សម្ដេចធិបតីអញ្ជើញចុះត្រួតពិនិត្យ និងសួរសុខទុក្ខពលរដ្ឋរងគ្រោះដោយទឹកជំនន់នៅបន្ទាយមានជ័យ
សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ លោកជំទាវ រ៉េឡែន ស្យ៉ាល់ តាហ្គាឡ័រ លៀវហ្វាឡានី (Raylene Siale Tagaloa LIUFALANI) ឯកអគ្គរដ្ឋទូតតែងតាំងថ្មី នៃប្រទេសនូវែលសេឡង់ ប្រចាំនៅកម្ពុជាចូលជួប និងប្រគល់សារតាំង
សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ ឯកឧត្តម ទ្រីសម៉ាន់ អ៉ីហ្គោរ៍ (Driesmans Igor) ឯកអគ្គរាជទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា និងជាប្រេសិតពិសេស EU ប្រចាំនៅមីយ៉ាន់ម៉ា ចូលជួបសម្ដែងការគួរសម
សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ ឯកឧត្តមឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប ប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម

នយោបាយ​ និង ការអភិវឌ្ឍន៍

អ្នកគាំទ្រ និយាយពីភាពផ្ទុយគ្នាពីកម្លាំងពលំ និងសុខភាពរបស់លោក Trump ជាមួយលោក Biden

2024/07/10 07:40:46 pm        200
អ្នកគាំទ្រ លោក Donald Trump រាប់រយនាក់ បានមកប្រមូលផ្តុំគ្នាសម្រាប់ការជួបជុំមួយ នៅក្នុងទីក្រុង Miami រដ្ឋ Florida កាលពីថ្ងៃអង្គារ ដោយតស៊ូក្នុងកម្តៅក្តៅខ្លាំង ដើម្បីបង្ហាញពីការគាំទ្ររបស់ពួកគេ ចំពោះអតីតប្រធានាធិបតី។ស្ត្រីជាច្រើននាក់ បានប្រើទង់ជាតិ Trump ជាអ្នកការពារព្រះអាទិត្យ ហើយនគរបាល និងគ្រូពេទ្យសង្គ្រោះបឋម បានជួយអ្នកដែលរងផលប៉ះពាល់ដោយសីតុណ្ហភាពហក់ឡើងខ្ពស់។តារាកំប្លែង និងជាអ្នកត្រាប់តាម លោក Josh Rosen បានបញ្ជាក់ពីកម្លាំងពលំមាំមួនរបស់ លោក Trump ក្នុងអាយុ៧៨ឆ្នាំ ផ្ទុយពីប្រធានាធិបតី លោក Joe Biden ។ លោក Rosen បាននិយាយថា លោក Donald Trump មានកម្លាំងពលំមាំមួន។ លោកពុំដែលឃើញនរណាម្នាក់ដែលមានកម្លាំងមាំមួន ដូចវ័យលោក Donald Trump ដែលមានអាយុ៧៨ ឆ្នាំ នោះទេ។អ្នកស្រី Maria Peraza អាយុ៧១ ឆ្នាំ ចូលនិវត្តន៍ បាននិយាយពីភាពមុតស្រួចផ្លូវចិត្ត និងការព្រួយបារម្ភរបស់លោក Trump ចំពោះសហរដ្ឋអាមេរិក។ អ្នកស្រីនិយាយថា លោក Trump មានភាពរឹងមាំមានសុខភាពល្អ។ លោកដឹងពីអ្វីដែលលោកកំពុងធ្វើ និងយកចិត្តទុកដាក់ចំពោះប្រជាជនអាមេរិក។អ្នកចូលរួមក្នុងការប្រមូលផ្តុំគ្នា បាននិយាយពីសុខភាពល្អរបស់លោក Trump បើប្រៀបធៀបទៅនឹងលោក Biden ។ ខណៈការបោះឆ្នោតប្រធានាធិបតីឆ្នាំ២០២៤ ខិតជិតមកដល់ អ្នកគាំទ្ររបស់លោក Trump បានបញ្ចេញយោបល់ឥតសំចៃ និងលះបង់ខ្ពស់។

