សម្ដេចធិបតី ដឹកនាំគណៈប្រតិភូចូលក្រាបបង្គំគាល់ព្រះករុណា ព្រះមហាក្សត្រ ទូលថ្វាយលទ្ធផលចុះបញ្ជីបូជនីយដ្ឋានចងចាំនៃកម្ពុជា ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក
សភាតំណាងប្រជាជនចិនចាត់ទុកសម្តេចតេជោ ជាតួអង្គសំខាន់បន្ត​ពីព្រះបរម​រតនកោដ្ឋ​ក្នុង​ការ​ពូន​ជ្រំ​ទំនាក់ទំនងរវាងកម្ពុជា និងចិន
សម្តេចតេជោអនុញ្ញាតឱ្យសមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍សភាប្រជាជនចិនជួបសម្តែងការគួរសម
ក្រុមការងារបច្ចេកទេសអន្តរក្រសួងបន្តចុះកំណត់និយាមកា និងបោះបង្គោលព្រំដីតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី២ ក្នុងភូមិសាស្រ្តខេត្តកំពត

នយោបាយ​ និង ការអភិវឌ្ឍន៍

អបអរសាទរខួប ២ឆ្នាំ នៃការបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ

2024/11/01 02:14:34 pm        233
នាព្រឹកថ្ងៃសុក្រ ទី១ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរខួប២ឆ្នាំ នៃការបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ ដោយក្នុងពិធីនេះក៏មានការចូលរួមពី ឯកឧត្តម វ៉ាង វិនពីន (Wang Wenbin) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណៈរដ្ឋប្រជាមានិតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា លោក យ៉ាង ជៀ (Yang Jie) នាយកសាខាក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិនប្រចាំកម្ពុជា (CRBC) និងឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំពីក្រសួង-ស្ថាប័នពាក់ព័ន្ធជាច្រើនរូប។ ពិធីនេះប្រារព្ធឡើង ដើម្បីអបអរសាទរ នៃការបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ បានរយៈពេល ០២ឆ្នាំកន្លងមក ដែលផ្លូវនេះជាសមិទ្ធផលផ្លូវប្រវត្តិសាស្ត្រដំបូងបង្អស់របស់កម្ពុជា ក្រោមគំនិតផ្តួចផ្តើម និងកិច្ចខិតខំប្រឹងប្រែងរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីត នាយករដ្ឋមន្ត្រី និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា។ ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ បានក្លាយជាខ្សែផ្លូវតភ្ជាប់ប៉ូល សេដ្ឋកិច្ច និងគោលដៅទេសចរណ៍ដ៏មានសក្តានុពលរបស់ប្រទេសកម្ពុជា ដោយភ្ជាប់ពីរាជធានី ភ្នំពេញឆ្លងកាត់ខេត្តកណ្តាល ខេត្តកំពង់ស្ពឺ ខេត្តកោះកុង ខេត្តព្រះសីហនុ និងឆ្ពោះទៅកាន់កំពង់ ផែសមុទ្រអន្តរជាតិរបស់កម្ពុជា ដែលបាននិងកំពុងផ្តល់អត្ថប្រយោជន៍យ៉ាងច្រើនលើសលប់ ដល់សកម្មភាពសេដ្ឋកិច្ច-សង្គមនាពេលបច្ចុប្បន្ន និងពេលអនាគត។ ជាងនេះទៀត ផ្លូវល្បឿនលឿននេះ គឺជាគម្រោងដ៏មានសារៈសំខាន់មួយស្ថិតក្រោមគំនិត ផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ ដែលបានដាក់ចេញដោយឯកឧត្តមប្រធានាធិបតីចិន ស៊ី ជីនពីង ក្នុងគោលដៅតភ្ជាប់តំបន់អាស៊ីទៅតំបន់អឺរ៉ុប ដើម្បីពង្រឹងផ្នែកនយោបាយ ហេដ្ឋារចនាសម្ព័ន្ធ សេដ្ឋកិច្ច និងពាណិជ្ជកម្ម ព្រមទាំងជាផ្នែកមួយជួយបង្កើនទំនាក់ទំនងរវាងប្រជាជននិង ប្រជាជននៅតំបន់អាស៊ី និងអឺរ៉ុប ឱ្យកាន់តែមានភាពជិតស្និទ្ធផងដែរ។ថ្លែងក្នុងអង្គពិធី ឯកឧត្តមរដ្ឋមន្រ្តី បានចូលរួមអបអរសាទរចំពោះក្រុមហ៊ុន Cambodian PPSHV Expressway Co., Ltd ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន CRBC ក្នុងឱកាសប្រារព្ធពិធីខួប២ឆ្នាំ នៃការបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវល្បឿនលឿន ភ្នំពេញ-ក្រុងព្រះសីហនុ និងអរគុណដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការ ក្រសួង-ស្ថាប័ន ពាក់ព័ន្ធ ជាពិសេសក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ និងថ្នាក់ ដឹកនាំ បុគ្គលិក កម្មករទាំងជាជនជាតិចិន និងខ្មែររបស់ក្រុមហ៊ុន CRBC ព្រមទាំង កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះគណៈកម្មាធិការសម្រាប់ គ្រប់គ្រងកិច្ចព្រមព្រៀងសម្បទានគម្រោងផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ ដែលមាន ក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលបាននិងកំពុងអនុវត្ត តួនាទីដ៏សំខាន់ក្នុងការបន្តត្រួតពិនិត្យការអនុវត្តកិច្ចព្រមព្រៀងសម្បទាន និងសកម្មភាពប្រតិ- បត្តិការរបស់ក្រុមហ៊ុនវិនិយោគទាំងទៅលើការផ្តល់សេវា ការថែទាំ ការគ្រប់គ្រងសុវត្ថិភាព សណ្តាប់ធ្នាប់ចរាចរណ៍ ការសម្របសម្រួលដោះស្រាយបញ្ហាប្រឈម និងការដាក់ចេញនូវគោល ការណ៍ណែនាំផ្សេងៗ ដើម្បីជំរុញការធ្វើប្រតិបត្តិការអាជីវកម្មឱ្យកាន់តែមានប្រសិទ្ធភាព។ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋមន្រ្តី ក៏បានលើកឡើងពីការចូលរួមចំណែករដ្ឋាភិបាលចិន ជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការជំរុញអនុវត្តយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ និងគោលនយោបាយអាទិភាព នានា ដើម្បីជួយដល់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមនៅកម្ពុជាផងដែរ ដែលទំនាក់ទំនងការទូតរវាងកម្ពុជា-ចិន ដែលមាន រយៈពេល ៦៦ឆ្នាំ ដោយបានក្លាយទៅជាកិច្ចសហប្រតិបត្តិការភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ ជ្រុងជ្រោយ និងវិវឌ្ឍន៍ទៅជាមិត្តភាពដែកថែប ហើយថ្នាក់ដឹកនាំនៃប្រទេសទាំងពីរបាន កំណត់យកឆ្នាំ២០២៤នេះ ជា “ឆ្នាំនៃការផ្លាស់ប្តូរប្រជាជននិងប្រជាជនកម្ពុជា-ចិន” ដើម្បីលើក កម្ពស់វិស័យទេសចរណ៍ ការតភ្ជាប់រវាងប្រទេសទាំងពីរ និងការជំរុញក្របខណ្ឌកិច្ចសហប្រតិបត្តិការត្បូងពេជ្រឱ្យកាន់តែរឹងមាំរីកចម្រើនស្ថិតស្ថិរជាអមតៈ រួមទាំងសម្រេចឱ្យបាននូវការកសាងសហគមន៍ជោគវាសនារួមគ្នារវាងកម្ពុជា-ចិន ផងដែរ។មុននឹងបញ្ចប់ ឯកឧត្តមរដ្ឋមន្រ្តី បានថ្លែងអំណរគុណដល់បងប្អូនប្រជាពលរដ្ឋដែលបានប្រើប្រាស់ ផ្លូវល្បឿនលឿននេះ និងបានចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោក និងគោលការណ៍ណែនាំផ្សេងៗ នៃការប្រើប្រាស់ផ្លូវល្បឿនលឿនបានត្រឹមត្រូវ និងប្រកបដោយស្មារតីទទួលខុសត្រូវ នាពេល កន្លងមក ហើយសូមបន្តរក្សាស្មារតីគោរពច្បាប់ចរាចរណ៍ផ្លូវគោកបន្តទៀត ចៀសវាងកុំបើកបរ លើសល្បឿនកំណត់ និងត្រូវប្រើប្រាស់គន្លងផ្លូវឱ្យបានត្រឹមត្រូវ និងណែនាំដល់អង្គភាពគ្រប់គ្រងគម្រោងផ្លូវល្បឿនលឿន បន្តពិនិត្យ តាមដានការអនុវត្តប្រតិបត្តិការរបស់ក្រុមហ៊ុនវិនិយោគស្របតាមកិច្ចសន្យាសម្បទាន បន្តជួយ សម្របសម្រួលដោះស្រាយបញ្ហាប្រឈមនានា ដែលកើតមានក្នុងដំណាក់កាលប្រតិបត្តិការនេះ និងបន្តជំរុញលើកទឹកចិត្តក្រុមហ៊ុនដឹកជញ្ជូនធំៗឱ្យប្រើប្រាស់ផ្លូវល្បឿនលឿន ដើម្បីកាត់បន្ថយ ការកកស្ទះ និងគ្រោះថ្នាក់ចរាចរណ៍នៅផ្លូវជាតិលេខ៤៕ 

