រាជរដ្ឋាភិបាលបន្តយកចិត្តទុកដាក់ជួយសង្គ្រោះប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់
អ្នកជំនាញសេដ្ឋកិច្ច៖ វេទិកាពាណិជ្ជកម្មស្វាយចន្ទី និងម្រេច នឹង​ជួយ​បើក​ទីផ្សារ​ពីរ​ច្រក​សម្រាប់​កសិករ
ក្រុមអាជីវករ៖ ការគាំទ្រផលិតផលក្នុងស្រុក គឺ​ជា​កម្លាំង​ចលករ​រុញ​ច្រាន​សេដ្ឋកិច្ច​ជាតិ​ឱ្យ​កាន់​តែ​រឹងមាំ
កម្ពុជា-អាល្លឺម៉ង់ ប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការកសិកម្ម ឆ្ពោះទៅខួបទំនាក់ទំនងការទូត លើកទី៦០

សេដ្ឋកិច្ច និង កសិកម្ម

សាជីវកម្មធានាឥណទាន ផ្តល់ការធានាឥណទានដល់ អាជីវកម្មមានទឹកប្រាក់ ១៣០ លានដុល្លារ

2023/07/19 09:57:41 pm        283
ភ្នំពេញ៖ សាជីវកម្មធានាឥណទានកម្ពុជា បានផ្តល់ការធានាឥណទានទំហំទឹកប្រាក់កម្ចីប្រហាក់​ប្រហែល ១៣២ លានដុល្លារ ជូនដល់ជាង​ ១ ៥០០ ក្រុមហ៊ុន/អាជីវកម្ម ដែលគ្មានលទ្ធភាពដាក់​ទ្រព្យបញ្ចាំ ដើម្បីទទួលបាននូវកម្ចី សម្រាប់ស្តារ និងពង្រីកអាជីវកម្មក្នុង និងក្រោយដំណាក់កាល​រីករាលដាល​ជំងឺកូវីដ១៩។តាមព្រឹត្តិបត្រវឌ្ឍនភាពនៃការធានាឥទានរបស់សាជីវកម្មធានាឥណទានកម្ពុជាបង្ហាញថា មានអាជីវកម្ម សរុបចំនួន ក្រុមហ៊ុន ១ ៥៦៦ ទទួលបានការធានាឥណទានពីសារជីវកម្មធានា​ឥណទានកម្ពុជា ដែលស្មើនឹងទឹកប្រាក់ធានាសរុបចំនួនជិត ១៣២លានដុល្លារ ក្នុងនោះប្រភេទអាជីវកម្មខ្នាតមីក្រូ តូច និងមធ្យម ​មានចំនួន ១ ៤៣២ ក្រុមហ៊ុន និងអាជីវកម្មខ្នាតធំ​ចំនួន ១៣៤ ក្រុមហ៊ុន។ ទន្ទឹមនេះ ក្នុងចំណោម ក្រុមហ៊ុនអាជីវកម្មទាំងអស់ មានក្រុមហ៊ុនគ្រប់គ្រងដោយស្ត្រីចំនួន ៦៤០ ក្រុមហ៊ុន និង ក្រុមហ៊ុនប្រភេទកម្ចីមានទ្រព្យធានា ៦៤២ ក្រុមហ៊ុន និង ក្រុមហ៊ុនប្រភេទកម្ចីគ្មានទ្រព្យបញ្ចាំចំនួន ៩២៦ ក្រុមហ៊ុន។របាយការណ៍ដដែលបន្តថា គោលបំណងកម្ចីក្រោមការធានាឥទានរបស់សាជីវកម្មធានាឥណទានកម្ពុជា សម្រាប់ជាទុនបង្វិល មាន ១ ២០១ ក្រុមហ៊ុន/អាជីវកម្ម សម្រាប់វិនិយោគពង្រីកអាជីវកម្ម ៣៦០ និងពង្រីកអាជីវកម្ម គម្រោង FGS ចំនួន៥។​សូមជម្រាបថា សាជីវកម្មធានាឥណទានកម្ពុជា គឺជាស្ថាប័នធានាឥណទានដំបូងបង្អស់នៅកម្ពុជា ដែលត្រូវបានបង្កើតឡើង នៅខែសីហា ឆ្នាំ២០២០ នៅក្នុងអំឡុងពេលវិបត្តិជំងឺកូវីដ១៩ កំពុងវាយលុកយ៉ាងខ្លាំងលើកម្ពុជា ក្រោមការប្តេជ្ញាខ្ពស់របស់រាជរដ្ឋាភិបាល​ ក្នុងការដាក់ឱ្យ​ដំណើរការ​គម្រោងធានាឥណទានឱ្យបានទាន់ពេលវេលា ដើម្បីគាំទ្រដល់ការស្តារ និងការធានា​និរន្តភាព​របស់ក្រុមហ៊ុនអាជីវកម្មក្នុងស្រុក​៕អត្ថបទ៖ វណ្ណៈ

