ចិនសន្យានាំចូលកសិផលដែលមានគុណភាពពីកម្ពុជា និងជំរុញអ្នកវិនិយោគបន្ថែម
កម្ពុជា-ចិនចុះកិច្ចព្រមព្រៀង និងកិច្ចសន្យាចំនួន ៥ ច្បាប់ សម្រាប់គម្រោងព្រែកជីកហ្វូណនតេជោ
ឯកអគ្គរាជទូតថៃ៖ កម្ពុជា-ថៃនៅមានវិស័យសក្ដានុពលច្រើន ដើម្បីជាផលប្រយោជន៍ប្រទេសទាំងពីរ
ក្រុមហ៊ុនថ្មីចំនួន៦ថែមទៀត នឹងចុះបញ្ជីមូលបត្រនៅផ្សារមូលបត្រកម្ពុជាក្នុងឆ្នាំ២០២៥នេះ

សេដ្ឋកិច្ច និង កសិកម្ម

នាយកប្រតិបត្តិក្រុមហ៊ុនតេស្លាលោក Musk ជួបជាមួយនាយករដ្ឋមន្ត្រីឥណ្ឌាលោក Modi នៅទីក្រុងញូវយ៉ក

2023/06/21 02:19:24 pm        112
អាមេរិក៖ នាយកប្រតិបត្តិរបស់ក្រុមហ៊ុនផលិតរថយន្ត តេស្លា លោក Elon Musk បាននិយាយថា នាយករដ្ឋមន្ត្រីឥណ្ឌាលោក Narendra Modi កំពុងជំរុញក្រុមហ៊ុនផលិតរថយន្តឱ្យធ្វើ "ការវិនិយោគដ៏ធំ" នៅក្នុងប្រទេសឥណ្ឌា នេះជាការអត្ថាធិប្បាយមួយដែលបានធ្វើឡើងបន្ទាប់ពីភាគីទាំងពីរបានជួបគ្នាកាលពីថ្ងៃអង្គារ (២០ មិថុនា) នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក។មេដឹកនាំឥណ្ឌាកំពុងបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅសហរដ្ឋអាមេរិកដើម្បីជំរុញទំនាក់ទំនងរវាងប្រទេសទាំងពីរ។ការិយាល័យនាយករដ្ឋមន្ត្រីឥណ្ឌាបាននិយាយនៅក្នុងបណ្ដាញសង្គម Tweeter ថា "ការពិភាក្សាបានផ្តោតសំខាន់ជុំវិញប្រធានបទការអនុវត្តកំណែទម្រង់សេដ្ឋកិច្ចក្នុងគោលបំណងធ្វើឱ្យប្រសើរឡើងនូវបរិយាកាសធុរកិច្ច និងលើកកម្ពស់ការរំពឹងទុកនៃការវិនិយោគនៅក្នុងប្រទេសឥណ្ឌា" ។ក្រុមនាយកប្រតិបត្តិរបស់ក្រុមហ៊ុនតេស្លា បានទៅទស្សនកិច្ចនៅប្រទេសឥណ្ឌា ហើយបានពិភាក្សាជាមួយក្រុមការងារផ្នែកការិយាល័យធិបតេយ្យ និងរដ្ឋមន្ត្រីឥណ្ឌាកាលពីខែមុនស្តីពីការបង្កើតមូលដ្ឋានផលិតកម្មសម្រាប់រថយន្ត និងកន្លែងសាកថ្មរថយន្តអគ្គិសនីនៅក្នុងប្រទេសឥណ្ឌា៕

ក្រសួងសេដ្ឋកិច្ច គ្រោងដាក់ឱ្យដំណើរការប្រព័ន្ធចុះបញ្ជីអាជីវកម្មតាមថ្នាក់បច្ចេកវិទ្យា ដំណាក់កាលទី៣

