ្រោះថ្នាក់ និងលំបាកវេទនាខ្លាំងណាស់»

2026/06/14 05:34:48 pm        54
ភ្នំពេញ៖សម្ដេច​អគ្គហាសេនាបតីតេជោ ហ៊ុន សែន នៅព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៦នេះ បាន​ផ្ញើសារ​ជូនជនរួមជាតិ​ ភ្ជាប់ជាមួយនឹង​ចម្រៀងចំនួន៧បទដែលសម្ដេច​បាន​និពន្ធដោយផ្ទាល់ដៃ ជាមួយនឹង​ការ​រម្លឹកការ​ចងចាំដ៏ឈឺចាប់ ខណៈសម្ដេច​ត្រូវ​យកជីវិតទៅធ្វើដើមទុនដើម្បីរំដោះជាតិពីរបបប្រល័យពូជសាសន៍ ប៉ុលពល។សម្ដេចតេជោបានសរសេរថា នៅសល់តែប៉ុន្មានថ្ងៃទៀតទេនឹ​ងដល់ខួប៤៩ ឆ្នាំនៃការចាប់ផ្តើមយកជីវិតធ្វើដើមទុនដើម្បីរំដោះជាតិពីរបបប្រល័យពូជសាសន៍របស់ ប៉ុល ពត (២០មិថុនា ១៩៧៧-២០មិថុនា២០២៦)។សម្ដេច​តេជោបានថ្លែង​ថា​៖«ជីវិតរបស់ខ្ញុំ និងភរិយាពេលនោះជួបជាមួយគ្រោះថ្នាក់ និងលំបាកវេទនាខ្លាំងណាស់»។ដើម្បីរំលឹកដល់រឿងដ៏កម្សត់នោះខ្ញុំសូមចាក់ផ្សាយចម្រៀងចំនួន ៧បទដែលសម្ដេច​បាននិពន្ធដោយផ្ទាល់មាន៖១.ថ្ងៃស្អែកបែកគ្នា២.សំបុត្រផ្តាំលា៣.ចាកចោលទ្រនំចាស់៤.ភ្លៀងធំនឹកប្តីយប់ ២០មិថុនា៥.អក្ខរាប្រហារដួងចិត្ត៦.ទឹកភ្នែកបែកគ្នា៧.ទឹកភ្នែកស្រក់ចូលចានបាយសម្ដេច​តេជោបានបញ្ជាក់ថា ចម្រៀងទាំង ៧បទនេះគ្របដណ្តប់នូវព្រឹត្តិការណ៍ដែលបានកើតឡើងនូវរឿងឈឺចាប់ដែលមិនអាចបំភ្លេចបាននាពេលនោះ។ ចម្រៀងទាំង៧បទនេះយកតាមលំនាំប្រពៃណី និងច្រៀងដោយលោក ឌៀប សិដ្ឋសុធា និង អ្នកនាង ចំរើន ចរិយា។សូមបញ្ជាក់ថា ថ្ងៃទី២០ ខែមិថុនា គឺជា «ទិវានៃការចងចាំដំណើរឆ្ពោះទៅរកការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត» ដែលជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រដ៏សំខាន់បំផុតមួយរបស់ប្រទេសកម្ពុជា និងគណបក្សប្រជាជនកម្ពុជា។ព្រឹត្តិការណ៍ដើម (២០ មិថុនា ១៩៧៧)៖ គឺថ្ងៃដែលសមមិត្ត ហ៊ុន សែន (ក្នុងវ័យ ២៥ ឆ្នាំ នាពេលនោះ) រួមជាមួយយុទ្ធមិត្ត ៤ រូបទៀត រួមមាន លោក នុច ថន, លោក ញឹក ហួន, លោក សាន សាញ់ (ស៊ូ គីមស្រ៊ាង) និងលោក វ៉ា ប៉ោអ៊ាន បានសម្រេចចិត្តយកជីវិតធ្វើជាដើមទុន ជ្រែកស្បៃរាត្រីចាកចេញពីបន្ទាយយោធានៅតំបន់កោះថ្ម ឆ្លងដែនទៅកាន់ប្រទេសវៀតណាម ដើម្បីស្វែងរកការគាំទ្រ និងជំនួយមករំដោះប្រទេសជាតិ និងប្រជាជនកម្ពុជាចេញពីរបបវាលពិឃាត ប៉ុល ពត។ ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជាបានគូសបញ្ជាក់ថា បើគ្មានការចាប់ផ្ដើមចេញដំណើរតស៊ូនាថ្ងៃទី ២០ មិថុនា ១៩៧៧ នេះទេ គឺពិតជាមិនអាចឈានទៅដល់ការបង្កើតកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិ (១២ ឧសភា ១៩៧៨) ការបង្កើតរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា (២ ធ្នូ ១៩៧៨) និងការទទួលបានជ័យជម្នះជាប្រវត្តិសាស្ត្រ ៧ មករា ១៩៧៩ ឡើយ។ សម្រាប់គណបក្សប្រជាជនកម្ពុជា ថ្ងៃនេះតំណាងឱ្យការលះបង់ដ៏ធំធេង និងជាចំណុចចាប់ផ្តើមដំបូងបង្អស់នៃរបត់ប្រវត្តិសាស្ត្រក្នុងការស្វែងរកពន្លឺសន្តិភាព ការរស់រានមានជីវិតឡើងវិញ និងការអភិវឌ្ឍមាតុភូមិរហូតមកដល់បច្ចុប្បន្ន៕

សម្តេចតេជោ ហ៊ុន សែន ថ្លែងថា អាវក្រោះ និងសម្ភារយោធាម៉ាក DSS សុទ្ធតែមានគុណភាពហើយអាវការពារនេះនាយករដ្ឋមន្រ្តីបានសាករួចហើយ

