ប្រសាសន៍សំខាន់ៗរបស់សម្ដេចតេជោ ហ៊ុន សែន ក្នុងឱកាសអញ្ជើញក្នុងពិធីបើក​សម័យ​ប្រជុំ​ពេញ​អង្គសភា​អន្តរជាតិ ដើម្បីភាពអត់ឱន និងសន្តិភាព លើកទី១១
សម្ដេចតេជោ ហ៊ុន សែន បញ្ជាក់ទៅកាន់អនុប្រធានបក្ស AK Parti នៃសាធារណរដ្ឋតួកគីថា កម្ពុជា​​គ្មាន​ការស្ទាក់​ស្ទើរ​ចំពោះរាល់សំណើកិច្ចសហប្រតិបត្តិការប្រឆាំងភេរវកម្ម
អនុប្រធានរដ្ឋឡាវកោតសរសើរការរីកចម្រើនយ៉ាងឆាប់រហ័សលើគ្រប់វិស័យរបស់កម្ពុជា
លោក ហេង សំណាង៖ ទណ្ឌិតក្បត់ជាតិ៣ជំនាន់ជ្រុលនិយម សម រង្ស៊ី និងបក្ខពួកកំពុងបំផុសបំផុលចរិក«ភេរវកម្ម»នៅកម្ពុជា

នយោបាយ​ និង ការអភិវឌ្ឍន៍

រដ្ឋបាលអាមេរិក បញ្ជូនរបាយការណ៍យុទ្ធសាស្ត្រអ៊ុយក្រែន ដែលរង់ចាំជាយូរមកហើយទៅកាន់សភា

2024/09/10 11:41:27 am        131
ប្រភពចំនួនបីបាននិយាយកាលពីថ្ងៃចន្ទ (០៩ កញ្ញា) ថា រដ្ឋបាលរបស់លោកប្រធានាធិបតីអាមេរិក Joe Biden បានបញ្ជូនឱ្យសភានូវរបាយការណ៍សម្ងាត់មួយស្តីពីយុទ្ធសាស្ត្រក្នុងសង្គ្រាមអ៊ុយក្រែន ប៉ុន្មានខែបន្ទាប់ពីកាលបរិច្ឆេទផុតកំណត់ខែមិថុនា ជាមួយសំណើច្បាប់ចំណាយរាប់ពាន់លានដុល្លារដែលសមាជិកសភាបានអនុម័តកាលពីខែមេសា។ជំនួយការសភាម្នាក់និយាយថា របាយការណ៍ដែលរង់ចាំជាយូរមកហើយនោះបានទៅដល់ដៃសមាជិកសភាកាលពីថ្ងៃចន្ទ ប៉ុន្តែពួកគេមិនទាន់ពិនិត្យមើលនៅឡើយទេ។ ប្រភពពីរផ្សេងទៀត ដែលសុំមិនបញ្ចេញឈ្មោះបានបញ្ជាក់ថា របាយការណ៍នោះត្រូវបានប្រគល់ជូនសភារួចហើយ។ សេតវិមានមិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយទេ។សភាបានអនុម័តជំនួយក្នុងសង្រ្គាម និងជំនួយយោធាជិត ១៧៥ពាន់លានដុល្លារសម្រាប់អ៊ុយក្រែន និងប្រទេសសម្ព័ន្ធមិត្ត។ បន្ទាប់ពីពន្យារពេលជាច្រើនខែ សភាតំណាងរាស្រ្តដែលដឹកនាំដោយបក្សសាធារណរដ្ឋ បានអនុម័តសំណើច្បាប់ចំណាយបន្ថែមចំនួន ៩៥ពាន់លានដុល្លារនៅក្នុងខែមេសា ដែលរួមមានទឹកប្រាក់ចំនួន ៦១ពាន់លានដុល្លារសម្រាប់អ៊ុយក្រែន។ជាផ្នែកមួយនៃច្បាប់នោះ សភាបានស្នើឱ្យរដ្ឋបាលលោក Biden បញ្ជូនយុទ្ធសាស្ត្រលម្អិតសម្រាប់សង្រ្គាមអ៊ុយក្រែននៅដើមខែមិថុនា។ ការគាំទ្ររបស់លោក Biden សម្រាប់អ៊ុយក្រែនត្រូវបានគាំទ្រដោយបក្សប្រជាធិបតេយ្យ និងបក្សសាធារណរដ្ឋជាច្រើននៅក្នុងសភា។ ទោះជាយ៉ាងនេះក្ដី សមាជិកបក្សសាធារណរដ្ឋខ្លះបានរិះគន់រដ្ឋបាលលោក Biden ចំពោះការដាក់កម្រិតលើអ៊ុយក្រែនក្នុងការប្រើគ្រឿងយុទ្ធោបករណ៍របស់អាមេរិក ដោយការបដិសេធមិនផ្គត់ផ្គង់អាវុធដែលអាចវាយប្រហារគោលដៅជ្រៅក្នុងប្រទេសរុស្ស៊ី៕

លោក Josep Borrell៖ អឺរ៉ុប ត្រៀមជាស្រេចផ្តល់សមត្ថភាពដឹកជញ្ជូនក្នុងការបើកច្រកព្រំដែន Rafah ឡើងវិញ

