ជីបម៉ុងលែនបើកការដ្ឋានសាងសង់គម្រោងហ្គ្រេនលែនម៉ាក ២៧១ និងមជ្ឈមណ្ឌលសន្និបាត និងអាពាហ៍ពិពាហ៍
អគ្គនាយករងគយ៖ វិស័យឡូជីស្ទិក និងខ្សែច្រវាក់ផ្គត់ផ្គង់ គឺជាឆ្អឹងខ្នង និងជាឃ្នាស់នៃសេដ្ឋកិច្ច
ដំឡូងមីស្ងួតរបស់កម្ពុជាចំនួន២០០ពាន់តោន នឹងត្រូវនាំចេញបន្ថែម ខណៈចំនួន ៥ពាន់តោន បានទៅដល់ទីផ្សារប្រទេសចិន
រដ្ឋលេខាធិការក្រសួងកសិកម្ម ដឹកនាំក្រុមការងារចុះតម្រង់ទិសដល់មន្ត្រីកសិកម្មឃុំ នៅតំបន់មេគង្គក្រោម ក្នុងខេត្តចំនួន៣

សេដ្ឋកិច្ច និង កសិកម្ម

ការរៀបចំឥណទានឡើងវិញជាការដោះស្រាយ និងសម្រួលដល់លំហូរសាច់ប្រាក់ប្រចាំថ្ងៃ របស់ប្រជាជន

2024/10/09 10:57:17 am        267
ការរៀបចំឥណទានឡើងវិញរបស់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ គឺជាការ​ដោះស្រាយ​នូវ​ការ​លំបាក​របស់​ប្រជាជន ក្នុងការស្វែងរកប្រាក់ចំណូល ដើម្បីសម្រួលដល់លំហូរសាច់ប្រាក់​សម្រាប់​ជីវភាព​ប្រចាំ​ថ្ងៃ និងក៏ជាផលប្រយោជន៍សម្រាប់សេដ្ឋកិច្ចផងដែរ។លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា លើកឡើងនៅ​ក្នុង​សន្និសីទ​សារ​ព័ត៌មាន ទាក់ទងនឹងប្រធាន បទ៖(ពន្យល់ពីខ្លឹមសារបច្ចេកទេស និង​បក​ស្រាយ​ចម្ងល់​នានា​របស់​អ្នក​សារ​ព័ត៌មានទាក់ទងនឹងស្ថានភាពវិស័យធនាគារ) នៅថ្ងៃទី ៨ ខែ តុលា ឆ្នាំ ២០២៤ នេះថា ជុំវិញ​ការរៀបចំឥណទានឡើងវិញនេះ នៅពេលផ្ទុះឡើងនូវជំងឺកូវីដ-១៩ ធនាគារជាតិនៃកម្ពុជា បាន ដាក់ចេញនូវវិធានការមួយចំនួន ដោយសារនៅក្នុងពេលនេះសេដ្ឋកិច្ចកម្ពុជា ក៏ដូចជា​សេដ្ឋកិច្ច​ពិភពលោក ទទួលនូវផលប៉ះពាល់ ជាច្រើន ជាពិសេសខ្សែ​ច្រវាក់​ផលិតកម្ម​ត្រូវ​បាន​រអាក់​រអួល ឬបញ្ឈប់ ការដឹកជញ្ជូនទាំងក្នុងនិងក្រៅប្រទេសក៏ជួបបញ្ហា និងការប៉ះ ពាល់ទាំង​វិស័យ​ទេសចរ បានធ្វើឱ្យភោជនីយដ្ឋាន និងសណ្ឋាគារមួយចំនួនត្រូវបិតទ្វាជាដើម។ លោកជំទាវបណ្ឌិត បន្តថា ទាក់ទិនបញ្ហាប្រឈមទាំងអស់នេះ បានធ្វើឱ្យប្រជាជន​មួយ​ចំនួន​បាត់​បង់​ការងារ និងប្រាក់ ចំណូលជាដើម, ចំពោះប្រជាជនដែលបានខ្ចីលុយពីគ្រឹះស្ថានហិរញ្ញវត្ថុ ពួក​គាត់​បាន​ប្រឈម និងឧបសគ្គ នៃការសងត្រឡប់ទៅគ្រឹះ ស្ថានហិរញ្ញវត្ថុវិញ។ បញ្ហានេះ, រាជរដ្ឋាភិបាល​ក៏​បានចង្អុលបង្ហាញ ឱ្យមានការពិភាក្សាជាមួយវិស័យឯកជន ធនាគារជាតិ នៃ​កម្ពុជា ក៏បានដាក់ចេញនូវវិធានការកន្លងមកជាហូរ ដើម្បីជួយសម្រួលដល់អតិថិជន ដោយ​ក្នុង​នោះ​ធនាគារជាតិ នៃកម្ពុជា បានដាក់ចេញនូវ បទប្បញ្ញត្តិមួយចំនួន ដើម្បីឱ្យអ្នកខ្ចីមាន​លទ្ធភាព​សង​។ជុំវិញបញ្ហានេះ, លោក រ័ត្ន សោភ័ណ្ឌ ប្រធានសមាគមធនាគារនៅកម្ពុជា លើកឡើងថា នៅក្នុង​ស្ថាន​ភាព​លំបាក សមាជិក របស់សមាគម បានចូលគាំទ្រ​នូវ​រាល់​វិធានការ​របស់​ធនាគារ​ជាតិ​នៃ​កម្ពុជា ទៅដល់អតិថិជនរបស់ខ្លួន។ ស្របពេលនេះដែរ, គ្រឹះស្ថាន ធនាគារ ត្រូវ​តែ​ព្យាយាម​រក្សា​នូវ​តុល្យភាព ដើម្បីធានាពីស្ថិរភាព និងនិរន្តរភាពរបស់វិស័យធនាគារឱ្យនៅបន្ត ជាក់ស្តែងការរៀបចំ ឥណទាន​ឡើងវិញនេះ គឺមានជាច្រើនទម្រង់ ដែលយើងបានកំពុងអនុវត្ត ក្នុងនោះបើគិតត្រឹមខែ សីហា ឆ្នាំ ២០២៤ អតិថិជនដែល មកស្នើរសុំ មានចំនួន ២៨៦ ពាន់នាក់ ដោយ​មាន​ទំហំ​ទឹក​ប្រាក់​ក្នុង​រង្វង់ ៤ ពាន់លានដុល្លារ។ ទាក់ទិនការរៀបចំឥណទាននេះដែរ, លោកជំទាវ ឌិត នីតា ប្រធានក្រុមប្រឹក្សា​ភិបាល​សមាគម​មីក្រូហិរញ្ញ​វត្ថុ​កម្ពុជា លើក ឡើងផងដែរថា បន្ទាប់ពីទទួលបានសារាចរណ៍ណែនាំ នៃការរៀបចំ​ឥណទាន​ឡើង​វិញនេះ សមាគមបានចេញប្រកាសមួយជូនដល់ សមាជិក ឱ្យចូលក្នុងការរៀបចំ​ឥណទាន​នេះ ក្នុងនោះបានសង្កេតឃើញថា ចាប់ពីខែ មិថុនា មកដល់ខែ សីហា ឆ្នាំ ២០២៤ នេះ មានការកើនឡើងគួរកត់សម្គាល់ ហើយនឹងអាចកើនឡើងថែមទៀត បន្ទាប់ពីមាន​ការ​ប្រកាស​នៃ​ការ​រៀបចំឥណទានឡើងវិញ ដោយ មិនធ្វើសំវិធានធន។សូមបញ្ជាក់ថា នាពេលកន្លងមកនេះ ធនាគារជាតិនៃកម្ពុជា ចេញសារាចរណែនាំដ​ល់​គ្រឹះ​ស្ថាន​ធនាគារ និងហិរញ្ញវត្ថុ ឱ្យបន្តរៀបចំ ឥណទានឡើងវិញ ដើម្បី​ជួយ​សម្រាល​បន្ទុក​ចំណាយ​ប្រចាំ​គ្រា​របស់​អតិថិជន ក្នុងការបំពេញកាតព្វកិច្ចសងត្រឡប់ឥណទាន ដោយ វិធានការអនុគ្រោះនេះ​នឹង​បន្ត​រហូតដល់ ខែធ្នូ ឆ្នាំ ២០២៥៕ អត្ថបទ៖ សុន រ៉ាឌី

