BREAKING NEWS!! តុលាការ​កំពូល​របស់​ប្រទេស​ថៃ ចេញសាលក្រម​សម្រេចឱ្យលោក ​ថាក់ស៊ីន ​ត្រូវតែ​ជាប់ពន្ធនាគារ ១​ឆ្នាំ
ឯកឧត្តម សុខ ចិន្តាសោភា៖«ខ្ញុំមានមហិច្ឆតាចង់ឱ្យក្មួយៗនៅស្រុកអង្គស្នួលមានអ្វីៗមិនចាញ់យុវជននៅភ្នំពេញជាពិសេសក្នុងវិស័យអប់រំ និងកីឡា»
សម្ដេចធិបតី៖ ២ថ្ងៃព្រះរាជពិធីបុណ្យអុំទូក ប្រព្រឹត្តទៅដោយរលូន សុខសុវត្ថិភាព និងសប្បាយរីករាយដល់មហាគ្រួសារខ្មែរ និងភ្ញៀវបរទេស
សម្តេចតេជោ ហ៊ុន សែន ៖ បើគ្មានធនធានមនុស្សទេ កុំរំពឹងអភិវឌ្ឍន៍ប្រទេសឱ្យរីកចម្រើនឱ្យសោះ

ព័ត៍មានសំខាន់ប្រចាំថ្ងៃ

ព័ត៌មានកីឡា ពានរង្វាន់​វាយកូនគោល “​សម្ដេច​ពិជ័យ​សេនា ទៀ បាញ់​” បាន​បញ្ចប់​ដោយ​ជោគជ័យ​

2021/04/27 09:59:58 am        34
វាយកូនគោល៖ ការប្រកួត​កីឡាវាយកូនគោល​ដណ្ដើម​ពានរង្វាន់ “​សម្ដេច​ពិជ័យ​សេនា ទៀ បាញ់​” ឆ្នាំ​២០១៩ បាន​បញ្ចប់​ដោយ​ជោគជ័យអម​ជាមួយ​ផ្លែផ្កា​មួយ​ចំនួន ក្រោយ​ដំណើរ​ការប្រកួត​ដ៏​ស្វិត​ស្វាញ​រយៈពេល ១​ថ្ងៃ​កាលពី​ថ្ងៃ​ទី​២៨ ខែ​កក្កដា ក្រោម​ការរៀបចំ​របស់​សហព័ន្ធ​កីឡាវាយកូនគោល​កម្ពុជា។​​ព្រឹត្តិការណ៍​ដ៏​ធំ​ប្រចាំ​ឆ្នាំនេះគេ​ឃើញ​មាន​ប្រមុខ​ថ្នាក់ដឹកនាំ រដ្ឋមន្ត្រី ឯកអគ្គរាជទូត​-​រដ្ឋទូត និង​កីឡាករ​-​កីឡា​ការិនី​ជាតិ​-​អន្តរជាតិ​ជាច្រើន ពិសេស​គឺ​ទទួល​បាន​ការ​ផ្ដល់​កិត្តិយស​អញ្ជើញ​ចូលរួម​ប្រកួត​ ពី​សំណាក់​សម្ដេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធាន​រដ្ឋ​សភា​ជាតិ​, សម្ដេច​ក្រឡាហោម ស ខេង ឧប​នាយក​រដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ និង​សម្ដេច​ពិជ័យ​សេនា ទៀ បាញ់ ឧប​នាយក​រដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការពារជាតិ និង​ជា​ប្រធាន​សហព័ន្ធ​កីឡាវាយកូនគោល​កម្ពុជា។​ ឯកឧត្ដម ជា បូរ៉ា អគ្គលេខាធិការ​សហព័ន្ធ​កីឡាវាយកូនគោល​កម្ពុជាបាន​បញ្ជាក់​ថា ពានរង្វាន់​សម្ដេច​ពិជ័យ​សេនា ទៀ បាញ់ ឆ្នាំនេះមាន​ថ្នាក់ដឹកនាំ និង​កីឡាករ​-​កីឡា​ការិនី​ជាតិ និង​អន្តរជាតិ​ចូលរួម​សរុប ២១២​នាក់ ក្នុង​នោះ​ក៏​មាន​វត្តមាន​កីឡាករ​ជម្រើសជាតិ​របស់​សហព័ន្ធ បាន​ចូលរួម​ប្រកួត​ប្រជែងដើម្បី​ជំរុញ​ការអភិវឌ្ឍ​សមត្ថភាព ត្រៀម​ចូលរួម​ការប្រកួត​អន្តរជាតិ​នានា​ផង​ដែរ។​ឯកឧត្ដម​បន្ដ​ថា ព្រឹត្តិការណ៍​នេះមិន​ត្រឹមតែ​ជា​ការ​ប្រកួតប្រជែង រឹតចំណង​មិត្តភាព សាមគ្គីភាពនោះ​ទេ ពោល​គឺ​ចំណេញ​ក្នុង​ការ​ផ្សព្វផ្សាយ​អំពី​កីឡា​ទេសចរណ៍ និង​ជំ​រុញ​ការ​អភិវឌ្ឍ​វិស័យ​កីឡា​នេះ​ឲ្យ​រីកចម្រើន​ផង​ដែរ ស្រ​បពេល​សហព័ន្ធកំពុង​កសាង​សមត្ថភាព និង​គុណ​ផល​កីឡា​ឲ្យ​បាន​រឹងមាំ ស្របតាម​ផែនការ និង​យុទ្ធសាស្ត្រ ៤​ឆ្នាំ​រំកិល​របស់​គណៈកម្មាធិកា​រ​ជាតិ​អូឡាំពិក​កម្ពុជា ដើម្បី​សម្រួច​ទិសដៅ​ស៊ី​ហ្គេមឆ្នាំ​២០២៣​។​ ចំពោះ​លទ្ធផល​ការប្រកួតសម្រាប់​វិញ្ញាសា​ជា​ក្រុម​បុរស ជើង​ឯក​បាន​ទៅ​ក្រុម​ឯកឧត្ដម ប៉ុល សារឿន ជាមួយ​កីឡាករ អ៊ុក ប្រាថ្នា និង​កីឡាករ អ៊ុក ក្មួ​ច ខណៈ​ជើងឯក​រង​បាន​ទៅ​ក្រុម​ឯកឧត្ដម មួន សារ៉ន ជាមួយ​លោក ភូ ផា​រិ​ទ្ធ និង​លោក ហម វ៉ាន់​ថា និង​លេខ​៣ បាន​ទៅ​ក្រុម​ឯកឧត្ដម មាស សាវ៉ន ជាមួយ​លោក ផន ណា​រ៉ា និង​លោក សោម បូរី​រក្ស។រីឯ​វិញ្ញាសា​ឯកត្តជន​បុរស​ប្រភេទ​ទី​១ ជើងឯកបាន​ទៅ​កីឡាករ ស សិទ្ធិ ខណៈ​ជើងឯក​រង​កីឡាករ ឈិន ចាន់​សង្ហា និង​លេខ​៣ កីឡាករ នី លី​ស្រ៊ាង។​ ចំណែក​វិញ្ញាសា​ឯកត្តជន​បុរស​ប្រភេទ​ទី​២ ជើង​ឯក​កីឡាករ ថោង សុខ​ខាំ​ភូ​, ជើងឯក​រង​កីឡាករ ឈុំ សំបូរ និង​លេខ​៣ កីឡាករ ជុំ សំអាន​។ ឯ​វិញ្ញាសា​ឯកត្តជន​នារី​ប្រភេទ​ទី​១ ជើងឯក​បានទៅកីឡា​ការិនី Kann Cong និង​ជើងឯក​រង​កីឡា​ការិនី Chenny Ly គ្រា​ដែល​វិញ្ញាសា​ឯកត្តជន​នារី​ប្រភេទ​ទី​២ ជើងឯក​បានទៅកីឡា​ការិនី វេ​ង សំបូរ និង​ជើងឯក​រង​កីឡា​ការិនី ពៅ ចាន់ណា៕

