កម្ពុជា-ចិនបានចុះព្រមព្រៀងលើទំហំទឹកប្រាក់ ១,១៥៦ ប៊ីលានដុល្លារសម្រាប់គម្រោងព្រែកជីកហ្វ៊ូណនតេជោ
ចិនគាំទ្រគម្រោងព្រែកជីកហ្វូណនតេជោ ព្រោះវានឹងផ្ដល់អត្ថប្រយោជន៍យ៉ាងច្រើនដល់កម្ពុជា
ឯកឧត្តម ស៊ី ជីនពីង អញ្ជើញធ្វើមាតុភូមិនិវត្តន៍បន្ទាប់ពីបញ្ចប់​ទស្សនកិច្ចផ្លូវរដ្ឋ​រយៈពេល២ថ្ងៃ នៅកម្ពុជា
កម្ពុជា-ចិន ចុះហត្ថលេខាលើឯកសារកិច្ចសហប្រតិបត្តិការចំនួន ៣៧ គ្របដណ្តប់​លើវិស័យជាច្រើន

នយោបាយ​ និង ការអភិវឌ្ឍន៍

មកដល់ពេលនេះ អាកាសយានដ្ឋានអន្តរជាតិតេជោសម្រេចការសាងសង់បានជាង ៩៤%

2025/01/27 12:09:00 pm        128
គិតត្រឹមថ្ងៃទី២៧ ខែមករានេះ អាកាសយានដ្ឋានអន្តរជាតិតេជោ ស្ថិតនៅក្រុងតាខ្មៅ ខេត្តកណ្តាល សម្រេចការសាងសង់បានជាង ៩៤% ដោយចំណាយថវិកាប្រមាណជិត ១ ពាន់ ៤០០លានដុល្លារ និងគ្រោងដាក់ឱ្យដំណើរការនៅខែកក្កដា ឆ្នាំ២០២៥ខាងមុខ។នៅព្រឹកថ្ងៃទី២៧ ខែមករា ឆ្នាំ ២០២៥នេះ ឯកឧត្តម អូអ៊ិណូ អាត់ស៊ូហ្ស៊ី ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា បានដឹកនាំអង្គការ ក្រុមហ៊ុនជប៉ុនធំៗ ចំនួន ១១០នាក់ អញ្ជើញទស្សនកិច្ច អាកាសយានដ្ឋានអន្តរជាតិតេជោ ដើម្បីពិនិត្យពីវឌ្ឍនភាពអាកាសយានដ្ឋានអន្តរជាតិនេះ។សូមបញ្ជាក់ថា កាលពីដើមខែមករាកន្លងទៅ យោងតាមការចុះផ្សាយរបស់សារព័ត៌មានបរទេស CNN បានបញ្ជាក់ថា អាកាសយានដ្ឋានអន្តរជាតិតេជោ ត្រូវបានជាប់ឈ្មោះ ជាសំណង់ស្ថាបត្យកម្មដ៏អស្ចារ្យបំផុតមួយក្នុងចំណោមសំណង់ស្ថាបត្យកម្មដ៏អស្ចារ្យបំផុតចំនួន ១១ នៅលើពិភពលោកសម្រាប់ឆ្នាំ២០២៥នេះ ខណៈព្រលានយន្តហោះតេជោបានរចនាប្រកបដោយភាពច្នៃប្រឌិត និងនិរន្តរភាព។ អាកាសយានដ្ឋានអន្តរជាតិតេជោ នឹងមកជំនួយអាកាសយានដ្ឋានអន្តរជាតិភ្នំពេញបច្ចុប្បន្ន ដែលមានសមត្ថភាពបម្រើសេវាកម្មដឹកភ្ញៀវទេសចរបានរហូតដល់ទៅ ៦ ដងលើសព្រលានបច្ចុប្បន្ន។គម្រោងវិនិយោគអាកាសយានដ្ឋានអន្តរជាតិតេជោ មានទុនវិនិយោគប្រមាណ ១ ៥០០ លានដុល្លារពីការវិនិយោគរួមគ្នារវាងក្រុមហ៊ុនវិនិយោគទុនកម្ពុជា អូស៊ីអាយស៊ី (OCIC) និងរដ្ឋាភិបាលកម្ពុជា៕ អត្ថបទ៖ បូរ៉ាវី

ទេសរដ្ឋមន្ត្រី គន់ គីម៖ ទំនាក់ទំនងកម្ពុជា-ចិន បន្តពង្រឹងពីមិត្តភាពដែកថែប ដើម្បីជាប្រយោជន៍សម្រាប់ប្រទេសទាំងពីរ

2025/01/27 10:33:45 am        180
ភ្នំពេញ៖ នៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៥ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស បានដឹកនាំគណ:ប្រតិភូ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងសមាគមអតីតយុទ្ធជនកម្ពុជា ដើម្បីជូនពរឆ្នាំថ្មីប្រពៃណីចិនជូនចណពោះ ឯកឧត្តម វ៉ាង វិនពីន ឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា នៅស្ថានទូតចិន។ក្នុងឱកាសនោះ ឯកឧត្តម ទេសរដ្ឋមន្រ្តី បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងមិត្តភាពជាប្រពៃណី កម្ពុជា-ចិន បានបន្តការពង្រឹងពីមិត្តភាពដែកថែប និងបានរួមចំណែកក្នុងការជំរុញ ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជាឱ្យកាន់តែមានការរីកចម្រើន។ឯកឧត្តម វ៉ាង វិនពីន ឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា បានលើកឡើងថា ប្រទេសកម្ពុជាជាមិត្តល្អ មិត្តភក្តិពិតប្រាកដរបស់ចិន ហើយចិននឹងបន្តជួយកម្ពុជាបន្ថែមទៀតដើម្បីជំរុញឱ្យទំនាក់ទំនងប្រទេសទាំងពីរកាន់តែរឹងមាំមួយកម្រិតថែមទៀតជាពិសេសលើការងារគ្រប់គ្រងគ្រោះមហន្តរាយ និងអតីតយុទ្ធជន។ឯកឧត្តម បន្តថា ក្នុងរយៈពេល៦៦ឆ្នាំកន្លងមកនេះ ប្រទេសកម្ពុជា និងចិនតែងតែជួយឧបត្ថម្ភគាំទ្រគ្នាគ្រប់កាលៈទេសៈ ហើយគោរពស្រលាញ់គ្នាទៅវិញទៅមក រួមសុខរួមទុក្ខជាមួយគ្នា បង្កើតបានជាគម្រូដ៏ល្អមួយនៃទំនាក់ទំនងអន្តរជាតិ។ឯកឧត្តម ទេសរដ្ឋមន្រ្តី ក៏បានថ្លែងអំណរគុណដល់បក្ស រដ្ឋាភិបាល និងកងទ័ពរំដោះប្រជាជនចិន ដែលជានិច្ចកាលតែងយកចិត្តទុកដាក់ជួយកម្ពុជា ក្ន្ងការកាការពារសន្តិភាព និងអភិវឌ្ឍន៍លើគ្រប់វិស័យ ធ្វើឱ្យកម្ពុជាម្ចាស់ការដោយខ្លួនឯង មានភាពរឹងមាំ និងស្មើមុខស្មើមាត់ដូចបណ្ដាប្រទេសលើសកលលោក។ជាទីបញ្ចប់ ឯកឧត្តម ទេសរដ្ឋមន្រ្តី បានជូនពរដល់ឯកឧត្តម វ៉ាង វិនពីន ឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា និងក្រុមគ្រួសារ ព្រមទាំងសហការី សូមមានសុខភាពល្អ កម្លាំងមាំមួន សុភមង្គល និងជោគជ័យគ្រប់ភារកិច្ចដែលរដ្ឋ និងបក្សប្រគល់ជូន៕

CPP៖ លទ្ធិប្រជាធិបតេយ្យ និងនីតិរដ្ឋនៅកម្ពុជា​ត្រូវបានការពារ​យ៉ាងរឹងមាំ​រួមទាំង​គោរព​សិទ្ធិ​សេរីភាព​គ្រប់យ៉ាងរបស់ពលរដ្ឋ

