BREAKING NEWS!! តុលាការ​កំពូល​របស់​ប្រទេស​ថៃ ចេញសាលក្រម​សម្រេចឱ្យលោក ​ថាក់ស៊ីន ​ត្រូវតែ​ជាប់ពន្ធនាគារ ១​ឆ្នាំ
ឯកឧត្តម សុខ ចិន្តាសោភា៖«ខ្ញុំមានមហិច្ឆតាចង់ឱ្យក្មួយៗនៅស្រុកអង្គស្នួលមានអ្វីៗមិនចាញ់យុវជននៅភ្នំពេញជាពិសេសក្នុងវិស័យអប់រំ និងកីឡា»
សម្ដេចធិបតី៖ ២ថ្ងៃព្រះរាជពិធីបុណ្យអុំទូក ប្រព្រឹត្តទៅដោយរលូន សុខសុវត្ថិភាព និងសប្បាយរីករាយដល់មហាគ្រួសារខ្មែរ និងភ្ញៀវបរទេស
សម្តេចតេជោ ហ៊ុន សែន ៖ បើគ្មានធនធានមនុស្សទេ កុំរំពឹងអភិវឌ្ឍន៍ប្រទេសឱ្យរីកចម្រើនឱ្យសោះ

ព័ត៍មានសំខាន់ប្រចាំថ្ងៃ

សម្តេច ​ស ​ខេង ​ថ្លែង​ថា​​ គ្មាន​ការ​លើក​លែង​ចំពោះ​បុគ្គល​ដែល​ផ្តល់​ និង​កាន់​នូវ​ឯកសារ​កម្ពុជា​មិន​ត្រឹម​ត្រូវ​

2021/04/27 09:59:58 am        29
ភ្នំពេញ​៖ សម្តេច​ក្រឡា​ហោម​ ស​ ខេង​ ឧប​នាយក​រដ្ឋ​មន្រ្តី​​ និង​ជា​រដ្ឋ​មន្រ្តី​ក្រសួង​មហាផ្ទៃ​ បានថ្លែង​អះ​អាង​ថា​ ចាប់​ពី​ពេល​នេះ​តទៅ​គ្មាន​ការ​លើក​លែង​ចំពោះ​ម​ន្រ្តី​ណា ​ដែល​បាន​ផ្តល់នូវ​ឯកសារ​សញ្ជាតិ ​កម្ពុជា​មិន​ត្រឹម​ត្រូវ​ដល់​ជន​បរទេស​នោះ​ឡើយ ​ខណៈ​រហូត​មក​ដល់​ពេល​នេះ​អគ្គ​នាយដ្ឋាន​អន្តោ​ប្រវេសន្ត​ដក​ហូតឯកសារ​រដ្ឋបាល​កម្ពុជា​មិនប្រ​ក្រតី ​ដែលកា​ន់​កាប់​ដោយ​ជន​បរទេស​បាន​ចំនួន​ ៣៧,៤៤១​ច្បាប់​ និង​បណ្ដេញ​ទៅ​ប្រទេស​គេ​វិញ​ជិត​ពីរ​ម៉ឺន​នាក់​ហើយ​នោះ។​ថ្លែង​នៅ​ក្នុង​កម្ម​វិធី​ប្រជុំ​ផ្សព្វ​ផ្សាយ​លទ្ធ​ផល​ការងារ​ ដក​ហូត​ឯកសារ​រដ្ឋបាលក​ម្ពុជាមិ​នប្រ​ក្រតី​ដែលជនបរទេស​កាន់​កាប់​ប្រើប្រាស់ ​និង​ការ​ទទួល​ពាក្យ​សុំ​ប្រកាស​ទទួល​ស្គាល់​ជា​ជន​បរទេស​អន្តោរ​ប្រវេសន្ត ​និង​ប័ណ្ណ​ស្នាក់​នៅ​អចិន្រ្តៃយ៍​នា​ព្រឹក​ថ្ងៃ​ទី​១៧ ​ខែ​កក្កដា​ ឆ្នាំ​២០១៩ ​នៅ​ក្រសួង​មហា​ផ្ទៃ​សម្តេច​ក្រឡា​ហោម​ ស ខេង​ បាន​លើក​ឡើង​ថា ​ចាប់​ពីពេល​នេះ​តទៅ​ត្រូវ​តែ​លុប​បំបាត់​ចំពោះ​ការ​ផ្តល់​នូវ​ឯកសារ​ឬ​អត្ត​សញ្ញាណដល់​ជន​បរទេស​ដោយគ្មាន​អនុក្រឹត្យ​ឬរា​ជ​ក្រឹត្យ ​បើ​ពុំ​ដូច្នេះ​ទេ​នឹង​ទទួល​ទោស​ទៅ​តាម​ច្បាប់​ជា​ធរមាន​។សម្តេចបាន​សង្កត់​ធ្ងន់​ថា​«កាលពី​កន្លង​ទៅមា​ន​ករណី​នេះ​ច្រើន​ណាស់ ​ចំពោះ​ការផ្តល់ ​នូវ​ឯកសារ​គ្មានរាជ​ក្រឹត្យ​ត្រឹម​ត្រូវ​ដល់​ជន​បរទេស ​ហើយ​ក្នុង​នាម​ជា​មន្រ្តី​អនុវត្តន៍​ច្បាប់​ត្រូវ​ បញ្ឈប់​ដាច់​ខាត់​បើ​ពុំដូ​ច្នេះទេ​នឹងត្រូវ​ទទួល​ទោស​ទៅ​តាម​ច្បាប់​»។ទាក់​ទង​នឹង​ករណី​នៃ​ការ​ផ្តល់​នូវ​ឯក​សារ​មិន​ប្រក្រតី​នេះដែរ​ឯកឧត្តម​ គៀត​ ច័ន្ទថារិទ្ធ ​អគ្គនាយក​នៃ​អគ្គនាយក​ដ្ឋាន​នគរបាល​អន្តរប្រវេសន្ត​បាន​បញ្ជាក់​ថា ​នាពេល​កន្លង​ទៅ ​មាន​មន្រ្តី​ខិល​ខូច​បាន​ផ្តល់​នូវ​ឯកសារ​មិន​ប្រក្រតី​ទាំង​នោះ​ច្រើន​ដល់​ជន​បរទេស​ជា ​ពិសេសគឺ​ជ​ន​ជា​តិ​វៀតណា​ម​តែម្ត​ង​។ ​តែយ៉ា​ង​ណាក៏ដោយចាប់​ពីពេលនេះ​ត​ទៅ​គឺ​នឹ​ង​គ្មាន​បន្ត​ទៀត​នោះ​ឡើយ​។យោង​តាម​ឯកសារ​របស់​អគ្គនាយក​ដ្ឋានអ​ន្តោរ​ប្រវេសន្ត​បាន​ឲ្យដឹ​ង​ថារ​ហូតម​ក​ដល់​ពេល​នេះ​អាជ្ញាធរ​បាន​ដក​ហូត​ឯក​សារ​រដ្ឋបាល​កម្ពុជា​មិន​ប្រក្រតី​ដែល​កាន់​កាប់​និង​ប្រើ​ប្រាស់​ដោយ​ជន​បរទេស​គឺ​មាន​ចំនួន​៣៧​,៤៤១ច្បា​ប់​ ក្នុង​ចំនួន​២០,០៩៣​គ្រួសារ ​មនុស្ស​រួម​ចំនួន​៦៩,៨៧១​នាក់។​ ជាមួយ​គ្នានោះ​ឯ​កសារ​ដដែល​បាន​ឲ្យ​ដឹង​ផង​ដែរ​ថា ​នគរបាល​អន្តប្រវេសន្ត​ក៏​បាន​ទទួល​ពាក្យ​ សុំ​ប្រកាស​ទទួល​ស្គាល់​ជ​នបរទេស​អន្តោប្រវេសន្ត ​និង​ប័ណ្ណ​ស្នាក់​នៅ​អចិន្ត្រៃយ៍នៅ​កម្ពុជា​ចំនួន​៦០៥៦១​ឯកសារ ​ដោយ​មាន​មនុស្ស​២៨៥៧២​ គ្រួសារ ​និង​មាន​សមាជិក​សរុប​ ៨៨,១១២​នាក់​ មាន​ ១១​សញ្ជាតិ ​ហើយ​តជន​បរទេស​រស់​នៅ​កម្ពុជា​សព្វថ្ងៃមា​ន​ចំនួន​៨៨,១១២​នាក់​ បើបូក​ទាំង​ជន​បរទេស​ កំពុង​ជាប់​ពន្ធនាគារ​ទៀត ​គឺ​ស្នើនឹង​៩​ម៉ឺន​នាក់​៕