ឯកឧត្តមទេស​រដ្ឋមន្ត្រី ​លី ​ធុជ​ ស្នើ​សុំឲ្យប្រទេស​កាណាដាប​ន្ត​ជួយដល់វិស័យ​សកម្មភាព​មីន​នៅ​កម្ពុជា​

2021/04/27 09:59:58 am        22
ភ្នំពេញ៖ នៅ​ល្ងាច​ថ្ងៃទី០៣ ​ខែ​កក្កដា ​ឆ្នាំ២០១៩ ​ឯក​ឧត្តមទេស​រដ្ឋមន្រ្តី ​លី ធុជ ​តំណាង​រាជ​រដ្ឋាភិ​បាលកម្ពុជា​ បាន​អញ្ជើញ​ចូល​រួមក្នុង​កម្មវិ​ធីអបអរសាទរ​ខួប​លើកទី​១៥២​ នៃ​បុណ្យ​ជាតិ​កាណាដា ​នៅ​សណ្ឋាគា Raffle le Royal រាជ​ធានី​ភ្នំពេញ​។នៅក្នុងឱកាស​នោះ ​ឯកឧត្តមទេសរ​ដ្ឋមន្រ្តី ​បាន​ថ្លែងថា កម្ពុជា និងកាណាដា ​កំពុងរីក​រាយ​ជាមួយ​ចំណង មិត្ត​ភាព​ដ៏យូរ​អង្វែង​ និង​កិច្ច​សហប្រតិបត្តិការ​ល្អ ​ដែល​ឆ្លុះបញ្ចាំង​ពីទំនាក់​ទំនង​ដ៏សំខាន់​រវាងប្រទេស ​និងប្រជាជន​ទាំង​ពីរ​ ទាំង​ក្នុង​វិស័យ​ទ្វេភាគី ​និង​ចម្រុះ​ភាគី​ រាប់បញ្ចូល​ទាំង​ការផ្លាស់​ប្តូរ​ដំណើរទ​ស្សនកិច្ច ​សន្តិសុខ ​និង​ការកា​រពារ ​កិច្ច​សហប្រតិ​បត្តិការ​ពាណិជ្ជកម្ម ​និង​ការ​វិនិយោគ ​និង​កិច្ចសហ​ប្រតិបត្តិ​ការ​ក្នុង​វិស័យសកម្ម​ភាព​មីន​។នៅក្នុងឱកាស​នោះ ​ឯកឧត្តម​ទេសរដ្ឋមន្រ្តី ​បាន​ថ្លែងនូវ​អំណរគុណ​ដល់​រដ្ឋាភិបាល​កាណាដា ​ដែល​បាននឹង​កំពុង​ជួយ​ដល់​វិស័យមី​ន ​និង​បាន​ស្នើសុំឱ្យ​បន្តជួយដ​ល់វិស័យនេះ​ ដើម្បី​សម្រេច​បាន​នូវគោល​ដៅ​កម្ពុជា​មួយ​គ្មានមីន​នៅ​ឆ្នាំ២០២៥​ខាង​មុខ​៕

សម្តេច​តេជោ ហ៊ុន ​សែន ​អញ្ជើញ​ជួប​សំណេះសំណាល​ជា​មួយប​ងប្អូនកម្មករ​ កម្មការិនី ​ជាង​ ១​ម៉ឺន​នាក់ នៅ​ខេត្ត​ពោធិ៍សាត់​

2021/04/27 09:59:58 am        22
ពោធិ៍សាត់៖ នៅ​ព្រឹក​ថ្ងៃពុធ ​១៥​កើត​ ខែ​ផល្គុន​ ឆ្នាំច​ សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវ​នឹង​ថ្ងៃទី២០​ ខែ​មីនា ឆ្នាំ២០១៩​នេះ ​សម្តេច​អគ្គ​មហាសេនាបតី​តេ​ជោ ​ហ៊ុន សែន​ នាយករ​ដ្ឋមន្ត្រី​នៃ​ព្រះរាជា​ណា​ចក្រ​កម្ពុជា អញ្ជើញ​ជួប​សំណេះសំ​ណាលជា​មួយ​បង​ប្អូនកម្មករ​ កម្មការិនី​ប្រមាណ​១០,៦៨៩​នាក់ ​មក​ពីរោង​ចក្រ សហ​គ្រាស​ចំនួន៦​ នៅ​ក្នុងខេ​ត្តពោធិ៍​សាត់។ពិធីជួប​សំណេះ​សំណាល​នេះ ​ធ្វើឡើ​ង​នៅភូមិវា​លវ​ង់ ឃុំស្នាអន្សា ​ស្រុក​ក្រគរ ​ខេត្ត​ពោធិ៍​សាត់​។រោង​ចក្រ​ សហគ្រាសទាំ​ង៦ ​ដែល​អនុញ្ញាត​ឲ្យក​ម្មករ​ កម្មការិនី​ជួប​សំណេះសំណាល​ជា​មួយសម្តេច​តេជោនាយករដ្ឋ​មន្ត្រីនា​ពេលនេះ​ ម​កពីស្រុ​កក្រគរ​ចំនួន​៣ ស្រុ​កបាកាន​ចំនួន​១ និ​ងក្រុងពោធិ៍​សាត់​ចំនួន១​។ រោង​ចក្រ ​សហគ្រាស​ទាំង៦​នេះ​ វិនិយោគ​ដោយ​អ្នកវិនិយោគមក​ពី​ប្រទេសចិន​ចំនួន៤​ និង​ខ្មែរ​ចំនួ​ន២ ដែល​ក្នុង​នោះមា​ន៖​ រោង​ចក្រកាត់ដេ​រ​សម្លៀក​បំពាក់​ចំនួន២​, ផ្គត់​ផ្គង់​អគ្គិសនី​ចំនួន២,​ ផលិត​ត្រង់​ស្វូអគ្គិសនី​ចំនួន១​ និង​ចិញ្ចឹម​សត្វចំ​នួន១​។ផលិត​ផល​ដែល​ផលិត​ចេញ​ពីរោង​ចក្រ​ សហគ្រាស​ទាំង​នេះ ​ត្រូវបាន​នាំ​ទៅកាន់ទីផ្សារ​ក្នុង​ស្រុក ​និង​អន្តរជាតិ​៕

