អ្នកនយោបាយលើកឡើងពីជោគជ័យដ៏ធំធេងរបស់សម្តេចធិបតីនៅអាម៉េរិក និងអឺរ៉ុប
អ្នកនយោបាយមានសុទិដ្ឋិនិយមថាបេសកកម្មការទូតរបស់សម្តេចធិបតីនឹងមានប្រយោជន៍ចំពោះបញ្ហាព្រំដែន
ក្រុមការងារក្រសួងធនធានទឹក ចុះពិនិត្យវឌ្ឍនភាពការងារសាងសង់​ទំនប់អាងទឹក​វិទ្យាស្ថាន​ពហុ​ជំនាញ​យោធាតេជោសែន​ក្នុងខេត្តតាកែវ ខណៈសម្រេចការសាងសង់បាន ៩៥%
ក្រសួងអភិវឌ្ឍន៍ជនបទ បើកការដ្ឋានស្ថាបនាផ្លូវក្រាលក្រួសក្រហម និងស្ពានបេតុង ជា​អំណោយ​របស់​សម្តេច​ធិបតី​ផ្ដល់​ជូន​ពលរដ្ឋ​នៅ​ស្រុក​ត្រពាំងប្រាសាទ

នយោបាយ​ និង ការអភិវឌ្ឍន៍

មេដឹកនាំក្រុមហាម៉ាស អំពាវនាវឲ្យមានលទ្ធិប្រជាធិបតេយ្យប៉ាឡេស្ទីន

2024/07/01 01:58:04 pm        111
លោក Husam Badran សមាជិកការិយាល័យនយោបាយរបស់ក្រុមហាម៉ាស បានអំពាវនាវឲ្យមានលទ្ធិប្រជាធិបតេយ្យឯកភាពជាតិ កើតមានឡើងនៅក្នុងប៉ាឡេស្ទីនបង្រួបបង្រួម ខណៈដែលលោក បានលើកទឹកចិត្តប៉ាឡេស្ទីនប្រដាប់អាវុធ នៅតំបន់វេសបែង ឲ្យតស៊ូប្រឆាំងនឹងការកាន់កាប់របស់អ៊ីស្រាអែល។ថ្លែងនិយាយទៅកាន់ទូរទស្សន៍ Qudsna កាលពីថ្ងៃសៅរ៍ លោក Badran បាននិយាយថា ក្រុមហាម៉ាសចង់ឲ្យប៉ាឡេស្ទីនមានការបង្រួបបង្រួមតំបន់ហ្កាហ្សា និងតំបន់វេសបែង ក៏ដូចជាទីក្រុងហ្ស៊េរុយសាឡឹមខាងកើត ក្រោមរដ្ឋាភិបាលតែមួយ ដែលក្រុមប្រឆាំងប៉ាឡេស្ទីនទាំងអស់ អាចចូលរួមក្នុងការគ្រប់គ្រងបាន។ការអត្ថាធិប្បាយនេះ ហាក់ដូចជាបានធ្វើឡើង ដើម្បីបដិសេធការអំពាវនាវរបស់នាយករដ្ឋមន្ត្រី អ៊ីស្រាអែលលោក បេនចាមីន ណេតាន់យ៉ាហ៊ូ (Benjamin Netanyahu) ឲ្យកម្ទេចក្រុមហាម៉ាស ដើម្បីបញ្ចប់សង្គ្រាមដ៏ឃោរឃៅរបស់អ៊ីស្រាអែល នៅតំបន់ហ្កាហ្សា។ អ៊ីស្រាអែល បាននិយាយថា ខ្លួននឹងទទួលយកតែបទឈប់បាញ់មួយ ប្រសិនបើក្រុមហាម៉ាស លែងគ្រប់គ្រងតំបន់ហ្កាហ្សានោះ។លោក Badran បាននិយាយថា៖«គ្មានអ្វីអាចត្រូវបានរៀបចំនៅក្នុងដែនដីប៉ាឡេស្ទីន ដោយក្រុមហាម៉ាសមិនមានវត្តមាន និងមិនអំណាចនោះទេ» ។ «ភាគីអន្តរជាតិ និងក្នុងតំបន់ ដឹងថា ការលុបបំបាត់ក្រុមហាម៉ាស គឺមិនអាចទៅរួចទេ។ រាល់ការប៉ុនប៉ងរបស់អ៊ីស្រាអែល ដើម្បីដាក់សម្ពាធក្រុមហាម៉ាសឲ្យទាញយកសម្បទានរបស់ខ្លួននោះ បានបរាជ័យ ហើយផែនការនយោបាយ និងការចរចាក្នុងរឿងនេះ ក៏មិនបានជោគជ័យដែរ»។

