កម្ពុជា-ចិនបានចុះព្រមព្រៀងលើទំហំទឹកប្រាក់ ១,១៥៦ ប៊ីលានដុល្លារសម្រាប់គម្រោងព្រែកជីកហ្វ៊ូណនតេជោ
ចិនគាំទ្រគម្រោងព្រែកជីកហ្វូណនតេជោ ព្រោះវានឹងផ្ដល់អត្ថប្រយោជន៍យ៉ាងច្រើនដល់កម្ពុជា
ឯកឧត្តម ស៊ី ជីនពីង អញ្ជើញធ្វើមាតុភូមិនិវត្តន៍បន្ទាប់ពីបញ្ចប់​ទស្សនកិច្ចផ្លូវរដ្ឋ​រយៈពេល២ថ្ងៃ នៅកម្ពុជា
កម្ពុជា-ចិន ចុះហត្ថលេខាលើឯកសារកិច្ចសហប្រតិបត្តិការចំនួន ៣៧ គ្របដណ្តប់​លើវិស័យជាច្រើន

នយោបាយ​ និង ការអភិវឌ្ឍន៍

រដ្ឋសភា អនុម័តជាឯកច្ឆន្ទលើសេចក្តីព្រាងច្បាប់ប្រឆាំងការមិនទទួលស្គាល់ឧក្រិដ្ឋកម្ម​ក្នុងរបបកម្ពុជាប្រជាធិបតេយ្យ

2025/02/18 09:08:18 am        152
ភ្នំពេញ៖ សមាជិក-សមាជិកា​នៃរដ្ឋសភាទាំងអស់បានអនុម័តជាឯកច្ឆន្ទ​លើសេចក្តីព្រាងច្បាប់​ប្រឆាំងការមិនទទួលស្គាល់ឧក្រិដ្ឋកម្មក្នុងរបបកម្ពុជាប្រជាធិបតេយ្យ។ការអនុម័តជាឯកច្ឆន្ទនេះធ្វើឡើងក្រោមអធិបតីភាពរបស់សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា អញ្ជើញដឹកនាំបន្តសម័យប្រជុំលើកទី៣ ដើម្បីពិភាក្សា និងអនុម័តលើច្បាប់ប្រឆាំងការមិនទទួលស្គាល់ឧក្រិដ្ឋកម្មក្នុងរបបកម្ពុជាប្រជាធិបតេយ្យ នាព្រឹកថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៥ នៅវិមានរដ្ឋសភា។ការអនុម័តលើសេចក្តីព្រាងច្បាប់នេះ មានសំឡេងគាំទ្រពីសមាជិក-សមាជិការនៃរដ្ឋសភាសរុប ១១៥សំឡេង។គោលបំណងនៃការបង្កើតច្បាប់ស្តីពី ការប្រឆាំងការមិនទទួលស្គាល់ឧក្រិដ្ឋកម្មដែលប្រព្រឹត្តឡើងក្នុងរយៈកាលនៃកម្ពុជាប្រជាធិបតេយ្យនេះ ដោយផ្អែកទៅលើទិដ្ឋភាពរួមផ្នែកប្រវត្ដិសាស្ដ្រ និងឧក្រិដ្ឋកម្មក្នុងសម័យខ្មែរក្រហម រួមមាន ឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ ឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ និងការរំលោភបំពានធ្ងន់ធ្ងរលើអនុសញ្ញាទីក្រុងហ្សឺណេវឆ្នាំ១៩៤៩ ដែលជាការរំលោភយ៉ាងធ្ងន់ធ្ងរទៅលើច្បាប់ព្រហ្មទណ្ឌកម្ពុជា ការរំលោភទៅលើច្បាប់មនុស្សធម៌អន្ដរជាតិ ព្រមទាំងការរំលោភលើអនុសញ្ញាអន្ដរជាតិដែលកម្ពុជាទទួលស្គាល់។ក្នុងសេចក្តីព្រាងច្បាប់នេះមាន៧មាត្រា ដោយបានចែងថា ការមិនទទួលស្គាល់ ឬបដិសេធវត្តមាននៃឧក្រិដ្ឋកម្មក្នុងសម័យខ្មែរក្រហម មិនមែនជាការអនុវត្ដនូវសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិនោះទេ ប៉ុន្ដែផ្ទុយទៅវិញ ជាការប្រមាថយ៉ាងធ្ងន់ធ្ងរដល់វិញ្ញាណក្ខន្ធអ្នកដែលបានពលី និងបាត់បង់ជីវិត នៅក្នុងសម័យដ៏ខ្មៅងងឹត និងជាការឈឺចាប់របស់ជនរងគ្រោះដែលបានរស់រានមានជីវិតរហូតមកដល់សព្វថ្ងៃ។ការបង្កើត «ច្បាប់ស្តីពីការប្រឆាំងការមិនទទួលស្គាល់ឧក្រិដ្ឋកម្មដែលប្រព្រឹត្តឡើងក្នុងរយៈកាលនៃកម្ពុជាប្រជាធិបតេយ្យ” គឺបន្ទាប់ពីក្រុមអ្នកនយោបាយ លើកឡើងថា គុកទួលស្លែងឬមន្ទីរសន្តិសុខ-ស ២១ ដែលបានសម្លាប់មនុស្សប្រមាណ ២ម៉ឺននាក់ ថាជាគុកសិប្បនិមិ្មត៕

ចលនាផ្តាច់ខ្លួនរបស់សមាជិកបក្សប្រឆាំងនៅតែបន្តកើតមានដូចភ្លៀងរលឹម

2025/02/17 09:45:25 am        164
បើទោះបីក្រុមក្បាលរឹងជ្រុលនិយមមួយក្តាប់តូចនៅតែចិញ្ចឹមចិត្តវាយប្រហារមកលើរាជរដ្ឋាភិបាលនិង​ក្រុម​គ្រួសាររបស់សម្តេចតាមរយៈឧបាយកលពិសពុលដ៏ខ្មៅកខ្វក់នានា ប៉ុន្តែ​បេក្ខជនជា​ក្រុម​ប្រឹក្សា សមាជិក សមាជិកគណបក្សប្រឆាំងនៅតាមមូលខេត្ត រាជធានី ខេត្ត ក្រុង ស្រុកខណ្ឌ​ទូទាំង​ប្រទេស​បាន​ក្លាយ​ជា​ចលនា​ផ្តាច់​ខ្លួន​ដូច​ទឹក​បាក់​ទំនប់​ដោយ​សុំ​ចូល​មក​រួម​រស់​ជា​មួយ​គណបក្សប្រជាជនកម្ពុជា។ជាក់ស្តែងកាលពីម្សិលមិញនេះ តាមប្រភពតេឡេក្រាមផ្លូវការរបស់សម្តេចតេជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា និងជាប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​ត្រូវ​បាន​គេ​មើល​ឃើញ​មាន​បេក្ខ​ជន​ជា​ក្រុម​ប្រឹក្សា​គណបក្សភ្លើងទៀនឃុំកំពង់អុស ស្រុកជលគិរី ខេត្តកំពង់ឆ្នាំងចំនួន១០រូប សកម្មជន​គណបក្ស​ភ្លើងទៀនភូមិខ្នាច ឃុំគុស ស្រុកត្រាំកក់ ខេត្តតាកែវចំនួន៦រូប បាន​គោរពស្នើ​សម្តេចតេជោ ហ៊ុន សែន សុំចូលមករួមរស់ជាមួយគណបក្សប្រជាជនកម្ពុជាវិញ។ក្នុង​ការគោរពស្នើសុំនេះ ពួក​គាត់​បាន​បង្ហាញ​អំពី​ការ​ដែល​បាន​សម្រេច​ចាក​ចេញ​ពី​បក្ស​ប្រឆាំង​មក​រួមរ​ស់​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​វិញ​នេះ​ដោយ​សារ​តែ​អស់​ជំនឿ​លើ​គោល​នយោបាយ និង​ការ​ដឹកនាំ​របស់​គណបក្ស​ខ្លួន​ដែល​ជា​និច្ចកាល​តែង​តែ​ញុះញង់​លាប​ពណ៌​រាជ​រដ្ឋាភិបាល​បង្ក​អស្ថិរភាព ដើម្បី​តែការ​ផ្តួល​រំលំ​រាជ​រដ្ឋាភិបាល​ដែល​មិន​បាន​គិត​អំពី​សេចក្តី​សុខ​របស់​ពលរដ្ឋ និង​ផល​ប្រយោជន៍ជាតិជាធំសូម្បីតែបន្តិច។សូមបញ្ជាក់ថា ចលនាផ្តាច់ខ្លួនរបស់មន្ត្រីថ្នាក់ដឹកនាំ សកម្មជន សមាជិក សមាជិកា​របស់​បក្ស​ប្រឆាំង​សុំ​ចូល​មក​រួម​រស់​ជាមួយ​គណបក្ស​ប្រជាជ​ន​កម្ពុជា​បើ​គិត​ចាប់​តាំង​ពី​ក្រោយ​ការ​បោះ​ឆ្នោត​ឆ្នាំ​២០១៨មកមានរហូតដល់រាប់ម៉ឺននាក់។នេះបើតាមឯកឧត្តម សុខ ឥសាន សមាជិកព្រឹទ្ធសភា និងជាអ្នកនាំពាក្យរបស់គណបក្សប្រជាជនកម្ពុជាបានឱ្យBTV News ដឹងកាល​ពី​ពេល​កន្លង​មក​នេះ​៕ អត្ថបទ៖ មុត សុទ្ធ