ក្រុមហ៊ុន Twitter ត្រូវបានប្តឹងម្តងទៀតជុំវិញប្រាក់សំណង និងភាពអយុត្តិធម៌ អំឡុងការកាត់បុគ្គលិក

2023/07/19 09:11:17 pm        288
អាមេរិក៖ ក្រុមហ៊ុន Twitter កាលពីថ្ងៃអង្គារបានទទួលរងដោយបណ្តឹងជាលើកទី២នៅខែនេះ ដើម្បីទាមទាថា ក្រុមហ៊ុនជាប់ជំពាក់ចំនួន៥០០លានដុល្លារក្នុងសំណងក្រោយឈប់ធ្វើការចំពោះអតីតបុគ្គលិក ជាករណីចុងក្រោយដែលមានជាបន្តបន្ទាប់ ដែលកើតឡើងពីការទទួលយករបស់លោក Elon Musk នូវក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយសង្គម។ សកម្មភាពដែលបានស្នើឡើង ត្រូវបានប្តឹងនៅតុលាការសហព័ន្ធទីក្រុង Delaware ដោយអតីតវិស្វករជាន់ខ្ពស់ក្រុមហ៊ុន Twitter លោក Chris Woodfield ដែលបានចោទប្រកាន់ថា ក្រុមហ៊ុន បានដាក់គោលដៅលើបុគ្គលិកចាស់សម្រាប់ការកាត់រំសាយ ជាការអះអាងមួយដែលពុំត្រូវបានធ្វើឡើងនៅក្នុងករណីនៅសល់ដ៏ទៃទៀតឡើយ។លោក Woodfield ដែលបានបម្រើការឲ្យក្រុមហ៊ុន Twitter នៅក្រៅទីក្រុង Seattle និយាយថា ក្រុមហ៊ុន បានប្រាប់បុគ្គលិកដដែលៗថា ពួកគេនឹងទទួលបានប្រាក់ខែ២ខែ និងប្រាក់ត្រូវបង់ដ៏ទៃទៀត ប្រសិនបើពួកគេត្រូវបានកាត់រំសាយ ប៉ុន្តែនេះ លោក និងបុគ្គលិកដ៏ទៃទៀត ពុំបានទទួកប្រាក់នោះទេ។ក្រុមហ៊ុន Twitter បានកាត់រំសាយ កម្លាំងការងាររបស់ខ្លួន ជាងពាក់កណ្តាល ជាវិធានការកាត់បន្ថយការចំណាយ បន្ទាប់ពីលោក Musk បានទទួលយកក្រុមហ៊ុនកាលពីខែតុលារ។ បណ្តឹងដូចគ្នានេះ ត្រូវបានប្តឹងកាលពីសប្តាហ៍មុន នៅក្នុងតុលាការសហព័ន្ធរដ្ឋកាលីហ្វរនីញ៉ា ដោយអះអាងថា ក្រុមហ៊ុន Twitter ជំពាក់ប្រាក់អតីតបុគ្គលិក ជាង៥០០លានដុល្លារ ក្នុងការកាត់រំសាយបុគ្គលិក។ ក្រុមហ៊ុន Twitter ពុំបានឆ្លើយតបចំពោះបណ្តឹងនោះទេ ដែលបញ្ជាក់ថាក្រុមហ៊ុន បំពានច្បាប់សហព័ន្ធ ដែលត្រូវធ្វើឲ្យស្របច្បាប់ផែនការអត្ថប្រយោជន៍របស់បុគ្គលិក ដែលពុំបានអនុវត្តតាមលក្ខខណ្ឌនៃផែនការកាត់រំសាយ ដែលបានបង្កើតឡើងមុនពេលលោក Musk ទទួលយកក្រុមហ៊ុន៕

វៀតណាមអនុម័តផែនការតម្លៃ៣១.៧ ពាន់លានដុល្លារដើម្បីពង្រីកសមត្ថភាពស្តុកប្រេង នៅឆ្នាំ២០៣០

2023/07/19 07:38:16 pm        263
វៀតណាម៖ ប្រទេសវៀតណាម បានអនុម័តផែនការមួយដើម្បីពង្រីកសមត្ថភាពស្តុកប្រេងឥន្ធនៈរបស់ខ្លួន នៅត្រឹមឆ្នាំ២០៣០ ជាមួយនឹងការវិនិយោគរហូតដល់៣១,៧ពាន់លានដុល្លារ។ យោងតាមផែនការដែលត្រូវបានចុះហត្ថលេខាដោយលោក Tran Hong Ha ( ត្រឹង ហុង ហា) ឧបនាយករដ្ឋមន្ត្រីបានឲ្យដឹងកាលពីថ្ងៃអង្គារថា ការវិនិយោគនឹងបង្កើនសមត្ថភាពស្តុកទុកប្រេងឥន្ធនៈចម្រាញ់រួច និងប្រេងឆៅរបស់ប្រទេស រហូតដល់៧៥ ទៅ៨០ថ្ងៃនៃការនាំចេញសរុប។

