អ្នកនយោបាយលើកឡើងពីជោគជ័យដ៏ធំធេងរបស់សម្តេចធិបតីនៅអាម៉េរិក និងអឺរ៉ុប
អ្នកនយោបាយមានសុទិដ្ឋិនិយមថាបេសកកម្មការទូតរបស់សម្តេចធិបតីនឹងមានប្រយោជន៍ចំពោះបញ្ហាព្រំដែន
ក្រុមការងារក្រសួងធនធានទឹក ចុះពិនិត្យវឌ្ឍនភាពការងារសាងសង់​ទំនប់អាងទឹក​វិទ្យាស្ថាន​ពហុ​ជំនាញ​យោធាតេជោសែន​ក្នុងខេត្តតាកែវ ខណៈសម្រេចការសាងសង់បាន ៩៥%
ក្រសួងអភិវឌ្ឍន៍ជនបទ បើកការដ្ឋានស្ថាបនាផ្លូវក្រាលក្រួសក្រហម និងស្ពានបេតុង ជា​អំណោយ​របស់​សម្តេច​ធិបតី​ផ្ដល់​ជូន​ពលរដ្ឋ​នៅ​ស្រុក​ត្រពាំងប្រាសាទ

នយោបាយ​ និង ការអភិវឌ្ឍន៍

លោកZelenskyy៖ ពិភពលោកមិនអាចរង់ចាំរហូតដល់ការបោះឆ្នោតអាមេរិកក្នុងខែវិច្ឆិកា ដើម្បីចាត់វិធានការបណ្ដេញ Putin បានឡើយ

2024/07/11 10:46:25 am        186
លោកប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelenskyy បាននិយាយកាលពីថ្ងៃអង្គារថា ត្រូវតែចាត់វិធានការយ៉ាងម៉ឺងម៉ាត់មុនការបោះឆ្នោតប្រធានាធិបតីអាមេរិកក្នុងខែវិច្ឆិកា ដើម្បីទប់ទល់ការវាយលុករបស់រុស្ស៊ីលើប្រទេសលោក ដោយប្រើសុន្ទរកថាមួយនៅខាងក្រៅកិច្ចប្រជុំកំពូលរបស់អង្គការណាតូដើម្បីជំរុញឱ្យមានការគាំទ្រកាន់តែខ្លាំងក្នុងអំឡុងពេលវេលាដ៏សំខាន់នេះ ប៉ុន្តែពេលនេះនយោបាយមានភាពច្របូកច្របល់នៅក្នុងសហរដ្ឋអាមេរិក។ លោក Zelenskyy បាននិយាយថា ត្រូវដើរចេញពីស្រមោលក្នុងការសម្រេចចិត្តដ៏រឹងមាំដើម្បីចាត់វិធានការ និងមិនរង់ចាំដល់ខែវិច្ឆិកា ឬខែផ្សេងទៀតឡើយ។ យើងត្រូវតែរឹងមាំ និងគេចចេញភាពមិនចុះសម្រុងគ្នា។ ថ្លែងក្នុងទីក្រុងវ៉ាស៊ីនតោន បួនខែមុនការបោះឆ្នោត ហ៊ុមព័ទ្ធដោយភាពមិនច្បាស់លាស់ថ្មី បន្ទាប់ពីការជជែកដេញដោលមិនល្អរបស់លោកប្រធានាធិបតី Joe Biden លោកបានសំដៅលើសាររបស់លោកទៅកាន់គណបក្សសាធារណរដ្ឋ ដែលមេដឹកនាំរបស់អង្គការ NATO រំពឹងថា បក្សនេះអាចឈ្នះតំណែងប្រធានាធិបតីក្នុងការបោះឆ្នោតឆ្នាំនេះ។ លោក Zelenskyy បានបន្ថែមថា ប្រធានាធិបតីសហរដ្ឋអាមេរិក ត្រូវតែលុបបំបាត់ភាពមិនចុះសម្រុងក្នុងការការពារលទ្ធិប្រជាធិបតេយ្យ ក៏ដូចជាទប់ទល់នឹងប្រធានាធិបតីរុស្ស៊ី Vladimir Putin៕

អេហ្ស៊ីប៖ ការចរចាកំពុងដំណើរការជាមួយលីបង់ និងអ៊ីស្រាអែល ដើម្បីបញ្ចៀសការប្រឈមមុខដាក់គ្នា

