BREAKING NEWS!! តុលាការ​កំពូល​របស់​ប្រទេស​ថៃ ចេញសាលក្រម​សម្រេចឱ្យលោក ​ថាក់ស៊ីន ​ត្រូវតែ​ជាប់ពន្ធនាគារ ១​ឆ្នាំ
ឯកឧត្តម សុខ ចិន្តាសោភា៖«ខ្ញុំមានមហិច្ឆតាចង់ឱ្យក្មួយៗនៅស្រុកអង្គស្នួលមានអ្វីៗមិនចាញ់យុវជននៅភ្នំពេញជាពិសេសក្នុងវិស័យអប់រំ និងកីឡា»
សម្ដេចធិបតី៖ ២ថ្ងៃព្រះរាជពិធីបុណ្យអុំទូក ប្រព្រឹត្តទៅដោយរលូន សុខសុវត្ថិភាព និងសប្បាយរីករាយដល់មហាគ្រួសារខ្មែរ និងភ្ញៀវបរទេស
សម្តេចតេជោ ហ៊ុន សែន ៖ បើគ្មានធនធានមនុស្សទេ កុំរំពឹងអភិវឌ្ឍន៍ប្រទេសឱ្យរីកចម្រើនឱ្យសោះ

ព័ត៍មានសំខាន់ប្រចាំថ្ងៃ

នាយ​ឧ​ត្ត​ម​សេនីយ៍​ ហ៊ឹម យ៉ាន​ ៖ នគរបាល​ចរាចរណ៍​ផ្លូវទឹក​ត្រូវតែ​ជំនាញ​ហែល​ទឹក ​និង​សញ្ញា​អាសន្ន

2021/04/27 09:59:58 am        32
ភ្នំពេញ ៖ ​នាយ​ឧ​ត្ត​ម​សេនីយ៍ ហ៊ឹម យ៉ាន អគ្គ​ស្នងការរង​នគរបាលជាតិ​ ទទួលបន្ទុក​ផែន​ចរាចរណ៍ បាន​ស្នើ​ដល់​នគរបាល​ជើង​ទឹក​អស់​ (​ទាំង​សមុទ្រ និង​ទន្លេ​)​ ត្រូវ​ចេះ​ជំនាញ​ហែល​ទឹក ​និង​សញ្ញា​អាសន្ន និង​សញ្ញា​សម្គាល់​ផ្សេងៗ​ ដើម្បី​ងាយស្រួល​ក្នុង​ប្រតិបត្តិការ​ឲ្យ​បាន​ឆាប់រហ័ស ​ខណៈ​ជួប​បញ្ហា​អ្វី​កើតឡើង​នោះ​។ថ្លែង​នៅ​ក្នុង​កម្មវិធី​បើក​វគ្គ​បំប៉ន​ជំនាញ​ នគរបាល​ចរាចរណ៍​ផ្លូវទឹក ​នា​ព្រឹក​ថ្ងៃទី​២ ​ខែ វិច្ឆិកា ឆ្នាំ​២០២០​នេះ ​នៅ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​ ឯកឧត្តម​ នាយ​ឧ​ត្ត​ម​សេនីយ៍ ​ហ៊ឹម យ៉ាន ​បាន​លើក​ឡើងថា​ នាពេល​ បច្ចុប្បន្ននេះ ​ថ្វីត្បិតតែ​ការ​ធ្វើ​ចរាចរណ៍​ផ្លូវទឹក​ពុំ​មាន​សកម្មភាព​ច្រើន​ដោយសារ​បញ្ហា​មេរោគ​កូ​វិដ​ក្តី ​ប៉ុន្តែ​ក្នុងនាម​យើង​ជា​នគរបាល​ចរាចរណ៍​ផ្លូវទឹក​ត្រូវតែ​បង្កើន​ជំនាញ​បន្ថែម​ទាំង​ផ្នែក​ច្បាប់​ បច្ចេកទេស ​និង​សញ្ញា​ផ្សេងៗ​ជាដើម​នោះ​។ឯកឧត្តម​ បាន​បន្តទៀតថា​«​យើង​ត្រូវតែ​យល់ដឹង​ឲ្យ​បាន​ច្បាស់លាស់​នូវ​សញ្ញា​ ទាំង​ថ្នាក់​ជាតិ និង​អន្តរជាតិ​ និង​ត្រូវ​មាន​សម្ភារៈ​ជួយសង្គ្រោះ​ទាំងអស់ ​ដើម្បី​ធ្វើ​យ៉ាង​ណា​ឲ្យ​ការ​ជួយ​សង្គ្រោះ​របស់​ពួកយើង ​ប្រកបដោយ​សុវត្ថិភាព​ និង​លឿន​បំផុត​នោះ​»​។ជាមួយគ្នា​នោះដែរ ឯកឧត្តម ហ៊ឹម យ៉ាន​ ក៏បាន​ឲ្យ​ដឹងផង​ដែរ​ថា ​ចំណូល​ដែល​បាន​ចូល​រដ្ឋ​តា​រយៈ​ដឹកជញ្ជូន​ផ្លូវទឹក​(​សមុទ្រ​) ​ក្នុង​រយៈពេល​ជិត​មួយឆ្នាំ​មកនេះ ​គឺ​មាន​ត្រឹមតែ​ជាង​១៨​លាន​ដុល្លារ​អាមេរិក​តែប៉ុណ្ណោះ ​ខណៈ​ឆ្នាំ​២០១៩​ កន្លង​ទៅ​បាន​រហូតដល់​ជាង​មួយ​រយ​លាន​ដុល្លារ​អាមេរិក​។ ដោយ​ការធ្លាក់ចុះ​នេះ​ គឺ​កើតចេញពី​បញ្ហា​មេរោគ​កូ​វីដ​១៩​។ ប៉ុន្តែ​ទោះជា​យ៉ាងណាក៏ដោយ​ យើង​ត្រូវតែ​មាន​ការប្រុងប្រយ័ត្ន​ជានិច្ច ក្នុង​កិច្ច​សហប្រតិបត្តិការ​ជាមួយ​ភាគី​ពាក់ព័ន្ធ ​ក្នុងការ​ជួយសង្គ្រោះ និង​ទប់ស្កាត់​បទល្មើស​នានា​នៅ​តាម​ដែនទឹក​ និង​ពិសេស​នោះ​គឺ​ត្រូវតែ​ស្គាល់​អំពី​អ្វី​ដែល​ហៅថា​សញ្ញា​អន្តរជាតិ ​និង​សញ្ញា​ជាតិ​ ខណៈ​នាវា​បរទេស​ឆ្លងកាត់​តាម​ដែនទឹក​របស់​យើង​ជាដើម​នោះ​។សូមបញ្ជាក់ថា វគ្គ​បំប៉ន​នេះ ​គឺ​នឹង​ប្រព្រឹត្តិ​ទៅ​រយៈពេល​៥​ថ្ងៃ​ គឺ​ចាប់ពី​ថ្ងៃទី​ ២​ដល់​ថ្ងៃទី​៧ ​ខែ វិច្ឆិកា ឆ្នាំ​២០២០​ នេះ ដោយ​សិក្ខាកាម​មកពី​គ្រប់​រាជធានី​ខេត្ត​ទាំង​អស់​នៃ​ប្រទេស​កម្ពុជា​៕អត្ថបទ​ ៖ ចក់