វិស័យមីក្រូហិរញ្ញវត្ថុ មានសុខភាពល្អប្រសើរ ទោះបីមានឥណទានមិនដំណើរការកើនឡើង

2023/07/19 06:12:41 pm        308
ភ្នំពេញ៖ អ្នកជំនាញហិរញ្ញវត្ថុ មើលឃើញថា នៅក្នុងឆ្នាំ ២០២៣ នេះ ត្បិតការផ្តល់ឥណទាន ឬប្រាក់កម្ចីមិនដំណើរការ នៅក្នុងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អាចនឹងកើនឡើងក្នុងរង្វង់ប្រមាណជិត ៤ ភាគរយ វិស័យមីក្រូហិរញ្ញវត្ថុក្នុងពេលបច្ចុប្បន្ន មានសុខភាពល្អប្រសើរ។លោក សុខ វឿន ប្រធានក្រុមប្រឹក្សាភិបាលសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា លើកឡើងនៅក្នុងកិច្ច​សម្ភាសន៍ជាមួយសារព័ត៌មាន ស្តីពីកិច្ចប្រតិបត្តិការអាជីវកម្ម និងការផ្តល់ឥណទាន របស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ថា នៅក្នុងឆមាសទី១ ឆ្នាំ ២០២៣ ការផ្តល់ឥណទាន របស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុជូនអតិថិជន មា​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​នផលប័ត្រឥណទានកំណើនកើនក្នុងរង្វង់ប្រមាណ ៤ ភាគរយ បើធៀបរយៈពេលដូចគ្នា ក្នុងឆ្នាំ ២០២២។ ចំពោះការកើនឡើងនេះ បង្ហាញឲ្យឃើញថា វិស័យមីក្រូហិរញ្ញវត្ថុក្នុងពេលបច្ចុប្បន្ន មានសុខភាពល្អប្រសើរជាធម្មតា លើកិច្ចដំណើរអាជីវកម្មផ្តល់សេវាហិរញ្ញវត្ថុជាផ្លូវការជូនដល់អតិថិជន។លោក សុខ វឿន បន្តថា នៅក្នុងបំណាច់ឆ្នាំ ២០២៣ នេះវិញ បើតាមការព្យាករណ៍ អាចនៅកើនឡើងបន្តិច បន្ទួចថែមទៀត តែការកើនឡើងនោះមិនប៉ះពាល់ដល់ប្រតិបត្តិការហិរញ្ញវត្ថុ របស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុឡើយ ពោលគឺវាស្ថិតនៅឆ្ងាយ ពីបន្ទាប់ក្រហមដែលត្រូវប្រកាសអាសន្ន។យោងតាមរបាយការណ៍ប្រចាំឆមាសទី ១ និងទិសដៅឆមាសទី ២ ឆ្នាំ ២០២២ របស់ធនាគារជាតិ​នៃកម្ពុជា ក្នុងនោះ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនៅកម្ពុជា បានផ្តល់ប្រាក់កម្ចីឥណទាន ក្នុងរង្វង់ ៨,៨ ពាន់លានដុល្លារ មានអតិថិជន ១,៩ លានគណនី។ ចំណែកនៅក្នុងឆមាសទី ១ ឆ្នាំ ២០២៣ នេះ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ បានផ្តល់ឥណទាន មានកំណើនកើនឡើងក្នុងរង្វង់ប្រមាណ ១ ៥០០ លានដុល្លារអាមេរិក បើធៀបរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២២ ៕អត្ថបទ៖ សុន រ៉ាឌី