2026/06/12 03:00:01 am        247
ក្នុងឱកាសអញ្ជើញចុះពនិត្យវឌ្ឍនភាពរោងចក្រការផលិតអាវក្រោះ និងសម្ភារយោធា ម៉ាក DSS នៅខេត្តបាត់ដំបង នារសៀលថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៦ សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទី និងជាអគ្គភស្តុភារជាន់ខ្ពស់សម្រាប់កម្លាំងប្រដាប់អាវុធ បានមានប្រសាសន៍ថា អាវក្រោះ និងសម្ភារយោធាម៉ាក DSS សុទ្ធតែមានគុណភាព ហើយអាវការពារនេះនាយករដ្ឋមន្រ្តីបានសាករួចហើយ។ សម្ដេចបានបញ្ជាក់ថា ការផលិតសម្ភារយោធារបស់កម្ពុជានេះ គឺមិនមែនសម្រាប់យកទៅឈ្លានពានអ្នកណានោះទេ តែដើម្បីពង្រឹងខាងវិស័យការពារជាតិ ខណៈចាប់តាំងពីមានរោងចក្រ DSS នេះ ទាំងកងកម្លាំងយោធា និងនគរបាលពុំបាននាំសម្ភារៈ ឬអាវក្រោះមកពីប្រទេសក្រៅទៀតនោះទេ។សម្តេចតេជោ ហ៊ុន សែន បញ្ជាក់បន្តថា ត្រឹមរយៈពេលជាង ៣ខែមកនេះ រាជរដ្ឋាភិបាល បានបញ្ជាទិញឯកសណ្ឋានយោធាពីរោងចក្រ DSS មានតម្លៃប្រមាណ ៧,៥ លានដុល្លាររួចហើយ។ សម្ដេច នឹងបន្តជួយរាជដ្ឋាភិបាល លើការផលិតសម្ភារៈដទៃទៀត ដែលទាក់ទងនឹងវិស័យសន្តិសុខជាតិ ការពារជាតិ។ សម្ដេចបញ្ជាក់យ៉ាងច្បាស់ថា ដូនតាខ្មែរធ្លាប់ធ្វើដល់អង្គរវត្តកាលពីបុរាណ ដូច្នេះការផលិតត្រឹមសម្ភារៈយោធា នឹងមិនលំបាកសម្រាប់កូនខ្មែរជំនាន់នេះឡើយ។សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា រោងចក្រផលិតឯកសណ្ឋានយោធា DSS បង្កើតឡើងដោយកូនខ្មែរ មិនត្រឹមតែបានបំពេញតម្រូវការសម្រាប់យោធា និងកងកម្លាំងរបស់កម្ពុជាប៉ុណ្ណោះទេ ប៉ុន្ដែថែមទាំងអាចលក់ចេញទៅបណ្ដាប្រទេសជាមិត្តមួយចំនួនទៀតផង បន្ទាប់ពីប្រទេសនោះមានការបញ្ជាក់ច្បាស់លាស់ពីរដ្ឋាភិបាលរបស់គេអំពីការ បញ្ជាទិញ។ជុំវិញបញ្ហាជម្លោះព្រំដែន កម្ពុជា-ថៃ សម្តេចតេជោ ហ៊ុន សែន ប្រកាសថាកម្ពុជានៅតែរក្សាជំហរ ប្រកាន់ខ្ជាប់នូវដំណោះស្រាយសន្តិវិធី គឺមិនវ៉ៃគេ ប៉ុន្តែក៏មិនមែនសន្តិវិធីចំពោះនរណាដែលមកវ៉ៃកម្ពុជាដែរ។ សម្តេចបានច្រានចោលការចោទប្រកាន់ថា កម្ពុជាទិញរថក្រោះហើយបញ្ជូនទៅកាន់ព្រំដែន  កម្ពុជាប្រកាន់ខ្ជាប់ឥរិយាបទក្នុងការដោះស្រាយបញ្ហាដោយសន្តិវិធី។គួររំលឹកផងដែរថា កាលពីពេលកន្លងទៅក្នុងពិធីបើកអនុសំវច្ឆរមហាសន្និបាតមន្ដ្រីសង្ឃទូទាំងប្រទេស លើកទី៣៣ សម្តេចតេជោ ហ៊ុន សែន ធ្លាប់បានលើកឡើងថា រោងចក្រផលិតអាវក្រោះ និងសម្ភារៈយោធាដែលកម្ពុជាផលិតម៉ាក « DSS » នេះគឺ សម្តេច គឺជាថៅកែរោងចក្រនេះតែម្តង៕

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញពិនិត្យមើលរោងចក្រ ផលិតសម្ភារៈយោធា DSS និងសំណេះសំណាលជាមួយកម្មករ កម្មការិនី