គម្រោងកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន ចាប់ផ្តើមចល័តគ្រឿងចក្រទៅចូលគោលដៅ​ដើម្បីដំណើរការដ្ឋានសាងសង់ជាផ្លូវការហើយ

2024/11/01 01:12:32 pm        356
នៅព្រឹកថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៤ ការដ្ឋាន គម្រោងកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន ដោយផ្តោតលើការកសាងផ្លូវក្រវាត់ព្រំដែន បានចាប់ផ្តើមចល័តគ្រឿងចក្រទៅចូលគោលដៅដើម្បីដំណើរការដ្ឋានសាងសង់ជាផ្លូវការហើយ។គម្រោងកសាងហេដ្ឋារចនាសម្ព័ន្ធ តាមព្រំដែន ដោយផ្តោតលើការ កសាងផ្លូវក្រវាត់ព្រំដែន និងផ្លូវតភ្ជាប់ចូលផ្លូវព្រំដែន មានប្រវែងផ្លូវសរុបប្រមាណ២៥០ គីឡូម៉ែត្រ ( ខេត្តមណ្ឌលគិរី ប្រវែងប្រមាណ១៤៧,៥២ គ.មខេត្តរតនគិរី ប្រវែងប្រមាណ ១០២.៤៨ គ.ម) ដែលការកសាងនេះប្រើរយៈពេលប្រមាណ ៣០ខែ នឹងសម្រេចជាស្ថាពរក្នុងអំឡុង ខែឧសភា​ ឆ្នាំ២០២៧ ។ 

បិទបញ្ចប់ការចូលរួមមូលនិធិកសាងផ្លូវក្រវាត់ព្រំដែនទទួលបានថវិកាពីពលរដ្ឋគ្រប់មជ្ឈដ្ឋានជិត ២៧លានដុល្លារ ខណៈមូលនិធិនេះនឹងផ្ដោតលើការកសាងផ្លូវក្រវាត់ព្រំដែន

