គណបក្សនយោបាយ និងអង្គការសង្គមស៊ីវិលចង់ឱ្យកម្ពុជាមានច្បាប់ដាក់​ក្រុមជ្រុលនិយម​ជា«ក្រុមភេរវកម្ម»
ប្រធានវិទ្យាស្ថាន KSI មានជំនឿយ៉ាងមុតមាំថា ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យ និង​ភាព​ឈ្លាសវៃ​របស់សម្ដេចបវរធិបតី កម្ពុជានឹងបន្តអភិវឌ្ឍ រីកចម្រើនឈានទៅកម្រិតខ្ពស់​មួយថែម​ទៀត
សម្តេចតេជោ ហ៊ុន សែន ដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍ព្រឹទ្ធសភា ដើម្បីពិនិត្យសម្រេចលើរបៀបវារៈចំនួន៣
គណៈប្រតិភូប្រធានសភានៃប្រទេសជាមិត្ត៖ ដំណើរស្វែងរកសុខសន្ដិភាពរបស់កម្ពុជា គឺជាគំរូ និង​បទពិសោធន៍ដ៏ជោគជ័យមួយដែលគួរតែត្រូវបានផ្សព្វផ្សាយ និងចែករំលែក​ទៅកាន់បណ្ដា​ប្រទេសនានានៅលើពិភពលោក

នយោបាយ​ និង ការអភិវឌ្ឍន៍

ឯកឧត្តម ហួត ហាក់ ជួបសំណេះសំណាលជាមួយសមាជិកគណបក្ស និងប្រជុំបូកសរុបលទ្ធផលការងារឆមាសទី១ និងលើកទិសដៅឆមាសទី២

2024/07/14 09:49:48 am        71
ភ្នំពេញ៖ ឯកឧត្តម ហួត ហាក់ សមាជិកគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈកម្មាធិការគណបក្សក្រសួងអធិការកិច្ច នៅថ្ងៃទី១៣ ខែកក្កដាម្សិលមិញ បានអញ្ជើញជាអធិបតី ក្នុងពិធីសំណេះសំណាលជាមួយសមាជិកគណបក្ស និងកិច្ចប្រជុំ​បូក​សរុបលទ្ធផលការងារឆមាសទី១ និងលើកទិសដៅឆមាសទី២ របស់គណៈកម្មាធិការគណបក្សក្រសួងអធិការកិច្ច ។ក្នុងពិធីនោះដែរ ក៏មានការអញ្ជើញចូលរួមពីឯកឧត្ដម លោកជំទាវ អនុប្រធានគណៈកម្មាធិការ​គណបក្សក្រសួង ឯកឧត្ដម លោកជំទាវ លោក លោកស្រី ជាសមាជិក​ សមាជិកា គណៈអចិន្ត្រៃយ៍​នៃគណៈកម្មាធិការគណបក្សក្រសួង និងសមាជិក ​សមាជិកាគណៈកម្មាធិការគណបក្សក្រសួង ព្រមទាំង​សមាជិក សមាជិកាគណបក្សក្រសួងអធិការកិច្ច ​ទាំងអស់សរុបចំនួន ៤០០នាក់។

ក្រុមប្រតិបត្តិការរុករក​ឧទ្ធម្ភាគចក្រ​ធ្លាក់នៅខេត្តពោធិ៍សាត់ មិនទាន់រកឃើញ ខណៈភាគីពាក់ព័ន្ធកំណត់គោលដៅ៥០គីឡូម៉ែត្របួនជ្រុង