2025/01/27 10:19:45 am        119
នៅក្នុងសន្និបាតគណៈកម្មាធិការកណ្តាលលើកទី៤៥ អាណត្តិទី៥របស់ខ្លួន គណបក្ស​ប្រជាជន​កម្ពុជា ដែលជាគណបក្សដ៏ធំជាងគេនៅកម្ពុជានោះ បានវាយតម្លៃថា លទ្ធិប្រជាធិបតេយ្យ និង​នីតិ​រដ្ឋ​នៅ​កម្ពុជា ត្រូវបានការពារយ៉ាងរឹងមាំ និងអភិវឌ្ឍឥតឈប់ឈរ ដែលបាន​ធានា​ដល់​ការ​ពង្រឹង​សន្តិភាព សណ្តាប់ធ្នាប់ សាធារណៈ ការអភិវឌ្ឍសេដ្ឋកិច្ច -សង្គម និងការ​គោរព​នូវ​សិទ្ធិ​សេរី​ភាព​គ្រប់​យ៉ាង​របស់​ប្រជាពលរដ្ឋជា ដើមនោះ។យោងតាមសេចក្តីជូនដំណឹង ស្តីពីលទ្ធផលនៃសន្និបាតគណៈកម្មាធិការកណ្តាលលើកទី៤៥ អាណត្តិ​ទី៥ របស់គណបក្សប្រជាជនកម្ពុជា ដែលបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៥ដល់ថ្ងៃទី២៦ ខែ​មករា ឆ្នាំ២០២៥នេះ បានលើកឡើងថា អង្គសន្និបាត​បាន​កត់​សម្គាល់​ប្រកប​ដោយ​មោទន​ភាព​ចំពោះ​សភាពការណ៍ទូទៅ ក្នុងឆ្នាំ២០២៤ ដែលធានាដល់ដំណើរការអភិវឌ្ឍសេដ្ឋកិច្ច សង្គម និង​ការ​រស់នៅដ៏សុខសាន្ត របស់ប្រជាជនកម្ពុជានៅក្រោមម្លប់នៃសន្តិភាព។នៅក្នុងអំឡុងពេលនោះ ទោះបីត្រូវជួបការលំបាកជាច្រើនក្តី ក៏រាជរដ្ឋាភិបាលសម្រាប់អាណត្តិទី៧ នីតិកាល​នៃរដ្ឋសភា ដែលជារាជរដ្ឋាភិបាលបន្តវេនរបស់គណបក្សប្រជាជនកម្ពុជា បានបំពេញ​បេសក​កម្ម​ដ៏​ឧត្តុង្គឧត្តមជាប្រវត្តិសាស្រ្តរបស់ខ្លួនដោយជោគជ័យ ក្នុងការដឹកនាំ​អនុវត្ត​កម្ម​វិធី​នយោបាយ និងយុទ្ធសាស្រ្តបញ្ចកោណ-ដំណាក់កាលទី១ ដែលបាន​ឆ្លើយ​តប​ទៅ​នឹង​សេចក្តី​សង្ឃឹម និងការជឿជាក់របស់ប្រជា ជន។ ជាក់ស្តែង«សន្តិភាព សណ្តាប់ធ្នាប់ និង​សុវត្ថិភាព​សង្គម​មាន​ភាព​រឹងមាំ ព្រមជាមួយនឹងការធានា បាននូវស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ស្ថិរភាពហិរញ្ញ​វត្ថុ​សាធារណៈ និងស្ថិរភាពនៃជីវភាពរស់នៅរបស់ប្រជាជន។ ជាមួយគ្នានេះទំនាក់ទំនងមិត្តភាព និង​កិច្ច​សហប្រតិបត្តិការជាមួយបណ្តាប្រទេស និងដៃគូអភិវឌ្ឍន៍នានា កាន់តែមានតម្រូវការ និង​ពង្រីក​ឡើង»។តាមរយៈសេចក្តីជូនដំណឹងរបស់អង្គសន្និបាតបានលើកឡើងទៀតថា«លទ្ធិប្រជាធិបតេយ្យ និង នីតិ​រដ្ឋនៅកម្ពុជាត្រូវបានការពារយ៉ាងរឹមមាំ» ហើយបណ្តាគណបក្សនយោបាយ អង្គការ​សង្គម​ស៊ីវិល ប្រព័ន្ធព័ត៌មាន និងបណ្តា​មជ្ឈ​ដ្ឋាន​ចម្រើន​ជឿន​លឿន​ក្នុង​សង្គម​បាន​ចូល​រួម​យ៉ាង​សកម្ម​នៅ​ក្នុង​ដំណើរការនេះ។ ក្នុងស្មារតីលើកកម្ពស់វប្បធម៌សន្ទនា កិច្ចព្រមព្រៀង ស្តីពីកិច្ច​សហ​ប្រតិបត្តិ​ការ និងសម្ព័ន្ធភាពរវាង បណ្តាគណបក្សនយោបាយ ដែលគណបក្ស​ប្រជាជន​កម្ពុជា​បាន​ធ្វើ​​កា​ររួមជាមួយគណបក្សនយោបាយ ផ្សេងៗចំនួន២៧ទៀត ត្រូវបានអនុវត្តយ៉ាងខ្ជាប់ខ្ជួន។ ជា​មួយ​គ្នានេះគណបក្សប្រជាជនកម្ពុជាបានលើកឡើងទៀតថា សុខដុមនីយកម្មរវាងបណ្តាជន ជាតិ វប្បធម៌ និងជំនឿសាសនានានា ក្នុងសង្គមក៏កាន់តែត្រូវបានពង្រឹងឡើងជាបន្តបន្ទាប់ផងដែរ។ដោយឡែកការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ និងការបោះឆ្នោតជ្រើស រើស​ក្រុម​ប្រឹក្សារាជធានី ខេត្ត ក្រុមប្រឹក្សាក្រុង ស្រុក ខណ្ឌ អាណត្តិទី៤ បានប្រព្រឹត្ត​ទៅ​ប្រក​ប​ដោយលក្ខណៈសេរី ត្រឹមត្រូវ និងយុត្តិធម៌។ ប្រការទាំងនេះហើយ បានបញ្ជាក់​អំពី​វិសាល​ភាព​ដ៏​ទូលំ​ទូលាយ ​នៃលំហប្រជាធិបតេយ្យ និងភាពចាស់ទុំនយោបាយនៃសង្គមកម្ពុជានោះ៕ អត្ថបទ៖ បាន ចក់

គណបក្សប្រជាជនប្តេជ្ញាគោរពយ៉ាងម៉ឺងម៉ាត់ធម្មនុញ្ញអង្គការសហប្រជាជាតិ និងរដ្ឋធម្មនុញ្ញ​របស់កម្ពុជា