ពលរដ្ឋ​ក្រីក្រ​ជាង​៣០០​គ្រួសារ ​ខេត្ដ​សៀមរាប ​ទទួល​បាន​អំណោយ​ពី​សប្បុរសជន

2021/04/27 09:59:58 am        38
ភ្នំពេញ ៖ ​ប្រជាពលរដ្ឋ​ក្រីក្រ​ជាង​ជាង​៣០០​គ្រួសារ នៅ​សង្កាត់​ចុង​ឃ្នៀ​ស​ ក្រុង​សៀមរាប ​ខេត្ដ​សៀមរាប បាន​ទទួល​អំណោយ​ពី​ព្រះសង្ឃ ​និង​សប្បុរសជន ​ដើម្បី​ស្រាយ​ជីវភាព​ក្នុង​អំឡុង​ជំងឺ​កូ​វីដ​១៩ និង​គ្រោះ​ជំនន់​ទឹកភ្លៀង ។ព្រះ​តេជគុណ ឡា​ច លាង ព្រះ​អនុគណ​ក្រុង​សៀមរាប​ និង​ជា​ព្រះ​ចៅអធិការ​វត្ដ​ពោធិ​វង្ស​ ក្រុង​សៀមរាប មាន​ដីកា​ថា ​ដើម្បី​ឆ្លើយតប​នឹង​តម្រូវការ​បញ្ហា​ជីវភាព​ប្រចាំថ្ងៃ​របស់​ពលរដ្ឋ​ ក្នុងអំឡុង ពេល​ជំងឺ​កូ​វីដ​​១៩​នេះ ព្រះសង្ឃ និង​សប្បុរសជន ​បាន​នាំ​យក​អំណោយ និង​ថវិកា​មួយ​ចំនួន​ចែកជូន ប្រជាពលរដ្ឋ​ទីទ័លក្រ ចំនួន​៣១២​គ្រួសារ ព្រមទាំង​ចែក​ដល់​ប្រជា​ការពារ ​សមត្ថកិច្ច​នៅ​សង្កាត់​ចុង ឃ្នៀ​ស ​ក្រុង​សៀមរាប ​ដើម្បី​ដោះស្រាយ​ឱ្យទាន់​ពេលវេលា​ក្នុងអំឡុងពេល​ ដែល​ពួកគេ កំពុង​ជួប​បញ្ហា​កូ​វីដ ១៩​នេះ​។ព្រះអង្គរ បាន​បន្ដថា អំណោយ​នេះ​មិន​ច្រើន​ណាស់ណា​នោះទេ ​ប៉ុន្ដែ​អាច​ដោះ​ស្រាយបាន​មួយ គ្រាៗ​ដែរ ព្រោះ​នៅ​ពេលនេះ​ប្រទេស​កម្ពុជា ​ក៏​កំពុង​ជួប​គ្រោះ​ទឹកជំនន់ ​និង​មាន​វិបត្ដិ​សេដ្ឋកិច្ច​ដោយសារ​ កូ​វីដ​១៩​ផងដែរ​។ អំណោយ​ទាំងនេះ ជា​ទឹក​ចិត្ដ​ជ្រះថ្លា​ពី​ព្រះសង្ឃ ​និង​សប្បុរសជន​នៅក្នុង​ស្រុក ​ដែលជា ​វប្បធម៌​ចែករំលែក ខ្មែរ​ជួយ​ខ្មែរ​៕​​​​អត្ថបទ​៖ ឈិ​ត សា​វី ​

