ស្ថាប័នរដ្ឋ និងវិស័យឯកជន រួមគ្នាជំរុញការផ្សព្វផ្សាយពីសក្ដានុពល និងផលិតផល សម្រាប់​លើកកម្ពស់វិស័យទេសចរណ៍
ឯកឧត្តម ឃឹម ហ្វីណង់៖ ប្រព័ន្ធសហគមន៍កសិកម្មនៅប្រទេសចិន គឺជាប្រភេទ​សហគមន៍​តភ្ជាប់​តួអង្គ​សំខាន់ៗ​នៃខ្សែច្រវ៉ាក់តម្លៃឱ្យនៅក្រោមដំបូលតែមួយ ព្រមទាំងមានផ្តល់ការ​គាំទ្រ​ខាង​ផ្នែក​បច្ចេកទេស ដើមទុន និងទីផ្សារ
សហភាពអឺរ៉ុបវិនិយោគទឹកប្រាក់ជិត ៨០ លានអឺរ៉ូ ដើម្បីធ្វើទំនើបកម្មវិស័យកសិកម្មនៅកម្ពុជា
ប្រព័ន្ធហិរញ្ញវត្ថុសាធារណៈរបស់កម្ពុជា មានភាពធន់ទោះបីសកលលោកកំពុងស្ថិត​ក្នុងភាពមិនប្រាកដ

សេដ្ឋកិច្ច និង កសិកម្ម

ធនាគារជាតិលើកទឹកចិត្តដល់គ្រឹះស្ថានហិរញ្ញវត្ថុ បើកគណនីសន្សំ និងផ្តល់សេវាហិរញ្ញវត្ថុដល់ MSMEs

2024/10/10 10:17:29 am        160
ធនាគារជាតិនៃកម្ពុជា លើកទឹកចិត្តឱ្យគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ សម្រួល​ក្នុង​ការ​បើក​គណនី​សន្សំ និងផ្តល់សេវាហិរញ្ញវត្ថុជូន សហគ្រាសធុនមីក្រូ តូច និងមធ្យម និងបុគ្គលស្វ័យនិយោជន៍ ដើម្បី​កំណត់នូវអត្តសញ្ញាណម្ចាស់អាជីវកម្ម និងការទទួលបានសេវាហិរញ្ញវត្ថុ សម្រាប់​ប្រតិបត្តិការ​អាជីវកម្ម​របស់ខ្លួន។ធនាគារជាតិនៃកម្ពុជា ចេញសារាចរណែនាំ ស្តីពីការលើកទឹកចិត្តឱ្យគ្រឹះស្ថានធនាគារ និង​ហិរញ្ញ​វត្ថុ សម្រួលក្នុងការបើកគណនី សន្សំ និងផ្តល់សេវាហិរញ្ញវត្ថុជូនសហគ្រាសធុនមីក្រូ តូច និង​មធ្យម និងបុគ្គលស្វ័យនិយោជន៍ ក្នុងគោលបំណងចូលរួមចំណែកអនុវត្តយុទ្ធ សាស្ត្រជាតិ ស្តីពី​ការ​អភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធឆ្នាំ ២០២៣-២០២៨ ព្រមទាំងជួយ​សម្រួល​ដល់​ប្រតិបត្តិការ​ទូទាត់​សង​ប្រាក់របស់សហគ្រាសធុនមីកូ តូច និងមធ្យម និងបុគ្គលស្វ័យនិយោជន៍ជាដើម។ជុំវិញការបើកគណនីសន្សំ និងផ្តល់សេវាហិរញ្ញវត្ថុនេះ, ធនាគារជាតិនៃកម្ពុជា បាន​ណែនាំ​ដល់​គ្រឹះ​ស្ថានធនាគារ និងហិរញ្ញវត្ថុ ទាំងអស់អនុវត្តដូចខាងក្រោមរួមមាន៖ បើកគណនីឱ្យ​សហគ្រាស​ធុនមីក្រូ និងបុគ្គលស្វ័យនិយោជន៍ ក្នុងរូបភាពជា “ឈ្មោះអាជីវកម្ម”, "ឈ្មោះ​សហ​គ្រាស​" ឬ "ឈ្មោះហាង” ក្នុងករណីសហគ្រាសធុនមីក្រូ និងបុគ្គលស្វ័យនិយោជន៍ បានបំពេញ​បែប​បទ​រដ្ឋបាលពេញលេញ ដើម្បីងាយស្រួលកំណត់អត្តសញ្ញាណ តាមរយៈ​ការ​ចុះ​បញ្ជី​នៅ​ច្រកចេញ​ចូលតែមួយ នៃរដ្ឋបាលថ្នាក់ក្រោមជាតិ ដែលគណនីនោះកំណត់ បាននូវអត្តសញ្ញាណ​ម្ចាស់​អាជីវកម្ម ជាឯកត្តជននោះដោយផ្ទាល់។ សម្រួលនិងលើកទឹកចិត្តឱ្យសហគ្រាសធុនមីក្រូ តូច និងមធ្យម និង បុគ្គលស្វ័យនិយោជន៍ ទទួលបាន​សេវា​ហិរញ្ញ​វត្ថុ​សម្រាប់​ប្រតិបត្តិការ​អាជីវកម្ម​របស់​ខ្លួន​។ទាក់ទិនបញ្ហានៃការបើកគណនីសន្សំ និងផ្តល់សេវាហិរញ្ញវត្ថុជូនសហគ្រាសធុនមីក្រូ តូច និង​មធ្យម​និងបុគ្គលស្វ័យនិយោជន៍នេះ ធនាគារជាតិនៃកម្ពុជា សូមឱ្យ​គ្រឹះ​ហិរញ្ញវត្ថុ​ដែល​ផ្តល់​សេវា​ទាំង​ឡាយ ត្រូវគោរពតាមច្បាប់ និងបទប្បញ្ញត្តិពាក់ព័ន្ធជាធរមាន៕ អត្ថបទ៖ សុន រ៉ាឌី

