ឯកអគ្គរាជទូតថៃ៖ កម្ពុជា-ថៃនៅមានវិស័យសក្ដានុពលច្រើន ដើម្បីជាផលប្រយោជន៍ប្រទេសទាំងពីរ
ក្រុមហ៊ុនថ្មីចំនួន៦ថែមទៀត នឹងចុះបញ្ជីមូលបត្រនៅផ្សារមូលបត្រកម្ពុជាក្នុងឆ្នាំ២០២៥នេះ
ក្រសួងពាណិជ្ជកម្ម៖ កម្ពុជាទទួលបានចម្លើយជាវិជ្ជមានពីភាគីអាមេរិក​លើសំណើសុំបើកការចរចា​ស្វែងរក​ដំណោះស្រាយរួម ខណៈឯកឧត្តម ស៊ុន ចាន់ថុល នឹងដឹកនាំលើការចរចា​នាពេលឆាប់ៗ​ខាងមុខនេះ
ADB៖ សេដ្ឋកិច្ចកម្ពុជានៅឆ្នាំ២០២៥ នឹងកើនឡើង ៦,១ភាគរយ និង ៦,២ភាគរយ នៅឆ្នាំ២០២៦

សេដ្ឋកិច្ច និង កសិកម្ម

ក្រសួងសេដ្ឋកិច្ច ប្រកាសអនុវត្តអាករលើតម្លៃបន្ថែមលើការនាំចូល-ចែកចាយបារី

2023/07/26 11:37:59 am        191
ភ្នំពេញ៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចេញសេចក្ដីណែនាំ ដល់គ្រប់ម្ចាស់សហគ្រាស​ដែលប្រកប​អាជីវកម្មនាំ​ចូលបារី ឬចែកចាយបន្តបារី ​នាំចូលទាំងអស់ អំពីការអនុវត្តអាករលើតម្លៃ​បន្ថែមចំពោះ​បារី​នាំចូល ដើម្បីពង្រឹងការអនុវត្តអាករលើតម្លៃបន្ថែម ​ឱ្យមានតម្លាភាព។ តាមសេចក្តីសេចក្ដីណែនាំ ស្តីពីការអនុវត្តអាករលើតម្លៃបន្ថែមចំពោះបារីនាំចូល ​ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ​បានបញ្ជាក់ថា ការអនុវត្តអាករលើ តម្លៃបន្ថែមរួមមាន ចំពោះបារីដែលនាំចូលសម្រាប់​គោលដៅ​លក់ក្នុងស្រុក សហគ្រាសត្រូវអនុវត្តអាករលើតម្លៃបន្ថែមដូចទំនិញនាំចូល​ជាប់អាករដទៃទៀតផងដែរ ​ដោយត្រូវប្រមូលអាករលើតម្លៃបន្ថែមតាមអត្រា​ ១០ ភាគរយ រាល់ការ​ផ្គត់ផ្គង់បារី នៅក្នុងព្រះរាជាណាចក្រកម្ពុជា។អាករលើតម្លៃបន្ថែម ដែលបានបង់នៅពេលនាំចូល ​ឬទិញក្នុងស្រុក ត្រូវបានអនុញ្ញាត​ជា​ឥណទាន​អាករលើធាតុចូល ​សម្រាប់កាត់កងជាមួយ អាករលើធាតុចេញ។ចំពោះបារីដែលនាំចូលសម្រាប់គោលដៅនាំចេញ​ សហគ្រាសត្រូវបានបន្តអនុញ្ញាតឱ្យបង់ អាករ​លើតម្លៃបន្ថែម តែម្ដងគត់ នៅពេលនាំចូលជាការស្រេច ដូចដែលបានអនុវត្តនាពេលកន្លងមក, ក្នុងនោះសហគ្រាសត្រូវដាក់លិខិតប្រកាស ​និងបង់ប្រាក់អាករ ​ស្របតាមច្បាប់ និងលិខិតបទដ្ឋាន​គតិយុត្តជាធរមាន។តាមរយៈសេចក្តីជូនដំណឹងនេះ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ​សង្ឃឹមយ៉ាងមុតមាំថា គ្រប់​សហគ្រាស​ដែលប្រកបអាជីវកម្មនាំចូលបារី ​ឬចែកចាយបន្ត ​បារីនាំចូលទាំងអស់ នឹងយក​ចិត្តទុក​ដាក់​អនុវត្តតាមខ្លឹមសារ​ ដោយ​សេចក្ដីណែនាំនេះ ​មានប្រសិទ្ធភាព​អនុវត្តចាប់ពីថ្ងៃទី ០១ ខែ សីហា ឆ្នាំ២០២៣ តទៅ៕អត្ថបទ៖ សុន រ៉ាឌី

