គណបក្សនយោបាយ និងអង្គការសង្គមស៊ីវិលចង់ឱ្យកម្ពុជាមានច្បាប់ដាក់​ក្រុមជ្រុលនិយម​ជា«ក្រុមភេរវកម្ម»
ប្រធានវិទ្យាស្ថាន KSI មានជំនឿយ៉ាងមុតមាំថា ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យ និង​ភាព​ឈ្លាសវៃ​របស់សម្ដេចបវរធិបតី កម្ពុជានឹងបន្តអភិវឌ្ឍ រីកចម្រើនឈានទៅកម្រិតខ្ពស់​មួយថែម​ទៀត
សម្តេចតេជោ ហ៊ុន សែន ដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍ព្រឹទ្ធសភា ដើម្បីពិនិត្យសម្រេចលើរបៀបវារៈចំនួន៣
គណៈប្រតិភូប្រធានសភានៃប្រទេសជាមិត្ត៖ ដំណើរស្វែងរកសុខសន្ដិភាពរបស់កម្ពុជា គឺជាគំរូ និង​បទពិសោធន៍ដ៏ជោគជ័យមួយដែលគួរតែត្រូវបានផ្សព្វផ្សាយ និងចែករំលែក​ទៅកាន់បណ្ដា​ប្រទេសនានានៅលើពិភពលោក

នយោបាយ​ និង ការអភិវឌ្ឍន៍

ប្រទេសហុងគ្រី នឹងមិនគាំទ្រឱ្យអង្គការ NATO ប្រែក្លាយទៅជាប្លុកប្រឆាំងចិន នោះទេ

2024/07/12 12:10:11 pm        57
រដ្ឋមន្ត្រីការបរទេសហុងគ្រី លោក ភីតធើ ហ្ស៊ីចាតូ (Peter Szijjarto) បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ (១១ កក្កដា) ថា ប្រទេសហុងគ្រី មិនចង់ឱ្យអង្គការណាតូ (NATO) ក្លាយជាប្លុក «ប្រឆាំងចិន» នោះទេ ហើយនឹងមិនគាំទ្រឱ្យធ្វើដូច្នេះឡើយ។ នៅក្នុងការអត្ថាធិប្បាយនៅខាងក្រៅកិច្ចប្រជុំកំពូល ណាតូ ក្នុងទីក្រុងវ៉ាស៊ីនតោន លោកក៏បាននិយាយថា ការទទួលយករបស់អ៊ុយក្រែន ចូលទៅក្នុងសម្ព័ន្ធយោធានេះ នឹងធ្វើឱ្យការរួបរួមនៅក្នុងក្រុមចុះខ្សោយ។ពង្រាងសេចក្តីប្រកាសនៃកិច្ចប្រជុំកំពូលនេះ បានពណ៌នាប្រទេសចិន ថាជាអ្នកជួយសម្រេចកិច្ចខិតខំប្រឹងប្រែងសង្រ្គាមរបស់រុស្ស៊ី នៅអ៊ុយក្រែន ហើយបាននិយាយថាទីក្រុងប៉េកាំង នៅតែបន្តបង្កបញ្ហាជាប្រព័ន្ធដល់អឺរ៉ុប និងដល់សន្តិសុខ។ ប្រទេសចិន បាននិយាយថាសេចក្តីថ្លែងការណ៍នេះមានភាពលម្អៀង និង «សាបព្រោះភាពមិនចុះសម្រុងគ្នា»។លោក ហ្ស៊ីចាតូ បានប្រាប់ទូរទស្សន៍រដ្ឋហុងគ្រី ក្នុងការឆ្លើយតបនឹងសំណួរអំពីកិច្ចខិតខំប្រឹងប្រែងបង្កើតសម្ព័ន្ធភាពរបស់ណាតូ នៅឥណ្ឌូប៉ាស៊ីហ្វិកថា «ណាតូ គឺជាសម្ព័ន្ធមិត្តការពារជាតិ ហើយយើងមិនអាចប្រែវាទៅជាប្លុកប្រឆាំងចិនបានទេ។ ចំណែកការចូលរួមរបស់អ៊ុយក្រែន នឹងមិនពង្រឹងណាតូឡើយ ដោយសារតែមានទស្សនៈខុសគ្នាទាំងស្រុងលើសមាជិកភាពរបស់ពួកគេ»។ ប្រទេសចិន គឺជាដៃគូពាណិជ្ជកម្ម និងវិនិយោគដ៏សំខាន់សម្រាប់ហុងគ្រី ខណៈរដ្ឋសមាជិកសហភាពអឺរ៉ុបផ្សេងទៀតកំពុងស្វះស្វែងកាត់បន្ថយការពឹងផ្អែកលើទីក្រុងប៉េកាំង។ នាយករដ្ឋមន្ត្រីហុងគ្រី លោក វីកទ័រ អ័របាន (Viktor Orban) បានជួបជាមួយប្រធានាធិបតីចិន លោក ស៊ី ជីនពីង (Xi Jinping) កាលពីថ្ងៃចន្ទ សប្ដាហ៍នេះ ដើម្បីពិភាក្សាអំពីលទ្ធភាពនៃកិច្ចព្រមព្រៀងសន្តិភាពអ៊ុយក្រែន បន្ទាប់ពីដំណើរទស្សនកិច្ចទៅកាន់ទីក្រុងគីវ និងទីក្រុងមូស្គូ៕

