សហគមន៍កសិកម្មទំនើបនឹងកើនឡើងដល់៦០ នៅចុងឆ្នាំ២០២៦ ខណៈបច្ចុប្បន្នមានចំនួន៣៨
ឆមាសទីមួយឆ្នាំនេះ គយប្រមូលចំណូលជូនជាតិបានចំនួនជាង ៦ពាន់ប៊ីលានរៀល មានការកើនឡើង ៤,៥ភាគរយ
គិតត្រឹមខែមិថុនាឆ្នាំនេះ ជប៉ុន​បានផ្តល់ហិរញ្ញប្បទានជាង ៣,៥ ពាន់លាន​ដុល្លារ​អនុវត្ត​គម្រោង​នានា​នៅកម្ពុជា
កម្ពុជាទទួលបានគម្រោងវិនិយោគ ២៧៦ ទំហំទុនវិនិយោគ ៤,៧ប៊ីលាន​ដុល្លារ​ក្នុង​ឆមាសទី១​ឆ្នាំ​នេះ

សេដ្ឋកិច្ច និង កសិកម្ម

ខេត្តក្រចេះមានក្រុមហ៊ុនសម្បទានដីសេដ្ឋកិច្ចចំនួន ៤៨ក្រុមហ៊ុន កំពុងវិនិយោគលើវិស័យកសិកម្ម

2023/01/31 09:55:06 am        296
ក្រចេះ៖ ឯកឧត្ដម វ៉ា ថន អភិបាលខេត្តក្រចេះ បានឱ្យដឹងបន្ថែមថា ខេត្តក្រចេះមានក្រុមហ៊ុនមកវិនិយោគ សម្បទានដីសេដ្ឋកិច្ចចំនួន ៤៨ ក្រុមហ៊ុន លើផ្ទៃដី ១៩៨ ៩៧០ ហិកតា។ ដាំដុះកៅស៊ូចំនួន ៥៤.៤៤៥ ហិកតា (កៅស៊ូអវិនិយោគ ៤.៤០៦ហិកតា) ដំឡូងមីចំនួន ១,០០០ ហិកតា ចេកអំបូងលឿងចំនួន ៣.៤៥៥ ហិកតា អំពៅចំនួន ៦.០០០ ហិកតា ម៉ៃសាក់ចំនួន ១.៦៥១ ហិកតាស្វាយចន្ទីចំនួន ៣.៤៩៧ ហិកតា និងឈើហូបផ្លែចំនួន ៦៨១ ហិកតា។ ចំណែក ការដាំដុះកៅស៊ូជាលក្ខណៈគ្រួសារចំនួន ២៧.៥២៣ ហិកតា ស្វាយចន្ទីចំនួន ៦១.៤១៩ ហិកតា ដំឡូងមី ៧២.៩៩៨ ហិកតា និងដំណាំរួមផ្សំជាច្រើនពាន់ហិកតាថែមទៀត។ឯកឧត្ដម វ៉ា ថន បញ្ជាក់ថាបែបនេះ ក្នុង សន្និសីទសារព័ត៌មាន ស្ដីពី «ភាពជោគជ័យក្នុងរយៈពេល ៥ឆ្នាំកន្លងមក របស់រដ្ឋបាលខេត្តក្រចេះ» ដែលរៀបចំដោយ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៣ នៅទីស្ដីការគណៈរដ្ឋមន្រ្ដី។ឯកឧត្ដម វ៉ា ថន អភិបាលខេត្តក្រចេះ ថ្លែងឱ្យដឹងទៀតថា ក្នុងខេត្តក្រចេះ ដាំដុះដំណាំស្រូវប្រាំង និងស្រូវវស្សាក្នុងឆ្នាំ២០២២ អនុវត្តបានចំនួន ៥៤.៦៨២ ហិកតា ស្មើនឹង ១០១,២៦% នៃផែនការ ៥៤០០០ ហិកតា ទទួលបានបរិមាណផលស្រូវសរុប ១៧៨.៨៣៨ តោន ផ្គត់ផ្គង់​តម្រូវការ​គ្រប់គ្រាន់​ក្នុងខេត្ត និងសល់ស្រូវនាំចេញចំនួន ៥៧.៥៨០ តោន។ឯកឧត្ដម វ៉ា ថន បានលើកឡើងបន្ដថា ការដាំដុះដំណាំកៅស៊ូ ក្នុងខេត្ត សរុបចំនួន ៨៦ ៣៧៤ ហិកតា។ ដំឡូងមីចំនួន ៧៣,៩៨៩ ហិកតា ស្វាយចន្ទី ចំនួន ៦៤.៩១៧ហិកតា ចេកអំបូងលឿង​ចំនួន ៣.៤៥៥ ហិកតា អំពៅចំនួន ៦០០០ ហិកតា ម៉ៃសាក់ចំនួន ១.៦៥១ ហិកតា និងឈើហូបផ្លែចំនួន ៦៨១ ហិកតា៕

កសិករដាំម្រេច ខិតខំបង្កើនបច្ចេកទេសដាំដុះ ឆ្លើយតបតម្រូវការទីផ្សារនាំចេញទៅប្រទេសចិន