ឯកឧត្ដម ហ៊ុន ណេ​ង​៖ មន្ត្រី​ជា​កម្លាំង​ទាំងអស់​ត្រូវ​ម៉ឺងម៉ាត់​ចំពោះ​ការការពារ​សន្តិសុខ​ជាតិ​

2021/04/27 09:59:58 am        22
រតនគិរី៖ ឯកឧត្តម ហ៊ុន ណេង ប្រធាន​គណៈកម្មការ​ទី​៤​នៃ​រដ្ឋសភា បាន​ដឹកនាំ សមាជិក សមា​ជិកា នៃ​គណៈ កម្ម​ការ​(​ទី​៤) ទៅកាន់​ខេត្តស្ទឹងត្រែង និង​រតនគិរី ដោយ​បាន​អំពាវនាវ​ដល់​មន្ត្រី​ជា​កម្លាំង​ទាំងអស់​ត្រូវ​ម៉ឺ​ត​ម៉ាត់​ចំពោះ​ការ​ការពារ​សន្តិសុខ​ជាតិ និង​សណ្ដាប់ធ្នាប់​ជូន​សាធារណ​:​ជន​។​ឯកឧត្ដម ហ៊ុន ណេង ប្រធាន​គណៈកម្មការ​ម​ហា​ផ្ទៃ ការពារជាតិ និង​មុខងារ​សាធារណៈ​នៃ​រដ្ឋសភា បា​អញ្ជើញ​បន្ត​ដំណើរ​ចុះ​បំពេញបេសកកម្ម​នៅ​ខេត្ត​រតនគីរី និង​ខេត្ត​ស្ទឹងត្រែង និង​ជួបពិភាក្សា​ការងារ​ជាមួយ​ថ្នាក់ដឹកនាំ និង​អង្គភាព​ពាក់ព័ន្ធ និង​កងកម្លាំងប្រដាប់អាវុធ​គ្រប់​ប្រភេទ​របស់​ខេត្ត​ទាំងពីរ​ដាច់ដោយឡែក​ពី​គ្នា​។​​ក្នុង​ដំណើរ​បំពេញបេសកកម្ម​នេះ ឯកឧត្ដម ហ៊ុន ណេង ប្រធាន​គណៈកម្មការ​ទី​៤ បាន​មានប្រសាសន៍ថា ការ​សំណេះសំណាល​នេះ​គឺ​ដើម្បី​ស្វែងយល់​ពី​ផល​ប៉ះពាល់​និង​បញ្ហា​ប្រឈម​ក្នុង​ការ​អនុវត្ត​ច្បាប់ ក៏ដូចជា​កិច្ចការ​សន្តិសុខ​សណ្ដាប់ធ្នាប់​សាធារណៈ និង​ការអនុវត្ត​គោលនយោបាយ​ភូមិ​-​ឃុំ មាន​សុវត្ថិភាព ការអនុវត្ត​កិច្ចការរដ្ឋបាល​ថ្នាក់ក្រោម​ជាតិ ព្រមទាំង​សេចក្តីណែនាំ​ឬ​លិខិត​បទដ្ឋាន​ថ្មីៗ​របស់​រាជរដ្ឋាភិបាល ការផ្ដល់សេវា​សាធារណៈ​ជូន​ប្រជាពលរដ្ឋ ការងារ​អន្តោប្រវេសន៍ ការងារ​ទំនាក់ទំនង​និង​គ្រប់គ្រង​អង្គការ​សង្គម​ស៊ីវិល ការងារ​គ្រប់គ្រង​ពន្ធនាគារ និង​ដំណើរការ​វាយតម្លៃ​លើ​ទណ្ឌិត​ក្នុងការ​បន្ធូរ​បន្ថយទោស និង​លើកលែងទោស ការងារ​កិច្ចការ​ការពារ​ព្រំដែន​របស់​កងកម្លាំង​វារៈ​ការពារ​ព្រំដែន​នៃ​កងកម្លាំង​នគរបាលជាតិ និង​កងយោធពល​ខេមរភូមិន្ទ និង​ការបង្ក្រាប​ការជួញដូរ​គ្រឿងញៀន​។​​​​ក្នុងឱកាស​អភិបាល​ខេ​ត្តៃ​ខេត្ត​ទាំង​២ បានធ្វើ​សេចក្តីរាយការណ៍​ជូន​គណៈប្រតិភូ​ពី​ការរីកចម្រើន និង​លក្ខណៈ​ភូមិសាស្ត្រ​នៃ​ការគ្រប់គ្រង​សន្តិសុខ​សណ្តាប់ធ្នាប់​សាធារណៈ សុវត្ថិភាព​សង្គម​នៅក្នុង​ខេត្ត ពិសេស​ខេត្ត​បាន​ពង្រឹង​ថែរក្សា​ការពារ​សន្តិសុខ​ស្ថិរភាព​សង្គម​បានល្អ​ជូន​ប្រជាពលរដ្ឋ​បានរស់នៅ​ដោយ​សុខសន្តិភាព ទទួលបាន​ផល​ នៃ​ការអភិវឌ្ឍ​របស់​រដ្ឋាភិ​បាល ស្របតាម​យុទ្ធសាស្ត្រ​ចតុកោណ និង​កម្មវិធី​គោលនយោបាយ​របស់​រដ្ឋាភិបាល ដែលមាន​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​ជា​ប្រមុខ​ដឹកនាំ​។ ទន្ទឹមនឹងនេះ​ខេត្ត​បាន​ស្ថាបនា​សាងសង់​ប្រព័ន្ធ​ហេដ្ឋារចនាសម្ព័ន្ធ​រូបវ័ន្ត និង​គម្រោង​ផ្សេងៗ​ជាច្រើន​។​​​​បន្ទាប់ពី​បាន​ស្តាប់​នូវ​កា​រាយការណ៍​យ៉ាង​លំអិត​អំពី​លទ្ធផល និង​សមិទ្ធផល​សំខាន់​ដែល​ខេត្ត​សម្រេច​រួចមក ឯកឧត្តម ហ៊ុន ណេង ប្រធាន​គណៈកម្មការ​ទី​៤​នៃ​រដ្ឋសភា ក៏បាន​កោតសរសើរ និង​បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ខេត្ត​ទាំងពីរ ដែល​បានធ្វើការ​អភិវឌ្ឍន៍​លើ​គ្រប់​វិស័យ ដោយ​អនុវត្តតាម​គោលនយោបាយ​យុទ្ធសាស្ត្រ​ចតុកោណ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​។ជាមួយគ្នានេះ ផងដែរ ឯកឧត្តម ហ៊ុន ណេង បាន​ជំរុញ​ទៅដល់​អាជ្ញាធរខេត្ត​ទាំងពីរ​ត្រូវតែ​ផ្តល់​សេវាសាធារណៈ​ជូន​ប្រជាពលរដ្ឋ ពិសេស​ត្រូវខិតខំ​បង្ក្រាប​បទល្មើស​គ្រឿងញៀន ការកាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍ ការធ្វើឱ្យ​កម្រិតជីវភាព​របស់​ប្រជាពលរដ្ឋ​កាន់តែ​ប្រសើរ ដោយ​ផ្តោតលើ​វិស័យ​កសិកម្ម​ជាធំ និង​ការទាក់ទាញ​អ្នកវិនិយោគ​៕​