2024/07/11 10:43:07 am        186
រដ្ឋមន្ត្រីការបរទេសអេហ្ស៊ីប បាននិយាយកាលពីថ្ងៃពុធ ទី១០ កក្កដា ថា ការចរចា កំពុងដំណើរការជាមួយភាគីប្រទេសលីបង់ និងអ៊ីស្រាអែល ដើម្បីបញ្ចៀសការជាប់ពាក់ព័ន្ធដោយផ្ទាល់ទាំងអស់ក្នុងការប្រឈមមុខដាក់គ្នា។នៅក្នុងសន្និសីទសារព័ត៌មានរួមជាមួយសមភាគីប្រទេសហ្ស៊កដានី រដ្ឋមន្ត្រីការបរទេសអេហ្ស៊ីប លោក បាដ អាប់ដែលឡាតទី(Badr Abdelatty) បាននិយាយថា ជំនួបកាលពីនាពេលថ្មីៗនេះ មានគោលបំណងបញ្ឈប់ «សេណារីយ៉ូដ៏ធ្ងន់ធ្ងរ» នៅលើសមរភូមិប្រទេសលីបង់។ក្រុមហេសបូឡា បានចាប់ផ្តើមការបាញ់ផ្លោងទៅលើគោលដៅរបស់អ៊ីស្រាអែល នៅតាមព្រំដែន ដើម្បីគាំទ្រដល់ប៉ាឡេស្ទីន បន្ទាប់ពីក្រុមហាម៉ាស់ដែលជាសម្ព័ន្ធមិត្តរបស់ខ្លួន បានបើកការវាយប្រហារ កាលពីថ្ងៃទី ៧ ខែតុលា ទៅលើអ៊ីស្រាអែល ដែលបង្កឱ្យមានសង្រ្គាមនៅតំបន់ហ្កាហ្សា។ក្រុមនេះ បានចាត់ទុកការវាយប្រហាររបស់ខ្លួនម្តងហើយម្តងទៀតថាជា «សមរភូមិគាំទ្រ» ក្នុងគោលបំណងធ្វើឲ្យធនធានយោធារបស់អ៊ីស្រាអែលចេញឆ្ងាយពីតំបន់ហ្កាហ្សា និងគាំទ្រប៉ាឡេស្ទីន។ប្រជាជនអ៊ីស្រាអែល និងលីបង់ រាប់ម៉ឺននាក់ត្រូវបានបង្ខំឱ្យជម្លៀសខ្លួនចេញពីតំបន់នៅជុំវិញព្រំដែនរវាងប្រទេសទាំងពីរ ហើយអ្នកសង្កេតការណ៍អន្តរជាតិ បានព្រមានក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះអំពីហានិភ័យនៃជម្លោះកាន់តែរីកធំ។

នាវាពិឃាតកងទ័ពជើងទឹកជប៉ុន ចូលក្នុងដែនទឹកចិន ក្បែរកោះតៃវ៉ាន់ ដែលធ្វើឱ្យក្រុងប៉េកាំង ព្រួយបារម្ភ