2023/06/20 03:53:56 pm        68
ភ្នំពេញ៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ គ្រោងដាក់ឱ្យដំណើរការប្រព័ន្ធបចុះបញ្ជីអាជីវកម្មតាមថ្នាក់បច្ចេកវិទ្យា ដំណាក់កាលទី៣ នៅថ្ងៃទី២២ ខែមិថុនា​ ដោយគ្របដណ្តប់ដល់ការផ្តល់អាជ្ញាបណ្ណ វិញ្ញាបនបត្រ លិខិតអនុញ្ញាតជំនាញ និងឯកសារពាក់ព័ន្ធផ្សេងទៀត ពីក្រសួងស្ថាប័នចំនួន១២។ការដាក់ដំណើរការប្រព័ន្ធបចុះបញ្ជីអាជីវកម្មតាមថ្នាក់បច្ចេកវិទ្យា ដំណាក់កាលទី៣ គឺបន្ទាប់​ពីប្រព័ន្ធនេះ បានដាក់ឱ្យដំណើរការប្រកបដោយជោគជ័យ ចំនួនពីរដំណាក់កាលរួច​មកហើយ ចាប់តាំងពីខែមិថុនា​ឆ្នាំ២០២០​។ក្នុងសេចក្តីប្រកាសព័ត៌មាន ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានលើកឡើងថា ប្រព័ន្ធចុះបញ្ជី​អាជីវកម្មតាម​ថ្នាលបច្ចេកវិទ្យាព័ត៌មាន ត្រូវបានអភិវឌ្ឍន៍​ឡើងក្នុងគោលបំណងលើស្ទួយ​បរិយាកាសធុរកិច្ច និងទាក់ទាញធុរជនបរទេសមកវិនិយោគនៅកម្ពុជា​។ដំណាក់កាលទី១ គឺជាការចុះបញ្ជីអាជីវកម្មជាខ្សែច្រវ៉ាក់ ដោយបូកបញ្ចូលការចុះបញ្ជីពាណិជ្ជកម្ម​នៅក្រសួងពាណិជ្ជកម្ម ការចុះបញ្ជីពន្ធដារនៅអគ្គនាយកដ្ឋានពន្ធដារ និងការផ្តល់សេចក្តីជូនដំណឹង​បើកសហគ្រាសនៅក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ ​រីឯដំណាក់កាលទីពីរ ត្រូវបាន​ដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២១ ដោយផ្តោតលើការផ្តល់អាជ្ញាបណ្ណ វិញ្ញាបនបត្រ ​លិខិតអនុញ្ញាតជំនាញ ពីក្រសួង​ ស្ថាប័នចំនួន៤ ដូចជា ក្រសួងឧស្សាហកម្ម​ វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍​ ក្រសួងទេសចរណ៍ និងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍​ និងនិយតករអាជីវកម្មអចលនទ្រព្យ និងបញ្ចាំ នៃអាជ្ញាធរសេវាហិរញ្ញវត្ថុ​មិនមែនធនាគារ។ សូមបញ្ជាក់ថា​ ប្រព័ន្ធចុះបញ្ជីអាជីវកម្ម តាមថ្នាលបច្ចេកវិទ្យាព័ត៌មាន ​ដំណាក់កាលទី១ បាន​ចុះបញ្ជីស្ថាពរ ដល់ក្រុមហ៊ុន ចំនួនជាង ២.៦ម៉ឺនក្រុមហ៊ុន ​ដែលមានទុនវិនិយោគសរុបជាង ៧.៧ពាន់លានដុល្លារ ​គិតត្រឹមថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៣​។ដោយឡែក ប្រព័ន្ធចុះបញ្ជីអាជីវកម្ម តាមថ្នាលបច្ចេកវិទ្យាព័ត៌មាន ​ដំណាក់កាលទី២ ទទួល​បានពាក្យស្នើសុំអនុម័ត​ ចំនួនជាង ៦០០ក្រុមហ៊ុន​ គិតត្រឹមថ្ងៃទី១៤ ខែមិថុនា​ឆ្នាំ២០២៣៕ អត្ថបទ វណ្ណៈ 

ក្រុមហ៊ុនផលិតចំណីអាហារអូស្ត្រាលី ចង់នាំចេញផ្លែឈើពីប្រទេសកម្ពុជា

2023/06/20 03:38:38 pm        237
ភ្នំពេញ៖ ក្រុមហ៊ុន SPC Global ដែលជាអាជីវកម្មកសិឧស្សាហកម្មដ៏ល្បីល្បាញរបស់អូស្ត្រាលី បានធ្វើទស្សនកិច្ចស្វែងយល់ពីសក្តានុពលសក្តានុពលកសិផល ជាពិសេសផ្លែឈើ ដោយបានបង្ហាញផែនការចង់នាំចេញផ្លែឈើពីប្រទេសកម្ពុជា ទៅកាន់ប្រទេសអូស្រ្តាលី។ក្រោមការ​សម្របសម្រួល​របស់ស្ថានទូតអូស្រ្តាលីប្រចាំនៅកម្ពុជា​ ក្រុមហ៊ុន បានមកធ្វើទស្សនកិច្ច​នៅខេត្តកំពង់ស្ពឺ និងរាជធានីភ្នំពេញ ចាប់ពីថ្ងៃទី ១៤-១៦ ខែមិថុនា ​ដើម្បីស្វែងយល់ពីការវិនិយោគ និងសក្តានុពលពាណិជ្ជកម្មនៅកម្ពុជា។ក្នុងដំណើរ​ទស្សនកិច្ច​រយៈពេល​ពីរ​ថ្ងៃ​កន្លះ​នេះ ​ក្រុមហ៊ុន SPC Global បានធ្វើ​ដំណើរ​ទៅ​ទស្សនកិច្ចនៅ រោងចក្រ​ផលិតកម្មចំណីអាហារ​គីរីរម្យ នៅ​ក្នុង​ខេត្ត​កំពង់ស្ពឺ និង​ក្រុមហ៊ុនលីលី នៅក្នុង​រាជធានី​ភ្នំពេញ។ ​តំណាងក្រុមហ៊ុន SPC Global ទាំងពីរអ្នកនេះ ក៏បានជួបជាមួយ​ម្ចាស់​អាជីវកម្មកសិឧស្សាហកម្មធំៗ ​ចំនួនបួនផងដែរ ដែលមាន ក្រុមហ៊ុន Navita Food Production ក្រុមហ៊ុន Misota Food Cambodia ក្រុមហ៊ុន SHE Agrocam និង ក្រុមហ៊ុន Royal Trust។ លោក Rifai បាន​មានប្រសាសន៍ថា ​កម្ពុជា​ជា​ប្រទេស​ដ៏ល្អ​មួយ​សម្រាប់​ ​ក្នុង​ការ​ស្វែង​រក​ឱកាសថ្មីៗ​ផ្នែកកសិកម្ម ជាពិសេស​បន្លែ និង​ផ្លែឈើ ​ដែល​មិន​មានការដាំដុះ ឬ​បច្ចុប្បន្ន​នេះមិន​មាន​វត្តមាននៅក្នុង​ប្រទេស​អូស្ត្រាលី។ លោកបន្តថា៖ "វិស័យកសិ-ចំណីអាហារ ​គឺជាវិស័យផ្តោតសំខាន់​មួយ​របស់កម្ពុជា ហើយអូស្ត្រាលី​ក៏កំពុងគាំទ្រការអភិវឌ្ឍរបស់កម្ពុជាលើវិស័យនេះដែរ។ ​យើងសូមអរគុណចំពោះ កម្មវិធី CAPRED ដែលបានណែនាំ​ឱកាសនេះ​មកកាន់ក្រុមហ៊ុនរបស់យើង ហើយយើងកំពុងបន្តការពិភាក្សាជាមួយ​នឹងក្រុមហ៊ុនមួយចំនួនដែលយើងបានជួប”។ ក្រុមហ៊ុន SPC Global ដែលមានមូលដ្ឋាននៅទីក្រុងវីកតូរៀ ​ប្រទេសអូស្ត្រាលី មានបទពិសោធន៍​ជាងមួយសតវត្សហើយ ក្នុងការកែច្នៃ និងវេចខ្ចប់ផលិតផលផ្លែឈើ និងបន្លែ។ ក្រុមហ៊ុននេះ​ ទិញផលិតផលមួយចំនួនពីបណ្តា​ប្រទេស​នៅក្នុងតំបន់អាស៊ី ​ហើយក៏​ចាប់​អារម្មណ៍​ចង់​ពង្រីកការ វិនិយោគ​របស់​ខ្លួន​ដោយ​ការនាំចេញពី​កម្ពុជា ​នូវ​ផលិត​ផល​ដូច​ជា ​ស្វាយ សាវម៉ាវ មៀន និង​ស្រកានាគ។ ក្នុងអំឡុងពេលទស្សនកិច្ចនៅកម្ពុជា តំណាងក្រុមហ៊ុន SPC Global ក៏មានឱកាសជួប​ជាមួយ​មន្ត្រីសំខាន់ៗ មកពី ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងពាណិជ្ជកម្ម សភាពាណិជ្ជកម្មកម្ពុជា និងទីភ្នាក់ងារវិនិយោគនៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ផងដែរ។ ប្រទេសកម្ពុជាមានសមត្ថភាពខ្ពស់លើកសិផល​ដែលមានតម្លៃខ្ពស់​ រួមមាន ស្វាយ ចេក ស្វាយចន្ទី ដំឡូងជ្វា ល្ង ម្ទេស​ និងម្រេចកំពត ដ៏ល្បីល្បាញលើពិភពលោក៕ អត្ថបទ៖ វណ្ណៈ ​

