លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន នាំយកទៀនព្រះវស្សា ប្រគេនសម្តេចព្រះសង្ឃគង់ចាំព្រះវស្សានៅវត្តចំពុះក្អែក
សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រគេនទៀនព្រះវស្សា និងទេយ្យទាន ដល់ព្រះសង្ឃគង់ចាំព្រះវស្សាចំនួន ១៨វត្ត ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ
ប្រសាសន៍សំខាន់ៗសម្ដេចធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសអញ្ជើញ​ចែក​វិញ្ញាបន​បត្រ​សម្គាល់​ម្ចាស់​អចលនវត្ថុ​ជូន​ប្រជាពលរដ្ឋជាង ២ម៉ឺនបណ្ណ នៅឃុំចំនួន៣ នៃស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល​
សម្ដេចធិបតី៖ កម្ពុជាជ្រើសរើសយកយន្តការ UNCLOS ដោយសារថៃលុបចោល MOU ២០០១ ជាឯកតោភាគី

ព័ត៌មានសំខាន់ៗ

[BREAKING NEWS] អតីតប្រធានាធិបតីអាមេរិក លោក Donald Trump ត្រូវបានចោទប្រកាន់ជុំវិញកិច្ចខិតខំប្រឹងប្រែងបង្វែរលទ្ធផលបោះឆ្នោតឆ្នាំ ២០២០

2023/08/02 02:55:36 pm        172
អាមេរិក៖ លោក Donald Trump ត្រូវបានចោទប្រកាន់ពីជុំវិញកិច្ចខិតខំប្រឹងប្រែងរបស់លោកក្នុងការបង្វែរលទ្ធផលនៃការបោះឆ្នោតឆ្នាំ២០២០ ដែលជាការគំរាមកំហែងខាងផ្លូវច្បាប់ដ៏ធ្ងន់ធ្ងរបំផុតសម្រាប់អតីតប្រធានាធិបតីរូបនេះ ខណៈលោកធ្វើយុទ្ធនាការដើម្បីវិលត្រឡប់ទៅកាន់កាប់តំណែងនៅសេតវិមាន។លោក Trump ត្រូវបានចោទប្រកាន់ពីបទសមគំនិតចំនួន៣ករណី និងមួយករណីពាក់ព័ន្ធនឹងការរារាំងដំណើរការស៊ើបអង្កេត។លោកTrump ត្រូវបានចោទប្រកាន់ពីបទសមគំនិតក្នុងការក្លែងបន្លំឯកសារសហរដ្ឋអាមេរិក និងការឃុបឃិតដើម្បីរារាំងដំណើរការផ្លូវការមួយ - កិច្ចប្រជុំកាលពីថ្ងៃទី ៦ខែមករា ឆ្នាំ ២០២១របស់សម័យប្រជុំរួមនៃសភាដែលធ្វើឡើងដើម្បីបញ្ជាក់ជ័យជម្នះក្នុងការបោះឆ្នោតរបស់លោកJoe Biden មកពីគណបក្សប្រជាធិបតេយ្យ៕

អតីតបុគ្គលិកថែទាំកុមារអូស្ត្រាលី រងការចោទប្រកាន់ពីបទរំលោភបំពានផ្លូវភេទលើកុមារចំនួន៩១នាក់

2023/08/01 09:22:32 pm        122
អូស្ត្រាលី៖ អតីតបុគ្គលិកថែទាំកុមារជនជាតិអូស្ត្រាលីម្នាក់ត្រូវបានចោទប្រកាន់ពីបទល្មើសច្រើនជាង១.៦០០ករណី បន្ទាប់ពីបានរំលោភបំពានផ្លូវភេទលើកុមារចំនួន៩១នាក់ ដោយបានថតវីដេអូទុក បន្ទាប់មកចែកចាយខ្លឹមសារតាមអ៊ីនធឺណិត។ នគរបាលបានចោទប្រកាន់បុរសនោះថា បានចាប់រំលោភលើក្មេងស្រីក្នុងរយៈពេល១៥ ឆ្នាំនៅមជ្ឈមណ្ឌលជាច្រើនក្នុងប្រទេសអូស្ត្រាលី និងនៅបរទេស។ជនសង្ស័យរូបនោះត្រូវបានចាប់ខ្លួន កាលពីខែសីហា ឆ្នាំ២០២២ ប៉ុន្តែនគរបាលបានចំណាយពេលមួយឆ្នាំដើម្បីស៊ើបអង្កេត និងកំណត់អត្តសញ្ញាណជនរងគ្រោះតាមការចោទប្រកាន់។ ក្រុមអាជ្ញាធរនិយាយថា វាជាករណីដ៏គួរឲ្យរន្ធត់បំផុតមួយដែលពួកគេមិនធ្លាប់បានឃើញ។ បុរសវ័យ៤៥ឆ្នាំរូបនេះកំពុងប្រឈមមុខនឹងការចាប់រំលោភចំនួន២៤៦ករណី និង ការរំលោភបំពានលើកុមារចំនួន៦៧៣ករណី ដែលពួកគេភាគច្រើនស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ។ករណីនេះ បានកើតឡើងនៅក្នុងមជ្ឈមណ្ឌលថែទាំកុមារចំនួន១០ក្នុងរដ្ឋ Queensland និងមួយកន្លែងនៅរដ្ឋ New South Wales និងតំបន់ក្រៅប្រទេសដែលមិនបញ្ចេញឈ្មោះមួយទៀត។ ក្រុមអ្នកស៊ើបអង្កេតបាននិយាយថា ពួកគេបានចាប់ខ្លួនបុរសនោះ បន្ទាប់ពីពួកគេអាចកំណត់អត្តសញ្ញាណខាងក្រោយ ដែលលេចចេញនៅក្នុងការរំលោភបំពានកុមារ ជាមជ្ឈមណ្ឌលថែទាំកុមារមួយដែលបុរសរូបនោះធ្វើការ៕

[BREAKING NEWS] របបសឹកមីយ៉ាន់ម៉ាលើកលែងទោសដល់អតីតមេដឹកនាំលោកស្រីស៊ូជី ពីបទល្មើសចំនួន៥