2025/01/27 09:44:55 am        105
គណបក្សប្រជាជនកម្ពុជា បានអះអាងជាថ្មីម្តងទៀតថា ខ្លួនប្តេជ្ញា​គោរព​ឲ្យ​បាន​យ៉ាង​ម៉ឺង​ម៉ាត់​បំផុត​ចំពោះធម្មនុញ្ញរបស់អង្គការសហប្រជាជាតិ និងរដ្ឋធម្មនុញ្ញរបស់កម្ពុជា ហើយថែម​ទាំង​អនុវត្ត​យ៉ាង​សកម្មផងដែរនូវទិសដៅគោលនយោបាយការបរទេស ដោយ​ប្រកាន់​ខ្ជាប់​នូវ​នយោបាយ​ការបរទេសឯករាជ្យផ្អែកលើច្បាប់អន្តរជាតិ និងផ្អែកលើផលប្រយោជន៍ជាតិជាធំ។យោងតាមសេចក្តីជូនដំណឹង ស្តីពីលទ្ធផលនៃសន្និបាតគណៈកម្មាធិការកណ្តាលលើកទី៤៥ អាណត្តិ​ទី៥ របស់គណបក្សប្រជាជនកម្ពុជា ដែលបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៥ដល់ថ្ងៃទី២៦ ខែ​មករា ឆ្នាំ២០២៥នេះ បានលើកឡើងថា «អង្គសន្និបាត​ជំរុញ​ការ​អនុវត្ត​យ៉ាង​សកម្ម​នូវ​ទិស​ដៅ​គោល​នយោបាយ ការបរទេសសំខាន់ៗរួមមាន៖ (១)ប្រកាន់ខ្ជាប់នូវនយោបាយការបរទេសឯករាជ្យផ្អែកលើច្បាប់អន្តរជាតិ និងផ្អែកលើផល​ប្រយោជន៍​ជាតិ ជាពិសេសគោរពយ៉ាងម៉ឹងម៉ាត់ធម្មនុញ្ញអង្គការសហប្រហជាជាតិ និងធម្ម នុញ្ញ​របស់ព្រះរាជាណាចក្រកម្ពុជា,(២)មិនអនុញ្ញាតឲ្យមានការជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់កម្ពុជា ជាដាច់ខាត និងមិនដោះដូរអធិបតេយ្យជាតិជាមួយជំនួយ ឬភាពអនុគ្រោះណាឡើយ,(៣) គាំទ្រ​ការ សន្ទនា និងការទូតក្នុងការដោះស្រាយជម្លោះដោយសន្តិវិធី ព្រមទាំង​ប្រកាន់​ខ្ជាប់​គោល​ការណ៍​ទាំង៣ ក្នុង ការចូលរួមក្នុងយុទ្ធសាស្រ្តឥណ្ឌូ-បាស៊ីហ្វិកនានា ពោលគឺទី១-ជាយុទ្ធសាស្រ្ត​ដែល​គាំ​ទ្រដល់សន្តិភាព និងការអភិវឌ្ឍ, ទី២-មិនប្រើប្រាស់យុទ្ធសាស្រ្តនោះ ដើម្បីប្រ​ឆាំង​ប្រទេស​ដទៃ និងទី៣-គាំទ្រមជ្ឈភាពអាស៊ាន និងទស្សន វិស័យឥណ្ឌូ-បាស៊ីហ្វិក, និង(៤)បន្ត​គាំទ្រ​ប្រព័ន្ធពហុភាគីដែលបើកចំហ សេរី បរិយាបន្ន យុត្តិ ធម៌ មានតម្លាភាព និងផ្អែកលើច្បាប់ តាមរយៈ​ការប្រើប្រាស់ឲ្យអស់ពីសក្តានុពលនូវភាពជាសមាជិករបស់ កម្ពុជា នៅក្នុងអាស៊ាន ក៏​ដូច​ជា​ក្នុង​អង្គការតំបន់ និងអន្តរជាតិដទៃ រួមចំណែកយ៉ាងសកម្មក្នុងបុព្វហេតុ សន្តិភាព និងមនុស្ស​ធម៌»​។ តាមរយៈយោងតាមសេចក្តីជូនដំណឹងអង្គសន្និបាតក៏បានក៏បានដាក់ចេញនូវទិសដៅសំខាន់ៗនៅ ក្នុង​ឆ្នាំ២០២៥នេះដែរ ដោយពង្រឹងជាធ្លុងមហាសាមគ្គីជាតិក្រោមដំបូលធម្មនុញ្ញ និងបាវចនា ជាតិ សាសនា ព្រះមហាក្សត្រ ការពារយ៉ាងរឹងមាំនូវឯករាជ្យ អធិបតេយ្យ និង​បូរណ​ភាព​ទឹក​ដី​របស់​កម្ពុជា។ ការ ពារដាច់ខាតនូវសន្តិភាព ស្ថិរភាពនយោបាយ និងសន្តិសុខជាតិ មិនឲ្យកម្លាំង​អមិត្ត​ណា ឬក្រុមជ្រុលនិយម ណាមកបង្កកលិយុគបំផ្លាញការអភិវឌ្ឍ និងសេចក្តីសុខ​របស់​ប្រជាជន​កម្ពុជា​នោះឡើយ។ក្នុងស្មារតីនេះ​គណបក្សប្រជាជនកម្ពុជា បន្តលើកកម្ពស់​ការ​អនុវត្ត​ពាក្យ​ស្លោក​«អរគុណ​សន្តិភាព! អរគុណនយោបាយ ឈ្នះ ឈ្នះ! ដឹងគុណស្ថាបនិក មគ្គុទេសក៍ឯក និងប្រតិបត្តិការ​នយោបាយ​ឈ្នះ ឈ្នះ ដែលនាំមកនូវសន្តិភាព និងការឯកភាពជាតិពេញលេញ!»។ បំផុ​ស​ស្មារតី​ប្រជាជន​ទាំងមូលឲ្យយល់ច្បាស់អំពី«គុណតម្លៃនៃសុខសន្តិភាព»ហើយចូលរួមថែរក្សា ​និង​ការ​ពារ​​ឲ្យ​បានដាច់ខាតនូវ«សុខសន្តិភាព» ដែលជាអាយុជីវិតរបស់ជាតិ និង​ជា​គ្រឹះស្ថាន​ដ៏មាន​តម្លៃ​បំផុត​សម្រាប់​ការអភិវឌ្ឍជាតិ និងភាពសុខ សាន្តរបស់ប្រជាជនកម្ពុជា៕ អត្ថបទ៖ បាន ចក់

សម្តេចធិបតី៖ ប្រព័ន្ធធារាសាស្ត្រទំនប់កំពង់គោមានសក្តានុពលស្រោចស្រព​លើផ្ទៃដីបង្កបង្កើនផលប្រមាណ ៣ម៉ឺនហិកតា

2025/01/25 02:46:45 pm        153
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានឲ្យដឹងថា គម្រោងសាងសង់ប្រព័ន្ធធារាសាស្ត្រទំនប់កំពង់គោ ដែលគ្របដណ្ដប់ក្នុងក្រុង-ស្រុកចំនួន៥ នៃខេត្តកំពង់ធំ ដែលរួមមាន ក្រុងស្ទឹងសែន ស្រុកកំពង់ស្វាយ ស្រុកសន្ទុក ស្រុកប្រាសាទបល្ល័ង្គ និងស្រុកសណ្តាន់នោះ មានសក្តានុពលស្រោចស្រពលើផ្ទៃដីបង្កបង្កើនផលប្រមាណបីម៉ឺនហិកតា ខណៈគម្រោងនេះកំពុងសាងសង់បានប្រមាណ១០ភាគរយហើយ នោះ។ តាមរយៈឆាណែលតេលេក្រាមនារសៀលថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៥នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីបានបានលើកឡើងថា គម្រោងសាងសង់ប្រព័ន្ធធារាសាស្ត្រទំនប់កំពង់គោ នៅផ្នែកខាងក្រោមតាមបណ្តោយស្ទឹងសែន ស្ថិតនៅក្នុងភូមិកំពង់គោលើ ឃុំកំពង់គោ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ បច្ចុប្បន្នសាងសង់បានប្រមាណ ១០% ហើយ ដោយក្នុងនោះរួមមាន ចាក់បាតធ្វើគ្រឹះ និងចងដែកមុខកប៉ាល់របស់តួសំណង់បានប្រវែងចំនួន ១៥០ម៉ែត្រ និងកំពុងទប់ទឹកស្ទឹងបន្តធ្វើគ្រឹះទៅម្ខាងទៀតផ្នែកខាងឆ្វេងរបស់ស្ទឹងសែនក្នុងប្រវែង ១៥០ ម៉ែត្រទៀតដែលក្នុងរង្វង់រយៈពេល១ខែទៀតនឹងធ្វើគ្រឹះរបស់តួសំណង់ទាំងមូល។  សម្តេចធិបតី នាយករដ្ឋមន្រ្តីបានបញ្ជាក់ថា«គម្រោងសាងសង់ប្រព័ន្ធធារាសាស្ត្រទំនប់កំពង់គោនេះ គ្របដណ្ដប់ក្នុងក្រុង-ស្រុកចំនួន៥ នៃខេត្តកំពង់ធំ ដែលរួមមាន ក្រុងស្ទឹងសែន ស្រុកកំពង់ស្វាយ ស្រុកសន្ទុក ស្រុកប្រាសាទបល្ល័ង្គ និងស្រុកសណ្តាន់ និងមានសក្តានុពលស្រោចស្រពលើផ្ទៃដីបង្កបង្កើនផល ប្រមាណ ៣០០ ០០០ ហិកតា រួមមានដំណាំស្រូវ និងដំណាំរួមផ្សំគ្រប់ប្រភេទ ព្រមទាំងបម្រើដល់ការប្រើប្រាស់ក្នុងជីវភាពរស់នៅប្រចាំថ្ងៃរបស់បងប្អូនប្រជាពលរដ្ឋ»។សូមបញ្ជាក់ថាការងារសំខាន់ៗ នៃគម្រោងសាងសង់ប្រព័ន្ធធារាសាស្ត្រទំនប់កំពង់គោ រួមមាន សំណង់កាត់ស្ទឹងសែនប្រវែង២៨០ម៉ែត្រ សំណង់សិល្បការ្យតូចធំចំនួន ១២០កន្លែង ស្តារស្ទឹងស្លាប់ ២៥គីឡូម៉ែត្រ សាងសង់ទំនប់សណ្តស្ទឹងសែន ៣០គីឡូម៉ែត្រ និងរៀបថ្មជើងទេរច្រាំងស្ទឹង ៥គីឡូម៉ែត្រ៕ អត្ថបទ៖ បាន ចក់

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីក្នុងពិធីបើកសន្និបាតគណៈកម្មាធិការកណ្ដាលលើកទី៤៥ អាណត្តិទី៥

