BREAKING NEWS!! តុលាការ​កំពូល​របស់​ប្រទេស​ថៃ ចេញសាលក្រម​សម្រេចឱ្យលោក ​ថាក់ស៊ីន ​ត្រូវតែ​ជាប់ពន្ធនាគារ ១​ឆ្នាំ
ឯកឧត្តម សុខ ចិន្តាសោភា៖«ខ្ញុំមានមហិច្ឆតាចង់ឱ្យក្មួយៗនៅស្រុកអង្គស្នួលមានអ្វីៗមិនចាញ់យុវជននៅភ្នំពេញជាពិសេសក្នុងវិស័យអប់រំ និងកីឡា»
សម្ដេចធិបតី៖ ២ថ្ងៃព្រះរាជពិធីបុណ្យអុំទូក ប្រព្រឹត្តទៅដោយរលូន សុខសុវត្ថិភាព និងសប្បាយរីករាយដល់មហាគ្រួសារខ្មែរ និងភ្ញៀវបរទេស
សម្តេចតេជោ ហ៊ុន សែន ៖ បើគ្មានធនធានមនុស្សទេ កុំរំពឹងអភិវឌ្ឍន៍ប្រទេសឱ្យរីកចម្រើនឱ្យសោះ

ព័ត៍មានសំខាន់ប្រចាំថ្ងៃ

ប្រជា​ពលរដ្ឋ​ជួប​ការលំ​បាក ​២.៦៧៤គ្រួ​សារ​ទៀត​នៅប៉ៃ​លិន ​បន្តទ​ទួលអំ​ណោយម​នុស្សធម៌​កាក​បាទ​ក្រហម​កម្ពុជា​

2021/04/27 09:59:58 am        21
ប៉ៃលិន៖ នៅព្រឹកថ្ងៃ​៤រោច​ ខែ​បុស្ស ​ឆ្នាំច​ សំរឹទ្ធិស័ក​ ព.ស​ ២៥៦២ ​ត្រូវនឹ​ងថ្ងៃ​ទី២៤ ​ខែម​ករា​ ឆ្នាំ​២០១៩​នេះ ​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ​ប៊ុន ​រ៉ានី​ ហ៊ុន​សែន ​ប្រធាន​កាក​បាទ​ក្រហម​កម្ពុជា ​និង​ប្រតិភូអ​មដំណើរ ​បានបន្ត​អញ្ជើញ​ជួប​សំណេះសំណាល ​សាក​សួរសុ​ខទុ​ក្ខ ​និង​ផ្តល់​អំណោយម​នុស្សធម៌​កាក​បាទ​ក្រហម​កម្ពុជា​ ជូន​អ្នក​ផ្ទុក​មេរោគ​អេដស៍ ​ចាស់ជ​រាគ្មានទី​ពឹង​ ស្ត្រីមេម៉ាយមា​ន​កូនច្រើន ​កុមារ​កំព្រា ​និង​ជន​ពិការ​ចំនួន២.៦៧៤គ្រួ​សារ ​មក​ពីក្រុងប៉ៃលិន​ ខេត្ត​ប៉ៃលិន​។ពិធីជួប​សំណេះសំ​ណាល ​សាក​សួរ​សុខទុក្ខ​ និង​ផ្តល់​អំណោយ​មនុស្សធម៌​កាក​បាទ​ក្រហម​កម្ពុ​ជានៅព្រឹកនេះ ​បាន​ធ្វើឡើង​នៅភូមិ​អូរតាវ៉ៅ ​សង្កាត់​ប៉ៃលិន ​ក្រុង​ប៉ៃលិន​ ខេត្តប៉ៃ​លិន​។គ្រួសា​រនីមួយ​ៗទទួ​លបាន ៖ អង្ករ ៣០គីឡូក្រាម មី១កេស ត្រីខ១០កំប៉ុង ឃីត១កញ្ចប់ ទឹកសុទ្ធ និងនំបុ័ង។ជាមួយគ្នានេះ គ្រួសារនីមួយៗ នៅទទួលបាន ក្រណាត់ស ១ដុំ និងថវិកា១ម៉ឺនរៀលទៀត ជាអំណោយរបស់ សម្តេចតេជោនាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត៕

ជនជាតិចិន​ បង្កគ្រោះថ្នាក់ចរាចរណ៍ ​បើករត់គេចសមត្ថកិច្ច ឆែក​ឃើញគ្រឿងញៀន ជាច្រើនគីឡូ

