BREAKING NEWS!! តុលាការ​កំពូល​របស់​ប្រទេស​ថៃ ចេញសាលក្រម​សម្រេចឱ្យលោក ​ថាក់ស៊ីន ​ត្រូវតែ​ជាប់ពន្ធនាគារ ១​ឆ្នាំ
ឯកឧត្តម សុខ ចិន្តាសោភា៖«ខ្ញុំមានមហិច្ឆតាចង់ឱ្យក្មួយៗនៅស្រុកអង្គស្នួលមានអ្វីៗមិនចាញ់យុវជននៅភ្នំពេញជាពិសេសក្នុងវិស័យអប់រំ និងកីឡា»
សម្ដេចធិបតី៖ ២ថ្ងៃព្រះរាជពិធីបុណ្យអុំទូក ប្រព្រឹត្តទៅដោយរលូន សុខសុវត្ថិភាព និងសប្បាយរីករាយដល់មហាគ្រួសារខ្មែរ និងភ្ញៀវបរទេស
សម្តេចតេជោ ហ៊ុន សែន ៖ បើគ្មានធនធានមនុស្សទេ កុំរំពឹងអភិវឌ្ឍន៍ប្រទេសឱ្យរីកចម្រើនឱ្យសោះ

ព័ត៍មានសំខាន់ប្រចាំថ្ងៃ

បុរស​ខ្មែរ​ម្នាក់​ទៀត​អាយុ​៥៩​ឆ្នាំ​ស្លាប់​ដោយសារ​កូវីដ​១៩​មុន​បញ្ជូន​ទៅ​ដល់​មន្ទីរ​ពេទ្យ

2021/04/27 09:59:58 am        41
ភ្នំពេញ៖ ក្រសួង​សុខាភិបាល​បាន​ប្រកាស​នៅ​ថ្ងៃ​នេះ​ថា បុរស​ខ្មែរ​ម្នាក់​ទៀត​អាយុ ៥៩​ឆ្នាំ បាន​ស្លាប់​ដោយសារ​ជំងឺ​កូវីដ​១៩​កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ ដែល​នាំ​ឱ្យ​ចំនួន​អ្នក​ស្លាប់​ដោយសារ​ជំងឺ​ផ្លូវ​ដង្ហើម​មួយ​នេះ​ កើន​ដល់ ២៧​ករណី​ហើយ។ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​នៅ​ថ្ងៃ​នេះ ក្រសួង​សុខាភិបាល​បាន​និយាយ​ថា បុរស​ជន​ជាតិ​ខ្មែរ​អាយុ ៥៩​ឆ្នាំ ដែលជា​ពលរដ្ឋ​រស់​នៅ​ក្នុងស្រុក​កណ្ដាលស្ទឹង ខេត្ត​កណ្ដាល បាន​ស្លាប់​បាត់​បង់​ជីវិត​រួច​ទៅ​ហើយ​នៅ​មុន​ពេល​ត្រូវ​បាន​បញ្ជូន​ទៅ​ដល់​មន្ទីរ​ពេទ្យ​មិត្តភាព​ខ្មែរ-សូវៀត​នៅ​ម៉ោង​ប្រហែល ១១​ព្រឹក​ថ្ងៃ​ម្សិល​មិញ​នេះ។ក្រសួង​បញ្ជាក់​ថា ការ​ត្រួត​ពិនិត្យ​សំណាក​យក​ពី​សព​បុរស​ជន​ជាតិ​ខ្មែរ​រូប​នេះ បង្ហាញ​ថា គាត់​បាន​ឆ្លង​មេរោគ​កូវីដ​១៩ ដែល​នាំ​ឱ្យ​ក្រុម​គ្រូ​ពេទ្យ​សន្និដ្ឋាន​ថា គាត់​ស្លាប់​ដោយសារ​ជំងឺ​កូវីដ​១៩។គិត​ត្រឹម​ថ្ងៃ​នេះ មនុស្ស​សរុប​ដល់​ទៅ ២៦​នាក់​ហើយ​បាន​ស្លាប់​ដោយសារ​ជំងឺ​កូវីដ​១៩​នៅ​ក្នុង​ប្រទេស​កម្ពុជា​គិត​ចាប់​តាំង​ពី​ករណី​ស្លាប់​លើក​ដំបូង​កាល​ពី​ថ្ងៃ​ទី​១១ ខែ​មីនា​កន្លង​មក​នេះ៕

សាលា​រាជ​ធានី​ភ្នំពេញ​បិទ​ខ្ទប់​ភូមិ​ជាច្រើន​ក្នុង​ខណ្ឌ​ចំនួន​បី​ក្រោយ​មនុស្ស​៦៣១​នាក់​ទៀត​ឆ្លង​កូវីដ​១៩

