ដំឡូងមីស្ងួតរបស់កម្ពុជាចំនួន២០០ពាន់តោន នឹងត្រូវនាំចេញបន្ថែម ខណៈចំនួន ៥ពាន់តោន បានទៅដល់ទីផ្សារប្រទេសចិន
រដ្ឋលេខាធិការក្រសួងកសិកម្ម ដឹកនាំក្រុមការងារចុះតម្រង់ទិសដល់មន្ត្រីកសិកម្មឃុំ នៅតំបន់មេគង្គក្រោម ក្នុងខេត្តចំនួន៣
ស្ថាប័នរដ្ឋ និងវិស័យឯកជន រួមគ្នាជំរុញការផ្សព្វផ្សាយពីសក្ដានុពល និងផលិតផល សម្រាប់​លើកកម្ពស់វិស័យទេសចរណ៍
ឯកឧត្តម ឃឹម ហ្វីណង់៖ ប្រព័ន្ធសហគមន៍កសិកម្មនៅប្រទេសចិន គឺជាប្រភេទ​សហគមន៍​តភ្ជាប់​តួអង្គ​សំខាន់ៗ​នៃខ្សែច្រវ៉ាក់តម្លៃឱ្យនៅក្រោមដំបូលតែមួយ ព្រមទាំងមានផ្តល់ការ​គាំទ្រ​ខាង​ផ្នែក​បច្ចេកទេស ដើមទុន និងទីផ្សារ

សេដ្ឋកិច្ច និង កសិកម្ម

ខេត្តកំពតនាំចេញកសិផលសំខាន់ៗរបស់ខ្លួនចំនួន៦មុខ ទៅទីផ្សារអន្តរជាតិ

2024/08/06 04:33:27 pm        289
មន្ត្រីជំនាញបានប្រាប់ឲ្យដឹងថា ទីផ្សារនាំចេញផលិតផលកសិកម្មរបស់ខេត្តកំពត កាន់តែធំទូលាយពីមួយឆ្នាំទៅមួយឆ្នាំ ក្នុងនោះកសិផលសំខាន់ចំនួន៦មុខ មាន ស្រូវ ម្រេច ស្វាយ ចេក ទុរេន និងអំបិល(GI) ត្រូវបាននាំចេញទៅទីផ្សារអន្តរជាតិ មានប្រទេសចិន និងអាមេរិកជាដើម ។ប្រធានមន្ទីរពាណិជ្ជកម្មខេត្តកំពត លោកស្រី កុម្ភៈ បានប្រាប់ឲ្យដឹងថា ទំហំនៃការនាំចេញ នាំចូលទំនិញរបស់ខេត្តកំពតមានស្ថានភាពល្អជាវិជ្ជមាន ពិសេសការនាំចេញផលិតផលកសិកម្ម កាន់តែមានភាពល្អប្រសើរឡើងពីមួយឆ្នាំទៅមួយឆ្នាំ ។ លោកបានបញ្ជាក់ថា គិតចាប់ពីខែកញ្ញាឆ្នាំ២០២៣ ដល់ ខែមិថុនា ឆ្នាំ២០២៤ ខេត្តកំពត បាននាំចូលទំនិញកសិកម្ម មានដូចជា៖ សម្ភារៈប្រើប្រាស់ទូទៅ, ផ្លែឈើ, បន្លែ, សម្ភារៈសំណង់ ។ល។ ទំហំទឹកប្រាក់សរុបចំនួន ៣,១២១,៤២១,២០០ រៀល។ ខណៈដែលទំនិញនាំចេញ មានដូចជា៖ ស្រូវអ៊ីអ៊ារ ៖ ចំនួន ៤៧,២២៦ តោន គិតជាទឹកប្រាក់ ៥៤,២៩០,១៣៧,៥០០ រៀល, ស្រូវធ្ងន់ ៖ ចំនួន ២៩,៥៥៣ តោន គិតជាទឹកប្រាក់ ៤៣,២៣៧,៤៦៥,០០០ រៀល, ស្វាយកែវរមៀត៖ ចំនួន ១២,០៧៩ តោន គិតជាទឹកប្រាក់ ៧,២៨២,៣៩១,៧០០ រៀល, ទុរេនកំពត ៖ ចំនួន ៦០តោន គិតជាទឹកប្រាក់ចំនួន ១,០៨០,០០០,០០០ រៀល។លោកបានគូសបញ្ជាក់បន្ថែមថា សម្រាប់ឆមាសទី១ឆ្នាំ២០២៤នេះ ការនាំចេញផលិតផលកសិកម្ម​សំខាន់៦មុខមាន១. ស្វាយកែវរមៀត ទៅប្រទេសវៀតណាម ចំនួន៩៤៨៥តោន ។ ២. ម្រេច៖ សម្រាប់ម្រេចជ្រក់ ៤៩៩១គីឡូ ម្រេចខ្មៅ១៩៧១០គីឡូ ម្រេចក្រហម ៥៨៤៥គីឡូ ម្រេចស ១៦៨២គីឡូ ម្រេចខ្ចី ២១៥៨គីឡូ សរុប ៣៤ ៣៨៦គីឡូក្រាម ។ ៣. ការនាំស្រូវទៅ​ប្រទេសវៀតណាម ស្រូវអ៊ីអ៊ែ(សើម) ២៦៦១៧តោន ស្រូវធ្ងន់(សើម)៧៣២តោន ស្រូវធ្ងន់(ស្ងួត)៣៥៨១តោន ។ ៤. អំពិលជីអាយ(GI) មានផ្កាអំបិល អំបិលស្លឹក និងអំបិលគ្រួស នាំទៅប្រទេសឆែក អង់គ្លេស និងសហរដ្ឋអាមេរិក ចំនួន ១០០តោន។ដោយឡែកទី៥. ចេកអំបូងលឿង រយៈពេល៩ខែ មកត្រឹមខែមិថុនា ឆ្នាំ២០២៤ ផ្ទៃដីដាំ​ដុះ១៤១១ហិកតា បរិមាណផលប្រមូលបាន ៤៩ ៦១០តោន នាំទៅប្រទេសចិន​ ៤១ ៣៧០តោន លក់ក្នុងស្រុក៨២៤០តោន ខណៈដែលទី៦. ទុរេន មានចំនួន៦០តោន ៕