ហ្វីលីពីន ច្រានចោលនូវរាល់ការបំផ្លាញផលប្រយោជន៍របស់ខ្លួននៅសមុទ្រចិនខាងត្បូង

2024/07/12 12:02:55 pm        76
ទីប្រឹក្សាសន្តិសុខជាតិហ្វីលីពីន លោក អេដ័រដូ អាណូ (Eduardo Ano) បាននិយាយនៅថ្ងៃសុក្រ (១២ កក្កដា) នេះថា ហ្វីលីពីន បដិសេធរាល់ការប៉ុនប៉ងដើម្បីធ្វើឱ្យខូចផលប្រយោជន៍ជាតិរបស់ខ្លួន ជាពិសេសដោយការប្រើកម្លាំងនៅក្នុងសមុទ្រចិនខាងត្បូងដែលមានជម្លោះ។ហ្វីលីពីន និងចិន បានចោទដាក់គ្នាទៅវិញទៅមកជាច្រើនខែអំពីសកម្មភាពដ៏គ្រោះថ្នាក់ដែលពាក់ព័ន្ធនឹងនាវារបស់ពួកគេនៅឯថ្មប៉ប្រះទឹក សេខិន ថូម៉ាស ស្ហូល (Second Thomas Shoal) ដែលជាដែនទឹកនៅក្នុងតំបន់សេដ្ឋកិច្ចផ្តាច់មុខ (EEZ) របស់ទីក្រុងម៉ានីល ក្នុងសមុទ្រចិនខាងត្បូង។លោក អាណូ បាននិយាយក្នុងវេទិការំលឹកខួបលើកទី៨ នៃសេចក្តីសម្រេចរបស់តុលាការមជ្ឃត្តកម្មអចិន្ត្រៃយ៍ ដែលច្រានចោលការទាមទារដែនសមុទ្ររបស់ចិនថា «យើងបដិសេធរាល់ការប៉ុនប៉ងបង្កផលប៉ះពាល់ដល់ភ្នាក់ងារយុទ្ធសាស្រ្តរបស់យើង ជាពិសេសដោយការប្រើប្រាស់កម្លាំង ដែលស្វះស្វែងរកការបង្ខិតបង្ខំ និងធ្វើឱ្យខូចខាតផលប្រយោជន៍ជាតិរបស់ហ្វីលីពីន»។សហភាពអឺរ៉ុប (EU) បានចេញសេចក្តីថ្លែងការណ៍មួយ ដើម្បីប្រារព្ធខួបនៃសេចក្តីសម្រេចសមុទ្រចិនខាងត្បូងនោះ ដោយនិយាយថា ភាគីទាំងអស់ត្រូវតែ «គោរព និងផ្តល់កិត្តិយសដល់សេចក្តីសម្រេច» ដែលជា «កាតព្វកិច្ចស្របច្បាប់»។ ប្រទេសចិន បានស្តីបន្ទោសសហភាពអឺរ៉ុបចំពោះសេចក្តីថ្លែងការណ៍របស់ខ្លួន ដោយនិយាយថា ការលើកឡើងនោះមិនអើពើនឹងការពិតជាប្រវត្តិសាស្ត្រ ហើយ «យល់ស្របទាំងងងឹតងងុល» នូវអ្វីដែលខ្លួនហៅថាការរំលោភលើអធិបតេយ្យភាពរបស់ហ្វីលីពីន៕

របាយការណ៍៖ រុស្ស៊ី បានព្យាយាមធ្វើឃាត CEO ក្រុមហ៊ុនអាវុធអាល្លឺម៉ង់ ដែលបញ្ជូនអាវុធទៅអ៊ុយក្រែន