2024/07/11 10:37:42 am        180
ប្រព័ន្ធផ្សព្វផ្សាយជប៉ុនបានរាយការណ៍កាលពីយប់ថ្ងៃពុធ (១០ កក្កដា) ថា នាវាពិឃាតរបស់កងទ័ពជើងទឹកជប៉ុនមួយគ្រឿង បានចូលទៅក្នុងដែនទឹករបស់ប្រទេសចិន នៅជិតកោះតៃវ៉ាន់ កាលពីដើមខែនេះ ដោយមិនជូនដំណឹងដល់ចិន និងបង្កឱ្យមាន «ក្តីបារម្ភយ៉ាងធ្ងន់ធ្ងរ» ពីទីក្រុងប៉េកាំង។ទីភ្នាក់ងារសារព័ត៌មាន ខ្យូដូ (Kyodo) បាននិយាយដោយដកស្រង់ប្រភពការទូតថា នាវាពិឃាតរបស់កងកម្លាំងស្វ័យការពារដែនសមុទ្រជប៉ុន ស៊ូហ្ស៊ូសុគិ (Suzutsuki) បានធ្វើដំណើរចូលទៅក្នុងដែនទឹករបស់ប្រទេសចិន ពីខេត្ត ជឺជាំង (Zhejiang) កាលពីថ្ងៃទី០៤ ខែកក្កដា ជាទីដែលចិនបានប្រកាសថាខ្លួននឹងធ្វើសមយុទ្ធកងទ័ពជើងទឹក។ទូរទស្សន៍ NTV បានរាយការណ៍ដោយដកស្រង់ប្រភពពីក្រសួងការពារជាតិជប៉ុនថា នាវា ស៊ូហ្ស៊ូសុគិ ដែលមានភារកិច្ចត្រួតពិនិត្យសមយុទ្ធមីស៊ីលរបស់ចិន នៅសមុទ្រចិនខាងកើត ភាគខាងជើងនៃកោះតៃវ៉ាន់ បានចូលទៅក្នុងដែនទឹកនោះដោយមិនជូនដំណឹងដល់ប្រទេសចិន។ សារព័ត៌មានក្យូដូបាននិយាយថា នាវាពិឃាតបានធ្វើដំណើរក្នុងចម្ងាយ ២២ គីឡូម៉ែត្រពីឆ្នេរសមុទ្រ ជឺជាំង ប្រហែល ២០ នាទី បើទោះបីជាមានការព្រមានពីនាវាចិនក៏ដោយ ហើយទីក្រុងប៉េកាំង បានសម្តែងនូវ «ការព្រួយបារម្ភយ៉ាងខ្លាំង» ដល់ទីក្រុងតូក្យូ។សារព័ត៌មានដដែលនោះបានបន្ថែមថា ក្រសួងការពារជាតិជប៉ុន បានបើកការស៊ើបអង្កេតមួយដោយធ្វើការសាកសួរកាពីទែននាវាពិឃាត ស៊ូហ្ស៊ូសុគិ ហើយចេតនារបស់នាវិកក្នុងបើកចូលដែនទឹកចិននេះនៅតែមិនច្បាស់លាស់៕

ហុងគ្រី មើលឃើញឱកាសសន្តិភាពសម្រាប់អ៊ុយក្រែន ប្រសិនបើលោក Trump ឈ្នះឆ្នោត

2024/07/11 10:33:08 am        189
រដ្ឋមន្ត្រីការបរទេសប្រទេសហុងគ្រី លោក ភីតធើ ហ្ស៊ីចាតូ (Peter Szijjarto) បាននិយាយកាលពីថ្ងៃពុធ (១០ កក្កដា) ថា ប្រទេសហុងគ្រី មើលឃើញថាលទ្ធភាពនៃការវិលត្រឡប់គ្រប់គ្រងតំណែងរបស់អតីតប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) គឺជា «ឱកាសសន្តិភាព» នៅអ៊ុយក្រែន ខណៈសម្ព័ន្ធមិត្តអង្គការណាតូ ភាគច្រើនសង្ឃឹមថានឹងផ្ញើសារយ៉ាងម៉ឺងម៉ាត់ចំពោះការគាំទ្រដល់ទីក្រុងគីវ។នាយករដ្ឋមន្ត្រីហុងគ្រី លោក វីកទ័រ អ័បាន (Viktor Orban) បានទៅបំពេញទស្សនកិច្ចនៅទីក្រុងមូស្គូ កាលពីសប្តាហ៍មុន នៅក្នុងអ្វីដែលលោកហៅថាបេសកកម្មសន្តិភាព ប៉ុន្តែគំនិតផ្តួចផ្តើមនេះបានធ្វើឱ្យសម្ព័ន្ធមិត្តណាតូមួយចំនួនខឹងសម្បារ ដោយនិយាយថា ដំណើរនេះបានផ្តល់ភាពស្របច្បាប់ដល់ការទាមទាររបស់ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន (Vladimir Putin) លើទឹកដីអ៊ុយក្រែន ដែលខ្លួនបានរឹបអូសចាប់តាំងពីប្រតិបត្តការយោធាឆ្នាំ២០២២។នៅក្នុងបទសម្ភាសន៍ជាមួយរ៉យទ័រ ក្នុងទីក្រុងវ៉ាស៊ីនតោន លោក ហ្ស៊ីចាតូ បាននិយាយថា គោលបំណងរបស់ហុងគ្រី គឺដើម្បីបញ្ចប់សង្រ្គាមតាមរយៈការចរចាសន្តិភាពដែលពាក់ព័ន្ធទាំងរុស្ស៊ី និងអ៊ុយក្រែន។ លោកនិយាយថា «យើងគិតថាគួរតែមានឥទ្ធិពលពីខាងក្រៅដ៏ខ្លាំងក្លាដើម្បីបង្ខំឱ្យភាគីជម្លោះចរចាគ្នា។ នោះមានតែលោក Trump ទេដែលអាចធ្វើបាន ប្រសិនបើលោកជាប់ឆ្នោត»។លោក Trump បាននិយាយថាលោកនឹងបញ្ចប់សង្រ្គាមយ៉ាងឆាប់រហ័ស ប៉ុន្តែមិនបានផ្តល់នូវផែនការលម្អិតថាធ្វើបែបណាទើបអាចសម្រេចបាននូវរឿងនោះទេ ប៉ុន្តែសារព័ត៌មានរ៉យទ័រ បានរាយការណ៍កាលពីខែមុនថា ទីប្រឹក្សារបស់អតីតប្រធានាធិបតីរូបនេះ បានបង្ហាញផែនការបញ្ចប់សង្រ្គាមដោយផ្នែក ដោយលក្ខខណ្ឌកាត់ផ្ដាច់ជំនួយនាពេលអនាគតដល់ទីក្រុងគីវ ប្រសិនបើអ៊ុយក្រែន មិនចូលរួមក្នុងកិច្ចចរចាសន្តិភាព៕