2024/09/10 11:38:55 am        74
នៅក្នុងដំណើរទស្សនកិច្ចទៅកាន់ផ្នែកខាងប្រទេសអេហ្ស៊ីប នៅច្រកឆ្លងកាត់ព្រំដែនទីក្រុង Rafah ប្រធានគោលនយោបាយការបរទេសរបស់សហភាពអឺរ៉ុប លោក Josep Borrell បាននិយាយ កាលពីថ្ងៃចន្ទ ទី៩ ខែកញ្ញា ថា សហភាពអឺរ៉ុប បានត្រៀមខ្លួនរួចជាស្រេចក្នុងការបង្កើនផ្នែកដឹកជញ្ជូនរបស់ខ្លួន ដើម្បីជួយក្នុងការបើកច្រកឆ្លងកាត់ព្រំដែនឡើងវិញ។លោក Borrell បានពិនិត្យប្រតិបត្តិការព្រំដែន ដឹកនាំដោយអង្គការអឌ្ឍចន្ទក្រហមអេហ្ស៊ីប និងបានជួបជាមួយប្រធានាធិបតីរបស់ប្រទេសលោក Abdel Fattah al-Sisi នៅក្នុងទីក្រុងគែរ។លោក Borrell ក៏បានលើកឡើងផងដែរអំពីការដាក់ទណ្ឌកម្មដែលត្រូវបានស្នើឡើងទៅលើរដ្ឋមន្ត្រី ទីភ្នាក់ងារ និងស្ថាប័នពាក់ព័ន្ធ ក្នុងការពង្រីកអាណានិគមខុសច្បាប់នៅតំបន់ West Bank ។លោក Borrell បានប្រកាសពីការដាក់ទណ្ឌកម្មកាលពីសប្តាហ៍មុន ហើយលោកបានរិះគន់ជាសាធារណៈទៅលើរដ្ឋមន្ត្រីសន្តិសុខអ៊ីស្រាអែល លោក Itamar Ben-Gvir និងរដ្ឋមន្ត្រីហិរញ្ញវត្ថុ លោក Bezalel Smotrich ចំពោះសេចក្តីថ្លែងការណ៍ដែលលោកបានចាត់ទុកថា «អាក្រក់» និង «ជាការញុះញង់ឱ្យមានឧសក្រិដ្ឋកម្មសង្រ្គាម»។ ពលរដ្ឋនៅទីក្រុង Khan Younis និងគ្រួសារភៀសខ្លួនពីទីក្រុង Rafah បានបន្តទៅមន្ទីរពេទ្យ ដែលមានមនុស្សច្រើន ដោយនាំកូនៗរបស់ពួកគេទៅចាក់វ៉ាក់សាំងប្រឆាំងជំងឺស្វិតដៃជើង។

មន្ត្រីបោះឆ្នោតអាមេរិក រិះគន់ការគំរាមរបស់លោក Trump ក្នុងការចាប់មន្រ្តីដាក់ពន្ធនាគារ បើជាប់ឆ្នោត

2024/09/10 11:17:43 am        65
ក្រុមមន្រ្តីគ្រប់គ្រងការបោះឆ្នោតនៅសហរដ្ឋអាមេរិក និងយុទ្ធនាការរបស់បេក្ខជនប្រធានាធិបតីនៃគណបក្សប្រជាធិបតេយ្យ លោកស្រី Kamala Harris កាលពីថ្ងៃចន្ទ (០៩ កញ្ញា) បានរិះគន់ខ្លាំងៗលើការគំរាមកំហែងរបស់លោក Donald Trump ក្នុងការចាប់មន្ត្រីបោះឆ្នោត “ពុករលួយ” ដាក់ពន្ធនាគារប្រសិនបើលោកឈ្នះឆ្នោតនៅថ្ងៃទី០៥ ខែវិច្ឆិកា ដោយចោទប្រកាន់បេក្ខភាពបក្សសាធារណរដ្ឋរូបនេះពីការបំភិតបំភ័យ និងញុះញង់ឱ្យមានលទ្ធភាពនៃអំពើហិង្សាក្នុងប្រទេស។មន្រ្តីបោះឆ្នោតទាំងនេះបានឆ្លើយតបទៅនឹងការបង្ហោះតាមប្រព័ន្ធផ្សព្វផ្សាយសង្គមដោយបេក្ខជនប្រធានាធិបតីបក្សសាធារណរដ្ឋលោក Trump កាលពីថ្ងៃសៅរ៍ ដែលលោកបានគំរាមមនុស្សមួយចំនួនជាមួយនឹងការកាត់ទោស ប្រសិនបើពួកគេចូលរួមក្នុងការក្លែងបន្លំសន្លឹកឆ្នោតក្នុងការបោះឆ្នោតឆ្នាំ២០២៤។ គួររម្លឹកថា ការសិក្សាជាច្រើនបានរកឃើញថាការក្លែងបន្លំក្នុងការបោះឆ្នោតនៅសហរដ្ឋអាមេរិក គឺកម្រមានខ្លាំងណាស់។លោក Trump ក៏បានអះអាងដោយគ្មានមូលដ្ឋានម្តងទៀតថា ការចាញ់ឆ្នោតឆ្នាំ២០២០ របស់លោកទល់នឹងប្រធានាធិបតីបក្សប្រជាធិបតេយ្យ លោក Joe Biden គឺព្រោះតែការក្លែងបន្លំ ដោយនេះជាសារដូចគ្នាដែលលោកបានផ្តល់ឱ្យអ្នកគាំទ្រមុនពេលមានការសម្រុកចូលដ៏កម្រោលក្នុងវិមានកាពីតូលរបស់អាមេរិក កាលពីថ្ងៃទី០៦ ខែមករា ឆ្នាំ២០២១។អ្នកប្រជាធិបតេយ្យជាច្រើនបានពណ៌នាការបង្ហោះរបស់លោក Trump នេះថាជា «អំពើទុច្ចរិត» ហើយបាននិយាយថា នេះអាចជាការញុះញង់ឱ្យមានអំពើហិង្សាផ្នែកនយោបាយ៕

