ឯកអគ្គរាជទូតថៃ៖ កម្ពុជា-ថៃនៅមានវិស័យសក្ដានុពលច្រើន ដើម្បីជាផលប្រយោជន៍ប្រទេសទាំងពីរ
ក្រុមហ៊ុនថ្មីចំនួន៦ថែមទៀត នឹងចុះបញ្ជីមូលបត្រនៅផ្សារមូលបត្រកម្ពុជាក្នុងឆ្នាំ២០២៥នេះ
ក្រសួងពាណិជ្ជកម្ម៖ កម្ពុជាទទួលបានចម្លើយជាវិជ្ជមានពីភាគីអាមេរិក​លើសំណើសុំបើកការចរចា​ស្វែងរក​ដំណោះស្រាយរួម ខណៈឯកឧត្តម ស៊ុន ចាន់ថុល នឹងដឹកនាំលើការចរចា​នាពេលឆាប់ៗ​ខាងមុខនេះ
ADB៖ សេដ្ឋកិច្ចកម្ពុជានៅឆ្នាំ២០២៥ នឹងកើនឡើង ៦,១ភាគរយ និង ៦,២ភាគរយ នៅឆ្នាំ២០២៦

សេដ្ឋកិច្ច និង កសិកម្ម

ហាងលក់ទំនិញ និងផ្សារមួយចំនួននៅភ្នំពេញ បើកដំណើរវិញជាធម្មតាក្រោយការបោះឆ្នោត

2023/07/24 11:23:32 am        85
ភ្នំពេញ៖ នៅក្រោយការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ១ថ្ងៃ នៅក្នុងរាជធានីភ្នំពេញ មាន​ស្ថានភាព​សុខសន្តិសុខ សណ្តាប់ធ្នាប់មានភាពល្អប្រសើរ ពលរដ្ឋគ្មានការភ័យខ្លាច បណ្តាហាង​លក់ទំនិញ និងតូបតាមផ្សារសាធារណៈ និងឯកជនមួយចំនួនធំបានបើកដំណើរការ​វិញជាធម្មតា និងខ្លះបន្តបិទ ដើរកម្សាន្តទៅតាមរមណីយដ្ឋានទេសចរណ៍ ​ហើយអាជីវកម្មខ្លះទៀត បន្តបិទ​ដោយសារបុគ្គលិក កម្មករ មិនទាន់ត្រឡប់មកពីស្រុកកំណើតវិញ។បើតាម ប្រធានផ្សារច្បារអំពៅ រាជធានីភ្នំពេញ លោក គួច ចំណាន បានថ្លែងប្រាប់BTVនៅថ្ងៃទី២៤ ខែកក្តដានេះថា​ សម្រាប់ផ្សារច្បារអំពៅ នៅក្រោយការបោះឆ្នោតសកល ​មួយថ្ងៃនេះ គឺមាន​តូប​អាជីវករ​ប្រមាណជាង៦០% ​គឺបានបើកដំណើរការវិញ​ក្នុងទឹកមុខ​សប្បាយរីករាយ ហើយ​អាជីវករខ្លះទៀត ​បានបន្តបិទតូបបន្តដើរ​កម្សាន្ត​ទៅ​គោលដៅ​ទេសចរណ៍នានា។ដោយឡែកសម្រាប់អាជីវករលក់គ្រឿងអលង្កាវិញ​ ក៏បានថ្លែងដែរថា ​នៅក្នុងការបោះឆ្នោតសកល អាណត្តិទី៧នេះ ​យើងមិនមានការភ័យខ្លាចដូចការបោះឆ្នោតអាណត្តិមុនៗនោះទេ ពោលគឺយើង​មាន​ការពេញចិត្តលទ្ធផលការបោះឆ្នោតនេះ ហើយបណ្តាអាជីវករ ​ក៏ស្នើឲ្យការបោះឆ្នោតសកល​នៅអាណត្តិបន្តបន្ទាប់ទៀត​ គឺបន្តមានស្ថានភាព​ស្ងប់ស្ងាត់​ល្អប្រសើរ​ ដូចនេះរហូតទៅ ដើម្បីងផ្តល់​ឱកាសល្អប្រសើរដល់អាជីវករ និងអ្នកវិនិយោគទុនជាតិអន្តរជាតិ​ និងការជំរុញកំណើនសេដ្ឋកិច្ចជាតិ​មានរីកចំរើនលឿន។សូមបញ្ជាក់ថា ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ឆ្នាំ២០២៣ ​មានពលរដ្ឋ អញ្ជើញ​ទៅបោះឆ្នោតមានប្រមាណជាង៨លាន ​២សែននាក់ ​ស្មើនឹង ៨៤.៥៨%នៃចំនួនអ្នកមាន​ឈ្មោះបោះឆ្នោត​សរុបនៅក្នុងបញ្ជី៕ អត្ថបទ ស៊ុម សុខជា

អាជីវករសង្ឃឹមថា ការលក់ដូរនឹងប្រសើរឡើងថែមទៀត បន្ទាប់ពីគណបក្សប្រជាជនកម្ពុជាឈ្នះឆ្នោត

