ឯកអគ្គរាជទូតថៃ៖ កម្ពុជា-ថៃនៅមានវិស័យសក្ដានុពលច្រើន ដើម្បីជាផលប្រយោជន៍ប្រទេសទាំងពីរ
ក្រុមហ៊ុនថ្មីចំនួន៦ថែមទៀត នឹងចុះបញ្ជីមូលបត្រនៅផ្សារមូលបត្រកម្ពុជាក្នុងឆ្នាំ២០២៥នេះ
ក្រសួងពាណិជ្ជកម្ម៖ កម្ពុជាទទួលបានចម្លើយជាវិជ្ជមានពីភាគីអាមេរិក​លើសំណើសុំបើកការចរចា​ស្វែងរក​ដំណោះស្រាយរួម ខណៈឯកឧត្តម ស៊ុន ចាន់ថុល នឹងដឹកនាំលើការចរចា​នាពេលឆាប់ៗ​ខាងមុខនេះ
ADB៖ សេដ្ឋកិច្ចកម្ពុជានៅឆ្នាំ២០២៥ នឹងកើនឡើង ៦,១ភាគរយ និង ៦,២ភាគរយ នៅឆ្នាំ២០២៦

សេដ្ឋកិច្ច និង កសិកម្ម

ការកើនឡើងទុនបម្រុងអន្តរជាតិ បានបង្ហាញនៃការឡើងសកម្មភាពសេដ្ឋកិច្ចក្នុងស្រុក

2023/08/01 10:30:46 am        56
ភ្នំពេញ៖ ក្នុងឆមាសទី១ ឆ្នាំ២០២៣ ទុនបម្រុងអន្តរជាតិមានចំនួនជាង ១៨ ប៊ីលានដុល្លារអាមេរិក បានកើនឡើងប្រមាណ ៣,២% ធៀបនឹងចុងខែ ធ្នូ ឆ្នាំ២០២២ ​ដែលការកើនឡើងទុនបម្រុងនេះ ជាលទ្ធផលនៃការកើនឡើងចំណូលពីការវិនិយោគក្រៅប្រទេស​ ថ្លៃមាស និងប្រាក់បញ្ញើរបស់រាជរដ្ឋាភិបាល និងគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុនៅធនាគារជាតិនៃកម្ពុជា។ធនាគារជាតិនៃកម្ពុជា ក្នុងរបាយការណ៍ប្រចាំឆមាសទី១ និងទិសដៅឆមាសទី២ ឆ្នាំ២០២៣ នៅថ្ងៃទី ៣១ ខែកក្កដា ឆ្នាំ ២០២៣ លើកឡើងថា ការកើនឡើងទុនបម្រុងនេះ ជាលទ្ធផល​ពី​ការកើនឡើងចំណូលពីការវិនិយោគក្រៅប្រទេស ថ្លៃមាស និងប្រាក់បញ្ញើរបស់រាជរដ្ឋាភិបាល និងគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុនៅធនាគារជាតិនៃកម្ពុជា។ កម្រិតខ្ពស់នៃទុនបម្រុងអន្តរជាតិនេះ បង្ហាញពីលទ្ធភាពរក្សាបានស្ថិរភាពអត្រាប្តូរប្រាក់ ទំនុកចិត្ត​លើរូបិយវត្ថុជាតិ មូលដ្ឋានសម្រាប់ការខ្ចីក្រៅប្រទេស ព្រមទាំងផ្តល់ការការពារគ្រប់គ្រាន់​សម្រាប់​បំពេញ​តម្រូវការសន្ទនីយភាពទប់ទល់ នឹងវិបត្តិខាងក្រៅ។ការវិនិយោគទុនបម្រុងអន្តរជាតិ ​ត្រូវបានអនុវត្តដោយមានភាពបត់បែន ហើយហានិភ័យ​នៃការ​វិនិយោគ ត្រូវបានគ្រប់គ្រង ​និងតាមដាន​យ៉ាង​ហ្មត់ចត់ ​និងគោរពតាមសេចក្ដីណែនាំ​ការវិនិយោគ​របស់ធនាគារជាតិនៃកម្ពុជា ​ដើម្បីធានាបានការគ្រប់គ្រងទុនបម្រុងអន្តរជាតិប្រកប​ដោយសុវត្ថិភាព សន្ទនីយភាព​ និងទទួលបានចំណូលសមស្រប។សូមបញ្ជាក់ថា ដើមឆ្នាំ ២០២៣ នេះ ធនាគារជាតិនៃកម្ពុជាបានធ្វើបច្ចុប្បន្នកម្ម សេចក្ដីណែនាំ​ការវិនិយោគ ​ដោយបានកែសម្រួលសមាសភាគនៃចំណែកទុនបម្រុងវិនិយោគ​ និង​រូបិយប័ណ្ណ ដើម្បីឆ្លើយតប​នឹងកំណើន​នៃតម្រូវការសន្ទនីយភាព ​និងលទ្ធភាពខ្ពស់ក្នុងការចាប់យក​ឱកាស​ពីការប្រែប្រួលនៃអត្រាការប្រាក់នៅលើទីផ្សារ ។ ទន្ទឹមនេះ​ ធនាគារជាតិនៃកម្ពុជា​ បានបន្តយកចិត្តទុកដាក់​លើ​ការបង្កើនការវិនិយោគ​លើសញ្ញាបណ្ណ​បៃតង (Green bonds) និងសញ្ញាបណ្ណ ដែលពាក់ព័ន្ធនឹងបរិស្ថាន សង្គម និងអភិបាលកិច្ច ដែលបោះផ្សាយដោយស្ថាប័នហិរញ្ញវត្ថុអន្តរជាតិធំៗ នៅប្រទេសចិន កូរ៉េខាងត្បូង ជប៉ុន និងនៅតំបន់អឺរ៉ុប៕អត្ថបទ៖ សុន រ៉ាឌី

