លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន នាំយកទៀនព្រះវស្សា ប្រគេនសម្តេចព្រះសង្ឃគង់ចាំព្រះវស្សានៅវត្តចំពុះក្អែក
សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រគេនទៀនព្រះវស្សា និងទេយ្យទាន ដល់ព្រះសង្ឃគង់ចាំព្រះវស្សាចំនួន ១៨វត្ត ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ
ប្រសាសន៍សំខាន់ៗសម្ដេចធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសអញ្ជើញ​ចែក​វិញ្ញាបន​បត្រ​សម្គាល់​ម្ចាស់​អចលនវត្ថុ​ជូន​ប្រជាពលរដ្ឋជាង ២ម៉ឺនបណ្ណ នៅឃុំចំនួន៣ នៃស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល​
សម្ដេចធិបតី៖ កម្ពុជាជ្រើសរើសយកយន្តការ UNCLOS ដោយសារថៃលុបចោល MOU ២០០១ ជាឯកតោភាគី

ព័ត៌មានសំខាន់ៗ

សម្តេចតេជោ ហ៊ុន សែន ថ្លែងអំណរគុណឯកឧត្តម ស៊ី ជិនពីង ចំពោះពាក្យពេចន៍សាទរលើជ័យជំនះរបស់គណបក្សប្រជាជនកម្ពុជា

2023/07/27 04:47:48 pm        322
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សជនកម្ពុជា ថ្លែងអំណរគុណអស់ពីដួងចិត្តចំពោះពាក្យពេចន៍សាទររបស់ឯកឧត្តម ស៊ី ជិនពីង អគ្គលេខាធិការ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មនីស្តចិន សម្រាប់ជ័យជំនះភ្លូកទឹកភ្លូកដីរបស់គណបក្សប្រជាជនកម្ពជា ក្នុងការបោះឆ្នោតសកល ជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ និងកោតសរសើរចំពោះសមិទ្ធផល ក្នុងប្រទេសកម្ពុជា រយៈពេលជាច្រើនឆ្នាំមកនេះ ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា។

គ.ជ.ប បើកសវនាការជំនុំជម្រះលើបណ្តឹងចំនួន៥ពាក់ព័ន្ធករណីញុះញង់គូសបំផ្លាញសន្លឹកឆ្នោត

2023/07/27 04:10:06 pm        334
ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៣នេះ បានបើកសវនាការជាសាធារណៈ ដើម្បីជំនុំជម្រះលើបណ្ដឹង/សំណុំរឿងចំនួន៥ មានលេខ០០១ ចុះថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៣ លេខ០០២ និងលេខ០០៣ ចុះថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៣ លេខ០០៤ និងលេខ០០៥ ចុះថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៣។ សមាសភាពក្រុមប្រឹក្សាជំនុំជម្រះមានលោក ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប ជាប្រធាន លោក នុត សុខុម អនុប្រធាន គ.ជ.ប និងសមាជិក គ.ជ.ប ចំនួន៧រូបទៀត ជាសមាជិកក្រុមប្រឹក្សាជំនុំជម្រះ។ សូមជម្រាបថា បណ្ដឹងទាំង៥ខាងលើ មានកម្មវត្ថុប្តឹងតវ៉ានឹងសេចក្ដីសម្រេចរបស់គណៈកម្មការរៀបចំការបោះឆ្នោត ខេត្តកំពង់ចាម ខេត្តប៉ៃលិន និងខេត្តត្បូងឃ្មុំ ពាក់ព័ន្ធនឹងសកម្មភាពណែនាំ និងញុះញង់ឱ្យអ្នកបោះឆ្នោតបំផ្លាញ ឬធ្វើឱ្យខូចសន្លឹកឆ្នោត៕

ឯកឧត្ដម ហ៊ុន ម៉ានី អរគុណចំពោះការលះបង់របស់ថ្នាក់ដឹកនាំជាយុវជនជំនាន់មុន និងបង្ហាញភាពជឿជាក់លើដំណើរឆ្ពោះទៅមុខរបស់កម្ពុជា ក្រោមការដឹកនាំរបស់ឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត

2023/07/27 03:41:21 pm        4680
ភ្នំពេញ៖ តាមរយៈហ្វេសប៊ុកផ្លូវការនៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៣នេះ ឯកឧត្ដម ហ៊ុន ម៉ានី បានថ្លែងអំណរគុណចំពោះការលះបង់របស់ថ្នាក់ដឹកនាំជាយុវជនជំនាន់មុន និង​បង្ហាញ​ភាពជឿជាក់លើដំណើរឆ្ពោះទៅមុខរបស់កម្ពុជា ក្រោមការដឹកនាំរបស់លោកបណ្ឌិត ហ៊ុន ម៉ាណែត។ ឯកឧត្ដម ហ៊ុន ម៉ានី បន្តថា ការបន្តវេន មុន និងក្រោយគង់តែត្រូវមកដល់ក៏ពិតមែន តែច្បាស់ណាស់ថា ក្រោមការដឹកនាំរបស់បងប្រុស ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តី រាជរដ្ឋាភិបាល នឹងនៅតែបន្តបម្រើដោយស្មោះស្ម័គ្រចំពោះជាតិ និងប្រជាជន ឥតងាករេ និងមានតែប្រឹងប្រែងទ្វេដងថែមទៀត។ខាងក្រោមនេះជាខ្លឹមសារទាំងស្រុងរបស់ឯកឧត្ដម ហ៊ុន ម៉ានី៖« #លើសពីឪពុក…- ជាឪពុកដែលតែងតែផ្តល់ក្តីស្រលាញ់ដល់កូនៗ- ជាគ្រូ- ជាអ្នកដឹកនាំឆ្នើម និងជាគម្រូមានរឿងរ៉ាវជាច្រើនដែលយើងត្រូវនិយាយ និងរៀនសូត្រពីការលះបង់ជាច្រើនរាប់មិនអស់របស់ ពុក/ សម្តេចតេជោនាយករដ្ឋមន្រ្តី សម្រាប់ជាតិ មាតុភូមិ និងប្រជាជនតាំងពីយុវវ័យ រហូត​ដល់​បច្ចុប្បន្ន​ដែល​មិន​អាចមានពាក្យអ្វីនឹងថ្លែងអស់។ អ្នកដទៃអាចមិនយល់ស្របជាមួយគាត់ ក្រុម​មួយ​ក្តាប់​តូច (មិនថាខ្មែរ ឬបរទេស) អាចមិនគាំទ្រគាត់ តែពួក​គេមិន​អាច​ប្រកែក​បាន​ឡើយ​ពីស្នាដៃ​ដ៏​ធំធេង ដែលពុក / សម្តេចតេជោនាយករដ្ឋមន្រ្តី ក៏ដូចជាថ្នាក់ដឹកនាំ នៃ​គណបក្ស​ប្រជាជន​កម្ពុជាទូទាំងប្រទេស បានលះបង់ជូនជាតិ និងប្រជាជនបាននោះទេ។បងប្អូន​ជនរួមជាតិប្រាកដជាបានស្តាប់នូវប្រសាសន៍របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន កាលពីរសៀលថ្ងៃនេះហើយ។ នេះជាការលះបង់ដ៏ធំធេងមួយទៀតរបស់លោក ក្នុងការ​មិន​បន្ត​កាន់​តំណែងជានាយករដ្ឋមន្រ្តី (បើទោះបីជាលោកនៅអាចបន្តធ្វើបាន) ដើម្បី​បម្រើ​ដល់​ទស្សន​វិស័យ​វែងឆ្ងាយ ក្នុងការត្រួសត្រាយផ្លូវឱ្យអ្នកបន្តវេន បន្តទទួល​ខុស​ត្រូវ​លើ​ជោគ​វាសនា​ប្រទេស​ជាតិ និងប្រជាជន ដោយគ្មានស្ទាក់ស្ទើរ និងមិនចុះចាញ់ចំពោះឧបសគ្គ។ ការបន្ត​វេន មុន និងក្រោយគង់តែត្រូវមកដល់ក៏ពិតមែន តែច្បាស់ណាស់ថា ក្រោម​ការ​ដឹក​នាំរ​បស់​បង​ប្រុស ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តី រាជរដ្ឋាភិបាល នឹង​នៅ​តែ​បន្ត​បម្រើ​ដោយ​ស្មោះ​ស្ម័គ្រ​ចំពោះ​ជាតិ និងប្រជាជន