2024/07/12 10:54:39 am        113
សារព័ត៌មាន CNN និង ញូវយ៉ក ថែមស៍ (NYT) បានរាយការណ៍កាលពីថ្ងៃព្រហស្បតិ៍ (១១ កក្កដា) ថា ទីភ្នាក់ងារស៊ើបការណ៍ចារកម្មសម្ងាត់អាមេរិកបានរកឃើញថា រុស្ស៊ី បានគ្រោងធ្វើឃាតនាយកប្រតិបត្តិ (CEO) នៃក្រុមហ៊ុនផលិតអាវុធអាល្លឺម៉ង់ រ៉ែនមេថាល់ (Rheinmetall) ដែលបាននិងកំពុងផលិតគ្រាប់កាំភ្លើងធំ និងយានយន្តយោធាសម្រាប់អ៊ុយក្រែន។CNN បានរាយការណ៍ថា ផែនការសម្លាប់នាយកប្រតិបត្តិក្រុមហ៊ុន រ៉ែនមេថាល់ លោក អាមីន ផេបភើហ្គើ (Armin Papperger) គឺជាផែនការមួយក្នុងចំណោមផែនការរបស់រដ្ឋាភិបាលរុស្ស៊ី ក្នុងការធ្វើឃាតនាយកប្រតិបត្តិឧស្សាហកម្មការពារជាតិនៅទូទាំងទ្វីបអឺរ៉ុប ដែលកំពុងគាំទ្រដល់កិច្ចប្រឹងប្រែងធ្វើសង្គ្រាមរបស់អ៊ុយក្រែន។ CNN បានរាយការណ៍ដោយដកស្រង់សម្តីក្រុមមន្ត្រីអាមេរិក និងលោកខាងលិចដែលមិនស្គាល់អត្តសញ្ញាណចំនួនប្រាំនាក់ថា គម្រោងនេះត្រូវបានគេលាតត្រដាងកាលពីដើមឆ្នាំនេះ។របាយការណ៍និយាយថា អាមេរិក បានជូនដំណឹងដល់អាល្លឺម៉ង់ ដោយបន្ថែមថាសេវាសន្តិសុខអាល្លឺម៉ង់បានការពារលោក ផេបភើហ្គើ ឱ្យផុតពីគ្រោះថ្នាក់។ អធិការបតីអាល្លឺម៉ង់ លោក អូឡា សូស (Olaf Scholz) បានបដិសេធមិនធ្វើអត្ថាធិប្បាយលើរបាយការណ៍នេះទេនៅពេលត្រូវសាកសួរ ដោយគ្រាន់តែនិយាយថា រដ្ឋាភិបាលបានដឹងយ៉ាងច្បាស់អំពីការគំរាមកំហែងជាច្រើនដែលត្រូវបានលាតត្រដាង។សារព័ត៌មាន ញូវយ៉ក ថែមស៍ បានដកស្រង់សម្តីមន្ត្រីលោកខាងលិចជាច្រើននាក់នៅក្នុងរបាយការណ៍របស់ខ្លួន ខណៈសារព័ត៌មាន ហ្វាយនែនសល ថែមស៍ (Financial Times) ក៏បានរាយការណ៍អំពីផែនការនេះផងដែរ ដោយសម្អាងដល់អ្នកការទូតអង្គការណាតូ៕

អាមេរិក ដាក់ទណ្ឌកម្មលើក្រុមអ៊ីស្រាអែលស្តាំនិយម និងបុគ្គលច្រើនរូប ជុំវិញអំពើហិង្សានៅតំបន់ West Bank

2024/07/12 10:52:12 am        72
សហរដ្ឋអាមេរិក កាលពីថ្ងៃព្រហស្បតិ៍ បានដាក់ទណ្ឌកម្មលើបុគ្គល និងអង្គភាពជាច្រើន ដែលខ្លួនបាននិយាយថា ជាប់ទាក់ទងទៅនឹងអំពើហិង្សាលើជនស៊ីវិលប៉ាឡេស្ទីននៅតំបន់ West Bank កាន់កាប់ដោយអ៊ីស្រាអែល ខណៈកំពុងជំរុញឱ្យរដ្ឋាភិបាលអ៊ីស្រាអែល មានចំណាត់ការដើម្បីនាំយកអ្នកទាំងនោះមកទទួលខុសត្រូវ។ទីក្រុងវ៉ាស៊ីនតោន បានកំណត់បុគ្គលអ៊ីស្រាអែលបីរូប និងអង្គភាពចំនួនប្រាំ រួមទាំងក្រុមស្តាំនិយមជ្រុល Lehava ដែលប្រឆាំងការបញ្ចូលលាយឡំជនជាតិជ្វីហ្វ ជាមួយអ្នកមិនមែនជនជាតិជ្វីហ្វ និងតវ៉ាប្រឆាំងពលរដ្ឋអារ៉ាប់ ដោយលើកឡើងពីបញ្ហាសាសនា និងសន្តិសុខជាតិ។រដ្ឋបាលលោក Biden និយាយថា សមាជិករបស់ក្រុមស្តាំនិយម Lehava បានចូលរួមក្នុងសកម្មភាពអំពើហឹង្សាម្តងហើយម្តងទៀតប្រឆាំងពលរដ្ឋប៉ាឡេស្ទីន។ ស្ថាបនិក និងជាមេដឹកនាំរបស់ក្រុមនេះ លោក Ben-Zion Gopstein ត្រូវបានសហរដ្ឋអាមេរិកកំណត់កាលពីពេលមុន ហើយចក្រភពអង់គ្លេសក៏បានដាក់ទណ្ឌកម្មលើក្រុមស្តាំនិយម Lehava នេះផងដែរ។សហរដ្ឋអាមេរិក ក៏បានដាក់ទណ្ឌកម្មលើប៉ុស្តិ៍ជួរមុខទីតាំងទីលំគ្មានការអនុញ្ញាតចំនួនបួនកន្លែងនៅ តំបន់West Bank ដែលក្រសួងការបរទេសបាននិយាយថា ត្រូវបានគេផ្តល់អាវុធសម្រាប់ការបង្កអំពើហឹង្សាដើម្បីធ្វើឲ្យប្រជាជនប៉ាឡេស្ទីនភៀសខ្លួន។អ្នកនាំពាក្យក្រសួងការបរទេស លោក Matthew Miller បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា សហរដ្ឋអាមេរិកនៅតែមានការព្រួយបារម្ភខ្លាំង ជុំវិញអំពើហឹង្សាជ្រុលនិយម និងអស្ថិរភាព នៅក្នុងតំបន់ West Bank ដែលបំផ្លាញសន្តិសុខផ្ទាល់ខ្លួនរបស់អ៊ីស្រាអែល។