2021/04/27 09:59:58 am        37
ភ្នំពេញ ៖ បុរសជនជាតិចិនម្នាក់ ​បើករថយន្តសេរីទំនើបបង្កគ្រោះថ្នាក់ចរាចរណ៍​ បុក រ៉ឺម៉កកង់បី ឥណ្ឌាក្រឡាប់​ បណ្ដាលឲ្យរងរបួសធ្ងន់ម្នាក់ ​បញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ។ ហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោង​ ០១និង៣០នាទី ថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០១៩ ចំណុច​ស្តុបរោង កុនលុច្ស ស្ថិតតាមបណ្តោយមហាវិថីព្រះនរោត្តម ​កែងផ្លូវលេខ១៥៤ ក្នុងសង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ ​រាជធានីភ្នំពេញ។តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើត​ហេតុ គេបាន​ឃើញ​បុរសម្នាក់ និង​ ស្ត្រីម្នាក់បានបើករ៉ឺម៉កកង់បី ​ឥណ្ឌា ពណ៌ក្រហម ​ពាក់ស្លាកលេខ ​ព្រៃវែង ​១M-១៥៧៤ ធ្វើ​ដំណើរ តាមបណ្ដោយមហាវិថីព្រះនរោត្តម ​ទិសដៅពីកើតទៅលិច ​បានឈប់រងចាំស្តុប ខណៈពេល​នោះ ក៏ស្រាប់តែមាន រថយន្តមួយគ្រឿងម៉ាក​ លុច្ស ស៊ីស RX350 ពណ៌ខ្មៅ ពាក់​ស្លាកលេខ ២AW-៤៣៣២ បើកបរដោយបុរសជនជាតិម្នាក់ បាន​ធ្វើដំណើរមកពីក្រោយបុកពេញ​ទំហឹង ​អូសរ៉ឺម៉កកង់បី​ ជាច្រើនម៉ែត្របណ្ដាលឲ្យក្រឡាប់រងរបួសធ្ងន់ ​ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ ហើយរថយន្តបង្ក​ បានព្យាយាមបើករត់គេចរហូតដល់ផ្សារតាប៉ាង​ ផ្លូវលេខ១៣៦ ទើបត្រូវបាន​ប្រជាពលរដ្ឋដេញ​ ឃាត់​បានែម្តង និង វ៉ៃម្នាក់​មួយ​ដៃ​មួយ​ជើង ​ទើបបណ្ដាលឲ្យរងរបួសបែកមាត់។ផ្ដើមឡើង​ដោយ​ករណី​គ្រោះថ្នាក់ចរាចរណ៍​ និង​ឈានដល់ធ្វើការឃាត់ឆែកឆេរ​ឃើញ​គ្រឿងញៀន​ដោយ​ចៃដន្យ ​ ជាង១០គីឡូ ​នេះដោយសារតែជនជាតិចិនធ្វើការបើកបររថយន្តលុច្សស៊ីស RX 350 ស្លាកលេខ​ក្លែងក្លាយ ​ ហើយ រថយន្ត​ទំនង​ជា​អត់ពន្ធ បើសិន​ជា​ជនជាតិចិន​មិន​បង្កគ្រោះ​ថ្នាក់ចរាចរណ៍ទេ ​ គ្រឿងញៀនជា​ច្រើន​គីឡូនេះ​ ក៏មិនអាចឃាត់បានដែរ ៕

