លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន នាំយកទៀនព្រះវស្សា ប្រគេនសម្តេចព្រះសង្ឃគង់ចាំព្រះវស្សានៅវត្តចំពុះក្អែក
សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រគេនទៀនព្រះវស្សា និងទេយ្យទាន ដល់ព្រះសង្ឃគង់ចាំព្រះវស្សាចំនួន ១៨វត្ត ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ
ប្រសាសន៍សំខាន់ៗសម្ដេចធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសអញ្ជើញ​ចែក​វិញ្ញាបន​បត្រ​សម្គាល់​ម្ចាស់​អចលនវត្ថុ​ជូន​ប្រជាពលរដ្ឋជាង ២ម៉ឺនបណ្ណ នៅឃុំចំនួន៣ នៃស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល​
សម្ដេចធិបតី៖ កម្ពុជាជ្រើសរើសយកយន្តការ UNCLOS ដោយសារថៃលុបចោល MOU ២០០១ ជាឯកតោភាគី

ព័ត៌មានសំខាន់ៗ

គណបក្សប្រជាជនកម្ពុជាចាប់បានលេខរៀងទី១ លើសន្លឹកឆ្នោត សម្រាប់ការបោះឆ្នោតជ្រើស តាំងសមាជិកព្រឹទ្ធសភា

2023/12/28 08:57:53 pm        639
ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា អាណត្តិទី៥ មានគណបក្សនយោបាយចំនួន៤ ឈរ ឈ្មោះ​ប្រកួតប្រជែង ហើយគណបក្សនយោបាយទាំងអស់នោះ ក៏បាន​រក​ឃើញ​លេខ​រៀង​របស់​ខ្លួន​ផង​ដែរ សម្រាប់ឲ្យគេបោះឆ្នោតជូន ។លទ្ធផលនៃការចាប់ឆ្នោត គណបក្សប្រជាជនកម្ពុជាឈរនៅលេខរៀងទី១, គណបក្សឆន្ទៈខ្មែរ លេខ​រៀងទី២, គណបក្សហ៊្វុនស៊ិនប៉ិច លេខរៀងទី៣ និងគណបក្សកម្លាំងជាតិ លេខរៀងទី៤ ដែល​ពិធីនេះ មាននិមន្តតំណាងព្រះសង្ឃនាយកទាំង២គណៈ តំណាងក្រសួងស្ថាប័ន និង​តំណាង​គណបក្សនយោបាយ អង្គការ សមាគមក្រៅរដ្ឋាភិបាល សារព័ត៌មាននានា ចូលរួម​ធ្វើ​ជា​សាក្សី​ផង​ដែរ ។នៅក្នុងពិធីចាប់ឆ្នោតកំណត់លំដាប់លេខរៀងឈ្នោះគណបក្សនយោបាយ ឈរឈ្មោះបោះឆ្នោត នៅលើ​សន្លឹកឆ្នោត សម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ នៅថ្ងៃទី២៨ ខែធ្នូ នេះ ឯកឧត្តម ទេព នីថា អគ្គលេខាធិការ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (គ.ជ.ប) បានបញ្ជាក់ថា ការចាប់ឆ្នោតយកលេខរៀងនេះ សំដៅធ្វើឲ្យ​មាន​ភាព​យុត្តិធម៌ តម្លាភាព ក្នុងការកំណត់ លេខរៀងឈ្មោះគណបក្សនយោបាយចុះឈ្មោះបោះឆ្នោត នៅ​លើ​សន្លឹកឆ្នោត ។ឯកឧត្តម បានបន្តថា លទ្ធផលនៃការចាប់ឆ្នោតនេះ មានអត្ថន័យសំខាន់ណាស់ សម្រាប់​គណបក្សនយោបាយទាំងអស់ ដែលនឹងបង្កលក្ខណៈងាយស្រួលដល់គណបក្សនយោបាយ សម្រាប់​ការ​ឃោសនា បោះឆ្នោត ការបោះឆ្នោត និងបង្កភាពងាយស្រួលដល់អ្នកបោះឆ្នោត និង​អង្គ​បោះឆ្នោតផងដែរ ។ឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប បានបញ្ជាក់ថា ដំណើការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធ សភា នីតិកាលទី៥ កំពុងប្រព្រឹត្តិទៅយ៉ាងសកម្ម តាមផែនការមេ និងប្រតិទិនដែលបានគ្រោងទុក ហើយ ការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះ បាន​បញ្ចប់​រួច​ហើយ ដោយគណបក្សនយោបាយទាំង៤ នឹងចូលរួមប្រកួតប្រជែង និងបាន​ឈរ​ឈ្មោះ​នៅ​គ្រប់​មណ្ឌល​ទាំង៨ ភូមិភាគ ខណៈការចុះឈ្មោះអ្នកបោះឆ្នោត និងអង្គបោះឆ្នោត គ.ជ.ប បាន​ទទួលរួចរាល់នូវបញ្ជីឈ្មោះតំ ណាងរាស្ត្រក្នុងតំណែង និងសមាជិកក្រុមប្រឹក្សាឃុំសង្កាត់ ដែល​មាន​ចំនួនជាង១ម៉ឺន១ពាន់នាក់ ។ ឯកឧត្តម បានបញ្ជាក់ថា ផ្អែកតាមប្រតិទិន នៃការបោះឆ្នោត គ.ជ.ប នឹងធ្វើការបិទផ្សាយបញ្ជី បោះឆ្នោតដំបូង នៅថ្ងៃទី៥ ខែមករា ឆ្នាំ២០២៤ ក្នុងគោលបំណងបម្រើឲ្យដល់ការប្ដឹងតវ៉ា និង​ប្ដឹង​ជំទាស់ បន្ទាប់មក គ.ជ.ប នឹងផ្ដល់សុពលភាពលើបញ្ជីបោះឆ្នោតផ្លូវការ នៅថ្ងៃទី៩ ខែកុម្ភៈ ហើយការបោះឆ្នោត នឹងប្រព្រឹត្តិទៅនៅថ្ងៃទី២៥ ខែកុម្ភៈ៕ អត្ថបទ៖ បាន សុខរិទ្ធិ