រាជរដ្ឋាភិបាលបន្តលើកទឹកចិត្តពន្ធដារ ដល់វិស័យអចលនទ្រព្យបន្ថែម

2024/10/10 10:03:57 am        148
រាជរដ្ឋាភិបាលនិងបន្តលើកទឹកចិត្តពន្ធដារ ចំពោះវិស័យអចលនទ្រព្យ លើពន្ធ​ប្រថាប់​ត្រា​នៃ​ការ​ផ្ទេរ​កម្មសិទ្ធិ ឬសិទ្ធិកាន់កាប់ អចលនទ្រព្យ, ពន្ធលើចំណេញមូលធន, ពន្ធលើអចលនទ្រព្យ, និង​ពន្ធ​លើ​ដីធ្លីមិនបានប្រើប្រាស់ ដែលការលើកលែង ការអនុគ្រោះ និង ការព្យួរពន្ធ ដោយពុំមាន​អានុភាព​ប្រតិសកម្មចំពោះប្រាក់ពន្ធ រួមទាំងទណ្ឌកម្មរដ្ឋបាលផងដែរ។ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចេញសេចក្តីជូនដំណឹង ស្តីពីការបន្ត និងបន្ថែមការ​លើក​ទឹក​ចិត្ត​ពន្ធដារ ចំពោះវិស័យអចលន ទ្រព្យដូចជា៖ ពន្ធប្រថាប់ត្រាលើការផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់​កាប់​អចលន​ទ្រព្យ គឺលើកលែងពន្ធប្រថាប់ត្រាលើការផ្ទេរកម្មសិទ្ធិ ឬសិទ្ធិ កាន់កាប់លំនៅឋាន​គ្រប់​ប្រភេទ ដែលមានលក្ខណៈជាបុរី តម្លៃក្រោមឬស្មើ ៧ ម៉ឺនដុល្លារអាមេរិក រហូតដល់ដំណាច់ឆ្នាំ ២០២៥។ អនុគ្រោះពន្ធប្រថាប់ត្រាលើការផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់លំនៅឋានគ្រប់ប្រភេទ ដែល​មានលក្ខណៈជាបុរី មានតម្លៃលើស ៧ ម៉ឺន ដុល្លារអាមេរិក ដោយអនុញ្ញាត​ឱ្យ​ដក​ទំហំ​ទឹក​ប្រាក់ ៧០ ម៉ឺនដុល្លារអាមេរិក ចេញពីមូលដ្ឋានគិតពន្ធប្រថាប់ត្រា សម្រាប់ការទិញលំនៅ ឋាន ក្នុងគម្រោងអភិវឌ្ឍន៍លំនៅឋានជាបុរី ដែលមានអាជ្ញាបណ្ណអាជីវកម្មអចលនវត្ថុ និងបាន​ចុះបញ្ជី​ត្រឹម​ត្រូវ រហូតដល់ដំណាច់ឆ្នាំ ២០២៥ ក្នុងនោះរាល់ការផ្ទេរកម្មសិទ្ធិ ដែលទទួល​បាន​ការ​លើក​លែង និងអនុគ្រោះពន្ធខាងលើនេះ ត្រូវបំពេញនូវលក្ខខណ្ឌតាមការ កំណត់របស់ក្រសួង។ចំណែកពន្ធលើចំណេញមូលធន និងពន្យារពេលការអនុវត្តពន្ធលើចំណេញមូលធន លើ​រូបវន្ត​បុគ្គល ចំពោះអចលនទ្រព្យ រហូតដល់ដំណាច់ឆ្នាំ២០២៥។ ក្នុងនោះទ្រព្យ ៥ ប្រភេទ​ទៀត​រួមមាន​៖ ភតិសន្យា, ទ្រព្យវិនិយោគ, កេរ្តិ៍ឈ្មោះអាជីវកម្ម, កម្មសិទ្ធិបញ្ញា និងរូបិយបណ្ណបរទេស ត្រូវអនុវត្តចាប់ពីឆ្នាំ ២០២៥ តទៅ។ដោយឡែកពន្ធលើអចលនទ្រព្យ៖ លើកលែងប្រាក់ពន្ធលើអចលនទ្រព្យ រួមទាំងទណ្ឌកម្មរដ្ឋបាល (ពន្ធបន្ថែម និងការប្រាក់) ក្នុងករណីអចលនទ្រព្យ ឬចំណែកណាមួយនៃអចលនទ្រព្យ ដែល​ជា​ប្រភេទ​ដីកសិកម្ម ដែលប្រជាពលរដ្ឋកំពុងបង្កបង្កើនផល និង សំណង់ដែលបម្រើផ្ទាល់ និងជា​អចិន្ត្រៃយ៍​ដល់​សកម្មភាពកសិកម្ម ដែលអចលនទ្រព្យមានភូមិសាស្ត្រស្ថិតនៅក្នុងរាជធានី និង​ក្រុង នៃខេត្តនានា ដោយពុំចាំបាច់ភ្ជាប់លិខិតអនុញ្ញាត ឬលិខិត​បញ្ជាក់​អំពី​ការ​ប្រើប្រាស់​ដីធ្លី​កសិកម្ម​ពី​ស្ថាប័នមានសមត្ថកិច្ចនោះឡើយ ឱ្យតែនៅលើឯកសារកាន់កាប់ដី (បណ្ណកម្ម​សិទ្ធិ​ឬ​លិខិត​ផ្ទេរសិទ្ធិ) បានបញ្ជាក់ថាជាប្រភេទដីកសិកម្ម។ ចំពោះអចលនទ្រព្យដូចនៅ ក្នុងតំបន់​ខាង​លើ​នេះដែ​រ ប៉ុន្តែមានចំណែកណាមួយ នៃដីធ្លីត្រូវបានយកមកសាងសង់ផ្ទះ អគារ ឬសំណង់​ផ្សេង​ៗ ដែលមិនបម្រើផ្ទាល់ និងជាអចិន្ត្រៃយ៍ដល់សកម្មភាពកសិកម្ម នឹងមិន​ត្រូវ​បាន​លើក​លែ​ង​ពន្ធ​នោះ​ទេ​។ក្រៅពីគោការណ៍ខាងលើនេះ, ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក៏បាន​កំណត់​លើ​អចលន​ទ្រព្យ​ផ្សេងៗ​ទៀតដូចជា អចលនទ្រព្យ ដែលមានឯកសារកាន់កាប់ដី, អចលនទ្រព្យដែលបានចុះបញ្ជី, អចលនទ្រព្យ (មានបណ្ណកម្មសិទ្ធិ ឬគ្មានបណ្ណកម្មសិទ្ធិ) គឺត្រូវអនុវត្ត តាមលក្ខខណ្ឌមួយចំនួន នៅក្នុងសេចក្តីជូនដំណឹងនេះដែរ។ ចំណែកពន្ធលើដីធ្លីមិនបានប្រើប្រាស់វិញ, ត្រូវបានព្យួរ​ការ​អនុវត្ត រហូតដល់ដំណាច់ឆ្នាំ ២០២៤ មានន័យថា កម្មសិទ្ធិករ ឬអ្នកកាន់កាប់ ឬអ្នក​ទទួល​ប្រយោជន៍​ចុង​ក្រោយ ពុំមានកាតព្វកិច្ចប្រកាសបង់ ពន្ធរហូតដល់ដំណាច់ឆ្នាំ ២០២៤ ។ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នឹងចេញលិខិតបទដ្ឋានគតិយុត្ត ស្ដីពីពន្ធលើដីធ្លីមិនបានប្រើ ប្រាស់ ដោយបន្ធូរបន្ថយនូវលក្ខខណ្ឌលើកលែងពន្ធនេះ សម្រាប់ការអនុវត្តចាប់ពីឆ្នាំ២០២៥ តទៅ គឺជាប្រភេទដីដែលជាកម្មវត្ថុ បាន កំណត់នៅក្នុងសេចក្តីជូនដំណឹងនេះ៕ អត្ថបទ៖ សុន រ៉ាឌី