សម្ដេចធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឲ្យអគ្គនាយកប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិកនៃក្រុមហ៊ុន ហ៊ិននីគែន ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ

2024/09/10 09:31:27 am        72
នាព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៤ សម្ដេចមហាបវរធិបតី ហ៊ុន​ ម៉ាណែត នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជា​ណាចក្រកម្ពុជា បានអនុញ្ញាតឲ្យ​លោក Jacco Van Der Linden អគ្គនាយក​ប្រចាំ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក នៃក្រុមហ៊ុន ហ៊ិននីគែន (Heineken) ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមាន​សន្តិភាព។ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា (Heineken Cambodia) មានវត្តមាននៅកម្ពុជាក្នុងរយៈពេល ៣០ឆ្នាំមកនេះ ហើយមានវឌ្ឍនភាពក្នុងដំណើរអាជីវកម្មប្រកបដោយភាពជោគជ័យ និងទទួល​បាន​ការគាំទ្រយ៉ាងច្រើន។ ជាមួយគ្នានេះ ការចូលរួមចំណែករបស់ក្រុមហ៊ុន ក៏បានលើក​កម្ពស់​ដល់សេដ្ឋកិច្ច បង្កើតឱកាសការងារ និងអាជីវកម្មលើទីផ្សារជាច្រើន។

មេដឹកនាំបក្សប្រឆាំងវ៉េណេស៊ុយអេឡា៖ យើងនឹងបន្តតស៊ូ ដើម្បីសេរីភាព បន្ទាប់ពីទៅដល់អេស្ប៉ាញ

2024/09/09 12:00:33 pm        54
មេដឹកនាំគណបក្សប្រឆាំងប្រទេសវ៉េណេស៊ុយអេឡា លោក Gonzalez បាននិយាយថា លោកជឿជាក់ថា លោកនឹងបន្តការតស៊ូសម្រាប់ការត្រឡប់មកវិញនូវលទ្ធិប្រជាធិបតេយ្យ នៅក្នុងប្រទេសវ៉េណេស៊ុយអេឡា នៅក្នុងការថតសំឡេង ដែលទទួលបានដោយសារព័ត៌មាន Reuters បន្ទាប់ពីលោកបានទៅដល់ប្រទេសអេស្ប៉ាញ កាលពីថ្ងៃអាទិត្យ ទី៨ ខែកញ្ញា។លោក Gonzalez ជាអ្នកដែលបានជំទាស់ទៅនឹងការប្រកាសជ័យជម្នះរបស់ប្រធានាធិបតី លោក Nicolas Maduro នៅក្នុងការបោះឆ្នោតប្រធានាធិបតី កាលពីខែកក្កដា បានទៅដល់មូលដ្ឋានយោធា Torrejon de Ardoz ជាមួយភរិយារបស់លោក បន្ទាប់ពីបានស្វែងរកសិទ្ធិជ្រកកោននៅទីនោះ។នៅក្នុងការថតសំឡេង លោក Gonzalez បាននិយាយថា ការចាកចេញរបស់លោកពីទីក្រុង Caracas គឺ «ត្រូវបានហ៊ុព័ទ្ធដោយសម្ពាធ ការបង្ខិតបង្ខំ និងការគំរាមកំហែង។ការចាកចេញរបស់បុរសវ័យ៧៥ឆ្នាំរូបនេះ ត្រូវបានចាត់ទុកដោយសហរដ្ឋអាមេរិក សហភាពអឺរ៉ុប និងប្រទេសមហាអំណាចផ្សេងទៀតនៅក្នុងតំបន់ ថាជាអ្នកទទួលជ័យជម្នះក្នុងការបោះឆ្នោត ដែលមានភាពចម្រូងចម្រាស់ បានកើតឡើងមួយសប្តាហ៍ បន្ទាប់ពីអាជ្ញាធរប្រទេសវ៉េណេស៊ុយអេឡា បានចេញដីកាចាប់ខ្លួនលោក ដោយចោទប្រកាន់លោក ពីបទសមគំនិត និងបទព្រហ្មទណ្ឌផ្សេងៗទៀត។ បេក្ខជនប្រធានាធិបតីគណបក្សប្រឆាំងវ៉េណេស៊ុយអេឡា លោក Edmundo Gonzalez បានភៀសខ្លួនទៅកាន់ប្រទេសអេស្ប៉ាញកាលពីថ្ងៃអាទិត្យ ខណៈលោកស្វែងរកសិទ្ធិជ្រកកោនចាកចេញពីរដ្ឋាភិបាលរបស់លោក Nicolas Maduro ក្នុងពេលវិបត្តិកំពុងបន្ត ជុំវិញការបោះឆ្នោតដែលមានភាពចម្រូងចម្រាស់។ក្រសួងការបរទេសអេស្ប៉ាញ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា លោក Gonzalez ដែលបានជំទាស់ទៅនឹងការប្រកាសជ័យជម្នះរបស់លោក Maduro បានទៅដល់មូលដ្ឋានយោធា Torrejon de Ardoz ជាមួយភរិយារបស់លោក ។

