BREAKING NEWS!! តុលាការ​កំពូល​របស់​ប្រទេស​ថៃ ចេញសាលក្រម​សម្រេចឱ្យលោក ​ថាក់ស៊ីន ​ត្រូវតែ​ជាប់ពន្ធនាគារ ១​ឆ្នាំ
ឯកឧត្តម សុខ ចិន្តាសោភា៖«ខ្ញុំមានមហិច្ឆតាចង់ឱ្យក្មួយៗនៅស្រុកអង្គស្នួលមានអ្វីៗមិនចាញ់យុវជននៅភ្នំពេញជាពិសេសក្នុងវិស័យអប់រំ និងកីឡា»
សម្ដេចធិបតី៖ ២ថ្ងៃព្រះរាជពិធីបុណ្យអុំទូក ប្រព្រឹត្តទៅដោយរលូន សុខសុវត្ថិភាព និងសប្បាយរីករាយដល់មហាគ្រួសារខ្មែរ និងភ្ញៀវបរទេស
សម្តេចតេជោ ហ៊ុន សែន ៖ បើគ្មានធនធានមនុស្សទេ កុំរំពឹងអភិវឌ្ឍន៍ប្រទេសឱ្យរីកចម្រើនឱ្យសោះ

ព័ត៍មានសំខាន់ប្រចាំថ្ងៃ

ឯកឧត្ដម ទេសរដ្ឋមន្រ្តី លី ធុជ៖ សម្តេចតេជោ បានវាយតម្លៃខ្ពស់ និងចាត់ទុកវិស័យអប់រំនៅកម្ពុជា ជាស្ពានឆ្ពោះទៅរកការកសាងអនាគតប្រទេសជាតិមួយ មានការរីកចំរើន

2021/04/27 09:59:58 am        22
ភ្នំពេញ ៖ ថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១៩ ឯកឧត្ដម ទេសរដ្ឋមន្រ្តី លី ធុជ បានអញ្ចើញជាអធិបតីភាពក្នុងពិធិប្រគល់-ទទួលអគារសិក្សាមួយខ្នងប្រាំបន្ទប់ ស្ថិតក្នុងសាលាបឋមសិក្សាត្រពាំងប្រាសាទ សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដែលជំនួយសប្បុរធម៌របស់សមាគម សមាគម YMCA-JEJU នៃសាធារណរដ្ឋកូរ៉េ តាមរយៈ​ ឯកឧត្តម ទេសរដ្ឋមន្រ្តី លី ធុជ ផ្ទាល់។ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ឯកឧត្ដម ទេសរដ្ឋមន្រ្តី លី ធុជ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះមិត្តកូរ៉េ តំណាងដោយ លោក Bang Shik-shin ប្រធានក្រុមប្រឹក្សាភិបាលសមាគម YMCA-JEJU ដែលបានឆ្លើយតបតាមសំណូមពររបស់ឯកឧត្តម ជួយសាងសង់អគារសិក្សាមិត្តភាពកម្ពុជា-កូរ៉េ មួយខ្នង ៥បន្ទប់ ដែលជាតម្រូវការចាំបាច់របស់ក្មួយៗសិស្សានុសិស្ស។ ឯកឧត្ដម ទេសរដ្ឋមន្រ្តី ក៏ថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំ សមាជិក សមាជិកា នៃសមាគម YMCA-JEJU ទាំងអស់គ្នា ដែលបានចូលរួមកម្លាំងសាមគ្គីមនុស្សធម៌ ដើម្បីចូលរួមលើកកម្ពស់វិស័យអប់រំនៅកម្ពុជា។ក្នុងនាម សម្តេចតេជោ នាយករដ្ឋមន្រ្តី ឯកឧត្ដម ទេសរដ្ឋមន្រ្តី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះលោកគ្រូ-អ្នកគ្រូទាំងអស់ ដែលបានចូលរួមកសាងសង្គមជាតិតាមរយៈវិស័យអប់រំ និងការបណ្តុះបណ្តាលធនធានមនុស្សនៅកម្ពុជា ជាពិសេស លោកគ្រូ-អ្នកគ្រូ បានខិតខំប្រឹងប្រែង និងការយកចិត្តទុកបង្រៀនសិស្សានុសិស្ស ឲ្យប្រែក្លាយជាកូនល្អ មិត្តល្អ និងសិស្សពូកែ ដើម្បីក្លាយជាទំពាំងស្នងឬស្សីសម្រាប់កូនខ្មែរជំនាន់ក្រោយៗទៀត។ រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោជាប្រមុខ បានវាយតម្លៃខ្ពស់ និងគាំទ្រខ្លាំងចំពោះវិស័យអប់រំ ដោយបានចាត់ទុកវិស័យអប់រំ ជាស្ពានឆ្ពោះទៅរកការកសាងអនាគតប្រទេសជាតិមួយ ឲ្យមានរីកចំរើន ក្នុងនោះ ជីវភាពរស់នៅរបស់លោកគ្រូ-អ្នកគ្រូ ក៏ត្រូវបានដោះស្រាយផងដែរ។លោក Bang Shik-shin ប្រធានក្រុមប្រឹក្សាភិបាលសមាគម YMCA-JEJU ក្នុងនាមសមាគម YMCA-JEJU នៃសាធារណរដ្ឋកូរ៉េ មានសេចក្តីរីករាយ បានចូលរួមសាងសង់អគារសិក្សាមិត្តភាពកម្ពុជា-កូរ៉េ មួយខ្នង ៥បន្ទប់ នៅសាលាបឋមសិក្សាត្រពាំងក្រសាំង ស្ថិតក្នុងភូមិត្រពាំងអណ្តូង សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ លោក Bang Shik-shin បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះ ឯកឧត្តម ទេសរដ្ឋមន្រ្តី លី ធុជ ដែលបានផ្តល់ឱកាសឲ្យសមាគម YMCA-JEJU និងជួយសម្របសម្រួលសាងសង់អគារសិក្សានេះ ចូលរួមលើកកម្ពស់វិស័យអប់រំនៅកម្ពុជា។ ថ្នាក់ដឹកនាំ សមាជិក សមាជិកា នៃលោក Bang Shik-shin សមាគម YMCA-JEJU ពិតជាមានសេចក្តីរំភើប ដែលធ្វើការជាមួយលោកគ្រូ-អ្នកគ្រូ និងសិស្សានុសិស្សទាំងអស់ សម្រាប់វិស័យអប់រំនៅកម្ពុជា នេះ៕

យន្តហោះ​កង​ទ័ព​អាកាស​រុស្ស៊ី​ ២​គ្រឿង​បាន​ចុះ​ចត​នៅ​វេ​ណេ​ហ្ស៊ុយ​អេឡា​ជាមួយ​នឹង​ទាហាន​ជិត ​១០០​នាក់

2021/04/27 09:59:58 am        27
វេណេហ្ស៊ុយអេឡា៖ យោង​តាម​សេចក្ដីរាយការណ៍​បាន​ឲ្យ​ដឹង​ថា យន្តហោះ​កងទ័ពអាកាស​រុស្ស៊ី​ ២​គ្រឿង​បាន​ចុះចត​នៅ​អាកាសយានដ្ឋាន​​របស់​វេណេហ្ស៊ុយអេឡាកាលពី​ថ្ងៃ​សៅរ៍​ ដឹក​មន្ត្រី​ការពារ​ជាតិ​រុស្ស៊ី​ម្នាក់ និង​ទាហាន​ជិត​ ១០០​នាក់ ​ស្រប​ពេល​មានការ​ពង្រឹង​ទំនាក់​រវាង​ទីក្រុង​កា​រ៉ា​កាស់ និង​ទីក្រុង​មូស្គូ​។​វែបសាយ​តាមដាន​ជើង​ហោះ​ហើរ​បាន​បង្ហាញ​ថា យន្តហោះ​ទាំង​ ២​គ្រឿង​នេះបាន​ចាក​ចេញពី​អាកាស​យានដ្ឋាន​យោធា​រុស្ស៊ី​ ឆ្ពោះ​ទៅ​កាន់​ទីក្រុង​កា​រ៉ា​កាស់កាលពី​ថ្ងៃ​សុក្រ ​ហើយ​វែបសាយ​តាម​ដាន​ជើង​ហោះ​ហើរ​មួយទៀត​បង្ហាញ​ថា យន្ត​ហោះ ១​គ្រឿង​បាន​ចាក​ចេញពី​ទីក្រុង​កា​រ៉ា​កាស់កាល​ពី​ថ្ងៃអាទិត្យ​។​ ដំណើរ​វិវត្តន៍​ដ៏​រសើប​មួយ​នេះ​បាន​កើតមានឡើង​រយៈពេល​ ៣​ខែ​ប៉ុណ្ណោះ ក្រោយ​ប្រទេស​ទាំង​២​ បាន​ធ្វើ​សម​យុទ្ធ​យោធា​រួមគ្នា​នៅ​លើ​ទឹកដី​​វេណេហ្ស៊ុយអេឡា ​ដែល​លោក​ប្រធានាធិបតី​ នី​កូ​ឡាស់ ម៉ា​ឌូ​រ៉ូ​ បាន​ចាត់ទុកថា​ ជា​សញ្ញា​នៃ​ការ​ពង្រឹង​ទំនាក់ទំនង​ប្រទេស​ទាំង​២ ​ប៉ុន្តែ​ត្រូវ​បាន​ទីក្រុង​វ៉ា​ស៊ី​នតោនរិះ​គន់​ថា ​រុស្ស៊ី​កំពុង​ឈ្លានពាន​ក្នុង​តំបន់​។​អ្នកធ្វើ​សេចក្ដីរាយការណ៍ ចា​វី​យើ ម៉ា​យ័រ​កា​ បាន​សរសេរ​លើ Twitter​ កាលពី​ថ្ងៃ​សៅរ៍​ថា យន្តហោះ​ទី​១ ដឹក​លោក ​វ៉ា​ស៊ី​លី តុ​ន​កូ​ស​គូ​រ៉ូ​វ​ គឺជា​នាយសេនាធិការ​កង​ទ័ព​ជើង​គោក ហើយ​យន្តហោះ​ទី​២ ​ជា​ប្រភេទ​យន្តហោះ​ដឹកទំនិញ​ដឹក​សម្ភារ​ទម្ងន់ ​៣៥​តោន​៕អត្ថបទ៖ សារ៉ាត់