លទ្ធផលកិច្ចប្រជុំលើកទី៧ រដ្ឋមន្រ្តីសុខាភិបាលអាស៊ាន-ចិន

2021/04/27 09:59:58 am        32
សៀមរាប៖ សេចក្តីថ្លែងការរួម នៃកិច្ចប្រជុំលើកទី៧ រដ្ឋមន្រ្តីសុខាភិបាលអាស៊ាន-ចិន បានបង្ហាញអំពីការគាំទ្រ ចំពោះការអនុវត្តការគ្របដណ្តប់សុខភាពជាសកល ជាមួយនឹងការកត់សម្គាល់អំពីការរួមចំណែករបស់ដៃគូអភិវឌ្ឍ និងដៃគូសន្ទនា ថាជាកត្តាចាំបាច់មិនអាចខ្វះបាន។ក្រោយពីការបញ្ចប់កិច្ចប្រជុំរដ្ឋមន្រ្តីសុខាភិបាលអាស៊ានលើកទី១៤ និងកិច្ចប្រជុំពាក់ព័ន្ធ នាក្រុងសៀមរាប សេចក្តីថ្លែងការរួមនៃកិច្ចប្រជុំរដ្ឋមន្រ្តីសុខាភិបាលអាស៊ានជាមួយសាធារណរដ្ឋប្រជាមានិតចិនលើកទី៧ បានបង្ហាញនៅល្ងាចថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៩ នូវការប្តេជ្ញាចិត្ត ពង្រឹងនវានុវត្តន៍ សម្រាប់លើកកម្ពស់សេវាសុខាភិបាល ដោយប្រើប្រាស់ព័ត៌មាន និងលទ្ធផលសុខភាព ដើម្បីដោះស្រាយបញ្ហាប្រឈម តាមរយៈនៃការលើកស្ទួយនវានុវត្តន៍វិស័យសុខាភិបាលជាមួយនឹងអន្តរាគមន៍លើគុណភាព និងធានាបរិស្ថាននៃការគាំទ្រ ហើយការប្តេជ្ញាចិត្តនេះ នឹងត្រូវដាក់បញ្ចូលទៅក្នុងកម្មវិធីការងារពាក់ព័ន្ធ នៃកិច្ចសហប្រតិបត្តិការវិស័យសុខាភិបាលអាស៊ាន ហួសពីឆ្នាំ២០២០ ។សេចក្តីថ្លែងការរួមនោះ ក៏បានបង្ហាញផងដែរអំពីការប្តេជ្ញាប្រឹងប្រែងបន្តថែមទៀត ក្នុងការពិភាក្សាទៅលើប្រសិទ្ធភាព និងបញ្ជាក់ឱ្យឃើញនូវការកែរលំអរ សម្រាប់ការលើកកម្ពស់គុណភាពសេវា ដែលជាប់ពាក់ព័ន្ធទៅនឹងសុវត្ថិភាព ប្រសិទ្ធភាព ការផ្តោតទៅលើអ្នកជំងឺ ពេលវេលាពិតប្រាកដ ប្រសិទ្ធពល សមធម៌ និងសមាហរណកម្ម ព្រមជាមួយនឹងការទទួលស្វាគមន៍ នូវការចែករំលែកបទពិសោធន៍ និងការអនុវត្តល្អៗក្នុងតំបន់ដែលឆ្ពោះទៅរកការគាំទ្រ សម្រាប់គំនិតផ្តួចផ្តើមផ្នែកសុខភាពជាអទិភាព ការគ្របដណ្តប់សុខភាពជាសកល (UHC) និងកម្មវិធីជាតិជាអទិភាព ។ការគាំទ្រចំពោះការអនុវត្តការគ្របដណ្តប់សុខភាពជាសកល គឺដើម្បីធានាការទទួលសេវាសុខភាពមានគុណភាព និងប្រសិទ្ធភាព ដោយគ្មានហានិភ័យនៃបញ្ហាហិរញ្ញវត្ថុ ដោយការពិចារណាទៅលើអនុសាសន៍របស់អង្គការសុខភាពពិភពលោក ស្តីពីសេវាសុខភាព ដែលចាត់ទុកប្រជាជនជាស្នូល ។ការពង្រឹងគុណភាពវិជ្ជសាស្រ្តបុរាណ ក៏ជាគោលដៅនៃការខិតខំប្រឹងប្រែងផងដែរ តាមរយៈការប្រតិបត្តិសកម្មភាព នៃគម្រោងដែលស្ថិតក្រោមកម្មវិធីការងាររបស់ក្រុមការងារសុខភាពអាស៊ានទី៣ និងការអភិវឌ្ឍន៍ ចែករំលែកគោលការណ៍ណែនាំស្តីពីវិជ្ជសាស្រ្តបុរាណ ។សេចក្តីថ្លែងការររួម រដ្ឋមន្រ្តីសុខាភិបាលអាស៊ាន-ចិន បានកត់សម្គាល់អំពីការរួមចំណែករបស់ដៃគូអភិវឌ្ឍ និងដៃគូសន្ទនា ដែលជាកត្តាចាំបាច់មិនអាចខ្វះបាន ដែលត្រូវតែបន្តការប្តេជ្ញាចិត្ត សហការយ៉ាងជិតស្និទ្ធជាមួយដៃគូទាំងនោះ ដោយប្រកាន់ខ្ជាប់នូវ វិធាននិងនីតិវិធីស្តីពីការចូលរួមរបស់អង្គភាពនានា ក្នុងវិស័យសុខាភិបាលអាស៊ាន ជាមួយការសម្លឹងឆ្ពោះទៅរក ការផ្លាស់ប្តូទស្សនវិស័យរួមគ្នា និងកិច្ចសហប្រតិបត្តិការបន្ថែមទៀត ក្នុងការអភិវឌ្ឍន៍វិស័យសុខាភិបាល ក្នុងកិច្ចប្រជុំលើកក្រោយ ដែលនឹងប្រព្រឹត្តិទៅនៅសាធារណរដ្ឋឥណ្ឌូនេស៊ី ឆ្នាំ២០២១ ៕