កោះតៃវ៉ាន់៖ នាវាផ្ទុកយន្តហោះរបស់ចិន កំពុងឆ្ពោះទៅធ្វើសមយុទ្ធនៅសមុទ្រប៉ាស៊ីហ្វិក

2024/07/10 07:12:20 pm        98
ប្រមុខអាជ្ញាធរការពារជាតិកោះតៃវ៉ាន់ បាននិយាយនៅថ្ងៃពុធ (១០ កក្កដា) នេះថា នាវាផ្ទុកយន្តហោះចិន សានតុង (Shandong) បានឆ្លងកាត់ជិតភាគខាងជើងប្រទេសហ្វីលីពីន ក្នុងដំណើររបស់ខ្លួនដើម្បីទៅធ្វើសមយុទ្ធនៅសមុទ្រប៉ាស៊ីហ្វិក ខណៈក្រុងតៃប៉ិ បានរាយការណ៍ថា យន្តហោះចម្បាំងរាប់សិបគ្រឿងបានចូលរួមជាមួយនាវានោះដើម្បីធ្វើសមយុទ្ធ។កោះតៃវ៉ាន់ ដែលចិនអះអាងសិទ្ធិថាជាទឹកដីរបស់ខ្លួន រក្សាការឃ្លាំមើលយ៉ាងជិតស្និទ្ធលើចលនារបស់ចិនដោយសារសកម្មភាពយោធាប្រចាំថ្ងៃជុំវិញកោះ។ ប្រភពសន្តិសុខមួយ ដែលដឹងពីការដាក់ពង្រាយរបស់ចិននៅក្នុងតំបន់បានប្រាប់សារព័ត៌មានរ៉យទ័រថា អាកាសធាតុល្អនៃខែរដូវក្តៅនេះ គឺជាពេលដែលចិនធ្វើសមយុទ្ធជាទម្លាប់ ប៉ុន្តែបានបញ្ជាក់ពីការកើនឡើង «មិនធម្មតា» នៅក្នុងការចល័តថ្មីៗនេះ។អាជ្ញាធរការពារជាតិតៃវ៉ាន់និយាយថា ចាប់ពីព្រឹកព្រលឹមថ្ងៃពុធនេះ ខ្លួនបានរកឃើញយន្តហោះយោធាចិនចំនួន ៣៦ គ្រឿង រួមទាំងយន្តហោះចម្បាំង J-16 និងយន្តហោះទម្លាក់គ្រាប់បែក H-6 ដែលមានសមត្ថភាពនុយក្លេអ៊ែរ បានហោះហើរទៅកាន់ភាគខាងត្បូង និងភាគអាគ្នេយ៍នៃកោះ ហើយឆ្ពោះទៅកាន់ប៉ាស៊ីហ្វិកខាងលិច ដើម្បីធ្វើសមយុទ្ធជាមួយនាវាសានតុង។យោធាហ្វីលីពីនបាននិយាយថា ខ្លួនមានការព្រួយបារម្ភខ្លាំងណាស់ចំពោះការដាក់ពង្រាយក្រុមនាវាផ្ទុកយន្តហោះចិននេះ។ កាលពីល្ងាចថ្ងៃអង្គារ កងកម្លាំងស្វ័យការពាររបស់ជប៉ុនបាននិយាយថា ពួកគេបានរកឃើញនាវា សានតុង រួមជាមួយនឹងនាវាពិឃាតមីស៊ីលពីរគ្រឿង និងនាវាចម្បាំងមួយគ្រឿងចម្ងាយប្រហែល ៥០០ គីឡូម៉ែត្រ ភាគខាងត្បូងនៃកោះ អូគីណាវ៉ា (Okinawa) របស់ខ្លួន៕

សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្ត ប្រកាសផ្ដល់ប្រព័ន្ធការពារដែនអាកាសបន្ថែមសម្រាប់អ៊ុយក្រែន