ព័ត៌មាន ជាតិនយោបាយ​ និង ការអភិវឌ្ឍន៍ព័ត៌មាន សំខាន់ៗ សម្តេច​តេជោ ​ហ៊ុន ​សែន​៖ សង្គ្រាម​កើត​ឡើង​កន្លងមក​ ដោយ​សារ​ការ​ជ្រៀត​ជ្រែក​ពី​បរទេស​

2021/04/27 09:59:58 am        23
ភ្នំពេញ៖ សម្តេច​តេជោ ​ហ៊ុន​ សែន​ បាន​សរសេរលើ​បណ្តាញស​ង្គម​facebook ​ផ្លូវការ ​ព្រម​ទាំង​បង្ហាញ ​រូបថត​ជ្រុង​មួយ​នៃជី​វិតយុវជន​ យុវនា​រីខ្មែរ​ ក្នុ​ងសម័យ​សង្រ្គាម​រត់​លូន​។សង្រ្គាមដែ​លបា​នកើត​ឡើង​កន្លង​មក​គឺប​ណ្តាលមក​ពីកា​រអុជអាល​, ញុះញុ​ង,​ អូស​ទាញ​, លាបពណ៌​ និងជ្រៀតជ្រែ​កពី​បរទេ​ស និង​ពី​ក្រុម​អគតិ​មួយ​ចំនួនដែល​បាន​រុញ​ប្រទេសជាតិ​ឱ្យធ្លាក់​ក្នុង​វិបត្តិ​សង្រ្គាម ​និងរបប​ប្រល័យ​ពូជ​សាសន៍​។សម្តេច​បញ្ជាក់​ថា «ជីវិត​យុវវ័​យខ្ញុំ​ផ្ទាល់ ​គឺគ្មា​នស្គាល់​អ្វីដែ​លហៅថា ​សេច​ក្តីសុខ ​និង​សប្បាយ។​ សូម្បី​តែការ​សិក្សាក៏​មិនបានពេញ​លេញ​ដែរ​។ ខ្ញុំ​បាន​ចូលធ្វើទាហានតាំ​ងពី​អាយុ១៨​ឆ្នាំដើ​ម្បីវាយ​ពួកប៉ុលពត​ ត្រូវរបួស​ពេញ​ខ្លួន​ និ​ងពិការភ្នែ​កម្ខាងមកទល់​សព្វ​ថ្ងៃទៀត​ផង។ យើង​ឆ្អែត​ហើយ​សង្រ្គាម​ និ​ងការនិរាស​ព្រាត់ប្រាស់​។ ពេលនេះ​យើង​ជ្រើសរើស​ “សន្តិភាព”​ ជា​ធំលើស​អ្វីៗ​ទាំង​អស់ ​ព្រោះគឺជាដង្ហើម​នៃជីវិត»។សម្តេច​តេជោ​ ហ៊ុន​ សែន​បានអំ​ពាវ​នាវឱ្យ​នាំគ្នាថែរក្សា ​និង​ការពា​រសន្តិភា​ពឱ្យបាន​រឹង​មាំល្អ ​ដើម្បី​ប្រទេសជាតិកា​ន់តែរីក​ចម្រើន​ ហើយ​អនាគត​កូនក្មួយ​យុវជនយុវនា​រីក៏​កាន់តែមា​នឱកាស​ល្អៗ​ឆ្ពោះទៅរ​កជីវិតរុង​រឿង​ក្នុងសម័យ​សន្តិភាព​៕