ចិនប្រឆាំងចំពោះសម្ព័ន្ធយោធាណាតូ ដែលបង្កជម្លោះ និងការប្រឈមដាក់គ្នានៅអាស៊ី-ប៉ាស៊ីហ្វិក

2024/07/11 10:08:01 am        162
ក្រសួងការបរទេសចិនកាលពីថ្ងៃពុធសប្ដាហ៍នេះ បាននិយាយថា ប្រទេសចិនប្រឆាំងចំពោះការបង្កជម្លោះឬការប្រឈមដាក់គ្នាពីសំណាក់អង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (NATO) នៅក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក។នៅឯសន្និសីទសារព័ត៌មានប្រចាំថ្ងៃ លោក លីន ជៀន (Lin Jian) អ្នកនាំពាក្យក្រសួងខាងលើបាននិយាយថា យើងប្រឆាំងយ៉ាងម៉ឺងម៉ាត់ចំពោះសកម្មភាពហួសព្រំដែនរបស់ណាតូ ក្នុងនាមជាសម្ព័ន្ធមិត្តការពារក្នុងតំបន់ ហើយបានលូកចូលមកដល់តំបន់អាស៊ី-ប៉ាស៊ីហ្វិក ដើម្បីបង្កជម្លោះ និងការប្រឈមដាក់គ្នា និងធ្វើឱ្យប៉ះពាល់ដល់ភាពរ៉ុងរឿង និងស្ថិរភាពក្នុងតំបន់ ។ លោក Lin បាននិយាយថា យើងណែនាំឲ្យអង្គការណាតូធ្វើបន្ថែមទៀតសម្រាប់សន្តិភាព ស្ថិរភាព និងសន្តិសុខពិភពលោក។អ្នកនាំពាក្យរូបនេះបានធ្វើអត្ថាធិប្បាយនៅពេលត្រូវបានសួរអំពីការរំពឹងទុករបស់ចិនសម្រាប់កិច្ចប្រជុំកំពូលខួបលើកទី ៧៥ ឆ្នាំ របស់សម្ព័ន្ធយោធាណាតូនៅទីក្រុងវ៉ាស៊ីនតោនឌីស៊ី ចាប់ពីថ្ងៃអង្គារដល់ថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ៕

ប្រជាប្រិយភាពរបស់លោក Biden បានធ្លាក់ចុះច្រើនជាងការរំពឹងទុក បន្ទាប់ពីការជជែកដេញដោលទល់នឹងលោក Trump

