លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន នាំយកទៀនព្រះវស្សា ប្រគេនសម្តេចព្រះសង្ឃគង់ចាំព្រះវស្សានៅវត្តចំពុះក្អែក
សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រគេនទៀនព្រះវស្សា និងទេយ្យទាន ដល់ព្រះសង្ឃគង់ចាំព្រះវស្សាចំនួន ១៨វត្ត ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ
ប្រសាសន៍សំខាន់ៗសម្ដេចធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសអញ្ជើញ​ចែក​វិញ្ញាបន​បត្រ​សម្គាល់​ម្ចាស់​អចលនវត្ថុ​ជូន​ប្រជាពលរដ្ឋជាង ២ម៉ឺនបណ្ណ នៅឃុំចំនួន៣ នៃស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល​
សម្ដេចធិបតី៖ កម្ពុជាជ្រើសរើសយកយន្តការ UNCLOS ដោយសារថៃលុបចោល MOU ២០០១ ជាឯកតោភាគី

ព័ត៌មានសំខាន់ៗ

បាតុកម្ម​បណ្ដាល​ឲ្យ​បណ្ដាញ​ដឹកជញ្ជូន​សាធារណៈ​របស់​អាល្លឺម៉ង់​ត្រូវ​បញ្ឈប់​

2023/03/27 06:31:19 pm        340
​អាល្លឺម៉ង់៖ បណ្ដាញ​ដឹកជញ្ជូន​របស់​ប្រទេស​អាល្លឺម៉ង់កំពុង​ស្ថិត​ក្នុង​ភាព​ជាប់​គាំង​នៅ​ថ្ងៃ​ចន្ទ​នេះ ខណៈ​សហជីព​ធំ​បំផុត​ចំនួន​ពីរ​របស់​ប្រទេស​នេះ​ធ្វើ​កូដកម្ម​។ បុគ្គលិក​នៅ​អាកាសយានដ្ឋាន កំពង់ផែ ផ្លូវ​រថភ្លើង រថយន្តក្រុង និង​រថភ្លើង​ក្រោម​ដី​បាន​ចេញពី​កន្លែងធ្វើការ​ភ្លាមៗ​ ក្រោយ​ពាក់​កណ្តាល​អធ្រាត្រ​ដើម្បី​ឈប់សម្រាក ២៤ម៉ោង​។ សហជីព​កំពុង​ទាមទារ​ប្រាក់​ឈ្នួល​ខ្ពស់ដើម្បី​ជួយ​ដល់​សមាជិក​របស់​ពួកគេ​ ទប់ទល់​ការ​កើន​ឡើង​ការ​ចំណាយ​សម្រាប់​ជីវភាព​រស់នៅ​នៅ​ទូទាំង​ប្រទេស​។ មាន​កូដកម្ម​ដើរ​ចេញពី​ការងារ​ជា​ក្រុម​តូច​ៗ​ជាច្រើន​ក្នុង​វិស័យ​សេវា​សាធារណៈ​ផ្សេងទៀត ប៉ុន្តែ​នៅ​ថ្ងៃ​ចន្ទ​នេះនឹង​ជា​កូដកម្ម​ធំ​បំផុត ​ក្នុង​រយៈ​ពេល​ច្រើន​ទសវត្សរ៍​កន្លងទៅ​នៅ​ក្នុង​ប្រទេស​នេះ​។ សហជីព​ទាំងពីរ​ដែល​ចូលរួម​ក្នុង​កូដកម្ម ស្ថិត​ក្នុង​ចំណោម​សហជីព​ធំ​បំផុត​ក្នុង​ប្រទេស​អាល្លឺម៉ង់​។ សហជីព Verdi តំណាង​ឱ្យ​បុគ្គលិក​ប្រហែល ២.៥​លាន​នាក់​នៅ​ទូទាំង​វិស័យ​សាធារណៈ រួមមាន​វិស័យ​ដឹកជញ្ជូន​សាធារណៈ និង​នៅ​អាកាស​យានដ្ឋាន​។ សហជីព EVG តំណាង​ឱ្យ​បុគ្គលិក​ប្រហែល ២៣០,០០០ នៅ​ក្រុមហ៊ុន​អយស្ម័យយាន Deutsche Bahn ជា​ប្រតិបត្តិ​ករ​ផ្លូវ​រថភ្លើង​ជាតិ​របស់​ប្រទេស​អាល្លឺម៉ង់ និង​ក្រុមហ៊ុន​រថយន្តក្រុង​ផ្សេង​ទៀត​។ ពួកគេ​សង្ឃឹមថា វា​នឹង​បង្កើន​សម្ពាធ​លើ​និយោជក មុន​ពេល​ការចរចា​ប្រាក់​ឈ្នួល​ជុំ​មួយ​ផ្សេង​ទៀត​នៅ​ថ្ងៃ​ចន្ទ​នេះ​។ លោក Frank Werneke ប្រធាន​សហជីព Verdi បាន​ចាត់​ទុក​ការដំឡើង​ប្រាក់​ឈ្នួល​ថា ​ជា​បញ្ហា​នៃ​ការ​រស់​រាន​មាន​ជីវិត​សម្រាប់​បុគ្គលិក​ជាច្រើន​ពាន់​នាក់​។ នៅ​អាកាស​យានដ្ឋាន​ទីក្រុង Munich កាលពី​ថ្ងៃអាទិត្យ ជើង​ហោះហើរ​ជាច្រើន​ត្រូវ​បាន​រំខាន​ដោយ​ការ​ធ្វើ​កូដកម្ម​ដើរចេញ​ពី​ការងារ​។ សមាគម​អាកាសយានដ្ឋាន​ប្រទេស​អាល្លឺម៉ង់​បាន​និយាយ​ថា អ្នកដំណើរ​តាម​ផ្លូវ​អាកាស​ប្រមាណ ៣៨០,០០០​នាក់​ត្រូវ​រង​ផល​ប៉ះពាល់​ដោយ​ការ​ធ្វើ​កូដកម្ម ប៉ុន្តែ​បាន​និយាយ​ថា វា​លើស​ពី​វិធាន​ការដែល​ចង់បាន និង​អាច​ទទួល​យក​បាន​។ តំណាង​និយោជក​មួយ​ចំនួន​បាន​ព្រមាន​ថា ​សហជីព​កំពុង​ធ្វើ​ការ​ទាមទារ​មិន​សម​ហេតុផល​ ដែល​បង្ក​ហា​នី​ភ័យ​បំផ្លាញ​ដល់​សាធារណជន​។ ទោះជា​យ៉ាងណា សហជីព​មួយ​ចំនួន​បាន​ទទួល​ជោគជ័យ​ក្នុង​ការ​ទទួល​បានការ​ដំឡើង​ប្រាក់​ឈ្នួល រួម​ទាំង​បុគ្គលិក​ប្រៃសណីយ៍​ដែល​ទទួល​បាន​ការដំឡើង​ប្រាក់​ឈ្នួល ១១.៥% កាល​ពីដើម​ខែ​មីនា៕អត្ថបទ៖ ប៊ុនថន

