លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន នាំយកទៀនព្រះវស្សា ប្រគេនសម្តេចព្រះសង្ឃគង់ចាំព្រះវស្សានៅវត្តចំពុះក្អែក
សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រគេនទៀនព្រះវស្សា និងទេយ្យទាន ដល់ព្រះសង្ឃគង់ចាំព្រះវស្សាចំនួន ១៨វត្ត ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ
ប្រសាសន៍សំខាន់ៗសម្ដេចធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសអញ្ជើញ​ចែក​វិញ្ញាបន​បត្រ​សម្គាល់​ម្ចាស់​អចលនវត្ថុ​ជូន​ប្រជាពលរដ្ឋជាង ២ម៉ឺនបណ្ណ នៅឃុំចំនួន៣ នៃស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល​
សម្ដេចធិបតី៖ កម្ពុជាជ្រើសរើសយកយន្តការ UNCLOS ដោយសារថៃលុបចោល MOU ២០០១ ជាឯកតោភាគី

ព័ត៌មានសំខាន់ៗ

សម្ដេចធិបតី៖ កម្ពុជាកំពុងខិតខំចល័តពលរដ្ឋខ្មែរដែលនៅសេសសល់​ក្នុងតំបន់គ្រោះថ្នាក់​ទៅទីសុវត្ថិភាពគ្រប់ៗគ្នា

2023/10/10 10:39:59 pm        316
សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានថ្លែង​បញ្ជាក់​តាម​រយៈ​សារសំឡេង​ពិសេស​នា​រសៀលថ្ងៃទី ១០ ខែតុលា ឆ្នាំ ២០២៣នេះថា នៅក្នុងចំណោមពលរដ្ឋ និង​និស្សិត​ខ្មែរ​ចំនួន​ ៤៥៤ នាក់នោះអាជ្ញាធរបានទាក់ទងបានទាំងអស់គ្នា ខណៈក្នុងចំណោមពលរដ្ឋខ្មែរទាំង ៤៥៤ នាក់ មាន ៣២៣នាក់បានបានចល័តដល់ទីតាំងសុវត្ថិភាព និង ១៥១ នាក់ កម្ពុជា កំពុង​ខិត​ខំ​ធ្វើការជាមួយភាគីអាជ្ញាធរអ៊ីស្រាអែល ដើម្បីចល័តទៅកាន់ទីតាំងសុវត្ថិភាព។ សម្ដេចធិបតី នាយករដ្ឋមន្រ្ដីបានថ្លែងថា គិតត្រឹមម៉ោង ៧ ព្រឹក ថ្ងៃទី ១០ ខែតុលា ឆ្នាំ ២០២៣​នេះ ​រាជរដ្ឋាភិបាលកម្ពុជា កំណត់បាន​ចំនួន​ពលរដ្ឋ​ខ្មែរដែ​ល​មាន​វត្ត​មាន​នៅ​ក្នុង​ប្រទេស​អ៊ីស្រាអែល គឺមានចំនួន ៤៥៤ នាក់ បូករួមទាំងនិស្សិត ១នាក់ បានរងគ្រោះស្លាប់។ សម្ដេច​ធិបតី​បញ្ជាក់ថា នៅក្នុងចំណោមពលរដ្ឋ និងនិស្សិតខ្មែរចំនួន ៤៥៤ នាក់​នោះ​អាជ្ញាធរ​បាន​ទាក់​ទង​បានចំនួន ៤៥៤ នាក់ ពោលគឺទាក់ទងបានទាំងអស់គ្នា ដែលមកដល់ម៉ោងនេះ គឺ​ផ្ទាល់​តែម្ដង​ដែលបញ្ជាក់អំពីសុវត្ថិភាពរបស់បងប្អូនប្រជាពលរដ្ឋខ្មែរនៅក្នុងប្រទេសអ៊ីស្រាអែល។ សម្ដេចធិបតីថ្លែងថា រាជដ្ឋាភិបាល និងស្ថាប័នពាក់ព័ន្ធរបស់កម្ពុជា នៅបន្តតា​ម​ដាន​យ៉ាង​យក​ចិត្ត​ទុក​ដាក់​ រហូត​ដល់​ប្រជាជន​ខ្មែរ​នៅ​ក្នុង​ប្រទេស​អ៊ីស្រាអែល​គ្រប់​រូប​បាន​ដល់​ទី​សុវត្ថិភាព​គ្រប់​ៗ​គ្នា​។សម្ដេចធិបតី បានអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរកំពុងរស់នៅប្រទេសអ៊ីស្រាអែលទាំងអស់ ជា​ពិសេស​និស្សិត បន្តយកចិត្តទុកដាក់នូវការថែរក្សាសុវត្ថិភាពផ្ទាល់ខ្លួន ជាពិសេស និស្សិត​បន្ត​យក​ចិត្ត​ទុក​ដាក់​ក្នុង​ការថែរក្សាសុវត្ថិភាពផ្ទាល់ខ្លួន និងគោរពឱ្យបានម៉ឺងម៉ាត់ ចំពោះរាល់​ការ​ណែនាំ​របស់​អាជ្ញាធរ​អ៊ីស្រាអែល។សម្ដេចបាន​អំពាវានវដល់ប្រជាពលរដ្ឋកំពុងរស់នៅអ៊ីស្រាអែល រក្សាភាពស្ងៀមស្ងាត់ និងជឿ​ជាក់​លើ​សមត្ថភាព​របស់អាជ្ញាធរអ៊ីស្រាអែល ដែលជាម្ចាស់ផ្ទះនៅក្នុងការធានាសុវត្ថិភាព ជូ​ន​ប្រជា​ពលរដ្ឋ​ទាំង​អស់ រួមមានប្រជាពលរដ្ឋអ៊ីស្រាអែល និងគ្រប់ជនជាតិ ដែលរស់​នៅ​លើ​ទឹក​ដី​អ៊ី​ស្រាអែល រួមទាំងបងប្អូនខ្មែរផងដែរ។សម្ដេចធិបតីថ្លែងថា រដ្ឋាភិបាលអ៊ីស្រាអែល បានបញ្ជាក់​ប្រាប់​បណ្ដា​ប្រទេស​ដែល​មាន​ប្រជាជន​រស់​នៅ​ក្នុង​ប្រទេសអ៊ីស្រាអែលថា អ៊ីស្រាអែលមានសមត្ថភាពគ្រប់គ្រាន់ ក្នុងការធានាសុវត្ថិភាព ជូន​ប្រជាពលរដ្ឋគ្រប់រូបដែលនៅក្នុងប្រទេស មិនថាប្រជាជនអ៊ីស្រាអែល ឬជនបរទេសនោះទេ គឺ​រដ្ឋាភិបាលអ៊ីស្រាអែល និងផ្ដល់ការជួយជនបរទេសដូចប្រជាជនអ៊ីស្រាអែលផងដែរ៕ អត្ថបទ៖ វ៉ន ដារ៉ា

សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញប្រកាសដាក់ឱ្យដំណើរការជាផ្លូវការ នៃយុទ្ធសាស្ត្រជាតិ​ស្តីពីការអភិវឌ្ឍសេដ្ឋកិច្ច​ក្រៅប្រព័ន្ធ ឆ្នាំ២០២៣-២០២៨

2023/10/10 03:26:09 pm        182
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅព្រឹកថ្ងៃទី១០ ខែតុលា ឆ្នាំ​២០២៣នេះ បានអញ្ជើញជាអធិបតីប្រកាសដាក់ឱ្យដំណើរការជាផ្លូវការនៃយុទ្ធសាស្ត្រជាតិ ស្តីពី​ការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ឆ្នាំ២០២៣-២០២៨ នៅសណ្ឋាគារសុខាភ្នំពេញ។ «សេដ្ឋកិច្ចក្រៅប្រព័ន្ធ» គឺជាប្រព័ន្ធនៃការធ្វើពាណិជ្ជកម្ម ឬការដោះដូរទំនិញ និងសេវា ដែល​ច្បាប់​មិន​តម្រូវ​ឱ្យចុះបញ្ចី។ សេដ្ឋកិច្ចក្រៅប្រព័ន្ធផ្តល់នូវការបង្កើតមុខរបរការងារធ្វើ និងប្រាក់​ចំណូល​ ប៉ុន្តែអាចបង្កឱ្យមានផលវិបាកក្នុងការគ្រប់គ្រងបរិស្ថានសុវត្ថិភាពចំណីអាហារ ការ​ប្រមូល​ពន្ធ​ជា​ដើម។«យុទ្ធសាស្ត្រជាតិ ស្តីពីការអភិវឌ្ឈ សេដ្ឋកិច្ចក្រៅប្រព័ន្ធ ឆ្នាំ២០២៣-២០២៨» ត្រូវ​បាន​ដាក់​ចេញ​ជា​មួយ​ចក្ខុវិស័យអភិវឌ្ឍសេដ្ឋកិច្ច ក្រៅប្រព័ន្ធឱ្យរីកធំធាត់និងមានលទ្ធភាពឈានចូលក្នុងប្រព័ន្ធ ហើយ​ក្លាយទៅជាកម្លាំង ចលករដ៏សំខាន់ក្នុងការកែលម្អជីវភាពរបស់ប្រជាជន និងអាច​រួម​ចំណែក​ជា​អតិបរមា ក្នុងការឈានទៅសម្រេចបាននូវការអភិវឌ្ឍប្រកបដោយចីរភាព បរិយាបន្ន ភាព​រឹងមាំ និងភាពធន់ទៅនឹងវិបត្តិ។យុទ្ធសាស្ត្រជាតិនេះ មានគោលបំណងលើកកម្ពស់ការគាំពារ និងការពង្រឹងសមត្ថភាព ផលិតភាព និងភាពធន់នៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ ព្រមទាំងជំរុញ និង​ពន្លឿន​ការ​ចូលរួម​ទៅ​ក្នុង​សេដ្ឋកិច្ច​ក្នុង​ប្រព័ន្ធ ដើម្បីធានាឱ្យបាននូវភាពធន់ ភាពប៉ាន់ប្រមាណបាន និងភាពរីក​ចម្រើន​ទៅ​មុខ​នៃ​ការ​ធ្វើ​ធុរកិច្ច ពាណិជ្ជកម្ម ការវិនិយោគ និងការប្រកបអាជីវកម្ម មុខរបរ និងការងារ​ចិញ្ចឹម​ជីវិត​នៅ​កម្ពុជា​។