2023/08/01 08:28:20 pm        117
មីយ៉ាន់ម៉ា៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានរាយការណ៍នៅថ្ងៃអង្គារ (១ សីហា)នេះថា អតីតមេដឹកនាំសហភាពមីយ៉ាន់ម៉ាលោកស្រី អ៊ុងសាន ស៊ូជី នឹងត្រូវលើកលែងទោសចំពោះបទល្មើសចំនួន៥ករណី ក្នុងចំណោមបទល្មើសជាច្រើនដែលលោកស្រីត្រូវបានចោទប្រកាន់ឲ្យជាប់ពន្ធនាគារសរុបចំនួន៣៣ឆ្នាំ ។ម្ចាស់ជ័យលាភីណូបែល ដែលកាលពីសប្តាហ៍មុន ត្រូវបានបញ្ចូនពីពន្ធនាគារទៅឃុំខ្លួនក្នុងផ្ទះក្នុងរដ្ឋធានី Naypyitaw រូបនេះ ត្រូវបានឃុំខ្លួនចាប់តាំងពីយោធាបានដណ្តើមអំណាចក្នុងរដ្ឋប្រហារកាលពីដើមឆ្នាំ២០២១មក។ អ្នកស្រី ស៊ូជី ត្រូវបានកាត់ទោសកាលពីឆ្នាំមុនឱ្យជាប់ពន្ធនាគាររយៈពេល ៣៣ឆ្នាំសម្រាប់បទល្មើសជាច្រើន ដែលលោកស្រីបានបដិសេធការចោទប្រកាន់ទាំងនោះ និងកំពុងប្តឹងឧទ្ធរណ៍នៅតុលាការកំពូល។ការផ្តួលរំលំរដ្ឋាភិបាលជាប់ឆ្នោតរបស់លោកស្រី ស៊ូជី បានទាញទម្លាក់កំណែទម្រង់ការចូលរួមជាអន្តរជាតិ និងកំណើនសេដ្ឋកិច្ចរយៈពេលមួយទសវត្សរ៍របស់ជាតិ។ យោធាមីយ៉ាន់ម៉ាទទួលបានការថ្កោលទោសជាសាកល ចំពោះការបង្រ្កាបយ៉ាងធ្ងន់ធ្ងរលើគូប្រជែងដូចជាលោកស្រី ស៊ូជី ដែលត្រូវបានគេមើលឃើញថាបណ្ដាលឲ្យមនុស្សជាច្រើនបានជាប់គុក និងស្លាប់ផងដែរ។កាលពីថ្ងៃច័ន្ទ (៣១ កក្កដា) ទូរទស្សន៍រដ្ឋបានរាយការណ៍ថា របបយោធាដែលកំពុងកាន់អំណាច បានពន្យារពេលការបោះឆ្នោតដែលបានសន្យានៅខែសីហាឆ្នាំនេះ បន្ទាប់ពីរដ្ឋប្រហារឆ្នាំ២០២១។ នៅក្នុងកិច្ចប្រជុំមួយកាលពីថ្ងៃចន្ទជាមួយក្រុមប្រឹក្សាការពារជាតិ និងសន្តិសុខជាតិ (NDSC) ដែលគាំទ្រដោយកងទ័ព មេដឹកនាំរបបសឹក លោកឧត្តមសេនីយ៍ Min Aung Hlaing បានបន្តដាក់ប្រទេសក្នុងគ្រាអាសន្នរយៈពេល៦ខែទៀត៕

រាជរដ្ឋាភិបាល ផ្តើមឧបត្ថម្ភសាច់ប្រាក់ជូនស្រ្តីអំឡុងមានផ្ទៃពោះ និងសម្រាលកូន ចាប់ពីថ្ងៃទី១ ខែសីហានេះទៅ