2024/07/10 07:08:09 pm        124
បណ្ដាមេដឹកនាំនៃប្រទេសសមាជិកណាតូ (NATO) មួយចំនួនបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍រួមមួយក្នុងអំឡុងពេលកិច្ចប្រជុំកំពូលរបស់អង្គការណាតូថា សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្ត នឹងផ្តល់ដល់ប្រទេសអ៊ុយក្រែន នូវប្រព័ន្ធការពារដែនអាកាសចំនួនប្រាំបន្ថែមទៀត រួមទាំងថ្មអាគុយមីស៊ីលផាទ្រីយ៉ូត (Patriot) និងសមាសធាតុផ្សំរបស់មីស៊ីលនេះ។ពួកគេបានបន្ថែមថា ក្នុងប៉ុន្មានខែខាងមុខនេះ ពួកគេមានបំណងផ្តល់ឱ្យអ៊ុយក្រែននូវប្រព័ន្ធការពារដែនអាកាសយុទ្ធសាស្ត្ររាប់សិបគ្រឿងបន្ថែមទៀត។ លោកប្រធានាធិបតីអាមេរិក ចូ បៃដិន (Joe Biden) បានធ្វើសេចក្តីប្រកាសនៅក្នុងសុន្ទរកថានៅឯកិច្ចប្រជុំកំពូលរបស់ណាតូ ហើយក្រោយមក សេចក្តីថ្លែងការណ៍រួមមួយត្រូវបានចេញដោយបណ្ដាមេដឹកនាំនៃសហរដ្ឋអាមេរិក ហូឡង់ រ៉ូម៉ានី អ៊ីតាលី អាល្លឺម៉ង់ និងអ៊ុយក្រែន។អ៊ុយក្រែន បានអំពាវនាវម្តងហើយម្តងទៀតឱ្យដៃគូផ្តល់ជំនួយបន្ថែមទៀតលើការការពារដែនអាកាស ខណៈប្រទេសនេះប្រឈមមុខនឹងការវាយប្រហារពីរុស្ស៊ី លើទីក្រុង និងហេដ្ឋារចនាសម្ព័ន្ធថាមពល ដោយលោកប្រធានាធិបតី វ្ល៉ូឌីមី ហ្ស៊េឡិនស្គី (Volodymyr Zelenskiy) បាននិយាយថា កង្វះសព្វាវុធនេះកំពុងធ្វើឱ្យរុស្ស៊ី មានប្រៀបក្នុងសមរភូមិ។អ៊ុយក្រែនបាននិយាយថា រុស្ស៊ីបានវាយប្រហារដោយមីស៊ីលលើមន្ទីរពេទ្យកុមារសំខាន់នៅទីក្រុងគីវ កាលពីថ្ងៃចន្ទ ហើយបានបាញ់មីស៊ីលជាច្រើនទៅលើទីក្រុងផ្សេងទៀតនៅទូទាំងប្រទេស ដោយបានសម្លាប់ជនស៊ីវិលជាង ៤០ នាក់ ហើយនោះបង្ហាញថា អ៊ុយក្រែនកំពុងត្រូវការអាវុធជាបន្ទាន់។ ទីក្រុងមូស្គូ បានបដិសេធមិនកំណត់គោលដៅលើជនស៊ីវិល និងហេដ្ឋារចនាសម្ព័ន្ធស៊ីវិលឡើយ៕