ឥតងាករេ និងមានតែប្រឹងប្រែងទ្វេដងថែមទៀត។លើស​ពីឪពុក …១) ការបម្រើជាតិ និងប្រជាជនដោយស្មោះស្ម័គ្រឥតងាករេពេញមួយជីវិត២) ការតម្កល់ «ជាតិ និងប្រជាជនជាចម្បង» មិនត្រឹមតែជាពាក្យសម្រាប់តែនិយាយ ដើម្បី​គ្រាន់​តែស្តាប់​ពិរោះ​ប៉ុណ្ណោះទេ តែវាបានកើតចេញពីការសង្កេត ការរៀនសូត្រ និងការហ្វឹកហាត់ខ្លួន ដើម្បី​ក្លាយខ្លួនជាបុគ្គលមួយរូបដែលមានជំនឿជាក់ និងការលះបង់ដូចសព្វថ្ងៃ។៣) សិល្បៈនៃការដឹកនាំ ដែលមានទាំងចក្ខុវិស័យ និងភាពជាក់ស្តែងនិយមក្នុងការអនុវត្ត បត់​បែន​ទៅ​តាម​ដំណាក់កាល នៃការវិវឌ្ឍសង្គមចាប់តាំងពីឆ្នាំ ១៩៨០ រហូតមកដល់បច្ចុប្បន្ន ប្រកប​ដោយ​ភាព​ម៉ឺងម៉ាត់ និងជំហររឹងមាំលើឆាកអន្តរជាតិ តែទន់ភ្លន់ កក់ក្តៅ​ជា​មួយ​ប្រជាជន​គ្រប់​ស្រទាប់​វណ្ណៈ​ក្នុងសង្គម ជាពិសេសគឺជនរួមជាតិកម្ពុជា។ ក្នុងស្មារតីនេះ ក្នុងនាម​ជា​យុវជន​កម្ពុជា​មួយ​រូប ខ្ញុំសូមសម្តែងនូវសេចក្តីថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតជូនចំពោះ ពុក/​សម្តេច​តេជោ ថ្នាក់ដឹកនាំគណបក្ស និងរាជរដ្ឋាភិបាលទាំងអស់ដែលបានលះបង់ស្ទើរពេញមួយជីវិត ជា​ពិសេស​លះបង់​យុវវ័យរបស់ខ្លួនដើម្បីជាតិ ស្រោចស្រង់ចេញពីគំនរផេះផង់នៃសង្រ្គាមផ្ទៃក្នុង ទៅ​កាន់​ត្រើយ​សន្តិភាព ដឹកនាំប្រទេសពីបាតដៃទទេ ក្លាយទៅ​ជា​ប្រទេស​មាន​ចំណូល​មធ្យម​កម្រិត​ទាប ពីប្រទេសដែលយុវជនស្ទើរតែគ្មានឱកាសសោះ ទៅជាប្រទេសដែលបង្កើតឱកាសជាច្រើន ក្នុង​បរិយាកាសមិនចាញ់ប្រទេសដទៃ ក៏ដូចជាបណ្តាស្នាដៃជាច្រើនរាប់មិនអស់ផ្សេងទៀត។ ក្នុង​នាម​ខ្ញុំ​ជាកូនខ្មែរមួយរូប ខ្ញុំគ្មាន​ពាក្យ​អ្វី​ក្រៅពី​សូម​ថ្លែង​អំណរ​គុណ​យ៉ាង​ជ្រាល​ជ្រៅ​បំផុត​អស់​ពី​ដួង​ចិត្ត នូវពលិកម្មដ៏ធំធេងរបស់លោកក្នុងបេសកកម្មបម្រើជាតិមាតុភូមិ និងប្រជាជន។ សូម​អរគុ​ណ​ចំពោះ​ការ​ប្រែក្លាយកម្ពុជា ពីកម្ពុជា៤ទសវត្សមុនឱ្យទៅជាកម្ពុជាដែលពោរពេញដោយឱកាស ដើម្បី​លូត​លាស់ក្រោមម្លប់នៃសន្តិភាព ស្ថិរភាព និងចំពោះការបង្ហាញផ្លូវ និងផ្តល់​ភាព​ជា​គម្រូ​ដល់​កូន​ចៅ​ជំនាន់ក្រោយ ដើម្បីបន្តទទួលខុសត្រូវលើជោគវាសនាប្រទេសជាតិតទៅមុខ។ ព្រះ​រាជា​ណា​ចក្រ​កម្ពុជា នឹងបន្តដំណើរទៅមុខប្រកបដោយសុទិដ្ឋិនិយម មោទកភាព ភាពជឿជាក់ ភាព​ស្វាហាប់ និងការប្តេជ្ញាចិត្តខ្ពស់ដើម្បីបុព្វហេតុជាតិ និងប្រជាជនឆ្ពោះទៅមុខទៀត។បង​ណែត! ពួកយើងជឿជាក់លើបង! »