កម្ពុជាចូលរួមកិច្ចប្រជុំក្រុមប្រឹក្សាសហគមន៍សេដ្ឋកិច្ចអាស៊ានលើកទី២៤ នៅប្រទេសឡាវ

2024/10/08 02:31:08 pm        619
ភ្នំពេញ៖ លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងជាតំណាងជាតិសម្រាប់ក្រុមប្រឹក្សាសហគមន៍សេដ្ឋកិច្ចអាស៊ាន នៅថ្ងៃម្សិលមិញនេះ បានដឹកនាំគណៈប្រតិភូកម្ពុជា ចូលរួមកិច្ចប្រជុំក្រុមប្រឹក្សាសហគមន៍សេដ្ឋកិច្ចអាស៊ានលើកទី២៤ ដែលប្រព្រឹត្តទៅនៅទីក្រុងវៀងចន្ទន៍ ប្រទេសឡាវ។យោងតាមក្រសួងពាណិជ្ជកម្ម បានបញ្ជាក់ឲ្យដឹងថា កិច្ចប្រជុំនេះ ត្រូវបានរៀបចំឡើងក្រោមភាពជាប្រធានអាស៊ានរបស់ប្រទេសឡាវឆ្នាំ២០២៤ ក្នុងគោលបំណងតាមដានវឌ្ឍនភាពការងារ ពិភាក្សាលើរបៀបវារៈសំខាន់ៗនៃសមាហរណកម្មសេដ្ឋកិច្ចអាស៊ាន រួមមាន៖ ការអនុវត្តផែនការលម្អិតសហគមន៍សេដ្ឋកិច្ចអាស៊ានឆ្នាំ២០២៥ និងការរៀបចំសហគមន៍សេដ្ឋកិច្ចអាស៊ានក្រោយឆ្នាំ២០២៥ របៀបវារៈចីរភាពអាស៊ាន និងបដិវត្តន៍ឌីជីថលអាស៊ាន ក៏ដូចជាពិនិត្យឯកសារសមិទ្ធផលក្រោមសសរស្តម្ភសហគមន៍សេដ្ឋកិច្ចអាស៊ានដើម្បីត្រៀមដាក់ជូនកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៤និងលើកទី៤៥ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ៕ 

ពិព័រណ៍ផលិតផលខ្មែរ និងទំនិញនាំចេញ-នាំចូល លើកទី១៧ គ្រោងរៀបចំឡើងនៅខែធ្នូខាងមុខ

2024/10/08 02:24:22 pm        224
ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្ម បញ្ជាក់ថា «ពិព័រណ៍ផលិតផលខ្មែរ និងទំនិញនាំចេញ-នាំចូល លើកទី​១៧ ឆ្នាំ២០២៤» នឹងប្រព្រឹត្តិទៅចាប់ពីថ្ងៃទី១៣-១៦ ខែធ្នូខាងមុខនេះ នៅក្នុង​បុរី​ប៉េង​ហួត បឹងស្នោ រាជធានីភ្នំពេញ ដោយគ្រោងរៀបចំឡើងចំនួនពី ២៥០ ដល់ ៣០០ស្តង់។ក្រសួងពាណិជ្ជកម្ម នៅក្រោយចប់កិច្ចប្រជុំផ្សព្វផ្សាយស្តីពី «អត្ថ​ប្រយោជន៍​ពី​ការ​ចូល​រួម​ពិព័រណ៍ផ​លិត​ផល​ខ្មែរ និងទំនិញនាំចេញ-នាំចូល លើកទី១៧ ឆ្នាំ២០២៤» នៅថ្ងៃទី៧ ខែតុលានេះ បាន​ឲ្យ​ដឹង​ថា ក្នុងចំណោមស្តង់ចំនួនប្រមាណ៣០០នេះ រួមមានស្តង់រួមរបស់ក្រសួងពាណិជ្ជកម្ម ស្តង់​របស់មន្ទីររាជធានី-ខេត្ត ស្តង់របស់ស្ថានទូតបណ្តាប្រទេសនានា។ ស្តង់របស់សមាគម-សហព័ន្ធ និង​ស្តង់របស់ក្រុមហ៊ុនវិស័យឯកជនទាំងក្នុងស្រុក និងក្រៅស្រុក។ប្រភពដដែល បានឲ្យដឹងទៀតថា ក្នុងព្រឹត្តការណ៍នេះដែរ ក៏នឹងមានរៀបចំកម្មវិធី និង​ព្រឹត្តិការណ៍​អម​មួយ​ចំនួន​ផងដែរ មានដូចជា៖ វេទិកាពាណិជ្ជកម្មឌីជីថល វេទិកាកិច្ចសហប្រតិបត្តិការ​ឧស្សា​ហ​កម្ម​កម្ពុជា-កូរ៉េ ការធ្វើបទបង្ហាញស្តីពីការត្រៀមខ្លួនសម្រាប់ការនាំចេញ និងការ​តាំង​បង្ហាញ​ផលិត​​ផលឧស្សាហកម្ម ពិធីប្រគល់ពានរង្វាន់ពាណិជ្ជកម្មអេឡិចត្រូនិច និងការប្រគុំតន្រ្តីជាដើម។សូម​បញ្ជាក់ថា កិច្ចប្រជុំផ្សព្វផ្សាយស្តីពី «អត្ថប្រយោជន៍ពីការចូលរួមពិព័រណ៍ផលិតផលខ្មែរ និងទំនិញនាំចេញ-នាំចូល លើកទី១៧ ឆ្នាំ២០២៤» ដឹកនាំដោយ ឯកឧត្តម សំហេង បូរ៉ា រដ្ឋ​លេខា​ធិការក្រសួងពាណិជ្ជកម្ម ដែលមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ និងមន្រ្តីជំនាញ​របស់​ក្រសួង​ពាណិជ្ជកម្ម រួមទាំងលោក-លោកស្រីជាប្រធានសមាគម-សហព័ន្ធ និងលោក-លោកស្រី​ជា​ប្រធាន​ក្រុម​ហ៊ុន/សហគ្រាសវិស័យឯកជនជាច្រើនរូបផងដែរ៕ 

