កម្ពុជាទទួលបានគម្រោងវិនិយោគ ២៧៦ ទំហំទុនវិនិយោគ ៤,៧ប៊ីលាន​ដុល្លារ​ក្នុង​ឆមាសទី១​ឆ្នាំ​នេះ
ទីផ្សារអាមេរិកកំពុងស្រូបយកទំនិញសក្តានុពលថ្មីៗបន្ថែមគាំទ្រដល់កំណើនការនាំចេញរបស់កម្ពុជា
ចំនួនកុងតឺន័រឆ្លងកាត់កំពង់ផែស្វយ័តភ្នំពេញ កើនឡើងជាង ៣១% ក្នុងឆមាសទី១
ផ្សារខ្មែរ MSME HUB គឺជាមជ្ឈមណ្ឌលតភ្ជាប់ដ៏សំខាន់​រវាងអ្នកផលិតទៅកាន់អ្នកប្រើប្រាស់​

សេដ្ឋកិច្ច និង កសិកម្ម

ក្នុងមួយខែកសិករខេត្តតាកែវ អាចរកប្រាក់ចំណូលដល់ខ្ទង់ពាន់ដុល្លារ ពីមុខរបរចិញ្ចឹមមាន់ពូជស្គួយ

2024/02/21 01:54:48 pm        334
តាមរយៈកម្មវិធីអភិវឌ្ឍន៍ពូជមាន់ស្គួយកម្ពុជារបស់មជ្ឈមណ្ឌលអូស្ត្រាលី សម្រាប់​ការស្រាវ​ជ្រាវ​កសិកម្ម​អន្តរជាតិ (ACIAR) ធ្វើឲ្យក្រុមកសិករនៅខេត្តតាកែវមានជីវភាពល្អប្រសើរជាងមុន ជា​មធ្យម សម្រាប់កសិដ្ឋានចិញ្ចឹមមាន់ពូជស្គួយ ដែលគេស្គាល់ថា មាន់ស្រែ ចំនួនជាង ៩០ ក្បាល អាច​រកប្រាក់ចំណូលរហូតខ្ទង់ពាន់ដុល្លារ ក្នុង១ខែៗ។លោកស្រី កន ភារម្យ ម្ចាស់កសិដ្ឋាន និងជាប្រធានសហគមន៍កសិកម្មមាន់ស្រែ អូរផុត ស្ថិត​នៅ​ភូមិ​អូរផុត ឃុំអង្គតាសោម ស្រុកត្រាំកក់ ខេត្តតាកែវ បានឲ្យដឹងកាលពីរសៀលថ្ងៃទី២០ ខែ​កុម្ភៈ​នេះ​ថា តាមរយៈការចិញ្ចឹមមាន់បែបប្រពៃណី ការរកប្រាក់ចំណូលបានមួយគ្រប់ៗ និងពេល​ខ្លះ​ចូល​ដើម​ក៏​មាន ដោយសារខ្វះចំណេះ ជំនាញមើលថែមាន់ឲ្យធំធាត់ល្អ និងពេល​ខ្លះ​មាន់​ងាប់​ដោយសារ​ជំងឺ​ជាដើម។លោក​ស្រី​បានរៀបរាប់ថា បច្ចុប្បន្នក្រៅពីមានការជួយជ្រោមជ្រែងរបស់ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និងនេសាទ សហគមន៍លោកស្រី ទទួលបានការងារបច្ចេកទេស ការ​ផ្តល់​បរិក្ខារ​ សម្រាប់​ចិញ្ចឹម​រួមជាមួយដើមទុនជាដើម ដែលគិត​មក​ដល់​ពេល​នេះ​មាន​រយៈ​ពេល​ប្រមាណ​ ៧ខែ​មក​ហើយ​ តាមរយៈគម្រោងកែលម្អ តំណពូជនៅតំបន់អាស៊ីរបស់អូស្ត្រាលី ក្នុងការបង្កើនផលិតភាព និង​ភាពធន់នឹងអាកាសធាតុក្នុងតំបន់លើពូជមាន់ក្នុងស្រុក គឺពូជស្គួយនេះ។កសិករ យ៉ែម សូនី និង កង ហេត ដែលទទួលបានការអនុវត្តគម្រោងដូចគ្នានេះដែរលើកឡើងថា ពួក​គាត់​ពិតសប្បាយរីករាយណាស់ ក្រោយពី​អូស្ត្រាលី​បង្កើត​គម្រោង​នេះឡើង​សម្រាប់​ជួយ​ដល់​សហគមន៍​អ្នក​ចិញ្ចឹមមាន់ ដោយបានផ្តល់នូវចំណេះដឹង និងជំនាញដែលចាំបាច់ ដើម្បីអនុវត្ត​វិធី​សាស្ត្រ​ជ្រើស​រើសពូជ ការថែទាំមេបាពូជ ការផ្តល់ចំណីសមស្រប ការចាក់វ៉ាក់សាំង ជីវ​សុវត្ថិភា​ពដ​ល់ស​ហគមន៍ គឺពិតជារឿងដ៏ប្រសើរបំផុតសម្រាប់កសិករ។សូមជម្រាបជូនថា គម្រោងរបស់រដ្ឋាភិបាលអូស្រ្តាលីនេះ មានរយៈពេល៤ឆ្នាំ ឆ្នាំ២០២០-២០២៤ ដឹកនាំដោយក្រុមអ្នកបច្ចេកទេសកម្ពុជា និងអន្តរជាតិ ១ក្រុម ក្នុងគោ​ល​បំណង​បង្កើត​ពូជ​មាន់​ស្គួយ ដែលមានផលិតភាពខ្ពស់ ហើយកូនមាន់ស្គួយអាចលក់បានក្នុងតម្លៃខ្ពស់។ គិត​ក្នុង​រយៈ​ពេល​១ឆ្នាំ គម្រោងនេះបានអភិវឌ្ឍពូជមាន់ស្គួយ ជំនាន់ដំបូងដោយជោគជ័យ។ ពូជនេះ​ត្រូវ​បាន​កែ​លម្អ​ ដើម្បីបង្កើនផលិតភាព ភាពធន់ ដើម្បីបង្កើនផលិតកម្មមាន់សម្រាប់កសិករ។ ត​ម្លៃ​មាន់​ស្គួយ​​បច្ចុប្បន្នត្រូវបានលក់ក្នុងតម្លៃ ២ម៉ឺនរៀល ក្នុង ១គីឡូក្រាម ខណៈ​ពង​របស់​មាន់​មាន​តម្លៃ​ពី​១ពាន់ ទៅ៤ពាន់រៀល ក្នុង១គ្រាប់ ហើយមេបាពូជរបស់ពូជស្គួយ ត្រូវ​បាន​លក់​ក្នុង​តម្លៃ​ប្រហែល​ ៦ម៉ឺនរៀល ឬ ១៥ដុល្លារក្នុ ង១ក្បាល៕ អត្ថបទ៖ ឈិត បូរ៉ាវី