សម្ដេចតេជោ៖ក្នុងនាមប្រធានគណបក្សកាន់អំណាចសម្ដេចនៅតែមានសិទ្ធិលើកិច្ចការងារនយោបាយ

2023/10/10 01:05:34 am        146
ភ្នំពេញ ៖សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានបញ្ជាក់ថា ក្នុងនាមជាប្រធានគណបក្សកាន់អំណាចសម្ដេចនៅតែមានសិទ្ធិក្នុងកិច្ចការងារនយោបាយទាំងក្នុងប្រទេស និងក្រៅប្រទេស។ ​សម្ដេចតេជោ ហ៊ុន សែន មានប្រកាសសាសន៍ ក្នុងឱកាសអញ្ជើញជាអធិបតីពិធីបិទបញ្ចប់កញ្ចក់កាមេរ៉ា-ថតខ្សែភាពយន្តភាគរឿង «កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៌មី» នៅមជ្ឈមណ្ឌលសន្និបាត និងពិពណ៌អន្តរជាតិជ្រោយចង្វារ រាជធានីភ្នំពេញនាថ្ងៃ ទី៩ ខែតុលា ឆ្នាំ២០២៣នេះ ដោយបាន ចោទជាសំណួរថា តើមានមនុស្សប៉ុន្មាននាក់នៅលើពិភពលោក ដែលសុខចិត្តលះបង់អំណាចនៅពេលដែលខ្លួនកំពុងមានប្រជាប្រិយភាពខ្ពស់? ដូច្នេះការលះបង់តំណែងជានាយករដ្ឋមន្រ្ដីរបស់សម្ដេច គឺដើម្បីប្រជាជនកម្ពុជា រស់នៅក្នុងសុខសន្តិភាព និងការអភិវឌ្ឍជាបន្តទៀត។សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា សម្ដេចអាចរស់នៅយ៉ាងតិច ៣០ ឆ្នាំទៀត ហើយក៏នៅមានឥទ្ធិពលនៅក្នុងសង្គម្ពុជាជាបន្តទៅទៀតដែរ។ សម្ដេចតេជោបញ្ជាក់ថា សម្ដេចមិនមានសិទ្ធិបញ្ជាលើកងកម្លាំងនោះទេ ប៉ុន្តែមានសិទ្ធិខាងនយោបាយទាំងក្នុងប្រទេស និងក្រៅប្រទេស។សម្ដេចតេជោរម្លឹកថាជាករណីគាប់ជួនកាលពីថ្ងៃទី ២៥ ខែកក្កដា សម្ដេចបានចូលគាល់ព្រះមហាក្សត្រ ក្រោយចេញមកវិញសម្ដេចបានប្រកាសថា សម្ដេចនឹងមិនបន្តតំណែងជានាយករដ្ឋមន្រ្ដីនៅក្នុងអាណត្តិទី៧នេះទៀតទេ គឺត្រូវប្រគល់ទៅឱ្យអ្នកបន្តវេនជំនាន់ក្រោយ។ គាប់ជួននៅថ្ងៃនោះ ក៏ជាថ្ងៃប្រសូតរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត ផងដែរ។ ដូច្នេះការសម្រេចលះបង់តំណែងរបស់សម្ដេចនាពេលនេះ គឺជាការលះបង់ដើម្បីជាតិ និងប្រជាជនកម្ពុជារស់នៅក្នុងសុខសន្ដិភាព និងការអភិវឌ្ឍបន្តទៀត៕ អត្ថបទ៖ វ៉ន ដារ៉ា

សម្ដេចតេជោផ្ដល់យោបល់ដល់នាយករដ្ឋមន្រ្ដីករណីអ៊ីស្រាអែលជូនដំណឹងគឺត្រូវដឹកពលរដ្ឋមកកម្ពុជាវិញ