2024/07/11 09:57:28 am        267
ប្រជាប្រិយភាពរបស់លោក Biden បានធ្លាក់ចុះខ្លាំងជាងការរំពឹងទុកបន្ទាប់ពីការជជែកដេញដោលទល់នឹងលោក Donald Trump ខណៈលោកស្រី Kamala Harris អនុប្រធានាធិបតី និងអាចជាអ្នកជំនួសតំណែងប្រធានាធិបតីដ៏លេចធ្លោរ ប្រសិនបើគណបក្សប្រជាធិបតេយ្យប្តូរបេក្ខជន ទទួលបានលទ្ធផលការយល់ឃើញខុសគ្នា ក្នុងករណីកំណត់ឲ្យទប់ទល់នឹងលោកTrump។ ទាំងនោះគឺជាការពិតដ៏សំខាន់ៗរបស់អ្នកវិភាគពីការស្ទង់មតិថ្មីជិតពីរសប្តាហ៍បន្ទាប់ពីការជជែកដេញដោល ខណៈលោក Biden បានបន្តប្រឆាំងនឹងការអំពាវនាវឱ្យបោះបង់ចោលការប្រកួតប្រជែងណាណត្តិថ្មីពីក្នុងបក្សរបស់លោក ហើយប្រជាជនអាមេរិកភាគច្រើននិយាយថាលោកគួរតែបោះបង់ដោយសារតែបារម្ភអំពីវ័យ និងសុខភាពរបស់លោក។ លោក ម៉ាក មួរ៉េ(Mark Murray) និពន្ធនាយកសារព័ត៌មានខាងនយោបាយជាន់ខ្ពស់នៅទូរទស្សន៍NBC News បានកត់សម្គាល់ថាប្រធានាធិបតីវ័យ៨១ ឆ្នាំកំពុងតាមពីក្រោយលោក Trump នៅក្នុងការស្ទង់មតិ ទាំងនៅក្នុងប្រទេស និង រដ្ឋដែលមានការប្រទាញប្រទង់គ្នា នៅមុនការជជែកដេញដោល ក្នុងទីក្រុងអាល្លង់តា កាលពីថ្ងៃទី២៧ខែមិថុនា។ នៅក្នុងការស្ទង់មតិដែលបានធ្វើឡើងចាប់តាំងពីពេលនោះមក លោក មួរ៉េ បានកត់សម្គាល់ថា លោកBiden កំពុងតាមពីក្រោយ មួយទៅពីរពិន្ទុបន្ថែមទៀតនៅក្នុងការស្ទង់មតិមួយចំនួន ប៉ុន្តែការស្ទង់មតិនេះ នៅតែអាចមានកែប្រួល។ តាមការស្ទង់មតិបង្ហាញថា លោក Biden មានសន្ទុះគាំទ្រចាញ់លោក Trump ពោលគឺ លោក Trump ទទួលបានការគាំទ្រ៤៦% ហើយលោក Biden ទទួលបាន៤៣%៕

សម្ដេចតេជោជួបសំណេះសំណាលជាមួយមន្ត្រីដឹកនាំវ័យក្មេងគណបក្សជាប់ព្រំដែនកម្ពុជា-វៀតណាម-ឡាវ

2024/07/10 03:39:26 pm        354
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា អញ្ជើញ​ជួប​សំណេះ​សំណាល​ជាមួយ សិក្ខាកាមកម្មវិធីបណ្តុះប​ណ្តាល​មន្ត្រី​ដឹក​នាំ​វ័យ​ក្មេង​គណបក្ស​ជាប់​ព្រំដែន កម្ពុជា-វៀតណាម-ឡាវ នៅវិមាន៧មករា ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៤។ការជួបសំណេះសំណាលនាពេលនេះ គឺបាន​បញ្ជាក់​យ៉ាង​ច្បាស់​អំពី​ការ​យក​ចិត្ត​ទុក​ដាក់​ដ៏ខ្ពង់​ខ្ពស់​របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ចំ​ពោះ​វគ្គ​បណ្តុះបណ្តាលថ្នាក់ដឹកនាំវ័យក្មេងគណបក្សជាប់ព្រំដែន កម្ពុជា-ឡាវ-វៀតណាម និង​សិក្ខា​កាម​ ក៏ដូចជាធ្វើឱ្យទំនាក់ទំនងមិត្តភាព សាមគី្គភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការ​គ្រប់​ជ្រុង​ជ្រោយ​ រឹងមាំ យូរអង្វែងរវាងគណបក្សនៃប្រទេសទាំងបី កម្ពុជា ឡាវ ​និង​វៀតណាម​កាន់​តែ​ប្រសើរ​ឡើង​ថែមទៀត។សូមបញ្ជាក់ថា តាមការឯកភាពគ្នាជាឯកច្ឆ័ន ពីប្រមុខដឹកនាំនៃគណៈបក្សទាំងបី គឺសម្ដេចអគ្គ​មហា​សេនា​បតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ឯកឧត្តម ថងលុន ស៊ីសូលីត អគ្គ​លេខាធិការបក្សប្រជាជនបដិវត្តន៍ឡាវ និងឯកឧត្តម ង្វៀន ហ្វូជុង អគ្គ​លេខា​ធិការ​មជ្ឈិម​បក្ស​កុម្មុយ​និស្តវៀតណាម កាលពីថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ ២០២១ គណបក្សប្រជាជន​កម្ពុជា​រៀបចំ​វគ្គ​បណ្ដុះ​បណ្ដាល​ថ្នាក់ដឹកនាំវ័យក្មេងគណបក្ស ខេត្តជាប់ព្រំដែន នៃប្រទេសទាំងបី ជាលើក​ទី២​ នៅ​ព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី១ដល់ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៤។វគ្គបណ្តុះ​បណ្តាលថ្នាក់ដឹកនាំវ័យក្មេងគណបក្សជាប់ព្រំដែន កម្ពុជា-ឡាវ-វៀតណាម ដើរតួនាទី​យ៉ាង​សំខាន់​ក្នុងការបណ្តុះថ្នាលយុវជនឆ្នើម ដើម្បីចូលរួម​កាន់​តែ​សកម្មថែម​ទៀត​ក្នុង​ការ​អភិវឌ្ឍ​ប្រទេសជាតិ និងពង្រឹងចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការ ដើម្បី​វឌ្ឍនភាព​ និង​វិបុលភាពសម្រាប់ប្រជាជននៃប្រទេសយើងទាំងបី និងបណ្តា​ប្រទេស​ក្នុង​មហា​អនុ​តំបន់​ទន្លេ​មេគង្គ ទទួលបានបទពិសោធន៍ពីវគ្គបណ្តុះបណ្តាលថ្នាក់ដឹកនាំវ័យក្មេង និង​បាន​ឃើញ​ជាក់​ស្តែង​នូវ​សមិទ្ធ​ផលសង្គមជាតិ។នៅចុងបញ្ចប់នៃកិច្ចជួបសំណេះសំណាល សម្ដេចតេជោ ប្រធានគណបក្សប្រជាជនកម្ពុជា បាន​អញ្ជើញ​ថតរូបអនុស្សាវរីយ៍ជាមួយ សិក្ខាកាមនៃប្រទេសទាំង៣ ប្រកប​ដោយ​បរិយាកាស​សប្បា​យ​រីករាយ​៕