សម្តេចតេជោ ហ៊ុន សែន អញ្ជើញបដិសណ្ឋារកិច្ចផ្លូវការ និងជួបទ្វេភាគីជាមួយនាយករដ្ឋមន្ត្រីម៉ាឡេស៊ី

2023/03/27 06:07:35 pm        396
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៅវេលាម៉ោងជាង១១ ព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៣នេះ បានអញ្ជើញបដិសណ្ឋារកិច្ចផ្លូវការ និងជួបទ្វេភាគីជាមួយឯកឧត្តម ដាតុ ស៊េរី អាន់វ៉ា ប៊ីន អ៊ីប្រាហ៊ី នាយករដ្ឋមន្ត្រីម៉ាឡេស៊ី នៅវិមានសន្តិភាព។គួរបញ្ជាក់ថា នាយករដ្ឋមន្ត្រីម៉ាឡេស៊ី ឯកឧត្តម ដាតុ ស៊េរី អាន់វ៉ា ប៊ីន អ៊ីប្រាហ៊ី ចាប់ផ្តើមបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជានាព្រឹកថ្ងៃទី ២៧ ខែមីនា ឆ្នាំ២០២៣នេះ តបតាមការអញ្ជើញរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី។នាយករដ្ឋមន្ត្រីប្រទេសទាំងពីរ មានជំនួបទ្វេភាគីដើម្បីរិះរករបៀប និងវិធីសាស្ត្រថ្មីៗ សំដៅធ្វើឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀត នូវទំនាក់ទំនងទ្វេភាគីដ៏យូរលង់ ដែលគ្របដណ្ដប់លើកិច្ចសហប្រតិបត្តិការ គ្រប់វិស័យ ដូចជា៖ នយោបាយ សន្តិសុខ សេដ្ឋកិច្ច សង្គម និងវប្បធម៌....។នាយករដ្ឋមន្ត្រីទាំងពីរ ក៏នឹងផ្លាស់ប្តូរទស្សនៈគ្ នាទៅវិញទៅមកលើបញ្ហាអនុតំបន់ តំបន់ និងអន្តរជាតិ ដែលជាផលប្រយោជន៍ និងក្តីបារម្ភរួមផងដែរ។បន្ទាប់ពីជំនួប នាយករដ្ឋមន្ត្រីទាំងពីរ នឹងអញ្ជើញធ្វើជាអធិបតីភាពក្នុងពិធីចុះហត្ថលេខាលើគំនិតផ្តួចផ្តើមនៃកិច្ចសហប្រតិបត្តិការមួយចំនួន និងធ្វើសន្និសីទសារព័ត៌មានរួមគ្នា៕

នាយករដ្ឋមន្ត្រី​បារាំង​ស្នើ​ឲ្យ​ជួប​បក្ស​ប្រឆាំង និង​សហជីព​ក្នុង​ពេល​មាន​វិបត្តិ​សោធន​និវត្តន៍​