សកម្មភាពសេដ្ឋកិច្ចក្នុងស្រុកនឹងបន្តងើបឡើង គាំទ្រដោយវិស័យចម្បងមួយចំនួន

2024/08/06 01:52:03 pm        162
សកម្មភាពសេដ្ឋកិច្ចកម្ពុជានឹងបន្តចលនាងើបឡើង ដែលគាំទ្រដោយវិស័យសេវាកម្ម និង​ពាណិជ្ជ​កម្ម ជាពិសេសលើវិស័យ ពាណិជ្ជកម្មអន្តរជាតិ ជាមួយសម្ទុះនៃការនាំចេញ ដែល​ជំរុញ​ដោយ​ភាព​ជា​ដៃគូ​អន្តរជាតិ និងកិច្ចព្រមព្រៀងពាណិជ្ជកម្មផ្សេងៗ។ សូចនាករសេដ្ឋកិច្ចសំខាន់ៗ នៃរយៈពេល ៦ ខែ ឆ្នាំ ២០២៤, បានបង្ហាញនូវនិន្នាការ​សេដ្ឋកិច្ច​កាន់​តែ​ល្អ​ប្រសើរជាបន្តបន្ទាប់ ក្នុងនោះបើគិតត្រឹមឆមាសទី១ ទំហំពាណិជ្ជកម្ម​លើ​ទីផ្សារ​អន្តរជាតិ​របស់​កម្ពុជា មានទឹកប្រាក់ប្រមាណជាង ២៦ លានពាន់ដុល្លារអា មេរិក កើនជាង ១២ ភាគរយ បើ​ធៀបនឹងឆមាសទី១ ក្នុងឆ្នាំ ២០២៣ ក្នុងនោះកម្ពុជាបាននាំចេញមានទឹកប្រាក់ជាង ១២ ពាន់ លាន​ដុល្លារកើន ១២ភាគរយ ខណៈការនាំចូលមានទឹកប្រាក់ជាង ១៣ ពាន់លានដុល្លារ កើន​ជាង ១២ភាគរយ។ជុំវិញបញ្ហានេះដែរ, អ្នកឧកញ៉ា លឹម ហេង អនុប្រធានប្រធានសភាពាណិជ្ជកម្មកម្ពុជា លើក​ឡើង​ថា បើយោងតាមស្ថានភាពខាង លើនេះ បានបង្ហាញសញ្ញាណកាន់តែល្អ ជាពិសេស​លើ​ការ​ធ្វើ​ពាណិជ្ជ​កម្មអន្តរជាតិ នឹងរំពឹងថា សកម្មភាពសេដ្ឋកិច្ចកម្ពុជានឹងបន្ត ចលនាងើបឡើង​ជា​បន្ត​បន្ទាប់​។ ចំពោះការងើបឡើងនេះ បានកើតចេញជាពីការ​ខិតខំ​ប្រឹងប្រែង​របស់​ប្រមុខ​រាជ​រដ្ឋាភិបាល ជាក់ស្តែង កន្លងមកនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី​នៃ​ព្រះរាជា​ណា​ចក្រកម្ពុជា សម្តេចបានអញ្ជើញចេញទៅក្រៅ ប្រទេសជាបន្តបន្ទាប់ ដើម្បីបង្កើតនូវ​ទំនាក់​ទំនង និងកិច្ចសហប្រតិបត្តិការ ជាពិសេសការដឹកនាំរៀបចំនូវវេទិការធុរកិច្ចជាដើម រួមជា មួយ​កិច្ចព្រមព្រៀងពាណិជ្ជកម្ម បានកំពុងជំរុញនាំចេញ និងវិនិយោគ ដែលជាចំណែក​ដល់​ការ​អភិវឌ្ឍជាតិ។ចំណែកការវិនិយោគវិញ, អ្នកឧកញ៉ា លឹម ហេង លើកឡើងបន្ថែមថា នៅក្នុងវិបត្តិជាសកលនេះ ឃើញ​ថា ប្រទេសមួយចំនួនជួប អស្ថិរភាពនយោបាយ ដែលជាហេតុ​ធ្វើ​ឲ្យអ្ន​ក​វិនិយោគ​ងាក​មក​រក​កម្ពុជា ជាក់ស្តែងមកដល់ពេលនេះ កម្ពុជានៅតែទទួលបានក្រុមហ៊ុនថ្មីៗ មកបណ្តាក់​ទុន​ជា​បន្ត​បន្ទាប់​។សូមបញ្ជាក់ថា បើយោងតាមរបាយការណ៍និន្នាការសេដ្ឋកិច្ច-សង្គម នៃក្រសួងសេដ្ឋកិច្ច និង​ហិរញ្ញ​វត្ថុ ការនាំចេញទំនិញ នៅក្នុងខែ មិថុនា ឆ្នាំ២០២៤ ហាក់បានបង្ហាញពីការធ្លាក់ចុះបន្តិច រវាង​ប្រទេស​ដែល​នៅប៉ែកអាស៊ី ជាពិសេសក្នុងតំបន់អាស៊ាន និងចិន ខណៈដែលការនាំចេញ ជារួម​ក្នុង​ឆមាសទី១នេះ មានកំណើនល្អប្រសើរទៅគ្រប់បណ្តាទីផ្សារសំខាន់ៗ។ ជាក់ស្ដែង ក្នុងខែ មិថុនា ឆ្នាំ២០២៤ ការនាំចេញទៅកាន់ទីផ្សារក្នុងតំបន់​អាស៊ាន ចិន និងជប៉ុន បាន​ធ្លាក់​ចុះ​ក្នុង​រង្វង់​ជិត ១៦ ភាគរយ, ជិត ៨ ភាគរយ និង ០,៥ រៀងគ្នា ដោយសារការនាំចេញទៅប្រទេស ទាំងនេះ ភាគច្រើនជាទំនិញកសិផល ប៉ុន្តែគិតត្រឹមឆមាសទី១ ឆ្នាំ២០២៤ ការនាំ​ចេញ​ទៅ​កាន់​ទីផ្សារ​តំបន់អាស៊ាន មានទំហំ ២ ៦៨៧ លានដុល្លារ កើនជាង ៨ ភាគរយ ក្នុងនោះទីផ្សារអឺរ៉ុប មាន​ទំហំ ១ ៩៩៥ លានដុល្លារ កើនជាង ៩ ភាគរយ, ទីផ្សារអាម៉េរិក ៤ ៤០១ លានដុល្លារ កើន​ជិត ៤ ភាគរយ, ទីផ្សារចិន ៨១៥ លានដុល្លារ កើនជាង ១៤ ភាគរយ, ទីផ្សារជប៉ុន ៦២៩ លាន​ដុល្លារ កើន ១៥ ភាគរយ, និងទីផ្សារប្រទេសផ្សេងទៀត មានទំហំ ១ ៤៧៤ លានដុល្លារ កើន​ឡើង​ជាង ១២ ភាគរយ ធៀបនឹងឆមាសទី១ឆ្នាំមុន៕ អត្ថបទ៖ សុន រ៉ាឌី 

វិនិយោគិនមកពីឌូបៃ ឥណ្ឌា និងសិង្ហបុរី កំពុងគ្រោងធ្វើការវិនិយោគ​លើវិស័យ​សុខាភិបាល​នៅកម្ពុជា