កម្មករ-កម្មការិនីរោងចក្រសហគ្រាស រំពឹងការដំឡើងប្រាក់ឈ្នួលអតិប្បរមាឆ្នាំ២០២៤

2023/07/26 11:20:53 am        132
ភ្នំពេញ៖ ខណៈដែលកិច្ចប្រជុំពិភាក្សាប្រាក់អប្បបរមាក្នុងវិស័យវាយនភណ្ឌ កាត់ដេរ និងផលិត​ស្បែកជើង​សម្រាប់ឆ្នាំ២០២៤ ​នឹងឈានដល់នាពេលខាងមុខនេះ ​កម្មករ កម្មការិនី រោងចក្រ​សហគ្រាស សង្ឃឹមទុកថា ​នឹងអាចដំឡើងដូចរៀងរាល់ឆ្នាំបន្តទៀត បន្ទាប់គណបក្សប្រជាជនកម្ពុជា​នឹងបន្តដឹកនាំប្រទេសជាតិ ​ក្រោយទទួលសម្លេងគាំទ្រច្រើនលើសលុប ក្នុងការបោះឆ្នោតជាតិកន្លងទៅ។កម្មករកាត់ដេរ នៅសួនឧស្សាហកម្ម ឈុន ហុង ស្ថិតនៅស្រុកអង្គស្នួល ខេត្តកណ្តាល នៅព្រឹក​ថ្ងៃទី២៦ ខែកក្កដានេះ បានលើកឡើងស្រដៀងៗគ្នាថា​ ក្រោយចូលបំពេញការងារក្នុង​វិស័យ​​កាត់ដេរជាច្រើនឆ្នាំមកនេះ ​ប្រាក់ឈ្នួលដែលទទួលបាន ​តែងតែត្រូវបានដំឡើងជារៀងរាល់ឆ្នាំ។ ពួកគាត់នៅតែរំពឹងទៀតថា​ នឹងទទួលបានការដំឡើងប្រាក់​ឈ្នួលអប្បបរមាខ្ពស់បន្តទៀត​សម្រាប់​ឆ្នាំ២០២៤ខាងមុខនេះ ​ដោយសារជឿជាក់លើការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ។បើតាមក្រសួងការងារ និងបណ្តុះណ្តាលវិជ្ជាជីវៈ បានឲ្យ ប៊ីធីវី ដឹងថា ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួល​អប្បបរមា នឹងបើកកិច្ចប្រជុំពិភាក្សាអំពីប្រាក់​ឈ្នួលអ្បបរមាជូនកម្មករនិយោជិតក្នុង​វិស័យ​វាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិត ផលិតផលធ្វើដំណើរ និងកាបូប នៅខែសីហា ឆ្នាំ២០២៣ខាងមុខនេះ ដើម្បីជជែកគ្នាក្នុងការកំណត់ប្រាក់ឈ្នួលអប្បបរមាជូនដល់កម្មករនិយោជិត អនុវត្តនៅឆ្នាំ២០២៤។គិតរហូតមកដល់ឆ្នាំ២០២៣នេះ កម្មករនិយោជិតដែលបំពេញការក្នុងវិស័យឧស្សាហកម្មកាត់ដេរ​មានចំនួន ២០០ដុល្លារអាម៉េរិក ​ដោយគិតជាមធ្យម បូកទាំងប្រាក់ឈ្នួលអប្បបរមា ប្រាក់ថែមម៉ោង​ការងារ និងប្រាក់ឧបត្ថម្ភផ្សេងៗទៀត ​កម្មករនិយោជិតម្នាក់​ អាចទទួលប្រាក់ខែចន្លោះ ២៥០ទៅ៣០០ដុល្លារ ​ឬឈានដល់៣៥០ដុល្លារ ​នៅក្នុងមួយខែៗ៕អត្ថបទ៖ឈិត បូរ៉ាវី 