ទីក្រុង​ស៊ីដនី​របស់​ប្រទេស​អូស្ត្រាលី​រង​ឥទ្ធិពល​​ផ្សែង​ចេញ​ពី​ភ្លើង​ឆេះ​ព្រៃ​

2021/04/27 09:59:58 am        27
អូស្ត្រាលី៖ ទីក្រុង​ស៊ីដនី និង​តំបន់​ជា​ច្រើន​​នៅ​ជុំ​វិញ​​ទីក្រុង​នេះ​ ​បាន​រង​ឥទ្ធិពល​​ផ្សែង​​អួរ​អាប់​​ពី​ភ្លើង​ឆេះ​ព្រៃ​​កាល​ពី​ថ្ងៃពុធ​ម្សិលមិញ​។ ​ការ​ប្រែប្រួល​សីតុណ្ហភាព​​ដែល​គ្រប់​ដណ្ដប់​ ​លើ​ទីក្រុង​​​ស៊ីដនី​​នៅ​ដើម​សប្ដាហ៍​នេះ​ ​បាន​នាំ​មក​នូវ​ផ្សែង​​ក្នុង​តំបន់​នេះ និង​បង្ក​ឲ្យ​មាន​អ័ព្ទ​​ផ្សែង​​ដ៏​ក្រាស់។ខ្យល់​បោក​​បក​ផ្លាស់ប្ដូរ​​ទិស​កាល​ពី​ថ្ងៃ​ពុធ​ម្សិលមិញ​ ​បាន​​បង្កើន​​ឲ្យ​មាន​ស្ថានភាព​​ប្រែប្រួល​។ ​មាន​ភ្លើង​ឆេះ​​ព្រៃ និង​វាល​ស្មៅ​​ ២៥ករណី​​នៅ​ពាស​ពេញ​​រដ្ឋ​ញូវសាវវ៉ល​ ក្នុង​នោះ​មាន​​ទាំង​កន្លែង​ឆេះ​ព្រៃ​ដ៏​ធំ​មួយ​​នៅ​តំបន់​​ភ្នំ​​ខៀវ​ នា​ភាគ​ខាង​លិច​កាល​ពី​ថ្ងៃ​អង្គារ​កន្លង​ទៅ ​បាន​​នាំ​មក​នូវ​​ផ្សែង​ដ៏​ក្រាស់​​ពី​ចំហេះ​​ព្រៃ​​មក​លើ​ទីក្រុង​​ស៊ីដនី។ ​អគ្គិភ័យ​នេះ​បាន​សម្លាប់​មនុស្ស ៦នាក់ និង​បំផ្លាញ​​លំនៅឋាន​រាប់​សិប​ខ្នង៕​អត្ថបទ៖ រិទ្ធី

ផ្ទុះ​យន្ដហោះ​ គ្មានមនុស្សបើក ជាប់​នឹង​ព្រំដែន​កម្ពុជា-ឡាវ ​​បង្ក​ការ​ភ្ញាក់​ផ្អើល​​ដល់​ប្រជាពលរដ្ឋ​​

2021/04/27 09:59:58 am        33
ស្ទឹងត្រែង ៖ ​នៅវេលាម៉ោងជាង៦ព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៩នេះ ​ មាន​សំឡេង​ផ្ទុះយ៉ាងខ្លាំង​​​នៅ​លើអាកាស និង ​ធ្លាក់​ជា​បំណែកជាច្រើនមកលើដី​ ស្ថិតក្នុងភូមិសាស្ត្រ ឃុំអូរស្វាយ ​ស្រុកថាឡាបរិវ៉ាត់ ​ខេត្តស្ទឹងត្រែង ​ជាប់​នឹងព្រំដែនកម្ពុជា–ឡាវ ​។លោក ហម សាវួន ​មេប៉ុស្តិ៍អូរស្វាយ បានឲ្យដឹង​ថា សមត្ថកិច្ច​បាន​ប្រមូល​បំណែក​ដែក​ដែលធ្លាក់​ពី​លើ​អាកាស​យក​ទៅ​រក្សាទុក​។ ជុំវិញករណី ខាងលើនេះ គេមិនទាន់ដឹង​ពី​ហេតុការណ៍​នោះ​ នៅ​ឡើយ​ទេ​៕

លោក​ស្រី​ Aung San Suu Kyi​ ត្រូវ​បាន​ប្រាប់​ឲ្យ​បញ្ឈប់​អំពើ​ប្រល័យ​ពូជសាសន៍​នៅ​ក្នុង​ការ​បង្ហាញ​ខ្លួន​នៅ​តុលាការ​​ក្រុង​ឡាអេ​ 11/12/2019537