សម្តេចធិបតី និងលោកជំទាវបណ្ឌិត បន្តឧបត្ថម្ភស្បៀងអាហារ ជូនដល់តំបន់ប្រតិបត្តិការសឹករងកំពង់ធំ យោធិភូមិភាគទី៤

2024/07/10 01:56:00 pm        106
កំពង់ធំ ៖ នាថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តមនាយឧត្តមសេនីយ៍ គឹម ប៊ុនថាន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បាននាំយកស្បៀងអាហារ និងគ្រឿងឧបភោគបរិភោគ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ទៅប្រគល់ជូនតំបន់ប្រតិបត្តិការសឹករងកំពង់ធំ យោធភូមិភាគទី៤ កងទ័ពជើងគោក ដើម្បីធ្វើសកម្មភាពមនុស្សធម៌ចែកជូនដល់អតីតយុទ្ធជន គ្រួសារយោធិន និងប្រជាពលរដ្ឋក្នុងមូលដ្ឋានដែលមានការខ្វះខាត និងជួបគ្រោះមហន្តរាយផ្សេងៗ តាមរយៈឧត្ដមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ។ 

ឯកឧត្តម លឹម ស៊ីដេនីន ចុះពិនិត្យទីតាំងសម្រាប់ត្រៀមរៀបចំពិធីប្រសិទ្ធនាមឈ្មោះផ្លូវ មហាវិថី ស៊ី ជីនពីង ដែលគ្រោងនឹងប្រព្រឹត្តទៅនាពេលឆាប់ៗខាងមុខនេះ