ទិវា​រត់​ពាក់កណ្ដាល​ម៉ា​រ៉ា​តុង​អន្តរជាតិ​-​អង្គរ​នឹង​មកដល់​ចុង​សប្ដាហ៍​នេះ ជាមួយ​ចំនួន​អ្នក​រត់​បំបែក​កំណត់ត្រា​ឆ្នាំមុន

2021/04/27 09:59:58 am        26
ម៉ា​រ៉ា​តុង​៖ ទិវា​រត់​ប្រណាំង​អន្តរជាតិ​ពាក់កណ្ដាល​ម៉ា​រ៉ា​តុង​លើក​ទី​២៣ នៅ​អង្គរវត្តខេត្ត​សៀមរាបឆ្នាំ​២០១៨ នឹង​ធ្វើ​ឡើង​នា​ព្រឹក​ថ្ងៃ​ទី​០២ ខែ​ធ្នូ​ចុង​សប្ដាហ៍​នេះ​ហើយ ស្រប​ពេល​ចំនួន​អ្នក​រត់​បាន​កើន​ដល់​ជាង ១០,៥០០​នាក់​ឯណោះ។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​ឯកឧត្ដម វ៉ា​ត់ ចំរើន អគ្គលេខាធិការ​គណៈកម្មាធិកា​រ​ជាតិ​អូឡាំពិក​កម្ពុជា និង​ជា​អនុប្រធាន​គណៈកម្មការ​រៀបចំ​ព្រឹត្តិការណ៍​អន្តរជាតិ។​​ឯកឧត្ដម វ៉ា​ត់ ចំរើន បាន​ឲ្យ​ដឹង​ថា គិត​មក​ទល់​ពេល​នេះចំនួន​អ្នក​ចុះឈ្មោះ​រួចរាល់ ​ត្រៀម​រត់​ពាក់កណ្ដាល​ម៉ា​រ៉ា​តុង​អន្តរជាតិ​-​អង្គរបាន​កើត​ជាង​ឆ្នាំមុន​បន្តិច​ហើយ ក្នុង​នោះ​មាន​ភ្ញៀវ​បរទេស​ជាង ៥,០០០​នាក់​មកពី ៧៨​ប្រទេស​លើ​ពិភពលោក ដែល​ចំនួន​នេះ​មានការ​កើន​ឡើង​ប្រមាណ ២០% បើ​ធៀប​នឹង​ឆ្នាំ​២០១៧។​ ប៉ុន្តែ​អ្វី​ដែល​ធ្វើ​ឲ្យ​គណៈកម្មការ​រៀបចំ​មានការ​ភ្ញាក់ផ្អើល​នោះ គឺ​កំណើន​ប្រជាពលរដ្ឋ​ខ្មែរ​ដែល​បាន​ចុះឈ្មោះ​រត់​ចម្ងាយ ២១​គីឡូម៉ែត្រមានការ​កើន​ឡើង​ស្ទើរ​មិន​គួរ​ឲ្យ​ជឿ បើ​ធៀប​នឹង​ឆ្នាំមុន ពោល​គឺ​ក្នុងចំណោម​ទាំងអស់​រត់ ២១​គីឡូ​ម៉ែត្រ​​ទាំងអស់មាន​ប្រជាពលរដ្ឋ​ខ្មែរ​ជាង ៣,០០០​នាក់​ឯណោះ។ នេះ​គឺ​ស​បញ្ជាក់​ឲ្យ​ឃើញ​នូវ​ភាព​រីកចម្រើន​ យ៉ាង​ពិត​ប្រាកដ​របស់​ប្រជាពលរដ្ឋ​ខ្មែរ ដែល​មាន​ពេល​វេលា​លេង​កីឡាដើម្បី​ទទួល​បាន​សុខភាព​ល្អ ហើយ​អាច​រត់​ចម្ងាយ​ឆ្ងាយ​បាន​ច្រើន​ដូច្នេះ។​​គួរ​បញ្ជាក់​ថា គោលបំណង​សំខាន់ៗ​ក្នុង​ការ​រៀបចំ ​ទិវា​រត់​ប្រណាំង​អន្តរជាតិ​ពាក់កណ្ដាល​ម៉ា​រ៉ា​តុងនេះ តាម​គោលការណ៍​របស់​គណៈកម្មាធិកា​រ​ជាតិ​អូឡាំពិក​កម្ពុជា ក្រោម​ការណែនាំ​របស់​ឯកឧត្ដម​បណ្ឌិត ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា គឺ​ផ្ដោត​លើ​ជា​ព្រឹត្តិការណ៍​សប្បុរ​សធម៌​ដដែល ដោយ​ថវិកាទទួល​បាន​ពី​ការរៀបចំ នឹង​ត្រូវ​បរិច្ចាគ​ជួយ​ដល់​មន្ទីរពេទ្យ​កុមារ និង​កុមារ​កំព្រា ក៏ដូច​ជា​ជន​ពិការ​ដោយ​គ្រប់​មីន​ជាដើម៕​អត្ថបទ៖ លី ឈុន​ឡា