អាកាសយានដ្ឋានអន្តរជាតិតេជោបើកការហោះហើរសាកល្បងជាលើកដំបូង

2024/09/09 10:14:54 am        353
បន្ទាប់ពីសាងសង់រួចរាល់នូវដំណាក់កាលទីមួយ អាកាសយានដ្ឋានអន្តរជាតិតេជោ បាន​បើក​ប្រតិបត្តិកា​រហោះ​ហើរសាកល្បងជាលើកដំបូង ត្រួតពិនិត្យប្រព័ន្ធហោះហើរ ដើម្បី​ធានា​ថា​ឧបករណ៍​ទាំង​អស់​នេះធ្វើការដោយសុវត្ថិភាព មុននឹងសម្ពោធដាក់​ឱ្យប្រើប្រាស់​ជាផ្លូវ​ការ​ក្នុង​ពេល​ឆាប់ៗ​ខាង​មុខនេះ។ក្នុងដំណើរទស្សនកិច្ចចុះត្រួតពិនិត្យវឌ្ឍនភាពការងារ និងពិនិត្យ​នូវ​ប្រតិបត្តិការ​ការ​ហោះ​ហើរ​សាកល្បង កាលពីព្រឹកថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៤ម្សិលមិញនេះ ប្រព្រឹត្ត​ទៅ​ដោយ​មាន​ការ​អញ្ជើញ​ចូល​រួមពី លោកអ្នកឧកញ៉ា ពុង ឃាវសែ ប្រធានក្រុមប្រឹក្សាភិបាលធនាគារ កាណាឌីយ៉ា គ្រុប ព្រមទាំងមានការអញ្ជើញចូលរួមពី ឯកឧត្តម ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុក នៃរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល និង​ក្រុម​ការងារ​បច្ចេក​ទេស ព្រមទាំងថ្នាក់ដឹកនាំ និងសមាជិកគណៈកម្មការដឹកនាំគ្រប់គ្រង និង​សម្រប​សម្រួល​ដោះស្រា​យការងាររៀបចំប្រតិបត្តិការអាកាសយានដ្ឋានអន្តរជាតិតេជោ លំដាប់ថ្នាក់ 4F ដំណាក់​កាល​ទីមួយ និងតំណាងក្រុមហ៊ុន ខេមបូឌា អ៊ែរផត អ៊ិនវេសមិន ខូអិលធីឌី (CAIC)។ប្រតិបត្តិការហោះហើរសាកល្បងជាលើកដំបូងនេះ បានប្រើប្រាស់យន្តហោះខ្នាតតូច ដើម្បី​ត្រួ​ត​ពិនិត្យ​ឧបករណ៍​បញ្ជាការហោះហើរ ដោយផ្តោតលើប្រព័ន្ធស្ទង់មើលទិសទី និងគមនាគមន៍ នៅ​មុន​ថ្ងៃ​ដាក់​ឱ្យដំណើរការហោះហើរជាផ្លូវការនាដើមឆ្នាំ២០២៥ខាងមុខ។តាមការឱ្យដឹងពីរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល ការហោះហើរសាកល្បង នៅ​អាកាស​យានដ្ឋាន​អន្តរជាតិ​តេជោនាពេលនេះ គឺជាការហោះហើរធ្វើតេស្តបច្ចេកទេសឧបករណ៍ មិន​មែន​ជា​ការ​ហោះហើរ​សាកល្បងបែបពាណិជ្ជកម្មដឹកមនុស្សនោះទេ។ ការហោះហើរសាកល្បងនេះ នឹង​ត្រូវ​ធ្វើ​ឡើងចំនួន២ដង៖ លើកទី១ មានរយៈពេល ៥ថ្ងៃ ចាប់ពីថ្ងៃទី៨-១២ ខែកញ្ញា ឆ្នាំ២០២៤ និងលើកទី២ មានរយៈពេល ៦ថ្ងៃ ចាប់ពីថ្ងៃទី២៣-២៨ ខែកញ្ញា ឆ្នាំ២០២៤។អាកាសយានដ្ឋានអន្ដរជាតិតេជោ ជាអាកាសយានដ្ឋានលំដាប់ 4F និងជាអាកាស​យានដ្ឋាន​ដ៏​ធំ​លំដាប់​ថ្នាក់​ទី៩ នៅលើពិភពលោក ដែលសាងសង់លើផ្ទៃដី ២៦០០ហិកតា ស្ថិតនៅចម្ងាយ ១៩ គីឡូម៉ែត្រ​ពី​រាជ​ធានី​ភ្នំពេញ។ បច្ចុប្បន្នមានបុគ្គលិក និងកម្មករប្រមាណ១៧០០ នាក់​កំពុង​ធ្វើ​ការ​នៅ​ក្នុង​គម្រោង​នេះ។ មកដល់ពលនេះ​ ការ​សាងសង់​អាកាសយានដ្ឋានអន្តរជាតិតេជោនេះ សម្រេច​បាន ៨៤% នៃ​ថវិកាចំនួន ១,២ពាន់​លាន​ដុល្លារ​ នៃ​ថវិកាសរុប ១,៥ពាន់​លាន​ដុល្លារ​ដែល​​ត្រូវ​ចំណាយ។គម្រោងអភិវឌ្ឍសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោលំដាប់ថ្នាក់4F ត្រូវបានបែងចែកជា ៣​ដំណាក់​កាល​។ ដំណាក់កាលទី១ អាកាសយានដ្ឋានអន្តរជាតិនេះ អាចទទួលអ្នក​ដំណើរ​បាន​ប្រមាណ ១៣​លាននាក់ក្នុងមួយឆ្នាំ, ដំណាក់កាលទី២ អាចទទួលបានអ្នកដំណើរ ៣០​លាន​នាក់​ក្នុង​១ឆ្នាំ និងដំណាក់កាលទី៣ អាចទទួលបានអ្នកដំណើររហូតដល់ ៥០​លាន​នាក់ក្នុងមួយឆ្នាំ។កាលានុវត្តភាពថ្មីនេះ នឹងក្លាយជាសក្តានុពលស្រូបទាញដ៏ខ្លាំងក្លា និង​សំខាន់​សម្រាប់​វិស័យ​ទេសចរណ៍​ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ និយាយដោយឡែក ព្រមទាំងវិស័យ​ទេសចរណ៍​នៅ​ទូទាំង​ប្រទេស និយាយជារួម។ បន្ថែមពីនេះ ក៏នឹងអាចទាក់ទាញដល់វិនិយោគិន មកវិនិយោគ​នៅ​កម្ពុជា​ រួមទាំងផ្តល់ប្រយោជន៍សេដ្ឋកិច្ចដល់ប្រជាពលរដ្ឋផងដែរ៕ អត្ថបទ៖ សុភានាថ 

