រាជរដ្ឋាភិបាលបន្តយកចិត្តទុកដាក់ជួយសង្គ្រោះប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់
អ្នកជំនាញសេដ្ឋកិច្ច៖ វេទិកាពាណិជ្ជកម្មស្វាយចន្ទី និងម្រេច នឹង​ជួយ​បើក​ទីផ្សារ​ពីរ​ច្រក​សម្រាប់​កសិករ
ក្រុមអាជីវករ៖ ការគាំទ្រផលិតផលក្នុងស្រុក គឺ​ជា​កម្លាំង​ចលករ​រុញ​ច្រាន​សេដ្ឋកិច្ច​ជាតិ​ឱ្យ​កាន់​តែ​រឹងមាំ
កម្ពុជា-អាល្លឺម៉ង់ ប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការកសិកម្ម ឆ្ពោះទៅខួបទំនាក់ទំនងការទូត លើកទី៦០

សេដ្ឋកិច្ច និង កសិកម្ម

ប្រព័ន្ធធារាសាស្ត្រក្នុងស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង អាចស្រោច​ស្រព​ផ្ទៃដីស្រែ​វស្សា​បាន​ជាង ១ម៉ឺន​៧ពាន់ហិកតា

2026/09/05 01:24:25 pm        409
ប្រព័ន្ធធារាសាស្ត្រអាចាំង និងលំហាច មានទីតាំងស្ថិតនៅក្នុងស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង គឺ​ជា​ប្រព័ន្ធ​ប្រឡាយ ដែលអាច​នាំ​ទឹក​ទៅ​ស្រោច​ស្រព​លើ​​ដី​កសិកម្ម​ប្រជាកសិករ​បាន​ប្រមាណជាង ១ម៉ឺន​៧ពា​ន់ហិ​កតា ដោយប្រព័ន្ធធារាសាស្ត្រអាចាំង ស្រោចស្រពបានជាង១ម៉ឺន៤ពាន់ហិកតា និ​ង​លំហាចស្រោចស្រពបានជាង ៣ពាន់ហិកតា។ នេះបើតាមការបញ្ជាក់ពីលោក ចេង ចាន់ដូណា អភិបាល​ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំងអោយដឹង នាព្រឹកថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២៦។លោក ចេង ចាន់ដូណា បានអោយដឹងថា៖ ប្រព័ន្ធធារាសាស្ត្រអាចាំង និងលំហាចនេះ គឺ​ជា​សំណង់​ប្រព័ន្ធ​ធារាសាស្ត្រថ្មី ដែលមានលក្ខណៈគ្រប់ជ្រុងជ្រោយរបស់ខេត្តកំពង់ឆ្នាំង មិន​ត្រឹម​តែ​សម្រាប់​បំរើ​លើការងារស្រោចស្រពប៉ុណ្ណោះទេ ប៉ុន្តែសម្រាប់កា​រ​ប្រើ​ប្រាស់​ក្នុង​ជីវភាព​ប្រចាំ​ថ្ងៃ​របស់​បង​ប្អូន​ប្រជាកសិករ និងលើវិស័យទេសចរណ៍ថែមទៀត។ ប្រជាកសិករដែលទទួលផលប្រយោជន៍ពីប្រព័ន្ធធារាសាស្ត្រទាំង២ខាងលើ ក៏អាចដាំស្រូវបាន ចាប់​ពី​២​ទៅ៣ដងក្នុង១ឆ្នាំ រួមនិងដាំដំណាំផ្សេងៗ ហើយជីវភាពបានល្អប្រសើរជាងពេលមុន។លោក​បន្តថា សមិទ្ធិផលទាំងអស់នេះ បានបង្ហាញពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ក្រោ​ម​ការ​ដឹកនាំប្រកបដោយគតិបណ្ឌិតដ៏ខ្ពង់ខ្ពស់បំផុតរបស់សម្តេចតេជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធ​សភា និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដោយចាប់​ផ្តើម​ពី​ការ​ស្តារ​មកកសាង និងអភិវឌ្ឍន៍ ហើយឈានទៅធ្វើការពង្រីកពង្រឹងសមត្ថភាពគ្រប់គ្រងទឹក ដើម្បីធា​នាដល់ការផ្គត់ផ្គង់ទឹកគ្រប់គ្រាន់សម្រាប់ការបង្ករបង្កើនផលស្រូវ និងដំណាំ​គ្រប់​ប្រភេទ​របស់​ប្រជា​ពលរដ្ឋ ក៏ដូចជាការប្រើប្រាស់ប្រចាំថ្ងៃ ដែលជាផ្នែក​មួយ​ជួយ​លើក​ស្ទួយដ​ល់​គោល​នយោបាយ​ជាតិ ស្តីពីសន្តិសុខស្បៀងប្រកបដោយប្រសិទ្ធិភាព និងយុទ្ធសាស្ត្រនាំស្រូវ​អង្ករ​ចេញ​រប​ស់​រាជរដ្ឋាភិបាល ក្នុងដំណាក់កាលនៃការប្រែប្រួលអាកាសធាតុ។ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង ក៏បានថ្លែងអំណរគុណដល់ប្រទេសចិន និង​ជប៉ុន ដែលជានិច្ចជាកាលតែងជួយដល់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការកសាង និងអភិវឌ្ឍន៍​ហេដ្ឋា​រចនា​សម្ព័ន្ធ​ស្ទើរគ្រប់វិស័យ និងបានកោតសរសើរ​វាយ​តម្លៃ​ខ្ពស់​ចំពោះ​កិច្ច​ខំប្រឹង​ប្រែង​របស់​ក្រុម​ការងា​រអនុ​វត្តគម្រោងកែលំអ និងស្តារឡើងវិញនូវប្រព័ន្ធស្រោចស្រព និងប្រព័ន្ធរំដោះ​ទឹក​ភាគ​ខាង​លិច​បឹងទន្លេសាប ជាមួយលទ្ធផលការងារ​ដែល​សម្រេច​បាន​ទៅ​តាម​ផែនកា​រ​ដែល​បាន​គ្រោង​ទុក​។ លើសពីនេះឯកឧត្តអភិបាលខេត្ត ក៏បានអំពាវ​នាវ​អោយ​ប្រជាក​សិករ​នៅ​ក្នុង​ស្រុក​ទាំង​៣​នៃ​ខេត្តកំពង់ឆ្នាំង ដែលកំពុងទទួលបានសារៈប្រយោជន៍ពីគម្រោងទាំង២នេះ ត្រូវជួយថែរក្សា និង​ចែក​រំលែកទឹកប្រើប្រាស់អោយមានតម្លាភាព ការទទួលខុសត្រូវខ្ពស់ និងអោយ​មាន​សុខដុម​រម្យនា​នៅ​ក្នុង​សហគមន៍ទាំងអស់៕ អត្ថបទ៖ កាំង ហុងវាស្នា

រាជរដ្ឋាភិបាល គ្រោងឧបត្ថម្ភធនលើការបំប្លែងរ៉ឺម៉កកង់បី ដើម្បី​កាត់​បន្ថយ​ការ​ប្រើ​ប្រេង​ឥន្ធនៈ និង​ឧស្ម័ន