ក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានក្រុងរុនតាឯកតេជោសែន ធ្វើការផ្សព្វផ្សាយពីលទ្ធផលសន្និបាតបក្សដល់សមាជិក

2025/02/16 04:15:30 pm        147
ក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋាន ក្រុងរុនតាឯកតេជោ ខេត្ដសៀមរាប នៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៥នេះ បានធ្វើការផ្សព្វផ្សាយពីលទ្ធផលនៃសន្និបាត គណៈកម្មាធិការកណ្ដាលលើកទី៤៥ អាណត្ដិទី៥ របស់គណបក្សប្រជាជនកម្ពុជា ដល់សមាជិកសមាជិការបស់ខ្លួន នៅសង្កាត់បល្ល័ង្ក ក្រុងរុនតាឯកតេជោសែន ខេត្ដសៀមរាប។លោក អ៊ឹង សុភ័ណ ប្រធានគណបក្សក្រុងរុនតាឯកតេជោសែន ខេត្ដសៀមរាប បានលើកឡើងនូវរបាយការណ៍ ពីសភាពការទូទៅ ការងារគណបក្សឆ្នាំ២០២៤ និងទិសដៅភារកិច្ចឆ្នាំ២០២៥ ដល់សមាជិកសមាជិកាឱ្យបានយល់កាន់តែច្បាស់ដែលគណបក្សប្រជាជនបានអនុវត្ដកន្លងមក។ លោកបានលើកឡើងថា ដើម្បីជំរុញការអនុវត្តកម្មវិធីនយោបាយរបស់គណបក្សសម្រាប់ការកសាង និងការពារមាតុភូមិ ឆ្នាំ២០២៣-២០២៨ និងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភាឱ្យកាន់តែមានប្រសិទ្ធភាព និងប្រសិទ្ធផលឆ្លើយតបទៅនឹងក្តីសង្ឃឹមទុកចិត្តរបស់ប្រជាជន អង្គការចាត់តាំងគណបក្សគ្រប់ថ្នាក់ គ្រប់ផ្នែក គ្រប់ស្ថាប័ន និងមន្ត្រីគ្រប់រូប ត្រូវយកចិត្តទុកដាក់អនុវត្តនូវទិសដៅភារកិច្ចសំខាន់ៗផងដែរ។ លោកបន្ដថា ទិសដៅការងារទូទៅ ត្រូវពង្រឹងធ្លុងមហាសាមគ្គីជាតិក្រោមបាវចនា ជាតិ សាសនា ព្រះមហាក្សត្រ ការពារយ៉ាងគត់មត់នូវ ឯករាជ្យ អធិបតេយ្យ និងបូរណភាពទឹកដី។ប្ដេជ្ញារថែរក្សា ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកង កម្លាំងនៃប្រទេសជាមិត្តជិតខាង ដើម្បីធានានូវសន្តិភាព និងការកសាងតំបន់ព្រំដែនប្រកបដោយមិត្តភាព សាមគ្គីភាព សហប្រតិបត្តិការ និងអភិវឌ្ឍន៍។ លោកថា ការពារដាច់ខាតនូវសន្តិភាព និងស្ថិរភាពនយោបាយ មិនឱ្យកម្លាំងអមិត្តណា ឬក្រុមជ្រុលនិយម ណាមកបង្កកលិយុគបំផ្លាញសន្តិភាព និងសេចក្តីសុខរបស់ប្រជាជនកម្ពុជាបានឡើយ។ ជាមួយគ្នានោះ ក៏ត្រូវអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវពាក្យរស្លោក “អរគុណសន្តិភាព ហើយរួមគ្នា លើកកម្ពស់ -វប្បធម៌សន្តិភាព នៅកម្ពុជា ពិសេសការចូលរួមការពារ និងថែរក្សាឱ្យបានដាច់ខាតនូវ “សុខសន្តិភាព» ដែលជាអាយុជីវិតរបស់ជាតិ និងជាគ្រឹះដ៏មានតម្លៃបំផុតសម្រាប់ការអភិវឌ្ឍជាតិ និងភាពសុខ សាន្តរបស់ប្រជាជនកម្ពុជា។នាឱកាសនោះ ឯកឧត្ដម សែម រតនា ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋាន ក្រុងរុនតាឯកតេជោសែន បានលើកឡើងនៃលទ្ធផលសន្និបាតគណៈកម្មាធិការកណ្តាលលើកទី៤៥អាណត្តិទី៥ របស់គណបក្សប្រជាជនកម្ពុជាផងដែរ។ ឯកឧត្ដម បានលើកឡើងថា សន្និបាតដែលធ្វើឡើងរយៈពេលពីរថ្ងៃនេះបានសម្រេចការងារជាច្រើន ដូចជា ពិភាក្សា និងអនុម័តរបាយការណ៍ស្តីពី «សភាពការណ៍ទូទៅ និងការងារគណបក្ស ឆ្នាំ២០២៤ និងទិសដៅភារកិច្ច ឆ្នាំ២០២៥»។ បោះឆ្នោតជ្រើសតាំងបំពេញបន្ថែមសមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាល ចំនួន៤រូប។ គាំទ្រទាំងស្រុងរបាយការណ៍បន្ថែមរបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្ស និងជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាអំពី “ស្ថានការណ៍ទូទៅ ជាពិសេសការងារសេដ្ឋកិច្ច សង្គមបានជ្រួតជ្រាបយ៉ាងស៊ីជម្រៅនូវមតិដឹកនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្ស ស្តីពីទស្សនៈសភាពការណ៍ជាតិ សភាពការណ៍អន្តរជាតិ និងទិសដៅការងារ របស់គណបក្សសម្រាប់រយៈពេលបន្ត។ ឯកឧត្ដមបន្ថែមថា អង្គសន្និបាតបានកត់សម្គាល់ប្រកបដោយមោទនភាពចំពោះសភាពការណ៍ទូទៅក្នុងឆ្នាំ២០២៤ ដែលធានាដល់ដំណើរការអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គម និងការរស់នៅដ៏សុខសាន្តរបស់ប្រជាជននៅក្រោមម្លប់នៃសន្តិភាព។ ឯកឧត្ដមបញ្ជាក់ថា អំឡុងពេលនេះ ទោះបីត្រូវជួបការលំបាក ក៏រាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភា ដែលជារាជរដ្ឋាភិបាលបន្តវេនរបស់គណបក្សប្រជាជនកម្ពុជា បានបំពេញបេសកកម្មដ៏ឧត្តុង្គឧត្តមជាប្រវត្តិសាស្ត្ររបស់ខ្លួន ដោយជោគជ័យ ក្នុងការដឹកនាំអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដែលបានឆ្លើយតប ទៅនឹងសេចក្តីសង្ឃឹម និងការជឿជាក់របស់ប្រជាជន។ ជាក់ស្តែង សន្តិភាព ស្ថិរភាពនយោបាយ អធិបតេយ្យជាតិ និងបូរណភាពទឹកដី ត្រូវបានរក្សាការពារយ៉ាងគត់មត់, សន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពសង្គមមានភាពរឹងមាំ ព្រមជាមួយនឹងការធានាបាននូវស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ស្ថិរភាពហិរញ្ញវត្ថុសាធារណៈ និងស្ថិរភាពនៃជីវភាពរបស់ប្រជាជន៕