2021/04/27 09:59:58 am        24
ភ្នំពេញ៖ អភិបាល​រាជ​ធានី​ភ្នំពេញ លោក ឃួង ស្រេង បាន​បញ្ជាក់​ថា រដ្ឋបាល​រាជ​ធានី​ភ្នំពេញ​សម្រេច​បិទ​ខ្ទប់​ភូមិ​ជាច្រើន​នៅ​ខណ្ឌ​ចំនួន ៣​ ដើម្បី​ទប់​ស្កាត់​ការ​ឆ្លង​រីករាល​ដាល​នៃ​មេរោគ​កូវីដ​១៩ ក្រោយ​ពី​រក​ឃើញ​មនុស្ស​ដល់​ទៅ ៦៣១​នាក់​ទៀត​បាន​ឆ្លង​មេរោគ​ផ្លូវ​ដង្ហើម​មួយ​នេះ​នៅ​ថ្ងៃ​នេះ។ក្នុង​សន្និសីទ​សារព័ត៌មាន​នៅ​យប់​នេះ លោក ឃួង ស្រេង មាន​ប្រសាសន៍​ថា​៖ «ដោយ​ឆ្លង​យប់​នេះ​រហូត​ដល់​ទៅ ៦៣១​នាក់ រដ្ឋបាល​រាជ​ធានី​ភ្នំពេញ​ក៏បាន​សម្រេច​ធ្វើ​សេចក្ដី​សម្រេច​មួយ​អនុវត្ត​នៅ​ម៉ោង​សូន្យ​ៗ​ថ្ងៃ​នេះ ដើម្បី​បិទ​ខ្ទប់​ប្រជា​ពលរដ្ឋ​នៅ​ទីតាំង​មួយ​ចំនួន ដែល​ក្នុង​នោះ​ខណ្ឌ​មានជ័យ​មាន​២​សង្កាត់ គឺ​សង្កាត់​ស្ទឹងមានជ័យ​ទី​១ និង​សង្កាត់​ស្ទឹងមានជ័យ​ទី​២។លោក ឃួង ស្រេង ថ្លែង​បន្ត​ថា៖ «ដោយ​ឡែក​ខណ្ឌ​សែនសុខ មាន​ភូមិ​ទ្រុង​មាន់​១ ប៉ុន្តែ ភូមិ​ទ្រុង​មាន់​១​មាន​ពលរដ្ឋ​រស់​នៅ​ប្រហែល ១​ម៉ឺន​ជាង​គ្រួសារ។ ខណ្ឌ​ពោធិ៍សែនជ័យ ក៏​មាន​ ៦​ភូមិ​ដែល​ត្រូវ​ធ្វើ​ការ​បិទ​ខ្ទប់​នៅ​ថ្ងៃ​នេះ​ដែរ ដោយសារ​កម្មករ​កម្មការិនី​​បាន​ទៅ​ស្នាក់នៅ​លើ​ទីតាំង​នេះ»។បើ​តាម​សេចក្ដី​សម្រេច​ចេញ​នៅ​ល្ងាច​នេះ សាលា​រាជ​ធានី​ភ្នំពេញ បាន​សម្រេច​ហាម​ឃាត់​ពលរដ្ឋ​ចាក​ចេញ​ពី​ផ្ទះ​សម្បែង ឬ​ទីស្នាក់​អាស្រ័យ​របស់​ពួកគេ​ចាប​់​ពី​ម៉ោង១២​រំលង​អាធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​១០ ខែ​មេសា រហូត​ដល់​ថ្ងៃ​ទី​២៣ ខែ​មេសា។ក្រៅ​ពី​ហាម​ឃាត់​ការ​ធ្វើ​ដំណើរ​ចេញ​ពី​ភូមិ​ទាំង​នេះ​ហើយ​នោះ សាលា​រាជ​ធានី​ភ្នំពេញ​ក៏​ហាម​ឃាត់​សកម្មភាព​អាជីវកម្ម និង​ការ​ប្រកប​មុខ​របរ​ជាច្រើន​ផង​ដែរ​នៅ​ក្នុង​ភូមិ​ដែល​ជាប់​ក្នុង​បញ្ជី​បិទ​ខ្ទប់​នេះ។ទោះជាយ៉ាងណា រដ្ឋបាល​រាជធានី​ភ្នំពេញ​ក៏​ផ្ដល​់​ការ​​លើក​លែង​ចំពោះ​សកម្មភាព​របស់​មនុស្ស និង​ការ​ប្រកប​អាជីវកម្ម​មួយ​ចំនួន​ផង​ដែរ ដែល​អាជ្ញាធរ​ចាត់​ទុក​ថា «ចាំ​បាច់»​ និង​ត្រូវ​បាន​អាជ្ញាធរ​អនុញ្ញាត។ចំណែក​ឯ​សកម្មភាព​ជួប​ជុំ ឬ​ប្រមូល​ផ្ដុំ​មនុស្ស​ ក៏​ត្រូវ​បាន​ហាម​ឃាត់​ផង​ដែរ ប៉ុន្តែ សាលា​រាជ​ធានី​ភ្នំពេញ ក៏​បាន​ផ្ដល់​ការ​លើក​លែង​ផង​ដែរ​ចំពោះ​ការ​ជួប​ជុំ​មួយ​ចំនួន​«ចាំ​បាច់»៕

រដ្ឋបាល​រាជ​ធានី​ភ្នំពេញ​សម្រេច​បិទ​ខ្ទប់​សង្កាត់​២​ក្នុង​ខណ្ឌ​មានជ័យ​ក្រោយ​ផ្ទុះ​កូវីដ​១៩​រាប់​រយ​​ករណី

2021/04/27 09:59:58 am        32
ភ្នំពេញ៖ រដ្ឋបាល​រាជ​ធានី​ភ្នំពេញ​សម្រេច​បិទ​ខ្ទប់​សង្កាត់ចំនួន​២​នៅ​ក្នុង​ខណ្ឌ​មានជ័យ​ចាប់​ពី​ម៉ោង​សូន្យ​ឈាន​ចូល​ថ្ងៃ​ទី​១០ ខែ​មេសា​នេះ​ រហូត​ដល់​ ១៤​ថ្ងៃ​ក្រោយ ដោយ​ថា ដើម្បី​ទប់​ស្កាត់​ការ​ឆ្លង​រីក​រាល​ដាល​នៃ​ជំងឺ​កូវីដ​១៩។ក្នុង​សេចក្ដី​សម្រេច​ចេញ​នៅ​ល្ងាច​នេះ អភិបាល​រាជ​ធានី​ភ្នំពេញ លោក ឃួង ស្រេង បាន​សម្រេច​បិទ​ខ្ទប់​សង្កាត់​ស្ទឹងមានជ័យ​ទី​១ និង​សង្កាត់​ស្ទឹងមានជ័យ​ទី​២ នៃ​ខណ្ឌ​មានជ័យ ចាប់​ពី​ថ្ងៃ​ទី​១០ រហូត​ដល់​ថ្ងៃ​ទី​២៣ ខែ​មេសា​នេះ។ក្នុង​សេចក្ដី​សម្រេច​នោះ អាជ្ញាធរ​រាជ​ធានី​ភ្នំពេញ​ហាម​ឃាត់​ការ​ធ្វើ​ដំណើរ​ចាក​ចេញ​ពី​ផ្ទះ​សម្បែង ឬ​ទីស្នាក់​អាស្រ័យ​នា​ពេល​បច្ចុប្បន្ន ហាម​ឃាត់​ការ​ជួបជុំ ឬ​ការ​ប្រមូល​ផ្ដុំ​មនុស្ស និង​សកម្មភាព​អាជីវកម្ម ឬ​ការ​ប្រកប​មុខ​របរ​ជាច្រើន។ទោះជាយ៉ាងណា រដ្ឋបាល​រាជធានី​ភ្នំពេញ​ក៏​ផ្ដល​់​ការ​​លើក​លែង​ចំពោះ​សកម្មភាព​របស់​មនុស្ស និង​ការ​ប្រកប​អាជីវកម្ម​មួយ​ចំនួន​ផង​ដែរ ដែល​អាជ្ញាធរ​ចាត់​ទុក​ថា «ចាំ​បាច់»​ និង​ត្រូវ​បាន​អាជ្ញាធរ​អនុញ្ញាត។សាលា​រាជ​ធានី​ភ្នំពេញ បាន​សម្រេច​បែប​នេះ បន្ទាប់​ពី​មនុស្ស​រហូត​ដល់​ទៅ ៦៣១​នាក់​ហើយ ត្រូវ​បាន​រក​ឃើញ​​ឆ្លង​មេរោគ​កូវីដ​១៩នៅ​ត្រឹម​យប់​នេះ៕