2024/07/14 09:41:08 am        130
ក្រសួងការពារជាតិប្រកាសថា ឧទ្ធម្ភាគចក្រមួយគ្រឿង ដែលបានបាត់បង់ចេញពីរាដា(ធ្លាក់) នៅតំបន់ភ្នំជួរក្រវាញ កាលពីថ្ងៃទី១២ ខែកក្កដា កន្លងទៅមិនទាន់បានរកឃើញទេ ខណៈភាគីពាក់ព័ន្ធកំពុងស្វះស្វែង រុករកយ៉ាងសកម្មនោះ។តាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការពារជាតិ នាថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៤នេះ បាន​បញ្ជាក់ថា​ «ក្រសួងការពារជាតិ ​សូមប្រកាសជូនដំណឹងដល់​សាធារណៈជនឱ្យ​បានជ្រាបថា៖ ក្រោម​កិច្ច​ខិតខំប្រឹងប្រែង​យ៉ាង​យកចិត្តទុកដាក់ពី​ក្រុមការងារជួយសង្រ្គោះ​ អស់រយៈពេលពេញ​មួយថ្ងៃ ចាប់តាំងពីព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៤ ​ក្រោម​អាកាសធាតុ​មិន​អំណោយផល​ និង​ឧបសគ្គ​ជា​ច្រើនក្នុងបេសកកម្ម​រុករក​ឧទ្ធម្ភាគចក្រ​មួយគ្រឿង ​ដែលបាន​បាត់បង់ ការ​ទាក់ទង​ពី​ទី​បញ្ជាការ​ទ័ពអាកាស ​ក្នុងពេល​កំពុង​ហាត់ហ្វឹកហ្វឺន​ នៅភូមិសាស្ត្រជួរភ្នំក្រវាញ​ ស្ថិតក្នុងខេត្តពោធិ៍សាត់​ និង ខេត្តកោះកុង ​ក្រុមការងារជួយសង្រ្គោះនៅមិនទាន់ប្រទះឬ រកឃើញឧទ្ធម្ភាគចក្រនេះនៅឡើយ ។ នៅព្រឹកថ្ងៃទី ១៤​ ខែកក្កដា ឆ្នាំ២០២៤ នេះ​ ក្រុមការងារជួយសង្រ្គោះ ​ដែល​មានការ​ចូលរួម​ពី​បណ្តាកង​ឯកភាពពាក់ព័ន្ធ ក្នុងភូមិសាស្ត្របាត់បង់ ឧទ្ធម្ភាគចក្រ និងខិតខំប្រឹងប្រែង​បន្តសកម្មភាព​ស្វែងរកឧទ្ធម្ភាគចក្រដែលបានបាត់បង់បន្តទៀត ។សូមបញ្ជាក់ថា ឧទ្ធម្ភាគចក្រមួយគ្រឿងប្រភេទZ-9ត្រូវបាន​គេរាយការណ៍ថា បាត់ចេញពីរាដា( ធ្លាក់) នៅតំបន់ភ្នំជួរក្រវាញ ​រវាងព្រំប្រទល់ខេត្តពោធិ៍សាត់ ​និងខេត្តកោះកុង​ កាលពីព្រឹកថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៤ កន្លងទៅនេះ ខណៈកំពុងធ្វើការហ្វឹកហ្វឺន(រៀនបើកបរ)។ បើ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់ក្រសួងការពារជាតិ បានបញ្ជាក់ថា ​ការធ្លាក់នេះ គឺកើតចេញពីអាកាសធាតុមិនអំណោយផល។ក្រុមប្រតិបត្តិការ​ ដែលដឹកនាំ​ដោយ​ក្រសួងការពារជាតិ​ បានកំពុងដាក់គោលដៅកំណត់​យ៉ាង​សកម្មបំផុតក្នុងការរុករក​ ដោយថ្ងៃទី១៤ ខែកក្កដានេះ បានដាក់ផែនការ ៥០គីឡូម៉ែត្រ៤ជ្រុង ក្នុងការរុករក៕ អត្ថបទបាន ចក់

ចិន សាងសង់មូលដ្ឋានយោធាសម្ងាត់ នៅតាហ្ស៊ីគីស្ថាន ស្របពេលមានការភ័យខ្លាចចំពោះក្រុមតាលីបង់