2021/04/27 09:59:58 am        27
ហូរឡង់៖ ម្ចាស់​ពានរង្វាន់​ណូបែល​សន្តិភាព​លោកស្រី​ Aung San Suu Kyi បាន​ប្រឈម​មុខ​នឹង​ការ​អំពាវនាវ​ឱ្យ ​មី​យ៉ាន់​ម៉ា​បញ្ឈប់​អំពើ​ប្រល័យពូជសាសន៍​លើ​ជន​មូស្លីម​រ៉ូ​ហ៊ីង​យ៉ា ខណៈ​ដែល​លោកស្រី​ដឹកនាំ​ការពារ​ប្រទេស​របស់​លោក​ស្រី​ដោយ​ផ្ទាល់ ​នៅ​ឯ​តុលាការ​កំពូល​របស់​អង្គការសហប្រជាជាតិ​កាលពី​ថ្ងៃ​អង្គារ។​មេដឹកនាំ​ស៊ីវិល​របស់​មី​យ៉ាន់​ម៉ា​បាន​បន្ត​តតាំង​ ពាក្យ​ចោទ​ប្រកាន់​នានា​ពី​បទ​សម្លាប់​រង្គាល ​និង​ការ​រំលោភ​ ខណៈ​រដ្ឋ​ហ្កំ​ប៊ី​នៅ​អាហ្វ្រិក​ខាង​លិចបាន​យក​រឿង​ក្តី​នេះ​ ទៅ​ប្ដឹង​នៅ​ឯ​តុលាការ​យុត្តិធម៌​អន្តរជាតិ​ក្នុង​ទីក្រុង​ឡាអេ​។ មនុស្ស​រាប់​ពាន់​នាក់​នៅ​ក្នុង​ប្រទេស​នៅ​ទីក្រុង​យ៉ាំង​ហ្គោ​ន ​បាន​ជួបជុំគ្នា​ដើម្បី​គាំទ្រ​លោកស្រី Aung San Suu Kyi ​វ័យ ៧៤​ឆ្នាំ​ដែល​មិន​ព្រម​ដោះស្រាយ​ស្ថានភាព​របស់​ជន​ជាតិ​រ៉ូ​ហ៊ីង​យ៉ា​ បាន​ធ្វើ​ឱ្យ​អាប់ឱន​កេរ្តិ៍ឈ្មោះ​អន្តរជាតិ​របស់​លោក​ស្រី​ ដែល​ជា​និមិត្តរូប​នៃ​សិទ្ធិ​មនុស្ស​។​ជនជាតិ​រ៉ូ​ហ៊ីង​យ៉ា​ប្រមាណ ៧៤​ម៉ឺន​នាក់​បាន​ភៀសខ្លួន ​ទៅកាន់​ប្រទេសជិតខាង​បង់​ក្លា​ដែ​ស ​បន្ទាប់ពី​ការ​បង្ក្រាប​ដ៏​បង្ហូរ​ឈាម​របស់​យោធា​មី​យ៉ាន់​ម៉ា​កាលពី​ឆ្នាំ​២០១៧ ដែល​ក្រុម​អ្នកស៊ើប​អង្កេត​អង្គការ​សហប្រជាជាតិ​ បាន​ហៅ​រួច​ទៅ​ហើយ​ថា​ជា​អំពើ​ប្រល័យពូជសាសន៍​។ រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌​របស់​ប្រទេស​ហ្គំ​ប៊ី​រលោក Abubacarr Tambadou ​បាន​ប្រាប់​ក្រុម​ចៅក្រម​ថា សូម​ប្រាប់​ប្រទេស​មី​យ៉ាន់​ម៉ា​ឱ្យ​បញ្ឈប់​ការ​សម្លាប់​ ដោយ​គ្មាន​ការ​ពិចារ​ណា​ទាំងនេះ សូម​បញ្ឈប់​អំពើ​ឃោរឃៅ​ទាំងនេះ​ ដែល​បន្ត​ធ្វើ​ឱ្យ​រន្ធត់​ដល់​មនសិការ​រួមគ្នា​របស់​យើង សូម​បញ្ឈប់​នូវ​អំពើ​ប្រល័យ​ពូជសាសន៍​លើ​ប្រជាជន​ខ្លួនឯង​៕អត្ថបទ៖ សុខ​មាន

PSG៖ ​របួស​របស់​ Mbappe និង​ Cavani​ នឹង​ត្រូវ​អវត្តមាន​យ៉ាង​ហោច ៣​-​៤​សប្ដាហ៍​ពី​ទីលាន​