ផ្លូវការ​! Real Madrid ទិញ​បាន Luka Jovic​ ពី Frankfurt

2021/04/27 09:59:58 am        39
បាល់ទាត់៖ ​Real Madrid បាន​សំរេច​ហើយ​ក្នុង​ការ​នាំ​យក​ខ្សែប្រយុទ្ធ Luka Jovic​ ពី​ក្លិប​អាល្លឺម៉ង់ Eintrach Frankfurt ក្នុង​តំលៃ​មួយ​បិទ​ជិត​។ ​កីឡាករ​វ័យ 21ឆ្នាំ​សញ្ជាតិ​ស៊ែ​ប​រូបនេះទទួល​បាន​កិច្ច​សន្យា 6ឆ្នាំ​បន្ទាប់ពី​ពិនិត្យ​សុខភាព​ជោគជ័យ​។​ខណៈ​ក្លិប​ទាំងពីរ Frankfurt និង Real Madrid ព្រមព្រៀងគ្នា​រក្សា​មិន​បញ្ចេញ​តំលៃ​នៃ​ការផ្ទេរ​នេះ តែ​ត្រូវ​បាន​សារព័ត៌មាន​អេ​ស្ប៉ា​ញ​មួយ​ចុះផ្សាយ​ថា តំលៃ​នៃ​ការផ្ទេរ​នេះ​ក្នុង​រង្វង់ 50លាន​ផោន​។ ​​​Luka Jovic​ ដំបូង​ជា​កីឡាករ​ខ្ចី​ជើង​រយៈ​ពេល 2រដូវ​កាល​ជាមួយ Frankfurt ពី​ក្លិប​ព័រទុយហ្កាល់ Benfica​ មុន​ពេល​ដែល​ទទួល​បាន​កិច្ច​សន្យា​ទិញ​ផ្តាច់កាលពី​ខែ​មេសា​កន្លង​ទៅ​។ ​ទើប​តែ​មាន​វ័យ 21ឆ្នាំ​ក្តី Luka Jovic​ ធ្វើ​អោយ​ក្លិប​អាល្លឺម៉ង់ Frankfurt មាន​រដូវ​កាល​អស្ចារ្យ​មួយ​ ក្រោយ​ស៊ុត​បញ្ចូល​ទី​បាន 27គ្រាប់ និង​បញ្ជូន​បាល់ 7លើក​ជួយ​ក្រុម​ឡើង​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ UEFA Europa League ដែល​ចាញ់ Chelsea ដោយ​បាល់ 11ម៉ែត្រ​កាត់​សេចក្ដី​។ ​កម្ពស់ 1.81ម៉ែត្រ Luka Jovic ​ត្រូវ​បាន​គេ​រំពឹង​ថា នឹង​ជា​គូប្រជែង​សំខាន់​នៃ​តំណែង​ខ្សែប្រយុទ្ធ​កណ្ដាល​របស់ Karim Benzema៕​អត្ថបទ​៖​នាង សុភា​វុ​ធ

ពលរដ្ឋ​ស្រុក​កោះ​ញែក ជិត​៤​ពាន់ ​ទទួលបាន​ការថែទាំ​សុខភាព​ពី​ក្រុមការងារ​គ្រូពេទ្យ​ស្ម័គ្រចិត្ត​ឯកឧត្តម​ ហ៊ុន ម៉ា​នី

2021/04/27 09:59:58 am        22
មណ្ឌលគិរី ៖ ​ក្រុមការងារ​គ្រូពេទ្យ​ស្ម័គ្រចិត្ត​ឯកឧត្តម ហ៊ុន ម៉ា​នី ចំនួន​៥៣១​នាក់ ចុះ​អប់រំ ពិនិត្យ និង​ព្យាបាល​ជំងឺ ​ជូន​ប្រជាពលរដ្ឋ​ដោយ​ឥតគិតថ្លៃ​ចំនួន​ប្រមាណ​៣៨៩៧​នាក់ ​នៅ​វិទ្យាល័យ ហ៊ុន សែន កោះ​ញែក ភូមិ​រង្សី ឃុំ​ស្រែ​សង្គម ស្រុក​កោះ​ញែក ​ខេត្តមណ្ឌលគិរី កាលពី​ថ្ងៃទី​១៧​ ខែវិច្ឆិកា ឆ្នាំ​២០១៩ ព្រមទាំង​មាន​អាហារ​សាមគ្គី ចែក​ជូន​អាហារសម្រន់​ជា​នំ​បុ័ង​ និង​ទឹក​សុទ្ធ​ផងដែរ​។ថ្លែង​ក្នុង​ការចុះពិនិត្យ និង​ព្យាបាល​ជំងឺ​ជូន​ប្រជាពលរដ្ឋ​ដឹកនាំ​ដោយ ឯកឧត្តម លេង ផា​លី ប្រធាន​ក្រុមការងារ​គ្រូពេទ្យ​ស្ម័គ្រចិត្ត ​ឯកឧត្តម ហ៊ុន ម៉ា​នី ថា ការចុះពិនិត្យ ​និង​ព្យាបាល​ជំងឺ​ជូន​ប្រជា​ពលរដ្ឋ​នេះ គឺ​កើតចេញពី​ស្មារតី​មនុស្សធម៌​សុទ្ធសាធ ស្តែង​ចេញពី​សេចក្តីស្រឡាញ់​បងប្អូន ប្រជាពលរដ្ឋ ក្នុងនាម​ឈាមជ័រ​ខ្មែរ​ដូចគ្នា ខ្មែរ​ស្រឡាញ់​ខ្មែរ ខ្មែរ​រួបរួមគ្នា​តែមួយ ​អនាគត​តែមួយ ពោល​គឺ​ការព្យាបាល​មិន​ប្រកាន់​បក្សពួក សាសនា ឬ​និន្នាការ​នយោបាយ​ណាមួយ​ឡើយ​ សំដៅ​ចូលរួម​កាត់បន្ថយ​ភាពក្រីក្រ ​របស់​ប្រជាពលរដ្ឋ​មួយចំណែក​ផងដែរ​។ សម្រាប់​ការពិនិត្យ ព្យាបាល​ជំងឺ​ជូន​ពលរដ្ឋ​ នាពេលនេះ រួមមាន ជំងឺ​ទូទៅ ជំងឺ​ផ្លូវចិត្ត ជំងឺ​ទូទៅ​ផ្នែក​កុមារ ​ជំងឺ​រោគ​ស្ត្រី ជំងឺ​ឫសដូងបាត ​ជំងឺ​សួត ក្រពះ ពោះវៀន ជំងឺ​ផ្លូវដង្ហើម​ ជំងឺ​ប្រដាប់​រំលាយ​អាហារ ​ជំងឺ​សើ​ស្បែក ជំងឺ​ព្រូន ជំងឺ​ស្លេកស្លាំង ជំងឺ​សន្លាក់ឆ្អឹង ជំងឺ​រលាក​ថ្លើម ជំងឺ​កាមរោគ ជំងឺគ្រុនចាញ់ ជំងឺគ្រុនឈាម ជំងឺ​ភ្នែក សុខភាព​មាត់​ធ្មេញ ជំងឺ​ទឹកនោមផ្អែម ជំងឺ​បេះដូង លើសឈាម ជំងឺ​ត្រចៀក ច្រមុះ ​បំពង់ករ ជំងឺ​តម្រងនោម អេកូ​សាស្ត្រ ម៉ាស៊ីន​ផ្លុំ​រក​មេរោគ​ក្រពះ​តាមរយះ​ខ្យល់​ដង្ហើម វាស់​ចង្វាក់បេះដូង ផ្នែក​ប្រព័ន្ធ​ប្រសាទ​និង​បំបាត់​ការឈឺ​ចុកចាប់ មន្ទីរពិសោធន៍​ (​វិភាគឈាម​) វះកាត់​តូច និង​ព្យាបាល​របួស​។ជាមួយគ្នា​នោះដែរ ​ឯកឧត្តម ស្វាយ សំ​អ៊ាង អភិបាលខេត្ត​មណ្ឌលគិរី ​បាន​ថ្លែងអំណរគុណ​ក្រុម​ការងារ​គ្រូពេទ្យ​ឯកឧត្តម ហ៊ុន ម៉ា​នី បាន​យកចិត្តទុកដាក់​គិតគូរ​ដល់​សុខភាព​របស់​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត​មណ្ឌល​គិរី ​ក៏ដូចជា​ ប្រជាពលរដ្ឋ​នៅ​ទូទាំងប្រទេស​ សម្រាប់​ខេត្ត​មណ្ឌល​គិរី ពិតជា​មាន​កិតិ្តយស​ណាស់ ហើយក៏​ជា​លើកដំបូង​សម្រាប់​ខេត្ត​ផងដែរ​។ជាមួយគ្នា​នោះដែរ លោក​វេជ្ជបណ្ឌិត យឹម សុ​បុត្រា អនុប្រធាន​ក្រុមការងារ​គ្រូពេទ្យ​ស្ម័គ្រចិត្ត​ឯកឧត្តម ​ហ៊ុន ម៉ា​នី បាន​ឲ្យ​ដឹង​ដែរ​ថា ក្រុមការងារ​គ្រូពេទ្យ​ស្ម័គ្រចិត្ត ​ឯកឧត្តម ហ៊ុន ម៉ា​នី មានលទ្ធភាព​ចុះ​ពិនិត្យ ព្យាបាល​ជូន​ប្រជាពលរដ្ឋ​តាម​តំបន់​មូលដ្ឋាន​ដាច់ស្រយាល តាម​ខ្នង​ផ្ទះ​ដោយ​ផ្ទាល់​នេះ គឺ​ដោយសារ​តែ​មាន​ការ​គិត​គូរ​ដល់​សុខទុក្ខ​របស់​ប្រជាពលរដ្ឋ​ពី​សំណាក់​បង​ប្រធាន ហ៊ុន ម៉ា​នី ដោយ​លោក​បាន​គាំទ្រ​ ណែនាំ និង​ចង្អុលបង្ហាញ​ប្រកបដោយ​សមាន​ធម៌ ភាពឈ្លាសវៃ និង​ប្រកបដោយ​ថាមពល​ដើម្បី​អោយ​សកម្មភាព​មនុស្ស​ធម៌​នេះ​កើតមាន​ក្នុង​ន័យ​ចង់​ឃើញ​ជនរួមជាតិ​មាន​សុខភាព​ល្អ​៕