វិទ្យាស្ថានបច្ចេកទេសបណ្តារាជធានី-ខេត្ត ចេញញត្តិថ្កោលទោស​ការប៉ុនប៉ងធ្វើឃាតសម្តេចតេជោ តាមរយៈដ្រូន

2025/02/16 10:53:50 am        96
បណ្តាវិទ្យាស្ថានបច្ចេកទេសនៅតាមរាជធានី-ខេត្តទាំងអស់នៅកម្ពុជា បានចាត់ទុកការប៉ុនប៉ង ធ្វើ​ឃា​តសម្តេចតេជោ ហ៊ុន សែន តាមរយៈ​ដ្រូន​នេះ​គឺ​ជា​ទង្វើ​ភេរវកម្ម និង​មាន​គោល​បំណង​បំផ្លិត​បំផ្លាញ​សុខសន្តិភាពរបស់កម្ពុជា ដែលកំពុងមានសព្វថ្ងៃនេះ ខណៈការ​ប៉ុន​ប៉ង​របស់​ក្រុម​ឧទ្ទាម​ទាំង​នោះ​មិនគួរ លើកលែង និងត្រូវចាប់ខ្លួនយកមកផ្តន្ទាទោសឲ្យខាងតែបាន។តាមរយៈញត្តិរបស់វិទ្យាស្ថានបច្ចេកទេសនៅតាមបណ្តារាជធានី-ខេត្តទាំងនោះបានសង្កត់ធ្ងន់ថា« យើងខ្ញុំជាគណៈគ្រប់គ្រង លោកគ្រូ អ្នកគ្រូ និងសិស្ស-និស្សិត នៃ​វិទ្យាស្ថាន​សូម​ថ្កោល​ទោស​យ៉ាង​ដាច់អហង្ការ ចំពោះជនដែលរៀបចំគម្រោងវាយប្រហារដោយដ្រូន ចូលភូមិគ្រឹះសម្តេចតេជោ ដែល​នេះ​ជាអំពើ ភេរវកម្ម ប៉ុនប៉ងធ្វើឃាតថ្នាក់ដឹកនាំជាស្ថាបនិក បិតាសន្តិភាព ជា​មគ្គុទេសក៍​ឯក​ដ៏​ឆ្នើម និងជាឥស្សរជន ជាន់ខ្ពស់របស់ជាតិនេះ ជាអំពើខុសច្បាប់ យង់ឃ្នង និងឃោឃៅ​បំផុត​ដោយ​មាន​គោលបំណងទាញកម្ពុជា ឲ្យធ្លាក់ទៅភាពវឹកវរ និងអសន្តិសុខសង្គម ប៉ុន្តែជាអកុសល គម្រោង​នេះត្រូវបានធ្វើការទប់ស្កាត់ទាន់ពេល វេលា»។តាមរយៈញត្តិទាំងនោះបានលើកឡើងទៀតថា សកម្មភាពដ៏ថោកទាបរបស់ក្រុមអគតិទាំងនោះ មិន​ត្រឹម​តែធ្វើឲ្យបាត់បង់នូវសុខសន្តិភាព ស្ថិរភាព និងប៉ះពាល់ ដល់សេដ្ឋកិច្ច​សង្គម​ជាតិ​ទាំង​មូល​ប៉ុណ្ណោះ​ទេ ប៉ុន្តែនឹងនាំមកនូវឱភាពប្រទេសជាតិ បង្អាក់ការរីកចម្រើន និងការអភិវឌ្ឍជាតិ ព្រម​ទាំង​ធ្វើឲ្យបាត់បង់នូវសមិទ្ធផលដែល សម្តេចតេជោក៏ដូចជាប្រជាជនខ្មែរគ្រប់រូប ដែល​បាន​ខិត​ខំ​កសាង​ដោយលំបាករយៈពេលកន្លងមកផងដែរ»។តាមរយៈញត្តិដដែលនេះ បានលើកឡើងទៀតថា«សូមប្រកាសថ្កោលទោសយ៉ាងដាច់អហង្ការ និង​ចាត់​ទុកទង្វើរបស់ជនអន្ធពាល ដែលជាជនដៃដល់រៀបចំគម្រោងវាយប្រហារដោយដ្រូនចូលក្នុងភូមិ គ្រឹះរបស់សម្តេចតេជោ ប៉ុនប៉ងធ្វើឃាតសម្តេច និងក្រុមគ្រូសារដែលជាទង្វើដ៏ស្មោគក្រោកជាទីបំផុត ក្នុង គោលដៅបំបែបបំបាក់សាមគ្គីភាព និងសុខសន្តិភាពរបស់ប្រទេសជាតិជាដើម»៕ អត្ថបទ៖ បាន ចក់ 

អ្នកវិភាគ និងអ្នកឃ្លាំមើល៖ ទណ្ឌិតក្បត់ជាតិបីជំនាន់ សម រង្ស៊ី នៅតែមិនព្រមបោះបង់​គំនិត​ច្រណែន​ឈ្នានីសថ្នាក់ដឹកនាំរាជរដ្ឋាភិបាល