ហៅ សុជាតិ​៖ «​ចាន់ វឌ្ឍនាកា អាច​ក្លាយ​ជា TOP SCORER ក្នុងចំណោម​កីឡាករ​ខ្មែរ​»

2021/04/27 09:59:58 am        24
បាល់ទាត់៖ គ្រូ​បង្វឹក​បឹងកេតលោក ហៅ សុជាតិ បាន​បង្ហាញ​សុទិដ្ឋិនិយម​ខ្ពស់​ថា វត្តមាន​របស់ ចាន់ វឌ្ឍនាកា នឹង​ធ្វើ​ឲ្យ​ស្ថានភាព​តំបន់​បម្រើ និង​ប្រយុទ្ធ​របស់​ក្រុម​ខ្លួន​កាន់តែ​រឹងមាំ​ជាង​ជើង​ទី​១ ហើយ​លើកឡើង​ទៀត​ថា កូន​ក្រុម​រូប​នេះ​អាច​នឹង​ក្លាយ​ជា Top scorer ក្នុងចំណោម​កីឡាករ​ខ្មែរសម្រាប់​ពានរង្វាន់ Metfone Cambodian League 2019 នេះ​។​ដោយ​បន្ត​ថា លោក​មិន​ហ៊ាន​អះ​អាង​ថា គាត់​អាច​ក្លាយ​ជា Top scorer នៅ​លី​គ​កំពូល​បានទេ ប៉ុន្តែ​អាច​សន្និដ្ឋាន​បាន​ថា គាត់​នឹង​អាច​ក្លាយ​ជា​កីឡាករ​ខ្មែរដែល​រក​បាន ​គ្រាប់​បាល់​បញ្ចូល​ទី​បាន​ច្រើន​ជាង​គេក្នុង​រដូវ​កាល ២០១៩​នេះ​។ ប៉ុន្តែ​អ្វី​ទាំង​អស់​នេះ​សុទ្ធ​តែ​ជា​ការ​ប៉ាន់ស្មាន​ទេ ព្រោះ​ការ​រក​គ្រាប់​បាល់​ត្រូវ​ពឹង​ផ្អែកលើ​កត្តា​រួមផ្សំ​ជាច្រើន ពុំ​មែន​តែ​សាម៉ីកីឡាករ​ម្នាក់ឯង​នោះ​ទេ​»​។​ លោក ហៅ សុជាតិ បន្ត​ទៀត​ថា លោក​រំពឹង​បែបនេះ ព្រោះ​មើល​ឃើញ​ពី​ការ​ប្រឹង​ប្រែង​របស់ ចាន់ វឌ្ឍនាកា ក្នុង​ការចូលរួម​ហ្វឹកហាត់​នា​ពេល​កន្លង​មក​នេះ​។លោក​បន្ថែម​ថា បទពិសោធន៍​ពី​លី​គ​កំពូល​ម៉ាឡេស៊ី ដែល​មាន​កម្រិត​ខ្ពស់​ជាង​លី​គ​ក្នុងស្រុក​របស់ ​វឌ្ឍនាកា បូក​ផ្សំ​នឹង​ឆន្ទៈ​មោះមុត​របស់​គេ នឹង​ក្លាយ​ជា​កម្លាំង​សំខាន់​មួយជួយ​ក្រុម​ប្រជែង​ជើងឯក​រដូវ​កាល​នេះ​។​ គួរ​រំឭក​ថា ចាន់ វឌ្ឍនាកា បាន​ចូលរួម​ជាមួយ​បឹងកេត​ជា​លើក​ទី​៣ កាលពី​ដើមខែ​នេះក្នុង​កិច្ចសន្យា​រយៈពេល​ ៣​រដូវ​កាល ក្រោយ​ចែក​ផ្លូវ​គ្នា​ពី​ក្លិប​លី​គ​កំពូល​ម៉ាឡេស៊ី PKNS ត្រឹម​ពាក់កណ្ដាល​រដូវ​កាល​២០១៩​នេះ​៕

ចំនួន​អ្នក​ស្លាប់​ដោយសារ​ព្យុះ​ស៊ីក្លូន ​Idai ​នៅ​ប្រទេស​មូហ្សំប៊ីក​បាន​កើនដល់​ជាង​ ២០០​នាក់​

2021/04/27 09:59:58 am        27
មូហ្សំប៊ីក​៖ ចំនួន​មនុស្ស​ស្លាប់​ដោយសារ​ព្យុះ​ស៊ីក្លូន Idai និង​គ្រោះ​ទឹក​ជំនន់​ក្នុង​ប្រទេស​មូហ្សំប៊ីក​បាន​កើន​ឡើង​លើស​ពី​ ២០០​នាក់ ពោល​គឺ​កើន​ឡើង​ទ្វេដង​ពី​តួលេខ​ចាស់​នៃ​មនុស្ស​ស្លាប់​ បង្កឡើង​ដោយសារ​ព្យុះ​ដែល​អាច​ត្រូវ​បាន​ចាត់ទុកថា​ ជា​គ្រោះ​មហន្តរាយ​ធម្មជាតិ​ដ៏​អាក្រក់​បំផុត ​នៅ​ក្នុង​តំបន់​អឌ្ឍគោល​ខាងត្បូង​។​ប្រធានាធិបតី​មូហ្សំប៊ីកលោក ​ហ្វី​លី​ប នី​ញូ​ស៊ី បាន​និយាយ​ក្នុង​សេចក្ដីថ្លែងការណ៍​លើ​កញ្ចក់​ទូរទស្សន៍ បន្ទាប់ពី​ជំនួប​គណៈរដ្ឋមន្ត្រី​ស្ដីពី​គ្រោះ​មហន្តរាយ​ធម្មជាតិ​នេះ​ថា ចំនួន​អ្នក​ស្លាប់​ដោយ​សារ​ព្យុះ​ Idai បាន​កើន​ឡើង​ជាង ​២០០​នាក់​ហើយ ដែល​កាលពីមុន​មាន​ត្រឹមតែ ​៨៤​នាក់​ប៉ុណ្ណោះ។​ ដោយឡែក​មន្ត្រី​អង្គការសហ​ប្រ​ជាជាតិបាន​និយាយ​ថា ព្យុះ​ស៊ីក្លូន​មួយ​នេះបក់​ក្នុង​ល្បឿន ​១៧០​គីឡូម៉ែត្រ​ក្នុង ​១​ម៉ោង ហើយ​ទឹកជំនន់បាន​កើតមានឡើង​នៅ​ទូទាំង​តំបន់​ភាគ​និរតី​អាហ្វ្រិក ដែល​រួម​ទាំង​ប្រទេស​មូហ្សំប៊ីក​ និង​ហ្ស៊ី​ម​បា​វ៉េ ដែលធ្វើ​ឲ្យ​ប៉ះពាល់​ដល់​មនុស្ស​ជាង ​២.៦​លាន​នាក់​។​ខណៈ​នោះ​ដែរក្រុមសង្គ្រោះកំពុង​ធ្វើ​ដំណើរ ​ទៅជួយ​ជនរងគ្រោះរយៈពេល​ ៥​ថ្ងៃក្រោយ​ការ​មក​ដល់​របស់​ព្យុះ ខណៈ​ដែល​ក្រុម​ជំនួយ​បាន​អះ​អាង​ថា អ្នក​រស់រាន​ជាច្រើន​នាក់បាន​ជាប់​ខ្លួន​នៅ​ក្នុង​តំបន់​ដាច់ស្រយាល ដែល​ព័ទ្ធជុំវិញ​ដោយ​ផ្លូវ​ដាច់ និង​អគារ​បាក់បែក ហើយ​នឹង​ភូមិ​ដែល​ត្រូវ​ទឹក​ជន់​លិច​។ ចំណែក​ឯ​ក្រុម​កាកបាទក្រហម បាន​និយាយ​ថា មនុស្ស​យ៉ាង​ហោច​ ៤០​ម៉ឺន​នាក់គ្មាន​ផ្ទះសម្បែងនៅ​ភាគ​កណ្ដាល​ប្រទេស​មូហ្សំប៊ីក​​៕អត្ថបទ៖ សារ៉ាត់