កម្ពុជានាំទំនិញទៅប្រទេសសមាជិក RCEP មានទឹកប្រាក់ជាង ៤ពាន់លានដុល្លារ ក្នុងឆមាសទី១

2023/07/18 10:12:10 pm        323
ភ្នំពេញ៖ កម្ពុជាបាននាំចេញទំនិញមានតម្លៃជាង ពាន់លានដុល្លារទៅកាន់ប្រទេសសមាជិកកិច្ច​ព្រមព្រៀង​ភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP) ក្នុងឆមាសទី១ ឆ្នាំ២០២៣ ពោលគឺកើនឡើង ២៤ ភាគរយ​ធៀបនឹងរយៈពេលដូចគ្នា ឆ្នាំ២០២២។របាយការណ៍របស់ក្រសួងពាណិជ្ជកម្មចេញផ្សាយនៅថ្ងៃទី ១៨ ខែកក្កដា បានបង្ហាញថា ការនាំចូលរបស់កម្ពុជា ពីប្រទេស RCEP មានទឹកប្រាក់សរុប ​ជាង១០,៧ ពាន់លានដុល្លារអាមេរិក ថយចុះ ១៧ ភាគរយធៀបនឹងរយៈពេលដូចគ្នាឆ្នាំមុន។ទីផ្សារធំបំផុតសម្រាប់ការនាំចេញទៅទំនិញរបស់កម្ពុជា ​ក្នុងរយៈពេល៦ខែដំបូងឆ្នាំ២០២៣នេះ គឺ​ប្រទេសវៀតណាម ដោយមានទំហំទឹកប្រាក់នាំចេញ ១ ៤២៩ លានដុល្លារ ប្រទេសថៃ​ ៥២៧ លានដុល្លារ និងនិងប្រទេសសិង្ហបុរី ៤១៥លានដុល្លារ។RCEP បានចូលជាធរមាននៅថ្ងៃទី ១ ខែមករា ឆ្នាំ ២០២២ ដោយកិច្ចព្រមព្រៀងពាណិជ្ជកម្មដ៏ធំ​មួយនេះ ​មានប្រទេសចំនួន ១៥ នៅអាស៊ីប៉ាស៊ីហ្វិក រួមទាំងប្រទេសសមាជិកអាស៊ានចំនួន ១០ និងដៃគូពាណិជ្ជកម្មចំនួនប្រាំ គឺ ចិន ជប៉ុន កូរ៉េខាងត្បូង អូស្ត្រាលី ​និងនូវែលសេឡង់ ជាសមាជិក។ក្នុងនាមជាប្លុកពាណិជ្ជកម្មធំបំផុតរបស់ពិភពលោក RCEP មានទំហំអត្រាផលិតផលក្នុង​ស្រុក​សរុបជាង ២៦ពាន់ពាន់លានដុល្លារ ដែលតំណាងឱ្យប្រហែល ៣០ភាគរយនៃផលិតផលក្នុងស្រុក​សរុបពិភពលោក ២៨ ភាគរយនៃពាណិជ្ជកម្មពិភពលោក និងជាង៣២ ភាគរយនៃការវិនិយោគពិភពលោក។ឯកឧត្តម ប៉ែន សុវិជាតិ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យនៃក្រសួងពាណិជ្ជកម្ម ធ្លាប់បានលើក​ឡើងថា កម្ពុជា គឺជាខ្សែសង្វាក់ផ្គត់ផ្គង់មួយក្នុងចំណោមខ្សែសង្វាក់​ផ្គត់ផ្គង់នៅលើពិភពលោក ដូចជា ​ការនាំចេញ​សម្លៀកបំពាក់ ​ស្បែកជើង គ្រឿងអេឡិចត្រូនិក និងអគ្គិសនី និងកសិកម្ម ដែលជា​កត្តាចម្បងដែលជំរុញការនាំចេញទៅកាន់បណ្តាប្រទេស RCEP កើនឡើង។ឯកឧត្តម បានមានប្រសាសន៍ថា ​ចាប់តាំងពីចូលជាធរមានកាលពីដើមឆ្នាំមក ការនាំចេញរបស់​កម្ពុជា​ទៅទីផ្សារអន្តរជាតិ​ ជាពិសេសទៅប្រទេស RCEP ​បានកើនឡើងគួរឱ្យកត់សម្គាល់៕ អត្ថបទ៖ វណ្ណៈ

រដ្ឋមន្ត្រីកសិកម្មជួបសមាជិកសភាអាល្លឺម៉ង់ ដើម្បីលើកម្ពស់ដល់ការអភិវឌ្ឍវិស័យកសិកម្មនៅកម្ពុជា