អាមេរិក នឹងចោទប្រកាន់បទព្រហ្មទណ្ឌលើក្រុមហ៊ុន Boeing ជុំវិញការធ្លាក់យន្តហោះ 737 MAX

2024/07/01 01:20:15 pm        99
ប្រភពចំនួនពីរដែលដឹងពីបញ្ហានេះបាននិយាយកាលពីថ្ងៃអាទិត្យ (៣០ មិថុនា) ថា ក្រសួងយុត្តិធម៌សហរដ្ឋអាមេរិក នឹងចោទប្រកាន់បទព្រហ្មទណ្ឌទៅលើក្រុមហ៊ុន ប៊ូអ៊ីង (Boeing) ពីបទក្លែងបន្លំ ជុំវិញសោកនាដកម្មធ្លាក់យន្តហោះចំនួនពីរលើក ហើយស្នើឱ្យក្រុមហ៊ុនផលិតយន្តហោះមួយនេះផ្ដល់ចម្លើយពីភាពមានទោស បើមិនដូច្នេះទេនឹងប្រឈមមុខនឹងការកាត់ក្តី។ប្រភពនោះបាននិយាយថា ក្រសួងយុត្តិធម៌គ្រោងនឹងផ្តល់កិច្ចព្រមព្រៀងជាផ្លូវការដល់ក្រុមហ៊ុន ប៊ូអ៊ីង នៅល្ងាចថ្ងៃដដែលនោះ ដែលរួមបញ្ចូលទាំងការពិន័យផ្នែកហិរញ្ញវត្ថុ និងការដាក់អង្គភាពត្រួតពិនិត្យឯករាជ្យ ដើម្បីត្រួតពិនិត្យសុវត្ថិភាព និងការអនុវត្តការអនុលោមរបស់ក្រុមហ៊ុនសម្រាប់រយៈពេលបីឆ្នាំ។ប្រភពបានបន្ថែមថា ក្រុមមន្ត្រីក្រសួងយុត្តិធម៌គ្រោងនឹងផ្តល់ឱ្យក្រុមហ៊ុន ប៊ូអ៊ីង រហូតដល់ចុងសប្តាហ៍ដើម្បីឆ្លើយតបទៅនឹងការផ្តល់ជូន ដែលដល់ពេលនោះពួកគេនឹងបង្ហាញខ្លួនជាភាគីមិនអាចចរចារបាន។ ពួកគេបាននិយាយថា ប្រសិនបើក្រុមហ៊ុន ប៊ូអ៊ីង មិនព្រមសារភាពកំហុស រដ្ឋអាជ្ញាគ្រោងនឹងនាំក្រុមហ៊ុននេះទៅរកការកាត់ទោស។ក្រសួងយុត្តិធម៌ បានសម្រេចចោទប្រកាន់ក្រុមហ៊ុន ប៊ូអ៊ីង បន្ទាប់ពីបានរកឃើញថាស្ថាប័ននេះបានរំលោភលើកិច្ចព្រមព្រៀងឆ្នាំ២០២១ ដែលបានការពារខ្លួនពីការកាត់ទោស ជុំវិញហេតុការណ៍ធ្លាក់យន្តហោះដ៏សោកសៅដែលពាក់ព័ន្ធនឹងយន្តហោះប្រភេទ ៧៣៧មេក (737 MAX)។ ឧបទ្ទវហេតុយន្តហោះនោះបានកើតឡើងក្នុងឆ្នាំ២០១៨ និងឆ្នាំ២០១៩ ដែលបានសម្លាប់មនុស្សចំនួន ៣៤៦ នាក់៕

នាយករដ្ឋមន្រ្តីចក្រភពអង់គ្លេស អះអាងថា ខ្លួនអាចបន្តកាន់អំណាច ខណៈការបោះឆ្នោតជិតមកដល់