សម្តេចតេជោ ហ៊ុន សែន អញ្ជើញចូលរួមវេទិកាចំណេះដឹងពិភពលោកលើកទី២៥ នៅសាធារណរដ្ឋកូរ៉េ

2024/09/09 08:53:24 am        176
តបតាមការអញ្ជើញរបស់ស្ថាបនិកនៃវេទិកាចំណេះដឹងពិភពលោក សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់អញ្ជើញចូលរួមវេទិកាចំណេះដឹងពិភពលោកលើកទី២៥ ក្រោមមូលបទ “មាគ៌ាឆ្ពោះទៅរកសហត្ថិភាព (Journey Towards Coexistence)” ព្រមទាំងអញ្ជើញចូលរួម កម្មវិធីផ្លូវការសំខាន់ៗផ្សេងទៀតនៅសាធារណរដ្ឋកូរ៉េ ចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៤។អញ្ជើញអមដំណើរ សម្តេចតេជោ ប្រធានព្រឹទ្ធសភា រួមមាន ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី២ ព្រឹទ្ធសភា ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី និងថ្នាក់ដឹកនាំសំខាន់ៗរបស់ព្រឹទ្ធសភា រដ្ឋសភា និងរាជរដ្ឋាភិបាល ព្រមទាំងថ្នាក់ដឹកនាំ សភាពាណិជ្ជកម្មកម្ពុជាផងដែរ។ក្នុងឱកាសចូលរួមវេទិកាចំណេះដឹងពិភពលោកលើកទី២៥នេះ សម្តេចតេជោ ប្រធានព្រឹទ្ធសភា នឹងអញ្ជើញ ថ្លែងសុន្ទរកថាពិសេស ក្រោមប្រធានបទ “មាគ៌ាឆ្ពោះទៅកាន់សហត្ថិភាព និងវិបុលភាពក្នុងអាស៊ាន”។ វេទិកា នេះនឹងមានអ្នកចូលរួមពីមជ្ឈដ្ឋានរដ្ឋាភិបាល អ្នកនយោបាយ អ្នកសិក្សាអប់រំ សាជីវកម្ម និងវិស័យផ្សេងៗ ជុំវិញ ពិភពលោក ក្នុងគោលបំណងចែករំលែកចំណេះដឹង ដើម្បីរួមចំណែកជំរុញកំណើនសេដ្ឋកិច្ច និងវិបុលភាពសកល ប្រកបដោយតុល្យភាព។ក្នុងអំឡុងពេលស្នាក់នៅទីក្រុងអ៊ុនឆន់ សម្តេចតេជោ ប្រធានព្រឹទ្ធសភា នឹងមានជំនួបការងារជាមួយ ថ្នាក់ដឹកនាំសាធារណរដ្ឋកូរ៉េ រួមមាន ប្រធានាធិបតី និងប្រធានសភា និងទទួលជួបតំណាងក្រុមហ៊ុនធំៗរបស់ សាធារណរដ្ឋកូរ៉េ។ ជាកិច្ចបន្ទាប់ សម្តេចតេជោ ប្រធានព្រឹទ្ធសភា នឹងបន្តដំណើរទស្សនកិច្ចទៅកាន់ខេត្តស្យុង សាងបុកដូដើម្បីទទួលសញ្ញាបត្របណ្ឌិតកិត្តិយស “ភាពជាអ្នកដឹកនាំ និងការកសាងសន្តិភាព” ដែល រៀបចំដោយសាកលវិទ្យាល័យដុងហុកវ៉ាយស៍ និងផ្តល់កិត្តិយសធ្វើបាឋកថាស្តីពី “បទពិសោធន៍របស់ប្រទេសកម្ពុជា ក្នុងការរំដោះជាតិ ការកសាងសន្តិភាព ការផ្សះផ្សា និងការកសាងជាតិឡើងវិញ” ពីប្រទេសដែលហែកហួរដោយ សង្គ្រាម និងវាលពិឃាត មកជាប្រទេសជាតិដែលពោរពេញដោយសន្តិភាព ការរួមរស់ជាមួយគ្នា(សហត្ថិភាព)និងការអត់ឱន។ ជាមួយគ្នានេះសម្តេចតេជោប្រធាន ព្រឹទ្ធសភានិងគណៈប្រតិភូ នឹងអញ្ជើញទស្សនាតំបន់ទេសចរណ៍“បូមុន”និងមជ្ឈមណ្ឌលពិព័រណ៍វប្បធម៌ពិភព លោកស្យុងយូ នៅក្នុងខេត្តឈៀងសាងបុកដូ។អញ្ជើញជូនដំណើរសម្តេចតេជោដល់អាកាសយានដ្ឋានអន្តរជាតិមានសម្តេច ឯកឧត្តមឧត្តមក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ សមាជិក សមាជិការ ព្រឹទ្ធសភា មន្ត្រីអ្នកមុខ អ្នការសំខាន់ៗជាច្រើនទៀត។គណៈប្រតិភូជាន់ខ្ពស់កម្ពុជាដែលដឹកនាំដោយ សម្តេចតេជា ប្រធានព្រឹទ្ធសភា នឹងធ្វើមាតុភូមិនិវត្តន៍ នៅវេលាព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៤៕