2024/08/06 01:04:06 pm        99
ក្រុមវិនិយោគិនមកពីទីក្រុងឌូបៃ ប្រទេសអារ៉ាប៊ីសាអ៊ូឌីត ប្រទេសឥណ្ឌា និងសិង្ហបុរី បាន​បង្ហាញ​ការចាប់អារម្មណ៍ និងគ្រោងធ្វើការវិនិយោគលើវិស័យសុខាភិបាល និងភោជនីយកដ្ឋាន ជាដើម នៅក្នុងប្រទេសកម្ពុជា ។ក្នុងពេលនេះ ក្រុមអ្នកវិនិយោគមកពីទីក្រុងឌូបៃ ប្រទេសអារ៉ាប៊ីសាអ៊ូឌីត ប្រទេសឥណ្ឌា និងសិង្ហ បុរី កំពុងធ្វើទស្សនកិច្ចប្រទេសកម្ពុជា ដើម្បីសិក្សាស្វែងយល់បន្ថែម និងជួបជាមួយមន្ត្រី ឬអ្នក​ពាក់ព័ន្ធ​នៅកម្ពុជា ។ លោកវេជ្ជបណ្ឌិត សារ៉ាយូឌីន (Sirajuddin) ដែលជាអ្នកសម្រប​សម្រួល​ក្រុម​អ្នកវិ​និយោគនេះ បានឱ្យដឹងថា លោកបានមកដល់ប្រទេសកម្ពុជាប្រមាណ៧ឆ្នាំមកហើយ និង​បាននាំអ្នកវិនិយោគមក កម្ពុជាជាច្រើន ហើយពេលនេះ បាននាំ​អ្នក​វិនិយោគ​បន្ថែម​ទៀត​មក​ពីឌូបៃ សិង្ហបុរី និងឥណ្ឌា ដែលពួកគេ ពិតជាចង់វិនិយោគនៅក្នុងប្រទេសកម្ពុជា ដោយ​ចង់​បង្កើត​ក្រុមហ៊ុន និងអ្វីៗជាច្រើនទៀត ព្រោះកម្ពុជា ជាប្រទេសដ៏ស្រស់ស្អាតខ្លាំង និងគួរឲ្យទាក់ទាញ ។លោកបានបង្ហាញការពេញចិត្ត និងស្រឡាញ់ពលរដ្ឋ និងប្រទេសកម្ពុជា ដែលមានបរិយាកាសល្អ ហើយ​នឹងបន្តនាំអ្នកវិនិយោគមកកាន់តែច្រើនបន្ថែមទៀតពីជុំវិញពិភពលោក ដើម្បីចូលរួ​ម​លើក​កម្ពស់ ប្រទេសកម្ពុជាឱ្យកាន់តែរីកចម្រើន ខណៈពេលនេះ ក៏បាននាំអ្នកវិនិយោគមកពីឌូបៃ សិង្ហបុរី និងឥណ្ឌា ក្នុងនោះមានអ្នកមានបទពិសោធន៍លើការផលិតភាគយន្តនៅឥណ្ឌា និង​សមាគម​ភោជនីដ្ឋានហាឡាល់ ជាដើម ។អ្នកវិនិយោគ បានលើកឡើងថា កម្ពុជា មានវប្បធម៌ និងអរិយធម៌ដ៏យូរលង់ណាស់មកហើយ ជា មួយ​នឹង​ការមានបទពិសោធន៍ផ្នែកពាណិជ្ជកម្មដ៏សម្បូរបែប ហើយពួកគេ គឺមាន​បំណង​យក​នាំ​មក​នូវ​ការ វិនិយោគបែបស្ដង់ដាអន្តរជាតិមកកាន់កម្ពុជា រួមទាំងការនាំ​យក​ផលិត​ផល​ពី​កម្ពុជា​ទៅ​កាន់​ពិភពលោក។ពួកគេបាន​បន្តថា ជាមួយនឹងការមានបទពិសោធន៍ និងការិយាល័យក្រុមហ៊ុន នៅក្នុងប្រទេស ចំនួន​១៨ជុំវិញពិភពលោក ដែលកំពុងផ្តោតសំខាន់លើទេសចរណ៍វេជ្ជសាស្រ្ត ក៏ចង់​ធ្វើ​ការ​វិនិយោគ​វិស័យ នេះនៅក្នុងប្រទេសកម្ពុជា ជាមួយនឹងការបើកនូវភោជនីយកដ្ឋានបែបឥណ្ឌា និង​អារ៉ាប់ ជាដើម ខណៈ ដែលកម្ពុជា មានស្ថិរភាពនយោបាយល្អ ជាអ្វី​ដែល​អ្នក​វិនិយោគ​បរទេស​ចង់បាន និងមានទំនុកចិត្ត ។ក្នុងដំណើរស្វែងរកឱកាសវិនិយោគនេះ វិនិយោគិនឌូបៃ ឥណ្ឌា និងសិង្ហបុរី ក៏មានគម្រោងជួប ជា​មួយ​ថ្នាក់​ដឹកនាំ និងមន្ត្រីនៃក្រសួងស្ថាប័នពាក់ព័ន្ធមួយចំនួន ដែលក្នុងនោះមា​ន​រដ្ឋ​មន្ត្រី​ក្រសួង​ព័ត៌មាន និងរដ្ឋមន្ត្រីក្រសួងទេសចរណ៍ ជាដើម៕ អត្ថបទ៖ បាន សុខរិទ្ធិ

កម្ពុជាកំពុងលើកទឹកចិត្តដល់អ្នកធុរកិច្ចឱ្យស្វែងយល់ពីឱកាសវិនិយោគលើវិស័យកសិកម្មនៅកម្ពុជា

2024/07/31 01:34:39 pm        137
IDI បង្កើតកម្មវិធីផ្តល់ឱកាសដល់ធុរកិច្ច និងវិនិយោគិនទាំងក្នុង និងក្រៅស្រុក ដើម្បីចែក​រំលែក​នូវ​ឱកាស​វិនិយោគ ការផ្តល់ ចំណេះដឹង ការធ្វើធុរកិច្ចនិងពាណិជ្ជកម្ម សម្រាប់ការធ្វើអាជីវកម្ម ជា​ពិសេស​ការវិនិយោគនៅលើវិស័យកសិកម្មនៅកម្ពុជា។លោកបណ្ឌិត ហោ សេរីវឌ្ឍន៍ ប្រធានក្រុមប្រឹក្សាភិបាលសមាគម IDI និងក្រុមហ៊ុន IDC លើក​ឡើង​នៅក្នុ​ងកម្មវិធី IDI Investment Roadshow នៅថ្ងៃទី ៣០ ខែ កក្កដា ឆ្នាំ ២០២៤ នេះថា IDI Investment Roadshow គឺជាកម្មវិធីមួយ ដែលរៀបចំ ឡើងដើម្បី​បង្ហាញ​ពីឱកាស​វិនិយោគ​នៅ​ក​ម្ពុជា និងការប្រមូលផ្តុំការវិនិយោគរួមគ្នា សម្រាប់វិនិយោគលើវិស័យផ្សេងៗគ្នា ជាក់ស្តែងនា ពេល​នេះ យើងបានកំពុងផ្តោតលើវិស័យកសិកម្ម ដើម្បីបង្កើត​ជាមូល​និធិ​វិនិយោគ​ក្នុង​វិស័យ​កសិកម្ម និងការបង្ហាញឱកាសវិនិយោគ លើកាហ្វេ ម្ទេស ដែលដំណាំទាំងនេះ គឺជា​ដំណាំ​សក្តានុពល​មួយ​នៅក្នុងវិស័យកសិកម្ម រួមជាមួយការចែករំលែកនូវបទពិសោធន៍ ផ្សេងៗទៀត រវាង​អ្នក​ជំនាញបរទេស និងអ្នកជំនាញក្នុងស្រុក។ជុំវិញវិស័យកសិកម្មនេះ, លោកបណ្ឌិត ក៏បានអំពាវនាវដល់ម្ចាស់កសិដ្ឋាន សហគ្រាស និង​កសិករ​ដែល​ស្ថិតនៅក្នុង វិស័យកសិកម្មនេះ សូមមានទំនុកចិត្តក្នុងការដំាដុះលើវិស័យកសិកម្ម, ព្រោះ​បច្ចុប្បន្នកម្ពុជាមានទីផ្សារកាន់តែធំ ហើយការចូលរួម ពីតួអង្គផ្សេង​ៗ​ក៏​មាន​ភាព​កាន់​តែប្រ​សើរ​ជា​​ងមុន ទាំងក្នុងស្រុកនិងក្រៅស្រុក ជាពិសេសរាជរដ្ឋាភិបាលបាននិងកំពុងគាំទ្រនិងយក ចិត្ត​ទុកដាក់ខ្ពស់លើវិស័យនេះផងដែរ។ ដូច្នេះអ្នកដែលកំពុងធ្វើនៅក្នុងវិស័យកសិកម្ម ទាំង​អ្នក​ដាំ​ដុះ ​និងកែច្នៃ ត្រូវអនុវត្តន៍ឲ្យបានល្អ ស្របតាមតម្រូវការទីផ្សារ ដើម្បីជំរុញ​ការ​នាំ​ចេញ​ឲ្យបា​ន​កាន់​តែ​ច្រើ​ន។សូមបញ្ជាក់ថា ជុំវិញវិស័យកសិកម្មនេះ នៅក្នុងឆមាសទី១ ឆ្នាំ២០២៤ កម្ពុជាបាន​នាំ​ចេញ​កសិផល​ទៅ​ទីផ្សារ​ក្រៅប្រទេស មាន បរិមាណសរុបជាង ៦,១ លានតោន គិតជាទំហំ​ទឹក​ប្រាក់​ត្រូវ​ប្រមាណ​ជាង ២ ៨០០ លានដុល្លារអាមេរិក ដោយគាំទ្រកំណើន នៃការនាំចេញរួមមាន៖ ស្រូវ អង្ករ ដំឡូងមីស្រស់ ម្សៅ ដំឡូង គ្រាប់ស្វាយចន្ទី ពោត ផ្លែមៀន ផ្លែស្វាយ និងម្រេច​ជា​ដើម​៕ អត្ថបទ៖ សុន រ៉ាឌី