រាជធានីភ្នំពេញកំពុងរីកចម្រើនតាមរយៈគម្រោងវិនិយោគ ការផ្តល់សេវា និងសន្តិសុខល្អ

2023/12/28 06:45:43 pm        553
អភិបាលរាជធានីភ្នំពេញបានបង្ហាញការរីកចម្រើនជាច្រើនក្នុងរយៈពេលមួយឆ្នាំ នៃឆ្នាំ២០២៣​នេះ ក្រោយពេលបើកដំណើរការសេដ្ឋកិច្ចសង្គមពេញលេញឡើងវិញ។ថ្លែងក្នុងពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារ ឆ្នាំ២០២៣ និងទិសដៅ​អនុវត្ត​ការងារ​ឆ្នាំ​២០២៤​ របស់រដ្ឋបាលរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៣ នៅសណ្ឋាគារ រ៉េស៊ីដង់ សុខា ភ្នំពេញ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីបានមានប្រសាសន៍ថា រដ្ឋបាលរា​ជ​ធានី​ភ្នំពេញ​ បានយកចិត្តទុកដាក់អនុវត្តគោលនយោបាយ ភូមិ សង្កាត់ មានសុវត្ថិភាព ដោយ​រក្សា​បាន​សន្តិសុខ​សណ្តាប់​ធ្នាប់សាធារណៈល្អ ជូនប្រជាពលរដ្ឋ និងសង្គមជាតិបានល្អ បើ​តាម​របាយការណ៍​បង្ហាញ​ឱ្យ​ឃើញពីសញ្ញាណវិជ្ជមាននៃការថយចុះនូវចំនួនបទល្មើសព្រហ្មទណ្ឌ សុខ​សុវត្ថិភាព និងកិច្ច​សហប្រតិបត្តិការ​បង្ក្រាប​បទ​ល្មើស​កាន់​តែ​មាន​ប្រសិទ្ធភាព​របស់​អាជ្ញាធរ​មូលដ្ឋាន និងកម្លាំងមានសមត្ថកិច្ច។ឯកឧត្តម ឃួង ស្រេង បន្ថែមថា រដ្ឋបាលរាជធានី​ក៏​បាន​អនុវត្ត​ដោយ​ជោគជ័យ​នូវ​គម្រោង​លើក​កម្ពស់​ជីវភាព​ប្រជាជនក្រីក្រ ដែលជាផ្នែកមួយនៃគម្រោង ថ្នាក់ជាតិរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោម​ឥណទានរបស់ធនាគារពិភពលោក និងដឹកនាំអនុវត្តដោយក្រសួងមហាផ្ទៃ។ គិត​មក​ទល់​ពេលនេះ គម្រោងបានអនុវត្តអស់រយៈពេល ៦ឆ្នាំហើយ និង​បាន​បិទ​បញ្ចប់​គម្រោង​កាល​ពី​ថ្ងៃ​ទី​៣០ ខែវិច្ឆិកា ឆ្នាំ២០២៣ ដែលបានផ្តល់ផលប្រយោជន៍ដោយផ្ទាល់ ដល់ប្រជា​ពលរដ្ឋ​ចំនួន​ប្រមាណ ៥៦.៦៧៧ នាក់ និងដោយប្រយោលប្រមាណ ២២ ម៉ឺននាក់ ។ឯកឧត្តម ឃួង ស្រេង បន្តថា ការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋតាមរយៈអង្គភាពច្រក ចេញ​ចូលតែមួយទទួលបានចំណូលថវិការដ្ឋចំនួនជិត ២៧ពាន់លានរៀល ឬស្មើនឹងប្រមាណ ៦,៥៨ លានដុល្លាអាមេរិក។ បច្ចុប្បន្ន​នេះគ​ម្រោង​អភិវឌ្ឍន៍​ជា​ច្រើន​បាន​នឹង​កំពុង​ដំណើរ​ការ​សាង​សង់​ក្នុង​រាជធានីភ្នំពេញ ក្នុងនោះមានសំណង់បុរីចំនួន ៣១០ កន្លែង អគារខ្ពស់ៗ​ចាប់​ពី​ប្រាំ​ជាន់​ឡើង​ទៅ​មានចំនួន ១.៧៧៧ អគារ និងបានពិនិត្យលើឯកសារស្នើសុំ លិខិតអនុញ្ញាត​សាង​សង់​ក្នុង​គ​ម្រោងថ្មីចំនួន ៥៣៦ គម្រោង ដែលមានទំហំទុនវិនិយោគប៉ាន់ស្មានប្រមាណ ១៣២ លាន​ដុល្លារ​អាមេរិកបន្ថែមទៀត ។ ដោយឡែករោងចក្រវិនិយោគមានចំនួន ៧៦៣ រោងចក្រ កើនឡើង ១៨ រោងចក្រ មានតម្លៃប៉ាន់ស្មានផលិតផលសរុប ៦.៥៩៣ លានដុល្លាអាមេរិក គឺកើន​ឡើង​យ៉ាង​គំហុកក្នុងអត្រាប្រមាណ ២១៨% បើធៀបនឹង​តម្លៃ​ប៉ាន់ស្មាន​ផលិតផល​សរុប​ក្នុង​ឆ្នាំ​២០២២ កន្លងទៅ ដែលជាការបង្ហាញឱ្យឃើញពីសញ្ញាណវិជ្ជមាននៃការវិនិយោគ ក្រោយ​ពេល​បើក​ដំណើរ​ការ​សេដ្ឋកិច្ចសង្គមពេញលេញឡើងវិញលើគ្រប់វិស័យនារយៈពេល ២ ឆ្នាំ​ចុង​ក្រោយ​នេះ​៕ អត្ថបទ ៖ ប្រាក់ វ៉ាន់ដា 

រយៈពេល៤ខែ ក្រសួងការងារបានអនុវត្តអនុសាសន៍របស់សម្ដេចនាយករដ្ឋមន្ត្រីទាំង៦ចំណុច គ្រប់ជ្រុងជ្រោយ