ធនាគារជាតិនៃកម្ពុជា ជំរុញការចាយប្រាក់រៀល តាមរយៈប្រព័ន្ធបាគងជាមួយវៀតណាម និងឡាវ

2023/06/20 02:36:40 pm        211
ភ្នំពេញ៖ ធនាគារជាតិនៃកម្ពុជា នឹងដាក់ដំណើរការនូវការទូទាត់ឆ្លងដែនជាមួយប្រទេសវៀតណាម និងប្រទេសឡាវ តាមរយៈប្រព័ន្ធបាគង ដើម្បីជំរុញការប្រើប្រាស់ប្រាក់រៀល ឱ្យកាន់តែមានទំហំច្រើននៅក្នុងចរន្តសេដ្ឋកិច្ច។លោកជំទាវ ជា សិរី ទេសាភិបាលរងធនាគារនៃកម្ពុជា មានប្រសាសន៍ថា ការគ្រោងពង្រីក​ប្រព័ន្ធទូទាត់​ឆ្លងដែនជាមួយប្រទេសឡាវ និងវៀតណាម គឺ​បន្ទាប់ពីកម្ពុជាទទួល​បានជោគជ័យ​នូវការទូទាត់ឆ្លងដែនជាមួយប្រទេសថៃ។បច្ចុប្បន្ន ប្រព័ន្ធបាគង (Bakong)របស់ធនាគារជាតិនៃកម្ពុជា ​បានអនុញ្ញាតឱ្យ​ពលរដ្ឋផ្ទេរប្រាក់ទៅ​កាន់​ធនាគារបានទាំងអស់នៅកម្ពុជាដោយងាយស្រួល​ និងរហ័ស។ ជាពិសេសពលរដ្ឋដែលប្រើប្រព័ន្ធនេះ​ គឺអាចចាយវាយប្រាក់រៀលនៅក្នុងប្រទេសថៃ បានថែមទៀត​​ តាមរយៈការស្កេន QR Code​ ។កម្ពុជា​ និងថៃ ​ដាក់ឲ្យប្រើប្រាស់​នូវ​ប្រព័ន្ធប្រតិបត្តិការទូទាត់ឆ្លងដែន ​តាមរយៈការស្កេន QR Code បានជាងរយៈពេល៣ឆ្នាំហើយ ​ពោលចាប់ពីខែកុម្ភៈ ​ឆ្នាំ២០២០ មក។​​ គិតត្រឹមដើមខែមិថុនា ឆ្នាំ២០២៣ ​ការទូទាត់ឆ្លងដែនរវាងកម្ពុជា​-ថៃ​ គឺ​សម្រេចបានទឹកប្រាក់ជាង ៣០០០លានរៀល៕ ​​អត្ថបទ៖ វណ្ណៈ 