2023/10/10 01:01:14 am        213
ភ្នំពេញ ៖សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានផ្ដល់យោបល់ដល់រាជរដ្ឋាភិបាល ក៏ដូចជាសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា ក្នុងករណីប្រទេសអ៊ីស្រាអែលជូនដំណឹងឱ្យជម្លៀសពលរដ្ឋកម្ពុជាមកប្រទេសវិញ ចាំបាច់ត្រូវតែយកប្រជាពលរដ្ឋមកវិញ ដោយមិនខ្លាចនឹងចំណាយថវិកាក្នុងការទៅដឹកប្រជាពលរដ្ឋចេញពីប្រទេសអ៊ីស្រាអែលនោះទេ។​សម្ដេចតេជោ ហ៊ុន សែន មានប្រកាសសាសន៍ ក្នុងឱកាសអញ្ជើញជាអធិបតីពិធីបិទបញ្ចប់កញ្ចក់កាមេរ៉ា-ថតខ្សែភាពយន្តភាគរឿង «កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៌មី» នៅមជ្ឈមណ្ឌលសន្និបាត និងពិពណ៌អន្តរជាតិជ្រោយចង្វារ រាជធានីភ្នំពេញនាថ្ងៃ ទី៩ ខែតុលា ឆ្នាំ២០២៣នេះថា ប្រទេសមួយចំនួនត្រៀមដឹកនិស្សិត និងពលកររបស់គេចេញពីប្រទេសអ៊ីស្រាអែល។ ប៉ុន្ដែសម្ដេចបានជជែកជាមួយសម្ដេចនាយករដ្ឋមន្រ្ដី និងក្រសួងពាក់ព័ន្ធ ចំពោះសុខសុវត្ថិភាពរបស់និស្សិត និងពលរដ្ឋកម្ពុជារួចហើយគឺមិនត្រូវចាកចេញទាំងមិនទាន់មានការជូនដំណឹងណាមួយពីប្រទេសអ៊ីស្រាអែលនោះទេ។ សម្ដេចតេជោបញ្ជាក់ថា ប្រសិនបើប្រទេសអ៊ីស្រាអែលមិនបានតម្រូវឱ្យចាកចេញទេ ប្រជាជនកម្ពុជា មិនគួរចាកចេញពីប្រទេសអ៊ីស្រាអែលពេលនេះនោះទេ ពីព្រោះបើចាកចេញនាពេលនេះគឺថ្ងៃក្រោយកុំសង្ឃឹមថាបានទៅបន្តការសិក្សា ឬស្នាក់នៅប្រទេសអ៊ីស្រាអែលទៀត។ សូមជម្រាបថា ប្រជាពលរដ្ឋ និងនិស្សិតកម្ពុជា កំពុងស្នាក់នៅ និងសិក្សានៅប្រទេសអ៊ីស្រាអែលមានចំនួនប្រមាណ ៤៥០ នាក់។ ក្រោយព្រឹត្តិការណ៍ថ្មីៗ ដែលមានការប្រយុទ្ធគ្នារវាងកងទ័ពអ៊ីស្រាអែល និងក្រុមហាម៉ាស់នៅតំបន់ហ្កាហ្សាដែលបានផ្ទុះឡើង កាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣ បានបណ្ដាលឱ្យមានអ្នករងរបួស និងស្លាប់ទាំងសងខាងជាច្រើននាក់។ រាជរដ្ឋាភិបាលកម្ពុជាបានអំពាវនាវដល់ប្រជាពលរដ្ឋកម្ពុជាទាំងអស់សូមស្តាប់ឱ្យបានខ្ជាប់ខ្ជួនតាមការណែនាំរបស់អាជ្ញាធរអ៊ីស្រាអែល និងក្រសួងការបរទេសរបស់ព្រះរាជាណាចក្រកម្ពុជា ដើម្បីរក្សាសុវត្ថិភាពរបស់ខ្លួន៕ អត្ថបទ៖ វ៉ន ដារ៉ា

ព្រះមហាក្សត្រ ផ្ញើព្រះរាជសាររំលែកមរណទុក្ខចំពោះក្រុម​គ្រួសារសពនិសិត្ស ចាន់ ឧត្ដម ដែលបានស្លាប់ដោយសារការប្រយុទ្ធរវាងកងទ័ពអ៊ីស្រាអែល និង ក្រុមហាម៉ាស់

2023/10/10 12:03:44 am        550
ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណា​ចក្រ​កម្ពុជា នៅថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២៣នេះ បាន​ផ្ញើព្រះរាជសារ​ចូល​រួម​សោក​ស្ដាយ និង​រំលែក​មរណ​ទុក្ខ ចំពោះក្រុម​គ្រួសារលោក ចាន់ ឈាងគ្រី និងលោកស្រី នង ណារុន ដែលកូនប្រុស​បង្កើត​របស់​គាត់ គឺលោក ចាន់ ឧត្ដម ជានិសិត្សនៅសាកលវិទ្យាល័យភូមិន្ទកសិកម្ម​ចំការដូង បាន​បាត់​​ប​ង់ជីវិត​នៅ​ក្នុងប្រទេសអ៊ីស្រាអែល ដោយសារតែការប្រយុទ្ធរវាងកងទ័ពអ៊ីស្រាអែល និង ក្រុម​ហាម៉ាស់​។

ក្រសួងប្រៃសណីយ៍ និងក្រសួងអប់រំ ចុះអនុស្សរណៈ ស្ដីពីការកសាងមជ្ឈមណ្ឌល​បច្ចេកវិទ្យាសហគមន៍ នៅតាមវិទ្យាល័យសាធារណៈ