ពលរដ្ឋ​ខេត្តស្វាយរៀង ​រំពឹង​រាជរដ្ឋាភិបាល​ថ្មី​ នឹង​យកចិត្តទុកដាក់​ខ្លាំង​ចំពោះ​បញ្ហា​អំពើពុករលួយ​

2021/04/27 09:59:58 am        23
ស្វាយរៀង ៖ ​ ក្រោម​ការដឹកនាំ​របស់​គណបក្ស​ប្រជា​ជន អស់​ប្រាំ​អាណត្តិ​មក​ហើយ​ ធ្វើ​ឱ្យ​ប្រទេស​មាន​សន្តិភាព​ ស្ថិរភាព នយោបាយ ពលរដ្ឋ​មាន​ការ វិវត្ត​លើ​ផ្នែក​ជីវភាព ​ដែល​សម្រាប់​អាណត្តិ​ទី​៦ នេះ ពលរដ្ឋ​នៅ​ទូទាំង​ខេត្តស្វាយរៀង ​នៅតែ មាន​ជំនឿ​ចិត្ត​លើ​ការដឹកនាំ​របស់​គណបក្ស​ប្រជាជន​កម្ពុជា ដែល​មាន​សម្តេច​តេ​ជោ ​ហ៊ុន សែន ជា​នាយករដ្ឋមន្ត្រី ​ដោយ​រំពឹងថា ​នឹង​បន្ត​ការ​អភិវឌ្ឍ​ប្រទេសជាតិ​ទ្វេ​រដង​។ពលរដ្ឋ​ក្រុង​ស្វាយរៀង ខេត្តស្វាយរៀង បាន​សម្ដែង​ការ​អបអរ​សារ​ទរ​ចំពោះ​គណបក្ស​ប្រជាជន​កម្ពុជា ដែល​ត្រូវ ​បាន​ប្រជាពលរដ្ឋ​ទូទាំង​ប្រទេស​បោះឆ្នោត​ជ្រើសរើស​ឱ្យ​ដឹកនាំ​ប្រទេស​អាណត្តិ​ទី​៦​នេះ​ទៀត ​ដោយមាន​សម្តេច​តេ​ជោ ​ហ៊ុន សែន ជា​នាយករដ្ឋមន្ត្រី ​ដោយ​ពួកគេ​រំពឹងថា ​សម្តេច​នឹង​ធ្វើ​ឱ្យ​មាន​កា​រ​អភិវឌ្ឍ​រីកចម្រើន​សម្រាប់​ប្រទេស​នេះ ជា​បន្ត ទៀត ​ជាពិសេស​ គឺ​ការ​គិតគូរ​ដោះស្រាយ​ចំពោះ​បញ្ហា​អំពើពុករលួយ​ នៅ​ក្នុង​មូលដ្ឋាន​របស់​ពួកគេ​។ប្រជាពលរដ្ឋ បាន​លើកឡើងថា​ រាជរដ្ឋាភិបាល​ថ្មី ដែល​ទទួល​បាន​ការ​គាំទ្រ ​ជឿជាក់ និង​ទុកចិត្ត ពី​សំណាក់​ប្រជា ​ពលរដ្ឋ ឱ្យ​បន្ត​ដឹកនាំ​ប្រទេសជាតិ​សម្រាប់​អាណត្តិ​ថ្មី​នេះ ​ទៀត​នោះ ​នឹង​បន្ត​រក្សា​ការពារ​សន្តិភាព​ បន្តធ្វើ​ការ​អភិវឌ្ឍ​ប្រទេស ​ជាតិ​បន្ថែម ​ខណៈដែល​ប្រទេសជាតិ ​នៅពេល​បច្ចុប្បន្ន ត្រូវបាន​ពួកគេ​មើលឃើញថា​ មាន​ភាព​រីកចម្រើន​ច្រើន​ហើយ​នោះ​។ប្រជាពលរដ្ឋ បាន​បញ្ជាក់ថា ​ខេត្តស្វាយរៀង ​បច្ចុប្បន្ន ​បានប្រែក្លាយ​មុខមាត់​ថ្មី ពី​ក្រខ្សត់ មក​ជា​មាន​រោងចក្រ សហគ្រាស សាលារៀន មន្ទីរពេទ្យ​ ស្ពាន ថ្នល់ ផ្ដល់​ឱកាស​ដល់​កូនចៅ​ពលរដ្ឋ​មានការ​ងារ​ធ្វើ ស្រូប​កម្រៃ​ពលកម្ម​យកមក ​បម្រើ​ជីវភាព និង​អភិវឌ្ឍ​ន៍​គ្រួសារ ក្នុង​សេចក្តីសុខ ​និង​សេចក្តីថ្លៃថ្នូរ​។ ពលរដ្ឋ ស្នើ​សុំឱ្យ​រាជរដ្ឋាភិបាល​កម្ពុជា ​បន្តធ្វើ​ការ​លុប បំបាត់​មន្ត្រី​ពុករលួយ​ នៅតាម​មន្ទីរ អង្គភាព​រដ្ឋ​ផង ខណៈដែល​កន្លងមក ពួកគេ​បាន​ឃើញ​ការប្រព្រឹត្ត​របស់​មន្ត្រី​មន្ទីរ អង្គភាព​មួយ​ចំនួន​ ក្នុង​ខេត្តស្វាយរៀង ​មិនត្រូវ​តាម​ទម្រង់​ច្បាប់​នោះ​។ខេត្តស្វាយរៀង ក្រោម​ការ​ចង្អុល​ណែនាំ​ជា​បន្តបន្ទាប់ ពី​ស​ម្តេច​តេ​ជោ ហ៊ុន សែន​ នៅ​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ ត្រូវ​បាន​ទទួល​នូវ​ការ​អភិវឌ្ឍ​រីកចម្រើន​លើ​គ្រប់​វិស័យ ហើយ​ត្រូវ​បាន​គណៈកម្មាធិការ​ប្រឡង​ប្រណាំង​ទីក្រុង​ស្អាត ​បាន ផ្តល់​រង្វាន់​ផ្កា​រំដួល​ពីរទង ​ដល់​ក្រុង​ស្វាយរៀង​ និង​ផ្ការំដួល​មួយទង ​ដល់​ក្រុង​បាវិត​ នាពេល​កន្លងទៅ​ផងដែរ​៕