សម្តេច​តេជោ ហ៊ុន ​សែន​ ត្រូវ​បានទទួល​ស្វាគមន៍​យ៉ា​ងរាក់​ទាក់កក់ក្ដៅ​បំផុត​ដោយ​​និស្សិត​ដែល​កំពុងសិក្សា​នៅ​ប្រទេស​ហុងគ្រី

2021/04/27 09:59:58 am        23
ភ្នំពេញ​​៖ នៅថ្ងៃទី ​១៣​ ខែមិថុនា ឆ្នាំ២០១៩​នេះ ​ក្រោយ​ពេល​ដែល​ សម្តេច​អគ្គ​មហាសេនាប​តីតេ​ជោ ហ៊ុន​ សែ​ន នាយក​រដ្ឋ​មន្រ្តី​នៃ​កម្ពុជា​ បា​នអញ្ជើញ​មក​ដល់​សណ្ឋាគារស្នា​ក់នៅ​ គឺ​មាន​កូនក្មួយ​ជា​និស្សិត និង​បងប្អូ​នខ្មែ​រដែ​លបាន​មក​រស់​នៅក្នុង​ប្រទេស​ហុងគ្រី​ចាប់​តាំងពីឆ្នាំ ​១៩៨២ ​មក​ បាន​មក​ទទួលស្វាគមន៍ស​ម្តេចតេ​ជោនាយក​រដ្ឋ​មន្រ្តី​យ៉ាង​រាក់ទាក់​ និង​កក់​ក្តៅបំផុត​។កូន​ក្មួយ​និស្សិតបានបង្ហាញនូវក្តីរំភើប និងសប្បាយរីករាយយ៉ាងខ្លាំង ដែលសម្តេចតេជោបានផ្តល់ឱកាសអោយបងប្អូនកូនក្មួយបានជួបសំណេះសំណាលនិងសួរសុខទុក្ខ។ សម្តេចតេជោ ហ៊ុន សែន បានកោតសរសើរដល់កូនក្មួយទាំងអស់ដែលមានឱកាសបានមកសិក្សានៅទីនេះ គឺត្រូវតែយកចិត្តទុកដាក់សិក្សារៀនសូត្រ ហើយគោរពច្បាប់ប្រទេសគេអោយបានល្អ។តាមពិតទៅ សម្តេចតេជោ ហ៊ុន សែន ធ្លាប់បានអញ្ជើញមកទស្សនកិច្ចផ្លូវការ និងទស្សនកិច្ចសិក្សា ព្រមទាំងចូលរួមមហាសន្និបាតបក្ស និងអមដំណើរសម្តេចពញ្ញាចក្រី ហេង សំរិន នៅប្រទេសនេះ៨ដងមកហើយ គិតចាប់ពីឆ្នាំ ១៩៧៩ -១៩៨៤ ដែលនៅពេលនោះ សម្តេចតេជោ ជារដ្ឋមន្រ្តីការបរទេស។ នេះជាលើកទី៩ ហើយក៏ជាលើកទី១ ផងដែរ ដែល សម្តេចតេជោ ហ៊ុន សែន អញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការក្នុងនាមជានាយករដ្ឋមន្រ្តីនៃកម្ពុជា៕