2026/09/05 11:06:41 am        3834
រាជរដ្ឋាភិបាលគ្រោងដាក់ឲ្យអនុវត្តនូវកម្មវិធីឧបត្ថម្ភធន និងផ្តល់ឥណទានសម្បទាន សម្រាប់​ការ​បំប្លែង​រ៉ឺម៉ក​កង់​បី​​ពីការប្រើប្រាស់​ប្រេងឥន្ធនៈ និងឧស្ម័ន ទៅជាការប្រើប្រាស់អគ្គិសនី ដោយ​គម្រោង​នេះនឹង​ចាប់ផ្តើមសាកល្បងលើរ៉ឺម៉កកង់បីជាង ៦ម៉ឺនគ្រឿង នៅរាជធានីភ្នំពេញ ដើម្បី​កាត់​បន្ថយ​ការ​ពឹងផ្អែកលើប្រេងឥន្ធនៈទាំងនេះ។ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ​លើកឡើងនៅក្នុងពិធី​ប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការនូវឯកសារ «កម្ម​វិធី​អន្ត​រាគមន៍​គ្រប់​ជ្រុង​ជ្រោយ​ឆ្លើយ​តប​នឹងសភាពការណ៍ពហុវិបត្តិ” នៅថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៦ ថា នៅក្នុង​កម្ម​វិធី​អន្តរាគមន៍​គ្រប់ជ្រុងជ្រោយ ឆ្លើយតបនឹងសភាពការណ៍ពហុវិបត្តិនេះ ចំណែកកញ្ចប់​អន្តរាគមន៍​ទី៣៖ ដែលគ្រប់គ្រងការធ្វើអន្តរកម្ម និងការបំប្លែងថាមពល ត្រូវបានរៀបចំឡើងក្នុង​គោល​បំណង​ជំរុញ​ការ​ប្រើប្រាស់ថាមពលអគ្គិសនី ឬថាមពល ស្អាតផ្សេងទៀត ដើម្បីកាត់បន្ថយ​ការ​ពឹង​ផ្អែក​លើ​ឧស្ម័ន​ឥន្ធនៈ ឬប្រេងឥន្ធនៈ ក្នុងនោះរាជរដ្ឋាភិបាលបានបញ្ចុះអត្រាពន្ធនាំចូល លើមុខ ទំនិញ​មួយ​ចំនួន​រួម​មាន ឧបករណ៍សាកអាគុយរថយន្តអគ្គិសនី, ឆ្នាំងដាំបាយអគ្គិសនី, ចង្កៀងសូឡា, ចង្ក្រាន​​កម្ដៅ​អគ្គិសនី, រថយន្តដឹក អ្នកដំណើរ និងដឹកទំនិញប្រភេទ HEV, PHEV និង EV ជា​ដើម​ ដើម្បីកាត់បន្ថយការពឹងផ្អែកលើប្រេងឥន្ធនៈ ឬឧស្ម័នឥន្ធនៈ។ឯកឧត្តម​អគ្គបណ្ឌិតសភាចារ្យ បន្តឱ្យដឹងថា ជាមួយគ្នានេះ, រាជរដ្ឋាភិបាល​ក៏​កំពុង​សិក្សា​រៀប​ចំ​យន្តការ ​និងគ្រោងដាក់ឲ្យអនុវត្ត នូវកម្មវិធីឧបត្ថម្ភធន និងផ្តល់​ឥណទាន​សម្បទាន​សម្រាប់​ការ​បំប្លែង​រ៉ឺម៉កកង់បី ពីការប្រើប្រាស់ប្រេងឥន្ធនៈ និងឧស្ម័នឥន្ធនៈ ទៅជាការ ប្រើប្រាស់អគ្គិសនី។ កម្មវិធី​នេះនឹងចាប់ផ្តើមសាកល្បងលើការបំប្លែងរ៉ឺម៉កកង់បី ចំនួនប្រមាណជាង ៦ ម៉ឺនគ្រឿង នៅ​រាជ​ធានី​ភ្នំពេញ មុន នឹងពង្រីកទៅតាមបណ្តាខេត្តនានា។ កញ្ចប់អន្តរាគមន៍ទី៣នេះ ក៏មាន​ការ​គិតគូរ​ដាក់​ចេញផងដែរ នូវវិធានការពង្រឹងសន្តិសុខថាមពល, កាត់បន្ថយហានិភ័យ ពីការ​រំខាន​នៃ​ការ​ផ្គត់ផ្គង់ និងធានាលទ្ធភាពឆ្លើយតបក្នុងគ្រាអាសន្ន ឬវិបត្តិថាមពល បញ្ហានេះ​ការ​រៀប​ចំ​ផែន​ការ​ប្រតិបត្តិស្តីពីការគ្រប់គ្រងការផ្គត់ផ្គង់ប្រេងឥន្ធនៈ ក្នុងករណីមានភាពអាសន្នផ្នែកថាមពល ការ​អភិវឌ្ឍប្រព័ន្ធ QR Code សម្រាប់ការគ្រប់ គ្រងការផ្តល់កូតាប្រើប្រាស់ប្រេងឥន្ធនៈ និង​ឧស្ម័ន​ឥន្ធនៈ និងការពង្រឹងស្តុកបម្រុងយុទ្ធសាស្ត្រប្រេងឥន្ធនៈ និងឧស្ម័នឥន្ធនៈ ស្របតាម ស្តង់​ដា​អន្តរជាតិ​។ជុំវិញការបំប្លែងរ៉ឺម៉កកង់បីនេះ, ឯកឧត្តមបណ្ឌិតសភាចារ្យ ផាន់ ផល្លា រដ្ឋលេខាធិការ​ក្រសួង​សេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាអគ្គ លេខាធិការគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និង​ហិរញ្ញ​វត្ថុ លើកឡើងផងដែរថា ទាក់ទិនការប្រែក្លាយរ៉ឺម៉កកង់បីពីការប្រើ ប្រាស់ប្រេងឥន្ធនៈ និង​ឧស្ម័ន ទៅប្រើប្រាស់អគ្គិសនីនេះ ក្រសួងកំពុងសិក្សាឱ្យបានច្បាស់បន្ថែមទៀតដូចជា ការរ​ត់​ចម្ងាយ​ផ្លូវ និងការចង់ បានរបស់អ្នកប្រើប្រាស់ ដើម្បីជំរុញការដាក់ចេញឱ្យចំគោលដៅ និង​មាន​ប្រសិទ្ធភាព​។ទាក់ទិនរ៉ឺម៉កកង់បីនេះ បើយោងតាមទិន្នន័យពីសមាគម និងក្រសួងនៅក្នុងឆ្នាំ២០២០ កម្ពុជា​មាន​ចំនួន​រ៉ឺម៉កកង់បី (រួមទាំងរ៉ឺម៉កកង់បី បែបប្រពៃណី និងម៉ូតូកង់បីបែបទំនើប និងកង់បីឥណ្ឌា) សរុប​នៅទូទាំងប្រទេសមានប្រមាណជាង ១០ ម៉ឺនគ្រឿង ក្នុងនោះនៅរាជធានី ភ្នំពេញ តាម​ការ​ប៉ាន់ប្រ​មាណ របស់សមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ (IDEA) មាន​អ្នក​ប្រក​ប​របរ និងរ៉ឺម៉កកង់បី អនឡាញ (PassApp, Grab ជាដើម) រួមទាំងកង់បីឥណ្ឌា និង​កង់​បី​បែប​ប្រពៃណី​ខ្មែរខ្លះៗ មានប្រមាណជាង ៥ ម៉ឺនគ្រឿង៕ អត្ថបទ៖ សុន រ៉ាឌី

កម្ពុជានាំចេញទៅកាន់ប្រទេស RCEP មានទឹកប្រាក់ជាង ៦ពាន់លានដុល្លារអាមេរិក ក្នុង​រយៈពេល​៧​ខែ​​ឆ្នាំ២០២៦