ក្រុមហ៊ុនស្យាមគូបូតា និងក្រុមហ៊ុនមិត្តហ្វូន សហការគ្នាពង្រឹងវិស័យកសិកម្មនៅកម្ពុជា

2024/07/31 01:18:33 pm        172
ក្រុមហ៊ុនស្យាមគូបូតា និងក្រុមហ៊ុនមិត្តហ្វូន ចុះអនុស្សារណៈលើកិច្ចព្រមព្រៀង ការសហការគ្នា ដើម្បីពង្រឹងវិស័យកសិកម្ម ដើម្បី ផ្តល់អត្ថប្រយោជជូនដល់កសិករនៅក្នុងប្រទេសកម្ពុជា ។លោកស្រី វៈរ៉ាផន អូសាក់ថាផាន់ (Waraporn Osathapan) អគ្គនាយករងជាន់ខ្ពស់ ក្រុមហ៊ុន ស្យាមគូបូតា និងលោក កាវ ម៉ាន់ឌឺក (Cao Manh Duc) អគ្គនាយកក្រុមហ៊ុនមិត្តហ្វូន នៅថ្ងៃទី ៣០ ខែ កក្កដា ឆ្នាំ ២០២៤ ចុះហត្ថលេខាលើអនុស្សារណៈ នៃការយោគយល់គ្នា (MoU) លើកិច្ចសហការដើម្បីផ្តល់សេវាកម្មជូនប្រជាកសិករកម្ពុជាឲ្យបានកាន់តែប្រសើរឡើង ។ ការសហការ គ្នានេះមានគោលបំណងជាយុទ្ធសាស្រ្ត ដើម្បីជំរុញការធ្វើអាជីវកម្ម និងកិច្ចសហប្រតិបត្តិការបំពេញឲ្យគ្នាទៅវិញទៅមក លើផ្នែក ទីផ្សាររបស់ក្រុមហ៊ុនទាំងពីរ ដោយផ្តោតសំខាន់ គឺលើការអភិវឌ្ឍន៍កម្មវិធីទូរសព្ទដៃគូបូតា ដើម្បីផ្តល់សេវាកម្មកាន់តែប្រសើរដល់ អតិថិជនគូបូតា។ Viettel Group ក្នុងនាមជាក្រុមហ៊ុននាំមុខគេ ក្នុងទីផ្សារទូរគមនាគមន៍នៅក្នុងតំបន់ អាស៊ីអាគ្នេយ៍ និងជាប់ចំណាត់ ថ្នាក់លេខមួយក្នុងប្រទេសកម្ពុជា ជាមួយនឹងបណ្តាញសេវាទូរសព្ទដៃមិត្តហ្វូន បានដើរតួនាទីយ៉ាងសំខាន់ក្នុងកិច្ចសហប្រតិបត្តិការ នេះ។ យោងតាមទិន្នន័យរបស់យើង កសិករជាច្រើនកំពុងតែប្រើប្រាស់ទូរស័ព្ទដៃក្នុងជីវិតប្រចាំថ្ងៃរបស់ពួកគេ ហើយនិន្នាការនេះនៅ តែបន្តកើនឡើង។លោកស្រី វៈរ៉ាផន អូសាក់ថាផាន់ (Waraporn Osathapan) មានប្រសាសន៍ថា ក្រុមហ៊ុនស្យាមគូបូតា បានផ្តោតយកចិត្ត ទុកដាក់យ៉ាងខ្លាំង ក្នុងការផ្តល់សេវាកម្ម និងការផ្តល់អត្ថប្រយោជន៍ពិសេសផ្សេងៗជូនអតិថិជនរបស់ខ្លួន តាមរយៈការចូលជាសមាជិក គូបូតា តាមគម្រោងថែរទាំអតិថិជន (CRM) ដែលក្នុងនោះមានគម្រោងអតិថិជនគូបូតា VIP ដែលបានផ្តល់អត្ថប្រយោជន៍ជូនដល់ អតិថិជនចាស់និងអតិថិជនថ្មី ។ ហើយកម្មវីធីទូរសព្ទដៃគូបូតា ផ្តល់ជាចំណេះដឹង និងវិធីថែទាំគ្រឿងចក្របានយ៉ាងមានប្រសិទ្ធភាព។ នៅក្នុងកិច្ចសហប្រតិបត្តិការនេះ គឺបានផ្តោតសំខាន់លើការផ្តល់សេវាកម្មឲ្យបានកាន់តែប្រសើរ ជូនដល់អតិថិជនដូចជា ការធ្វើរឲ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធសេវាទូរសព្ទជូនដល់អតិថិជនគូបូតា រួមជាមួយនិងការផ្តល់កញ្ចប់សេវាអ៊ិនធើណែត Wi-Fi និង សេវាកម្មអ៊ីនធើណែតដែលមានល្បឿនលឿន និងមានស្ថេរភាព ជាពិសេសជូនដល់អតិថិជនគូបូតាប្រចាំប្រទេសកម្ពុជា។ កិច្ចសហ- ប្រតិបត្តិការនេះ នឹងនាំទៅរកការអភិវឌ្ឍន៍ផ្នែកបច្ចេកវិទ្យា និងការអភិវឌ្ឍន៍ផ្នែកសេវាកម្មសំខាន់ៗ ដែលនឹងផ្តល់អត្ថប្រយោជន៍ យ៉ាងធំធេងជូនដល់កសិករនៅក្នុងប្រទេសកម្ពុជា ៕ អត្ថបទ៖ សុន រ៉ាឌី

អាជីវកម្មបោះពុម្ពមួយចំនួននៅភ្នំពេញទទួលបានការបញ្ជាទិញអាវ មួក គាំទ្រព្រែកជីកហ្វូណនតេជោ