2024/11/01 12:50:55 pm        127
រាជរដ្ឋាភិបាលនៅថ្ងៃទី៣១ ខែតុលា ឆ្នាំ ២០២៤កន្លងទៅនេះ បានប្រកាសបិទបញ្ចប់​ចលនា​នៃ​ការ​បរិច្ចាគថវិកាក្នុង «មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន ដោយផ្ដោតលើ​ការកសាង​ផ្លូវ​ក្រវាត់​ព្រំដែន​» ខណៈមានការចូលរួមយ៉ាង​ច្រើនកុះករ​ពី​សំណាក់​ប្រជាពលរដ្ឋ​ខ្មែរ​គ្រប់​មជ្ឈ​ដ្ឋាន​ទាំង​ក្នុង និងក្រៅប្រទេសចំនួន ៧២០.១០៥ អង្គ/នាក់ ដែលបានចូលរួមបរិច្ចាក និងទទួល​បាន​ថវិកា​ជិត ២៧ លានដុល្លារ (២៦.៩៦៧.៦០៩ដុល្លាអាមេរិក)។តាមរយៈសារនៅលើបណ្ដាញសង្គមកាលពីយប់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤នេះ សម្ដេច​មហាបវរ​ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី បានរម្លឹកឡើងថា កាលពីថ្ងៃទី២២ សីហា ២០២៤ កន្លងទៅ សម្ដេចបានប្រកាសបង្កើត «មូលនិធិកសាងហេដ្ឋា​រចនា​សម្ព័ន្ធ​តាម​ព្រំដែន​ដោយ​ផ្តោត​លើ​ការ​កសាងផ្លូវក្រវាត់ព្រំដែន» ហើយចាប់ពីថ្ងៃទី ២៦ សីហា ២០២៤ មក ក្រុមការងារមូល​និធិ​បាន​ចាប់​ផ្តើម​ទទួលការបរិច្ចាគថវិកាដោយស្ម័គ្រចិត្តពីជនរួមជាតិខ្មែរគ្រប់ទិសទីទាំងក្នុង និងក្រៅប្រទេស។ចលនានៃការបរិច្ចាគថវិកាក្នុង «មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន ដោយផ្ដោតលើការកសាងផ្លូវក្រវាត់ព្រំដែន» ត្រូវបិទបញ្ចប់នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤ នេះ ដោយមានការចូលរួមយ៉ាងច្រើនកុះករពីសំណាក់ប្រជាពលរដ្ឋខ្មែរគ្រប់មជ្ឈដ្ឋានទាំងក្នុង និងក្រៅប្រទេសចំនួន ៧២០.១០៥ អង្គ/នាក់ ដែលបានចូលរួមបរិច្ចាក និង ទទួលបានថវិកាសរុបចំនួន ៣២.៩៥២.៤៤២.០៤៤ រៀល និងប្រាក់ដុល្លាអាមេរិកសរុបចំនួន ១៨.៧២៩.៩៩៨ ដុល្លាអាមេរិក (គិតជាទឹកប្រាក់ដុល្លារអាមេរិកប្រមាណ ២៦.៩៦៧.៦០៩ ដុល្លាអាមេរិក)។សម្ដេចធីបតីនាយករដ្ឋមន្រ្ដីមានប្រសាសន៍បញ្ជាក់ថា វិភាគទានស្ម័គ្រចិត្តដែលទទួលបាននេះនឹងត្រូវយកទៅប្រើប្រាស់ក្នុងការកសាងផ្លូវក្រវាត់ព្រំដែន។ ដើម្បីធានាការគ្រប់គ្រង ប្រើប្រាស់ថវិការបានត្រឹមត្រូវ តម្លាភាព និងចំគោលដៅ សម្ដេចក៏បានសម្រេចបង្កើតក្រុមការងារចំពោះកិច្ច ដើម្បីគ្រប់គ្រងមូលនិធិកសាងហេដ្ឋារចនាសម័្ពន្ធតាមព្រំដែន ដោយផ្ដោតលើការកសាងផ្លូវក្រវាត់ព្រំដែន ដែលដឹកនាំដោយឯកឧត្តម នាយឧត្តមសេនីយ៍ គឹម ប៊ុនថាន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជានាយករងខុទ្ទកាល័យនាយករដ្ឋមន្ត្រី។  បន្ថែមលើនេះ នៅថ្ងៃសុក្រទី១ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ ក្រុមការងារចំពោះកិច្ចក៏កំពុងធ្វើសន្និសិទ្ធកាសែត ដើម្បីបង្ហាញអំពីផែនការលម្អិតនៃការប្រើបា្រស់ថវិកាមូលនិធិក្នុងការកសាងផ្លូវក្រវ៉ាត់ព្រំដែន ដែលទូរទស្សន៍ BTV នឹងបន្តផ្សាយជូនជាបន្តបន្ទាប់ថែមទៀត។ ក្នុងឱកាសនេះ សម្ដេចធិបតី នាយករដ្ឋមន្រ្ដី បញ្ជាក់ថា សម្ដេចពិតជាមានមោទនភាពក្រៃលែង ដែលមូលនិធិមួយនេះបានទទួលការគាំទ្រយ៉ាងផុលផុសពីសំណាក់អង្គព្រះមហាក្សត្រ ព្រះមហាក្សត្រី ឥស្សរជនថ្នាក់ដឹកនាំ ព្រះសង្ឃ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ លោកគ្រូ អ្នកគ្រូ សិស្ស និស្សិត កម្មករ និយោជិត អាជីវករ កសិករ និងពលរដ្ឋខ្មែរគ្រប់មជ្ឈដ្ឋានទាំងក្នុង និងក្រៅប្រទេសក្នុងស្មារតីមហាសាមគ្គីជាតិខ្មែរ។សម្ដេចធិបតីបានថ្លែងអំណរព្រះគុណ និងអរគុណយ៉ាងជ្រាលជ្រៅប្រគេន ថ្វាយ ជូនចំពោះព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ អង្គព្រះមហាក្សត្រ ព្រះមហាក្សត្រី សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី លោកយាយ លោកតា អ៊ំ ពូ មីង និងបងប្អូនជនរួមជាតិទាំងអស់ ចំពោះការចូលរួមចំណែកដ៏ឧត្តុង្គឧត្តមថ្លៃថ្លានេះ ដែលនេះគឺជាវិភាគទានដ៏មានតម្លៃបំផុត និងមិនអាចកាត់ថ្លៃបានឡើយ ហើយក៏ជាការឆ្លុះបញ្ចាំងអំពីទឹកចិត្តមនសិការស្នេហាជាតិមាតុភូមិរបស់ជនរួមជាតិខ្មែរយើង ដែលតែងតែត្រៀមខ្លួនជានិច្ចក្នុងការបូជាលះបង់គ្រប់បែបយ៉ាងនៅក្នុងមហាចលនាជាតិដើម្បីបុព្វហេតុកសាង ការពារ និងអភិវឌ្ឍមាតុភូមិកម្ពុជា ដោយឈរលើមូលដ្ឋាន និងស្មារតីនៃខឿនការពារជាតិរបស់ប្រជាជននៅគ្រប់កាលៈទេសៈ៕ អត្ថបទ៖ វ៉ន ដារ៉ា

រដ្ឋសភាបានអនុម័តប្រគល់សេចក្តីព្រាងច្បាប់ស្តីពី ការលុបចោលកិច្ចព្រមព្រៀង CLV ឲ្យគណៈកម្មការជំនាញពិនិត្យ