2025/01/25 11:18:13 am        123
នៅព្រឹកថ្ងៃសៅរ៍ ទី២៥ ខែមករា ឆ្នាំ២០២៥នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធី បើកសន្និបាតគណៈកម្មាធិការកណ្ដាលលើកទី៤៥ អាណត្តិទីV ដែលប្រារព្ធធ្វើឡើងនៅវិមាន៧មករា ស្នាក់ការកណ្ដាលគណបក្សប្រជាជនកម្ពុជា។ សន្និបាតនេះបានធ្វើឡើងនៅវិមាន៧មករា រយៈពេល២ថ្ងៃ ក្រោមអធិបតីភាព សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិត្តិយសគណបក្សប្រជាជនកម្ពុជា អមដោយអនុប្រធានទាំង៥រូប និងមានសមាជិកគណៈកម្មាធិការកណ្តាលចូលរួម ១១៩១រូប។សន្និបាតនេះ ក៏មានការចូលរួមពីសមាជិក សមាជិការដ្ឋសភា ព្រឹទ្ធសភា មន្ត្រីជាន់ខ្ពស់នៅក្នុងរាជរដ្ឋាភិបាល រាជធានី ខេត្ត និង ក្រសួង ស្ថាប័ន រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ថ្នាក់ដឹកនាំក្រុមការងារចុះមូលដ្ឋានរាជធានី ខេត្ត ថ្នាក់ដឹកនាំអង្គការមហាជនរបស់គណបក្ស ដែលធ្វើឲ្យសមាសភាពដែលបានអញ្ជើញចូលរួមសរុប មានចំនួនសរុប ៣៥៥៥រូបផងដែរ។សន្និបាតគណៈកម្មាធិការកណ្តាលគណបក្សប្រជាជន នឹងធ្វើការពិភាក្សា និងអនុម័តលើការងារសំខាន់ៗគឺ៖១៖ ពិនិត្យឆ្លងសេចក្តីព្រាង «របាយការណ៍ស្តីពីសភាពការណ៍ទូទៅ និងការងារគណបក្សឆ្នាំ ២០២៤ និងទិសដៅភារកិច្ចការងារឆ្នាំ ២០២៥»។២៖ បោះឆ្នោតជ្រើសតាំងបំពេញបន្ថែមសមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាល មួយចំនួន។ យោងតាមរបាយការណ៍បើកសន្និបាតបានឱ្យដឹងថា ការសម្រេចបើកសន្និបាតគណៈកម្មាធិការកណ្តាលលើកទី ៤៥ នៅពេលនេះ ស្របពេលមួយដែលសភាពការណ៍សកលលោកបាន និងកំពុងវិវត្តប្រែប្រួលមិនប្រាកដប្រជា ម្យ៉ាង គ្រាដែលរាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភា ដែលដឹកនាំដោយសម្តេចមហាបរធិបតី ហ៊ុន ម៉ាណែត បាននិងកំពុងខិតខំប្រឹងប្រែងធ្វើឲ្យសម្រេចជាបន្តបន្ទាប់នូវគោលដៅជាយុទ្ធសាស្ត្ររបស់គណបក្ស តាមរយៈការអនុវត្ត “កម្មវិធីនយោបាយរបស់គណបក្សសម្រាប់ការកសាង និងការពារមាតុភូមិពីឆ្នាំ ២០២៣ ដល់ឆ្នាំ ២០២៨” ដែលអនុម័តដោយមហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេសរបស់គណបក្សកាលពីថ្ងៃទី ២៨-២៩ ខែមករា ឆ្នាំ ២០២៣ ។ ឈរលើមូលដ្ឋាននេះ រាជរដ្ឋាភិបាលបានកំណត់ដាក់ចេញ និងអនុវត្តដោយរស់រវើកនូវកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី ១ ដោយសម្រេចបានស្នាដៃលេចធ្លោជាទីមោទនៈដូចជា ការពារបានរឹងមាំសន្តិភាព ស្ថិរភាពនយោបាយ ខឿន ឯករាជ្យ អធិបតេយ្យ និងបូរណភាពដែនដី, រក្សាបានល្អប្រសើរ សន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាព សង្គម, រក្សាបានស្ថិរភាពជីវភាពប្រជាជន និងសេដ្ឋកិច្ចជាតិមានកំណើនក្នុងរង្វង់ ៦% បានបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោជាប្រវត្តិសាស្ត្រ បានដោះស្រាយបញ្ហាតំបន់ត្រីកោណ CLV- DTA ដើម្បីពង្រឹងការឯកភាពផ្ទៃក្នុង និងបន្តពង្រឹងកិច្ចសហប្រតិបត្តិការប្រទេសទាំងបី កម្ពុជា-វៀតណាម -ឡាវ។ បានបង្កើតមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមបណ្តោយព្រំដែន និងបានធ្វើឲ្យបរាជ័យរាល់ ឧបាយកលអាក្រក់របស់ក្រុមជ្រុលនិយមជាដើម។ លើសពីនេះទាំងស្ថាប័ននីតិប្រតិបត្តិ និងស្ថាប័ននីតិប្បញ្ញត្តិ បានរួមគ្នាពង្រឹងពង្រីកបានល្អនូវការងារទំនាក់ទំនងបរទេស ការងារការទូត និងដៃគូអភិវឌ្ឍន៍ ហើយក៏បានធ្វើជាម្ចាស់ផ្ទះ និងជាប្រធានដឹកនាំកិច្ចប្រជុំធំៗជាអន្តរជាតិចំនួន ៤ នៅរាជធានីភ្នំពេញ និងខេត្តសៀមរាប ប្រកបដោយជោគជ័យយ៉ាងត្រចះត្រចង់ ។ អង្គសន្និបាតនៅថ្ងៃនេះក៍ សម្តែងនូវការអបអរសាទរប្រកប ដោយមនោសញ្ចេតនារំភើបរីករាយឥតឧបមាចំពោះសម្តេច តេជោ ហ៊ុន សែន ដែលបានទទួលពានរង្វាន់ មេដាយសន្តិភាពដើម្បីមនុស្សជាតិ និងភពផែនដី ពីសម័យប្រជុំពេញអង្គនៃសភាអន្តរជាតិដើម្បីភាពអត់ឱន និងសន្តិភាពលើកទី១១ និងចំពោះសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដែលបានទទួលពានរង្វាន់ ភាពជាអ្នកដឹកនាំឆ្នើមលើពិភពលោក” ពីមហាសន្និបាតសន្និសីទអន្តរជាតិនៃបណ្តាគណបក្សន បាយនៅអាស៊ី លើកទី១២ ( ICAPP12th) នាពេលថ្មីៗកន្លងមកនេះជាមួយគ្នានេះ អង្គសន្និបាតក៍បានធ្វើការកត់សំគាល់ផងដែរអំពីជោគជ័យជាច្រើនទៀតដែលកម្ពុជាសម្រេចបានក្រោមកិច្ចសហការជួយជ្រោមជ្រែងពីជនរួមជាតិនៅគ្រប់ទិសទី ទាំងក្នុងនិងក្រៅប្រទេស ដែលបានចូលរួមគ្រប់មធ្យោបាយក្នុងការជួយកសាងការពារប្រទេសឲ្យមានការរីកចម្រើនជាលំដាប់៕

គណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា បើកសន្និបាតលើកទី៤៥ អាណត្តិទី៥