កម្មវិធីអភិវឌ្ឍន៍ពូជមាន់ក្នុងស្រុកជួយកែប្រែជីវភាព និងបង្កើនប្រាក់ចំណូលដល់កសិករ

2024/02/20 02:43:19 pm        306
តាកែវ៖ ការចិញ្ចឹមមាន់ជាលក្ខណៈគ្រួសារមានសារៈសំខាន់ណាស់ សម្រាប់ផ្តល់ប្រាក់ចំណូល និង​អាហារូបត្ថម្ភដល់គ្រួសារប្រជាពលរដ្ឋនៅជនបទក្នុងប្រទេសកម្ពុជា។ ទោះជាយ៉ាង​ណា​ក៏​ដោយ​កសិដ្ឋាន​ទាំងនេះប្រឈមមុខនឹងបញ្ហាដោយសារពូជមាន់ក្នុងស្រុកផ្តល់ទិន្នផលទាប និង​គ្រប់​គ្រង​ពូជ​ពុំទាន់មានប្រសិទ្ធភាព។ ពូជមាន់ពាណិជ្ជកម្មមានអាយុពេញវ័យរយៈពេល ៦ សប្តាហ៍ ហើយពងបានប្រហែល ២៥០-២៧០ គ្រាប់ក្នុង១ឆ្នាំ។ បញ្ហាប្រឈមដ៏សំខាន់មួយសម្រាប់កសិករចិញ្ចឹមមាន់ពូជក្នុងស្រុក គឺ​អត្រា​ស្លាប់​ខ្ពស់ជាពិសេសកូនមាន់នៅក្នុងដំណាក់កាលដំបូងនៃផលិតកម្ម។ ផលិត​ភាពទាបនេះ ជះឥទ្ធិពលលើជីវភាពកសិករចិញ្ចឹមមាន់ជាលក្ខណៈគ្រួសារ និងកំណត់​លទ្ធភាព​ទទួល​បានអាហារប្រូតេអ៊ីនរបស់គាត់។ ក្នុងឆ្នាំ២០២២ អូស្ត្រាលីបានផ្តល់ មូល​និធិ​សម្រាប់​គម្រោង​ស្រាវជ្រាវ​មួយ​តាមរយៈ​មជ្ឈ​មណ្ឌល​អូស្ត្រាលី សម្រាប់​ការ​ស្រាវជ្រាវ​កសិកម្ម​អន្តរជាតិ (ACIAR) ដើម្បីបង្កើនផលិតភាព និងភាពធន់​នឹង​អាកាស​ធាតុ​ក្នុង​តំបន់​លើ​ពូជ​មាន់​ក្នុង​ស្រុក ពូជស្គួយ (Skouy) ដោយផ្តល់ការគាំទ្រផ្នែកបច្ចេកទេស និងបច្ចេកវិទ្យាច្នៃប្រឌិតដល់ កសិករ​ចិញ្ចឹម​មាន់នៅប្រទេសកម្ពុជា។ក្នុងរយៈពេល​មួយឆ្នាំគម្រោងនេះបានអភិវឌ្ឍពូជមាន់ស្គួយ ជំនាន់ដំបូងដោយជោគជ័យ។ ពូជ​នេះ​ត្រូវ​បានកែលម្អដើម្បីបង្កើនផលិតភាពភាពធន់ ដើម្បីបង្កើនផលិតកម្មមាន់សម្រាប់កសិករ។ តម្លៃ​មាន់​ស្កួយ​បច្ចុប្បន្នត្រូវបានលក់ក្នុងតម្លៃ ៥ ដុល្លារក្នុងមួយគីឡូក្រាម ខណៈពង​រប​ស់​វា​មាន​តម្លៃ ០,៣ ដុល្លារ។ មេបាពូជរបស់ពូជស្គួយត្រូវបានលក់ក្នុងតម្លៃប្រហែល ១៥ ដុល្លា​រ​ក្នុង​១​ក្បាល​។លោក​បណ្ឌិត ទុំ សុធ្ធីរ៉ា នាយកវិទ្យាស្ថានជាតិស្រាវជ្រាវសុខភាពសត្វ និងផលិតកម្ម ដែលជាអ្នក​ដឹក​នាំ​គម្រោងនេះនៅកម្ពុជា បានមានប្រសាសន៍ថា «គម្រោងកែលម្អពូជមាន់ស្គួយ កំពុងអនុវត្ត​ស្រប​តាម​គោលនយោបាយអភិវឌ្ឍអនុវិស័យផលិតសត្វ ដោយធ្វើឱ្យប្រសើរឡើងនូវផលិតភាព (ការ​លូតលាស់ខ្ពស់ និងការផលិតស៊ុតច្រើន) ជាពិសេសធន់នឹងអាកាសធាតុក្នុងស្រុក) ជា​ពិសេស​ជួយ​បំពេញតម្រូវការកើនឡើងនៃសាច់មាន់ស្រែ និងពងមាន់សពូជក្នុងស្រុក ដែល​ចូល​រួម​បង្កើន​ប្រាក់​ចំណូលកសិករ»។បណ្ឌិត Anna Okello Ann ដែលជាអ្នកគ្រប់គ្រងកម្មវិធីស្រាវជ្រាវរបស់ ACIAR បានសង្កត់​ធ្ងន់​លើ​សារៈសំខាន់ នៃ​កិច្ចសហការ​នៅ​ក្នុង​គម្រោង​មួយ​ដែល​ពាក់ព័ន្ធ​នឹង​អ្នក​ជំនាញ​បង្កាត់​ពូជ​សត្វ​ជនជាតិ​អាហ្វ្រិកមកពី ILRI និងអ្នកបច្ចេកទេសក្នុងប្រទេសកម្ពុជា។ នាងបានពន្យល់​ពី​របៀប​ដែល​កិច្ច​សហការនេះអាចនាំទៅដល់ការលើកកម្ពស់គុណភាពជីវិតសម្រាប់ប្រជាជន ជា​ពិសេស​ស្ត្រី​ដែល​ជា​អ្នក​ចិញ្ចឹមមាន់ផ្ទាល់តែម្តង។លោកបណ្ឌិត Wondmeneh Esatu សមាជិកគម្រោង និងជាអ្នកវិទ្យាសាស្ត្រផ្នែកពន្ធុវិទ្យា និង​បង្កាត់​ពូជសត្វ នៅវិទ្យាស្ថានស្រាវជ្រាវបសុសត្វអន្តរជាតិ (ILRI) បាន​សង្កត់​ធ្ងន់​លើ​សារៈ​សំខាន់​នៃ​ការ​កសាងសមត្ថភាពដើម្បីធានាបាននូវនិរន្តរភាពរយៈពេលវែងរបស់គម្រោង។ កសិករ​ដឹង​ពីអ្វី​ដែល​ពួក​គេចង់បាន ពួកគេជាអ្នកបង្កាត់ពូជដ៏ល្អ និងមានការប្តេជ្ញាចិត្តខ្ពស់។ ដូច្នេះ នេះជាអ្វី​ដែល​ខ្ញុំ​បានរៀនពីកសិករកម្ពុជា៕