សាលា​រាជ​ធានី​ភ្នំពេញ​បិទ​ខ្ទប់​ភូមិ​ចំនួន​៧​នៅ​ខណ្ឌ​ពោធិ៍សែនជ័យ​ក្រោយ​ផ្ទុះ​កូវីដ​១៩​ច្រើន​ករណី

2021/04/27 09:59:58 am        33
ភ្នំពេញ៖ សាលា​រាជ​ធានី​ភ្នំពេញ បាន​សម្រេច​បិទ​ខ្ទប់​ភូមិ​​ចំនួន​៧នៅ​ក្នុង​ខណ្ឌ​ពោធិ៍សែនជ័យ​ ចាប់​ពី​ម៉ោង​សូន្យ​ឈាន​ចូល​ថ្ងៃ​ទី​១០ ខែ​មេសា​នេះ រហូត​ដល់ ១៤​ថ្ងៃ​ក្រោយ។ក្នុង​សេចក្ដី​សម្រេច​ចេញ​នៅ​ល្ងាច​នេះ អភិបាល​រាជ​ធានី​ភ្នំពេញ បាន​សម្រេច​បិទ​ខ្ទប់​ភូមិ​ត្រពាំងថ្លឹង២ និង​ភូមិ​ទួល​ពង្រ​​ដែល​នៅ​ក្នុង​សង្កាត់​ចោមចៅ​១ ភូមិចំការឪឡឹក​១ ភូមិ​ប៉ប្រក​ខាង​ត្បូង ភូមិ​ប៉ប្រក​ខាង​ជើង និង​ភូមិ​ត្រពាំងល្វា នៃ​សង្កាត់​កាកាប​ទី​១ និង​ភូមិ​ចំការ​ឪឡឹក​១​ស្ថិត​ក្នុង​សង្កាត់​កាកាប​ទី​២។អាជ្ញាធរ​រាជ​ធានី​ភ្នំពេញ សម្រេច​បិទ​ខ្ទប់​ភូមិ​ទាំង​៧​ខាង​លើ​នេះ​រយៈ​ពេល ១៤​ថ្ងៃ ចាប់​ពី​ថ្ងៃ​ទី​១០ ដល់​ថ្ងៃ​ទី​២៣ ខែ​មេសា​នេះ។​សេចក្ដី​សម្រេច​នោះ បាន​ហាម​ឃាត់​មនុស្ស​គ្រប់​រូប​ចាក​ចេញ​ពី​លំនៅឋាន ឬ​ទីស្នាក់​អាស្រ័យ​បច្ចុប្បន្ន​របស់​ខ្លួន និង​ហាម​ឃាត់​រាល់​ការ​ជួប​ជុំ ឬ​ការ​ប្រមូល​ផ្ដុំ​មនុស្ស​ទាំង​អស់។ទោះជាយ៉ាងណា អាជ្ញាធរ​ក៏​ផ្ដល់​ការ​លើក​លែង​មួយ​ចំនួន​ផង​ដែរ​សម្រាប់​ការ​ធ្វើ​ដំណើរ​ និង​សកម្មភាព​ជួប​ជុំ​មួយ​ចំនួន។សាលា​រាជ​ធានី​ភ្នំពេញ បាន​សម្រេច​បិទ​ខ្ទប់​ភូមិ​ទាំង​នេះ បន្ទាប់​ពី​ក្រសួង​សុខាភិបាល​បាន​ប្រកាស​នៅ​ថ្ងៃ​នេះ​ថា មនុស្ស​ដល់​ទៅ ៥៤៤​នាក់​បាន​ឆ្លង​មេរោគ​កូវីដ​១៩​នៅ​ក្នុង​រាជ​ធានី​ភ្នំពេញ​នៅ​ថ្ងៃ​នេះ៕

ស្ត្រី​ខ្មែរ​ម្នាក់​ទៀត​អាយុ​៥៥​ឆ្នាំ​ស្លាប់​ដោយសារ​ជំងឺ​កូវីដ​១៩​ថ្ងៃ​នេះ អ្នក​ស្លាប់​សរុប​ឡើង​ដល់​២៥​នាក់