លោក Biden៖ សង្គ្រាមអ៊ីស្រាអែល-ហ្កាហ្សា ល្មមដល់ពេលត្រូវបញ្ចប់ហើយ

2024/07/12 10:47:37 am        111
ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន (Joe Biden) បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ (១១ កក្កដា) ថា សង្គ្រាមអ៊ីស្រាអែល-ហ្កាហ្សា ត្រូវតែបញ្ចប់នៅពេលនេះ ហើយអ៊ីស្រាអែល មិនត្រូវកាន់កាប់តំបន់នេះក្រោយសង្គ្រាមនោះទេ ដោយប្រាប់អ្នកសារព័ត៌មានថា ក្របខ័ណ្ឌបទឈប់បាញ់របស់លោកត្រូវបានយល់ព្រមដោយអ៊ីស្រាអែល និងក្រុមហាម៉ាស ប៉ុន្តែចន្លោះប្រហោងខ្លះនៅតែមាន។លោក Biden បាននិយាយក្នុងសន្និសីទសារព័ត៌មានថា៖ «ក្របខណ្ឌនោះឥឡូវត្រូវបានព្រមព្រៀងដោយភាគីជម្លោះ។ យើងប្តេជ្ញាថានឹងសម្រេចបានកិច្ចព្រមព្រៀង និងបញ្ចប់សង្គ្រាមនេះ ហើយអ៊ីស្រាអែល មិនត្រូវកាន់កាប់ហ្កាហ្សាក្រោយសង្រ្គាមនោះទេ»។លោក Biden កាលពីចុងខែឧសភា បានរៀបរាប់លម្អិតអំពីសំណើបីដំណាក់កាល ដែលសំដៅដល់ការសម្រេចបានបទឈប់បាញ់ ការដោះលែងចំណាប់ថ្នូរនៅហ្កាហ្សា និងអ្នកទោសប៉ាឡេស្ទីនដែលអ៊ីស្រាអែលឃុំខ្លួន ការដកខ្លួនរបស់អ៊ីស្រាអែលចេញពីហ្កាហ្សា និងការកសាងតំបន់ឆ្នេរហ៊ុមព័ទ្ធនេះឡើងវិញ។ ក្រុមអ៊ីស្លាមប៉ាឡេស្ទីនហាម៉ាស បានទទួលយកផ្នែកសំខាន់នៃផែនការរបស់សហរដ្ឋអាមេរិក ដោយទម្លាក់ចោលការទាមទាររបស់ខ្លួនដែលថាឱ្យអ៊ីស្រាអែល ប្តេជ្ញាចិត្តជាមុនសិនចំពោះបទឈប់បាញ់ជាអចិន្ត្រៃយ៍ មុនពេលចុះហត្ថលេខាលើកិច្ចព្រមព្រៀង។ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ (Benjamin Netanyahu) បានទទូចថា កិច្ចព្រមព្រៀងនេះមិនត្រូវរារាំងអ៊ីស្រាអែលពីការបន្តប្រយុទ្ធឡើយ រហូតដល់គោលដៅសង្គ្រាមត្រូវបានសម្រេច៕

ក្រុមអ្នកវិភាគព្រមានថាអសន្តិសុខអាចកើតឡើងខ្លាំង ខណៈNATOស្វែងរកទំនាក់ទំនងកាន់តែជិតស្និទ្ធជាមួយសម្ព័ន្ធមិត្តឥណ្ឌូ-ប៉ាស៊ីហ្វិក