2023/07/24 11:10:18 am        853
ភ្នំពេញ៖ ខណៈការបោះឆ្នោតជ្រើសរើសតំណាងរាស្រ្តនីតិកាលទី៧ ត្រូវ​បាន​បញ្ចប់ដោយជោគជ័យ ជា​មួយលទ្ធផលបឋមថា ​គណបក្សប្រជាជនកម្ពុជាទទួលសំឡេង​គាំទ្រច្រើនជាងគេនោះ ក្រុម​អាជីវករនៅរាជធានីភ្នំពេញ ​បានបង្ហាញការពេញចិត្ត ​និងសង្ឃឹមថា ​ការប្រកបអាជីវកម្ម​នឹង​ល្អប្រសើរឡើងថែមទៀត ​ជាពិសេសទាក់ទាញភ្ញៀវទេសចរឲ្យកាន់តែច្រើនមកកាន់កម្ពុជា។អ្នកស្រី ម៉េង ផល្លី ​អាជីវករលក់វត្ថុអនុស្សាវរីយ៍​ និងគ្រឿងចម្លាក់នៅផ្សារ​ទួលទំពូង បាននិយាយ​ប្រាប់ទូរទស្សន៍ព័ត៌មាន ប៊ីធីវី នៅព្រឹកថ្ងៃទី២៤ ខែកក្កដានេះថា ​គិតមកដល់ពេលនេះ ការប្រកប​អាជីវកម្មមានរយៈពេលប្រមាណ ១៧ឆ្នាំ ​ដោយលក់ដាច់ភាគច្រើនគឺភ្ញៀវមកពីក្រៅស្រុក។ និយាយដល់ការបោះឆ្នោត អ្នកស្រី បានឲ្យដឹងថា អ្នកស្រីទន្ទឹងរងចាំអស់រយៈពេល ៥ឆ្នាំ ដើម្បីទៅ​ចូលរួមបោះឆ្នោតនេះ ​ហើយបោះឆ្នោតជូន​គណបក្សប្រជាជនកម្ពុជា ដែលបានដឹកនាំ​ប្រទេស​ឲ្យមានការរីកចម្រើនជាបន្តបន្ទាប់​ និងធ្វើឲ្យការរស់នៅប្រកប​ដោយ​សុខសន្តិភាព។ដោយឡែក លោក ហ៊ួយ សីហា អាជីវករលក់រូបគំនូរ និងអ្នកស្រី សុខ ធីតា អាជីវករលក់​សំលៀកបំពាក់ កាបូប ​និងវត្ថុអនុស្សាវរីយ៍ជាច្រើនផ្សេងទៀត​ក្នុងផ្សារទួលទំពូងនេះ បាន​លើកឡើងស្រដៀងគ្នាថា​ ទៅថ្ងៃអនាគតខាងមុខ ​អ្វីដែលពួកគាត់ចង់បាន ​និងចង់ឃើញបន្តទៀត គឺចង់ឃើញការដឹកនាំប្រទេសឲ្យមានការរីចកម្រើនទៅមុខបន្ថែមទៀត​ ជាពិសេស ទាក់ទាញ​ភ្ញៀវទេសចរណ៍ និងអ្នកវិនិយោគឲ្យមកកម្ពុជាកាន់តែច្រើនឡើង ​ដើម្បីបង្កើតការងារ និងបង្កើន​ប្រាក់ចំណូលជូនប្រជាពលរដ្ឋ។ល។សម្រាប់លទ្ធផលការបែងចែកអាសនៈក្រៅផ្លូវការ បានបង្ហាញថា ​គណបក្សប្រជាជនកម្ពុជា ទទួល​បានសំឡេងច្រើនលើសលុប ចំនួន ១២០អាសនៈ ខណៈគណបក្សហ៊្វុនស៊ិនប៉ិច ទទួលបាន ៥អាសនៈ៕ អត្ថបទ៖ ឈិត បូរ៉ាវី