[BREAKIGN NEWS] ប្រធានសភាថៃ ពន្យារពេលបោះឆ្នោតនាយករដ្ឋមន្ត្រីបន្ទាប់​ដែលបានគ្រោង​ធ្វើឡើងនៅថ្ងៃព្រហស្បតិ៍នេះ

2023/07/27 03:28:28 pm        445
ប្រធានសភារបស់ប្រទេសថៃបានពន្យារពេលការបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រីបន្ទាប់ ដោយសភាទាំងពីរ ជាការពង្រីកភាពជាប់គាំង​ខាង​នយោបាយ​ដែល​បាន​កើត​ឡើង​ចាប់​តាំង​ពី​ការ​បោះឆ្នោត​សកលកាលពីថ្ងៃទី១៤ ខែឧសភា ។តុលការធម្មនុញ្ញ​ថៃនឹង​សម្រេច​លើ​បណ្តឹង​លោក​ភីថា​នៅ​ថ្ងៃទី​៣ ខែសីហា​។​ ប្រភព​មួយ​បាន​និយាយ​ថា ​តុលាការ​ធម្មនុញ្ញនឹង​ពិចារណា​នៅ​ថ្ងៃ​ព្រហស្បតិ៍​សប្តាហ៍​ក្រោយ​ថា​តើខ្លួន​នឹង​ទទួល​យកសម្រាប់​ការ​ពិភាក្សា​លើ​ញត្តិ​ទាក់​ទង​នឹង​ការ​តែង​តាំង​ជា​ថ្មី​នូវ​មេដឹកនាំ​គណបក្ស​ឆ្ពោះទៅ​មុខ​(Move Forward)(MFP) លោក ភីថា លីមចារើនរ៉ាត់ (Pita Limjaroenrat) ជា​នាយករដ្ឋ​មន្ត្រី​ឬ​យ៉ាង​ណា។ដំបូងឡើយ ការបោះឆ្នោតត្រូវបានគ្រោងនឹងប្រព្រឹត្តទៅនៅថ្ងៃព្រហស្បតិ៍ ទី២៧ កក្កដានេះ ប៉ុន្តែ​លោក        វ៉ាន់ មូហាម៉ាដ ន័រ ម៉ាថា (Wan Muhamad Noor Matha ) បាននិយាយថា លោក​​កំពុងពន្យារពេលដោយគ្មានកំណត់ ដោយ​រង់ចាំ​សេចក្តី​សម្រេច​របស់​តុលាការ​ធម្មនុញ្ញ​ស្តីពី​ការ​បដិសេធ​ការតែងតាំងជាថ្មីសម្រាប់បេក្ខភាពលោក Pita Limjaroenrat ដែល​ជា​ប្រធាន​គណបក្ស​ឆ្ពោះទៅមុខ (MFP) ។ លោក Wan Noor បានប្រាប់អ្នកយកព័ត៌មាននៅឯសភាថា នឹងមិនមានកិច្ចប្រជុំនៅថ្ងៃទី ២៧ខែកក្កដានេះទេ ។ លោកខ្ញុំនឹងជូនដំណឹងនៅពេលកិច្ចប្រជុំបន្ទាប់នឹងត្រូវធ្វើឡើង។ ការបោះ​ឆ្នោត​ដែល​បានគ្រោងធ្វើនៅថ្ងៃព្រហស្បតិ៍នេះ គឺបន្ទាប់ពីសភាបានរារាំងលោក Pita ចំនួនពីរដង ដែល​គណបក្ស​របស់​លោកទ​ទួល​បាន​អាសនៈ​ច្រើន​ជាង​គេ​ក្នុង​ការ​បោះឆ្នោត​ក្នុង​ការ​​កាន់​តំណែង​ជា​នាយក​រដ្ឋមន្ត្រី។លោក Wan Noor បានពន្យារពេលសម័យប្រជុំ ដោយសារតែ​ញត្តិ​ទៅ​តុលាការ​ធម្មនុញ្ញ​ ដើម្បី​ពិនិត្យ​ឡើង​វិញ​នូវសេចក្តីសម្រេចដែលបានរារាំងការតែងតាំងជាថ្មីរបស់លោក Pita  ដែល​អ​គ្គ​លេខាធិការសភា បានប្រាប់សមាជិកសភានៅក្នុងលិខិតមួយ ដូចដែលសារព័ត៌មាន Reuters បាន​រាយការណ៍។ លិខិតនោះបានបន្តថា៖ ដូច្នេះវាជា​ការ​សម​ស្រប​ក្នុងការលុប​ចោល​កិច្ច​ប្រជុំ​សភា​លើក​ទីបី​នៅថ្ងៃព្រហស្បតិ៍ទី ២៧ ខែកក្កដា ឆ្នាំ ២០២៣៕

សម្ដេចតេជោ ហ៊ុន សែន៖ នយោបាយជ្រុលនិយមចាំបាច់ត្រូវលុប​បំបាត់ឱ្យ​អស់ពីកម្ពុជា

2023/07/26 09:40:18 pm        303
ភ្នំពេញ៖ ថ្លែងក្នុងសារពិសេសនៅរសៀលថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា នយោបាយជ្រុលនិយមចាំបាច់ត្រូវលុបបំបាត់ឱ្យអស់ពីកម្ពុជា។ សម្ដេចតេជោ បញ្ជាក់ថា ក្រុមណាក៏ដោយដែលភ្ជាប់ខ្លួនជាមួយក្រុមជ្រុលនិយម ចាំបាច់ត្រូវ​កម្ចាត់​​ចោលមិនឱ្យមាននៅក្នុងប្រទេសកម្ពុជាទៀតទេ។