2026/09/05 09:57:58 am        375
ភ្នំពេញ៖ កម្ពុជានាំចេញទំនិញទៅកាន់ប្រទេស RCEP (អាសិប) មានទឹកប្រាក់ ៦,៤១​ពាន់​លាន​ដុល្លារ​​អាមេរិក ក្នុងរយៈពេល ៧ខែនៃឆ្នាំ២០២៦ កើនឡើង ១១ ភាគរយ បើ​ធៀប​នឹ​ង​រយៈ​ពេល​ដូច​គ្នាកា​លពី​ឆ្នាំ២០២៥។ បណ្តាប្រទេស RCEP មាន​ចំណែកទីផ្សារជាង ៣០ ភាគរយ នៃកា​រ​នាំ​ចេញ​សរុប។ របាយការណ៍របស់ក្រសួងពាណិជ្ជកម្ម​ បានបញ្ជាក់ថា ចាប់ពីខែមករា ដល់ ខែកក្កដា ឆ្នាំ២០២៦ កម្ពុជា បាន​នាំ​ចេញ​ទំនិ​ញ​ទៅ​កាន់​បណ្តា​ប្រទេស​កិច្ច​ព្រម​ព្រៀង​ភាព​ជាដៃគូ​សេដ្ឋកិច្ច​គ្រប់​ជ្រុង​ជ្រោយ​តំបន់ ​(RCEP) មានតម្លៃជាប្រាក់ជាង ៦ ៤១២លានដុល្លារអាមេរិក កើនឡើង ១០,៩៩ ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំទៅ។ បណ្តាប្រទេស RCEP បាន​គ្រប់​ដណ្តប់​ចំណែក​ទីផ្សារ ៣០,៣៤ ភាគរយ នៃការនាំចេញសរុបដែលមានចំនួន ១៩,២៤ ពាន់​លាន​ដុល្លារ​អាមេរិក​។​ កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP) មានប្រទេស​សមាជិក​សរុប​ចំនួន ​១៥ ដែលរួមមានប្រទេសសមាជិកអាស៊ានទាំង ១០ និងប្រទេស​ដៃ​គូ​ពាណិជ្ជ​កម្ម​ធំ​ៗ​ចំនួន​៥ ​រួមមាន ចិន ជប៉ុន សាធារណរដ្ឋកូរ៉េ អូស្ត្រាលី និងនូវែលសេឡង់។ របាយការណ៍​នេះ បានបញ្ជាក់ទៀតថា ក្នុងចំណោមប្រទេស RCEP គឺ កម្ពុជាបាននាំចេញ​ទៅ​កាន់​ទីផ្សារ​​អាស៊ានក្នុងទំហំទឹកប្រាក់ចំនួនជាង ៣ ៥៣៩លានដុល្លារអាមេរិក ដែល​ស្មើ​នឹង​ជាង​ពាក់​កណ្តាល​នៃការនាំចេញទៅកាន់ទីផ្សារ RCEP ទាំងមូល។​ ចំណែក ប្រទេសដៃគូពាណិជ្ជកម្ម​ធំៗ​ចំនួន​៥ របស់កម្ពុជា គឺប្រទេសចិនបានបញ្ជាទិញទំនិញក្នុងទំហំទឹកប្រាក់ជាង ១ ១០៣ លាន​ដុល្លារអាមេរិក​ បន្ទាប់មកប្រទេសជប៉ុន បានស្រូបយកទំនិញកម្ពុជាមានតម្លៃជាប្រាក់ ១ ០៨៤លានដុល្លារអាមេរិក និង អូស្រ្តាលី ចំនួនជាង ៤១២លានដុល្លារអាមេរិក, សាធារណរដ្ឋកូរ៉េ ចំនួន​ជាង ២៥៧ លានដុល្លារអាមេរិក, និងនូវែលសេឡង់ ចំនួនជាង ១៤លានដុល្លារអាមេរិក។ លោកបណ្ឌិត ជ័យ តិច អ្នកស្រាវជ្រាវការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច បាន​ឱ្យ​ដឹង​ថា​ ទោះបីកម្ពុជាបានចូលជាសមាជិក RCEP ទើបបាន៤ឆ្នាំក៏ដោយ ក៏ការនាំ​ចេញ​របស់​កម្ពុជា​ទៅ​កា​​ន់ទីផ្សារ RCEP កំពុងមានកំណើន និងក្លាយជាច្រកសំខាន់មួយសម្រាប់ពង្រីក និងធ្វើ​ពិពិធ​កម្ម​ទីផ្សារ​នាំចេញ។ ជាពិសេស ទីផ្សារនេះបាន​ផ្តល់​ឱកាស​កាន់​តែ​ច្រើន​ដល់​ទំនិញ​សំខាន់​ៗ​របស់​កម្ពុជា ដូចជា ផលិតផលកាត់ដេរ, គ្រឿងបង្គុំអគ្គិសនី, និងអេឡិចត្រូនិក, គ្រឿងសង្ហារឹម, និង​ផលិត​ផល​កែច្នៃកសិកម្មជាច្រើនប្រភេទ អាចចូលទៅ​កាន់​ទីផ្សារ​ក្នុង​តំបន់​បាន​កាន់​តែ​ងាយ​ស្រួល​។​ កម្ពុជាបាននាំចេញទំនិញទៅកាន់ទីផ្សារ​ RCEP កើនឡើងពី ៦,៣៤ ពាន់លានដុល្លារអាមេរិក ក្នុង​ឆ្នាំ​​២០២២ ដល់ ៩,៨ ពាន់លានដុល្លារអាមេរិក ក្នុងឆ្នាំ២០២៥។ RCEP ជាកិច្ច​ព្រម​ព្រៀង​ពាណិជ្ជ​កម្មធំនៅក្នុងពិភពលោកដោយមានប្រជាជនប្រមាណ ២ ២០០លាននាក់ ឬ ៣០​ភាគ​រយ ​នៃប្រជាជនពិភពលោក និង មានទំហំពាណិជ្ជកម្ម ២៨ភាគរយ នៃទំហំ​ពាណិជ្ជ​កម្ម​ពិភពលោ​ក​៕​ អត្ថបទ៖ ធូ វិរៈ 

កម្ពុជា-ចិន បើកកិច្ចសន្ទនាលើកទី២ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ

2026/09/03 03:28:10 pm        571
កម្ពុជា-ចិនរៀបចំវេទិកាសន្ទនា រវាងរដ្ឋនិងវិស័យឯកជនលើកទី២ ដើម្បីពង្រឹង និងជំរុញកិច្ច​សហប្រតិបត្តិការ​សេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគ និងធ្វើឱ្យប្រសើរឡើងនូវ​ទំនាក់​ទំនង​សេដ្ឋកិច្ច ​កសាងជំនឿទុកចិត្តពីសំណាក់សហគមន៍ធុរកិច្ចចិន ដើម្បីពង្រីក វិសាលភាពវិនិយោគ និង​ទាក់ទាញវិនិយោគថ្មីៗមកបណ្តាក់ទុនបន្ថែម។ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) រួមជាមួយនិងឯកឧត្តម Wang Wenbin ឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាព នៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៦នេះ បានអញ្ជើញសហធិបតីដឹកនាំកិច្ចសន្ទនាលើកទី២ រវាងរដ្ឋនិងវិស័យឯកជនកម្ពុជា-ចិន ដែលត្រូវបានរៀបចំ ឡើងក្នុងគោលបំណងដើម្បីពង្រឹង និងជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគ ព្រមទាំងធ្វើឱ្យប្រសើរឡើង នូវទំនាក់ទំនងសេដ្ឋកិច្ច កសាងជំនឿទុកចិត្តពីសំណាក់សហគមន៍ធុរកិច្ចចិន សំដៅជំរុញឱ្យមានការពង្រីកវិសាលភាពវិនិយោគបន្ថែម និងទាក់ទាញការវិនិយោគថ្មីៗទៀតមកកម្ពុជា។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានសម្តែងនូវការស្វាគមន៍ទៅកាន់ឯកឧត្តមឯកអគ្គរដ្ឋទូត ទីប្រឹក្សាទទួលបន្ទុកការងារសេដ្ឋកិច្ច និងទំនាក់ទំនងពាណិជ្ជកម្ម នៃស្ថានទូតចិន, ថ្នាក់ដឹកនាំក្រសួង-ស្ថាប័នជាសមាជិក ក.អ.ក., ក៏ដូចជាវិនិយោគិន ធុរជន និងតំណាង ក្រុមហ៊ុនសហគ្រាសចិនទាំងអស់ ដែលមានវត្តមានចូលរួមក្នុងជំនួបសន្ទនាដ៏មានសារៈសំខាន់នេះ។ ឯកឧត្តមបានរំលឹកអំពីផ្លែផ្កា នៃកម្មវិធី «Open Day with DPM» លើកទី១ ដែលទើបតែបានប្រព្រឹត្តទៅកាលពីថ្ងៃទី១ ខែកញ្ញា កន្លងទៅថ្មីៗ។ តាមរយៈជំនួប ផ្ទាល់ជាមួយថ្នាក់ដឹកនាំនៃក្រុមហ៊ុនចំនួន ២០ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានទទួលស្ដាប់ដោយយកចិត្តទុកដាក់នូវរាល់កង្វល់ បញ្ហា ប្រឈម និងតម្រូវការជាក់ស្តែង ហើយបានប្តេជ្ញានាំយកនូវរាល់បញ្ហាទាំងនោះទៅពិភាក្សា និងធ្វើការងារយ៉ាងជិតស្និទ្ធ ជាមួយភាគី ពាក់ព័ន្ធទាំងអស់ ដើម្បីស្វែងរកដំណោះស្រាយសមស្រប និងទាន់ពេលវេលា។ឯកឧត្តមឯកអគ្គរដ្ឋទូត បានសម្តែងនូវអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះរាជរដ្ឋាភិបាលកម្ពុជា តាមរយៈ ក.អ.ក. ចំពោះ ការផ្តល់កិច្ចគាំទ្រពេញទំហឹង និងការយកចិត្តទុកដាក់រៀបចំ «កិច្ចសន្ទនារវាងរដ្ឋនិងវិស័យឯកជនកម្ពុជា-ចិន» ប្រកបដោយលទ្ធផល ផ្លែផ្កា និងទទួលបានជោគជ័យត្រចះត្រចង់ ដែលសបញ្ជាក់ពីមិត្តភាពដ៏ស្មោះត្រង់និងរឹងមាំ ជាមួយកិច្ចសហប្រតិបត្តិការអភិវឌ្ឍកម្រិត ខ្ពស់រវាងប្រទេសទាំងពីរ ក្នុងក្របខណ្ឌ “សហគមន៍វាសនារួមកម្ពុជា-ចិន ក្នុងយុគសម័យថ្មីគ្រប់រដូវកាល”។ឯកឧត្តម លើកឡើងបន្តថា តាមរយៈការផ្លាស់ប្តូរមតិយោបល់ប្រកបដោយស្មារតីស្ថាបនា នៅក្នុងកិច្ចសន្ទនាលើកទី១ បាន កត់សម្គាល់ឃើញថា សំណូមពរ និងបញ្ហាប្រឈមមួយចំនួនធំ ដែលវិស័យឯកជនចិនបានលើកឡើង ត្រូវបានយកចិត្តទុកដាក់ ដោះស្រាយបានទាន់ពេលវេលា និងមានប្រសិទ្ធភាពខ្ពស់ ដែលនេះឆ្លុះបង្ហាញឱ្យឃើញពីតម្លៃយ៉ាងធំធេង នៃការគិតគូរយកចិត្តទុក ដាក់របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការថែទាំគាំទ្រការវិនិយោគពីវិស័យឯកជន។សូមបញ្ជាក់ថា កិច្ចសន្ទនាលើកទី២ រវាងរដ្ឋនិងវិស័យឯកជនកម្ពុជា-ចិន បានផ្តោតលើរបៀបវារៈសំខាន់ៗរួមមាន៖ ១. ការពិនិត្យលើ បច្ចុប្បន្នភាព និងវឌ្ឍនភាពការងារ តាមរយៈការវាយតម្លៃរួមគ្នាលើស្មារតីដែលដាក់ចេញនៅក្នុងកិច្ចសន្ទនាលើកទី១, ២. ការពិភាក្សា លើបច្ចុប្បន្នភាពស្តីពីគោលនយោបាយ និងបទប្បញ្ញត្តិពាក់ព័ន្ធនានា, ៣. ការចូលរួមមតិយោបល់បញ្ចេញទស្សនៈ និងសំណូមពរ ពី តំណាងក្រុមហ៊ុនសហគ្រាសចិន ភ្ជាប់ជាមួយការឆ្លើយតប បកស្រាយពីតំណាងក្រសួងស្ថាប័នពាក់ព័ន្ធ, និង៤. ការកំណត់ និងដាក់ ចេញនូវទិសដៅការងារបន្ត៕ អត្ថបទ៖ សុន រ៉ាឌី 

រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច៖ កូរ៉េជាដៃគូអភិវឌ្ឍន៍ទ្វេភាគីលំដាប់ទី៣ ដែលផ្តល់ហិរញ្ញប្បទានឆ្លើយតបនឹងអាទិភាពកម្ពុជា

2026/09/02 02:24:29 pm        384
រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ថ្លែងថា កូរ៉េជាដៃគូអភិវឌ្ឍន៍ទ្វេភាគីសំខាន់លំដាប់ទី៣ ដែលបានផ្តល់ហិរញ្ញប្បទាន ទាំងឥណទានសម្បទាន និងហិរញ្ញប្បទានឥតសំណង ឆ្លើយតបទៅនិងតម្រូវការអាទិភាព និងបានរួមចំណែកជំរុញកំណើនសេដ្ឋកិច្ច និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនកម្ពុជា។ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅសប្តាហ៍កន្លងមក នេះ បានទទួលជួបពិភាក្សាការងារជាមួយឯកឧត្តម KIM Chang Yong ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋ កូរ៉េ ប្រចាំនៅព្រះរាជាណាចក្រម្ពុជា ស្តីពីការបន្តជំរុញ និងពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីកម្ពុជា-សាធារណរដ្ឋកូរ៉េ, ដោយក្នុងជំនួប នោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះឯកឧត្តមឯកអគ្គរដ្ឋទូត និងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់រដ្ឋាភិបាលនិងប្រជាជនកូរ៉េ ដែលបានផ្តល់ហិរញ្ញប្បទានអភិវឌ្ឍន៍ផ្លូវការ រួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមកម្ពុជា តាម រយៈទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) និងមូលនិធិសហប្រតិបត្តិការសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច (EDCF)។ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ បន្តថា ទំនាក់ទំនងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ត្រូវបាន ពង្រឹងនិងពង្រីកឥតឈប់ឈរ ខណៈដែលប្រទេសទាំងពីរកម្ពុជា-កូរ៉េ បានដំឡើងកម្រិតនៃទំនាក់ទំនងទៅជា “ដៃគូយុទ្ធសាស្ត្រ” កាល ពីឆ្នាំ២០២៤។ ជាមួយគ្នានេះ, ហិរញ្ញប្បទានពីសាធារណរដ្ឋកូរ៉េ ទាំងឥណទានសម្បទាន និងហិរញ្ញប្បទានឥតសំណងបានឆ្លើយតប ទាន់ពេលវេលា និងចំតម្រូវការជាអាទិភាពរបស់រាជរដ្ឋាភិបាលកម្ពុជា ហើយបានរួមចំណែកយ៉ាងធំធេងដល់ការកសាងមូលដ្ឋានគ្រឹះ ដើម្បីជំរុញកំណើនសេដ្ឋកិច្ច និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនកម្ពុជា។ រដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េ គឺជាដៃគូអភិវឌ្ឍន៍ ទ្វេភាគីដ៏សំខាន់លំដាប់ទី ៣ និងនិងជាដៃគូអភិវឌ្ឍន៍សំខាន់លំដាប់ទី៥ ក្នុងក្របខណ្ឌហិរញ្ញប្បទានសហប្រតិបត្តិការពីដៃគូអភិវឌ្ឍន៍ ទាំងអស់នៅកម្ពុជា ។ ជាក់ស្តែងសមិទ្ធិផលរូបវន្តជាច្រើនដែលជាផ្លែផ្កានៃកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ទាំងក្នុងក្របខណ្ឌ ហិរញ្ញប្បទានឥតសំណង និងឥណទានសម្បទានដូចជា ផ្លូវថ្នល់ ស្ពាន ប្រព័ន្ធធារាសាស្រ្ត បណ្តាញអគ្គិសនី មន្ទីរពេទ្យ និងសាលា រៀនជាដើម បានគ្របដណ្តប់នៅទូទាំងប្រទេសកម្ពុជា។ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា កម្ពុជានឹងបន្តពូនជ្រុំកិច្ចសហប្រតិបត្តិការហិរញ្ញវត្ថុ និងអភិវឌ្ឍន៍រវាងប្រទេស ទាំងពីរកម្ពុជា-សាធារណរដ្ឋកូរ៉េ ស្របតាមយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១របស់រាជរដ្ឋាភិបាលកម្ពុជា ស្របពេលដែលកម្ពុជា យកចិត្តទុកដាក់លើការកែលម្អបរិស្ថានវិនិយោគ, ការពារ និងជំរុញទំនុកចិត្តវិនិយោគិន ក៏ដូចជាជំរុញការអភិវឌ្ឍសហគ្រាសមីក្រូ តូច និងមធ្យមនៅកម្ពុជាជាដើម ។ ឯកឧត្តម KIM Chang Yong បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងប្រកបដោយជោគជ័យរបស់ រាជរដ្ឋាភិបាលកម្ពុជា ក្នុងការរក្សាសុខសន្តិភាព ស្ថិរភាពនយោបាយ និងស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច បើទោះបីជាស្ថិត ក្នុងបរិការណ៍ដែលពិភពលោកកំពុង ប្រឈមនឹងវិបត្តិសេដ្ឋកិច្ច បញ្ហាភូមិសាស្ត្រនយោបាយ និងផលវិបាកនៃសង្គ្រាមរវាងប្រទេសរុស្ស៊ី-អ៊ុយក្រែន និងវិបត្តិថាមពលក៏ដោយ ។ បញ្ហានេះរដ្ឋាភិបាលកូរ៉េ នឹងបន្តផ្តល់ហិរញ្ញប្បទានដល់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីគាំទ្រដល់ការអភិវឌ្ឍប្រទេស ស្របតាមតម្រូវការ វិស័យអាទិភាព និងគោលនយោបាយអភិវឌ្ឍន៍ ខណៈកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងវិនិយោគរវាងប្រទេសទាំងពីរក៏បានកំពុង មានការរីកចំរើនគួរឱ្យកត់សម្គាល់៕ អត្ថបទ៖ សុន រ៉ាឌី