បច្ចេកវិទ្យាឌីជីថល បានកំពុងជួយដល់សហគ្រិនស្រ្តីសម្រាប់ការធ្វើអាជីវកម្ម

2023/07/24 11:01:27 am        47
ភ្នំពេញ៖ ប្រធានសមាគមសហគ្រិនស្រ្តីកម្ពុជាថា នៅក្នុងបរិបទភាវូបនីយកម្មឌីជីថលនេះ សហគ្រិនស្រ្តីដែលប្រើប្រាស់នូវបច្ចេកវិទ្យាឌីជីថល ​បានកំពុងលេចធ្លោក្នុងអាជីវកម្ម ទាំងដំណើរការផលិត ការវេចខ្ចប់ និងការចែកចាយទំនិញរបស់ខ្លួនលើទីផ្សារ ។លោកជំទាវ កែវ មុំ ប្រធានសមាគមសហគ្រិនស្រ្តីកម្ពុជា ​លើកឡើងថា​ នៅក្នុងបរិបទ​ភាវូបនីយកម្មឌីជីថលនេះ ​យើងសង្កេតឃើញអាជីវកម្មរបស់សហគ្រិនជាស្រ្តី មានការផ្លាស់ប្តូរ​យ៉ាងច្រើន នៃការចាប់យកបច្ចេកវិទ្យាឌីជីថល ​មកប្រើប្រាស់ក្នុងអាជីវកម្ម ​និងពាណិជ្ជកម្ម ក្នុង​ចំពោះសហគ្រិនដែលចាប់យកនូវបច្ចេកវិទ្យា​ បានកំពុងដំណើរការខ្សែច្រវ៉ាក់ផលិតកម្មយ៉ាងល្អ ទាំងដំណើរការផលិត ​ការវេចខ្ចប់ ​និងការចែកចាយទំនិញរបស់ខ្លួនលើទីផ្សារក្នុងស្រុក ​និងរំពឹងថា តាមរយៈការប្រើប្រាស់បច្ចេកវិទ្យានេះ និងធ្វើឲ្យម្ចាស់អាជីវកម្មមានការទំនាក់ទំនងកាន់​តែល្អ​ថែមទៀត ដើម្បីពង្រីក ​និងការស្វែងសម្រាប់នាំចេញទំនិញទៅក្រៅស្រុកជាដើម។ ជុំវិញការប្រើប្រាស់បច្ចេកវិទ្យាឌីជីថលនេះផងដែរ លោកជំទាវ កែវ មុំ លើកឡើងឲ្យដឹងថា សមាគម​សហគ្រិនស្រ្តីកម្ពុជា តែងតែស្រាវជ្រាវ និងស្វែងរកនូវបញ្ហាផ្សេងៗ ដើម្បីជួយដោះស្រាយ​ដល់​សហគ្រិនជាស្រ្តី ក្នុងនោះប្រសិនមានបញ្ហាដោះស្រាយមិនរួច ​សមាគមនិងលើកទៅក្រសួង-ស្ថាប័នពាក់ព័ន្ធ ​ឬទៅរាជរដ្ឋាភិបាល ​ដើម្បីជួយសម្រួល ដោះស្រាយនូវរាល់បញ្ហាដែលវិស័យ​ឯកជនជួបប្រទះ។ បើតាមក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា ​បានកំណត់យកនូវចក្ខុវិស័យ គឺការក​សាងសេដ្ឋកិច្ច ​និងសង្គមឌីជីថលរស់រវើក​ ដើម្បីជំរុញសន្ទុះកំណើន​សេដ្ឋកិច្ចថ្មី និង​លើក​កម្ពស់​សុខុមាលភាព​សង្គម​ ផ្អែកលើប្រក្រតីភាពតាមគន្លងថ្មី៕ អត្ថបទ៖ សុន រ៉ាឌី

ឆ្នាំ២០២៣នេះ ពូជស្រូវIR និងOM មានតម្លៃល្អប្រសើរច្រើន

2023/07/22 11:04:00 am        367
ភ្នំពេញ៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឲ្យដឹងថា នៅឆ្នាំ២០២៣នេះ តម្លៃស្រូវនៅទីវាល ជាពិសេសប្រភេទពូជស្រូវប្រាំង IR និង OM មានតម្លៃខ្ពស់មិនធ្លាប់មាន នៅក្នុងរយៈពេល៣ឆ្នាំចុងក្រោយនេះ។យោងតាមតម្លៃស្រូវនៅទីវាលដែលប្រមូលដោយសហព័ន្ធស្រូវអង្ករកម្ពុជា បានបញ្ជាក់នៅក្នុងសេចក្ដីប្រកាសព័ត៌មានចេញផ្សាយនៅព្រឹកថ្ងៃទី២២ ខែកក្កដានេះថា នៅក្នុងឆ្នាំ២០២៣នេះ ស្រូវប្រភេទ IR មានតម្លៃ ១ ០៤៧រៀល/គ.ក្រ ខណៈស្រូវប្រភេទ OM មានតម្លៃ ១ ០២៩រៀល/គ.ក្រ។ ចំណែកឯប្រភេទពូជស្រូវសែនក្រអូបវិញ គឺមានតម្លៃខ្ពស់ជាងគេ បើធៀបនឹងប្រភេទពូជស្រូវ IR និង OM ប៉ុន្តែតម្លៃស្រូវសែនក្រអូបមិនសូវមានការប្រែប្រួលទេ ក្នុងរយៈពេលបីឆ្នាំចុងក្រោយនេះ ដោយជាមធ្យម មានតម្លៃចន្លោះពី ១០០០-១២៦០រៀល/គ.ក្រ។ក្រសួងកសិកម្ម បានឲ្យដឹងទៀតថា ក្រៅតែពីថ្លៃស្រូវមានស្ថានភាពល្អប្រសើរ តម្លៃជីកសិកម្ម ចាប់តាំងពីខែមករា ឆ្នាំ២០២៣ រហូតមក ទល់ពេលនេះ មានការធ្លាក់ចុះជាបន្តបន្ទាប់ ក្នុងនោះ ជីអ៊ុយរ៉េ ធ្លាក់ថ្លៃពី ៣៥ដុល្លារ/បាវ មកនៅត្រឹម ២៣,៥ដុល្លារ/បាវ ខណៈជីដេអាប៉េ (DAP: 18-46-0) ធ្លាក់ថ្លៃពី ៤២ដុល្លារ/បាវ មកនៅត្រឹម ៣៦ដុល្លារ/បាវ ។ លើសពីនេះទៀត តម្លៃថ្នាំកសិកម្មមួយចំនួនក៏ថយចុះផងដែរ ដូចជា ថ្នាំកម្ចាត់ស្មៅឈ្មោះ Atrazine 80% WP បានថយចុះ ៣៥% ថ្នាំកម្ចាត់ស្មៅឈ្មោះ Glyphosate 48% SL និង 2.4. D 72% SL បានថយចុះក្នុងកម្រិតពី ២១% ដល់ ២៣% ថ្នាំកម្ចាត់ជំងឺឈ្មោះ Mancozeb 80% WP បានថយចុះ ១៤% ថ្នាំសម្លាប់សត្វល្អិត ឈ្មោះ Acephate បានថយចុះប្រមាណ ៦% ខណៈពេលដែលប្រភេទថ្នាំកសិកម្មផ្សេងទៀតមានការប្រែប្រួលតម្លៃតិចតួច។ លទ្ធផលនេះកើតចេញពីការចូលរួមចំណែក និងកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ព្រមទាំងស្ថាប័នពាក់ព័ន្ធ ដោយមានការគាំទ្រពីរាជរដ្ឋាភិបាលកម្ពុជា តាមរយៈការទម្លាក់ថវិកាទាន់ពេលវេលា សម្រាប់អន្តរាគមន៍ទប់ទល់នឹងការធ្លាក់​ចុះតម្លៃស្រូវ​ក្នុងរដូវប្រមូលផល​ ការសម្រួលការនាំចេញស្រូវ-អង្ករ និងការបើកឱកាសប្រកួតប្រជែង​លើ​ទីផ្សារសម្រាប់ជី និងថ្នាំកសិកម្មដែលមានគុណភាព៕