2024/07/30 03:04:21 pm        4
ភ្នំពេញ ៖ នៅក្នុងអំឡុងពេលដែលថ្ងៃជាប្រវត្តិសាស្ត្រ បើកការដ្ឋានអនុវត្តគម្រោងជីកព្រែកជីកហ្វូណនតេជោ ជិតឈានចូលមកដល់នេះ បណ្តាអាជីវកម្មបោះពុម្ភសម្លៀកបំពាក់មួយចំនួន នៅរាជធានីភ្នំពេញ បានទទួលការកុម្មង់បញ្ជាទិញពីអតិថិជនជាច្រើនឲ្យបោះពុម្ភសា្លកសញ្ញា គាំទ្រការពិធីសម្ពោធបើកការដ្ឋានព្រែកជីកហ្វូណនតេជោ នៅលើមួក និងអាវគ្រប់ប្រភេទ ដើម្បីពាក់គាំទ្រថ្ងៃបើកការដ្ឋានជីកព្រែកជីកហ្វូណនតេជោ នៅថ្ងៃទី៥ ខែសីហាខាងមុខនេះ។​កញ្ញា ទេព បូរីរតនា ម្ចាស់អាជីវកម្មយីហោយក្សា បានថ្លែងប្រាប់ BTV នៅថ្ងៃទី៣០ ខែកក្កដានេះថា បច្ចុប្បន្ន អាជីវកម្មបោះពុម្ភរបស់កញ្ញាមាន សាខាចំនួន៤ទីតាំង ហើយគ្រប់ទីតាំងគឺសុទ្ធតែទទួលបានការកុម្មង់បញ្ជាទិញពីមហាជនទូទៅ តាមក្រសួង ស្ថាប័ន និងបណ្តាខេត្ត រាជធានីនានានៅប្រព័ន្ធអនឡាញ ឲ្យបោះពុម្ភ ស្លាកសញ្ញា គាំទ្រការជីកព្រែកជីកហ្វូណនតេជោ នៅលើមួក អាវគ្រប់ប្រភេទទំហំនិងតម្លៃទាំងអស់ ដើម្បីពាក់អបអរសាទរថ្ងៃបើកការដ្ឋានគម្រោងព្រែកជីកហ្វូណនតេជោ។សូមបញ្ជាក់ថា មកដល់ថ្ងៃនេះគឺនៅសល់ពេល៦ថ្ងៃទៀតប៉ុណ្ណោះ ថ្ងៃជាប្រវត្តិសាស្ត្របើកការដ្ឋានព្រែកជីកហ្វូណនតេជោ នឹងឈានចូលមកមកដល់៕អត្ថបទ ស៊ុម សុខជា 

ក្រុមហ៊ុនចិនមួយ ចុះហត្ថលេខាជាមួយសមាគម CCCAA ដើម្បីធ្វើការនាំចេញដំឡូងមីស្ងួត ៣០ម៉ឺនតោន ទៅទីផ្សារប្រទេសចិន

2024/07/26 03:06:43 pm        256
សមាគមសម្ព័ន្ធដំឡូងមីកម្ពុជា-ចិន ហៅកាត់ថា CCCAA និងក្រុមហ៊ុន Yufan Grande Industrial Co., Ltd. ជាបុត្រសម្ព័ន្ធរបស់ Jiangxi Youfan Bioenergy Co., Ltd. នៅថ្ងៃទី២៥ ខែ​កក្កដា ឆ្នាំ២០២៤នេះ បានចុះហត្ថលេខា​លើ​កិច្ចព្រម​ព្រៀង​សហប្រតិបត្តិការ​នាំ​ចេញ​ដំឡូង​មីស្ងួត​ចំនួន ៣០ម៉ឺនតោន ដើម្បីនាំចេញទៅកាន់ប្រទេសចិននាពេលខាងមុខ។នៅក្នុងសេចក្តីប្រកាសព័ត៌មាន ការចុះហត្ថលេខាលើកិច្ច​ព្រមព្រៀង​សហប្រតិបត្តិការ​នាំ​ចេញ​ដំឡូង​មីស្ងួត ចំនួន ៣០ម៉ឺនតោននេះ សមាគមសម្ព័ន្ធដំឡូងមីកម្ពុជា-ចិន បានឲ្យដឹងថា តាម​រយៈ​ការ​សម្រប​សម្រួលរបស់សមាគម និងដោយទទួលបានការទុកចិត្តពីសំណាក់ក្រុមហ៊ុនធំៗ មកពី​បណ្តា​ប្រទេសនានា ពិសេសក្រុមហ៊ុន និងសាជីវកម្មរបស់ប្រទេសចិន ដែលជាបន្ត​បន្ទាប់​បាន​ទំនាក់​ទំនង ផ្លាស់ប្តូរព័ត៌មានអំពីចំណាប់អារម្មណ៍លើការវិនិយោគ និងទិញដំឡូងមីរបស់កម្ពុជា។ ជាក់ស្តែងនាឱកាសនេះ ក្រុមហ៊ុន Yufan Grande Industrial Co., Ltd. ដែលជា​បុត្រ​សម្ព័ន្ធ​របស់ Jiangxi Youfan Bioenergy Co., Ltd. ជាក្រុមហ៊ុនធំមួយរបស់ប្រទេសចិន មាន​សមត្ថភាព​ផលិតអេតាណុលបាន ១០ម៉ឺនតោន ក្នុងមួយឆ្នាំ ជាមួយបរិមាណនាំចូលដំឡូងមីស្ងួត សម្រាប់ផ្គត់ផ្គង់ច្រវ៉ាក់ផលិតកម្មជាប្រចាំចំនួន ៣០ម៉ឺនតោន ក្នុងមួយឆ្នាំ បានសម្រេច​ចិត្ត​ឈាន​ដល់​ការ​ចុះហត្ថលេខា លើកិច្ចព្រមព្រៀងនេះ ជាមួយសមាគមសម្ព័ន្ធដំឡូងមីកម្ពុជា-ចិន ក្នុងការ​ជំរុញ​នាំចេញដំឡូងមីស្ងួតរបស់កម្ពុជា ទៅកាន់ប្រទេសចិន ក្នុងបរិមាណ ៣០ម៉ឺនតោន សម្រាប់​រយៈពេល​១​ឆ្នាំដំបូង។ប្រភពដដែល បានលើកឡើងបន្តថា ជាមួយនឹងកាលានុវត្តភាព និងទស្សនវិស័យ​ច្បាស់លាស់​របស់​សមាគមសម្ព័ន្ធដំឡូងមីកម្ពុជា-ចិន ដែលជាសមាគមប្រមូលផ្តុំនូវសមាជិកជាច្រើន រួមមាន កសិករ​ដាំដុះ ក៏ដូចជាគ្រប់ភាគីទាំងអស់ដែលពាក់ព័ន្ធក្នុងវិស័យដំឡូងមី ដែលរួមមាន​ទាំង​អ្នក​ប្រមូល​ទិញ ក្រុមហ៊ុនផ្នែកដឹកជញ្ជូន ឈ្មួញ និងធនធានជាច្រើនទម្រង់ផ្សេងទៀត ដែលសុទ្ធ​សឹង​មាន​សមត្ថភាពពេញលេញ ក្នុងការផ្តល់ជូននូវជំនួយអាជីវកម្ម និងសេវាកម្ម​ជំនួយ​លក់​ដទៃៗ​ទៀត​ជា​ច្រើន​ក្នុងវិស័យនេះ ដែលអាចផ្តល់នូវឧត្តមភាពថ្លៃដើម ដល់គ្រប់ភាគីដែល​ប្រកប​អាជីវកម្ម និងមានបំណងវិនិយោគក្នុងវិស័យដំឡូងមីនៅក្នុងប្រទេសកម្ពុជា។ សមាជិក​ទាំង​អស់​របស់​សមាគម នឹងប្រើប្រាស់ភាពខ្លាំងរបស់ខ្លួនអោយបានជាអតិបរិមាតាមដែលអាចធ្វើទៅបាន ទៅ​លើគ្រប់ទិដ្ឋភាពនៃប្រតិបត្តិការអាជីវកម្មក្នុងវិស័យដំឡូងមី ឲ្យដល់បណ្តាក្រុមហ៊ុន និងដៃគូ​សហការ​នានា ធានាជូននូវសេវាកម្មដ៏ល្អបំផុត ដែលនឹងអាចជួយដល់ឧស្សាហកម្មដំឡូងមីកម្ពុជា មា​នការអភិវឌ្ឍន៍រីកចម្រើនប្រកបដោយភាពរឹងមាំនិងចេរភាព។សូមបញ្ជាក់ផងដែរថា សមាគមសម្ព័ន្ធដំឡូងមីកម្ពុជា-ចិន គឺជាអង្គការមិនរកប្រាក់ចំណេញ ហើយ​ត្រូវ​បានចុះ បញ្ជីស្របច្បាប់ជាមួយក្រសួងមហាផ្ទៃ នៃព្រះរាជាណាចក្រកម្ពុជា ហើយទើប​បាន​ប្រកាស​បង្កើតជាផ្លូវការ កាលពីខែ មិថុនា ឆ្នាំ២០២៤ កន្លងទៅថ្មីនេះ ដោយទទួល​បាន​នូវ​ការ​ចាប់​អារម្មណ៍យ៉ាងច្រើនពីសំណាក់វិនិយោគិននានា មកពីអន្តរជាតិ ពិសេសវិនិយោគិនចិន ដែល​មានបំណងមកធ្វើពាណិជ្ជកម្ម នាំចេញ និងវិនិយោគលើវិស័យដំឡូងមីនៅប្រទេសកម្ពុជា៕