2023/08/01 04:06:55 pm        348
ដូចតាមការសន្យា រាជរដ្ឋាភិបាលកម្ពុជាតាមរយៈ មូលនិធិជាតិ​ជំនួយ​សង្គម​បាន​សម្រេច​ឧបត្ថម្ភ​សាច់​ប្រាក់​ជូន​ស្រ្តី​មាន​ផ្ទៃពោះ និងសម្រាលកូនជាផ្លូវការចាប់ពីថ្ងៃទី១ ខែសីហា ឆ្នាំ​២០២៣​នេះ​តទៅ ដោយការឧបត្ថម្ភនេះគឺចាប់ពីមានផ្ទៃពោះដំបូងរហូតសម្រាលកូនដល់អាយុ២ឆ្នាំ។ការសម្រេចផ្តល់ប្រាក់ឧបត្ថម្ភបន្ថែមជូនស្រ្តីមានផ្ទៃពោះ និងសម្រាលកូននេះ គឺបានធ្វើឡើងបន្ទាប់ ពី​សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីជួបសំណេះសំណាលជាមួយបងប្អូនកម្មករ-កម្មការិនី​តាម​រោង​ចក្រ​នានា កាលពីកន្លងទៅ នេះដើម្បីរកដំណោះស្រាយ និង​ពិនិត្យ​អំពី​វឌ្ឍនភាព​របស់​កម្មករ​និយោជិត​នៅតាមរោងចក្រនានា។តាមសេចក្តីជូនដំណឹងរបស់មូលនិធិជំនួយសង្គម ស្តីពី​ការ​ដាក់​ឱ្យ​អនុវត្ត​កម្ម​វិធី​ឧបត្ថម្ភ​សាច់​ប្រាក់​ជូន​ស្ត្រី​មាន​ផ្ទៃពោះ និងកុមារអាយុក្រោម២ឆ្នាំ ក្នុងអត្រាឧបត្ថម្ភថ្មី សម្រាប់​ស្ត្រី​នៃ​គ្រួសារ​មាន​បណ្ណ​សមធម៌ បានបញ្ជាក់ថា មូលនិធិជាតិជំនួយសង្គម នឹងឧបត្ថម្ភសាច់ប្រាក់ជូនស្ត្រីមានផ្ទៃពោះ និង​កុមារ​អាយុ​ក្រោម២ឆ្នាំ ក្នុងអត្រាឧបត្ថម្ភថ្មី សម្រាប់ស្ត្រី និងកុមារក្នុងគ្រួសារមានបណ្ណសមធម៌ នឹង​ដាក់​ឱ្យ​អនុវត្តចាប់ពីថ្ងៃទី១ ខែសីហា ឆ្នាំ២០២៣នេះតទៅ ដោយផ្តល់ជូន​អំឡុង​ពេល​មាន​ផ្ទៃ​ពោះ​ពេល​សម្រាល និងក្រោយសម្រាល រហូតដល់កូន អាយុ២ឆ្នាំ ដើម្បីលើកទឹក​ចិត្ត​ដល់​ស្ត្រី​មាន​ផ្ទៃ​ពោះ ឱ្យទៅទទួលការប្រឹក្សា និងពិនិត្យផ្ទៃពោះ ព្រមទាំងសម្រាលកូន និងការចាក់វ៉ាក់សាំងកូន ឱ្យ​បានសមស្របតាមនិយាមសុខាភិបាល នៅតាមមូលដ្ឋានសុខាភិបាលសាធារណៈជាដើម។បើតាមសេចក្តីជូនដំណឹងនេះបានបញ្ជាក់ទៀតថា កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្ត្រីមានផ្ទៃពោះ និង​កុមារអាយុក្រោម២ឆ្នាំ ក្នុងអត្រាឧបត្ថម្ភថ្មី សម្រាប់ស្ត្រី និងកុមារគ្រួសារមានបណ្ណសមធម៌នេះ មាន​លក្ខខណ្ឌ និងគោលការអនុវត្ត ដូចជា សម្រាប់ស្ត្រីដែលកំពុងទទួលផលពីកម្មវិធី នឹង​បន្ត​អនុវត្ត​លក្ខខ័ណ្ឌពិនិត្យសុខភាព តាមមូលដ្ឋាន សុខាភិបាលសាធារណៈធម្មតា ព្រមទាំង​ទទួល​បាន​ប្រាក់​ឧបត្ថម្ភតាមអត្រាថ្មីនេះ។ កម្មវិធី​ឧបត្ថម្ភសាច់ប្រាក់ជូនស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម២ឆ្នាំ ក្នុងអត្រាឧបត្ថម្ភថ្មីនេះ គឺ​ផ្តល់ ជូនស្ត្រីនៃគ្រួសារមានបណ្ណសមធម៌ ក្នុងអំឡុងពេលមានផ្ទៃពោះ រហូតដល់កូនអាយុ២ឆ្នាំ ដោយ​ត្រូវ​ទៅចុះឈ្មោះ ចូលកម្មវិធីដំបូង នៅតាមឃុំ សង្កាត់ និងប្រើប្រាស់​សេវា​ពិនិត្យ​សុខភាព​នៅ​តាម​មូលដ្ឋានសុខាភិបាលសាធារណៈ និងកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្ត្រីមានផ្ទៃពោះ និង​កុមារ​អាយុ​ក្រោម២ឆ្នាំ សម្រាប់ស្ត្រីនៃគ្រួសារមានបណ្ណសមធម៌នេះ ផ្តល់អត្រាឧបត្ថម្ភជូន ដូច​ជា​ផ្តល់​ប្រាក់​ឧបត្ថម្ភសម្រាប់ការពិនិត្យផ្ទៃពោះមុនពេលសម្រាលចំនួន៤ដង និងការពិនិត្យសុខភាព ក្រោយសម្រាល និងយកកូនទៅទទួលថ្នាំបង្ការរហូតដល់អាយុ២ឆ្នាំ ចំនួន១០ដង ដោយ​ទទួល​បាន​ប្រាក់​ឧបត្ថម្ភចំនួន ៨០០០០រៀល (ប៉ែតសិបពាន់រៀលគត់) ក្នុងមួយដង។ ផ្តល់​ប្រាក់​ឧបត្ថម្ភ​សម្រាប់​ពេលសម្រាល ដូចជាសម្រាលកូនទោល ទទួលបាន ៤០០ ០០០រៀល (បួន​រយ​ពាន់​រៀល​គត់) - សម្រាលកូនភ្លោះពីរ ទទួលបាន ៦០០ ០០០រៀល (ប្រាំមួយរយពាន់រៀលគត់) - សម្រាលកូនភ្លោះបី ទទួលបាន ៨០០ ០០០រៀល (ប្រាំបីរយពាន់រៀលគត់)៕ អត្ថបទ៖ បាន ចក់