ADBផ្តល់កម្ចី៤០លានដុល្លារ សម្រាប់កំណែទម្រង់នៅក្នុងវិស័យសាធារណៈនៅកម្ពុជា

2023/07/26 11:02:46 am        108
ភ្នំពេញ៖ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តប្រាក់កម្ចីផ្អែកលើគោលនយោបាយចំនួន ៤០ លានដុល្លារ ដើម្បីគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា​ ក្នុងការពង្រឹងបន្ថែម ការផ្តល់សេវាសាធារណៈដោយរដ្ឋបាលមូលដ្ឋាន តាមរយៈកំណែទម្រង់ជាបន្តបន្ទាប់ ក្នុងវិស័យហិរញ្ញវត្ថុសាធារណៈ និងវិមជ្ឈការ។កម្ចីកម្មវិធីរងទីពីរ និង ចុងក្រោយ ក្រោមកម្មវិធីអភិវឌ្ឍន៍វិស័យសេវាសាធារណៈ និងការគ្រប់គ្រង​ហិរញ្ញវត្ថុដែលបានធ្វើវិមជ្ឈការ លើកទីពីរនេះ នឹងបញ្ចប់កំណែទម្រង់ជាបន្តបន្ទាប់ ដើម្បីពង្រឹង​តួនាទី និងសមត្ថភាពរបស់រដ្ឋបាលមូលដ្ឋាន ក្នុងការផ្តល់សេវាសាធារណៈប្រកបដោយ​ប្រសិទ្ធភាព។ កំណែទម្រង់ក្រោមកម្មវិធីរងទីពីរនេះ ត្រូវបានរៀបចំឡើងដើម្បីពង្រឹងការធ្វើផែនការនិងរៀបចំថវិកា ការគ្រប់គ្រង ចំណូល និង ចំណាយ និងសមត្ថភាពបុគ្គលិកនៅកម្រិតរដ្ឋបាលមូលដ្ឋាន​ដើម្បីផ្តល់​សេវាកម្មប្រសើរឡើង, លើកកម្ពស់ការធ្វើផែនការរដ្ឋាភិបាលមូលដ្ឋាន, និង កែលម្អលទ្ធភាព​ទទួលបានសេវាសាធារណៈរបស់ប្រជាពលរដ្ឋ។នាយិកាធនាគារអភិវឌ្ឍន៍អាស៊ីប្រចាំប្រទេសកម្ពុជា លោកស្រី Jyotsana Varma មានប្រសាសន៍ថា «កំណែទម្រង់ និងដំណោះស្រាយឌីជីថល ដែលត្រូវបានអនុវត្តក្នុងកម្មវិធីនេះនឹងជួយតម្រង់ផែនការ​កម្រិតមូលដ្ឋាន ជាមួយនឹងថវិកាជាតិនិងខេត្ត សម្រាប់ការផ្តល់សេវាសាធារណៈនៅ​មូលដ្ឋាន​ប្រកបដោយប្រសិទ្ធភាព និងសមធម៌ ដូចជាការទទួលបានទឹកស្អាត អនាម័យ និងការអប់រំជាដើម។ វិធានការដែលអនុវត្តក្នុងកម្មវិធីនេះក៏នឹងជំរុញការចូលរួមរបស់ស្ត្រីក្នុងការធ្វើសេចក្តីសម្រេចចិត្ត ក្នុងកម្រិតមូលដ្ឋានផងដែរ។កម្មវិធីនេះបង្កើតឡើងផ្អែកលើមូលដ្ឋាននៃការគាំទ្រយូរអង្វែងរបស់ADB លើកំណែទម្រង់វិមជ្ឈការ​ក្នុង​ប្រទេសកម្ពុជា​ រួមទាំងការបង្កើតគោលនយោបាយ​ និងក្របខ័ណ្ឌបទប្បញ្ញត្តិ សម្រាប់ដំណើរការ​វិមជ្ឈការ ក៏ដូចជាការគាំទ្រក្នុងការពង្រឹងនិងគ្រប់គ្រងប្រាក់ចំណូល​នៅថ្នាក់ក្រោមជាតិ។ ADB បានជួយបង្កើតការិយាល័យសេវាច្រកចេញចូលតែមួយសម្រាប់ការ​ផ្តល់សេវាដែលឆ្លើយតប​នឹងតម្រូវការ ក៏ដូចជាការិយាល័យភ្នាក់ងារស៊ើបអង្កេតបណ្តឹងតវ៉ា ដើម្បីត្រួតពិនិត្យភាពប្រសើរ​ឡើងនៃវិសាលភាព និងគុណភាពនៃសេវាកម្មដែលបានផ្តល់។កម្មវិធីរងទីពីរនេះផ្តោតលើ ការពង្រឹងការសម្របសម្រួលការផ្តល់សេវាដែលឆ្លើយតបនឹងតម្រូវការ និង​ប្រកបដោយគណនេយ្យភាព ​និងការលើកកម្ពស់ការគ្រប់គ្រងចំណូលនិងចំណាយ ដើម្បីបំពេញ​តម្រូវ ការនៅថ្នាក់រដ្ឋាភិបាលមូលដ្ឋាន។ វានឹងធ្វើឱ្យស៊ីជម្រៅបន្ថែមទៀតនូវកំណែទម្រង់ ដែលត្រូវ​បានអនុម័ត ក្រោមកម្មវិធីរងទីមួយ ​ដែលមានគោលបំណងអភិវឌ្ឍជំនាញ​រដ្ឋបាលសាធារណៈ និង​សមត្ថភាពសម្រាប់​ មន្ត្រីរដ្ឋបាលមូលដ្ឋាន តាមរយៈដំណើរការនៃសាលាជាតិរដ្ឋបាលមូលដ្ឋាន។ADB គឺជាដៃគូរបស់កម្ពុជាក្នុងការគាំទ្រកំណែទម្រង់លើការគ្រប់គ្រង​ហិរញ្ញវត្ថុសាធារណៈ និង វិមជ្ឈការចាប់តាំងពីឆ្នាំ ២០០២ ​ដោយសង្កត់ធ្ងន់លើការបន្តគោលនយោបាយដើម្បីធ្វើឱ្យស៊ីជម្រៅ ទាំង វិធានការវិមជ្ឈការផ្នែករដ្ឋបាលនិងសារពើពន្ធសម្រាប់ ការកែលម្អការផ្តល់សេវា ការអភិវឌ្ឍ​សេដ្ឋកិច្ច មូលដ្ឋាន និងការកាត់បន្ថយភាពក្រីក្រ។កម្ចីកម្មវិធីថ្មីនេះគឺស្របតាមយុទ្ធសាស្ត្រភាពជាដៃគូប្រចាំប្រទេសរបស់ ADB សម្រាប់កម្ពុជាឆ្នាំ ២០១៩-២០២៣។ ធនាគារអភិវឌ្ឍន៍អាស៊ី ប្តេជ្ញាថា នឹងសម្រេចឱ្យបាននូវ វិបុលភាព បរិយាប័ន្ន ភាពធន់​និងនិរន្តរភាព ក្នុងតំបន់អាស៊ីនិងប៉ាស៊ីហ្វិក ស្របជាមួយនឹងការខិតខំប្រឹងប្រែង ដើម្បី​លុបបំបាត់​ភាពក្រីក្រខ្លាំង។ បង្កើតឡើងនៅឆ្នាំ ១៩៦៦ ​ធនាគារនេះគ្រប់គ្រងដោយសមាជិកចំនួន ៦៨ ប្រទេស ​ដែលក្នុងនោះមាន ៤៩ ប្រទេស​ មកពីតំបន់អាស៊ីនិងប៉ាស៊ីហ្វិក៕ អត្ថបទ សូដាវណ្ណ 

ស្លាករបស់ Twitter ចាប់ផ្ដើមទម្លាក់ចុះ នៅទីស្នាក់ការកណ្តាល ដោយប្តូរឡូហ្គោ X ជំនួសវិញ