វិស័យឧស្សាហកម្មរួមចំណែកក្នុងផលិតផលក្នុងស្រុកសរុប រំពឹងកើនឡើង ក្នុងងឆ្នាំ២០២៣

2023/07/31 01:54:06 pm        154
ភ្នំពេញ៖ វិស័យឧស្សាហកម្ម រួមចំណែកក្នុងផលិតផលក្នុងស្រុកសរុប (GDP) រំពឹងកើនឡើង ក្នុង​ឆ្នាំ២០២៣នេះ ដោយគាំទ្រដោយការហូរចូលនៃគម្រោងវិនិយោគផ្ទាល់ពីបរទេសកាន់តែច្រើន។ឯកឧត្តម ហេង សុគង់ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ បានលើកឡើងថា ច្បាប់វិនិយោគថ្មី កិច្ចព្រមព្រៀង​ FTA និង​កិច្ចព្រមព្រៀង RCEP នឹងជួយកម្ពុជា​ទាក់ទាញ​វិនិយោគពីបរទេសកាន់តែច្រើន ដែលនឹងចូលរួម​ចំណែកជំរុញកំណើនសេដ្ឋកិច្ច​ ដែលវិស័យឧស្សាហកម្ម​រួមចំណែក ក្នុង GDP ឆ្នាំ២០២៣នេះ។ឯកឧត្តម ថ្លែងថា៖ “បន្ទាប់ពីងើបឡើងពីវិបត្តិជំងឺកូវីដ១៩ ជាសកល​ យើងឃើញថា កំណើន​វិនិយោគបានកើនឡើងជាបន្តបន្ទាប់ ហើយក្នុងឆ្នាំ២០២៣នេះ​ យើងគិតថា កំណើននៃវិស័យ​ឧស្សាហកម្មរបស់យើង អាចកើនឡើងរហូតដល់ ៣៩ភាគរយ ចូលរួមចំណែកទៅលើ GDP”។ឯកឧត្តម បញ្ជាក់ថា ​កំណើននៃលំហូរចូលនៃវិនិយោគគឺដោយសាររាជរដ្ឋាភិបាល បានបង្កើតនូវ​លិខិត​បទដ្ឋានគតិយុទ្ធជាបន្តបន្ទាប់ ​ដើម្បីជំរុញ ​និងលើកកម្ពស់ធុរកិច្ចនៅកម្ពុជា ជាពិសេសការ​ទាក់ទាញនូវការវិនិយោគិនឱ្យបានកាន់តែល្អប្រសើរ។សូមបញ្ជាក់ថា ក្នុងរយៈពេលឆមាសទី១ឆ្នាំ២០២៣ ​ក្រុមប្រឹក្សាអភិវឌ្ឍន៍​កម្ពុជា បានអនុម័ត​គម្រោង​វិនិយោគ​ថ្មី ​និងគម្រោងពង្រីកការវិនិយោគ ចំនួន ១១៣គម្រោង​ មាន​ដើម​ទុនសរុប ប្រមាណ ១,១ ពាន់លានដុល្លារ។ប្រទេសចិន​ឈរលើកំពូងតារាងវិនិយោគផ្ទាល់ពីរប្រទេស​នៅកម្ពុជាដោយមានគម្រោង​វិនិយោគ​មានតម្លៃទុនសុបជាង៧០០លានដុល្លារ ​តាមពីក្រោយដោយវិនិយោគមកពីប្រទេស​វៀតណាម ថៃ កូរ៉េខាងត្បូងជាដើម៕ អត្ថបទ៖ វណ្ណៈ

ប្រព័ន្ធធនាគារបានដើរ តួនាទីយ៉ាងសកម្ម ក្នុងការលើកស្ទួយសកម្មភាពសេដ្ឋកិច្ច និងរក្សាស្ថិរភាពហិរញ្ញវត្ថុ