អភិបាលខេត្ត ​កំពង់ចាម ​ណែនាំ​ឲ្យ​សិស្ស​ថ្នាក់​ទី១២ ​​​ខិត​ខំប្រឹង​ប្រែង​រៀនសូត្រ​ ​ដើម្បី​ទទួល​បាន​និទ្ទេសល្អ

2021/04/27 09:59:58 am        23
កំពង់ចាម ៖ អភិបាលខេត្តកំពង់ចាម ​បាន​ផ្ដាំផ្ញើ​​ដល់​សិស្សថ្នាក់ទី១២ ដែល​កំពុង​ត្រៀម​ប្រលង​ទុតិយភូមិឆ្នាំ ​២០១៩នេះ ​ត្រូវ​​​ខិត​ខំប្រឹងប្រែងរៀន​សូត្រ ​និង​យក​ចិត្ត​ទុក​ដាក់​ខ្ពស់​ ចំពោះ​ការ​សម្រចចិត្ត ​ដើម្បី​ទទួល​បាន​និទ្ទេសល្អ ​ ។​ឯកឧត្ដម អ៊ុន ចាន់ដា​ អភិបាលខេត្តកំពង់ចាម ​ បាន​ថ្លែងបែបនេះ ​ នៅព្រឹក ថ្ងៃទី៥ ខែសីហា ឆ្នាំ២០១៩ ក្នុងពិធីសំណេះសំណាលជាមួយ ​លោកគ្រូអ្នកគ្រូ បំប៉នស្ម័គ្រចិត្ត ​និងសិស្សថ្នាក់ទី១២ ក្នុងក្រុងកំពង់ចាម ​ខេត្តកំពង់ចាម ។​ឯកឧត្ដម អ៊ុន ចាន់ដា​ មានប្រសាសន៍​​ លើក​​ទឹក​ចិត្ត​ដល់​​សិស្សានុសិស្ស​​បន្ត​ខិត​ខំ​បេជ្ញា​ចិត្តរៀន​សូត្រឲ្យខ្លាំងពូកែ​ ដោយ​ត្រូវ​យក​និទ្ទេសA​ ទទួល​បាន​រង្វាន់​ម៉ូតូ​មួយគ្រឿង ​​ហើយ​​បន្ត​ទៅរៀន​មហាវិទ្យាល័យ ​ ក្នុងការកំណត់​គោលដៅ​ជីវិត ចូលរួមអភិវឌ្ឍន៍​​ប្រទេសជាតិ​ឲ្យ​បាន​ល្អប្រសើរ​​បន្ថែមទៀតផង។ឯកឧត្ដមអភិបាលខេត្ត ​បាន​អំពាវនាវ​ដល់​អាជីវកម្ម​ បើក​កន្លែង​កូពីព្រីន ​ត្រូវ​បញ្ឈប់​អាជីវកម្ម​ក្នុង​ថ្ងៃដំណើរ​ពេលប្រលង ហើយ​អាជ្ញាធរខេត្តបានត្រៀមថែរក្សានូវ​សន្តិសុខ​សណ្តាប់ធ្នាប់ នៅ​ជុំវិញ​បរិវេណ​មណ្ឌលប្រលង ​នឹង​ពេទ្យប្រចាំការផងដែរ។យោង​តាមរបាយការណ៍ ​ ការ​កំណត់មណ្ឌលប្រលងមធ្យមសិក្សាទុតិយភូមិ ​ឆ្នាំ២០១៩នេះ នៅ​ក្នុង​ខេត្តកំពង់ចាម ​ ក្រសួង អប់រំ យុវជន ​និង កីឡា ​បាន​ចែកចេញពីរថ្នាក់ ​ មានថ្នាក់​វិទ្យាសាស្ត្រ មាន​៥មណ្ឌល​ ស្មើរ​ នឹង១២៧ បន្ទប់​ នឹងថ្នាក់វិទ្យាសាស្ត្រសង្គម ​ មាន៩មណ្ឌល​ ស្មើរ​ នឹង២០៩បន្ទប់ ៕

នយោបាយ​ឈ្នះៗ​របស់​សម្តេច​តេ​ជោ ​គឺជា​មូលដ្ឋានគ្រឹះ និង​ជា​ដើមចម​ នៃ​ការ​ឯកភាព​ជាតិ​ពេញ​ផ្ទៃ​ប្រទេស​