2024/07/10 01:47:32 pm        249
ភ្នំពេញ៖ នាព្រឹកថ្ងៃពុធ ទី១០ ខែកក្កដា ឆ្នាំ២០២២ ឯកឧត្តម លឹម ស៊ីដេនីន រដ្ឋលេខាធិការ ក្រសួង​សាធារណការ និងដឹកជញ្ជូន បានអញ្ជើញ​ចុះ​ពិនិត្យ​ទីតាំង​សម្រាប់​ត្រៀម​រៀបចំ​ពិធី​ប្រសិទ្ធ​នាម​ឈ្មោះផ្លូវ មហាវិថី ស៊ី ជីនពីង ដឹកនាំដោយ ឯកឧត្តមសន្ដិបណ្ឌិត យូ ស៊ុនឡុង រដ្ឋមន្ដ្រី​ប្រតិភូ​​អមនាយករដ្ឋមន្ដ្រី និងជានាយករងខុទ្ទកាល័យសម្ដេចមហាបវរធិបតីនាយករដ្ឋមន្ដ្រី ដោយ​មាន​ការចូលរួមផងដែរពីអាជ្ញាធរមានសមត្ថកិច្ច រួមទាំងមន្ត្រីជំនាញពាក់ព័ន្ធក្នុងគម្រោង ក្នុង​គោល​បំណង​ធានាឱ្យដំណើរការកម្មវិធីខាងលើអាចប្រព្រឹត្តទៅបានយ៉ាងរលូនតាមផែនការ ដែល​បាន​គ្រោង​ទុក។ពិធីប្រសិទ្ធនាមឈ្មោះផ្លូវនេះ នឹងត្រូវរៀបចំឡើង​ក្នុង​ឱកាស​អបអរ​សាទរ​ខួប​អនុស្សាវរីយ៍​ លើក​ទី​៦៦ នៃការបង្កើតទំនាក់ទំនងការទូតរវាងកម្ពុជា-ចិន ដែលគ្រោងប្រព្រឹត្តទៅនៅថ្ងៃទី១៩ កក្កដា ២០២៤ ក្រោមអធិបតីភាព ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍កម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រកម្ពុជា។បន្ទាប់​ពីបានចុះពិនិត្យរួចរាល់ ឯកឧត្តមរដ្ឋមន្ត្រីប្រតិភូ បានសម្រេច​ជ្រើស​រើស​យក​ទីតាំង​សម្រាប់​រៀបចំ​ពិធី​ប្រសិទ្ធនាមឈ្មោះផ្លូវ មហាវិថី ស៊ី ជីនពីង នៅភូមិជម្ពូវ័ន្ត២ សង្កាត់ចោមចៅ៣ ខណ្ឌ​ពោធិ៍​សែនជ័យ រាជធានីភ្នំពេញ ស្ថិតនៅចំណុចរង្វង់មូល ក្បែរផ្លូវជាតិលេខ៤។ ថ្លែងក្នុង​ឱកាសចុះពិនិត្យនេះ ឯកឧត្តមរដ្ឋលេខាធិការ បានណែនាំឱ្យក្រុម​ការងារ​ទទួល​បន្ទុក​គ្រប់​ផ្នែក​ពាក់ព័ន្ធ​ត្រៀមរៀបចំបំពេញភារកិច្ចរបស់ខ្លួននីមួយៗឱ្យបានច្បាស់លាស់ និងសហការ​គ្នាឱ្យ​បា​ន​ជិតស្និទ្ធជាមួយគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ដើម្បីញ៉ាំងឱ្យ​ថ្ងៃ​ដំណើរ​ការ​ពិធី​ប្រសិទ្ធ​នាម​ឈ្មោះ​ផ្លូវ​នាឱកាសនោះអាចប្រព្រឹត្តទៅបានដោយរលូន ប្រកបដោយសុវត្ថិភាព និងប្រសិទ្ធភាពខ្ពស់៕

រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន ជំរុញឱ្យប្រជាជនខ្លួនទូទាំងអឺរ៉ុបចូលរួមក្នុងកងពលថ្មី