មន្ត្រីចារកម្មអាមេរិកលើកឡើងថា រុស្ស៊ីពេញចិត្តឱ្យលោក Trump ជាអ្នកឈ្នះការបោះឆ្នោត

2024/07/10 07:05:02 pm        192
មន្ត្រីចារកម្មអាមេរិកម្នាក់បាននិយាយកាលពីថ្ងៃអង្គារ (០៩ កក្កដា) ថា សហរដ្ឋអាមេរិក មិនបានមើលឃើញថារុស្ស៊ី ផ្លាស់ប្តូរចំណាប់អារម្មណ៍របស់ខ្លួនលើការបោះឆ្នោតប្រធានាធិបតីអាមេរិក ទៅលើអ្នកណាដែលខ្លួនចង់ឱ្យឈ្នះនៅឆ្នាំនេះទេ ដោយចង្អុលបង្ហាញថា ទីក្រុងមូស្គូ ពេញចិត្តនឹងលោក ដូណាល់ ត្រាំ (Donald Trump) មកពីគណបក្សសាធារណរដ្ឋ ឱ្យក្លាយជាអ្នកឈ្នះឆ្នោតម្តងទៀត។មន្ត្រី ដែលបានប្រាប់អ្នកយកព័ត៌មានពីសន្តិសុខបោះឆ្នោតអាមេរិកនោះ មិនបានបញ្ចេញឈ្មោះអតីតប្រធានាធិបតីរូបនេះនោះទេ នៅពេលត្រូវសាកសួរថា តើនរណាដែលក្រុងមូស្គូចង់ធ្វើជាប្រធានាធិបតីអាមេរិកបន្ទាប់។ ប៉ុន្តែលោកបានបញ្ជាក់ថា រុស្ស៊ីពេញចិត្តលោក Trump ដោយនិយាយថា សហគមន៍ស៊ើបការណ៍ចារកម្មសម្ងាត់អាមេរិក មិនបានផ្លាស់ប្តូរការវាយតម្លៃលើរុស្ស៊ី ពីការបោះឆ្នោតមុនៗទេ។ការវាយតម្លៃទាំងនោះបានរកឃើញថា ទីក្រុងមូស្គូបានព្យាយាមប្រើឥទ្ធិពលលើយុទ្ធនាការបោះឆ្នោតដើម្បីជួយលោក Trump ឱ្យឈ្នះនៅឆ្នាំ២០១៦ ប្រឆាំងនឹងលោកស្រី ហ៊ីលឡារី ឃ្លីងតុន (Hillary Clinton) និងនៅឆ្នាំ២០២០ ប្រឆាំងនឹងលោកប្រធានាធិបតី ចូ បៃដិន (Joe Biden)។ យុទ្ធនាការលោក Trump បានឆ្លើយតបបញ្ហានោះដោយនិយាយថា លោក Biden ទន់ខ្សោយពេកលើរុស្ស៊ី ដូច្នេះហើយទើបមានសង្រ្គាមអ៊ុយក្រែន។លោក Trump ជារឿយៗបានរិះគន់ទំហំនៃការគាំទ្រយោធារបស់សហរដ្ឋអាមេរិក សម្រាប់អ៊ុយក្រែន ដែលជាតួលេខប្រហែល ៦០ ពាន់លានដុល្លារចាប់តាំងពីសង្រ្គាមចាប់ផ្ដើមឆ្នាំ២០២២មក ហើយបានហៅប្រធានាធិបតីអ៊ុយក្រែន លោក វ្ល៉ូឌីមី ហ្ស៊េឡិនស្គី (Volodymyr Zelenskiy) ថាជា «អ្នកលក់ដ៏ពូកែថ្វីមាត់បំផុតដែលមិនធ្លាប់មាន»៕

ចិន និយាយថា ខ្លួនអនុញ្ញាតឱ្យហ្វីលីពីន ធ្វើការជម្លៀសផ្នែកវេជ្ជសាស្រ្តនៅសមុទ្រចិនខាងត្បូង

2024/07/10 07:01:55 pm        105
ឆ្មាំល្បាតឆ្នេររបស់ប្រទេសចិន បាននិយាយនៅក្នុងហេតុផលមនុស្សធម៌ថា ខ្លួនបាន «អនុញ្ញាតឱ្យ» ហ្វីលីពីន ជម្លៀសទាហានម្នាក់ដែលបានធ្លាក់ខ្លួនឈឺនៅលើនាវាចម្បាំងដ៏ចំណាស់ដែលចតចោលនៅលើដែនទឹកជម្លោះ សេខិន ថូម៉ាស ស្ហូល (Second Thomas Shoal) នៅក្នុងសមុទ្រចិនខាងត្បូង។ឆ្មាំល្បាតឆ្នេរចិនបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីល្ងាចថ្ងៃអង្គារ (០៩ កក្កដា) ថា ខ្លួនបានត្រួតពិនិត្យ និងផ្ទៀងផ្ទាត់ប្រតិបត្តិការទាំងមូលកាលពីថ្ងៃអាទិត្យ ដែលអ្នកនាំពាក្យរបស់ខ្លួនបាននិយាយថា ធ្វើតាមការស្នើសុំពីភាគីពាក់ព័ន្ធនៅហ្វីលីពីន។គួររំលឹកថា កាលពីមួយខែមុន ឆ្មាំល្បាតឆ្នេរហ្វីលីពីនបានចោទប្រកាន់សមភាគីចិនរបស់ខ្លួនថាបានរារាំងការជម្លៀសផ្នែកវេជ្ជសាស្រ្តចេញពីនាវាចម្បាំងនោះ ដោយហៅសកម្មភាពនេះថា «ព្រៃផ្សៃ និងអមនុស្សធម៌»។ ក្រសួងការបរទេសចិនបាននិយាយនៅថ្ងៃដដែលនោះថា ចិននឹងអនុញ្ញាតឱ្យហ្វីលីពីនផ្តល់ការផ្គត់ផ្គង់ និងជម្លៀសបុគ្គលិក ប្រសិនបើទីក្រុងម៉ានីល ជូនដំណឹងដល់ទីក្រុងប៉េកាំង មុនធ្វើបេសកកម្ម។ប្រទេសហ្វីលីពីន មានទាហានជាច្រើនដែលឈរជើងលើនាវាចម្បាំងដ៏ចាស់ទ្រុឌទ្រោមនៅលើដែនទឹក សេខិន ថូម៉ាស ស្ហូល ដែលត្រូវទីក្រុងម៉ានីល ចតចោលនៅទីនោះដោយចេតនាដោយក្នុងឆ្នាំ១៩៩៩ ដើម្បីពង្រឹងការទាមទារដែនសមុទ្ររបស់ខ្លួន។ កងទ័ពជើងទឹករបស់ចិន បានប៉ះទង្គិចគ្នាជាច្រើនលើកជាមួយកងកម្លាំងហ្វីលីពីន ដែលកំពុងធ្វើប្រតិបត្តិការផ្គត់ផ្គង់ឡើងវិញដល់នាវាចតចោលនោះ៕