BREAKING NEWS សម្ដេចតេជោ ហ៊ុន សែន ប្រកាសថានឹងកាន់តួនាទីជាប្រធានព្រឹទ្ធសភា ជំនួសសម្ដេចវិបុលសេនាភក្ដី សាយ ឈុំ

2023/07/26 09:31:43 pm        1696
ភ្នំពេញ៖ ថ្លែងក្នុងសារពិសេសនៅរសៀលថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៣នេះ សម្ដេចតេជោ ហ៊ុន សែន បានប្រកាសបញ្ជាក់ថា សម្ដេចនឹងកាន់តួនាទីជាប្រធានព្រឹទ្ធសភា ហើយនឹង​ជួយ​ដ​ល់​ព្រះករុណា ព្រះមហាក្សត្រ ក្នុងពេលដែលព្រះអង្គអវត្តមានក្នុងឱកាសណាមួយ ដែលចំណុចនេះ គឺ​ជា​ការរៀបចំឱ្យការដំណើរការទៅរបស់ប្រទេសកម្ពុជាជាប្រក្រតីភាព។សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ព្រឹកមិញនេះ ក្នុងពេលចូលគាល់ព្រះព្រះករុណា ព្រះមហាក្សត្រ ទ្រង់ទទួលយល់ព្រម​តាម​ការស្នើសុំ​របស់​គណបក្ស​ដែល​ទទួល​បាន​សំឡេង​ឆ្នោត​ច្រើន​ជាងគេ ក្នុងការចេញព្រះរាជក្រឹត្យតែងតាំងឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្ដី។ជាមួយគ្នានេះដែរ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ដែរថា សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន, សម្ដេចក្រឡាហោម ស ខេង ,សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន និងសម្ដេចពិជ័យសេនា ទៀ បាញ់ ក៏​នឹង​ត្រូវ​ចុះ​ចេញ​ពី​តំណែង និងត្រូវតែងតាំងជាឧត្តមក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រផងដែរ។សម្តេចតេជោ ហ៊ុន សែន បានប្រកាសអំពាវនាវដល់បងប្អូនជនរួមជាតិទាំងអស់ សូមកុំ​មាន​ការ​បារម្ភ​ចំពោះ​ការ​ចាក​ចេញ​ពីតំណែងជានាយករដ្ឋមន្រ្ដីរបស់សម្ដេច។

សម្ដេចតេជោ ហ៊ុន សែន លើកពេលជួបកម្មករនិយោជិត ១០ គោលដៅទៀត ទៅក្រោយ​បង្កើតរាជរដ្ឋាភិបាលថ្មីរួចរាល់

2023/07/26 03:48:50 pm        492
ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃកម្ពុជា នៅព្រឹកថ្ងៃទី ២៦ ខែកក្កដា ឆ្នាំ ២០២៣នេះ បានផ្ញើសារសំឡេងពិសេសជូនកម្មករនិយោជិត ដោយ​ប្រកាស​លើក​ពេល​ជំនួប​ជាមួយកម្មករនិយោជិតចំនួន ១០ លើកទៀត ដែលធ្លាប់សន្យាថា​នឹង​ត្រូវ​ជួប​ចាប់​ពីថ្ងៃ​ទី ២៧ ខែកក្កដា ឆ្នាំ២០២៣នេះ ទៅជួបនៅក្រោយការបង្កើតរដ្ឋាភិបាលថ្មីរួចរាល់វិញ។សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា កាលពី​អំឡុង​ពេល​ជំនួប​ជាមួយ​កម្មករ​និយោជិត​នៅ​មុន​ពេល​បោះឆ្នោតនីតិកាលទី៧ ឆ្នាំ ២០២៣នេះ សម្ដេចតេជោ​ធ្លាប់​បាន​សន្យាថា​នឹង​ជួប​ជាមួយ​កម្មករ​និយោជិតចំនួន ១០ គោលដៅទៀតទាំងនៅរាជធានីភ្នំពេញ និងតាមបណ្ដាខេត្ត។ ប៉ុន្ដែដោយសារតែកត្តាពេលវេលា និងកត្តាទាក់ទងនឹងការរៀបចំរដ្ឋាភិបាលថ្មី ដូច្នេះទើប​សម្ដេច​ត្រូវ​លើក​ពេលជំនួបជាមួយកម្មករនិយោជិតនាពេលនេះ។សម្ដេចតេជោ ក៏សូមអភ័យទោសចំពោះកម្មករកម្មករិនីទាំងអស់ ដែលមានការ​អាក់ខាន​មិន​បាន​ទៅ​សួរ​សុខទុក្ខតាមការសន្យា ប៉ុន្ដែត្រូវលើកពេលទៅជួប ក្រោយការបង្កើតរាជរដ្ឋាភិបាលថ្មី ដែល​នឹង​អាច​មានលទ្ធភាពខ្ពស់បំផុតមាននាយករដ្ឋមន្ត្រីថ្មី ទៅសួរសុខទុក្ខ ជំនួសនាយករដ្ឋមន្ត្រីចាស់។សម្ដេចតេជោបានបញ្ជាក់ថា សម្ដេចនឹងបកស្រាយទាក់ទងនឹងការបង្កើតរាជរដ្ឋាភិបាលថ្មី ក៏​ដូច​ជា​ការ​លើកពេលជំនួបជាមួយកម្មករនិយោជិតនេះបន្ថែមទៀតនៅថ្ងៃទី៣ ខែសីហា ខាង​មុខ​នេះ​នា​អំឡុង​ពេល​សម្ពោធផ្លូវក្រវ៉ាត់ក្រុង៕ អត្ថបទ៖ វ៉ន ដារ៉ាសូមស្ដាប់ប្រសាសន៍សម្ដេចតេជោ ហ៊ុន សែន https://t.me/btvnewscambodia/106867