2026/06/12 02:42:43 am        194
នៅរសៀល ថ្ងៃព្រហស្បតិ៍​ ១១រោច ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹង ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៦ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញមកពិនិត្យមើលដំណើរការរោងចក្រផលិតសម្ភារៈយោធា DSS នៅខេត្តបាត់ដំបង និងជួបសំណេះសំណាលជាមួយកម្មករ កម្មការិនី ប្រមាណជាង ២០០នាក់។ រោងចក្ររោងចក្រ DSS ជារោងចក្រខ្មែរ ផលិតដល់កូនខ្មែរ និងកំពុងដំណើរការផលិតសម្ភារៈយោធានៅក្នុងខេត្តបាត់ដំបងនេះ។ នៅក្នុងឱកាសអញ្ជើញពិនិត្យចង្វាក់ផលិតកម្ម នៃរោងចក្រ DSS ផលិតសម្ភារៈយោធានេះ សម្ដេចតេជោ ហ៊ុន សែន បានអញ្ជើញពិនិត្យមើលគ្រប់ដំណើរការនៃការផលិតសម្ភារៈយោធាទាំងអស់ ដែលក្នុងនោះរួមមានទាំងវត្ថុធាតុដើម រហូតដល់ផលិតផលសម្រេច។ រោងចក្រនេះមានផលិតសម្ភារៈយោធាមួយចំនួនដូចជា អាវក្រោះ មួកការពារសុវត្ថិភាព។ ល។ មានប្រសាសន៍សំណេះសំណាលជាមួយបងប្អូនកម្មករ កម្មការិនី នាឱកាសនេះ សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា ការផលិតសម្ភារៈយោធារបស់កម្ពុជានេះ គឺមិនមែនសម្រាប់យកទៅឈ្លានពានអ្នកណានោះទេ ហើយក្នុងរយៈពេលចុងក្រោយនេះ ពោលគឺក្រោយមានរោងចក្រ DSS នេះ ទាំងកងកម្លាំងយោធា និងនគរបាលគឺពុំបាននាំសម្ភារៈ ឬអាវក្រោះមកពីប្រទេសក្រៅទៀតទេ គឺប្រើប្រាស់សម្ភារៈរបស់ខ្មែរផ្ទាល់តែម្ដង។ សម្តេចតេជោក៏បានណែនាំឱ្យមានការលក់សម្ភារៈឯកសណ្ឋានយោធាដែលកម្ពុជាផលិតបាននៅទីនេះ លក់ទៅក្រៅប្រទេសនៅថ្ងៃខាងមុខ ប៉ុន្តែការលក់ទៅក្រៅប្រទេសនេះ ធ្វើបានតែទៅប្រទេសដែលរដ្ឋាភិបាលប្រទេសនោះបានបញ្ជាក់ជាមួយកម្ពុជាតែប៉ុណ្ណោះ។ សម្ដេចក៏បានមានប្រសាសន៍អំពីគុណភាពអាវក្រោះដែលផលិតនៅកម្ពុជានេះ គឺមានស្តង់ដារអន្តរជាតិ ហើយអាវក្រោះនេះ ក៏ត្រូវបាននាយករដ្ឋមន្ត្រីកម្ពុជាសាករួចហើយដែរ។ សម្ដេចបន្តទៀតថា ហើយក្នុងរយៈពេលប្រមាណ៣ខែមកនេះ រាជរដ្ឋាភិបាលកម្ពុជា ក៏បានបញ្ជាទិញឯកសណ្ឋានយោធាពីរោងចក្រ DSS នេះ មានតម្លៃជាទឹកប្រាក់ប្រមាណ ៧,៥ លានដុល្លាររួចហើយ។នៅរសៀលនេះ ថ្លែងសារពិសេសពីខេត្តបាត់ដំបង សម្ដេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទី នៃព្រះរាជាណាចក្រកម្ពុជា បានណែនាំឱ្យមានការស្រាវជ្រាវរកអ្នកពាក់ព័ន្ធនឹងនាំសាច់បង្កករបស់ថៃ ចូលមកប្រទេសកម្ពុជា ដោយក្នុងនោះសូម្បីតែអ្នកបើកឡាន ក៏មិនឱ្យរួចខ្លួនដែរ។ សម្តេចតេជោបានប្រាប់ឱ្យអ្នកលក់សាច់បង្កកពីប្រទេសថៃ សូមឱ្យដកខ្លួនជាបន្ទាន់ កុំឱ្យមានការពាក់ព័ន្ធនឹងរឿងនេះតទៅទៀត។ សម្តេចបន្តទៀតថា ថៅកែដែលនាំឱ្យសាច់បង្កកថៃ ចូលមកកម្ពុជា សម្តេចនឹងជួបផ្ទាល់ សួរចម្លើយឱ្យដឹងថានរណាដែលអនុញ្ញាតឱ្យនាំចូលមកកម្ពុជា ហើយនាំយកមកពីណា ព្រោះខាងថៃថាកម្ពុជាលួចនាំចូលរបស់គេ។ពាក់ព័ន្ធទៅនឹងការផលិតសម្ភារៈយោធា សម្តេចតេជោ ថ្លែងថា សម្តេចនឹងបន្តជួយរដ្ឋាភិបាលកម្ពុជា លើការផលិតសម្ភារៈដទៃទៀត ដែលទាក់ទងនឹងវិស័យសន្តិសុខជាតិ និងវិស័យការពារជាតិ។ សម្តេចបន្តថា ដូនតាខ្មែរធ្លាប់ធ្វើដល់អង្គរវត្តកាលពីបុរាណ ដូច្នេះការផលិតត្រឹមសម្ភារៈយោធា នឹងមិនលំបាកសម្រាប់កូនខ្មែរជំនាន់នេះឡើយ។ សម្តេចបានបញ្ជាក់ថា កម្ពុជាមិនដែលឈ្លានពាន មិនដែលគំរាមកំហែងប្រទេសណានោះទេ។ កម្ពុជាធ្លាប់នាំកងទ័ពចេញពីប្រទេសខ្លួន ប៉ុន្តែជាការចូលរួមរក្សាសន្តិភាពជាមួយ UN។កម្ពុជាតែងតែប្រកាន់ខ្ជាប់នូវ ដំណោះស្រាយដោយសន្តិវិធី គឺមិនវ៉ៃគេ ប៉ុន្តែក៏មិនមែនសន្តិវិធីចំពោះនរណាដែលមកវ៉ៃកម្ពុជានោះដែរ។ កម្ពុជាប្រកាន់ខ្ជាប់ឥរិយាបថក្នុងការដោះស្រាយបញ្ហាដោយសន្តិវិធី។ សម្តេចបានមានប្រសាសន៍បន្តទៀតថា គោលដៅរបស់ប្រទេសកម្ពុជាសម្រាប់ការផលិតសម្ភារៈយោធាត្រូវតែមានកម្រិតផ្គត់ផ្គង់ក្នុងប្រទេសឱ្យគ្រប់គ្រាន់ជាមុនសិន ទើបអនុញ្ញាតឱ្យមានការនាំចេញទៅក្រៅប្រទេស​។ ជាចុងក្រោយ សម្ដេចតេជោបានជូនពរដល់បងប្អូនកម្មករ កម្មការិនី ទាំងអស់ដែលបម្រើការងារនៅរោងចក្រផលិតសម្ភារៈយោធា DSS ទាំងអស់ សូមជួបតែសេចក្ដីសុខ សេចក្ដីចម្រើន និងជោគជ័យគ្រប់ភារកិច្ច៕