រាជរដ្ឋាភិបាលបន្ត និងបន្ថែមការលើកទឹកចិត្តពន្ធដារ​ ចំពោះវិស័យអចលនទ្រព្យ ដើម្បីកាត់បន្ថយបន្ទុកចំណាយរបស់ក្រុមហ៊ុនអភិវឌ្ឍន៍លំនៅស្ថាន និងប្រជាពលរដ្ឋ

2024/10/09 04:18:26 pm        473
ភ្នំពេញ៖​ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅថ្ងៃទី៩ តុលា ឆ្នាំ២០២៤នេះ បានចេញ​សេចក្តី​ជូន​ដំណឹងថ្មីមួយ ស្តីពីការបន្ត និងបន្ថែមការលើកទឹកពន្ធដារ ចំពោះវិស័យអចលនទ្រព្យ ស្រប​តាម​ការ​សម្រេចរបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។ការបន្ត និងបន្ថែមការលើកទឹកចិត្តពន្ធដារ​ ចំពោះវិស័យអចលនទ្រព្យ ដើម្បីកាត់បន្ថយ​បន្ទុក​ចំណាយរបស់ក្រុមហ៊ុនអភិវឌ្ឍន៍លំនៅស្ថាន និងប្រជាពលរដ្ឋ។

មន្រ្តីជាន់ខ្ពស់ធនាគារជាតិ អំពាវនាវដល់ប្រជាពលរដ្ឋប្រុងប្រយ័ត្ន លើការប្រើប្រាស់​ឥណទាន​ក្រៅផ្លូវការ

2024/10/09 03:22:03 pm        491
មន្រ្តីជាន់ខ្ពស់ធនាគារជាតិនៃកម្ពុជា អំពាវនាវដល់ប្រជាពលរដ្ឋ មានការប្រុងប្រយ័ត្នខ្ពស់ នៃ​ការ​ប្រើប្រាស់​ឥណទានក្រៅផ្លូវ ដែលមាននៅតាមបណ្តាញ Tiktok, Telegram, Facebook ឬការ​ផ្តល់​ឥណទានដែលមិនមានទីតាំងច្បាស់លាស់ជាដើម ដើម្បីចៀស វាងនូវការ​ចាញ់​បោក​ដោយ​ប្រការ​ផ្សេងៗ។លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា លើកឡើងនៅ​ក្នុង​សន្និសីទ​សារ​ព័ត៌មាន ទាក់ទងនឹងប្រធាន បទ៖(ពន្យល់ពីខ្លឹមសារបច្ចេកទេស និងបកស្រាយ​ចម្ងល់​នានា​របស់​អ្នក​សារព័ត៌មានទាក់ទងនឹងស្ថានភាពវិស័យធនាគារ) នៅថ្ងៃទី ៨ ខែ តុលា ម្សិលមិញនេះ ជុំវិញ​ការ​ឆបោក តាមរយៈការផ្តល់ឥណទានក្រៅផ្លូវការនេះ ឃើញថា កន្លងមក មានការកើត​ឡើង​លើ​រូបភាព ផ្សេងៗគ្នា ជាក់ស្តែងក្នុងពេលថ្មីៗនេះ មានការបោកបញ្ចោត ដោយឱ្យ​ប្រជាពលរដ្ឋ​យក​លុយ​ទៅ​ដាក់ ដោយទទួលបានការប្រាក់ច្រើន ហួសហេតុដូចជា វិនិយោគ ៥០០ ដុល្លារ នឹង​ទទួល​បាន ៣ ៥០០ ដុល្លារ បន្ទាប់ពី ២៤ ម៉ោង និងមានតាមរូបភាពផ្សេងៗជាច្រើន។ជុំវិញ​បញ្ហានេះ, លោកជំទាវបណ្ឌិត តែងតែលើកឡើងរឿយៗ ព្រោះថា ប្រសិនការ​ផ្សព្វ​ផ្សាយ​បែប​នេះ មិនមែនជារឿងល្អ នោះឡើយ ដូច្នេះសូមឱ្យប្រជាជនប្រុងប្រយ័ត្ន ជាក់ស្តែង​នា​ពេល​កន្លង​មក​នេះ ឃើញថាបងប្អូនប្រជាពលរដ្ឋភាគច្រើនខំទៅខ្ចីលុយ ពីគ្រឹះស្ថានហិរញ្ញវត្ថុផ្សេងៗ ដើម្បី​មកដាក់យកការប្រាក់ខ្ពស់ នៅពេលដែលមានបញ្ហា តែងតែលើកឡើងពីការខ្ចីពីរធនាគារ ឬមីក្រូ ហិរញ្ញវត្ថុនេះនោះជាដើម។ បញ្ហានេះប្រសិនបើប្រជាពលរដ្ឋត្រូវការ សូមមក​កម្ចី​នៅ​តាម​ប្រព័ន្ធ​ធនាគារ ឬមីក្រូហិរញ្ញវត្ថុដែលមានអាជ្ញា បណ្ណត្រឹមត្រូវពីធនាគារជាតិនៃកម្ពុជា ដោយ​កន្លង​មក​នេះ ធនាគារជាតិនៃកម្ពុជាតែងតែបានផ្សព្វផ្សាយ អំពីគ្រឹះស្ថានដែលមានអាជ្ញា បណ្ណត្រឹម​ប៉ុណ្ណោះ​។ ធនាគារជាតិនៃកម្ពុជា ក៏តម្រូវឱ្យដាក់ព្យូរអាជ្ញាបណ្ណនៅតាមគ្រឹះស្ថាននីមួយៗផងដែរ ដើម្បី​ឱ្យ​ប្រជាពលរដ្ឋ បានឃើញ ក្នុងនោះប្រសិនមិនច្បាស់ សូមទាក់ទងមកហតឡាញ ដែល​ដាក់​នៅ​តាមផេក Facebook របស់ធនាគារ និងនៅតាម បណ្តាញសង្គមដ៏ទៃផ្សេងៗទៀត។ទាក់ទិនបញ្ហានេះដែរ, លោក រ័ត្ន សោភ័ណ្ឌ ប្រធានសមាគមធនាគារនៅកម្ពុជា ក៏បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋដែលត្រូវការកម្ចី ឥណទាន សូមងាកមកប្រើស្ថាប័នធនាគារ និងមីក្រូហិរញ្ញវត្ថុ ដែល​ទទួលបានអាជ្ញាបណ្ណត្រឹមត្រូវពីធនាគារជាតិនៃកម្ពុជា ។ បញ្ហានេះ កន្លងមក សមាគម​ធនាគារ​ក៏​បានបើកយុទ្ធនាការផ្សព្វផ្សាយ អំពីស្ថាប័នគ្រឹះសន្ថានដែលមានអាជ្ញាបណ្ណ និងបាន​ធ្វើ​បច្ចុប្បន្ន​ជា​ញឹកញាប់ នៃគ្រឹះស្ថានដែលទើបទទួលបានអាជ្ញាបណ្ណថ្មីៗជាដើម។ ចំពោះ​ការ​ផ្សព្វ​ផ្សាយ​នេះ សមាគមបានជំរុញទៅដល់មូលដ្ឋាន ដើម្បី ឱ្យប្រជាពលរដ្ឋបានជ្រាបច្បាស់ ចំពោះ​គ្រឹះស្ថាន​ដែល​អនុវត្តត្រឹមត្រូវ ចៀសវាងកុំឱ្យប្រជាពលរដ្ឋចាញ់បោកដោយប្រការផ្សេងៗ៕ អត្ថបទ៖ សុន រ៉ាឌី