2024/07/01 01:16:49 pm        64
នាយករដ្ឋមន្រ្តីចក្រភពអង់គ្លេស លោក រីស៊ី ស៊ូណាក់ (Rishi Sunak) កាលពីថ្ងៃអាទិត្យ (៣០ មិថុនា) បានច្រានចោលការលើកឡើងដែលថាគណបក្សរបស់លោកនឹងត្រូវចាញ់នៅក្នុងការបោះឆ្នោតសកលថ្ងៃទី០៤ ខែកក្កដា ខាងមុខនេះ ដោយប្រើការបង្ហាញខ្លួនតាមទូរទស្សន៍ចុងក្រោយរបស់លោកដើម្បីការពារកំណត់ត្រារបស់ក្រុមអភិរក្សនិយមលើបញ្ហាសេដ្ឋកិច្ច។លោក ស៊ូណាក់ បានប្រាប់សារព័ត៌មាន BBC ថាលោកជឿជាក់ថាលោកនឹងនៅតែកាន់អំណាចនៅចុងសប្តាហ៍នេះ បើទោះបីជាការស្ទង់មតិបានរកឃើញថាក្រុមអភិរក្សនិយមកំពុងដើរនៅពីក្រោយគណបក្សប្រឆាំងគឺបក្សការងាររបស់ ឃា ស្តាមឺ (Keir Starmer) ក៏ដោយ។ ខណៈពេលដែលលោកបានទទួលស្គាល់ថាប៉ុន្មានឆ្នាំចុងក្រោយនេះ «មានការពិបាកសម្រាប់អ្នកគ្រប់គ្នា» លោក ស៊ូណាក់ បានប្រកាសថា «វាខុសទាំងស្រុង» ក្នុងការលើកឡើងថា ជំហររបស់ចក្រភពអង់គ្លេសនៅលើពិភពលោកបានថយចុះចាប់តាំងពីការចាកចេញពីសហភាពអឺរ៉ុប។បន្ទាប់ពីរយៈពេល ១៤ ឆ្នាំនៃរដ្ឋាភិបាលដែលដឹកនាំដោយអភិរក្សនិយម អ្នកបោះឆ្នោតជាច្រើនបានស្តីបន្ទោសគណបក្សនេះចំពោះវិបត្តិតម្លៃចំណាយខ្ពស់ក្នុងការរស់នៅរបស់ចក្រភពអង់គ្លេស បញ្ជីរង់ចាំរយៈពេលយូរសម្រាប់ការថែទាំសុខភាព កម្រិតខ្ពស់នៃអន្តោប្រវេសន៍ និងការផ្លាស់ប្ដូរទីលំនៅដែលបណ្តាលមកពីការចាកចេញរបស់ចក្រភពអង់គ្លេសពីសហភាពអឺរ៉ុប។លោក ស៊ូណាក់ ដែលបានក្លាយជានាយករដ្ឋមន្ត្រីក្នុងខែតុលា ឆ្នាំ២០២២ បានព្យាយាមបំបិទមាត់អ្នករិះគន់របស់ខ្លួនដោយអះអាងថា គោលនយោបាយរបស់លោកបានចាប់ផ្តើមដោះស្រាយបញ្ហាទាំងនោះ ហើយព្រមានថាលោក ស្តាមឺ ដែលជាមេដឹកនាំបក្សការងារ នឹងដំឡើងពន្ធប្រសិនបើគណបក្សរបស់លោកឈ្នះការបោះឆ្នោត៕

សារព័ត៌មានធំៗរបស់អាមេរិក ប្រាប់លោក Joe Biden ថា ដល់ពេលត្រូវឈប់ហើយ

2024/07/01 01:00:34 pm        174
ស្របពេលមានការស្រែកហ៊ោចំអកលើការជជែកដេញដោលជុំដំបូងរបស់លោកJoe Biden ជាមួយ លោក Donald Trump សំឡេងមួយហាក់បីដូចជាបន្លឺឡើងខ្លាំងជាងអ្នកផ្សេងទៀត។ នៅម៉ោង ៦និង១៥នាទីល្ងាចថ្ងៃសុក្រ សប្ដាហ៍មុន ប្រមាណ ១៩ ម៉ោងបន្ទាប់ពីបេក្ខជនប្រធានាធិបតីទាំងពីរបានចាកចេញពីវេទិកានៅទីក្នុងអាត្លង់តា កាលពីល្ងាចកន្លងទៅ សារព័ត៌មាន New York Times បានចេញផ្សាយបទពិចារណកថាទៅដល់អ្នកជាវសារព័ត៌មាននេះតាម Online ដោយនិយាយថា លោកBiden គួរតែដកខ្លួនទៅបើស្រឡាញ់ជាតិ។ ការវិនិច្ឆ័យនេះគឺធ្ងន់ធ្ងរណាស់។ ប្រធានាធិបតីសហរដ្ឋអាមេរិក ដែលបានប្រកែកដោយបង្ខំ បានបង្ហាញស្ថានភាពដ៏គួរឱ្យព្រួយបារម្ភអំពីភាពទន់ខ្សោយវ័យចំណាសរបស់លោក អ្វីដែលល្អបំផុតដែលលោកអាចធ្វើបានសម្រាប់ប្រទេសដែលលោកបានបម្រើអស់រយៈពេលជាងកន្លះសតវត្សគឺការដកខ្លួនចេញពី ការប្រកួតប្រជែង និងអនុញ្ញាតឱ្យគណបក្សប្រជាធិបតេយ្យរបស់លោក ជ្រើសរើសបេក្ខជនផ្សេងទៀត។ ការសម្រេចចិត្តរបស់កាសែត New York Times ក្លាយជាកាសែតជាតិដំបូងគេចាប់តាំងពីការជជែកដេញដោលរបស់ លោក Biden ដើម្បីអំពាវនាវឱ្យមាន គូប្រជែងខ្លាំងជាងនេះ ទប់ទល់នឹងលោកTrump។អ្នកសរសេរបទពិចារណកថាបង្ហាញក្ដីអាណិតចំពោះលោក Biden ដោយជំរុញឱ្យលោកឈប់ដកខ្លួនចេញពីការប្រកួតប្រជែងតំណែងប្រធានាធិបតីទៀតទៅ។ ទាំងក្រុមប្រឹក្សាភិបាលវិចារណកថា និងអ្នកសរសេរអត្ថបទជាច្រើន មានបំណងចង់សរសើរដល់អាជីពជាច្រើនទសវត្សរ៍របស់លោក Biden ក្នុងការការពារព្រលឹងជាតិ៕