2023/03/27 04:52:17 pm        315
​បារាំង៖ នាយករដ្ឋមន្ត្រី​បារាំង​ផ្តល់​សំណើ​ជួប​បក្ស​ប្រឆាំង និង​សហជីព​ក្នុង​ពេល​មាន​វិបត្តិ​សោធន​និវត្តន៍​ ការិយាល័យ​នាយករដ្ឋមន្ត្រី​បាន​និយាយ​កាលពី​ថ្ងៃអាទិត្យ​ថា នាយករដ្ឋមន្ត្រី​បារាំង​លោកស្រី Elisabeth Borne មាន​ផែន​ការជួប​ជាមួយ​មេដឹកនាំ​បក្ស​ប្រឆាំង និង​សហជីព​ ក្នុង​ក្តីសង្ឃឹម​ពី​ការ​បញ្ចប់​ការ​តវ៉ា​ជាច្រើន​សប្តាហ៍​មកនេះ​ប្រឆាំង​ច្បាប់​សោធន​និវត្តន៍​ថ្មី​។ ក្រុម​បាតុកម្ម​ប្រឆាំង​កំណែទម្រង់​សោធន​និវត្តន៍ ដែល​នឹង​ដំឡើង​អាយុ​ចូលនិវត្តន៍​ ២​ឆ្នាំ​បន្ថែម​បាន​ប្រែ​ទៅជា​អំពើ​ហិង្សា បន្ទាប់ពី​រដ្ឋាភិបាល​បាន​ជំរុញ​សេចក្តី​ស្នើច្បាប់​នេះ​ ឆ្លង​សភា​ក្នុង​ខែ​នេះដោយ​គ្មាន​ការបោះឆ្នោត​។ ប្រធានាធិ​បតី​លោក Emmanuel Macron បាន​ដាក់​ចេញ​ការលុបចោល ឬ​ផ្អាក​ច្បាប់​នេះ ដោយ​ប្រគល់​ភារកិច្ច​ឱ្យ​នាយករដ្ឋមន្ត្រី​របស់​លោកក្នុង​ការ​ស្វែងរក​ការ​គាំទ្រ​ថ្មី​នៅ​ក្នុង​សភា បន្ទាប់ពី​រដ្ឋាភិបាល​ប​រា​ជ័យ​ក្នុង​ការ​ស្វែងរក​សំឡេង​គ្រប់គ្រាន់​ សម្រាប់​សេចក្តី​ស្នើ​ច្បាប់​នេះ​។ ការិយាល័យ​លោកស្រី​នាយករដ្ឋមន្ត្រី​និយាយថា លោកស្រី Borne នឹង​ជួប​ជាមួយ​មេដឹកនាំ​គណបក្ស​នយោបាយ ហើយ​មាន​គោលបំណង​ចាប់ផ្តើម​ការពិភាក្សា​ឡើងវិញ ជាមួយ​សហជីព​នានា​ជុំវិញ​បញ្ហា​ការងារ ដោយ​មិន​និយាយ​អំពី​សេចក្តី​ស្នើច្បាប់​សោធន​និវត្តន៍​នោះ​ទេ​។ ​លោកស្រី​នាយក​រដ្ឋមន្ត្រី​បាន​និយាយ​នៅ​ក្នុង​បទសម្ភាសន៍​ជាមួយ​សារព័ត៌មាន​ថា កិច្ចប្រជុំ​ជាមួយ​គណបក្សប្រឆាំង និង​មេដឹកនាំ​សហជីព​នឹង​ធ្វើ​ឡើង​ក្នុង​សប្តាហ៍​ដែល​ចាប់ផ្តើម​ពីថ្ងៃ​ទី៣ ខែមេសា​។ សារព័ត៌មាន AFP បាន​រាយការណ៍​ថា លោកស្រី​បាន​សន្យា​ថា​នឹង​មិន​ប្រើ​អំណាច​រដ្ឋធម្មនុញ្ញ​ ដើម្បី​អនុម័ត​ច្បាប់​ដោយ​គ្មាន​ការបោះឆ្នោត​ម្តង​ទៀត​នោះ​ទេ លើកលែងតែ​លើ​សេចក្តី​ស្នើច្បាប់​ថវិកា​។ សហជីព​បាន​កំណត់​ពេល​ថ្ងៃទី​១០ នៃ​ការ​តវ៉ា​នៅ​ទូទាំង​ប្រទេស​ប្រឆាំង​ច្បាប់​សោធន​និវត្តន៍​នៅ​ថ្ងៃ​អង្គារ បន្ទាប់ពី​ថ្ងៃមុន​នៃ​ការ​ធ្វើ​សកម្មភាព​កាលពី​ថ្ងៃ​ព្រហស្បតិ៍​សប្តាហ៍​មុន បាន​មើល​ឃើញ​ការ​ប៉ះ​ទង្គិច​គ្នា​ដោយ​ហិង្សា​ខ្លាំង​បំផុត​ជាមួយ​នគរបាល​។ ប្រធាន​សហជីព CFDT លោក Laurent Berger កាលពី​សប្តាហ៍​មុន​បាន​ស្នើ​ឱ្យ​លោក Macron ផ្អាក​ច្បាប់​រយៈពេល​ប្រាំ​មួយ​ខែ ដើម្បី​ស្វែងរក​ការ​សម្រប​សម្រួល​ដែល​អាច​ធ្វើ​ទៅ​បាន៕អត្ថបទ៖ ប៊ុនថន