2025/02/16 10:35:38 am        98
អ្នកវិភាគភូមិសាស្រ្តនយោបាយ និងអ្នកឃ្លាំមើលការអភិវឌ្ឍន៍សង្គមបានលើកឡើងថា ទណ្ឌិត សម រង្ស៊ី អតីតមេដឹកនាំក្រុមប្រឆាំងជ្រុលនិយមនៅក្រៅស្រុក នៅតែមិនព្រមបោះបង់គំនិតច្រណែនឈ្នានីសថ្នាក់ដឹកនាំរាជរដ្ឋាភិបាល ខណៈបុគ្គលរូបនេះយកវេទិកាជួបជុំរបស់ខ្លួនមកវាយប្រហារសមត្ថភាពដឹកនាំរបស់សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត។លោក ថុង ម៉េងដាវីត អ្នកវិភាគភូមិសាស្រ្តនយោបាយ និងសន្ដិសុខបានថ្លែងថា៖«គំនិតច្រណែនឈ្នានីស និងគំនុំគុំគួនរបស់លោក សម រង្ស៊ី នឹងមិនងាយសាបរលាបទៅណាទេ ព្រោះគាត់នៅតែចិញ្ចឹមចិត្តចង់ឡើងអង្គុយកៅអីនាយករដ្ឋមន្រ្តី ដោយកន្លងមកគាត់ចង់អង្គុយកៅអីនាយករដ្ឋមន្រ្តីតាមរយៈបោះឆ្នោត តែគាត់លែងមានសង្ឃឹមបោះឆ្នោត ក៏យកពលរដ្ឋធ្វើជាចំណាប់ខ្មាំង ដើម្បីញុះញង់ឱ្យផ្ដួលរំលំរាជរដ្ឋាភិបាល ហើយដណ្ដើមកៅអីនាយករដ្ឋមន្រ្តីឱ្យគាត់»។លោកបន្តថា នយោបាយឈ្នានីសរបស់ទណ្ឌិត សម រង្ស៊ី និងគ្នីគ្នារបស់ខ្លួននឹងបន្តគ្មានគោលជំហរច្បាស់លាស់ និងគ្មានការទទួលខុសត្រូវចំពោះជាតិនោះទេ។ ក្រុមនេះពិតជាអ្នកនយោបាយចរិតមាន់ ត្រចៀកស ដែលហ៊ានប្រើប្រាស់ល្បិចកលស្មោគគ្រោកគ្រប់យុទ្ធសាស្រ្ត ដើម្បីបំពេញបំណងខ្លួនមហិជ្ជតារបស់ខ្លួន។អ្នកវិភាគរូបនេះបានបន្ថែមថា ទណ្ឌិត សម រង្ស៊ី បាននិងកំពុងតែបំផ្លាញជាតិរបស់ខ្លួន ប្រឆាំងនឹងផលប្រយោជន៍ប្រជាជន លុបបំបាត់សិទ្ធិអំណាចរបស់ពលរដ្ឋដែលមានចែងក្នុងរដ្ឋធម្មនុញ្ញតាមរយៈការញុះញង់ និងបង្ខំឱ្យពលរដ្ឋដើរតាមគំនិតខ្មៅងងឹតរបស់ខ្លួនឱ្យផ្ដួលរំលំរាជរដ្ឋាភិបាល និងបំផ្លាញលទ្ធិប្រជាធិបតេយ្យ ខណៈដែលកម្ពុជាកំពុងមានស្ថិរភាពនយោបាយ និងការអភិវឌ្ឍន៍ដោយឥតឈប់ឈរ។ ចំណែកលោក សំ សឿន អ្នកឃ្លាំមើលការអភិវឌ្ឍសង្គម និងនយោបាយបានថ្លែងថា៖«សម រង្ស៊ី បាននិងកំពុងបាត់បង់ភាពម្ចាស់ការលើខ្លួនឯង បោះបង់ប្រយោជន៍ជាតិ ហើយបង្កើតឱ្យមានចិត្តច្រណែនឈ្នានីស និងប្រើយុទ្ធសាស្ត្រនយោបាយដែលកាន់តែធ្វើឱ្យទណ្ឌិតរូបនេះប្រព្រឹត្តខុសម្តង ហើយម្តងទៀត និងកាន់តែមិនអាចជួយស្រោចស្រង់រួច។ គាត់កំពុងលួងនឹងអំនួតរបស់ខ្លួន ហើយមើលងាយសមត្ថភាពអ្នកដទៃ»។លោកបន្តថា សម រង្ស៊ី ដែលធ្វើនយោបាយគ្មានយុទ្ធសាស្ត្រច្បាស់លាស់ និងជាមនុស្សកំសាកញី បានត្រឹមតែដើរបំផ្លាញគេប៉ុណ្ណោះ។ គាត់បរាជ័យយ៉ាងអាម៉ាស់រៀងរាល់ពេលបោះឆ្នោត ហើយតែងតែឡាំប៉ា និងដើរញុះញង់បរទេសជាចៅហ្វាយនាយរបស់ខ្លួនឈប់ផ្តល់ជំនួយ ឈប់វិនិយោគ និងឈប់ទិញទំនិញពីកម្ពុជាជាដើម។អ្នកតាមដានស្ថានការណ៍សង្គមរូបនេះថា អ្នកនយោបាយគ្មានចក្ខុវិស័យដូចជាលោក សម រង្ស៊ីនេះ គឺធ្វើនយោបាយ តាំងពីមានបក្ស រហូតដល់អត់បក្សឈរជើង និងធ្វើនយោបាយតាំងពីនៅក្នុងស្រុករហូតដល់រត់ចោលស្រុក។ ឥឡូវនេះ ទណ្ឌិត សម រង្ស៊ី បានធ្វើដំណើរមកដល់ផ្លូវទាល់ច្រក និងស្ទើរដល់ទីបញ្ចប់នៃជីវិតនយោបាយ និងជីវិតតាមធម្មជាតិទៅហើយ។ការលើកឡើងរបស់ក្រុមអ្នកវិភាគបែបនេះ បន្ទាប់ពីលោក សម រង្ស៉ី បានចេញវីដេអូមួយវាយប្រហារមកលើការដឹកនាំរបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នៅលើបណ្តាញសង្គមហ្វេសប៊ុករបស់ខ្លួនកាលពីថ្ងៃទី ១៣ខែកុម្ភៈឆ្នាំ២០២៥។សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានហួសចិត្តចំពោះទណ្ឌិត សម រង្ស៉ី ដែលជាមនុស្សអង្គុយលើចង្អេរ លើកខ្លួនឯង ហើយសម្តេចបានបង្ហាញអារម្មណ៍គួរឱ្យសង្វេគជាខ្លាំងសម្រាប់អ្នកនយោបាយចាស់វស្សាម្នាក់នេះ។សម្តេចបានសរសេរនៅលើបណ្តាញសង្គមជាមួយនឹងការចែករំលែកវីដេអូប្រតិកម្មរបស់ស្រ្តីអតីតបក្សប្រឆាំងម្នាក់យ៉ាងដូច្នេះថា៖«ប្រហែលជាមកពីគាត់គ្មានមុខរបរប្រចាំថ្ងៃពិតប្រាកដ ទើបបានជាលោក សម រង្ស៉ី ឃើញតែដើរកាន់មេក្រូច្រៀងតាមហាង និងតាមវត្តនៅក្រៅប្រទេស ដើម្បីរៃអង្គាសលុយផ្គត់ផ្គង់ការចំណាយរបស់គាត់។ បទចម្រៀងរបស់គាត់មានខ្លឹមសារដដែលៗ គឺគ្មានអ្វីក្រៅពីការវាយប្រហារ និងមើលងាយអ្នកផ្សេង ជាពិសេសមកលើរូបខ្ញុំ និងក្រុមគ្រួសារក៏ដូចជា អំពាវនាវឱ្យប្រជាពលរដ្ឋផ្ដួលរដ្ឋាភិបាល»។សម្តេចបានបន្តថា៖«ក្តីស្រមៃរបស់គាត់មានតែមួយគត់តាំងពីដើមរហូតដល់ដំណាក់កាលចុងក្រោយនៃជីវិតរបស់គាត់ គឺចង់អង្គុយលើកៅអីនាយករដ្ឋមន្ត្រី។ បើដណ្ដើមមិនបានតាមការបោះឆ្នោត គឺមានតែជំរុញមនុស្សឱ្យទៅដណ្តើមយកឱ្យគាត់ ក្រោមរូបភាពបដិវត្តន៍ប្រឆាំងរដ្ឋអំណាច។ សម្ដេចបវរធិបតីបន្ថែមថា៖«តាមព័ត៌មានក្រៅផ្លូវការដែលទទួលបានចុងក្រោយនេះ គឺលោក សម រង្សី ចង់បង្កើតរដ្ឋាភិបាលនិរទេសមួយ ហើយចាត់តាំងខ្លួនឯងធ្វើជានាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាលនិរទេសនោះ។ សម រង្ស៊ី ហាក់ដូចជាមានការស្រមើស្រមៃ និងវិលវល់ច្រើនរហូតដល់មានមោទនភាពលើខ្លួនឯងដូចពាក្យខ្មែរមួយឃ្លាថា «អង្គុយលើចង្អេរ លើកខ្លួនឯង» ព្រមទាំងមើលងាយគេដូចគ្មានអ្នកណាចេះដល់ខ្លួន។ ដូច្នេះគួរឱ្យសង្វេគណាស់សម្រាប់អ្នកនយោបាយចាស់វស្សាម្នាក់នេះ»៕