2025/01/25 09:40:55 am        142
គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្ដាល គណបក្សប្រជាជនកម្ពុជា នៅព្រឹកថ្ងៃទី២៥ ខែ​មករា ឆ្នាំ២០២៥នេះ បានបើកសន្និបាតគណៈកម្មាធិការកណ្ដាលលើកទី៤៥ អាណត្តិទី៥ ក្រោម​អធិបតី​ភាព​ដ៏ខ្ពង់ខ្ពស់របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ​ប្រធានគណបក្សប្រជាជនកម្ពុជា, សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្សប្រជាជនកម្ពុជា, សម្ដេចអនុប្រធានគណបក្ស សម្ដេច​អគ្គមហាពញាចក្រីហេង សំរិន ប្រធានកិត្តិយស និងមានការ​អញ្ជើញ​ចូល​រួម​ពី​ឯកឧត្តម​លោក​ជំទាវ លោក លោកស្រី ជា​សមាជិក​សមាជិកា​រដ្ឋសភា​ព្រឹទ្ធសភា​មន្ត្រី​ជាន់​ខ្ពស់​ក្នុង​រាជ​រដ្ឋាភិបាល​ ក្រសួងស្ថាប័ន រាជធានី ខេត្តក្រុងស្រុក ថ្នាក់ដឹកនាំចុះ​មូលដ្ឋាន ​ថ្នាក់​ដឹកនាំ​អង្គ​ការ​មហា​ជន​បក្ស គណៈចិន្ត្រៃយ៍​នៃ​គណៈកម្មាធិការកណ្ដាល​សមាជិក​សមាជិកា​គណបក្ស​ប្រជាជន​កម្ពុជា​ជា​ច្រើន​រូប។ក្នុងឱកាសនោះសម្ដេចអគ្គមហាពញាចក្រី ហេង សំរិន បាន​ថ្លែង​បើក​សន្និ​បាត​ដោយ​បាន​គូស​បញ្ជាក់​ថា ​រាជរដ្ឋាភិបាលបន្តវេនរបស់កម្ពុជាមានអាយុបាន ១៧ខែមកហើយ។ ពិនិត្យ​ជា​រួម​ទោះ​បី​សភាពការណ៍​សកល​លោក​បាន​នឹង​កំពុង​វិវត្តន៍​ប្រែ​ប្រួល​ដោយ​មិន​ប្រាកដ​ប្រជា​យ៉ាង​ណា​ក៏​ដោយ​ក៏​រាជរដ្ឋាភិបាល នីតិការទី៧ នៃរដ្ឋសភាដែលដឹកនាំដោយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានខិត​ខំប្រឹង​ប្រែង​ធ្វើ​ឲ្យ​សម្រេច​សមិទ្ធ​ផល​ជា​បន្ត​បន្ទា​ប់​នៅ​គោល​ដៅ​ជា​យុទ្ធ​សាស្ត្រ​របស់​គណបក្ស តាមរយៈការអនុវត្តកម្មវិធីនយោបាយរបស់គណបក្សសម្រាប់ការកសាង និង​ការ​ពារ​មាតុ​ភូមិ​ពីឆ្នាំ២០២៣ ដល់ឆ្នាំ ២០២៨ ដែលអនុម័តដោយ​មហាសន្និបាត​វិសាមញ្ញ​តំណាង​ទូទាំង​ប្រទេស​របស់គណបក្សកាលពីថ្ងៃទី២៨-២៩ ខែមករា ២០២៣។សម្ដេចបានថ្លែងថា លើមូលដ្ឋាននេះ រាជរដ្ឋាភិបាលបានកំណត់ដាក់ចេញ និងអនុវត្ត​ដោយ​រស់​រវើក​នូវ​កម្ម​វិធី​នយោបាយ និងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់​ខ្លួន​ហើយ​ដែល​នៅ​ឆ្នាំ​ដំបូង​ឆ្នាំ២០២៤ រាជរដ្ឋាភិបាលសម្រេចបានស្នាដៃលេចធ្លោជាទីមោទនៈដូចជា ការពារ​បាន​រឹង​មាំ​សន្តិភាព​ស្ថិរ​ភាពនយោបាយខឿនឯករាជ្យអធិបតេយ្យ និងបូរណភាពដែនដី រក្សា​បាន​ល្អ​ប្រសើរ​សន្តិសុខ​សណ្ដាប់ធ្នាប់សុវត្ថិភាពសង្គម រក្សាបានស្ថិរភាពជីវភាពប្រជាជន និង​សេដ្ឋកិច្ច​ជាតិ​មាន​កំណើន​ក្នុងរង្វង់ ៦% បានបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោជាប្រវត្តិសាស្ត្រ បាន​ដោះស្រា​យ​បញ្ហាតំបន់ត្រីកោណ CLV-DTA ដើម្បីពង្រឹងការឯកភាពផ្ទៃក្នុង និងបន្ត​ពង្រឹង​កិច្ច​សហ​ប្រតិបត្តិការប្រទេសទាំងបីកម្ពុជា វៀតណាម ឡាវ បានបង្កើត​មូល​និធិ​កសាង​ហេដ្ឋា​រចនា​សម្ព័ន្ធ​តាម​ដល់ព្រំដែន និងបានធ្វើឲ្យបរាជ័យ​រាល់​ឧបាយកល​អាក្រក់​របស់​ក្រុម​ជ្រុល​និយម​ជា​ដើម​។លើសពីនេះទាំងស្ថាប័ននីតិប្រតិបត្តិ និងស្ថាប័ននីតិប្បញ្ញត្តិ បានរួមគ្នាពង្រឹងពង្រីក​បាន​ល្អ​នៅ​ការងារ​ទំនាក់​ទំនង​បរទេសការងារការទូត និងដៃគូអភិវឌ្ឍន៍ហើយក៏បានធ្វើជាម្ចាស់ផ្ទះ និង​ជា​ប្រធាន​ដឹក​នាំ​កិច្ចប្រជុំធំៗជាអន្តរជាតិចំនួន ៤ នៅរាជធានីភ្នំពេញ និងខេត្តសៀមរាប​ប្រកប​ដោយ​ជោគ​ជ័យ​យ៉ាង​ត្រចះត្រចង់។អង្គសន្និបាតក៏បានសម្ដែងនូវការអបអរសាទរប្រកបដោយមនោសញ្ចេតនា រំភើបរីករាយឥត​ឧបមា​ចំពោះ​សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលបានទទួលពាន​រង្វាន់​មេដាយ​សន្តិភាព​ដើម្បី​មនុស្សជាតិ និងភពផែនដី ពីសម័យប្រជុំពេញ​អង្គ​នៃ​សភា​អន្តរជាតិ​ដើម្បី​ភាព​អត់​ឱន​ និង​សន្តិភាពលើកទី១១ និងចំពោះសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដែលបាន​ទទួល​ពាន​រង្វាន់​ភាព​ជាអ្នកដឹកនាំ​ឆ្នើម​ពិភព​លោក​ពី​មហា​សន្និបាត​សន្និសីទ​អន្តរជាតិ​នៃ​បណ្ដា​ល​គណបក្ស​នយោបាយនៅអាស៊ីលើកទី១២ ។ជាមួយគ្នានេះអង្គសន្និបាតក៏បានអបអរសាទរប្រកបដោយមោទនភាពជាតិខ្ពស់បំផុត ដែល​នៅ​ក្នុង​សម័យ​ប្រជុំពេញអង្គលើកទី៥៤ នៃមហាសន្និបាត​អង្គការ​សហ​ប្រជាជាតិ​នៅ​ទី​ក្រុង​ញូវ​យ៉ក​ថ្ងៃ​ទី១៩ ធ្នូ ២០២៤ ព្រះរាជាណាចក្រកម្ពុជា បានជាប់ឆ្នោតជា​សមាជិក​នៃ​គណៈកម្មាធិការ​ចាត់​តាំង​នៃ​គណៈកម្មការកសាងសន្តិភាពអង្គការសហប្រជាជាតិសម្រាប់អាណត្តិ២០២៥-២០២៦ និង​បាន​អនុម័តសេចក្ដីសម្រេច ( A/79/L.49 ) សម្រាប់ការ​ចាក​ចេញ​របស់​ប្រទេស​កម្ពុជា​ពី​ក្រុម​ប្រទេស​អភិវឌ្ឍន៍​តិចតួច (LDC) ជាផ្លូវការនៅថ្ងៃទី១៩ ខែធ្នូឆ្នាំ២០២៩ នាពេលខាងមុខ។តថ​ភាពខាងលើនេះត្រូវបានបញ្ជាក់ថែមទៀតដោយការប្រារព្ធខួបលើកទី២៦ នៃទិវា​សន្តិភាព​នៅ​កម្ពុជា​ថ្ងៃ​ទី ២៩ ធ្នូ ព្រឹត្តិការណ៍សាទរកម្ពុជា ពេលឆ្លងឆ្នាំសកល ២០២៤-២០២៥ និង​ខួប​លើកទី៤៦ នៃទិវាជ័យជម្នះ៧ មករា។អង្គសន្និបាត​ក៏បានថ្លែងអំណរគុណយ៉ាងជ្រាវជ្រៅចំពោះជនរួមជាតិនៅគ្រប់ទិសទីទាំងក្នុង និង​ក្រៅ​ប្រទេស​ដែល​បាន​ចូលរួម​គ្រប់​មធ្យោបាយ​ក្នុង​ការ​ជួយកសាង​ការពារ​ប្រទេស​ឲ្យ​មាន​ការ​រីក​ចម្រើន ជាលំដាប់។ ព្រមជាមួយនេះអង្គសន្និបាតក៏កោតសរសើរ និងវាយតម្លៃខ្ពស់​ចំពោះ​ថ្នាក់​ដឹ​កនាំ​គណៈកម្មាធិការគណបក្សក្រុមការងារគណបក្សចុះមូលដ្ឋាន និងអង្គការមហាជន​គណបក្ស​គ្រប់​ថ្នាក់​គ្រប់​ផ្នែក​មន្ត្រី និងសមាជិកសមាជិកាគណបក្សទាំងអស់ដែលបានខិតខំប្រឹងប្រែង ធ្វើឲ្យ​សម្រេច​នូវ​រាល់ភារកិច្ចដែលគណបក្សរដ្ឋ និងប្រជាជនប្រគល់ជូន និងថ្លែងអំណរ​គុណ​ដ​ល់​ស្មោះ​ស្ម័គ្រ​បំផុត​ចំពោះ​មិត្ត​ភក្តិ​បរទេស​ជិត​ឆ្ងាយ​ដៃ​គូ​អភិវឌ្ឍន៍​ព្រម​ទាំង​អង្គ​ការ​ជាតិ​អន្តរ​ជាតិ​នានា​ដែល​បាន​រួម​ចំណែក​យ៉ាងធំធេង ចំពោះបុព្វហេតុជាតិនិងប្រជាជនកម្ពុជា។សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន បានលើកឡើងថា ការប្រារព្ធពិធី​សន្និបាត​លើ​កនេះ​នឹង​រួម​គ្នា​ពិនិត្យ​នៅរា​ល់ចំណុចជាគុណសម្បត្តិ គុណវិបត្តិ ចំណុចវិជ្ជមាន អវិជ្ជមាន ខ្លាំង ខ្សោយ បញ្ហា​ប្រឈម ចាស់ថ្មី ។ល។ ដើម្បី​លើកមូលដ្ឋាន​នេះ​ស្រង់​បាន​មេរៀន​បទ​ពិសោធន៍​សម្រាប់​ជា​ទិសដៅ​នៃ​ការ​អនុវត្តបន្តទៅទៀត ។អង្គសន្និបាតក៏បានធ្វើការពិភាក្សា និងអនុម័តលើការងារសំខាន់ៗ រួមមាន៖ ១. ពិនិត្យឆ្លង​សេចក្ដី​ព្រាង​របាយការណ៍​ស្ដីពីសភាពការណ៍ទូទៅ និងការងារគណបក្សឆ្នាំ២០២៤ និងទិសដៅភារ​កិច្ច​ការងារ​ឆ្នាំ​២០២៥។ ២. បោះឆ្នោតជ្រើសតាំង​បំពេញ​បន្ថែម​សមាជិក​គណៈ​អចិន្ត្រៃយ៍ នៃ​គណៈកម្មាធិការ​កណ្ដាល​មួយចំនួន៕