ទឹកប្រាក់ជិត ១០០ពាន់លានដុល្លារ ត្រូវបានដកចេញពីធនាគារពាណិជ្ជរបស់សហរដ្ឋអាមេរិក

2023/03/27 02:11:54 pm        338
អាមេរិក៖ ទិន្នន័យចុងក្រោយពីធនាគារកណ្តាលបានបង្ហាញថា ទឹកប្រាក់សរុបចំនួន ៩៨.៤ ពាន់លានដុល្លារត្រូវបានដកចេញដោយម្ចាស់ប្រាក់បញ្ញើរបស់សហរដ្ឋអាមេរិក ក្នុងមួយសប្តាហ៍ដោយសារតែលែងសូវមានទំនុកចិត្តលើប្រព័ន្ធធនាគាររបស់ប្រទេសនេះ។ការដកប្រាក់ដ៏គំហុកភាគច្រើន កើតមានឡើងនៅតាមធនាគារតូចៗ។យោងទៅតាមទិន្នន័យរបស់ប្រព័ន្ធធនាគារកណ្តាលបានឲ្យដឹងថា សម្រាប់សប្តាហ៍ដែលបានបញ្ចប់នៅថ្ងៃទី ១៥ ខែមីនា ស្ថាប័នហិរញ្ញវត្ថុធំៗ បានមើលឃើញប្រាក់បញ្ញើរបស់ពួកគេកើនឡើង ខណៈធនាគារតូចៗបានសង្កេតឃើញលំហូរចេញលើសពី ១២០ ពាន់លានដុល្លារ ។ ធនាគារកណ្តាល បានដំឡើងអត្រាការប្រាក់រហូតដល់៩ ដងជាប់ៗគ្នា ហើយវិធានការរឹតត្បិតបរិមាណបាននាំមកនូវវិបត្តិដល់វិស័យធនាគារនៅសហរដ្ឋអាមេរិក និងអឺរ៉ុប៕

សម្តេចតេជោ ហ៊ុន សែន អញ្ជើញបើកទិវាជាតិ «វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍»

2023/03/26 02:38:28 pm        180
ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រ បានអញ្ជើញជាអធិបតីបើកវេទិកាជាតិ «វិទ្យាសាស្ត្រ បច្ចេក វិទ្យា និងនវានុវត្តន៍» ដែលធ្វើឡើងនៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ នៅព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៣នេះ។ទិវាជាតិ «វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍» រៀបចំឡើងដោយក្រសួង ឧស្សា ហ កម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍។ទិវាជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ជាការរួមចំណែកក្នុងការរួមគ្នាអនុវត្ត គោល នយោបាយ និងផែនទីបង្ហាញផ្លូវរបស់រាជរដ្ឋាភិបាល ដោយអនុលោមតាមក្រប ខណ្ឌ គោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជាឆ្នាំ ២០២១-២០៣៥ និងសម្រាប់ប្រទេសកម្ពុជាត្រៀមខ្លួនក្នុងការក្លាយជាប្រទេស ដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០។ទិវាជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នឹងប្រារព្ធឡើងរយៈពេល៣ថ្ងៃ គឺចាប់ ពី ថ្ងៃ ទី ២៦ ដល់ថ្ងៃទី ២៨ ខែមីនា ឆ្នាំ២០២៣។ទិវានេះ មានការអញ្ជើញចូលរួម ពី ស្ថាប័ន ពាក់ ព័ន្ធសរុបជាង ២០០ស្ថាប័ន ក្នុងនោះរួមមានក្រសួងពាក់ព័ន្ធ គ្រឹះស្ថាន ឧត្តមសិក្សា និងស្រាវជ្រាវ ដៃគូអភិវឌ្ឍន៍ជាតិ និងអន្តរជាតិ ក្រុមហ៊ុនអាជីវកម្ម និង សមាគមពាណិជ្ជកម្មជាដើម៕

​សម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញបើកទិវាជាតិ «វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍» លើកដំបូងនៅកម្ពុជានៅព្រឹកស្អែកនេះ

2023/03/26 01:21:29 am        100
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នឹងអញ្ជើញជាអធិបតី៏ខ្ពង់ខ្ពស់បំផុតបើកវេទិកាជាតិ “វិទ្យាសាស្ត្រ បច្ចេក វិទ្យា និងនវានុវត្តន៍”នៅព្រឹកថ្ងៃអាទិត្យទី២៦ ខែមីនា ឆ្នាំ២០២៣ស្អែកនេះ។ វេទិកានេះ រៀបចំធ្វើឡើងនៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ។ ព័ត៌មានលម្អិតBTVនឹងផ្សាយជូនជាបន្តបន្ទាប់នាពេលក្រោយ៕