រាជរដ្ឋាភិបាល បោះផ្សាយលក់មូលបត្រជាង ២៤លានដុល្លារ ក្នុងត្រីមាសទី១ ឆ្នាំ២០២៣

2023/06/19 01:17:48 pm        71
ភ្នំពេញ៖ រាជរដ្ឋាភិបាលបានបោះផ្សាយលក់មូលបត្រ សរុបចំនួន ១០០ លានដុល្លារ រៀល ត្រូវនឹងប្រមាណជាង ២៤ លានដុយល្លារ ក្នុងត្រីមាសទី១ឆ្នាំ២០២៣នេះ។របាយការណ៍របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ​បានបង្ហាញថា ​នៅក្នុងត្រីមាសទី១ រាជរដ្ឋាភិបាល បានបោះផ្សាយលក់មូលបត្ររដ្ឋ សរុបចំនួន ២៤,៦៧ លានដុល្លារ ​ត្រូវនឹងប្រមាណ ១២,៣ ភាគរយ នៃទំហំសរុបដែលច្បាប់អនុញ្ញាត ​ដែលមាន ៨១៣ ប៊ីលានដុល្លារ ដើម្បីធ្វើហិរញ្ញប្បទានគាំទ្រ​គម្រោង​វិនិយោគសាធារណៈ ​សំដៅលើកស្ទួយកំណើន ​និងផលិតភាពសេដ្ឋកិច្ច។រដ្ឋាភិបាល បានសម្រេចបោះលក់បណ្ណបំណុលរដ្ឋ ​ចាប់តាំងពីអំឡុងខែកញ្ញា ​ឆ្នាំ២០២២មក តាមរយៈធនគារជាតិនៃកម្ពុជា។ ទន្ទឹមនឹងនេះ រាជរដ្ឋាភិបាលក៏នឹងបន្ថែមទីផ្សារដាក់លក់មូលបត្រតាមយន្តការថ្មីមួយទៀត របស់ ក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា ក្នុងឆ្នាំ២០២៣នេះ។រដ្ឋាភិបាល គ្រោងបោះលក់បណ្ណបំណុលក្នុងទំហំទឹកប្រាក់ ៨១៣ ០០០លានរៀល (ប្រមាណ២០០លានដុល្លារ) ​សម្រាប់ឆ្នាំ២០២៣។ ការបោះលក់បណ្ណបំណុលនេះ គឺដើម្បីកៀរទុនពីវិនិយោគិនក្នុងស្រុកមកបំពេញចំណាយប្រចាំឆ្នាំដែលមានដល់៣៩,២ទ្រីលានរៀល(ប្រមាណ៩,៦ពាន់លានដុល្លារ)។ នេះបើតាមយោង ច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រង ឆ្នាំ២០២៣។ការសម្រេចបោះលក់មូលបត្ររដ្ឋនេះ មិនត្រឹមដើម្បីបំពេញការចំណាយប្រចាំឆ្នាំរបស់រដ្ឋាភិបាល​ប៉ុណ្ណោះទេ​ តែវាគឺជាចូលរួមក្នុងការលើកស្ទួយវិស័យមូលបត្រកម្ពុជា ហើយនេះ ជាឆ្នាំទីពីរនៃការ​បោះផ្សាយ​មូលបត្ររដ្ឋ។ឆ្នាំ២០២២ រដ្ឋាភិបាលសម្រេចបោះលក់បណ្ណបំណុលជាលើកដំបូងក្នុងទំហំ៣០០លានដុល្លារ។សម្រាប់ឆ្នាំ២០២២ រដ្ឋគ្រោងបណ្ណបំណុលក្នុងទំហំ៣០០លានដុល្លារ ជាមួយនឹងគូប៉ុង (អត្រាការប្រាក់)​ ខ្ពស់បំផុត២.២ភាគរយ ។​ប៉ុន្តែដំណើរការនៃការបោះផ្សាយនេះហាក់មិនសូវ​រលូនឡើយ ​ព្រោះតែរងឥទ្ធិពលពីសង្គ្រាមនៅអ៊ុយក្រែន ជាពិសេសការដំឡើងអត្រាការ​ប្រាក់​គោលរបស់ធនាគារដោយផ្តើមចេញពីសហរដ្ឋអាម៉េរិក និងអឺរ៉ុប ដែលជះឥទ្ធិពលខ្លាំងលើវិស័យ​មូលបត្ររដ្ឋនៅកម្ពុជា ​ក៏ដូចនៅប្រទេសផ្សេងៗក្នុងពិភពលោក៕ អត្ថបទ៖ វណ្ណៈ​

ប្រជាសហគមន៍ទេសចរណ៍អរគុណរាជរដ្ឋាភិបាល ដែលជួយស្ថាបនាផ្លូវ ជំរុញកំណើនសេដ្ឋកិច្ចសហគមន៍