2021/04/27 09:59:58 am        23
ភ្នំពេញ៖ ឯកឧត្ដម​ឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី បាន​មាន​ប្រសា​ស​ន៏​ថា នយោបាយ​ឈ្នះៗ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី គឺជា​មូលដ្ឋានគ្រឹះ និង​ជា​ដើមចម​ នៃ​ការ​ឯកភាព​ជាតិ​ពេញ​ផ្ទៃ​ប្រទេស នាំមក​នូវ​សុខសន្តិភាព សេរីភាព វិបុល​សុខ ជូន​ប្រទេសជាតិ និង​ប្រជាជន​កម្ពុជា ហើយ​វា​ក៏​គឺជា​បុ​រេ​លក្ខខណ្ឌ​នៃ​ការអភិវឌ្ឍ​ន៏​ជាតិ​លើ​គ្រប់​វិស័យ​។​​នៅក្នុង​ពិធី​ប្រកាស​ប្រធាន អនុប្រធាន​ក្រុមការងារ​ថ្នាក់​កណ្តាល​ចុះជួយ​ក្រុង​កំពង់ចាម កាលពី​ម្សិលមិញ ឯកឧត្ដម​ឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី បានផ្ដល់​ការណែនាំ​មួយចំនួន​ដើម្បី​ឲ្យ​ការដឹកនាំ​បក្ស​ក្នុង​ក្រុង​កំពង់ចាម​កាន់តែ​រឹង​មាំ ដូចជា ត្រូវគោរព​តាម​លក្ខន្តិកៈ រចនា​ស​ម្ព័​ន្ធ និងសេចក្តីសម្រេច​រប​ស់​មហា​សន្និបាទ​គណបក្ស​ប្រជាជន​កម្ពុជា​, ពង្រឹង និង​ពង្រីក​សមាជិក​បក្ស​ទាំង​បរិមាណ និង​គុណភាព​, ក្តាប់​ឲ្យ​បាន​នូវ​ឧបាយកល និង​ចលនា​បំផ្លិចបំផ្លាញ​របស់​ក្រុម​អមិត្ត ពិសេស​ការធ្វើបដិវត្ត​ពណ៌​, ពង្រឹង​មូលដ្ឋាន​ដើម្បី​បញ្ជាក់​ពី​គុណភាព​នៃ​ការងារ​បក្ស​, រក្សា​ខ្សែរ​ក្រវ៉ាត់​ជ័យជំនះ​នៃ​ការបោះឆ្នោត​ឆ្នាំ​២០១៨ ឲ្យ​នៅ​គង់វង្ស និង​មិនត្រូវ​អោនក្បាល​យក​អធិបតេយ្យភាព និង​ឯករាជ្យ​ជាតិ​ទៅ​ដូរ​ជាមួយនឹង​ជំនួយ ឬ​ភាពអនុគ្រោះ​ណាមួយ​ជាដាច់ខាត​។​​ឯកឧត្ដម​ឧបនាយករដ្ឋមន្ត្រី​បញ្ជាក់​ថា រាជរដ្ឋាភិបាល​ដែល​ដឹកនាំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុ​ជាមាន​ភាពម្ចាស់កា​រ​ខ្ពស់​លើ​ខ្លូន​ឯង បង្កលក្ខណៈ​ដល់​ការអភិវឌ្ឍ​ន៏​លើ​គ្រប់​វិស័យ ទប់ស្កាត់បាន​ប្រកបដោយ​ប្រ​សិទ្ឋិ​ភាព​នូវ​រាល់​ឧបាយកល​ដ៏​ខ្មៅ​កខ្វក់​របស់​ក្រុម​ក្បត់ជាតិ​ដែល​ឱនក្បាល​បំរើ​បរទេស និង​ប៉ុនប៉ង​ផ្តួលរំលំ​រាជរដ្ឋាភិបាល​ស្របច្បាប់​។ គណបក្ស​ប្រជាជន កើតចេញពី​ប្រជាជន ដើម្បី​ប្រជាជន និង​រួមសុខ រួមទុក្ខ​ជាមួយ​ប្រជាជន​។​​សមាជិក​គណៈ​អចិ​ន្ត្រៃ​យ៏​គណៈកម្មាធិកា​កណ្តាល​គណ​បក្ស​ប្រជាជន​កម្ពុជា និង​ជា​ប្រធាន​ក្រុម​កា​ងារ​ថ្នាក់កណ្តាល​ចុះជួយ​ខេត្តកំពង់ចាម ដែល​ក្នុងនោះ ឯកឧត្តម អ៊ុន ចាន់​ដា ត្រូវបានតែងតាំង​ជា​ប្រធាន​ក្រុមការងារ​ថ្នាក់កណ្តាល​ចុះជួយ​ក្រុង​កំពង់ចាម និង​ឯកឧត្តម អ៊ិត ប្រាំង ជា​អនុប្រធាន​ក្រុមការងារ​ថ្នាក់កណ្តាល​ចុះជួយ​ក្រុង​កំពង់ចាម​។​​ឯកឧត្តម អ៊ុន ចាន់​ដា ក៏បាន​ថ្លែងអំណរគុណ​ចំពោះ​គណបក្ស​ប្រជាជន​កម្ពុជា ដែល​បានតែងតាំង​ឯកឧត្តម ជា​ប្រធាន​ក្រុមការងារ​ថ្នាក់កណ្តាល​ចុះជួយ​ក្រុង​កំពង់ចាម និង​បាន​ប្តេជ្ញា​ថា នឹង​ខិតខំ​អនុវត្ត​នូវ​កម្មវិធី​នយោបាយ​របស់​គណបក្ស​ប្រជាជន​កម្ពុជា ដឹកនាំ និង​ពង្រីក​សមាជិក​ប​ក្ស ពង្រឹង​សាមគ្គីភាព​ផ្ទៃក្នុង ដើម្បី​ឈានឆ្ពោះ​ទៅរក​ជ័យជំនះ​នៃ​ការបោះឆ្នោត​គ្រប់​អាណត្តិ បន្ត​ពង្រីក​ចលនា​យុវជន​គណបក្ស ដោយ​ចាត់ទុក​យុវជន​ជា​កម្លាំងចលករ​ដ៏​សំខាន់​រយៈពេល​វែង​, បន្តសកម្មភាព​ចិញ្ចឹម​ចលនា ពិសេស​បង្កលក្ខណៈ​ដល់​គណបក្ស​ឃុំ សង្កាត់​មា​នល​ទ្ឋ​ភាព​ជួយ​ដល់​ប្រជាពលរដ្ឋ​ដែល​ជួប​ការលំបាក និង​បង្កើត​ភាព​ស្និត​ស្នាល​ជាមួយ​ប្រជាពលរដ្ឋ តាមរយៈ​ការបំរើ​សេវាសាធារណៈ​ឲ្យ​កាន់តែ​ល្អប្រសើរ​ជូន​ប្រជាពលរដ្ឋ​។​​ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី បាន​មាន​ប្រសា​ស​ន៏​ថា នយោបាយ​ឈ្នះៗ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី គឺជា​មូលដ្ឋានគ្រឹះ និង​ជា​ដើមចម​នៃ​ការឯកភាព​ជាតិ​ពេញ​ផ្ទៃ​ប្រទេស នាំមក​នូវ​សុខសន្តិភាព សេរីភាព វិបុល​សុខ ជូន​ប្រទេសជាតិ និង​ប្រជាជន​កម្ពុជា ហើយ​វា​ក៏​គឺជា​បុ​រេ​លក្ខខណ្ឌ​នៃ​ការអភិវឌ្ឍ​ន៍​ជាតិ​លើ​គ្រប់​វិស័យ​៕​

រដ្ឋ​មន្ត្រី​ក្រសួង​សុខា​ភិបាល ​បន្ត​ហាម​ពលរដ្ឋ​កុំ​ទិញ​ថ្នាំ​ ដោយ​គ្មាន​វេជ្ជបញ្ជា