2023/07/18 08:30:56 pm        310
ភ្នំពេញ៖ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងថ្នាក់ដឹកនាំ បានជួបពិភាក្សាការងារជាមួយ លោកបណ្ឌិត គ្រីសស្តប ហប់មែន (Dr. Christoph Hoffmann) សមាជិកសភាអាល្លឺម៉ង់ និងជាអនុប្រធានគណៈកម្មាធិការសហប្រតិបត្តិការសេដ្ឋកិច្ច និងអភិវឌ្ឍន៍ នៅទីស្តីការក្រសួង។ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅរសៀលថ្ងៃទី១៨ កក្កដា ឆ្នាំ២០២៣នេះ បានឲ្យ​ទូរទស្សន៍​ព័ត៌មាន ប៊ីធីវី ដឹងថា នៅក្នុងជំនួបនាឱកាសនេះ ឯកឧត្តមរដ្ឋមន្ត្រី បានលើកឡើង​មូលដ្ឋាន​ចាំបាច់​សម្រាប់ការអភវិឌ្ឍប្រទេស ​គឺសន្តិភាព និងស្ថិរភាពសង្គម ​ហើយក្នុងនាមប្រទេស​ប្រកាន់​លទ្ធិប្រជាធិបតេយ្យ គឺស្វាគមន៍ការចូលរួមគណបក្សនយោបាយនានា និងដៃគូអភិវឌ្ឍន៍ ដើម្បីការអភិវឌ្ឍប្រទេស។ សម្រាប់ប្រទេសកម្ពុជា ធ្លាប់ឆ្លងកាត់សង្គ្រាមស៊ីវិល ដែលបានបង្កឡើង​ដោយក្រុមជ្រុលនិយមនៃរបប ប៉ុល ពត ឬខ្មែរក្រហម បានបង្កនូវវិនាសកម្ម និងផលប៉ះពាល់​យ៉ាងខ្លាំង​ដល់ការអភវិឌ្ឍ ដូច្នេះយើងការពារមិនឱ្យបទពិសោធន៍ដ៏ជូរចត់នេះកើតឡើងជាថ្មីឡើយ គឺយើងត្រូវការពារសន្តិភាពទាំងអស់គ្នា។ ឯកឧត្តម បានជម្រាបជូនភ្ញៀវបន្តថា ចំពោះការអភិវឌ្ឍវិស័យកសិកម្ម គឺទាមទារការចូលរួម​សហការ​គ្នាល្អពីគ្រប់ភាគី ដើម្បីដោះស្រាយបញ្ហាប្រឈមនានាដែលកើតមានឡើង។ ​ជាមួយគ្នានេះដែរ ក្រសួងបាន និងកំពុងយកចិត្តទុកដាក់លើការបង្កើតឱ្យមានអ្នកសម្របសម្រួលកសិកម្មឃុំ នៅទូទាំង​ប្រទេស ដើម្បីស្តាប់ពីតម្រូវការ បញ្ហារបស់កសិករ និងជួយពួកគាត់បានទាន់ពេលវេលា។ លើសពីនេះទៀត គឺការជំរុញការចងក្រងសហគមន៍កសិកម្ម​ ដើម្បីឆ្លើយតបនឹងតម្រូវការទីផ្សារ និង​បញ្ហាប្រឈមនានាលើផលិតកម្ម ​ខ្សែច្រវាក់នៃការផ្គត់ផ្គង់ និងតម្លៃល្អ ដើម្បីធានាឱ្យបាននូវ​ប្រសិទ្ធភាព និងនិរន្តរភាពសេដ្ឋកិច្ច។ ឯកឧត្តមរដ្ឋមន្ត្រី​ ក៏បានលើកឡើងពីបញ្ហាគម្របដី​ និងការទន្ទ្រានដី ដែលការងារនេះក្រសួងកំពុង​យកចិត្តទុកដាក់គិតគូរ ​និងមានយន្តការដើម្បីដោះស្រាយឱ្យបានល្អ។ ក្រសួងបានស្នើឱ្យភាគី​អាល្លឺម៉ង់ ទុកចិត្ត និងជឿជាក់កម្ពុជាលើការងារនេះ៕