ហួន ប៊ុន ប្ដេជ្ញា​ដក​ពិសោធន៍​ឆ្នាំ​ដំបូង​ដើម្បី​ជួយ​ស្វាយរៀង​នា​ឆ្នាំ​បន្ទាប់​

2021/04/27 09:59:58 am        34
បាល់ទាត់៖ យុវជន ហួន ប៊ុន បាន​បង្ហាញ​ពី​ការ​តាំង​ចិត្ត​ខ្ពស់​ក្នុង​ការ​អភិវឌ្ឍ​​ខ្លួន បន្ទាប់ពី​ត្រូវ​បាន​លោក Conor Nestor កោះហៅ​ចូលរួម​ជាមួយ​ក្រុម​ធំ​ព្រះខ័ន​រាជ​ស្វាយរៀង ហើយ​រូបគេ​បាន​អះ​អាង​ថានឹង​ចំណាយ​ពេល ១​ឆ្នាំ​ដក​បទពិសោធន៍​ពី​រៀមច្បង និង​គ្រូ​បង្វឹក ដើម្បី​ពង្រឹង​សមត្ថភាព​ឲ្យ​បាន​គ្រប់​គ្រាន់ សម្រាប់​ជួយ​ក្រុម​នា​ឆ្នាំ​២០២០​។​កីឡាករ​មាន​ដើមកំណើត​ពី​ខេត្ត​តាកែវ​រូប​នេះ​រៀប​រាប់​ថា វា​គឺជា​ឱកាស​ដ៏​ល្អ​សម្រាប់​ខ្លួន ក្រោយ​ទទួល​បាន​ការ​ផ្ដល់​ឱកាស​ពី​ថ្នាក់ដឹកនាំ ដើម្បី​អភិវឌ្ឍន៍​ខ្លួន​ក្លាយ​ជា​កីឡាករ​អាជីព​។ មិនតែប៉ុណ្ណោះកីឡាករ​វ័យ ១៦​ឆ្នាំ​រូប​នេះ​ក៏បាន​ប្ដេជ្ញា​ចិត្ត និង​ខិតខំ​យកចិត្តទុកដាក់​ហ្វឹកហាត់ ដើម្បី​សម្រេច​គោល​ដៅ​ក្នុង​អាជីព ហើយ​ឈាន​ទៅ​សម្លឹង​កៅអី​ជម្រើស​ជាតិ​ផង​ដែរ។​ គួរ​បញ្ជាក់​ថា ហួន ប៊ុន បាន​ស្កាត់​ពី​ខេត្ត​តាកែវ​ទៅ​ចូលរួម​ហ្វឹកហាត់​ ជាមួយ​ក្រុម​យុវជន​ថ្នាល​ព្រះខ័ន​រាជ​ស្វាយរៀង​កាលពី​ឆ្នាំ​២០១៦​។ ប៉ុន្តែ​ដោយ​មើល​ឃើញ​ពី​សមត្ថភាព និង​ទេពកោសល្យ​ដ៏​ល្អ​របស់​កីឡាករ​វ័យក្មេង​រូប​នេះ លោក Conor Nestor ក៏បាន​កោះហៅ​រូបគេ​មក​ធ្វើ​តេស្ដ​ជាមួយ​ក្រុម​ធំ និង​បាន​បញ្ចូល​រូបគេ​ជា​សមាជិក​ថ្មី​ម្នាក់ សម្រាប់​ត្រៀម​រដូវ​កាល​ថ្មី​ឆ្នាំ​២០១៩ ​តែម្ដង៕

នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ដុត​កម្ទេច​ចោល​នូវ​សាច់​គ្រួច​ខុសច្បាប់​ជាង​២​តោន​ដែល​នាំចូល​ពី​ប្រទេស​វៀតណាម​

2021/04/27 09:59:58 am        48
​ភ្នំពេញ៖ នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ នៃ​អគ្គស្នងការ​នគរបាល​ជាតិ សហការ​ជាមួយ​មន្ត្រី​កាំ​កុង ត្រូល​បាន​ធ្វើការ​គ្នា​ដុត​កម្ទេច​ចោល​នៅ​សាច់​គ្រួច​ខុសច្បាប់​ដែល​នាំ​មកពី​ប្រទេស​វៀតណាម​លក់​នៅ​កម្ពុជា​ប្រមាណ​ជាង​ពីរ​តោន ក្រោយពី​រឹបអូស​បាន​ពី​ឈ្មួញ​ទុច្ចរិត​ប៉ុន្មាន​ម៉ោង​ក្រោយមក​។​​យោង​តាម​របាយការណ៍​របស់​នាយកដ្ឋាន​នគ​របាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ក្រសួងមហាផ្ទៃ ​បាន​ឲ្យ​ដឹង​ថា តាម​អនុសាសន៍​របស់​ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍​សន្តិ​បណ្ឌិត ​នេ​ត សាវឿន​ អគ្គស្នងការ​នគរ​បាល​ជាតិ និង​ក្រោម​ការបញ្ជា​ផ្ទាល់​របស់ ឯកឧត្តម​ឧ​ត្ត​ម​សេនីយ៍​ឯក ចាន់ វ៉ាន់​ធឿន ប្រធាន​នាយកដ្ឋាន​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច និង​ផ្អែក​តាម​ការស្រាវជ្រាវ​ស៊ើបអង្កេត​របស់​មន្ត្រី​ជំនាញ នៅវេលា​ម៉ោង​៥​និង​២០​នាទី​ទៀបភ្លឺ ថ្ងៃទី​៦ ខែវិច្ឆិកា ឆ្នាំ​២០១៨​នេះ កម្លាំង​នាយកដ្ឋាន​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច សហការ​ជាមួយ​អគ្គនាយកដ្ឋាន​កាំកុងត្រូល ក្រោម​ការ សម្របសម្រួល​នីតិវិធី​ពី​លោក ខាំ សុ​ផា​រី ព្រះរាជអាជ្ញា​រង នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បា​នប​ង្រា្ក​ប ករណី​នាំចូល​សាច់សត្វ​គ្រួច​គ្មាន​ច្បាប់​អនុញ្ញាត​ពី​ប្រទេស​វៀតណាម ដឹក​តាម​រថយន្ត​កូរ៉េ ១​គ្រឿង​ម៉ាក​HYUNDIA ស្លាក​លេខ 3E 5868 នៅ​ចំណុច​ផ្លូវ ជា សុផារ៉ា សង្កាត់​ទួល​សង្កែ ខ​ណ្ឋ​ឬ​ស្សី​កែវ រាជធានី​ភ្នំពេញ​។​ក្រោយពី​ការត្រួតពិនិត្យ​សមត្ថកិច្ច​ចម្រុះ បាន​ឆែកឆេរ​ជាក់ស្តែង​រកឃើញ​សាច់សត្វ​គ្រួច​គ្មាន​ច្បាប់​អនុញ្ញាតិ ប្រមាណ​ជាង​២​តោន​កន្លះ​។​ចំពោះ​វត្ថុតាង​ទាំងអស់​ខាងលើ លោក​ព្រះរាជអាជ្ញារង ខាំ សុ​ផា​រី បានសម្រេច​ឲ្យ​ដកហូត​រក្សា​ទុកជា​បណ្ដោះអាសន្ន និង​យក​សាច់សត្វ​ក្រូច គ្មាន​ច្បាប់​អនុញ្ញាតិ​ទៅ​ដុតបំផ្លាញ​ចោល​នៅ​ទីលាន​ចាក់សំរាម​បឹង​ជើងឯក និង​បាន​នាំខ្លួន​អ្នកបើកបរ​រថយន្ត​ចំនួន 01​នាក់មក​នាយកដ្ឋាន ដើម្បី​បន្ត​នីតិវិធី​៕