លោក Biden ប្រកាសកិច្ចព្រមព្រៀងយុទ្ធសាស្ត្រសុវត្ថិភាពបញ្ញាសប្បនិម្មិតជាមួយក្រុមហ៊ុនបច្ចេកវិទ្យា

2023/07/22 10:52:00 am        111
ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Joe Biden បានប្រកាសពីកិច្ចព្រមព្រៀងដែលបានឈានដល់ជាមួយក្រុមហ៊ុនបញ្ញាសប្បនិម្មិត(AI) ដើម្បីបង្កើតគោលការណ៍ណែនាំសុវត្ថិភាពសម្រាប់បញ្ញាសិប្បនិមិត្ត កាលពីថ្ងៃសុក្រ។រដ្ឋបាលលោក Biden បាននិយាយថា ក្រុមហ៊ុនជាច្រើនរួមមានក្រុមហ៊ុន OpenAI, Alphabet និង Meta Platforms បានធ្វើការប្តេជ្ញាចិត្តដោយស្ម័គ្រចិត្តមកកាន់សេតវិមាន ដើម្បីអនុវត្តវិធានការ ដូចជាការកំណត់សម្គាល់ខ្លឹមសារដែលបង្កើតឡើងដោយបញ្ញាសម្បនិម្មិត(AI) ដើម្បីជួយធ្វើឱ្យបច្ចេកវិទ្យាកាន់តែមានសុវត្ថិភាព។ក្រុមហ៊ុនជាច្រើនរួមមានក្រុមហ៊ុនអាន់ស្រូភិក(Anthropic), អ៊ីនវ្លិកសិន(Inflection), Amazon.com និងក្រុមហ៊ុន OpenAI ដែលជាដៃគូរបស់ក្រុមហ៊ុន Microsoft បានសន្យាថានឹងធ្វើតេស្តប្រព័ន្ធឱ្យបានហ្មត់ចត់ មុនពេលបញ្ចេញពួកវា និងចែករំលែកព័ត៌មានអំពីរបៀបកាត់បន្ថយហានិភ័យ និងវិនិយោគលើសុវត្ថិភាពអ៊ីនធឺណិត។ សហរដ្ឋអាមេរិក អូសបន្លាយពេលសហភាពអឺរ៉ុប ក្នុងការដោះស្រាយច្បាប់បញ្ញាសិប្បនិម្មិត។ កាលពីខែមិថុនា សមាជិកសភាសហភាពអឺរ៉ុបបានព្រមព្រៀងលើសំណុំនៃច្បាប់ពង្រៀងដែលប្រព័ន្ធដូចជា ChatGPT ត្រូវតែបង្ហាញខ្លឹមសារដែលបង្កើតឡើងដោយបញ្ញាសប្បនិម្មិត(AI) ជួយបង្ហាញភាពខុសគ្នាអ្វីដែលគេហៅថារូបភាពក្លែងក្លាយខ្លាំងពីរូបភាពពិត និងធានានូវការការពារប្រឆាំង ខ្លឹមសារខុសច្បាប់។