សម្ដេចតេជោឱ្យបើកការស៊ើបអង្កេតអ្នកពាក់ព័ន្ធនាំសាច់បង្កកពីថៃចូលមកម្ពុជាមិនឱ្យរួចខ្លួនឡើយ

2026/06/12 02:08:29 am        151
ក្នុងឱកាសអញ្ជើញ ចុះត្រួតពិនិត្យវឌ្ឍនភាពរោងចក្រផលិតឯកសណ្ឋានយោធា ក្នុងខេត្តបាត់ដំបង នារសៀលថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៦នេះ, សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទីនៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ជាថ្មីថា ក្រោយពេលសម្ដេចត្រលប់មកដល់ភ្នំពេញវិញនឹងជួបជាមួយឈ្នួញដែលនាំចាស់បង្កកពីប្រទេសថៃចូលមកកម្ពុជា, សម្ដេចបញ្ជាក់ថា ត្រូវតែស៊ើបង្កេតលើករណីនេះចំពោះអ្នកពាក់ព័ន្ធទាំងអស់ ទាំងឈ្មួញ និងមន្រ្ដីពាក់ព័ន្ធមិនឱ្យរួចខ្លួនឡើយ។ សម្ដេចតេជោ បញ្ជាក់ជាថ្មី ឱ្យរកឱ្យឃើញ និងបើកការស៊ើបអង្កេតឱ្យអស់ ចំពោះអ្នកពាក់ព័ន្ធនឹងការនាំចូលទំនិញ និងសាច់បង្កករបស់ថៃចូលមកកម្ពុជា។ សម្ដេចតេជោបញ្ជាក់ពីបាត់តំបងនៅរសៀលនេះ ឱ្យបញ្ឈប់ និងដកខ្លួនជាបន្ទាន់ចំពោះអ្នកពាក់ព័ន្ធនឹងនាំទំនិញ និងសាច់បង្កកពីប្រទេសថៃនេះ ហើយទៅរករបរផ្សេង ពីព្រោះយើងមិនដឹងថាគុណភាពនៃទំនិញរបស់ថៃនោះមានគុណភាពយ៉ាងម៉េចនោះទេ។ សូមបញ្ជាក់ថា រយៈពេលពីថ្ងៃ នៅថ្ងៃទី១០-១១ ខែមិថុនានេះ សមត្ថកិច្ចបានរកឃើញ ឃ្លាំងស្តុកចំនួនពីរកន្លែងក្នុងខណ្ឌឫស្សីកែវ និងខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ដែលបាននាំចូលសាច់បង្កកប្រមាណជាង ២០០តោន ដែលឈ្មួញនាំមកពីប្រទេសថៃ។ ចំណែកម្ចាស់ទីតាំងត្រូវបានសមត្ថកិច្ចនាំខ្លួនទៅសាកសួរដើម្បីរកអ្នកពាក់ព័ន្ធផ្សេងទៀត៕

សម្ដេចតេជោ៖កម្ពុជាមិនមានទម្លាប់ទៅឈ្លានពានប្រទេសណាទេ មានតែនាំទ័ពចេញទៅរក្សាសន្ដិភាព