2023/01/30 04:08:34 pm        563
ភ្នំពេញ៖ ក្រុមកសិករដាំម្រេចនៅខេត្តត្បូងឃ្មុំ បានលើកសំណើរទៅកាន់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដើម្បីជួយបណ្ដុះបណ្ដាល ក៏ដូចជាបង្ហាញនូវបច្ចេកទេសនានាក្នុងការដាំដុះ និងថែទាំ​ម្រេចឲ្យបានត្រឹមត្រូវ ​ដើម្បីអាចពង្រីកទីផ្សារនាំចេញ ​ជាពិសេសទៅកាន់ប្រទេសចិន។ក្នុងឱកាសបានជួបសំណេះសំណាលជាមួយឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ ​និងនេសាទ ​កាលពីសប្តាហ៍កន្លងទៅនេះ ប្រជាកសិករសមាគមអ្នកដាំម្រេចសរីរាង្គមក​ពីស្រុកផ្សេងៗគ្នា​ក្នុងខេត្តត្បូងឃ្មុំ បានលើកឡើងថា ប្រសិនបើម្រេច អាចនាំចេញទៅចិនជាផ្លូវការ​នាពេលខាងមុខ នឹងផ្តល់ប្រយោជន៍យ៉ាងច្រើនដល់ពួកគាត់ ដែលជាការទទួលបានទីផ្សារថ្មីមួយ​ទៀត ក្រៅពីទីផ្សារដែលមានស្រាប់។លោក ទ្រីអូន តំណាងសហគមន៍កសិកម្មម្រេចសិរីរាង្គត្រមូង ស្រុកមេមត់ និងលោក ព្រំ ឆន ប្រធាន​សហគមន៍​ធម្មជាតិទ្រៀក មេមត់ បានដឹងថា ទីផ្សារម្រេចឆ្នាំ២០២២កន្លងទៅមិនសូវល្អនោះទេ ដោយ​សារតែបញ្ហាវិបត្តិសេដ្ឋកិច្ចសកល​ ធ្វើឱ្យការនាំចេញម្រេចធ្លាក់ចុះ និងបណ្តាលឱ្យតម្លៃក៏ធ្លាក់​ចុះត្រឹម ១ម៉ឺនរៀល​ ក្នុងមួយគីឡូ ខុសពីមុនវិបត្តិកូវីដមានតម្លៃរង្វង់ ​១៤ ០០០ ទៅ ១៥ ០០០រៀល ក្នុងមួយគីឡូ។សូមបញ្ជាក់ថា ​ក្នុងដំណើរទស្សនកិច្ចខ្សែច្រវ៉ាក់ផលិតកម្មម្រេចរបស់ក្រុមហ៊ុន​ Sela Pepper នៅស្រុកមេមត់ ខេត្តត្បូងឃ្មុំ ​កាលពីរសៀលថ្ងៃទី២៧ ​ខែមករាកន្លងទៅនេះ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានជំរុញលើកទឹកចិត្តដល់ប្រជាកសិករឲ្យធ្វើការ​ដាំ​ម្រេចតាមលក្ខណៈបច្ចេកទេស ​ដើម្បីទទួលគុណភាពស្តង់ដាល្អ ​ឆ្លើយតបនឹងតម្រូវទីផ្សារ និងមានតម្លៃខ្ពស់។ ឯកឧត្តមក៏បានណែនាំកសិករ អ្នកផលិតម្រេច ត្រូវធ្វើការពិនិត្យគុណភាពម្រេចនៅមន្ទីរពិសោធន៍​ឲ្យត្រឹម​ត្រូវមុនធ្វើការនាំចេញផងដែរ។ក្នុងឱកាសនោះដែរ ឯកឧត្តមរដ្ឋមន្រ្តី បានស្នើអគ្គនាយកដ្ឋានកសិកម្ម សហការជាមួយ​មន្ទីរខេត្ត​ត្បូងឃ្មុំ ឲ្យយកចិត្តទុកដាក់ពន្យល់ ណែនាំ ​ដើម្បីឲ្យពួកគាត់អាច​ទទួល​បានវិញ្ញាបនបត្រការអនុវត្ត​កសិកម្មល្អ GAP នាពេលខាងមុខផងដែរ។បើតាមកញ្ញា ស៊ឹង សុផា តំណាងក្រុមហ៊ុននាំចេញម្រេចនៅខេត្តត្បូងឃ្មុំ បានបញ្ជាក់ថា ម្រេច​ត្រូវបាន​ស្គាល់ជាផលិតផលម្រេចដែលមានគុណភាពល្អដាច់គេលើទីផ្សារពិភពលោក ហើយ​កម្ពុជាត្រូវបានចាត់ចូលជាប្រទេសដែលមានចំណាត់ថ្នាក់ទី៥ ​លើពិភពលោក ដែលផលិតម្រេច​ចំនួន​ច្រើនរហូតដល់ ២៥ ០០០តោន ក្នុងមួយឆ្នាំ៕អត្ថបទ៖ឈិត បូរ៉ាវី 

កម្ពុជា រំពឹងទទួលបានលំហូរវិនិយោគពីប្រទេសចិនកាន់តែច្រើន ក្រោយចិនប្រកាសបើកប្រទេសឡើងវិញ