ជីវប្រវត្តិសង្ខេប ឯកឧត្តម ដាតុ ស៊េរី អាន់វ៉ា ប៊ីន អ៊ីប្រាហ៊ីម នាយករដ្ឋមន្ត្រីម៉ាឡេស៊ី

2023/03/26 12:06:50 am        620
ភ្នំពេញ៖ តបតាមការអញ្ជើញរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម ដាតុ ស៊េរី អាន់វ៉ ប៊ីន អ៊ីប្រាហ៊ីម នាយករដ្ឋមន្ត្រី នៃប្រទេសម៉ាឡេស៊ី នឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជានៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៣។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់នាយកដ្ឋានព័ត៌មាន នៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។ក្នុងដំណើរទស្សនកិច្ចនេះ ឯកឧត្តម ដាតុ ស៊េរី អាន់វ៉ា ប៊ីន អ៊ីប្រាហ៊ីម នឹងចូលក្រាបបង្គំគាល់ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា នៅក្នុងព្រះបរមរាជវាំង។ ឯកឧត្តមនាយករដ្ឋមន្ត្រី ក៏នឹងមានជំនួបសម្តែងការគួរសមដាច់ដោយឡែកជាមួយ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា និង សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា។សេចក្ដីប្រកាសព័ត៌មានបានឲ្យដឹងថា នាយករដ្ឋមន្ត្រីនៃប្រទេសទាំងពីរកម្ពុជា-ម៉ាឡេស៊ី នឹងជួបប្រជុំទ្វេភាគី ដើម្បីរិះរករបៀប និងវិធីសាស្ត្រថ្មីៗ សំដៅធ្វើឱ្យ កាន់តែស៊ីជម្រៅបន្ថែមទៀតនូវទំនាក់ទំនងទ្វេភាគីដ៏យូរលង់ ដែលគ្រប់ដណ្ដប់លើកិច្ចសហប្រតិបត្តិការ គ្រប់វិស័យ រាប់ចាប់ពីនៅក្នុងវិស័យនយោបាយ-សន្តិសុខ សេដ្ឋកិច្ច រហូតដល់វិស័យសង្គម-វប្បធម៌។ នាយករដ្ឋមន្ត្រីទាំងពីរ នឹងផ្លាស់ប្តូរទស្សនៈគ្នាទៅវិញទៅមកលើបញ្ហាអនុតំបន់ តំបន់ និងអន្តរជាតិ ដែលជាផលប្រយោជន៍ និងក្តីបារម្ភរួម។បន្ទាប់ពីជំនួប នាយករដ្ឋមន្ត្រីទាំងពីរ នឹងអញ្ជើញធ្វើជាអធិបតី ក្នុងពិធីចុះហត្ថលេខាលើគំនិតផ្តួចផ្តើមនៃកិច្ចសហប្រតិបត្តិការមួយចំនួន និងធ្វើសន្និសីទសារព័ត៌មានរួមគ្នា។ឯកឧត្តមនាយករដ្ឋមន្ត្រីម៉ាឡេស៊ី នឹងចូលរួមជាមួយសម្តេចតេជោនាយករដ្ឋមន្ត្រី ក្នុងពិធី លៀងសាយភោជន៍ស្រាយបួសរបស់សាសនិកអ៊ីស្លាម និងចូលរួមពិធីថ្វាយបង្គំព្រះជាមួយនិស្សិត អាហារូបករណ៍ និងសហគមន៍អ៊ីស្លាមនៅកម្ពុជា ផងដែរ។ដំណើរទស្សនកិច្ចផ្លូវការរបស់ឯកឧត្ដមនាយករដ្ឋមន្ត្រីម៉ាឡេស៊ី មកកាន់កម្ពុជានាពេលខាងមុខនេះ នឹងនាំមកនូវសន្ទុះថ្មីដល់ទំនាក់ទំនងទ្វេភាគីដ៏រឹងមាំលើគ្រប់វិស័យរវាងប្រទេសទាំងពីរ ហើយនឹងរួមចំណែកដល់ការថែរក្សាសន្តិភាព និងស្ថិរភាពនៅក្នុងតំបន់ ក៏ដូចជារួមចំណែក ដល់ការបន្តការអភិវឌ្ឍ និងវិបុលភាព របស់សហគមន៍អាស៊ាន និងអន្តរជាតិផងដែរ។ខាងក្រោមនេះជាជីវប្រវត្តិសង្ខេប ឯកឧត្តម ដាតុ ស៊េរី អាន់វ៉ា ប៊ីន អ៊ីប្រាហ៊ីម នាយករដ្ឋមន្ត្រីម៉ាឡេស៊ី៖