មនុស្ស៥នាក់ស្លាប់ និង៦០នាក់រងរបួស ក្នុងការផ្ទុះឧស្ម័នធម្មជាតិនៅខេត្ត Izmir ប្រទេសទួរគី

2024/07/01 11:47:21 am        62
ការផ្ទុះឧស្ម័នធម្មជាតិនៅក្នុងខេត្ត Izmir ភាគខាងលិចប្រទេសទួរគី កាលពីថ្ងៃអាទិត្យ បានបណ្តាលឲ្យមនុស្ស៥នាក់ស្លាប់ និងយ៉ាងហោចណាស់៦០នាក់ផ្សេងទៀតរងរបួស។ យោងតាមប្រព័ន្ធផ្សព្វផ្សាយ TRT គ្រប់គ្រងដោយរដ្ឋ បានរាយការណ៍ថា ការផ្ទុះបានកើតឡើងនៅក្នុងទីតាំងអាជីវកម្មមួយកន្លែង នៅជាន់ផ្ទាល់ដី នៃអគារមួយក្នុងស្រុក Torbali ។យោងតាមសារព័ត៌មាន TRT បាននិយាយថា យ៉ាងហោចណាស់អ្នករបួស១០នាក់ កំពុងស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ។ អភិបាលខេត្ត Izmir លោក Suleyman Elban បានប្រាប់សារព័ត៌មាន TRT ថា ការផ្ទុះនេះ បានបំផ្លាញអគារចំនួន ១១ កន្លែង នៅក្នុងតំបន់ជុំវិញនោះ។ លោក Elban និយាយថា ជាវិធានការប្រុងប្រយ័ត្នជាមុន ការផ្គត់ផ្គង់ឧស្ម័នត្រូវបានកាត់ផ្តាច់ ហើយអ្នកនៅក្នុងតំបន់នោះ កំពុងត្រូវបានជម្លៀសចេញ។ កងកម្លាំងសន្តិសុខរបស់យើង បានចាត់វិធានការចាំបាច់ជាច្រើន។រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ លោក Yilmaz Tunc បាននិយាយនៅលើបណ្តាញ X ដែលគេស្គាល់កាលពីពេលមុន Twitter ថា ការស៊ើបអង្កេតមួយត្រូវបានចាប់ផ្តើមសម្រាប់ស្វែងរកមូលហេតុនៃការផ្ទុះនេះ ដោយមានការសម្របសម្រួលពីរដ្ឋអាជ្ញាសាធារណៈពីររូប។

ប្រធានាធិបតីកេនយ៉ា ប្តេជ្ញាប្រកាន់ខ្ជាប់នីតិរដ្ឋ ក្នុងអំឡុងពេលមានភាពវឹកវរ និងមានផែនការកាត់បន្ថយការចំណាយ