លោក Trump ៖អ្នកប្រជាធិបតេយ្យមិនអាចសម្រេចចិត្តថាបេក្ខជនរូបណាស័ក្តិសមជាងរូបណាដើម្បីប្រជែងជាមួយលោកនោះទេ

2024/07/10 04:35:39 pm        171
អតីតប្រធានាធិបតីសហរដ្ឋអាមេរិក និងជាបេក្ខជនមកពីគណបក្សសាធារណរដ្ឋសម្រាប់ការបោះឆ្នោតថ្ងៃទី ៥ ខែវិច្ឆិកាខាងមុខនេះ លោក Donald Trump បានចំអកឲ្យលោក Joe Biden និង លោកស្រីKamala Harris អំឡុងការប្រមូលផ្តុំគ្នានៅទីក្រុង ដូរ៉ាល់ (Doral) រដ្ឋ Florida កាលពីថ្ងៃអង្គារ ទី ៩ ខែកក្កដា។លោកបានអះអាងថា គណបក្សប្រជាធិបតេយ្យ មិនអាចសម្រេចថាបេក្ខជនណាស័ក្តិសមជាងបេក្ខជនណា ធ្វើជាប្រធានាធិបតីនោះទេ។ លោក Trump បានអះអាងថា ជ័យជម្នះរបស់លោកក្នុងការជជែកដេញដោលកាលពីថ្ងៃទី ២៧ ខែ  មិថុនា គឺជាការពិតមិនអាចប្រកែកបាន ដែលបានជំរុញឱ្យគណបក្សប្រជាធិបតេយ្យព្យាយាមបញ្ចុះបញ្ចូលលោក Biden បោះបង់ចោលការប្រកួតប្រជែងតំណែងប្រធានាធិបតីថ្មី។    កាយវិកាដ៏ស្រពិចស្រពិលរបស់លោក Biden ក្នុងការជជែកដេញដោលកាលពីថ្ងៃទី ២៧ ខែមិថុនាទលើនឹងលោក Trump រួមជាមួយនឹងការវាយតម្លៃជាសាធារណៈទាបរបស់លោកផងនោះ បានធ្វើឱ្យមានការសង្ស័យថ្មីក្នុងចំណោមអ្នកប្រជាធិបតេយ្យមួយចំនួនចំពោះសមត្ថភាពរបស់លោកក្នុងការយកឈ្នះការបោះឆ្នោតថ្ងៃទី ៥ ខែវិច្ឆិកា ឬដើម្បីគ្រប់គ្រងការទាមទារនៃតួនាទីរបស់លោកសម្រាប់រយៈពេល ៤ ឆ្នាំកន្លះទៀត៕

គម្រោងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨ (ស្រែអំបិល-កោះកុង) សម្រេចវឌ្ឍនភាពបាន​៦២,១១%ហើយ