កម្ពុជាបន្តពិនិត្យពិភាក្សានូវចំណុចគន្លឹះផ្សេងៗ ដើម្បីលើកកម្ពស់ការធ្វើធុរកិច្ច និងការ​ប្រកួត​ប្រជែង

2024/10/07 10:59:39 am        144
រាជរដ្ឋាភិបាលតំណាងដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បាន​ពិនិត្យ និង​ពិភាក្សា​លើ​បញ្ហា​ប្រឈម​ រួមជាមួយសំណូមពរផ្សេងៗ ដើម្បីដាក់ចេញវិធានការបន្តដោះស្រាយជូនវិស័យឯកជន វិនិយោគិន និងធុរជននៅកម្ពុជា លើផ្នែកនីតិកម្មពន្ធដារ និងអភិបាលកិច្ច។ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និងជាសហប្រធាន ក្រុមការងារផ្នែកនីតិកម្មពន្ធដារ និងអភិបាលកិច្ច “ក្រុម ឃ” នៃ​វេទិកា​រាជ​រដ្ឋាភិបាល-ផ្នែកឯកជន នឹងលោក អានូដ ដាក (Arnaud Darc) សហប្រធាន “ក្រុម ឃ” (ផ្នែកឯកជន) បានដឹកនាំកិច្ចប្រជុំ “ក្រុម ឃ” ក្នុងគោលបំណងដើម្បីពិនិត្យ និង​ពិភាក្សា​លើ​បញ្ហាប្រឈម និងសំណូមពរផ្សេងៗទាក់ទិនផ្នែកនីតិកម្មពន្ធដារ និងអភិបាលកិច្ច ដើម្បី​ជំរុញ​ដាក់​ចេញ​វិធាន​ការបន្ត ឱ្យបានសមស្របជូន វិស័យឯកជន វិនិយោគិន និងធុរជន​នៅ​ក្នុង​ប្រទេស​កម្ពុជា​។កិច្ចប្រជុំថ្ងៃនេះត្រូវបានរៀបចំឡើងក្នុងគោលដៅបន្តជំរុញធុរកិច្ច និង​លើក​កម្ពស់​បរិយាកាស​វិនិយោគ ក្នុងខណៈដែលកម្ពុជា សម្រេចបានសមិទ្ធិផលជាក់ស្តែងធំៗ និងកំពុង​បន្ត​កិច្ច​ខិតខំ​ប្រឹង​ប្រែង​ក្នុង​ការអភិវឌ្ឍ និងមានការចូលរួមពីសហសេវិកទាំងផ្នែក រាជរដ្ឋាភិបាល វិស័យឯកជន ក្រសួង​-ស្ថាប័ន និងតំណាងសមាគមពាក់ព័ន្ធជាដើម។ជាក់ស្តែងទាក់ទិនការវិនិយោគវិញ នៅក្នុងខែ សីហា ឆ្នាំ២០២៤ នេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បាន​អនុម័តគម្រោងថ្មីចំនួន ៤៦ និងគម្រោងពង្រីកផលិតកម្មចំនួន ៧ មានទុន​វិនិយោគ​សរុប​ជាង​ ១,២ ពាន់លានដុល្លារអាម៉េរិក ក្នុងនោះចិនវិនិយោគជាប់ លំដាប់លេខរៀងទី១ ដោយ​បាន​រួម​ចំណែក​ជាង ៨៤ភាគរយ ខណៈការវិនិយោគក្នុងស្រុកគ្របដណ្តប់ជាង ៩ភាគរយ នៃទុន​វិនិយោគ សរុប។ ដោយឡែកការធ្វើពាណិជ្ជកម្មអន្តរជាតិវិញ, ក្នុងរយៈពេល ៨ ខែ នេះ មាន​ទំហំ​ទឹក​ប្រាក់​សរុបជាង ៣៦ ពាន់លានដុល្លារ កើនឡើងជាង ១៦ ភាគរយ បើធៀបរយៈ​ពេល​ដូច​គ្នា​ឆ្នំា២០២៣ ក្នុងនោះការនាំចេញទំនិញកម្ពុជាមានទំហំទឹកជាង ១៧ ពាន់លានដុល្លារ កើន​ឡើង​ប្រមាណជាង ១៦ភាគរយ គាំទ្រដោយប្រទេសដៃគូរសំខាន់ៗរបស់កម្ពុជាជាច្រើន, ខណៈការ​នាំ​ទំនិញ​ចូល​មកកម្ពុជា មានទឹកប្រាក់ជិត ១៩ ពាន់លាន ដុល្លារ កើនឡើងជាង ១៦ ភាគរយ​ផង​ដែរ បើធៀបរយៈពេលដូចគ្នាឆ្នំា ២០២៣៕ អត្ថបទ៖ សុន រ៉ាឌី 

ទីផ្សារអាមេរិកនឹងស្រូបយកកសិផលពីវិស័យកសិកម្ម គាំទ្រដល់កំណើននាំចេញ​របស់កម្ពុជាបន្ថែម