2026/06/12 02:05:33 am        204
ក្នុងឱកាសអញ្ជើញ ចុះត្រួតពិនិត្យវឌ្ឍនភាពរោងចក្រផលិតឯកសណ្ឋានយោធា ក្នុងខេត្តបាត់ដំបង នារសៀលថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៦នេះ, សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទីនៃព្រះរាជាណាចក្រកម្ពុជា មានប្រសាសន៍បញ្ជាក់ថាកម្ពុជាមិនមានទម្លាប់ទៅឈ្លានពានប្រទេសណាទេ។ កម្ពុជាក៏មិនធ្លាប់នាំកងទ័ពចេញពីព្រំដែនទៅឈ្លានពាននរណាដែរ ប៉ុន្ដែកម្ពុជាធ្លាប់នាំកងទ័ពចេញពីព្រំដែនទៅរក្សាសន្ដិភាពក្រោមឆ័ត្ររបស់អង្គការសហប្រជាជាតិតែប៉ុណ្ណោះ។សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា ការបង្ហាញរបស់កម្ពុជា ចំពោះការផលិតសម្ភារៈយោធានាពេលនេះ ក៏មិនមែនដើម្បីបង្អួតអំពីកម្លាំងយោធារបស់កម្ពុជាដែរ ប៉ុន្ដែជាការបង្ហាញពីការគិតគូរលើការពង្រឹងវិស័យការពារជាតិរបស់កម្ពុជាតែប៉ុណ្ណោះ។ សម្ដេចបានលើកឡើងដែរ កាលពីពេលថ្មីៗនេះ មានព័ត៌មានថៃបានផ្សាយពីការទិញរថភាសដែករបស់កម្ពុជាចំនួន ៣០គ្រឿងថា ជាការបង្អួតកម្លាំងចង់ធ្វើសង្គ្រាម, ប៉ុន្ដែសម្ដេចតេជោបានពន្យល់វិញថា កម្ពុជាមិនមែនទើបតែមានរថពាសដែកតែចំនួន ៣០គ្រឿងនេះទេ គឺមានច្រើនជាងនេះប៉ុន្ដែមិនមែនទិញមកដើម្បីឈ្លានពានប្រទេសណាទេ គឺទុកសម្រាប់ការពារសន្ដិសសុខជាតិតែប៉ុណ្ណោះ។ សម្ដេចតេជោ បានបញ្ជាក់ថាប្រទេសខ្លះនៅជុំវិញកម្ពុជា មានទាំងលទ្ធភាពផលិតសព្វាវុធ រថភាសដែកដោយខ្លួនឯងថែមទៀត និងឈានរហូតទៅបញ្ជាទិញយន្តហោះចម្បាំង, តែកម្ពុជាត្រឹមផលិតសម្ភាសរៈយោធាដើម្បីការពារជាតិតែប៉ុណ្ណោះ។ សម្ដេចតេជោ បានគូសបញ្ជាក់ជាថ្មីថា រាជរដ្ឋាភិបាលកម្ពុជា ក្នុងនាមជារដ្ឋស្រឡាញ់សន្តិភាព និងគោរពច្បាប់អន្តរជាតិ តែងតែប្រកាន់ជំហរយ៉ាងម៉ឺងម៉ាត់ក្នុងការការពារខ្សែព្រំដែនអន្តរជាតិកម្ពុជា-ថៃដែលបន្សល់ទុកដោយគណៈកម្មការព្រំដែនឥណ្ឌូចិន-សៀម ដោយគោរពគោលការណ៍ច្បាប់អន្តរជាតិ គោលការណ៍ខ្សែព្រំដែនមិនកែប្រែ (Uti Possidetis Juris) គោរពអនុសញ្ញា សន្ធិសញ្ញាបារាំង-សៀម ផែនទី និងកំណត់ហេតុបោះបង្គោលព្រំដែននៃគណៈកម្មការបោះបង្គោលព្រំដែនឥណ្ឌូចិន-សៀម ព្រមទាំងកិច្ចព្រមព្រៀង និងឯកសារពាក់ព័ន្ធនានាដែលភាគីទាំងពីរបានឯកភាពគ្នានាពេលកន្លងមក។ កម្ពុជាមិនទទួលស្គាល់ជាដាច់ខាតនូវការកែប្រែខ្សែព្រំដែនណាមួយដែលកើតចេញពីការប្រើប្រាស់កម្លាំងនោះឡើយ៕

សម្តេចធិបតី និងលោកជំទាវបណ្ឌិត អញ្ជើញមកដល់អាកាសយានដ្ឋានអន្តរជាតិតេជោ ប្រកបដោយសុវត្ថិភាព

2026/06/10 04:38:32 am        132
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត​​ នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ​ ចន្ទមុន្នី ហ៊ុនម៉ាណែត ដឹកនាំគណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជា អញ្ជើញមកដល់អាកាសយានដ្ឋានអន្តរជាតិតេជោ ក្នុងខេត្តកណ្តាល នាយប់ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៦ បន្ទាប់ពីបានអញ្ជើញទៅចូលរួម វេទិកាអនាគតរបស់អាស៊ានលើកទី៣ និងទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៦។

សម្ដេចធិបតី៖គ្រប់គោលនយោបាយដែលយើងបង្កើតឡើង ត្រូវចងចាំជានិច្ចថា «វិបុលភាពដែលមានអត្ថន័យលុះត្រាតែបម្រើដល់ប្រជាជន»