ក្រុមហ៊ុនសិង្ហបុរីមួយឈ្វេងយល់ពីការបង្កើត និងគាំទ្រមជ្ឈមណ្ឌល MSME Hub នៅកម្ពុជា​

2026/09/01 04:21:52 pm        404
ក្រុមហ៊ុន Grab Holdings Inc. សិង្ហបុរី កំពុង​សិក្សា​ឈ្វេង​យល់​អំពី​កិច្ច​សហប្រតិបត្តិការ​ជាមួយ​រាជ​រដ្ឋាភិបាល លើគោលនយោបាយ នៃការបង្កើត និងគាំទ្រមជ្ឈមណ្ឌលសហគ្រាសធុនមីក្រូ តូច និង​មធ្យម (MSME Hub) ដើម្បីជួយជ្រោមជ្រែងដល់អាជីវកម្ម នៅក្នុងប្រទេសកម្ពុជា​។ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ ២០២៦ បានទទួលជួបសម្តែងការគួរសម និង​ពិភាក្សា​ការ​ងារ​ជាមួយ លោកស្រី Chin Yin Ong ប្រធានផ្នែកលើកកម្ពស់សមត្ថភាព អង្គភាព នៃក្រុមហ៊ុន Grab Holdings Inc. សិង្ហបុរី ក្នុងឱកាស​ដែល​លោក​ស្រី​កំពុង​បំពេញ​ទស្សន​កិច្ច​ការងារ​នៅ​កម្ពុជា​ ចាប់ពីថ្ងៃ ទី៣១ ខែសីហា ដល់ថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៦។ក្នុងជំនួបនោះ, លោកស្រី Chin Yin Ong បានស្នើសុំអនុសាសន៍ និងការ​ណែនាំ​បន្ថែម​ពី​ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី សម្រាប់ ជាមូលដ្ឋានក្នុង​ការ​បង្កើន​ប្រសិទ្ធ​ភាព​នៃ​ការ​អនុវត្ត​ផែន​ការ​សកម្ម​ភាព​អាជីវកម្មរបស់ Grab នៅកម្ពុជាឱ្យកាន់តែប្រសើរឡើង។ ក្នុងនោះ ផែនការ​សកម្មភាព​សំខាន់​ៗ​ដែលបានលើកឡើងមាន៖ (១)- ការសិក្សា និងស្វែងយល់​អំពី​កិច្ច​សហប្រតិបត្តិការ​ជាមួយ​រាជ​រដ្ឋាភិបាលកម្ពុជា ក្នុងការបង្កើតនិងគាំទ្រមជ្ឈមណ្ឌលសហគ្រាសធុនមីក្រូ តូច និង​មធ្យម (MSME Hub) ដើម្បីជួយជ្រោមជ្រែងដល់អាជីវកម្ម ក្នុងស្រុក, (២)- ការ​លើក​កម្ពស់​សមត្ថ​ភាព និងការអភិវឌ្ឍជំនាញ តាមរយៈការបង្កើតកម្មវិធីបណ្តុះបណ្តាល ដើម្បីពង្រឹង​សមត្ថភាព បង្កើនជំនាញបន្ថែម និងអភិវឌ្ឍសមត្ថភាពបច្ចេកវិទ្យាឌីជីថលជូនដល់ក្រុមអ្នកបើកបរ និង​ដៃគូ​ពាណិជ្ជករ/អាជីវកររបស់ក្រុមហ៊ុនឱ្យ កាន់តែមានប្រៀបក្នុងការប្រកួតប្រជែងលើទីផ្សារ, និង (៣)- ការរួមចំណែកទាក់ទាញទេសចរមកកាន់កម្ពុជា តាមរយៈការរិះរកនូវ យុទ្ធសាស្រ្ត​ទីផ្សារ​ថ្មី​ៗ​បន្ថែម។ជាការឆ្លើយតប, ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានសម្តែងនូវការស្វាគមន៍យ៉ាងរាក់ទាក់ ចំពោះវត្តមានរបស់លោកស្រី Ong ព្រមទាំងប្រតិភូអមដំណើរ ក្នុងឱកាសនៃការអញ្ជើញមកបំពេញទស្សនកិច្ចការងារនៅព្រះរាជាណាចក្រកម្ពុជា, ឯកឧត្តមឧបនាយក រដ្ឋមន្ត្រី បានសម្តែងនូវការគាំទ្រយ៉ាងពេញទំហឹងចំពោះរាល់គំនិតផ្តួចផ្តើម និងផែនការសកម្មភាពសំខាន់ៗដែលក្រុមហ៊ុន Grab បាន លើកឡើង និងបានវាយតម្លៃខ្ពស់ចំពោះការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុនក្នុងការចូលរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ចឌីជីថលនៅកម្ពុជា។ ក្នុង ជំនួបនោះដែរ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានគូសបញ្ជាក់យ៉ាងច្បាស់ អំពីជំហរយ៉ាងម៉ឺងម៉ាត់របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការបន្ត បោសសម្អាតលុបបំបាត់ និងប្រយុទ្ធប្រឆាំងដាច់ខាតរាល់បទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ដើម្បីធានានូវ បរិស្ថានវិនិយោគដែលមានសុវត្ថិភាព ទំនុកចិត្ត និងការការពារសិទ្ធិផលប្រយោជន៍របស់អ្នកប្រើប្រាស់ក្នុងប្រព័ន្ធឌីជីថល៕ អត្ថបទ៖ សុន រ៉ាឌី

អគ្គលេខាធិការ CDC៖ កម្ពុជានៅតែត្រូវការវិនិយោគបន្ថែម ជាពិសេសការផ្ទេរចំណេះដឹង និងបច្ចេកវិទ្យា

2026/09/01 03:00:59 pm        469
អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា ថ្លែងថា កម្ពុជានៅតែត្រូវការបន្ថែម នៃ​ការ​បង្កើន​ការ​តភ្ជាប់​រវាងវិនិយោគិនបរទេស និងសហគ្រាសក្នុងស្រុក ដើម្បីឱ្យការ​វិនិយោគ​មិន​ត្រឹម​តែ​បង្កើត​រោង​ចក្រ និងការងារ តែអាចបង្កើតការផ្ទេរចំណេះដឹង និងបច្ចេកវិទ្យា ការ​បណ្តុះ​បណ្តាល​ធន​ធាន​មនុស្ស​ និងការបង្កើតតម្លៃបន្ថែមកាន់តែច្រើន។ ការថ្លែងលើកឡើងបែបនេះរបស់ ឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការ​គណៈ​កម្មាធិការ​វិនិយោគ​កម្ពុជា ​នៃក្រុមប្រឹក្សាអភិវឌ្ឍន៍ កម្ពុជា ទៅកាន់ធុរកិច្ចជាតិ-អន្តរជាតិ នៅក្នុង​ពិធី​បើក​កិច្ច​ប្រជុំកំពូល​ធុរកិច្ចចិន-អាស៊ាន ឆ្នាំ២០២៦ ដែលបានប្រព្រឹត្តិទៅនៅថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៦។ឯកឧត្តមអគ្គលេខាធិការបានលើកឡើងពីការកត់សម្គាល់ថា ក្នុង​បរិបទ​ដែល​ពិភព​លោក​កំពុង​ប្រឈម​នឹង​ភាព​មិនប្រាកដប្រជា ការប្រែប្រួលភូមិសាស្ត្រនយោបាយ សង្គ្រាម និង​ការ​រៀប​ចំ​ឡើង​វិញ​នៃ​ខ្សែ​ច្រវាក់ផ្គត់ផ្គង់សកល កាលានុវត្តភាពសម្រាប់កិច្ចសហ- ប្រតិបត្តិការនៅតែមាន។ ដូច្នេះ​កិច្ច​ប្រជុំ​កំពូល​ធុរកិច្ចចិន-អាស៊ាន គួរតែជាវេទិកាដែល «ប្រែក្លាយការសន្ទនា ទៅជាកិច្ច​សហ​ប្រតិបត្តិការ និងប្រែក្លាយកិច្ចសហប្រតិបត្តិការ ទៅជាកាលានុវត្តភាពវិនិយោគជាក់ស្តែង»។ ឯកឧត្តមក៏បានលើកឡើងពីទំនាក់ទំនងដ៏ល្អ រវាង អាស៊ាននិងចិន, កំណើន​នៃ​ទំហំ​ពាណិជ្ជ​កម្ម​ និង​វិនិយោគ​អាស៊ាន-ចិន ក៏ដូចជាកំណើនទំហំពាណិជ្ជកម្មកម្ពុជា-ចិន និងកំណើន នៃ ការ​វិនិយោគ​ចិន​នៅ​កម្ពុជាផងដែរក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមក។ ឯកឧត្តមអគ្គលេខាធិការ បន្តថា អ្វីដែលកម្ពុជាចង់ឃើញបន្ថែមទៀតនោះ គឺការ​បង្កើន​ការ​តភ្ជាប់​រវាង​វិនិយោគិនបរទេស និង សហគ្រាសក្នុងស្រុក ដើម្បីឱ្យការវិនិយោគមិនត្រឹមតែបង្កើតរោងចក្រ និង​ការងារនោះទេ ប៉ុន្តែអាចបង្កើតការផ្ទេរចំណេះដឹង និង បច្ចេកវិទ្យា ការបណ្តុះ​បណ្តាល​ធន​ធាន​មនុស្ស និងការបង្កើតតម្លៃបន្ថែមកាន់តែច្រើននៅក្នុងប្រទេស ព្រមទាំងជួយឱ្យកម្ពុជាចូលរួម កាន់​តែ​ស៊ីជម្រៅក្នុងខ្សែច្រវាក់ផ្គត់ផ្គង់តំបន់។ ឯកឧត្តមបានជម្រាបជូនអង្គពិធីថា ដើម្បី​ឱ្យ​ការ​វិនិយោគ​រយៈ​ពេលវែងអាចរីកចម្រើនបាន រាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុង​ដាក់​ចេញ​នូវ​វិធាន​ការ​ជា​បន្តបន្ទាប់ ដើម្បីដោះស្រាយបញ្ហាដែលប៉ះពាល់ដោយផ្ទាល់ដល់ថ្លៃដើម និង ភាព​ងាយ​ស្រួល​ក្នុង​ការធ្វើអាជីវកម្មដូចជា ការបណ្តុះបណ្តាលធនធានមនុស្ស, ការកាត់​បន្ថយ​ថ្លៃ​ដើម​ពាណិជ្ជ​កម្ម និងវិនិយោគ តាមរយៈការធ្វើឱ្យប្រសើរឡើងនូវហេដ្ឋារចនាសម្ព័ន្ធរូបវន្តចាំបាច់នានា និង​ការពង្រឹងយន្តការច្រកចេញ-ចូលតែមួយ របស់ក្រុមប្រឹក្សា អភិវឌ្ឍន៍កម្ពុជា សំដៅ​ផ្តល់​សេវា​ឱ្យ​កាន់​តែ​ងាយស្រួល លឿន និងមានប្រសិទ្ធភាពជូនវិនិយោគិន៕ អត្ថបទ៖ សុន រ៉ាឌី