2024/10/04 11:31:32 am        158
អ្នកជំនាញកសិកម្ម រំពឹងថា ទីផ្សារអាមេរិកនឹងស្រូបយកកសិផលពីវិស័យកសិកម្មរបស់កម្ពុជា មួយផ្នែកបន្ថែមទៀត បន្ទាប់ពីសម្លៀកបំពាក់ ស្បែកជើង និងសម្ភារៈធ្វើដំណើរ ដោយនឹង​ជួយ​គាំទ្រ​​ដល់កំណើននៃការនាំចេញទំនិញរបស់កម្ពុជាបន្ថែម។បណ្ឌិត តាន់ មុនីវណ្ណ អនុប្រធានសភាពាណិជ្ជកម្ពុជា និងជាអ្នកជំនាញផ្នែកកសិកម្ម លើក​ឡើង​ក្នុង​កិច្ច​សម្ភាសន៍ជាមួយ BTV ស្តីពីការអភិវឌ្ឍ និងការនាំចេញ​កសិផល​ពី​វិស័យ​កសិកម្ម​ទៅកា​ន់​​ទីផ្សារ​អាមេរិក នេះថា តាមរយៈដំណើរទស្សនកិច្ចរបស់ ប្រតិភូកម្ពុជាទៅកាន់សហរដ្ឋអាមេរិក ដើម្បី​បង្ហាញជូនវិស័យឯកជន ពីវឌ្ឍនភាពថ្មីៗនៃសក្ដានុពល និងបរិយាកាសវិនិយោគនៅកម្ពុជា ពិសេស​គោលនយោបាយថ្មីៗនានារបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ដែលដឹកនាំ​ដោយ​ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បាន​ធ្វើឱ្យ​វិស័យឯកជន និងក្រុមធុរកិច្ចនៅសហរដ្ឋអាមេរិក បានស្គាល់កម្ពុជា និងមានការ​ចំណាប់​អារម្មណ៍កាន់តែខ្លាំង លើទីផ្សារនាំចូល និងការពិនិត្យ​លទ្ធភាព​អំពី​ការ​វិនិយោគ​លើ​វិស័យ​ផ្សេង​ៗ​នៅកម្ពុជា។លោកបណ្ឌិត បន្តថា ជាក់ស្តែងនៅដំណើរទស្សនកិច្ចរបស់ប្រតិភូកម្ពុជានាពេលនេះ កម្ពុជា​បាន​សិក្សា​យ៉ាង​ច្រើន​អំពី​តម្រូវការ ទីផ្សារអាមេរិកបន្ថែម ដោយបច្ចុប្បន្នយើងសង្កេតឃើញថា ទំនិញ​ដែល​នាំ​ចូល​ពីអាស៊ានមានជាយ៉ាងច្រើន រួមទាំងទំនិញរបស់កម្ពុជា គឺជាប្រភេទ​ទំនិញ​ប្រហាក់​ប្រហែល​គ្នា។ បញ្ហានេះ លោកបណ្ឌិតចង់ឱ្យអ្នកផលិត និងអ្នកនាំចេញ គួរស្វែងរកនូវ​ផលិត​ផល​ថ្មី​ៗ ដែលទីផ្សារអាមេរិកមិនទាន់មាន និងមានការកែច្នៃបន្ថែមទៀត ដើម្បីជំរុញ​ការ​ប្រកួត​ប្រជែង​ដល់​នាំ​ចេញ​កសិផលរបស់ កម្ពុជាទៅកាន់ ទីផ្សារអាមេរិកឱ្យបានកាន់តែច្រើន បន្ទាប់ពីសម្លៀក​បំពាក់ស្បែកជើង និងសម្ភារៈធ្វើ ដើម្បីជួយគាំទ្រដល់កំណើននៃការ នាំចេញ ទំនិញ​កម្ពុជា​បន្ថែម​។ ជុំវិញបញ្ហានេះ យើងរំពឹងថា ទីផ្សារនាំចេញកសិផលរបស់កម្ពុជានៅពេលខាងមុខ នឹងអាច​នាំ​ចូល​ទៅ​កាន់​ទីផ្សារ អាមេរិកកាន់តែច្រើន បន្ទាប់ពីយើង​បាន​សិក្សាស្វែង​យល់​អំពី​តម្រូវ​ការ​ទីផ្សារ​ដ៏ធំមួយ​នេះ។ជុំវិញដំណើរទស្សនកិច្ចនៅសហរដ្ឋអាមេរិកនេះ, ក្រៅពីការផ្សព្វផ្សាយអំពីសក្ដានុពល និង​បរិយាកាស​វិនិយោគ កម្ពុជាក៏បានចុះ អនុស្សារណៈនៃការយោគយល់គ្នា លើការពង្រឹង​កិច្ច​សហ​ប្រតិបត្តិការ​អាជីវកម្ម និងលើកកម្ពស់បន្ថែម លើការនាំចេញស្រូវអង្ករពី កម្ពុជាទៅកាន់​សហរដ្ឋ​អាម៉េរិក​។ ចំណែកនៅប្រទេសកាណាដា កម្ពុជាចុះអនុស្សារណៈ ដើម្បីបង្កើត​លក្ខខណ្ឌ​អំណោយ​ផល​ដល់កិច្ច សហប្រតិបត្តិការនានា ក្នុងគោលដៅពង្រឹងការវិនិយោគទ្វេភាគី សម្រប​សម្រួល​ការ​ផ្លាស់ប្តូរសេដ្ឋកិច្ច និងជំរុញការអភិវឌ្ឍគម្រោង អាជីវកម្មរួមគ្នា រវាងតំបន់ Saint-Laurent នៃក្រុងម៉ុងត្រេអាល់ ខេត្តកេបិច ប្រទេសកាណាដា និងប្រទេសកម្ពុជាផងដែរ។សូមបញ្ជាក់ថា ជុំវិញការធ្វើពាណិជ្ជកម្មទ្វេភាគីកម្ពុជា-អាមេរិក, បើតាមរបាយការណ៍គយ និង​រដ្ឋាករ​កម្ពុជា នៅក្នុងរយៈពេល ៨ ខែ ឆ្នាំ ២០២៤ នេះ ការធ្វើពាណិជ្ជកម្មប្រទេសទាំងពីរ មាន​ទំហំ​ទឹក​ប្រាក់​សរុបជាង ៧ ៩២២ លានដុល្លារអាមេរិក បានកើនឡើងប្រមាណជាង ១០ ភាគរយ បើធៀបរយៈពេលដូចគ្នាឆ្នាំ ២០២៣, ពោលគឺការធ្វើពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា-អាមេរិក បាន​បន្ត​រក្សា​កំណើន​ល្អប្រសើរ និងបាន កំពុងជួយជ្រោមជ្រែងដល់ការនាំចេញទំនញរបស់កម្ពុជា៕ អត្ថបទ៖ សុន រ៉ាឌី

ផលិតផលខ្មែរសំខាន់ៗមួយចំនួន ត្រូវបានដាក់តាំងបង្ហាញក្នុងពិធីបុណ្យអន្តរជាតិមួយ​នៅប្រទេសតួកគីយេ