អ្នកវិភាគ និងអ្នកឃ្លាំមើល ចង់ឃើញច្បាប់ស្ដីពីការប្រឆាំងការមិនទទួលស្គាល់ឧក្រិដ្ឋកម្មដែលប្រព្រឹត្តនៅក្នុងសម័យខ្មែរក្រហម ចេញជារូបរាងឱ្យបានឆាប់បំផុត

2025/01/24 05:40:53 pm        248
អ្នកវិភាគភូមិសាស្រ្តនយោបាយ និងអ្នកឃ្លាំមើលការអភិវឌ្ឍន៍សង្គម បានបង្ហាញសុទិដ្ឋិនិយមចំពោះ«ច្បាប់ស្ដីពីការប្រឆាំងការមិនទទួលស្គាល់ឧក្រិដ្ឋកម្មដែលប្រព្រឹត្តឡើងក្នុងរយៈកាលនៃកម្ពុជាប្រជាធិបតេយ្យ» ដោយពួកគេចង់ឃើញច្បាប់នេះចេញជារូបរាងឱ្យបានឆាប់បំផុត ដើម្បីផ្តន្ទាទោសបុគ្គលមិនទទួលស្គាល់ និងទប់ស្កាត់កុំឱ្យឧក្រិដ្ឋកម្មនៃរបបនេះត្រឡប់មកវិញ។ការលើកឡើងនេះនៅថ្ងៃទី ២៤ខែមករាឆ្នាំ២០២៥ បន្ទាប់ពីសម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានដឹកកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ដើម្បីពិភាក្សាលើសេចក្តីព្រាងច្បាប់ស្តីពីការប្រឆាំងការមិនទទួលស្គាល់ឧក្រិដ្ឋកម្មដែលប្រព្រឹត្តឡើងក្នុងរយៈកាលនៃកម្ពុជាប្រជាធិបតេយ្យ, សេចក្តីព្រាងច្បាប់ស្តីពីការចាត់ចែងជាបណ្តោះអាសន្ននូវវត្ថុចាប់យក និងរបាយការណ៍វឌ្ឍនភាពនៃការរៀបចំអនុវត្តកម្មវិធីផ្តល់ដី ការពារព្រៃដើម្បីរួមគ្នាអភិវឌ្ឍដោយចីរភាព។លោក ថុង ម៉េងដាវីត អ្នកវិភាគភូមិសាស្រ្តនយោបាយ និងសន្ដិសុខបានថ្លែងថា៖«ខ្ញុំគាំទ្រចំពោះច្បាប់នេះ ហើយក៏ចង់ឃើញចេញជារូបរាងឱ្យបានឆាប់ដែរ ព្រោះការមិនទទួលស្គាល់ ការបដិសេធ ឬការជំទាស់នឹងអត្ថិភាពនៃឧក្រិដ្ឋកម្ម គឺមិនមែនជាការអនុវត្ដនូវសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិនោះទេ»។លោកបន្ថែមថា៖«ការមិនទទួលស្គាល់ឧក្រឹដ្ឋកម្មក្នុងរបបខ្មែរក្រហម គឺជាទង្វើប្រមាថយ៉ាងធ្ងន់ធ្ងរដល់វិញ្ញាណក្ខន្ធអ្នកដែលបានពលី និងដែលបានបាត់បង់ជីវិតនៅក្នុងសម័យដ៏ខ្មៅងងឹត និងធ្វើឱ្យមានការឈឺចាប់ដល់គ្រួសារជនរងគ្រោះដែលនៅរស់រានមានជីវិតរហូតដល់សព្វថ្ងៃនេះ»។អ្នកវិភាគរូបនេះយល់ឃើញថា ពលរដ្ឋកម្ពុជា ទើបទទួលបានយុត្តិធម៌ចំពោះការទទួលរងឧក្រិដ្ឋកម្មដែលរបបកម្ពុជាប្រជាធិបតេយ្យបានប្រព្រឹត្តមកលើខ្លួន ក្រោយពីបិទបញ្ចប់នូវអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា ដែលត្រូវបានបង្កើតឡើងនៅឆ្នាំ២០០១ ដើម្បីកាត់សេចក្តីឧក្រិដ្ឋកម្មដែលបានប្រព្រឹត្តក្នុងរយៈកាលនៃកម្ពុជាប្រជាធិបតេយ្យ។ចំណែកលោក សំ សឿន អ្នកឃ្លាំមើលការអភិវឌ្ឍន៍សង្គម និងនយោបាយបានថ្លែងថា៖«ខ្ញុំក៏ចង់ឱ្យច្បាប់នេះដែរ ខ្ញុំគាំទ្រ ហេតុអីបានជាខ្ញុំគាំទ្រ ព្រោះការមិនទទួលស្គាល់ការកាប់សម្លាប់ពលរដ្ឋស្លូតត្រង់ក្នុងរបបខ្មែរក្រហម គឺជាការប្រមាថជនរងគ្រោះដែលបានស្លាប់ក្នុងរបបខ្មែរក្រហម ហើយមិនអាចផ្ដល់យុត្តិធម៌សម្រាប់សាច់ញ្ញាតិដែលនៅរស់សព្វថ្ងៃនេះដែរ»។លោកបន្តថា ពលរដ្ឋកម្ពុជាមិនចង់ឃើញសង្រ្គាម ឬការវិលត្រឡប់នូវរបបខ្មែរក្រហមនោះទេ ខណៈដែលសន្តិភាព និងការផ្សះផ្សា គឺជាបញ្ហាចម្បងរបស់ពិភពលោក។ លើសពីនេះ ប្រទេសមួយចំនួនកំពុងតែឆាបឆេះសង្រ្គាមយ៉ាងសន្ធោរសន្ធៅនៅតាមតំបន់មួយចំនួន ដោយពាក់ព័ន្ធនឹងតួអង្គប្រកបដោយសក្តានុពលជាច្រើន ដែលគម្រាមកំហែងដល់អរិយធម៌មនុស្សជាតិ។ សម្រាប់កម្ពុជាទើបតែមានសន្តិភាពពេញលេញរយៈពេល ២៦ឆ្នាំនេះ ប៉ុន្ដែលោកបានកត់សម្គាល់ថា នៅតែមានពួកជ្រុលនិយមមួយចំនួនតូចព្យាយាមសាបព្រោះឥតឈប់ឈរនូវនយោបាយសតិអារម្មណ៍ជ្រុលនិយមមកលើសង្គមជាតិកម្ពុជា សំដៅអុជអាល ញុះញង់ បំផុសប្រជាជន កងកម្លាំងប្រដាប់អាវុធ មន្ត្រីរាជការឱ្យធ្វើការប្រឆាំងនឹងរាជរដ្ឋាភិបាលស្របច្បាប់ ដែលនោះគឺជាការគម្រាមកំហែងដល់សន្តិភាព។កម្ពុជាបានអនុម័តច្បាប់នេះម្ដងរួចហើយកាលពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៣ ហើយបានធ្វើបច្ចុប្បន្នភាពកាលពីថ្ងៃទី២៥ ខែធ្នូ ២០២៤ ខណៈឆ្នាំនេះមាន ៧មាត្រា ហើយដាក់ឱ្យប្រើប្រាស់ជំនួសច្បាប់ចាស់ដែលរដ្ឋសភាអនុម័តកាលពីឆ្នាំ២០១៣។បើតាមទីស្ដីការគណៈរដ្ឋមន្ត្រីបញ្ជាក់ថា ការបង្កើតច្បាប់ខាងលើនេះ គឺផ្អែកទៅលើទិដ្ឋភាពរួមផ្នែកប្រវត្ដិសាស្ដ្រ និងឧក្រិដ្ឋកម្មក្នុងសម័យខ្មែរក្រហមរួមមាន ឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ ឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ និងការរំលោភបំពានធ្ងន់ធ្ងរលើអនុសញ្ញាទីក្រុងហ្សឺណេវឆ្នាំ១៩៤៩ ដែលជាការរំលោភយ៉ាងធ្ងន់ធ្ងរទៅលើច្បាប់ព្រហ្មទណ្ឌកម្ពុជា ការរំលោភទៅលើច្បាប់មនុស្សធម៌អន្ដរជាតិ ព្រមទាំងការរំលោភលើអនុសញ្ញាអន្ដរជាតិដែលកម្ពុជាទទួលស្គាល់៕