ក្រុម​អ្នក​គាំទ្រ​គណបក្ស​អភិរក្ស​និយម​ដែល​កំពុង​កាន់​អំណាច​របស់​អង់គ្លេស​អបអរ​សាទរ​លទ្ធផល​ស្ទង់​មតិ​ក្រោយ​ការ​បោះ​ឆ្នោត​

2021/04/27 09:59:58 am        28
អង់គ្លេស៖ ក្រុម​អ្នកគាំទ្រ​គណបក្ស​អភិរក្ស​អង់គ្លេស​ បាន​អបអរសាទរ​កាលពី​រាត្រី​ថ្ងៃ​ព្រហស្បតិ៍ ​បន្ទាប់ពី​លទ្ធ​ផល​នៃ​ការស្ទង់មតិ​ក្រោយ​ការបោះឆ្នោត​ បាន​បង្ហាញ​ថា​ គណបក្ស​របស់​នាយក​រដ្ឋមន្ត្រីលោក Boris Johnson ​បាន​ឈ្នះ​ក្នុង​ការ​បោះឆ្នោត​សកល​របស់​ប្រទេស​នេះ​។​លទ្ធផល​នោះ​នឹង​អនុញ្ញាត​ឱ្យ​លោក Johnson​ បំពេញ​ផែនការ​របស់​លោក​ ដើម្បី​នាំ​ចក្រភព​អង់គ្លេស​ចេញពី​សហភាព​អឺរ៉ុប​នៅ​ខែក្រោយ​។ ការស្ទង់មតិ​នេះ​ព្យាករណ៍​ថា ​គណបក្ស​អភិរក្ស​នឹង​ទទួល​បាន​ ៣៦៨អាសនៈ​ក្នុងចំណោម ៦៥០អាសនៈ​នៃ​សភា ​និង​គណបក្ស​ពលករ​ចំនួន ១៩១​អាសនៈ។ ការស្ទង់មតិ​នេះ​បង្ហាញ​ថា ​គណបក្ស​ជាតិនិយម​ស្កុ​ត​ឡិន​ទទួល​បាន ៥៥​អាសនៈ ​និង ១៣​អាសនៈ​សម្រាប់​គណបក្ស​ប្រជាធិបតេយ្យ​សេរី​ ដែល​ទាំង២ ​នេះ​សុទ្ធតែ​ជា​គណបក្ស​ដែល​ចង់​បញ្ឈប់ Brexit​។ ចំណែក​ក្រុម​អ្នកគាំទ្រ​គណបក្សប្រឆាំង​ចក្រភព​អង់គ្លេស​ឯណោះ​វិញ បាន​បញ្ចេញ​ប្រតិកម្ម​បង្ហាញភាព​តក់ស្លុត​កាលពី​ព្រលប់​ថ្ងៃ​ព្រហស្បតិ៍ ខណៈ​ការស្ទង់មតិ​មួយ​បាន​បង្ហាញ​ថា ​គណបក្ស​អភិរក្ស​ដែល​កំពុង​កាន់​អំណាច ​បា​ន​ឈ្នះ​ការបោះឆ្នោត​សកល​ដោយ​សំឡេង​ភាគច្រើន​។​ ការស្ទង់មតិ​នេះ​ផ្អែកលើ​បទសម្ភាសន៍ ​ជាមួយ​អ្នកបោះឆ្នោត​ដែល​ចាក​ចេញពី​ការិយាល័យ​បោះ​ឆ្នោត​ចំនួន ១៤៤មណ្ឌលនៅ​ទូទាំង​ប្រទេស ​ដែល​ត្រូវ​បាន​ធ្វើឡើង​សម្រាប់​សមាគម​ ប្រព័ន្ធ​ផ្សព្វផ្សាយ​របស់​ចក្រភព​អង់គ្លេស​៕អត្ថបទ៖ សុខ​មាន

សម្តេចតេជោ ហ៊ុន សែន និងសម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត អញ្ជើញពិសារអាហារស្រាយបួស «ខែរ៉ាម៉ាឌន» ជាមួយបងប្អូនខ្មែរ-ឥស្លាម