2024/07/12 10:20:35 am        80
ខណៈសម្ព័ន្ធយោធាណាតូស្វែងរកការពង្រឹងទំនាក់ទំនងជាមួយសម្ព័ន្ធមិត្តឥណ្ឌូប៉ាស៊ីហ្វិក ក្រុមអ្នកវិភាគបានព្រមានថា ការជំរុញរបស់សម្ព័ន្ធភាពនេះ អាចជំរុញឱ្យមានអសន្តិសុខក្នុងចំណោមអ្នកដែលអាចចាត់ទុកសកម្មភាពនេះ ថាជាការរំលោភលើសន្តិសុខ និងផលប្រយោជន៍ក្នុងតំបន់។ ដៃគូមិនមែនជាសមាជិក ជប៉ុន កូរ៉េខាងត្បូង អូស្ត្រាលី និងនូវែលសេឡង់ កំពុងចូលរួមកិច្ចប្រជុំកំពូលរបស់អង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (NATO) សម្រាប់ឆ្នាំទី ៣ ជាប់គ្នានៅទីក្រុងវ៉ាស៊ីនតោនឌីស៊ី។ ដោយត្រូវបានគេស្គាល់ថាជា Indo-Pacific Four (IP4) ក្រុមនេះគ្រោងពិភាក្សាអំពីកិច្ចសហប្រតិបត្តិការឧស្សាហកម្មការពារជាតិ ជាមួយសមភាគីណាតូនៅថ្ងៃព្រហស្បតិ៍ថ្ងៃទី ១១ ខែកក្កដា។ នៅក្នុងរបៀបវារៈក៏មានការព្រួយបារម្ភអំពីការគំរាមកំហែងដែលបង្កឡើងដោយប្រទេសចិន និងជម្លោះលើកោះតៃវ៉ាន់ ក៏ដូចជាការព្រួយបារម្ភអំពីទំនាក់ទំនងសន្តិសុខដែលកើនឡើងរបស់ទីក្រុងប៉េកាំងជាមួយរុស្ស៊ី និងកូរ៉េខាងជើង ផងដែរ។ ការបង្កើតក្រុម IP4 លេចឡើងលើឆាកពិភពលោកនៅឆ្នាំ២០២២ ។ នៅឆ្នាំដដែលនោះ NATO បានកំណត់ថាប្រទេសចិនជាការគំរាមកំហែងដ៏ធំជាលើកដំបូង ដោយនិយាយថាទីក្រុងប៉េកាំងបានបង្កបញ្ហាជាប្រព័ន្ធចំពោះសន្តិសុខអឺរ៉ូ-អាត្លង់ទិក។ លោកម៉ាល់ខូម ដេវីស (Malcolm Davis) អ្នកវិភាគជាន់ខ្ពស់មួយរូបនៅវិទ្យាស្ថានគោលនយោបាយយុទ្ធសាស្ត្រអូស្ត្រាលី បាននិយាយថា អង្គការណាតូ តែងផ្ដោតលើតំបន់អឺរ៉ូ-អាត្លង់ទិក ជាប្រវត្តិសាស្ត្រ។បច្ចុប្បន្ននេះ ប្រទេសចិន គឺជាហ្គេមដ៏សំខាន់ក្នុងការប្រកួតប្រជែងដែលចេះតែកើនឡើងចំពោះសណ្ដាប់ធ្លាប់ផ្អែកលើមូលច្បាប់អន្តរជាតិជាមូលដ្ឋាន៕

ជប៉ុនព្រមានពីការកើនឡើងបន្ថែមនៃភាពតានតឹង ជុំវិញសមយុទ្ធយោធារបស់ចិន ក្បែរកោះតៃវ៉ាន់

2024/07/12 10:14:12 am        72
ប្រទេសជប៉ុន បានព្រមាននៅថ្ងៃសុក្រ (១២ កក្កដា) នេះថា ចិន បានបង្កើនហានិភ័យនៃភាពតានតឹងកាន់តែខ្លាំងជាមួយកោះតៃវ៉ាន់ ដោយកំណើនសមយុទ្ធយោធា ដែលលេចឡើងក្នុងគោលបំណងជាផ្នែកមួយក្នុងការត្រៀមកម្លាំងរបស់ទីក្រុងប៉េកាំង សម្រាប់លទ្ធភាពនៃការក្រសោបយកកោះស្វ័យគ្រប់គ្រងបែបប្រជាធិបតេយ្យមួយនេះ។ ការវាយតម្លៃប្រចាំឆ្នាំរបស់ជប៉ុន លើការគំរាមកំហែងផ្នែកសន្តិសុខ រួមទាំងការគំរាមកំហែងដោយប្រទេសជិតខាងចិន កូរ៉េខាងជើង និងរុស្ស៊ី កើតឡើងនៅពេលដែលកោះតៃវ៉ាន់ កំពុងតាមដានយ៉ាងយកចិត្តទុកដាក់លើសមយុទ្ធដែនអាកាស និងសមុទ្ររបស់ចិន រួមទាំងនាវាផ្ទុកយន្តហោះនៅសមុទ្រប៉ាស៊ីហ្វិកក្បែរនោះ។ជប៉ុនបាននិយាយជាលើកដំបូងនៅក្នុងសៀវភៅស (ការវាយតម្លៃសន្តិសុខប្រចាំឆ្នាំ) ប្រចាំឆ្នាំរបស់ខ្លួនថា «ដោយសារតែការកើនឡើងនៃសកម្មភាពយោធានោះ យើងមិនអាចកាត់បន្ថយលទ្ធភាពនៃកំណើនភាពតានតឹងនោះទេ»។សមយុទ្ធនេះគឺជាសកម្មភាពយោធាចុងក្រោយបង្អស់ រួមទាំងសមយុទ្ធនៅច្រកសមុទ្រតៃវ៉ាន់ កាលពីឆ្នាំមុន ដែលឧត្តមសេនីយជាន់ខ្ពស់អាមេរិកម្នាក់បាននិយាយថា នឹងក្លាយជាគន្លឹះក្នុងការក្រសោបយកកោះ ខណៈជប៉ុនបារម្ភថាជម្លោះនៅទីនោះនឹងរាលដាលដល់ទឹកដីខ្លួន៕