2021/04/27 09:59:58 am        37
បាល់ទាត់៖ ក្លិប Paris Saint-Germain​ បាន​ប្រកាស​ថា​ ខ្សែប្រយុទ្ធ​ជួរមុខ​ទាំង ២រូប​គឺ​ Kylian Mbappe ​និង Edison Cavani​ នឹង​ត្រូវ​អវត្តមាន​យ៉ាងហោចណាស់​ ៣​ទៅ​ ៤​សប្ដាហ៍ ​បន្ទាប់ពី​ទទួលរង​របួស​កំឡុង​ការប្រកួត​ទល់នឹង Toulouse កាលពី​រាត្រី​ថ្ងៃអាទិត្យ​កន្លងទៅ​។​ក្រោយ​ការពិនិត្យ​យ៉ាង​ហ្មត់ចត់​ពី​ក្រុម​វេជ្ជបណ្ឌិត ​ស្ថានភាព​របស់​ខ្សែប្រយុទ្ធ​ Kylian Mbappe ​ត្រូវតែ​សម្រាក​ពី​ទីលាន​យ៉ាងហោចណាស់​ ៤​សប្ដាហ៍ ​ឬ​យូរ​ជាង​នេះ ​ដោយ​ត្រូវ​តាមដាន​បន្ថែម​ទៅលើ​ការ​វិវឌ្ឍ​របស់​គេ​។​ ដោយ​ឡែក​ចំពោះ​ Cavani​ ដែល​រង​របួស​ក្នុង​ការប្រកួត​ដំណាលគ្នា​ជាមួយ​ Mbappe ​ដែរ​នោះ​ក៏​ត្រូវ​បាន​ពិនិត្យ​ចំពោះ​ស្ថានភាព​របួស​រួចរាល់​ដែរ​ ខណៈ​ដែល​គ្រូពេទ្យ​បាន​ឱ្យ​ដឹង​ថា ​ស្ថានភាព​របួស​របស់​ Cavani​ នឹង​ត្រូវ​ការ​ពេល​ច្រើនជាង​ ៣​សប្ដាហ៍​ដើម្បី​វិល​មក​សភាព​ដើម​វិញ​។​គួរ​បញ្ជាក់​ថា ​ក្រោយ​បញ្ហា​របួស​ផ្ទួនៗ​របស់​ខ្សែប្រយុទ្ធ​ទាំង​ ២រូប​ខាងលើ​ក្លិប PSG អាច​នឹង​ត្រូវ​ជួប​ប្រទះ​បញ្ហា​ទៅលើ​កង្វះ​ខ្សែប្រយុទ្ធ​មុត​ស្រួច ​ស្រប​ពេល​ដែល Neymar ក៏​កំពុង​ស្ថិត​ក្នុង​ស្ថាន​ភាព​មិន​ច្បាស់​លាស់ ​ព្រម​ទាំង​មិន​ត្រូវ​បាន​គ្រូ​បង្វឹក​ដាក់​ឱ្យ​ចូល​លេង​ផង​នោះ​៕​​អត្ថបទ​៖​ ខន ​មេសា

ទឹក​ជំនន់​សម្លាប់​មនុស្ស​ជាង ១០០​នាក់​នៅ​ភាគ​​កណ្ដាល និង​ភាគ​ខាង​ត្បូង​ប្រទេស​នីហ្សេរីយ៉ា

2021/04/27 09:59:58 am        27
​រឿង​នេះ​មិន​មែន​​ជា​កត្តា​ធ្វើ​​ឲ្យ​​ លោក អង់ហ្គូលូ អាតូដូ ត្រូវ​ចាក​ចេញ​ពី​ផ្ទះ​របស់​គាត់​​ដូច​ធម្មតា ​ក្នុង​តំបន់​ឡូកូនៅ​ភាគ​កណ្ដាល​ប្រទេស​នីហ្សេរីយ៉ា​ទេ តែ​ដោយ​សារ​ភ្លៀង​​​ធ្លាក់​ខ្លាំង​​ជា​ច្រើន​លើក ​ដែល​ធ្វើ​​ឲ្យ​គាត់​​គ្មាន​ជម្រើស​។ ​វា​ជា​​លើក​ដំបូង​ហើយ​ដែល​គាត់​​អាច​ត្រឡប់​​មក​កាន់​លំនៅឋាន​វិញ បន្ទាប់​ពី​ទឹក​ជំនន់​​កើន​ឡើង​​បាន​បង្ខំ​​ឲ្យ​គាត់​ និង​ក្រុម​គ្រួសារ​​របស់​គាត់​ ត្រូវ​​ភៀស​ខ្លួន​ចេញ​ពី​ផ្ទះ​ជា​បណ្ដោះ​អាសន្ន​។ ​ភ្លៀង​ធ្លាក់​ខ្លាំង​​ឥត​​ឈប់​ជា​ច្រើន​លើក​​ ​ក្នុង​ប្រទេស​នីហ្សេរីយ៉ា​ភាគ​កណ្ដាល​ និង​ភាគ​ខាង​ត្បូង​បាន​សម្លាប់​​មនុស្ស​ជាង ១០០​នាក់​​ក្នុង​រដ្ឋ​​ចំនួន១០​។​លោក ដេនឡាឌី អ៊ីបរ៉ាហ៊ីប ជន​រង​គ្រោះ​​ពី​ទឹក​ជំនន់​​បាន​និយាយ​ថា យើង​មាន​អារម្មណ៍​​មិន​ល្អ​ ពី​ព្រោះ​​យើង​ត្រូវ​​មក​ទី​នេះ​ហាក់​ដូច​ជា ៣​ដង​​ក្នុង​រយៈ​ពេល​ ២ម៉ោង។ ​រដ្ឋ​កូហ្គី, នីហ្សេ, អាណាំប្រា និង​រដ្ឋ​​ដែល​ស្ថិត​​ក្នុង​ចំណោម​​រដ្ឋ​ទាំង​១០ រង​គ្រោះ​ធ្ងន់ធ្ងរ​បំផុត​​ ដែល​ក្នុង​នោះ​ពលរដ្ឋ​រាប់​ពាន់​​នាក់​ត្រូវ​​បង្ខំ​ចិត្ត​ ចាក​ចេញ​​​ពី​លំនៅឋាន​​របស់​ពួក​គេ៕