2023/07/31 01:11:14 pm        61
ភ្នំពេញ៖ ធនាគារជាតិនៃកម្ពុជាបាន លើកឡើងថា ស្ថិរភាពនៃប្រព័ន្ធធនាគារបានដើរ តួនាទីយ៉ាងសកម្ម ក្នុងការលើកស្ទួយសកម្មភាពសេដ្ឋកិច្ច និងរក្សាស្ថិរភាពហិរញ្ញវត្ថុ ក្នុងបរិការណ៍ដែលសេដ្ឋកិច្ចកម្ពុជា កំពុងទទួលរងឥទ្ធិពលពីការថមថយ នៃសកម្មភាពសេដ្ឋកិច្ចពិភពលោក។ឯកឧត្តម ជា ចាន់តូ ទេសាភិបាលធនាគារជាតិនៃកម្ពុជា ថ្លែងលើកឡើងបែបនេះ នៅក្នុងការបើកសន្និបាត បូកសរុបលទ្ធផលការងារប្រចាំ ឆមាសទី ១ និងទិសដៅការងារឆមាសទី២ ឆ្នាំ២០២៣ របស់ធនាគារជាតិនៃកម្ពុជា នៅសណ្ឋាគារសុខា ខេត្តព្រះសីហនុ នាថ្ងៃទី ៣០ ខែ កក្កដា ឆ្នាំ២០២៣ ។ឯកឧត្តម លើកឡើងថា បើទោះបីជាលក្ខខណ្ឌហិរញ្ញវត្ថុសកល កំពុងស្ថិតក្នុងស្ថានភាពរឹតត្បិត ហើយធនាគារនៅសហរដ្ឋអាមេរិកចំនួន ៣ បានដួលរលំកាលពីដើមឆ្នាំ ២០២៣ ដែលបានបង្កការ​ព្រួយ បារម្ភនៅលើទីផ្សារហិរញ្ញវត្ថុអន្តរជាតិ ក៏ប្រព័ន្ធធនាគារកម្ពុជានៅតែរក្សាបានភាពធន់​និងរឹងមាំ។ទន្ទឹមនេះ ការរក្សាស្ថិរភាពថ្លៃនយោបាយរូបិយវត្ថុ និងអត្រាប្តូរប្រាក់ ធនាគារជាតិនៃកម្ពុជា ត្រូវបាន អនុវត្តប្រកបដោយភាពបត់បែន និងប្រុងប្រយ័ត្នខ្ពស់។ សន្ទនីយភាពត្រូវបានបញេ្ចញទៅក្នុងទីផ្សារ និងស្រូបយកមកវិញ តាមរយៈឧបករណ៍នយោបាយរូបិយវត្ថុនានា ផ្អែកលើការប្រែប្រួលនៃតម្រូវ​ការជាក់ស្តែង ក្នុងគោលដៅធានាឱ្យគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ មានសន្ទនីយភាពគ្រប់គ្រាន់ សម្រាប់ផ្តល់ឥណទាន​ក្នុងអត្រាការប្រាក់មួយសមរម្យ និងបញ្ចៀសសម្ពាធទៅលើអត្រាប្តូរ​ប្រាក់ផងដែរ។ ទន្ទឹមនេះ ក្នុងស្ថានភាពដែលតម្លៃប្រាក់ដុល្លារអាមេរិក នៅលើទីផ្សារអន្តរជាតិមាននិន្នាការ​កើនឡើង ​ប្រាក់រៀលត្រូវបានរក្សា ​ឱ្យមានស្ថិរភាពក្នុងកម្រិតជាមធ្យម ៤.០៩៤ រៀលក្នុង ១ ដុល្លារអាមេរិក ​ប្រហាក់ប្រហែលនឹងគ្រាដូចគ្នាឆ្នាំមុន សំដៅការពារអំណាចទិញ​ របស់ប្រាក់រៀល ក៏ដូចជាប្រាក់ចំណូលរបស់ប្រជាពលរដ្ឋងាយរងគ្រោះ ។ ជាមួយគ្នានេះ ការពង្រឹងការប្រើប្រាស់ប្រាក់រៀលឱ្យកាន់តែទូលំទូលាយ នៅតែជាការងារចាំបាច់ ដើម្បីកាត់បន្ថយឥទ្ធិពលពីកត្តាខាងក្រៅ មកលើកម្រិតថ្លៃនៅកម្ពុជា និងពង្រឹងប្រសិទ្ធភាព​នយោបាយរូបិយវត្ថុ​ ក្នុងការគ្រប់ គ្រងស្ថិរភាពថ្លៃ និងជំរុញកំណើនសេដ្ឋកិច្ចឱ្យកាន់​តែមាន​ប្រសិទ្ធភាព ។ ការប្រើប្រាស់ប្រាក់រៀលក្នុងសេដ្ឋកិច្ចច្រើន​ ក៏អាចជួយគរពូនទុនបម្រុងអន្តរជាតិ ឱ្យកាន់តែខ្ពស់ជាងកម្រិតបច្ចុប្បន្នថែមទៀត ​ដែលនឹងពង្រឹងជំនឿទុកចិត្តរបស់វិនិយោគិន និង​សាធារណជន មកលើស្ថិរភាពសេដ្ឋកិច្ច ​និងហិរញ្ញវត្ថុ កម្ពុជាឱ្យកាន់តែរឹងមាំ៕ អត្ថបទ៖ សុន រ៉ាឌី

ពាណិជ្ជសញ្ញាអក្សរXខ្នាតយក្សដ៏ភ្លឺចិញ្ចាច នាំឲ្យមានភាពមិនសប្បាយចិត្តពីអ្នកនៅទីក្រុង San Francisco

2023/07/31 11:54:25 am        99
ឡូហ្គោអក្សរ X ដ៏ភ្លឺចិញ្ចាច ជាកន្លែងសម្គាល់ទីក្រុង San Francisco របស់សហរដ្ឋអាមេរិក ដែលលោក Elon Musk និយាយថា លោកមានគម្រោងបន្តរក្សាក្រុមហ៊ុនរបស់លោក ដែលជាកម្មវិធីផ្ញើសារ X ដែលពីមុនត្រូវបានគេស្គាល់ថា បណ្ដាញសង្គម Twitter។ ប៉ុន្តែការដាក់តាំងបង្ហាញនេះ បាននាំឲ្យមន្ត្រីក្រុង និងអ្នកស្រុកខ្លះ មិនសប្បាយចិត្តនោះឡើយ។កាលពីថ្ងៃសុក្រ ក្រុមហ៊ុនបានដំឡើងឡូហ្គោអក្សរ «X» នៅលើដំបូលនៃទីស្នាក់ការកណ្តាល Market Street របស់ខ្លួន រហូតនាំឲ្យមានការខឹងសម្បាពីអ្នកជិតខាង ដែលបានត្អូញត្អែរអំពីភ្លើងដែលរំខាន ហើយនាយកដ្ឋានអធិការកិច្ចអគារ San Francisco បាននិយាយថា ខ្លួនកំពុងស៊ើបអង្កេតលើរចនាសម្ព័ន្ធនេះ។ការផ្លាស់ប្តូរនេះ បានធ្វើឡើងបន្ទាប់ពីការប្រកាសរបស់លោក Musk ដែលជាមហាសេដ្ឋីមានគំនិតប្លែកៗ និងដែលបានទិញក្រុមហ៊ុននេះ កាលពីខែតុលា ក្នុងតម្លៃ ៤៤ពាន់លានដុល្លារ ដោយលោកបានប្រាប់ថា ក្រុមហ៊ុន ដែលទើបនឹងដាក់ឈ្មោះថ្មី នឹងបន្តនៅក្នុងទីក្រុង San Francisco ហើយបានបន្ថែមថា ការរក្សាឡូហ្គោអក្សរ X នៅទីក្រុង San Francisco អាចជាសញ្ញាដ៏ល្អសម្រាប់ទីក្រុង ដែលតស៊ូដើម្បីទទួលបានមកវិញផ្នែកទេសចរណ៍ និងអាជីវកម្ម ដែលបាត់បង់ក្នុងអំឡុងពេលមានជំងឺរាតត្បាត។ប៉ុន្តែមិនមែនអ្នករស់នៅក្រុង San Francisco ទាំងអស់ សុទ្ធតែចង់បានមេត្រីភាពរបស់លោក Musk នោះទេ។ អ្នករស់នៅក្បែរអាគារនោះ កាលពីចុងសប្តាហ៍ បានថតវីដេអូនៃពន្លឺចេញពីអក្សរ X ដ៏ធំ លោតញាប់ និងញ័រៗ ដោយមានអ្នកខ្លះរិះគន់ថា ជាពន្លឺ ដែលបង្កការរំខាន។នាយកដ្ឋានអធិការកិច្ចអគារនៃទីក្រុង San Francisco បានបើកការស៊ើបអង្កេតលើរចនាសម្ព័ន្ធនេះ ដោយនិយាយថា វាអាចបំពានលើច្បាប់អនុញ្ញាត៕