ក្រសួងការបរទេស៖ កម្ពុជា-ដូមីនីក ប្តេជ្ញារិះរកកិច្ចសហប្រតិបត្តិការទ្វេភាគី

2023/03/25 05:53:58 pm        71
ភ្នំពេញ - ឯកឧត្តមបណ្ឌិត វីន ហេនដឺសាន់ (Vince Henderson) រដ្ឋមន្រ្តីការបរទេស ធុរកិច្ចអន្តរជាតិ ពាណិជ្ជកម្ម និងថាមពល នៃប្រទេស កុំមិនវែលដូមីនីក បានបញ្ចប់ដំណើរទស្សនកិច្ចផ្លូវការនៅព្រះរាជាណា ចក្រកម្ពុជា ពីថ្ងៃទី២២-២៤ ខែមីនា ឆ្នាំ២០២៣។ក្នុងកិច្ចប្រជុំទ្វេភាគី នៅថ្ងៃទី ២៣ ខែមីនា ឆ្នាំ២០២៣ ឯកឧត្តម អ៊ុច បូររិទ្ធ រដ្ឋមន្រ្តីស្តីទី នៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងជា រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និង ឯកឧត្តមបណ្ឌិត វីន ហេនដឺសាន់ បានអះអាងអំពីការប្តេជ្ញាចិត្តក្នុងការពង្រឹងទំនាក់ទំនងរវាងប្រទេសទាំងពីរ ក្នុងក្របខ័ណ្ឌទ្វេភាគី និងពហុភាគី។ឯកឧត្តមរដ្ឋមន្ត្រីស្តីទី បានជម្រាបជូនអំពីស្ថានភាពនយោបាយ និងសេដ្ឋកិច្ច រួមទាំងកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ក្នុងការសម្រេចនិងរក្សាបាននូវសន្តិភាពនិងស្ថិរភាពដែលរកបានយ៉ាងលំបាក លិទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស។ ឯកឧត្តមក៏បានជម្រាបជូនផងដែរ នូវមុខទំនិញសក្តានុពលមួយចំនួនសម្រាប់ការធ្វើពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ក៏ដូចជាការលើកទឹកចិត្តជាច្រើន សម្រាប់វិនិយោគិន នៅក្រោមច្បាប់វិនិយោគថ្មីរបស់កម្ពុជា ៕

ព្រិល​ធ្លាក់​ខ្លាំង​ អាង​ស្តុក​ជិត​ពេញ បន្ទាប់ពី​រដូវរងា​ត្រជាក់​ខ្លាំង​នៅ​រដ្ឋ​កាលីហ្វ័រ​ញ៉ា

2023/03/24 10:07:18 pm        307
​អាមេរិក៖ រដ្ឋ​កាលីហ្វ័រ​ញ៉ា​បាន​ប្រឈម​នឹង​ការវាយប្រហារ​នៃ​ព្យុះ​កួច​ នាំ​សំណើម​ទន្លេ​ដ៏​មាន​ឥទ្ធិពល​នៅ​ក្នុង​រដូវរងា​នេះ ដែល​បាន​នាំទៅ​ដល់​ការ​ធ្លាក់​ព្រិល​ខ្លាំង​មិន​ធ្លាប់​មាន​ក្នុង​កំណត់ត្រា អាង​ស្តុក​ជិត​ពេញ និង​មាន​ទឹក​ហូរហៀរ​ចេញ​។ នៅ​ពេល​នេះ​កាលពី​ឆ្នាំមុន រដ្ឋ​កាលីហ្វ័រ​ញ៉ា​កើតមាន​គ្រោះ​រាំងស្ងួត​។ ប៉ុន្តែ​យោងទៅតាម​ទីភ្នាក់ងារ​ឃ្លាំមើល​គ្រោះ​រាំងស្ងួត​ចុងក្រោយ​របស់​សហរដ្ឋអាមេរិក ដែល​ចេញ​ផ្សាយ​កាលពី​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​បាន​ឲ្យ​ដឹង​ថា មានតែ​ជាង​មួយ​ភាគបី​នៃ​រដ្ឋ​កាលីហ្វ័រ​ញ៉ា​នៅតែ​ស្ថិត​ក្នុង​កម្រិត​នៃ​គ្រោះ​រាំងស្ងួត​ ដែល​ជា​ចំនួន​ទាប​បំផុត​ចាប់​តាំង​ពី​គ្រោះ​រាំងស្ងួត​បាន​ចាប់ផ្តើម​មក ដោយ​គ្រោះ​រាំងស្ងួត​ធ្ងន់ធ្ងរ​គ្រប​ដណ្ដប់​ត្រឹមតែ ៨% នៃ​រដ្ឋ​នេះ​ប៉ុណ្ណោះ​។ ​​ក្នុង​រយៈពេល​បី​ឆ្នាំ​ចុងក្រោយ​នេះ រដ្ឋកាលីហ្វ័រញ៉ា​ត្រូវការ​ទឹកភ្លៀង និង​ព្រិល​ធ្លាក់​ដ៏​ចាំបាច់​។​​ កាល​ពី​មួយ​ខែ​មុន មនុស្ស​ជាង ​៣៣​លាន​នាក់​នៅ​ក្នុង​រដ្ឋ​កាលីហ្វ័រញ៉ា រួមទាំង​នៅក្នុង​តំបន់​ទីប្រជុំជន​ធំៗ​នៃ​ទីក្រុង​ឡូ​ស​អេ​ន​ជឺ​ឡេស, សាន់​ហ្វ្រា​ន់​ស៊ី​ស្កូ និង​សាន់​ឌី​ហ្គោ​បាន​ប្រឈម​នឹង​គ្រោះ​រាំងស្ងួត​ឥត​ស្រាក​ស្រាន្ត​។ ទំនោរ​ភ្លៀង​ធ្លាក់​មិន​អំណោយផល​ជាច្រើន​ឆ្នាំ និង​រលក​កម្ដៅ​កាន់​តែខ្លាំង​បាន​ប៉ះ​ពាល់​ដោយ​ផ្ទាល់​ ដល់​គ្រោះ​រាំងស្ងួត​ជា​ប្រវត្តិសាស្ត្រ​យូរអង្វែង​នៅ​រដ្ឋ​នេះ ដែល​បាន​បង្ក​ឱ្យ​មាន​ការ​ខ្វះ​ខាត​ទឹក​យ៉ាង​ធ្ងន់ធ្ងរ​។ ​បច្ចុប្បន្ន​ចំនួន​នោះ​បាន​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង ដោយ​មនុស្ស ៤.៦​លាន​នាក់​នៅ​តែ​ប្រឈម​នឹង​ស្ថានភាព​គ្រោះ​រាំងស្ងួត​៕​អត្ថបទ៖ ប៊ុនថន