2021/04/27 09:59:58 am        39
ភ្នំពេញ៖ ក្រសួង​សុខាភិបាល​បាន​ប្រកាស​ថា ស្ត្រី​ខ្មែរ​ម្នាក់​ទៀត​អាយុ ៥៥​ឆ្នាំ បាន​ស្លាប់​បាត់​បង់​ជីវិត​ដោយ​សារ​ជំងឺ​កូវីដ​១៩​នៅ​ថ្ងៃ​នេះ ១០​ថ្ងៃ​ក្រោយ​ពី​ស្ត្រី​រូប​នេះ​បាន​ឆ្លង​មេរោគ​ផ្លូវ​ដង្ហើម​មួយ​នេះ។ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​ចេញ​នៅ​ល្ងាច​នេះ ក្រសួង​សុខាភិបាល​បញ្ជាក់​ថា ស្ត្រី​រូប​នេះ​ដែល​រស់​នៅ​ក្នុង​សង្កាត់​ព្រែកលាប ស្ថិត​ក្នុង​ខណ្ឌ​ជ្រោយចង្វារ បាន​ស្លាប់​នៅ​ម៉ោង​ខ្ទង់ ៣​រសៀល​ថ្ងៃ​នេះ នៅ​ឯ​មន្ទីរ​ពេទ្យ​មិត្តភាព​ខ្មែរ-សូវៀត បន្ទាប់​ពី​សួត​ទាំង​សង​ខាង​របស់​គាត់​បាន​រលាក​ធ្ងន់​ធ្ងរ​ដោយសារ​ការ​វាយ​លុក​នៃ​វីរុស​កូវីដ​១៩ ខណៈ​អ្នក​ជំងឺ​មាន​ជំងឺ​ទឹក​នោម​ផ្អែម​ថែម​ទៀត។បើ​តាម​ក្រសួង​សុខាភិបាល ស្ត្រី​ខ្មែរ​រូប​នេះ ត្រូវ​បាន​បញ្ជូន​ទៅ​សម្រាក​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ​មិត្តភាព​ខ្មែរ-សូវៀត​កាល​ពី​ថ្ងៃ​ទី​៣០ ខែ​មីនា បន្ទាប់​ពី​ត្រូវ​បាន​រក​ឃើញ​ឆ្លង​កូវីដ​១៩​។គិត​មក​ដល់​ថ្ងៃ​នេះ ចំនួន​មនុស្ស​ស្លាប់​ដោយសារ​ជំងឺ​កូវីដ​១៩​ដែល​ក្រសួង​សុខាភិបាល​ប្រកាស​ជា​ផ្លូវការ​នោះ បាន​កើន​ដល់ ២៥​នាក់​ហើយ​នៅ​ក្នុង​រយៈ​ពេល​មិន​ដល់​១​ខែ​ផង ក្រោយ​ពី​ករណី​ស្លាប់​លើក​ដំបូង​កាល​ពី​ថ្ងៃ​ទី​១១ ខែ​មីនា​កន្លង​មក​នេះ៕

កម្ពុជា​រក​ឃើញ​មនុស្ស៥៧៦​នាក់​ទៀត​ឆ្លង​កូវីដ​១៩ ខណៈ​អ្នក​ជំងឺ​៧០​នាក់​ទៀត​បាន​ជា​សះ​ស្បើយ​ពី​ជំងឺ​កូវីដ១៩​

2021/04/27 09:59:58 am        37
ភ្នំពេញ៖ ក្រសួង​សុខាភិបាល​បាន​ប្រកាស​នៅ​ថ្ងៃ​នេះថា មនុស្ស ៥៧៦​នាក់​ទៀត ត្រូវ​បាន​រក​ឃើញ​ឆ្លង​មេរោគ​កូវីដ​១៩ ខណៈអ្នក​ជំងឺ​កូវីដ​១៩ចំនួន ៧០​នាក់​ទៀត ត្រូវ​បាន​ព្យាបាល​ជា​សះ​ស្បើយ។ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​នៅ​ថ្ងៃ​នេះ ក្រសួង​សុខាភិបាល​ប្រកាស​ថា ករណី​ឆ្លង​ថ្មី​ទាំង ៥៧៦​នាក់​នោះ សុទ្ធ​តែ​ជាប់​ពាក់​ព័ន្ធ​នឹង​ព្រឹត្តិការណ៍​សហគមន៍ ២០​កុម្ភៈ។បើ​តា​មក្រសួង​សុខាភិបាល ករណី​ឆ្លង​ថ្មី​ដល​់​ទៅ ៥៤៤​នាក់ ត្រូវ​បាន​រក​ឃើញ​នៅ​ក្នុង​រាជ​ធានី​ភ្នំពេញ បន្ទាប់​មក​ខេត្ត​ស្វាយរៀង​រក​ឃើញ​អ្នក​ឆ្លង​ថ្មី ១៦​នាក់ ខេត្ត​ព្រះសីហនុ​រក​ឃើញ​ករណី​ថ្មី ១២​នាក់ ខេត្ត​សៀមរាប​រក​ឃើញ​ថ្មី ២​នាក់ និង​រក​ឃើញ ១​ករណី​ៗ​នៅ​ក្នុង​ខេត្ត​កណ្ដាល និង​កំពង់ចាម។គិត​ត្រឹម​ថ្ងៃ​នេះ កម្ពុជា​រក​ឃើញ​មនុស្ស​ដល់​ទៅ ៣ ៦០៤​នាក់​ហើយ​បាន​ឆ្លង​មេរោគ​កូវីដ​១៩​នៅ​ទូទាំង​ប្រទេស​គិត​ចាប់​តាំង​ពី​ថ្ងៃ​ទី​២៧ ខែ​មករា​ឆ្នាំ​មុន ជា​ថ្ងៃ​ដែល​កម្ពុជា​រក​ឃើញ​ករណី​ឆ្លង​កូវីដ​១៩​ជា​លើក​ដំបូង។ក្នុង​ចំណោម​តួលេខ​សរុប មនុស្ស​ដល់​ទៅ ៣ ០៧២​នាក់ ឬ​ស្មើ​នឹង​ជាង ៨២​ភាគរយ បាន​ឆ្លង​មេរោគ​កូវីដ​១៩​​ បន្ទាប់​ពី​ពួកគេ​បាន​ពាក់​ព័ន្ធ​នឹង​​ព្រឹត្តិការណ៍​សហគមន៍​២០​កុម្ភៈ។ក្រសួង​សុខាភិបាល​ក៏​បាន​ប្រកាស​ផង​ដែរ​ថា អ្នក​ជំងឺ​កូវីដ​១៩​ចំនួន ៧០​នាក់​បន្ថែម​ទៀត ត្រូវ​បាន​ព្យាបាល​ជា​សះ​ស្បើយ​ហើយ និង​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ចាក​ចេញ​ពី​មន្ទីរ​ពេទ្យ​ហើយ។គិត​មក​ដល់​​ថ្ងៃ​នេះ ចំនួន​អ្នក​ជំងឺ​កូវីដ​១៩​ដែល​ត្រូវ​បាន​ព្យាបាល​ជា​សះ​ស្បើយ បាន​កើន​ឡើង​ដល់ ១ ៩៨៤​នាក់​ហើយ ខណៈ​អ្នក​ជំងឺ​កូវីដ​១៩​ ១ ៥៩១​នាក់​ទៀត កំពុង​ស្ថិត​ក្រោម​ការ​ព្យាបាល​បន្ត៕