ក្រសួងកសិកម្មសហការជាមួយរោងម៉ាស៊ីនកិនស្រូវធំៗទទួលទិញស្រូវរក្សាស្ថិរភាពតម្លៃស្រូវជូនពលរដ្ឋ

2024/10/09 01:08:46 pm        161
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានសហការជាមួយបណ្តារោងម៉ាស៊ីន​កិនស្រូវ​ធំៗ​មួយ​ចំនួន ត្រៀមទទួលទិញរបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ក្នុងតម្លៃសមរម្យ ដើម្បីរក្សា​ស្ថេរភាព​ថ្លៃ និងបញ្ចៀសការកកកុញនៃការប្រមូលផលស្រូវរបស់ពលរដ្ឋ ដែលជាហេតុធ្វើ​ឲ្យ​តម្លៃ​ស្រូវ​មាន​ការ​ធ្លាក់ចុះ។ឯកឧត្តម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បានថ្លែងប្រាប់ BTV នៅថ្ងៃទី៩ ខែតុលានេះថា នៅពេលនេះ ក្រសួងកសិកម្ម បាន​សម្រេច​​បើក​កិច្ចសហការជាមួយបណ្តារោងម៉ាស៊ីនកិនស្រូវធំៗមួយចំនួន ត្រៀមទទួល​ទិញ​ស្រូវ​ឡើង​វិញ ពីបណ្តាប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ដោយផ្តល់ជូននូវតម្លៃសមរម្យ ទៅតាមគុណភាព​ស្រូវ​នីមួយៗរបស់មួយៗពលរដ្ឋ ដើម្បីយកមកស្តុកទុក ចៀសវាងការកកកុញផលស្រូវ និង​កែ​ច្នៃនាំ​ចេញ​ផងដែរ។ឯកឧត្តម ឃឹម ហ្វីណង់ អ្នកនាំពាក្យបានមានប្រសាសន៍ថា ក្រសួងកសិកម្ម បានធ្វើ​ការ​ជាមួយ​រោង​ម៉ាស៊ីនធំៗមួយចំនួន ត្រៀមប្រមូលទិញស្រូវឡើងវិញពីប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ពិសេស​ចៀស​ឲ្យបានការកកកុញផលស្រូវ និងធ្វើឲ្យស្រូវលក់ចេញបានតម្លៃសមរម្យ។ ឯកឧត្ដម​បន្ត​​ក្រសួង​​បាន​ធ្វើ​ការងារនេះបានល្អរលូន ជោគជ័យ ហើយ​រហូត​ដល់​ពេល​នេះ​តម្លៃ​ស្រូវ​កើន​ឡើង​ក្នុង​កម្រិតមួយដែលពលរដ្ឋអាចទទួលយកបាន។ នៅក្នុង​ដំណើរការប្រមូលទិញស្រូវឡើងវិញ និងការធ្វើឲ្យតម្លៃស្រូវមានភាពល្អប្រសើរ ឯកឧត្តម ឃឹម ហ្វីណង់ ក៏បានណែនាំដល់បណ្តាកសិករ និងបណ្តាអ្នកផលិតស្រូវអង្ករ គួរនាំគ្នាធ្វើ​យ៉ាង​ណា​ឲ្យ​ស្រូវ​ដុះទុំល្អ ការប្រមូលផលស្រូវចៀស​វាង​ការលាយ​កំទិច​កំទី​ផ្សេង​ៗ​ដែល​នាំ​ឲ្យ​ប៉ះ​ពាល់​តម្លៃ​ស្រូ​វអង្ករ។ព្រមជាមួយគ្នានេះ ឯកឧត្តម ក៏បានជំរុញឲ្យកសិករនាំគ្នាប្រើប្រាស់ពូជស្រូវខ្មែរ ដែលស្រូវ​ធ្វើ​ឲ្យ​ក្រសួង ក៏ដូចជារោងម៉ាស៊ីននានាងាយអន្តរាគមន៍ប្រមូលទិញយកមកស្តុកទុក និងកែច្នៃដើម្បី​ធ្វើការ​នាំ​ចេញទៅលក់នៅលើទីផ្សារអន្តរជាតិ។ឯកឧត្តម ឃឹម ហ្វីណង់ បានបញ្ជាក់ថា ចំពោះកសិករ ដែលប្រើប្រាស់ពូជស្រូវបរទេស គឺក្រសួង និងរោងម៉ាស៊ីនគឺមានការពិបាកអន្តរាគមន៍ប្រមូលទិញយកមកស្តុកទុកធ្វើការកែច្នៃនាំចេញ ដោយសារ កម្ពុជា មិនអាចនាំចេញអង្ករពូជបរទេសទៅលក់នៅលើទីផ្សារអន្តរជាតិបាននោះទេ។សូមបញ្ជាក់ថា តម្លៃស្រូវសើម នៅខេត្តបាត់ដំបង ពោធិ៍សាត់ បន្ទាយមានជ័យ និងខេត្តសៀមរាប ដែលបង្ហាញដោយសហព័ន្ធស្រូវអង្ករកម្ពុជា នៅក្នុងខែតុលាឆ្នាំ២០២៤នេះ ស្រូវសែនក្រអូប ១គ.ក តម្លៃជាមធ្យម ១២៣៥រៀល ស្រូវOM តម្លៃ១០២០រៀល និងស្រូវស្រង៉ែ តម្លៃ១០៣៥រៀល៕ អត្ថបទ៖ ស៊ុម សុខជា