គ្រួសារ​រងគ្រោះ និង​ងាយ​រង​គ្រោះចំនួន​៥​គ្រួសារ​ទទួល​អំណោយ​ពី​កាក​បាទ​ក្រហម​កម្ពុជា

2021/04/27 09:59:58 am        20
ភ្នំពេញ៖ ​ដើម្បី​ចូល​រួម​រំលែក​នូវ​ទុក្ខ​លំបាក​របស់​ប្រជាពលរដ្ឋ​នៅ​ព្រឹក​ថ្ងៃ​ទី​១៤​​ មិថុនានេះ ​កាក​បាទ​ក្រហម​កម្ពុជា​ ដែលមាន​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ​ប៊ុន រ៉ានីហ៊ុន​ សែន ​ជា​ប្រធាន​បាន​ចាត់​ឱ្យ​ក្រុម​ការងារ ​ជួប​សំណេះ​សំណាលសួ​រសុ​ខ​ទុក្ខ​ និង​ផ្តល់​អំណោយ​មនុស្សធម៌​ជូន​ដល់​ក្រុម​គ្រួសារ ​ដែល​គ្រោះ​ថ្នាក់​ដោយ​សារ​ចរាចរណ៍ ​និង​គ្រួសារ​ងាយ​រង​គ្រោះ​បំផុត​ចំនួ​ន​៥​គ្រួសារ ​នៅ​ទីស្នា​ក់កា​រ​កណ្តាល​កាក​បាទ​ក្រហម​កម្ពុជា។​​ក្នុង​ឱកាស​សួរ​សុខ​ទុក្ខ​ក្រុម​គ្រួសារ​រង​គ្រោះ ​លោកជំ​ទាវ​ ម៉ែន​ នារីសោភ័គ ​អគ្គ​លេខាធិ​ការរ​ង​ទី​១ ​កាក​បាទក្រហម​កម្ពុជា ​បាន​ពាំនាំ​នូវ​ប្រសាសន៍ ​របស់​សម្តេច​កិត្តិ​ព្រឹទ្ធប​ណ្ឌិត​ ប៊ុន​ រ៉ានី​ហ៊ុន​ សែន ​ដែល​ផ្តាំ​ផ្ញើ​សួរ​សុខ​ទុក្ខ​ ក្រុមគ្រួសារ​រង​គ្រោះ​ទាំង​អស់​ ដោយ​ក្តី​អាណិត​អាសូរ​ជា​ពន់​ពេក​ និង​លើក​ទឹក​ចិត្ត​ដល់​ក្រុម​គ្រួសារ​អ្នក​ជំងឺ​ ឱ្យ​បន្ត​ខិតខំ​តស៊ូដើម្បី​ជីវិត​រស់​នៅ ​ជា​ពិសេស​ត្រូវ​គិត​គូរ​ថែ​ទាំ​សុខភាព​ឱ្យ​បាន​ល្អ ​និង​ត្រូវ​ប្រុង​ប្រយ័ត្ន ​ជា​និច្ច​ចំពោះ​គ្រោះថ្នា​ក់​ចរាចរណ៍​។ ​ជាមួយ​គ្នា​នេះ​លោក​ជំទាវ​អគ្គ​លេខា​ធិការ​រង​ទី​១ ​បាន​ជូន​ពរ​ដល់​គ្រួសារ​រង​គ្រោះ ​និង​អ្នក​ជំងឺ​ទាំង​អស់ ​អោយ​ឆាប់​ជាសះស្បើយ​ឡើង​វិញ​។ដោយក្នុង​នោះ​ទី១ ​លោក ខ្លូត វាសនា​ អាយុ ​៣៤​ឆ្នាំ ​ជាមន្ត្រី​ព័ត៌មាន ​នៃ​អគ្គនាយកដ្ឋាន​ទូរទស្សន៍​ជា​តិកម្ពុជា​ រង​គ្រោះថ្នា​ក់​ចរាចរណ៍​ធ្ងន់​ធ្ងរ ​ប្រេះ​ថ្លើម ​និង​ដាច់​ទឹក​ថង​ប្រម៉ាត់​។ ​ទទួល​បាន​គ្រឿង​ឧបភោគ​បរិភោគ ​សម្ភារ​ប្រើប្រាស់​ និង​ថវិកា​ចំនួន​ ៥​លាន​រៀល។​ទី២លោក ​សុខ​ សារឿន​ អាយុ​ ៦៥​ឆ្នាំ ​មន្ត្រី​បច្ចេក​ទេស​ទូរទស្សន៍​ជាតិ​កម្ពុជា ​រង​គ្រោះថ្នា​ក់​ចរាចរ​ណ៍​ធ្ងន់​ធ្ងរ​ រហូ​ត​ស្លាប់​មួយ​ចំហៀង​ខ្លួន​។ ​ទទួ​លបា​នគ្រឿ​ងឧ​បភោគ​បរិភោគ ​សម្ភារៈ​ប្រើប្រាស់ ​និង​ថវិកា​ចំនួន ​៥​លានរៀ​ល។​ទី៣​លោក​ គឹម​ ស៊ីផាន​ អាយុ ៥៦ឆ្នាំ គ្រូបង្រៀន​ចូល​និវត្តន៍​ម​ក​ពី​ខេត្ត​កំពង់ធំ ​មាន​ជីវភាព​លំបាក ​កំពុង​វះកាត់​ព្យាបាលជំ​ងឺ​ពោះវៀ​ន​ធំ​ធ្ងន់​ធ្ងរ​នៅ​មន្ទីពេទ្យ​។ ទទួល​បាន​គ្រឿងឧ​បភោគបរិភោគ ​សម្ភារៈ​ប្រើប្រាស់ ​និង​ថវិកា​ចំនួន​ ៥លាន​រៀល​។​ទី៤លោ​ក ​សរ​ សុភិន ​អាយុ​៥២​ឆ្នាំ ​អតីត​យុទ្ធជន​ពិការ​ជើង ​មាន​ជីវភាព​លំបាក។​ ទទួល​បាន​គ្រឿង​ឧបភោគ​បរិភោគ ​សម្ភារៈ​ប្រើប្រាស់ ​និង​ថវិកា​ចំនួន​ ២​លាន​រៀល​។ទី៥​កុមារា​ សុខ ​ហេង​ អាយុ​១២​ឆ្នាំ ​រង​គ្រោះ​ថ្នាក់​ចរាចរណ៍​ធ្ងន់ធ្ងរ​ បាក់​ជើង​ម្ខាង​។ ​ទទួល​បាន​គ្រឿង​ឧបភោគ​បរិភោគ ​សម្ភារៈ​ប្រើប្រាស់ ​និង​ថវិ​កាចំនួន​ ២​លាន​រៀល​។ក្រុមគ្រួសារទាំ​ងអស់ ​បាន​ថ្លែង​អំណ​រ​គុណ​យ៉ាង​ជ្រាល​ជ្រៅ​ចំពោះ ​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ប៊ុន ​រ៉ានី ហ៊ុនសែន ដែល​មាន​ក្តីមេត្តា ​ករុណា ​លើក​ទឹកចិត្ត ​និង​ផ្តល់​ក្តី​សង្ឃឹម​ចំពោះអ្ន​ក​ដែល​ជួប​ទុក្ខ​លំបាក​ដោយ​គ្មាន​ការ​រើសអើ​ង​អ្វី​ឡើ​យ​។សូមជ​ម្រាប​ថាអំ​ណោយ​ដែល​ប្រគល់​ជូន​នា​ពេល​នេះ ​គឺ​ជា​កា​រ​ចូល​រួម​ចែក​រំលែក នូ​វទុក្ខលំបាក​ របស់​ក្រុមគ្រួសារ​អ្នក​ជំងឺ​ បាន​មួយ​គ្រាៗ​ផងដែ​រ​។ ដែល​អំណោយ ​និង​ថវិ​កាទាំង​នេះ ​គឺបាន​មកពី​ការ​ គ្រៀង​គរ​ មូលនីធិ​សប្បុរសជន ​ជាតិ ​និង​អន្តរជាតិ ​ក្នុង​ទិវា​៨​ឧសភា​កន្លង​មក​៕