2023/01/30 03:45:45 pm        500
ភ្នំពេញ៖ មន្រ្តីជាន់ខ្ពស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងអ្នកជំនាញសេដ្ឋកិច្ច មើលឃើញ កម្ពុជា​រំពឹងទទួលបានរំហូរវិនិយោគពីប្រទេសចិន ក្រោយរដ្ឋាភិបាលក្រុងប៉េកាំងប្រកាស​បើក​ប្រទេសឡើងវិញ ដោយសារចិនជាប្រភពសំខាន់នៃវិនិយោគពីបរទេស (FDI)នៅកម្ពុជា។ឯកឧត្តមបណ្ឌិត គី សេរីវឌ្ឍន៍ អ្នកស្រាវជ្រាវសេដ្ឋកិច្ច នៃរាជបណ្ឌិត្យសភាកម្ពុជា លើកឡើង​ក្នុង​កិច្ចសម្ភាសន៍ជាមួយសារព័ត៌មាន ​ការទទួលបានឱកាសវិនិយោគចិន បន្ទាប់ពីចិនបើកប្រទេស​ឡើងវិញ​នាពេលកន្លងមកថា ដោយសារវិបត្តិផ្ទួនៗ ​នៃការរីករាលដាលជំងឺកូវីដ១៩ ផង និងបញ្ហា​សង្រ្គាមរុស្សី អ៊ុយក្រែនផងដែរនោះ ​បានធ្វើឲ្យសេដ្ឋកិច្ចសកលោកបានថមថយចុះ ជាពិសេស​ការអន្តាគមន៍វិស័យសេដ្ឋកិច្ចដូចជា សហគមន៍អឺរ៉ុប និងអាមេរិក លើការដំឡើងអត្រាការប្រាក់​ជាដើម បានធ្វើឲ្យកំណើនសេដ្ឋកិច្ចចិន ក្នុងឆ្នាំ ២០២២ ថមថយចុះនៅត្រឹម ២ ភាគរយ ខណៈនៅឆ្នាំ ២០២១ កំណើននេះឡើងខ្ពស់រហូតដល់ ៦,៥ ភាគរយ។ជុំវិញស្ថានភាពនេះ ឯកឧត្តម អាចវាយតម្លៃបានថា ស្របពេលដែលប្រទេសចិនមានកំណើន​ថមថយ ​អាចធ្វើឲ្យវិនិយោគិនចិនមានការរុញរា ឬនៅទ្រឹងមួយរយៈ ​ដូច្នេះនៅក្នុងឆ្នាំ២០២៣ នេះ លំហូរនៃវិនិយោគិនពីប្រទេសចិនទៅកាន់ប្រទេសផ្សេងៗ ​ជាពិសេសកម្ពុជា មិនទាន់មានចំនួន​ច្រើន​ជា​គំហុកខ្លាំងនោះទេ ប៉ុន្តែចាប់ពីឆ្នាំ ២០២៤ ​និងឆ្នាំបន្តបន្ទាប់ទៀត កម្ពុជានឹងអាចទទួល​បាន​លំហូរនៃវិនិយោគិនចិន ​ចូលមករកស៊ីបណ្តាក់ទុនច្រើនលើសការគ្រោងទុក។ចំណែក ឯកឧត្តម វង្សី វិស្សុត រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជារដ្ឋលេខាធិការ​ក្រសួង​សេដ្ឋកិច្ឋ និងហិរញ្ញវត្ថុ លើកឡើងថា​ ជុំវិញប្រទេសចិនលុបចោលសេរ៉ូកូវីដនេះ វាអាចជួយអូស​ទាញ​កំណើនសេដ្ឋកិច្ចពិភពលោកឲ្យងើបឡើងវិញ ជាពិសេសការអន្តរាគមន៍​អតិផរណា​ឲ្យស្ថិត​នៅក្នុងកម្រិតមួយទាប។ ចិនគឺជាប្រទេសមួយដែលមានរំហូរវិនិយោគពីក្រៅប្រទេសនៅកម្ពុជា ​តំណាងប្រមាណ ៤២ ភាគរយ ​នៃវិនិយោគទុនសរុបកាលពីឆ្នាំ២០២២កន្លងទៅ។​ ដូច្នេះជុំវិញការវិនិយោគនេះ ចិននៅ​តែដើរតួសំខាន់សម្រាប់កម្ពុជា ​ក្នុងនោះចំពោះចិនបើកប្រទេសឡើងវិញនេះ គឺជាឱកាសមួយ​នៃលំហូរទុនពីចិនមកកម្ពុជា ​ហើយវិនិយោគមួយចំនួន ដែលមានគោលដៅនាំចេញទៅទីផ្សារ​អន្តរជាតិ ​ក៏អាចផ្ទេរការវិនិយោគពីចិនមកកម្ពុជាផងដែរ៕អត្ថបទ៖ សុន រ៉ាឌី

ឆ្នាំនេះកម្ពុជារំពឹងថា អ្នកធ្វើដំណើរចំនួន ៤,៦លាននាក់ នឹងធ្វើដំណើរមកអាកាសយានដ្ឋានអន្តរជាតិទាំងបីរបស់កម្ពុជា

2023/01/26 03:37:50 pm        751
ភ្នំពេញ៖ ជាមួយនឹងការបើកប្រទេសកាន់តែទូលំទូលាយរបស់បណ្តាប្រទេសនានាលើសកលលោក សម្រាប់កម្ពុជា បានរំពឹងថា នៅឆ្នាំ២០២៣នេះ ចំនួនអ្នកទេសចរណ៍នឹងមានចំនួនប្រមាណ ៤,៦លាននាក់ បើធៀបនឹងក្នុងឆ្នាំ២០២២កន្លងមក មានត្រឹមចំនួន២,២លាននាក់ ។នេះបើយោងតាមរយៈការព្យាករអ្នកដំណើរ របស់ក្រុមហ៊ុនសម្បទានព្រលានយន្តហោះ SCA នៅក្នុងកិច្ច​ប្រជុំបូកសរុបការងារប្រចាំឆ្នាំ២០២២ របស់គណៈកម្មការតាមដាន និងត្រួតពិនិត្យ​លើការសាងសង់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ការសាងសង់អាកាសយានដ្ឋាន​អន្តរជាតិ​សៀមរាប និងការសាងសង់អាកាសយានដ្ឋានដទៃទៀត​នៅក្នុងព្រះរាជាណាចក្រកម្ពុជា ដឹកនាំ​ដោយ​ឯកឧត្តម តឹករ៉េត សំរេច រដ្ឋមន្រ្តីអមនាយករដ្ឋមន្រ្តី រដ្ឋលេខាធិការទីស្តីការ​គណៈរដ្ឋមន្រ្តី និងជាប្រធានគណៈកម្មការ នៅព្រឹកថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៣ នេះ។របាការណ៍ក្នុងប្រជុំ បានបន្ថែមថា ឆ្នាំ២០២២កន្លងមក គណៈកម្មការក៏បានជំរុញក្រុមហ៊ុនសម្បទាន​ព្រលាន​យន្តហោះ SCA​ ក្នុងការវិនិយោគផ្សេងៗ ដើម្បីត្រៀមលក្ខណៈរួចរាល់​របស់​អាកាស​យានដ្ឋាន​ទាំងបី ​សំដៅធានាបាន​នូវ​សុវត្ថិភាព ​សន្តិសុខ​ និង​សេវា​កម្មប្រកបដោយផាសុខភាព​ក្នុងការ​បម្រើដល់អ្នកទេសចរ ដែលនឹងមកដល់កម្ពុជាជាបន្តបន្ទាប់នៅឆ្នាំ២០២៣នេះ៕ 