2023/10/09 09:22:38 pm        628
ភ្នំពេញ៖ ឯកឧត្ដម ជា វ៉ាន់ដេត រដ្ឋមន្ត្រី ក.ប.ទ. និងឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧប​នាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក.អ.យ.ក. នាព្រឹកថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៣ នៅទីស្តីការ​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ (ក.ប.ទ.) បានអញ្ជើញជា​អធិបតីភាព​ក្នុង​ពិធី​ចុះ​ហត្ថ​លេខា​លើ​អនុស្សរណៈ នៃ​ការយោគយល់គ្នា ស្ដីពីការកសាង​មជ្ឈ​មណ្ឌល​បច្ចេក​វិទ្យា​សហគមន៍​នៅ​តាម​វិទ្យាល័យ​សាធារណៈ ដែលមានការអញ្ជើញចូលរួមពី ឯកឧត្ដម លោកជំទាវ ជាថ្នាក់ដឹកនាំ មន្រ្តី​រាជការ តំណាងក្រសួងទាំងពីរ ព្រមទាំងតំណាងគ្រឹះស្ថានឧត្ដមសិក្សា និងមធ្យមសិក្សាទុតិយភូមិ វិស័យ​ឯកជន និងអង្គភាពសារព័ត៌មាន ដែលមានចំនួនសរុបប្រមាណ ២៧០ នាក់។នៅក្នុងឱកាសនោះ លោកជំទាវ ហ៊ាន ប៉ូលីណេ អនុរដ្ឋលេខាធិការ ក.ប.ទ. បាន​ជម្រាប​ជូន​អំពី​វត្ថុ​បំណង​នៃ​ការបង្កើត “មជ្ឈមណ្ឌលបច្ចេកវិទ្យាសហគមន៍” (ម.ប.ស.) នៅតាមវិទ្យាល័យ​សាធារណៈ​ ក្នុងព្រះរាជាណាចក្រកម្ពុជា ដែលមានចក្ខុវិស័យចម្បងចំនួន ៣ រួមមាន៖ (១) ការចូល​រួមអនុវត្តយុទ្ធសាស្រ្តបញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាល​ទី៧ នៃរដ្ឋសភា ក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ចនិងសង្គមឌីជីថលកម្ពុជា ២០២១-២០៣៥ និង​គោលនយោបាយរដ្ឋាភិបាលឌីជីថលកម្ពុជា 2022-2035។(២) ការលើក​កម្ពស់​បរិវត្តកម្ម​វិស័យ​អប់រំ និងអក្ខរកម្មឌីជីថល។(៣) ការគាំទ្រដល់ដំណើរការអភិវឌ្ឍមូលធនមនុស្សឌីជីថល។បន្ថែមពីលើនេះ លោក​នាយកវិទ្យាល័យ ហ៊ុន សែន ១មិថុនា បានលើកឡើងថា តាម​រយៈ​គំនិត​ផ្តួច​ផ្តើម​បង្កើត ម.ប.ស. នេះ សហគមន៍ទាំងមូលនឹងមានឱកាសទទួលបានជំនាញបច្ចេកវិទ្យា និង​សេវាចាំបាច់នានា ក្នុងយុគសម័យឌីជីថល។ឯកឧត្តមរដ្ឋមន្រ្តី ជា វ៉ាន់ដេត បានមានប្រសាសន៍ថា ដើម្បីកសាងរដ្ឋាភិបាល សេដ្ឋកិច្ច សង្គម និង​ពលរដ្ឋឌីជីថល តាមរយៈការកសាងហេដ្ឋារចនាសម្ព័ន្ធឌីជីថល ការតភ្ជាប់ឌីជីថល ការ​រៀប​ចំ​ប្រព័ន្ធ​បច្ចេកវិទ្យាឌីជីថល ការតភ្ជាប់អ៊ីនធឺណិត និងការបង្កើត “មជ្ឈមណ្ឌល​បច្ចេក​វិទ្យាស​ហគមន៍​”​ នៅតាមវិទ្យាល័យសាធារណៈ គឺជាកាតាលីករថ្មីដ៏មានសារៈសំខាន់ ប្រកប​ដោយ​សក្ដានុពល និងកាលានុវត្តភាព ក្នុងការជំរុញ​ការ​អភិវឌ្ឍ​ប្រព័ន្ធ​អេកូឡូស៊ី​ នៃ​ការ​អប់​រំ​បែប​ឌីជីថល​ឱ្យ​រឹង​មាំ និងអំណោយផលដល់ការធ្វើបរិវត្តកម្មឌីជីថលលើគ្រប់វិស័យ។ ឯកឧត្តមរដ្ឋមន្ត្រី បាន​គូស​បញ្ជាក់​បន្ថែមថា ពិធីចុះហត្ថលេខានេះ គឺពិតជាឆ្លុះបញ្ចាំង​អំពី​វឌ្ឍន​ភាព​បន្ថែម​ថ្មី​មួយ​ទៀត​រវាង​ក្រសួង​ទាំងពីរ ក្នុងការធ្វើបរិវត្តកម្មឌីជីថលបម្រើដល់ការអប់រំ ដើម្បីបន្ត​អភិវឌ្ឍ​ធន​ធាន​មនុស្ស​បច្ចេកវិទ្យាឌីជីថល ក្នុងការកសាងសេដ្ឋកិច្ច និងសង្គមឌីជីថល ក្រោមការ​ដឹក​នាំ​ប្រកប​ដោយ​គតិ​បណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃ​ព្រះរា​ជា​ណា​ចក្រ​កម្ពុជា​។ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បានថ្លែងអំណរគុណដល់ ក.ប.ទ. ដែលបាន​ផ្តួច​ផ្តើម​បង្កើត​ ម.ប.ស. ដើម្បីរួមចំណែកដល់ការលើកកម្ពស់អក្ខរកម្មនិងបំណិនឌីជីថល និងកា​រ​ធ្វើ​សមាហរណ​កម្ម​បច្ចេកវិទ្យាអប់រំ ដើម្បីការអប់រំឌីជីថលនៅក្នុងថ្នាក់រៀន សាលារៀន និង​សហគមន៍​ទាំងមូល។ ម្យ៉ាងទៀត អនុស្សរណៈនៃការយោគយល់គ្នានេះ ពិតជាមានសារៈសំខាន់ ទាន់​ពេលនិងចំគោលដៅ ដែលគាំទ្រដល់ដំណើរអភិវឌ្ឍន៍ការអប់រំឌីជីថល ក្នុងគោល​ដៅ​ជំរុញ​កំណើន ​ការលើកកម្ពស់ផលិតភាព និងប្រសិទ្ធភាពនៃការកសាងអនាគតពលរដ្ឋឌីជីថលកម្ពុជា។សូមជម្រាបជូនថា ម.ប.ស. បានចាប់ផ្តើមសាងសង់នៅ វិទ្យាល័យ ហ៊ុន សែន ១ មិថុនា នៅ​ឃុំ​ពារាម​ ស្រុកបាទី ខេត្តតាកែវ ដែលជាវិទ្យាល័យឈានមុខគេនៅស្រុកបាទី ខេត្តតាកែវ ហើយ​នាយ​ក​វិទ្យាល័យបានទទួលពានរង្វាន់លេខ២ ក្នុងការគ្រប់គ្រងល្អ នៅទូទាំងប្រទេស។ គម្រោង ម.ប.ស. នឹងត្រូវចាប់ផ្តើមសាងសង់នៅគ្រប់វិទ្យាល័យនៃខេត្តតាកែវ នៅដើមខែវិច្ឆិកា ឆ្នាំ២០២៣ ខាងមុខ ព្រមទាំងបន្តសាងសង់នៅទូទាំងប្រទេស៕