2024/11/01 11:47:31 am        264
ភ្នំពេញ៖ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាជាតិ បានធ្វើការប្រជុំអនុម័ត ប្រគល់សេចក្តី​ព្រាង​ច្បាប់ ស្តីពីការអនុម័តលុបចោលកិច្ចព្រមព្រៀង ស្តីពីការជំរុញ និងសម្រួល​ពាណិជ្ជកម្ម​តំបន់​ត្រីកោណ​អភិវឌ្ឍន៍ កម្ពុជា-ឡាវ-វៀតណាម (CLV-DTA) ជូនទៅគណៈកម្មការជំនាញ ដើម្បី​ពិនិត្យ​សិក្សា ។យោងតាមសេចក្តីប្រកាសព័ត៌មានស្តីពី លទ្ធផលកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា ដឹកនាំ​ប្រជុំ​ដោយសម្ដេចរដ្ឋសភាធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៅព្រឹកថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៤ បានឲ្យដឹងថា គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា បានប្រជុំធ្វើការពិភាក្សា និង​អនុម័តរបៀបវារៈចំនួន២ ក្នុងនោះរបៀបវារៈទី១. អង្គប្រជុំបាន​អនុម័ត​លើ​សំណើសុំ​ប្រកាស​ទទួល​ស្គាល់ លោកជំទាវ យស ថានារី ជាតំណាងរាស្ត្រមណ្ឌលកំពង់ធំ ជំនួនឯកឧត្តម ជា ចាន់តូ ដែល​បានទទួលមរណភាព ដើម្បីសម្រេចអំពីសុពលភាព នៃអាណត្តិជាសមាជិករដ្ឋសភា នីតិកាលទី៧ នៅក្នុងសម័យប្រជុំនាពេលខាងមុខ ។សេចក្តីប្រកាសបានបន្តថា របៀបវារៈទី២. អង្គប្រជុំបានអនុម័ត ប្រគល់សេចក្តីព្រាងច្បាប់ ស្តីពី​ការ​អនុម័ត​លុបចោលកិច្ចព្រមព្រៀង ស្តីពីការជំរុញ និងសម្រួលពាណិជ្ជកម្ម​តំបន់​ត្រី​កោណ​អភិវឌ្ឍន៍ កម្ពុជា-ឡាវ-វៀតណាម ជូនគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ និង​ព័ត៌មាន ដោយសហការជាមួយគណៈកម្មការនីតិកម្ម និងយុត្តិធម៌ និង​គណៈកម្មការ​សាធារណការ​ ដឹកជញ្ជូន អាកាសចរណ៍ស៊ីវិល ប្រៃសណីយ៍ ទូរគមនាគមន៍ ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដី នគរូបនីយកម្ម និងសំណង់នៃរដ្ឋសភាពិនិត្យសិក្សា ហើយធ្វើរបាយ​ការណ៍ជូន​គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា​វិញ។គួរបញ្ជាក់ថា កិច្ចព្រមព្រៀងស្ដីពីការជំរុញ និងសម្រួលពាណិជ្ជកម្ម នៃតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា-ឡាវ-វៀតណាម (CLV-DTA) មានរយៈពេលប្រមាណ២៥ឆ្នាំ ហើយរាជរដ្ឋាភិបាលកម្ពុជា បាន​សម្រេចដកខ្លួនចេញពីកិច្ចសហប្រតិបត្តិការនេះ ដោយសម្ដេចធិបតី ហ៊ុន ម៉ាណែត បាន​ឲ្យ​ក្រសួង​ការបរទេស និងសហប្រតិបត្តិអន្តរជាតិកម្ពុជា ធ្វើលិខិតជូនទៅភាគីឡាវ និងវៀតណាម ពាក់ព័ន្ធ​នឹងការសម្រេចនេះផងដែរ៕ អត្ថបទ៖ បាន សុខរិទ្ធិ  

ក្រោមការដឹកនាំដោយសម្ដេចតេជោ ហ៊ុន សែន ព្រឹទ្ធសភាបានបន្តនិរន្តរភាព និងពង្រឹងវិសាលភាពការងាររបស់ខ្លួនរួមចំណែកដល់ដំណើរការលទ្ធិប្រជាធិបតេយ្យ ការកសាង និងអភិវឌ្ឍប្រទេសជាតិ