ពង្រីកទីផ្សារកាន់តែទូលំទូលាយ ផលិតផលខ្មែរមានវត្តមាននៅ ៧០០ទីតាំងផ្សារទំនើប​ទូទាំងប្រទេស

2026/09/01 12:20:01 pm        428
ជាមួយនឹងការប្តេជ្ញាចិត្តក្នុងការនាំយកផលិតផលឱ្យកាន់តែខិតជិតអ្នកប្រើប្រាស់ ផលិតផល​បាន​ពង្រីក​វត្ត​មានរបស់ខ្លួនទៅកាន់ជាង ៧០០ទីតាំងផ្សារទំនើប ដែលជា​ជំហាន​ដ៏​សំខាន់​ក្នុង​ការ​ពង្រឹង​បណ្តាញ​ចែកចាយ និងពង្រីកការគ្របដណ្តប់ទីផ្សារ។ក្រសួងពាណិជ្ជកម្ម បានឱ្យដឹងថា “យុទ្ធនាការផលិតផលជាតិ MadeInCambodia” គឺជា​យុទ្ធនាការ​លើកកម្ពស់​ផលិតផលក្នុងស្រុក និងការនាំចេញផលិតផលជាតិនៅនឹងកន្លែង ដើម្បី​បង្ហាញ​ពី ​"ការស្រទ្បាញ់ផលិតផលជាតិ ទឹកចិត្តនៃក្តីស្រទ្បាញ់ចំពោះ កសិករខ្មែរ និង​ផលិតករ​ខ្មែរ និងស្មារតីស្រទ្បាញ់ជាតិមាតុភូមិ។ “យុទ្ធនាការផលិតផលជាតិ MadeInCambodia” ត្រូវបានរៀបចំឡើងរយៈពេល ១ សប្តាហ៍ក្នុង ១ ខែ រយៈពេល ១ ឆ្នាំពេញ។ យុទ្ធនាការនេះ ធ្វើឡើងក្នុងគោលបំណង ដើម្បី​បង្ហាញនិងផ្សព្វផ្សាយផលិតផលជាតិ ឱ្យមានភាពលេចធ្លោ និងជំរុញការដាក់លក់ ផលិតផលក្នុងស្រុក នៅតាមបណ្តាផ្សារទំនើប, ម៉ាត, មីនីម៉ាត ទូទាំងប្រទេស។ក្រសួងបញ្ជាក់ថា មកទល់ពេលនេះ “យុទ្ធនាការផលិតផលជាតិ #MadeInCambodia” ក្រោម​ការ​សម្របសម្រួលរបស់ក្រសួងពាណិជ្ជកម្ម មានការបន្តចូលរួមពីផ្សារទំនើប ម៉ាត និងមីនីម៉ាតទូទាំងប្រទេសចំនួនជាង ៧០០ទីតាំង។ ឯកឧត្តម ប៉ែន សុវិជាតិ រដ្ឋលេខាធិការ និងអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម បានលើកឡើងថា ការទិញផលិតជាតិមិនមែនគ្រាន់តែជាប្រតិបត្តិការពាណិជ្ជកម្ម​ប៉ុណ្ណោះទេ ប៉ុន្តែជាការរួមចំណែកគាំទ្រ​ដល់សហគ្រាស​ក្នុងស្រុក,​ ការបង្កើតការងារ, ការបង្កើនប្រាក់ចំណូល និងពង្រឹងសមត្ថភាពផលិតរបស់សេដ្ឋកិច្ចជាតិ។លោកស្រី យ៉ុន ស៊ីនួន ម្ចាស់សិប្បកម្ម ស៊ីនួន ពិភពត្រីធម្មជាតិ ដែលជាសិប្បកម្មកែច្នៃ ផ្អក មុំា និងត្រីងៀតគ្រប់ប្រភេទ បានឱ្យដឹងថា តាមរយៈយុទ្ធនាការផលិតផលជាតិរបស់ក្រសួងពាណិជ្ជកម្ម បានជួយឱ្យផលិតផលរបស់លោកស្រីកាន់តែទូលំទូលាយចូលទៅក្នុងទីផ្សារ និងមានការគាំទ្រខ្លាំងជាមុនពីប្រជាពលរដ្ឋ។​ ជាក់ស្តែង ការផលិតផលទាំងអស់នេះ បានពី ៧០០គីឡូក្រាមក្នុងមួយខែ ដល់ប្រមាណ ២ ទៅ ៣តោន ក្នុងមួយខែ។ការកើនឡើងនេះ បានប្រាក់ចំណូលកើនឡើងប្រមាណ ៥០ភាគរយ បើធៀបនឹងពេលមុនប្រជាពលរដ្ឋពហិកាផលិតផលថៃ។ ការគាំទ្រផលិតផលក្នុងស្រុក​ បានជួយបង្កើតការងារ និងបង្កើនប្រាក់ចំណូលដល់សហគមន៍ទាំងមូល​។ក្រសួងពាណិជ្ជកម្ម បានសម្ពោធជាផ្លូវការ​នូវ«យុទ្ធនាការផលិតផលជាតិ #MadeInCambodia» នៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៦ ក្រោមអធិបតីភាព លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម។ការដាក់ចេញយុទ្ធនាការនេះ គឺ ដើម្បីបង្ហាញនិងផ្សព្វផ្សាយឱ្យបានកាន់តែទូលំទូលាយបន្ថែមទៀតនូវភាពសម្បូរបែបនៃផលិតផលផលិតក្នុងស្រុក ដល់ប្រើប្រាស់ និងលើកកម្ពស់អំណាចអ្នកប្រើប្រាស់ តាមរយៈបង្កើនការយល់ដឹងអំពីផលិតផលជាតិ ពាក់ព័ន្ធនឹងតម្លៃ គុណភាព និងអនុលោមភាព ព្រមទាំង ការផ្សារភ្ជាប់ទីផ្សារ តាមរយៈការផ្តល់ឱកាសដល់សិប្បកម្ម និងសហគ្រាសផលិតក្នុងស្រុក ពង្រឹងទំនាក់ទំនងជាមួយបណ្តាផ្សារទំនើប, ម៉ាត និងមីនីម៉ាត នាននៅទូទាំងប្រទេស៕ អត្ថបទ៖ ធូ វិរៈ