រដ្ឋសភាសម្រេចអនុម័តសេចក្តីព្រាងច្បាប់ស្តីពីការបង្កើតរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល

2023/10/09 04:29:42 pm        345
ភ្នំពេញ៖ រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានបន្តសម័យប្រជុំរដ្ឋសភា លើកទី១ នីតិកាលទី៧ ក្រោម​អធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត​ ជាម​ យៀប​ ប្រធានរដ្ឋសភាស្តីទី ដោយ​មាន​វត្តមានសមាជិកសមាជិការដ្ឋសភា ពេលចាប់ផ្តើមកិច្ចប្រជុំ មានចំនួន​ ១០១រូប។សម័យប្រជុំរដ្ឋសភា លើកទី១​ នីតិកាលទី៧ នៅព្រឹកថ្ងៃចន្ទ​ ទី៩​ ខែតុលា​ ឆ្នាំ២០២៣នេះ បាន​ធ្វើ​ការ​ពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ស្តីពី ការបង្កើតរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល ដែល​ជា​សំណើរបស់រាជរដ្ឋាភិបាល ។សេចក្តីព្រាងច្បាប់ស្តីពី ការបង្កើតរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលមាន១១មាត្រា។​ សេចក្តី​ព្រាងច្បាប់ស្តីពី ការបង្កើតរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលថ្មីនេះ នឹងជំនួសច្បាប់ ស្តីពី​ការបង្កើតរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលឆ្នាំ១៩៩៦ ក្នុង​គោល​បំណង​លើក​កម្ពស់ និង​ធានា​ដល់ដំណើរការគ្រប់គ្រង ចាត់ចែង​ និង​អភិវឌ្ឍន៍​វិស័យ​អាកាសចរណ៍​ស៊ីវិល នៃ​ព្រះរា​ជា​ណា​ចក្រ​កម្ពុជា ស្របតាមស្ថានភាពវិវត្តប្រទេសជាតិ ដែលកំពុង​មាន​ការ​រីក​ចម្រើន និង​ការ​ប្រែប្រួល​ខាង​បច្ចេកវិទ្យាអាកាសចរណ៍ស៊ីវិលកាន់តែទំនើប​ និងស៊ីជម្រៅ រួមទាំង​រចនា​សម្ព័ន្ធ​គ្រប់​គ្រង​ផង​ដែរ ជាពិសេសដើម្បីឆ្លើយតបទៅនឹងលក្ខខណ្ឌតម្រូវបន្ថែមមួយចំនួន ក្នុង​នាម​ជា​សមាជិក​នៃ​អង្គការ ICAO។បន្ទាប់ពីបានពិភាក្សា អនុម័តមួយមាត្រាម្តងៗរដ្ឋសភាបានអនុម័ត សេចក្តីព្រាងច្បាប់ស្តីពី ការ​បង្កើតរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល ទំាងមូលជាឯកច្ឆន្ទ៕

សម្តេចតេជោ ហ៊ុន សែន ផ្ញើលិខិតរំលែកទុក្ខក្រុមគ្រួសារសពនិស្សិតកសិកម្មដែលរងគ្រោះស្លាប់​ក្នុងការប្រយុទ្ធគ្នារវាងកងទ័ពអ៊ីស្រាអែល និងក្រុមហាម៉ាស់