2021/04/27 09:59:58 am        29
ភ្នំពេញ៖ នៅល្ងាចថ្ងៃអង្គារ ៤កើត ខែពិសាខ ឆ្នាំកុរ ឯកស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី៧ ខែឧសភា ឆ្នាំ២០១៩នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញពិសារអាហារស្រាយបួស «ខែរ៉ាម៉ាឌន» ជាមួយបងប្អូនខ្មែរ–ឥស្លាម សរុបចំនួន ៤,៧៥០នាក់ មកពីតាមបណ្តាខេត្ត និងក្នុងរាជធានីភ្នំពេញ។ក្នុងពិធីនេះក៏មានការអញ្ជើញចូលរួមពីសាសនិកឥស្លាមមកពីបរទេសចំនួន ៣២០នាក់ ដែលមាន៣២ជាតិសាសន៍ រួមទាំងតំណាងរបស់លោកអគ្គលេខាធិការអង្គការសហប្រតិបត្តិការឥស្លាម OIC ចំនួន ៣នាក់ផងដែរ។ការជួបជុំពិសារអាហាស្រាយបួស «ខែរ៉ាម៉ាឌន» ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន នៅពេលនេះ គឺជាលើកទី៦ហើយ គិតចាប់តាំងពីឆ្នាំ២០១៤មក។ វត្តមានរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងពិធីដ៏សំខាន់របស់ខ្មែរ–ឥស្លាម នេះ បានបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់របស់សម្តេចតេជោចំពោះបងប្អូនខ្មែរ–ឥស្លាម ទោះបីជាសម្តេចជាអ្នកកាន់ព្រះពុទ្ធសាសនាក៏ដោយ៕

UN៖ មនុស្ស​ជាង​ ៤០​នាក់​ស្លាប់ ​និង​ប្រមាណ ​៨៥០​នាក់​ត្រូវ​ឃុំ​ខ្លួន​ក្នុង​អំពើ​ហិង្សា​នៅ​វេ​ណេហ្ស៊ុ​យ​អេ​ឡា

2021/04/27 09:59:58 am        26
វេ​ណេហ្ស៊ុ​យ​អេ​ឡា៖ អ្នក​នាំ​ពាក្យ​ផ្នែក​សិទ្ធិមនុស្ស​​របស់​អង្គការ​សហប្រជាជាតិ​លោក រូ​ផើត ខូ​ល​វី​ឡេ ​បាន​និយាយ​កាលពី​ថ្ងៃ​អង្គា​រថា មនុស្ស​យ៉ាង​ហោច​ណាស់ ៤០​នាក់​ត្រូវ​គេ​ជឿ​ថា​បាន​បាត់​បង់​ជីវិត ​ក្នុង​អំពើ​ហិង្សា​នា​ពេល​ថ្មី​នេះ​នៅ​ប្រទេស​វេ​ណេហ្ស៊ុ​យ​អេ​ឡា រួម​ទាំង​មនុស្ស ​២៦​នាក់​ត្រូវ​បាន​បាញ់​សម្លាប់​ដោយ​កង​កម្លាំង​គាំទ្រ​រដ្ឋាភិបាល, ៥​នាក់​ត្រូវ​បាន​សម្លាប់​ក្នុង​ការ​វាយ​ឆ្មក់​តាម​លំនៅឋាន និង ​១១​នាក់​ផ្សេង​ទៀត​អំឡុង​ពេល​ឆក់​ប្លន់​។​លោក​បាន​និយាយ​ថា មនុស្ស​ជាង ៨៥០​នាក់​ត្រូវ​បាន​ឃុំខ្លួន​នៅ​ចន្លោះ​ថ្ងៃ​ទី​២១ និង​២៦ ខែ​មករា រួម​ទាំង​កុមារ​ ៧៧​នាក់​ក្នុងចំណោម​ពួកគេ​មាន​អាយុ ១២ឆ្នាំ​។​ លោក ខូ​ល​វី​ឡេ និយាយ​ថា អំឡុង​ថ្ងៃ​តវ៉ា​ដ៏​ធំ​បំផុត​កាលពី​ថ្ងៃ​ទី​២៣ ខែ​មករា មនុស្ស ៦៩៦​នាក់​ត្រូវ​បាន​ឃុំខ្លួន​ទូទាំង​ប្រទេស ជា​ចំនួន​ច្រើន​បំផុត​នៃ​ការ​ឃុំ​ខ្លួន​ជា​រៀង​រាល់​ថ្ងៃ ក្នុង​ប្រទេស​វេ​ណេហ្ស៊ុ​យ​អេ​ឡា​​រយៈពេល ​២០​ឆ្នាំ​មកនេះ​។​ លោក​ប្រធានាធិបតី​វេ​ណេហ្ស៊ុ​យ​អេ​ឡា នីកូឡាស់ ម៉ាឌូរ៉ូ បាន​ស្ថិត​ក្រោម​ការ​វាយ​ប្រហារ​ពី​សំណាក់ ​ក្រុម​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ​ចាប់​តាំង​ពី​ចាប់ផ្ដើម​ការ​តវ៉ា។ ក្រុម​ឃ្លាំមើល​សិទ្ធិមនុស្ស Human Rights Watch បាន​ព្រមាន​កាលពី​ថ្ងៃ​ច័ន្ទ​ថា លោក ម៉ាឌូរ៉ូ អាច​បង្ក​ឲ្យ​មាន​ការ​បង្ហូរ​ឈាម​ដោយ​ហិង្សា ​ដើម្បី​រក្សា​អំណាច​របស់​ខ្លួន​៕អត្ថបទ៖ សុខ​មាន

ក្រុម​អ្នក​ជំនាញ​ជំរុញ​ឲ្យ​មានការ​អភិវឌ្ឍ ​និង​ពង្រឹង​វិស័យ​អចលនទ្រព្យ​នៅ​កម្ពុជា