កូរ៉េខាងជើង​អះអាងថា បាន​សាកល្បង​ដ្រូ​ន​ក្រោម​ទឹក​មាន​សមត្ថភាព​បំពាក់​ក្បាល​គ្រាប់​នុយក្លេអ៊ែរ​

2023/03/24 06:38:08 pm        277
​​កូរ៉េខាងជើង៖ ប្រទេស​កូរ៉េខាងជើង​នៅ​ថ្ងៃ​សុក្រ​នេះ​បាន​អះអាង​ថា ​ខ្លួន​បាន​សាកល្បង​យាន​ដ្រូ​ន​ក្រោម​ទឹក​ដែល​មាន​សមត្ថភាព​ផ្ទុក​ក្បាល​គ្រាប់​នុយក្លេអ៊ែរ ដែល​អាច​បង្កើត​រលក​យក្ស​ស៊ូណាមិ​វិទ្យុសកម្ម ប៉ុន្តែ​ទោះជា​យ៉ាងណា​អ្នកវិភាគ​បាន​ជំរុញ​ថាជា​ការ​មិនទាន់​ជឿជាក់​បាន​។ របាយការណ៍​ពី​ទីភ្នាក់ងារសារព័ត៌មាន​កណ្តាល​រដ្ឋ​កូរ៉េខាងជើង (KCNA) បាន​រាយការណ៍​ថា យាន​ដ្រូ​ន​ដែល​មាន​ឈ្មោះថា យាន​វាយប្រហារ​នុយក្លេអ៊ែរ​ក្រោម​ទឹក​គ្មាន​មនុស្ស​បើក «Haeil» ត្រូវ​បាន​សាក​ល្បង​ចាប់ពី​ថ្ងៃ​ទី២១ ដល់​ថ្ងៃ​ទី២៣ ខែមីនា ដោយ​បាន​ស្ថិត​នៅ​ក្នុង​ដែនទឹក​នៃ​ឆ្នេរសមុទ្រ​ភាគ​ខាងកើត ​របស់​ប្រទេស​អស់​រយៈពេល​ជាង ៥៩​ម៉ោង មុន​ពេល​ក្បាល​គ្រាប់​សាកល្បង​របស់​វា​ត្រូវ​បាន​បំផ្ទុះ​កាលពី​រសៀល​ថ្ងៃ​ព្រហស្បតិ៍​។ របាយការណ៍​របស់​សារព័ត៌មាន KCNA បាន​និយាយ​ថា បេសកកម្ម​អាវុធ​យុទ្ធសាស្ត្រ​នុយក្លេអ៊ែរ​ក្រោម​ទឹក គឺ​ដើម្បី​លួច​ជ្រៀតចូល​ទៅ​ក្នុង​ដែនទឹក​ប្រតិបត្តិការ និង​បង្កើត​រលក​យក្ស​ស៊ូណាមិ​វិទ្យុសកម្ម​ទ្រង់ទ្រាយ​ធំ តាមរយៈ​ការ​បំផ្ទុះ​នៅ​ក្រោម​ទឹក​ដើម្បី​បំផ្លាញ​ក្រុម​អ្នក​វាយប្រហារ​កងទ័ព​ជើង​ទឹក ​និង​កំពង់ផែ​ប្រតិបត្តិ​ការ​សំខាន់ៗ​របស់​សត្រូវ​។​ ​ការ​រាយការណ៍​របស់​សារព័ត៌មាន KCNA បាន​និយាយ​ថា អាវុធ​នេះ​ត្រូវ​បាន​ផលិត​ចាប់​តាំង​ពី​ឆ្នាំ​២០១២ ហើយ​បាន​ឆ្លងកាត់​ការសាកល្បង​ជាង ៥០​លើក​ក្នុង​រយៈពេល​ពីរ​ឆ្នាំ​កន្លង​ទៅ​នេះ​។ ការធ្វើ​តេស្ត​នៅ​ក្នុង​សប្តាហ៍​នេះ​បាន​ផ្ទៀងផ្ទាត់​ភាព​ជឿជាក់ និង​សុវត្ថិភាព​របស់​វា ហើយ​បាន​បញ្ជាក់​យ៉ាង​ពេញលេញ​នូវ​សមត្ថភាព​វាយប្រហារ​ដ៏​ខ្លាំងក្លា​របស់​វា ហើយ​ដ្រូ​ន​នេះ​អាច​ត្រូវ​បាន​ដាក់​ពង្រាយ​ពី​កំពង់ផែ​ណាមួយ ឬ​អូស​សណ្តោង​ដោយ​នាវា​នៅ​លើ​ផ្ទៃ​ទឹកដើម្បី​ចាប់ផ្តើម​ប្រតិបត្តិការ​។ ក្រុម​អ្នកវិភាគ​បាន​ដាក់​ការសង្ស័យ​លើ​ការ​អះអាង​របស់​​កូរ៉េខាងជើង​។ លោក Leif-Eric Easley សាស្ត្រាចារ្យ​រង​នៃ​ការសិក្សា​អន្តរជាតិ​នៅ​សាកលវិទ្យាល័យ Ewha Womans University ក្នុង​ទីក្រុង​សេ​អ៊ូ​ល​បាន​និយាយ​ថា ការ​អះអាង​ចុងក្រោយ​របស់​ទីក្រុង​ព្យុងយ៉ាង​ថា ​មាន​យាន​ដ្រូ​ន​ក្រោម​ទឹក​មាន​សមត្ថភាព​បំពាក់​ក្បាល​គ្រាប់​នុយក្លេអ៊ែរ គួរតែ​ត្រូវ​បាន​សង្ស័យ ដោយសារតែ​ប្រទេស​កូរ៉េខាងជើង​ពុំបាន​ផ្តល់​ភស្តុតាង៕អត្ថបទ៖ ប៊ុនថន