រាជរដ្ឋាភិបាលកំពុងបង្កើតហេដ្ឋារចនាសម្ព័ន្ធរឹងមាំ គាំទ្រដល់សកម្មភាពសេដ្ឋកិច្ចក្នុងស្រុក

2025/01/24 04:30:23 pm        202
វិស័យឯកជនមើលឃើញថា រាជរដ្ឋាភិបាលកម្ពុជាបានកំពុងបង្កើតនូវហេដ្ឋារចនាសម្ព័ន្ធគ្របដណ្ដប់កាន់តែប្រសើរ គាំទ្រដល់ការសកម្មភាពអាជីវកម្មក្នុងស្រុក ការទាក់ទាញអ្នកវិនិយោគ ជំរុញដល់ការនាំចេញ និងជួយជ្រោមជ្រែងដល់កំណើនសេដ្ឋកិច្ចកាន់តែរឹងមាំ។លោក ជា ចាន់ដារ៉ា ប្រធានសមាគមពាណិជ្ជករដឹកជញ្ជូន និងខ្សែច្រវ៉ាក់ផ្គត់ផ្គង់នៅកម្ពុជា ថ្លែងក្នុងកិច្ចសម្ភាសន៍ជាមួយ BTV ស្តីពីគម្រោងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធគាំទ្រដល់ការដឹកជញ្ជូន និងគម្រោងអភិវឌ្ឍន៍ផ្សេងៗ នេះថា គិតមកដល់ឆ្នាំ ២០២៥ នេះ រាជរដ្ឋាភិបាលបានជំរុញអភិវឌ្ឍន៍ នូវហេដ្ឋារចនាសម្ព័ន្ធ ជាពិសេសការសាងសង់ផ្លូវថ្នល់ បានគ្រប់ដណ្តប់នៅទូទាំងប្រទេសកាន់តែប្រសើរ គាំទ្រដល់សកម្មភាពរស់រវើកនៅក្នុងសេដ្ឋកិច្ច ព្រោះផ្លូវត្រូវបានរាជរដ្ឋាភិបាលចាត់ទុកជាសរសៃឈាមនៃសេដ្ឋកិច្ច មិនថានៅតាមសហមគន៍ មូលដ្ឋាននោះឡើយ ខណៈបច្ចុប្បន្នកសិផលជាច្រើនកំពុងដឹកជញ្ជូនមកកាន់ទីផ្សារ រោងចក្រ សហគ្រាសផ្សេងៗ កែច្នៃដើម្បីនាំចេញ។លោក បន្តថា តាមរយៈដែលកម្ពុជាមានហេដ្ឋារចនាសម្ព័ន្ធគ្រប់ដណ្តប់កាន់តែរឹងមាំនេះ និងស្របពេលដែលរាជរដ្ឋាភិបាលបានដាក់ចេញនូវវិធានការ និងគោលនយោបាយផ្សេងៗ បានធ្វើឱ្យកម្ពុជាកំពុងស្រូបយកសក្តានុពលវិនិយោគ និងមានការចាប់អារម្មណ៍យ៉ាងខ្លាំងពីវិនិយោគិនបរទេស, តែទោះបីយ៉ាងណារាជរដ្ឋាភិបាលត្រូវបន្តជំរុញការសាងសង់ផ្លូវថ្នល់ និងការអភិវឌ្ឍនូវហេដ្ឋារចនាសម្ព័ន្ធគាំទ្រផ្សេងៗ ឱ្យកាន់តែច្រើនថែមទៀត ដើម្បីឱ្យកម្ពុជាក្លាយជាគោលដៅវិនិយោគកាន់តែប្រសើរ គាំទ្រដល់កំណើននៃការនាំចេញ និងកំណើន នៅក្នុងសេដ្ឋកិច្ចជាតិ។សូមបញ្ជាក់ថា ជុំវិញហេដ្ឋារចនាសម្ព័ន្ធនេះ, បើតាមរបាយការណ៍ក្រសួងសាធារណការ និងដឹកជញ្ជូន នៅក្នុងក្នុងឆ្នាំ ២០២៤ ក្រសួងបាន និងកំពុងធ្វើការគ្រប់គ្រង រួមទាំងស្ថាបនាផ្លូវជាតិ និងផ្លូវខេត្តសរុបចំនួន ៨៥៤ ខ្សែ មានប្រវែងសរុប ២០ ពាន់គីឡូម៉ែត្រ, ជាមួយគ្នា នេះ ផ្លូវល្បឿនលឿនមានចំនួន២ខ្សែ មានប្រវែងសរុបជាង ៣២២ គីឡូម៉ែត្រ ក្នុងនោះផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ បាន បញ្ចប់ការសាងសង់ និងផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងបាវិត កំពុងដំណើរការសាងសង់។ ចំណែកផ្លូវដែក, កម្ពុជាមានផ្លូវ ដែកចំនួនពីរទិសរួមមាន ខ្សែផ្លូវដែកទិសខាងជើង (ភ្នំពេញ-ប៉ោយប៉ែត) និងខ្សែផ្លូវដែកទិសខាងត្បូង (ភ្នំពេញ-ក្រុងព្រះសីហនុ) ក្រៅពីនេះកម្ពុជាក៏មានបណ្តាញផ្លូវទឹក និងបានកំពុងសាងសង់ព្រែកជីកហ្វូណនតេជោ និងផ្លូវអាកាសជាដើម ដើម្បីគាំទ្រដល់ការដឹកជញ្ជូនកាន់តែប្រសើរ៕ អត្ថបទ៖ សុន រ៉ាឌី

ប្រជាពលរដ្ឋ សហជីព និងកម្មករ ថ្កោលទោសទណ្ឌិតក្បត់ជាតិបីជំនាន់ដែលអំពាវនាវឱ្យ​មានការ​ងើប​បះបោរប្រឆាំងនឹងរាជរដ្ឋាភិបាលស្របច្បាប់