កីឡាករ​ស្នូកឃ័រ​ចិន Ding Junhui​ គ្រង​ជើងឯក UK Championship ជា​លើក​ទី៣

2021/04/27 09:59:58 am        46
ស្នូកឃ័រ​៖ ​កីឡាករ​ស្នូកឃ័រ​ចិន Ding Junhui​ បាន​គ្រង​ជើងឯក​ស្នូកឃ័រ UK Championship ជា​លើក​ទី​៣ ក្នុង​អាជីព​ បន្ទាប់ពី​យកឈ្នះ​កីឡាករ​ស្កុ​ត​ឡេ​ន Stephen Maguire នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​។ ​កីឡាករ​វ័យ ៣២​ឆ្នាំ Ding Junhui​ ខកខាន​ឈ្នះ​ពានរង្វាន់​ដែល​រាប់​ក្នុង Ranking នេះ​តាំងពី​ឆ្នាំ​២០១៧ និង​ធ្លាប់​លើក​ពាន UK Championship ១០​ឆ្នាំ​មក​ហើយ ខណៈ​ដែល​ជ័យជំនះ​លើកដំបូង​របស់​គេ​តាំងពី​ឆ្នាំ២០០៥​។​​ការប្រកួត​ដំណាក់កាល​ដំបូង Ding Junhui​ បាន​នាំមុខ ៥–៣ ហ្វ្រេ​ម និង​សរុប​លទ្ធផល​ទាំង​ដំណាក់​កាល​ទី​២ ១០–៦ ហ្វ្រេ​ម​។ ​Ding Junhui​ បាន​ក្លាយ​ជា​កីឡា​ករ​ទី​៥ ប៉ុណ្ណោះ​ដែល​ឈ្នះ​ជើងឯក UK Championship នេះ​បី​ដង​ឡើង​ទៅ​។ ​អ្នក​ដែល​ធ្លាប់​ឈ្នះ​ពាន​នេះ ​៣​ដង​ឡើង​ទៅ​រួមមាន Ronnie O’Sullivan ៧​លើក, Steve Davis ៦​លើក, Stephen Hendry ៥​លើក និង John Higgins ៣​លើក​។ ​ជើង​ឯក UK Championship លើក​នេះ Ding Junhui​ ទទួល​បាន​ប្រាក់​រង្វាន់​ ២០​ម៉ឺន​ផោន​៕​អត្ថបទ​៖​នាង សុភា​វុ​ធ

នាយករដ្ឋមន្ត្រី ម៉ាឡេស៊ី​ នឹងមកទស្សនកិច្ចនៅកម្ពុជា​ នាខែកញ្ញា ខាងមុខនេះ 06/08/2019124