2024/10/31 04:03:10 pm        464
នាព្រឹកថ្ងៃ ទី៣១ ខែតុលា ឆ្នាំ២០២៤ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជានីតិកាលទី៥ បានបើកសម័យប្រជុំលើកទី២ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា។ ក្នុងនោះសមាជិកព្រឹទ្ធសភាមានវត្តមានចំនួន ៥៣ រូប។អង្គប្រជុំបានដំណើរការដោយមានរបៀបវារៈតែមួយគត់គឺស្ដាប់របាយការណ៍សង្ខេបរបស់គណៈកម្មាធិការអចិន្ត្រៃយ៍ ស្តីពីលទ្ធផល និងសកម្មភាពការងាររបស់ព្រឹទ្ធសភានៅចន្លោះសម័យប្រជុំលើកទី១ និងលើកទី២ នីតិកាលទី៥។ក្រោមការដឹកនាំដ៏ឈ្លាសវៃប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ព្រឹទ្ធសភានីតិកាលទី៥ បានបន្តនិរន្តរភាព ពង្រឹងបន្ថែមនូវឧត្តមានុភាព និងពង្រឹងវិសាលភាពការងាររបស់ខ្លួនឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ សំដៅរួមចំណែកដល់ដំណើរការលទ្ធិប្រជាធិបតេយ្យ ការកសាង និងអភិវឌ្ឍប្រទេសជាតិ ស្របតាមមុខងារទាំង៣ រួមមាន៖ មុខងារនីតិកម្ម មុខងារតាមដានការអនុវត្តច្បាប់ និងមុខងារតំណាង។ សមាជិក សមាជិកាព្រឹទ្ធសភា បានគាំទ្រ និងអនុវត្តតាមប្រសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ស្តីពីការងាររបស់ព្រឹទ្ធសភា នីតិកាលទី៥ ដែលផ្តោតលើអាទិភាពចម្បង២ គឺការលើកកម្ពស់ការទូតសភា និងការរួមប្រាស្រ័យឱ្យកាន់តែជិតស្និទ្ធជាមួយអង្គបោះឆ្នោត។នៅចន្លោះសម័យប្រជុំលើកទី១ និងលើកទី២ ព្រឹទ្ធសភានីតិកាលទី៥ ដែលមានរយៈពេល៣ខែនេះ ថ្នាក់ដឹកនាំ គណៈកម្មាធិការអចិន្ត្រៃយ៍ គណៈកម្មការ ក្រុមភូមិភាគ ក្រុមសមាជិកា ព្រឹទ្ធសភា និងសមាជិក សមាជិកាព្រឹទ្ធសភា បានខិតខំបំពេញការងារស្របតាមមុខងារដោយ ទទួលបានលទ្ធផល មានជាអាទិ៍៖ក្នុងមុខងារនីតិកម្ម ព្រឹទ្ធសភាបានប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ចំនួន៤លើក និងប្រជុំព្រឹទ្ធសភាជាវិសាមញ្ញចំនួន២លើក ដើម្បីពិនិត្យសម្រេចអំពីតួនាទី ភារកិច្ច និងសមត្ថកិច្ចរបស់របស់គណៈកម្មការទាំង១០របស់ព្រឹទ្ធសភា និងក្រុមសមាជិកាព្រឹទ្ធសភា ព្រមទាំងពិនិត្យហើយឱ្យយោបល់លើសេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រមលើអនុសញ្ញាស្តីពីឯកភាវូបនីយកម្ម នៃវិធានមួយចំនួនពាក់ព័ន្ធនឹងការដឹកជញ្ជូនអន្តរជាតិតាមផ្លូវអាកាស និងបោះឆ្នោតជ្រើសតាំង សមាជិកឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រមចំនួន១រូប ជំនួសសមាជិកឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម ដែលនឹងត្រូវបញ្ចប់អាណត្តិ។ទន្ទឹមគ្នានេះគណៈកម្មការនានារបស់ព្រឹទ្ធសភា បានយកចិត្តទុកដាក់បំពេញការងារយ៉ាង សកម្មក្នុងមុខងារតាមដានការអនុវត្តច្បាប់ ដោយបានស្វែងយល់អំពីវឌ្ឍនភាពការងារតាមវិស័យរបស់ខ្លួនជាមួយនឹងក្រសួង ស្ថាប័ននានា និងអាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ជាពិសេសក្រុមប្រឹក្សាឃុំ សង្កាត់ នៅតាមបណ្តាខេត្ត រាជធានី ដើម្បីតាមដានមើលវឌ្ឍនភាពនៃការអនុវត្តច្បាប់ និងគោលនយោបាយនានាស្របតាមកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល។ក្នុងការអនុវត្តមុខងារតំណាងក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទាំង៨ ក្រុមសមាជិកា ព្រឹទ្ធសភា បានរៀបចំពិធីសំណេះសំណាលចំនួន៤០លើក និងរៀបចំវេទិកាកិច្ចប្រជុំពិភាក្សា ពិគ្រោះយោបល់ចំនួន៤លើក ជាមួយនឹងថ្នាក់ដឹកនាំក្រុង ស្រុក ក្រុមប្រឹក្សាឃុំ សង្កាត់ ស្មៀន នាយប៉ុស្តិ៍នគរបាលរដ្ឋបាល ដើម្បីស្វែងយល់អំពីវឌ្ឍនភាពការងារ ការផ្តល់សេវាសាធារណៈ ការអនុវត្តគោលនយោបាយនានារបស់រាជរដ្ឋាភិបាល បញ្ហាប្រឈម និងសំណូមពរនានាក្នុងមូលដ្ឋានព្រមទាំងជូនព័ត៌មានអំពីវឌ្ឍនភាពការងាររបស់ព្រឹទ្ធសភានៅតាមបណ្តាក្រុង ស្រុក ខណ្ឌ ក្នុងរាជធានី ខេត្ត ដោយមានអ្នកចូលរួមសរុប ១៨.២៧៥ នាក់។ក្រៅពីនេះសមាជិក សមាជិកាព្រឹទ្ធសភាបានចុះប្រាស្រ័យទាក់ទងជាមួយនឹងប្រជាពលរដ្ឋ និងអាជ្ញាធរដែនដីក្នុងភូមិភាគរបស់ខ្លួន ចូលរួមក្នុងកម្មវិធីនានា ការងារសង្គម ចូលរួមដោះស្រាយ សំណូមពរ និងសំណើផ្សេងៗរបស់ប្រជាពលរដ្ឋ និងជួយអន្តរាគមន៍ទៅអាជ្ញាធរមានសមត្ថកិច្ច ដើម្បីដោះស្រាយបញ្ហាប្រឈមនានារបស់ប្រជាពលរដ្ឋចំនួន ៣៤៦ លើក និងបាននាំយកសម្ភារៈ ថវិកា ថ្នាំពេទ្យ និងគ្រឿងឧបភោគ បរិភោគ ដើម្បីចូលរួមដោះស្រាយជីវភាពប្រជាពលរដ្ឋជួបការ លំបាក ជួយសាងសង់ផ្ទះជូនប្រជាពលរដ្ឋក្រីក្រ ព្រមទាំងចុះពិនិត្យការកសាងហេដ្ឋារចនាសម្ព័ន្ធ រូបវន្តផ្សេងៗ ចំនួន៧៤លើក និងសហការជាមួយនឹងក្រុមគ្រូពេទ្យស្ម័គ្រចិត្ត នៃសមាគមបេសកកម្ម មនុស្សធម៌នៅកម្ពុជារបស់ប្រទេសបារាំង ចុះពិនិត្យ និងព្យាបាលជំងឺទូទៅជូនប្រជាពលរដ្ឋដោយ ឥតគិតថ្លៃ ចំនួន ១,៥៨៣នាក់ នៅខេត្តព្រៃវែង ស្វាយរៀង តាកែវ កំពត និងខេត្តព្រះសីហនុ។ព្រឹទ្ធសភា នីតិកាលទី៥ ក្រោមការដឹកនាំដ៏ឈ្លាសវៃប្រកបដោយគតិបណ្ឌិតរបស់សម្តេច អគ្គមហាសេនាបតីតេជោហ៊ុន សែន ប្រធានព្រឹទ្ធសភា បានកំណត់យកវិស័យការទូតសភា ជាការងារអាទិភាពមួយក្នុងចំណោមការងារអាទិភាពផ្សេងទៀត ក្នុងគោលបំណងចូលរួមការពារ និងលើកស្ទួយផលប្រយោជន៍ជាតិឱ្យកាន់តែប្រសើរឡើង។ នៅក្នុងស្មារតីពង្រឹងនិងពង្រីកទំនាក់ទំនងទ្វេភាគី ក៏ដូចជាវិស័យការទូតសភា ថ្នាក់ដឹកនាំព្រឹទ្ធសភា គណៈកម្មការនានារបស់ព្រឹទ្ធសភា បានទទួលជួបសវនាការ សម្តែងការគួរសម និងពិភាក្សាការងារជាមួយនឹងភ្ញៀវជាតិ អន្តរជាតិ ឯកអគ្គរាជទូត ឯកអគ្គរដ្ឋទូត និងអង្គការ ស្ថាប័ននានា និងចូលរួមពិធីផ្លូវការផ្សេងៗចំនួន៥២លើក ហើយព្រឹទ្ធសភាក៏បាននឹងកំពុងបន្តពង្រឹងពង្រីកវិស័យការទូតសភាយ៉ាងសកម្ម ជាមួយនឹងសភានៃបណ្តាប្រទេសនានា អង្គការអន្តរសភានានាក្នុងតំបន់ និងពិភពលោក ក៏ដូចជា ប្រទេសជាមិត្ត ទាំងក្នុងក្របខ័ណ្ឌទ្វេភាគី និងពហុភាគី ដើម្បីលើកកម្ពស់កិត្យានុភាពជាតិលើឆាក អន្តរជាតិ និងជំរុញការអភិវឌ្ឍសេដ្ឋកិច្ចសង្គមកម្ពុជាឱ្យឈានទៅសម្រេចបានចក្ខុវិស័យឆ្នាំ២០៣០ ជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ និងជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។ជាមួយគ្នានេះដើម្បីរឹតចំណងមិត្តភាព សាមគ្គីភាព និងការលើកស្ទួយកិច្ចសហប្រតិបត្តិការ រវាងកម្ពុជា និងបណ្តាប្រទេសជាមិត្ត ថ្នាក់ដឹកនាំព្រឹទ្ធសភាបានដឹកនាំគណៈប្រតិភូកម្ពុជាអញ្ជើញ ចូលរួមវេទិកាចំណេះដឹងពិភពលោកលើកទី២៥ និងពិធីផ្លូវការសំខាន់ៗនៅសាធារណរដ្ឋកូរ៉េ និងអញ្ជើញចូលរួមពិធីគោរពវិញ្ញាណក្ខន្ធអគ្គលេខាធិការបក្សកុម្មុយនីស្តវៀតណាម ជួបពិភាក្សា ការងារជាមួយថ្នាក់ដឹកនាំវៀតណាមនៅសាធារណរដ្ឋសង្គមនិយមវៀតណាម ព្រមទាំងចូលរួម មហាសន្និបាតលើកទី៤៩ នៃសភាប្រើភាសាបារាំង នៅប្រទេសកាណាដា។ ទន្ទឹមគ្នានេះសមាជិក សមាជិកាព្រឹទ្ធសភា ក៏បានអញ្ជើញចូលរួមកិច្ចប្រជុំអន្តរជាតិនានា ទាំងក្នុងក្របខ័ណ្ឌទ្វេភាគី និង ពហុភាគីផងដែរ។ក្នុងអំឡុងពេលបីខែនៃចន្លោះសម័យប្រជុំព្រឹទ្ធសភាលើកទី១ និងលើកទី២នេះថ្នាក់ដឹកនាំគណៈកម្មាធិការអចិន្ត្រៃយ៍ គណៈកម្មការ ក្រុមភូមិភាគ ក្រុមសមាជិកាព្រឹទ្ធសភា និងសមាជិក សមាជិកាព្រឹទ្ធសភា បានរួមគ្នាខិតខំបំពេញភារកិច្ចរៀងៗខ្លួន ហើយសម្រេចបានលទ្ធផលផ្លែផ្កា ជាគុណប្រយោជន៍ដល់ជាតិ និងប្រជាពលរដ្ឋ។ឆ្លៀតក្នុងឱកាសនេះព្រឹទ្ធសភាសូមសម្តែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះការគាំទ្រដ៏ថ្លៃថ្លាពីស្ថាប័នរដ្ឋទាំងអស់នៃរាជរដ្ឋាភិបាល ដែលដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ដែលបានផ្តល់កិច្ចសហការល្អប្រសើរ និងបង្កលក្ខណៈងាយស្រួលគ្រប់បែបយ៉ាងឱ្យគណៈកម្មការនានានៃព្រឹទ្ធសភា ក្រុមភូមិភាគ ក្រុមសមាជិកា និងសមាជិក សមាជិកាព្រឹទ្ធសភាទាំងអស់ បានជួបសំណេះសំណាល ប្រាស្រ័យការងារ និងសួរសុខទុក្ខប្រជាពលរដ្ឋនៅតាមភូមិភាគនានាទូទាំងប្រទេស៕