តម្លៃបរិមាណផលិតផលសរុបឆ្នាំ២០២៣ សម្រេចបានទំហំទឹកប្រាក់ជាង ១៦ពាន់លានដុល្លារ

2024/02/20 12:01:57 pm        404
តម្លៃបរិមាណផលិតផលសរុប សម្រាប់ការអនុវត្តក្នុងឆ្នាំ ២០២៣ សម្រេចបានទំហំទឹកប្រាក់ជាង ១៦ ពាន់លានដុល្លារអាមេរិក បានកើនជាង ៥៣១លានដុល្លារអាមេរិក ស្មើប្រមាណជាង ៣ ភាគរយ បើធៀបរយៈពេលដូចគ្នាឆ្នាំ ២០២២។ ឯកឧត្តមបណ្ឌិត ញឹម ខេមរា រដ្ឋលេខាធិការប្រចាំការក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍លើកឡើង ក្នុងពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ ២០២៣ និង​ទិសដៅ​ការងា​រឆ្នាំ២០២៤ នៅថ្ងៃទី ២០ ខែ កុម្ភៈ ឆ្នាំ ២០២៤ នេះថា ទាក់ទិនវិស័យឧស្សាហកម្ម, គឺជា​វិស័យ​មួយ​ជួយទ្រទ្រង់កំណើនសេដ្ឋកិច្ចជាតិរបស់កម្ពុជា ក្នុងនោះក្រសួង​បាន​ដាក់​ចេញ​នូវ​យន្តការ ការងារសំខាន់ៗជាច្រើន ស្របតាម​គោល​នយោបាយ​អភិវឌ្ឍន៍​វិស័យ​ឧស្សាហកម្ម​កម្ពុជា​ឆ្នាំ២០១៥-២០២៥ និងយុទ្ធសាស្ត្របញ្ច កោណដំណាក់កាលទី១ រួមមាន៖ ការងារ​គ្រប់​គ្រង​រោង​ចក្រ, ការងារបច្ចេកទេស និងសុវត្ថិភាពឧស្សាហកម្ម, ការងារកម្មសិទ្ធិឧស្សាកម្ម និង​ការងារ​ជំរុញ​ចលនា​ផលិតភាព។ ជាក់ស្តែងនៅឆ្នាំ ២០២៣ កម្ពុជាមានរោងចក្រធុនធំកំពុងដំណើរការ មានសរុបចំនួន ២ ១២៥ រោងចក្រ កើនឡើងជាង ៧ ភាគរយ ធៀបនឹងឆ្នាំ ២០២២ ក្នុងនោះមាន​រោង​ចក្រ​ធុនធ្ងន់​បង្កើត​ថ្មី​ចំនួន ២៤១ និងបិទទ្វារចំនួន ៩៨ ពោលគឺបានកើនចំនួន ១៤៣ រោងចក្រ និងបានផ្តល់​ការងារ​មាន​ចំនួន​ជាង ១ លានកន្លែង, និងមានទុនវិនិយោគសរុបក្នុងឆ្នាំ ២០២៣ ចំនួនជាង ១៨ ពាន់ លាន​ដុល្លារអាមេរិក កើនឡើងជាង ១១ ភាគរយ ធៀបនឹងឆ្នាំ ២០២២ ។ ជុំវិញវិស័យឧស្សាហកម្មនេះដែរ, កម្ពុជាមានតម្លៃបរិមាណផលិតផលសរុប មានចំនួនជាង ១៦ ពាន់​លាន​ដុល្លារអាមេរិក កើន ឡើងជាង ៣ ភាគរយ បើធៀបនឹងឆ្នាំ២០២២ ក្នុងនោះ​សម្រាប់​បម្រើ​ផលិតផលក្នុងស្រុកមានចំនួនជាង ៤ ពាន់លានដុល្លារអាមេរិក មានការថយចុះជាង ២២៨ លាន​ដុល្លារអាមេរិក ស្មើប្រមាណជាង ៥ ភាគរយ, ខណៈការនាំចេញមានចំនួនជាង ១២ ពាន់លាន ដុល្លារអាមេរិក មានការកើនឡើងចំនួនជាង ៧៥៩ លានដុល្លារអាមេរិក ត្រូវជាង ៦ ភាគរយ បើប្រៀបធៀបទៅនឹងឆ្នាំ២០២២៕ អតបទ៖ សុន រ៉ាឌី