មន្ត្រី​រាជការ​ស្រុក​ស្វាយទាប​ខេត្ត​ស្វាយរៀង​ទស្សនា​វិមាន​ឈ្នះ ​ឈ្នះ

2021/04/27 09:59:58 am        20
ភ្នំពេញ៖ គណៈប្រតិភូ​ក្រុម​ប្រឹក្សា​ឃុំ ស្រុក និង​មន្ត្រីរាជការ​ចំណុះ​ស្រុក​ស្វាយទាបខេត្ត​ស្វាយរៀង បាន​ទៅ​ទស្សនា​វិមាន​ឈ្នះ ​ឈ្នះ ដើម្បី​សិក្សា​ស្វែងយល់​បន្ថែម​ទៀត​អំពី​ប្រវត្តិ​ដឹកនាំ​ តស៊ូ​រំដោះ​ជាតិ​ចេញពី​របប​ប្រល័យ​ពូជសាសន៍​ប៉ុល ពត និង​ការ​អនុវត្តន៍​គោលនយោបាយ​ឈ្នះ​ឈ្នះ របស់​សម្ដេច​តេ​ជោ ហ៊ុន សែន ដែល​បាន​ធ្វើ​ឲ្យ​ប្រទេស​កម្ពុជា​ទទួល​បាន​សុខ​សន្តិភាព និង​ការ​អភិវឌ្ឍ​រីក​ចំរើន​មកដល់​សព្វ​ថ្ងៃ​នេះ​។​អ្នកស្រី ឯក សុវណ្ណ​ភារៈ អភិបាលរង​ខេត្ត​ស្វាយរៀង​បាន​លើក​ឡើង​ថា​ គណៈ​ប្រតិ​ភូបាន​មកទស្សនា​វិមាន​ឈ្នះ​ឈ្នះ​នា​ពេល​នេះ​គឺ​មាន​គោលបំណង ដើម្បី​ធ្វើការ​ផ្សព្វផ្សាយ​ឲ្យ​ប្រជាពលរដ្ឋ​ទូទាំង​ស្រុក​ស្វាយទាប ​បាន​យល់​ដឹង​បន្ថែម​ទៀតអំពី​សារៈសំខាន់​នៃ​ការសាងសង់​វិមាន​ឈ្នះ​ ឈ្នះ ​ដែល​ជា​និមិត្តរូប​សន្តិភាព​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ពុំ​ធ្លាប់​មាន​ក្នុង​រយៈពេលជាង ៥០០ឆ្នាំ​កន្លង​មក​នេះ​។​ វិមាន​ឈ្នះ ​ឈ្នះ​បាន​បើក​ការដ្ឋាន​សាងសង់​កាលពី​ថ្ងៃ​ទី២៥ ខែ​កុម្ភៈ​ ឆ្នាំ២០១៦ ​បន្ទាប់ពី​ការសាងសង់​អស់​រយៈពេល​ជាង​ពីរ​ឆ្នាំ គឺ​វិមាន​មាន​ឈ្នះ​ឈ្នះ​ត្រូវ​បាន​ប្រារព្ធ​​ពិធី​សម្ពោធ​ជា​ផ្លូវការ​កាលពី​ថ្ងៃ​ទី​២៩ ខែ​ធ្នូ​ ឆ្នាំ​២០១៨ កន្លង​ទៅ​នេះ ក្រោម​អធិបតីភាព​សម្ដេច​អគ្គ​មហា​សេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា រួម​ទាំង​ការ​ប្រារព្ធទិវា​នយោបាយ​ឈ្នះ​ឈ្នះ ថ្ងៃ​ទី​២៩ ខែ​ធ្នូ ឆ្នាំ​១៩៩៨–២៩ ខែ​ធ្នូ ឆ្នាំ​២០១៨ ​ផង​ដែរ​។​សំណង់​វិមានឈ្នះ ឈ្នះ ត្រូវ​បាន​សាង​សង់​ឡើងដោយ​បាន​ដកស្រង់​ ចេញពី​ខ្លឹមសារ​គោល​នយោបាយ​ឈ្នះឈ្នះ​របស់​សម្ដេច​តេ​ជោ ហ៊ុនសែន ចែកចេញជា ៣ផ្នែកដែល​ក្នុង​នោះ​ជាន់​ទី​១ មាន​ជ្រុង​ទាំង​៧ ​នៃ​តួ​វិមាន​ឈ្នះ ឈ្នះ គឺ​តំណាង​ឲ្យកត្តា​ទាំង ៧ ដែល​នាំ​ឲ្យ​គោលនយោបាយ​ឈ្នះ​ឈ្នះ របស់​សម្ដេច​តេ​ជោ ហ៊ុន សែន ទទួល​បាន​ជ័យជំនះ​យ៉ាង​ត្រចង់​ ផ្នែក​កណ្ដាល​មាន ៥​ជ្រុងដែល​ជ្រុង​ទាំង​៥ នៃ​តួ​វិមាន​តំណាង​ឲ្យ​យុទ្ធសាស្ត្រ​ឌី​ហ្វី​ត (DIFID) រួមមាន៖ បំបែក​. ឯកោ​. បញ្ចប់​. ធ្វើ​សមាហរណកម្ម និង​អភិវឌ្ឍន៍​ជាដើម​។​ ដោយឡែក​ផ្នែក​ខាងលើ​កំពូល​វិមាន​ដែល​មាន ៣ជ្រុងដែល​ជ្រុង​ទាំង​៣ នៃ​តួ​វិមាន​ឈ្នះ​ ឈ្នះ​នេះ​តំណាង​ឲ្យ​ទី​១ ការធានា​រូប​កាយ និង​អាយុជីវិត​, ទី​២ ការ​ធានា​អាជីព​ និង​មុខរបរ​ និង​ទី​៣​ ការធានា​កម្មសិទ្ធិ និង​ទ្រព្យសម្បត្តិ​ទាំង​ចលន​ទ្រព្យ និង​អចលន​ទ្រព្យ​។នៅ​តួ​វិមាន​ឈ្នះ ឈ្នះ​ផ្នែក​កណ្ដាល​នៃ​ជ្រុង​ទាំង​៥ ត្រូវ​បាន​កសាង​ជា​សារមន្ទីរ​មគ្គុទ្ទេសក៍សម្ដេច​តេ​ជោ ហ៊ុន សែន ដែល​បាន​រៀបរាប់​ពី​ប្រវត្តិ​ទិវា​ចងចាំ ​នៃ​ដំណើរ​ឆ្ពោះ​ទៅ​ផ្ដួល​រំ​រំលំ​របប​ប្រល័យ​ពូជសាសន៍ ប៉ុល ពត កាល​ពី​ថ្ងៃ​២០ ខែ​មិថុនា ឆ្នាំ​១៩៧៧ និង​សកម្មភាព​ដឹកនាំ​ប្រទេស​ជាតិ​របស់​សម្ដេច​តេ​ជោ ចាប់​តាំង​ពី​ក្រោយ​ថ្ងៃ​ជ័យ​ជំនះ ៧ មករា រហូតដល់​ការអនុវត្ត​គោល​នយោ​បាយ​ឈ្នះ​ឈ្នះ របស់​សម្ដេច​តេ​ជោ ហ៊ុន សែន ដែល​បាន​ធ្វើ​អោយ​ប្រទេស​កម្ពុជាទទួល​បាន​សុខ​សន្តិភាព និង​ការ​អភិវឌ្ឍ​​រីក​ចំរើន​មកដល់​សព្វ​ថ្ងៃ​នេះ​។​ បើ​តាម​ឯកឧត្ដម​នាយ​ឧត្ដមសេនីយ៍ ណឹ​ម សុវត្ថិ ប្រធាន​ក្រុម​ការងារ​ សិក្សា​ស្រាវជ្រាវ​សាង​សង់​សំណង់​វិមាន​ឈ្នះ ឈ្នះ និង​ជា​អគ្គនាយក​នយោបាយ ​និង​កិច្ចការ​បទេស​នៃ​ក្រសួង​ការពារជាតិ​បាន​ឲ្យ​ដឹង​ថា​ ក្រោយពី​សម្ពោធ​នូវ​វិមាន​ឈ្នះ ឈ្នះ​នេះ​ជា​ផ្លូវការ​ហើយ ​មាន​បងប្អូន​ប្រជាពលរដ្ឋ​ខ្មែរ​ជិត​ឆ្ងាយ ​ចូលរួម​ទស្សនា​មួយៗ​ថ្ងៃចាប់ពី​ ៣​រយ​នាក់​ទៅ​ ៥​រយ​នាក់ ហើយ​ថ្ងៃ​សៅរ៍​អាទិត្យ​ចាប់ពី ១​ពាន់​ទៅ ​៣​ពាន់​នាក់​៕

មនុស្ស​ ៣​ស្លាប់​​ក្នុងការ​រញ្ជួយ​ដី​​កម្រិត​ ៦.៨​រ៉ិច​ទ័រ​នៅ​​ប្រទេស​ហ្វីលីពីន​ភាគ​ខាង​ត្បូង​