2024/07/12 02:22:09 pm        109
រូបភាពពីផ្កាយរណប បានបង្ហាញឲ្យឃើញ ប្រទេសចិន កំពុងសាងសង់មូលដ្ឋានយោធាសម្ងាត់មួយ នៅក្នុងប្រទេសតាហ្ស៊ីគីស្ថាន ខណៈដែលខ្លួនកំពុងប្រឈមនឹងការគំរាមកំហែងកាន់តែខ្លាំងឡើងចំពោះសន្តិសុខដែលបង្កឡើងដោយក្រុមតាលីបង់គ្រប់គ្រងប្រទេសអាហ្វហ្គានីស្ថាន។ទីក្រុងប៉េកាំង បាននិងកំពុងសាងសង់មូលដ្ឋាននេះ នៅជ្រុងដាច់ស្រយាលបំផុតមួយនៃពិភពលោកអស់ រយៈពេលជិតមួយទសវត្សរ៍មកហើយ។ ប្រទេសចិន បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិសុខជាមួយតាជីគីស្ថានក្នុងឆ្នាំ ២០១៦។មូលដ្ឋានដែលត្រូវសង់នៅលើភ្នំដែលមានកម្ពស់ ១៣.០០០ហ្វីត មានប៉មសម្រាប់មើល និងកងទ័ពមកពីប្រទេសទាំងពីរ ដែលឥឡូវនេះ ធ្វើសមយុទ្ធយោធារួមគ្នាយ៉ាងទៀងទាត់ ដែលបង្ហាញនៅលើប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់ចិន។រដ្ឋាភិបាលទាំងពីរ មិនបានបញ្ជាក់ជាសាធារណៈអំពីស្ថិរភាពរបស់មូលដ្ឋាននេះ ដែលពង្រីកអតីតបន្ទាយរបស់សូវៀតនោះទេ។ ប៉ុន្តែរូបភាពទាំងនោះ បង្ហាញពីល្បឿននៃការសាងសង់ជាលំដាប់ រួមទាំងផ្លូវចូលទៅកាន់មូលដ្ឋាននេះ។ប្រទេសចិន បានព្យាយាមពង្រីកទីតាំងយោធារបស់ខ្លួន នៅតាមព្រំដែនទាំងអស់របស់ខ្លួន ជាពិសេសការរុញចូលទៅក្នុងទឹកដីឥណ្ឌា នៅតំបន់ភ្នំហិមាល័យ។ក្តីបារម្ភ កំពុងកើនឡើងដែលថា ទីក្រុងប៉េកាំង គ្រោងនឹងធ្វើដូចគ្នានៅក្នុងប្រទេសជិតខាង ព្រោះខ្លួនជំរុញទំនាក់ទំនងជាមួយតាហ្ស៊ីគីស្ថាន នៅពេលដែលរុស្ស៊ី ដែលជាដៃគូសេដ្ឋកិច្ច និងសន្តិសុខធម្មតារបស់ខ្លួនកំពុងជាប់គាំងក្នុងការលុកលុយប្រទេសអ៊ុយក្រែន។

លោក ពូទីន ចោទលោកខាងលិចអំពីសកម្មភាពដែលស្រដៀងនឹង«អាណានិគមសម័យបុរាណ»

2024/07/12 02:14:22 pm        49
ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានប្រដូចការប្រើប្រាស់ច្បាប់របស់ប្រទេសលោកខាងលិច ជំនួសឲ្យច្បាប់អន្តរជាតិ ទៅនឹងរបបអាណានិគមសម័យបុរាណ។ថ្លែងនៅក្នុងវេទិកាសភា BRICS លោក បានផ្តល់ការពិពណ៌នាអំពីឥរិយាបទរបស់ឥស្សរជនដែលកំពុងកាន់អំណាច នៅក្នុងអ្វីដែលហៅថា បណ្តាប្រទេសមាសពាន់លាន (ប្រទេសដែលមានទ្រព្យសម្បត្តិច្រើនបំផុតនៅក្នុងពិភពលោក)។លោក ពូទីន បានថ្លែងថា៖«ការប្រព្រឹត្តផ្ទុយនឹងទស្សនៈប្រវត្តិសាស្ត្រ ហើយជារឿយៗ បំផ្លាញផលប្រយោជន៍យូរអង្វែងរបស់ជាតិសាសន៍ខ្លួន ឥឡូវនេះ ពួកគេកំពុងស្វែងរកការបង្កើតនូវសណ្តាប់ធ្នាប់មួយចំនួនដោយផ្អែកលើច្បាប់ដែលគេហៅថា ដែលគ្មាននរណាបានឃើញ គ្មាននរណាម្នាក់ មានបានពិភាក្សាហើយក៏គ្មាននរណាម្នាក់ ទទួលយកដែរ»។លោកប្រធានាធិបតី បាននិយាយថា៖«ច្បាប់ទាំងនេះ ត្រូវបានសរសេរ និងកែសម្រួលជាថ្មីសម្រាប់ស្ថានភាពនីមួយៗ ដើម្បីផលប្រយោជន៍របស់អ្នកដែលចាត់ទុកខ្លួនឯងថា ជាមនុស្សពិសេស ហើយបានផ្តល់សិទ្ធិឲ្យខ្លួនឯង ក្នុងការកំណត់ឆន្ទៈរបស់ពួកគេចំពោះអ្នកដទៃ»។ «នេះគឺពិតជានៅក្នុងប្រពៃណីដ៏ល្អបំផុតនៃអាណានិគមសម័យបុរាណ»។លោក ពូទីន បានបន្តថា៖«នេះគឺជាការប៉ុនប៉ងច្បាស់លាស់ ដើម្បីជំនួសច្បាប់អន្តរជាតិដ៏ត្រឹមត្រូវតាមច្បាប់ ដែលជាការប៉ុនប៉ងបង្កើតភាពផ្តាច់មុខលើការពិតចុងក្រោយ»។ «ភាពផ្តាច់មុខបែបនេះ គឺជាការបំផ្លិចបំផ្លាញ»។