អគ្គនាយកដ្ឋានពន្ធដារ លើកឡើងថា ភ្នាក់ងារសេវាកម្មពន្ធដារ ចូលរួមចំណែកដល់ការប្រមូលពន្ធ

2023/07/28 03:32:38 pm        47
ភ្នំពេញ៖ អគ្គនាយកដ្ឋានពន្ធដារ លើកឡើងថា មានក្រុមហ៊ុន/សហគ្រាស ដែលជាភ្នាក់ងារសេវាកម្មពន្ធដារ មានចំនួនជិត ៤០០ បានកំពុងចូលរួមចំណែក ជួយសម្រួលដល់ការប្រើប្រាស់សេវាពាក់ព័ន្ធនឹងពន្ធដារ លើការបំពេញ បែបបទពន្ធដារ ដាក់លិខិតប្រកាសពន្ធ បង់ប្រាក់ពន្ធប្រចាំខែ និងប្រចាំឆ្នាំជាដើម ដើម្បីចូលរួមលើកកម្ពស់ដល់ប្រសិទ្ធភាពនៃការប្រមូលពន្ធ​។អគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចេញសេចក្តីជូនដំណឹង​ ស្តីពីបញ្ជីក្រុមហ៊ុន ឬសហគ្រាស ដែលទទួល បានអាជ្ញាបណ្ណ ជាភ្នាក់ងារសេវាកម្មពន្ធដារ​ និងមានសុពលភាព, គិតត្រឹមថ្ងៃទី ១៧ ខែកក្កដា ឆ្នាំ២០២៣ អគ្គនាយកដ្ឋានពន្ធដារ មានភ្នាក់ងារសេវាកម្មពន្ធដារ ​ចំនួន ៣៨៧ ក្រុមហ៊ុន/សហគ្រាស​ ដែលភ្នាក់សេវាកម្មទាំងនោះ បានកំពុងជួយសម្រួលដល់ការប្រើប្រាស់​សេវា ពាក់ព័ន្ធនឹងពន្ធដារដូចជា៖ ការបំពេញបែបបទពន្ធដារ, ដាក់លិខិតប្រកាសពន្ធ, បង់ប្រាក់ពន្ធប្រចាំខែ, និងប្រចាំឆ្នាំជាដើម។ ការបង្កើតឲ្យ មានជាភ្នាក់ងារនេះ គឺដើម្បី​ចៀសវាងការប្រើប្រាស់សេវាពាក់ព័ន្ធ នឹងពន្ធដារ ពីបុគ្គលដែលគ្មានអាជ្ញាប័ណ្ណ។ជុំវិញភ្នាក់ងារសេវាកម្មពន្ធដារនេះ​ ចំពោះបុគ្គលដែលប្រកបវិជ្ជាជីវៈជាភ្នាក់ងារសេវាកម្មពន្ធដារ ដោយ​គ្មានអាជ្ញាបណ្ណ ត្រូវផ្តន្ទា ទោសដាក់ពន្ធនាគារពី ១ ខែ ទៅ ១ ឆ្នាំ ​និងពិន័យជាប្រាក់ពី ១០ លានរៀល​ ដល់ ២០ លានរៀល ក្នុងនោះចំពោះអ្នកជាប់ពន្ធតាមរបប ​ស្វ័យប្រកាស ដែលទទួល​ការផ្គត់ផ្គង់សេវាកម្មពន្ធដារ ពីបុគ្គលដែលមិនមែនជាភ្នាក់ងារសេវាកម្មពន្ធដារ ដែលធ្វើសកម្មភាព​អាជីវកម្មជា ភ្នាក់ងារសេវាកម្មពន្ធដារ ដោយគ្មានអាជ្ញាបណ្ណ ត្រូវទទួលរងនូវការពិន័យ​ជា​ប្រាក់ប្រមាណ ៥ លានរៀលផងដែរ ។ភ្នាក់ងារសេវាកម្មពន្ធដា អាចធ្វើការផ្គត់ផ្គង់សេវាទាក់ទិន នឹងពន្ធដារ ដល់អ្នកជាប់ពន្ធតាមរបប​ស្វ័យប្រកាសផង ​និងអ្នកជាប់ពន្ធមិនស្ថិតក្នុងរបបស្វ័យប្រកាសផង​ ក្នុងនោះអ្នកជាប់ពន្ធដែលមិន នៅក្នុងរបបស្វ័យប្រកាស ​អាចទទួលបានការផ្គត់ផ្គង់សេវាទាក់ទិននឹងពន្ធដារ ដោយបុគ្គល​ដទៃទៀត​ក្រៅពីភ្នាក់ងារសេវាកម្មពន្ធដារ៕អត្ថបទ៖ សុន រ៉ាឌី