ឯកឧត្តម ឌិត ទីណា ណែនាំឱ្យអគ្គនាយកដ្ឋានកសិកម្ម ចុះពិនិត្យ និងតាមដាន​ការងារជាក់ស្តែងក្នុងមូលដ្ឋាន

2024/02/17 01:48:18 pm        193
ភ្នំពេញ៖ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅព្រឹកថ្ងៃទី១៧ កុម្ភៈ ឆ្នាំ២០២៤ បានអនុញ្ញាតឱ្យក្រុមហ៊ុន អាគ្រី ស្មាត (Agri Smart Innovation Co.,Ltd) ចូល​ជួបសម្តែងការគួរសម ដើម្បីពិភាក្សាការងារមួយចំនួនពាក់ព័ន្វវិស័យកសិកម្មនៅកម្ពុជា។ប្រភព​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឲ្យដឹងថា ក្នុងជំនួបនេះ ឯកឧត្តមរដ្ឋមន្ត្រី បានសម្តែ​ង​នូវក្តីរីករាយដែលក្រុមហ៊ុនបានបង្ហាញនូវប្រភេទតួម៉ាស៊ីននីមួយៗ ដែល​មាន​សារៈ​សំខាន់​បម្រើ​ដល់វិស័យកសិកម្ម។ ឯកឧត្តម បានបញ្ជាក់ថា ការងារវិស្វកម្មនេះ ដើរតួ​សំខាន់​ណាស់​ក្នុង​ការ​បង្កភាពងាយស្រួល និងចំនេញពេលវេលា និងថវិកា ដើម្បីធ្វើយ៉ាង​ណា​ជួយ​កាត់​បន្ថយ​ថ្លៃ​ដើម​ផលិតរបស់កសិករឱ្យមានប្រសិទ្ធភាព។ពាក់ព័ន្ធនឹងការងារនេះដែរ ឯកឧត្តមរដ្ឋមន្ត្រី បានផ្ដល់អនុសាសន៍​ឱ្យ​ក្រុមហ៊ុន​មាន​ការ​សិក្សា​បច្ចេក​ទេស និងនវានុវត្តន៍ថ្មីបន្ថែមទៀតជួយដល់វិស័យកសិកម្ម និងដំណាំសក្តានុពលដូចជា ស្រូវ និងស្វាយចន្ទីជាដើម។ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី បានណែនាំឱ្យអគ្គនាយកដ្ឋានកសិកម្ម ពិនិត្យ និង​តាម​ដាន​ការងារ​វិស្វកម្ម ដោយចុះមើលដល់មូលដ្ឋានជាក់ស្តែង ព្រមទាំងដោះ​ស្រាយ​បញ្ហា​ប្រឈម​របស់​ប្រជាកសិករ ព្រមទាំងបង្កើនការយល់ដឹងបច្ចេកទេសប្រើប្រាស់ឱ្យត្រឹមត្រូវតាមស្តង់ដា និង​មាន​ប្រសិទ្ធភាព៕ អត្ថបទ៖ ឈិត បូរ៉ាវី

ឯកឧត្តម ឌិត ទីណា ជំរុញឲ្យមន្ដ្រីកសិកម្មឃុំថ្មីត្រូវបំពេញការងារប្រកបដោយជំនាញវិជ្ជាជីវៈ

2024/02/17 01:37:56 pm        207
ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានជំរុញ និង​លើក​ទឹក​ចិត្ត​ដល់​មន្ដ្រី​កសិកម្មឃុំចំនួន ២៥០នាក់ ដែលទើបចប់វគ្គបណ្តុះបណ្តាលតម្រង់ទិសដំបូង ត្រូវ​យក​ចិត្ត​ទុកដាក់បង្កើនចំណេះដឹង និងជំនាញវិជ្ជាជីវៈ។ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបណ្តុះបណ្តាលតម្រង់ទិសដំបូងសម្រាប់មន្ត្រីកសិកម្មឃុំ នៅសាកលវិទ្យាល័យភូមិន្ទកសិកម្ម កាលពីរសៀលថ្ងៃទី១៦ កុម្ភៈ ឆ្នាំ២០២៤នេះ ឯកឧត្តម​រដ្ឋ​មន្ត្រី​កសិកម្ម បានជួបសំណេះសំណាល និងផ្តល់អនុសាសន៍​ណែនាំ​ដល់​មន្ត្រី​កសិកម្ម​ឃុំ​ទាំង​អស់ ត្រូវយល់ឱ្យបានច្បាស់ពីគោលនយោបាយអាទិភាពក្នុងវិស័យកសិកម្ម ដែល​ផ្ដោតសំ​ខាន់​លើ​ការ​ធានា​សន្តិសុខស្បៀង និរន្តរភាពសេដ្ឋកិច្ច និងបរិស្ថាន។ លើសពីនេះទៀត ត្រូវក្តាប់ការងារ និង​ស្ថានភាពកសិកម្មឱ្យបានច្បាស់លាស់ ទាំងស្ថានភាពសេដ្ឋកិច្ច ទាំងការ​ផ្ដល់​បច្ចេកទេស​កសិកម្ម​ដល់​ប្រជាកសិករ។ឯកឧត្តមរដ្ឋមន្ត្រី បានបញ្ជាក់បន្ថែមថា ទាំងមន្រ្តីកសិកម្មឃុំ ក៏ដូចជាមន្ត្រីរាជការ គឺត្រូវបម្រើ​ប្រជា​ពលរដ្ឋ​ដោយ​ឧត្តមគតិ និងស្មារតីទទួលខុសត្រូវ។ ដូច្នេះ ត្រូវយកចិត្តទុកដាក់ឲ្យបានខ្ពស់ និងត្រូវ​មាន​យុទ្ធសាស្ត្រការងារ និងកិច្ចសហការល្អជាមួយអង្គភាពពាក់ព័ន្ធ ដើម្បីជួយ​ដោះស្រាយ​បញ្ហា​ប្រឈម​ផ្សេងៗ​ជូនពលរដ្ឋឱ្យមានប្រសិទ្ធភាពបំផុត និងទទួលបានការផ្តល់ទំនុកចិត្តពីពលរដ្ឋ៕អត្ថបទ៖ ឈិត បូរ៉ាវី