អគ្គនាយកដ្ឋានពន្ធដារ ប្រមូលចំណូលពន្ធអាករគ្រប់ប្រភេទបានជាង ១៩១៧លានដុល្លារ

2024/07/26 02:53:15 pm        355
អគ្គនាយកដ្ឋានពន្ធដារ នៅក្នុងត្រីមាសទី១ ឆ្នាំនេះ ប្រមូលចំណូលពន្ធអាករគ្រប់ប្រភេទ បានចំនួនជាង ៧ ៧៦៧ ប៊ីលានរៀល ត្រូវប្រមាណជាង ១ ៩១៧ លានដុល្លារអាមរិក ស្មើនឹង ៤៦ ភាគរយ នៃផែនការច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងប្រចាំ ឆ្នាំ២០២៤។ឯកឧត្តម គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រតិភូរាជរដ្ឋាភិបាល​ទទួលបន្ទុក​ជាអគ្គនាយកនៃអគ្គនាយក ដ្ឋានពន្ធដារ លើកនៅក្នុងកិច្ចប្រជុំបូកសរុបលទ្ធផល​ប្រមូល​ចំណូល​ពន្ធ ប្រចាំខែ មិថុនា និងប្រចាំឆមាសទី១ ឆ្នាំ២០២៤ នៅថ្ងៃទី ២៤ ខែ កក្កដា ឆ្នាំ ២០២៤ នេះថា ចំពោះលទ្ធផលប្រមូលចំណូលពន្ធក្នុងខែ មិថុនា ឆ្នាំ២០២៤, ចំណូលពន្ធអាករ​គ្រប់ប្រភេទ ដែល អគ្គនាយកដ្ឋានពន្ធដារប្រមូលបានជាក់ស្តែង តាមប្រព័ន្ធគ្រប់គ្រងទិន្នន័យ​ចំណូល​អនឡាញ មានចំនួនជាង ១ ០០០0 ប៊ីលានរៀល ត្រូវជាង ២៤៨ លានដុល្លារ ស្មើជិត ៦ ភាគរយ នៃផែនការច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៤ ក្នុងនោះបើគិត ៦ ខែ ក្នុងឆ្នាំ ២០២៤ វិញ ឃើញថា ចំណូលពន្ធអាករដែលអគ្គនាយកដ្ឋានពន្ធដារ ប្រមូលបាន​ជាក់ស្ដែង​តាមប្រព័ន្ធគ្រប់គ្រង ទិន្នន័យ ចំណូលអនឡាញរបស់អគ្គនាយកដ្ឋានពន្ធដារ មាន​ចំនួន​ជាង ៧ ៧៦៧ ប៊ីលានរៀល (ត្រូវប្រមាណជា ១ ៩១៧ លានដុល្លារ) ស្មើ ៤៦ ភាគរយ នៃផែនការច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងប្រចាំឆ្នាំ២០២៤។ជុំវិញវិស័យពន្ធដារនេះ, ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ជំរុញឲ្យអគ្គនាយកដ្ឋានពន្ធដារ អនុវត្តនូវវិធានការនិងជាយុទ្ធសាស្ត្រសំខាន់ៗដូចជា៖ បន្តពង្រឹងការផ្សព្វផ្សាយ និង ការអនុវត្តប្រកបដោយការយកចិត្តទុកដាក់ នូវវិធានការលើកទឹកចិត្ត និងសម្រួលផ្នែកពន្ធដារជូនវិស័យឯកជន, បន្តរៀបចំនិងធ្វើ បច្ចុប្បន្នភាពលិខិតបទដ្ឋានគតិយុត្ត (ប្រកាស សេចក្ដីណែនាំ ឬសេចក្តីជូនដំណឹង), ពង្រឹងការយកចិត្តទុកដាក់ខ្ពស់លើគុណភាព នៃការផ្តល់សេវា និងលើកកម្ពស់ប្រសិទ្ធភាពការងាររបស់ខ្លួន, បន្តជំរុញនិងបង្កើនល្បឿននៃការធ្វើបរិវត្តកម្មរដ្ឋបាលសារពើពន្ធ និងបន្ត ធ្វើទំនើបកម្មប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន និងកម្មវិធីប្រកបដោយស្មារតីបុរេសកម្ម តាមរយៈការអភិវឌ្ឍនិងធ្វើបច្ចុប្បន្នភាព និងអភិវឌ្ឍន៍ ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាននិងហេដ្ឋារចនាសម្ព័ន្ធគាំទ្រ រួមជាមួយការពង្រឹងសមត្ថភាពមុខងារវិភាគទិន្នន័យបន្ថែមទៀត ដើម្បីបន្តជំរុញ បង្កើនកម្រិតអនុលោមភាពសារពើពន្ធ ដោយធ្វើយ៉ាងណាឱ្យមានភាពងាយស្រួលក្នុងការបំពេញកាតព្វកិច្ចពន្ធដារ ប៉ុន្តែពិបាកក្នុងការ គេចវេះ តាមរយៈការបន្តអភិវឌ្ឍបន្ថែមនូវមុខងារមួយចំនួន។ក្រៅពីវិធានខាងលើ, ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ បានជំរុញឲ្យពង្រឹងការងារចុះបញ្ជីពន្ធដារ និងធ្វើបច្ចុប្បន្នភាពព័ត៌មាន សហគ្រាស និងបន្តកិច្ចសហការជាមួយក្រសួងពាណិជ្ជកម្ម ស្ថាប័នពាក់ព័ន្ធ ដើម្បីចូលរួមកែលម្អ និងជំរុញការងារចុះបញ្ជីសហគ្រាស តាមថ្នាលបច្ចេកវិទ្យាព័ត៌មាន (CamDX) ឱ្យកាន់តែមានប្រសិទ្ធភាព និងមានភាពគ្រប់ជ្រុងជ្រោយ តាមរយៈការពិនិត្យ និងស្វែង រកដំណោះស្រាយចំពោះបញ្ហាប្រឈមនានា ជាពិសេសបន្តជំរុញលើការងាររៀបចំចរចា និងពង្រីកវិសាលភាពនៃកិច្ចព្រមព្រៀងស្ដីពី ការលុបបំបាត់ការយកពន្ធត្រួតគ្នា (DTA) ជាមួយបណ្តាប្រទេសនានា រួមជាមួយការបន្តរៀបចំលិខិតបទដ្ឋានគតិយុត្ត និងផែនការ សកម្មភាព ដើម្បីគាំទ្រការអនុវត្តវិធានការនានាពាក់ព័ន្ធនឹងពន្ធដារ ដូចមានកំណត់នៅក្នុងយុទ្ធសាស្ត្រជាតិស្តីពីការអភិវឌ្ឍសេដ្ឋកិច្ច ក្រៅប្រព័ន្ធ ២០២៣-២០២៨ ជាដើម៕ អត្ថបទ៖ សុន រ៉ាឌី