2021/04/27 09:59:58 am        24
ភ្នំពេញ ៖ ​ រដ្ឋមន្រី្តក្រសួងសុខាភិបាល បាន​បន្ត​ហាម​ពលរដ្ឋ​​​កុំ​ទិញ​ថ្នាំ​ ដោយ​គ្មាន​វេជ្ជបញ្ជា​។ ​នេះ​ជា​ជំហាន​មួយ​​ដ៏​សំខាន់​ណាស់ ​​​បើមិនដូច្នេះទេ​ យើង​យក​ឱសថនោះ​មក​ប្រើបា្រស់ខ្លួនឯង​ គឺមិនត្រូវ ​ម្យ៉ាងទៀត​ វាស៊ាំ​ នឹងថ្នាំនោះ ​ដែល​យើង​ទៅ​ទិញខ្លួន​ឯង ដោយគ្មានវេជ្ជបញ្ជា ។ឯកឧត្តម ​​ម៉ម ប៊ុនហេង​ បាន​សង្កត់ធ្ងន់​ថា ​ពិសេស​អ្នក​លក់ឱសថ​នៅ​ ហ្វាម៉ាស៊ី ​ក៏មិន​គួរ​ផ្តល់​ឱសថ ដែល​មាន​អង់​ទីប៊ីយ៉ូទិច ​សំលាប់​មេរោគ​ ដោយ​មិន​មាន​វេជ្ជបញ្ជានោះទេ។ឯកឧត្តម ​ម៉ម ប៊ុនហេង​ រដ្ឋមន្រី្តក្រសួងសុខាភិបាល ថ្លែង​ក្នុងសិក្ខាសាលា​​ផ្សព្វផ្សាយ​​លទ្ធផល​​ស្រាវ​​ជ្រាវ​​គម្រោង​ ការប្រយុទ្ធប្រឆាំង​​ទៅ​នឹង​ភាពស៊ាំ​​របស់​ឱសថ​ប្រឆាំង​ មេរោគ​​តាម​រយៈការ​​ធ្វើអភិបាល​​កិច្ចល្អ ទៅលើអ្នកលក់ឱសថប្រឆាំង​​មេរោគ​នៅ​ប្រទេស​កម្ពុជា​ ផ្តោតលើ​ទំនាក់ទំនង ​និង​មតិនៃដៃគូ​​​ពាក់ព័ន្ធ, នាព្រឹកថ្ងៃទី២៣ កញ្ញានេះ នៅ​សាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល ។ឯកឧត្តម បាន​សង្កត់ធ្ងន់ថា រាជរដ្ឋាភិបាល​ ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប្រកបដោយ​​គតិបណ្ឌិត​របស់សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្រី្ត ​នៃព្រះរាជាណាចក្រកម្ពុជា​ ប្រទេសកម្ពុជា មាន​សុខសន្តិភាព និងមានការវិវឌ្ឍលើគ្រប់វិស័យ​ ក្នុងនោះវិស័យសុខាភិបាល សម្រេច​បាន​​ជោគជ័យ​​សំខាន់ៗ​ ជាច្រើន។ ​ជាក់ស្តែងយើង​សម្រេចបានគោលដៅអភិវឌ្ឍន៍ ​សហស្សវត្ស ក្នុងការ​​កាត់​បន្ថយ​​អត្រាមរណៈមាតា ​ទារក និងកុមារ ការកាត់បន្ថយការឈឺ​ និងស្លាប់ ​ដោយសារជំងឺឆ្លងនានា ដោយមានការទទួលស្គាល់ នៅថ្នាក់ជាតិ​ និងអន្តរជាតិ ​ជាពិសេសមានការទទួលស្គាល់​​ពី​អង្គការ​​សហប្រជាជាតិ ​និងអង្គការសុខភាពពិភពលោក។បើតាមឯកឧត្តម សាស្រ្តាចារ្យ សាផុន វឌ្ឍនៈ សាកលវិទ្យាធិការ នៃសាកល​​វិទ្យាល័យ​​វិទ្យាសាស្រ្ត​​សុខាភិបាល ថា ​យោងតាមកិច្ចខិតខំប្រឹងប្រែងនេះ​ សាកលវិទ្យាល័យ​ បាន​ចុះអនុស្សារណៈយោគ​​យល់​ជាមួយដៃគូរជាតិ ​និងអន្តរជាតិ ជាច្រើន ក្នុងកិច្ច​សហប្រតិបតិ្តការស្រាវជ្រាវរួមគ្នា ដែល​ក្នុងនោះ​ សាកលវិទ្យាល័យ បានសហការជាមួយ​ London School of Hygiene and tropical medicine របស់​ចក្រភពអង់គ្លេស ​ក្នុងការ​រៀបចំ​នូវគម្រោងស្រាវជ្រាវដ៏មានសារៈសំខាន់នេះឡើង។

ពាន​មិត្តភាព​អន្ដរក្រសួង​-​ស្ថាប័ន​បើក​ការប្រកួត​រដូវ​កាល​ទី​៦

2021/04/27 09:59:58 am        33
បាល់ទាត់៖ ពានរង្វាន់​មិន​អាជីព «​មិត្តភាព​យុវជន​អន្ដរក្រសួង​-​ស្ថាប័ន​» លើក​ទី​៦ បាន​បើក​ការ​ប្រកួត​ផ្លូវការ​ហើយនៅ​ទីលាន Premium Sport Club កាលពី​ចុង​សប្ដាហ៍​កន្លងទៅ ដោយមាន​ការចូលរួម​ពី​ឯកឧត្ដម សុខ សប្បាយ​ណា តំណាង​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា និង​ជា​ប្រធាន​គណៈកម្មាធិការ​រៀបចំ​ប្រកួត រួម​ទាំង​ក្រុម​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​នេះ​ទាំង ៣១​ក្រុម​ផង​ដែរ។ឯកឧត្ដម សុខ សប្បាយ​ណា បាន​ថ្លែង​ជាថ្មី​ថា ពាន​នេះ​ត្រូវ​បាន​បង្កើត​ក្រោម​ការ​ផ្ដួចផ្ដើម​គំនិត ​រ​បស់​ឯកឧត្ដម ហ៊ុន ម៉ា​នី ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា ដើម្បី​ផ្ដល់​ឱកាស​ឲ្យ​បុគ្គលិក មន្ត្រី និង​យុវជន​តាម​បណ្ដា​ក្រសួង និង​ស្ថាប័ន​ទាំងអស់បាន​ចូលរួម​លេង​កីឡា ដើម្បី​រឹតចំណង​មិត្តភាព សាមគ្គីភាព សុខភាព ពិសេស​រួមចំណែក​ជំរុញ​ការអភិវឌ្ឍវិស័យ​កីឡាបាល់ទាត់​កម្ពុជា។ ដូច្នេះ​ឯកឧត្ដម​បាន​ជំរុញ​ឲ្យ​មានការ​ប្រកួតប្រជែង​ប្រកប​ដោយ Fair-Play និង​មានការ​យោគយល់​អធ្យាស្រ័យ​ខ្ពស់​បំផុត ដើម្បី​បង្ហាញ​ភាពជា​គំរូ​ដ៏​យុវជន​ដទៃ​។ បន្ថែម​លើ​នេះ​ឯកឧត្ដម​ក៏បាន​បញ្ជាក់​នូវ​កត្តា ៥​យ៉ាងដែល​ជំរុញ​ឲ្យ​ការរៀបចំ​ទទួល​បាន​ជោគជ័យ និង​បន្ត​រៀបចំ​ដល់​រដូវ​កាល​ទី​៦ នេះ​ផង​ដែរ ទី​១-​ការ​ផ្ដួចផ្ដើម និង​ការ​ជំរុញ​របស់​ថ្នាក់ដឹកនាំ​ក្រសួង​-​ស្ថាប័ន​, ទី​២-​ការ​គាំទ្រ​បច្ចេកទេស​ពី​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា​, ទី​៣-​ការឧបត្ថម្ភ​គាំទ្រ​ពី​សប្បុរសជន និង​ក្រុមហ៊ុន​ឯកជន​, ទី​៤-​ការ​សហការ និង​ការប្រកួត​ប្រកបដោយ​ស្មារតី​មិត្តភាព និង​យោគយល់​របស់​ក្រុម​នីមួយៗ និង​ទី​៥-​គឺ​អ្នកគាំទ្រ ដែល​តែង​លើកទឹកចិត្ត ទាំង​ការប្រកួត​ជាក់ស្ដែង និង​លើ​បណ្ដាញ​សង្គម ទើប​ធ្វើ​ឲ្យ​ព្រឹត្តិការណ៍​នេះ​សម្រេច​បាន​នូវ​សមិទ្ធផល​យ៉ាង​ល្អ​ប្រសើរ​។​គួរ​បញ្ជាក់​ថា ពាន​មិត្តភាព​យុវជន​អន្ដរក្រសួង​-​ស្ថាប័នឆ្នាំ​២០១៨ នេះ គឺ​មាន ៣១​ក្រុម​ចូលរួមដោយ​បែង​ចែក​ជា ៨​ពូ​ល ហើយ​ពូ​ល​នីមួយៗ​មាន ៤​ក្រុម លើកលែងតែ​ពូ​ល H ដែល​មាន​ត្រឹម ៣​ក្រុម ខណៈ​ការប្រកួតនឹង​ធ្វើ​ការ​ប្រកួត​សន្សំ​ពិន្ទុ​វិល​ជុំ ហើយ​ក្រុម​មាន​ពិន្ទុ​ខ្ពស់​ជាងគេ ២​ក្រុមនៃ​ពូ​ល​នីមួយៗនឹង​​ឡើង​វគ្គ​បន្ត។ ចំពោះ​លទ្ធផល​ប្រកួត​បើកឆាក​ក្រុម​យុវជន​ក្រសួងបរិស្ថាន បាន​យកឈ្នះ​ក្រុម​យុវជន​ទីស្ដីការ​គណៈរដ្ឋមន្ដ្រី ដោយ​លទ្ធផល ៣–១។ ដោយឡែក​លទ្ធផល​ការ​ពី​ឆ្នាំ​២០១៧ គឺ​ក្រុម​ក្រសួងសុខាភិបាលជា​អ្នក​គ្រង​ជើងឯក ក្រោយ​យកឈ្នះ​ក្រុម​ក្រសួង​សាធារណការ និង​ដឹកជញ្ជូនក្នុង​វគ្គ​ផ្ដាច់ព្រ័ត្រ ៤–០៕​អត្ថបទ៖ លី ឈុន​ឡា