2021/04/27 09:59:58 am        32
ភ្នំពេញ ​៖ ក្រុម​អ្នក​ជំនាញ​ផ្នែក​អចលនទ្រព្យ​បាន​ជជែក​គ្នា​រក​គន្លឹះ​ថ្មីៗ និង​យុទ្ធសាស្ត្រ ដើម្បី​ពង្រឹង​ការអភិវឌ្ឍ​វិស័យ​អចលនទ្រព្យ ខណៈ​ដែល​កម្ពុជា​ទទួល​កា​រ​វិនិយោគ​ច្រើន​ពី​បណ្តា​ប្រទេស​ផ្សេងៗ​។អ្នកវិនិយោគ​ផ្នែក​វិស័យ​អចលនទ្រព្យ ​និង​ក្រុម​អ្នក​ជំនាញ​នៃ​ក្រុមហ៊ុន Centrury 21 Cambodia បាន​វាយ​តម្លៃថា ​ខណៈដែល​វិស័យ​អចលនទ្រព្យ​នៅ​កម្ពុជា​កំពុងតែ​មានការ​អភិវឌ្ឍ​​ និង​រីកចម្រើន​មាន សំណង់ អគារ ​ខុន​ដូ​រីក​ដូច​ផ្សិត​នោះ អ្នកពាក់ព័ន្ធ​ក្នុង​វិស័យនេះ ​ធ្វើ​យ៉ាងណា​ជំរុញ​ឲ្យ​មានការ​រួបរួម​គ្នា​​ ធ្វើដំណើរ​ទៅមុខ​ ដើម្បី​ពង្រឹង​វិស័យនេះ​ ឲ្យ​កាន់តែ​រីកចម្រើន​ថែមទៀត​។លោក គុយ វ៉ាត អគ្គនាយក​ក្រុមហ៊ុន Centrury 21 Cambodia​ បាន​ថ្លែងថា​ បច្ចុប្បន្ននេះ​ កម្ពុ​ជា​មាន​គម្រោង​ជាច្រើន​កំពុងតែ​សាងសង់ ដូចជា ខុន​ដូ​ ជាដើម​ ហើយ Centrury 21 Cambodia ធ្វើយ៉ាងណា​ឲ្យ​អ្នក​ក្នុងស្រុក​មាន​ជំនឿ​ទុកចិត្ត ដើម្បី​ឲ្យ​អ្នក​វិនិយោគ​វិស័យនេះ​ធ្វើយ៉ាង​ណា​ឲ្យ​ចេះ​ធ្វើការ​រួមគ្នា ក្នុង​ការ​ទាញ​យក​ទីផ្សារ​ឲ្យ​កាន់តែ​ល្អប្រសើរ​ជាង​នេះ​។លោក​ បាន​បញ្ជាក់ទៀតថា ​ក្នុងនាម​អ្នកវិនិយោគ គឺ​ចង់​បង្ហាញ​ថា ​Centrury 21 Cambodia ​មិនមែន​ធ្វើ​ការងារ​តែ​ជាមួយ ​និង​សមាជិក​ខ្លួន​ប៉ុណ្ណោះ​ទេ​ ថែមទាំង​ធ្វើការ​ងារ​ជាមួយ​ក្រុមហ៊ុន ​អចលនទ្រព្យ​ផ្សេងៗ​ទៀត​ទាំង​ក្នុងស្រុក ​និង​ក្រៅប្រទេស​ផងដែរ​។សម្រាប់​លោក ឧកញ៉ា ចេង ខេង អគ្គនាយក​ក្រុមហ៊ុន​អចលនទ្រព្យ CPL​ បាន​ចាត់ទុកថា តាមពិត​អ្នក​​ជំនាញ​ធ្លាប់​បាន​ជជែក​គ្នា​ជា​ច្រើនដង​មកហើយ ​ព្រោះ​វិស័យនេះ ​ត្រូវការ​កម្លាំង​មនុស្ស​ច្រើន ដើម្បី​ជំរុញ​ឲ្យ​អ្នករក​ទទួលទាន​ត្រូវ​តែមាន​ជំនាញ និង​អាច​ចាប់យក​ឱកាស សម្រាប់​គម្រោង​ជាច្រើន​ទៀត​មកពី​ក្រៅប្រទេស​។លោក​ឧកញ៉ា ​បាន​បន្តថា មែនទែនទៅ​ភ្នាក់ងារ​អចលនទ្រព្យ​នៅ​កម្ពុជា​ត្រូវតែ​បណ្តុះ​បណ្តាល​ឲ្យ​បាន​ខ្លាំង​ជាង​មុន ​និង​មាន​ជំនាញ​ពិតប្រាកដ ដើម្បី​អាច​ចាប់​យក​ទីផ្សារ​ធំ​ទៅ​បាន​នោះ​ទាមទារ​ឲ្យ​មាន​ជំនាញ​ច្បាស់លាស់​បន្ថែមទៀត​។លោក​ឧកញ៉ា​ ប​​ន្ថែ​ម​ថា ការជជែក​ថ្ងៃនេះ បង្ហាញ​ពី​ភាពខ្វះខាត​របស់​ភ្នាក់ងារ​លក់​របស់​កម្ពុ​ជា​ដែល​មាន​ចំណុច​ខ្វះខាត ត្រូវតែ បើក​ចំហរ​និង​បណ្តុះបណ្តាល ​ដើម្បី​ជួយ​ពួកគាត់​ឲ្យ​មាន​សមត្ថភាព អាច​ចាប់​គម្រោង​ធំៗ​បាន​។ក្រុម​អ្នកជំនាញ​បាន​អះអាង​ទៀតថា ភ្នាក់ងារ​អចលនទ្រព្យ​ជា​អ្នក​ជួយ​បង្ហាញ​និង​ផ្តល់​វិធីសាស្ត្រ​នៃ​ការសង់​ផ្ទះ ខុន​ដូ​ និង​លក់​គម្រោង​ផ្សេងៗ​ឲ្យ​មាន​ប្រសិទ្ធភាព​។ ដូច្នោះ ​ចំណុច​ខ្វះខាត​របស់​ភ្នាក់ងារ​អចលនទ្រព្យ​គឺ​ត្រូវ​បណ្តុះបណ្តាល​បន្ថែមទៀត ​ដើម្បី​មាន​សមត្ថភាព​អាច​ចាប់យក​គម្រោង​ធំៗ​នាពេលខាងមុខ ។​បច្ចុប្បន្ននេះ ​ក្រុម​អ្នកជំនាញ​លើ​វិស័យ​អចលនទ្រព្យ​កំពុងតែធ្វើការ​ស្រាវជ្រាវ​ពី​ការ​អភិវឌ្ឍ​គម្រោង​ខុន​ដូ​នៅក្នុង​ប្រទេស​កម្ពុជា ​ហើយ វត្តមាន Century 21 Cambodia ​បាន​នាំ​អ្នក​វិនិយោគ​ក្រៅ​ស្រុក​ជាច្រើន ដែល​មក​រក​ស៊ី​នៅ​កម្ពុជា​ធ្វើ​ឲ្យ​មានការ​រីកចម្រើន​លើ​វិស័យ​ខុន​ដូ​កាន់តែច្រើន​៕