ក្រុមធុរកិច្ចថៃបង្កើតបរិយាកាសជួបជុំគ្នា ដើម្បីជំរុញការធ្វើពាណិជ្ជកម្មនៅកម្ពុជាឲ្យកាន់តែប្រសើរ

2023/07/20 11:25:37 am        21
ភ្នំពេញ៖ ក្រុមធុរកិច្ចថៃប្រមាណជាង ៥០នាក់ មកពីក្រុមហ៊ុន អាជីវកម្មផ្សេងៗគ្នា បង្កើតកម្មវិធីជួបជុំ​សំណេះសំណាល ពិភាក្សា និងផ្លាស់ ប្តូរនូវបទពិសោធន៍គន្លឹះមួយចំនួន រវាងគ្នាទៅវិញទៅមក ដើម្បីជំរុញបរិយាកាសការធ្វើធុរកិច្ចនៅកម្ពុជាឲ្យកាន់តែរីកចម្រើន។លោកស្រី ជិរៈណាន់ វង្សមង្គល ប្រធានសមាគមធុរកិច្ចថៃនៅកម្ពុជា បានលើកឡើងនៅ​ក្នុងពិធី​ជួបជុំ​សំណេះសំណាល​ និងពិសារអាហារសាមគ្គី ជាមួយសមាជិកសមាគមថៃ ធ្វើធុរកិច្ចនៅកម្ពុជា នៅថ្ងៃទី ១៩ ខែ កក្កដា ឆ្នាំ២០២៣ នេះថា បន្ទាប់ពីស្ថានភាពនៃ វិបត្តិជំងឺកូវីដ ១៩ មានភាពល្អ​ប្រសើរ ធុរកិច្ចថៃជាច្រើន បានចូលមកសិក្សាស្វែងយល់អំពី​សក្តានុពល​ទីផ្សារ​ពាណិជ្ជកម្ម នៅ​ព្រះរាជាណាក្រកម្ពុជា​ ការស្វែងរកដៃគូរពាណិជ្ជកម្ម ​និងឱកាសវិនិយោគនានាជាដើម ខណៈក្រុមហ៊ុន​ថៃជាច្រើន​ ដែលកំពុងអាជីវកម្មនៅកម្ពុជា បានដំណើរការប្រកបដោយ​បរិយាកាសល្អប្រសើរ។លោកស្រី បានបន្តថា ស្របពេលនៅក្នុងស្ថានភាពល្អប្រសើរនេះដែរ ​ធុរកិច្ចថៃ នៅតែបន្តការជួបជុំ ពិភាក្សា ​ពិគ្រោះយោបល់រវាងគ្នាទៅវិញទៅមក ​និងក៏ការផ្លាស់ប្តូរបទពិសោធន៍ផ្សេងៗ ដើម្បី​ស្ថាបនា​លើចំណុចខ្វះខាតមួយចំនួន ​សម្រាប់ជាគន្លឹះអភិវឌ្ឍន៍ខ្លួន ឲ្យចំគោលដៅ និងឆ្លើយតប​ទៅនិងតម្រូវការទីផ្សារបច្ចុប្បន្ន ដើម្បីជំរុញការធ្វើអាជីវកម្មឲ្យកាន់តែរីកចម្រើន ជាក់ស្តែង​នាពេលនេះ គឺជាការជួបជុំលើកទី៣ ហើយ ចំពោះធុរកិច្ចថៃដែលកំពុងធ្វើអាជីវកម្ម​នៅក្នុងប្រទេសកម្ពុជា។លោកស្រី ជិរៈណាន់ វង្សមង្គល លើកឡើងបន្តថា ជុំវិញការធ្វើណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងថៃ, នៅមុនវិបត្តិនៃការរីករាលដាលជំងឺកូវីដ ១៩ ស្ថានភាពនៃការធ្វើអាជីវកម្មប្រទេសទាំងពីរ មាន​កំណើនកើនឡើងជាបន្តបន្ទាប់ ​ប៉ុន្តែនាប៉ុន្មានឆ្នាំចុងក្រោយនេះ វិបត្តិកូវីដ, រួមជាមួយសង្គ្រាមរុស្សី អ៊ុយក្រែនផងដែរនោះ ​បានធ្វើឲ្យទំហំពាណិជ្ជកម្មប្រទេសទាំងពីរ ធ្លាក់ចុះខុសពីការរំពឹងទុក ។ តាមរយៈនេះ ធុរកិច្ចថៃនូវតែបន្តខិតខំប្រឹងប្រែង ស្តារ និងអភិវឌ្ឍន៍អាជីវកម្មឲ្យកាន់តែប្រសើរ ដើម្បីជំរុញការធ្វើពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំងពីរសម្រេចបានតាមការគ្រោងទុក៕អត្ថបទ៖ សុន រ៉ាឌី