2023/12/28 04:39:06 pm        300
រយៈពេល៤ខែ នៃការចូលកាន់តំណែងជារដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្នុង​នីតិកាលទី៧នេះ ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាល​វិជ្ជាជីវៈ​បាន​ដឹក​នាំ​​ក្រសួង​ការងារអនុវត្តអនុសាសន៍ទាំង៦ចំណុចរបស់នាយករដ្ឋមន្ត្រីគ្រប់ជ្រុងជ្រោយ។ ជា​អនុសាសន៍​ដែល​សម្តេចមហាបរវធិបតី ហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បាន​ផ្តល់អនុសាសន៍ចំនួន៦ចំណុចកាលពីថ្ងៃទី២៩ ខែសីហា ដើមអាណត្តិ​ដើម្បី​អនុវត្ត​ឱ្យ​បា​ន​នៅ​ឆ្នាំ២​០២៣នេះ។ នេះបើតាមឯកឧត្តម កត្តា អ៊ន មន្រ្តីនាំពាក្យនៃក្រសួងការងារ និង​បណ្តុះ​បណ្តាល​វិជ្ជាជីវៈនៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៣ នេះ ។ បើតាមឯកឧត្តមគ្រប់ជ្រុងជ្រោយនោះរួមមាន ទី១. ការកំណត់​ប្រាក់​ឈ្នួល​អប្បរមា​ សម្រាប់​កម្មករ​និយោជិត​ឆ្នាំ​២០២៤ ដែល​សម្រេចបានកាលពីថ្ងៃទី២៨ ខែកញ្ញាចំនួន២០២ដុល្លារ​ តាមរយៈ​យន្តការ​ការ​ចរចាត្រីភាគីរបស់ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បរមា និង សមហតេចធិបតី​បន្ថែម​២​ដុល្លារ​ទៀត ធ្វើឱ្យប្រាក់ឈ្នួលអប្បបរមាមានចំនួន២០៤ដុល្លាសម្រាប់ឆ្នាំ២០២៤។ ត្រង់​ចំណុច​នេះ សម្តេចនាយករដ្ឋមន្ត្រី បានផ្តល់​អនុសាសន៍​ត្រូវ​សម្រេច​ឱ្យ​បាន​នូវ​មុន​ពិធី​បុណ្យ​ភ្ជុំបិ​ណ្ឌ​នៅ​ថ្ងៃ​ទី​១៣ ខែតុលា។ ឯកឧត្តមបន្ថែមថា កិច្ចការងារទី២ដែលសម្រេចបានគឺ ការរៀបចំដាក់ឱ្យដំណើរការរបប​សន្តិសុខ​សង្គម​ផ្នែកថែទាំសុខភាព តាមរបបភាគទានស្ម័គ្រចិត្តសម្រាប់បុគ្គលស្វ័យនិយោជន៍ និងអ្នកក្នុង​បន្ទុក​សមាជិកប.ស.ស.។ កិច្ចការដ៏សំខាន់នេះ ត្រូវបានសម្តេច​នាយករដ្ឋ​មន្ត្រី​ ប្រកាស​កា​ល​ពី​ថ្ងៃ​ទី​១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ ហើយបើគិតពីពេលនោះ មកដល់ត្រឹមថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៣ មាន​ក្រុម​គោលដៅចំនួន១០២ ៦០៤នាក់ បានចុះបញ្ជី និងបានទៅប្រើប្រាស់សេវាចំនួន ចំនួន ៤៦ ៩១២ដង។លើសពីនេះទៅទៀត សម្រាប់កិច្ចការទី៣ដែលសម្រេចគួរឱ្យកត់សម្គាល់មួយទៀត គឺ ការ​ដាក់​ឱ្យ​ដំណើរ​ការ​កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់យុវជនមកពីគ្រួសារក្រីក្រ និ​ង​គ្រួសារងាយរងហានិភ័យ។ កិច្ចការនេះ ក៏ត្រូវបានប្រកាសដោយសម្តេចនាយករដ្ឋមន្ត្រី ប្រកាសកាលពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ផងដែរ។ ហើយបច្ចុប្បន្ននេះ មានក្រុម​គោល​ដៅ​ប្រមាណ​ជិត២ម៉ឺននាក់ បានចុះឈ្មោះចូលរៀនរួចរាល់ហើយ។ ចំពោះកិច្ចការទី៤ ក្រសួង​បាន​ចុះ​អនុស្សរណៈ​នៃ​ការយោគយល់គ្នា ជាមួយសភាពាណិជ្ជកម្មកម្ពុជា និងសមាគមនិយោជក ចំនួន ១៧​រួចរាល់ដើម្បីបើកផ្លូវឱ្យមានកិច្ចសហប្រតិបត្តិការលើការហាត់ការ និងកម្មសិក្សា​ដើម្បី​គាំទ្រ​ដល់​ការ​បណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស។ ដោយឡែកកិច្ចការឧបត្ថមសាច់ប្រាក់ដល់ស្ត្រីមានផ្ទៃពោះ ដែលជាកិច្ចការសំខាន់ទី៥ ក្រសួង​បាន​អនុវត្ត​ការងារ​នេះ​យ៉ាងខ្ជាប់ខ្ជួនចាប់តាំងពីខែសីហារហូតមក។ បើគិតចាប់តាំង​ពី​ខែ​សីហា​រហូត​ដល់​ថ្ងៃ​ទី​២០ ខែវិច្ឆិកានេះ រដ្ឋាភិបាលបាន​ចំណាយ​ថវិកា​ប្រមាណ​ជាង​៦​លាន​ដុល្លារ​អាមេរិក សម្រាប់​កម្មការិនី មន្ត្រីរាជការ មន្ត្រិកិច្ចសន្យាជាស្ត្រីទៅពិនិត្យសុខភាព មុន ក្រោយសម្រាល ពេល​សម្រាល និងចាក់វ៉ាកសាំងជិត៦ម៉ឺននាក់។ នេះបើតាម​ប្រសាសន៍​របស់​ឯក​ឧត្តម​រដ្ឋ​មន្ត្រី​កាល​ពី​ថ្ងៃ​ទី២១ ខែវិច្ឆិកាឆ្នាំ២០២៣កន្លងទៅ។ សម្រាប់​ការងារចុងក្រោយទី៦ស្តីពីសហគ្រាសមួយ គឺសហគមន៍សុខសាន្តមួយ ក្រសួងការងារ បាន​ដាក់​ចេញយន្តការពង្រឹងសមត្ថភាពមន្ត្រីអធិការកិច្ច មន្ត្រីផ្សះផ្សារវិវាទការងារ និង​ការ​ពង្រឹង​វិសាល​ភាព​ក្រុមប្រឹក្សាអាជ្ញាកណ្តាលដែលជាយន្តការត្រីភាគី។ មិនត្រឹមតែប៉ុណ្ណោះ ក្រសួង នឹង​ដាក់​ចេញ​នូវយុទ្ធនាការប្រឡងប្រណាំងយកពាន “សហគ្រាសមួយជាសហគមន៍សុខសាន្តមួយ” ចាប់​ពី​ឆ្នាំ២០២៤នេះតទៅ។ ក្រៅពីសម្រេចអនុសាសន៍ទាំង៦នោះ អនុសាសន៍​ចំនួន​៤​ចំណុច​ផ្សេង​ទៀត ក៏ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបញ្ជាក់​ពី​វឌ្ឍនភាព​ចំនួន​៤​ចំណុច​ផ្សេង​ទៀត​ដែលក្រសួងបានសម្រេចផងដែរ៕

សម្ដេចធិបតី ហ៊ុន ម៉ាណែត ស្វាគមន៍ការត្រឡប់មកវិញនាវាទេសចរណ៍ Westerdam មកកាន់កម្ពុជាសាជាថ្មី

2023/12/28 04:16:53 pm        645
ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា នាព្រឹកថ្ងៃទី២៨ ខែធ្នូ ឆ្នាំ ២០២៣នេះ បានប្រកាស ស្វាគមន៍ការត្រឡប់មកវិញរបស់ នាវាទេសចរណ៍ខ្នាតយក្ស Westerdam មកកាន់កម្ពុជាសាជាថ្មី នឹងធ្វើឱ្យពិភពលោកកាន់តែស្គាល់កម្ពុជាបន្ថែមទៀត ដោយ​បាននាំអ្នកទេសចរជាង ២០០០នាក់ មកកាន់ព្រះរាជាណាចក្រកម្ពុជា។សម្ដេចធិបតីនាយករដ្ឋមន្រ្ដីមានប្រសាសន៍ថា នាវាទេសចរណ៍​ខ្នាត​យក្ស​របស់​សហរដ្ឋ​អាមេរិក​មួយ​នេះ បានចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ខេត្តព្រះសីហនុ នាព្រឹកថ្ងៃទី១៣ ខែ​កុម្ភៈ ឆ្នាំ២០២០ បន្ទាប់​ពី​ទទួល​បាន​ការ​អនុញ្ញាត​ពី​រាជរដ្ឋាភិបាល​កម្ពុជា​ដឹកនាំ​ដោយ​សម្តេច​អគ្គ​មហា​សេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជា​ប្រធាន​ឧត្ត​ម​ក្រុម​ប្រឹក្សា​ព្រះមហាក្សត្រ ក្នុងអំឡុងពេលវិបត្តិកូវីដ-១៩ កំពុងរីករាលដាលធ្ងន់ធ្ងរពាសពេញពិភពលោក ដែល​ជា​ទង្វើមនុស្សធម៌ ជួយសង្គ្រោះជីវិត លើកកម្ពស់សិទ្ធិរស់រានមានជីវិត និងផ្តល់​គុណ​តម្លៃ​នៃ​មនុស្ស​ជាតិ​។ សម្ដេចធិបតីនាយករដ្ឋមន្រ្ដីបញ្ជាក់ថា៖«កម្ពុជាតូច តែបេះដូងធំ» បានគិតគូរអំពីបញ្ហាមនុស្សធម៌ និងអាយុជីវិត​អ្នក​ទេសចរជាង ២២០០ នាក់ ដែលតែលតោលលើមហាសាគរ និងអនុញ្ញាតឱ្យចូលចតលើទឹកដីកម្ពុជា ថែមទាំងបាន​ទទួល​នូវ​បដិសណ្ឋារ​កិច្ច​ដល់​អ្នក​ទេសចរ​ទាំង​អស់ ដើម្បីផ្តល់ឱកាស ត្រឡប់ទៅកាន់ប្រទេសកំណើតរបស់ខ្លួនវិញ។ សម្ដេចថ្លែងថា ការត្រឡប់មកវិញនេះ គឺជាការរំលឹក ដឹងគុណ និង​យល់​ច្បាស់​អំពី​សក្តា​នុពល​របស់​កម្ពុជា ព្រមទាំងបេះដូងមនុស្សធម៌ ដែលបានគិតគូរពីអាយុជីវិតិ ជាជាងភាពភ័យខ្លាច គឺ​បាន​សរ​បញ្ជាក់ច្បាស់ ពីចក្ខុវិស័យដ៏វែងឆ្ងាយ និងប្រកប​ដោយ​ភាព​ប្រាកដ​និយម​របស់​សម្តេច​តេជោ ហ៊ុន សែន៕