សម្ដេចតេជោ ហ៊ុន សែន អនុញ្ញាតឲ្យនាយករដ្ឋមន្ត្រីហ្គីណេប៊ីហ្សូវ ចូលជួបសំដែងការគួរសម

2023/07/24 03:43:46 am        456
ភ្នំពេញ ៖សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជានៅល្ងាចថ្ងៃទី២៣កក្កដានេះ បាន អនុញ្ញាតឱ្យឯកឧត្តម នូណូ ហ្គោមណាប៊ីយ៉ាំ (Nuno Gomes Nabiam )នាយករដ្ឋមន្ត្រី​ហ្គីណេប៊ីហ្សូវ ចូលជួបសម្ដែងការគួរសម នៅវិមានសន្តិភាព ក្នុងឱកាសដែលឯកឧត្តមមានវត្តមានបានអញ្ជើញមកទស្សកិច្ចនិងសង្កេតការណ៍បោះឆ្នោតនៅកម្ពុជា។ឯកឧត្តម ស្រុី ថាមរ៉ុង្គ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បាន ឱ្យដឹងថា សម្ដេចតេជោ ហ៊ុន សែន បានអរគុណចំពោះឯកឧត្តមនាយករដ្ឋមន្ត្រីហ្គីណេប៊ីហ្សូវ ដែលបានទទួលយកនូវការ អញ្ជើញរបស់សម្ដេច មកបំពេញទស្សនកិច្ចការងារនិង សង្កេតការណ៍បោះឆ្នោត នៅកម្ពុជា។ សម្ដេចតេជោនាយករដ្ឋមន្ត្រីក៏បានសន្យាថានឹងរៀបចំ ឱ្យមានគណៈប្រតិភូកសិកម្ម​មួយដើម្បីទៅសិក្សាស្វែងយល់នៅហ្គីណេប៊ីហ្សូវ ថាតើកម្ពុជា អាចជួយអ្វីបាន ចំពោះហ្គីណេប៊ីហ្សូវ ហើយ បើតាមគំនិតរបស់សម្ដេចគឺចង់រៀបចំប្រព័ន្ធមួយដែលមានប្រឡាយទឹក មានថ្នាលបណ្ដុះពូជ ស្រូវដែលផ្ដល់ទិន្នផលខ្ពស់ សម្រាប់ដំណាំស្រូវនិងដំណាំកសិកម្មដទៃទៀត។សម្ដេចថា ក្នុងឱកាសទស្សនកិច្ចរបស់ប្រធានាធិបតីហ្គីណេប៊ីហ្សូវនៅកម្ពុជានាពេលខាងមុខ សម្ដេចតេជោនាយករដ្ឋមន្ត្រីចង់ឲ្យមានកិច្ចព្រមព្រៀងលើឯកសារមួយចំនួន ជាពិសេស​កិច្ចសហប្រតិបត្តិការ​ក្នុងវិស័យកសិកម្មនិងវិស័យផ្សេងទៀត ជាពិសេសកិច្ចព្រមព្រៀងការពារវិនិយោគ កិច្ចព្រមព្រៀងលើក លែងទិដ្ឋាការ កិច្ចព្រមព្រៀង អនុគ្រោះផ្សេង​ទៀតដែល​អាចធ្វើទៅបាន ជាពិសេស ការពិគ្រោះយោបល់លើផ្នែកនយោបាយរវាងប្រទេសទាំងពីរ ដើម្បីស្វែងយល់និងស្វែងរកវិស័យដែលមានសក្តានុពលដែលប្រទេសទាំងពីរអាច ប្រើប្រាស់ ដើម្បីជំរុញទំនាក់ទំនងនៃប្រទេសទាំងពីរ។សូមជម្រាបថា ក្នុងឱកាសសន្ទនារវាងសម្ដេចតេជោ និងឯកឧត្តម នាយករដ្ឋមន្ត្រីហ្គីណេប៊ីហ្សូវ ក្នុងការរៀបចំពិសាបាយក្នុងបរិយាកាសរីករាយផងដែរនោះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ក៏បានបង្ហើបឲ្យដឹងថានឹងមានការរៀបចំនាយករដ្ឋមន្ត្រីបន្តវេននៅក្រោយការបោះឆ្នោតនេះហើយឯកឧត្តមនាយករដ្ឋមន្ត្រីហ្គីណេប៊ីហ្សូវ ក៏បានសន្យាថានឹងធ្វើការ​ជាមួយរដ្ឋាភិបាលថ្មី ដែលដឹកនាំដោយឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត ៕​​ ដោយ ៖ មុត សុទ្ធ