កម្ពុជាមានសុទិដ្ឋិនិយម សម្រេចបានគោលដៅ ជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់

2023/01/26 03:12:57 pm        768
ភ្នំពេញ៖ មន្រ្តីជាន់ខ្ពស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អះអាងថា គោលដៅអភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព ដើម្បីតម្រង់ទិសឆ្ពោះទៅសម្រេចចក្ខុវិស័យ ក្នុងការប្រែក្លាយកម្ពុជាទៅជាប្រទេស​មាន​ចំណូល​មធ្យមកម្រិតខ្ពស់នៅឆ្នាំ ២០៣០ ​និងក្លាយជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ ២០៥០ គឺនៅតែជាគោលដៅនៃការឈានឡើងរបស់កម្ពុជា ​ទោះបីស្ថានភាពទៅមុខពិបាក និង​មាន​បរិយាកាស​ស្មុគស្មាញ​ក៏ដោយ។ឯកឧត្តម វង្សី វិស្សុត រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជារដ្ឋលេខាធិការប្រចាំការ ក្រសួង​សេដ្ឋកិច្ឋ ​និងហិរញ្ញវត្ថុ លើកឡើងនៅក្នុងវេទិកាសាធារណៈ ​ស្តីពីការគ្រប់គ្រងម៉ាក្រូហិរញ្ញវត្ថុ និង​ច្បាប់ថវិកាឆ្នាំ ​២០២៣ នៅថ្ងៃទី ២៥ ខែមករា ឆ្នាំ ២០២៣ នេះថា ​កម្ពុជាកំពុងអនុវត្តក្របខណ្ឌ​យុទ្ធសាស្ត្រ ​និងកម្មវិធីស្តារ​ និងជំរុញកំណើនសេដ្ឋកិច្ច ​ក្នុងការរស់នៅជាមួយកូវីដ-១៩ ​តាមគន្លង​ប្រក្រតីភាពថ្មី ឆ្នាំ២០២១-២០២៣ ដែលមានសរសស្តម្ភចំនួន៣គឺ៖ ការស្តារឡើងវិញ, ការកែទម្រង់ និងការកសាងភាពធន់។ឯកឧត្តម បន្តថា ចំពោះចក្ខុវិស័យរបស់រាជរដ្ឋាភិបាល ក្នុងការប្រែក្លាយកម្ពុជាទៅជាប្រទេសមាន​ចំណូល​មធ្យម​កម្រិតខ្ពស់នៅឆ្នាំ ២០៣០ ​គឺនៅតែជា​គោលដៅ​របស់​កម្ពុជា​ ដើម្បីក្លាយជាប្រទេស​មាន​ចំណូល​មធ្យម​កម្រិតខ្ពស់ ​ដែល​បញ្ហានេះគឺជាការងារពិបាក ​បច្ចុប្បន្ន​កាន់តែមានភាព​ស្មុគស្មាញ​ថែមទៀត ​ក្នុង​បរិយាកាស​ជារួម ​ទាំងពិភពលោក ​ទាំងក្នុងប្រទេស ដោយចោទជាបញ្ហា​ប្រឈម​ច្រើន​ដែលកម្ពុជាត្រូវតែពុះពារ ។ចំណែកនៅឆ្នាំ ២០៥០​ ក៏នៅតែជាគោលដៅនៃការប្រែក្លាយកម្ពុជា​ ទៅ​ជាប្រទេសមានចំណូលខ្ពស់ នេះជា​មហិច្ឆតា​របស់​កម្ពុជា​ ដែលត្រូវការចូលរួមទាំងអស់គ្នា ​ដើម្បីបង្ហាញឲ្យពិភពលោកស្គាល់​ពី​កម្ពុជាកាន់តែច្បាស់។ឯកឧត្តម វង្សី វិស្សុត បញ្ជាក់ថា ជុំវិញការគិតគូរនេះ ​ជាក់ស្តែងការគ្រប់គ្រងម៉ាក្រូសេដ្ឋកិច្ច និង​ថវិកាឆ្នាំ ២០២២ ត្រូវបានពុះច្រៀក ​គិតគូរគ្រប់ទិដ្ឋភាពទាំងអស់ ដើម្បីដោះស្រាយរាល់​កង្វល់​អាទិភាព ​ក៏ដូចជាបញ្ហាប្រឈមដែលជួបប្រទះឆ្នាំ​ ២០២៣ នេះ ​ក៏ដូចជា​ក្នុងពេលមធ្យមទៅពេល​ខាងមុខ ​ធ្វើយ៉ាងណាឲ្យថវិកា ​និងក្របខ័ណ្ឌគោលនយោបាយ​ ឆ្លើយតបទៅនិងគោលដៅរបស់​កម្ពុជា​ គឺការធានារបាននូវម៉ាក្រូសេដ្ឋកិច្ច​ កំណើន​ ការបែងចែកកំណើន ការទ្រទ្រង់​ជីវភាព​របស់​មនុស្ស ​និងការងើបឡើងវិញនៃសេដ្ឋកិច្ចជាតិបន្ទាប់ពីវិបត្តិជំងឺកូវីដ ១៩ នេះ៕អត្ថបទ៖ សុន រ៉ាឌី