2023/06/19 12:53:12 pm        109
ភ្នំពេញ៖ បណ្តាប្រជាសហគមទេសចរណ៍ មកតាមបណ្តាខេត្តនានា បាននាំគ្នាថ្លែងអំណរគុណ​រាជរដ្ឋាភិបាល ដែលបានស្ថាបនាផ្លូវថ្នល់ស្អាតខ្វាត់ខ្វែង និងចូលទៅដល់សហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍ ទាក់ទាញភ្ញៀវទេសចរជាតិអន្តរជាតិ​អញ្ជើញទស្សនាកម្សាន្ត និង​ការជំរុញកំណើន​សេដ្ឋកិច្ចប្រជាពលរដ្ឋក្នុងសហគមន៍។នៅក្រោយពិធីបិទសន្និបាតសហគមន៍ទេសចរណ៍របស់សមាគមន៍បណ្តាញប្រជាជនកម្ពុជា ថ្ងៃទី១៩ ខែមិថុនានេះ បណ្តាប្រជាសហគមន៍ទេសចរណ៍មកពីខេត្តតាកែវ កំពត កោះកុង និងខេត្តបាត់ដំបង ជាដើម បានថ្លែងដូចគ្នាថា បច្ចុប្បន្ន រាជរដ្ឋាភិបាលបានខិតខំស្ថាបនាផ្លូវស្អាត​ខ្វាត់ខ្វែង ពី​រាជធានី​ភ្នំពេញឆ្ពោះទៅកាន់បណ្តាសហគមន៍ទេសចរណ៍នានាទូទាំងប្រទេស បានធ្វើឲ្យសហគមន៍​ទាំងអស់នោះទទួលបានភ្ញៀវទេសចរជាតិអន្តរជាតិទៅទស្សនាជា​ហូរហែ ជំរុញកំណើន​សេដ្ឋកិច្ច​សហគមន៍ ហើយធានាការអភិរក្សធនធានធម្មជាតិ ​ការពារសត្វព្រៃ ព្រៃឈើទុកជូនភ្ញៀវ​ទៅទស្សនា។ឯកឧត្តម នី ផល្លី រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាប្រធានក្រុមប្រឹក្សាភិបាលសមាគមន៍​បណ្តាញ​ប្រជាជនកម្ពុជា ថ្លែងថា ​បច្ចុប្បន្ន ​បណ្តាសហគមន៍ទេសចរណ៍ និង​អេកូទេសចរណ៍​មួយចំនួនធំ ​គឺមានផ្លូវថ្នល់ស្អាត ​ហើយអាចនាំទេសចរជាតិអន្តរជាតិអញ្ជើញ​ទស្សនាងាយស្រួល ហើយ​បច្ចុប្បន្នសមាគមបណ្តាញប្រជាជន​កម្ពុជា ​កំពុងជំរុញឲ្យសហគមន៍នាំគ្នារៀបចំ​សេវា​ទេសចរណ៍ល្អ ដើម្បីទាក់ទាញអញ្ជើញទស្សនាកាន់តែច្រើន។ឯកឧត្តម បញ្ជាក់ថា នៅពេលបច្ចុប្បន្ននេះ ​ទូទាំង​ប្រទេសមានរាជរដ្ឋាភិបាលបានផ្តល់​ច្បាប់​អនុញ្ញាត​ត្រឹមត្រូវបង្កើតសហគមមានប្រមាណជាង ​២៣០០សហគមន៍ ​ក្នុងនោះ ​មាន​សហគមន៍​ប្រមាណតែ ជាង ១២៥ប៉ុណ្ណោះ​ ដែលមានសកម្មភាពទេសចរណ៍ ​និងមានការផ្តល់​សេវា​ល្អជូនភ្ញៀវទេសចរ​ទៅ​ទស្សនាកំសាន្ត៕អត្ថបទ៖ ស៊ុម សុខជា