អគ្គិសនីកម្ពុជាផ្គង់ផ្គង់អគ្គិសនីគ្រប់គ្រាន់ដល់ វិស័យឧស្សាហកម្ម រោងចក្រ សហគ្រាស

2023/07/18 07:42:16 pm        341
ភ្នំពេញ៖ មន្រ្តីជាន់ខ្ពស់អគ្គិសនីកម្ពុជា បានបង្ហាញនូវគោលជំហររឹងមាំ នៃការផ្គត់ផ្គង់​ថាមពលនៅកម្ពុជា និងសូមកុំឲ្យមានការព្រួយ​បារម្ភ ​នៅលើតម្រូវការថាមពល ជាពិសេសអ្នក​ធ្វើធុរកិច្ច និងវិនិយោគិន ដែលមានបំណងមកបណ្តាក់ទុន​នៅព្រះរាជាណាចក្រកម្ពុជា ។ឯកឧត្តម កែវ រតនៈ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី ​និងជាប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុក​ជាអគ្គនាយកអគ្គិសនីកម្ពុជា លើកឡើងក្នុងកិច្ចសម្ភាសន៍ជាមួយភ្នាក់ងារសារព័ត៌មាន ថា ការអភិវឌ្ឍវិស័យអគ្គិសនីនៅកម្ពុជា ​មកដល់បច្ចុប្បន្នមានភាពគ្រប់គ្រាន់​ មិនមានការខ្វះខាត​នោះឡើយ ចំណែកបញ្ហាដាច់ភ្លើងមួយចំនួន គឺមិនមែនកើតឡើងដោយ​សារបញ្ហា​កង្វះភ្លើ​ង​នោះឡើយ ​គឺការកើតឡើងនៃការរំខានដូចជាការជីក គាស់ បណ្តាលឲ្យប៉ះខ្សែភ្លើងជាដើម ។ឯកឧត្តម បន្តឲ្យដឹងថា បច្ចុប្បន្នការ​ផ្គង់ផ្គង់​អគ្គិសនី​របស់រាជរដ្ឋាភិបាលកម្ពុជា បានឆ្លើយតប​ទៅនឹងតម្រូវនៃចរន្តការអភិវឌ្ឍ​ គ្រប់គ្រាន់ ជាពិសេសការ​ផ្គត់ផ្គង់​លើវិស័យ​ឧស្សាហកម្ម ​រោងចក្រ សហគ្រាស ​និងការប្រើប្រាស់ប្រជាពលរដ្ឋជាដើម ដូច្នេះចំពោះ អ្នកធ្វើធុកិរច្ច ​និងវិនិយោគិន ដែលមានបំណងមកបណ្តាក់ទុនរកស៊ីទទួលទាននៅកម្ពុជា ក៏ដូចអ្នកកំពុងធ្វើការវិនិយោគ​នៅក្នុងស្រុក និង ប្រជាពលរដ្ឋផងដែរ ប្រសិនមានតម្រូវការលើវិស័យថាមពល សូមកុំមានការ​ព្រួយបារម្ភណ៍នៅលើតម្រូវការថាមពល ដោយកម្ពុជាបច្ចុប្បន្ន ​មានអគ្គិសនីគ្រប់គ្រាន់ អាចទាក់ទងបានគ្រប់ពេលវេលា ក្នុងការភ្ជាប់បណ្តាញទៅកាន់គម្រោងអភិវឌ្ឍន៍នានា។ឯកឧត្តម កែវ រតនៈ បានបង្ហាញនូវគោលជំហរ​នៃការមិនឡើងថ្លៃ​លើវិស័យអគ្គិសនី គឺ​រាជរដ្ឋាភិបាល​ចង់ដោះ ​ស្រាយជូនប្រជាពលរដ្ឋ និងអ្នកវិនិយោគដែលកំពុងដំណើរ​ការ​អាជីវកម្មនៅក្នុងស្រុក ។ជាក់ស្តែងនៅក្នុងវិបត្តិនៃការរីករាលដាលជំងឺកូវីដ ១៩ រួមជាមួយ ​សង្គ្រាម រុស្សី-អ៊ុយក្រែន រាជ​រដ្ឋាភិបាលបានឧបត្ថម្ភធុនជំនួសលើវិស័យអគ្គិសនី ​រាប់រយលានដុល្លារ ចំណែកនៅក្នុងឆ្នាំ ​២០២៣ នេះ រាជរដ្ឋាភិបាលនិងឧបត្ថម្ភធុន ចំនួន ១៥០ ​លានដុល្លារអាមេរិកបន្ថែម ដើម្បីគាំទ្រដល់​ការស្តារសេដ្ឋកិច្ចឡើងវិញ ​សម្រាប់ស្ថិរភាព​ សេដ្ឋកិច្ច-សង្គម និង​ជីវភាព​រស់នៅរបស់​ប្រជាជន​យើង៕អត្ថបទ៖ សុន រ៉ាឌី

កម្ពុជាជំរុញការទូទាត់ប្រាក់ឆ្លងដែន ដើម្បីផ្តល់ភាពងាយស្រួលដល់ទេសចរណ៍ និងវិនិយោគិន

2023/07/18 07:33:31 pm        177
ភ្នំពេញ៖ កម្ពុជាបានខិតប្រឹងប្រែង បង្កើតនូវប្រព័ន្ធទូទាត់ប្រាក់ឆ្លងដែន ដើម្បីផ្តល់ភាពងាយស្រួល​ក្នុងការទូទាត់ ជាពិសេសការទូទាត់ជាមួយប្រទេសចិន ​ខណៈដែលទេសចរណ៍ និងវិនិយោគិនចិន បានហូរចូលមកកាន់កម្ពុជាមានជាបន្តបន្ទាប់ ​និងក៏ជាផ្នែកមួយជំរុញការប្រើប្រាស់ ប្រាក់រៀល ឱ្យកាន់តែទូលំទូលាយ។លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាលរងធនាគារជាតិនៃកម្ពុជា លើកឡើងនៅក្នុងជំនួបជាមួយ​សារព័ត៌មាន ស្តីពីប្រព័ន្ធទូទាត់ ឆ្លងដែន ថា រាជរដ្ឋាភិបាលចង់បង្ហាញឲ្យឃើញថា ស្ថានប័នរដ្ឋ និងឯកជន អាចធ្វើ ការជាមួយគ្នាបាន ដើម្បីផ្តល់ភាពងាយស្រួលក្នុងការទូទាត់។ នេះជាចំណុចល្អដែលកន្លងមករាជរដ្ឋាភិបាលកំពុងជំរុញផងដែរ អំពីភាពជា ដៃគូសាធារណៈនិង​ឯកជន (PPP) ដោយរាជរដ្ឋាភិបាលចង់ឲ្យមានកិច្ចសហការគ្នា ការជជែកពិភាក្សា និងការ​ដោះស្រាយ​បញ្ហានានា ជាពិសេសតម្រូវការដែលវិស័យឯកជនត្រូវការ ជាក់ស្តែងការចុះហត្ថ​លេខាលើអនុស្សរណៈ នៃការយោគយល់គ្នា រវាងធនាគារជាតិនៃ កម្ពុជា និងក្រុមហ៊ុន UnionPay International ស្ដីពីកិច្ចសហប្រតិបត្តិការទូទាត់សងប្រាក់ឆ្លងដែន តាមឃូអរកូត (QR Code)។លោកជំទាវបណ្ឌិត ​បញ្ជាក់ឲ្យដឹងថា ​ចំពោះការទូទាត់ប្រាក់ឆ្លងដែននេះ​ កម្ពុជាបាន​អនុវត្តជាមួយ​បណ្តាប្រទេសរួមមាន៖ ការទូទាត់ឆ្លង ដែនរវាងកម្ពុជា​ និងថៃ ​ចំណែកប្រទេសចិន បាន​ចុះអនុស្សារណៈជាមួយគ្នាហើយ ​និងមានប្រទេសឥណ្ឌាផងដែរ ក្នុងនោះប្រទេសឡាវ​បានកំពុងធ្វើការទំនាក់ទំនង នៃការបង្កើតកិច្ចសហប្រតិបត្តិការឆ្លងដែននេះផងដែរ៕អត្ថបទ៖ សុន រ៉ាឌី