ក្រុមចម្រុះអាមេរិក-អង់គ្លេស បានធ្វើការវាយប្រហារតាមអាកាសចំនួន ៥លើក ប្រឆាំងនឹងក្រុមហ៊ួទី

2024/07/12 02:06:33 pm        81
ទូរទស្សន៍ al-Masirah គ្រប់គ្រងដោយក្រុមហ៊ួទី បានរាយការណ៍ថា ក្រុមចម្រុះអាមេរិក-អង់គ្លេស បានបើកការវាយប្រហារតាមអាកាសចំនួន ៥លើក នៅក្នុងទីក្រុងកំពង់ផែ Hodeidah របស់ប្រទេសយេម៉ែនកាលពីថ្ងៃព្រហស្បតិ៍។ របាយការណ៍របស់ទូរទស្សន៍នេះ បាននិយាយថា ការវាយឆ្មក់វាយប្រហារគោលដៅ ក្នុងតំបន់ Ras Issa ភាគពាយព្យនៃទីក្រុង ដោយពុំបានផ្តល់ព័ត៌មានបន្ថែមទេ។អ្នកស្រុក បាននិយាយនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមថា ការវាយប្រហារទាំងនោះ បានត្រូវចំទូកគ្មានមនុស្សបើករបស់ក្រុមហ៊ួទីជាច្រើនគ្រឿង នៅក្នុងកំពង់ផែនេះ។ពុំមានការអត្ថាធិប្បាយភ្លាមៗពីភាគីចម្រុះនោះទេ ប៉ុន្តែទីបញ្ជាការកណ្តាលរបស់សហរដ្ឋអាមេរិក បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយ នៅលើបណ្តាញសង្គម X ថា កងកម្លាំងរបស់ខ្លួនកាលពីថ្ងៃពុធ បានបំផ្លាញដ្រូនរបស់ក្រុមហ៊ួទីចំនួនពីរគ្រឿង និងទូកគ្មានមនុស្សបើកមួយគ្រឿង នៅក្នុងសមុទ្រក្រហម។នេះ គឺជាការវាយប្រហារចុងក្រោយបង្អស់ដែលបានចាប់ផ្តើមដោយក្រុមចម្រុះប្រឆាំងនឹងគោលដៅរបស់ក្រុមហ៊ួទី។ក្រុមដែលគ្រប់គ្រងភាគច្រើននៃភាគខាងជើងនៃប្រទេសយេម៉ែន បានចាប់ផ្តើមនៅក្នុងខែវិច្ឆិកាឆ្នាំមុនដើម្បីបាញ់មីស៊ីលបាលីស្ទីកប្រឆាំងនាវា និងយានដ្រូនដែលកំណត់គោលដៅទៅលើអ្វីដែលពួកគេបាននិយាយថា ជានាវាដែលមានទំនាក់ទំនងនឹងអ៊ីស្រាអែលឆ្លងកាត់សមុទ្រក្រហម ដើម្បីបង្ហាញពីសាមគ្គីភាពជាមួយប៉ាឡេស្ទីន នៅតំបន់ហ្កាហ្សាស្ទ្រីប។

ហេតុអ្វីលោក Biden បដិសេធមិនចាកចេញពីការប្រជែងតំណែងប្រធានាធិបតីអាមេរិក?