កម្ពុជាប្រកាន់យកគោលដៅកំណើនសេដ្ឋកិច្ច ៦,០% ក្នុងឆ្នាំ២០២៤ ទោះបីកត្តាខាងក្រៅ​មិនប្រាកដប្រជា​ក៏ដោយ

2024/10/09 11:08:12 am        121
កម្ពុជាបានប្រកាន់យកគោលដៅ ក្នុងការសម្រេចកំណើនសេដ្ឋកិច្ចរបស់ខ្លួន ឱ្យបានក្នុងរង្វង់ ៦,០% ក្នុងឆ្នាំ ២០២៤ និង ៦,៣% ឆ្នាំ ២០២៥ ទោះបីមានភាព​មិនប្រាកដ​ប្រជា​ខ្ពស់​នៃ​កត្តាខាងក្រៅក៏ដោយ។ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច នៅក្នុង​ជំនួប​សម្តែងការគួរសម ជាមួយលោក Robert Kaproth ឧបការីរងទទួលបន្ទុកតំបន់អាស៊ី នៃ​ក្រសួង​រតនាគារសហរដ្ឋអាម៉េរិក នៅថ្ងៃទី ៧ ខែ តុលា ឆ្នាំ ២០២៤ នេះ ឯកឧត្តម​អគ្គ​បណ្ឌិត​សភា​ចារ្យ បានស្វាគមន៍យ៉ាងកក់ក្តៅ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះ​ដំណើរ​ទស្សន​កិច្ច ស្វែងយល់អំពីវិស័យសេដ្ឋកិច្ច និងហិរញ្ញវត្ថុកម្ពុជា ក៏ដូចជាដើម្បីពង្រឹងបន្ថែមទៀត នៃ​កិច្ច​សហ​ប្រតិបត្តិការទ្វេភាគីរវងាកម្ពុជា-អាមេរិក របស់លោក Robert Kaproth នៅកម្ពុជា។ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្រ្តី បានជម្រាប​ជូនជារួមអំពីការ​ខិតខំ​ប្រឹងប្រែង​របស់​រាជ​រដ្ឋាភិបាលកម្ពុជា ក្នុងការដាក់ចេញនូវគោលនយោបាយយុទ្ធសាស្រ្ត និងវិធានការនានា ដើម្បី​កំណើនសង្គម-សេដ្ឋកិច្ចនៅកម្ពុជា។ ជាមួយគ្នានេះ, ទោះបី ជាមាន​ភាព​មិនប្រាកដ​ប្រជា​ខ្ពស់​នៃ​កត្តា​ខាងក្រៅ, កម្ពុជាបានប្រកាន់យកគោលដៅក្នុងការសម្រេចកំណើនសេដ្ឋកិច្ចឱ្យបាន ៦,០% ក្នុងឆ្នាំ ២០២៤ និង ៦,៣% ឆ្នាំ ២០២៥ នេះ។ជាក់ស្តែង, រាជរដ្ឋាភិបាល​បាន​និង​កំពុង​រៀបចំ​គោល​នយោបាយ និងយន្តការនានា ក្នុងការបង្កើនប្រសិទ្ធភាពចំណូល-ចំណាយ, ការគ្រប់​គ្រង​សេដ្ឋកិច្ច, ហិរញ្ញវត្ថុសាធារណៈ ដែលរួមចំណែកដល់ការរក្សាភាពធន់ សេដ្ឋកិច្ចរួមមាន “យុទ្ធសាស្ត្រ​កៀរគរចំណូល២០២៤-២០២៨” និង “កម្មវិធីលើកកម្ពស់​ភាព​ប្រកួត​ប្រជែង​បង្កើន​ពិពិធ​កម្ម និងពង្រឹង ភាពធន់ ដើម្បីកំណើនសេដ្ឋកិច្ច នៅក្នុងបរិការណ៍សកល ដែលមាន​ភាព​មិន​ប្រាកដ​ប្រជា​ខ្ពស់ឆ្នាំ ២០២៤-២០២៨” ជាដើម ។ ជារួម, ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នឹងបន្ត​សហការ​រីករាយជាមួយភាគីអាម៉េរិក ក្នុងការសម្របសម្រួលជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគី ជា​ពិសេស​ការពង្រីក ពាណិជ្ជកម្ម និងការវិនិយោគរវាងប្រទេសទាំងពីរ ដែលនឹងផ្ដល់​ប្រយោជន៍​ទៅ​វិញ​ទៅ​មក​។ក្នុងជំនួបនេះ, លោក Robert Kaproth បានបង្ហាញសុទិដ្ឋិនិយមខ្ពស់ នូវកិច្ចខិតខំរបស់កម្ពុជា ក្នុង​ការ​គ្រប់គ្រងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុសាធារណៈ និងលទ្ធផលល្អនានា ដែលកម្ពុជា​ទទួល​បាន​នា​ពេល​កន្លងមក ក៏ដូចជាគោលដៅរយៈពេលវែងខាងមុខ ដែល រាជរដ្ឋាភិបាល បាននិងកំពុង​ខិតខំ​បង្កើត​ឡើងក្នុងការជំរុញកំណើន និងការអភិវឌ្ឍសេដ្ឋកិច្ច និងបានធ្វើការកោតសរសើរ ចំពោះរាជរដ្ឋាភិបាលកម្ពុជា ការខិតខំបន្តដោះស្រាយបញ្ហា ប្រឈមនានារបស់ខ្លួន និងស្វែង​រក​ដំណោះ​ស្រា​​យទាំងក្នុងកម្រិតគោលនយោ- បាយ និងបច្ចេកទេសជាដើម៕ អត្ថបទ៖ សុន រ៉ាឌី

ការរៀបចំឥណទានឡើងវិញជាការដោះស្រាយ និងសម្រួលដល់លំហូរសាច់ប្រាក់ប្រចាំថ្ងៃ របស់ប្រជាជន