2024/07/10 04:31:10 pm        390
ឯកឧត្ដម​ ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការនិងដឹកជញ្ជូន បានបញ្ជាក់ថា គិតត្រឹម​ដើម​​ខែ​កក្កដា ឆ្នាំ២០២៤នេះ គម្រោងសាងសង់ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨ ប្រវែង​សរុប​១៤៨ គីឡូម៉ែត្រ ចាប់ពីចំណុចប្រសព្វផ្លូវជាតិលេខ៤ ដល់ក្រុងខេមរភូមិន្ទ ខេត្តកោះកុង សម្រេច​វឌ្ឍនភាពបាន ៦២,១១%ហើយ។  ឯកឧត្ដមបន្តថា បច្ចុប្បន្ននេះ ក្រុមការងារកំពុងដំណើរការយ៉ាងមមាញឹកលើការងារអ៊ុត AC និង​ការងារ Base Course ជាអតិប្បរមា ព្រមទាំងការងារ Structure ត្រូវអ៊ុត AC បញ្ចប់​នៅ​រដូវ​ប្រាំង​ឆ្នាំ​២០២៥​ខាងមុខនេះហើយ។ជាមួយគ្នានេះក្នុងនាមអ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន ឯកឧត្ដម បានអំពាវនាវ​សុំ​ការ​យោគយល់ និងអធ្យាស្រ័យខ្ពស់ ពី​ប្រជាពលរដ្ឋអ្នកធ្វើដំណើរ និង​ប្រជាពលរដ្ឋ​រស់​នៅ​តាម​សង​ខាង​ផ្លូវដែលកំពុងសាងសង់ និងលើកកម្រិតគុណ ដោយមានកំណាត់ផ្លូវខ្លះ ត្រូវ​កែ​សម្រួល​ឱ្យ​កាន់​តែ​ប្រសើរឡើង និងមានសភាពបែកភក់ រអិលពិបាកធ្វើដំណើរ និងរំខានដល់ការរស់នៅ ប្រកប​អាជីវកម្មប្រចាំថ្ងៃ ក្នុងដូវរវស្សាភ្លៀកធ្លាក់ជោគជាំនេះ ជាពិសេសនៅចំណុចចំណោតតាប៉ន ត្រង់គីឡូម៉ែតលេខ ១៤០ +៣០០-១៤០+៧០០ និងចំណុចបង្គោលអង់តែន៣ដើម ត្រង់គីឡូ​ម៉ែត្រ​លេខ ១៣៧ -១៤០។ក្រុមការងារ​ការដ្ឋាន​តែងអន្តរាគមន៍បន្ទាប់ និងដោះស្រាយជាបណ្តោះអាសន្ន ដើម្បី​សម្រួល​ដល់​ការ​​ធ្វើ​ដំណើររបស់ប្រជាពលរដ្ឋ និងបញ្ចៀស​គ្រោះ​ថ្នាក់​ដោយ​ប្រការ​យថា​ហេតុណា​មួយ​ពេល​រអិល​ខ្លាំង​៕

ចិនជំរុញឱ្យអង្គការណាតូបញ្ឈប់ការចោទប្រកាន់ដោយគ្មានមូលដ្ឋាន និងចិត្តគំនិតនៃសង្គ្រាមត្រជាក់

2024/07/10 04:19:26 pm        151
អ្នកនាំពាក្យក្រសួងការបរទេសចិនបាននិយាយកាលពីថ្ងៃអង្គារសប្ដាហ៍នេះថា ប្រទេសចិនជំរុញឱ្យ សម្ព័ន្ធយោធាណាតូ បញ្ឈប់ការចោទប្រកាន់ដោយគ្មានមូលដ្ឋានរបស់ខ្លួនមកលើចិន និងការប៉ុនប៉ងរបស់ខ្លួនដើម្បីផ្លាស់ប្តូរការស្តីបន្ទោសមកលើប្រទេសចិន។ អ្នកនាំពាក្យក្រសួងការបរទេសចិន លោក លីន ចៀន (Lin Jian) បានអត្ថធិប្បាយបែបនេះ ក្នុងអំឡុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃ ឆ្លើយតបទៅនឹងសំណួរអំពីការអះអាងដែលធ្វើឡើងដោយអគ្គលេខាធិការអង្គការណាតូ លោក Jens Stoltenberg។ លោក លីន បាននិយាយថា ប្រទេសចិនប្រឆាំងយ៉ាងដាច់ខាតចំពោះអង្គការណាតូដែលប្រើប្រាស់ប្រទេសចិនជាលេសដើម្បីពង្រីកវិសាល ភាពរបស់ខ្លួនឆ្ពោះទៅភាគខាងកើត ទៅកាន់តំបន់អាស៊ី-ប៉ាស៊ីហ្វិក និងបង្កអស្ថិរភាពក្នុងតំបន់នេះ។ អ្នកនាំពាក្យរូបនេះបានសង្កត់ធ្ងន់ថា ប្រទេសចិនគឺជាអ្នកកសាងសន្តិភាពពិភពលោក ជាអ្នករួមចំណែកដល់ការអភិវឌ្ឍន៍ពិភពលោក និងជាអ្នកការពារសណ្តាប់ធ្នាប់អន្តរជាតិ។ កម្មវត្ថុ និងគោលជំហរយុត្តិធម៌របស់ចិន រួមជាមួយនឹងតួនាទីស្ថាបនារបស់ខ្លួនក្នុងការដោះស្រាយបញ្ហាអន្តរជាតិ និងតំបន់ ដូចជាវិបត្តិអ៊ុយក្រែនជាដើម ត្រូវបានសហគមន៍អន្តរជាតិទទួលស្គាល់ជាយូរមកហើយ។ប្រទេសចិនជំរុញឱ្យអង្គការណាតូកែតម្រូវការយល់ឃើញខុសរបស់ខ្លួនចំពោះប្រទេសចិន បោះបង់ចោលចិត្តគំនិតសង្គ្រាមត្រជាក់ និងហ្គេមលទ្ធផលសូន្យ ឬហៅថា zero-sum game និងការចាត់ទុកគេជាសត្រូវដោយគ្មានការវិនិច្ឆ័យ។ ផ្ទុយទៅវិញ អង្គការណាតូគួរតែចាត់វិធានការជាក់ស្តែង ដើម្បីលើកកម្ពស់សន្តិភាព ស្ថិរភាព និងការអភិវឌ្ឍន៍ពិភពលោក វិញប្រសើរជាង៕