វិស័យឯកជន រំពឹងថា ក្នុងអាណត្តិថ្មី នៃរដ្ឋសភា វិស័យដឹកជញ្ជូននិងមានភាពមមាញឹកជាងមុន

2023/07/28 02:07:53 pm        409
ភ្នំពេញ៖ វិស័យឯកជន រំពឹងថា នៅក្នុងអាណត្តិថ្មី នៃរដ្ឋសភា កម្ពុជានឹងអាចស្រូបយកសក្តានុពលវិនិយោគ មកបណ្តាក់ទុនកាន់ច្រើនថែមទៀត ​ដែលជាផ្នែកមួយ នឹងធ្វើវិស័យដឹកជញ្ជូនក្នុងប្រព័ន្ធភស្តុភារកម្មនៅកម្ពុជា កាន់តែមមាញឹក នៅលើសេវាដឹកជញ្ជូន។ឧកញ៉ា ស៊ិន ចន្ធី ប្រធានសមាគមភស្ដុភារកម្មកម្ពុជា លើកឡើងក្នុងកិច្ចសម្ភាសជាមួយភ្នាក់ងារ​អ្នកយកព័ត៌មាន ស្តីពីវិស័យដឹកជញ្ជូនក្នុងប្រព័ន្ធភស្តុភារកម្មនៅកម្ពុជា នៅក្នុងអាណត្តិថ្មី នៃរដ្ឋសភា នៅថ្ងៃទី២៧ខែកក្កដា ឆ្នាំ២០២៣នេះថា ស្របពេលការបោះឆ្នោតជ្រើសតាំងតំណាង​រាស្ត្រ​នីតិកាលទី៧ ឆ្នាំ២០២៣ ប្រកបដោយជោគជ័យ​ និងពោរពេញទៅដោយលទ្ធិប្រធិបតេយ្យ និង​ស្របតាមសារដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន , ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត នឹង​ចាប់ផ្ដើមធ្វើជានាយករដ្ឋមន្ត្រី នៅថ្ងៃទី ២២ ខែ សីហា ឆ្នាំ២០២៣ខាងមុខនេះ, លោកឧកញ៉ា បានថ្លែងនូវ​ការអបអរសាទរ ​និងគំាទ្រពេញ​ទំហឹង ​ព្រោះយុវជនគឺ​ជាទំពាងស្នងឫស្សី និងពោពេញ​ទៅដោយសមត្ថភាព ដើម្បីដឹកនាំនាវាកម្ពុជាឲ្យកាន់តែរីកចម្រើន។ជុំវិញការគិតគូរដ៏ខ្ពង់ខ្ពស់​របស់សម្តេចតេជោ, ឧកញ៉ា រំពឹងថា​ នៅក្នុងអាណត្តិថ្មី នៃរដ្ឋសភា កម្ពុជា​កាន់តែរីកចម្រើន និងសំបូររុងរឿងកាន់តែខ្លាំងក្លាថែមទៀត បន្ទាប់ពីកម្ពុជា​បានបង្ហាញពីស្ថិរភាព​នយោបាយ ​តាមរយៈនៃការបោះឆ្នោត ​និងក្រោយបោះឆ្នោត​ ដោយបានបង្ហាញដល់ពិភពលោក ជាពិសេស​បានកំពុងបង្កើតនូវទំនុកចិត្តដល់វិនិយោគិនបរទេស ​ឲ្យមកបណ្តាក់ទុនកាន់តែច្រើន។ ឧកញ៉ា ស៊ិន ចន្ធី បន្ថែមថា ​វិស័យដឹកជញ្ជូន គឺផ្សារភ្ជាប់​និងការវិនិយោគ ប្រសិនកម្ពុជាទទួល​បានឱកាសវិនិយោគកាន់តែច្រើន និងធ្វើឲ្យការដឹកជញ្ជូនក៏កាន់តែមមាញឹក នៅក្នុងការផ្តល់សេវារបស់ខ្លួន។ជុំវិញវិស័យដឹកជញ្ជូននេះ, ឧកញ៉ា ស៊ិន ចន្ធី ថ្លែងឲ្យដឹងថា ​បើគិតក្នុងឆមាសទី ១ ឆ្នាំ២០២៣ ចំពោះការ​ធ្វើពាណិជ្ជកម្ម ក៏ដូចការដឹកជញ្ជូន មិនទាន់​មានការល្អប្រសើរនៅឡើយទេ ក្នុងនោះ​ចំពោះវិស័យដឹកជញ្ជូន បើធៀបក្នុងរយៈពេលដូចគ្នាឆ្នាំ ២០២២ ​ឃើញថា​មានការកើនឡើង តែបើធៀបមុន​និងវិបត្តិជំងឺកូវីដ ១៩ និងសង្រ្គាមរុស្សី-អ៊ុយក្រែន ​គឺនៅបន្តធ្លាក់ចុះនៅឡើយ, តែទោះបី​យ៉ាងណា សមាគមមាន​ក្តីរំពឹងថា ​វិស័យ​ដឹកជញ្ជូន​ភស្តុភារកម្មនៅកម្ពុជា នឹង​មានការរីកចម្រើនកាន់តែខ្លាំងក្លា ​នៅក្នុងអាណត្តិទី ៧ នៃរដ្ឋសភាថ្មីនេះ៕អត្ថបទ៖ សុន រ៉ាឌី

រដ្ឋមន្ត្រីកសិកម្មលើកទឹកចិត្តក្រុមហ៊ុនវៀតណាម អភិវឌ្ឍន៍បច្ចេកទេស និងការកែច្នៃជ័រកៅស៊ូ ដើម្បីឆ្លើយតបតម្រូវការទីផ្សារ