2023/07/25 12:23:59 pm        108
អាមេរិក៖ ស្លាក ដែលគេស្គាល់ជាទូទៅរបស់បណ្ដាញសង្គម Twitter ចាប់ផ្តើមទម្លាក់ចុះហើយ នៅឯទីស្នាក់ការកណ្តាលរបស់ក្រុមហ៊ុន ក្នុងទីក្រុងសាន់ហ្វ្រាន់ស៊ីស្កូ (San Francisco) សហរដ្ឋអាមេរិក កាលពីថ្ងៃចន្ទ (ទី២៤ ខែកក្កដា) ដែលការទម្លាក់ចុះនេះ គឺជាផ្នែកនៃការប្តូរស្លាកសញ្ញាពាណិជ្ជកម្មថ្មី។បន្ទាប់ពីប្រើប្រាស់រយៈពេល ១៧ឆ្នាំជាមួយនឹងនិមិត្តសញ្ញាបក្សីពណ៌ខៀវ ដែលតំណាងឲ្យការផ្សព្វផ្សាយគំនិតទៅកាន់ពិភពលោក មហាសេដ្ឋីលោក Elon Musk បានសម្រេចប្តូរឈ្មោះពីអក្សរ Twitter ជាអក្សរ X វិញ ហើយបានបង្ហាញឡូហ្គោថ្មី ដែលផ្ដោតការយកចិត្តទុកដាក់លើការបង្កើត «កម្មវិធីគ្រប់ប្រភេទ»។ចាប់តាំងពីចូលមកគ្រប់គ្រងក្រុមហ៊ុនបណ្ដាញសង្គម Twitter ក្នុងខែតុលា លោក Musk បាននិយាយថា លោកស្រមៃដល់ការបង្កើតកម្មវិធីមួយ ដែលអាចផ្តល់សេវាកម្មជាច្រើនដល់អ្នកប្រើប្រាស់លើសពីបណ្ដាញទំនាក់ទំនងសង្គម ដូចជាការបង់ប្រាក់តាមប្រព័ន្ធកុំព្យូទ័រជាដើម ពោលគឺជាគំនិតមួយ ដែលឆ្លុះបញ្ចាំងពីបណ្ដាញសង្គម WeChat ដ៏ពេញនិយម នៅប្រទេសចិន។តែយ៉ាងណាក្ដី ចាប់តាំងពីមានការកាន់កាប់របស់លោក Musk ក្រុមហ៊ុនបណ្ដាញសង្គមមួយនេះ បានប្រឈមនឹងពេលវេលាច្របូកច្របល់មិនចេះចប់ ដោយមានការបញ្ឈប់បុគ្គលិក ការធ្លាក់ចុះយ៉ាងខ្លាំងនៃអ្នកផ្សាយពាណិជ្ជកម្ម និងការកើនឡើងយ៉ាងឆាប់រហ័សនៃប្រើប្រាស់កម្មវិធីថ្មី Threads ដែលជាការឆ្លើយតបយ៉ាងមានប្រសិទ្ធភាពរបស់ក្រុមហ៊ុន Meta ចំពោះក្រុមហ៊ុន Twitter៕

ការដោះដូរទំនិញរវាងកម្ពុជា និងអាស៊ានមានទឹកប្រាក់ជាង ៧ពាន់លានដុល្លារ ក្នុងឆមាសទី១

2023/07/25 11:02:47 am        349
ភ្នំពេញ៖ ការដោះដូរ​ពាណិជ្ជ​​កម្ម​សរុប​របស់​កម្ពុ​ជា​ជាមួយ​បណ្តា​ប្រទេស​សមាជិក​អាស៊ាន​សម្រេច​បាន​ជាង ៧,១ ពាន់​​លាន​ដុល្លារ​ ក្នុង​ឆមាស​ទី​១ ​រួមចំណែកប្រមាណ ៣០ភាគរយ​នៃទំហំពាណិជ្ជអន្តរជាតិសរុប។របាយការណ៍ពីក្រសួងពាណិជ្ជកម្ម បង្ហាញថា ទំហំ​ពាណិជ្ជកម្ម​សរុប​របស់​កម្ពុជា​ជាមួយ​ប្រទេស​សមាជិក​អាស៊ាន​​ បាន​ធ្លាក់ចុះ ១៧ ភាគរយ ​នៅ​ក្នុង​ឆមាស​ទី​១ ​។ ​ចាប់ពី​ខែមករា ដល់ខែមិថុនា ការនាំចេញ​សរុប​របស់​កម្ពុជាទៅប្រទេសអាស៊ាន​ សម្រេចបានជាង ​២.៤ ពាន់​លាន​ដុល្លារ កើន​ឡើង ៣៦ ភាគរយ ខណៈ​ការ​នាំចូល​សរុប​មាន​ជាង ៤.៦ ពាន់​លាន​ដុល្លារ ធ្លាក់ចុះ ៣១ ភាគរយ​។​​ការដោះដូរ​ទំនិញ​ជាមួយ​ប្រទេស​វៀតណាម​ ជាប់​ចំណាត់​ថ្នាក់​កំពូល​ ដែល​មានទឹកប្រាក់ជាង ៣,៣ ​ពាន់​លាន​ដុល្លារ តាម​ពីក្រោយ​ដោយ​ប្រទេស​ថៃ​ ជាង ១ ពាន់​លាន​ដុល្លារ និងប្រទេស​សិង្ហបុរី​ជិត ៨០០ លាន​ដុល្លារ។បើ​យោង​តាម​របាយការណ៍​ក្រសួងពាណិជ្ជកម្ម កម្ពុជា​បាន​នាំចេញ​កសិផល សំលៀកបំពាក់ ស្បែក​​ជើង កាបូប គ្រឿង​អេ​ឡិច​​ត្រូ​និក ​និង​កង់ ទៅកាន់​ប្រទេស​អាស៊ាន ​ខណៈដែល​ការនាំ​​ចូល​មាន​ដូចជា​ចំណីអាហារ ភេសជ្ជៈ ឧបករណ៍​អគ្គិសនី និង​អេឡិចត្រូនិក ​សម្ភារ​សំ​​ណង់ គ្រឿងយន្ត​កសិកម្ម និង​យានជំនិះ​។សូមបញ្ជាក់ថា ​ក្នុងឆមាសទី១ឆ្នាំ២០២៣​ ទំហំពាណិជ្ជកម្ម​អន្តរជាតិ​របស់​កម្ពុជា មានទឹកប្រាក់​សរុបជាង ២៣.៦ ពាន់លានដុល្លារ ធ្លាក់ចុះ ១៣ភាគរយ ធៀប​នឹងរយៈពេលដូចគ្នា ឆ្នាំមុន៕ ​អត្ថបទ៖ វណ្ណៈ