ការនាំចេញរបស់កម្ពុជាអឺរ៉ុប នៅបន្តកើនឡើង ទោះបីតំបន់ប្រទេសចាយលុយអឺរ៉ូមានកំណើនសេដ្ឋកិច្ចថមថយ

2023/01/26 01:59:05 pm        842
ភ្នំពេញ៖ មន្រ្តីជាន់ខ្ពស់នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លើកឡើងថា នាំចេញផលិតផលកាត់ដេរ និង​សំលៀកបំពាក់​របស់កម្ពុជា ​ទៅកាន់ទីផ្សារអឺរ៉ុប ​នៅតែបន្តកើន ​ទោះបីតំបន់ដែលចាយប្រាក់អឺរ៉ូ មានការថយថយកំណើនសេដ្ឋកិច្ចក៏ដោយ។ឯកឧត្តម វង្សី វិស្សុត រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជារដ្ឋលេខាធិការប្រចាំការ ក្រសួង​សេដ្ឋកិច្ឋ និងហិរញ្ញវត្ថុ លើកឡើងនៅក្នុងវេទិកាសាធារណៈ​ ស្តីពីការគ្រប់គ្រងម៉ាក្រូហិរញ្ញវត្ថុ និង​ច្បាប់ថវិកាឆ្នាំ២០២៣ នៅថ្ងៃទី ២៥ ខែមករា ឆ្នាំ២០២៣ នេះថា សម្រាប់ការនាំចេញរបស់​កម្ពុជា​ទៅទីផ្សារអឺរ៉ុប ​គឺមានការប៉ះពាល់តិចទូច តែស្ថិតនៅក្នុងកម្រិតមួយដែលកម្ពុជា​អាចធ្វើការ​នាំ​ចេញបាន ប៉ុន្តែបើស្ថានភាពនៅអឺរ៉ុបដោះស្រាយថាមពលបានល្អវិញ វាក៏ជាកត្តាល្អ​សម្រាប់​កម្ពុជា​ដែរ​ ប៉ុន្តែជាទូទៅនាពេលកន្លងមកនេះ ​ការនាំចេញផលិតផលកាត់ដេរ និង​សំលៀកបំពាក់​គឺមានការថមថយគ្រប់ទីកន្លែងទាំងអស់ ​សូម្បីទីផ្សារនាំចេញទៅប្រទេសចិនក៏ថមថយដូចគ្នា។ឯកឧត្តម លើកឡើងថា ​ជុំវិញការអភិវឌ្ឍន៍ឧស្សាហកម្មកាត់ដេរ កាបូប និងស្បែកជើង កម្ពុជា​មានគោលនយោបាយសម្រាប់ដោះស្រាយរយៈពេល ១០ឆ្នាំ ​ដោយក្នុងគោលនយោបាយនោះគឺ ពង្រឹង​តម្លៃបន្ថែមខ្ពស់ និងការផលិតនូវទំនិញដែលមានគុណភាព​ និងជំនាញរបស់កម្មករដើម្បី​ទទួល​បានប្រាក់ខែកាន់តែច្រើន ​ការធ្វើទំនើបកម្មក្នុងវិស័យនេះឲ្យកាន់តែប្រសើរ ជាពិសេស​ការជំរុញលើកទឹកចិត្តឲ្យមានខ្មែរកាន់តែច្រើនចូលរួមក្នុងវិស័យនេះ។ទាក់ទងទីផ្សារផ្សេងៗវិញដូចជា ទីផ្សារប្រទេសចិន និងកូរ៉េខាងត្បូង ក្រោមកិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ទ្វេភាគី និង RCEP ជាដើម ឯកឧត្តម វង្សី វិស្សុត មានប្រសាសន៍ថា ទីផ្សារទាំងនេះ​មិនមានការនាំចេញផលិតផលកាត់ដេរ ​និង​សំលៀកបំពាក់​នោះទេ ​ដោយកម្ពុជាក៏មិនសង្ឃឹមថា ទីផ្សារ​ទាំងនេះ ជំនួសការចេញទៅកាន់ទីផ្សារអាមេរិក និងទីផ្សារអឺរ៉ុបបានដែរ ​ប៉ុន្តែទីផ្សារទាំងនេះ កម្ពុជា​អាចជំនួសការនាំចេញនូវមុខទំនិញផ្សេងៗទៀត៕ អត្ថបទ៖ សុន រ៉ាឌី

សេដ្ឋកិច្ចកម្ពុជា សម្រេចបានកំណើនល្អប្រសើរ ៥,២ ភាគរយ ក្នុងឆ្នាំ២០២២ ខណៈរំពឹងថា នឹងបន្តមានកំណើនរង្វង់៥,៥ភាគរយនៅឆ្នាំក្រោយ