ADB បាននិងកំពុងគាំទ្រការឈានទៅសម្រេចតាមចក្ខុវិស័យឆ្នាំ២០៥០ របស់កម្ពុជា

2024/07/26 02:39:40 pm        124
ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បាននិងកំពុងគាំទ្រ នៃការចូលរួមចំណែក ដើម្បី​ឲ្យកម្ពុជា​អាចឈានទៅសម្រេចបាននូវគោល ដៅអភិវឌ្ឍន៍ ស្របតាមចក្ខុវិស័យកម្ពុជាឆ្នាំ ២០៥០ សំដៅ​ប្រែ​ក្លាយ​កម្ពុជាទៅជាប្រទេសមានចំណូលខ្ពស់។ឯកឧត្ដមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្តីរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និង​ហិរញ្ញ​វត្ថុ លើកឡើងនៅក្នុង ជំនួបពិភាក្សាការងារ ជាមួយលោកស្រី ចាន់ថាល វង់ (Chantale Wong) នាយកប្រតិបត្តិតំណាងសហរដ្ឋអាម៉រិក នៃក្រុមប្រឹក្សា នាយក​ប្រតិបត្តិ​ធនាគារ​អភិវឌ្ឍន៍​អាស៊ី (ADB) នេះថា ឯកឧត្ដមបានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះការចូលរួមចំណែក ដ៏​សំខាន់របស់ ADB ដែលតែងតែផ្តល់កិច្ចសហប្រតិបត្តិការយ៉ាងល្អ នៃការគាំទ្រ​កម្ពុជា​ក្នុង​ដំណើរ​អភិវឌ្ឍន៍​សេដ្ឋកិច្ច ចាប់តាំងពីឆ្នាំ ១៩៩២ មក ជាពិសេស ADB បាននិងកំពុងគាំទ្រ ចូលរួម​ចំណែក​ដើម្បីកម្ពុជាអាចឈានទៅសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ ស្របតាម ចក្ខុវិស័យ​កម្ពុជា​ឆ្នាំ២០៥០ សំដៅប្រែក្លាយកម្ពុជាទៅជាប្រទេសមានចំណូលខ្ពស់ តាមរយៈ​ការ​ដាក់​ចេញ​នូវ​យុទ្ធ​សាស្ត្រ ​ភាពជាដៃគូសម្រាប់អភិវឌ្ឍន៍កម្ពុជា ឆ្នាំ២០២៤-២០២៨ ប្រកបដោយប្រសិទ្ធភាព និង​ភាព​ឆ្លើយតបនឹងយុទ្ធសាស្ត្រជាអាទិភាព របស់រាជរដ្ឋាភិបាល ។ ឈរលើអភិក្រម “រក្សាសមិទ្ធផលចាស់, បង្កើតសមិទ្ធផល​ថ្មី” និង​ដើម្បី​ចាប់​យក​នូវ​កាលា​នុវត្តភាព​ក្នុង​បរិការណ៍ នៃការ ផ្លាស់ប្តូរយ៉ាងរហ័សនៃស្ថានភាពសង្គម-សេដ្ឋកិច្ចតំបន់សកលលោកនេះ, រាជ​រដ្ឋាភិបាលនីតិកាលទី ៧ នៃរដ្ឋសភា បានដាក់ចេញនូវ “យុទ្ធសាស្ត្របញ្ចកោណ-ដំណាក់​កាលទី១​” ដើម្បី កំណើន, ការងារ, សមធម៌, ប្រសិទ្ធភាព និង ចីរភាព បានកំណត់នូវអាទិភាព គន្លឹះ​ចំនួន៥គឺ៖ មនុស្ស, ផ្លូវ, ទឹក,ភ្លើង និងបច្ចេកវិទ្យាឌីជីថល ឆ្លើយតប​ទៅ​នឹង​បដិវត្ត​ឧស្សាហកម្ម​ទី ៤.០ និងបរិវត្តកម្មឌីជីថល នៃសេដ្ឋកិច្ចនិងសង្គម ក៏ដូចជាដើម្បី​លើក​កម្ពស់​ផលិត​ភាព​សេដ្ឋកិច្ចកម្ពុជា ដោយមានគោលដៅយុទ្ធសាស្ត្រចំនួន៥គឺ៖ ១- ការ សម្រេចបាននូវ​កំណើន​សេដ្ឋកិច្ច ៧% ប្រចាំឆ្នាំ, ២- ការបង្កើនការងារ (ទាំងបរិមាណនិងគុណភាព), ៣- ការកាត់​បន្ថយ​ភាព ក្រីក្រ, ៤- ការពង្រឹងប្រសិទ្ធភាពការងារ និងចីរភាពនៃការអភិវឌ្ឍសង្គមជាតិ និង ៥- ការ​កសាងភាពធន់ ។ ឯកឧត្តមអគ្គបណ្ឌិត សភាចារ្យ ក៏បានថ្លែងអំណរគុណដល់ ADB ដែល​បាន​រួម​ចំណែកគាំទ្រ និងផ្តល់ឥណទានដល់វិស័យឯកជន សម្រាប់ពង្រីកធុរកិច្ច និង​ប្រតិបត្តិការ​នៅ​កម្ពុជា នៃការចូលរបស់វិស័យឯកជន ក្នុងការអភិវឌ្ឍន៍សង្គម-សេដ្ឋកិច្ច។ក្នុងជំនួបនេះ, លោកស្រី ចាន់ថាល វង់ បាន​កោត​សរសើរ​ចំពោះ​កិច្ច​ខិតខំ​ប្រឹង​ប្រែង​នៃ​រាជ​រដ្ឋាភិបាល​កម្ពុជា នីតិកាលទី ៧ ក្នុងការបន្តពង្រឹង និងពង្រីកសមិទ្ធផលនានា ដែលរាជ​រដ្ឋាភិបាល​នៅ​ក្នុងនីតិកាលកន្លងមកសម្រេចបាន ហើយក្នុងនីតិកាលទី ៧ នេះ រាជរដ្ឋាភិបាល​កម្ពុជា​កំពុងស្ថិតលើមាគ៌ាដឹកនាំដ៏ត្រឹមត្រូវ ។ ជាមួយគ្នានេះ, លោកស្រី ក៏បានថ្លែងអំណរ​គុណ​រាជរដ្ឋាភិបាល កម្ពុជា ដែលបានសហការយ៉ាងជិតស្និទ្ធជាមួយ ADB ក្នុងការរៀបចំ “យុទ្ធសាស្ត្រ​ភាពជាដៃ​គូ​ សម្រាប់អភិវឌ្ឍន៍កម្ពុជាឆ្នាំ ២០២៤- ២០២៨ " ក្រោមសសរស្តម្ភមួយចំនួនរួមមាន៖ ការពន្លឿនការធ្វើពិពិធកម្មសេដ្ឋកិច្ច ដែលដឹកនាំដោយវិស័យឯកជន, ការលើក កម្ពស់​ការ​អភិវឌ្ឍ​ធន​ធាន​មនុស្ស, និងការពង្រឹងភាពធន់នឹងបម្រែបម្រួលអាកាសធាតុ។ កម្ពុជាក៏មានសក្តានុពលក្នុងការធ្វើពិពិធកម្ម សេដ្ឋកិច្ច និងកាលានុ​វត្តភាព​ក្នុង​ការ​ជំរុញ​ពាណិជ្ជកម្ម​អន្តរជាតិ និងការទាក់ទាញការវិនិយោគពីក្រុមហ៊ុនក្រៅស្រុក ។ បញ្ហានេះ ADB និង​គាំទ្រ​ដល់ការកែលម្អ និងពង្រឹងបរិយាកាសអំណោយផលដល់ការធ្វើធុរកិច្ច និង​ការ​វិនិយោគ​របស់វិស័យឯកជនផងដែរ៕ អត្ថបទ៖ សុន រ៉ាឌី