2023/07/27 01:37:59 pm        246
ភ្នំពេញ៖ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងថ្នាក់ដឹកនាំ បាន​ទទួលជួប​សម្តែង​ការ​គួរសម ​និងពិភាក្សាការងារជាមួយលោក​អគ្គនាយកសម្ព័ន្ធ​ឧស្សាហកម្ម​កៅស៊ូវៀតណាម ​ដើម្បីជជែកគ្នា លើការអភិវឌ្ឍលើវិស័យកៅស៊ូ។ក្រោយចប់ជំនួបការងារនេះ ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ ​និងនេសាទ ​នៅរសៀលថ្ងៃទី២៧ កក្កដា ឆ្នាំ២០២៣នេះ បានឲ្យដឹងថា ​ក្នុងកិច្ចជំនួបនេះ ​ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងនូវ​ការអបអរ​សាទរ​ចំពោះ​ក្រុមហ៊ុនទាំង១៧ ​ដែលមានលទ្ធផលល្អនៃវិនិយោគវិស័យកៅស៊ូនៅក្នុងប្រទេសកម្ពុជា។ ជាមួយគ្នានេះដែរ ​ឯកឧត្តម បានណែនាំក្រុមហ៊ុនឱ្យយកចិត្តទុកដាក់គិតគូរពីការអភិវឌ្ឍបច្ចេកទេស​កៅស៊ូ ​និងការកែច្នៃជ័រកៅស៊ូ ​ដើម្បីទទួលបាននូវតម្លៃបន្ថែម ​និងកាន់តែមានប្រសិទ្ធភាព និង​និរន្តរភាព​សេដ្ឋកិច្ច។ លើសពីនេះទៀត ក្រុមហ៊ុនត្រូវពិនិត្យលទ្ធភាព​ និងពិចារណា​លើការកំណត់​យុទ្ធសាស្ត្រ ជា​ពិសេស​គម្រោងជំនួបពិភាក្សាជាមួយរដ្ឋមន្ត្រីនៃក្រសួងកសិកម្មវៀតណាម នាពេលខាងមុខ ដើម្បី​ពិនិត្យលទ្ធភាពនៃកិច្ចសហប្រតិបត្តិការ ​ការកំណត់លើការផលិតទំនិញ ​ដើម្បីផ្គត់ផ្គង់ទីផ្សារ និង​ទទួល​បានចំណេញជាមួយគ្នារវាងប្រទេសទាំងពីរ៕

អតិថិជនមានទំនុកចិត្តខ្ពស់ចំពោះប្រព័ន្ធធនាគារ នៅមុននិងក្រោយការបោះឆ្នោត

2023/07/27 11:42:33 am        120
ភ្នំពេញ៖ ការដក-ដាក់ប្រាក់ និងការផ្តល់កម្ចីរបស់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ រក្សាបាន​ស្ថិរភាពធម្មតា នៅមុន និងក្រោយការបោះឆ្នោត ​ថ្ងៃទី២៣ កក្កដា ឆ្លុះបញ្ចាំង​ពី​ទំនុក​ចិត្តខ្ពស់របស់​អតិថិជន​ ចំពោះប្រព័ន្ធធនាគារនៅកម្ពុជា។លោក សុខ វឿន ប្រធានក្រុមប្រឹក្សាភិបាលសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា​ និងនាយកប្រតិបត្តិ អិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី ​បានលើកឡើងនៅថ្ងៃទី២៧ ខែកក្កដាថា ​សកម្មភាពដក-ដាក់ប្រាក់​ របស់អតិថិជននៅតាមគ្រឹះស្ថានធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួល​បានប្រាក់​បញ្ជើ មានស្ថិរភាពល្អ នៅមុនពេល និងក្រោយពេលការបោះឆ្នោត។លោក សុខ វឿន លើកឡើងថា​ ខុសពីការបោះឆ្នោត​អាណត្តិ​កន្លងទៅ ការបោះឆ្នោតជាតិ​ឆ្នាំ២០២៣នេះ ​មិនមែនការដកប្រាក់ក្នុងទំហំច្រើន​ គួរឱ្យកត់សម្គាល់នោះទេ ​ដោយបញ្ជាក់ថា អតិថិជន​មានទំនុកចិត្តមកលើប្រព័ន្ធធនាគារនៅកម្ពុជា។ប្រាក់​បញ្ញើ​ក្នុង​វិស័យ​ធនាគារ​របស់​កម្ពុជា​បាន​កើន​ឡើង​ដល់ ៤២,៧ ពាន់​លាន​ដុល្លារ​គិត​ត្រឹម​ខែ​មករា​ឆ្នាំ​នេះ ខណៈ​កម្ចី​ ​របស់​ធនាគារ​មាន​ជាង ៥៥ ពាន់​លាន​ដុល្លារ​ នេះ​បើ​តាម​របាយការណ៍​ពី​ធនាគារជាតិ​នៃ​កម្ពុជា។គ្រឹះស្ថានធនាគារបាន​ទទួល​ប្រាក់បញ្ញើប្រមាណ ៤២,៧ ពាន់លានដុល្លារ ​ដែលកើនឡើងពី ៣៧ ពាន់លានដុល្លារកាលពីខែតុលាឆ្នាំ២០២២។ឯកឧត្តម ជា ចាន់តូ ទេសាភិបាលនៃធនាគារជាតិ​នៃ​កម្ពុជា បានមានប្រសាសន៍កាល​ពីពេលថ្មីៗ​នេះថា កំណើនទាំងប្រាក់កម្ចី និងប្រាក់បញ្ញើ ​ឆ្លុះបញ្ចាំង​ពីទំនុកចិត្តសាធារណៈចំពោះប្រព័ន្ធធនាគារ​របស់ប្រទេសកម្ពុជា។ឯកឧត្តម បានលើកឡើងថា វិស័យធនាគារនៅតែរឹងមាំ ​និងធន់ ​ហើយ​បាន​បន្តដើរតួនាទី​យ៉ាង​សកម្ម​ក្នុងការគាំទ្រ​ដល់ការងើបឡើងវិញ​នៃសេដ្ឋកិច្ច ​ក្នុងអំឡុង ​និងក្រោយពេលនៃការរាតត្បាត​នៃជំងឺកូវីដ-១៩ ៕ អត្ថបទ៖ វណ្ណៈ