2024/07/12 02:02:50 pm        76
ភ្លាមៗបន្ទាប់ពីការធ្វើមិនបានល្អក្នុងពេលជជែកដេញដោលរបស់លោក ចូ បៃដិន (Joe Biden) ទល់នឹងលោក ដូណាល់ ត្រាំ (Donald Trump) ការចាកចេញរបស់លោកពីការប្រជែងតំណែងប្រធានាធិបតីអាមេរិក ឆ្នាំ២០២៤ ហាក់ដូចជារឿងជៀសមិនរួចនោះទេចំពោះសម្ព័ន្ធមិត្តយូរអង្វែងមួយចំនួន។ ម្ចាស់ជំនួយរួមគ្នាពិភាក្សាអំពីជំហានបន្ទាប់ អ្នកសរសេរព័ត៌មានទាមទារឱ្យលោកចាកចេញ ខណៈសមាជិកបក្សប្រជាធិបតេយ្យមួយចំនួនបង្ខំឱ្យលោកបញ្ឈប់ ប៉ុន្តែលោក Biden ប្ដេជ្ញាបន្តកិច្ចប្រឹងប្រែងខ្លួន។មានមូលហេតុជាច្រើនសម្រាប់សំណួរដែលថាហេតុអ្វីលោក Biden មិនអើពើនឹងសម្ពាធ ហើយទទូចថាខ្លួននឹងផ្តួលលោក Trump រាប់ចាប់ពីជំនឿជាក់ផ្ទាល់ខ្លួន រហូតដល់គោលនយោបាយគណបក្ស នេះបើតាមកិច្ចសម្ភាសន៍ជាមួយមន្ត្រីបក្សប្រជាធិបតេយ្យ ជំនួយការ អ្នកយុទ្ធសាស្ត្រ និងម្ចាស់ជំនួយ។ប្រភពបានប្រាប់រ៉យទ័រថា ក្នុងចំណោមហេតុផលជាច្រើនសម្រាប់សំណួរនោះ ចំណុចសំខាន់គឺជាការប្ដេជ្ញាចិត្តរបស់លោក Biden ក្នុងការឈរឈ្មោះបោះឆ្នោតឡើងវិញ ទោះជាលោកមានអាយុច្រើនក៏ដោយ ហើយផ្តោតលើការជឿជាក់របស់លោក ដែលថាលោកគឺជាបេក្ខជនគណបក្សប្រជាធិបតេយ្យដ៏ល្អបំផុតក្នុងការផ្ដួលលោក Trump។ ប្រភពទាំងនោះបានបន្ថែមថា លោក Biden មានការសង្ស័យអំពីសមត្ថភាពរបស់អនុប្រធានាធិបតីរបស់ខ្លួនគឺលោកស្រី ខាម៉ាឡា ហារីស (Kamala Harris) ដែលជាជម្រើសជំនួសបេក្ខភាពប្រធានាធិបតីរូបនេះ ថាតើលោកស្រីអាចឈ្នះចិត្តអ្នកបោះឆ្នោតក្នុងពេលពាក់កណ្តាលផ្លូវរួចទៅហើយឬទេជាពិសេសនៅក្នុងរដ្ឋប្រទាញប្រទូង និងការសង្ស័យលើសមត្ថភាពរបស់បេក្ខជនផ្សេងទៀតដែលអាចក្លាយជាអ្នកដឹកនាំនាពេលអនាគតរបស់គណបក្ស៕

លោក Gallant៖ នាយករដ្ឋមន្រ្តីអ៊ីស្រាអែល គួរតែត្រូវបានស៊ើបអង្កេត ចំពោះការបរាជ័យសន្តិសុខថ្ងៃទី៧ តុលា

2024/07/12 01:58:48 pm        58
រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល លោក យ៉ាវ ហ្កាឡាន់ (Yoav Gallant) កាលពីថ្ងៃព្រហស្បតិ៍ (១១ កក្កដា) បានអំពាវនាវឱ្យមានការស៊ើបអង្កេតរដ្ឋលើការបរាជ័យផ្នែកសន្តិសុខ ជុំវិញការវាយប្រហាររបស់ពួកហាម៉ាសកាលពីថ្ងៃទី០៧ ខែតុលា ដោយនិយាយថា គួរតែមានការស៊ើបអង្កេតលើលោកខ្លួនឯងផង និងលោកនាយករដ្ឋមន្ត្រី បេនចាមីន ណេតាន់យ៉ាហ៊ូ (Benjamin Netanyahu) ផងដែរ។លោក Gallant បានធ្វើការអត្ថាធិប្បាយបែបនេះនៅក្នុងពិធីប្រគល់សញ្ញាបត្រដល់មន្ត្រីយោធាថ្មី ដែលចូលរួមផងដែរដោយលោក Netanyahu ខណៈរដ្ឋាភិបាលចម្រុះរបស់ពួកគេកំពុងមានភាពតានតឹងដោយការប្រយុទ្ធរួចទៅហើយ។លោក Gallant បាននិយាយថា »ការស៊ើបអង្កេតរបស់រដ្ឋ ត្រូវតែមានតម្លាភាព ហើយចាំបាច់ត្រូវស៊ើបអង្កេតលើមនុស្សទាំងអស់ដែលធ្វើការសម្រេចចិត្ត និងអ្នកដែលអនុវត្តការសម្រេចចិត្ត រដ្ឋាភិបាល យោធា និងភ្នាក់ងារសន្តិសុខ»។លោក Netanyahu ធ្លាប់បានច្រានចោលការអំពាវនាវកន្លងមក ក្នុងការបង្កើតការស៊ើបអង្កេតរដ្ឋលើការវាយប្រហារកាលពីថ្ងៃទី០៧ ខែតុលា ដែលបង្កឱ្យមានសង្រ្គាមហ្កាហ្សា ដោយនិយាយថា ការស៊ើបអង្កេត គួរតែត្រូវបានធ្វើឡើងនៅពេលដែលសង្រ្គាមបានបញ្ចប់។ មានតែរដ្ឋាភិបាលទេដែលអាចសម្រេចចិត្តបង្កើតគណៈកម្មការស៊ើបអង្កេតរបស់រដ្ឋបាន៕