2023/10/09 03:06:36 am        576
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី៨ ខែតុលា ឆ្នាំ ២០២៣នេះ បានផ្ញើសារចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំទៅកាន់ក្រុមគ្រួសារសព លោក ចាន់ ឧត្តម ដែល​បានរងគ្រោះបាត់បង់ជីវិតក្នុងការវាយប្រហារគ្នារវាងកងទ័ពអ៊ីស្រាអែល និង​ក្រុម​ហាម៉ាស់(ប៉ាឡេស្ទីន)។យោងតាមលិខិតរំលែកមរណទុក្ខ សម្ដេចតេជោ មានក្តីរំជួលចិត្តឥតឧបមានិងការ សោកស្តាយ​ជា​ពន់​ពេក ដោយបានទទួលដំណឹងដ៏ក្រៀមក្រំថា លោក ចាន់ ឧត្តម ដែលជាកូន បង្កើតរបស់លោក លោកស្រី និងជានិស្សិតនៅសាកលវិទ្យាល័យភូមិន្ទកសិកម្ម (ចំការដូង) បានទទួល មរណភាព​ដោយ​សារ​ហេតុការណ៍ប្រយុទ្ធគ្នារវាងកងទ័ពអ៊ីស្រាអែល និងក្រុមហាម៉ាស់ នៅថ្ងៃសៅរ៍ ទី០៧ ខែតុលា ឆ្នាំ២០២៣ ក្នុងជន្មាយុ ២៤ឆ្នាំ ក្នុងអំឡុងពេលលោកកំពុងស្នាក់នៅនិងបន្តការសិក្សា នៅប្រទេសអ៊ីស្រាអែល។ក្នុងវេលាប្រកបដោយសមានទុក្ខដ៏មហាក្រៀមក្រំនេះ សម្ដេចតេជោ ចូលរួម​រំលែក​នូវ​មរណ​ទុក្ខ​ប្រកប ដោយក្តីសង្វេគ សោកស្តាយ ស្រណោះ អាឡោះអាល័យជាទីបំផុតជាមួយលោក លោក​ស្រី និង ក្រុមគ្រួសារនៃសព ចំពោះការបាត់បង់លោក ចាន់ ឧត្តម ដែល​ជា​ការ​បាត់បង់​នូវ​ធនធាន​មនុស្ស មួយរូបដែលបានកំពុងបំពេញបេសកកម្មបន្តការសិក្សា ដើម្បី​បង្កើន​កម្រិត​សមត្ថភាព​យក​មក​បំរើ​ប្រទេសជាតិ ។ជាមួយគ្នានេះដែរ សម្ដេចតេជោ សូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធលោក ចាន់ ឧត្តម សូម​ឆាប់​ បានចាប់កំណើតកើតក្នុងសុគតិភពគ្រប់ៗជាតិ កុំបីឃ្លៀងឃ្លាតឡើយ៕

សម្ដេចធិបតីទូរស័ព្ទផ្ទាល់រំលែកទុក្ខក្រុមគ្រួសារសពនិស្សិតកសិកម្មដែលរងគ្រោះស្លាប់ ក្នុងការប្រយុទ្ធគ្នារវាងកងទ័ពអ៊ីស្រាអែល និងក្រុមហាម៉ាស់

2023/10/09 03:03:06 am        844
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានទូរស័ព្ទដោយផ្ទាល់ និងផ្ញើលិខិត​ចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំទៅកាន់ក្រុមគ្រួសារសព លោក ចាន់ ឧត្តម ដែល​បាន​រង​គ្រោះ​បាត់​បង់ជីវិត ក្នុងការវាយប្រហារគ្នារវាងកងទ័ពអ៊ីស្រាអែល និងក្រុមហាម៉ាស់(ប៉ាឡេស្ទីន) ។តាមសារលិខិតរំលែកមរណទុក្ខ សម្ដេចធិបតីនាយករដ្ឋមន្រ្ដី ផ្ញើជូន ឪពុកម្ដាយ និងភរិយា សម្ដេច​បាន​សម្ដែងនូវសេចក្តីក្តុកក្តួលរំជួលចិត្តឥតឧបមា ដោយបានទទួលដំណឹងថា លោក ចាន់ ឧត្តម ដែល​ត្រូវជាកូនប្រុស និងជាស្វាមី និងជានិស្សិត នៃសាកលវិទ្យាល័យភូមិន្ទកសិកម្ម (ចំការដូង) អាយុ ២៤ឆ្នាំ បានទទួលមរណភាពដោយហេតុការណ៍ប្រយុទ្ធគ្នារវាងកងទ័ពអ៊ីស្រាអែល និងក្រុម ហាម៉ាស់ នៅថ្ងៃសៅរ៍ ទី៧ ខែតុលា ឆ្នាំ២០២៣ ខណៈកំពុងស្នាក់នៅ និងបន្ត​ការ​សិក្សា​នៅ​ប្រទេស​អ៊ីស្រាអែល។សម្ដេចធិបតី បានចូលរួមរំលែកទុក្ខប្រកបដោយក្ដីសង្វេគ អនិច្ចលក្ខណធម៌យ៉ាងជ្រាលជ្រៅ ព្រម​ទាំង​សោកស្តាយ​ស្រណោះអាឡោះអាល័យស្ទើររកទីបំផុតគ្មាន ព្រោះថាការបាត់បង់លោក ចាន់ ឧត្ដម គឺជាការបាត់បង់នូវកូនប្រុស ចៅប្រុស និងប្អូនប្រុស ដែលប្រកបដោយ កតញ្ញូតាធម៌ គុណធម៌ ចំពោះឪពុកម្តាយ ជីដូន ជីតា និងបងប្រុសស្រីបង្កើតជាទីស្រលាញ់ទាំងអស់ ហើយនេះ ក៏​ជា​ការបាត់បង់ធនធានមនុស្សដ៏មានសក្តានុពលមួយរូប ដែលបាន និងកំពុង​បំពេញ​បេសកកម្ម​សិក្សា​បង្កើន កម្រិតសមត្ថភាព ដើម្បីយកមកបម្រើឧត្តមប្រយោជន៍ជាតិ សាសនា ព្រះមហាក្សត្រ និង​ប្រជាជនកម្ពុជា ជាទីស្នេហាបំផុតនៃយើង។សម្ដេចធិបតី និងភរិយា សូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធ លោក ចាន់ ឧត្តម សូមឆាប់​បាន​យោង​យក​កំណើតកើតក្នុងសុគតិភពគ្រប់ៗជាតិ កុំបីឃ្លៀងសឃ្លាតឡើយ៕