សីតុណ្ហភាព​នៅ​កម្ពុជា​អាច​ឡើងដល់ ៤០ អង្សា C

2021/04/27 09:59:58 am        42
ភ្នំពេញ៖ ​កម្ពុជាអាចនឹងមានសីតុណ្ហភាពកើនឡើងដល់៤០អង្សាC ចាប់ពីថ្ងៃទី១៩ ដល់ ២០ ខែមេសា។ នេះបើ​តាមសេចក្ដីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយមចេញនៅថ្ងៃទី១៨ ខែមេសា។ ប្រភពដដែលបន្តថា​កត្តា​ដែល​ធ្វើឱ្យ​សីតុណ្ហភាពឡើងកម្ដៅគឺដោយសារតែឥទ្ធិពលនៃជ្រលងសម្ពាធ ទាបចុះខ្សោយ។ក្រៅពីនេះ ប្រភពដដែលក៏បានក្រើនរម្លឹកឱ្យប្រជាពលរដ្ឋប្រុងប្រយ័ត្នចំពោះបាតុភូតរន្ទះ និងខ្យល់ កន្ត្រាក់ផងដែរ៕

បាតុករ​ទីក្រុង​ហុងកុង​ច្រៀង​បទ​ចម្រៀង​ថ្មី​សម្រាប់​ការ​តវ៉ា​នៃ​រដូវ​ក្ដៅ

2021/04/27 09:59:58 am        27
ហុងកុង៖ បាតុករ​ទីក្រុង​ហុងកុង​កំពុង​ច្រៀង​បទ​ចម្រៀង​ថ្មី ហើយ​ខ្លះ​ទៀត​ហៅ​បទ​ចម្រៀង​ថ្មី​នោះ​ថា ​ជា​ចម្រៀង​ជាតិ​សម្រាប់​រដូវ​ក្ដៅ​នៃ​ការ​តវ៉ា​។​ បទ​ចម្រៀង​ដែល​មាន​ចំណងជើង​ថា សួស្ដី​ទីក្រុង​ហុង​កុង អាច​ត្រូវ​គេ​លឺ​នៅ​ឯ​ការប្រកួត​បាល់ទាត់ នៅ​ក្នុង​ផ្សារ​ទំនើប​នានា ហើយក៏​បាន​រីក​រាលដាល​នៅ​តាម online ​ជាទី​ដែល​ច្រៀង​នេះ​បាន​ចាប់​កំណើត​ឡើង​។​វា​ជា​ទំនុក​ភ្លេង​ទាក់ទាញ​ការចាប់អារម្មណ៍​ខ្លាំង អម​ដោយ​ទំនុកច្រៀង​ដែល​រៀបរាប់​ពី​សេរីភាព ​និង​ប្រជាធិប​តេ​យ្យ​។ ចម្រៀង​នេះ​នឹង​នាំ​ឲ្យ​មនុស្ស​ដែល​មក​ជួប​ជុំ​គ្នា​នោះ​ មាន​អារម្មណ៍​កាន់តែ​ពុះ​កញ្ជ្រោល​។​ វា​ពិត​ជា​ការ​ប្រជែង ព្រោះ​ចម្រៀង​ជាតិ​របស់​ទីក្រុង​ហុងកុង គឺជា​ចម្រៀង​ជាតិរបស់​ប្រទេស​ចិន​។ នៅ​ឯ​ការប្រកួត​កីឡា​បាល់​ទាត់​កាល​ពី​ពេល​ថ្មីៗ​នេះ ក្រុម​អ្នកគាំទ្រ​ទីក្រុង​ហុងកុងបាន​ច្រៀង​ចេញពី​ទឹកចិត្ត​ ដែល​ចេញ​ពី​បទ​ចម្រៀង​សួស្ដី​ទីក្រុង​ហុងកុង និង​ស្រែក​ចំអក​ឲ្យ​ចម្រៀង​ជាតិ​របស់​ប្រទេស​ចិន​។ ក្រុម​អ្នកនិពន្ធ​បទ​ភ្លេង​ពុំបាន​បង្ហាញខ្លួន​ទេ ប៉ុន្តែ​អ្នកដឹកនាំ​ការសម្ដែង​ម្នាក់ បាន​រៀប​ចំ​ក្រុម​ភ្លេង​មួយ​វង់​ដើម្បី​ថត​បទ​ដ៏​ល្បី​នេះ ដោយ​ក្នុង​នោះ​មាន​តន្ត្រីករ​ស្ម័គ្រចិត្ត និង​ក្រុមការងារ​ផលិត​ខ្សែភាពយន្ត​ ពិសេសបាន​ផលិត​ចេញ​ជា​វីដេអូ​តន្ត្រី​មួយ​។ ហើយ​វីដេអូ​នេះ​មាន​មនុស្ស​ជាង ​១​លាន​នាក់​ចូល​ទស្សនា។​គេ​បាន​ដាក់​ឈ្មោះ​បទ​ចម្រៀង​មួយ​នេះ​ថា​ “Black Blochestra” បន្ទាប់ពី​ក្រុម​បាតុករ​ស្លៀកពាក់​ខ្មៅបាន​រៀប​ចំ​ការសម្ដែង​ ដើម្បី​ផ្ដល់​កម្លាំងចិត្ត​បន្ថែម​ដល់​ចម្រៀង​ជាតិ និង​វីដេអូ​ដែល​ធ្វើ​ឲ្យ​កន្ទ្រាក់​អារម្មណ៍ ​ជាមួយ​នឹង​រូប​ភាព​ជា​និមិត្តរូប​នៃ​ប្រវត្តិសាស្ត្រ​ហុងកុង ហ្វូង​មនុស្ស និង​ការ​បាញ់​ឧស្ម័ន​បង្ហៀរ​ទឹកភ្នែក ដោយ​មាន​វង់​តន្ត្រី​ពាក់​ម៉ាស​ និង​មួក​ការពារ ដូចជា​អ្នក​តវ៉ា​ជួរមុខ​នៅ​តាម​ដង​ផ្លូវ​៕អត្ថបទ៖ សុខ​មាន