ក្រុមយុវជនសង្គមស៊ីវិលបន្តជួបជុំគ្នាថ្កោលទោសទណ្ឌិតក្បត់ជាតិនៅក្រៅស្រុកដែលបំផុសព័ត៌មានញុះញង់លាបពណ៌មកលើរាជរដ្ឋាភិបាលលើបញ្ហាព្រំដែន

2024/09/08 02:18:06 pm        569
ភ្នំពេញ៖ មេដឹកនាំក្រុមយុវជនសង្គមស៊ីវិល និងប្រធានក្រុមសេដ្ឋកិច្ចក្រៅប្រព័ន្ធ​នៃបណ្ដុំអង្គការ​សង្គម​ស៊ីវិល​ប្រមាណ ១០០ នាក់កាលពីរសៀលថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៤នេះ បានបន្ត​ជួប​ជុំគ្នា​ថ្លែង​សារ​ថ្កោលទោសទណ្ឌិតក្បត់ជាតិនៅក្រៅស្រុក ដែលបំផុសព័ត៌មានញុះញង់​លាបពណ៌​មក​លើរា​ជរដ្ឋាភិបាលលើបញ្ហាព្រំដែនកម្ពុជា ជាពិសេសរឿង​កិច្ចសហ​ប្រតិបត្តិការ​តំបន់​ត្រីកោណ​អភិវឌ្ឍន៍ កម្ពុជា ឡាវ វៀតណាម។លោក ហេង សំណាង ប្រធានក្រុមយុវជនសង្គមស៊ីវិល បានថ្លែងឲ្យដឹងថា ការចូលរួម​ក្នុង​កិច្ច​ការងារ​សង្គម គឺជារឿងដែលល្អ ប៉ុន្តែកុំឲ្យក្លាយជាជនរងគ្រោះដោយព័ត៌មាន ក្រឡៃការពិត​ណា​មួយ​ ចេញពីនិន្នាការ ក្រុមប្រឆាំងជ្រុលនិយម ភាគច្រើន កើតចេញពី បុគ្គលទណ្ឌិតក្បត់ជាតិ សម រង្ស៊ី ដែលជាជន មានចិត្តគំណិតមិនចង់ឲ្យសង្គមជាតិខ្លួន រីកចម្រើននោះទេ។ ការធ្វើ​វេទិកាសាធារណៈនេះ បានបន្តបើកវាំង​នននយោបាយ​ខ្មៅ​កខ្វក់​របស់​ទណ្ឌិត​ក្បត់​ជាតិ​ជ្រុលនិយមនៅក្រៅស្រុក ដែលបន្តបំផុសចលនាក្បត់ជាតិដដែលៗ មានចរិក ញុះញង់ ធ្វើ​នយោបាយមនោគមវិជ្ជាខ្មៅកខ្វក់ជ្រុលនិយមហួសហេតុ ក្នុងគោលដៅបំផ្លាញសន្ដិភាព និង​ការ​អភិវឌ្ឍ​របស់កម្ពុជា ដើម្បីបំពេញមហ្ចិចតាប្រយោជន៍ផ្ទាល់ខ្លួនតែប៉ុណ្ណោ។លោកបន្ថែម​ថា ក្រុមយុវជន បានចាត់ទុកចលនារបស់ក្រុមប្រឆាំង ដែលជំទាស់ និងបន្តបំផុស​ព័ត៌មាន​ក្លែង​ក្លាយអំពីកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា-ឡាវ-វៀតណាម (CLV-DTA) និងញុះញង់ពលរដ្ឋឱ្យធ្វើបាតុកម្ម គឺជាចរន្តនយោបាយជ្រុលនិយមទុច្ចរិត ញុះញង់​ដើម្បី​ផ្ដួល​រំលំរាជរដ្ឋាភិបាលស្របច្បាប់។ជាចុងក្រោយ ក្រុមយុវជនសង្គមស៊ីវិលបានអំពាវនាវដល់ប្រជាពលរដ្ឋ និងយុវជន​រួម​គ្នា​កម្ចាត់​ចោល​នូវ​មនោគមវិជ្ជាខ្មៅកខ្វក់របស់ក្រុមប្រឆាំងជ្រុលនិយម ដែលតែងតែ​មាន​បំណង​បំផ្លាញ​សន្ដិភាព និងបង្កភាពវឹកវរដល់ប្រទេសកម្ពុជា៕