2023/01/25 10:04:44 am        554
ភ្នំពេញ៖ សេដ្ឋកិច្ចកម្ពុជា ត្រូវបានវាយតម្លៃថានឹងសម្រេចបានអត្រាកំណើនក្នុងរង្វង់ ៥,២ ភាគរយ ក្នុងឆ្នាំ២០២២ ខណៈដែលសេដ្ឋកិច្ចសកល ដូចជាប្រទេសធំ មានសហរដ្ឋអាម៉េរិក សហភាពអឺរ៉ុប និងប្រទេសចិន មានកំណើនយឺតគួរឱ្យកត់សម្គាល់។ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបង្ហាញតួលេខកំណើនសេដ្ឋកិច្ចកម្ពុជា ក្នុងវេទិកាសាធារណៈ ស្តីពី “ការគ្រប់គ្រងម៉ាក្រូសេដ្ឋកិច្ច និងច្បាប់ថវិកា ឆ្នាំ២០២៣” នៅព្រឹកថ្ងៃទី២៥ ខែមករា។ក្រសួងលើកឡើងថា វិស័យឧស្សាកម្មបម្រើការនាំចេញ រួមមាន វិស័យកាត់ដេរ និង​កម្មន្តសាល​មិនមែនកាត់ដេររក្សាបាននូវកំណើនរឹងមាំ​ ដោយសារ​និន្នាការ​ល្អប្រសើរនៃតម្រូវការខាងក្រៅ។ ការនាំចេញផលិតផលកាត់ដេរនិងមិនមែនកាត់ដេរ បានកើនឡើងក្នុងអត្រា ១៤,៥ ភាគរយ និង ២៤,៧ ភាគរយ រៀងគ្នា ដែលទ្រទ្រង់ឱ្យវិស័យនេះ សម្រេចបាននូវកំណើនក្នុងរង្វង់១០,៨ភាគរយ និង១២,២ភាគរយ រៀងគ្នា សម្រាប់ឆ្នាំ២០២២។ទន្ទឹមនឹងនេះ វិស័យទេសចរណ៍ បានងើបឡើងវិញក្នុងល្បឿនលឿនគួរឱ្យកត់សម្គាល់ ដោយ​សារការ​ងើបឡើងវិញនូវទំនុកចិត្តនៃការធ្វើដំណើរ និងការដកចេញនូវរបាំងធ្វើដំណើរ ស្របពេល​ដែលស្ថានភាពនៃការរីករាលដាលនៃជំងឺកូវីដ-១៩ បន្តមានភាពស្រាកស្រាន្ត។សម្រាប់ឆ្នាំ២០២៣ សេដ្ឋកិច្ចកម្ពុជា រំពឹងថានឹងសម្រេចបាន កំណើនវិជ្ជមានក្នុងរង្វង់ ៥,៥ភាគរយ ប៉ុន្តែសន្ទុះកំណើនមានការថមថយជាងការរំពឹងទុកបន្តិច៕

រយះពេល៣ថ្ងៃអ្នកទេសចរណ៍ជាង១០ម៉ឺននាក់ ទៅកម្សាន្តខេត្តសៀមរាប នាឱកាសបុណ្យចូលឆ្នាំចិន

2023/01/25 07:35:33 am        772
សៀមរាប: ភ្ញៀវទេសចរជាតិ និងអន្ដរជាតិ ដែលបានជ្រើសរើសទឹកដីបេតិកភណ្ឌ នៃរមណីយដ្ឋានអង្គរ និងរមណីយដ្ឋានផ្សេងៗទៀត នៅខេត្ដសៀមរាប ដែលជាកន្លែងដើរកម្សាន្តសម្រាប់ថ្ងៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃចិន ក្នុងរយ:ពេលចាប់ពីថ្ងៃទី២១ ដល់២៤ ខែមករា ឆ្នាំ២០២៤ មានចំនួន ១០៥,៤៨១នាក់។យោងតាមរបាយការណ៍របស់មន្ទីរទេសចរណ៍ខេត្ដសៀមរាប បានឲ្យដឹងនៅ ល្ងាចថ្ងៃទី២៤ ខែមករានេះថា ប្រជាពលរដ្ឋ និងភ្ញៀវទេសចរណ៍អន្តរជាតិ មកដើរកម្សាន្តតាមរមណីយដ្ឋាននានា ក្នុងខេត្តភាគច្រើនជាលក្ខណ:គ្រួសារ ជាពិសេសភ្ញៀវទេសចរជាតិ និងបងប្អូនប្រជាពលរដ្ឋ ក្នុងខេត្ត ក្នុងនោះ÷ ភ្ញៀវទេសចរជាតិ មានចំនួនប្រមាណ ៩០,០០០នាក់ ដែលធ្វើដំណើរកម្សាន្តទៅកាន់រមណីយដ្ឋាននានា ក្នុងនោះ រមណីដ្ឋានអង្គរ មានចំនួនប្រមាណ ៥១,៩០០នាក់, រមណីយដ្ឋានឧទ្យានជាតិភ្នំគូលែន មានចំនួប្រមាណ ១០,៦០០នាក់, តំបន់ទន្លេសាប មានចំនួនប្រមាណ ៥,៣០០នាក់, សហគមន៍ទេសចរណ៍-អេកូទេសចរណ៍ និងតំបន់ផ្សេងៗទៀត មានចំនួនប្រមាណ ២២,២០០នាក់។ ជាមួយនោះ មានភ្ញៀវទេសចរបរទេសផ្ទៃក្នុង និងអន្តរជាតិ មានចំនួន ១៥,៤៨១នាក់ផងដែរ។អ្នកទេសចរទាំងនោះ មកកម្សាន្តនៅប្រាសាទអង្គរ ដែលជាំកេរតំណែលវប្បធម៌ប្រវត្ដិសាស្ដ្រដ៏អស្ចារ្យ គឺមិនអាចរលងបានឡើយ រួមមានប្រាសាទចំនួនបីដែលអ្នកទេសចរណ៍ភាគច្រើនទៅកម្សាន្ត ដូចជាប្រាសាទអង្គវត្ដ ប្រាសាទបាយ័ន និងប្រាសាទតាព្រហ្ម ៕ 