សម្ដេច​តេជោ​ ហ៊ុន សែន កោត​សរសើរ​រដ្ឋ​មន្ត្រី ជា សុផារ៉ា ដែល​បាន​​​ផ្ដល់​វ៉ាក់សាំង​​ទៅ​ដល់​​បុគ្គលិក​ថែ​សួន និង​អនាម័យ

2021/04/27 09:59:58 am        603
ប្រមុខ​រាជ​រដ្ឋាភិបាល​កម្ពុជា សម្ដេចតេជោ ហ៊ុន សែន បាន​កោត​សរសើរ​ដល់​ឯក​ឧត្ដម​ឧប​នាយករដ្ឋ​មន្ត្រី ជា សុផារ៉ា រដ្ឋ​មន្ត្រី​ក្រសួង​រៀបចំដែន​ដី នគរូបនីយកម្ម និង​សំណង់ សម្រាប់​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​កៀរ​គរ​មន្ត្រី​រាជការ​ និង​បុគ្គលិក​ក្រោម​ឱវាទ​ក្រសួង ឱ្យ​ចាក់​វ៉ាក់សាំង​លើស​ពីចំនួន​កំណត់។សម្ដេច​តេជោ ហ៊ុន សែន បាន​កោត​សរសើរ​ដល់​ឯកឧត្ដម ជា សុផារ៉ា ដោយ​ផ្ទាល់​មាត់​បែប​នេះ​នៅ​ក្នុង​សារ​ជា​សំឡេង​មួយ​ដែល​ត្រូវ​បាន​ផ្ញើ​ចេញ​តាម​ប្រព័ន្ធ​បញ្ចូន​សារ​តេឡេក្រាម​នៅ​យប់​នេះ។សម្ដេច​តេជោ ហ៊ុន សែន មាន​ប្រសាសន៍​ថា​៖ «តែ​មាន​ក្រសួង​មួយ​គឺ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​របស់​ឯកឧត្ដម​ឧប​នាយករដ្ឋ​មន្ត្រី ជា សុផារ៉ា គឺ​បែរ​ជា​ចាក់​វ៉ាក់សាំង​លើស​ចំនួន​ ដោយសារ​តែ​មន្ត្រី​ជាប់​កិច្ច​សន្យា អ្នក​ថែ​សួន អ្នក​ធ្វើ​អនាម័យ ក៏​មក​សុំ​ចាក់​វ៉ាក់សាំង​ដែរ។សម្ដេច​មាន​ប្រសាសន៍​បន្ត​ថា​៖ «នេះ​គឹ​ជា​ការ​លើក​ទឹក​ចិត្ត​ដ៏​អស្ចារ្យ​មួយ​ដែល​​ខ្ញុំ​យក​ឱកាស​នេះ​កោត​សរសើរ។ ​ឯកឧត្ដម ជា សុផារ៉ា មាន​ការព្រួយ​បារម្ភ​ថា ចាក់​វ៉ាក់សាំង​លើស​ចំនួន តែ​ខ្ញុំ​ប្រាប់​ថា នេះ​គឺ​ជា​កាយ​វិការ​ដ៏​ល្អ​ដែល​សូម្បី​តែ​អ្នក​ថែ​សួន សូម្បី​តែ​អ្នក​ធ្វើ​អនាម័យ​នៅ​ក្រសួង​រៀបចំ​ដែន​ដី នគរូបនីយកម្ម និង​សំណង់ ដែល​ត្រូវ​បាន​ចាក់​ទាំងអ្នក​បម្រើការ​បែបនេះ»។ចំណែក​ឯ​កង​ទ័ព​ស្ថិត​ក្រោម​ក្រសួង​ការពារ​ជាតិ​វិញ សម្ដេចតេជោ ហ៊ុន សែន មាន​ប្រសាសន៍​ផង​ដែរ​ថា បាន​ចាក់​ស្ទើរ​តែ​ទាំង​អស់​ហើយ​នៅ​ក្រោម​ការ​ដឹកនាំ​ដ៏​ម៉ឺង​ម៉ាត់​ដោយ​សម្ដេច​ពិជ័យ​សេនា ទៀ បាញ់ ដែល​ជា​រដ្ឋ​មន្ត្រី​ក្រសួង​ការពារ​ជាតិ​។បើ​តាម​តួលេខ​របស់​ក្រសួង​សុខាភិបាល​គិត​ត្រឹម​ថ្ងៃ​ទី​៤ ខែ​មេសា​នេះ ពលរដ្ឋ​កម្ពុជា​សរុប​ដល់​ទៅ ៤១៨ ៥៦៩​នាក់​​ហើយ​នៅ​ទូទាំង​ប្រទេស បាន​ទទួល​វ៉ាក់សាំងនៅ​ក្រោម​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​របស់​រាជ​រដ្ឋាភិបាល​ ក្នុង​នោះ​មាន​ទាំង​ការ​ចាក់​វ៉ាក់សាំង​ស៊ីណូហ្វាម វ៉ាក់សាំង​ស៊ីណូវ៉ាក់ និង​វ៉ាក់សាំង​កូវីស៊ែល​ផង​ដែរ៕

សម្ដេច​តេជោ​ ហ៊ុន សែន ព្រមាន​ដកការងារ​ពី​​មន្ត្រី​ និង​កម្លាំង​ប្រដាប់​អាវុធ​រូប​ណា​ខក​ខាន​ចាក់​វ៉ាក់សាំង​ដោយ​ចេតនា