ព្រឹកស្អែកសម្ដេចធិបតី នឹងអញ្ជើញជាអធិបតី សម្ពោធដាក់ឱ្យប្រើប្រាស់ «សមិទ្ធផលគម្រោងអភិវឌ្ឍន៍ប្រព័ន្ធបង្ហូរទឹកកង្វក់ក្នុងរាជធានីភ្នំពេញ»

2023/12/26 09:50:24 pm        135
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៣ ស្អែកនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញជាអធិបតី សម្ពោធដាក់ឱ្យប្រើប្រាស់ “សមិទ្ធផលគម្រោងអភិវឌ្ឍន៍ប្រព័ន្ធបង្ហូរទឹកកង្វក់ក្នុងរាជធានីភ្នំពេញ” ។សមិទ្ធផលក្នុងគម្រោងអភិវឌ្ឍន៍ប្រព័ន្ធបង្ហូរទឹកកខ្វក់ក្នុងរាជធានីភ្នំពេញដែលនឹងសម្ពោធនាពេលនេះ រួមមាន៖ សំណង់ស្ទាក់បូមបញ្ជូនទឹកកខ្វក់ និងស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ជើងឯក ដើម្បីចម្រោះទឹកកខ្វក់ និងកែលម្អបរិស្ថានទឹកក្នុងបឹងជើងឯកមុននឹងបង្ហូរចូលទន្លេបាសាក់ ដោយផ្អែកលើកម្មវិធីរយៈពេលខ្លី ក្នុងការអនុវត្តជាដំណាក់កាលនៅក្នុងគម្រោងមេ។នេះគឺជាគម្រោងចាប់ផ្តើមដំបូង ហើយនឹងចាំបាច់ត្រូវអនុវត្តជាដំណាក់កាល រហូតដល់ឆ្នាំ២០៤០ ដែលអាចនឹងប្រព្រឹត្តកម្មទឹកកខ្វក់បានចំនួន ២៨២.០០០ម៉ែត្រគូប/ថ្ងៃ ទៅតាមផែនការមេ។ ដោយ ៖ ដារា

សម្ដេចប្រធានរដ្ឋសភា ផ្តាំដល់និស្សិតសិក្សានៅបរទេសត្រូវដើរតួនាទីជាអ្នកការទូតរបស់កម្ពុជា

2023/12/26 07:55:18 pm        172
សម្តេចរដ្ឋសភាធិបតី ឃួន សុដារី ប្រធានរដ្ឋសភា​បានផ្តាំផ្ញើដល់និស្សិតសិក្សា​នៅបរទេសត្រូវ​ដើរតួនាទីជាអ្នកការទូ​តចូលរួមចំណែកផ្សារភ្ជាប់ទំនាក់ទំនងរវាងប្រជាជន និងប្រជាជន។នៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៣ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធាន​រដ្ឋសភា នៃ​ព្រះរាជា​ណា​ចក្រ​កម្ពុជា បាន​ទទួលជួប​សំណេះ​សំណាល​ជាមួយ​និស្សិត​ជ័យលាភី​អាហារូបករណ៍​រដ្ឋាភិបាល​អូស្រ្តាលី​ក្រោយ​ឧត្តមសិក្សា(Australia Awards) សម្រាប់ឆ្នាំសិក្សាឆ្នាំ២០២៤ នៅវិមានរដ្ឋសភា។សម្តេចប្រធានរដ្ឋសភាបានសម្តែងនូវការអបអរសាទរចំពោះជ័យលាភីទាំងអស់ដែលបានប្រឡងជាប់អាហារូបករណ៍ទៅបន្តការសិក្សាក្នុងគ្រឹះស្ថានសិក្សាល្បីៗនៅប្រទេសអូស្រ្ដាលី ដោយការ​ទទួល​បាន​អាហារូបករណ៍​ទៅ​សិក្សានៅប្រទេសអូស្រ្តាលី គឺមានស្តង់ដាអប់រំខ្ពស់លំដាប់ទី៣ មិនត្រឹមតែ​ជា​មោទកភាព​សម្រាប់​ខ្លួននិស្សិត និងក្រុមគ្រួសារប៉ុណ្ណោះទេ តែជាមោទកភាព​សម្រាប់​សង្គម​ជាតិ​ទាំង​មូល​។ សម្តេចរដ្ឋសភាធិបតី បានចាត់ទុកថានិស្សិតដែលទទួលបានអាហារូបករណ៍នាពេលនេះ ជា​ធនធាន​មនុស្ស​ដ៏​សំខាន់ក្នុងការចូលរួមអភិវឌ្ឍន៏ប្រទេសជាតិ ស្របតាមយុទ្ធសាស្រ្ត​បញ្ចកោណ​របស់​រាជ​រដ្ឋាភិបាល ដែលបានផ្តល់អាទិភាពក្នុងការកសាងមូលធនមនុស្សជាស្នូលដ៏សំខាន់។សម្តេចប្រធានរដ្ឋសភា លើកឡើងថា និស្សិតទំាងអស់ជាតំណាងឱ្យជាតិខ្មែរទាំងមូល ហើយ​ថែម​ទាំង​ដើរ​តួនាទី​ជា​អ្នកការទូត ចូលរួមចំណែកផ្សារភ្ជាប់ទំនាក់ទំនងរវាងប្រជាជន បង្កើនមិត្ត​ភាព​ជាមួយ​ប្រទេស​ដទៃ ក៏ដូចជាលើកកម្ពស់កិត្យានុភាពជាតិនៅលើឆាកអន្តរជាតិ។ សម្តេចប្រធានរដ្ឋសភា បញ្ជាក់ថា ក្នុង​នាម​យើងជាតំណាងឱ្យខ្មែរ ត្រូវចូលរួមផ្សព្វផ្សាយពីវប្បធម៌ ប្រពៃណីជាតិ ជាពិសេស​ភ្ជាប់​ទំនាក់​ទំនង​ជា​មួយ​ប្រជាជន​បណ្តាប្រទេសនានា មិនថាតែប្រជាជនអូស្រ្តាលីនោះទេ គឺធ្វើយ៉ាង​ណា​ដើម្បី​ឱ្យ​គេស្គាល់​កម្ពុជា​កាន់​តែច្បាស់ យល់ដឹងពីសភាពការណ៍ពិតនៅក្នុងប្រទេស ដែលកំពុងមានសុខសន្តិភាព ស្ថិរភាព​សង្គម ហើយកម្ពុជាបានកំពុងបើកប្រទេសស្វាគមន៍អ្នកទេសចរ និង​អ្នក​វិនិយោគ​មក​ពី​គ្រប់​ទិស​ទី​នៃ​ពិភព​លោក។ សម្រាប់និស្សិតដែលបានចូលជួបសម្តែងការគួរសម និងទទួល​អនុសាសន៍​ពី​សម្តេច​ប្រធាន​រដ្ឋ​សភា​នៅ​មុន​ពេល​ចាក​ចេញទៅបន្តការសិក្សាថ្នាក់អនុបណ្ឌិត និងបណ្ឌិត​នៅ​ប្រទេស​អូស្រា្តលី​នា​ឱកាស​នេះ​មាន​ចំនួន​១៨​នាក់ តំណាងឱ្យនិស្សិតចំនួន៣៨នាក់ ដែលនឹងត្រូវចេញទៅសិក្សានៅថ្នាក់ក្រោយឧត្តមសិក្សា តាម​គ្រឹះ​ស្ថាន​សិក្សានានាក្នុងប្រទេសអូស្រ្តាលី ខណៈ​និស្សិត​ជាប់​អាហារូបករណ៍​ទាំង​អស់​មក​ពី​ស្ថាប័ន​ផ្សេង​ៗ​គ្នា ​មានស្ថាប័នរដ្ឋ វិស័យឯកជន អង្គការក្រៅរដ្ឋាភិបាល និងសង្គមស៊ីវិល៕ អត្ថបទ សេក ឧត្តម