សម្តេចតេជោ ហ៊ុន សែន៖ មន្ត្រីចាស់ទាំងអស់ក្នុងអាណត្តិចាស់ក្នុងក្រសួងស្ថាប័ន នឹងត្រូវតែងតាំងវិញនៅអាណត្តិថ្មី

2023/07/29 04:49:03 pm        1453
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា រាជរដ្ឋាភិបាលថ្មីនឹងធ្វើការរក្សាទុកនូវមុខតំណែងរាល់មន្រ្តីក្នុងគ្រប់ក្រសួងស្ថាប័នទាំងអស់ដែលបានតែងតាំងរួចមកហើយ ដូចជារដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ឬទីប្រឹក្សារាជរដ្ឋាភិបាលអ្វីក៏ដោយ ដោយប្រែប្រួលតែតំណែងរដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីប៉ុណ្ណោះ។យោងតាមសារសម្តេចតេជោ ហ៊ុន សែន នៅព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៣នេះ បានបានបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការលះបង់របស់សម្តេចយ៉ាងធំធេងដោយមិនបន្តធ្វើជានាយករដ្ឋមន្រ្តីទៀតនោះ គឺដើម្បីសេចក្តីសុខសេចក្តីចម្រើនរបស់ជាតិទាំងមូល ដើម្បីធានាថាប្រទេសជាតិមួយនេះ មិនធ្លាក់ទៅក្នុងភាពចលាចល អស្ថិរភាព ឬការដណ្តើមអំណាចតាមរយៈចុងអាវុធ ដូចពីកាលអតីតកាលនោះឡើយ។សម្តេចតេជោបានបន្តថា ការចាកចេញរបស់សម្តេច ជាមួយនឹងការគាំទ្ររបស់ប្រជាពលរដ្ឋ ធ្វើឲ្យគណបក្សប្រជាជនកម្ពុជាមានប្រជាពលរដ្ឋគាំទ្របោះឆ្នោតជូនជាង៨២ភាគរយ ដែលជាសន្លឹកឆ្នោតខ្ពស់បំផុតមិនធ្លាប់មាននៅក្នុងប្រវត្តិសាស្រ្តរបស់គណបក្សប្រជាជនកម្ពុជា ខណៈការបោះឆ្នោតឃុំ-សង្កាត់នាឆ្នាំ២០២២កន្លងទៅមានត្រឹមជាងជាង ៧០ភាគរយ។សម្តេចតេជោបានប្រកាសថ្លែងអំណរគុណចំពោះការគាំទ្រទាំងឡាយ ដែលបងប្អូនប្រជាពលរដ្ឋបានធ្វើចំពោះការសម្រេចចិត្តរបស់សម្តេច ដោយសម្តេចចាត់ទុកថា នេះគឺជាដំណើរការរួមរបស់ជាតិ ដែលចាំបាច់ត្រូវតែប្រគល់ឲ្យយុវជនជំនាន់ក្រោយ ដោយគេអាចនឹងធ្វើកិច្ចការរបស់គេបានប្រសើរជាង។ សម្តេចតេជោ បានបញ្ជាក់ថា មន្រ្តីមុខងារសាធារណៈនឹងមិនត្រូវប៉ះពាល់នោះឡើយ ដូចជាអគ្គនាយករដ្ឋាន អគ្គនាយករង អនុប្រធាននាយកដ្ឋាន អភិបាលខេត្ត អភិបាលរងខេត្ត អភិបាលស្រុក អភិបាលខណ្ឌ និងអភិបាលរងស្រុក និងខណ្ឌ ទាហាន នគរបាល និងកងរាជអាវុធហត្ថគ្រប់ជាន់ថ្នាក់ នឹងត្រូវរក្សាមុខតំណែងរបស់ពួកគេនៅដដែល បើទោះបីជា មានការផ្លាស់ប្តូរនាយករដ្ឋមន្រ្តីថ្មីក៏ដោយ។ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា មុខងារនយោបាយ ដូចជារដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ នៅតាមក្រសួងនានាគឺនៅតែបន្តធ្វើការដដែលលើកលែងតែសាមីខ្លួនចង់ឈប់ដោយខ្លួនឯង ដោយសារតែអាយុ ឬមានជំងឺ។សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ថ្នាក់ដឹកនាំដែលជារដ្ឋលេខាធិការផង និងជារដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីផង ត្រូវសម្រេចជ្រើសរើសយកមុខតំណែងតែមួយប៉ុណ្ណោះ។​សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា អគ្គនាយកគយ និងពន្ធដារ នឹងត្រូវរក្សាមុខតំណែងជារដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីដដែល បន្ថែមលើមុខងារដែលមានស្រាប់ ព្រោះស្ថាប័នពីរនេះ ត្រូវធ្វើការផ្ទាល់ជាមួយរដ្ឋមន្ត្រី និងនាយករដ្ឋមន្ត្រីផង។សម្តេចតេជោ ហ៊ុន សែន បានណែនាំឲ្យនាយករដ្ឋមន្រ្តីថ្មីអាណត្តិទី៧ និងរដ្ឋមន្រ្តីតាមក្រសួងស្ថាប័ននានា សូមបន្តយកការចិត្តទុកដាក់ទៅលើកិច្ចការដែលត្រូវដោះស្រាយជាមួយនឹងមន្រ្តីចាស់ៗ មន្រ្តីនៅក្នុងមុខតំណែងបច្ចុប្បន្ន ដោយត្រូវឲ្យបន្តមានការងារតទៅទៀតដោយគ្មានការកែប្រែ លើកលែងតែសាមីខ្លួនស្នើ សុំឈប់តែប៉ុណ្ណោះ។