ព័ត៌មាន ជាតិនយោបាយ​ និង ការអភិវឌ្ឍន៍ កាកបាទក្រហមកម្ពុជា​ទទួល​រទេះរុញ​ជនពិការ​ចំនួន ​៤១៦​គ្រឿង​ពី​អាជ្ញាធរ​មីន​

2021/04/27 09:59:58 am        21
ភ្នំពេញ៖ លោកជំទាវ ម៉ែន នារី​សោ​ភ័គ អគ្គលេខាធិការ​ង​ទី​១ កាកបាទក្រហមកម្ពុជា បានទទួល​ជួប​សំណេះសំណាល និង​ទទួល​អំណោយ ជា​រទេះរុញ​ជនពិការ​ចំនួន ៤១៦​គ្រឿង ពី ឯកឧត្តម ព្រំ សុភមង្គល អគ្គលេខាធិការ នៃ​អាជ្ញាធរ​កម្ពុជា​គ្រប់គ្រងសកម្មភាព​កំចាត់មីន និង​សង្គ្រោះ​ជនពិការ ដោយសារ​មីន​ តំណាងឯកឧត្តមទេសរដ្ឋមន្ត្រី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន នៅ​ទីស្នាក់ការ​កណ្តាល កាកបាទក្រហមកម្ពុជា នា​ថ្ងៃទី​១៥ ខែ​កុ​ម្ភៈ២០១៩​នេះ​។​ ​ក្នុង​ឱកាស​ជួប​សំណេះសំណាល​នោះ លោកជំទាវ​អគ្គលេខាធិការរង​ទី​១ ក៏បាន​រំលឹក​ពី​អតីតកាល​របស់​កម្ពុជា​ដែល​បាន ហែល​ឆ្លង​ភ្នក់ភ្លើង​សង្រោ្គម​ជាច្រើន​សម័យកាល ដែល​ក្នុងនោះ​គឺ​បានធ្វើអោយ​ប្រជាជន​កម្ពុជា ទទួលរង​ទុក្ខវេទនា ឈឺចាប់​ខ្លោចផ្សារ លើសពីនោះ​ទៀត គឺ​បាន​បន្សល់ទុក នៅ​គ្រាប់​មិនទាន់​ផ្ទុះ​ជាច្រើន ស្ទើរតែ​ទូទាំងប្រទេស ដែល​ធ្វើអោយ​ប្រជាពលរដ្ឋ ស្លូតត្រង់​ជាច្រើន​នាក់ បានទទួល​រងគ្រោះ​ដល់​អាយុជីវិត និង​ពិការ​ដោយសារ​គ្រាប់មីន​ទាំងនេះ​។​​លោកជំទាវ​អគ្គលេខាធិការរង​ទី​១ បាន​មានប្រសាសន៍​ផ្ដាំផ្ញើ​សួរសុខទុក្ខ ពី​សំណាក់ សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាកបាទក្រហមកម្ពុជា​ចំពោះ អាជ្ញាធរ​កម្ពុជា​គ្រប់គ្រង សកម្មភាព​កំចាត់មីន និង​សង្គ្រោះ​ជនពិការ​ដោយសារ​មីន ព្រោះថា​ពីរ​ឆ្នាំ​ជាប់​គ្នា​មកនេះ អាជ្ញា​ធម៌​មីន​បានប្រគល់ ជា​រទេះរុញ​ជនពិការ ដល់​កាកបាទក្រហមកម្ពុជា​ចំនួន​ពីរលើក រួចមកហើយ សំរាប់​ទុក​ចែក​ជួន បន្ត​ទៅដល់​ជនពិការ​គ្រប់ទិសទី ដោយ​មិន​គិតពី​និន្នាការ​។​​ជំនួសមុខ​ឱ្យ សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប្រធាន​កាកបាទក្រហមកម្ពុជា លោកជំទាវ​អគ្គលេខាធិការរង​ទី​១ បាន​ថ្លែងអំណរគុណ យ៉ាង​ជ្រាលជ្រៅ​ចំពោះ​អាជ្ញា​មីន ដែល​បាន​បរិច្ចាគ​រទេះរុញ​ជ​ន​ពិការ ជូន​ដល់​កាកបាទក្រហមកម្ពុជា ដែល​នេះ​ជាការ​ចែករំលែក ក្តី​ស្រឡាញ់​របស់​អង្គភាព ជូន​ដល់​ប្រជាពលរដ្ឋ​កម្ពុជា​។ រទេះ​ទាំងនេះ កាកបាទក្រហមកម្ពុជា នឹង​យកទៅ​ចែក​ជួន​ដល់ដៃ ប្រជាពលរដ្ឋ ដែលជា​ជនពិការ ទីទាល់ក្រ ដែលមាន​សេចក្តី​ត្រូវជា​ចាំបាច់​បំផុត​។​​ជា​ចុងក្រោយ លោកជំទាវ បាន​ជូនពរ​ដល់ អាជ្ញាធរ​កម្ពុជា​គ្រប់គ្រង សកម្មភាព​កំចាត់មីន និង​សង្គ្រោះ​ជនពិការ ដោយសារ​មីន បន្តបាន​នូវ​ភាពជោគជ័យ​របស់ខ្លួន ក្នុងការ​កំចាត់មីន​អោយ​អស់ពី​ទឹកដី​កម្ពុជា បន្ត​មាន​កិច្ចសហប្រតិបត្តិការ​ល្អៗ ជាមួយ​ស្ថាប័ន​ពាក់ព័ន្ធ និង​ទទួលបាន​ការគាំទ្រ កាន់តែច្រើន​ពី​ជំនួយ​សប្បុរសជន​៕​