ស្ករត្នោតកំពង់ស្ពឺប្រមូលបានទិន្នផលសរុបបានជាង ១២០ តោន ក្នុងឆ្នាំនេះ

2023/06/19 12:41:14 pm        379
កំពង់ស្ពឺ៖ ស្ករត្នោតកំពង់ស្ពឺ ក្នុងឆ្នាំ២០២៣នេះ ប្រមូលបានទិន្នផលសរុបបានជាង ១២០តោន ជាមួយនឹងតម្លៃល្អប្រសើរជាងឆ្នាំមុន ធ្វើឲ្យផលិតស្ករត្នោតសប្បាយចិត្ត ។លោក សំ សារឿន ប្រធានសមាគមលើកកម្ពស់ស្ករត្នោតកំពង់ស្ពឺ បានថ្លែងលើកឡើងថា ជុំវិញការ​ផលិតស្ករត្នោត ក្នុងឆ្នាំ ២០២៣ នេះ មានការធ្លាក់ចុះ បន្តិចបន្តួច គឺបណ្តាលមកពីកត្តាមួយ​ចំនួន​ដូចជា ការប្រែប្រួលអាកាសធាតុ ដែលនៅក្នុងរដូវប្រាំងឆ្នាំនេះ​មានសភាពក្តៅខ្លាំង​ និងម្យ៉ាង ទៀតប្រជាកសិករខ្វះកំលាំងឡើងត្នោត​ និងមានបញ្ហាផ្សេងៗមួយចំនួនទៀតផងដែរ ដែលធ្វើឲ្យ​ការប្រមូល​ផលឆ្នាំ ២០២៣នេះ បើធៀប ទៅនិងឆ្នាំ ២០២២ បានធ្លាក់ចុះក្នុងរង្វង់ប្រមាណជាប់ ៣០ តោន បើតាមទិន្នន័យបូកសរុបចុងក្រោយ។លោក សំ សារឿន បន្តថា ទោះបីឆ្នាំនេះកសិករប្រមូលបានទិន្នផលទាបជាងឆ្នាំកន្លងមក ប៉ុន្តែថ្លៃ​នៃការលក់ចេញវិញ មានតម្លៃល្អប្រសើរជាងឆ្នាំមុន ​ដោយក្នុងមួយគីឡូក្រាម ​លក់បានក្នុងរង្វង់ជាង ៧ ពាន់រៀល ខណៈឆ្នាំកន្លងមក មានតម្លៃក្រោម ៧ ពាន់រៀល ក្នុងមួយគីឡូ, តែមិនទាន់ដល់​កម្រិតដែលប្រជាពលរដ្ឋចង់បាននៅឡើយ ព្រោះថ្លៃដើមនៃការផលិត សព្វថ្ងៃនេះមានតម្លៃខ្ពស់។ សម្រាប់ការនាំចេញស្ករត្នោតវិញឧកញ៉ាឱសថបណ្ឌិត ហៃ លីអ៊ាង នាយកក្រុមហ៊ុនខនហ្វីរេល ដែលនាំចេញផលិតស្ករត្នោតទៅក្រៅប្រទេស លើកឡើងថា ​ខនហ្វីរេលបានសហការជាមួយ សមាគមលើកកម្ពស់ស្ករត្នោតកំពង់ស្ពឺ ចាប់តាំងពីឆ្នាំ ២០០១ មកម្ល៉េះ ខណៈពេលនោះស្ករត្នោត​មាន​តម្លៃត្រឹម ៥០០ រៀល ក្នុង មួយគីឡូក្រាម ប៉ុន្តែដោយសារការខិតខំ​ប្រឹងប្រែងក្នុងស្វែងរក​ទីផ្សារនាំចេញ ស្ករត្នោតកំពង់ស្ពឺត្រូវបានបរទេសចាប់អារម្មណ៍ជាបន្តបន្ទាប់ មកដល់បច្ចុប្បន្ន​បានធ្វើឲ្យតម្លៃស្ករត្នោតហក់ឡើងជិត១ម៉ឺនរៀល ក្នុងមួយគីឡូក្រាម។បច្ចុប្បន្នសមាគមមានដៃគូរប្រមូលទិញស្ករត្នោតជាច្រើន និងមានក្រុមហ៊ុននាំចេញទៅកាន់​ទីផ្សារ​ក្រៅប្រទេសជាង ១០ ក្រុមហ៊ុន​ ក្នុងនោះភាគច្រើនការនាំចេញស្ករសាច់ ​និងស្ករម៉្សៅម៉ត់។ ជុំវិញការនាំចេញនេះដែរ​ ក្រុមហ៊ុនខនហ្វីរេល ​បានប្រមូលទិញច្រើនជាងគេនៅក្នុងមួយឆ្នាំៗ ដែលកត្តាទាំងនេះ​បានបង្ហាញនូវការចូលរួមគាំទ្រ ​ដល់សហគមន៍មូលដ្ឋាន ដើម្បីលើកកម្ពស់​កសិករអ្នកផលិតស្ករត្នោតខេត្តកំពង់ស្ពឺ ​មានលទ្ធភាព ​និងជីវភាពកាន់តែប្រសើរ៕អត្ថបទ៖ សុន រ៉ាឌី

លោក Powell៖ ភាគហ៊ុនអាស៊ី ផ្អាកសន្ទុះកើនឡើងដោយកំពុងសំឡឹងមើលការជំរុញរបស់ចិន

2023/06/19 11:50:35 am        103
ចិន៖ ភាគហ៊ុនអាស៊ី បានចាប់ផ្តើមយ៉ាងប្រុងប្រយ័ត្ននៅថ្ងៃចន្ទនេះ បន្ទាប់ពីដំណើរការប្រចាំសប្តាហ៍ដ៏ល្អបំផុតរបស់ខ្លួនក្នុងរយៈពេល ៥ ខែ មកនេះ ខណៈក្រុមវិនិយោគិន បានសំឡឹងឆ្ពោះទៅរកការសម្រេចចិត្តលើ អត្រាការប្រាក់របស់ប្រទេសចិន និងការផ្តល់ភស្តុតាងរបស់ប្រធានធនាគារកណ្តាលសហរដ្ឋអាមេរិក លោក Jerome Powell សម្រាប់តម្រុយនៅលើផ្លូវបន្តទៅខាងមុខ។ទាំងតារាងសន្ទស្សន៍ភាគភាគហ៊ុនរបស់ ក្រុមហ៊ុន S&P 500 ទាំងក្រុមហ៊ុន Nasdaq ភាគច្រើនបានធ្លាក់ចុះបន្ទាប់ពីការការកើនឡើងរបស់ Wall Street ដែលបានជួបឧបសគ្គខ្លះ កាលពីថ្ងៃសុក្រ។ សាច់ប្រាក់របស់រតនាគារសហរដ្ឋអាមេរិក មិនត្រូវបានជួញដូរដោយសារថ្ងៃឈប់សម្រាកទីវាបញ្ចប់របបទាសភាព១៩មិថុនា ខណៈភាគហ៊ុននានា មានស្ថិរភាពច្រើន។នៅតំបន់អាស៊ី ភាគហ៊ុនរបស់ក្រុមហ៊ុន Nikkei (.N225) របស់ប្រទេសជប៉ុន បានធ្លាក់ចុះ ០,៤% ដោយបានឡើងដល់កំពូលរយៈពេល ៣ ទសវត្សរ៍កាលពីថ្ងៃសុក្រ ដែលត្រូវបានជំរុញដោយធនាគារកណ្តាលជប៉ុន (BOJ) ដែលទុកឱ្យការកំណត់គោលនយោបាយបន្ធូរបន្ថយរូបិយវត្ថុ រក្សាទុកដដែលមិនប្រែប្រួល ដែលបានបណ្តាលឲ្យប្រាក់យ៉េនធ្លាក់ចុះ៧ខែ ទល់នឹងប្រាក់ដុល្លារអាមេរិក។ តារាងសន្ទស្សន៍នៃភាគហ៊ុនអាស៊ី-ប៉ាស៊ីហ្វិកដ៏ទូលំទូលាយបំផុតរបស់ ក្រុមហ៊ុន MSCI នៅខាងក្រៅប្រទេសជប៉ុន បានធ្លាក់ចុះ ០,៦% បន្ទាប់ពីឡើងដល់កម្រិតខ្ពស់រយៈពេល ៤ ខែកាលពីថ្ងៃសុក្រ និងបានបញ្ចប់ការកើនឡើង ៣% ប្រចាំសប្តាហ៍ ជាតម្លៃល្អបំផុតចាប់តាំងពីខែមករា។ ភាគហ៊ុនបន្ទះឈីបពណ៌ខៀវរបស់ចិន (.CSI300) បានធ្លាក់ចុះ ០,៥% ខណៈសន្ទស្សន៍ Hang Seng (.HSI) របស់ក្រុងហុងកុងបានធ្លាក់ចុះ ០,៦% ។នៅក្នុងប្រទេសចិន ក្តីសង្ឃឹមសម្រាប់ការជំរុញខ្លាំងបន្ថែមទៀតកំពុងកើនឡើងបន្ទាប់ពីគណៈរដ្ឋមន្ត្រីបានជួបប្រជុំគ្នាកាលពីថ្ងៃសុក្រដើម្បីពិភាក្សាអំពីវិធានការជំរុញកំណើនសេដ្ឋកិច្ច ប៉ុន្តែក្តីបារម្ភនានានៅតែមានថាតើ ពួកគេនឹងចាត់វិធានការគ្រប់គ្រាន់ដើម្បីស្តារសេដ្ឋកិច្ចដែលកំពុងធ្លាក់ចុះដែរឬទេ៕