ក្រុមហ៊ុន សហគ្រាស ចុះបញ្ជីតាមថ្នាលជាតិ មានទុនវិនិយោគសរុបជាង ៨ ប៊ីលានដុល្លារអាមេរិក

2023/07/27 11:28:48 am        57
ភ្នំពេញ៖ កម្ពុជាទទួលបានក្រុមហ៊ុន និងសហគ្រាស ដែលបានចុះបញ្ជីតាមប្រព័ន្ធចុះបញ្ជីអាជីវកម្មតាមថ្នាលបច្ចេកវិទ្យាព័ត៌មាន មានចំនួនជាង ២៧ ពាន់ ក្រុមហ៊ុន និងសហគ្រាស មានទុនវិនិយោគចុះបញ្ជី ទំហំទឹកប្រាក់សរុបជាង ៨ ប៊ីលានដុល្លារអាមេរិក​គិតត្រឹមខែកក្កដា។តាមសេចក្ដីប្រកាសព័ត៌មានរួម របស់ប្រព័ន្ធចុះបញ្ជីអាជីវកម្មតាមថ្នាលបច្ចេកវិទ្យាព័ត៌មាន ហៅកាត់ថា CamDX គិតត្រឹម ថ្ងៃទី ២៥ ខែ កក្តដា ឆ្នាំ ២០២៣, CamDX ទទួលបានក្រុមហ៊ុន/សហគ្រាស មានចំនួន ២៧ ៥១១ ដែលបានចុះបញ្ជីអាជីវកម្ម តាមរយៈប្រព័ន្ធ​នេះ ដោយមានដើមទុនវិនិយោគប្រមាណ ​៨.០៩ ប៊ីលានដុល្លារអាមេរិក ក្នុងនោះចំពោះ​នាមករណ៍បម្រុងទុក មានចំនួន ១៥ ៧៦៩ ក្រុមហ៊ុន/សហគ្រាស។សកម្មភាពអាជីវកម្មធំៗចំនួន៥ប្រភេទ ​ទទួលបានការចុះបញ្ជី និងមានដើមទុនច្រើនជាងគេរួមមាន៖ ការវិនិយោគលើការសាងសង់​អគារ មានទំហំទឹកប្រាក់ប្រមាណជាង ​១ ប៊ីលានដុល្លារ, សកម្មភាព​អចលនទ្រព្យ ដោយប្រើប្រាស់អចលនទ្រព្យផ្ទាល់ខ្លួន ឬជួលពីគេ ​៩២១ លានដុល្លារ, សកម្មភាព​សេវាកម្មស្នាក់នៅ ចំនួន ៨៩៧ លាន ដុល្លារ, សកម្មភាពពិគ្រោះយោបល់ ​ផ្នែកគ្រប់គ្រង ៤៧៤ លានដុល្លារ, កម្មន្តសាល ​សំលៀកបំពាក់ ៣៦៨ ​លានដុល្លារ, និងការ ចុះបញ្ជីរបស់ក្រុមហ៊ុន​ផ្សេងៗទៀត មានចំនួន ៤.៣៧ ប៊ីលានដុល្លារ។ម្ចាស់ក្រុមហ៊ុន ឬសហគ្រាសដែលបានចុះបញ្ជី ជាបុរស មាន ៦២ ភាគរយ និងជាស្រ្តី មានចំនួន ៣៨ ភាគរយ។ដោយឡែកកម្មវត្ថុការចុះបញ្ជី សម្រាប់ក្រុមហ៊ុន/សហគ្រាស ទទួលការចុះបញ្ជីច្រើនជាងគេ ក្នុង​នោះ​សកម្មភាព​សេវា​កម្មភោជនីយដ្ឋាន ​និងសេវាកម្មផ្គត់ផ្គង់​អនាម័យ​ចល័ត ​មាន​ចំនួន​ជាង ២ ២១៧ ក្រុមហ៊ុន/សហគ្រាស, ការលក់ដុំទំនិញសម្រាប់ការប្រើប្រាស់ ​ក្នុងផ្ទះ មានជាង ១ ៦៨២ ក្រុមហ៊ុន/សហគ្រាស, ​ការលក់ដុំឯកទេសផ្សេងៗ​ ជាង ១ ៦៤៨, ​ការលក់រាយប្រេងឥន្ធនៈ យានយន្តនៅ ​ក្នុងហាងឯកទេស មានជាង ១ ៣០១, សកម្មភាពអចលនទ្រព្យ ដោយប្រើប្រាស់​អចលនទ្រព្យផ្ទាល់ខ្លួន ឬជួលគេ មានចំនួន ១ ១៤៧, និងការចុះបញ្ជីរបស់ក្រុមហ៊ុន/សហគ្រាស​ផ្សេងៗ មាន​ចំនួនជាង ១៩ ៥១៨ ក្រុមហ៊ុន/សហគ្រាសផងដែរ៕អត្ថបទ៖ សុន រ៉ាឌី

សមាគគ្រឹះស្ថានហិរញ្ញវត្ថុ ជំរុញសមាជិកផ្តល់កម្ចីដល់សហគ្រាសធុនតូចឲ្យបានច្រើន ដើម្បីលើកកម្ពស់អាជីវកម្ម