រដ្ឋាភិបាលកម្ពុជា កំណត់លក្ខខណ្ឌចំពោះការនាំចូលសាច់បង្កក តម្រូវឲ្យមានលិខិតអនុញ្ញាតនាំចូល

2023/12/26 07:48:39 pm        486
ភ្នំពេញ៖ នៅពេលអនាគតខាងមុខ រដ្ឋាភិបាលកម្ពុជាបានដាក់ចេញវិធានការកំណត់ ក្នុង​ការ​នាំ​ចូល​គ្រប់​មុខ​ទំនិញ​ប្រភេទ​សាច់បង្កកទាំងអស់ តម្រូវឲ្យមានលិខិតអនុញ្ញាតនាំចូល និងលក្ខខណ្ឌមួយចំនួនទៀត ដើម្បីធានាគុណភាព និងសុវត្ថិភាពសុខភាពដល់អ្នកប្រើប្រាស់ទទួលទាន។ក្នុងបទបង្ហាញវិធានការសម្រួលពាណិជ្ជកម្មក្រោមដែនសមត្ថកិច្ចគយ របស់អគ្គនាយកដ្ឋានគយ និង​រដ្ឋាករ​កម្ពុជា​បានបញ្ជាក់ថា សម្រាប់លក្ខខណ្ឌផ្សេងទៀតក្នុងការគ្រប់គ្រងលើការនាំចូលសាច់បង្កក ស៊ុត និងត្រី មកកាន់កម្ពុជា ត្រូវបានកំណត់មានដូចជា៖ កំណត់លក្ខខណ្ឌ​សម្រាប់​ការ​ផ្តល់​ការ​អនុញ្ញាត​នាំ​ចូល​មុខ​ទំនិញ​សាច់បង្កក ដោយអ្នកនាំចូលត្រូវមានកម្មវត្ថុអាជីវកម្មច្បាស់លាស់ , មានឃ្លាំង​ត្រជាក់​រក្សា​សាច់​បង្កក​ដែល​មាន​លក្ខណៈបច្ចេកទេសសមស្រប ឬមានកិច្ចសន្យាជួលឃ្លាំងត្រជាក់ជាដើម និងកំណត់​មាត់​ច្រក​សម្រាប់​ការនាំចូលទំនិញសាច់បង្កក។ឯកឧត្តមបណ្ឌិត គុណ ញឹម រដ្ឋមន្ដ្រីប្រតិភូអមនាយករដ្ឋមន្ដ្រី និងជាអគ្គនាយកនៃអគ្គនាយកដ្ឋានគយ និង​រដ្ឋាករកម្ពុជា បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលកំពុងរៀបចំកែសម្រួលលក្ខខណ្ឌមួយចំនួន ក្នុង​ការ​អនុញ្ញាត​ឲ្យ​នាំ​ចូលសាច់បង្កក ដើម្បីពង្រឹងអំពីគុណភាពសាច់ និងជៀសវាង​អ្នក​ណា​ក៏​អាច​សុំ​នាំ​ចូល​សាច់​បង្កក​បាន។ ឯកឧត្តម បានគូសបញ្ជាក់ថា តាមអនុក្រឹត្យ១៧ បច្ចុប្បន្នដែលនៅជាធរមាននេះ ការ​នាំ​ចេញ​ចូល​សាច់បង្កក មិនតម្រូវឲ្យសុំលិខិតអនុញ្ញាតពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទទេ។ ដូច្នេះ​នៅ​ពេល​ខាង​មុខ អ្នកនាំចូលសាច់បង្កក ត្រូវតែមានលិខិតអនុញ្ញាត ចេញដោយក្រសួងកសិកម្ម ហើយ​ច្រក​អន្តរជាតិ​ដែលនាំចូលសាច់បង្កក ក៏ត្រូវកំណត់ឱ្យបានច្បាស់លាស់ផងដែរ។ទាក់ទិនការនាំចូលសាច់បង្កកនេះដែរ ឯកឧត្តមបណ្ឌិត បានបញ្ជាក់បន្ថែមថា អ្នកចិញ្ចឹមសាច់ គិតគូរ​អំពី​អាជីវកម្ម​របស់​គាត់ ប៉ុន្ដែរាជរដ្ឋាភិបាលគិតគូរ មិនមែនតែអ្នកចិញ្ចឹមសាច់នោះទេ រាជរដ្ឋាភិបាល ក៏​ត្រូវ​គិតគូរ​ពី​អ្នកហូបសាច់ផងដែរ។ បើចិញ្ចឹមសត្វមិនគ្រប់ ត្រូវតែនាំចូលដើម្បីមកបង្គ្រប់ទីផ្សារ កុំឲ្យ​អតិផរណា​សាច់ ឬសាច់ឡើងថ្លៃ។ លោកបន្ថែមទៀតថា ការធ្វើពាណិជ្ជកម្មអន្ដរជាតិ គឺ​ស្ថិត​នូវ​ក្នុង​វិធាន​ដែល​មាន​ចែង​នៅក្នុងអង្គការពាណិជ្ជកម្មពិភពលោក ដូច្នេះអ្នកនាំចូលសាច់ បើគោរពអនុលោមភាព គឺ​មាន​សិទ្ធិ​នាំចូល មកចែកចាយ។ពាក់ព័ន្ធការងារខាងលើនេះដែរ ឯកឧត្តម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការ និង​ជា​អ្នក​នាំ​ពាក្យ​ក្រសួង​កសិកម្ម​ រុក្ខាប្រមាញ់ និងនេសាទ បានបញ្ជាក់ប្រាប់ទូរទ្សន៍ព័ត៌មាន ប៊ីធីវី ព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ​២០២៣​នេះ​ថា ក្នុងនាមស្ថាប័នពាក់ព័ន្ធមួយ និងក្នុងនាមជាសេនាធិកាឲ្យរាជរដ្ឋាភិបាលោលើការងារបច្ចេកទេស និ​ង​ការងារគ្រប់គ្រងគុណភាពសាច់ដែលធ្វើការនាំចូលនេះ ក្រសួងបានត្រៀមខ្លួនរួចជាស្រេច ដើម្បី​ធ្វើ​ការ​សហការ​ជាមួយគ្រប់ស្ថាប័នពាក់ព័ន្ធដើម្បីធ្វើយ៉ាងណាកែសម្រួលឲ្យការនាំចូលនូវកសិផលពីក្រៅប្រទេស បូករួម​ទាំងសាច់បង្កកនេះគឺស្ថិតក្នុងក្របខណ្ឌមួយដែលអាចទទួលយកបានទាំងអស់គ្នា ទាំងគុណភាព ភាព​ស្របច្បាប់ និងចៀសវាងឲ្យបាននូវការនាំចូលខុសច្បាប់ ក៏​ដូច​ជា​ការ​នាំចូល​សាច់​ដែល​ខូច​គុណភាព។ឯកឧត្តម ឃឹម ហ្វីណង់ បានបញ្ជាក់ថា ជារួម ក្រសួងមានការគិតគូរដល់សុខភាពសាធារណៈ និង​ប្រាក់​ចំណូល​កសិករ​នៅក្នុងស្រុកដែលជាអ្នកធ្វើការផលិត និងចិញ្ចឹម ប៉ុន្តែក្រសួងក៏​ត្រូវ​ការ​ការពារ​នូវ​ទីផ្សារ​នាំ​ចេញ​របស់​កសិផលកម្ពុជាទីក្រៅប្រទេសដែរ ហើយដែលជាគោលការណ៍នៃការធ្វើពាណិជ្ជកម្មអន្តរជាតិ គឺ​ដរាប​ណាមា​នភាពស្របច្បាប់ ដរាបណាមានការបញ្ជាក់នូវគុណភាពត្រឹមត្រូវ មិនថា​តែ​កសិផល​ពី​ក្រៅ​ប្រទេស​មាន​សិទ្ធិ​នាំចូលមកក្នុងប្រទេសកម្ពុជាទេ តែកសិផលកម្ពុជា​ក៏​មាន​សិទ្ធិ​នាំ​ចេញ​ទៅកា​ន់​ប្រទេ​ស​ផ្សេង​ៗដែ​រ បើសិនជាប្រទេសទាំងនោះគឺជាសមាជិកនៃអង្គការពាណិជ្ជកម្មអន្តរជាតិ នេះជា​គោលការណ៍ នៃ​ការ​ធ្វើ​ពាណិជ្ជកម្មអន្តរជាតិ ដែលជាវិធានមានចែងនៅក្នុងអង្គការពាណិជ្ជកម្មអន្តរជាតិនេះ។សូមជម្រាបដែរថា ការនាំចូលសាច់បង្កកមកកម្ពុជា គឺមានមកពីប្រទេសអូស្ដ្រាលី, អាមេរិក, រុស្សី, ប្រេស៊ីល, ជប៉ុន កូរ៉េ និង ឥណ្ឌាជាដើម៕