2021/04/27 09:59:58 am        553
ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា សម្ដេចតេជោ ហ៊ុន សែន មាន​ប្រសាសន៍​នៅ​យប់​នេះ​ថា មន្ត្រី​រាជការ​ស៊ីវិល និង​កង​កម្លាំង​ប្រដាប់​អាវុធ នឹង​ប្រឈម​មុខ​នឹង​ការ​បាត់​បង់​ការ​ងារ​នា​ពេល​ខាង​មុខ ប្រសិន​បើ​ពួកគេ​មិន​បាន​ចាក់​វ៉ាក់សាំង​បង្ការ​មេរោគ​កូវីដ​១៩​ទេ​នោះ។សម្ដេច​តេជោ​នាយករដ្ឋ​មន្ត្រី​កម្ពុជា បាន​មាន​ប្រសាសន៍​សង្កត់​ធ្ងន់​បែប​នេះ​នៅ​ក្នុង​សារ​សំឡេង​របស់​លោក​ដែល​ត្រូវ​បាន​បញ្ជូន​ចេញ​នៅ​យប់​នេះ​តាម​ប្រព័ន្ធ​បញ្ជូន​សារ​តេឡេក្រាម។សម្ដេច​តេជោ ហ៊ុន សែន ថ្លែង​ថា​៖ «ខ្ញុំ​សូម​បញ្ជាក់​ជូន​ទៅ​មន្ត្រី​រាជការ​ដែល​មិន​ចង់​ចាក់​វ៉ាក់សាំង​ឱ្យ​បាន​ជ្រាប​ថា នៅ​ពេល​ណា​ដែល​គ្រប់​ស្ថាប័ន​​ចាក់​បាន​ពី ៧០​ភាគរយ​ឡើង​លើ មន្ត្រី​ដែល​មិន​បាន​ចាក់​វ៉ាក់សាំង ប្រហែល​ជា​មិន​អាច​ចូល​ធ្វើការ​បាន​ទេ សូម​ដេក​ផ្ទះ​ចុះ ហើយ​បើ​ថ្នាក់​ដែល​ត្រូវ​ចូល​ប្រជុំ ក៏​មិន​ចាំ​បាច់​ឱ្យ​ប្រធាន​ស្ថាប័ន​អញ្ចើញ​ចូលរួម​​ដែរ ទុក​ឱ្យ​ដេក​​ផ្ទះ​នោះ​ទៅ ព្រោះ​គ្រាន់​តែ​វ៉ាក់សាំង​ចាក់​ដើម្បី​ការពារ​ជីវិត​ខ្លួន​ឯង​ និង​ចូលរួម​ការពារ​ប្រយុទ្ធ​នឹង​កូវីដ​១៩ ធ្វើ​មិន​បាន​ផង តើ​ចាំ​បាច់​បន្ត​ធ្វើ​ជា​ទាហាន ជា​ប៉ូលិស ឬ​ក៏​​ធ្វើជា​មន្ត្រី​រាជការ​ធ្វើ​អ្វី​ត​ទៅ​ទៀត គ្មាន​ការ​ចាំ​បាច់​ទេ»។សម្ដេច​តេជោមាន​ប្រសាសន៍​បន្ត​ថា៖ «អ៊ីចឹង ខ្ញុំ​សូម​បញ្ជាក់​សារ​ជា​ថ្មី​ឱ្យ​ក្រសួង​ស្ថាប័ន​បូក​សរុប​មន្ត្រី​របស់​ខ្លួន​មាន​ប៉ុន្មាន​ភាគរយ​ដែល​បាន​ចាក់​រួច​ហើយ ហើយ​នៅ​សល់​ប៉ុន្មាន។ អ្នក​ដែល​មិន​បាន​ចាក់​បន្ទាប់​ពី​ដូស​ទី​ពីរ​នៃ​អ្នក​បាន​ទទួល​ហើយ។ អ្នក​មិន​ទាន់​បាន​ចាក់ គប្បី​កុំ​ឱ្យ​ចូល​មក​ក្រសួង​ដែល​នាំ​ជំងឺ​ចូល​មក​កាន់​ក្រសួង​របស់​ខ្លួន ទុក​ឱ្យ​គាត់​ដេក​នៅ​ផ្ទះ​រង់ចាំ​ចាក់​វ៉ាក់សាំង​ហើយ​សិន​ចាំ​ចូល​មក​ក៏​មិន​ទាន់​យឺត​ពេល»។សម្ដេច​តេជោ ហ៊ុន សែន បាន​ព្រមាន​ថា ប្រសិន​បើ​មន្ត្រី​រាជការ​ និង​កង​កម្លាំង​ប្រដាប់​អាវុធ​ណា​ដែល​ខក​ខាន​មិន​បាន​ចាក់​វ៉ាក់សាំង​ដោយ​ចេតនា នឹង​ត្រូវ​អនុញ្ញាត​ដាក់​ឱ្យ​ទំនេរ​ពី​ការងារ ហើយ​ក្រសួង និង​ស្ថាប័ន​នោះ នឹង​ជ្រើស​រើស​មន្ត្រី​ថ្មី​យក​មក​ជំនួស​វិញ។សម្ដេចតេជោ ហ៊ុន សែន មាន​ប្រសាសន៍​បន្ត​ថា​៖ «យើង​សុខ​ចិត្ត​ឱ្យ​ពួកគាត់​នៅ​ផ្ទះ។ យើង​សុខ​ចិត្ត​ឱ្យ​ពួកគាត់​ចាក​ចេញ​ពី​ការងារ ហើយ​យើង​ជ្រើស​រើស​មន្ត្រី​ថ្មី​ចូល​ធ្វើការ​ជំនួស​វិញ ព្រោះ​បញ្ហា​នេះ​ជា​បញ្ហា​សុខភាព​សាធារណៈ»។សម្ដេច​តេជោ​​បាន​ដាក់​បញ្ជាទៅ​ថ្នាក់​ដឹកនាំ​នៅ​ថ្នាក់​ក្រោម​ជាតិ​ឱ្យ​ត្រួត​ពិនិត្យ​កិច្ចការ​នេះ​ឱ្យ​បាន​ត្រឹម​ត្រូវ ដើម្បី​បញ្ចៀស​ការ​គេច​វេស​ណា​មួយ​ពីសំណាក់មន្ត្រី​ស៊ីវិល និង​កង​កម្លាំង​ប្រដាប់​អាវុធ​មួយ​ចំនួន ដែល​សម្ដេច​ចាត់​ទុក​ទង្វើ​គេច​វេស​នោះ​ថា «មិន​ត្រឹម​តែ​បំផ្លា​ជីវិត​របស់​ពួកគាត់​ប៉ុណ្ណោះ​ទេ ក៏​ប៉ុន្តែ បាន​ចូលរួម​ចំណែក​បំផ្លាញ​ជីិវិត​អ្នក​ដទៃ​នៅ​តាម​ស្ថាប័ន​ដែល​ខ្លួន​ធ្វើការ»។សម្រាប់​មន្ត្រី​រាជការ​ស៊ីវិល និង​កង​កម្លាំង​ប្រដាប់​ណា​ដែល​ខក​ខាន​មិន​បាន​ចាក់​វ៉ាក់សាំង សម្ដេច​តេជោ​តម្រូវ​ឱ្យ​មាន​ការ​បញ្ជាក់​ដោយ​ត្រឹម​ត្រូវ​ដែល​ចេញ​ដោយ​ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត​នីមួយៗ​នៅ​ទូទាំង​ប្រទេស ដើម្បី​ធានាថា គ្មាន​ការ​ស៊ុំ​គ្រលំ​គ្នា​ណា​មួយ​កើត​ឡើង​នោះ​ឡើយ។បើ​តាម​តួលេខ​របស់​ក្រសួង​សុខាភិបាល​គិត​ត្រឹម​ថ្ងៃ​ទី​៤ ខែ​មេសា​នេះ ពលរដ្ឋ​កម្ពុជា​សរុប​ដល់​ទៅ ៤១៨ ៥៦៩​នាក់​​ហើយ​នៅ​ទូទាំង​ប្រទេស បាន​ទទួល​វ៉ាក់សាំងនៅ​ក្រោម​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​របស់​រាជ​រដ្ឋាភិបាល​ ក្នុង​នោះ​មាន​ទាំង​ការ​ចាក់​វ៉ាក់សាំង​ស៊ីណូហ្វាម វ៉ាក់សាំង​ស៊ីណូវ៉ាក់ និង​វ៉ាក់សាំង​កូវីស៊ែល​ផង​ដែរ៕