2025/01/23 09:29:26 am        101
ប្រជាពលរដ្ឋ សហជីព និងកម្មករ បានប្រកាសថ្កោលទោសទណ្ឌិត សម រង្ស៊ី ដែល​អំពាវ​នាវ​ឱ្យ​កង​កម្លាំង​ប្រដាប់អាវុធ និងប្រជាពលរដ្ឋងើបបះបោរប្រឆាំងនឹងរាជរដ្ឋាភិបាលស្របច្បាប់ ដោយ​ពួក​គេ​ចាត់ទុកទណ្ឌិត សម រង្ស៊ី ជាជនអគតិ ចិញ្ចឹមចិត្តគិតតែចង់បំផ្លាញសេចក្តីសុខជាតិ និង​ភាព​សុខ​សាន្តរបស់ប្រជាជនកម្ពុជា។លោក ឌិន សំអាត ប្រជាពលរដ្ឋរស់​នៅ​ភ្នំពេញ​បាន​និយាយថា «យើង​ខ្ញុំ​សូម​ថ្កោល​ទោស​មេ​ក្លោង​ភេរវករ​ទណ្ឌិត សម រង្ស៊ី និងបក្ខពួកចិញ្ចឹមចិត្តគិតតែចង់បំផ្លាញសេចក្តីសុខជាតិ និងភាព​សុខ​សាន្ត​របស់​ប្រជាជនកម្ពុជា»។លោកបន្ដថា៖«ពួកគេព្យាយាមទាញកម្ពុជាឱ្យធ្លាក់ទៅក្នុងសង្គ្រាមសារជាថ្មី ដោយទង្វើនេះ​គឺ​ជា​សកម្មភាព​ខុស​ច្បាប់ដែលរាជរដ្ឋាភិបាលចាំបាច់ ត្រូវពន្លឿនការតាក់តែង​ច្បាប់​ដាក់​ក្រុម​ទាំង​នេះ​ទៅ​ជា​ក្រុមភេរវករ ដើម្បីយកមកផ្តន្ទាទោសតាមច្បាប់ជាធរមាន»។លោកជឿជាក់​លើរាជរដ្ឋាភិបាលស្របច្បាប់ដែលដឹកនាំដោយសម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងបានប្តេជ្ញាចិត្តចូលរួមទប់ស្កាត់ក្រុមជ្រុលនិយមដែលធ្វើសកម្មភាពទុច្ចរិត ញុះញង់​ឱ្យខ្មែរបែកបាក់សាមគ្គីផ្ទៃក្នុងដើម្បីបម្រើមហិច្ឆតាទុច្ចរិត ក្នុងការប៉ុនប៉ង​ដណ្តើម​អំណាច​ដោយ​ខុស​ច្បាប់។លោក អ៊ុន ដារ៉ា ប្រធានសហភាពសហជីពកម្ពុជាពន្លឺកម្មករបានថ្លែងថា៖«ទណ្ឌិត សម រង្ស៊ី មាន​ចេតនា​បំបែកបំបាក់ បំផ្លិចបំផ្លាញប្រទេសកម្ពុជាដែលកំពុងមានសន្តិភាពពេញលេញ និងការ​អភិវឌ្ឍន៍​។ ទង្វើយ៉ាងគឃ្លីនរបស់ទណ្ឌិតក្បត់ជាតិបីជំនាន់ជាសកម្មភាពបំពានច្បាប់ រំលោភ​រដ្ឋ​ធម្មនុញ្ញ និងជាការញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម ដែល​ជា​អំពើ​ល្មើស​ច្បាប់​មាន​ចែងនៅក្នុងក្រ​ម​ព្រហ្មទណ្ឌ​ នៃ​ព្រះរាជា​ណា​ចក្រកម្ពុជា​ដែល​ប្រឈម​នឹង​ការ​ផ្តន្ទាទោស​»។​លោក​ប្រឆាំងដាច់ខាតក្រុមឧទ្ទាមក្រៅច្បាប់ដែលចង់ផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ និង​ប្រកាស​ប្តេជ្ញាចូលរួមការពារសន្តិភាពសម្រាប់ជាតិ និងប្រជាជន ព្រមទាំងបន្ត​ការ​គាំទ្រ​រាជ​រដ្ឋាភិបាល​កម្ពុជាស្របច្បាប់ ទោះក្នុងតម្លៃណាក៏ដោយ។អ្នកស្រី សុត រដ្ឋថាន កម្មការិនីរោងចក្រនៅភ្នំពេញបាននិយាយថា ការអំពាវនាវឱ្យមានការ​ងើប​បះបោរ​ប្រឆាំងនឹងរាជរដ្ឋាភិបាល គឺជាចេតនាធ្វើសកម្មភាពប៉ុនប៉ងបង្កើតចលនាបដិវត្តន៍ពណ៌ ដណ្តើម​អំណាចដោយខុសច្បាប់ ហើយកំពុងធ្វើសកម្មភាពបំផ្លាញស្ថិរភាព សន្តិភាព និងការ​អភិវឌ្ឍន៍​កម្ពុជាដែលខ្មែរត្រូវរួមគ្នាទប់ស្កាត់ជាដាច់ខាត។អ្នកស្រីបន្តថា៖«យើងខ្ញុំជាកម្មកររោងចក្រសូមប្តេជ្ញាចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការថែរ​ក្សា​កា​រពារសន្តិភាព និងបន្តអភិវឌ្ឍជាតិឱ្យសម្បូររុងរឿងថែមទៀត និងរួមគ្នា​ប្រឆាំង​ដាច់ខាត​គ្រប់​ទង្វើ​ដណ្តើម​អំណាចដែលមិនមែនចេញពីការបោះឆ្នោតគាំទ្រដោយប្រជាពលរដ្ឋកម្ពុជា»។ចំណែកលោក ថុល សុផាន់ណា អ្នកនាំពាក្យ​សមាគម​សម្ព័ន្ធភាព ដើម្បី​មនុស្ស​ធម៌​បាន​លើក​ឡើងថា៖ «យើងខ្ញុំសូមថ្កោលទោសយ៉ាងដាច់អហង្ការចំពោះទណ្ឌិតក្បត់ជាតិបីជំនាន់ឈ្មោះ សម រង្ស៊ី កាលពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៥ ឆ្កួតវង្វេងក្នុង​សង្វៀន​នយោបាយ​រហូត​កើត​រោគ​ចិត្ត​ហ៊ា​ន​អំពាវនាវ និងញុះញង់ឆ្កឹះឆ្កៀលបំបែកបំបាក់សាមគ្គីជាតិដ៏គ្រោះថ្នាក់បំផុត»។លោកបានអំពាវដល់គ្រប់ក្រុមភាគី អ្នកនយោបាយ ប្រជាពលរដ្ឋ និងកងកម្លាំង​ប្រដាប់​អាវុធ​ទូទាំង​ប្រទេស សូមកុំលង់ជឿក្រុមប្រឆាំងជ្រុលនិយមណាមួយ ឬអ្នកនយោបាយណាមួយ ដែលអូស​ទាញ​ឱ្យខាតបង់ផលប្រយោជន៍ ល្មើសច្បាប់ និងចាត់ទុកបុគ្គលទាំង​នោះ​ជា​ជន​បំផ្លាញ​ជាតិ បំផ្លាញសន្តិភាព ដែលច្បាប់មិនគួរត្រូវលើកលែងនោះទេ។លោក ហេង ម៉េងលី អនុប្រធានសម្ព័ន្ធ​ភាព​បណ្ដុំ​សមាគម​អង្គការ​សង្គម​ស៊ីវិល​បាន​ជំរុ​ញ​ឱ្យ​រាជ​រដ្ឋាភិបាល​បង្កើតច្បាប់ ដើម្បីដាក់ក្រុមជ្រុលនិយមជា «ក្រុមអង្គការភេរវករ»ឱ្យឆាប់ៗ និងចាត់​វិធាន​ការតាមផ្លូវច្បាប់ឱ្យបានម៉ឺងម៉ាត់ចំពោះក្រុមឧទ្ទាមក្រៅច្បាប់ ដែល​នៅ​តែប​ន្ត​ប្រព្រឹត្ត​អំពើ​អសីល​ធម៌ និងបំពានច្បាប់កម្ពុជា។លោកបញ្ជាក់ថា៖«យើងខ្ញុំបន្តគាំទ្ររាជរដ្ឋាភិបាលកម្ពុជាស្របច្បាប់ ទោះក្នុងតម្លៃណាក៏ដោយ។ សូមអំពាវដល់គ្រប់ក្រុមភាគី គ្រប់សមាជិកនៃគណបក្សនយោបាយ និងបងប្អូន​ប្រជាពលរដ្ឋ​សូម​កុំលង់​ជឿក្រុមប្រឆាំងជ្រុលនិយមណាមួយ ឬអ្នកនយោបាយណាមួយ ដែលអូសទាញ​ឱ្យខាត​បង់​ផល​ប្រយោជ​ន៍ជាតិ និងល្មើសច្បាប់»៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ពលរដ្ឋមីយ៉ាន់ម៉ា រាប់ពាន់នាក់នៅតែស្ថិតក្នុងវិបត្តិ ច្រើនសប្តាហ៍បន្ទាប់ពីការរញ្ជួយដីដ៏អាក្រក់
04/20/2025 04:04 PM
ពលរដ្ឋអាមេរិកជាង ៣០លាននាក់ ស្ថិតក្រោមការព្រមានសម្រាប់អាកាសធាតុធ្ងន់ធ្ងរនៅចុងសប្តាហ៍នេះ
04/20/2025 04:04 PM
មនុស្សជាច្រើននាក់ស្លាប់ និងរាប់រយនាក់ត្រូវជួយសង្គ្រោះ ក្នុងទឹកជំនន់ដ៏ធំនៅភាគខាងជើងឥណ្ឌា
04/20/2025 04:04 PM
កូរ៉េខាងជើង រិះគន់ការសម្រេចចិត្តរបស់អាមេរិក ក្នុងការបន្ធូរបន្ថយការនាំចេញអាវុធ
04/20/2025 04:04 PM
មនុស្សរាប់ពាន់នាក់ ប្រមូលផ្តុំគ្នាតវ៉ានៅចក្រភពអង់គ្លេស ជុំវិញសេចក្ដីសម្រេចសិទ្ធិប្តូរភេទ
04/20/2025 04:04 PM
អាជ្ញាធរប៉ាឡេស្ទីន៖ អ៊ីស្រាអែល សម្លាប់អ្នកស្រុកហ្កាហ្សាជិត ១០០នាក់ ក្នុងពេលត្រឹមតែពីរថ្ងៃ
04/20/2025 03:04 PM
អាមេរិក និងអ៊ីរ៉ង់ លើកពីវឌ្ឍនភាពក្នុងកិច្ចរចរចានុយក្លេអ៊ែរជុំទីពីរ ខណៈជុំទីបីនឹងធ្វើនៅសប្តាហ៍ក្រោយ
04/20/2025 03:04 PM
មនុស្សជិត ៦០នាក់ ស្លាប់ក្នុងការវាយប្រហារដោយក្រុមអ្នកគង្វាលគោនៅប្រទេសនីហ៊្សេរីយ៉ា
04/20/2025 03:04 PM
នាវាទេសចរណ៍ឈ្មោះ VIKING ORION សញ្ជាតិ NORWAY ដឹក ភ្ញៀវទេសចរ និងនាវិកជាង១ពាន់នាក់ចូលចតនៅកំពង់ផែខេត្តព្រះសីហនុរយៈពេល ២ ថ្ងៃ
04/20/2025 02:04 PM
ថ្ងៃស្អែក ក្រសួងមុខងារសាធារណៈ និងក្រសួងកិច្ចការនារី សហការរៀបចំសិក្ខាសាលាស្តីពី «ការពិនិត្យឡើងវិញ ការវិភាគមុខងារ និងរចនាសម្ព័ន្ធនៃក្រសួងកិច្ចការនារី»
04/20/2025 02:04 PM