កម្ពុជា-ស្វីស ប្តេជ្ញារួមគ្នាពង្រីកកិច្ចសហប្រតិបត្តិការឲ្យឈានដល់ឆាកអន្តរជាតិ

2023/01/24 07:29:59 am        790
​ភ្នំពេញ៖ មន្រ្តីជាន់ខ្ពស់នៃកម្ពុជា និងភាគីស្វីស បានប្តេជ្ញាចិត្ត ក្នុងការបង្កើនទំនាក់ទំនង​ទ្វេភាគី​ដែលមានស្រាប់ឱ្យកាន់តែរឹងមាំ និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យអាទិភាពបន្ថែមទៀត ព្រមទាំងកិច្ចសហប្រតិបត្តិការលើឆាកអន្តរជាតិផងដែរ។ប្រភពពីក្រសួងពាណិជ្ជកម្មកម្ពុជា កាលពីល្ងាចថ្ងៃទី២៣ ខែមករាកន្លងទៅ បានឲ្យទូរទស្សន៍​ព័ត៌មាន ប៊ីធីវី ដឹងថា ក្នុងអំឡុងពេលនៃការអញ្ជើញចូលរួមកិច្ចប្រជុំប្រចាំឆ្នាំ២០២៣ របស់​វេទិកាសេដ្ឋកិច្ចពិភពលោក នៅក្រុងដាវ៉ូស-ក្លូស្ទ័រ ប្រទេសស្វីស ឯកឧត្តម ប៉ាន សូរស័ក្ដិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម បានជួបពិភាក្សាការងារ ជាមួយលោកជំទាវ ហេឡេន ប៊ូលីហ្គ័រ អាធីដា (Helene Budliger Artieda) រដ្ឋលេខាធិការនៃរដ្ឋលេខាធិការដ្ឋានសម្រាប់កិច្ចការសេដ្ឋកិច្ច នៃសហព័ន្ធស្វីស ដើម្បីពិភាក្សាការងារស្ដីពី កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរវាងប្រទេសទាំងពីរ។ក្នុងជំនួបនាឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី បានលើកឡើងពីទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ ដែលត្រូវបានបង្កើតឡើងតាំងពីឆ្នាំ១៩៦៣ ដែលនាំឱ្យមានទំនាក់ទំនងល្អរហូតមកដល់បច្ចុប្បន្ន។ ឯកឧត្តមរដ្ឋមន្ត្រី បានបន្តថា ការផ្លាស់ប្តូរពាណិជ្ជកម្មរវាងប្រទេសទំាងពីរ គឺមានការកើនឡើង​ជា​លំដាប់ពីមួយឆ្នាំទៅមួយឆ្នាំ ដោយនៅក្នុងឆ្នាំ២០២០ ទំហំពាណិជ្ជកម្មសរុបរវាងកម្ពុជា និងស្វីស មានចំនួនសរុបប្រមាណ ៣៧៩លានដុល្លាអាមេរិក។ រីឯនៅក្នុងឆ្នាំ២០២១ ទំហពាណិជ្ជកម្ម​របស់​ប្រទេសទាំងពីរសរុប មានចំនួនប្រមាណជាង ៩៧៤លានដុល្លាអាមេរិក។ ទាក់ទងនឹងការងារនេះដែរ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានពិភាក្សាជាមួយលោកជំទាវ លើការពិនិត្យ​លទ្ធភាព​ក្នុងការបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងកម្ពុជា និងប្រទេសស្វីស ដើម្បីពង្រឹង​កិច្ចសហប្រតិបត្តិការរវាងរដ្ឋាភិបាល និងប្រទេសទាំងពីរឱ្យកាន់តែទូលំទូលាយ និងស៊ីជម្រៅ។ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងអំណរគុណដល់រដ្ឋាភិបាលស្វីសចំពោះជំនួយ និងកម្មវិធីអភិវឌ្ឍន៍នានាក្នុងវិស័យជាច្រើន ដូចជាអភិបាលកិច្ចល្អ និងការចូលរួមរបស់​ប្រជាពលរដ្ឋ​ចំពោះវិស័យកសិកម្ម និងសន្តិសុខស្បៀង រហូតដល់ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងការងារ។ជាការឆ្លើយតប ភាគីស្វីស បានបង្ហាញការស្វាគមន៍លើគំនិតផ្តួចផ្តើមនេះ និងបានបញ្ជក់ថា រដ្ឋាភិបាលស្វីស បាននិងកំពុងគាំទ្រកម្ពុជាក្នុងដំណើរការអន្តរកាល និងកិច្ចខិតខំ​ប្រឹងប្រែង​នានាក្នុងការអភិវឌ្ឍសេដ្ឋកិច្ចក្នុងប្រទេសកម្ពុជាផងដែរ។លោកជំទាវបានកោតសរសើរពីការជោគជ័យរបស់កម្ពុជា ក្នុងការទប់ស្កាត់ការរីករាលដាល​ជំងឺ​កូវីដ១៩ និងបានអបអរសាទរចំពោះកម្ពុជា ដែបបានធ្វើជាប្រធានអាស៊ានក្នុងឆ្នាំ២០២២ និងការធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលអាស៊ានប្រកបដោយជោគជ័យ៕