កម្មករនិយោជិត ជឿជាក់ថា រាជរដ្ឋាភិបាលអាណត្តិថ្មី នឹងបន្តផ្តល់អត្ថប្រយោជន៍ និងកម្មវិធីគាំពារសង្គមនានា

2023/07/25 10:48:26 am        431
ភ្នំពេញ៖ ដោយសារការបោះឆ្នោតជ្រើសរើសតំណាងរាស្រ្តនីតិកាលទី៧ បានបញ្ចប់ដោយភាព​ល្អប្រសើរ ជាមួយលទ្ធផលបឋមថា គណបក្សប្រជាជនកម្ពុជា ទទួលសំឡេងគាំទ្រច្រើនជាងគេ កម្មការិនីរោងចក្រកាត់ដេរ បានសម្តែងការសាទរ និងជឿជាក់ថា ក្រោមការដឹកនាំ​របស់​គណបក្សមួយនេះ ពួកគាត់នឹងនៅតែទទួលបាននូវអត្ថប្រយោជន៍ ​និងកម្មវិធីគាំពារសង្គមនានា ដែលប្រមុខថ្នាក់ដឹកនាំប្រកាសដាក់ឲ្យអនុវត្តនាពេលកន្លងមក និងដឹកនាំប្រទេសឲ្យរីកចម្រើនបន្ថែមទៀត។ក្រុមកម្មការនីរោងចក្រកាត់ដេរ ខេម អេភីអាយ ស្ថិតនៅឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល បានលើកឡើងនៅព្រឹកថ្ងទី២៥ ខែកក្កដា ថា គិតរហូតមកដល់បច្ចុប្បន្ន អត្ថប្រយោជន៍ដែលពួកគាត់​ទទួល​បានមានដូចជា៖ របបសន្តិសុខសង្គមផ្នែកថែទាំសុខភាព, របបប្រាក់សោធន ដូចមន្ត្រីរាជការ, ការដំឡលងប្រាក់ឈ្នួលអប្បបរមាជារៀងរាល់ឆ្នាំ ​និងប្រាក់ឧបត្ថម្ភនៅពេលពពោះ និងក្រោយសម្រាលកូនជាដើម។ ពួកគាត់ បានបន្តថា ប្រមុខរាជរដ្ឋាភិបាលកម្ពុជា តែងតែគិតជាប់ជានិច្ច ​ធ្វើឱ្យការរស់នៅ និងបំពេញ​ការងារ​សព្វថ្ងៃនេះ ប្រសើរឡើង ទទួលប្រាក់ចំណូល និងអត្ថប្រយោជន៍ពីកម្មវិធីគាំពារសង្គម​ដែលបានដាក់ចេញ។យោងតាមទិន្នន័យរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបញ្ជាក់ថា បច្ចុប្បន្ននេះ ស្ថានភាពការងារ​នៅតែបន្តរក្សាបានលំនឹង ​និងបានបន្តចូលរួមចំណែកក្នុងការបង្កើតការងារ ដែល​ឆ្លុះបញ្ចាំង​តាមរយៈកំណើនរោងចក្រ ​សហគ្រាស។ គិតត្រឹមឆ្នាំ២០២៣នេះ រោងចក្រ សហគ្រាសក្នុងវិស័យឧស្សាហកម្មកាត់ដេរ ដែលបាន​ចុះបញ្ជី​ក្នុងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ មានចំនួនសរុបជាង ១ ៥០០រោងចក្រ សហគ្រាស និងមានកម្មករនិយោជិតសរុបប្រមាណ ១,៧លាននាក់៕អត្ថបទ៖ បូរ៉ាវី