2021/04/27 09:59:58 am        24
ហ្វីលីពីន៖ ការ​រញ្ជួយ​ដី​​ដ៏​ខ្លាំង​មួយ​បាន​​អង្រួន​​ប្រទេស​ហ្វីលីពីន ​ភាគ​ខាង​ត្បូង​​កាល​ពី​ថ្ងៃ​អាទិត្យ​ម្សិលមិញ​ ដែល​បាន​សម្លាប់​មនុស្ស​យ៉ាង​​ហោច​ណាស់ ៣នាក់​ និង​ ៣១​នាក់​​ផ្សេង​ទៀត​រង​របួស​ ខណៈ​អគារ​មួយ​​​កន្លែង​មាន​​កម្ពស់ ៣ជាន់​​​បាន​បាក់​រលំ​ និង​ចាប់ផ្ដើម​ស្វែង​រក​​មនុស្ស​ដែល​គេ​បារម្ភ​ថា​ បាន​នឹង​​កំពុង​ជាប់​​នៅ​ខាង​ក្នុង​អគារ​នេះ​ នេះ​បើ​យោង​តាម​​ការ​ឲ្យ​ដឹង​ពី​ក្រុម​មន្ត្រី។គ្រោះ​រញ្ជួយ​ដី​​មាន​កម្រិត ៦.៨រ៉ិចទ័រ​បាន​វាយប្រហារ​​​ក្នុង​តំបន់​មួយ​​នៅ​ចម្ងាយ​​ប្រហែល ៦គីឡូម៉ែត្រ​​ភាគ​ពាយ័ព្យ​​នៃ​ទីក្រុង​​បាដាដា​ក្នុង​ខេត្ត​​ដាវ៉ាវឌែលសួ​​មាន​ជម្រៅ​ ៣០គីឡូម៉ែត្រ​​ នេះ​បើ​យោង​តាម​ការ​ឲ្យ​ដឹង​​ពី​វិទ្យាស្ថាន​ភ្នំភ្លើង​​ និង​គ្រោះ​រញ្ជួយ​ដី​របស់​​ប្រទេស​ហ្វីលីពីន។ តំបន់​មួយ​នេះ​ត្រូវ​បាន​​រង​គ្រោះ​​ដោយ​ការ​រញ្ជួយ​ដី​​ ដ៏​មាន​​ឥទ្ធិពល​​ជា​បន្ត​បន្ទាប់​​អស់​រយៈ​ពេល​​ជាច្រើន​ខែ​ថ្មី​ៗ​នេះ។អភិបាល​ខេត្ត​​ដាវ៉ាវឌែលសួ​​​ លោក ឌូក្លាស កាហ្កាស បាន​និយាយ​ថា ​អគារ​ស្នាក់​នៅ​​​កម្ពស់​ ៣ជាន់​​មួយ​ខ្នង​​ និង​ហាង​​លក់​គ្រឿង​​ទេស​មួយ​កន្លែង​​បាន​បាក់​រលំ​ ​នៅ​ក្នុង​ទី​ប្រជុំ​ជន​​បាដាដាអំឡុង​ពេល​​រញ្ជួយ​ដី​​នោះ ដែល​ធ្វើ​ឲ្យ​ជាប់​មនុស្ស​​មួយ​ចំនួន​​នៅ​ខាង​ក្នុង​ ដែល​ពុំ​បាន​ដឹង​ច្បាស់​​ពី​ចំនួន​ពិត​ប្រាកដ។ កិច្ច​ប្រឹង​ប្រែង​ស្វែង​រក​ និង​សង្គ្រោះ​​កំពុង​ធ្វើ​បន្ត​ លោក​បាន​​ប្រាប់​ដល់​ភ្នាក់ងារ​​បណ្ដាញ​​វិទ្យុ​ផ្សាយ​​សំឡេង DZMM ដោយ​បាន​​ថ្លែង​ថា មនុស្ស​មួយ​ចំនួន​​ត្រូវ​បាន​រង​របួស​នៅ​ក្នុង​ខេត្ត​របស់​លោក​ នៅ​មិន​ទាន់​ដឹង​ច្បាស់​​​នៅ​ឡើយ​ទេ៕​​​​អត្ថបទ៖ រិទ្ធី

ប្រមុខ​រាជ​រដ្ឋាភិបាល​អំពាវនាវ​ឱ្យ​រោង​ចក្រ​ទាំង​អស់​ ត្រៀម​លក្ខណៈ​សម្បត្តិ​ អនុវត្ត​ប្រាក់​ខែ​១៨២​ដុល្លារ​និង​បើក​២​សប្តាហ៍​ម្តង​ឱ្យ​បាន​ទៀងទាត់​

2021/04/27 09:59:58 am        38
កណ្ដាល​៖ ​សម្តេច​អគ្គ​មហា​សេនា​បតី​តេជោ ​ហ៊ុន ​សែន ​នាយក​រដ្ឋ​មន្ត្រី​ ​នៃ​ព្រះ​រា​ជា​ណា​ចក្រ​កម្ពុជា ​បាន​អំពាវ​នាវ​ទៅ​​រោងចក្រ សហគ្រាស​ទាំងអស់​ដែល​កំពុង​អនុវត្ត​ប្រាក់​បៀវត្ស​កម្មករ ​១៧០​ដុល្លារ​ក្នុង​ឆ្នាំ​នេះ​ ត្រូវ​ត្រៀម​លក្ខណៈស​ម្បត្តិ​អនុវត្ត​ប្រាក់បៀវត្ស​១៨២​ដុល្លារ​ និង​បើក​២​សប្តាហ៍​ម្តង​ឱ្យ​បាន​ទៀង​ទាត់​នៅ​ខែ​មករា​ដើម​ឆ្នាំ២​០១៩ ​ខាង​មុខ​នេះ។​ប្រមុខ​រាជ​រដ្ឋាភិបាល​កម្ពុជា ​បាន​ធ្វើ​ការ​អំពាវនាវ​បែប​នេះ ​ខណៈ​សម្តេច​បាន​អញ្ជើញ​បន្ត​ជួប​សំណេះ​សំណាល​ជាមួយ​កម្មករ ​និយោជិត​ ប្រមាណ​ជិត​២​ម៉ឺន​នាក់​ មក​ពី​រោង​ចក្រ ​សហគ្រាស ​ចំនួន​១២ ​នៅ​ស្រុក​កណ្តាល​ស្ទឹង​ ខេត្ត​កណ្តាល​ នា​ព្រឹក​ថ្ងៃទី​២៨​វិច្ឆិកា​នេះ។​សម្តេច​បាន​មាន​ប្រសាសន៍​ថា​ នៅ​សល់​តែ​ជាង​១​ខែ​ទៀត​ប៉ុណ្ណោះ ​ប្រាក់បៀវត្ស​កម្មករ​ ចំនួន ​១៨២​ដុល្លារ ​នឹង​ត្រូវ​អនុវត្ត​ និង​ត្រូវ​បើក​ក្នុង​រយៈ​ពេល​ពីរ​សប្តាហ៍​ម្តង​ ហើយ​សម្តេច​ក៏​បាន​អំពាវ​នាវ​ឱ្យ​គ្រប់​បណ្តា​រោង​ចក្រ ​សហគ្រាស​ទាំងអស់​ក៏ដូច​ជាស្ថាប័ន​រដ្ឋ​ និង​វិស័យ​ឯក​ជ​ន​ដទៃ​ទៀត ​ត្រូវ​ត្រៀម​លក្ខណៈ​សម្បត្តិ ​អនុវត្ត​ឱ្យ​បាន​ល្អ ​កុំ​ឱ្យ​មាន​ការ​រអាក់​រអួល​។កម្មករ​ កម្មការិនី ​បាន​បង្ហាញ​ការ​សប្បាយ​រីករាយ ​ដែល​នឹង​ការ​ទទួល​បាន​ប្រាក់​បៀវត្ស​កើន​នៅ​ដើម​ឆ្នាំ​២០១៩​ខាង​មុខ​ និង​បាន​សាទរ ​នឹង​គោល​នយោបាយ​បើក​ប្រាក់​ខែ​ជូនក្នុ​ង​រយៈ​ពេល​២​សប្តាហ៍​ម្តង​។ក្នុង​ពិធី​សំណេះ​សំណាល​នេះ សម្តេច​តេជោ ​ក៏​យក​ឱកាស ​បង្ហាញ​នូវការ​ប្រៀបធៀបនៃ​ប្រាក់​បៀវត្ស​កម្មករ នៅតាម​បណ្តាប្រ​ទេស​ជា​ច្រើន​ក្នុង​តំបន់​ដែល​នៅមា​ន​ចំនួន​តិច​ជាង​យើង​នៅ​ឡើយ​។ ទោះជា​យ៉ាងណា សម្តេច​នៅតែមាន​មហិច្ឆតា​ ខិតខំ​ធ្វើ​យ៉ាង​ណា​ឱ្យ​ប្រាក់​បៀវត្សរ​បស់​កម្មករ​យើង​ឡើង​ដល់​២៤០​ដុល្លារ​ក្នុង​១​ខែ ​ដោយ​រដ្ឋ​បាន​ការ​គិត​គូរ​ ត្រៀម​ថវិកា​ប្រមាណ​៨០លាន​ដុល្លា​រថែម​ទៀត ​សម្រាប់​ប៉ះ​ប៉ូវ​ទៅលើ​ការ​បញ្ចុះ​តម្លៃ​អគ្កិសនី ​ដើម្បី​ឱ្យមា​ន​ការ​តម្លើង​ប្រាក់​​បៀវត្សនេះ​បាន​ឡើង​​ដល់​២៤០ដុល្លារ​នៅពេ​លណាមួយ។ សម្តេច​បាន​រម្លឹក​ថា ​គ្រាន់​តែ​២​ឆ្នាំ​នេះ ​ការ​លះ​បង់​ ប៉ះប៉ូវ​រប​ស់​រដ្ឋ ​ទៅលើ​ការ​បញ្ចុះថ្លៃអគ្គិសនី​ដើម្បីត​ម្លើង​ប្រាក់​បៀវត្សក​ម្មករ​នោះ ​រដ្ឋបា​ន​លះប​ង់​រហូត​ដល់​១២០​លាន​ដុល្លារ​អាមេរិក​រួច​ទៅហើ​យ៕​