សម្ដេចធិបតី ហ៊ុន ម៉ាណែត ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាព និងកំណត់ទិសដៅការងារជាមួយក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍កម្ពុជា

2024/07/10 04:08:37 pm        303
ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា នាព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ ២០២៤នេះ បានអញ្ជើញជាធិបតីដ៏ខ្ពង់ខ្ពស់ ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាព និងកំណត់ទិសដៅការងារ ជាមួយក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍កម្ពុជា។

លោក Modi ប្រាប់លោក Putin ថាសង្គ្រាមមិនអាចដោះស្រាយបញ្ហាបានទេ ខណៈជំរុញឱ្យមានសន្តិភាព

2024/07/10 03:56:20 pm        161
នាយករដ្ឋមន្ត្រីឥណ្ឌា លោក ណារិន្រ្ទៈ ម៉ូឌី (Narendra Modi) កាលពីថ្ងៃអង្គារ (០៩ កក្កដា) បានប្រាប់ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន (Vladimir Putin) ថា «សង្គ្រាមមិនអាចដោះស្រាយបញ្ហាបានទេ» ហើយបានជំរុញឱ្យមានសន្តិភាព ក្នុងដំណើរទស្សនកិច្ចទៅកាន់ទីក្រុងមូស្គូ ក្នុងរយៈពេលពីរឆ្នាំក្នុងការវាយលុកអ៊ុយក្រែន។នៅក្នុងដំណើរទស្សនកិច្ចលើកដំបូងរបស់លោកចាប់តាំងពីរុស្ស៊ី បានចាប់ផ្តើមយុទ្ធនាការរបស់ខ្លួននៅអ៊ុយក្រែន ក្នុងខែកុម្ភៈ ឆ្នាំ២០២២មក លោក ម៉ូឌី បាននិយាយថាលោក និងលោក ពូទីន បានជជែកគ្នាលើបញ្ហាជាច្រើនដោយបន្ថែមថា «លោកសប្បាយចិត្តណាស់ ដែលចំពោះបញ្ហាអ៊ុយក្រែន ភាគីទាំងពីរបង្ហាញពីទស្សនៈរបស់ខ្លួនដោយបើកចំហនិងលម្អិត»។ មេដឹកនាំឥណ្ឌារូបនេះបានបន្ថែមថា «យើងដឹងថាសង្រ្គាមមិនអាចដោះស្រាយបញ្ហាបានទេ ហើយដំណោះស្រាយ និងការចរចាសន្តិភាពមិនអាចជោគជ័យក្នុងពេលប្រើប្រាស់គ្រាប់បែក និងគ្រាប់កាំភ្លើងបានឡើយ។ យើងត្រូវរកវិធីសន្តិភាពតាមរយៈការសន្ទនា»។លោក ពូទីន បានថ្លែងអំណរគុណលោក ម៉ូឌី សម្រាប់ «ការយកចិត្តទុកដាក់ចំពោះបញ្ហាបន្ទាន់បំផុតនេះ» ហើយបន្ថែមថា «អ្នកក៏កំពុងព្យាយាមស្វែងរកមធ្យោបាយដោះស្រាយវិបត្តិអ៊ុយក្រែនជាចម្បងដោយសន្តិភាព ដូចជាយើងដែរ»។ លោក ពូទីន បានសាទរចំពោះ «មិត្តភាពយូរអង្វែង» របស់ឥណ្ឌា និងរុស្ស៊ី ហើយបាននិយាយថាឥឡូវនេះប្រទេសទាំងពីររីករាយនឹង «ភាពជាដៃគូយុទ្ធសាស្រ្តពិសេស»៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