រដ្ឋប្រមូលចំណូលសរុបថ្នាក់ជាតិសម្រេចបាន ១០ ៩២៩ ប៊ីលានរៀល ក្នុងរយៈពេល៥ខែ ឆ្នាំនេះ

2023/07/17 10:08:07 pm        379
ភ្នំពេញ៖ រាជរដ្ឋាភិបាលប្រមូលចំណូលសរុបថ្នាក់ជាតិ ក្នុងរយៈពេល៥ខែឆ្នាំ ២០២៣ នេះ សម្រេចបានចំនួនប្រមាណ ១០ ៩២៩ ប៊ីលាន រៀល ខណៈការអនុវត្តចំណាយសរុបថ្នាក់ជាតិ មានចំនួន ១១ ៥០៩ ប៊ីលានរៀល បានធ្វើឲ្យថវិកាជាតិមានឱនភាពសរុប ៥៧៩ ប៊ីលានរៀល។ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានលើកឡើងថា ក្នុងខែ ឧសភា ឆ្នាំ ២០២៣ នេះ ក្នុងរយៈពេល ៥ខែ នេះ ចំពោះការប្រមូលចំណូលពន្ធ សម្រេចបានប្រមាណជាង ១០ ១២៨ ប៊ីលាន រៀល ក្នុងនោះការប្រមូលចំណូលពន្ធក្នុងស្រុក សម្រេចបាន ៩ ១៧៤ ប៊ីលានរៀល, ចំណូលលើការធ្វើពាណិជ្ជកម្មក្រៅប្រទេសប្រមូលបានជាង ៩៥៤ ប៊ីលានរៀល។ ក្រៅពីនេះ រដ្ឋបានប្រមូលមិនមែនសារពើរពន្ធ បានចំនួនប្រមាណជាង ៧៨៣ ប៊ីលានរៀល និងការ ចំណូលលើមូលធនប្រមូលបាន ១៧ ប៊ីលានរៀលផងដែរ។ការប្រមូលចំណូលសរុបថ្នាក់ជាតិ សម្រេចបាន ១ ៧៩២ ប៊ីលានរៀល ស្មើជជិត ៧ ភាគរយ នៃច្បាប់ហិរញ្ញវត្ថុឆ្នាំ ២០២៣ ក្នុងនោះចំពោះ ចំណាយរដ្ឋបានអនុវត្តលើថវិកាសរុប ចំនួន ២ ៨២២ ប៊ីលានរៀល ស្មើជាង ៨ ភាគរយ នៃច្បាប់ហិរញ្ញវត្ថុឆ្នាំ ២០២៣, ជាលទ្ធផល ក្នុងខែ ឧសភា នេះ ការអនុវត្តថវិការដ្ឋមានឱនភាព ១ ០២៩ ប៊ីលានរៀល៕អត្ថបទ៖ សុន រ៉ាឌី

ក្រុមហ៊ុន Twitter បាត់បង់ចំណូលពីការផ្សាយពាណិជ្ជកម្មជិតពាក់កណ្តាលចាប់តាំងពីលោក Elon Musk កាន់កាប់មក