រាជរដ្ឋាភិបាល នឹងជំរុញកំណើនសេដ្ឋកិច្ចជាតិក្នុងអត្រា ៦,៦ ភាគរយ ឆ្នាំ២០២៤

2023/07/25 10:41:56 am        212
ភ្នំពេញ៖ ឆ្នាំ២០២៤ ជាឆ្នាំដំបូងនៃអាណត្តិរបស់រាជរដ្ឋភិបាល នីតិកាលទី ៧ នៃរដ្ឋសភា, រាជរដ្ឋាភិបាលនឹងបន្តប្រកាន់ខ្ជាប់នូវ ការអនុវត្តគោលការណ៍ រក្សាសមិទ្ធផលចាស់ បង្កើតសមិទ្ធផលថ្មី សំដៅលើកកម្ពស់ការបន្តអភិវឌ្ឍន៍ជាតិប្រកបដោយបរិយាបន្ន, ជាពិសេស ការរក្សាកំណើនសេដ្ឋកិច្ចជាតិ ក្នុងអត្រា ៦,៦% ជាមួយនឹងអត្រាអតិផរណា ស្ថិតក្នុងកម្រិតអាចគ្រប់គ្រងបាន។ក្នុងក្របខណ្ឌគោលនយោបាយម៉ាក្រូសេដ្ឋកិច្ច នៃសេចក្តីព្រាងច្បាប់ ស្តីពីហិរញ្ញវត្ថុ សម្រាប់ការ​គ្រប់គ្រងឆ្នាំ ២០២៤ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានរំលេចពីទស្សនវិស័យសេដ្ឋកិច្ច​សកល​សម្រាប់ឆ្នាំ ២០២៤ ត្រូវបានរំពឹងថា ​នឹងសម្រេចបានកំណើនល្អ ជាមួយនឹងការថមថយ​អត្រា​អតិផរណា ខណៈដែលឆ្នាំ ២០២៣ ជាចំណុចរបត់មួយ ដែលកំណើនសេដ្ឋកិច្ចសកលធ្លាក់ចុះដល់​កម្រិត​ទាបបំផុត ក្នុងបរិការណ៍ក្រោយវិបត្តិជំងឺកូវីដ-១៩ ។ ឈរលើមូលដ្ឋាននេះ, កំណើនសេដ្ឋកិច្ច កម្ពុជាក្នុងឆ្នាំ ២០២៤ រំពឹងថា នឹងសម្រេចបានក្នុងអត្រា ៦,៦% ជាមួយនឹងអត្រាអតិផរណា ​ស្ថិតក្នុងកម្រិតអាចគ្រប់គ្រងបាន ក្នុងអត្រា ២,៥% និងការរក្សា​បាន​នូវស្ថិរភាពអត្រាប្តូរប្រាក់ ៤ ០៦៥ រៀល ក្នុងមួយដុល្លារអាមេរិក ។ ជុំវិញកំណើន​ខ្ពស់ និងរឹងមាំនេះ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រំពឹងថា និងគាំទ្រដោយលទ្ធភាព​ក្នុងការ​សម្របខ្លួនបានទៅនឹង ​និន្នាការសកល និងតំបន់ ដែលបាននិងកំពុងលេចឡើង, ការត្រៀមខ្លួន​ដោះស្រាយបញ្ហាប្រឈម ​និងហានិភ័យធំៗ, ការទាក់ទាញ វិនិយោគដែលមាន​តម្លៃបន្ថែមខ្ពស់ , ភាពអំណោយផលនៃទីតាំងភូមិសាស្ត្រ និងភាគលាភប្រជាសាស្ត្រកម្ពុជា, ការទាញប្រយោជន៍ពីការ រីកចម្រើនយ៉ាងរហ័សនៃឌីជីថលូបនីយកម្ម, ព្រមទាំងកិច្ចព្រមព្រៀង​ពាណិជ្ជកម្មសេរីទ្វេភាគី និងពហុភាគីនានា ។ទាក់ទងការវិនិយោគនេះដែរ អ្នកឧកញ៉ា លឹម ហេង អនុប្រធានសភាពពាណិជ្ជកម្មកម្ពុជា មើលឃើញថា ក្រោយ ពីបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី ៧ កម្ពុជានិងអាចស្រូប​យកឱកាសវិនិយោគកាន់តែច្រើន ខណៈការបោះឆ្នោតនេះ បាន បង្ហាញឲ្យពិភពលោក ជាពិសេសវិនិយោគិនបរទេស មានទំនុកចិត្តកាន់ខ្លាំង ក្នុងការមកបណ្តាក់​ទុនរកស៊ីទទួលទាននៅកម្ពុជា។ ចំពោះ វិស័យបច្ចេកវិទ្យាឌីជីថលូបនីយកម្មវិញ លោកជំទាវ កែវ មុំ ប្រធានសមាគម​សហគ្រិន​ស្រ្តីកម្ពុជា បានលើកឡើងផងដែរថា វិស័យបច្ចក វិទ្យាបានកំពុងជំរុញផ្លាស់ប្តូរ​យ៉ាងលឿន ក្នុងនោះសហគ្រិនជាស្រ្តីបានកំពុងចាប់យកវិស័យនេះផងដែរ ​សម្រាប់ការប្រើប្រាស់ក្នុងអាជីវកម្ម និងការធ្វើពាណិជ្ជកម្មផ្សេងៗ៕ អត្ថបទ៖ សុន រ៉ាឌី