ស្ថានបេសកកម្មកម្ពុជាប្រចាំUN៖ ការបោះឆ្នោតកម្ពុជាប្រព្រឹត្តទៅដោយយុត្តិធម៌ និងក្រោមក្រសែភ្នែកអ្នកសង្កេតការណ៍រាប់ម៉ឺននាក់

2023/07/28 04:32:49 pm        750
ស្ថានបេសកកម្មអចិន្រ្តៃយ៍របស់កម្ពុជាប្រចាំនៅអង្គការសហប្រជាជាតិ ដែលមានមូលដ្ឋាន​នៅ​ទីក្រុង​ហ្សឺណែវ បានលើកឡើងថា ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧ នាថ្ងៃ​ទី​២៣ ខែកក្កដា ឆ្នំា២០២៣នេះ បានប្រព្រឹត្តទៅដោយរលូន ត្រឹមត្រូវ តម្លាភាព សន្តិវិធី និង​ក្នុង​បរិយាកាស​ប្រកបដោយបិរិយាបន្ន ខណៈការ​បោះឆ្នោត​នេះ​មាន​គណបក្ស​នយោបាយ​សរុប​ចំនួន​១៨​ ចូលរួម​ប្រកួតប្រជែង ក្រោមក្រសែភ្នែកអ្នកសង្កេតការណ៍ជាតិ និង​អន្តរជាតិ​រាប់​ម៉ឺន​នាក់​ពិនិត្យ​យ៉ាង​ដិតដល់។ការលើកឡើងរបស់ស្ថានបេសកកម្មអចិន្រ្តៃយ៍កម្ពុជាប្រចាំនៅអង្គការសហប្រជាជាតិនេះ គឺបាន​ធ្វើ​ឡើង​ បន្ទាប់ពីលោក Volker Türk ឧត្តម​ស្នងការ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​របស់​អង្គការ​សហប្រជាជាតិ បានរិះ គន់​ថា​ ការ​បោះឆ្នោត​ជ្រើស​តាំង​តំណាង​រាស្រ្ត​អាណត្តិទី៧​នៅ​កម្ពុជា​ពុំ​មាន​លក្ខណៈ​ត្រឹមត្រូវនោះ។យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ស្ថានបេសកកម្មអចិន្រ្តៃយ៍កម្ពុជាប្រចាំUN និង​អង្គការ​អន្តរជាតិ​នានា​នៅទីក្រុងហ្សឺណែវ ដែលទូរទស្សន៍BTVទទួលបាន នាថ្ងៃទី២៨ ខែកក្កដា ឆ្នាំ​២០២៣​នេះ បានបញ្ជាក់ថា កម្ពុជាសូមច្រានចោលការលើកឡើងដែលបង្ករការភ័ន្តច្រឡំ និង​មាន​លក្ខណៈនយោបាយខ្ពស់របស់លោក Volker Türk ឧត្តម​ស្នង​ការ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​របស់​អង្គការ​សហប្រជាជាតិ ជុំវិញការបោះឆ្នោតសកលនៅកម្ពុជា។ ដោយ​ស្ថាន​បេសកកម្ម​អចិន្ត្រៃយ៍​កម្ពុជា​បាន​បញ្ជាក់​ទៅ​កាន់​មន្រ្តី​UN​នេះ​ថា​ ការ​អនុវត្ត​ស្មើ​ៗ​គ្នា​នូវ​វិធាន​ការ​រដ្ឋបាល​ និង​ច្បាប់ ​ដើម្បី​ថែរក្សានីតិរដ្ឋ គឺមិន​មានន័យ​ស្មើ​ជា​ការ​រឹត​ត្បិត​សេរីភា​ព​របស់​ក្រុម​ជាក់​លាក់​ណា​មួយ​នោះ​ទេ​។ គណបក្សនយោបាយ បេក្ខជន នយោបាយសកម្មជន សហជីពកម្មករ អង្គ​ការ​មិនមែ​ន​រដ្ឋាភិបាល ​និងអង្គភាពសារព័ត៌មាន នានា ត្រូវ​ទទួល​ខុស​ត្រូវ​ចំពោះ​ការ​ប្រព្រឹត្ត​របស់​ខ្លួន​ដោយ​ស្មើ​ៗ​គ្នា នៅចំពោះមុខច្បាប់របស់ប្រទេស។ស្ថាន​បេសកកម្មអចិន្ត្រៃយ៍របស់កម្ពុជាបានបញ្ជាក់បន្ថែមទៀតថា ការលើកឡើងថា ការ​បោះឆ្នោត​សកល​ធ្វើ​ឡើង​ក្នុងបរិយាកាសរឹតត្បិត គឺមិនត្រឹមត្រូវឡើយ ដោយ​ប្រជាពលរដ្ឋ​កម្ពុជា​បាន​អញ្ជើញ​ទៅ​បោះឆ្នោតមានរហូតដល់ ៨,២លាននាក់ស្មើនឹង៨៤,៥៨ភាគរយ ហើយ​គណបក្ស​នយោបាយ​ចំនួន​១៨​ ចូលរួមប្រកួតប្រជែងតាមបែបប្រជាធិបតេយ្យសេរីពហុបក្ស ស្ថិត​ក្រោម​ក្រសែភ្នែក​ និង​ការ​តាម​ដាន​យ៉ាងដិតដល់ពីសំណាក់វត្តមាន អ្នកសង្កេតការណ៍អន្តរជាតិ ៤២២នាក់ ដែល​តំណាង​ឱ្យ៦៥សញ្ញាតិ មកពី៦១ ស្ថាប័ន រួមមានអង្គការអន្តរជាតិ រដ្ឋាភិបាលបរទេស និង​សហគមន៍​អនិកជន​កម្ពុជានៅបរទេសជាសាក្សីជាដើម។ ជាងនេះទៅទៀត ភ្នាក់ងារ​គណបក្ស​នយោបាយ​ជិត​៦០.០០០នាក់ និងអ្នកសង្កេតការណ៍ជាតិឯករាជ្យចំនួន៩០.០០០នាក់ ដែល​មាន​វត្តមានតាមដាន។ សេចក្តី ថ្លែងការណ៍​ជា​សាធារណៈ​របស់​ក្រុម​អ្នក​សង្កេតការណ៍​ជា​ច្រើន​ខាង​លើ​ក៏បានទទួលស្គាល់ថា ការបោះឆ្នោតសកលនៅកម្ពុជាគឺប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ មានតម្លាភាព សន្តិវិធី និងក្នុងបរិយាកាសប្រកបដោយបរិយាប័ន្ន។ស្ថានបេសកកម្ម​អចិន្ត្រៃយ៍កម្ពុជាក៏បានអះអាងផងដែរថា កម្ពុជានៅតែប្រកាន់​ខ្ជាប់​ការ​ប្តេជ្ញា​ចិត្ត​របស់​ខ្លួន​ ចំពោះ​នយោបាយពហុបក្ស ប្រជាធិបតេយ្យ សន្តិភាព និងការលើកកម្ពស់សិទ្ធមនុស្ស។ ហើយ​តួ​អង្គខាងក្រៅទាំងអស់ត្រូវគោរពឆន្ទៈរបស់ប្រជាជនកម្ពុជាដែលជាម្ចាស់សន្លឹកឆ្នោត ចំពោះ​ការ​ជ្រើសរើសដ៏ត្រឹមត្រូវរបស់ពួកគាត់នូវ គណបក្សនយោបាយ ដែលពួកគាត់ជឿជាក់ថា អាច​ដឹកនាំ​ប្រទេសជាតិបានប្រសើរបំផុត នៅលើមាគ៌ាសន្តិភាព ស្ថិរភាព និង​វិបុលភាព​យូរ​អង្វែង​។យ៉ាងណាក៏ដោយស្ថានបេសកកម្មអចិន្រ្តៃយ៍កម្ពុជាបានសម្តែងក្តីរំពឹងថា ឧត្តម​ស្នង​ការ​ទទួល​បន្ទុក​សិទ្ធិមនុស្ស​នឹង​ពិចារណាពីតថភាពទាំងអស់នេះ ព្រម​ទាំង​អនុវត្ត​ការងារ​របស់​ខ្លួន​ដោយ​ឈរ​លើ​គោលការណ៍អព្យាក្រឹត សត្យានុម័ត និងមិនជ្រើសរើសតែមួយជ្រុង ស្រប​តាម​សេចក្តី​សម្រេច​របស់​ឧត្តម​ស្នងការទទួលបន្ទុកសិទ្ធិមនុស្ស ដែលតម្រូវឱ្យគោរពអធិបតេយ្យភាព និង​យុត្តាធិការ​ក្នុង​ស្រុក​របស់រដ្ឋ ព្រមទាំង​គោរព​តាម​គោលការណ៍​មិនជ្រែត​ជ្រែក​ចូល​កិច្ចការ​ផ្ទៃ​ក្នុង​របស់​រដ្ឋ​ដូច​បាន​ចែង​យ៉ាងច្បាស់ក្នុងធម្មនុញ្ញអង្គការសហប្រជាជាតិនាពេលកន្លងទៅនោះ៕ អត្ថបទ៖ បាន ចក់