2023/07/17 08:50:43 pm        120
អាមេរិក៖ ក្រុមហ៊ុន Twitter បានបាត់បង់ប្រាក់ចំណូលស្ទើរតែពាក់កណ្តាលពីការផ្សាយពាណិជ្ជកម្មរបស់ខ្លួនចាប់តាំងពីក្រុមហ៊ុននេះត្រូវបានទិញយកដោយលោក Elon Musk ក្នុងតម្លៃ ៤៤ពាន់លានដុល្លារ កាលពីខែតុលាឆ្នាំមុនមក។ លោកបាននិយាយថា ក្រុមហ៊ុននេះមិនបានឃើញកំណើនចំណូលដែលត្រូវបានគេរំពឹងទុកកាលពីខែមិថុនានោះទេ ប៉ុន្តែលោកបានបន្ថែមថា ខែកក្កដា គឺជា «ខែរកចំណូលបានគ្រាន់បើជាងខែមុន»។បន្ទាប់ពីការបញ្ឈប់បុគ្គលិករាប់ពាន់នាក់ និងកាត់បន្ថយសេវាកម្មផ្សេងៗមក លោក Musk បាននិយាយថាក្រុមហ៊ុន Twitter មានប្រាក់ចំណូលចំនួន ៣ពាន់លានដុល្លារនៅក្នុងឆ្នាំ២០២៣នេះ ដោយធ្លាក់ចុះពីចំនួន ៥,១ពាន់លានដុល្លារកាលពីឆ្នាំ២០២១។លោកស្រី Linda Yaccarino ដែលពីមុនជាប្រធានផ្នែកផ្សាយពាណិជ្ជកម្មនៅក្រុមហ៊ុន NBCUniversal ត្រូវបានតែងតាំងជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន Twitter កាលពីខែមិថុនា ដែលជាការផ្លាស់ប្តូរដើម្បីបង្ហាញថា ការផ្សាយពាណិជ្ជកម្មនៅតែជាអាទិភាពសម្រាប់ក្រុមហ៊ុន Twitter ។ លោកស្រី Yaccarino បាននិយាយថា ក្រុមហ៊ុន Twitter គ្រោងនឹងផ្តោតលើវីដេអូ អ្នកបង្កើតមាតិកា និងដៃគូពាណិជ្ជកម្មផងដែរ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

កម្ពុជាកំណត់គោលដៅចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធឱ្យបាន ២ លាននាក់ ត្រឹមឆ្នាំ២០២៨
11/12/2026 09:11 PM
CWEA កំពុងយកគោលនយោបាយធ្វើជាសកម្មភាពជាក់ស្ដែង ពង្រីកភាពជាអ្នកដឹកនាំ និងឱកាសផ្សេងៗ
11/12/2026 09:11 PM
ទាហានរុស្ស៊ី ត្រូវបានសម្លាប់ដោយគ្រាប់បែកបង្កប់​ក្នុងរថយន្ត នៅជិតទីក្រុង St Petersburg
11/12/2026 07:11 PM
ការព្រមានបំផ្ទុះ​គ្រាប់បែក រំខាន​ដល់​​រថភ្លើង នៅ​បារាំង​​ និងសេវាកម្ម​ឆ្លងកាត់រវាង​​ប្រទេស នៅ​​​​​អឺរ៉ុប ​
11/12/2026 07:11 PM
ចិន៖ អាមេរិកកំពុងប្រើប្រាស់ការអះអាង​ចារកម្ម ពាក់ព័ន្ធនាយក​ប្រតិបត្តិ​ Nvidia ជាលេសស «បិទខ្ទប់» បច្ចេកវិទ្យា
11/12/2026 06:11 PM
បារាំង៖ សហភាពអឺរ៉ុប នឹងអនុម័តទណ្ឌកម្មបន្ថែមលើរុស្ស៊ី នៅថ្ងៃចន្ទ
11/12/2026 06:11 PM
អ្នកសម្របសម្រួល (L.O) គណៈប្រតិភូ ហ្វ្រង់កូហ្វូនី ពេញចិត្ត​ចំពោះការងារ ដោយនឹងព្យាយាមធ្វើឱ្យបានល្អដើម្បីមុខមាត់កម្ពុជា
11/12/2026 06:11 PM
ប្រធានាធិបតីកូរ៉េខាងត្បូង លោក Lee នឹងធ្វើ​ទស្សនកិច្ចនៅហ្វីលីពីន និងចូលរួមកិច្ចប្រជុំកំពូល APEC នៅចិន
11/12/2026 06:11 PM
អ៊ីរ៉ង់៖ នាវាដឹកប្រេង ២គ្រឿងផ្ទុក​​ប្រេងជាង ៤លានបារ៉ែល មាន​​អគ្គិភ័យ នៅច្រកសមុទ្រ Hormuz
11/12/2026 06:11 PM
អ៊ីរ៉ង់ ធ្វើបច្ចុប្បន្នភាពបញ្ជីគោលដៅយោធាសម្រាប់សង្គ្រាមដែលអាចកើតមាននៅពេលអនាគត
11/12/2026 05:11 PM