ថ្នាក់ដឹកនាំ នៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ប្តេជ្ញាចិត្តកសាងសហគមន៍វាសនារួម នៃសន្តិភាព និងវិបុលភាពឱ្យកាន់តែប្រសើរឡើងនៅក្នុងតំបន់

2023/12/26 07:39:03 pm        435
ភ្នំពេញ៖ នៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៣ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមកិច្ចប្រជុំកំពូលនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង លើកទី៤ ក្រោមមូលបទ «ចូលរួមកសាងសហគមន៍វាសនារួមគ្នា និងមាន​ទំនើប​កម្ម​ក្នុង​បណ្តា​ប្រទេស​មេគង្គ-ឡានឆាង» តាមរយៈប្រព័ន្ធវីដេអូ ដែលដឹកនាំដោយសហប្រធាន ឯកឧត្តម មីន អោង ឡាំង ប្រធានក្រុមប្រឹក្សារដ្ឋបាលរដ្ឋ នៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា និង ឯកឧត្តម នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋប្រជាមានិតចិន។ កិច្ចប្រជុំក៏មានការចូលរួមពី ឯកឧត្តម សនសៃ ស៊ីផាន់ដន នាយករដ្ឋមន្ត្រីនៃសាធារណ រដ្ឋ​ប្រជាធិប​តេយ្យប្រជាមានិតឡាវ ឯកឧត្តម សេដ្ឋា ថាវីស៊ីន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រថៃ និងឯកឧត្តម ផាម មិញជិញ នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម។ថ្នាក់ដឹកនាំបានសម្តែងនូវការពេញចិត្តចំពោះវឌ្ឍនភាពគួរឱ្យកត់សម្គាល់ក្រោមក្របខ័ណ្ឌនៃកិច្ច សហប្រតិបត្តិការមេគង្គ-ឡានឆាង ថ្នាក់ដឹកនាំ​បាន​កោត​សរសើរ​យ៉ាង​ខ្លាំង​ចំពោះ​សមិទ្ធផល​ដ៏​ច្រើន​ក្នុងរយៈពេលប្រាំពីរឆ្នាំចុងក្រោយនេះ ដែលនាំមកនូវលទ្ធផលជាក់ស្តែង និង​អត្ថ​ប្រយោជន៍​នៅ​គ្រប់​វិស័យ តាមរយៈការអនុវត្តដោយជោគជ័យ នៃផែនការសកម្មភាព​ប្រាំឆ្នាំ​ស្តីពី​កិច្ច​សហប្រតិបត្តិការ​មេគង្គ-ឡានឆាង (២០១៨-២០២២)។ ថ្នាក់ដឹកនាំក៏បាន​កោត​សរសើរ​ផង​ដែរ​ចំពោះ​​មូល​និធិពិសេស នៃ​កិច្ច​សហ​ប្រតិបត្តិការ មេគង្គ-ឡានឆាង ដែលបានគាំទ្រ​គម្រោង​ជាង​៧០០ លើវិស័យគ្រប់គ្រងទឹក កសិកម្ម ការ​កសាងសមត្ថភាព ការកាត់បន្ថយភាពក្រីក្រ សុខភាព ការ​ពង្រឹង​សិទ្ធិ​អំណាចស្ត្រី វប្បធម៌ សាសនា និងវិស័យផ្សេងទៀត ផ្តួចផ្តើមដោយ​ប្រទេស​សមាជិក​ទាំង​ប្រាំមួយ។ ថ្នាក់ដឹកនាំបានស្វាគមន៍ចំពោះការអនុម័តគម្រោងដោយមូលនិធិពិសេស នៃកិច្ចសហប្រតិបត្តិការ​មេគង្គ-ឡាន​ឆាងសម្រាប់ឆ្នាំ២០២៣ ហើយបានអំពាវនាវឱ្យពង្រឹងប្រសិទ្ធភាព​ក្នុង​ការ​អនុវត្ត​គម្រោង​​ទាំ​ង​នោះ ដើម្បីបម្រើដល់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម និងជួយ លើក​កម្ពស់​ជីវភាព​រស់​នៅ​របស់​​ប្រជាជ​ន​នៅ​ក្នុង​ប្រទេស​ទាំងប្រាំមួយ។ថ្នាក់ដឹកនាំបានអះអាងសាជាថ្មី នូវការសហការ​ដើម្បី​ដោះស្រាយ​បញ្ហា​ដែល​ប្រឈម​ដែល​មិនធ្លាប់​មា​ន​ពី​មុនមក។ ប្រឈមរួមគ្នា និ​ង​បានឯកភាព​ជំរុញ​ការ​អភិវឌ្ឍខ្សែក្រវាត់​អភិវឌ្ឍន៍​សេដ្ឋកិច្ច​មេគង្គ-​ឡានឆាង ផ្តោតលើប្រជាជន ដោយ​ប្រើប្រាស់​កា​លានុវត្តភាពពីវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាថ្មីៗ ក៏ដូចជាបរិវត្ត ឧស្សាហកម្ម ដើម្បីជំរុញការស្ដារឡើងវិញនៃសេដ្ឋកិច្ច។ ថ្នាក់ដឹកនាំក៏បានប្តេជ្ញាបន្តពង្រឹងទំនុកចិត្ត និង ការគោរពគ្នាទៅវិញទៅមក ព្រមទាំងបន្ស៊ីគ្នានូវយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ និងធ្វើការរួមគ្នាដើម្បីលើក កម្ពស់សន្តិភាព ស្ថិរភាព និងការអភិវឌ្ឍប្រកបដោយចីរភាពនៅក្នុងអនុតំបន់មេគង្គ-ឡានឆាង។នៅក្នុងអំឡុងពេលនៃកិច្ចប្រជុំ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានសម្តែងការពេញចិត្ត ជាមួយ​នឹង​លទ្ធផល​ជាច្រើន ដែលកើតចេញពីកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ជាពិសេសលទ្ធផល ផ្លែផ្កា​ពីការអនុវត្តគម្រោងចំនួន ៨៩ នៅកម្ពុជា ក្រោមមូលនិធិពិសេសមេគង្គ-ឡានឆាង តាំងពីឆ្នាំ ២០១៧។ចំពោះការអភិវឌ្ឍនាពេលអនាគតនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង សម្តេចធិបតីនាយក រដ្ឋមន្ត្រី បាន​គូសបញ្ជាក់អំពីសារសំខាន់នៃការកសាងសហគមន៍ដែលមានវាសនារួមគ្នានៃសន្តិភាព និងវិបុលភាព ក្នុង​ចំណោមប្រទេសមេគង្គ-ឡានឆាងឱ្យកាន់តែប្រសើរឡើង ដោយគាំទ្រចំពោះ ខ្សែ​ក្រវាត់​អភិវឌ្ឍន៍​សេដ្ឋកិច្ច” ដែលផ្តោតលើប្រជាជន និងពង្រឹងខ្សែច្រវាក់ផ្គត់ផ្គង់​ក្នុងអនុតំបន់ និង​ការ​តភ្ជាប់​ទៅ​នឹង​ខ្សែ​ច្រវាក់ តម្លៃសកល តាមរយៈការពង្រឹងការតភ្ជាប់ក្នុងតំបន់និងកិច្ចសហប្រតិបត្តិការផ្នែកឧស្សាហកម្ម ព្រមទាំង ជំរុញសេដ្ឋកិច្ច​ឌីជីថល​នៅ​ក្នុង​កិច្ច​សហប្រតិបត្តិការ​សេដ្ឋកិច្ច​ឆ្លងដែន និង​ភាព​ប្រកួត​ប្រជែង​រយៈ​ពេល​វែង​របស់តំបន់យើង។កិច្ចប្រជុំកំពូលកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាងលើកទី៤ បានបញ្ចប់ដោយជោគជ័យជាមួយ នឹង​ការ​អនុម័ត​ឯកសារសំខាន់ចំនួន០៣គឺ៖ (១) សេចក្តីថ្លែងការណ៍ទីក្រុងណៃពិដោ នៃកិច្ចប្រជុំកំពូល កិច្ច​សហ​ប្រតិបត្តិការមេគង្គ-ឡានឆាង លើកទី៤ (២) ផែនការសកម្មភាពប្រាំឆ្នាំស្តីពីកិច្ចសហប្រតិបត្តិការ មេគង្គ-ឡានឆាង (២០២៣-២០២៧) និង (៣) គំនិតផ្តួចផ្តើម​រួម​ស្ដីពី​ការ​អភិវឌ្ឍ​ច្រក​របៀងន​វានុវត្តន៍ន កិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ដែលមាន​សារៈ​សំខាន់​ចូល​រួម​ចំណែក​ដល់​ការ​អភិវឌ្ឍ​បន្ថែម​ទៀត នៅក្នុងតំបន់មេគង្គ-ឡានឆាង។នៅក្នុងឱកាសនោះដែរ សម្ដេចធិបតីនាយករដ្ឋមន្ត្រី បានចូលរួមរំលែកមរណទុក្ខដ៏ក្រៀមក្រំជាមួយ ឯកឧត្តម លី ឈាង រដ្ឋាភិបាល និងប្រជាជននៃសាធារណរដ្ឋប្រជាមានិតចិន និងក្រុមគ្រួសារនៃសព ចំពោះ​ការបាត់បង់មនុស្សជាទីស្រលាញ់ និង​ការ​ខូចខាតដែលបណ្តាលមក​ពី​គ្រោះរញ្ជួយដី​នៅ​ខេត្តកានស៊ូ​។ សម្ដេចធិបតីនាយករដ្ឋមន្ត្រី ក៏បានសម្តែងនូវអំណរសាទរដោយស្មោះអស់ពីដួងចិត្តចំពោះការមកដល់ន ខួប​លើកទី៧៥ នៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិន និងជូនពរឆ្នាំថ្មីចំពោះថ្នាក់ដឹកនាំ ក៏ដូចជា ប្រជាជន​ នៃប្រទេសតំបន់មេគង្គ-ឡានឆាងទាំងមូលក្នុងឱកាសឆ្នាំថ្មី២០២៤៕

ព្រឹកស្អែកសម្តេចធិបតី ហ៊ុន ម៉ាណែត នឹងអញ្ជើញជាអធិបតីពិធីប្រកាសផ្សព្វផ្សាយ «របាយការណ៍ថ្នាក់ជាតិ ស្តីពី លទ្ធផលចុងក្រោយ ជំរឿនសេដ្ឋកិច្ចនៅព្រះរាជាណាចក្រកម្ពុជា ឆ្នាំ២០២២»