កសិករដំណាំលម៉ើរបស់អ៊ីរ៉ាក់ ទទួលបានផលច្រើន អំឡុងរលកកម្តៅដ៏ក្តៅខ្លាំងនៅរដូវក្តៅនេះ

2023/07/24 03:11:07 pm        146
មិនដូចគ្នានឹងក្រុមមិត្តៗកសិកររបស់គាត់ឡើយ ដែលដំណាំរបស់ពួកគេរងផលប៉ះពាល់ដោយសាររលកកម្តៅក្តៅខ្លាំងបំផុតនៅក្នុងប្រទេសអ៊ីរ៉ាក់ លោក Abbas Ali Abdel Latif ដែលជាកសិករដំណាំលម៉ើ និយាយថា លោកទទួលបានផលចំណេញច្រើននៅរដូវក្តៅនេះ ។សីតុណ្ហភាពក្តៅខ្លាំងនៅទីក្រុងភាគខាងត្បូង Basra ប្រទេសអ៊ីរ៉ាក់ ដែលបានកើនឡើងដល់ជិត ៥០អង្សាសេ គឺត្រូវការខ្លាំងសម្រាប់ដំណាំរបស់លោក ដើម្បីឲ្យទុំកាន់តែលឿន ។ សីតុណ្ហភាពខ្ពស់នេះដែរ បានធ្វើឲ្យល្អប្រសើរដល់បរិមាណផលិតផល ។ លោកនិយាយថា លើសពីនេះទៅទៀត សីតុណ្ហភាពខ្ពស់ មានន័យថា លោកអាចប្រមូលផល រួចផលិតជាទឹកស៊ីរ៉ូលម៉ើ គឺជាទឹកស៊ីរ៉ូ ‘Damaa’ ដ៏ពេញនិយមនៅក្នុងចំណោមអ្នកប្រើប្រាស់ ដែលត្រូវការបង្ហាប់ និងហាលក្រោមពន្លឺព្រះអាទិត្យ ។ រយៈពេលជាង ១សប្តាហ៍កន្លងមកនេះ សីតុណ្ហភាពនៅទូទាំងសកលលោក បានហក់ឡើងខ្ពស់បំផុតជាប្រវត្តិសាស្រ្ត ហើយនិងបង្កឲ្យមានភ្លើងឆេះព្រៃ ខណៈដែលភ្លៀងខ្លាំង បានវាយប្រហារទីក្រុងជាច្រើននៅជុំវិញពិភពលោក ។ យោងតាមការអះអាងរបស់អង្គការសហប្រជាជាតិ(UN)បានឲ្យដឹងថា អ៊ីរ៉ាក់ គឺជាប្រទេសងាយរងគ្រោះបំផុតលំដាប់ទី ៥របស់ពិភពលោក ចំពោះវិបត្តិអាកាសធាតុ ។ គ្រោះរាំងស្ងួត និងសីតុណ្ហភាពក្តៅខ្លាំង ធ្វើឲ្យរីងស្ងួតដីកសិកម្ម និងធ្វើឲ្យតំបន់ជាច្រើនរបស់អ៊ីរ៉ាក់ ស្ទើតែគ្មានមនុស្សរស់នៅ អំឡុងខែរដូវក្តៅ ។ ប្រទេសមួយនេះ រកឃើញសីតុណ្ហភាពខ្ពស់បំផុតយ៉ាងហោច ៥២អង្សាសេ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ៕

ធនាគារកណ្តាលចិន ចេញសេចក្តីព្រាងច្បាប់ ស្តីពីការគ្រប់គ្រងសុវត្ថិភាពទិន្នន័យរបស់ខ្លួន

2023/07/24 02:09:25 pm        148
ធនាគារកណ្តាលរបស់ប្រទេសចិន បានចេញសេចក្តីស្នើច្បាប់ស្តីពីការគ្រប់គ្រងសុវត្ថិភាពទិន្នន័យ​សម្រាប់​ប្រតិបត្តិការផ្ទាល់របស់ធនាគារ នៅថ្ងៃចន្ទនេះ ខណៈដែលទីក្រុងប៉េកាំង រឹតបន្តឹង​ការ​ក្តោបក្តាប់​របស់ខ្លួន​លើការប្រើប្រាស់​ទិន្នន័យ ​និង​សន្តិសុខ​ ចំពេលមានភាពតានតឹងផ្នែកភូមិសាស្ត្រ​នយោបាយ កើនឡើង និងការព្រួយបារម្ភអំពីភាពឯកជន។ធនាគារប្រជាជនចិន ​កំពុងស្នើសុំមតិសាធារណៈលើសេចក្តីព្រាងគោលការណ៍ណែនាំនេះ រហូតដល់ថ្ងៃទី២៤​ ខែសីហា។ធនាគារកណ្តាល នឹងបង្កើតប្រព័ន្ធគណនេយ្យភាពសម្រាប់សុវត្ថិភាពទិន្នន័យ និងវិធានការដាក់​ទណ្ឌកម្មផងដែរសម្រាប់ការបំពាន ​ដោយស្វែងរកការគ្រប់គ្រងរាល់សកម្មភាពដំណើរការទិន្នន័យ ដោយអនុលោមតាមច្បាប់។នៅក្រោមច្បាប់នេះ ទិន្នន័យរបស់ធនាគារកណ្តាល ដែលប្រមូលបាននៅក្នុងប្រទេស​ ប្រសិន​បើតម្រូវដោយច្បាប់ នឹងត្រូវរក្សាទុកក្នុងប្រទេស ហើយអ្នកដំណើរការទិន្នន័យ ត្រូវបានហាមឃាត់​មិនឲ្យបំបែក ឬកាត់បន្ថយទំហំនៃទិន្នន័យ ដើម្បីជៀសវាងការត្រួតពិនិត្យ​សុវត្ថិភាព​ផ្លូវការ នៅ​ពេលទិន្នន័យ ត្រូវបានយកចេញ។កាលពីខែកក្កដាឆ្នាំមុន ប្រទេសចិនបានបង្ហាញវិធានការត្រួតពិនិត្យទិន្នន័យឆ្លងព្រំដែន ដែល​ទាមទារឲ្យ មានការត្រួតពិនិត្យសុវត្ថិភាពសម្រាប់ការផ្ទេរទិន្នន័យនៅបរទេសដ៏សំខាន់ ជា​ដំណើរការ​ដែលបណ្តាលឲ្យមានការភាន់ច្រឡំ និងបង្កើនការព្រួយបារម្ភក្នុងចំណោមក្រុមហ៊ុន​ហិរញ្ញវត្ថុបរទេស ដែលកំពុងប្រតិបត្តិការនៅក្នុងប្រទេសនេះ។

កម្ពុជារំពឹងថាកិច្ចព្រមព្រៀង RCEP និង FTA ជួញជំរុញការនាំចេញផលិតផលសំលៀកបំពាក់ ស្បែកជើង