សម្តេច​តេ​ជោ ហ៊ុន សែន ជួបពិភាក្សា​ការងារ​ជាមួយ​ឧ​ត្ត​ម​ស្នងការ​អង្គការសហប្រជាជាតិ​ទទួលបន្ទុក​សិទ្ធិមនុស្ស​

2021/04/27 09:59:58 am        22
ស្វីស៖ នៅ​ថ្ងៃ​ទី​០៤ ខែ​កក្កដា​នេះ បន្ទាប់ពី​ថ្លែង​សុន្ទរកថា​គន្លឹះ​នៅក្នុង​កិច្ចប្រជុំ​ជា​ទៀងទាត់​លើក​ទី​៤១ នៃ​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​អង្គការសហប្រជាជាតិ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អនុញ្ញាត​ឱ្យ​លោកជំទាវ មី​ឆែ​ល បា​ឆេ​ឡេ (Michelle Machelet) ឧ​ត្ត​ម​ស្នងការ​អង្គការសហប្រជាជាតិ​ទទួលបន្ទុក​សិទ្ធិមនុស្ស ចូលជួប​សម្តែង​ការគួរសម និង​សំណេះសំណាល​លើ​ការងារ​មួយ​ចំនួន​។​​​​លោកជំទាវ​ឧ​ត្ត​ម​ស្នងការ​ទទួលបន្ទុក​សិទ្ធិមនុស្ស​បាន​ស្វាគមន៍ សម្ដេច​តេ​ជោ​នាយករដ្ឋមន្ដ្រី ដែល​សម្ដេច​បាន​អញ្ជើញ​មក​ថ្លែង​សុន្ទរកថា ក្នុង​កិច្ចប្រជុំ​ជា​ទៀងទាត់​លើក​ទី​១ នៃ​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​អង្គការសហប្រជាជាតិ​នេះ​។​​​សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី បាន​មានប្រសាសន៍ថា ពាក់ព័ន្ធ​ជាមួយ​សិទ្ធិមនុស្ស ពី​ដើម​បើ​មើលទៅ​សម័យ​ខ្មែរក្រហម គឺ​គ្មាន​សិទ្ធិ​អ្វី​ទាំងអស់ ហើយ​ជាការ​ពិត​អ្វីដែល​កម្ពុ​ជាមាន​សព្វថ្ងៃ​នេះ មាន​បរិបូរណ៍​ដោយ​សិទ្ធិ​នៅ​ប្រទេស​កម្ពុជា​។​​​​លោកជំទាវ​ បាន​ស្វាគមន៍​សម្ដេច​តេ​ជោ​នាយករដ្ឋមន្ដ្រី ដែល​បានមក​ការិយាល័យ ហើយ​លោកជំទាវ​បាន​មានប្រសាសន៍ថា ការិយាល័យ​របស់លោក​ជំទាវ​នៅ​ឧ​ត្ត​ម​ស្នងការ​សិទ្ធិមនុស្ស​នេះ គឺជា​ការិយាល័យ​ចាស់​ជាងគេ​។ ហើយ​ផ្អែក​ទៅ​អនុស្សរណៈ​យោគយល់​គ្នា​នេះ លោកជំទាវ​ក៏បាន​មានប្រសាសន៍​ផងដែរ​ថា ខាង​ឧ​ត្ត​ម​ស្នងការ​សិទ្ធិមនុស្ស​ខាង​អង្គការសហប្រជាជាតិ​ទទួលស្គាល់ ដឹង​ថា អ្វី​ដែល​សម្ដេច​តេ​ជោ បាន​​ដឹកនាំ​ប្រទេស​កម្ពុជា ធ្វើឲ្យ​រីកចម្រើន​យ៉ាងខ្លាំង ជាពិសេស​សិទ្ធិ​ផ្នែក​សេដ្ឋកិច្ច សង្គម របស់​ប្រជាពលរដ្ឋ​។​​​​លោកជំទាវ​ បាន​គូស​បញ្ជាក់​ផងដែរ​ថា នៅ​ថ្ងៃស្អែក គឺ​របាយការណ៍​នៅក្នុង​ការត្រួតពិនិត្យ​ប្រចាំ​ឆ្នាំនេះ នឹង​ចេញ ហើយ​លោកជំទាវ​ក៏បាន​មានប្រសាសន៍ថា លោកជំទាវ​បាន​លឺថា ប្រទេស​កម្ពុជា​បានទទួល​យក​នៃ​អនុសាសន៍​ជាច្រើន ដែល​បានលើកឡើង​កន្លងទៅនេះ​។​​​​លោកជំទាវ​ ក៏បាន​មានប្រសាសន៍​ផងដែរ​ថា លោកជំទាវ​កត់សម្គាល់​ថា​ជាការ​ល្អ ដែល​យើង​បានទទួល ហើយនឹង​ធ្វើការ​ទៅលើ​រឿងនេះ​។ លោកជំទាវ​ក៏បាន​គូស​បញ្ជាក់​ផងដែរ​ថា ការិយាល័យ​របស់លោក​ជំទាវ ត្រៀម​ក្នុង​ការជួយ​ដល់​ប្រទេស​កម្ពុជា​ជានិច្ច ជាពិសេស​ក្នុង​ការ​ធ្វើ​រៀបចំ និង​ការ​ពិនិត្យមើល​ឡើងវិញ នៅ​ពាក់កណ្ដាល​អាណត្តិ នៃ​របាយការណ៍​នេះ​។លោកជំទាវ​ក៏បាន​កត់សម្គាល់ថា កន្លងមកនេះ ពិតជា​មានការ​រីកចម្រើន​គ្រប់ផ្នែក​ទាំងអស់ នៃ​ប្រទេស​កម្ពុជា ហើយក៏​ថ្លែងអំណរគុណ​ដល់​សម្ដេច​តេ​ជោ​នាយករដ្ឋមន្ដ្រី ដែល​បាន​ទទួលយក​នូវ​អនុសាសន៍​ជាច្រើន​នោះ ជាពិសេស​នៅ​ក្នុង​អនុសាសន៍​នោះ នឹង​ឆ្លើយតប​នឹង​គាំទ្រ​ដល់​គោលដៅ​អភិវឌ្ឍន៍​យុទ្ធសាស្ដ្រ ហើយ​ជាពិសេស​ទៀត គឺ​ការ​ពង្រឹង​នីតិរដ្ឋ​ផងដែរ​។​​​លោកជំទាវ​ ក៏បាន​គូស​បញ្ជាក់​ផងដែរ​ថា លើសពីនេះ​ទៀត គឺ​ក៏បាន​ត្រៀម​ដែល​យើង​ហៅថា Ajenda នៅ​ឆ្នាំ​២០៣០ ឬមួយ​របៀបវារៈ​ឆ្នាំ​២០៣០​នេះ ហើយ​មិន​ត្រឹម​ប៉ុណ្ណោះ​លោកជំទាវ​បាន​គូស​បញ្ជាក់ថា លោកជំទាវ​រំពឹង​ផ្ដល់​ការ​គាំទ្រ ទៅ​រាល់​ការខិតខំ​ប្រឹងប្រែង​រប​ស់​រដ្ឋាភិបាល​កម្ពុជា​ផងដែរ​។​​​​នៅក្នុង​ជំនួប​នោះ​ សម្ដេច​តេ​ជោ​នាយករដ្ឋមន្ដ្រី បាន​មានប្រសាសន៍ថា ឆ្នាំ​កន្លងទៅនេះ​យើង​បាន​ចុះ​កិច្ច​ព្រមព្រាង​ជាមួយគ្នា​បន្ដ​អាណត្តិ នៃ​ការិយាល័យ​សិទ្ធិមនុស្ស​នៅ​ប្រទេស​កម្ពុជា រយៈពេល​២​ឆ្នាំ​។ សម្ដេច​បាន​គូស​បញ្ជាក់​ថា ដើម្បី​ចៀសវាង​ការបារម្ភ យើង​ចុះហត្ថលេខា​ទៅលើ​កិច្ច​ព្រមព្រាង​នេះ រៀងរាល់​ពីរ​ឆ្នាំ​ម្ដង ដើម្បី​កុំ​ឲ្យ​មាន​កង្វល់​។​​​សម្ដេច​ ក៏បាន​គូសបញ្ជាក់​ផងដែរ​ថា នៅ​ពេលណា​គេ​និយាយ​អំពី​សិទ្ធិមនុស្ស​នៅ​ប្រទេស​កម្ពុជា កាន់​តែច្រើន សម្ដេច​តែងតែ​ស្វាគមន៍​អំពី​តម្រូវការ​សិទ្ធិមនុស្ស​ជាមួយ​យើង​តែម្ដង​។ពាក់ព័ន្ធ​នឹង​ការិយាល័យ​សិទ្ធិមនុស្ស ក៏ដូចជា​ពាក់ព័ន្ធ​នឹង​តំណាង​របស់​អគ្គលេខាធិកា​រ​នៃ​អង្គការសហប្រជាជាតិ ចំណុច​នេះ​សម្ដេច​បាន​គូស​បញ្ជាក់ថា មានតែ​ឯកឧត្ដម អគ្គលេខាធិការ​នៃ​អង្គការសហប្រជាជាតិ​ទេ ដែល​មាន​សិទ្ធិ​ក្នុងការ​ជ្រើសរើស​អ្នកណា​ជា​តំណាង ដើម្បី​ធ្វើ​ការងារ​ជាមួយ​ប្រទេស​កម្ពុជា ដែល​កន្លងមកនេះ ប្រទេស​កម្ពុជា​បានទទួល​៦​នាក់​មកហើយ​។ ហើយ​ជាធម្មតា ជា​ទំនៀមទម្លាប់​សម្ដេច​តេ​ជោ​នាយករដ្ឋមន្ដ្រី បាន​គូសបញ្ជាក់ថា