បណ្ឌិត គិន ភា៖ ក្នុងរយៈពេលជាង ៥០០ ឆ្នាំ កម្ពុជាមិនដែលផ្ទេរអំណាចដោយសន្តិភាពឡើយ

2023/07/28 03:28:15 am        1138
ភ្នំពេញ ៖ ការប្រកាសដ៏គួរឱ្យភ្ញាក់ផ្អើលរបស់សម្តេចតេជោ ហ៊ុន សែន នារសៀលថ្ងៃទី២៦ ខែកក្កដា ម្សិលមិញ នេះ បានបង្កើតនូវភាពច្បាស់លាស់មួយនៃផែនការបន្តវេនដែលរៀបចំឡើងយ៉ាងល្អឥតខ្ចោះរបស់គ ណបក្សប្រជាជនកម្ពុជា ដោយគោរពទៅតាមលក្ខន្តិកៈនិងបទបញ្ជាផ្ទៃក្នុងរបស់គណបក្ស និងគោលការណ៍ច្បាប់នៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងស្របតាមគោលការណ៍លទ្ធិប្រជាធិបតេយ្យផងដែរ។ នេះបើតាមឯកឧត្ដមបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជា នៃរាជបណ្ឌិត្យសភាកម្ពុជា ផ្សព្វផ្សាយនៅក្នុងហ្វេសប៊ុករបស់ឯកឧត្ដមនៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៣។ឯកឧត្ដមបន្តថា ការអនុវត្តផែនការបន្តវេននេះជាការផ្ទេរដំណាក់កាលប្រវត្តិសាស្ត្រដ៏សំខាន់បំផុតនៃប្រ ទេសកម្ពុជានាសតវត្សរ៍ទី២១ ដែលសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកាន់តំណែងយូរជាងគេលើពិភពលោក និងជាអ្នកដឹកនាំជំនាន់ទី១នៃគណបក្សប្រជាជនកម្ពុជា នឹងចាកចេញពីតំណែងជានា យកដ្ឋមន្ត្រី នៅថ្ងៃទី២២ ខែសីហា ខាងមុខ ហើយឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ដែលអ្នកដឹកនាំជំនា ន់ទី២ នឹងចូលមកទទួលខុសត្រូវក្នុងមុខតំណែងដ៏មានសារៈសំខាន់មួយនេះ។ក្នុងប្រវត្តិសាស្ត្រជាង៥០០ឆ្នាំមកនេះ កម្ពុជាមិនដែលមានការផ្ទេរអំណាចឬការបន្តវេនប្រកបដោយសន្តិភាពនិងសេចក្តីស្ងប់សុខម្តងណាទេ។ ប្រទេសដ៏កម្សត់មួយនេះពើបប្រទះតែសង្គ្រាមដណ្តើមអំ ណាច ចលាចលសង្គម ការបែកបាក់ជាតិ និងការរស់ក្រោមនឹមត្រួតត្រាបរទេស ដែលកើតមានស្ទើរគ្រប់ដំណាក់កាលនៃប្រវត្តិសាស្ត្រ, ជាពិសេស ក្នុងអំឡុងទសវត្សរ៍ឆ្នាំ១៩៧០-១៩៨០ ប្រវត្តិសាស្ត្រកម្ពុជាចារដោយភ្នំឆ្អឹង ស្ទឹងឈាម និងសមុទ្រទឹកភ្នែកនៃប្រជាជនខ្មែរ។ក្រោយថ្ងៃ ៧ មករា ១៩៧៩ ក្រោមការដឹកនាំរបស់អ្នកដឹកនាំជំនាន់ទី១ នៃគណបក្សប្រជាជនកម្ពុជា ប្រជាជាតិកម្ពុជាទាំងមូលបានរួចរស់ពីជ្រោះមរណៈនៃរបបប្រល័យពូជសាសន៍ខ្មែរក្រហម និងបានដណ្តើមមកវិញនូវសិទ្ធិរស់រានមានជីវិត, បានស្តារឡើងវិញនូវហេដ្ឋារចនាសម្ពន្ធសង្គម និងសេដ្ឋកិច្ចពីគំ នរផេះផង់នៃភ្នក់ភ្លើងសង្គ្រាម, បានធ្វើឱ្យរស់ឡើងវិញនូវព្រលឹងនៃវប្បធម៌ជាតិ ជំនឿ សាសនា និងប្រ ពៃណី និងនាំត្រឡប់មកវិញនូវប្រក្រតីភាពនៃជីវភាពរស់នៅរបស់ប្រជាជន។រយៈពេលជាង៤ទសវត្សរ៍មកនេះ ជាមួយនឹងការយកអាយុជីវិតជាដើមទុន អ្នកដឹកនាំជំនាន់ទី១នៃគ ណបក្សប្រជាជនកម្ពុជា ជាពិសេសសម្តេចតេជោ ហ៊ុន សែន បានលះបង់គ្រប់បែបយ៉ាង ដើម្បីបុព្វហេ តុរំដោះជាតិ, ស្តារនិងកសាងប្រទេសជាតិឡើងវិញ, ទប់ស្កាត់ការវិលត្រឡប់នៃរបសប្រល័យពូជសា សន៍, នាំមកនូវសន្តិភាពពេញផ្ទៃប្រទេសដែលមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រជាង៥០០ឆ្នាំ, អភិវឌ្ឍជាតិឱ្យមានការរីកចម្រើនលើគ្រប់វិស័យជាមួយនឹងកំណើនសេដ្ឋកិច្ចក្នុងរង្វង់៧%ជាងពីរទសវត្សរ៍, នាំមកនូវមោទនភាពនិងកិត្យានុភាពជាតិលើឆាកអន្តរជាតិ, លើកកម្ពស់តួនាទីកម្ពុជាក្នុងកិច្ចការតំបន់ និងពិ ភពលោក, ពង្រឹងដំណើរការប្រជាធិបតេយ្យភាវូបនិយកម្ម, លើកស្ទួយសិទ្ធិមនុស្ស និងនីតិរដ្ឋ, និងការ ពារយ៉ាងប្តូរផ្តាច់នូវអធិបតេយ្យ បូរណភាពទឹកដី និងឯករាជ្យជាតិ។ឯកឧត្ដមបន្ថែមថា ឥឡូវនេះ រដ្ឋបុរសដ៏មហិមាម្នាក់នេះ និងអេគីបរបស់គាត់ បានផ្ទេរការទទួលខុសត្រូ វដ៏សំខាន់ស្លាប់រស់ទាំងនេះទៅកាន់អ្នកបន្តវេន គឺឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត និងអេគីបថ្មីរបស់គា ត់ ដើម្បីបន្តនិរន្តរភាពជាតិ រក្សាសន្តិភាព ស្ថិរភាពនយោបាយ និងការអភិវឌ្ឍ ជាពិសេសថែរក្សា និងការពារឱ្យបានជាដាច់ខាតនូវសមិទ្ធផល និងមរតកទាំងឡាយដែលអ្នកដឹកនាំជំនាន់ទី១ បង្កើតឡើងនិ ងបន្សល់ទុក, សម្រេចឱ្យបាននូវចក្ខុវិស័យដែលអ្នកដឹកនាំជំនាន់ទី១ បានដាក់ចេញដូចជា ការរំដោះក ម្ពុជាចេញពីឋានៈនៃប្រទេសដែលមានការអភិវឌ្ឍតិចតួច(LDC), ការប្រែក្លាយកម្ពុជាជាប្រទេសដែលមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសដែលមានប្រាក់ចំណូលខ្ពស់នៅឆ្នាំ២០៥០ ជាដើម, ព្រមទាំងបង្កើតនូវសមិទ្ធផលនិងមរតកថ្មីៗថែមទៀត សម្រាប់អ្នកជំនាន់ក្រោយ ដើម្បីឱ្យពួកគេកាន់តែមានមោទនភាព និងសុទិដ្ឋិយមចំពោះប្រទេសជាតិ។ពេលនេះ ជាងពេលណាៗទាំងអស់ ដែលប្រជាជាតិកម្ពុជាទាំងមូល គាំទ្រ អបអរសាទរ និងមានសេចក្តីសប្បាយរីករាយយ៉ាងក្រៃលែងចំពោះការអនុវត្តផែនការបន្តវេននៃមគ្គុទេសក៍ជាតិ ដែលមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រជាង៥០០ឆ្នាំ ហើយដែលឆ្លើយតបទៅនឹងឆន្ទៈរបស់ប្រជាពលរដ្ឋ និងសំណូមពរនៃស ភាពការណ៍សង្គម និងនយោបាយ។ ប្រជាពលរដ្ឋខ្មែរគ្រប់រូបផ្ញើក្តីសង្ឃឹមទាំងស្រុងចំពោះឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បន្តដឹកនាំនាវាក ម្ពុជាលើមាគ៌ាដ៏ត្រឹមត្រូវ និងត្រូវការពារឱ្យខាងតែបាននូវសន្តិភាព ដើម្បីធានាដល់ការអភិវឌ្ឍនិងភាពសុខសាន្តរបស់ប្រជាជន ដែលជាបណ្ដាំដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន៕ ដោយ៖ គង់ ឌិន