អនាម័យបរិស្ថានស្រស់ស្អាត ជាចំណែកមួយក្នុងការទាក់ទាញភ្ញៀវទេសចរឱ្យមកទស្សនារមណីយដ្ឋានអង្គរ

2024/07/11 02:49:56 pm        191
អាជ្ញាធរជាតិអប្សរា បានយកចិត្តចំពោះការងារបោសសម្អាត ថែទាំ អនាម័យបរិស្ថាននៅតាមប្រាសាទ និងបរិវេណជុំវិញនោះ ធ្វើយ៉ាងណាឱ្យតំបន់រមណីយដ្ឋានអង្គរ មានភាពស្រស់ស្អាតជារៀងរាល់ថ្ងៃ ព្រោះទាំងនេះក៏ជាផ្នែកមួយយ៉ាងសំខាន់ ដើម្បីទាក់ទាញទេសចរជាតិនិងអន្តរជាតិឱ្យចូលមកទស្សនាបានផងដែរ។ជាមួយគ្នានេះ អាជ្ញាធរជាតិអប្សរា សូមថ្លែងអំណរគុណចំពោះក្រុមការងារផ្នែកសម្អាតបរិស្ថាន ដែលជារៀងរាល់ថ្ងៃ បើទោះបីស្ថិតក្នុងអាកាសក្តៅ ត្រជាក់ឬភ្លៀងរលឹមយ៉ាងណា ក៏នៅតែបន្តសកម្មភាពដ៏មមាញឹក ក្នុងការងារបោសសម្អាត កាត់សម្អាតស្មៅ កូនឈើ និងស្តាររុក្ខជាតិតូចៗតែងតែដុះនៅតាមប្រាសាទ ឬក្នុងទឹកនាបរិវេណរមណីយដ្ឋានអង្គរ៕

រាជរដ្ឋាភិបាលនីតិកាលទី៧ ដាក់ចេញការ​ប្ដេជ្ញាចិត្តខ្ពស់សំដៅ​ក្នុងការឈាន​បញ្ចប់​បញ្ហា​ទឹកជន់​លិច​​រាជធានីភ្នំពេញ ក្នុងរយៈពេល៥ឆ្នាំ

2024/07/11 02:45:08 pm        110
រដ្ឋបាលរាជធានីភ្នំពេញ បានរៀបចំគម្រោងចំនួន ៥០គម្រោង សម្រាប់រយ:ពេល ៥ឆ្នាំ សំដៅ​បញ្ចប់​ និងកាត់បន្ថយបញ្ហាប្រឈមទឹកជំនន់ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញហើយបច្ចុប្បន្ន​គម្រោង ចំនួន១៣ បាននិងកំពុងអនុវត្ត ក្នុងតំបន់ដែលងាយរងគ្រោះដោយការលិចលង់ជាងគេ រួមមាន តំបន់​ជុំវិញស្ថានីយ៍បូមទឹកលូប្រាំ, តំបន់ជុំវិញស្ថានីយ៍​បូមទឹកបឹង​ទំពុន, តំបន់​ជុំវិញ​ស្ថានីបូម​ទឹក​បឹង​ត្របែកជាដើម។ គម្រោងទាំង ១៣នេះ ផ្ដោតលើ គម្រោងពង្រីកស្ថានីយ៍​បូមទឹក​ឱ្យ​បាន​ធំ​ជាង​មុន មានដូចជានៅស្ថានីយ៍លូប្រាំ និងស្ថានីយ៍កប់ស្រូវ គម្រោងសាងសង់​សម្រង់​កាយ​សម្រាម​នៅ​បឹង​ត្របែក ការដាក់លូ បុកស៊ីផាយ និងការស្តារប្រឡាយមេ ជាដើម។ គិតមកដល់ពេលនេះ ការអនុវត្តគម្រោង ១៣ នេះ សម្រេចបាន ៦.៥% ហើយ អាច​រំដោះ​ទឹក​ចេញ​ពី​តំបន់បឹងត្របែក បឹងកេងកង ម៉ុងឌីយ៉ាល់ ព្រលានយន្តហោះ បឹងទំពុន និង​តំបន់​ផ្សារ​ដើមគរ។ បន្ថែមពីនេះ រដ្ឋបាលរាជធានីភ្នំពេញ ក៏បាន​ត្រៀម​បញ្ចេញ​គ្រឿង​ចក្រ​ធ្វើ​ការ​កាយ​ប្រឡាយ​តាម​បណ្តោយ​ផ្លូវ​ជាតិលេខ៣ ឱ្យបានធំទូលាយ និងមិនអនុញ្ញាតឱ្យមានការកាយដាក់លូតូចៗ ខុស​ស្តង់ដា​បច្ចេកទេសឡើយ ដែលវានឹងនាំអោយស្ទះផ្លូវទឹក ដែលបង្កអោយ​មាន​ការ​លិចលង់​ដោយ​ជំ​នន់​ទឹក​ភ្លៀង។​ រដ្ឋបាលរាជធានីភ្នំពេញរៀបចំខាងក្នុង​ ក្រសួងធនធានទឹក​ និងឧតុនិយម​រៀប​ចំ​ខាង​ក្រៅ​ ទប់ស្កាត់បរិមាណទឹកហូរចូលរាជធានីតាមទឹកស្ទឹងព្រែកត្នោត​ ហើយ​ក៏​សូម​មាន​ការ​ចូលរួ​ម​ពីគ្រប់វិស័យពាក់ព័ន្ធ​ ពិសេសបងប្អូនប្រជាជនយើង​ទាំងអស់គ្នា៕