ស្រូវប្រាំងប្រជាពលរដ្ឋ ៩៣៨ហិកតាបន្ថែមទៀតស្ថិតក្នុងខេត្តចំនួន ៨ ត្រូវបានជួយសង្គ្រោះទាន់ពេលវេលា

2024/02/17 09:11:19 am        284
នៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៤ ក្រសួងធនធានទឹក និងឧតុនិយម និងអាជ្ញាធរពាក់ព័ន្ធ បាន​បន្ត​អន្តរាគមន៍​បូមទឹក និងកាយប្រឡាយជួយសង្គ្រោះស្រូវ និងដំណាំរួមផ្សំ ជូនប្រជាពលរដ្ឋចំនួន ៩៣៨ ហិកតា ដែលស្ថិតនៅក្នុងខេត្តចំនួន៨ រួមមាន៖ ខេត្តព្រៃវែង, ខេត្តស្វាយរៀង, ខេត្តកណ្ដាល, ខេត្តកំពង់ធំ, ខេត្តកំពត, ខេត្តកំពង់ស្ពឺ, កំពង់ឆ្នាំង និងខេត្តពោធិ៍សាត់។ផ្ទៃដីស្រូវប្រាំងដែលសង្គ្រោះបានតាមខេត្តទាំង៨នោះ រួមមាន៖១-ខេត្តព្រៃវែង៖ ផ្ទៃដីសង្គ្រោះចំនួន ៣៦៦ ហិកតា ដោយប្រើស្ថានីយបូមទឹក ៤កន្លែង និងម៉ាស៊ីនបូមទឹកចល័ត ៦៥សេះ ចំនួន ៤គ្រឿង២-ខេត្តស្វាយរៀង៖ ផ្ទៃដីសង្គ្រោះចំនួន ៦១ ហិកតា ដោយប្រើម៉ាស៊ីនបូមទឹកចល័ត ៦៥សេះ ចំនួន ៦គ្រឿង និងអេស្កាវ៉ាទ័រ ចំនួន ១គ្រឿង៣-ខេត្តកណ្តាល៖ ផ្ទៃដីសង្គ្រោះចំនួន ១៣៨ ហិកតា ដោយប្រើម៉ាស៊ីនបូមទឹកចល័ត ៦៥សេះ ចំនួន ១២គ្រឿង ម៉ាស៊ីនបូមទឹកចល័ត ១២០សេះ ចំនួន ៥គ្រឿង និងម៉ាស៊ីនបូមប្រជាពលរដ្ឋ ចំនួន ៦គ្រឿង៤-ខេត្តកំពង់ធំ៖ ផ្ទៃដីសង្គ្រោះចំនួន ២៣០ហិកតា ដោយប្រើម៉ាស៊ីនបូមទឹកចល័ត ៦៥សេះ ចំនួន ១៤គ្រឿង និងអេស្កាវ៉ាទ័រ ចំនួន ១គ្រឿង៥-ខេត្តកំពត៖ ផ្ទៃដីសង្គ្រោះចំនួន ៧៨ហិកចតា ដោយប្រើម៉ាស៊ីនបូមទឹក ៦៥សេះ ចំនួន ៣គ្រឿង និងកាយប្រឡាយនាំទឹកប្រវែង២០០ម៉ែត្រ ដោយប្រើអេស្កាវ៉ាទ័រ ចំនួន ២គ្រឿង៦-ខេត្តកំពង់ស្ពឺ៖ ផ្ទៃដីសង្គ្រោះចំនួន ៣០ហិកតា ដោយប្រើម៉ាស៊ីនបូមទឹក ៦៥សេះ ចំនួន ១គ្រឿង៧-ខេត្តកំពង់ឆ្នាំង៖ ផ្ទៃដីសង្គ្រោះចំនួន ១៥ហិកតា ដោយប្រើម៉ាស៊ីនបូមទឹក ៦៥សេះ ចំនួន ៣គ្រឿង និងអេស្កាវ៉ាទ័រ ចំនួន ១គ្រឿង៨-ខេត្តពោធិ៍សាត់៖ ផ្ទៃដីសង្គ្រោះចំនួន ២០ហិកតា ដោយប្រើម៉ាស៊ីនបូមទឹកចល័ត ៦៥សេះ ចំនួន ១គ្រឿង៕