សំបុត្រ​ទស្សនា​វគ្គ​ផ្ដាច់ព្រ័ត្រ​ពាន​សម្ដេច​តេ​ជោ ហ៊ុន សែន ចាប់ផ្ដើម​លក់​ថ្ងៃនេះ

2021/04/27 09:59:58 am        143
បាល់ទាត់៖ ​នៅសល់​រយៈពេល ៤​ថ្ងៃ​ទៀត​ប៉ុណ្ណោះ ការប្រកួត​វគ្គ​ផ្ដាច់ព្រ័ត្រ​ពានរង្វាន់​សម្ដេច​តេ​ជោ ហ៊ុន សែន លើក​ទី​១៤ (​ថ្នាក់​ជាតិ​) ឆ្នាំ​២០២០ រវាង​ក្រុម​ណាហ្គា​វើ​ល​ដ៏ និង​ក្រុម​វិសាខានឹង​មកដល់​ហើយ ពោល​គឺ​នៅ​ថ្ងៃ​ទី​៧ ខែ​វិច្ឆិកា​ចុង​សប្ដាហ៍​នេះនៅ​ពហុ​កីឡដ្ឋាន​ជាតិ។​ដោយឡែក​សំបុត្រ​ចូល​ទស្សនាការ​ប្រកួត​បញ្ចប់​រដូវ​កាល សម្រាប់​ពានរង្វាន់​ប្រើប្រាស់​តែ​កីឡាករ​ក្នុងស្រុក​នេះ គណៈកម្មការ​ប្រកួត​បា​ល់​ទាត់​ជាតិ​កម្ពុជា ​(CNCC) បាន​ប្រកាស​ចាប់ផ្ដើម​លក់​ពី​ថ្ងៃ​ទី​០៣ ខែ​វិច្ឆិកា​នេះរហូតដល់​ថ្ងៃ​ទី​០៦ ខែ​វិច្ឆិកា នៅ​ការិយាល័យ​របស់​ខ្លួន​ដោយ​រក្សា​តម្លៃ ៤,០០០​រៀល​ដដែល។​ អ្វី​ដែល​គួរ​កត់​សម្គាល់​ជុំវិញ​ការ​លក់​សំបុត្រ​នេះ​ដែរ CNCC បាន​តម្រូវ​ឲ្យ​អ្នកគាំទ្រ​ត្រូវ​ភ្ជាប់​មក​ជា​មួយ​នូវ​អត្តសញ្ញាណប័ណ្ណ ឬ​ប័ណ្ណ​សម្គាល់​ខ្លួន​ទើប​អាច​ទិញ​សំបុត្រ​បាន។ ការ​ធ្វើ​បែប​នេះ​គឺ​ដើម្បី​ងាយស្រួល​ក្នុង​ការ​គ្រប់គ្រង ក្នុង​ន័យ​ចូលរួម​យុទ្ធនាការ​ទប់ស្កាត់​ការ​រីក​រាល​ជំងឺ​កូ​វីត​–១៩ ក្នុង​សហគមន៍ ស្របតាម​ការណែនាំ​របស់​ក្រសួងសុខាភិបាល។​ក្រឡេក​មក​ចាប់អារម្មណ៍ការប្រកួត​វគ្គ​ផ្ដាច់ព្រ័ត្រ​វិញ ណាហ្គា​វើ​ល​ដ៏ និង​វិសាខានឹង​ត្រូវ​ជួប​គ្នា​នា​វេលា​ម៉ោង ៦​ល្ងាច ក្នុងនាម​បេក្ខភាព​ដណ្ដើម​ជើងឯក​ពានរង្វាន់​សម្ដេច​តេ​ជោ ហ៊ុន សែន ឆ្នាំ​២០២០។ ប៉ុន្តែ​មុន​ឈាន​ដល់​ការប្រកួត​វគ្គ​ផ្ដាច់ព្រ័ត្រក៏​មាន​គូ​ជក់ចិត្ត​រវាង​ក្រុម​ភ្នំពេញ​ក្រោ​ន និង​ខេត្ត​ព្រៃវែងដើម្បី​ដណ្ដើម​ចំណាត់ថ្នាក់​លេខ​៣ ផង​ដែរ។ ការប្រកួត​វគ្គ​ផ្ដាច់ព្រ័ត្រ​នេះ​នឹង​មាន​ផ្សាយ​ផ្ទាល់​លើ​កញ្ចក់​ទូរទស្សន៍ BTV-News៕​អត្ថបទ៖ លី ឈុន​ឡា

សាលារៀន​ក្នុង​ខេត្តបាត់ដំបង​ ចាប់ផ្ដើម​បើក​ដំណើរការ​ឡើងវិញ​ដូច​រាជធានី​-​ខេត្ត​ដទៃ​ដែរ