2024/10/01 10:17:15 am        119
ភ្នំពេញ៖ លោកស្រី នួន ផានិត អនុព័ន្ធពាណិជ្ជកម្ម អមស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំ​សាធារណ​រដ្ឋ​តួកគីយេ បានចូលរួមពិធីបុណ្យអន្តរជាតិ Beypazari ដែលរៀបចំដោយសាលាក្រុង T.C Beypazari Beldiyesi នៅទីតាំងឧទ្យាន Atatürk ក្រុងអង់ការ៉ា ប្រទេសតួកគីយេ។ក្នុងឱកាសនោះ ស្ថានទូតកម្ពុជាបានរៀបចំស្តង់ដាក់តាំងបង្ហាញនូវផលិតផល​ដែលមាន​សក្តានុពលមួយចំនួនដូចជា៖ ម្រេច អង្ករ គ្រាប់ស្វាយចន្ទី ដំណាប់ស្វាយក្រៀម តែ កៅស៊ូ ស្ករត្នោតកំពង់ស្ពឺ កាហ្វេមណ្ឌលគីរី សៀវភៅមុខម្ហូប "The Taste of Angkor" សៀវភៅទេសចរណ៍ លិខិតប័ណ្ណផ្សេងៗ និងក្រមាខែ្មរ ដើម្បីផ្សព្វផ្សាយផលិតផល​ខែ្មរនៅក្នុង​ទីផ្សារតួកគីយ៉េ ផ្លាស់ប្តូរស្នាដៃសិប្បកម្មប្រពៃណី និងវប្បធម៌ខ្មែរ ក្នុងគោល​បំណង​ទាក់ទាញ​អ្នកវិនិយោគទុន និងអ្នកទេសចរតួកគីយេនិងបរទេសមកកាន់ប្រទេសកម្ពុជា។សូមជម្រាបជូនថា ពិធីបុណ្យអន្តរជាតិ Beypazari ដែលរៀបចំដោយសាលាក្រុង T.C Beypazari Beldiyesi បានប្រព្រឹត្តទៅ ចាប់ថ្ងៃទី២៧ ដល់ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៤។

ក្រសួងកសិកម្មបញ្ជាក់ពីស្ថានភាពថ្លៃស្រូវ និងអំពាវនាវដល់ប្រជាកសិករ ឱ្យប្រុងប្រយ័ត្នពី​ការផ្សព្វផ្សាយព័ត៌មានមិនពិតអំពីតម្លៃស្រូវ

2024/09/30 12:48:44 pm        121
ឯកឧត្តម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអំពាវនាវឱ្យប្រជាកសិករមិនត្រូវភ័យខ្លាចពីព័ត៌មានទាំងចាស់ និងថ្មី ដែលត្រូវ​បានយកមកផ្សព្វផ្សាយ ដើម្បីបំពុល បំភ័ន្ត និងបំភ្លៃចំពោះបញ្ហាស្រូវធ្លាក់ថ្លៃ។ថ្លៃស្រូវនៅឆ្នាំនេះ នៅតែស្ថិតក្នុងកម្រិតធម្មតា និងអាចផ្តល់ប្រាក់ចំណេញដល់កសិករ មិនទាន់ធ្លាក់រហូតធ្វើឱ្យប្រជាកសិករខាត ដូចការលើកឡើងមួយចំនួនឡើយ៕ VIDEO : https://t.me/btvnewscambodia/187706

ក្រុម Article IV វាយតម្លៃលើស្ថានភាពម៉ាក្រូសេដ្ឋកិច្ចកម្ពុជាឆ្នាំ ២០២៤ មានកំណើន ៥,៥%