2021/04/27 09:59:58 am        22
ភ្នំពេញ ៖ ​ ឯកអគ្គរាជ ទូត​ម៉ាឡេស៊ីថ្មី ប្រចាំនៅកម្ពុជា បានជំរាបលោកជំទាវកិត្តិ សង្គហបណ្ឌិត ថា ឯកឧត្តម ​ម៉ាហា ធា មហាម៉ាត់ នាយករដ្ឋមន្ត្រី​ ម៉ាឡេស៊ី នឹង​មកធ្វើ ទស្សន កិច្ច ជាផ្លូវរដ្ឋ នៅ កម្ពុជា នាដើម ខែកញ្ញា ឆ្នាំ២០១៩ ខាងមុខនេះ ។ក្នុងឱកាសចូលជួបសំដែងការគួរសមជាមួយលោកជំទាវកិត្តិសង្គហ​ បណ្ឌិត ម៉ែន សំអន ឧបនាយក​រដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង ទំនាក់ទំនងជា មួយ ព្រឹទ្ធ សភា រដ្ឋសភា​ និងអធិការកិច្ច នាទីស្តីការក្រសួង ​​នៅ​ព្រឹកថ្ងៃទី៦​ ខែ សី ហា ឆ្នាំ២០១៩ ​ នេះ ​ឯកឧត្តម ឯកអគ្គរាជទូត ម៉ាឡេស៊ី បានថ្លែង​អំណរ​គុណចំពោះ លោក ជំទាវ ឧប ​នាយករដ្ឋមន្ត្រី ដែលបាន​អនុញ្ញាត​ឲ្យចូល​ជួប​សំដែង​ការគួរសម និង សុំការណែនាំ​ ដើម្បីបន្តពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការ​ រវាងប្រជាជន​ និង​ រាជ រដ្ឋាភិបាល​ប្រទេសទាំងពីរ​ឲ្យកាន់តែប្រសើរ ថែម ទៀត ពិសេសលើ កិច្ច ការ ទំនាក់ទំនងការទូត និងសេដ្ឋកិច្ច នៅកម្ពុជា ។ឯកឧត្តម ថា កន្លងមក ម៉ាឡេស៊ី ជា ប្រ ទេសមួយដែលបាននាំមុខគេក្នុងវិស័យធុរកិច្ច ​ដែលគិត មក ដល់​ បច្ចុប្បន្ន មាន អ្នក ​ វិនិ យោគ ទុនម៉ាឡេស៊ីប្រមាណជាង៤០០​ ក្រុម ហ៊ុន កំ ពុង រក ស៊ី នៅ កម្ពុជា ។ទន្ទឹមនឹងនេះ ឯកឧត្តមអគ្គរាជទូត ក៏បាន​ចាប់អារម្មណ៍​ចំពោះការ រីក ចំ រើន របស់កម្ពុជា ទាំងស្ថិរភាពនយោបាយ សន្តិសុខ សេដ្ឋកិច្ច ពាណិជ្ជកម្ម ទេស ចរណ៍ ​ពិ សេស ​ វិស័យសំណង់ ដែលកំពុងបំរើឲ្យ ​ផលប្រយោជន៍ របស់ប្រ ជាជន និងជំនឿ ទុក ចិត្ត ដល់អ្នកវិនិយោគ​បរទេស​ផងដែរ ។ជាការឆ្លើយតប លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ក្នុងនាម ប្រមុខដឹកនាំរាជ រដ្ឋា​ភិបាលកម្ពុជា បានសំដែងនូវស្មារតីគាំទ្រ ចំពោះកិច្ចសហ ​ប្រតិ បត្តិការរវាងប្រទេសទាំងពីរ ហើយកម្ពុជា បានចាត់ទុកប្រទេសម៉ាឡេស៊ី ជា មិត្តល្អ តាំងពីអតីកាល និងបច្ចុប្បន្ន ​មានន័យថា ចាប់តាំងពីកម្ពុជាមានការ ​លំបាកគឺរារដ្ឋាភិបាលម៉ាឡេស៊ី​ បានរួមចំណែកក្នុងការចូលរួមស្វែងរក សន្តិ ភាព និងការស្តារសេដ្ឋកិច្ចកម្ពុជា ។លោកជំទាវ ម៉ែន សំអន បានបញ្ជាក់ទៀតថា បើទោះជាកម្ពុជា ​កំពុង មាន ការរីក ចំរើន​គួរឲ្យកត់សំគាល់ក្តី តែបច្ចុប្បន្ននេះ ​រាជរដ្ឋាភិបាល ដែល មាន សម្តេច តេជោ​ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី ​បាន​ខិតខំក្នុង ជំរុញ ​លើកកំពស់​ កិច្ច សហការ ​និង​ការពារដៃគូរ​​វិនិយោគ​ទុនទាំងអស់ តាមរយៈ នៃការ ប្រឆាំង អំពើពុករលួយ ​ដោយ ឈរលើ​ស្មារតីអនុវត្ត ​អភិក្រមទាំង៥ ឲ្យកាន់ តែ​មានប្រ សិទ្ធិ ភាព គឺឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល​ និងវះកាត់ ។តាមរយៈឯកឧត្តម ឯកអគ្គរាជទូតថ្មី ម៉ាឡេស៊ីនាពេលនេះ លោក ជំ ទាវ ម៉ែន សំអន បាន​សំដែងនូវជំនឿយ៉ាង ​មុតមាំថា ចំណង មិត្តភាព សាម គ្គី ភាព ​និងកិច្ចសហប្រតិបត្តិការ រវាង ប្រទេស ទាំងពីរ នឹង ​កាន់ តែ ប្រ សើរ និង រីក ​ចំ រើន រឹងមាំថែមទៀត ក្នុងនោះកម្ពុជា​​បានត្រៀម​រួច​ជាស្រេច ​ដើម្បី ទទួល ស្វាគមន៍ ​ចំពោះវត្តមានរបស់នាយករដ្ឋមន្ត្រី ម៉ាឡេស៊ី ​ដែលនឹងមក ​ដល់ កម្ពុជា នា ពេល ខាង មុខដ៏ខ្លី ៕