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

សមត្ថកិច្ចបង្ក្រាប​ទីតាំង​សង្ស័យលួចលាក់ប្រព្រឹត្តបទល្មើស Online Scams នៅនៅក្នុងក្រុងបាវិតឃាត់ខ្លួនមនុដ្ស៣៨នាក់
08/01/2026 08:08 PM
ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុករមាសហែក នាំយកទៀនចំណាំព្រះវស្សា ទេយ្យទាន និងបច្ច័យប្រគេនព្រះសង្ឃគង់ចាំព្រះវស្សានៅវត្តទាំង៥៣ ក្នុងស្រុករមាសហែក ខេត្តស្វាយរៀង
08/01/2026 06:08 PM
ក្រសួងកសិកម្ម និងក្រសួងទេសចរណ៍សហការគ្នាជំរុញខ្សែក្រវាត់បៃតងនៅតាមតំបន់ទេសចរណ៍កាន់តែប្រសើរ
08/01/2026 06:08 PM
ក្រុមហ៊ូទីអះអាងថា ខ្លួនបានបង្ខំឲ្យនាវាដឹកប្រេងអារ៉ាប៊ីសាអ៊ូឌីត ៨គ្រឿង បង្វែរទិសដៅ ដោយសារការបិទខ្ទប់ផ្លូវសមុទ្រ
08/01/2026 05:08 PM
ការចំណាយសរុបរបស់អ៊ុយក្រែនក្នុងឆ្នាំ ២០២៦ នឹងមានចំនួន ១៧៦,៨ ពាន់លានដុល្លារ
08/01/2026 04:08 PM
សហភាពអឺរ៉ុប នឹងពង្រីកការអនុវត្តច្បាប់ស្តីពីបញ្ញាសិប្បនិម្មិត (AI) ចាប់ពីថ្ងៃទី២ ខែសីហា
08/01/2026 04:08 PM
រដ្ឋាភិបាលឥណ្ឌា៖ ពលរដ្ឋឥណ្ឌា ១៦នាក់ ស្លាប់និង ៧៥នាក់ រងរបួស ចាប់តាំងពីជម្លោះនៅមជ្ឈិមបូព៌ាផ្ទុះឡើង ក្នុងឆ្នាំនេះ
08/01/2026 04:08 PM
អគារស្នាក់ការគណបក្សប្រជាជនកម្ពុជាឃុំត្រប់ ស្រុកបាធាយ ត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ
08/01/2026 04:08 PM
នាយករដ្ឋមន្ត្រីកាតា និងមេដឹកនាំក្រុមហាម៉ាស ពិភាក្សាតាមទូរស័ព្ទអំពីការអនុវត្តបទឈប់បាញ់នៅតំបន់ហ្កាហ្សា
08/01/2026 04:08 PM
កូរ៉េខាងជើងថា ផែនការផ្គត់ផ្គង់ប្រេងឥន្ធនៈរបស់ NATO បង្ហាញថា សម្ព័ន្ធយោធានេះកំពុងត្រៀមរៀបចំធ្វើ​សង្គ្រាម
08/01/2026 04:08 PM