2024/09/30 11:57:09 am        123
ក្រុម Article IV វាយតម្លៃលើស្ថានភាពម៉ាក្រូសេដ្ឋកិច្ចកម្ពុជា ក្នុងឆ្នាំ ២០២៤ នឹងមានកំណើន ៥,៥% គាំទ្រដោយការងើប ឡើងវិញលឿន ជាងការរំពឹងទុកនៃវិស័យកាត់ដេរ និងវិស័យ​ដឹក​ជញ្ជូន និងការបន្តចលនការនៃវិស័យទេសចរណ៍ និងវិស័យកសិកម្ម ខណៈវិស័យសំណង់ អចលន​ទ្រព្យនៅបន្តកំណើនទាប។ លោក KenichiroKashiwase ប្រធានក្រុមបេសកកម្ម តំណាងមូលនិធិ​រូបិយវត្ថុ​អន្តរជាតិ​ប្រចាំ​តំបន់​នៅ​កម្ពុជា, ឡាវ និង វៀតណាម លើកឡើងក្នុងលទ្ធផលកិច្ចប្រជុំបូកសរុបការងារ របស់ក្រុម​ការងារ​បេសកកម្ម Article IV នៃមូលនិធិរូបិយវត្ថុអន្តរជាតិ លើការវាយតម្លៃស្ថាន​ភាព​ម៉ាក្រូ​សេដ្ឋកិច្ច​កម្ពុជា ឆ្នាំ ២០២៤ និង ២០២៥ នេះថា ចំពោះលទ្ធផលនៃការវាយតម្លៃ លើស្ថានភាព ម៉ាក្រូសេដ្ឋកិច្ចកម្ពុជាថា, ក្នុងឆ្នាំ ២០២៤ សម្រេចក្នុងរង្វង់ ៥,៥%នេះ, ទោះបី​កំណើន​សេដ្ឋកិច្ច​ឆ្នាំ២០២៤ ទាបជាងការរំពឹងទុក ពីដើមឆ្នាំក្តី ក៏កំណើននេះជាកំណើនមួយខ្ពស់ក្នុងតំបន់ និង​សកល និងនៅតែល្អជាងឆ្នាំ ២០២៣កន្លងទៅ ។ ចំណែកនៅក្នុង ឆ្នាំ២០២៥ វិញ, សេដ្ឋកិច្ច​កម្ពុជា រំពឹងថា នឹងមានកំណើនក្នុងរង្វង់ ៥,៧៥% ដែលបន្តគាំទ្រ​ដោយ​វិស័យ​បម្រើ​ដ​ល់​ការ​នាំ​ចេញ និងការបន្តរក្សាបានកំណើនល្អនៃវិស័យទេសចរណ៍ និងកសិកម្ម។ លោក បន្តថា ទស្សនវិស័យសេដ្ឋកិច្ចកម្ពុជា ក៏នៅបន្តហ៊ុមព័ទ្ធដោយភាពមិនប្រាកដប្រជាខ្ពស់ នៃ​កត្តា​ខាង​ក្រៅរួមមាន៖ កំណើនយឺតនៃសេដ្ឋកិច្ចសកល, ភាពតានតឹងនៃកត្តាភូមិសាស្រ្តសេដ្ឋកិច្ច និងនយោបាយ និងការប្រែប្រួលអាកាសធាតុ និងគ្រោះ ធម្មជាតិជាដើម ប៉ុន្តែជាមួយគ្នា​នេះ​ក៏​មាន​កាលានុវ​ត្ត​ភាពមួយចំនួន សម្រាប់កម្ពុជាផងដែរដូចជា៖ ការបន្ធូរបន្ថយគោលនយោបាយ រូបិយវត្ថុ និងនិន្នាការល្អនៃសេដ្ឋកិច្ចរបស់ដៃគូពាណិជ្ជកម្មកម្ពុជានាពេលថ្មីៗនេះ ។ ក្នុងន័យនេះ, ក្រុមការងារ Article IV បានលើកឡើងជាអនុសាសន៍គោលនយោបាយ​ចម្បងៗ​មួយ​ចំនួន ដែលមាននិន្នា ការ ស្របគ្នាទៅនឹងការគិតគូររបស់រាជរដ្ឋាភិបាលរួមមាន៖ ការរក្សា​ជំហរ​គោលនយោបាយពង្រឹងប្រសិទ្ធភាពថវិកាជាជំហាន សំដៅ កសាងទ្រនាប់ថវិកាឡើងវិញ និងការបន្តពង្រឹងយន្តការតាមដាន និងគ្រប់គ្រងហានិភ័យ។ ការពង្រឹងការកៀរគរចំណូល តាមរយៈការ ដាក់ចេញឱ្យអនុវត្តនូវយុទ្ធសាស្រ្តកៀរគរចំណូលដំណាក់កាលបន្ទាប់ ។ ការធ្វើអាទិភាវូបនីយកម្មចំណាយឱ្យស្របតាមតម្រូវការនៃការ អភិវឌ្ឍ ជាមួយនឹង​ការ​ផ្តល់​អាទិភាព​ខ្ពស់ដល់កិច្ចគាំពារសង្គម ជាពិសេសលើក្រុមងាយរងគ្រោះ។ ការបន្តអនុវត្តគោលនយោបាយ ម៉ាក្រូប្រុងប្រយ័ត្នចំពោះវិស័យហិរញ្ញវត្ថុ និងធនាគារ និងការ​បន្ត​ពង្រឹង​ក្របខ័ណ្ឌតាមដាន និងត្រួតពិនិត្យ។ ការបន្តជំរុញពិពិធកម្ម សេដ្ឋកិច្ច និងពង្រឹងភាព​ប្រកួត​ប្រជែង, ការបន្តលើកកម្ពស់បរិយាប័ន្នហិរញ្ញវត្ថុ, ការជំរុញការតភ្ជាប់ឌីជីថល, ការបន្សំាទៅនឹងការប្រែ ប្រួលអាកាសធាតុ និងការពង្រឹងអភិបាលកិច្ច ដែលសុទ្ធសឹងជាទិសដៅគោលនយោបាយ ដើម្បីគាំទ្រដល់កំណើនប្រកបដោយ ចីរភាព, បរិយាប័ន្ន និងភាពធន់។ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានធ្វើការវាយតម្លៃ ខ្ពស់ ចំពោះលទ្ធផលនៃការវាយតម្លៃរបស់ក្រុមការងារ Article IV ហើយបានកត់សម្គាល់ឃើញពីសង្គតិភាព នៃលទ្ធផលកំណើន សេដ្ឋកិច្ច និងស្ថានភាពតាមវិស័យសំខាន់ៗ ជាពិសេសលើវិស័យជំរុញកំណើនក្នុងឆ្នាំ ២០២៤ របស់ក្រុមការងារ និងការគិតគូររបស់ រាជរដ្ឋាភិបាល ទោះបីជាទំហំអាចមានភាពខុសគ្នាបន្តិចបន្តួចក៏ដោយ។ ទន្ទឹមនេះ ,ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ក៏បានគូសបញ្ជាក់ ពីភាពមិនប្រាកដប្រជាខ្ពស់នៃសេដ្ឋកិច្ចសកល ដែលបន្តជះឥទ្ធិពលមកលើសេដ្ឋកិច្ចកម្ពុជា ហើយកម្ពុជាខិតខំសម្រេចឱ្យបានកំណើនសេដ្ឋកិច្ច ៦,០% នៅឆ្នាំ ២០២៤ និង ៦,៣% នៅឆ្នាំ ២០២៥ ៕ អត្ថបទ៖ សុន រ៉ាឌី