សិស្សជាច្រើនមកយកកូនឈើ និងសិក្សាស្វែងយល់ពីសារសំខាន់ព្រៃឈើ ក្នុងពិព័រណ៍ «ពន្លកបៃតង»

2024/07/12 01:26:04 pm        136
សិស្សានុសិស្សជាច្រើន នៅព្រឹកថ្ងៃទី១២ ខែកក្កដានេះ បានមកយកកូនឈើ និងសិក្សាស្វែងយល់ បន្ថែមពីសារសំខាន់នៃព្រៃឈើ ក្នុងពិព័រណ៍ផ្សព្វផ្សាយ និងចែកកូនឈើ ក្រោមមូលបទ «ពន្លកបៃតង» និងវេទិកាកេសរកូលជាតិ លើកទី៤ នៅក្រសួងបរិស្ថាន រាជធានីភ្នំពេញ ។សិស្សានុសិស្ស បានប្រាប់BTVថា ពេលចូលរួមក្នុងពិព័រណ៍ «ពន្លកបៃតង» បានស្គាល់ឈ្មោះដើម ប្លែកៗដែលពីមុនមកពួកគេមិនដែលបានស្គាល់ បានឃើញ និងទទួលបានចំណេះដឹង​ជាច្រើន​ពីសារសំ ខាន់នៃព្រៃឈើ និងសត្វព្រៃ ដែលមន្រ្តីជំនាញបានរៀបរាប់ប្រាប់ ។ ក្នុងនាមជាយុវជនជំនាន់ក្រោយ ពួកគេ បានប្តេជ្ញាថា នឹងចូលរួមដាំដើម និងថែរក្សាព្រៃឈើ​ឱ្យនៅគង់វង្ស ។ឯកឧត្ត ខ្វៃ អាទិត្យា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន បានឱ្យដឹងថា ក្នុងរយៈ ពេលពីរថ្ងៃនៅក្នុងពិព័រណ៍ «ពន្លកបៃតង» សាធារណជនជាច្រើន បានចូលរួមទស្សនា និង​យកកូនឈើ ទៅដាំ ដែលក្នុងពេលពីរថ្ងៃ គឺថ្ងៃទី១០ និងទី១១ កូនឈើជាង៤ម៉ឺនដើម ត្រូវបាន​ចែកជូន​សាធារណជន។ឯកឧត្តម បានបញ្ជាក់ថា ដើម្បីធានាថា កូនឈើដែលបានផ្តល់ដល់សាធារណជនយកទៅដាំទាំង ​នោះ អាចរស់ គឺមន្រ្តីជំនាញរបស់ក្រសួងបរិស្ថាន ​បានប្រាប់ពីរបៀបដាំ ថែទាំ និង​ក្រសួង​មាន​យន្តការតាម ដានផងដែរ។គួរបញ្ជាក់ដែរថា ​ក្រសួងបរិស្ថាន ​បានរៀបចំពិព័រណ៍ផ្សព្វផ្សាយ និងចែកកូនឈើ ក្រោមមូលបទ «ពន្លកបៃតង» ​និងវេទិកាកេសរកូលជាតិលើកទី៤​ ចាប់ពីថ្ងៃទី១០ ​ដល់ថ្ងៃទី១២ ​ខែកក្កដា នេះ នៅមុខក្រសួងបរិស្ថាន និងចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១៦ ខែកក្កដា នេះ នៅតាមមន្ទីររាជធានីខេត្ត។ ក្នុងពិរព័រណ៍ នេះ ​សាធារណជនអាចទៅយកកូនឈើដោយឥតគិតថ្លៃក្នុងម្នាក់ច្រើន​បំផុត​ចំនួនដើម១០ ​ដែលមាន ប្រភេទដើមចម្រុះ ដូចជា ពូជឈើប្រណីត លម្អ និងហូបផ្លែ ជាដើម ៕អត្ថបទ៖ ទូច សោភ័ណ 