អគ្គនាយកដ្ឋានពន្ធដារប្រមូលចំណូលបានជាង១ ៨២៦ លានដុល្លារ ក្នុងរយៈពេល៥ខែ

2023/06/16 02:43:44 pm        194
ភ្នំពេញ៖ អគ្គនាយកដ្ឋានពន្ធដារ ប្រមូលចំណូលពន្ធ-អាករគ្រប់ប្រភេទ ក្នុងរយៈពេល៥ខែ ឆ្នាំ២០២៣ បានចំនួនជាង ៧ ៣៨៩ ប៊ីលានរៀល ត្រូវប្រមាណជាង ១ ៨២៦ លានដុល្លារ ស្មើនឹង ៥១ ភាគរយ នៃផែនការច្បាប់ ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៣។ឯកឧត្តម គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជា​អគ្គនាយកលើកឡើងក្នុងកិច្ច ប្រជុំបូកសរុបលទ្ធផលប្រមូលចំណូលពន្ធប្រចាំខែ ឧសភា និងសម្រាប់រយៈពេល ៥ខែ ឆ្នាំ២០២៣ នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៣នេះថា ក្នុងខែឧសភា ឆ្នាំ ២០២៣នេះ ចំណូលពន្ធ-អាករគ្រប់ប្រភេទដែលអគ្គនាយកដ្ឋានពន្ធដារប្រមូលបានជាក់ស្តែង តាមប្រព័ន្ធគ្រប់គ្រងទិន្នន័យចំណូលអនឡាញ ​បានចំនួនជាង ៩៥៥ ប៊ីលានរៀល ត្រូវប្រមាណជាង ២៣៥ លានដុល្លារ ស្មើនឹង ៦,៦០% នៃផែនការច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៣ ។ចំណែរយៈពេល ៥ ខែ ឆ្នាំ ២០២៣ ចំណូលពន្ធ-អាករ ដែលអគ្គនាយកដ្ឋានពន្ធដារប្រមូលបាន មានចំនួនជាង ​៧ ៣៨៩ ប៊ីលានរៀល ត្រូវប្រមាណជាង ​១ ៨២៦ លានដុល្លារ​ ស្មើនឹង ៥១,១៤% នៃផែនការច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៣។តាមរយៈស្ថានភាពនៃចំណូលពន្ធសម្រាប់រយៈពេល ៥ ខែ ឆ្នាំ២០២៣ អគ្គនាយកដ្ឋានពន្ធដារ​រំពឹងថា ​ការអនុវត្តការងារគ្រប់គ្រងប្រមូលចំណូលពន្ធសម្រាប់ឆ្នាំ២០២៣ អាច​នឹងសម្រេច​បាន​គ្រប់តាមផែនការច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៣​ ដែលបាន​កំណត់ជាង ១៤ ពាន់ប៊ីលានរៀល ​ត្រូវប្រមាណជាង ៣ ៥៧១ លានដុល្លារ។សូមបញ្ជាក់ថា ជុំវិញការប្រមូលចំណូលនេះ ​ក្នុងនោះចំពោះការប្រមូលចំណូលពន្ធ ពី​ប្រតិបត្តិការពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក (E-Commerce) ក្នុងខែឧសភា ឆ្នាំ ២០២៣ អនុវត្តបានជាង ២៣ ប៊ីលានរៀល ត្រូវប្រមាណជា ៥,៧០ លានដុល្លារ​ បើគិតរយៈពេល ៥ ខែ ឆ្នាំ២០២៣វិញ ការប្រមូលចំណូលពីវិស័យនេះ ​អនុវត្តបានជាង ១៣១ ប៊ីលានរៀល ​ត្រូវប្រមាណជា ៣២លានដុល្លារ៕ អត្ថបទ៖ សុន រ៉ាឌី