យើង​មិនដែល​បដិសេធ ឬ​ច្រើន​ចោល​នៃ​ការតែងតាំង នៃ​ឯកអគ្គរាជទូត ឬ​ការស្នើសុំ​តែងតាំង តំណាង​របស់​អគ្គលេខា​ធិ​ការ​នៃ​អង្គការសហប្រជាជាតិ​ឡើយ​។​​​មិន​ត្រឹមតែ​ប៉ុណ្ណោះ​ទេ សម្ដេច​តេ​ជោ​នាយករដ្ឋមន្ដ្រី ក៏បាន​គូសបញ្ជាក់​ដែរ​កន្លងមកនេះ ក៏មាន​ការ​ស្នើសុំ​ដោយ​ខាង​អង្គការសហប្រជាជាតិ ក្នុងការ​តែងតាំង​ចៅក្រម​សម្រាប់​ខ្មែរក្រហម​ប៉ុណ្ណោះ​ដែរ គឺ​ខាង​កម្ពុជា​មិនដែល​បដិសេធ​ការ​ស្នើ​តែងតាំង​នោះ​ឡើយ​។​ប៉ុន្ដែ ​សម្ដេច​តេ​ជោ​នាយករដ្ឋមន្ដ្រី ក៏បាន​គូស​បញ្ជាក់​ដែរ ថា​ការ​ស្នើសុំ​តែងតាំង​ទាំងអស់នេះ ដោយ​ឯកឧត្តម អគ្គលេខាធិការ ឬមួយ​ក៏​ការងារ​អស់នេះ កម្ពុជា​អាច​ទទួល​បាន​នៅពេល​សម្ដេច​នៅ​ជា​នាយករដ្ឋមន្ដ្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ហើយ​បើ​អ្នក​ក្រោយ​ទៀត​សម្ដេច​មិន​ច្បាស់​ទេ​។​​​​ចំពោះ​វេន​ទី​៣​នៃ​ការ​ពិនិត្យមើល​ស្ថានភាព​សិទ្ធិមនុស្ស​នេះ គឺ​ប្រទេស​កម្ពុជា​ បាន​ធ្វើ​ការងារ​ចប់​សព្វគ្រប់​ហើយ​។ នៅក្នុង​ចំណោម​ប្រទេស​ចំនួន​៧៣ ដែល​បានផ្តល់​អនុសាសន៍​ចំនួន​៩៨ ដល់​ប្រទេស​កម្ពុជា​នោះ រាជរដ្ឋាភិបាល​ទទួល​យក​១៧៣ រីឯ​២៥​ទៀត រាជរដ្ឋាភិបាល​កម្ពុជា​គ្រាន់តែ​ធ្វើការ​កត់សម្គាល់​តែប៉ុណ្ណោះ​។​​​​សម្តេច ​បាន​គូស​បញ្ជាក់ថា នេះ​ជា​គោលនយោបាយ និង​ជា​វិន័យ​របស់​កម្ពុជា​ផងដែរ​។ សម្តេច​ថា កន្លង​មកនេះ​មានការ​លាប​ពណ៌​ដល់​ប្រទេស​កម្ពុជា​ដោយ​រូបភាព​ផ្សេងៗ​នោះ ប៉ុន្តែ​អ្វីដែល​កម្ពុជា​នៅតែ​ធ្វើ​លើ​ការងារ​អភិវឌ្ឍន៍ ការ​ប្រកាន់ខ្ជាប់​លទ្ធិប្រជាធិបតេយ្យ ការការពារ និង​លើកតម្កើង​សិទ្ធិមនុស្ស​។​​លោកជំទាវ​ឧ​ត្ត​ម​ស្នងការ​ទទួលបន្ទុក​សិទ្ធិមនុស្ស ក៏បាន​ថ្លែងអំណរគុណ​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ដែល​បានទទួល​នូវ​អនុសាសន៍​ពី​បណ្តា​រដ្ឋ​ជា​សមាជិក​នៃ​អង្គការសហប្រជាជាតិ​។ លោកជំទាវ បាន​គូស​បញ្ជាក់​ថា ឧ​ត្ត​ម​ស្នងការ​ទទួលបន្ទុក​សិទ្ធិមនុស្ស​ត្រៀម​ផ្តល់​កិច្ច​សហប្រតិបត្តិការ​ប​ច្ចេកទេស​ដល់​រាជរដ្ឋាភិបាល បើសិន​មាន​តម្រូវការ​។ លោកជំទាវ​មានប្រសាសន៍ថា ការិយាល័យ​ឧ​ត្ត​ម​ស្នងការ​សិទ្ធិមនុស្ស​នឹង​ផ្តល់នូវ​អ្វីដែល​កម្ពុជា​ត្រូវការ​។​​​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី បាន​គូស​បញ្ជាក់ថា កន្លងមកនេះ សម្តេច​បានធ្វើ​ការងារ​ជាច្រើន ដើម្បី​ជំរុញ​ការអភិវឌ្ឍន៍ និង​ការពារ​លើ​បញ្ហា​សិទ្ធិមនុស្ស​នៅ​កម្ពុជា​។ ដូចជា​ពេល​ថ្មីៗ​កន្លងទៅនេះ សម្តេច​បាន​ធ្វើ​សកម្មភាព​ដើម្បី​ជួយ​ដល់​ស្ត្រី​ដែល​មាន​ក្តីក្តាំ ដោយបាន​បង្កើត​ក្រុម​មេធាវី​ត្រៀម​ជួយ​ការពារ​ក្តី​ជូន​ពួកគេ​ដោយ​ឥតគិតថ្លៃ​។ សម្តេច​តេ​ជោ​បាន​បញ្ជាក់ថា សម្តេច​បាន​បង្កើន​ថវិកាជាតិ​សម្រាប់​ក្រសួង​កិច្ចការនារី ក៏ដូចជា​ក្រសួងយុត្តិធម៌​សម្រាប់ធ្វើ​ការងារ​ជួយ​ដល់​សំណុំរឿង​របស់​ស្ត្រី ដែល​ខ្វះ​មេធាវី​។​ ​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី បាន​បន្ថែមថា សម្តេច​បាន​បង្កើត​មូលនិធិ​សម្តេច​តេ​ជោ ដើម្បី​ផ្តល់​មេធាវី​ជួយ​ការពារ​ក្តី​របស់​ស្ត្រី​។​​​​លោកជំទាវ​ឧ​ត្ត​ម​ស្នងការ​ទទួលបន្ទុក​សិទ្ធិមនុស្ស បាន​មានប្រសាសន៍​ឆ្លើយតប​សម្តេច​តេ​ជោ​ថា បច្ចុប្បន្ននេះ​មានការ​ងារ​ជាច្រើន​ត្រូវ​យកចិត្តទុកដាក់​លើក​តម្កើង​រួមមាន​ទាំង​ការផ្តល់​សិទ្ធិអំណាច​ដល់​ស្ត្រី​ផងដែរ ជាពិសេស​ពាក់ព័ន្ធ​បញ្ហា​សេដ្ឋកិច្ច ដែល​កម្ពុជា​បានធ្វើ​ច្រើន​នាពេល​កន្លងមក​។​​​​ជា​ចុងក្រោយ សម្តេច​តេ​ជោ ក៏បាន​ថ្លែងអំណរគុណ​លោកជំទាវ​ដែល​បាន​ជួបពិភាក្សា​ការងារ ហើយ សម្តេច ក៏បាន​អញ្ជើញ​លោកជំទាវ​ឧ​ត្ត​ម​ស្នងការ​អង្គការសហប្រជាជាតិ​ទទួលបន្ទុក​សិទ្ធិមនុស្ស​ទៅ​ទស្សនកិច្ច​នៅ​កម្ពុជា​ក្នុង ពេលវេលា​ដ៏​សមស្រប​ណាមួយ​។ លោកជំទាវ​ឧ​ត្ត​ម​ស្នងការ​បាន​បញ្ជាក់​ថា លោកជំទាវ​នឹង​អញ្ជើញ​មក​ទស្សនកិច្ច​នៅ​កម្ពុជា​ក្នុង​ពេលវេលា​សមស្រប​ណាមួយ​។​​​​លោកជំទាវ​ក៏​ឆ្លៀតឱកាស​នេះ​កោតសរសើរ​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ក៏ដូចជា​ប្រទេស​កម្ពុជា​ទាំងមូល​លើ​ការ​រីកចម្រើន​ផ្នែក​សេដ្ឋកិច្ច​ហើយ​លោកជំទាវ​បាន​កត់សម្គាល់​ការរីក​ចម្រើន​ជាពិសេស​ធ្វើឱ្យ​ប្រជាពលរដ្ឋ​មួយចំនួនធំ​បាន​ចាក​ចេញពី​ភាពក្រីក្រ​នៅ​កម្ពុជា​។ជាពិសេស​ទៀត​ទទួលស្គាល់​ប្រទេស​កម្ពុជា​ពិតជា​មានការ​លំបាក​ក្រោយ​ជួប​វិបត្តិ​នៃ​ភ្លើងសង្គ្រាម​។​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ក៏​បញ្ជាក់​ផង​ដែរ​ថា កន្លង​មកនេះ សម្តេច​បានផ្តល់​សិទ្ធិអំណាច​ជាច្រើន​ដល់​ស្ត្រី ហើយ​កន្លងទៅនេះ​ក៏បាន​ជំរុញ​គាំពារ​សង្គម ក៏ដូចជា​សង្គមជាតិ​ទាំងមូល​ផងដែរ​៕