សម្ដេចតេជោ ហ៊ុន សែន សម្របសម្រួលបញ្ចប់ជម្លោះរវាង ចៅ ណន សុខហេង និងថៅកែ

2024/10/31 12:50:48 pm        339
នៅព្រឹកថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឲ្យចៅ ណន សុខហេង អាយុ២២ឆ្នាំរស់​នៅភូមិ​ត្រពាំងព្រីង សង្កាត់ក្រចេះ ក្រុងក្រចេះ ខេត្តក្រចេះ ដែលមានជម្លោះជាមួយ ឈ្មោះ គា ចន្ធូ ម្ចាស់ក្រុមហ៊ុន«ស៊ាង ឡង មីងស៊ូ» លក់ និងផ្គត់ផ្គង់សម្ភារៈការពារជម្រាបទឹក ដែលមាន​ទីតាំង​នៅផ្លូវភ្នំពេញ ហាណូយ ភូមិឈ្មួញ សង្កាត់ឈ្មួញ ខណ្ឌសែនសុខ ចូលជួប​ដើម្បី​សម្រប​សម្រួល​បញ្ចប់ជម្លោះក្រៅប្រព័ន្ធតុលាការ ដោយមានការចូលរួមសម្របសម្រួលដោយ ប្រធាន​គណៈកម្មាធិការនីតិកម្មព្រឹទ្ធសភា ស្នងការនគរបាលរាជធានីភ្នំពេញ នៅវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ។ នៅក្នុងការសម្របសម្រួលនេះ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា បានស្នើ​សុំ​អោយភាគីជម្លោះ និងបានណែនាំទៅ គណៈកម្មាធិការនីតិកម្មព្រឹទ្ធសភា ក្រុមមេធាវី​ស្ម័គ្រ​ចិត្តសម្ដេច និងស្នងការនគរបាលរាជធានីភ្នំពេញ ធ្វើការសម្របសម្រួលបញ្ចប់​ជម្លោះនេះ​នៅ​ក្រៅ​ប្រព័ន្ធតុលាការ ដោយកុំឲ្យបន្តដេញដោលរកខុសត្រូវអ្វីបន្ថែមទៀត ពិសេសកុំមានការគុំគួនគ្នា និងសុំឲ្យប្រព័ន្ធផ្សព្វផ្សាយសង្គមនានាបញ្ឈប់ការផ្សាយ អ្នកនេះខុស អ្នកនេះត្រូវបន្តទៀត។ បន្ទាប់ពីបញ្ចប់ សម្ដេចតេជោ បានអនុញ្ញាតឲ្យ ចៅ ណន សុខហេង បានថតរូបអនុស្សាវរីយ៍ និងបានឧបត្ថម្ភថវិកាចំនួន ១០,០០០ដុល្លារសហរដ្ឋអាមេរិក និង ៣៥លានរៀល ព្រមទាំង​បានបង្កើតអាជីវកម្មឡដុតនំប៉័ងមួយនៅក្នុងក្រុងក្រចេះ ខេត្តក្រចេះ ដល់ចៅប្រុស ដើម្បី​ប្រកប​របរចញ្ចឹមគ្រួសារ លើសពីនេះ សម្ដេចតេជោ បានណែនាំចៅប្រុស ណន សុខហេង ត្រូវយក​ចិត្តទុកដាក់ក្នុងការប្រកបអាជីវកម្មដែល សម្ដេចបានផ្ដល់អោយពេលនេះ ពិសេសត្រូវចេះយក​លុយ​បង្កើតលុយ ហាមលេងល្បែង និង ស្មោះត្រង់ជាមួយប្រពន្ធ៕ 

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញដឹកនាំកិច្ចប្រជុំពេញអង្គ​ព្រឹទ្ធសភា

2024/10/31 10:08:42 am        93
សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤ នេះ បន្ទាប់ពីបានអញ្ជើញដឹកនាំកិច្ចប្រជុំ គណៈកម្មាធិការ​អចិន្ត្រៃយ៍ព្រឹទ្ធសភា រួចហើយនោះ សម្ដេចក៏បានអញ្ជើញបន្តដឹកនាំកិច្ចប្រជុំ​ពេញអង្គព្រឹទ្ធសភា​លើកទី ២ នីតិកាលទី ៥ ជាបន្តទៀត នៅវិមានព្រឹទ្ធសភា៕

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា

2024/10/31 09:20:35 am        199
នៅព្រឹកថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បាននិងកំពុង អញ្ជើញដឹកនាំកិច្ចប្រជុំ​គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា នៅវិមានព្រឹទ្ធសភា។ របៀបវារៈនៃកិច្ចប្រជុំមានដូចខាងក្រោម៖ ១- ពិនិត្យ និងសម្រេចលើរបាយការណ៍សង្ខេបស្តីពីលទ្ធផល និងសកម្មភាពការងាររបស់ព្រឹទ្ធសភានៅចន្លោះសម័យប្រជុំលើកទី១ និងលើកទី២ នីតិកាលទី៥។២- កំណត់កាលបរិច្ឆេទ របៀបវារៈ និងសមាសភាពលេខាធិការសម័យប្រជុំព្រឹទ្ធសភា លើកទី២ នីតិកាលទី៥។៣-ផ្សេងៗ៕