2023/07/24 11:42:23 am        266
ភ្នំពេញ៖ កម្ពុជារំពឹងថាកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី​ ជំរុញការនាំចេញទំនិញ​ ជាផលិតផលសំលៀកបំពាក់ ស្បែកជើង និងកាបូបធ្វើដំណើរ ​បន្ទាប់ពីការនាំចេញទៅទីផ្សារអឺរ៉ុប​ និងអាមេរិក មាននិន្នាការធ្លាក់ចុះ។ប្រធានសមាគមស្បែកជើងកម្ពុជាឧកញ៉ា លី ឃុនថៃ បានលើកឡើងកាលពីពេលថ្មីៗនេះថា ប្រសាសន៍ថា ការនាំចេញស្បែកជើងទៅកាន់ប្រទេសចិន និងកូរ៉េខាងត្បូង បានកើនឡើងគួរឱ្យ​សំគាល់ ចាប់តាំងពីអនុវត្តកិច្ចព្រមព្រៀង RCEP និង កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី​ជាមួយចិន​ និងកូរ៉េខាងត្បូងចូលជាធរមានកាលពីឆ្នាំមុន។ឧកញ៉ា លី ឃុនថៃ មានប្រសាសន៍ថា៖ "ជាមួយនឹងពន្ធអនុគ្រោះ យើងរំពឹងថានឹងទទួលបាន​ការ​បញ្ជាទិញបន្ថែមទៀត​សម្រាប់ផលិតផលសំលៀកបំពាក់​ ស្បែកជើង ​និងកាបូបធ្វើដំណើរ ទៅប្រទេសសមាជិក RCEP ទាំងនោះ" ។ទីផ្សារសំខាន់ៗនាពេលបច្ចុប្បន្នសម្រាប់ទំនិញ​ផលិតផលសំលៀកបំពាក់ ស្បែកជើង និងកាបូបធ្វើដំណើរ របស់កម្ពុជាគឺអឺរ៉ុប ​សហរដ្ឋអាមេរិក ​និងកាណាដា។របាយការណ៍របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករ បង្ហាញថា កម្ពុជា បាននាំចេញទំនិញ ផលិតផល​សំលៀកបំពាក់ ស្បែកជើង និងកាបូបធ្វើដំណើរ មានតម្លៃជាង ​៥ ពាន់លានដុល្លារអាមេរិក ចាប់​ពីខែមករាដល់ខែមិថុនាឆ្នាំនេះ​ ធ្លាក់ចុះជាង១៨ ​ភាគរយពី ជាង៦​ ពាន់លានដុល្លារ ក្នុងរយៈពេលដូចគ្នា​កាលពីឆ្នាំមុន ។កិច្ចព្រមព្រៀង RCEP រួមមានប្រទេសអាស៊ីប៉ាស៊ីហ្វិកចំនួន ១៥ រួមទាំងប្រទេសសមាជិក​អាស៊ាន​ទាំង ១០ ដែលមានប្រ៊ុយណេ ​កម្ពុជា ឥណ្ឌូនេស៊ី ឡាវ ម៉ាឡេស៊ី មីយ៉ាន់ម៉ា ហ្វីលីពីន ​សិង្ហបុរី ថៃ និងវៀតណាម ​និងដៃគូពាណិជ្ជកម្មចំនួនប្រាំ គឺ ​ចិន ជប៉ុន កូរ៉េខាងត្បូង អូស្ត្រាលី និងនូវែលសេឡង់៕អត្ថបទ៖ វណ្ណៈ 

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

រកឃើញអ្នកស្លាប់ ៣២នាក់ ខណៈបាត់ខ្លួន ៦២នាក់ ក្នុងហេតុការណ៍បាក់រលំអាគារ ដោយសារគ្រោះរញ្ជួយដី នៅថៃ
04/12/2025 08:04 PM
អង់គ្លេស និងអាល្លឺម៉ង់ លើកឡើងថា អ៊ុយក្រែននឹងអាចបន្តប្រយុទ្ធ
04/12/2025 08:04 PM
បេសកជនរបស់លោក Trump ស្នើឲ្យមានតំបន់គ្រប់គ្រងដោយសម្ព័ន្ធមិត្ត នៅអ៊ុយក្រែន
04/12/2025 08:04 PM
ទីក្រុងគីវ៖ រុស្ស៊ីបានបាញ់បង្ហោះយានដ្រូនជាច្រើនគ្រឿងលើអ៊ុយក្រែន ខណៈមនុស្ស ៤នាក់រងរបួស
04/12/2025 04:04 PM
មនុស្សយ៉ាងតិច ៦៩នាក់ ស្លាប់ដោយសារព្យុះផ្គររន្ទះ នៅឥណ្ឌា និងនេប៉ាល់
04/12/2025 03:04 PM
រដ្ឋមន្ត្រីចិន និយាយថា អត្រាពន្ធរបស់អាមេរិក អាចបង្កឲ្យមានវិបត្តិមនុស្សធម៌
04/12/2025 03:04 PM
លោក Trump បញ្ចប់សិទ្ធិត្រូវបានការពារ ចំពោះជនជាតិអាហ្វហ្គានីស្ថាន និងកាមេរូនរាប់ពាន់នាក់
04/12/2025 03:04 PM
លោក ស៊ី និងលោក Lula បង្កើនកិច្ចប្រជុំ ដើម្បីពង្រឹងទំនាក់ទំនងចិន-ប្រេស៊ីល ជាមួយនឹងក្រសែភ្នែកសម្លឹងទៅលោក Trump
04/12/2025 02:04 PM
ប្រធានកាកបាទក្រហម៖ ហ្កាហ្សា ជា «ឋាននរកលើផែនដី» ខណៈការផ្គត់ផ្គង់មន្ទីរពេទ្យជិតអស់ហើយ
04/12/2025 01:04 PM
អ៊ីរ៉ង់ និងអាមេរិក នឹងចាប់ផ្តើមកិច្ចចរចា នៅអូម៉ង់ ក្រោមស្រមោលជម្លោះក្នុងតំបន់
04/12/2025 01:04 PM