គម្រោងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨ សម្រេចលទ្ធផល ៨៥,១២% ហើយ គិតត្រឹមថ្ងៃទី១២ ខែកុម្ភៈនេះ

2025/02/14 12:14:58 pm        163
ភ្នំពេញ៖ ផ្លូវជាតិលេខ៤៨ មានប្រវែងសរុប ១៤៨,០៣៨គីឡូម៉ែត្រ ដែលតភ្ជាប់ពីផ្លូវជាតិលេខ៤ ឆ្ពោះទៅខេត្តកោះកុង ត្រូវបានលើកកម្រិតគុណភាពជាប្រភេទបេតុងកៅស៊ូ(AC) ដែលបច្ចុប្បន្នកំពុងសម្រុកខ្លាំង ដើម្បីធានាសម្រេចវឌ្ឍនភាពតាមការគ្រោងទុកនៅបំណាច់រដូវប្រាំង ឆ្នាំ២០២៥ខាងមុខនេះ។ ក្នុងអំឡុងបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ដែលនឹងឈានចូលមកដល់នាពេលឆាប់ៗខាងមុខនេះ ប្រជាពលរដ្ឋអាចធ្វើដំណើរដោយភាពងាយស្រួល លែងលំបាកដូចមុនហើយ។ផ្លូវជាតិលេខ៤៨ គឺជាខ្សែផ្លូវដ៏សំខាន់ និងយុទ្ធសាស្ត្រ របស់រាជរដ្ឋាភិបាល ដែលជាបណ្ដាញតភ្ជាប់ប្រកបដោយសក្តានុពលសម្រាប់សេដ្ឋកិច្ច ពាណិជ្ជកម្ម ដឹកជញ្ជូន ភស្តុភារកម្ម ទេសចរណ៍។ ខ្សែផ្លូវនេះដើរតួនាទី ជាសរសៃឈាមសេដ្ឋកិច្ចដ៏មានសក្តានុពលរបស់កម្ពុជា ក៏ដូចជាខេត្តកោះកុង ក្នុងការជួយសម្រួលដល់ការតភ្ជាប់ទំនាក់ទំនងគមនាគមន៍ និងការធ្វើសមាហរណកម្មតភ្ជាប់ផ្ទៃក្នុងប្រទេស ជាពិសេសកំពង់ផែទឹកជ្រៅនៅក្រុងព្រះសីហនុ សំដៅរួមចំណែកក្នុងការជំរុញការដោះដូរពាណិជ្ជកម្ម វិនិយោគ និងការដឹកជញ្ជូនដំណាំកសិផល និងកសិឧស្សាហកម្ម ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ ឆាប់រហ័ស និងចំណាយតិច៕

សម្ដេចធិបតី នាយករដ្ឋមន្រ្ដី អញ្ជើញដឹកនាំសន្និបាតបូកសរុបសកម្មភាព និងលទ្ធផល​ការងារ​ចុះមូលដ្ឋាន​ប្រចាំឆ្នាំ២០២៤ និងទិសដៅអនុវត្តបន្តឆ្នាំ២០២៥ របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន

2025/02/14 10:37:33 am        100
ភ្នំពេញ៖ នៅព្រឹកថ្ងៃសុក្រ ទី១៤ ខែកុម្ភៈ ឆ្នាំ ២០២៥នេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដឹកនាំសន្និបាតបូកសរុបសកម្មភាព និងលទ្ធផលការងារចុះមូលដ្ឋានប្រចាំឆ្នាំ២០២៤ និងទិសដៅអនុវត្តបន្តឆ្នាំ២០២៥ របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន នៅវិមានសន្តិភាព។រាជរដ្ឋាភិបាលចាត់ទុកការចុះបំពេញការងារតាមមូលដ្ឋាន គឺជាវិធីសាស្ត្ររបស់រាជរដ្ឋាភិបាល ក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីបម្រើផលប្រយោជន៍ និងសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ។ ការចូលរួមចំណែកប្រកបដោយការយកចិត្តទុកដាក់ និងការអនុវត្តភារកិច្ចយ៉ាងសកម្ម ដោយការទទួលខុសត្រូវខ្ពស់ ពីថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធទាំងអស់ សម្រេចបាននូវវឌ្ឍនភាពនិងសមិទ្ធផលជាច្រើន ក្នុងការអនុវត្តនូវយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ កម្មវិធីគោលនយោបាយជាអាទិភាពទាំង៦ វិធានការគន្លឹះទាំង៥ ព្រមទាំងកិច្ចការ កែទម្រង់សំខាន់នានា របស់រាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភា សំដៅរួមចំណែកថែរក្សាសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ឱ្យកាន់តែរឹងមាំប្រកបដោយចីរភាព បរិយាបន្ន និងផ្ដល់ផលប្រយោជន៍ដល់ប្រជាជន៕

សម្ដេចតេជោ ហ៊ុន សែន ប្រកាសថានឹងកម្ចាត់ចោលអ្នកណាក៏ដោយដែលចង់សម្លាប់សម្ដេច និងគ្រួសារ

2025/02/13 01:28:59 pm        228
សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសថានឹងកម្ចាត់ចោលអ្នកណាក៏ដោយដែលចង់សម្លាប់សម្ដេច និងគ្រួសារ។តាមរយៈបណ្ដាញសង្គមនៅរសៀលថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៥នេះ បានសរសេរសារមួយដោយបានចែករំលែកនូវព័ត៌មានតូចមួយនៃផែនការភេវកម្មដែលប៉ុនប៉ងធ្វើឃាតលើរូបសម្ដេច និងគ្រួសារ។សម្ដេចបានបញ្ជាក់ថា «យើងដឹងមេធំរបស់គេជាអ្នកណាហើយនៅទីណា? តែយើងមិនទាន់បញ្ចេញនៅពេលនេះទេព្រោះយើងត្រូវកំចាត់ពួកជ្រុលនិយម និងហិង្សានិយមឲ្យអស់សិន។តើប្រទេសដែលអួតខ្លួនថាប្រជាធិបតេយ្យ និងគោរពសិទ្ធមនុស្សគាំទ្រអំពើបែបនេះនិងឲ្យជនទាំងនេះស្នាក់នៅក្នុងប្រទេសខ្លួនឬទេ?។»សម្ដេចបន្តថា «យើងរង់ចាំមើលបណ្តាបក្សនយោបាយ និងអ្នកនយោបាយណាខ្លះដែលចេញមុខថ្កោលទោស ឬនៅស្ងៀមឬគាំទ្រចំពោះទង្វើបែបនេះ?។»សម្ដេចតេជោ បានបញ្ជាក់បន្ថែមថា «ខ្ញុំសូមប្រកាសថាខ្ញុំនឹងកំចាត់ចោលអ្នកណាក៏ដោយដែលចង់សម្លាប់ខ្ញុំ និងគ្រួសារខ្ញុំ។»ជាមួយគ្នានេះ សម្ដេចតេជោ ហ៊ុន សែន បានបង្ហាញនូវសារសំឡេង២ឃ្លីបដែលទី១ មុនសម្ដេចប្រកាសនៅខេត្តកណ្តាល និងទី២ គឺក្រោយសម្ដេចប្រកាស គឺនៅថ្ងៃទី១២កុម្ភៈ២០២៥ម្សិលមិញ៕