ពូជដំណាំថ្មី ៣ប្រភេទ គ្រោងចុះបញ្ជីដើម្បីបញ្ជាក់គុណភាពឲ្យស្របទៅតាមនីតិវិធី

2024/02/16 02:33:35 pm        378
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឲ្យដឹងថា ពូជដំណាំថ្មីចំនួន ៣ប្រភេទ មានដូចជា សណ្តែកសៀង ល្ង និងស្រូវ នឹងត្រូវចុះក្នុងបញ្ជីប្រភេទពូជដំណាំ ដើម្បីបញ្ជាក់​អំពី​គុណភាព​ឲ្យ​បាន​ល្អ ស្របទៅតាមលក្ខខណ្ឌដាំដុះ និងការថែរក្សាមុនធ្វើការចរាចរលើទីផ្សារ។ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅក្នុង​កិច្ច​ប្រជុំ​លើការ​កំណត់​ឈ្មោះប្រភេទពូជដំណាំថ្មីចំនួន ៣ប្រភេទ កាលពីថ្ងៃទី១៥ កុម្ភៈ ឆ្នាំ២០២៤កន្លងទៅ បាន​គូសបញ្ជាក់ថា ការដាក់ឈ្មោះដំណាំ គឺចាំបាច់ត្រូវពិនិត្យលក្ខណៈពូជឱ្យបានច្បាស់លាស់ មានកា​រ​ចុះបញ្ជីការ មានពិសោធន៍គ្រប់ជ្រុងជ្រោយ ត្រឹមត្រូវ តាមលក្ខណៈពាណិជ្ជកម្ម និង​ជា​ពូជ​របស់​ខ្មែរ​ពិតប្រាកដ។ ឯកឧត្តមរដ្ឋមន្រ្តី បានលើកឡើងថា លើសពីនេះទៀត ត្រូវមាន​ការ​សិក្សា​ឈ្វេង​យល់​ពី​សក្តានុពល​ពូជ មានលក្ខណៈសេដ្ឋកិច្ចពិតប្រាកដ មានការប្រកួតប្រជែងសម្រាប់នាំចេញទៅទីផ្សារអន្តរជាតិ ដែលគួរវិនិយោគក្នុងវិស័យកសិកម្មទាំងលក្ខណៈបច្ចេកទេស និងផ្លូវច្បាប់៕ អត្ថបទ៖ ឈិត បូរ៉ាវី

ពិព័រណ៍កសិកម្មវាលបៃតង និងអាហារចាប់ផ្តើមជាផ្លូវការនៅល្ងាចថ្ងៃទី១៦កុម្ភៈនេះតទៅ

2024/02/16 12:14:37 pm        201
តាមការគ្រោងទុក មជ្ឈមណ្ឌលធុរកិច្ចនៃសាកលវិទ្យាល័យភូមិន្ទកសិកម្ម បានរៀបចំ​កម្ម​វិធី​ពិព័រណ៍ក​សិកម្មវាលបៃតង និងអាហារ រយៈពេល៣ថ្ងៃចាប់ថ្ងៃទី១៦ ដល់១៨ ខែកុម្ភៈ ឆ្នាំ២០២៤​នេះ នៅច្រកខ្លោងទ្វានៃសាកលវិទ្យាល័យភូមិន្ទកសិកម្ម (ចំការដូង) ស្ថិត​នៅ​ខណ្ឌដង្កោ រាជធានីភ្នំពេញ ដើម្បីផ្សព្វផ្សាយពីសក្តានុពលផលិតផលក្នុងស្រុក។លោក ដោក វីរៈ ប្រធាននាយកប្រតិបត្តិ នៃក្រុមហ៊ុន ហ៊ុយយន់ អេហ្រ្គីខលឈ័រ ខាងផ្នែកផលិត និង​ចែកចាយជីធម្មជាតិសម្រាប់ដំណាំកសិកម្ម និងដំណាំកសិឧស្សាហកម្ម ថ្លែងប្រាប់ ប៊ីធីវី ថា ជាការ​កត់​សម្គាល់ក្នុងរយៈពេលចុងក្រោយមកនេះ សន្ទុះនៃ​ការគាំទ្រ​ពី​សំណាក់​ប្រជាពលរដ្ឋ​ក្នុង​ស្រុក​មា​ន​ការកើនឡើងជាបន្តបន្ទាប់ដោយសារការរៀបចំកម្មវិធីនានារបស់រាជរដ្ឋាភិបាល ជា​ពិសេស​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានជំរុញឲ្យ​ចំណី​អាហារ​ក្នុង​ស្រុក​មាន​សុវត្ថិភាព និងស្តង់ដារជាងមុន ដែលការរៀបចំបែបនេះ បានផ្តល់​នូវ​ភាពសុក្រិត​សម្រាប់​អ្នក​ខំ​កែច្នៃ​ចំណី​អាហារសុវត្ថិភាព។កញ្ញា ចំរើន វីននីដេ ផ្នែកលក់របស់ផ្សារកូនកាំបិត ដែលផ្គត់ផ្គង់ខាងផ្នែកម្ហូបអាហារ និងបន្លែ​សរីរាង្គ បានលើកឡើងថា បច្ចុប្បន្ន​មាន​ការគាំទ្រយ៉ាងច្រើន​ពី​សំណាក់​អតិថិជន​លើ​ផលិត​ផល​បន្លែ​សរីរាង្គក្នុងស្រុក។ កញ្ញាបាន​អំពាវនាវ​ប្រជាពលរដ្ឋ​ទាំង​អស់​ចូល​រួម​ឲ្យ​បាន​ច្រើន​កុះករ​ក្នុង​ពិព័រណ៍​នេះ ជាពិសេសបន្តគាំទ្រផលិតផលកសិកម្មក្នុងស្រុកឲ្យបានច្រើនបន្ថែមទៀត ដើម្បី​លើក​ទឹក​ចិត្ត​ដល់កសិករ និងបង្កើនឱកាសការងារកាន់តែច្រើនដល់ប្រជាពលរដ្ឋ។ក្រុមនិស្សិតកសិកម្ម នៃសាកលវិទ្យាល័យភូមិន្ទកសិកម្ម (ចំការដូង) បានលើកឡើងថា កម្មវិ​ធី​នេះ​ពិត​ជាមានសារៈសំខាន់ណាស់ ពីព្រោះបាន​ផ្តល់នូវ​ឱកាស​ជា​ច្រើន​ដល់​ពួក​គេ​ឲ្យបា​ន​ឃើញ​ពីផ​លិត​ផលកសិកម្មរបស់ខ្មែរទាំងកសិផលមិនទាន់កែច្នៃ និងកែច្នៃរួច។ លើសពីនេះថែមទៀត គឺ​បាន​ស្គាល់ថា អ្វីទៅជាកសិកម្មល្អ កសិកម្មសុវត្ថិភាព ឬក៏កសិកម្ម​សរីរាង្គ​ឱ្យ​បាន​កាន់​តែ​ទូលំ​ទូលាយ​។ សូមបញ្ជាក់ថា កម្មវិធីពិព័រណ៍កសិកម្មវាលបៃតង និងអាហារនឹងចា​ប់​ផ្តើម​ពីម៉ោង​៥ល្ងាច​តទៅ​នៅ​សាកលវិទ្យាល័យ​ភូមិន្ទកសិកម្ម (ចំការដូង) ក្នុងគោលបំណងបង្ហាញ​ពីផលិត​ផល​កសិកម្ម​ដែល​មាន​សក្ដានុពល​របស់កម្ពុជា តាមរយៈការពិព័រណ៍ផលិតផលកសិកម្មពីក្រុមហ៊ុន សហគ្រាស សហគមន៍​កសិកម្ម វិទ្យាស្ថាននិងសាកលវិទ្យាល័យនានា ក្រុមហ៊ុនឯកជន ដែលមាន​ស្តង់​ប្រមាណ ៨០ស្តង់៕ អត្ថបទ៖ ឈិត បូរ៉ាវី