2024/10/09 10:57:17 am        267
ការរៀបចំឥណទានឡើងវិញរបស់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ គឺជាការ​ដោះស្រាយ​នូវ​ការ​លំបាក​របស់​ប្រជាជន ក្នុងការស្វែងរកប្រាក់ចំណូល ដើម្បីសម្រួលដល់លំហូរសាច់ប្រាក់​សម្រាប់​ជីវភាព​ប្រចាំ​ថ្ងៃ និងក៏ជាផលប្រយោជន៍សម្រាប់សេដ្ឋកិច្ចផងដែរ។លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា លើកឡើងនៅ​ក្នុង​សន្និសីទ​សារ​ព័ត៌មាន ទាក់ទងនឹងប្រធាន បទ៖(ពន្យល់ពីខ្លឹមសារបច្ចេកទេស និង​បក​ស្រាយ​ចម្ងល់​នានា​របស់​អ្នក​សារ​ព័ត៌មានទាក់ទងនឹងស្ថានភាពវិស័យធនាគារ) នៅថ្ងៃទី ៨ ខែ តុលា ឆ្នាំ ២០២៤ នេះថា ជុំវិញ​ការរៀបចំឥណទានឡើងវិញនេះ នៅពេលផ្ទុះឡើងនូវជំងឺកូវីដ-១៩ ធនាគារជាតិនៃកម្ពុជា បាន ដាក់ចេញនូវវិធានការមួយចំនួន ដោយសារនៅក្នុងពេលនេះសេដ្ឋកិច្ចកម្ពុជា ក៏ដូចជា​សេដ្ឋកិច្ច​ពិភពលោក ទទួលនូវផលប៉ះពាល់ ជាច្រើន ជាពិសេសខ្សែ​ច្រវាក់​ផលិតកម្ម​ត្រូវ​បាន​រអាក់​រអួល ឬបញ្ឈប់ ការដឹកជញ្ជូនទាំងក្នុងនិងក្រៅប្រទេសក៏ជួបបញ្ហា និងការប៉ះ ពាល់ទាំង​វិស័យ​ទេសចរ បានធ្វើឱ្យភោជនីយដ្ឋាន និងសណ្ឋាគារមួយចំនួនត្រូវបិតទ្វាជាដើម។ លោកជំទាវបណ្ឌិត បន្តថា ទាក់ទិនបញ្ហាប្រឈមទាំងអស់នេះ បានធ្វើឱ្យប្រជាជន​មួយ​ចំនួន​បាត់​បង់​ការងារ និងប្រាក់ ចំណូលជាដើម, ចំពោះប្រជាជនដែលបានខ្ចីលុយពីគ្រឹះស្ថានហិរញ្ញវត្ថុ ពួក​គាត់​បាន​ប្រឈម និងឧបសគ្គ នៃការសងត្រឡប់ទៅគ្រឹះ ស្ថានហិរញ្ញវត្ថុវិញ។ បញ្ហានេះ, រាជរដ្ឋាភិបាល​ក៏​បានចង្អុលបង្ហាញ ឱ្យមានការពិភាក្សាជាមួយវិស័យឯកជន ធនាគារជាតិ នៃ​កម្ពុជា ក៏បានដាក់ចេញនូវវិធានការកន្លងមកជាហូរ ដើម្បីជួយសម្រួលដល់អតិថិជន ដោយ​ក្នុង​នោះ​ធនាគារជាតិ នៃកម្ពុជា បានដាក់ចេញនូវ បទប្បញ្ញត្តិមួយចំនួន ដើម្បីឱ្យអ្នកខ្ចីមាន​លទ្ធភាព​សង​។ជុំវិញបញ្ហានេះ, លោក រ័ត្ន សោភ័ណ្ឌ ប្រធានសមាគមធនាគារនៅកម្ពុជា លើកឡើងថា នៅក្នុង​ស្ថាន​ភាព​លំបាក សមាជិក របស់សមាគម បានចូលគាំទ្រ​នូវ​រាល់​វិធានការ​របស់​ធនាគារ​ជាតិ​នៃ​កម្ពុជា ទៅដល់អតិថិជនរបស់ខ្លួន។ ស្របពេលនេះដែរ, គ្រឹះស្ថាន ធនាគារ ត្រូវ​តែ​ព្យាយាម​រក្សា​នូវ​តុល្យភាព ដើម្បីធានាពីស្ថិរភាព និងនិរន្តរភាពរបស់វិស័យធនាគារឱ្យនៅបន្ត ជាក់ស្តែងការរៀបចំ ឥណទាន​ឡើងវិញនេះ គឺមានជាច្រើនទម្រង់ ដែលយើងបានកំពុងអនុវត្ត ក្នុងនោះបើគិតត្រឹមខែ សីហា ឆ្នាំ ២០២៤ អតិថិជនដែល មកស្នើរសុំ មានចំនួន ២៨៦ ពាន់នាក់ ដោយ​មាន​ទំហំ​ទឹក​ប្រាក់​ក្នុង​រង្វង់ ៤ ពាន់លានដុល្លារ។ ទាក់ទិនការរៀបចំឥណទាននេះដែរ, លោកជំទាវ ឌិត នីតា ប្រធានក្រុមប្រឹក្សា​ភិបាល​សមាគម​មីក្រូហិរញ្ញ​វត្ថុ​កម្ពុជា លើក ឡើងផងដែរថា បន្ទាប់ពីទទួលបានសារាចរណ៍ណែនាំ នៃការរៀបចំ​ឥណទាន​ឡើង​វិញនេះ សមាគមបានចេញប្រកាសមួយជូនដល់ សមាជិក ឱ្យចូលក្នុងការរៀបចំ​ឥណទាន​នេះ ក្នុងនោះបានសង្កេតឃើញថា ចាប់ពីខែ មិថុនា មកដល់ខែ សីហា ឆ្នាំ ២០២៤ នេះ មានការកើនឡើងគួរកត់សម្គាល់ ហើយនឹងអាចកើនឡើងថែមទៀត បន្ទាប់ពីមាន​ការ​ប្រកាស​នៃ​ការ​រៀបចំឥណទានឡើងវិញ ដោយ មិនធ្វើសំវិធានធន។សូមបញ្ជាក់ថា នាពេលកន្លងមកនេះ ធនាគារជាតិនៃកម្ពុជា ចេញសារាចរណែនាំដ​ល់​គ្រឹះ​ស្ថាន​ធនាគារ និងហិរញ្ញវត្ថុ ឱ្យបន្តរៀបចំ ឥណទានឡើងវិញ ដើម្បី​ជួយ​សម្រាល​បន្ទុក​ចំណាយ​ប្រចាំ​គ្រា​របស់​អតិថិជន ក្នុងការបំពេញកាតព្វកិច្ចសងត្រឡប់ឥណទាន ដោយ វិធានការអនុគ្រោះនេះ​នឹង​បន្ត​រហូតដល់ ខែធ្នូ ឆ្នាំ ២០២៥៕ អត្ថបទ៖ សុន រ៉ាឌី