សម្តេចតេជោ ហ៊ុន សែន ផ្តល់អនុសាសន៍ដល់ឯកអគ្គរដ្ឋទូតវៀតណាមថ្មី​ ជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចកម្ពុជា-វៀតណាមជាស្នូល

2025/02/12 01:56:13 pm        118
នៅព្រឹកថ្ងៃពុធ ទី១២ ខែកុម្ភៈ ឆ្នាំ២០២៥ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យឯកឧត្តម NGUYEN Minh Vu ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំកម្ពុជា ចូលជួបសម្ដែងការគួរសម នៅវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ។ ជាកិច្ចចាប់ផ្តើម សម្ដេចតេជោ បានស្វាគមន៍យ៉ាងកក់ក្តៅ និងអបអរសាទរចំពោះឯកឧត្តម NGUYEN Minh Vu ដែលត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាព នៃសាធារណរដ្ឋសង្គមនិយមវៀតណាមប្រចាំកម្ពុជា។ សម្តេចតេជោ បានគូសបញ្ជាក់ថា វត្តមានដ៏ឆាប់រហ័សរបស់ឯកឧត្តមឯកអគ្គរដ្ឋទូត នៅលើទឹកដីកម្ពុជា បានបង្ហាញពីការយកចិត្តទុកដាក់របស់បក្ស និងរដ្ឋាភិបាលវៀតណាម ចំពោះទំនាក់ទំនងរវាងប្រទេសទាំងពីរ។ សម្ដេចតេជោ សង្ឃឹមថា ឯកឧត្តមឯកអគ្គរដ្ឋទូត នឹងរួមចំណែកយ៉ាងសកម្មក្នុងការជំរុញបន្ថែមទៀតនូវទំនាក់ទំនងដ៏ស្អិតរមួត ភូមិផងរបងតែមួយ និងដែលបានរួមសុខរួមទុក្ខជាមួយគ្នា តស៊ូដើម្បីឯករាជ្យ និងអធិបតេយ្យភាព ក៏ដូចជាការជួយយ៉ាងធំធេងរំដោះកម្ពុជា និងទប់ស្កាត់ការវិលត្រឡប់មកវិញ នូវរបបប្រល័យពូជសាសន៍ ប៉ុល ពត និងការកសាងអភវិឌ្ឍកម្ពុជាឡើងវិញ។ ឆ្លៀតឱកាសនោះ សម្តេចតេជោ ក៏បានជូនពរឯកឧត្តមឯកអគ្គរដ្ឋទូត និងសហការី ក្នុងឱកាសចូលឆ្នាំប្រពៃណីវៀតណាម ដែលទើបបានកន្លងផុតទៅផងដែរ។នាឱកាសជំនួបនេះ ឯកឧត្តម NGUYEN Minh Vu បានសម្តែងនូវក្តីសោមនស្សរីករាយក្រៃលែង មហាកិត្តិយស និងគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សម្តេចតេជោ ដែលបានផ្តល់កិត្តិយសឆ្លៀតពេលដ៏មមាញឹកអនុញ្ញាតឱ្យឯកឧត្តម និងសហការី ចូលជួបសម្ដែងការគួរសម និងដែលបានមកបំពេញបេសកកម្មនៅលើទឹកដីកម្ពុជា។ ឯកឧត្តមឯកអគ្គរដ្ឋទូតក៏បានថ្លែងអំណរគុណសម្តេចតេជោ ចំពោះការលើកឡើងអំពីទំនាក់ទំនងដ៏ល្អរវាងកម្ពុជា-វៀតណាម និងចំពោះការជូនពរនាឱកាសចូលឆ្នាំប្រពៃណីវៀតណាម។ ឯកឧត្តម បានសម្តែងនូវក្តីជឿជាក់ថា នឹងអាចបំពេញបេសកកម្មប្រកបដោយជោគជ័យនៅកម្ពុជា។ ឯកឧត្តមឯកអគ្គរដ្ឋទូត បានពាំនាំជូនសម្ដេចតេជោនូវបណ្តាំផ្ញើសួរសុខទុក្ខរបស់ឯកឧត្តមអគ្គលេខាធិការបក្ស ឯកឧត្តមប្រធានរដ្ឋ ឯកឧត្តមប្រធានរដ្ឋសភា និង ឯកឧត្តមនាយករដ្ឋមន្រ្តីវៀតណាម។ ឯកឧត្តមឯកអគ្គរដ្ឋទូត ក៏បានសម្តែងនូវការកោតសរសើរ និងការវាយតម្លៃខ្ពស់ចំពោះការអភិវឌ្ឍដ៏ខ្លាំងក្លារបស់កម្ពុជា ជាពិសេសក្រោមការដឹកនាំរបស់ សម្តេចតេជោ ដែលបានស្តារកម្ពុជាតាំងពីគំនរផេះផង់ និងការផ្ទេរអំណាចជូនថ្នាក់ដឹកនាំបន្តវេនប្រកបដោយភាពជោគជ័យ ដើម្បីបន្តដឹកនាំប្រទេសឆ្ពោះទៅរកការអភិវឌ្ឍបន្ថែមទៀត។ឆ្លៀតនៅក្នុងឱកាសនោះ ឯកឧត្តមឯកអគ្គរដ្ឋទូត បានជម្រាបជូនសម្តេចតេជោ អំពីទិសដៅការងារក្នុងការបំពេញបេសកកម្មរបស់ឯកឧត្តមនៅកម្ពុជាដូចជាការបន្តលើកកម្ពស់ (១) កិច្ចសហប្រតិបតិ្តការនយោបាយ និងការទូត តាមរយៈការជំរុញការផ្លាស់ប្តូរទស្សនកិច្ចនៅគ្រប់កម្រិតជាន់ថ្នាក់ និងក្រោមក្របខណ្ឌសភា, (២) កិច្ចសហប្រតិបត្តិការការពារជាតិ និងសន្តិសុខ ដើម្បីរក្សាសន្តិសុខ សណ្តាប់ធ្នាប់ និងការបង្រ្កាបបទល្មើសឆ្លងដែន, (៣) ទំនាក់ទំនងរវាងប្រជាជននិងប្រជាជន ក៏ដូចជាយុវជន និង (៤) កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ដើម្បីជំរុញឱ្យសម្រេចបាននូវគោលដៅទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លាអាមេរិក