អ្នកវិភាគ៖ បាតុកម្មគ្មានអ្នកចូលរួមបង្ហាញថា បក្សប្រឆាំងលែងមាន​ប្រជាប្រិយភាព​ក្នុង​ឆាកនយោបាយ

2024/10/28 05:33:55 pm        512
អ្នកវិភាគ និងអ្នកតាមដានយោបាយខ្មែរមើលឃើញថា ប្រជាប្រិយភាពលោកស្រីមួរ សុខហួរ និង​បក្ស​ប្រឆាំង​ធ្លាក់ចុះដល់កម្រិតសូន្យ ជាក់ស្តែងបាតុកម្មនៅកូរ៉េ ទោះបីជាមានលោកស្រីមួរ សុខហួរ ​ជា​មេដឹកនាំក្រុមប្រឆាំងចូលរួមដោយផ្ទាល់ក៏ដោយ នៅតែគ្មានអ្នកចូលរួមជាមួយ។  លោកបណ្ឌិត យង់ ពៅ អ្នកជំនាញភូមិសាស្ត្រនយោបាយ នៃរាជបណ្ឌិត្យសភាកម្ពុជា យល់​ឃើញ​ថា ​ក្រុមប្រឆាំងបានធ្លាក់ប្រជាប្រិយជាហូរហែរហូតស្ទើរតែសូន្យ។ មូលហេតុដោយសារតែ អ្នក​ចូល​រួមមិនដែលឃើញធ្វើអ្វីជាផលប្រយោជន៍ ហើយបែរ​ជា​នាំ​ឱ្យ​ពួកគាត់​ខាត​បង់​ពេល​វេលា​ប្រាក់​កាស និងធ្វើឱ្យពួកគាត់បាត់បង់សុខសុវត្ថិភាព ប្រឈមមុខនឹងផ្លូវច្បាប់។  លោកថ្លែងថា «ទី១អត់បានឃើញអ្វីជាផលសម្រាប់ជាតិសម្រាប់សង្គម ទី២ខាតពេល​វេលាប្រាក់​កាស​ផ្ទាល់​ខ្លួនរបស់អ្នកចូលរួម ទី៣ខាតបង់លើសុខសុវត្ថិភាពអីហូរហែកន្លងទៅ ដើរតាម​គាត់​វា​ទៅ​ជា​មានទោសទណ្ឌដោយសារគាត់ជំរុញអ្នកចូលរួមឱ្យប្រព្រឹត្តខុសច្បាប់»។ លោកបណ្ឌិតបន្ថែមថា អ្វីដែលធ្វើឱ្យ​អ្នក​គាំទ្រ​លែង​ចូល​រួម​ជាមួយ​ក៏​ដោយ​សារ​តែ​ក្រុម​ប្រឆាំង​គ្មាន​សណ្តាប់​ធ្នាប់​ក្នុងការដឹកនាំ និងតែងតែភូតភ​ប្រមូល​យក​តែ​ប្រយោជន៍​សម្រាប់​ក្រុម​បក្ខ​ពួក​ខ្លួន​។    ចំណែក លោកថុង ម៉េងដាវិត អ្នកវិភាគភូមិសាស្ត្រនយោបាយ និងសន្តិសុខ យល់ឃើញថា ភាព​បរាជ័យ​អស់ប្រជាប្រិយភាព របស់អ្នកស្រី មួរ សុខហួរ ក្នុងឆាកនយោបាយ ដោយសារតែ ពលរ​ដ្ឋ​លែង​ទុកចិត្ត ហើយយល់ដឹងពីការពីចារិកឆបោក បក្ខពួកនិយម ប្រមូលគ្នាធ្វើ​បាតុកម្ម​ប្រមូល​លុយ​ចិញ្ចឹម​ឆ្នាំង​បាយរបស់ខ្លួន។  លោកថា៖«តាមការយល់ឃើញរបស់ខ្ញុំអំពីភាពបរាជ័យរបស់លោកស្រីមួរ សុខហួរ ក្នុងការធ្វើ​បាតុ​កម្ម​​នៅ​កូរ៉េថ្មីៗនេះដោយសារកត្តាមួយចំនួនដូចជាទី១ ការបាត់បង់​ទំនុក​ចិត្ត​របស់​ប្រជាជន​លើ​ថ្នាក់​ដឹក​នាំ​ក្រុមប្រឆាំង ទី២ការយល់ដឹងរបស់ប្រជាជនពីចារិកឆបោក និងបក្ខពួកនិយម​របស់​ក្រុម​ប្រឆាំង ទី៣គឺការធ្វើនយោបាយជាឆ្នាំងបាយរបស់ខ្លួន និងទី៤ ការយល់ដឹងពី​ផល​អវិជ្ជមាន​នៃ​ការ​ចូលរួមបាតុកម្មពីសំណាក់ប្រជាជន»។លោក សំ សឿន ប្រធានសហភាពពលកម្មជាតិកម្ពុជា និងជាអ្នកតាមដាននយោបាយខ្មែរ មើល​ឃើញ​ថា ប្រជាប្រិយភាពរបស់លោកស្រី មួរ សុខហួរ និងបក្សប្រឆាំង ធ្លាក់ចុះដល់ចំណុចសូន្យ ដោយ​សារ​តែពលរដ្ឋបានដឹងថាក្រុមនេះតែងតែធ្វើបាតុកម្មប្រឆាំងប្រយោជន៍ និងការ​អភិវឌ្ឍ​ប្រទេស​ជាតិ ប៉ុនប៉ងបំផ្លាញសន្តិភាព បាតុកម្មដើម្បីតែប្រមូលលុយ និងញុះញង់ឱ្យ​ពលរដ្ឋ​ខឹង​ស្អប់​ប្រឆាំង​រដ្ឋាភិបាលស្របច្បាប់។ លោកថ្លែងថា «ការធ្លាក់ចុះនូវការគាំទ្រប្រជាប្រិយភាពរបស់លោកស្រីមួរ សុខហួរ គឺធ្លាក់ចុះ​ដល់​កម្រិត​សូន្យ ដែលពុំមានអ្នកណាជឿជាក់ចូលរួមតាមចលនាអូសទាញ ធ្វើបាតុកម្ម​ប្រឆាំង​រាជ​រដ្ឋាភិបាល​ស្រប​ច្បាប់ ប្រឆាំងជាមួយការអភិវឌ្ឍប្រទេសជាតិ»។លោកបន្តថា កន្លងមកបាតុកម្មរបស់ក្រុមទណ្ឌិតក្បត់ជាតិ៣ជំនាន់ និងលោកស្រីមួរ សុខហួរ តែង​តែ​ធ្វើការ កៀរគរឱ្យពលរដ្ឋឱ្យចូលរួមចលនាក្បត់ជាតិ ប្រឆាំងការអភិវឌ្ឍប្រទេស ប្រឆាំង​សេដ្ឋ​កិច្ច​​ប្រជាជន ពិសេសគឺប្រឆាំងសន្តិភាពកម្ពុជា៕