លោក​ ត្រាំ មិន​ទាន់​ប្រញាប់​ប្រញាល់​សម្រេច​បាន​កិច្ច​ព្រម​ព្រៀង​នុយក្លេអ៊ែរ​ជាមួយ​កូរ៉េខាងជើង​

2021/04/27 09:59:58 am        21
អាមេរិក៖ ប្រធានាធិបតី​សហរដ្ឋអាមេរិក ​លោក ​ដូ​ណា​ល់ ត្រាំ បាន​និយាយ​ថា លោក​នឹង​សប្បាយ​ចិត្តនៅ​ពេល​ដែល​កូរ៉េខាងជើង បន្ត​ផ្អាក​ការសាកល្បង​អាវុធ​នុយក្លេអ៊ែរ​របស់​ពួកគេ ហើយ​លោក​ក៏​មិន​ប្រញាប់ប្រញាល់​ខ្លាំង​នោះ​ដែរ ក្នុង​ការ​សម្រេច​បាន​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​ជាមួយ​មេដឹកនាំ​របស់​ពួកគេ គឺ​លោក ​គីម ជុង​អ៊ុន ពេល​ដែល​ពួកគេ​ទាំង​២​ មាន​នូវ​ជំនួប​កំពូល​លើក​ទី​២ ក្នុង​សប្ដាហ៍​នេះ​។​​លោក ​ត្រាំ និង​លោក ​គីម នឹង​ជួប​គ្នា​​ក្នុង​ទីក្រុង​ហាណូយ​នា​ថ្ងៃ​ពុធ និង​ថ្ងៃ​ព្រហស្បតិ៍​ខាងមុខនេះ រយៈពេល ​៨​ខែក្រោយ​ជំនួប​ជា​ប្រវត្តិសាស្ត្រ​របស់​ពួកគេ​ក្នុង​ប្រទេស​សិង្ហបុរី ដែល​ជា​ជំនួប​លើក​ដំបូង​រវាង​ប្រធានាធិបតី​សហរដ្ឋអាមេរិក​កាន់​តំណែង និង​មេដឹកនាំ​កូរ៉េខាងជើង​។​ នៅ​ទីនោះ​ពួក​គេ​បាន​សន្យា​ធ្វើការ​ឆ្ពោះ​ទៅ​រក​ ការរំសាយ​អាវុធ​នុយក្លេអ៊ែរ​នៅ​តំបន់​ឧបទ្វីប​កូរ៉េ ប៉ុន្តែ​កិច្ចព្រមព្រៀង​មិន​ច្បាស់លាស់​របស់​ពួកគេ សម្រេច​បាន​លទ្ធផល​តិចតួច​ប៉ុណ្ណោះ​។ សមាជិក​ព្រឹទ្ធសភា​សហរដ្ឋ​អាមេរិក​មកពី​គណបក្ស​ប្រជាធិបតេយ្យ និង​ក្រុម​មន្ត្រី​សន្តិសុខ​បាន​ធ្វើការ​ព្រមាន​ថា លោក ​ត្រាំ​ ប្រឆាំង​នឹង​ការ​ទទួល​យក​កិច្ចព្រមព្រៀង​ ដែល​នឹង​ធ្វើ​រឿង​តិចតួច​ដើម្បី​ទប់ស្កាត់​មហិច្ឆតា​នុយក្លេអ៊ែរ​របស់​កូរ៉េខាងជើង​។​​ពេល​ដែល​លោក​ គីម ធ្វើដំណើរ​តាម​រថភ្លើង​ឆ្លងកាត់​ប្រទេស​ចិន ដើម្បី​ទៅ​ចូលរួម​ជំនួប​កំពូល​នោះ សារ​ព័ត៌មាន​កូរ៉េខាងជើងបាន​ធ្វើ​ការ​ក្រើន​រំឭក ​លោក ​ត្រាំ ​កាលពី​ថ្ងៃអាទិត្យ​ថា លោក​មិន​ត្រូវ​ស្ដាប់​សម្ដី​អ្នក​រិះគន់​សហរដ្ឋអាមេរិក ដែល​កំពុង​បង្អាក់​​ដល់​កិច្ច​ខិតខំ​ធ្វើ​ឲ្យ​ល្អ​ប្រសើរ​ឡើង ​នូវ​ទំនាក់ទំនង​ប្រទេស​ទាំង​២៕អត្ថបទ៖ សារ៉ាត់

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ
07/25/2026 10:07 AM
សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យត្រៀមខ្លួនឆ្លើយតប​ផលប៉ះពាល់​ដោយសារ​បាតុភូត​ធម្មជាតិ​អែលនីញ៉ូ
07/25/2026 09:07 AM
មីស៊ីលអាមេរិក វាយប្រហារអ៊ីរ៉ង់ខណៈផ្លូវឆ្ពោះទៅរកការបន្ធូរបន្ថយភាពតានតឹងមិនប្រាកដប្រជា
07/25/2026 09:07 AM
ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
07/25/2026 09:07 AM
សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
07/25/2026 08:07 AM
ក្នុងរយៈពេល១ឆ្នាំ សំណុំរឿងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា២៦៨ករណីត្រូវបញ្ជូនទៅតុលាការ និងពាក់ព័ន្ធមុខសញ្ញាសង្ស័យជិត ៣ពាន់នាក់
07/25/2026 07:07 AM
UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
07/24/2026 09:07 PM
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
07/24/2026 08:07 PM
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
07/24/2026 08:07 PM
ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
07/24/2026 08:07 PM