សាជីវកម្មធានាឥណទាន ផ្តល់ការធានាឥណទានដល់ អាជីវកម្មមានទឹកប្រាក់ ១៣០ លានដុល្លារ

2023/07/19 02:57:41 pm        137
ភ្នំពេញ៖ សាជីវកម្មធានាឥណទានកម្ពុជា បានផ្តល់ការធានាឥណទានទំហំទឹកប្រាក់កម្ចីប្រហាក់​ប្រហែល ១៣២ លានដុល្លារ ជូនដល់ជាង​ ១ ៥០០ ក្រុមហ៊ុន/អាជីវកម្ម ដែលគ្មានលទ្ធភាពដាក់​ទ្រព្យបញ្ចាំ ដើម្បីទទួលបាននូវកម្ចី សម្រាប់ស្តារ និងពង្រីកអាជីវកម្មក្នុង និងក្រោយដំណាក់កាល​រីករាលដាល​ជំងឺកូវីដ១៩។តាមព្រឹត្តិបត្រវឌ្ឍនភាពនៃការធានាឥទានរបស់សាជីវកម្មធានាឥណទានកម្ពុជាបង្ហាញថា មានអាជីវកម្ម សរុបចំនួន ក្រុមហ៊ុន ១ ៥៦៦ ទទួលបានការធានាឥណទានពីសារជីវកម្មធានា​ឥណទានកម្ពុជា ដែលស្មើនឹងទឹកប្រាក់ធានាសរុបចំនួនជិត ១៣២លានដុល្លារ ក្នុងនោះប្រភេទអាជីវកម្មខ្នាតមីក្រូ តូច និងមធ្យម ​មានចំនួន ១ ៤៣២ ក្រុមហ៊ុន និងអាជីវកម្មខ្នាតធំ​ចំនួន ១៣៤ ក្រុមហ៊ុន។ ទន្ទឹមនេះ ក្នុងចំណោម ក្រុមហ៊ុនអាជីវកម្មទាំងអស់ មានក្រុមហ៊ុនគ្រប់គ្រងដោយស្ត្រីចំនួន ៦៤០ ក្រុមហ៊ុន និង ក្រុមហ៊ុនប្រភេទកម្ចីមានទ្រព្យធានា ៦៤២ ក្រុមហ៊ុន និង ក្រុមហ៊ុនប្រភេទកម្ចីគ្មានទ្រព្យបញ្ចាំចំនួន ៩២៦ ក្រុមហ៊ុន។របាយការណ៍ដដែលបន្តថា គោលបំណងកម្ចីក្រោមការធានាឥទានរបស់សាជីវកម្មធានាឥណទានកម្ពុជា សម្រាប់ជាទុនបង្វិល មាន ១ ២០១ ក្រុមហ៊ុន/អាជីវកម្ម សម្រាប់វិនិយោគពង្រីកអាជីវកម្ម ៣៦០ និងពង្រីកអាជីវកម្ម គម្រោង FGS ចំនួន៥។​សូមជម្រាបថា សាជីវកម្មធានាឥណទានកម្ពុជា គឺជាស្ថាប័នធានាឥណទានដំបូងបង្អស់នៅកម្ពុជា ដែលត្រូវបានបង្កើតឡើង នៅខែសីហា ឆ្នាំ២០២០ នៅក្នុងអំឡុងពេលវិបត្តិជំងឺកូវីដ១៩ កំពុងវាយលុកយ៉ាងខ្លាំងលើកម្ពុជា ក្រោមការប្តេជ្ញាខ្ពស់របស់រាជរដ្ឋាភិបាល​ ក្នុងការដាក់ឱ្យ​ដំណើរការ​គម្រោងធានាឥណទានឱ្យបានទាន់ពេលវេលា ដើម្បីគាំទ្រដល់ការស្តារ និងការធានា​និរន្តភាព​របស់ក្រុមហ៊ុនអាជីវកម្មក្នុងស្រុក​៕អត្ថបទ៖ វណ្ណៈ

ក្រុមហ៊ុន Twitter ត្រូវបានប្តឹងម្តងទៀតជុំវិញប្រាក់សំណង និងភាពអយុត្តិធម៌ អំឡុងការកាត់បុគ្គលិក