2024/07/01 11:41:05 am        90
ប្រធានាធិបតីប្រទេសកេនយ៉ា លោក William Ruto បាននិយាយកាលពីថ្ងៃអាទិត្យថា លោកនឹងប្រកាន់ខ្ជាប់នីតិរដ្ឋ និងការពារប្រជាជនទាំងអស់ ក្នុងពេលមានការតវ៉ា ទាមទារឲ្យលោកលាលែងពីតំណែង ខណៈលោក ក៏បានប្រកាសពីផែនការកាត់បន្ថយការចំណាយយ៉ាងច្រើន ដើម្បីបង្ហាញពី «ការពិតថ្មី» បន្ទាប់ពីបានដកសេចក្តីស្នើច្បាប់ហិរញ្ញវត្ថុដែលមានភាពចម្រូងចម្រាស់។នៅក្នុងបទសម្ភាសន៍តាមទូរទស្សន៍ លោក Ruto បានថ្កោលទោសការបាត់បង់អាយុជីវិតក្នុងអំឡុងពេលបាតុកម្មប្រឆាំងសេចក្តីស្នើច្បាប់កាលពីពេលថ្មីៗនេះ ដែលរួមមានការដំឡើងពន្ធដែលពុំមានការគាំទ្រច្រើន ប៉ុន្តែបាននិយាយថា លោកក៏ត្រូវតែការពារប្រជាជនស្លូតត្រង់ពីអ្វីដែលលោកនិយាយថា «ឧក្រិដ្ឋជន» ទាញយកផលប្រយោជន៍ពីភាពវឹកវរ។យ៉ាងហោចណាស់មនុស្ស២៥នាក់ បានស្លាប់នៅក្នុងការប៉ះទង្គិចគ្នាជាមួយនគរបាលក្នុងអំឡុងពេលការតវ៉ា រយៈពេលពីរសប្តាហ៍កន្លងទៅនេះ។ សកម្មជន បានផ្សព្វផ្សាយការអំពាវនាវឱ្យធ្វើកូដកម្មបន្ថែមទៀត និងការមិនគោរពតាមរដ្ឋប្បវេណី លុះត្រាតែលោក Ruto លាលែងពីតំណែង ដោយចោទប្រកាន់លោកថា ពុំបានការពារប្រជាជនកេនយ៉ា។ដើម្បីកាត់បន្ថយការចំណាយ បន្ទាប់ពីការបោះបង់វិធានការពន្ធដែលមានបំណងប្រមូលប្រាក់ចំនួន២,៦៨ ពាន់លានដុល្លារ លោក Ruto បានប្រកាសពីការលុបចោលការិយាល័យរបស់ស្រ្តីទីមួយ និងស្ត្រីទីពីរ ពីឆ្នាំថវិកាថ្មី ដែលចាប់ផ្តើមនៅថ្ងៃអាទិត្យ។ការដកចេញសេចក្តីស្នើច្បាប់ ធ្វើឱ្យកម្មវិធីប្រាក់កម្ចីចំនួន៣,៦ពាន់លានដុល្លាររបស់ប្រទេសកេនយ៉ា ជាមួយនឹងមូលនិធិរូបិយវត្ថុអន្តរជាតិ(IMF) មានហានិភ័យ។ IMF ទាមទារឱ្យមានការពិនិត្យឡើងវិញជាទៀងទាត់អំពីកំណែទម្រង់ មុននឹងបញ្ចេញកញ្ចប់ថវិកា។

ការធ្វើមិនបានល្អក្នុងការជជែកដេញដោលរបស់លោក Biden ធ្វើឱ្យអ៊ីស្រាអែល ព្រួយបារម្ភ

2024/07/01 11:33:49 am        152
ពលរដ្ឋអ៊ីស្រាអែល បានសម្តែងការព្រួយបារម្ភកាន់តែខ្លាំងឡើងកាលពីថ្ងៃអាទិត្យ (៣០ មិថុនា) ថាភាពរអាក់រអួលក្នុងការជជែកដេញដោលរបស់លោកប្រធានាធិបតី ចូ បៃដិន (Joe Biden) អាចជំរុញកម្លាំងចិត្តសត្រូវនៅមជ្ឈិមបូព៌ារបស់ប្រទេសនេះ ចំពោះអ្វីដែលមនុស្សជាច្រើនចាត់ទុកថាជាពេលវេលាដ៏សំខាន់សម្រាប់ការដឹកនាំរបស់សហរដ្ឋអាមេរិក នៅក្នុងតំបន់។បណ្ដាអ្នកអត្ថាធិប្បាយអ៊ីស្រាអែល មកពីគ្រប់មជ្ឈដ្ឋាននយោបាយបានព្រមានថា អ៊ីរ៉ង់ និងក្រុមប្រយុទ្ធតំណាងរបស់ខ្លួន អាចព្យាយាមទាញយកប្រយោជន៍ពីភាពទន់ខ្សោយរបស់លោក បៃដិន នៅពេលដែលអ៊ីស្រាអែល ប្រយុទ្ធនឹងក្រុមហាម៉ាស នៅតំបន់ហ្កាហ្សាស្ទ្រីប ហើយកំពុងថ្លឹងថ្លែងលើការរំពឹងទុកនៃជម្លោះពេញលេញជាមួយក្រុម ហេសបូឡា (Hezbollah) នៅលីបង់។ក្រុមមន្ត្រីអាមេរិកបាននិងកំពុងធ្វើការដើម្បីស្វែងរកដំណោះស្រាយការទូតចំពោះភាពតានតឹងរវាងអ៊ីស្រាអែល និងក្រុមហេសបូឡា ក្នុងការប៉ុនប៉ងដើម្បីបញ្ចៀសសង្គ្រាមក្នុងតំបន់កាន់តែទូលំទូលាយ ដែលពួកគេបារម្ភថាអាចអូសទាញទាំងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក។សារព័ត៌មានជាច្រើនរបស់អ៊ីស្រាអែល កាលពីថ្ងៃអាទិត្យ បានចុះផ្សាយការជជែកដេញដោលរបស់លោក បៃដិន នៅលើទំព័រមុខរបស់ខ្លួន ដែលនាំឱ្យមានការវែកញែកកាន់តែខ្លាំងនៅរដ្ឋជ្វីហ្វមួយនេះ។ ខណៈដែលក្រុមស្ដាំនិយមរបស់ស្រាអែល មួយចំនួនបានចំអកការជជែកដេញដោលរបស់លោក បៃដិន ហើយសង្ឃឹមថានឹងលោក ដូណាល់ ត្រាំ (Donald Trump) ទទួលជ័យជម្នះ អ្នកវិភាគម្នាក់ឈ្មោះ អាមូស ហារ៉ែល (Amos Harel) បាននិយាយថា នោះគឺជាការបង្ហាញពីការរមិលគុណ បន្ទាប់ពីប្រធានាធិបតីអាមេរិករូបនេះបានឈរនៅខាងអ៊ីស្រាអែល ហើយបានផ្គត់ផ្គង់សព្វាវុធក្នុងបរិមាណដ៏ច្រើន៕