សម្តេចតេជោ ហ៊ុន សែន ៖ ចំនួនបណ្តោះអាសន្នមានអ្នកចូលរួមបោះឆ្នោតឆ្នាំ២០២៣ មាន៨៤,២១%

2023/07/24 12:10:01 am        1005
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន បានប្រកាសមុននេះបន្តិចថា យោងតាមលទ្ធផលបឋម ដោយគណេៈកម្មាធិការ ជាតិរៀបចំការបោះឆ្នោតមានចូលរួមបោះឆ្នោតឆ្នាំ២០២៣នេះមាន ៨៤,២១% ដែលជា ចំនួនមួយដ៏ច្រើនជាង ការបោះឆ្នោតកន្លងមក។យោងតាមប្រសាសន៍សម្តេចតាមតេឡេក្រាម នៅល្ងាចថ្ងៃទី២៣​ ខែកក្កដា ឆ្នាំ២០២៣នេះ សម្តេចបានប្រកាសថា ប្រជាពលរដ្ឋអ្នកបោះឆ្នោត មិនចាញ់តាមការអូសទាញ របស់ក្រុមប្រឆាំង នោះទេ ដោយពួកគាត់បានចេញទៅបោះឆ្នោតដោយភាពសប្បាយរីករាយ។សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ប្រជាពលរដ្ឋពិតជាចង់បានសេចក្តីសុខ ជាមួយនឹងដំបូលសុខសន្តិភាពដែលបាននឹងកំពុងមាន ហើយចង់ចាកចេញឆ្ងាញ ពីក្រុមជ្រុលនិយម ដែលពួកគេតែងតែបានបំផ្លាញ។សម្តេចបញ្ជាក់ថា «ពេលនេះបើប្រៀបធៀប ចំនួនប្រជាជនបានចេញទៅបោះឆ្នោត គឺមានចំនួនច្រើនលើសលប់ ដែលមានចំនួនច្រើន ជាងមានវត្តមានគណបក្សភ្លើងទៀនចូលរួមទៅទៀត...[]ឥលូវយើងកំពុងរង់ចាំមើល តើមានសន្លឹកឆ្នោត ត្រូវបានគេគូសខ្វែងប៉ុន្មានសន្លឹក ព្រោះក្រុម មេដឹកនាំជ្រុលនិយមបាននិយាយថា សន្លឹកឆ្នោត ណាដែលគូសខ្វែង គឺសន្លឹកឆ្នោតគាំទ្រពួកគេ»។សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា «នៅក្នុងឆាណែលតេឡេក្រាម ឈ្មោះសប្បាយ តេឡេក្រាម យើងបានឃើញគេបោះគំរូសន្លឹកឆ្នោត ទៅក្រុមពួកគេនៅទីក្រុងប៉ារីសតែម្តង»។សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា សម្តេច បានស្គាល់មុខអ្នកនៅក្នុងតេឡេក្រាមនោះអស់ហើយ ហើយសូមកុំមាន​ភ័យខ្លាច ដោយអ្នកទាំងនោះ អាចចេញមកសារភាពជាមួយនឹងអាជ្ញាធរ ព្រោះចលនាបំផ្លាញសន្លឹកឆ្នោត គឺជាបទល្មើស ដែលត្រូវផ្តន្ទាទោស។សម្តេចបានអំពាវនាវដល់អ្នកទាំងនោះ សូមប្រញាប់ប្រញាល់ ចេញមកសារភាព ជាមួយអាជ្ញាធរ បើមិនដូច្នោះទេនឹង​មានវិធានការតាមផ្លូវច្បាប់។សម្តេចតេជោ ហ៊ុន សែន បានប្រកាសអំពាវនាវដល់ ក្រុមជ្រុលនិយមទាំងឡាយ សូមមើលឱ្យបានច្បាស់ វិភាគឱ្យ​ច្បាស់ នូវភាពចាស់ទុំខាងនយោបាយ របស់ប្រជាជនកម្ពុជា។សម្តេចបញ្ជាក់ថា ភាពខ្លាំងរបស់ប្រជាជនកម្ពុជា គឺមិនទុកឱ្យពួកបោកប្រាស់ ក្រុមបំផ្លាញ ដើម្បីបំផ្លាញ ប្រទេសជាតិនោះទេ៕

សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានអញ្ជើញបោះឆ្នោតរួចរាល់ហើយ

2023/07/23 03:15:22 pm        834
កណ្ដាល ៖ នៅព្រឹកថ្ងៃអាទិត្យ ៦កើត ទុតិយាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជា​ប្រធានគណបក្សប្រជាជនកម្ពុជានិងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានអញ្ជើញបោះឆ្នោតជ្រើស តាំងតំណាងរាស្ត្រនីតិកាលទី៧ រួចរាល់ហើយ នៅការិល័យ​លេខ ១៦៩៧ ​ក្នុងសាលាករុកោសល្យវិក្រិត្យការ ក្រុងតាខ្មៅ ខេត្តកណ្តាល។ការបោះឆ្នោតជ្រើសតាំងអ្នកតំណាងរាស្ត្រអាណត្តិទី៧នេះ មានការិយាល័យ ២៣,៧៨៩ការិយាល័យ។ ពលរដ្ឋដែលមានសិទ្ធិទៅបោះឆ្នោតមានចំនួន ៩,៧១០,៦៥៥នាក់។ ការបោះឆ្នោតអាណត្តិទី៧ មានគណបក្សនយោបាយ ចូលរួមប្រកួតប្រជែងចំនួន១៨៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

[UPDATE] ក្រសួងអេស្ប៉ាញ៖ ជនអន្តោប្រវេសន៍ជាង ២៥.០០០នាក់ បានវិលត្រឡប់ទៅ​ម៉ារ៉ុកវិញពីដែនដី Ceuta
07/31/2026 09:07 PM
[UPDATE]ជនអន្តោប្រវេសន៍ប្រហែល ៦០.០០០នាក់ ចូលដែនដី​ Ceuta របស់អេស្ប៉ាញ ខណៈមាន​អ្នកស្លាប់ ៣៤នាក់​
07/31/2026 09:07 PM
របាយការណ៍៖ ណាតូចង់​ពង្រីកខែល​ការពារ​នុយក្លេអ៊ែរ នៅអឺរ៉ុប ក្នុង​ពេលមានការគំរាមកំហែង​ពីរុស្ស៊ី
07/31/2026 09:07 PM
មនុស្ស ២៥នាក់ស្លាប់ និង ៤៤នាក់រងរបួស ក្នុងគ្រោះថ្នាក់រថយន្តក្រុង នៅភាគខាងជើងអាល់ហ្សេរី
07/31/2026 09:07 PM
មន្រ្តី UN៖ អាមេរិកឡាទីន នឹងមើលឃើញបាតុភូតអែល នីញ៉ូដ៏ខ្លាំងកា្លបំផុត
07/31/2026 09:07 PM
អ្នកឡើងភ្នំ ១០នាក់ ដឹកនាំដោយអ្នកឡើងភ្នំដ៏ល្បីល្បាញម្នាក់របស់នេប៉ាល់ បាត់ខ្លួននៅលើភ្នំប៉ាគីស្ថាន
07/31/2026 08:07 PM
ភ្លើងឆេះព្រៃបំផ្លាញចម្ការផ្លែបឺរនៅអេស្ប៉ាញ និងគំរាមកំហែងដល់ការប្រមូលផលរយៈពេលច្រើនឆ្នាំ
07/31/2026 08:07 PM
BREAKING NEWS | ជនអន្តោប្រវេសន៍ប្រហែល ៦០.០០០នាក់ ចូលដែនដី​ Ceuta របស់អេស្ប៉ាញ ខណៈមាន​អ្នកស្លាប់ ៣៤នាក់​
07/31/2026 08:07 PM
ជនប៉ាឡេស្ទីន មានមន្ទិលសង្ស័យ ក្រោយលោក Trump ប្រកាសកិច្ចព្រមព្រៀងរំសាយអាវុធក្រុមហាម៉ាស
07/31/2026 08:07 PM
កូរ៉េខាងត្បូងកត់ត្រាសីតុណ្ហភាពខ្ពស់បំផុតមិនធ្លាប់មាន ៤១,៤អង្សាសេ ខណៈរលកកម្ដៅ​កាន់តែខ្លាំង
07/31/2026 08:07 PM