ដែលថ្នាក់ដឹកនាំនៃប្រទេសទាំងពីរបានដាក់ចេញ។ ឯកឧត្តមឯកអគ្គរដ្ឋទូត បានថ្លែងអំណរគុណចំពោះការជួយគាំទ្រដល់ប្រជាជនវៀតណាម ក្នុងការប្រកបរបររកស៊ី និងជំរុញឱ្យមានវិនិយោគិនវៀតណាម មកកម្ពុជាបន្ថែមទៀត។ឯកឧត្តមឯកអគ្គរដ្ឋទូត ក៏បានជម្រាបសម្តេចតេជោ អំពីការរៀបចំមហាសន្និបាតបក្សកុម្មុយនីសវៀតណាម នៅឆ្នាំក្រោយ និងការកែសម្រួលរចនាសម្ព័ន្ធស្ថាប័នផ្ទៃក្នុងវៀតណាមផងដែរ។ ជាការឆ្លើយតប សម្តេចតេជោ បានថ្លែងអំណរគុណចំពោះការផ្តាំផ្ញើសួរសុខទុក្ខរបស់បណ្តាថ្នាក់ដឹកនាំកំពូលវៀតណាម។ សម្តេចបានរំលឹកឡើងវិញនូវប្រវត្តិទំនាក់ទំនងរវាងកម្ពុជា និងវៀតណាម តាំងពីឆ្នាំ១៩៦៧ ជាពិសេស ការជួយរបស់កម្ពុជា ដល់ប្រទេសវៀតណាម និងការជួយឧបត្ថម្ភរបស់វៀតណាម ដល់រូបសម្តេច និងកម្ពុជាឱ្យរស់រានមានជីវិត និងការតស៊ូរំដោះជាតិ ដែលជាប្រវត្តិសាស្រ្តមិនអាចបំភ្លៃបាន ហើយដែលសម្តេចបានរៀបចំចងក្រងឱ្យមានជាកម្រងខ្សែភាពយន្ត។ សម្តេចបានគូសបញ្ជាក់បន្ថែមថា គណបក្សប្រជាជនកម្ពុជាបានគ្រប់គ្រង ២/៣ នៃប្រវត្តិទំនាក់ទំនងនេះ ហើយការរីកចម្រើនរបស់កម្ពុជានាពេលនេះ គឺមិនអាចកាត់ផ្តាច់ពីការជួយឧបត្ថម្ភដ៏ធំធេងរបស់កងទ័ពស្ម័គ្រចិត្តវៀតណាម ក្នុងការរំដោះប្រទេសកម្ពុជា និងការទប់ស្កាត់ការវិលត្រឡប់មកវិញនៃរបបប្រល័យពូជសាសន៍ ដែលជាចំណុចចាប់ផ្តើម និងជាមូលដ្ឋាននៃទំនាក់ទំនងសាមគ្គីភាព កិច្ចសហប្រតិបត្តិការ និងការជួយគ្នាទៅវិញទៅមករហូតពេលបច្ចុប្បន្ន។សម្តេចតេជោ ក៏បានសម្តែងនូវការគាំទ្រចំពោះទិសដៅភារកិច្ចដែលឯកឧត្តមឯកអគ្គរដ្ឋទូត បានដាក់ចេញ នៅក្នុងការបំពេញបេសកកម្មនៅកម្ពុជា។ នៅក្នុងបរិបទនេះ សម្តេចតេជោបានផ្តល់អនុសាសន៍ជូនឯកឧត្តមឯកអគ្គរដ្ឋទូត ឱ្យយកចិត្តទុកដាក់ផ្តោតលើការតភ្ជាប់និងជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរវាងប្រទេសទាំងពីរជាស្នូល ដើម្បីជាមូលដ្ឋានជំរុញបន្ថែមនូវទំនាក់ទំនងផ្នែកនយោបាយ។ ក្រៅពីក្របខណ្ឌកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីតំបន់នានា សម្តេចតេជោ បានស្នើឱ្យមានការពង្រឹងការអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំងពីរ ដោយសង្កេតឃើញថា សេដ្ឋកិច្ចប្រទេសទាំងពីរមានលក្ខណៈបំពេញបន្ថែមឱ្យគ្នា។ សម្តេចបានចង្អុលបង្ហាញថា វៀតណាមបានក្លាយជាទីផ្សារកសិផលរបស់កម្ពុជា ដូចជាគ្រាប់ស្វាយចន្ទី និងស្រូវ ហើយកម្ពុជាក៏មានតម្រូវការទំនិញនានាពីវៀតណាមផងដែរ។ បន្ថែមពីលើនេះ សម្តេចតេជោបានគូសបញ្ជាក់ថា ទោះបីកម្ពុជាបានដកខ្លួនពីក្របខ័ណ្ឌ CLV-DTA ពិតមែន តែកិច្ចសហប្រតិបត្តិការរវាងភាគីទាំងបីត្រូវបានពង្រីកពីលក្ខណៈតំបន់ ទៅជាកម្រិតប្រទេស ហើយប្រទេសទាំងបី នឹងបន្តពង្រឹងយន្តការទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ ទាំងនៅក្នុងក្របខណ្ឌបក្ស រដ្ឋាភិបាល និងសភា។ឆ្លៀតនៅក្នុងឱកាសនោះផងដែរ សម្តេចតេជោ បានថ្លែងអំណរគុណរៀតណាមដែលបានយកចិត្តទុកដាក់សម្របសម្រួលក្នុងការរៀបចំពិធីដង្ហែអង្គកឋិនទានមហាសាមគ្គីគ្រួសារខ្មែរទៅកម្ពុជាក្រោមយ៉ាងរលូន ក៏ដូចជាការបន្តផ្តល់ការសម្របសម្រួលដល់ការថែរក្សាវប្បធម៌និងទំនៀមទំលាប់ខ្មែរកម្ពុជាក្រោម។ សម្តេចតេជោ ក៏បានកត់សម្គាល់និងអបអរសាទរចំពោះការអភិវឌ្ឍយ៉ាងឆាប់រហ័សរបស់វៀតណាម និងបានសម្តែងនូវក្តីសុទិដ្ឋិនិយមថា ជាមួយនឹងល្បឿនកំណើននេះ វៀតណាមនឹងអាចចូលរួមជាមួយក្លឹបប្រទេស G20 នាពេលខាងមុខ។ ជាចុងក្រោយ សម្តេចតេជោ បានជូនពរឯកឧត្តម NGUYEN Minh Vu ទទួលបានជោគជ័យក្នុងការបំពេញបេសកកម្មការទូតនៅកម្ពុជា៕