ចិន រិះគន់សហភាពអឺរ៉ុប ជុំវិញសេចក្តីថ្លែងការណ៍អំពីសមុទ្រចិនខាងត្បូង

2024/07/12 12:24:02 pm        74
ប្រទេសចិន បានស្តីបន្ទោសសហភាពអឺរ៉ុប ជុំវិញសេចក្តីថ្លែងការណ៍មួយអំពីសមុទ្រចិនខាងត្បូង ដោយនិយាយថា ការលើកឡើងនោះមិនអើពើនឹងអង្គហេតុជាប្រវត្តិសាស្ត្រ និងឬសគល់នៃបញ្ហា ហើយ «យល់ស្របទាំងងងឹតងងុល» នូវអ្វីដែលខ្លួនហៅថាការរំលោភលើអធិបតេយ្យភាពរបស់ហ្វីលីពីន។នៅថ្ងៃសុក្រ (១២ កក្កដា) នេះ សហភាពអឺរ៉ុបបានចេញសេចក្តីថ្លែងការណ៍មួយដើម្បីប្រារព្ធខួបសេចក្ដីសម្រេចរបស់តុលាការមជ្ឃត្តកម្មអចិន្រ្តៃយ៍ ដែលកាត់ឱ្យអធិបតេយ្យភាពក្នុងដែនទឹកសមុទ្រចិនខាងត្បូងទៅហ្វីលីពីន ប៉ុន្តែត្រូវបានបដិសេធដោយប្រទេសចិន។បេសកកម្មរបស់ចិន ទៅកាន់សហភាពអឺរ៉ុបបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ខ្លួនមានការមិនពេញចិត្តយ៉ាងខ្លាំង និងប្រឆាំងដាច់ខាតចំពោះសេចក្តីថ្លែងការណ៍អំពីសេចក្ដីសម្រេចរបស់តុលាការមជ្ឃត្តកម្មអចិន្រ្តៃយ៍ទាក់ទងនឹងសមុទ្រចិនខាងត្បូង ព្រោះវាជាតំណាងឱ្យសហភាពអឺរ៉ុបទាំងមូលក្នុងការយល់ស្របលើសេចក្ដីសម្រេច។ប្រទេសចិន បាននិយាយថា សហភាពអឺរ៉ុបគួរតែយល់ឱ្យច្បាស់ពីការពិតជាមុនសិន និងត្រូវមានភាពយុត្តិធម៌ ហើយគោរពសិទ្ធិ និងផលប្រយោជន៍របស់ភាគីចិន ក៏ដូចជាកិច្ចខិតខំប្រឹងប្រែងរបស់បណ្តាប្រទេសក្នុងតំបន់ដើម្បីសន្តិភាព និងស្ថិរភាព៕

UN ទាមទារឲ្យរុស្ស៊ីដកកងទ័ពចេញពីរោងចក្រថាមពលនុយក្លេអ៊ែរធំបំផុតរបស់អឺរ៉ុប នៅអ៊ុយក្រែន

2024/07/12 12:13:47 pm        58
មហាសន្និបាតអង្គការសហប្រជាជាតិ កាលពីថ្ងៃព្រហស្បតិ៍ បានទាមទារឱ្យរុស្ស៊ី ដកកងទ័ពនិងបុគ្គលិក ដែលគ្មានការអនុញ្ញាតផ្សេងទៀតជាបន្ទាន់ ចេញពីរោងចក្រថាមពលនុយក្លេអ៊ែរ Zaporizhzhia របស់អ៊ុយក្រែន ហើយប្រគល់រោងចក្រនេះ ទៅឲ្យការគ្រប់គ្រងពេញលេញរបស់អាជ្ញាធរអ៊ុយក្រែនវិញ។ មហាសន្និបាតដែលមានសមាជិកចំនួន ១៩៣រូប បានអនុម័តសេចក្តីសម្រេចមួយដោយទទួលបានសំឡេងគាំទ្រ ៩៩ សំឡេង ប្រឆាំង៩សំឡេង និងអនុបវាទចំនួន ៦០។រោងចក្រ Zaporizhzhia ជារោងចក្រធំបំផុតនៅអឺរ៉ុប ត្រូវបានរុស្ស៊ីដណ្តើមយកភ្លាមៗ បន្ទាប់ពីចាប់ផ្តើមការវាយលុកពេញលេញនៅប្រទេសអ៊ុយក្រែន ក្នុងខែកុម្ភៈ ឆ្នាំ២០២២។ រោងចក្រត្រូវបានបិទ ប៉ុន្តែត្រូវការថាមពលពីខាងក្រៅ ដើម្បីរក្សាសម្ភារៈនុយក្លេអ៊ែររបស់រោងចក្រឱ្យនៅត្រជាក់ និងការពារមហន្តរាយ។ និយាយនៅមុនពេលបោះឆ្នោត ឯកអគ្គរដ្ឋទូតប្រចាំអង្គការសហប្រជាជាតិរបស់អ៊ុយក្រែន លោក សឺហ្គី គិស្លីស៊ីយ៉ា(Sergiy Kyslytsya) បានជំរុញឱ្យប្រទេសនានា បោះឆ្នោតគាំទ្រសេចក្តីសម្រេចនេះ ដោយនិយាយថា យើងជាប់ជំពាក់ដល់មនុស្សជំនាន់ក្រោយ។ យើងត្រូវតែធានាបានថា គ្រោះមហន្តរាយនុយក្លេអ៊ែរ មិនកើតឡើងម្តងទៀតនោះទេ។ក្នុងសង្រ្គាម ប្រទេសអ៊ុយក្រែន និងរុស្ស៊ី បានចោទប្រកាន់គ្នាទៅវិញទៅមក ពីការបាញ់ផ្លោងទៅលើរោងចក្រ និងធ្វើឲ្យដួលរំលំបណ្តាញអគ្គិសនី។ សេចក្តីសម្រេចរបស់អង្គការសហប្រជាជាតិ អំពាវនាវឱ្យបញ្ឈប់ជាបន្ទាន់នូវការវាយប្រហារដោយសហព័ន្ធរុស្ស៊ីទៅលើហេដ្ឋារចនាសម្ព័ន្ធថាមពលសំខាន់ៗរបស់អ៊ុយក្រែន ដែលបង្កើនហានិភ័យនៃឧបទ្ទវហេតុនុយក្លេអ៊ែរ ឬឧបទ្ទវហេតុនៅទីតាំងនុយក្លេអ៊ែរទាំងអស់ របស់អ៊ុយក្រែន។អគ្គរដ្ឋទូតរងប្រចាំអង្គការសហប្រជាជាតិរបស់រុស្ស៊ី លោក Dmitry Polyanskiy បាននិយាយទៅកាន់មហាសន្និបាត មុនការបោះឆ្នោតថា គោលបំណងនៃសេចក្តីសម្រេចគឺដើម្បីព្យាយាមផ្សព្វផ្សាយនិទានកថារបស់ប្រទេសលោកខាងលិចមិនពិត អំពីប្រភពនៃការគំរាមកំហែងដល់រោងចក្រនុយក្លេអ៊ែរនៅអ៊ុយក្រែន។