2023/07/26 11:43:54 am        61
ភ្នំពេញ៖ សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ជំរុញ និងលើកទឹកចិត្តដល់សមជិកដែលជាគ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុទាំងអស់ ផ្តល់ឥណទានដល់សហគ្រាសធុនតូចឲ្យបានកាន់តែច្រើន ក្នុងគោល​ដៅលើកកម្ពស់សកម្មភាពអាជីវកម្ម ដើម្បីចូលរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិ។លោក ផល វ៉ាន់ឌី អគ្គលេខាធិការសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា​ លើកឡើងនៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៣ នេះថា ​សហគ្រាសធុនតូច និងមធ្យម គឺជាឆ្នឹងខ្នងដ៏សំខាន់ក្នុងការចូលរួមអភិវឌ្ឍន៍​សេដ្ឋកិច្ចជាតិ, ដូច្នេះចំពោះគំនិត​ផ្តួចផ្តើម​ គម្រោងផ្តល់ឥណទានដល់​សហគ្រាសធុនតូច របស់​សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជានេះ​ ដោយបច្ចុប្បន្នសមាគមមើលឃើញថា ​ប្រជាពលរដ្ឋកម្ពុជា ជាច្រើន ​មានស្មារតីជាសហគ្រិនភាពជច្រើន ​នៅក្នុងកិច្ចការប្រកបអាជីវកម្ម ដើម្បីបង្កើតប្រាក់​ចំណូលនៅក្នុងគ្រួសាររបស់ពួកគាត់។ជុំវិញគម្រោងនេះ លោក ផល វ៉ាន់ឌី បានលើកឡើងឲ្យដឹងថា កន្លងមកនេះការផ្តល់ឥណទាន​ដល់​សហគ្រាសធុនតូច របស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ​ក្នុងរង្វង់ប្រមាណ ៣០ ភាគរយ នៃការផ្តល់​ឥណទានសរុបប៉ុណ្ណោះ ។ ដើម្បីឲ្យសហគ្រាសធុនតូចក្នុងស្រុក ទទួលបានឥណទានកាន់តែកាន់​ច្រើន សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ​សូមលើកទឹកចិត្តដល់គ្រឹះស្ថានដែលជាសមាជិកទាំងអស់ ​ជួយ បង្កើតនូវផលិតផល ​និងសេវាកម្មថ្មីៗ ដើម្បីលើកកម្ពស់ការផ្តល់ឥណទានដល់សហគ្រាសខ្នាតតូច ក្នុងគោលដៅជំរុញពង្រីកអាជីវកម្មនៅតាមសហគមន៍​ ឬនៅតាមមូលដ្ឋាន ​ឲ្យកាន់តែរីកចម្រើន​បន្ថែមទៀត​ ដើម្បីចូលរួមចំណែកការអភិវឌ្ឍសេដ្ឋកិច្ចជាតិជាមួយរាជរដ្ឋាភិបាលកម្ពុជា។សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា​ នឹងបន្តធ្វើកិច្ចការជាច្រើនបន្ថែមទៀត ដើម្បីឲ្យអតិថិជនអាចទទួល​បាន​ហិរញ្ញវត្ថុផ្លូវការ ប៉ុន្តែអតិថិជនខ្លួនឯង ​ក៏ត្រូវលើកកម្ពស់នូវចំណេះដឹងហិរញ្ញវត្ថុ និងមានផែនការ​អាជីវកម្មច្បាស់លាស់​ និងការកសាងកេរឈ្មោះល្អដល់អ្នកផ្តល់សេវាហិរញ្ញវត្ថុ ដើម្បីទទួលបាន​ឥណទាន​យកទៅអភិវឌ្ឍន៍ក្នុងអាជីវកម្មនេះ៕អត្ថបទ៖ សុន រ៉ាឌី

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

រកឃើញអ្នកស្លាប់ ៣២នាក់ ខណៈបាត់ខ្លួន ៦២នាក់ ក្នុងហេតុការណ៍បាក់រលំអាគារ ដោយសារគ្រោះរញ្ជួយដី នៅថៃ
04/12/2025 08:04 PM
អង់គ្លេស និងអាល្លឺម៉ង់ លើកឡើងថា អ៊ុយក្រែននឹងអាចបន្តប្រយុទ្ធ
04/12/2025 08:04 PM
បេសកជនរបស់លោក Trump ស្នើឲ្យមានតំបន់គ្រប់គ្រងដោយសម្ព័ន្ធមិត្ត នៅអ៊ុយក្រែន
04/12/2025 08:04 PM
ទីក្រុងគីវ៖ រុស្ស៊ីបានបាញ់បង្ហោះយានដ្រូនជាច្រើនគ្រឿងលើអ៊ុយក្រែន ខណៈមនុស្ស ៤នាក់រងរបួស
04/12/2025 04:04 PM
មនុស្សយ៉ាងតិច ៦៩នាក់ ស្លាប់ដោយសារព្យុះផ្គររន្ទះ នៅឥណ្ឌា និងនេប៉ាល់
04/12/2025 03:04 PM
រដ្ឋមន្ត្រីចិន និយាយថា អត្រាពន្ធរបស់អាមេរិក អាចបង្កឲ្យមានវិបត្តិមនុស្សធម៌
04/12/2025 03:04 PM
លោក Trump បញ្ចប់សិទ្ធិត្រូវបានការពារ ចំពោះជនជាតិអាហ្វហ្គានីស្ថាន និងកាមេរូនរាប់ពាន់នាក់
04/12/2025 03:04 PM
លោក ស៊ី និងលោក Lula បង្កើនកិច្ចប្រជុំ ដើម្បីពង្រឹងទំនាក់ទំនងចិន-ប្រេស៊ីល ជាមួយនឹងក្រសែភ្នែកសម្លឹងទៅលោក Trump
04/12/2025 02:04 PM
ប្រធានកាកបាទក្រហម៖ ហ្កាហ្សា ជា «ឋាននរកលើផែនដី» ខណៈការផ្គត់ផ្គង់មន្ទីរពេទ្យជិតអស់ហើយ
04/12/2025 01:04 PM
អ៊ីរ៉ង់ និងអាមេរិក នឹងចាប់ផ្តើមកិច្ចចរចា នៅអូម៉ង់ ក្រោមស្រមោលជម្លោះក្នុងតំបន់
04/12/2025 01:04 PM