សម្ដេចធិបតីនាយករដ្ឋមន្ត្រីថ្លែងថា ប្រជាជនគឺជាស្នូលនៃការអភិវឌ្ឍ

2024/07/11 02:39:43 pm        112
ថ្លែងក្នុងទិវាប្រជាជនពិភពលោក លើកទី៣៥ អបអរសាទរខួប៣០ឆ្នាំនៃវត្តមានរបស់ UNFPA នៅកម្ពុជា និងខួប៣០ឆ្នាំនៃសន្និសីទអន្តរជាតិស្តីពីប្រជាជននិងអភិវឌ្ឍន៍ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានមានប្រសាសន៍ថា ប្រជាជនគឺជាស្នូលនៃការអភិវឌ្ឍ។ក្នុងសារលិខិតនៅថ្ងៃនេះ សម្តេចបញ្ជាក់ថា ប្រជាជនកម្ពុជា មានសេចក្តីអំណរសាទរក្រៃលែង ដោយបានចូលរួមជាមួយនឹងប្រជាជនទូទាំងពិភពលោកប្រារព្ធ «ទិវា ប្រជាជនពិភពលោក លើកទី៣៥» ក្រោមប្រធានបទ «ការទទួលយកនូវអានុភាពនៃទិន្នន័យប្រកបដោយ បរិយាបន្ន ឆ្ពោះទៅអនាគតដែលមានភាពធន់ និងប្រកបដោយសមធម៌សម្រាប់គ្រប់គ្នា»។សម្ដេចធិបតីនាយករដ្ឋមន្ត្រី បញ្ជាក់ទៀតថា ប្រជាជនគឺជាស្នូលនៃការអភិវឌ្ឍ។ ការផ្តល់សេវាសង្គម​ចាំបាច់ដល់ប្រជាជន ដូចជាការអប់រំ ការថែទាំ សុខភាព ការងារ ការបង្កើនភាពអង់អាចដល់ស្ត្រី និងសេវាសង្គមផ្សេងទៀត គឺជាមូលដ្ឋានគ្រឹះនៃការកសាង ​មូលធនមនុស្ស ​ដើម្បីសម្រេចបាននូវ​សក្តានុពលពេញលេញក្នុងការទាញ​យកអត្ថប្រយោជន៍ឱ្យបានជាអតិបរមាពី ភាគលាភប្រជាសាស្ត្រដែលកម្ពុជាកំពុងមាន។ ជាការពិត ទិន្នន័យអាចបង្ហាញពីនិន្នាការបម្រែបម្រួលឌីណាមិក ប្រជាជន និងតម្រូវការកម្លាំងពលកម្ម ក្នុងបរិការណ៍នៃបរិវត្តកម្មសេដ្ឋកិច្ចនិងអាទិភាពតាមវិស័យ។ ផ្អែកលើ ទិន្នន័យទាំងនេះ យើងអាចផ្តល់ការងារនិងសេវាសង្គមចំគោលដៅនិងមានប្រសិទ្ធភាព ដូចជាការអភិវឌ្ឍកម្មវិធី បណ្តុះបណ្តាលជំនាញជាក់លាក់ ការជំរុញនវានុវត្តន៍ ការទាក់ទាញវិនិយោគ និងការបង្កើត​ពិពិធកម្មសេដ្ឋកិច្ចនិង ការប្រកួតប្រជែង ដែលអាចបង្កើតការងារ​សម្រាប់ប្រជាជនកម្ពុជាគ្រប់រូប។ លើសពីនេះទៀត ទិន្នន័យផ្តល់អានុភាព ដល់យើងក្នុងការត្រួតពិនិត្យទិដ្ឋភាពនិងវឌ្ឍនភាព​នៃការអភិវឌ្ឍ ប៉ាន់ប្រមាណតនុកម្មនៃធនធាន និងកែលម្អ ការអនុវត្តប្រកបដោយចីរភាព។ក្នុងន័យនេះសម្ដេចធិបតី មានប្រសាសន៍បន្ថែមទៀតថា យើងត្រូវតែជំរុញការប្រាស្រ័យទាក់ទងជិតស្និទ្ធនិងបើកចំហ ដើម្បីកសាងទំនុកចិត្តរវាងរដ្ឋាភិបាលនិងពលរដ្ឋ។ តាមរយៈការចែករំលែកនូវទិន្នន័យប្រកបដោយការទទួលខុសត្រូវ យើងអាចផ្តល់សិទ្ធិអំណាច ដល់ការចូលរួមជាសាធារណៈក្នុងដំណើរការនៃការធ្វើសេចក្តីសម្រេចចិត្ត