2026/06/10 02:43:21 am        114
ក្នុងឱកាសថ្លែងសុន្ទរកថាក្នុងពិធីបើកវេទិកាអនាគតរបស់អាស៊ានលើកទី៣ នៅថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៦ នៅទីក្រុងហាណូយ ប្រទេសវៀតណាម, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា នៅពេលដែលយើងជំរុញកំណើនសេដ្ឋកិច្ច ក្នុងគ្រប់គោលនយោបាយ ដែលយើងបង្កើតឡើង យើងត្រូវចងចាំជានិច្ចថា វិបុលភាព ដែលមានអត្ថន័យលុះត្រាតែបម្រើដល់ប្រជាជន។ សម្ដេចធិបតីបានថ្លែងថា ជារួមទាំងសន្ដិភាព ទាំងវិបុលភាព មិនមែនជាគោលដៅចុងក្រោយ នោះទេ តម្លៃពិតប្រាកដស្ថិតនៅលើការលើកកម្ពស់ជីវភាពរស់នៅ, សេចក្ដីថ្លៃថ្នូរ សន្ដិសុខ និងកាលានុវត្តភាព សម្រាប់ប្រជាពលរដ្ឋរបស់យើង។សម្ដេចធិបតីបន្តថា ការវាយតម្លៃលើសមិទ្ធផលរបស់អាស៊ាន មិនគួរពិនិត្យត្រឹមតែលើផលិតផលក្នុងស្រុកសរុប ទំហំពាណិជ្ជកម្ម ឬលំហូរវិនិយោគនោះទេ។ យើងក៏គួរវាយតម្លៃថា តើប្រជាជនរបស់យើងមានជីវភាពរស់នៅកាន់តែប្រសើរ មានសុវត្ថិភាព សុខភាពល្អជាងមុន និងមានជីវិតពោពេញទៅដោយក្ដីសង្ឃឹមជាងមុនដែរឬទេ។សម្ដេចធិបតីថ្លែងថា ក្នុងរយៈពេលប៉ុន្មានទសវត្សរ៍កន្លងមកនេះ អាស៊ានបានជួយប្រជាជនរាប់លាននាក់ឱ្យរួចផុតពីភាពក្រីក្រ ពង្រីកការទទួលបានការអប់រំ និងការថែទាំសុខភាព លើកកម្ពុស់ការតភ្ជាប់ បង្កើតការងារ បង្កើនការផ្លាស់ប្ដូរប្រជាជន និងប្រជាជន និងគាំទ្រដល់ការលេចកាន់តែច្រើនឡើងៗនៃវណ្ណៈកណ្ដាល។ សម្ដេចធិបតីបន្តថា នៅពេលដែលការរំពឹងទុកមានការកើនឡើង ហើយបញ្ហាប្រឈមកាន់តែមានការស្មុគស្មាញ អាស៊ានត្រូវបន្តផ្ដល់ផលប្រយោជន៍ឱ្យកាន់តែមានប្រសិទ្ធភាពដល់ប្រជាជនរបស់ខ្លួន។ ការណ៍នេះ តម្រូវឱ្យអាស៊ានបន្តពង្រឹងកិច្ចខិតខំប្រឹងប្រែង កសាងសហគមន៍របស់ខ្លួន នៅគ្រប់សសរស្ដម្ភទាំងអស់។ សម្ដេចបន្តថា ទិដ្ឋភាពដ៏សំខាន់មួយ ក្នុងការកសាងសហគមន៍ប្រកបដោយភាពសុខដុម និងការយកចិត្តទុកដាក់ គឺការលើកកម្ពស់ការយល់ដឹងពីគ្នាទៅវិញទៅមកក្នុងចំណោមប្រជាពលរដ្ឋនៃរដ្ឋជាសមាជិក។ សម្ដេចបន្តថា ការខ្វះខាតការយល់ដឹងពីគ្នាទៅវិញទៅមកនេះបានធ្វើឱ្យចំណងមិត្តភាពកាន់តែចុះខ្សោយ។ ការការពារការរស់នៅរួមគ្នាប្រកបដោយសន្ដិភាព និងភាពជាអ្នកជិតខាងល្អ ក៏ដូចជាស្មារតីសាមគ្គីភាពនៃភាពជាសហគមន៍ កាន់តែចុះខ្សោយ។សម្ដេចធិបតីបន្តថា ការមិនជឿទុកចិត្តគ្នាទៅវិញទៅមក អនុញ្ញាតឱ្យមាននូវលទ្ធិជាតិនិយម, លទ្ធិប្រជាភិថុត, លទ្ធិកែប្រែនិយម ដ៏តូចចង្អៀត ព្រមទាំងការឃោសនា ដែលនាំឱ្យមានការបែកបាក់ កាន់តែមានអំណាចដែលអាចប៉ះពាល់ដល់ការកសាងសហគមន៍។ សម្ដេចបន្តថា ដើម្បីទប់ទល់នឹងនិន្នាការដ៏គ្រោះថ្នាក់នេះ អាស៊ានត្រូវពង្រីកការផ្លាស់ប្ដូររវាងយុវជន និងការផ្លាស់ប្ដូរផ្នែកសិក្សាអប់រំ កិច្ចសហប្រតិបត្តិការវប្បធម៌ ការចូលរួមផ្នែកសេដ្ឋកិច្ច ភាពជាដៃគូរប្រព័ន្ធផ្សព្វផ្សាយ និងអន្តរកម្មផ្សេងទៀតឱ្យបានរឹងមាំ។ សកម្មភាពទាំងនេះ នឹងធានាថា មនុស្សជំនាន់បច្ចុប្បន្ន និងជំនាន់ក្រោយយល់ដឹងពីគ្នាទៅវិញទៅមកកាន់តែច្បាស់។ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា បទពិសោធន៍របស់អាស៊ាន បានបង្ហាញថា សន្ដិភាពបង្កើតលក្ខណ្ឌសម្រាប់វិបុលភាព ហើយជាគោលដៅចុងក្រោយវិបុលភាពត្រូវតែបម្រើដល់ប្រជាជន។ ការណ៍នេះ គឺជាស្នូលដ៏សំខាន់ ក្នុងការបង្កើតអនាគតរួមគ្នារបស់អាស៊ាន ក្នុងពិភពលោកដែលកាន់តែមានភាពមិនប្រាកដប្រជាខ្ពស់ អាស៊ានត្រូវតែរក្សាការរួបរួមគ្នា ភាពធន់ ការគិតគូរបែបវែងឆ្ងាយ និងការជឿទុកចិត្តលើសមត្ថភាពក្នុងការកំណត់ជោគវាសនារបស់ខ្លួន។ សម្ដេចធិបតីបន្តថា យើងត្រូវតែបន្តប្រកាន់ខ្ពាប់នូវគោលការណ៍ដែលបានតម្រង់ទិសភាពជោគជ័យរបស់យើង ពោលគឺ៖ ការគោរពអធិបតេយ្យភាព ការដោះស្រាយជម្លោះដោយសន្ដិវិធី កិច្ចសន្ទនា កិច្ចសហប្របត្តិការ បរិយាបន្ន និងការទទួលខុសត្រូវរួមគ្នា។ ការណ៍នេះ នឹងអនុញ្ញាតឱ្យអាស៊ាន បន្តដើរតួជាកម្លាំងនៃស្ថិរភាពជាស្នូលនៃកំណើន និងជាតំបន់នៃកាលានុវត្ត និងក្ដីសង្ឃឹម៕

សម្ដេចធិបតី៖ទស្សនៈដែលថា រដ្ឋជាមាជិកមួយអាចពឹងផ្អែកលើខ្លួនឯងទាំងស្រុងនៅក្នុងខ្សែច្រវាក់ផ្គត់ផ្គង់ទាំងមូលគឺជាការគិតបែបស្រមៃប៉ុណ្ណោះ