ការកាត់ក្តីលើបណ្ដឹងអភ័យឯកសិទ្ធិលោក Trump ទំនងជាកើតឡើងក្រោយការបោះឆ្នោតអាមេរិក

2024/07/01 11:26:22 am        80
កិច្ចប្រឹងប្រែងរបស់លោក ដូណាល់ ត្រាំ (Donald Trump) ក្នុងការទាមទារអភ័យឯកសិទ្ធិព្រហ្មទណ្ឌពីការកាត់ទោស ជុំវិញសំណុំរឿងព្យាយាមបង្វែរលទ្ធផលឆ្នោតឆ្នាំ២០២០ នឹងត្រូវសម្រេចនៅថ្ងៃចន្ទ (០១ កក្កដា) នេះដោយតុលាការកំពូលអាមេរិក។ ប៉ុន្តែទោះជាមានការសម្រេចបែបណាក៏ដោយ តុលាការបានជួយអតីតប្រធានាធិបតីរូបនេះរួចទៅហើយ ក្នុងកិច្ចខិតខំប្រឹងប្រែងរបស់លោក ដើម្បីបញ្ចៀសការកាត់ក្តី នៅមុនការបោះឆ្នោតថ្ងៃទី០៥ ខែវិច្ឆិកា។សេចក្តីសម្រេចរបស់តុលាការនឹងត្រូវដាក់ចេញក្នុងពេល ២០ សប្តាហ៍បន្ទាប់ពីលោកបានស្វែងរកការដោះស្រាយពីក្រុមយុត្តិធម៌។ ពេលវេលានៃសេចក្តីសម្រេចនេះទំនងជាមិនទុកពេលគ្រប់គ្រាន់សម្រាប់គណៈវិនិច្ឆ័យក្នុងការសម្រេចសាលក្រម មុនពេលប្រជាជនអាមេរិកទៅបោះឆ្នោតនោះទេ។សាស្ត្រាចារ្យច្បាប់នៃសាកលវិទ្យាល័យ ចច វ៉ាស៊ីនតោន (George Washington) លោក រ៉ាដដល អេឡាយសុន (Randall Eliason) អតីតរដ្ឋអាជ្ញាសហព័ន្ធបាននិយាយថា «ការពន្យារពេលដ៏យូរនេះ ធ្វើឱ្យវាស្ទើរតែមិនអាចទៅរួចទេក្នុងការយកសំណុំរឿងទៅកាត់ទោសមុនការបោះឆ្នោត។ តុលាការគួរតែសម្រេចឱ្យលឿនជាងនេះ»។លោក ត្រាំ កំពុងប្រជែងនឹងលោកប្រធានាធិបតី ចូ បៃដិន (Joe Biden) នៅក្នុងឈរឈ្មោះតទល់គ្នាម្ដងទៀតនៃការបោះឆ្នោត។ លោកគឺជាអតីតប្រធានាធិបតីអាមេរិកដំបូងគេដែលត្រូវបានកាត់ទោសព្រហ្មទណ្ឌ។ ប្រសិនបើលោកទទួលបានតំណែងជាប្រធានាធិបតីឡើងវិញ លោក ត្រាំ អាចព្យាយាមបង្ខំឱ្យបញ្ចប់សំណុំរឿងរបស់រដ្ឋអាជ្ញាពិសេស ឬអាចលើកលែងទោសឱ្យខ្លួនឯងសម្រាប់បទព្រហ្មទណ្ឌសហព័ន្ធណាមួយ៕