គណៈកម្មការជំរឿនមន្ត្រី បន្តបេសកកម្មចុះធ្វើជីវមាត្រមន្ត្រីជាក់ស្តែង ដល់ក្រសួងបរិស្ថាន ដែលជាក្រសួងគោលដៅទី២៤
09/29/2026 10:09 AM
កោះតៃវ៉ាន់ បញ្ជាក់ថា ខ្លួនកំពុងបន្តការចរចាជាមួយសហរដ្ឋអាមេរិកជុំវិញការលក់អាវុធ
09/29/2026 10:09 AM
អាមេរិក និងអ៊ីរ៉ង់ ពិភាក្សាដាច់ដោយឡែកជាមួយភាគីសម្របសម្រួល ក្នុងកិច្ចខិតខំប្រឹងប្រែងចុងក្រោយដើម្បីបញ្ចប់សង្គ្រាម
09/29/2026 10:09 AM
អាមេរិក៖ គ្មានផែនការលក់អាវុធទៅឱ្យចិនទេ បន្ទាប់ពីបេសកជនលើកឡើងពីសំណើរបស់លោក Trump
09/29/2026 10:09 AM
[UPDATE] ថៃខាតបង់សរុប ៧៥៤,៣២ លានដុល្លារ ខណៈទីក្រុងបាងកករងផលប៉ះពាល់ធ្ងន់ធ្ងរបំផុតពីទឹកជំនន់ ហើយអាជីវកម្មជួបការលំបាក
09/29/2026 10:09 AM
ពិព័រណ៍សំណង់ខ្នាតអន្តរជាតិ ឆ្នាំ២០២៦ ធ្វើឡើង​ដើម្បី​អភិវឌ្ឍ​វិស័យ​សំណង់​ និង​ហេដ្ឋា​រចនា​សម្ព័ន្ធ​នៅ​កម្ពុជា
09/29/2026 10:09 AM
សែលកាត ចុះ MoU ជាមួយ Huawei ក្នុងទំហំទឹកប្រាក់ ៣០០លានដុល្លារគាំទ្រលើហេដ្ឋារចនាសម្ព័ន្ធឌីជីថលជំនាន់ថ្មី
09/29/2026 10:09 AM
គណបក្សប្រជាជនកម្ពុជាអបអរសាទរដល់ប្រជាជនរុស្ស៊ីចំពោះជោគជ័យនៃការបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រសភាឌូម៉ានៃសហព័ន្ធរុស្ស៊ី និងចំពោះគណបក្សរុស្ស៊ីរួបរួម ដែលទទួលបានជ័យជម្នះជាមួយនឹងសម្លេងភាគច្រើន
09/29/2026 09:09 AM
គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា សម្រេចបើកកិច្ចប្រជុំព្រឹទ្ធសភាជាវិសាមញ្ញនៅព្រឹកនេះ ដើម្បីឱ្យយោបល់លើសេចក្តីព្រាងច្បាប់ចំនួន៤ និងបោះឆ្នោតជ្រើសរើសបំពេញសមាជិកគណៈកម្មការទី៩ព្រឹទ្ធសភា
09/29/2026 09:09 AM
វិចារណកថា៖ តុល្យភាពមានចលនា មិនមែននៅស្ងៀម «តុល្យភាពរបស់ធម្មជាតិ មិនមែនជាពេលវេលាមួយដែលឈប់ស្ងៀមនោះទេ វាគឺជាសមត្ថភាពក្នុងការបន្តឆ្លើយតប និងសម្របខ្លួនទៅនឹងការប្រែប្រួល»
09/29/2026 07:09 AM