អ.ស.ហ ដាក់ចេញ Portal ដើម្បីកែលម្អសេវាហិរញ្ញវត្ថុ និងកាត់បន្ថយ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា

2026/08/31 01:53:39 pm        456
អាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ កំពុងជំរុញអភិវឌ្ឍបច្ចេកវិទ្យាហិរញ្ញវត្ថុ (FinTech) ដើម្បី​កែ​លម្អ​សេវាកម្មហិរញ្ញវត្ថុឱ្យកាន់ តែមានភាពងាយស្រួល រហ័ស និងមានប្រសិទ្ធភាព និង​ក៏ជា​ការ​ចូល​រួម​កាត់​បន្ថយឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងការបង្កើនទំនុកចិត្ត ដល់អតិថិជនផងដែរ។ បច្ចេកវិទ្យាហិរញ្ញវត្ថុ គឺជាការប្រើប្រាស់បច្ចេកវិទ្យា ដើម្បីបង្កើតធ្វើឱ្យប្រសើរឡើង ឬធ្វើស្វ័យប្រវត្តិកម្មលើសេវាកម្មហិរញ្ញវត្ថុ និងធនាគារ តាមរយៈជួយដល់ការទូទាត់ ការដាក់ប្រាក់កម្ចី ការវិនិយោគ និងការគ្រប់គ្រងប្រាក់កាន់មានភាពងាយស្រួល រហ័ស និងមានសុវត្ថិភាពជាងមុន។ ជុំវិញបញ្ហានេះ រាជរដ្ឋាភិបាលក៏បានដាក់ចេញនូវ “គោលនយោបាយអភិវឌ្ឍបច្ចេកវិទ្យាហិរញ្ញវត្ថុកម្ពុជា ២០២៣-២០២៨” ដែលមានចក្ខុវិស័យរយៈពេលវែង “អភិវឌ្ឍបច្ចេកវិទ្យាហិរញ្ញវត្ថុ ដោយឈរលើមូលដ្ឋាននៃការលើកកម្ពស់បរិយា- បន្នហិរញ្ញវត្ថុ ការរក្សាស្ថិរភាពវិស័យហិរញ្ញវត្ថុ និងការជំរុញ នវានុវត្តន៍ហិរញ្ញវត្ថុ ដើម្បីចាប់យកអត្ថប្រយោជន៍ជាអតិបរមា ពីបរិវត្តកម្ម ឌីជីថលក្នុងវិស័យហិរញ្ញវត្ថុ។ ទាក់ទិនបច្ចេកវិទ្យាហិរញ្ញវត្ថុនេះដែរ, ឯកឧត្តម សូ សុភា ប្រធានមជ្ឈមណ្ឌលបច្ចេកវិទ្យាហិរញ្ញវត្ថុ នៃអគ្គលេខាធិការដ្ឋាន អាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ (អ.ស.ហ.) លើកឡើងថា ការអភិវឌ្ឍនិងនវានុវត្តន៍បច្ចេកវិទ្យាហិរញ្ញវត្ថុ ព្រមទាំងការធ្វើបរិវត្ត កម្មឌីជីថល ទាមទារនូវកិច្ចសហប្រតិបត្តិការរវាងគ្រប់តួអង្គសង្គម ក្នុងប្រព័ន្ធអេកូឡូស៊ី ដែលក្នុងនោះរួមបញ្ចូលទាំងវិស័យឯកជន ដោយផ្តោតលើការអភិវឌ្ឍ និងនវានុវត្តន៍ផលិតផល និងសេវាក្នុងទីផ្សារ ក៏ដូចជាការអភិវឌ្ឍសមត្ថភាព ក្នុងនោះ អ.ស.ហ. គឺជា អាជ្ញាធរឯករាជ្យ ដែលត្រូវបានបង្កើតដោយច្បាប់ ២០២១ ដោយធ្វើសមាហរណកម្មយន្តការនៃការគ្រប់គ្រង និងនៅក្នុងឆ្នាំ២០២១ ដោយធ្វើសមាហរណកម្មយន្តការនៃការគ្រប់គ្រង និងការត្រួតពិនិត្យលើវិស័យហិរញ្ញវត្ថុមិនមែនធនាគារ រួមទាំង “ការលើកកម្ពស់ការ អភិវឌ្ឍនិងការប្រើប្រាស់បច្ចេកវិទ្យាហិរញ្ញវត្ថុ”។ ឯកឧត្តម បន្តថា ជុំវិញបច្ចេកវិទ្យាហិរញ្ញវត្ថុនេះ អ.ស.ហ. បានដាក់ចេញនូវ Portal ដែលទាមទារឱ្យអ្នកពាក់ព័ន្ធសិក្សាបន្ថែម ដើម្បីទទួលបានព័ត៌មានកាន់តែច្រើន ដើម្បីកាត់បន្ថយហានីភ័យការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាឱ្យបានជាអតិបបរមា ក្នុងនោះ ក្រោមគម្រោងនៃការគ្រប់គ្រងហានីភ័យបច្ចេកវិទ្យានេះដែរ, អ.ស.ហ. ក៏បានផ្សព្វផ្សាយជាមាតិការជូនដល់សាធារណជន ដើម្បីឱ្យ មានការប្រុងប្រយ័ត្ន នូវប្រភេទនៃការឆបោកផ្សេងៗ ហើយតាមរយៈនេះក៏ការចូលរួមបង្កើនទំនុកចិត្តដល់អតិថិជនផងដែរ។ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុម ប្រឹក្សាអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ លើកឡើងក្នុងវេទិកាបរធនបាលកិច្ចឆ្នាំ២០២៦ ថ្មីៗនេះថា​ បច្ចេកវិទ្យាឌីជីថលបាន ក្លាយជាផ្នែកមួយដ៏សំខាន់នៃការរស់នៅ ការរៀនសូត្រ ការប្រកបអាជីវកម្ម និងការផ្តល់សេវាសាធារណៈជូនធុរជន ក៏ដូចជាជូន ប្រជាជនទូទៅក្នុងយុគសម័យទំនើបនេះ ពោលគឺបច្ចេកវិទ្យាឌីជីថល បានចាក់ស្រេះក្នុងគ្រប់សកម្មភាពសង្គម-សេដ្ឋកិច្ច, ហើយបាន ក្លាយជាកាតាលីករដ៏សំខាន់ និងមិនអាចខ្វះបាន ក្នុងការជំរុញនវានុវត្តន៍ និងកំណើន ក៏ដូចជាការពង្រឹងភាពធន់នៃសេដ្ឋកិច្ច។ទាក់ទងបទល្មើសអនឡាញវិញ, រាជរដ្ឋាភិបាលបានប្តេជ្ញាចិត្តខ្ពស់ ក្រោមការដឹកនាំដ៏ឈ្លាសវៃ របស់សម្តេចមហាបវរធិបតី នាយករដ្ឋ មន្ត្រី ក្នុងការប្រយុទ្ធប្រឆាំងបទល្មើសអនឡាញ និងបានការដាក់ចេញនូវ "ច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា" ដែលត្រូវបានប្រកាសឱ្យប្រើប្រាស់ កាលពីថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៦ កន្លងទៅផងដែរ៕ អត្ថបទ៖ សុន រ៉ាឌី

កម្ពុជាពង្រឹងផលិតកម្មក្នុងស្រុក ខិតជិតភាពគ្រប់គ្រាន់ដោយខ្លួនឯង និងកាត់​បន្ថយ​ការ​ពឹង​ផ្អែក​លើ​ការនាំចូល