កម្ពុជាទទួលបានពានរង្វាន់ចំនួន៥ ពីពិព័រណ៍ចិន-អាស៊ាន លើកទី២១នៅប្រទេសចិន

2024/09/27 12:33:40 pm        115
ក្រសួងពាណិជ្ជកម្មកម្ពុជាបានបញ្ជាក់ឲ្យដឹងថា តាមរយៈព្រឹត្តការណ៍ពិព័រណ៍ចិន-អាស៊ាន លើក​ទី២១ ឆ្នាំ២០២៤នេះ ប្រទេសកម្ពុជាទទួលបានពានរង្វាន់រហូតចំនួន ៥គ្រឿងឯណោះ ដែល​លទ្ធ​ផល​នេះបង្ហាញឲ្យឃើញពីការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជា​វិស័យ​ឯកជន​ក្នុង​ស្រុកបានខិតខំប្រឹងប្រែងក្នុងការរៀបចំ និងនាំយកអ្វី​ដែល​ល្អៗ​ទៅ​បង្ហាញ​ជូន​កម្ម​វិធី​ដ៏ធំមួយ​នេះ​នៅប្រទេសចិន។យោងតាមមន្រ្តីក្រសួងពាណិជ្ជកម្មកម្ពុជា នៅព្រឹកថ្ងៃទី២៧ ខែកញ្ញានេះ បានឲ្យព័ត៌មាន ប៊ីធីវី ដឹងថា ពានរង្វាន់ចំនួន៥ ដែលកម្ពុជាទទួលបានក្នុងព្រឹត្តការណ៍ពិព័រណ៍ចិន-អាស៊ាន លើកទី២១ រួមមាន ១.ពានរង្វាន់ក្នុងការរៀបចំពន្លាជាតិបានស្រស់ឆើតឆាយ, ២.ពានរង្វាន់​ក្នុង​ការ​រៀបចំ​អ្នក​តាំង​ពិព័រណ៍, ៣.ពានរង្វាន់ក្នុងការកៀរគរក្រុមហ៊ុនឯកជនចូលរួមពិព័រណ៍អនឡាញ, ៤.ពានរង្វាន់​ក្នុង​ការជំរុញកិច្ចសហប្រតិបត្តិការវិនិយោគ និង៥.ពានរង្វាន់​ក្នុង​ការ​រៀបចំ​ផលិតផល​តាំង​ពិព័រណ៍​តាមផ្នែកបានល្អ។លោក ធា កក្កដា អ្នកគ្រប់គ្រងផ្នែកលក់ នៃក្រុមហ៊ុន ថៃហ្គ័រ ផោវ័រ (Tiger Power) ដែល​បាន​ចូលរួម​តាំងបង្ហាញផលិតផលខ្មែរជាច្រើនមុខទំនិញនៅក្នុងកម្មវិធីពិព័រណ៍នេះបានឲ្យដឹងថា នេះ​គឺ​ជា​ទីលើក១ ដែលក្រុមហ៊ុនលោកបានចូលរួម និងយល់ឃើញថា ពិតជាមាន​អារម្មណ៍​រំភើប​សប្បាយ​រីករាយ ដោយសារកម្ពុជាកាន់តែមានសមត្ថភាពក្នុងការនាំយកផលិតផល ក៏ដូចជា​បង្ហាញ​នូវ​អ្វីដែលខ្មែរកំពុង​មាន​ទៅកាន់​អ្នកចូលរួ​ម​ក្នុង​ព្រឹត្ត​ការណ៍នេះទាំង​មូលជាពិសេសកា​រ​បង្ហាញ​នូវ​វប្បធម៌ ប្រពៃណី និងសក្តានុពលរបស់កម្ពុជា។ឧកញ៉ា ស៊ិន ចន្ធី សមាជិកក្រុមប្រឹក្សាភិបាលក្រុមហ៊ុន ខេមបូឌាន អេស អឹម អ៊ី ត្រេឌីង ម.ក បាន​លើកឡើងថា ពីមួយឆ្នាំទៅមួយឆ្នាំ ខ្មែរកាន់តែអស្ចារ្យក្នុងការនាំយកនូវអ្វីដែលថ្មី ហើយប្លែក និង​លើគ្រប់វិស័យទៅបង្ហាញជូនពិភពលោក។ លោបានបន្តថា ជាលទ្ធផល​ផ្លែផ្កា​ដែល​កម្ពុជា​ទទួល​បាន​ក្នុងពេលនេះ ដោយសារការដឹកនាំដ៏ល្អរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ពិសេស​ក្នុង​អាណត្តិ​ដឹ​កនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ក៏បានបង្ហាញ​ពី​ទិស​ដៅ​ខាង​មុខ ដែលអាស៊ាននិងចិន ត្រូវបន្តកិច្ចខិតខំពង្រឹងកិច្ចសហប្រតិបត្តិការ និងការ​ពឹង​ពាក់​គ្នាទៅ​វិញ​ទៅមក។សូមបញ្ជាក់​ថា ពិព័រណ៍ចិន-អាស៊ាន លើកទី២១ និងពិព័រណ៍នាំចេញតំបន់ស្វយ័តក្វាងស៊ី មានរយៈ ៥ថ្ងៃ ចាប់ពីថ្ងៃទី២៤ ដល់២៨ ខែកញ្ញា ឆ្នាំ២០២៤ ដែលរៀបចំឡើង​នៅ​ទីក្រុង​ណាន​នីង តំបន់ស្វយ័តក្វាងស៊ី ប្រទេសចិន។ ព្រឹត្តការណ៍នេះ គឺជាវេទិកានៃការផ្លាស់ប្តូរពាណិជ្ជកម្ម និង​វិនិយោគដ៏សំខាន់ រវាងបណ្តាប្រទេសជាមាជិកអាស៊ាន និងប្រទេសចិន។ ក្នុងកម្មវិធីនេះដែរ កម្ពុជា​បានរៀបចំសាងសង់ពន្លាជាតិ ដោយជ្រើសរើសខេត្តសៀមរាប ជាទីក្រុងស្រស់ប្រិមប្រិយ ដើម្បី​បង្ហាញអំពី វប្បធម៌ អរិយធម៌ខ្មែរ សេដ្ឋកិច្ច ពាណិជ្ជកម្ម ទេសចរណ៍ និងវិនិយោគ។ ក្រៅពី​នេះ​ក៏​មានការតាំងបង្ហាញផលិតផលរបស់ខ្មែរជាច្រើនមុខទំនិញ ដើម្បី​ស្វែងរក​ដៃគូពាណិជ្ជកម្ម​ក៏​ដូច​ជា​ផ្សព្វផ្សាយ​សក្តានុពលកម្ពុជាទៅកាន់អ្នកចូលរួម​ទស្សនាក្នុង​កម្ម​វិធី​ដ៏​ធំ​និង​អស្ចារ្យ​មួយ​នេះ៕​ អត្ថបទ ឈិត បូរ៉ាវី 