អ្នកនាំពាក្យ៖ គម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត បានអនុវត្តតាមផែនការ​បាន​គ្រោងទុក ដើម្បីធានាប្រសិទ្ធភាព គុណភាព និងអនុលោមភាពស្តង់ដារបច្ចេកទេស​នៃការសាងសង់

2024/09/08 01:27:06 pm        719
អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន ឯកឧត្ដម ផន រឹម បានឱ្យដឹងនៅថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៤នេះថា ហេដ្ឋារចនាសម្ព័ន្ធជាច្រើនសម្រាប់​បម្រើឱ្យ​ដំណើរ​ការ​គម្រោង​សាង​សង់​ស្ពាន​ដីឥដ្ឋ-ថ្មគរ និងផ្លូវល្បឿនលឿនភ្នំពេញ-បាវិត បានរៀបចំរួចរាល់ ក្រោយ​ពេល​សម្តេច​អគ្គ​មហា​សេនា​បតី​តេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីសម្ពោធបើកការដ្ឋានជាឱឡារិក កាលពីថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៣។ឯកឧត្ដម​បន្តថា មកទល់ពេលនេះ គម្រោងបានដំណើរលើនីតីវិធី និងអនុវត្តតាម​ផែន​ការ​ដែល​បាន​គ្រោង​ទុក ដើម្បីធានាប្រសិទ្ធភាព គុណភាព ជាពិសេសធានា​បាន​ការ​អនុ​លោម​ភាព​ស្តង់​ដារ​បច្ចេក​ទេស​នៃការសាងសង់ផ្លូវ ស្ពាន រឹងមាំ ជាប់ធន់ យូរអង្វែង។ឯកឧត្ដម​បានបញ្ជាក់ថា ជាសក្ខីភាពនៃវឌ្ឍនភាពគម្រោង ក្រោមការចង្អុលបង្ហាញ និងការ​យក​ចិត្ត​ទុក​ដាក់ខ្ពស់ពីសំណាក់ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បាន​ចាត់ឱ្យឯកឧត្តម សូរ វ៉ិចទ័រ រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និង​ជា​ប្រធាន​គ្រប់គ្រងគម្រោង ,គណៈប្រតិភូអមដំណើរ, អាជ្ញាធរខេត្តកណ្តាល ព្រៃវែង ស្វាយរៀង និង​ក្រុម​ហ៊ុន​សាជីវកម្មស្ពានថ្នល់ចិន-CRBC ចុះពិនិត្យតម្រាយផ្លូវ, ទីតាំង​ការដ្ឋាន, កន្លែង​ស្នាក់​នៅ​, ការិយាល័យ​បំពេញការងារប្រចាំថ្ងៃ ,កន្លែងផលិតគ្រឿងសំណង់ និងគ្រឿងបង្គុំ, បន្ទប់​ពិសោធន៍​សំណង់ ជាពិសេសចុះពិនិត្យទីចុងបញ្ចប់ នៃខ្សែផ្លូវល្បឿនលឿនភ្នំពេញ-បាវិត ត្រង់​ចំណុច​បង្គោល​ព្រំដែនកម្ពុជា-វៀតណាម ក្នុងភូមិសាស្ត្រក្រុងបាវិត ខេត្តស្វាយរៀង កាលពីថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៤។គួរបញ្ជាក់ថា គម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងបាវិត មានប្រវែងសរុប ១៣៥,១០​គីឡូម៉ែត្រ មានចំណុចចាប់ផ្តើមពីឃុំថ្មគរ ស្រុកល្វាឯម ខេត្តកណ្តាល ទៅដល់សង្កាត់ច្រកម្ទេស ក្រុង​បាវិត ខេត្តស្វាយរៀង និងស្ពានឆ្លងកាត់ទន្លេមេគង្គ (ដីឥដ្ឋ-ថ្មគរ) ជាប្រភេទស្ពានបេតុង ដោយ​តួស្ពាន និងផ្លូវតភ្ជាប់ក្បាលស្ពានមានប្រវែងសរុប ៣ ៧០០ម៉ែត្រ តួស្ពានមានប្រវែងសរុប ១ ៦០០ម៉ែត្រ និងទទឹង២៦ម៉ែត្រ៕