2024/07/10 01:04:23 pm        105
រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន លោក រ៉ូស្តេម អ៊ូមេរ៉ូវ (Rustem Umerov) បានជំរុញជនរួមជាតិរបស់ខ្លួននៅទូទាំងទ្វីបអឺរ៉ុប កាលពីថ្ងៃអង្គារ (០៩ កក្កដា) ឱ្យចុះឈ្មោះចូលរួមកងពលអ៊ុយក្រែន ដែលមានមូលដ្ឋាននៅប្រទេសជិតខាងប៉ូឡូញ ដោយពណ៌នាថាវាជាជំហានសំខាន់ក្នុងការកែលម្អការត្រៀមខ្លួនប្រយុទ្ធជាមួយនឹងជំនួយរបស់លោកខាងលិច។ការបង្កើតអង្គភាពនេះ ដែលជាផ្នែកមួយនៃកិច្ចព្រមព្រៀងសន្តិសុខជាមួយប៉ូឡូញ ហាក់ដូចជាមធ្យោបាយមួយដើម្បីបង្កើនជួរយោធារបស់អ៊ុយក្រែន ប្រឆាំងនឹងកងកម្លាំងរុស្ស៊ី ដ៏ច្រើនសន្ធឹកសន្ធាប់។ វិធានការនេះត្រូវបានប្រកាសដោយលោកប្រធានាធិបតី វ្ល៉ូឌីមី ហ្ស៊េឡិនស្គី (Volodymyr Zelenskiy) នៅក្នុងទីក្រុងវ៉ាសូវី កាលពីថ្ងៃចន្ទ។អ៊ុយក្រែនបានរៀបចំផែនការជាច្រើនដើម្បីរក្សា និងបង្កើនកម្រិតបុគ្គលិកនៅក្នុងកងកម្លាំងប្រដាប់អាវុធរបស់ខ្លួន រួមទាំងការអនុម័តច្បាប់ស្តីពីការចល័តក្នុងខែមេសា ដែលកាត់បន្ថយអាយុបម្រើការមកត្រឹម ២៥ ឆ្នាំពីអាយុ ២៧ ឆ្នាំ និងបិទចន្លោះប្រហោងប្រឆាំងនឹងបុរសវ័យប្រយុទ្ធ ដែលគេចចេញពីសេចក្តីព្រាងច្បាប់នេះ។លោក អ៊ូមេរ៉ូវ បាននិយាយថា ផែនការនេះក៏នឹងផ្តល់ឱ្យទាហានអ៊ុយក្រែននូវសមត្ថភាពយោធាផ្នែករឹងដ៏ទំនើប និងជឿនលឿនបំផុតដែលអាចរកបានពីដៃគូលោកខាងលិចរបស់ទីក្រុងគីវ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ប្រតិភូអនុព័ន្ធយោធាបរទេសបន្តចុះត្រួតពិនិត្យ តំបន់ប្រាសាទព្រះវិហារ និងតំបន់ជុំវិញដែលជាសម្បត្តិបេតិកភណ្ឌពិភពលោកដ៏មានតម្លៃបំផុតរបស់មនុស្សជាតិ ដែលរងការខូចខាតយ៉ាងដំណំ
03/05/2026 09:03 PM
ពលរដ្ឋអ៊ីរ៉ង់រៀបរាប់ពីជីវិតក្រោមការវាយប្រហាររបស់អាមេរិក-អ៊ីស្រាអែលថា រាល់ថ្ងៃមានអារម្មណ៍ដូច ១ខែ
03/05/2026 08:03 PM
ប្រភព៖ ទូកផ្ទុកគ្រឿងផ្ទុះរបស់អ៊ីរ៉ង់ ត្រូវបានប្រើកំណត់គោលដៅលើនាវាដឹកប្រេង ក្នុងដែនទឹកអ៊ីរ៉ាក់
03/05/2026 08:03 PM
IRGC បញ្ជាក់ថា បានកំណត់គោលដៅអាកាសយានដ្ឋាន Ben Gurion របស់អ៊ីស្រាអែល ដោយមីស៊ីល
03/05/2026 08:03 PM
យានដ្រូនវាយប្រហារមូលដ្ឋានទ័ពអាមេរិកនៅអ៊ីរ៉ាក់ ខណៈអ៊ីរ៉ង់វាយប្រហារទ្រព្យសកម្មទីក្រុងវ៉ាស៊ីនតោននៅអារ៉ាប់
03/05/2026 08:03 PM
អាស៊ែបៃហ្សង់ ប្ដេជ្ញាឆ្លើយតប ក្រោយមនុស្ស ៤នាក់រងរបួស ដោយសារយានដ្រូនរបស់អ៊ីរ៉ង់
03/05/2026 08:03 PM
ប្រធានក្រុមហេសបូឡា៖ ពួកយើងមិនចុះចាញ់ជាដាច់ខាត មិនសំខាន់ថាត្រូវពលីជីវិតបែបណានោះទេ
03/05/2026 08:03 PM
EU ព្រមានថា ឧបករណ៍ប្រឆាំងយានដ្រូនមានកម្រិត ខណៈរដ្ឋឈូងសមុទ្រតទល់នឹងការវាយប្រហាររបស់អ៊ីរ៉ង់
03/05/2026 08:03 PM
អេស្ប៉ាញនឹងបញ្ជូននាវាចម្បាំងទៅស៊ីប បន្ទាប់ពីមានការវាយប្រហារដោយយានដ្រូនរបស់អ៊ីរ៉ង់
03/05/2026 07:03 PM
ប្រធានគោលនយោបាយការបរទេស EU៖ បណ្តាប្រទេសឈូងសមុទ្រព្រួយបារម្ភពីហានិភ័យនៃសង្រ្គាមស៊ីវិលអ៊ីរ៉ង់
03/05/2026 07:03 PM