សម្តេចតេ​ជោ ​ហ៊ុន ​សែន ​អញ្ជើញ​ជួប​ប្រធាន​ក្រុម​ហ៊ុន ​ហាប៊័រ​ រៀល​អ៊ី​ស្ទេត​(Harbour ​Real ​Estate)​

2021/04/27 09:59:58 am        69
ភ្នំពេញ៖ នៅវិមាន​សន្តិភាព​ ព្រឹក​ថ្ងៃច​ន្ទ ១៣​កើត​ ខែ​ផល្គុន ​ឆ្នាំច ​សំរឹទ្ធិ​ស័ក ​ព.ស ២៥៦២ ត្រូ​វ​នឹងថ្ងៃទី១៨​ ខែ​មីនា ឆ្នាំ​២០១៩ ​នេះ ​សម្តេច​អគ្គមហា​សេនាបតី​តេជោ ​ហ៊ុន​ សែ​ន នាយករដ្ឋ​មន្ត្រី​នៃ​ព្រះរាជាណា​ចក្រ​កម្ពុជា​ បានអញ្ជើញ​ទទួល​ជួប​ពិភាក្សា​ការ​ងារ​ជា​មួយ ​លោក​ ឈិន​ ឈីវ​សុង​ (Chen Qiuxong) ​ប្រធាន​ក្រុម ​Harbour ​Real Estate។លោក Chen Qiuxong បានជម្រាបជូន សម្តេចតេជោនាយករដ្ឋមន្ត្រីថា លោកបានមកកាន់ប្រទេសកម្ពុជា 5 ឆ្នាំមកហើយ ហើយបានឃើញកម្ពុជាមានសុខសន្តិភាព ស្ថិរភាព និងរីកចម្រើនលឿន។លោក Chen បានឃើញកម្ពុជាមានសក្ដានុពល និងឱកាសវិនិយោគជាច្រើន។ ទន្ទឹមនឹងនោះ លោកបានឃើញ សម្ដេចតេជោ កំពុងតែផ្តល់ឱកាស និងលើកទឹកចិត្តដល់វិនិយោគិនឱ្យចង់មកទស្សនា និងមកវិនិយោគនៅកម្ពុជា។ ជាមួយគ្នានេះដែរ លោក Chen ក៏បានឃើញពីសកម្មភាពមនុស្សធម៌របស់សម្តេចតេជោ ដែលកំពុងជួយពលរដ្ឋក្រីក្រជាពិសេសថ្មីៗនេះ គឺសម្តេចតេជោ បានបង្កើតក្រុមមេធាវីស្ម័គ្រចិត្តសម្តេចតេជោ ដើម្បីជួយដល់ពលរដ្ឋក្រីក្រ ជាពិសេសស្ត្រីរងគ្រោះដែលពុំទាន់បានកាត់ក្ដីនៅឡើយ។ ក្រុមហ៊ុនលោកបានសម្រេចចិត្តចូលរួមផ្តល់នូវវិភាគទានមូលនិធិមួយចំនួនបន្ថែមដល់កិច្ចការដ៏សំខាន់នេះ។សម្ដេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណ និងលើកទឹកចិត្តឲ្យ លោកប្រធានក្រុមហ៊ុន បន្តវិនិយោគនៅកម្ពុជាថែមទៀត ។ចំពោះមូលនិធិ ដែលទទួលបានគឺសម្រាប់ប្រើប្រាស់ក្នុងការជួយដល់ស្ត្រីនៅក្នុងពន្ធនាគារដែលពុំទាន់បានកាត់ក្ដីនៅឡើយ។ សម្ដេចតេជោបានបញ្ជាក់បន្ថែមថា ក្រុមមេធាវីដែលបង្កើតឡើងនេះ គឺធ្វើយ៉ាងណាជួយដល់ស្ត្រីដែលជាប់ពាក់ព័ន្ធនឹងតុលាការ ដែលមិនទាន់បានកាត់ក្ដី ដែលមានប្រមាណ២/៣ នៅក្នុងព័ន្ធនាគារ។សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានមានប្រសាសន៍បញ្ជាក់ផងដែរថា នៅថ្ងៃនេះ សម្តេចបានបញ្ជាក់ប្រាប់ទៅ ឯកឧត្តមរដ្ឋមន្រ្តី ក្រសួងយុត្តិធម៍អោយរៀបចំពន្លឿនការកាត់ក្តីចំពោះអ្នកជាប់ចោទជាច្រើននាក់ ដែលកំពុងជាប់ឃុំនៅក្នុងពន្ឋធនាគារដែលមកទល់ពេលនេះមិនទាន់បានកាត់ក្តីនៅឡើយ ជាពិសេសស្រ្តីក្រីក្រ។ សម្តេចតេជោ បានសង្កត់ធ្ងន់ថា ការឃុំខ្លួនជនជាប់ចោទរយៈពេលយូរដោយមិនបានកាត់ក្តី គឺខុសច្បាប់៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
07/24/2026 09:07 PM
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
07/24/2026 08:07 PM
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
07/24/2026 08:07 PM
ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
07/24/2026 08:07 PM
ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
07/24/2026 08:07 PM
កម្មករអណ្តូងរ៉ែ ៣៩នាក់ ជាប់ខ្លួន ក្រោយព្រិលធ្លាក់ខ្លាំងនៅតំបន់ Atacama របស់ប្រទេសឈីលី
07/24/2026 08:07 PM
មនុស្ស១៣នាក់ ស្លាប់ ក្រោយអាកាសធាតុអាក្រក់វាយប្រហារតំបន់ភាគកណ្តាលឈីលី
07/24/2026 08:07 PM
មនុស្សជាង ១ម៉ឺននាក់ បានជម្លៀសខ្លួនក្នុងហេតុការណ៍ភ្លើងឆេះព្រៃនៅប្រទេសបារាំង
07/24/2026 08:07 PM
អូស្រ្តាលីនឹងជំរុញក្រុមមន្រ្តីពាណិជ្ជកម្មសហរដ្ឋអាមេរិក ឲ្យដកចេញពន្ធទាំងអស់
07/24/2026 08:07 PM
យោធាអាមេរិកអះអាងថា ពួកគេបានបញ្ចប់ការវាយប្រហារពេលយប់ថ្ងៃទី ១៣ជាប់ៗគ្នារបស់ខ្លួនលើគោលដៅយោធាអ៊ីរ៉ង់
07/24/2026 08:07 PM