វិសាខា បន្ត​ប្រកួត​កម្ដៅ​សាច់ដុំ​នៅ​ថៃ​ល្ងាច​នេះ

2021/04/27 09:59:58 am        35
បាល់ទាត់៖ ក្រុមបាល់ទាត់​វិសាខាដែល​កំពុង​បោះជំរំ​ហ្វឹកហាត់ ​នៅ​ទីក្រុង​បាងកក​ប្រទេស​ថៃនឹង​បន្ដ​ធ្វើ​ការ​ប្រកួត​មិត្តភាព​កម្ដៅ​សាច់ដុំ​ នា​វេលា​ម៉ោង ៥​ល្ងាច​ថ្ងៃ​ទី​១០ ខែ​មករា ឆ្នាំ​២០១៩ នេះដោយ​ត្រូវ​ជួប​ក្រុម​សាកលវិទ្យាល័យ Rangsit University Football Club ឬ​ក្រុម RSU FC របស់​ថៃ​នៅ​កីឡដ្ឋាន Rangsit University។​នេះ​គឺជា​ការប្រកួត​មិត្តភាព​អន្តរជាតិ​លើក​ទី​២ របស់​ក្រុម​វិសាខា ក្រៅ​ធ្វើដំណើរ​ទៅដល់​ទឹកដី​ថៃកាល​ពី​ថ្ងៃ​ទី​០៧ ខែ​មករា​កន្លងទៅ គ្រា​ដែល​ប្រកួត​ដំបូង វិសាខា បាន​យកឈ្នះ​ក្រុម​ជើង​ខ្លាំង​ម៉ាឡេស៊ី Pahang FA ដែល​ជា​អតីត​ក្រុម​ចាស់​របស់​កីឡាករ ចាន់ វឌ្ឍនាកា ៣–១។ ការប្រកួត​នេះ វិសាខា ផ្ដោត​លើ​ការ​ពង្រឹង​សមត្ថភាព និង​បង្កើន​ការ​យល់​ដឹង​ពី​ទម្រង់​លេង​ឲ្យ​បាន​ល្អ​ប្រសើរ ដើម្បី​ត្រៀម​រដូវ​កាល​ថ្មី​ខាងមុខ។​ គួរ​បញ្ជាក់​ថា ក្រុម​វិសាខា​គម្រោង​ចំណាយ​ពេល​ជិត​កន្លះ​ក្នុង​កម្មវិធី Pre-Season Tour របស់​ខ្លួន​នៅ​ប្រទេស​ថៃ​ចាប់ពី​ថ្ងៃ​ទី​០៧–១៨ ខែ​មករា​នេះដើម្បី​ហ្វឹកហាត់ និង​ធ្វើការ​ប្រកួត​មិត្តភាព​កម្ដៅ​សាច់ដុំ​មួយ​ចំនួន ជាក់ស្ដែង​ក្រោយ​ជួប​ក្រុម​ម្ចាស់ផ្ទះ Rangsit University Football Club ល្ងាច​នេះ ពួកគេ​អាច​នឹង​មាន​ជំនួប​មិត្តភាព ២​ប្រកួត​ទៀត មុន​ធ្វើដំណើរ​ត្រឡប់​មក​កម្ពុជា​វិញ៕អត្ថបទ៖ លី ឈុន​ឡា

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

មីស៊ីលអាមេរិក វាយប្រហារអ៊ីរ៉ង់ខណៈផ្លូវឆ្ពោះទៅរកការបន្ធូរបន្ថយភាពតានតឹងមិនប្រាកដប្រជា
07/25/2026 09:07 AM
ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
07/25/2026 09:07 AM
សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
07/25/2026 08:07 AM
ក្នុងរយៈពេល១ឆ្នាំ សំណុំរឿងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា២៦៨ករណីត្រូវបញ្ជូនទៅតុលាការ និងពាក់ព័ន្ធមុខសញ្ញាសង្ស័យជិត ៣ពាន់នាក់
07/25/2026 07:07 AM
UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
07/24/2026 09:07 PM
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
07/24/2026 08:07 PM
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
07/24/2026 08:07 PM
ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
07/24/2026 08:07 PM
ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
07/24/2026 08:07 PM
កម្មករអណ្តូងរ៉ែ ៣៩នាក់ ជាប់ខ្លួន ក្រោយព្រិលធ្លាក់ខ្លាំងនៅតំបន់ Atacama របស់ប្រទេសឈីលី
07/24/2026 08:07 PM