2026/06/10 02:32:43 am        108
ក្នុងឱកាសថ្លែងសុន្ទរកថាក្នុងពិធីបើកវេទិកាអនាគតរបស់អាស៊ានលើកទី៣ ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៦ នៅទីក្រុងហាណូយ ប្រទេសវៀតណាម, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានលើកឡើងថា ទស្សនៈដែលថា រដ្ឋជាមាជិកមួយអាចពឹងផ្អែកលើខ្លួនឯងទាំងស្រុងនៅក្នុងខ្សែច្រវាក់ផ្គត់ផ្គង់ទាំងមូលរបស់ខ្លួន គឺជាការគិតបែបស្រមៃប៉ុណ្ណោះ ខណៈដើម្បីជាប្រយោជន៍ដល់អនាគតនៃសេដ្ឋកិច្ចអាស៊ាន គឺមិនត្រូវរំលាយ ឬផ្ដាច់ខ្លួនចេញពីប្រព័ន្ធដែលបាននាំមកនូវកាលានុវត្តភាពនៃសេដ្ឋកិច្ចរួមសម្រាប់សហគមន៍ទាំងមូលនោះឡើយ។សម្ដេចធិបតីបានថ្លែងថា ចំពោះបញ្ហាសេដ្ឋកិច្ច៖ បច្ចុប្បន្នពិភពលោកបាននឹងកំពុងរងការញាំញី ដោយពហុវិបត្តិ ដែលកើតឡើងជាបន្តបន្ទាប់ ការណ៍នេះធ្វើឱ្យបញ្ហានៃការអភិវឌ្ឍប្រកបដោយចីរភាពលែងសូវមានភាពលេចធ្លោនៅលើឆាកអន្តរជាតិ។ សម្ដេចធិបតី បន្តថា ជាការពិតយើងកំពុងមើលឃើញនូវការដើរថយក្រោយនៃដំណើរការអភិវឌ្ឍរបស់រដ្ឋតូចៗ ដែលធ្លាប់ពឹងផ្អែកយ៉ាងខ្លាំងលើសន្ដិភាព ភាពបើកជំហរ ពាណិជ្ជកម្មអន្តរជាតិ និងសណ្ដាប់ធ្នាប់អន្តរជាតិដែលផ្អែកលើច្បាប់ ដើម្បីឈានជើងឡើងជាបណ្ដើៗ លើជណ្ដើនៃការអភិវឌ្ឍ។ សម្ដេចធិបតី បានបន្តថា ការពិភាក្សាអំពីអនាគតនៃសេដ្ឋកិច្ចអាស៊ាន យើងមិនអាចបំភ្លេចបាននូវសារៈសំខាន់នៃការការពារសមិទ្ធផលដែលអាស៊ានសម្រេចបានរួមគ្នា ក្នុងការកសាងសហគមន៍សេដ្ឋកិច្ចអាស៊ាន ដែលកាន់តែមានសមាហរណកម្មនោះទេ។ សម្ដេចធិបតី បានលើកឡើងថា ទស្សនៈដែលថា រដ្ឋជាមាជិកមួយ អាចពឹងផ្អែកលើខ្លួនឯងទាំងស្រុងនៅក្នុងខ្សែច្រវាក់ផ្គត់ផ្គង់ទាំងមូលរបស់ខ្លួន គឺជាការគិតបែបស្រមៃប៉ុណ្ណោះ ដើម្បីជាប្រយោជន៍ដល់អនាគតនៃសេដ្ឋកិច្ចអាស៊ាន យើងមិនត្រូវរំលាយ ឬផ្ដាច់ខ្លួនចេញពីប្រព័ន្ធដែលបាននាំមកនូវកាលានុវត្តភាពនៃសេដ្ឋកិច្ចរួម សម្រាប់សហគមន៍ទាំងមូលនោះឡើយ។ សម្ដេចធិបតី បញ្ជាក់ថា ក្នុងន័យនេះ អាស៊ានត្រូវតែ បន្តដើរតួជា អ្នកការពារប្រព័ន្ធពាណិជ្ជកម្មពហុភាគី ដែលសេរី បើកជំហរ បរិយាបន្ន ផ្អែកលើច្បាប់ ដោយមានអង្គការពាណិជ្ជកម្មពិភពលោក (WTO) ជាស្នូល ទាញយកប្រយោជន៍ឱ្យបានជាអតិបរិមា ពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីដែលមានស្រាប់ តាមរយៈការដំឡើងកម្រិត និងការអនុវត្តឱ្យបានពេញលេញ ប្រកបដោយប្រសិទ្ធភាព បន្តធ្វើសមាហរណកម្មតំបន់ឱ្យកាន់តែស៊ីជម្រៅ និងវិនិយោគលើវិស័យដែលកំណត់អនាគតនៃកំណើន រួមមាន៖ បញ្ញាសិប្បនិម្មិត (AI) បរិវត្តកម្មឌីជីថល អន្តរកាលបៃតង ខ្សែច្រវាក់ផ្គត់ផ្គង់ ប្រកបដោយភាពធន់ សេដ្ឋកិច្ចពណ៌ខៀវ សេដ្ឋកិច្ចច្នៃប្រឌិត (Creative Economy) វិទ្យាសាស្រ្ដ បច្ចេកវិទ្យា និងនវានុវត្តន៍៕

សម្តេចធិបតី និងលោកជំទាវបណ្ឌិត អញ្ជើញនិវត្តន៍ពីទីក្រុងហាណូយ បន្ទាប់ពីបានចូលរួមវេទិកាអនាគតរបស់អាស៊ានលើកទី៣ និងទស្សនកិច្ចផ្លូវការនៅវៀតណាម

2026/06/10 02:23:26 am        219
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត​​ នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ​ ចន្ទមុន្នី ហ៊ុនម៉ាណែត ដឹកនាំគណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ចាកចេញពីអាកាសយានដ្ឋានអន្តរជាតិទីក្រុងហាណូយ សាធារណរដ្ឋសង្គមនិយមវៀតណាម នាល្ងាចថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៦ បន្ទាប់ពីបានអញ្ជើញទៅចូលរួម វេទិកាអនាគតរបស់អាស៊ានលើកទី៣ និងទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៦។