កម្ពុជាចូលរួមកិច្ចប្រជុំក្រុមប្រឹក្សាសហគមន៍សេដ្ឋកិច្ចអាស៊ានលើកទី២៤ នៅប្រទេសឡាវ

2024/10/08 02:31:08 pm        619
ភ្នំពេញ៖ លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងជាតំណាងជាតិសម្រាប់ក្រុមប្រឹក្សាសហគមន៍សេដ្ឋកិច្ចអាស៊ាន នៅថ្ងៃម្សិលមិញនេះ បានដឹកនាំគណៈប្រតិភូកម្ពុជា ចូលរួមកិច្ចប្រជុំក្រុមប្រឹក្សាសហគមន៍សេដ្ឋកិច្ចអាស៊ានលើកទី២៤ ដែលប្រព្រឹត្តទៅនៅទីក្រុងវៀងចន្ទន៍ ប្រទេសឡាវ។យោងតាមក្រសួងពាណិជ្ជកម្ម បានបញ្ជាក់ឲ្យដឹងថា កិច្ចប្រជុំនេះ ត្រូវបានរៀបចំឡើងក្រោមភាពជាប្រធានអាស៊ានរបស់ប្រទេសឡាវឆ្នាំ២០២៤ ក្នុងគោលបំណងតាមដានវឌ្ឍនភាពការងារ ពិភាក្សាលើរបៀបវារៈសំខាន់ៗនៃសមាហរណកម្មសេដ្ឋកិច្ចអាស៊ាន រួមមាន៖ ការអនុវត្តផែនការលម្អិតសហគមន៍សេដ្ឋកិច្ចអាស៊ានឆ្នាំ២០២៥ និងការរៀបចំសហគមន៍សេដ្ឋកិច្ចអាស៊ានក្រោយឆ្នាំ២០២៥ របៀបវារៈចីរភាពអាស៊ាន និងបដិវត្តន៍ឌីជីថលអាស៊ាន ក៏ដូចជាពិនិត្យឯកសារសមិទ្ធផលក្រោមសសរស្តម្ភសហគមន៍សេដ្ឋកិច្ចអាស៊ានដើម្បីត្រៀមដាក់ជូនកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៤និងលើកទី៤៥ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ៕ 

ពិព័រណ៍ផលិតផលខ្មែរ និងទំនិញនាំចេញ-នាំចូល លើកទី១៧ គ្រោងរៀបចំឡើងនៅខែធ្នូខាងមុខ

2024/10/08 02:24:22 pm        223
ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្ម បញ្ជាក់ថា «ពិព័រណ៍ផលិតផលខ្មែរ និងទំនិញនាំចេញ-នាំចូល លើកទី​១៧ ឆ្នាំ២០២៤» នឹងប្រព្រឹត្តិទៅចាប់ពីថ្ងៃទី១៣-១៦ ខែធ្នូខាងមុខនេះ នៅក្នុង​បុរី​ប៉េង​ហួត បឹងស្នោ រាជធានីភ្នំពេញ ដោយគ្រោងរៀបចំឡើងចំនួនពី ២៥០ ដល់ ៣០០ស្តង់។ក្រសួងពាណិជ្ជកម្ម នៅក្រោយចប់កិច្ចប្រជុំផ្សព្វផ្សាយស្តីពី «អត្ថ​ប្រយោជន៍​ពី​ការ​ចូល​រួម​ពិព័រណ៍ផ​លិត​ផល​ខ្មែរ និងទំនិញនាំចេញ-នាំចូល លើកទី១៧ ឆ្នាំ២០២៤» នៅថ្ងៃទី៧ ខែតុលានេះ បាន​ឲ្យ​ដឹង​ថា ក្នុងចំណោមស្តង់ចំនួនប្រមាណ៣០០នេះ រួមមានស្តង់រួមរបស់ក្រសួងពាណិជ្ជកម្ម ស្តង់​របស់មន្ទីររាជធានី-ខេត្ត ស្តង់របស់ស្ថានទូតបណ្តាប្រទេសនានា។ ស្តង់របស់សមាគម-សហព័ន្ធ និង​ស្តង់របស់ក្រុមហ៊ុនវិស័យឯកជនទាំងក្នុងស្រុក និងក្រៅស្រុក។ប្រភពដដែល បានឲ្យដឹងទៀតថា ក្នុងព្រឹត្តការណ៍នេះដែរ ក៏នឹងមានរៀបចំកម្មវិធី និង​ព្រឹត្តិការណ៍​អម​មួយ​ចំនួន​ផងដែរ មានដូចជា៖ វេទិកាពាណិជ្ជកម្មឌីជីថល វេទិកាកិច្ចសហប្រតិបត្តិការ​ឧស្សា​ហ​កម្ម​កម្ពុជា-កូរ៉េ ការធ្វើបទបង្ហាញស្តីពីការត្រៀមខ្លួនសម្រាប់ការនាំចេញ និងការ​តាំង​បង្ហាញ​ផលិត​​ផលឧស្សាហកម្ម ពិធីប្រគល់ពានរង្វាន់ពាណិជ្ជកម្មអេឡិចត្រូនិច និងការប្រគុំតន្រ្តីជាដើម។សូម​បញ្ជាក់ថា កិច្ចប្រជុំផ្សព្វផ្សាយស្តីពី «អត្ថប្រយោជន៍ពីការចូលរួមពិព័រណ៍ផលិតផលខ្មែរ និងទំនិញនាំចេញ-នាំចូល លើកទី១៧ ឆ្នាំ២០២៤» ដឹកនាំដោយ ឯកឧត្តម សំហេង បូរ៉ា រដ្ឋ​លេខា​ធិការក្រសួងពាណិជ្ជកម្ម ដែលមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ និងមន្រ្តីជំនាញ​របស់​ក្រសួង​ពាណិជ្ជកម្ម រួមទាំងលោក-លោកស្រីជាប្រធានសមាគម-សហព័ន្ធ និងលោក-លោកស្រី​ជា​ប្រធាន​ក្រុម​ហ៊ុន/សហគ្រាសវិស័យឯកជនជាច្រើនរូបផងដែរ៕ 

កម្ពុជាបន្តពិនិត្យពិភាក្សានូវចំណុចគន្លឹះផ្សេងៗ ដើម្បីលើកកម្ពស់ការធ្វើធុរកិច្ច និងការ​ប្រកួត​ប្រជែង