ការបោះឆ្នោតអ៊ីរ៉ង់ បង្ហាញពីការធ្លាក់ចុះនៃការគាំទ្ររបស់អ្នកបោះឆ្នោតចំពោះបេក្ខជនប្រធានាធិបតី

2024/07/01 10:06:50 am        95
ក្រុមអ្នកវិភាគបាននិយាយថា ការបោះឆ្នោតជុំទីមួយនៃការបោះឆ្នោតប្រធានាធិបតី របស់ប្រទេសអ៊ីរ៉ង់ បានបង្ហាញពីការថយចុះនៃការគាំទ្រសម្រាប់ទាំងអ្នកនយោបាយកំណែទម្រង់ និងអ្នកអភិរក្សនិយម ទោះបីជាពលរដ្ឋបោះឆ្នោតមួយចំនួនកំពុងជំរុញឱ្យមានការផ្លាស់ប្តូរដោយវិធីសាស្រ្តគាំទ្របេក្ខជនកំណែទម្រង់តែមួយគត់នៅក្នុងបេក្ខភាពប្រធានាធិបតីក៏ដោយ ។លោក ម៉ាស៊ូដ ប៉េហ្ស៊ិសឃិន (Masoud Pezeshkian) ដែលអ្នកនយោបាយកំណែទម្រង់ និងប្រកាន់ជំហរកណ្ដាល រួមជាមួយនឹងបេក្ខជនអភិរក្សនិយមជ្រុល លោក សៃអ៊ីត ចាលីលី (Saeed Jalili) បាននាំមុខក្នុងការបោះឆ្នោតដែលបានធ្វើឡើងកាលពីថ្ងៃសុក្រ សប្ដាហ៍មុន ដើម្បីជំនួសតំណែងប្រធានាធិបតីអភិរក្សនិយមជ្រុល លោក អ៊ីប្រាហ៊ីម រ៉េស៊ី (Ebrahim Raisi) ដែលបានស្លាប់នៅក្នុងការធ្លាក់ឧទ្ធម្ភាគចក្រកាលពីខែមុន។លោក អាលី វែស (Ali Vaez) មកពីវិទ្យាស្ថានស្រាវជ្រាវវិបត្តិអន្តរជាតិ បាននិយាយថា ការបោះឆ្នោតកាលពីថ្ងៃសុក្រ ដែលមានអ្នកទៅបោះឆ្នោតតិចជាប្រវត្តិសាស្ត្រនោះ «បង្ហាញយ៉ាងច្បាស់ថា មូលដ្ឋានក្រុមកំណែទម្រង់ និងក្រុមអភិរក្សនិយម បានធ្លាក់ចុះគួរឱ្យកត់សម្គាល់»។ក្នុងចំណោមអ្នកមានសិទ្ធិបោះឆ្នោតចំនួន ៦១ លាននាក់ មានតែប្រហែល ៤០ ភាគរយប៉ុណ្ណោះបានបោះឆ្នោត ដែលជាកំណត់ត្រានៃចំនួនអ្នកទៅបោះឆ្នោតទាបបំផុតនៅក្នុងសាធារណរដ្ឋអ៊ីស្លាម ដែលមនុស្សមួយចំនួនបានបាត់បង់ជំនឿលើដំណើរការនេះ ខណៈសន្លឹកឆ្នោតជាងមួយលានសន្លឹកត្រូវបានបំផ្លាញ៕