2021/04/27 09:59:58 am        124
បាត់ដំបង​ ៖ សាលារៀន​គ្រប់​កម្រិត នៅ​ទូទាំង​ខេត្តបាត់ដំបង ​នៅ​ថ្ងៃទី០២ ខែ វិច្ឆិកា​នេះ បាន​ចាប់ផ្ដើម​ដំណើរការ រៀនសូត្រ ​ដំណាក់កាល​ទី​៣ តាម​ប្រកាស​របស់​ក្រសួង​អប់រំ ​ដោយ​បាន​អនុវត្ត​នូវ​វិធាន​ការពារ​កូ​វីដ​–១៩​។លោក យី សុង​គី ប្រធាន​មន្ទីរអប់រំ យុវជន និង​កីឡា ខេត្តបាត់ដំបង បាន​ប្រាប់​BTV​ថា ​នៅក្នុង​ខេត្ត បាត់ដំបង ​សាលារៀន​របស់​រដ្ឋ​ទាំងអស់ ​បាន​បើក​ឱ្យ​សិស្ស​ចូលរៀន​ ក្នុងដំណាក់កាល​ទី​៣​ ទាំង​សាលារៀន ​ដែល​ធ្លាប់​ជួប​គ្រោះ​ទឹកជំនន់​ក៏ដោយ ​ក៏បាន​ចូលរៀន​វិញ​ដែរ​ ហើយ​តាម​សាលា ​ក៏បាន​អនុវត្ត​នូវ​ការណែនាំ ​របស់​ក្រសួង​អប់រំ ​និង​ក្រសួងសុខាភិបាល ក្នុង​ការ​ការពារ​ទប់ស្កាត់​ការរីក​រាល​ដាល​កូ​វីដ​–១៩​។គ្រូបង្រៀន​នៅ​សាលាបឋមសិក្សា​២​ធ្នូ ក្នុង​ក្រុង​បាត់ដំបង​ បានឱ្យដឹងថា ​ក្នុង​សម័យ​កូ​វីដ​១៩​នេះ សាលាបឋមសិក្សា​២​ធ្នូ ​ក្នុង​ដំណាក់កាល​ទី​១ ​គឺ​បង្រៀន​សិស្ស​តាម​ប្រព័ន្ធ​អន​ឡាញ​ ការ​ប្រមូលផ្ដុំ​បង្រៀន ជា​ក្រុម​តូចៗ​។ ​សម្រាប់​ដំណាក់កាល​ទី​២ គឺ​បាន​បើក​ឱ្យ​សិស្ស​ចូលរៀន​ក្នុង​ថ្នាក់រៀន​ ប៉ុន្តែ​រក្សា​គម្លាត​ ដោយ​ក្នុង​មួយ​ថ្នាក់​មាន​សិស្ស​តែ​២០​នាក់​។​ ក្នុងដំណាក់កាល​ទី​៣​នេះ ​គឺមាន​ការរៀបចំ​ឱ្យ​សិស្ស​រៀន​ក្នុង ​ថ្នាក់ អាច​ចាប់ពី​២០ ទៅ​៣០​នាក់ ប៉ុន្តែ​ក៏បាន​អនុវត្ត​តាម​វិធានការ​ការពារ​កូ​វីដ​១៩​ដែរ ហើយ​ក្នុង​មួយ ​សប្ដាហ៍ ឱ្យ​សិស្ស​រៀន​តែ​៣​ថ្ងៃ​ តែ​គ្រូបង្រៀន​ពេញ​មួយ​សប្ដាហ៍​។​​​ឯកឧត្តម ហង់ ជួនណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា បានឱ្យដឹងថា ការបើក​សាលា រៀន​ឡើងវិញ ក្នុងដំណាក់កាល​ទី​៣​នេះ ដោយសារ​ការបើក​ដំណើការ​កាលពី​ដំណាក់កាល​មុនៗ បាន​ប្រ ព្រឹ​ត្ត​ទៅដោយ​រលូន ប៉ុន្តែ​ទោះ​យ៉ាងនេះ​ក្តី ក្រសួង​ក៏​នៅតែ​តម្រូវឱ្យ​គ្រប់​សាលា​ទាំងអស់ អនុវត្តតាម​វិធាន ការ​អនាម័យ និង​អនុវត្តតាម​ការណែនាំរ​បស់​ក្រសួង​ជាប្រចាំ​ដែរ ហើយ​ប្រសិនបើ​សាលារៀន​ណាមួយ មិន អនុវត្តតាម ក្រសួង​នឹង​ព្យួរ​សាលា​នោះ​ជា​បណ្តោះអាសន្ន​៕​អត្ថបទ ​៖ បាន សុខ​រិ​ទ្ធ

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
07/24/2026 09:07 PM
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
07/24/2026 08:07 PM
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
07/24/2026 08:07 PM
ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
07/24/2026 08:07 PM
ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
07/24/2026 08:07 PM
កម្មករអណ្តូងរ៉ែ ៣៩នាក់ ជាប់ខ្លួន ក្រោយព្រិលធ្លាក់ខ្លាំងនៅតំបន់ Atacama របស់ប្រទេសឈីលី
07/24/2026 08:07 PM
មនុស្ស១៣នាក់ ស្លាប់ ក្រោយអាកាសធាតុអាក្រក់វាយប្រហារតំបន់ភាគកណ្តាលឈីលី
07/24/2026 08:07 PM
មនុស្សជាង ១ម៉ឺននាក់ បានជម្លៀសខ្លួនក្នុងហេតុការណ៍ភ្លើងឆេះព្រៃនៅប្រទេសបារាំង
07/24/2026 08:07 PM
អូស្រ្តាលីនឹងជំរុញក្រុមមន្រ្តីពាណិជ្ជកម្មសហរដ្ឋអាមេរិក ឲ្យដកចេញពន្ធទាំងអស់
07/24/2026 08:07 PM
យោធាអាមេរិកអះអាងថា ពួកគេបានបញ្ចប់ការវាយប្រហារពេលយប់ថ្ងៃទី ១៣ជាប់ៗគ្នារបស់ខ្លួនលើគោលដៅយោធាអ៊ីរ៉ង់
07/24/2026 08:07 PM