2024/10/07 10:59:39 am        143
រាជរដ្ឋាភិបាលតំណាងដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បាន​ពិនិត្យ និង​ពិភាក្សា​លើ​បញ្ហា​ប្រឈម​ រួមជាមួយសំណូមពរផ្សេងៗ ដើម្បីដាក់ចេញវិធានការបន្តដោះស្រាយជូនវិស័យឯកជន វិនិយោគិន និងធុរជននៅកម្ពុជា លើផ្នែកនីតិកម្មពន្ធដារ និងអភិបាលកិច្ច។ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និងជាសហប្រធាន ក្រុមការងារផ្នែកនីតិកម្មពន្ធដារ និងអភិបាលកិច្ច “ក្រុម ឃ” នៃ​វេទិកា​រាជ​រដ្ឋាភិបាល-ផ្នែកឯកជន នឹងលោក អានូដ ដាក (Arnaud Darc) សហប្រធាន “ក្រុម ឃ” (ផ្នែកឯកជន) បានដឹកនាំកិច្ចប្រជុំ “ក្រុម ឃ” ក្នុងគោលបំណងដើម្បីពិនិត្យ និង​ពិភាក្សា​លើ​បញ្ហាប្រឈម និងសំណូមពរផ្សេងៗទាក់ទិនផ្នែកនីតិកម្មពន្ធដារ និងអភិបាលកិច្ច ដើម្បី​ជំរុញ​ដាក់​ចេញ​វិធាន​ការបន្ត ឱ្យបានសមស្របជូន វិស័យឯកជន វិនិយោគិន និងធុរជន​នៅ​ក្នុង​ប្រទេស​កម្ពុជា​។កិច្ចប្រជុំថ្ងៃនេះត្រូវបានរៀបចំឡើងក្នុងគោលដៅបន្តជំរុញធុរកិច្ច និង​លើក​កម្ពស់​បរិយាកាស​វិនិយោគ ក្នុងខណៈដែលកម្ពុជា សម្រេចបានសមិទ្ធិផលជាក់ស្តែងធំៗ និងកំពុង​បន្ត​កិច្ច​ខិតខំ​ប្រឹង​ប្រែង​ក្នុង​ការអភិវឌ្ឍ និងមានការចូលរួមពីសហសេវិកទាំងផ្នែក រាជរដ្ឋាភិបាល វិស័យឯកជន ក្រសួង​-ស្ថាប័ន និងតំណាងសមាគមពាក់ព័ន្ធជាដើម។ជាក់ស្តែងទាក់ទិនការវិនិយោគវិញ នៅក្នុងខែ សីហា ឆ្នាំ២០២៤ នេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បាន​អនុម័តគម្រោងថ្មីចំនួន ៤៦ និងគម្រោងពង្រីកផលិតកម្មចំនួន ៧ មានទុន​វិនិយោគ​សរុប​ជាង​ ១,២ ពាន់លានដុល្លារអាម៉េរិក ក្នុងនោះចិនវិនិយោគជាប់ លំដាប់លេខរៀងទី១ ដោយ​បាន​រួម​ចំណែក​ជាង ៨៤ភាគរយ ខណៈការវិនិយោគក្នុងស្រុកគ្របដណ្តប់ជាង ៩ភាគរយ នៃទុន​វិនិយោគ សរុប។ ដោយឡែកការធ្វើពាណិជ្ជកម្មអន្តរជាតិវិញ, ក្នុងរយៈពេល ៨ ខែ នេះ មាន​ទំហំ​ទឹក​ប្រាក់​សរុបជាង ៣៦ ពាន់លានដុល្លារ កើនឡើងជាង ១៦ ភាគរយ បើធៀបរយៈ​ពេល​ដូច​គ្នា​ឆ្នំា២០២៣ ក្នុងនោះការនាំចេញទំនិញកម្ពុជាមានទំហំទឹកជាង ១៧ ពាន់លានដុល្លារ កើន​ឡើង​ប្រមាណជាង ១៦ភាគរយ គាំទ្រដោយប្រទេសដៃគូរសំខាន់ៗរបស់កម្ពុជាជាច្រើន, ខណៈការ​នាំ​ទំនិញ​ចូល​មកកម្ពុជា មានទឹកប្រាក់ជិត ១៩ ពាន់លាន ដុល្លារ កើនឡើងជាង ១៦ ភាគរយ​ផង​ដែរ បើធៀបរយៈពេលដូចគ្នាឆ្នំា ២០២៣៕ អត្ថបទ៖ សុន រ៉ាឌី 

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

មនី្ទរពេទ្យកាល់ម៉ែត ចុះMOUជាមួយAbbott(អាបុត្រ) ក្នុងកិច្ចការងារបណ្តុះបណ្តាលបន្តចំពោះឯកទេសអាហារូបត្ថម្ភ ដើម្បីលើកកម្ពស់ការថែទាំ និងព្យាបាលជំងឺ ពិសេសអ្នកជំងឺមហារីក
03/14/2025 09:03 PM
ក្រុមអ្នកវិទ្យាសាស្រ្តឈីលី រកឃើញជំងឺគ្រុនផ្តាសាយបក្សី H5N1 លើសត្វស្លាបអង់តាក់ទិក
03/14/2025 08:03 PM
ប្រមុខ UNបំពេញទស្សនកិច្ចទៅកាន់ជំរំជនភៀសខ្លួនរ៉ូហ៊ីងយ៉ានៅប្រទេសបង់ក្លាដែស
03/14/2025 08:03 PM
ក្រុមហាម៉ាសនឹងដោះលែងចំណាប់ថ្នូរជនជាតិអាមេរិក និងត្រៀមសម្រាប់ការចរចាបទឈប់បាញ់ដំណាក់កាលទី២
03/14/2025 08:03 PM
អ្នកការទូតប្រាប់ថា EU នឹងដាក់ទណ្ឌកម្មមនុស្ស ៩នាក់ ពាក់ព័ន្ធនឹងអំពើហិង្សា នៅកុងហ្គោ
03/14/2025 08:03 PM
ប្រមុខ UN កោះប្រជុំក្រៅផ្លូវការ ស្តីពីបញ្ហាស៊ីប នៅទីក្រុងហ្សឺណែវ នាសប្តាហ៍ក្រោយ
03/14/2025 07:03 PM
នគរបាលបង្កើនប្រតិបត្តិការនៅទីក្រុង Guayaquil ប្រទេសអេក្វាឌ័រ ក្រោយអំពើហិង្សាជនអន្ធពាលសម្លាប់មនុស្ស ២២នាក់
03/14/2025 07:03 PM
ពលរដ្ឋម៉ិកស៊ិកសង្ឃឹមថា ផ្នូរដ៏ធំដែលបានរកឃើញ បង្ហាញពន្លឺពីសាច់ញាតិបាត់ខ្លួនរបស់ពួកគេ
03/14/2025 07:03 PM
កម្មករនៅតំបន់ភាគខាងជើងម៉ិកស៊ិក រាយការណ៍ពីភាពខ្សត់ខ្សោយការងារធ្វើ ពេលដែលការគំរាមកំហែងពន្ធអាមេរិកជិតមកដល់
03/14/2025 07:03 PM
ការរីករាលដាលឆ្លងជំងឺអុតស្វាធ្វើឲ្យវិបត្តិកាន់តែធ្ងន់ធ្ងរនៅតំបនភាគខាងកើតប្រទេសកុងហ្គោ
03/14/2025 07:03 PM