2023/07/19 02:11:17 pm        160
អាមេរិក៖ ក្រុមហ៊ុន Twitter កាលពីថ្ងៃអង្គារបានទទួលរងដោយបណ្តឹងជាលើកទី២នៅខែនេះ ដើម្បីទាមទាថា ក្រុមហ៊ុនជាប់ជំពាក់ចំនួន៥០០លានដុល្លារក្នុងសំណងក្រោយឈប់ធ្វើការចំពោះអតីតបុគ្គលិក ជាករណីចុងក្រោយដែលមានជាបន្តបន្ទាប់ ដែលកើតឡើងពីការទទួលយករបស់លោក Elon Musk នូវក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយសង្គម។ សកម្មភាពដែលបានស្នើឡើង ត្រូវបានប្តឹងនៅតុលាការសហព័ន្ធទីក្រុង Delaware ដោយអតីតវិស្វករជាន់ខ្ពស់ក្រុមហ៊ុន Twitter លោក Chris Woodfield ដែលបានចោទប្រកាន់ថា ក្រុមហ៊ុន បានដាក់គោលដៅលើបុគ្គលិកចាស់សម្រាប់ការកាត់រំសាយ ជាការអះអាងមួយដែលពុំត្រូវបានធ្វើឡើងនៅក្នុងករណីនៅសល់ដ៏ទៃទៀតឡើយ។លោក Woodfield ដែលបានបម្រើការឲ្យក្រុមហ៊ុន Twitter នៅក្រៅទីក្រុង Seattle និយាយថា ក្រុមហ៊ុន បានប្រាប់បុគ្គលិកដដែលៗថា ពួកគេនឹងទទួលបានប្រាក់ខែ២ខែ និងប្រាក់ត្រូវបង់ដ៏ទៃទៀត ប្រសិនបើពួកគេត្រូវបានកាត់រំសាយ ប៉ុន្តែនេះ លោក និងបុគ្គលិកដ៏ទៃទៀត ពុំបានទទួកប្រាក់នោះទេ។ក្រុមហ៊ុន Twitter បានកាត់រំសាយ កម្លាំងការងាររបស់ខ្លួន ជាងពាក់កណ្តាល ជាវិធានការកាត់បន្ថយការចំណាយ បន្ទាប់ពីលោក Musk បានទទួលយកក្រុមហ៊ុនកាលពីខែតុលារ។ បណ្តឹងដូចគ្នានេះ ត្រូវបានប្តឹងកាលពីសប្តាហ៍មុន នៅក្នុងតុលាការសហព័ន្ធរដ្ឋកាលីហ្វរនីញ៉ា ដោយអះអាងថា ក្រុមហ៊ុន Twitter ជំពាក់ប្រាក់អតីតបុគ្គលិក ជាង៥០០លានដុល្លារ ក្នុងការកាត់រំសាយបុគ្គលិក។ ក្រុមហ៊ុន Twitter ពុំបានឆ្លើយតបចំពោះបណ្តឹងនោះទេ ដែលបញ្ជាក់ថាក្រុមហ៊ុន បំពានច្បាប់សហព័ន្ធ ដែលត្រូវធ្វើឲ្យស្របច្បាប់ផែនការអត្ថប្រយោជន៍របស់បុគ្គលិក ដែលពុំបានអនុវត្តតាមលក្ខខណ្ឌនៃផែនការកាត់រំសាយ ដែលបានបង្កើតឡើងមុនពេលលោក Musk ទទួលយកក្រុមហ៊ុន៕

វៀតណាមអនុម័តផែនការតម្លៃ៣១.៧ ពាន់លានដុល្លារដើម្បីពង្រីកសមត្ថភាពស្តុកប្រេង នៅឆ្នាំ២០៣០

2023/07/19 12:38:16 pm        119
វៀតណាម៖ ប្រទេសវៀតណាម បានអនុម័តផែនការមួយដើម្បីពង្រីកសមត្ថភាពស្តុកប្រេងឥន្ធនៈរបស់ខ្លួន នៅត្រឹមឆ្នាំ២០៣០ ជាមួយនឹងការវិនិយោគរហូតដល់៣១,៧ពាន់លានដុល្លារ។ យោងតាមផែនការដែលត្រូវបានចុះហត្ថលេខាដោយលោក Tran Hong Ha ( ត្រឹង ហុង ហា) ឧបនាយករដ្ឋមន្ត្រីបានឲ្យដឹងកាលពីថ្ងៃអង្គារថា ការវិនិយោគនឹងបង្កើនសមត្ថភាពស្តុកទុកប្រេងឥន្ធនៈចម្រាញ់រួច និងប្រេងឆៅរបស់ប្រទេស រហូតដល់៧៥ ទៅ៨០ថ្ងៃនៃការនាំចេញសរុប។