សេដ្ឋកិច្ចចក្រភពអង់គ្លេសធ្លាក់ក្នុងឱនភាព បន្ទាប់ពីប្រជាជនកាត់បន្ថយការចំណាយ

2024/02/16 10:16:38 am        129
តួលេខផ្លូវការបង្ហាញថា មនុស្សចំណាយតិច ការធ្វើកូដកម្មពីក្រុមវេជ្ជបណ្ឌិត និងការធ្លាក់ចុះចំនួនគ្រូបង្រៀននៅតាមសាលារៀន បានទាញទម្លាក់ចក្រភពអង់គ្លេសឱ្យធ្លាក់ក្នុងឱនភាពសេដ្ឋកិច្ចកាលពីចុងឆ្នាំ២០២៣កន្លងទៅនេះ ។ សេដ្ឋកិច្ច បានធ្លាក់ចុះខ្លាំងជាងការរំពឹងទុក០,៣% កាលពីចន្លោះខែតុលា និងខែធ្នូ បន្ទាប់ពី បានស្រុតចុះស្រាប់ទៅហើយ កាលពីចន្លោះខែកក្កដា និងខែកញ្ញាឆ្នាំមុន។ចក្រភពអង់គ្លេស ស្ថិតក្នុងឱនភាពសេដ្ឋកិច្ច ប្រសិនបើប្រទេសនេះ បរាជ័យក្នុងការរីកចម្រើនពីរត្រីមាសជាប់គ្នា។ តួលេខនេះបានចោទជាសំណួរថាតើលោក Rishi Sunak បានបំពេញតាមការសន្យារបស់លោកដែលបានធ្វើឡើងកាលពីខែមករាឆ្នាំមុនដើម្បីធ្វើឲ្យសេដ្ឋកិច្ចរីកចម្រើនឬយ៉ាងណា។រដ្ឋាភិបាលមិនដែលនិយាយជាសាធារណៈអំពីវិធានការអ្វីដែលគួរត្រូវបានប្រើដើម្បីវាយតម្លៃថាតើខ្លួនបានបំពេញតាមការសន្យារបស់នាយករដ្ឋមន្ត្រី លោក រីស៊ី ស៊ូណាក់ (Rishi Sunak) ទេ បើទោះជាមានសំណើម្តងហើយម្តងទៀតក៏ដោយ។ ក្នុងការផ្ដល់របាយការណ៍ឯកជនមួយចំនួនទៅកាន់ក្រុមអ្នកសារព័ត៌មាន ប្រភពបាននិយាយថាស្ថានភាពនឹងរឹតតែធ្ងន់ធ្ងរ ប្រសិនបើប្រទេសនេះជួបប្រទះឱនភាពសេដ្ឋកិច្ចធ្ងន់ធ្ងរនៅចន្លោះខែតុលា និងខែធ្នូ បើធៀបនឹងរយៈពេលបីខែមុន។ប៉ុន្តែផ្អែកលើវិធានការនោះ ការសន្យារបស់លោក Sunak មិនត្រូវបានបំពេញទេ ដោយសារសេដ្ឋកិច្ចចក្រភពអង់គ្លេសបានធ្លាក់ចុះ ០,១% ក្នុងខែកក្កដាដល់ខែកញ្ញា។ សម្រាប់រយៈពេលពេញឆ្នាំ២០២៣ សេដ្ឋកិច្ចរបស់ចក្រភពអង់គ្លេសបានកើនឡើង០,១%ប៉ុណ្ណោះ។ទោះជាយ៉ាងណាក៏ដោយ ដោយមិនរាប់បញ្ចូលរយៈពេលនៃការឆ្លងរាលដាលវីរុស Covid-19ប៉ុន្មានឆ្នាំមកនេះ តួលេខកំណើនប្រចាំឆ្នាំនោះគឺខ្សោយបំផុតចាប់តាំងពីឆ្នាំ ២០០៩ មក នៅពេលចក្រភពអង់គ្លេស និងប្រទេសសេដ្ឋកិច្ចធំៗផ្សេងទៀតកំពុងងើបឡើងវិញពីវិបត្តិហិរញ្ញវត្ថុសកល នៅពេល ប្រាក់កម្ចីរបស់ធនាគារស្ទើរតែត្រូវបានបញ្ឈប់៕