បណ្តាញសហគមកសិកម្មសួនផ្កាផ្ទះបៃតង ត្រៀមបង្កើនធ្វើដំណាំនាំចេញតាម​ព្រែកជីកហ្វូណនតេជោ

2024/07/25 11:38:36 am        193
តំណាងបណ្តាញសហគមកសិកម្ម សួនផ្កាផ្ទះបៃតង ក៏ដូចអាជ្ញាធរ​មូលដ្ឋាន​មួយ​ចំនួន​បាន​សម្តែង​ការ​អបអរសាទរដែលថ្ងៃបើកការដ្ឋានព្រែកជីកហ្វូណនតេជោកាន់តែខិតជិតមកដល់។ ខណៈ​តំណាងបណ្តាញសហគមកសិកម្ម បានជំរុញប្រជាសហគមកសិករ រៀបចំផែនការ ជំរុញ​ការ​ធ្វើ​ដំណាំដាំដុះឲ្យបានច្រើន ដើម្បីទាញយកអត្ថប្រយោជន៍ និង​ជំរុញ​នាំ​ចេញ​កសិផល​ទៅ​ក្រៅ​ប្រ​ទេស តាមព្រែកជីកហ្វូណនតេជោ។លោកស្រី យ៉ែម ណារី ស្ថាបនិកសួនផ្កាផ្ទះបៃតង ថ្លែងប្រាប់ BTV នៅថ្ងៃទី២៥ ខែកក្កដានេះថា បច្ចុប្បន្ន សួនផ្ទះផ្កាបៃតង មានបណ្តាញសហគមកសិកម្ម និងបណ្តាញកសិករ ធ្វើដំណាំ​បន្លែ​សុវត្ថិភាព​របស់ខ្លួននៅតាមបណ្តាជាច្រើនរួមមាន៖ ខេត្តកណ្តាល ពោធិ៍សាត់ បាត់ដំបង និង​ខេត្ត​សៀមរាបជាដើម ហើយបណ្តាប្រជាសហគមមានគាំទ្រខ្ពស់ និងអបអរ​សាទរ​ចំពោះ​ថ្ងៃ​បើក​ការដ្ឋាន​ព្រែក​ជីកហ្វូណនតេជោ នៅថ្ងៃទី៥ ខែសីហាខាងមុខនេះ ពីព្រោះព្រែកនេះ​នឹ​ង​ផ្តល់​សេវា​ដឹក​ជញ្ជូន​តម្លៃថោក នាំចេញកសិផលខ្មែរទៅលក់នៅក្រៅប្រទេស។លោក រឿន សាបុណ្យ សមាជិកក្រុមប្រឹក្សាឃុំកោះខ្សាច់ទន្លា ស្រុកស្អាង ខេត្តកណ្តាលវិញ ថ្លែង​អបអរ​សាទរ​ដែលគម្រោង ព្រែកជីកហ្វូណនតេជោ បានដំណើរការ ឆ្លងកាត់កោះខ្សាច់​ទន្លា​ផង​ដែរ ខណៈបច្ចុប្បន្ន អាជ្ញាធរឃុំដោយមានកិច្ចគាំទ្រពីក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ បាន​និងកំពុងចង់សហគមកសិកម្មទំនើប បង្កើនការធ្វើដំណាំដាំដុះឲ្យច្រើន ជំរុញការ​នាំ​ចេញ​ទៅ​ក្រៅ​ប្រទេស តាមព្រែកជីកហ្វូណាតេជោនោះផងដែរ។សូមបញ្ជាក់ថាគម្រោងព្រែកជីកហ្វូណនតេជោ គ្រោងនឹងចំណាយថវិកាជីកប្រមាណ ១ ៧០០ លាន​ដុល្លាអាមេរិច ជីករយៈពេល ៤ ឆ្នាំ មានប្រវែង១៨០គីឡូម៉ែត្រ ក្នុងនោះ​ជីក​ឆ្លង​កាត់​ខេត្ត​កណ្តាល​មាន​ប្រវែងប្រមាណ ៥៦ គីឡូម៉ែត្រ៕ អត្ថបទ ស៊ុម សុខជា

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

[BREAKING NEWS] មនុស្ស៥១នាក់បានស្លាប់ បន្ទាប់ពីភ្លើងឆេះក្លឹបរាត្រី នៅម៉ាសេដូនខាងជើង
03/16/2025 04:03 PM
របាយការណ៍របស់UN៖ ពាណិជ្ចកម្មពិភពលោកឈានដល់កំណត់ត្រា៣៣សែនកោដិដុល្លារ ក្នុងឆ្នាំ ២០២៤
03/16/2025 03:03 PM
ក្រុមហាម៉ាសនិយាយថា "បាល់គឺនៅក្នុងដៃររបស់អ៊ីស្រាអែល" បន្ទាប់ពីការប្រគល់ចំណាប់ខ្មាំង
03/16/2025 03:03 PM
ព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យដំឡើងឋានន្តរស័ក្តិថ្នាក់ «នាយឧត្តមសេនីយ៍ផុតលេខ ផ្កាយមាស៥» ជូនសម្តចពិជ័យសេនា ទៀ បាញ់ និង សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន
03/16/2025 03:03 PM
ទីផ្សារភាគហ៊ុនអាមេរិករងសម្ពាធ ខណៈគោលនយោបាយពន្ធលោកTrump ជំរុញឱ្យមានក្ដីបារម្ភការធ្លាក់ចុះសេដ្ឋកិច្ច
03/16/2025 01:03 PM
យុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល បើកកិច្ចប្រជុំផ្សព្វផ្សាយស្តីពី «ការសម្របសម្រួលព័ត៌មាននៃយុវជនគណបក្សប្រជាជនកម្ពុជា» ដល់យុវជនគណបក្សប្រជាជនខេត្តកំពង់ឆ្នាំងជិត១ពាន់នាក់»
03/16/2025 01:03 PM
ចំហេះព្រៃនៅរដ្ឋ អូក្លាហូម៉ា សហរដ្ឋអាមេរិក បានបំផ្លាញលំនៅឋានជាង២០០ខ្នង ឆក់យកជីវិតមនុស្សម្នាក់ និងប្រកាសអាសន្ន
03/16/2025 01:03 PM
ក្រុមការងារក្រសួងធនធានទឹក ចុះពិនិត្យផលប៉ះពាល់គម្រោងសាងសង់ទំនប់ទប់ទឹកប្រៃ នៅភូមិសាស្រ្តឃុំថ្មស
03/16/2025 12:03 PM
មន្ត្រីក្នុងតំបន់៖ ការវាយប្រហារតាមអាកាសលើភូមិមួយរបស់មីយ៉ាន់ម៉ា បានសម្លាប់មនុស្ស១២នាក់
03/16/2025 12:03 PM
មានការប្រមូលផ្តុំគ្នាដ៏ធំនៅទូទាំងប្រទេសកូរ៉េខាងត្បូង មុនសេចក្ដីសម្រេចដ៏សំខាន់លើការចោទប្រកាន់លោក Yoon
03/16/2025 12:03 PM