និងលើកកម្ពស់ស្មារតីម្ចាស់ការដើម្បីអនាគតដ៏ត្រចះត្រចង់របស់យើង។ ជាមួយគ្នានេះ យើងក៏ទទួលស្គាល់នូវបញ្ហាប្រឈមក្នុងការអភិវឌ្ឍប្រព័ន្ធទិន្នន័យជាតិមួយដែលរឹងមាំនិងមានសង្គតិភាព ដែលរួមមាន តម្រូវការហិរញ្ញប្បទានប្រកបដោយនិរន្តរភាពការពង្រឹងការសម្របសម្រួលនិងចែករំលែកទិន្នន័យរវាងក្រសួង ស្ថាប័ន និងការពង្រឹងសមត្ថភាពបច្ចេកទេសដល់មន្ត្រីស្ថិតិ។ ក្រោមភាពជាដៃគូជិតស្និទ្ធជាមួយនឹងស្ថាប័នអង្គការសហប្រជាជាតិនៅក្នុងប្រទេសកម្ពុជា យើងប្តេជ្ញាឆ្លើយតបទៅនឹងបញ្ហាប្រឈមទាំងនេះ ដោយប្រើប្រាស់ឱ្យមានប្រសិទ្ធភាពនូវធនធានរួម ផ្តល់ជំនួយបច្ចេកទេស និងពង្រឹងយន្តការសម្របសម្រួល ដើម្បីធ្វើឱ្យកាន់តែប្រសើរឡើងនូវ​គុណភាព​ទិន្នន័យ​និងការប្រើប្រាស់សម្រាប់ការធ្វើសេចក្តីសម្រេចដោយផ្អែកលើភស្តុតាង និង​ការពិនិត្យ តាមដាន និងវាយតម្លៃវឌ្ឍនភាព ឆ្ពោះទៅសម្រេចបាននូវគោលដៅអភិវឌ្ឍន៍​ប្រកបដោយចីរភាពនាឆ្នាំ២០៣០៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ក្រសួងការងារ និងវិទ្យាស្ថាន BKI អូស្ត្រាលី ចុះអនុស្សរណៈយោគយល់គ្នាលើការបណ្តុះបណ្តាលបច្ចេកទេសយានយន្ត
11/27/2024 10:11 PM
ពលរដ្ឋហ្កាហ្សាជម្លៀសខ្លួនមានអារម្មណ៍ថាខ្លួនត្រូវបានគេបោះបង់ចោល ខណៈមានបទឈប់បាញ់រវាងអ៊ីស្រាអែល និងក្រុមហេសបូឡា
11/27/2024 08:11 PM
តុលាការ៖ មេដឹកនាំប្រឆាំងអាល់បានី លោក Berisha ត្រូវបានដោះលែងពីការឃុំខ្លួនក្នុងផ្ទះ
11/27/2024 08:11 PM
លោក Erdogan៖ ទួរគីត្រៀមខ្លួនជាស្រេច ដើម្បីជួយឲ្យមានបទឈប់បាញ់ នៅហ្កាហ្សា
11/27/2024 08:11 PM
អ្នកនាំពាក្យ៖ បារាំងនឹងរួមចំណែកអនុញ្ញាតឲ្យបទឈប់បាញ់លីបង់មានជារៀងរហូត
11/27/2024 07:11 PM
ជនភៀសខ្លួនរ៉ូហ៊ីងយ៉ានៅបង់ក្លាដែស អំពាវនាវឲ្យឆាប់ចាប់ខ្លួនមេដឹកនាំរបបសឹកមីយ៉ាន់ម៉ា
11/27/2024 07:11 PM
នាយករដ្ឋមន្ត្រីស្លូវ៉ាគី នឹងចូលរួមពិធីរំលឹកទិវាជ័យម្នះ នៅទីក្រុងមូស្គូ ក្នុងខែឧសភា
11/27/2024 07:11 PM
ការខូចខាតធ្ងន់ធ្ងរនៅច្រកព្រំដែនលីបង់-ស៊ីរី ក្រោយការវាយប្រហាររបស់អ៊ីស្រាអែល
11/27/2024 07:11 PM
នាយករដ្ឋមន្ត្រីប៉ូឡូញ នឹងជំរុញឲ្យមាន «ការល្បាតជើងទឹក» ក្នុងសមុទ្របាល់ទិក អំឡុងទស្សនកិច្ច នៅស៊ុយអែត
11/27/2024 07:11 PM
មនុស្សម្នាក់ស្លាប់ និង ៨នាក់បាត់ខ្លួន ពេលព្យុះស៊ីក្លូនវាយប្រហារតំបន់ឆ្នេរប្រទេសស្រីលង្កា
11/27/2024 07:11 PM