វិស័យមីក្រូហិរញ្ញវត្ថុ មានសុខភាពល្អប្រសើរ ទោះបីមានឥណទានមិនដំណើរការកើនឡើង

2023/07/19 11:12:41 am        155
ភ្នំពេញ៖ អ្នកជំនាញហិរញ្ញវត្ថុ មើលឃើញថា នៅក្នុងឆ្នាំ ២០២៣ នេះ ត្បិតការផ្តល់ឥណទាន ឬប្រាក់កម្ចីមិនដំណើរការ នៅក្នុងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អាចនឹងកើនឡើងក្នុងរង្វង់ប្រមាណជិត ៤ ភាគរយ វិស័យមីក្រូហិរញ្ញវត្ថុក្នុងពេលបច្ចុប្បន្ន មានសុខភាពល្អប្រសើរ។លោក សុខ វឿន ប្រធានក្រុមប្រឹក្សាភិបាលសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា លើកឡើងនៅក្នុងកិច្ច​សម្ភាសន៍ជាមួយសារព័ត៌មាន ស្តីពីកិច្ចប្រតិបត្តិការអាជីវកម្ម និងការផ្តល់ឥណទាន របស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ថា នៅក្នុងឆមាសទី១ ឆ្នាំ ២០២៣ ការផ្តល់ឥណទាន របស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុជូនអតិថិជន មា​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​នផលប័ត្រឥណទានកំណើនកើនក្នុងរង្វង់ប្រមាណ ៤ ភាគរយ បើធៀបរយៈពេលដូចគ្នា ក្នុងឆ្នាំ ២០២២។ ចំពោះការកើនឡើងនេះ បង្ហាញឲ្យឃើញថា វិស័យមីក្រូហិរញ្ញវត្ថុក្នុងពេលបច្ចុប្បន្ន មានសុខភាពល្អប្រសើរជាធម្មតា លើកិច្ចដំណើរអាជីវកម្មផ្តល់សេវាហិរញ្ញវត្ថុជាផ្លូវការជូនដល់អតិថិជន។លោក សុខ វឿន បន្តថា នៅក្នុងបំណាច់ឆ្នាំ ២០២៣ នេះវិញ បើតាមការព្យាករណ៍ អាចនៅកើនឡើងបន្តិច បន្ទួចថែមទៀត តែការកើនឡើងនោះមិនប៉ះពាល់ដល់ប្រតិបត្តិការហិរញ្ញវត្ថុ របស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុឡើយ ពោលគឺវាស្ថិតនៅឆ្ងាយ ពីបន្ទាប់ក្រហមដែលត្រូវប្រកាសអាសន្ន។យោងតាមរបាយការណ៍ប្រចាំឆមាសទី ១ និងទិសដៅឆមាសទី ២ ឆ្នាំ ២០២២ របស់ធនាគារជាតិ​នៃកម្ពុជា ក្នុងនោះ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនៅកម្ពុជា បានផ្តល់ប្រាក់កម្ចីឥណទាន ក្នុងរង្វង់ ៨,៨ ពាន់លានដុល្លារ មានអតិថិជន ១,៩ លានគណនី។ ចំណែកនៅក្នុងឆមាសទី ១ ឆ្នាំ ២០២៣ នេះ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ បានផ្តល់ឥណទាន មានកំណើនកើនឡើងក្នុងរង្វង់ប្រមាណ ១ ៥០០ លានដុល្លារអាមេរិក បើធៀបរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២២ ៕អត្ថបទ៖ សុន រ៉ាឌី

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

កោះ Lanzarote របស់អេស្ប៉ាញ ត្រូវបានជន់លិច ក្រោយមានភ្លៀងធ្លាក់ខ្លាំង
04/13/2025 04:04 PM
ក្រុមស្ម័គ្រចិត្តនាំគ្នាពន្លត់អណ្ដាតភ្លើង ខណៈចំហេះព្រៃរាលដាល នៅរដ្ឋ Oaxaca ភាគខាងត្បូងម៉ិកស៊ិក
04/13/2025 04:04 PM
មនុស្សរាប់ពាន់នាក់ ជួបជុំគ្នា ដើម្បីបង្ហាញការគាំទ្រដល់រដ្ឋាភិបាល នៅស៊ែប៊ី
04/13/2025 04:04 PM
ក្រុមគ្រូពេទ្យ៖ មីស៊ីលរបស់អ៊ីស្រាអែល ធ្លាក់ត្រូវមន្ទីរពេទ្យ នៅហ្កាហ្សា ដោយបង្ខំឲ្យអ្នកជំងឺជម្លៀសចេញ
04/13/2025 03:04 PM
សារព័ត៌មាន៖ អាវុធផ្គត់ផ្គង់ដោយអាល្លឺម៉ង់ដល់អ៊ុយក្រែន មានបញ្ហាបច្ចេកទេស
04/13/2025 03:04 PM
សារព័ត៌មាន Xinhua ៖ លោក ស៊ី សន្យាចំពោះមេដឹកនាំឥណ្ឌូនេស៊ីថា នឹងពង្រឹងភាពជាដៃគូឲ្យកាន់តែស៊ីជម្រៅ
04/13/2025 02:04 PM
ប្រធានាធិបតីធ្លាក់ពីតំណែងកូរ៉េខាងត្បូង នឹងប្រឈមជាមួយការជំនុំជម្រះ ក្នុងសំណុំរឿងច្បាប់អាជ្ញាសឹក
04/13/2025 02:04 PM
នាយកដ្ឋានឧតុនិយម៖ រញ្ជួយដីកម្រិត ៥,៩រ៉ិចទ័រ កើតមាននៅសហភាពមីយ៉ាន់ម៉ា
04/13/2025 02:04 PM
ឯកឧត្តម ហ៊ុន ម៉ានី ចុះពិនិត្យការហាត់សមសិល្បៈ និងពិនិត្យវឌ្ឍនភាពនៃការរៀបចំកម្មវិធីរបាំបុរាណ ប្រពៃណី និងប្រជាប្រិយ
04/13/2025 01:04 PM
ខេត្តកំពង់ឆ្នាំង ត្រៀមកម្លាំងប្រមាណជាង ៩ពាន់នាក់ ដើម្បីការពារសន្តិសុខសុវត្ថិភាព​ជូនប្រជាពលរដ្ឋបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ
04/13/2025 01:04 PM