ពលរដ្ឋ​វេ​ណេ​ហ្ស៊ុ​យ​អេ​ឡា​វិល​ត្រឡប់​ទៅ​រក​ការ​ប្រកប​មុខ​របរ​ប្រចាំ​ថ្ងៃ​ឡើង​វិញ

2021/04/27 09:59:58 am        26
វេ​ណេ​ហ្ស៊ុ​យ​អេ​ឡា៖ ផ្សារ​ដ៏​មមាញឹក Coche គឺជា​សញ្ញា​មួយ​បង្ហាញ​ថា រដ្ឋធានី​កា​រ៉ា​កាស​បាន​វិល​ត្រឡប់​ទៅ​កាន់​អ្វី ​ដែល​មាន​សម្រាប់​ជីវិត​ធម្មតា ​បន្ទាប់​ពី​ភាព​វឹកវរ​ហិង្សា​ដែល​បាន​បណ្ដាល​ឲ្យ​មនុស្ស ​៤​នាក់​បាត់​បង់ជីវិត​។​ ភាព​ចលាចល​បាន​ចាប់ផ្ដើម​កាលពី​ថ្ងៃ​អង្គារ​ នៅ​ពេល​ដែល​មេដឹកនាំ​បក្ស​ប្រឆាំង​គាំទ្រ​ ដោយ​សហរដ្ឋ​អាមេ​រិក​គឺ​លោក វ៉ាន់ ក្វា​យ​ដូ​ បាន​អំពាវនាវ​ឲ្យ​យោធា​ក្រោក​បះបោរ​ ជា​ការ​ប៉ុនប៉ង​ផ្ដួល​រំលំ​លោក​ប្រធានាធិបតី នីកូឡាស់ ម៉ាឌូរ៉ូ។វេ​ណេ​ហ្ស៊ុ​យ​អេ​ឡា៖ ផ្សារ​ដ៏​មមាញឹក Coche គឺជា​សញ្ញា​មួយ​បង្ហាញ​ថា រដ្ឋធានី​កា​រ៉ា​កាស​បាន​វិល​ត្រឡប់​ទៅ​កាន់​អ្វី ​ដែល​មាន​សម្រាប់​ជីវិត​ធម្មតា ​បន្ទាប់​ពី​ភាព​វឹកវរ​ហិង្សា​ដែល​បាន​បណ្ដាល​ឲ្យ​មនុស្ស ​៤​នាក់​បាត់​បង់ជីវិត​។​ ភាព​ចលាចល​បាន​ចាប់ផ្ដើម​កាលពី​ថ្ងៃ​អង្គារ​ នៅ​ពេល​ដែល​មេដឹកនាំ​បក្ស​ប្រឆាំង​គាំទ្រ​ ដោយ​សហរដ្ឋ​អាមេ​រិក​គឺ​លោក វ៉ាន់ ក្វា​យ​ដូ​ បាន​អំពាវនាវ​ឲ្យ​យោធា​ក្រោក​បះបោរ​ ជា​ការ​ប៉ុនប៉ង​ផ្ដួល​រំលំ​លោក​ប្រធានាធិបតី នីកូឡាស់ ម៉ាឌូរ៉ូ។

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
07/24/2026 09:07 PM
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
07/24/2026 08:07 PM
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
07/24/2026 08:07 PM
ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
07/24/2026 08:07 PM
ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
07/24/2026 08:07 PM
កម្មករអណ្តូងរ៉ែ ៣៩នាក់ ជាប់ខ្លួន ក្រោយព្រិលធ្លាក់ខ្លាំងនៅតំបន់ Atacama របស់ប្រទេសឈីលី
07/24/2026 08:07 PM
មនុស្ស១៣នាក់ ស្លាប់ ក្រោយអាកាសធាតុអាក្រក់វាយប្រហារតំបន់ភាគកណ្តាលឈីលី
07/24/2026 08:07 PM
មនុស្សជាង ១ម៉ឺននាក់ បានជម្លៀសខ្លួនក្នុងហេតុការណ៍ភ្លើងឆេះព្រៃនៅប្រទេសបារាំង
07/24/2026 08:07 PM
អូស្រ្តាលីនឹងជំរុញក្រុមមន្រ្តីពាណិជ្ជកម្មសហរដ្ឋអាមេរិក ឲ្យដកចេញពន្ធទាំងអស់
07/24/2026 08:07 PM
យោធាអាមេរិកអះអាងថា ពួកគេបានបញ្ចប់ការវាយប្រហារពេលយប់ថ្ងៃទី ១៣ជាប់ៗគ្នារបស់ខ្លួនលើគោលដៅយោធាអ៊ីរ៉ង់
07/24/2026 08:07 PM