ធនាគារជាតិនៃកម្ពុជា នឹងដាក់ដេញថ្លៃមូលបត្ររដ្ឋលើកទី៦ ​នៅសប្តាហ៍នេះ

2023/01/23 01:47:48 pm        590
ភ្នំពេញ៖ ធនាគារជាតិនៃកម្ពុជា នឹងដាក់ដេញថ្លៃមូលបត្ររដ្ឋលើកទី៦ នៅថ្ងៃទី២៥ ខែមករានេះ ដើម្បី​ប្រមូលមូលធនសម្រាប់អនុវត្តគម្រោងកសាង និងអភិវឌ្ឍន៍ជាតិ។ក្នុងសេចក្តីប្រកាសព័ត៌មានចេញមូលបត្ររដ្ឋ ​នឹងត្រូវដាក់ដេញថ្លៃនៅលើ​ប្រព័ន្ធNBCPរបស់​ធនាគារជាតិនៃកម្ពុជា ​ចាប់ពីម៉ោង៨ ព្រឹកដល់ ២៖៣០រសៀល ​ដោយ​បន្ថែមថា ​តម្លៃ​ចារឹកក្នុងមួយ​ឯកតា ចំនួន ១លានរៀល។​ធនគារជាតិនៃកម្ពុជា បញ្ជាក់ថា​ អត្រាគូប៉ុង ​មានចំនួន ៣,៤៨ភាគរយ​ ដោយរយៈពេលទូទាត់គូប៉ុង ធ្វើឡើង ក្នុងរយៈពេល៦ខែម្តង។នៅឆ្នាំ ២០២៣ រាជរដ្ឋាភិបាល គ្រោងនឹងបោះផ្សាយលក់មូលបត្ររដ្ឋជាលើកទីពីរ ចំនួន ២០០ ដុល្លារ​អាមេរិក ​សម្រាប់សងប្រាក់ដើម នៃការបោះផ្សាយមូលប័ត្រឆ្នាំ ​២០២២ ចំនួន ២០០ ប៊ីលានរៀល ​សមមូលនឹងប្រមាណ ៤៩ ​លានដុល្លារអាមេរិក ​និងការគ្រោងថវិកាចំនួន ៦១៣ ប៊ីលានរៀល ​សមមូលនឹងប្រមាណ ១៥១ លានដុល្លារអាម៉េរិកទៀត។មូលធនបានពីការបោះផ្សាយនេះ ​គឺសម្រាប់ធ្វើហិរញ្ញប្បទានលើគម្រោងវិនិយោគ ដែលអាចផ្តល់​ចំណូល​ដោយត្រង់មករាជរដ្ឋាភិបាល ​និងផ្ដល់ផលរហ័ស ​ដើម្បីធានាប្រសិទ្ធភាពនៃការវិនិយោគ និង​ចិរភាពនៃការគ្រប់គ្រងបំណុល ​និងថវិកាជាតិ ។កាលពីឆ្នាំ២០២២ ​មូលបត្ររដ្ឋលើកទីមួយត្រូវដាក់ឱ្យដេញថ្លៃ ​ដោយមានអត្រាគូប៉ុង ២ភាគរយ ដោយ​រាជរដ្ឋាភិបាល​ បានគ្រោងបោះផ្សាយមូលបត្ររដ្ឋ ​៣០០លានដុល្លារ។ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី និ​ងជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច​ និងហិរញ្ញវត្ថុ បាន​និយាយកាលពីពេលថ្មីៗនេះថា ​មូលបត្ររដ្ឋ ​នឹង​អនុញ្ញាតឱ្យរាជរដ្ឋាភិបាល​ប្រមូលមូលនិធិ​សម្រាប់​គម្រោងអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គម។ឯកឧត្តម បានបន្ថែមថា មូលបត្ររដ្ឋ នេះ​នឹងបម្រើជាឧបករណ៍ហិរញ្ញវត្ថុថ្មីសម្រាប់អ្នកវិនិយោគ​ស្ថាប័ន​ដូចជាធនាគារ ​ក្រុមហ៊ុនធានារ៉ាប់រង ​បេឡាជាតិរបបសន្តិសុខសង្គម និងមូល​និធិសោធននិវត្តន៍ជាដើម៕ អត្ថបទ៖ វណ្ណៈ

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
07/21/2026 09:07 PM
ប្រធានាធិបតីអ៊ីរ៉ង់៖ អតីត​មេដឹកនាំ​កំពូលបាន​ជំរុញឱ្យបញ្ចប់ស្ថានភាព​ «គ្មានសង្គ្រាម គ្មានសន្តិភាព» ជាមួយអាមេរិក
07/21/2026 08:07 PM
WHO៖ ការផ្ទុះឡើងនៃជំងឺ Ebola នៅកុងហ្គោ លើស ២.៤០០ករណី និងមានអ្នកស្លាប់ជិត ១.០០០នាក់
07/21/2026 08:07 PM
អគារសិក្សាថ្មី១ខ្នង នៅសាលាបឋមសិក្សាចំបក់ខាងត្បូង បានរួមចំណែកក្នុងវិស័យអប់រំ និងគាំទ្រដល់ការសិក្សា
07/21/2026 08:07 PM
ប្រភព៖ ប្រមុខកងទ័ពប៉ាគីស្ថានជួបជាមួយរដ្ឋមន្ត្រីក្រសួងមហាផ្ទៃអ៊ីរ៉ង់
07/21/2026 07:07 PM
ក្រសួងបរិស្ថានដាំស្តារព្រៃឈើឡើងវិញ នៅលើទីតាំងដែលបានដកហូតក្នុងតំបន់ការពារធម្មជាតិក្នុងខេត្តព្រះវិហារ
07/21/2026 07:07 PM
កូវ៉ែតរាយការណ៍ពីការវាយប្រហាររបស់អ៊ីរ៉ង់ លើរោងចក្រអគ្គិសនី និងរោងចក្របន្សុតទឹកសមុទ្រ ជាថ្ងៃទី៤ ជាប់ៗគ្នា
07/21/2026 07:07 PM
ទីក្រុងនៅភាគ​កណ្តាលជប៉ុន ឡើងដល់ ៤០អង្សាសេ ជាការសម្គាល់​ផ្លូវការនៃ​​ថ្ងៃ​​ក្ដៅខ្លាំង​​​លើកដំបូង
07/21/2026 07:07 PM
ក្រសួងការបរទេសកម្ពុជាជម្រាបជូនអ្នករាយការណ៍ពិសេសអំពីស្ថានភាពនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ
07/21/2026 07:07 PM
វិមានក្រឹមឡាំង មិនឃើញក្ដី​សង្ឃឹម ក្នុងការកែលម្អទំនាក់ទំនងអង់គ្លេស-រុស្ស៊ី ក្រោមការដឹកនាំរបស់លោក Burnham
07/21/2026 06:07 PM