2026/08/28 11:42:52 am        65
ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្ម និងសហគ្រាសធុនតូច និងមធ្យម បានបង្ហាញការជឿជាក់ថា ការ​ជំរុញ​ផលិត​កម្មក្នុងស្រុកកំពុងជួយឱ្យកម្ពុជាខិតកាន់តែជិតភាពគ្រប់គ្រាន់ដោយខ្លួនឯង តាម​រយៈ​ការ​លើក​កម្ពស់សមត្ថភាពផលិត កែច្នៃ និងផ្គត់ផ្គង់ផលិតផលសម្រាប់ទីផ្សារក្នុងស្រុក។ ការ​រីក​ចម្រើន​នេះត្រូ​វបានមើលឃើញថា អាចបង្កើនសមត្ថភាពប្រកួតប្រជែងរបស់ផលិតផលខ្មែរ និង​ជួយ​ជំនួស​ផលិតផលនាំចូលមួយចំនួននៅពេលអនាគតដ៏ខ្លី។ ឯកឧត្តម ប៉ែន សុវិជាតិ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម បាន​លើក​ឡើង​ក្នុង​សន្និសីទ​សារព័ត៌មានមួយកាលពីថ្មីៗនេះថា យុទ្ធនាការផលិតផលខ្មែរ និងការគាំទ្រ​ផលិត​ផល​ជាតិ ​កំពុងក្លាយជាកម្លាំងចលករដ៏សំខាន់សម្រាប់សេដ្ឋកិច្ចកម្ពុជា និងជាមូល​ដ្ឋាន​សម្រាប់​ពង្រឹង​សមត្ថ​ភាព​ផលិតកម្មក្នុងស្រុក។ ជាពិសេស ក្នុង​កាលៈ​ទេសៈ​ដែល​កម្ពុជា​កំពុង​ប្រឈម​នឹង​ឥទ្ធិពល​អវិជ្ជមានពីខាងក្រៅ និងការឈ្លានពានរបស់ថៃមកលើកម្ពុជា សន្ទុះ​នៃ​ការ​គាំទ្រផ​លិត​ផល​ខ្មែរ​បានកាន់តែលេចធ្លោ និងបង្ហាញពីស្មារតីរួមក្នុងការលើកកម្ពស់ផលិតផលជាតិ។ ឯកឧត្តមបន្តថា បច្ចុប្បន្ន ផលិតផលដែលផលិតក្នុងស្រុកកំពុងកើនឡើង និងត្រូវ​បាន​បញ្ចូល​ទៅ​ក្នុង​ទីផ្សារ​ជាបន្តបន្ទាប់ ដើម្បីបំពេញតម្រូវការរបស់ប្រជាពលរដ្ឋ។ និន្នាការនេះបង្ហាញថា កម្ពុជា​កំពុង​ពង្រឹង​មូលដ្ឋានផលិតកម្មរបស់ខ្លួន និងមានសក្តានុពលកាន់​តែខ្លាំ​ង​ក្នុង​ការ​ផលិត​ទំនិញ​ប្រើ​ប្រាស់​ចាំ​បាច់ និងទំនិញយុទ្ធសាស្ត្រមួយចំនួនដោយខ្លួនឯង។ ប្រសិនបើសន្ទុះនៃការគាំទ្រផលិតផលជាតិ និងការវិនិយោគលើផលិតកម្មក្នុងស្រុកនៅតែបន្ត កម្ពុជាអាចឈានទៅ​រកការបំពេញតម្រូវការទំនិញក្នុងស្រុកបានកាន់តែច្រើន និងកាត់បន្ថយការពឹងផ្អែកលើការនាំចូល។ នេះមិនត្រឹមតែជួយរក្សាថវិកាឱ្យស្ថិតនៅក្នុងសេដ្ឋកិច្ចជាតិប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយបង្កើតការងារ បង្កើនតម្លៃបន្ថែមក្នុងស្រុក និងពង្រឹងភាពធន់របស់សេដ្ឋកិច្ចកម្ពុជាចំពោះឥទ្ធិពលពីខាងក្រៅ។ លោកស្រី ហោ សុគន្ធា ម្ចាស់សហគ្រាស គន្ធាអង្ករធម្មជាតិ បានប្រាប់ BTV ថា កម្ពុជាកំពុងបោះជំហានទៅមុខក្នុងការផលិតកែច្នៃទំនិញប្រើប្រាស់ចាំបាច់ប្រចាំថ្ងៃដោយខ្លួនឯង និងអាចឈានទៅការជំនួសឱ្យផលិតផលនាំចូល។ លោកស្រីថា ផលិតក្នុងស្រុក គឺមានស្តង់ដារអនាម័យ និងគុណភាពខ្ពស់​ មិនចាញ់ផលិតផលនាំចូលនោះទេ ដោយលោកស្រី មើលឃើញថា មានផលិតផលក្នុងស្រុកជាច្រើនមុខរួចមកហើយ កំពុងជំនួសឱ្យផលិតនាំចូល ដូចជា ផលិតផល អាហារ និងភេសជ្ជៈ, ផលិតគ្រឿងទេស, ផលិតផលកសិកម្ម, និងផលិតផលប្រើប្រាស់ប្រចាំថ្ងៃជាច្រើនមុខទៀត។ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បានថ្លែងក្នុងពិធីអបអរសាទរទិវាជាតិសហគ្រាសធុនមីក្រូ តូច និងមធ្យម លើកទី៣ កាលពីថ្ងៃទី ២៧ ខែមិថុនា ឆ្នាំ២០២៦ ថា ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានចុះបញ្ជីផលិតផលក្នុងស្រុកថ្មី កើនឡើងជាបន្ទាប់គឺ ចំនួន ១,៣៣៦មុខ នៅឆ្នាំ២០២៣, ចំនួន ២,១៥៨មុខនៅឆ្នាំ២០២៤, និងចំនួន ៣,៦២៥ មុខនៅឆ្នាំ២០២៥ ខណៈក្នុងរយៈពេល៥ ខែដំបូងនៃឆ្នាំ ២០២៦ ចំនួន ២,៣៥៣មុខ៕ អត្ថបទ៖ ធូ វិរៈ

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ក្រសួង ស្ថាប័ននានា ដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធវីរជននៅវិមានឯករាជ្យ និងព្រះបរមរូបសម្ដេចព្រះនរោត្តម សីហនុ ក្នុងឱកាសខួបលើកទី៧៣ នៃទិវាបុណ្យឯករាជ្យជាតិ ៩វិច្ឆិកា
11/08/2026 05:11 PM
ប្រព័ន្ធផ្សព្វផ្សាយអ៊ីរ៉ង់រាយការណ៍ថា មានសំឡេងផ្ទុះត្រូវគេឮក្នុងតំបន់មួយចំនួននៅភាគខាងត្បូងប្រទេសអ៊ីរ៉ង់
11/08/2026 03:11 PM
គុណភាពខ្យល់នៅរដ្ឋធានីឥណ្ឌាយ៉ាប់យ៉ឺនខ្លាំង ខណៈពិធីបុណ្យឌីវ៉ាលីបង្កក្តីបារម្ភកាន់តែខ្លាំងពីការបំពុលបរិស្ថាន
11/08/2026 03:11 PM
ប្រធានក្រុមការងារចុះមូលដ្ឋានខណ្ឌព្រែកព្នៅ ណែនាំអាជ្ញាធរ​សង្កាត់​ឱ្យព​ង្រឹង​ការ​អនុវត្ត​គោល​នយោបាយ​ភូមិ-សង្កាត់​មានសុវត្ថិភាព ថែរក្សាផ្លូវ លូ និង​បន្ត​ផ្តល់​សេវា​ជូនពលរដ្ឋ​ឱ្យ​កាន់​តែ​ល្អ​ប្រសើរ​បន្ថែម​ទៀត
11/08/2026 03:11 PM
អ៊ីរ៉ង់អះអាងថា កងកម្លាំងរបស់ខ្លួនមានភាព «រឹងមាំជាង» មុនពេលចាប់ផ្តើមសង្គ្រាម
11/08/2026 03:11 PM
ពលរដ្ឋវ័យចំណាស់ បង្ហាញមោទនភាពចំពោះសន្ទុះ នៃការអភិវឌ្ឍផលិតផលក្នុងស្រុកកាន់តែល្អ
11/08/2026 02:11 PM
ក្រុម AOT ចុះសង្កេតការណ៍ និងសួរសុខទុក្ខដល់ជនភៀសសឹក ស្ថិតនៅភូមិរង់ចាំ ខណៈពួកគាត់មិនទាន់អាចវិលត្រឡប់ទៅកាន់លំនៅដ្ឋានវិញដោយសារថៃឈ្លានពាន
11/08/2026 02:11 PM
រុស្ស៊ីវាយប្រហាររោងចក្រថាមពលនៅជុំវិញទីក្រុងគីវ បំផ្លាញស្ពានសំខាន់ៗ និងបណ្ដាលឲ្យមនុស្ស២នាក់ស្លាប់
11/08/2026 02:11 PM
យុវជនប្ដេជ្ញាខិតខំសិក្សាលើបច្ចេកវិទ្យា ដើម្បីការពារជាតិ និងអភិវឌ្ឍន៍ជាតិឆ្ពោះទៅឆ្នាំ២០៥០
11/08/2026 02:11 PM
ពលរដ្ឋ និងយុវជនខេត្តមណ្ឌលគិរី រីករាយ​ចំពោះវេ​ទិកា​ការងារ​នាំ​យក​ឱកាស​ការងារ​មក​ដល់​មូលដ្ឋាន
11/08/2026 02:11 PM