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ពលរដ្ឋហ្កាហ្សាជម្លៀសខ្លួនមានអារម្មណ៍ថាខ្លួនត្រូវបានគេបោះបង់ចោល ខណៈមានបទឈប់បាញ់រវាងអ៊ីស្រាអែល និងក្រុមហេសបូឡា
11/27/2024 08:11 PM
តុលាការ៖ មេដឹកនាំប្រឆាំងអាល់បានី លោក Berisha ត្រូវបានដោះលែងពីការឃុំខ្លួនក្នុងផ្ទះ
11/27/2024 08:11 PM
លោក Erdogan៖ ទួរគីត្រៀមខ្លួនជាស្រេច ដើម្បីជួយឲ្យមានបទឈប់បាញ់ នៅហ្កាហ្សា
11/27/2024 08:11 PM
អ្នកនាំពាក្យ៖ បារាំងនឹងរួមចំណែកអនុញ្ញាតឲ្យបទឈប់បាញ់លីបង់មានជារៀងរហូត
11/27/2024 07:11 PM
ជនភៀសខ្លួនរ៉ូហ៊ីងយ៉ានៅបង់ក្លាដែស អំពាវនាវឲ្យឆាប់ចាប់ខ្លួនមេដឹកនាំរបបសឹកមីយ៉ាន់ម៉ា
11/27/2024 07:11 PM
នាយករដ្ឋមន្ត្រីស្លូវ៉ាគី នឹងចូលរួមពិធីរំលឹកទិវាជ័យម្នះ នៅទីក្រុងមូស្គូ ក្នុងខែឧសភា
11/27/2024 07:11 PM
ការខូចខាតធ្ងន់ធ្ងរនៅច្រកព្រំដែនលីបង់-ស៊ីរី ក្រោយការវាយប្រហាររបស់អ៊ីស្រាអែល
11/27/2024 07:11 PM
នាយករដ្ឋមន្ត្រីប៉ូឡូញ នឹងជំរុញឲ្យមាន «ការល្បាតជើងទឹក» ក្នុងសមុទ្របាល់ទិក អំឡុងទស្សនកិច្ច នៅស៊ុយអែត
11/27/2024 07:11 PM
មនុស្សម្នាក់ស្លាប់ និង ៨នាក់បាត់ខ្លួន ពេលព្យុះស៊ីក្លូនវាយប្រហារតំបន់ឆ្នេរប្រទេសស្រីលង្កា
11/27/2024 07:11 PM
បេក្ខជនប្រធានាធិបតីស្តាំនិយមជ្រុលរ៉ូម៉ានី និយាយថា លោកមិនចង់ចាកចេញពីអង្គការណាតូទេ
11/27/2024 07:11 PM