សម្ដេចតេជោ អរគុណជនរួមជាតិចំពោះការគាំទ្របណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្ដីអាណត្តិនេះ

2023/07/28 12:39:55 am        262
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា នារសៀលថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៣ បានផ្ញើសារថ្លែងអំណរគុណដល់បងប្អូនជនរួមជាតិ ចំពោះការគាំទ្រឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្ដីសម្រាប់អាណត្តិទី៧ ឆ្នាំ២០២៣នេះ។​សម្ដេចតេជោ បានសរសេរតាមរយៈបណ្ដាញតេឡេក្រាម ដោយផ្ដាំដល់ឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត នៅពេលកូនក្លាយជានាយករដ្ឋមន្ត្រីរបស់កម្ពុជា ត្រូវតែការពារឲ្យខាងតែបាននូវសន្តិភាព ដើម្បីធានាដល់ការអភិវឌ្ឍ និងភាពសុខសាន្តរបស់ប្រជាជនកម្ពុជា។ សម្ដេចតេជោ ក៏បានជូនពរបងប្អូនជនរួមជាតិជួបតែសេចក្តីសុខសេចក្តីចម្រើនផងដែរ។សូមជម្រាបថា កាលពីថ្ងៃទី២៦ ខែកក្កដានេះ សម្តេចតេជោ ហ៊ុន សែន បានប្រកាសថាសម្ដេចនឹងចាកចេញពីតំណែងនាយករដ្ឋមន្រ្ដីចាប់ពីថ្ងៃទី ២២ ខែសីហា ឆ្នាំ ២០២៣ បន្ទាប់ពីសម្ដេចបានកាន់តំណែងជានាយករដ្ឋមន្រ្ដីនេះអស់រយៈពេល ជាឆ្នាំ៣៨ ឆ្នាំ៧ ខែ និង៨ថ្ងៃ។ ខណៈសម្តេចតេជោបានប្រកាសថាក្រោយការប្រជុំរដ្ឋសភានៅល្ងាចថ្ងៃទី២២ ខែសីហា គណរដ្ឋមន្រ្ដីនឹងស្បថចូលកាន់តំណែងដើម្បីដឹកនាំរាជរដ្ឋាភិបាល ក្នុងពេលនោះឯកឧត្ដម ហ៊ុន ម៉ាណែតក៏នឹងក្លាយជានាយករដ្ឋមន្រ្ដីថ្មីនៃប្រទេសកម្ពុជាជាផ្លូវការដែរ៕ អត្ថបទ៖ វ៉ន ដារ៉ា

សម្តេចតេជោ ថ្លែងអំណរគុណមេដឹកនាំកំពូល ចិន វៀតណាម និងឡាវ អបអរសាទរដល់សម្ដេច

2023/07/27 05:15:44 pm        201
សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បាន​ថ្លែង​អំណរ​គុណ​ចំពោះ​មេដឹកនាំកំពូល នៃប្រទេស ចិន វៀតណាម និងឡាវ ដែលបានផ្ញើសារ និង​ខល​មក​អបអរ​សាទរ​ចំពោះសម្ដេច សម្រាប់ជ័យជម្នះភ្លូកទឹកភ្លូកដីរបស់គណបក្សប្រជាជនកម្ពុជា (CPP)​ ក្នុង​ការបោះឆ្នោតសកល ជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី ៧ នៃរដ្ឋសភា ដែលបាន​ប្រព្រឹត្ត​ទៅ​កាល​ពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ និងកោត​សរសើរ​ចំពោះ​សមិទ្ធផល​ក្នុង​ប្រទេស​កម្ពុជា​រយៈ​ពេល​ជាច្រើនឆ្នាំកន្លងទៅនេះក្រោមការដឹកនាំរបស់ CPP។សម្ដេចតេជោថ្លែងថា តាងនាមឱ្យគណបក្សប្រជាជនកម្ពុជា និងក្នុងនាមសម្ដេច​ផ្ទាល់​សម្ដេច​​បាន​សម្តែង​​នូ​វអំណរគុណយ៉ាងស្មោះ អស់ពីដួង​ចិត្ត​ចំពោះ​ពាក្យពេចន៍​អបអរ​សាទរ​របស់​ឯកឧត្តម​ថ្នាក់​ដឹកនាំ​កំពូល នៃប្រទេសទាំង៣ ដែលបានអបអរសាទរចំពោះសម្ដេច។  សម្ដេច​ក៏​អបអរសាទរប្រទេសចិន ក្រោមការដឹកនាំដ៏ខ្លាំងក្លារបស់គណបក្សកុម្មុយនីស្តចិន (CPC)​ ដែលមាន ឯកឧត្តម ស៊ី ជីនពីង ជាស្នូល​សម្រេច​បាន​នូវ​ការ​អភិវឌ្ឍ​យ៉ាង​ឆាប់​រហ័ស​លើ​គ្រប់​​វិស័យ ដែលជាមូលដ្ឋានគ្រឹះដ៏រឹងមាំ ដើម្បីសម្រេចនូវគោលដៅ ១០០ ឆ្នាំ ទី២​ឆ្ពោះ​ទៅ​សម្រេច​​នូ​វ​ប្រជាជាតិ​ដ៏រុង​រឿង​បំផុត​ក្នុង​អនាគត​ដ៏​ខ្លី​ខាង​មុខ​ក៏​ដូច​ជា​ធានា​បាន​នូវ​តួនាទី​ដ៏សំខាន់​របស់​​ចិន​ក្នុង​តំបន់និងឆាកអន្តរជាតិ។សម្ដេចតេជោថ្លែងថា សម្ដេចពិតជា​មាន​សេចក្តី​រីក​រាយ​យ៉ាងខ្លាំង​ដោយ​សង្កេត​ឃើញថា​ កិច្ច​សហប្រតិបត្តិការជិតស្និទ្ធរវាង CPP និង CPC បន្តរីកចម្រើនកាន់តែខ្លាំងក្លា ហើយ​ប្រទេស​ទាំង​ពីរ​រក្សា​បាន​នូវចំណងមិត្តភាពដ៏ល្អប្រសើរ រហូតកា្លយទៅជាសហគមន៍វាសនារួម និងមិត្តភាព​ដែក​ថែប​។ ខណៈដែលកម្ពុជាស្ថិតនៅក្នុងដំណើរការនៃការបង្កើតរដ្ឋាភិបាលថ្មី ដោយ​សម្ដេច​តេជោ​ធានា​ថា គោលនយោបាយរបស់កម្ពុជាចំពោះប្រទេសចិន គឺមិនផ្លាស់ប្តូរឡើយ។ ជាមួយ​គ្នា​នេះសម្ដេចតេជោ ក៏បានអរគុណចំពោះឯកឧត្តមនាយករដ្ឋមន្ត្រីវៀតណាម ដែល​បាន​ហៅ​ទូរស័ព្ទ​មកជូនពរសម្ដេចកាលពីព្រឹកថ្ងៃ ២៤ ខែកក្កដា ឆ្នាំ២០២៣កន្លងទៅ និងថ្លែង​អំណរគុណ​ឯកឧត្តមនាយករដ្ឋមន្ត្រីឡាវ ដែលបានផ្ញើសារតាមរយៈតេឡេក្រាម មកជូនពរ​សម្ដេច​កាល​ពី​ល្ងាចថ្ងៃ២៤ ខែកក្កដា ឆ្នាំ២០២៣នេះផងដែរ។សម្ដេចតេជោបញ្ជាក់ថាទោះបីលទ្ធផលផ្លូវការមិនទាន់បានប្រកាស តែការហៅទូរស័ព្ទ និង​ផ្ញើ​សារ​មក​ជូន​ពរក្រៅផ្លូវការ គឺជាកាយវិការមិត្តភាពស្រឡាញ់រាប់អានគ្នា បន្ទាប់ពី​កម្ពុជា​ចាត់​តាំង​ការ​បោះឆ្នោ​ត​បានល្អជាមួយ និងជោគជ័យរបស់គណបក្សប្រជាជនកម្ពុជា៕