សម្ដេចធិបតី នាយករដ្ឋមន្រ្ដី៖ កម្ពុជាជំរុញ និងលើកទឹកចិត្តអ្នកវិនិយោគ​ជុំវិញពិភពលោក​មកវិនិយោគនៅកម្ពុជា

2025/02/11 03:09:55 pm        156
នៅរសៀលថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម Ferdinand R. Marcos Jr. ប្រធានាធិបតី នៃសាធារណរដ្ឋហ្វីលីពីន បានអញ្ជើញធ្វើសេចក្តីថ្លែងការណ៍រួម ក្នុងការបន្តពង្រឹង និងពង្រីកទំនាក់ទំនងកាទូតឱ្យកាន់តែរឹងមាំ ព្រមទាំងជំរុញកិច្ចសហប្រតិបត្តិការបន្ថែមផងដែរ ដើម្បីបម្រើផលប្រយោជន៍ជូនជាតិ និងប្រជាជនប្រទេសទាំងពីរ។ក្នុងឱកាសនោះ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា មានប្រសាសន៍បញ្ជាក់ថា នៅឆ្នាំ ២០២៥នេះ គឺជាខួប ៦៨ ឆ្នាំ នៃទំនាក់ទំនងផ្លូវការកម្ពុជា-ហ្វីលីពីន ហើយរយៈពេលជាងមួយឆ្នាំកន្លងទៅនេះ ទំនាក់ទំនងរវាងប្រទេសទាំងពីរបានលើកកម្ពស់បន្ថែមទៀតលើគ្រប់វិស័យ ក្នុងនោះមានការផ្លាស់ប្ដូរពាណិជ្ជកម្ម និងទំនាក់ទំនងរវាងប្រជាជន និងប្រជាជនប្រទេសទាំងពីរ។ សម្ដេចធិបតីមានប្រសសាសន៍បញ្ជាក់ថា សម្ដេច និងឯកឧត្តមប្រធានាធិបតី ហ្វីលីពីន ទើបនឹងបានបញ្ចប់កិច្ចពិភាក្សាគ្នាប្រកបដោយប្រសិទ្ធភាពខ្ពង់លើ ពិធីផ្លាស់ប្តូរឯកសារលើកិច្ចសហប្រតិបត្តិការចំនួន ៨ រវាងកម្ពុជា និងហ្វីលីពីន ដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងរបស់ប្រទេសទាំងពីរ។ សម្ដេចធិបតី មានប្រសាសន៍ថា សម្ដេច និងឯកឧត្តមប្រធានាធិបតី ហ្វីលីពីនបានប្ដេជ្ញាចិត្ត ពង្រឹង ពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរនៅក្នុងបរិបទថ្មីនេះឱ្យមានការរីកចម្រើនបន្ថែមទៀត។ នៅក្នុងនោះសម្ដេចធិបតី និងឯកឧត្តមប្រធានាធិបតី ក៏បានពិភ្សាគ្នាលើការជំរុញការផ្លាស់ប្ដូរពាណិជ្ជកម្ម និងការវិនិយោគរវាងប្រទេសទាំងពីរបន្ថែមទៀតផងដែរ។ សម្ដេចធិបតីបញ្ជាក់ថា សម្រាប់វិស័យកសិកម្ម កម្ពុជាបានត្រៀមខ្លួនរួចរាល់ ក្នុងការផ្ដល់ការផ្គត់ផ្គង់ផលិតផលរបស់កម្ពុជា មកកាន់ទីផ្សារប្រទេសហ្វីលីពីន។ សម្ដេចធិបតីបន្តថា ចំពោះវិស័យទេសចរណ៍ រវាងប្រទេសកម្ពុជា និងហ្វីលីពីន គឺមានកំណើន និងការរីកចម្រើនទៅមុខជាបន្តបន្ទាប់ជាពិសេសរវាងទំនាក់ទំនងប្រជាជន និងប្រជាជនប្រទេសទាំងពីរ។ សម្ដេចធិបតី មានប្រសាសន៍ថា សម្ដេចក៏បានពិភាក្សាគ្នាជាមួយឯកឧត្តមប្រធានាធិបតី ហ្វីលីពីន ក្នុងការពង្រីកជើងហោះហើរត្រង់រវាងកម្ពុជា-ហ្វីលីពីនទៅកាន់តំបន់ទេសចរណ៍សំខាន់ៗរបស់កម្ពុជា ជាពិសេសទៅកាន់ប្រលានយន្តហោះថ្មីរបស់កម្ពុជា ដូចជាព្រលានយន្តហោះខេត្តសៀមរាប និង អាកាសយានដ្ឋានអន្តរជាតិតេជោ ដែលនឹងសម្ពោធដាក់ឱ្យប្រើប្រាស់នាពេលឆាប់ៗខាងមុខនេះដែលនេះគឺជាការបើកជំហរផ្លូវទំនាក់ទំនងថ្មីមួយទៀតរបស់កម្ពុជាទៅកាន់ពិភពលោក។ សម្ដេចធិបតី មានប្រសាសន៍បន្តថា រាជរដ្ឋាភិបាលកម្ពុជា ជំរុញ និងលើកទឹកចិត្តអ្នកវិនិយោគជុំវិញពិភពលោកមកបណ្ដាក់ទុនវិនិយោគនៅកម្ពុជា ខណៈដែលរាជរដ្ឋាភិបាលបានត្រៀមខ្លួនរួចរាល់ដើម្បីជួយសម្របសម្រួលឱ្យការវិនិយោគពីវិស័យឯកជននានាឱ្យទទួលបានជោគជ័យ។ សម្ដេចធិបតី មានប្រសាសន៍បញ្ជាក់ថា អ្នកវិនិយោគិនកម្ពុជា និងហ្វីលីពីន បានដើរតួនាទីសំខាន់ ក្នុងការជំរុញកំណើនសេដ្ឋកិច្ចរវាងប្រទេសទាំងពីរ ខណៈបច្ចុប្បន្ននេះ ប្រទេសកម្ពុជាគឺជាប្រទេសដែលមានសក្ដានុពលខ្ពស់សម្រាប់ការវិនិយោគពីបណ្ដាវិនិយោគិននានា៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ឯកឧត្តម ហ៊ុន ម៉ានី តំណាងដ៏ខ្ពង់ខ្ពស់សម្តេចធិបតី អញ្ជើញក្នុងពិធីសម្ពោធដំបូលព្រះវិហារ និងសមិទ្ធផលនានា ក្នុងវត្តឧប្បលវត្តី ហៅវត្តឈូក ខេត្តត្បូងឃ្មុំ
04/19/2025 06:04 PM
កម្ពុជា-ចិនបានចុះព្រមព្រៀងលើទំហំទឹកប្រាក់ ១,១៥៦ ប៊ីលានដុល្លារសម្រាប់គម្រោងព្រែកជីកហ្វ៊ូណនតេជោ
04/19/2025 06:04 PM
អាជ្ញាធរទន្លេសាប បញ្ជាអោយក្រុមហ៊ុនទឹកស្អាតក្រុងកំពង់ឆ្នាំង កាយដីចេញពីទន្លេសាបអោយអស់ ក្រោយចុះពិនិត្យនៅទីតាំងផ្ទាល់
04/19/2025 06:04 PM
អង្គការ UNIDO រិះគន់ការដំឡើងពន្ធរបស់អាមេរិក ដោយអំពាវនាវឲ្យមានកិច្ចសហប្រតិបត្តិការទូទាំងពិភពលោក
04/19/2025 04:04 PM
យ៉ាងហោចណាស់មនុស្ស ១៤៣នាក់ បានស្លាប់ ក្នុងអគ្គិភ័យឆេះទូក នៅប្រទេសកុងហ្គោ
04/19/2025 04:04 PM
មន្ទីរបញ្ចកោណអះអាងអំពីការកាត់បន្ថយកងកម្លាំងយោធា នៅប្រទេសស៊ីរី
04/19/2025 04:04 PM
អ្នកការទូតរុស្ស៊ី ព្រមានអំពីផលវិបាកដ៏ធ្ងន់ធ្ងរ ប្រសិនបើរដ្ឋណាតូ បញ្ជូនទាហានទៅអ៊ុយក្រែន
04/19/2025 04:04 PM
គិតត្រឹមឆ្នាំ២០២៥នេះ សិស្សស្នើសុំចុះឈ្មោះរៀនជំនាញ ធីវ៉េត កើនឡើងចំនួនជាង ១០ម៉ឺននាក់
04/19/2025 04:04 PM
ប្រព័ន្ធផ្សព្វផ្សាយ៖ ជនភៀសខ្លួនអ៊ុយក្រែនប្រហែល ១៥៥.000នាក់ ស្វែងរកការងារធ្វើ នៅសាធារណរដ្ឋឆេក
04/19/2025 03:04 PM
សារព័ត៌មានBloomberg៖ អាមេរិកស្នើឲ្យបន្ធូរបន្ថយទណ្ឌកម្មប្រឆាំងរុស្ស៊ី ជាផ្នែកមួយនៃដំណោះស្រាយអ៊ុយក្រែន
04/19/2025 03:04 PM