2023/12/25 09:49:19 pm        146
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៣ស្អែកនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញជាអធិបតី ក្នុងពិធីប្រកាសផ្សព្វផ្សាយ «របាយការណ៍ថ្នាក់ជាតិ ស្តីពី លទ្ធផលចុងក្រោយ ជំរឿនសេដ្ឋកិច្ចនៅព្រះរាជាណាចក្រកម្ពុជា ឆ្នាំ២០២២»។

រសៀលនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នឹងអញ្ជើញចូលរួមកិច្ចប្រជុំកំពូល នៃកិច្ចសហប្រតិបត្តិការ​មេគង្គ-ឡានឆាង លើកទី៤ តាមប្រព័ន្ធវីដេអូ

2023/12/25 04:43:15 pm        255
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញ​ចូលរួមកិច្ចប្រជុំកំពូលនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាងលើកទី៤ ដែលនឹ​ងប្រព្រឹត្ត​ទៅ​នារសៀលថ្ងៃទី ២៥ ខែធ្នូ ឆ្នាំ២០២៣នេះ តាមប្រព័ន្ធវីដេអូ តបតាមការអញ្ជើញ​របស់​សហប្រធាន​នៃ​កិច្ចប្រជុំ គឺនាយឧត្តមសេនីយ៍ មីន អោងឡាំង ប្រធានក្រុមប្រឹក្សា​រដ្ឋបាលរដ្ឋ​នៃ​សាធារណ​រដ្ឋសហភាព មីយ៉ាន់ម៉ា និងឯកឧត្តម លី ឈាង នាយករដ្ឋមន្ត្រី​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន។យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានឱ្យដឹងថា កិច្ចប្រជុំកំពូលនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង លើកទី៤ ធ្វើឡើងក្រោមមូលបទ «ចូលរួមកសាងសហគមន៍វាសនារួមគ្នា និងទំនើបកម្មក្នុងចំណោម ប្រទេសមេគង្គ-ឡានឆាង» ថ្នាក់ដឹកនាំនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង នឹងពិនិត្យឡើងវិញនូវវឌ្ឍនភាពដែលសម្រេចបានក្រោមកិច្ចសហប្រតិបត្តិការនេះ។កិច្ចប្រជុំនេះក៏នឹងកំណត់ទិសដៅអនាគតសម្រាប់ការពង្រីកវិស័យនៃកិច្ចសហប្រតិបត្តិការ និងជំរុញបន្ថែមនូវទំនុកចិត្តទៅវិញទៅមក ក៏ដូចជាពង្រឹងភាពជាដៃគូក្នុងចំណោមបណ្តាប្រទេសមេគង្គ-ឡានឆាងដើម្បីរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម និងលើកកម្ពស់សុខុមាលភាពរបស់ប្រជាជននៅក្នុងអនុតំបន់មេគង្គ-ឡានឆាង។យោងតាមសេចក្ដីប្រកាសព័ត៌មានតាមរយៈកិច្ចប្រជុំនេះ ឯកសារចំនួនបីគ្រោងនឹងអនុម័តក្នុងអំឡុងពេលនៃកិច្ចប្រជុំ រួមមាន៖ ទី១ សេចក្តីថ្លែងការណ៍ទីក្រុង ណៃពិដោ ទី២ ផែនការសកម្មភាពប្រាំឆ្នាំស្ដីពីកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង (២០២៣- ២០២៧) និង ទី៣ គំនិតផ្តួចផ្តើមរួមស្ដីពីការអភិវឌ្ឍច្រករបៀងនវានុវត្តន៍នៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង។សូមជម្រាបថាកិច្ចប្រជុំកំពូលនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាងលើកទី៤នេះ នឹងក្លាយជាព្រឹត្តិការណ៍ដ៏សំខាន់សម្រាប់ប្រទេសសមាជិកមេគង្គ-ឡានឆាង ដើម្បីសម្រេចបាននូវគោលដៅរួមក្នុងការលើក កម្ពស់សន្តិភាព ស្ថិរភាព និងវិបុលភាពនៅក្នុងអនុតំបន់ ព្រមទាំងជំរុញកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាងឈានទៅមុខបន្ថែមទៀត តាមរយៈការដាក់ឱ្យអនុវត្តផែនការសកម្មភាពប្រាំឆ្នាំស្តីពី កិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ប្រជាកសិករចិញ្ចឹមឃ្មុំនៅតំបន់ហ្កាហ្សា ពិបាកស្តាឡើងវិញ ក្រោយសង្រ្គាមបំផ្លិចបំផ្លាញបង្គងរបស់ពួកគេ
07/30/2026 09:07 PM
ឆ្អឹងសត្វដំរីម៉ាំម៉ុតបុរាណ ត្រូវបានរកឃើញនៅប៊ុលហ្គារី ក្រោយកម្រិតទឹកទន្លេ Danube ស្រកទាបជាប់កំណត់ត្រា
07/30/2026 08:07 PM
អាល្លឺម៉ង់មាន​អ្នក​ស្លាប់ទាក់​ទង​នឹង​កម្ដៅ​ជិត ១០.០០០នាក់ នៅពាក់កណ្តាលខែកក្កដា
07/30/2026 08:07 PM
ក្រុមលើកលែងទោស៖ ការលក់អាវុធឥណ្ឌាឲ្យអ៊ីស្រាអែល ជាហានិភ័យនៃការជាប់ពាក់ព័ន្ធក្នុងអំពើប្រល័យពូជសាសន៍ហ្កាហ្សា
07/30/2026 08:07 PM
ភាគពាយ័ព្យចិនប្រុងប្រយ័ត្នខ្ពស់ ខណៈភ្លៀងខ្លាំងបង្កើនហានិភ័យមាន​ទឹកជំនន់ និងបំណាក់​ដី
07/30/2026 08:07 PM
ហានិភ័យភ្លើងឆេះព្រៃបារំាងបន្តស្ថិតនៅខ្ពស់ខ្លាំងបើទោះបីជាស្ថានភាពអាកាសធាតុល្អប្រសើរបន្តិចក្តី
07/30/2026 08:07 PM
អ្នក​ផលិត​មាតិកាយូធូបជនជាតិថៃ Hlun Solo ប្រទះ​ឃើញ​ស្លាប់​នៅហ្សកហ្ស៊ី
07/30/2026 08:07 PM
បារាំងថ្កោលទោសការរំលោភដែនអាកាសប៉ូឡូញ អំឡុងពេល​មាន​វាយប្រហាររបស់រុស្ស៊ីលើអ៊ុយក្រែន
07/30/2026 08:07 PM
ពលរដ្ឋអ៊ីរ៉ង់អះអាងថា អាមេរិកព្យាយាមធ្វើឲ្យអ៊ីរ៉ង់ចុះខ្សោយកម្លាំង និងធ្វើឲ្យសង្រ្គាមរីកកាន់តែធំ
07/30/2026 08:07 PM
អ្នកនាំពាក្យ ៖ ស្ត្រីបើករថយន្តបង្កគ្រោះថ្នាក់ស្លាប់មន្ត្រីក្រសួងសាធារណការ នឹងត្រូវបញ្ជូនខ្លួនទៅតុលាការនៅព្រឹកស្អែក
07/30/2026 08:07 PM