សម្ដេចធិបតី៖កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោះស្រាយបញ្ហាដែនសមុទ្រជាមួយថៃគឺដើម្បីប្រយោជន៍រួមរបស់ប្រទេសទាំងពីរ សន្ដិភាព និងស្ថិរភាពក្នុងតំបន់

2026/06/10 02:17:18 am        146
ក្នុងឱកាសថ្លែងសុន្ទរកថាក្នុងពិធីបើកវេទិកាអនាគតរបស់អាស៊ានលើកទី៣ ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៦ នៅទីក្រុងហាណូយ ប្រទេសវៀតណាម, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ជាថ្មីថា សេចក្ដីសម្រេចនាពេលថ្មីៗនេះរបស់កម្ពុជា ក្នុងការផ្គួចផ្ដើមយន្តការផ្សះផ្សាដោយចាប់បង្ខំក្រោមក្របខណ្ឌអនុញ្ញាអង្គការសហប្រជាជាតិស្ដីពីនីតិសមុទ្រ បានបង្ហាញពីបំណងដ៏ស្មោះរបស់កម្ពុជា ក្នុងការស្វែងរកដំណោះស្រាយដោយុត្តិធម៌ និងយូរអង្វែង ដែលឈរផ្អែកលើមូលដ្ឋានដ៏រឹងមាំលើច្បាប់អន្តរជាតិ។ សម្ដេចធិបតី បានបន្តថា ការបញ្ជាក់ពីការត្រៀមលក្ខណៈរបស់ប្រទេសថៃ ក្នុងការចូលរួមក្នុងកិច្ចសម្របសម្រួលក្រោមក្របខណ្ឌ UNCLUS នេះ គឺជាជំហានគួរឱ្យស្វាគមន៍មួយឆ្ពោះទៅរកការដោះស្រាយដោយសន្ដិវិធីលើតំបន់ទាមទារដែនសមុទ្រត្រួតស៊ីគ្នា ដំណោះស្រាយនេះ គឺជាផលប្រយោជន៍រួមរបស់ប្រទេសទាំងពីរ និងរួមចំណែកដល់សន្ដិភាព និងស្ថិរភាពក្នុងតំបន់។ ក្នុងឱកាសនោះ សម្ដេចធីបតី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងទន្ទឹងរង់ចាំ ការគាំទ្ររបស់សហគមន៍អន្តរជាតិ រួមទាំងបណ្ដាប្រទេសជាសមាជិកអាស៊ាន ចំពោះបទឈប់បាញ់ និងការដោះស្រាយដោយសន្ដិវិធី រវាងកម្ពុជា និងថៃ ស្របតាមច្បាប់អន្តរជាតិ ព្រមទាំងគោលការណ៍នៃធម្មនុញ្ញអង្គការសហប្រជាជាតិ និងអាស៊ាន។ សម្ដេចធិបតីបន្តថា កម្ពុជាទន្ទឹងរង់ចាំនូវការយកចិត្តទុកដាក់ និងការគាំទ្រជាបន្តបន្ទាប់៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

មនុស្ស ១៦នាក់ត្រូវបានសម្លាប់ ក្នុងហេតុការណ៍សង្ស័យជាការ​បំផ្ទុះគ្រាប់បែកអត្តឃាត នៅភាគពាយ័ព្យប៉ាគីស្ថាន
09/18/2026 06:09 PM
រុស្ស៊ីបាញ់បង្ហោះរ៉ូកែត​​ Soyuz-2.1b ដឹកជញ្ជូនយានអវកាស
09/18/2026 06:09 PM
ការប្រយុទ្ធគ្នានៅយេម៉ែន បង្ខំឲ្យមនុស្ស ១១២.០០០នាក់ ផ្លាស់ទីលំនៅ និងរាប់ពាន់នាក់ទៀត ភៀសខ្លួនទៅជីប៊ូទី
09/18/2026 06:09 PM
បុរសអ៊ីស្រាអែលម្នាក់ត្រូវបានចាប់ខ្លួនពាក់ព័ន្ធនឹងការសង្ស័យមានទំនាក់ទំនងជាមួយក្រុមហាម៉ាស និងចារកម្មអ៊ីរ៉ង់
09/18/2026 06:09 PM
ប្រធានាធិបតី​កូរ៉េខាងត្បូង លោក Lee បញ្ជាក់​ថា លោកគ្មានបំណងស្វែងរកអាណត្តិទី២ ឡើយ
09/18/2026 06:09 PM
ស្ថាប័នសុខាភិបាលអាហ្វ្រិក៖ ការផ្ទុះឡើងនៃជំងឺអេបូឡា នៅកុងហ្គោ នៅតែមានសភាពធ្ងន់ធ្ងរ
09/18/2026 06:09 PM
អាមេរិកដាក់ទណ្ឌកម្មលើវេទិកាជួញដូររូបិយប័ណ្ណគ្រីបតូរបស់អ្នកជំនាញហិរញ្ញវត្ថុអ៊ីរ៉ង់
09/18/2026 06:09 PM
កងទ័ពយេម៉ែន៖ យុទ្ធជន​ក្រុមហ៊ូទី ៣០នាក់ ត្រូវបានសម្លាប់ ពេល​ប្រយុទ្ធ​គ្នានៅភាគខាងលិចក្រុង Taiz
09/18/2026 06:09 PM
សង្គ្រាមអ៊ីរ៉ង់ បង្កការបែកបាក់យ៉ាងជូរចត់ក្នុងសហគមន៍ជនអ៊ីរ៉ង់រស់នៅអាមេរិក
09/18/2026 06:09 PM
ការចរចាប្រាក់ឈ្នួលកម្មករលើកទី៣ នៅតែតឹងតែង ខណៈភាគីសហជីពនិងនិយោជករក្សាគោលជំហតួលេខដដែល
09/18/2026 06:09 PM