មន្ត្រីបក្សប្រឆាំងជាក្រុមប្រឹក្សាមូលដ្ឋានឃុំ-ស្រុកនានា បន្តផ្តាច់ខ្លួនសុំ​ចូលរួម​រស់ជា​មួយ​គណបក្ស​ប្រជាជនកម្ពុជា

2024/10/28 09:22:44 am        90
ចលនាផ្តាច់ខ្លួន របស់បេក្ខជនមកពីគណបក្សប្រឆាំង រួមមានគណបក្សភ្លើងទៀន និង​គណបក្ស​ឆន្ទៈ​ខ្មែរ​នៅ​តែ​បន្ត​ផ្តាច់​ខ្លួន​ជារៀងរាល់​ថ្ងៃសុំចូលមករួមរស់​ក្នុង​ជីវភាព​នយោបាយ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជាវិញ ។ការដែលពួកគេនាំគ្នាប្រកាសផ្តាច់ខ្លួនមកសុំរួមរស់ក្នុងជីវភាពនយោបាយជាមួយគណបក្សប្រជាជនដូចភ្លៀងរលឹមរាល់ថ្ងៃបែបនេះដោយសារតែពួកគេបានមើលឃើញពីគោលយោបាយដ៏ត្រឹមត្រូវរបស់​គណបក្សប្រជា ជននិងអស់ជំនឿលើការដឹកនាំរបស់គណបក្សខ្លួន។ជាក់ស្តែងតាមរយៈបណ្តាញសង្គមតេឡេក្រាមផ្លូវការរបស់សម្តេចតេជោ ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជនកម្ពុជា និងជាប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រ​កម្ពុជា​នៅ​ចុង​សប្តាហ៍​កន្លង​មក​នេះ បានបន្តផ្សព្វផ្សាយអំពីការផ្តាច់ខ្លួនរបស់បេក្ខជននៃក្រុមប្រឹក្សា មកពីគណប​ក្ស​ភ្លើង​ទៀន នៅឃុំបានៀវចំនួន៣រូប. ឃុំបឹងនិមល១រូប. ឃុំក្រាំងស្បូវ ៤រូប. បេក្ខជនក្រុមប្រឹក្សាស្រុក មក​ពីគណបក្សឆន្ទៈខ្មែរ១រូប. បេក្ខជនក្រុមប្រឹក្សាឃុំមកពីគណបក្សភ្លើងទៀន៥រូប នៅ​ក្នុង​ឃុំ​ដូន​យ៉យ ក្នុងស្រុកឈូក ភ្នាក់ងារសង្កេតការណ៍គណបក្សភ្លើងទៀន ឃុំស្ទឹងកែវ ស្រុកទឹកឈូ ខេត្តកំពត ១៣រូប បេក្ខជនក្រុមប្រឹក្សាគណបក្សភ្លើងទៀន ឃុំអូឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្ត​ព្រះសីហនុ​ ៨រូប បានស្ម័គ្រចិត្តប្រកាសផ្តាច់ខ្លួនចេញពីគណបក្សរបស់ខ្លួន ដោយបាន​គោរព​ស្នើ​សម្តេច​តេជោ សុំចូលរួមរស់ក្នុងជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជាវិញ។សូមបញ្ជាក់ថា ការដែលបងប្អូនជាបេក្ខជនក្រុមប្រឹក្សា ឃុំស្រុកខាងលើបានស្ម័គ្រចិត្ត ប្រកាស​ផ្តាច់​ខ្លួន​សុំ​ចូល​រួមរស់ជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ជាបន្តបន្ទាប់បែបនេះ គឺ​ពុំ​មាន​ការ​បង្ខិតបង្ខំអ្វីឡើយ គឺដោយសារពួកគេអស់ជំនឿលើការដឹកនាំរបស់គណបក្សខ្លួន៕ អត្ថបទ៖ មុត សុទ្ធ

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

វិមានក្រឹមឡាំង ប្រាប់ថា រុស្ស៊ីបានបង្កើតអភ័យឯកសិទ្ធិជាក់លាក់ បន្ទាប់ពី EU ចេញទណ្ឌកម្មថ្មី
07/18/2025 07:07 PM
បទបញ្ជាបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា នឹងជួយទាក់ទាញអ្នកវិនិយោគកាន់តែច្រើនថែមទៀតមកកាន់កម្ពុជា
07/18/2025 07:07 PM
កម្ពុជា-ហ្វីលីពីន ឯកភាពបន្តពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ ជាពិសេសការបណ្តុះបណ្តាលធនធានមនុស្ស
07/18/2025 07:07 PM
មន្ត្រីរាជការក្រសួងប្រៃសណីយ៍ ចូលរួមដាំដើមកោងកាងចំនួន៥៥០ ដើម ក្រោមប្រធានបទ “ឌីជីថល ផ្សារភ្ជាប់បរិស្ថាន”
07/18/2025 07:07 PM
លោក Zelenskyy៖ លោកបានពិភាក្សាអំពីការផ្គត់ផ្គង់មីស៊ីល និងការបណ្តុះបណ្តាលអ្នកបើកយន្តហោះជាមួយលោក Macron
07/18/2025 07:07 PM
ប្រធានការិយាល័យសិទ្ធិមនុស្ស UN ជំរុញឲ្យមានការទទួលខុសត្រូវ ចំពោះការសម្លាប់ នៅទីក្រុង Sweida របស់ស៊ីរី
07/18/2025 07:07 PM
រុស្ស៊ីចាប់ខ្លួនស្ត្រីសញ្ជាតិអាមេរិក-រុស្ស៊ី នៅអាកាសយានដ្ឋាន ពីបទរត់ពន្ធកាំភ្លើង
07/18/2025 07:07 PM
ផ្លូវជនបទបញ្ចប់សុពលភាពនៅខេត្តពោធិ៍សាត់ បានរក្សាគុណភាពល្អសម្រាប់ការរស់នៅរបស់ប្រជាជន
07/18/2025 06:07 PM
សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ​ និងលោកជំទាវ អញ្ជើញចូលរួមអបអរសាទរព្រឹត្តិការណ៍នៃការចុះ “បូជនីយដ្ឋានចងចាំនៃកម្ពុជា៖ ពីទីតាំងឧក្រិដ្ឋកម្មមកជាមណ្ឌលផ្សះផ្សានិងសន្តិភាព” ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក​
07/18/2025 06:07 PM
មេដឹកនាំហ្វីលីពីន នឹងពិភាក្សាអំពីពាណិជ្ជកម្ម និងសន្តិសុខ អំឡុងទស្សនកិច្ចនៅអាមេរិក ខណៈពន្ធគយលេចឡើងស្ទុងៗ
07/18/2025 06:07 PM