សម្តេចតេជោ៖ សក្តានុពលវត្ថុធាតុកសិកម្ម នឹងទាក់ទាញបន្ថែមការវិនិយោគកសិ-ឧស្សាហកម្មនៅកម្ពុជា

2023/06/16 02:06:36 pm        291
កំពង់ចាម៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា មានប្រសាសន៍ថា សក្តានុពល​វត្ថុធាតុដើមកសិកម្ម អនុញ្ញាតឱ្យកម្ពុជា ទាក់ទាញវិនិយោគមកបង្កើតរោងចក្រកសិឧស្សាហកម្ម បម្រើការផ្គត់ផ្គង់ក្នុងស្រុក និងកសិពាណិជ្ជកម្ម សម្រាប់នាំចេញ​ បង្កើតប្រាក់ចំណូលសម្រាប់កសិករ ប្រជាពលរដ្ឋ និងចូលរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ។ក្នុងពិធីសំណេះសំណាលជាមួយកម្មករ កម្មការិនីសរុបជិត២ម៉ឺននាក់ មកពីរោងចក្រ សហគ្រាសចំនួន៦ ក្នុងខេត្តកំពង់ចាម ​នាព្រឹកថ្ងៃទី១៦ ខែមិថុនា​ សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា ​កម្ពុជាបានប្រែក្លាយពីប្រទេសធ្លាប់នាំចូល ​ទៅជាប្រទេសនាំចេញ ដោយ​សារការអភិវឌ្ឍវិស័យកសិកម្ម ឧស្សាហកម្ម។សម្តចតេជោ បន្តថា រាជរដ្ឋាភិបាល កំពុងខិតខំកសាងចំហេដ្ឋារចនាសម្ព័ន្ធ ដើម្បីបង្វែរការវិនិយោគ​ចុះមកតាមខេត្តដើម្បីទាក់ទាញវិនិយោគ ​បង្កើតការងារធ្វើដល់ប្រជាពលរដ្ឋនៅមូលដ្ឋាន ។​ សម្តេចតេជោ ​ក៏បានជំរុញការបណ្តុះបណ្តាលបច្ចេកទេសបន្ថែម ដើម្បីទាញយកឧស្សាហកម្មជាន់ខ្ពស់៕ អត្ថបទ៖ វណ្ណៈ

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ពលរដ្ឋមីយ៉ាន់ម៉ា រាប់ពាន់នាក់នៅតែស្ថិតក្នុងវិបត្តិ ច្រើនសប្តាហ៍បន្ទាប់ពីការរញ្ជួយដីដ៏អាក្រក់
04/20/2025 04:04 PM
ពលរដ្ឋអាមេរិកជាង ៣០លាននាក់ ស្ថិតក្រោមការព្រមានសម្រាប់អាកាសធាតុធ្ងន់ធ្ងរនៅចុងសប្តាហ៍នេះ
04/20/2025 04:04 PM
មនុស្សជាច្រើននាក់ស្លាប់ និងរាប់រយនាក់ត្រូវជួយសង្គ្រោះ ក្នុងទឹកជំនន់ដ៏ធំនៅភាគខាងជើងឥណ្ឌា
04/20/2025 04:04 PM
កូរ៉េខាងជើង រិះគន់ការសម្រេចចិត្តរបស់អាមេរិក ក្នុងការបន្ធូរបន្ថយការនាំចេញអាវុធ
04/20/2025 04:04 PM
មនុស្សរាប់ពាន់នាក់ ប្រមូលផ្តុំគ្នាតវ៉ានៅចក្រភពអង់គ្លេស ជុំវិញសេចក្ដីសម្រេចសិទ្ធិប្តូរភេទ
04/20/2025 04:04 PM
អាជ្ញាធរប៉ាឡេស្ទីន៖ អ៊ីស្រាអែល សម្លាប់អ្នកស្រុកហ្កាហ្សាជិត ១០០នាក់ ក្នុងពេលត្រឹមតែពីរថ្ងៃ
04/20/2025 03:04 PM
អាមេរិក និងអ៊ីរ៉ង់ លើកពីវឌ្ឍនភាពក្នុងកិច្ចរចរចានុយក្លេអ៊ែរជុំទីពីរ ខណៈជុំទីបីនឹងធ្វើនៅសប្តាហ៍ក្រោយ
04/20/2025 03:04 PM
មនុស្សជិត ៦០នាក់ ស្លាប់ក្នុងការវាយប្រហារដោយក្រុមអ្នកគង្វាលគោនៅប្រទេសនីហ៊្សេរីយ៉ា
04/20/2025 03:04 PM
នាវាទេសចរណ៍ឈ្មោះ VIKING ORION សញ្ជាតិ NORWAY ដឹក ភ្ញៀវទេសចរ និងនាវិកជាង១ពាន់នាក់ចូលចតនៅកំពង់ផែខេត្តព្រះសីហនុរយៈពេល ២ ថ្ងៃ
04/20/2025 02:04 PM
ថ្ងៃស្អែក ក្រសួងមុខងារសាធារណៈ និងក្រសួងកិច្ចការនារី សហការរៀបចំសិក្ខាសាលាស្តីពី «ការពិនិត្យឡើងវិញ ការវិភាគមុខងារ និងរចនាសម្ព័ន្ធនៃក្រសួងកិច្ចការនារី»
04/20/2025 02:04 PM