សម្តេចតេជោ ហ៊ុន សែន ថ្លែងអំណរគុណនាយករដ្ឋមន្ត្រីចិន ចំពោះការសាទរយ៉ាងកក់ក្តៅដល់ជ័យជំនះ​របស់គណបក្សប្រជាជនកម្ពុជា លើការបោះឆ្នោតសកល២០២៣

2023/07/27 04:57:39 pm        204
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានផ្ញើសារថ្លែងអំណរគុណចំពោះឯកឧត្តម លី ឈាង នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋប្រជាមានិតចិន សម្រាប់ការសាទរយ៉ាងកក់ក្តៅ ចំពោះជ័យជំនះរបស់គណបក្សប្រជាជនកម្ពុជា ក្នុងការបោះឆ្នោតសកល ជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ និងបានវាយតម្លៃខ្ពស់ចំពោះសមិទ្ធផល ក្នុងប្រទេសកម្ពុជា រយៈពេលជាច្រើនឆ្នាំមកនេះ ក្រោមការដឹកនាំរបស់សម្តេច។

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

[UPDATE] ក្រសួងអេស្ប៉ាញ៖ ជនអន្តោប្រវេសន៍ជាង ២៥.០០០នាក់ បានវិលត្រឡប់ទៅ​ម៉ារ៉ុកវិញពីដែនដី Ceuta
07/31/2026 09:07 PM
[UPDATE]ជនអន្តោប្រវេសន៍ប្រហែល ៦០.០០០នាក់ ចូលដែនដី​ Ceuta របស់អេស្ប៉ាញ ខណៈមាន​អ្នកស្លាប់ ៣៤នាក់​
07/31/2026 09:07 PM
របាយការណ៍៖ ណាតូចង់​ពង្រីកខែល​ការពារ​នុយក្លេអ៊ែរ នៅអឺរ៉ុប ក្នុង​ពេលមានការគំរាមកំហែង​ពីរុស្ស៊ី
07/31/2026 09:07 PM
មនុស្ស ២៥នាក់ស្លាប់ និង ៤៤នាក់រងរបួស ក្នុងគ្រោះថ្នាក់រថយន្តក្រុង នៅភាគខាងជើងអាល់ហ្សេរី
07/31/2026 09:07 PM
មន្រ្តី UN៖ អាមេរិកឡាទីន នឹងមើលឃើញបាតុភូតអែល នីញ៉ូដ៏ខ្លាំងកា្លបំផុត
07/31/2026 09:07 PM
អ្នកឡើងភ្នំ ១០នាក់ ដឹកនាំដោយអ្នកឡើងភ្នំដ៏ល្បីល្បាញម្នាក់របស់នេប៉ាល់ បាត់ខ្លួននៅលើភ្នំប៉ាគីស្ថាន
07/31/2026 08:07 PM
ភ្លើងឆេះព្រៃបំផ្លាញចម្ការផ្លែបឺរនៅអេស្ប៉ាញ និងគំរាមកំហែងដល់ការប្រមូលផលរយៈពេលច្រើនឆ្នាំ
07/31/2026 08:07 PM
BREAKING NEWS | ជនអន្តោប្រវេសន៍ប្រហែល ៦០.០០០នាក់ ចូលដែនដី​ Ceuta របស់អេស្ប៉ាញ ខណៈមាន​អ្នកស្លាប់ ៣៤នាក់​
07/31/2026 08:07 PM
ជនប៉ាឡេស្ទីន មានមន្ទិលសង្ស័យ ក្រោយលោក Trump ប្រកាសកិច្ចព្រមព្រៀងរំសាយអាវុធក្រុមហាម៉ាស
07/31/2026 08:07 PM
កូរ៉េខាងត្បូងកត់ត្រាសីតុណ្ហភាពខ្ពស់បំផុតមិនធ្លាប់មាន ៤១,៤អង្សាសេ ខណៈរលកកម្ដៅ​កាន់តែខ្លាំង
07/31/2026 08:07 PM