តំណាងក្រុមហ៊ុនឧស្សាហកម្មទេសចរណ៍លំដាប់ពិភពលោក គ្រោងមកទស្សនកិច្ច​នៅ​កម្ពុជាឆាប់ៗ

2024/09/26 08:55:18 am        192
តំណាងក្រុមហ៊ុន Highgate ដែលជាក្រុមហ៊ុនវិនិយោគលើឧស្សាហកម្មទេសចរណ៍ ដ៏ធំនៅ​លើ​ពិភពលោក គ្រោងនឹងធ្វើដំណើរ ទស្សនកិច្ច ដើម្បីសិក្សាស្វែងយល់ អំពី​បច្ចុប្បន្ន​ភាព​លើ​វិស័យ​ទេសចរណ៍នៅកម្ពុជា ក្នុងពេលឆាប់ៗខាងមុខ ។ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅថ្ងៃ​ទី២៤ ខែកញ្ញា ឆ្នាំ២០២៤ នេះ បានជួបពិភាក្សាការងារ តាមប្រព័ន្ធវីដេអូពីចម្ងាយ ជាមួយ​តំណាង​ក្រុមហ៊ុន Highgate ដែលជាក្រុមហ៊ុនវិនិយោគលើឧស្សាហកម្ម ទេសចរណ៍ដ៏ធំ មាន​វត្តមាន​នៅ​តំបន់ជាច្រើនជុំវិញពិភពលោកដូចជា អាមេរិកខាងជើង ការីបៀន អាមេរិកឡាទីន និងអឺរ៉ុបជាដើម។តាមរយៈជំនួបនេះ, ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានជម្រាបដល់តំណាងក្រុមហ៊ុន ឱ្យបាន​ជ្រាប​ថា បើទោះបីកម្ពុជា ជាប្រទេសតូចពិតមែនក្ដី ប៉ុន្តែកម្ពុ​ជាមាន​សក្តានុពល​ទេសចរណ៍​ដ៏​ស្រស់​ត្រកាល និងសម្បូរបែប ដោយរួមបញ្ចូលទាំងធនធានធម្មជាតិ ក៏ដូចជាសម្បត្តិវប្បធម៌រូបិយ និង​អរូបិយ។ ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បាន​អញ្ជើញ​គណៈ​ប្រតិភូ​របស់​ក្រុមហ៊ុន Highgate ស្វែងរកឱកាសចុះមកបំពេញទស្សនកិច្ច ពិនិត្យមើលស្ថានភាព​ជាក់ស្ដែង​នៃ​បរិយាស​កាសវិនិយោគ និងធ្វើដំណើរ កំសាន្តទៅតាមតំបន់ដែលមានសក្ដានុពលនានា ដើម្បី​បាន​ជា​មូលដ្ឋាន ក្នុងការពិនិត្យលទ្ធភាពពិចារណាលើការបោះទុនវិនិយោគ ក្នុង ឧស្សាហកម្ម​ទេសចរណ៍​នៅ​ក្នុងប្រទេសកម្ពុជា។ជាការឆ្លើយតប តំណាងក្រុមហ៊ុន Highgate ក៏បានឯកភាព តាមការអញ្ជើញ​របស់​ឯកឧត្តម​ឧបនាយក​រដ្ឋមន្ត្រី ដោយគ្រោង នឹងធ្វើដំណើរទស្សនកិច្ច​មក​ប្រទេស​កម្ពុជា​នា​ពេល​ឆាប់​ៗ​ខាង​មុខ ដើម្បីសិក្សាស្វែងយល់បន្ថែម អំពីបច្ចុប្បន្នភាពនៃវិស័យទេសចរណ៍ បដិសណ្ឋារកិច្ច និង​វឌ្ឍនភាព នៃការវិនិយោគក្នុងចង្កោមសណ្ឋាគារកម្រិតពិភពលោក ដែលកំពុង​មាន​វត្តមាន​នៅ​កម្ពុជា​ផង​ដែរ។ជុំវិញវិស័យទេសចរនេះ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ថ្មីៗនេះ បានបញ្ជាក់ថា ក្នុង​នាមយើងម្នាក់ៗ ជាប្រជាពលរដ្ឋ កម្ពុជាគ្រប់ស្រទាប់វណ្ណៈ គួរចូលរួមផ្សព្វផ្សាយ​អំពី​តំបន់​ទេសចរណ៍ ព័ត៌មានវិជ្ជមានអំពីកម្ពុជា និងផលិតផលនៅក្នុងវិស័យទេសចរណ៍ របស់ប្រទេស​កម្ពុជា ជាពិសេសផលិតផលដែលធ្វើដោយដៃនៅកម្ពុជា, ក្នុងនោះ ឯកឧត្តម បានស្នើសុំ​ឱ្យ​មាន​កិច្ច​សហប្រតិបត្តិការ យ៉ាងជិតស្និទ្ធជាមួយក្រសួង-ស្ថាប័ននានា ភាគីពាក់ព័ន្ធ និងដៃគូអន្តរជាតិ ក្នុង​កម្រិតអនុតំបន់ តំបន់ និងពិភពលោក ដើម្បីចូលរួម អភិវឌ្ឍវិស័យទេសចរណ៍ អនុលោម​តាម​កម្ម​វិធី​នយោបាយ និងយុទ្ធសាស្រ្តបញ្ចកោណ-ដំណាក់កាលទី១ នៃរាជរដ្ឋាភិបាល នីតិកាល ទី៧ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត ភាពប៉ិនប្រសប់ និងចក្ខុវិស័យ​វែងឆ្ងាយ​របស់​សម្តេច​មហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា៕ អត្ថបទ៖ សុន រ៉ាឌី

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ឯកឧត្តម ហ៊ុន ម៉ានី៖ រយៈពេល១៥ខែកន្លងមក ប្រសិនបើគ្មានការមូលមតិគ្នា និងការអនុវត្ត​ការងារ​ដោយ​ភាពទទួលខុសត្រូវខ្ពស់ និងវិជ្ជាជីវៈទេ ការកែទម្រង់មុខងារ​សាធារណៈក៏​មិនអាច​ទៅមុខរួចដែរ
03/17/2025 01:03 PM
ពលរដ្ឋប្រេស៊ីលរាប់ពាន់នាក់ ប្រមូលផ្តុំគ្នាតវ៉ាបង្ហាញការគាំទ្រលោកអតីតប្រធានាធីបតី Bolsonaro
03/17/2025 12:03 PM
សេចក្ដីរាយការណ៍៖ អត្រាគាំទ្រលើគណៈរដ្ឋមន្ត្រីជប៉ុន បានធ្លាក់ដល់កម្រិតទាបបំផុត
03/17/2025 12:03 PM
ផ្ទះប្រជាពលរដ្ឋជាង១០០ខ្នងផ្ទះរងផលប៉ះពាល់ដោយសារខ្យល់កន្ត្រាក់ នៅស្រុកចិត្របុរី
03/17/2025 12:03 PM
បក្សកាន់អំណាចកូរ៉េខាងត្បូង ថាខ្លួននឹងគោរពសាលក្រមក្នុងក្ដីចោទប្រកាន់ទម្លាក់តំណែងលោក Yoon
03/17/2025 12:03 PM
ក្រុមគ្រូពេទ្យប៉ាឡេស្ទីន៖ ការវាយប្រហារថ្មីៗរបស់អ៊ីស្រាអែល សម្លាប់អ្នកស្រុកហ្កាហ្សាជាច្រើននាក់
03/17/2025 12:03 PM
អាមេរិក កំពុងពិចារណាយ៉ាងយកចិត្តទុកដាក់លើកិច្ចព្រមព្រៀងពី Oracle ដើម្បីទិញ TikTok
03/17/2025 12:03 PM
មន្រ្តីជាន់ខ្ពស់ក្រសួងការងារ៖ បច្ចុប្បន្នរោងចក្រកាត់ដេរកំពុងដំណើរការនៅកម្ពុជាមានជាង ១,៦០០ រោងចក្រ
03/17/2025 12:03 PM
មេបញ្ជាការឆ្មាំអ៊ីរ៉ង់ ព្រមានឆ្លើយតប «ម៉ឺងម៉ាត់និងដ៏មហន្តរាយ» ចំពោះការគំរាមកំហែងដែលត្រូវអនុវត្តណាមួយ
03/17/2025 12:03 PM
ក្រសួងការពារជាតិ៖ ជនស៊ីវិលជម្លៀសខ្លួនចេញក្រុង Sudzha ក្នុងតំបន់ Kursk របស់រុស្ស៊ី
03/17/2025 11:03 AM