សម្តេច​តេជោ ​ហ៊ុន​ សែន៖​ កូន​អុក​ស៊ីដា​ក់ចូល​កំប៉ុង ​អ្នក​នយោបាយអ​នុវ​ត្តតាម​ច្បាប់

2021/04/27 09:59:58 am        26
ភ្នំពេញ៖ សម្តេច​តេជោ ​ហ៊ុន​ សែន​ បាន​សរសេរ​លើប​ណ្តាញស​ង្គមfacebo​ok​នៅព្រឹកនេះ​ថា​ ថ្ងៃអា​ទិត្យនេះ​សុំជូន​រូប​ថត​កាល​ពី១​០ឆ្នាំមុ​នពេល​លេង​អុក​ជា​មួយដៃ​គូដែ​លលេង​ខូច​។រូប​ភាព​ដែល​កាន់​ដៃគ្នា​នេះគឺ​ដណ្តើម​កូនគ្នាប​ណ្តាល​មកដៃគូ​យក​សេះមក​អុកបំបែក​ទូកខ្ញុំ​ដោយ​មិន​បានមើល​ឱ្យច្បា​ស់ និង​ចំជើង​ត្រី​បក​ ខ្ញុំ​ក៏​ប្រញ៉ាប់​ស៊ី​តាម​វិន័យ​កាន់មួយ​ណាយ​កមួយ​ហ្នឹង​តែដៃគូម​កដណ្តើមយក​ទៅ​វិញ​។សម្តេច​តេជោ ​ហ៊ុន​ សែន​ បាន​សរសេរទៀត​ថា ​ជាមួយ​ខ្ញុំ​ត្រូវ​តែស៊ី​សេះយក​ដាក់​ក្នុងកំប៉ុ​ងដោ​យមិន​យល់ព្រម​ឱ្យ​វិធាន​នៃការលេ​ង​នេះត្រូវបា​នបំពាន​នោះ​ឡើយ។​សម្តេច​បញ្ជាក់​ថា​ ការធ្វើនយោ​បាយមិនខុស​ពីកា​រ​លេង​អុកនោះទេខ្ញុំ​មិនបណ្តោយ​ឱ្យ​អ្នកណា​ឬ​ក្រុម​ណាលេង​ខុស​ពីច្បាប់បា​នចែង​នោះឡើយ​។កូន​អុកស៊ី​ដាក់​ចូល​កំប៉ុង​អ្នកនយោបាយអ​នុវត្តតា​មច្បាប់​៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
07/24/2026 09:07 PM
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
07/24/2026 08:07 PM
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
07/24/2026 08:07 PM
ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
07/24/2026 08:07 PM
ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
07/24/2026 08:07 PM
កម្មករអណ្តូងរ៉ែ ៣៩នាក់ ជាប់ខ្លួន ក្រោយព្រិលធ្លាក់ខ្លាំងនៅតំបន់ Atacama របស់ប្រទេសឈីលី
07/24/2026 08:07 PM
មនុស្ស១៣នាក់ ស្លាប់ ក្រោយអាកាសធាតុអាក្រក់វាយប្រហារតំបន់ភាគកណ្តាលឈីលី
07/24/2026 08:07 PM
មនុស្សជាង ១ម៉ឺននាក់ បានជម្លៀសខ្លួនក្នុងហេតុការណ៍ភ្លើងឆេះព្រៃនៅប្រទេសបារាំង
07/24/2026 08:07 PM
អូស្រ្តាលីនឹងជំរុញក្រុមមន្រ្តីពាណិជ្ជកម្មសហរដ្ឋអាមេរិក ឲ្យដកចេញពន្ធទាំងអស់
07/24/2026 08:07 PM
យោធាអាមេរិកអះអាងថា ពួកគេបានបញ្ចប់ការវាយប្រហារពេលយប់ថ្ងៃទី ១៣ជាប់ៗគ្នារបស់ខ្លួនលើគោលដៅយោធាអ៊ីរ៉ង់
07/24/2026 08:07 PM