ជនជាតិអ៊ីស្រាអែលជាង ៥០០នាក់ត្រូវបានរាយការណ៍ថាបានបាត់បង់ជីវិត ខណៈការប្រយុទ្ធនៅតែបន្តនៅជិតតំបន់ Gaza

2023/10/09 02:53:49 am        480
ជនជាតិអ៊ីស្រាអែលជាង ៥០០នាក់ត្រូវបានរាយការណ៍ថាបានបាត់បង់ជីវិត ខណៈការប្រយុទ្ធនៅតែបន្តនៅជិតតំបន់ Gaza។ នាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក Benjamin Netanyahu ប្រកាស ពីការសងសឹកដ៏ខ្លាំងក្លា ប្រឆាំងនឹងក្រុមសកម្មប្រយុទ្ធ។ចំណែកការវាយប្រហារសងសឹក ពីស្រាអែល រហូតមកដល់ពេលនេះបានសម្លាប់ ប្រជាជនយ៉ាងហោចណាស់ ៣១៣ នាក់ ក្នុងតំបន់ Gaza។

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ក្រុម​ហាម៉ាសបញ្ជាក់​ថា គ្មានការរំសាយអាវុធ មុនពេល​អ៊ីស្រាអែលដកទ័ពចេញពីតំបន់​ហ្កាហ្សាទេ
07/31/2026 04:07 PM
ប្រធានាធិបតីលីបង់ ប្តេជ្ញាធានាឲ្យកងទ័ពអ៊ីស្រាអែលដកចេញពីទឹកដីលីបង់
07/31/2026 03:07 PM
សមាជិកសភា៖ មិនទាន់ដឹងពីជោគវាសនាកុមាររុស្ស៊ី ៤៥.០០០នាក់ ដែលត្រូវបានយកទៅចិញ្ចឹមនៅបរទេសទេ
07/31/2026 03:07 PM
លោក Erdogan៖ កិច្ចសន្ទនាដែលកំពុងបន្តរវាងលីបង់ និងស៊ីរី មានប្រយោជន៍សម្រាប់ប្រទេសទាំងពីរ
07/31/2026 03:07 PM
EU យល់ព្រមបង្កើតមជ្ឈមណ្ឌលជួយសង្គ្រោះនៅភាគខាងកើតលីប៊ី ខណៈចំនួនជនអន្តោប្រវេសន៍កំពុងកើនឡើង
07/31/2026 03:07 PM
CENTCOM អះអាងថា ពុំមានយន្តហោះអាមេរិកណាមួយ ត្រូវរងការខូចខាត ដោយសារការវាយប្រហាររបស់អ៊ីរ៉ង់ទេ
07/31/2026 03:07 PM
សាម ម៉ីជូ ត្រូវបាននគរបាលនាំខ្លួនដល់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញហើយ ដើម្បីចោទប្រកាន់
07/31/2026 03:07 PM
អាជ្ញាធរ ​និងមន្ត្រី​ជំនាញខេត្តកំពង់ចាម​ ផ្អាកចរាចរបណ្តោះអាសន្ន ចំពោះ​រថយន្ត​ធន់​ធំ​បើក​ឆ្លង​កាត់«​ទំនប់​កែប្រែ» ក្រោយបាក់ស្រុតជើងទេរមួយចំហៀងដោយគ្រោះធម្មជាតិ
07/31/2026 03:07 PM
Eddie Howe លាលែងពីតំណែងអ្នកចាត់ការក្លិប Newcastle United ក្រោយដឹកនាំអស់រយៈពេល ៥ ឆ្នាំ
07/31/2026 03:07 PM
នគរបាលទីក្រុងឡុងដ៍ចាប់ខ្លួនមនុស្សជាង ១០០នាក់ ពីបទគាំទ្រចលនា Palestine Action
07/31/2026 03:07 PM