ទំនប់អាងទឹកអូរតេ ផ្គត់ផ្គង់ទឹកស្អាតជូនពលរដ្ឋរាប់ពាន់គ្រួសារ ក្នុងស្រុកអូររាំង និងក្រុងសែនមនោរម្យ ប្រើប្រាស់ និងស្រោចស្រពដំណាំ

2024/09/08 01:03:02 pm        287
ទំនប់អាងទឹកអូរតេ គឺជាទំនប់ស្ទាក់ទឹកបេតុង ប្រវែង ៣០៦ម៉ែត្រ ដោយអាចផ្គត់​ផ្គង់​ទឹក​ស្អាត​បាន​ចំនួន ១២លានម៉ែត្រត្រីគុណ ស្ថិតនៅក្នុងឃុំសែនមនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគិរី ។ ទំនប់នេះ បានជួយកាត់បន្ថយហានិភ័យ នៃគ្រោះមហន្តរាយធម្មជាតិ ដែល​បង្ក​ឡើង​ដោយ​ជំនន់​គ្រប់​ប្រភេទ និងគ្រោះរាំងស្ងួតដែលតែងតែកើតមានឡើងក្នុងបរិបទនៃការប្រែប្រួលអាកាសធាតុ និង​ការឡើងកម្តៅនៃភពផែនដី ។ បន្ថែមពីនេះ​ ក៏បាន​ជួយ​សម្រួល​ដល់​ការ​ប្រើ​ប្រាស់​ទឹក​ជា​ប្រចាំ​ថ្ងៃ​របស់​ប្រជាពលរដ្ឋ និងរក្សាបាននូវបរិស្ថានបៃតងជាប់ជាប្រចាំផងដែរ ។

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

មន្ត្រីប៉ាឡេស្ទីនបាននិយាយថា ការវាយប្រហាររបស់អ៊ីស្រាអែលបានសម្លាប់មនុស្ស១២០នាក់ក្នុងពេល៤៨ម៉ោងនៅហ្កាហ្សា
11/24/2024 01:11 PM
ការវាយប្រហារតាមអាកាសដ៏ខ្លាំងក្លារបស់អ៊ីស្រាអែលនៅកណ្តាលរដ្ឋធានីបេរូត ប្រទេសលីបង់ បានសម្លាប់មនុស្ស ២០ នាក់
11/24/2024 01:11 PM
ប្រសាសន៍សំខាន់ៗរបស់សម្ដេចតេជោ ហ៊ុន សែន ក្នុងឱកាសអញ្ជើញក្នុងពិធីបើក​សម័យ​ប្រជុំ​ពេញ​អង្គសភា​អន្តរជាតិ ដើម្បីភាពអត់ឱន និងសន្តិភាព លើកទី១១
11/24/2024 12:11 PM
ផ្ទុះការតវ៉ាដោយហិង្សាប្រឆាំងអង្គការណាតូនៅទីក្រុងម៉ុងរ៉េអាល់ប្រទេសកាណាដា ខណៈក្រុមអ្នកនយោបាយថ្កោលទោស
11/24/2024 10:11 AM
សម្តេចតេជោ ហ៊ុន សែន អញ្ជើញក្នុងពិធីបើកសម័យប្រជុំពេញអង្គលើកទី១១ នៃសភាអន្តរជាតិ ដើម្បីភាពអត់ឱន និងសន្តិភាព ហៅកាត់ថា (IPTP)
11/24/2024 09:11 AM
សម្តេចរដ្ឋសភាធិបតី ឃួន សុដារី លើកទឹកចិត្តអគ្គលេខាធិការដ្ឋានអាយប៉ាសហការជាមួយ IPTP ដើម្បីលើកម្ពស់សន្តិភាព
11/24/2024 09:11 AM
រដ្ឋសភាកម្ពុជា និងសភានេប៉ាល់ ប្តេជ្ញាជំរុញកិច្ចសហប្រតិបត្តិការនៅគ្រប់កម្រិត
11/24/2024 09:11 AM
សម្ដេចតេជោ ហ៊ុន សែន បញ្ជាក់ទៅកាន់អនុប្រធានបក្ស AK Parti នៃសាធារណរដ្ឋតួកគីថា កម្ពុជា​​គ្មាន​ការស្ទាក់​ស្ទើរ​ចំពោះរាល់សំណើកិច្ចសហប្រតិបត្តិការប្រឆាំងភេរវកម្ម
11/24/2024 08:11 AM
រដ្ឋបាលខណ្ឌ៧មករា ប្រារព្ធទិវាអនាម័យបរិស្ថានជាតិ ២៣ វិច្ឆិកា ក្រោមប្រធានបទ « មូលដ្ឋានស្អាត បរិស្ថានបៃតង »
11/24/2024 08:11 AM
នាព្រឹកនេះ សម្តេចតេជោ ហ៊ុន សែន អញ្ជើញបើកសម័យប្រជុំពេញអង្គលើកទី១១ នៃសភាអន្តរជាតិ ដើម្បីភាពអត់ឱន និងសន្តិភាព ហៅកាត់ (IPTP11)
11/24/2024 08:11 AM