ប្រធានាធិបតីអ៊ុយក្រែន បង្ហើបពី «ផែនការទូលំទូលាយ» នៅចុងឆ្នាំដើម្បីបញ្ចប់ជម្លោះ

2024/07/01 10:00:24 am        121
ប្រធានាធិបតីអ៊ុយក្រែន លោក វ្ល៉ូឌីមី ហ៊្សេឡិនស្គី (Volodymyr Zelenskyy) បានចង្អុលបង្ហាញថា ផែនការបញ្ចប់ជម្លោះជាមួយរុស្ស៊ី នឹងត្រូវបានរៀបចំនៅចុងឆ្នាំនេះ។ លោកបាននិយាយកាលពីថ្ងៃសុក្រ (២៨ មិថុនា) សប្ដាហ៍មុននៅក្នុងទីក្រុងគីវ ថា «វាមានសារៈសំខាន់ខ្លាំងណាស់សម្រាប់ពួកយើងដើម្បីបង្ហាញពីផែនការបញ្ចប់សង្រ្គាមដែលនឹងត្រូវបានគាំទ្រដោយបណ្ដាប្រទេសភាគច្រើននៃពិភពលោក»។លោក ហ៊្សេឡិនស្គី បានសង្កត់ធ្ងន់លើសារៈសំខាន់នៃការទប់ទល់នឹងប្រតិបត្តិការយោធារបស់រុស្ស៊ី ដោយប្រើប្រាស់កម្លាំងតបត ខណៈពេលដែលរៀបចំផែនការសម្រាប់សន្តិភាព។ លោកបានបន្ថែមថា «ការមានភាពរឹងមាំលើសមរភូមិ និងការបង្កើតផែនការសន្តិភាពលម្អិតច្បាស់លាស់» គួរត្រូវបានធ្វើឡើងស្របគ្នា។ប្រធានាធិបតីអ៊ុយក្រែន រូបនេះមិនបាននិយាយលម្អិតអំពីផែនការដែលគ្រោងទុកនោះទេ។ មានការរំពឹងទុកថា ផែនការនេះអាចជំរុញឱ្យមានការពិភាក្សានៅឯការកិច្ចប្រជុំលើកទីពីរ នាពេលខាងមុខរបស់បណ្ដាមេដឹកនាំអន្តរជាតិស្តីពីការនាំយកសន្តិភាពឱ្យដល់អ៊ុយក្រែន។ ជាមួយគ្នានេះ រុស្ស៊ីកំពុងទាមទារឱ្យអ៊ុយក្រែនដកកងកម្លាំងរបស់ខ្លួនចេញពីតំបន់ទាំងបួនដែលទីក្រុងមូស្គូ បានដាក់បញ្ចូលជាឯកតោភាគីជាលក្ខខណ្ឌសម្រាប់ការចាប់ផ្តើមណាមួយនៃកិច្ចចរចាសន្តិភាព ដោយនោះជាជំហរដែលទីក្រុងគីវ ជំទាស់៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

សេតវិមាន៖ សហរដ្ឋអាមេរិកកំពុងស្ថិតនៅផ្លូវឆ្ពោះទៅគ្រប់គ្រងដែនអាកាសអ៊ីរ៉ង់
03/07/2026 03:03 PM
ពលរដ្ឋភៀសសឹកទទួលអំណោយមនុស្សធម៌ពីសម្តេចមហារដ្ឋសភាធិបតី ក្នុងឱកាសទិវាអន្តរជាតិសិទ្ធិនារី៨មីនា២០២៦
03/07/2026 02:03 PM
ព្យុះគួច បណ្ដាលឲ្យមនុស្សយ៉ាងតិច ៤នាក់ស្លាប់ និងជាង ១០នាក់របួស នៅតំបន់ជនបទរដ្ឋ Michigan
03/07/2026 02:03 PM
សហរដ្ឋអាមេរិក «មិនបារម្ភ» ចំពោះរបាយការណ៍ ដែលថា រុស្ស៊ីជួយអ៊ីរ៉ង់កំណត់គោលដៅ
03/07/2026 02:03 PM
អ៊ីរ៉ង់វាយប្រហាររ៉ាដាសំខាន់របស់អាមេរិក នៅហ្ស៊កដានី ដែលធ្វើឲ្យបញ្ហាការពារមីស៊ីលឈូងសមុទ្រកាន់តែពិបាក
03/07/2026 01:03 PM
កងម៉ារីនចក្រភពអង់គ្លេស អនុវត្តបេសកកម្មឈ្លបយកការណ៍ មុនប្រតិបត្តិការនៅអាកទិករបស់ណាតូ
03/07/2026 01:03 PM
អភិបាលរាជធានីភ្នំពេញបន្តជំរុញបង្ក្រាប ONLINE SCAMS ក្នុងពេលមួយសប្ដាហ៍ទៀត
03/07/2026 01:03 PM
កម្ពុជាត្រៀមសហការ ជាមួយដៃគូអភិវឌ្ឍន៍ ក្នុងការចូលរួមស្ដារជីវភាពពលរដ្ឋភៀសសឹក និងហេដ្ឋារចនាសម្ព័ន្ធ
03/07/2026 01:03 PM
ស្ត្រីជាកងទ័ពចូលរួមចំណែកយ៉ាងសកម្ម បម្រើជាតិមាតុភូមិពេលមានជម្លោះព្រំដែន
03/07/2026 12:03 PM
អបអរទិវាអន្តរជាតិនារី៖ ស្រ្ដីកំពុងចូលរួមការងារសកម្មនៅតាមមូលដ្ឋានក្នុងកិច្ចការងាររដ្ឋបាលថ្នាក់ក្រោមជាតិ
03/07/2026 12:03 PM