កម្ពុជាសង្ឃឹមថាការប្រមូលផលស្វាយចន្ទីនៅឆ្នាំ២០២៤នេះ នឹងកើនចន្លោះពី២០ទៅ២៥%

2024/02/15 02:11:10 pm        369
ដោយសារកត្តាអាកាសធាតុអំណោយផល លោកសហព័ន្ធស្វាយចន្ទីកម្ពុជា បានលើកឡើងថា យោងតាមការពិនិត្យជាក់ស្តែង ទាំងទិន្នផល និងគុណភាពនឹងអាចល្អប្រសើរ ខណៈឆ្នាំ២០២៣ ការ​ប្រមូលផលបានចំនួនប្រមាណ ៧០ម៉ឺនតោន ហើយឆ្នាំ២០២៤នេះសង្ឃឹមថា អាច​នឹង​កើន​ចន្លោះ​ពី ២០ទៅ២៥%។លោក អាន តារា ប្រធានសហព័ន្ធស្វាយចន្ទីកម្ពុជា នៅព្រឹកថ្ងៃទី១៥ ខែកុម្ភៈនេះ បាន​មាន​ប្រសាសន៍​ប្រាប់​ទូរទស្សន៍ព័ត៌មាន ប៊ីធីវី ឲ្យដឹងថា ដោយសារអាកាសធាតុអំណោយផល គួបផ្សំ​ការ​យល់​ដឹងរបស់ប្រជាកសិករក៏ច្រើនជាងមុននោះ ការប្រមូលផលស្វាយចន្ទីឆ្នាំ២០២៤នេះ នឹង​អាច​ល្អ​ប្រសើរថែមទៀត។ ពាក់ព័ន្ធតម្លៃវិញ លោកសង្ឃឹមដែរថា ក៏នឹងល្អដូចគ្នា ប្រសិន​បើ​ការ​ថែ​ទាំ​ដិត​ដល់ ធ្វើឲ្យគ្រាប់ធំល្អ ហើយមានគុណភាព នោះនឹងអាចលក់ចេញបានក្នុងតម្លៃខ្ពស់ ដែល​ជា​ទូទៅ​តម្លៃចន្លោះពី ១,៥០០ដុល្លារ ទៅ ១,៨០០ដុល្លារ ក្នុង១តោន។ លោកបន្ថែមថា គិតមកដល់ពេលនេះ ស្វាយចន្ទីរបានចាប់ផ្តើមចេញផ្កាកាន់ក្តិបជាបណ្តើរៗហើយ ដែល​លឿន​ជាងឆ្នាំមុន និងខណៈប្រជាកសិករនៅខេត្តស្ទឹងត្រែង បានកំពុង​ចាប់​ផ្តើម​ប្រមូល​ផល​ជា​បណ្តើរ​ហើយដែរ។ យោងតាមរបាយការណ៍របស់ក្រសួងកសិកម្ម បច្ចុប្បន្ន កម្ពុជា​មាន​ផ្ទៃដី​ដាំ​ដុះ​ស្វាយ​ចន្ទី​ប្រមាណ​ជាង ៤៧ម៉ឺនហិកតា និងទទួលបានទិន្នផលសរុបចំនួនជាង ៧០ម៉ឺនតោន។ ដោយឡែក ការ​នាំ​ចេញ​គ្រាប់​ស្វាយចន្ទីឆៅទៅទីផ្សារអន្តជាតិ បានចំនួនប្រមាណ ៦៥ម៉ឺនតោន ទៅកាន់ប្រទេស​ជប៉ុន ថៃ វៀតណាម ចិន បង់ក្លាដែស និងឥណ្ឌាជាដើម និងគ្រាប់ស្វាយចន្ទីកែច្នៃរួច មាន​ទៅ​កាន់​ប្រទេស​ចិន សាធារណរដ្ឋឆែក ជប៉ុន កូរ៉េខាងត្បូង ហូឡង់ វៀតណាម និងសហរដ្ឋអាមេរិក៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

កម្ពុជានាំចេញវាយនភណ្ឌកែច្នៃរួច នៅក្នុងឆមាសទី១ មានទឹកប្រាក់សរុបជាង ២១៥ លានដុល្លារ
07/15/2026 09:07 PM
ស្រ្តីអ៊ូហ្គង់ដា កែឆ្នៃកាកសំណល់ដើមម៉ូយ៉ាវអាហ្វ្រិកទៅជាថាមពលស្អាត
07/15/2026 09:07 PM
ក្រុមអ្នកវិទ្យាសាស្រ្តធ្វើដំណើរទៅកាន់កោះ Greenland ដើម្បីសិក្សាពីហានិភ័យនៃការរលាយផ្ទាំងទឹកកក
07/15/2026 09:07 PM
អាកាសធាតុស្ងួតធ្វើឲ្យអាងស្តុកទឹកដ៏សំខាន់របស់ហ្វីលីពីន ស្ថិតក្រោមកម្រិតធ្ងន់ធ្ងរ គំរាមកំហែងដល់ការនេសាទត្រី
07/15/2026 09:07 PM
មនុស្ស ៩នាក់ ត្រូវបានសម្លាប់ អំឡុងការប៉ះទង្គិចគ្នានៅតំបន់កាស្មៀគ្រប់គ្រងដោយប៉ាគីស្ថាន
07/15/2026 09:07 PM
ឥណ្ឌាអនុម័តទុន ១៣,៣ពាន់លានដុល្លារ សម្រាប់កម្មវិធីឧបករណ៍ពាក់កណ្តាលចម្លងថ្មី
07/15/2026 09:07 PM
ក្រសួងអភិវឌ្ឍន៍ជនបទកំពុងប្រែក្លាយតំបន់ជនបទ ឱ្យមានវិបុលភាពប្រកបដោយបរិយាបន្ន សមធម៌ និងចីរភាព
07/15/2026 08:07 PM
កម្ពុជា-ចិន ចុះហត្ថលេខាជាផ្លូវការ បើកផ្លូវនាំចេញផ្លែខ្នុរស្រស់ទៅកាន់ទីផ្សារចិន
07/15/2026 08:07 PM
សម្តេចធិបតី អនុញ្ញាតជូន ប្រធានក្រុមប្រឹក្សាភិបាល និងជានាយកប្រតិបត្តិ នៃក្រុមហ៊ុន Beijing Star AI Co,. Ltd ចូលជួបពិភាក្សាការងារ
07/15/2026 08:07 PM
សម្តេចធិបតី អនុញ្ញាតជូន នាយកទទួលបន្ទុកកិច្ចការអាស៊ីអាគ្នេយ៍ នៃក្រុមហ៊ុន Fujian Jinlu Daily Chemical Co., Ltd. ចូលជួបពិភាក្សាការងារ
07/15/2026 08:07 PM